- Jun 15, 2026 |
- 51 minutes ago |
- 43 views
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីសុខភាពមេតាប៉ូលីស - បណ្តាញទំនាក់ទំនងគ្នានៅក្នុងរាងកាយរបស់អ្នក
(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី សុខភាពមេតាប៉ូលីសនិងបណ្តាញទំនាក់ទំនងគ្នានៅក្នុងរាងកាយរបស់អ្នក។ សុខភាពមេតាប៉ូលីស មិនមែនត្រឹមតែជាការគ្រប់គ្រងទម្ងន់ ឬជាតិស្ករនោះទេ ប៉ុន្តែវាគឺជាសមត្ថភាពរបស់រាងកាយក្នុងការបំប្លែងអាហារទៅជាថាមពលប្រកបដោយប្រសិទ្ធភាព។ វាក៏រួមបញ្ចូលទាំងការរក្សាកម្រិតជាតិស្ករ ជាតិខ្លាញ់ សម្ពាធឈាមឱ្យនៅកម្រិតល្អ និងការបង្ការការរលាករ៉ាំរ៉ៃក្នុងរាងកាយផងដែរ។ ការផ្លាស់ប្តូររបបអាហារ ការរស់នៅបែបអង្គុយច្រើនមិនសូវបញ្ចេញកម្លាំង គឺជាកត្តាជម្រុញឱ្យសុខភាពមេតាប៉ូលីសធ្លាក់ចុះ។ វាជាការចាំបាច់ដែលយើងត្រូវយកចិត្តទុកដាក់លើសុខភាពមេតាប៉ូលីសឱ្យបានតាំងពីដំបូង។ យើងអាចធ្វើទៅបានតាមរយៈការទទួលទានអាហារដែលមានជីវជាតិគ្រប់គ្រាន់ និងការរក្សាទម្លាប់រស់នៅល្អៗឱ្យបានជាប់លាប់។ ការពង្រឹងសុខភាពមេតាប៉ូលីស មិនមែនជាការដោះស្រាយមួយឆាវៗនោះទេ ប៉ុន្តែវាទាមទារឱ្យយើងផ្ដោតលើការស្តារតុល្យភាពនៃប្រព័ន្ធរាងកាយទាំងមូលឡើងវិញ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដើម្បីសម្រេចគោលដៅនេះ៖ គន្លឹះទី ១៖ សមាសធាតុផ្សំនៃរាងកាយពិតជាសំខាន់ (Body composition matters) មេតាប៉ូលីស មិនមែនរងឥទ្ធិពលពីទម្ងន់ខ្លួនតែមួយមុខនោះទេ ប៉ុន្តែវាអាស្រ័យទៅលើសមាសធាតុផ្សំនៃរាងកាយទាំងមូល។ ការដឹងពីអត្រាធៀបរវាង សាច់ដុំ និងខ្លាញ់ ផ្តល់រូបភាពច្បាស់លាស់អំពីសុខភាពមេតាប៉ូលីស ជាងការមើលតែលើទម្ងន់ ឬសន្ទស្សន៍ម៉ាសរាងកាយ (BMI) តែម្យ៉ាង។ សាច់ដុំ កោសិកាសាច់ដុំគឺជាផ្នែកដែលសកម្មខ្លាំងក្នុងការធ្វើមេតាប៉ូលីស ដូច្នេះការមានសាច់ដុំកាន់តែច្រើន មានន័យថារាងកាយរបស់អ្នកប្រើប្រាស់ថាមពលកាន់តែច្រើន សូម្បីតែក្នុងពេលដែលអ្នកកំពុងសម្រាកក៏ដោយ។ ខ្លាញ់ ជាផ្នែកសំខាន់នៃសុខភាពមេតាប៉ូលីស វាជាប្រភពថាមពលដែលរាងកាយពឹងផ្អែកពេញមួយថ្ងៃ ហើយវាក៏ជាផ្នែកមួយដែលជួយបង្កើតភ្នាសការពារកោសិកាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ខ្លាញ់ច្រើនពេក ជាពិសេសខ្លាញ់មិនល្អនៅជុំវិញសរីរាង្គខាងក្នុង (Internal Organ) អាចរំខានដល់តុល្យភាពមេតាប៉ូលីស និងអាច បង្កើនហានិភ័យនៃការរលាកផ្សេងៗ។ ខ្លាញ់ល្អ ដូចជាអាស៊ីតខ្លាញ់អូមេហ្គា-៣ (Omega-3) នៅក្នុងត្រី ខ្លាញ់នៅក្នុងគ្រាប់ធញ្ញជាតិ និងប្រេងអូលីវ គឺជួយពង្រឹងមុខងារមេតាប៉ូលីស។ ការស្រាវជ្រាវបានបង្ហាញថា អូមេហ្គា-៣ ជួយដល់ការបង្កើតសាច់ដុំ និងស្តារសាច់ដុំក្រោយហាត់ប្រាណឡើងវិញផងដែរ។ លើសពីនេះ វាក៏ជួយឱ្យរាងកាយប្រើប្រាស់ជាតិស្ករបានល្អ (អាំងស៊ុយលីន) ជួយគ្រប់គ្រងទម្ងន់ និងការពារកុំឱ្យបាត់បង់កម្លាំងសាច់ដុំ ចំពោះមនុស្សចាស់ដែលប្រឈមនឹងការស្រកសាច់ដុំតាមវ័យផងដែរ។ គន្លឹះទី ២៖ ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ការរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានលំនឹង គឺជាចំណុចដ៏សំខាន់បំផុតសម្រាប់សុខភាពមេតាប៉ូលីស។ នៅពេលយើងញ៉ាំកាបូអ៊ីដ្រាត ជាតិស្ករនឹងចូលទៅក្នុងឈាម រាងកាយនឹងបញ្ចេញអាំងស៊ុយលីន ដើម្បីជួយបញ្ជូនជាតិស្ករទាំងនោះទៅក្នុងកោសិកាសម្រាប់បង្កើតជាថាមពល។ ផ្ទុយទៅវិញ ការញ៉ាំអាហារដែលមានជាតិស្ករខ្ពស់ ញឹកញាប់ពេក (ដូចជា នំខេក នំបុ័ងស ឬភេសជ្ជៈផ្អែម) ដែលខ្វះជាតិសរសៃ និងប្រូតេអ៊ីន នឹងធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ខ្លាំងភ្លាមៗ ដែលបន្ទាប់មកបង្ខំឱ្យរាងកាយបញ្ចេញអាំងស៊ុយលីនមកច្រើនហួសប្រមាណ ដែលយូរៗទៅនឹងធ្វើឱ្យមេតាប៉ូលីសចុះខ្សោយ។ ដើម្បីឱ្យរាងកាយគ្រប់គ្រងថាមពលបានល្អ យើងគួរផ្តោតលើអាហារដែលមានតុល្យភាពដូចជា ម្សៅដែលមិនសូវឡើងជាតិស្ករខ្លាំង (Low-glycemic) ប្រូតេអ៊ីន ខ្លាញ់ល្អ និងជាតិសរសៃឱ្យបានច្រើន។ ការទទួលទានអាហារឱ្យទៀងពេលវេលា និងការចៀសវាងការទទួលទានពេលយប់ជ្រៅ គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យប្រព័ន្ធមេតាប៉ូលីសដំណើរការស្របទៅតាមអ្វីដែលដែលរាងកាយអ្នកទម្លាប់ពីធម្មជាតិមកស្រាប់។ ការធ្វើបែបនេះ នឹងជួយឱ្យរាងកាយប្រើប្រាស់អាំងស៊ុយលីនបានកាន់តែមានប្រសិទ្ធភាព និងជួយឱ្យការទាញយកថាមពលមកប្រើប្រាស់បានកាន់តែល្អប្រសើរ។ គន្លឹះទី ៣៖ សុខភាពពោះវៀន ពោះវៀនត្រូវបានគេហៅថាជា "ខួរក្បាលទីពីរ" របស់រាងកាយ ហើយវាគឺជាកត្តាដ៏សំខាន់បំផុតមួយដែលជួយជម្រុញសុខភាពមេតាប៉ូលីស។ នៅក្នុងពោះវៀនមានមីក្រូសារពាង្គកាយតូចៗរាប់លាន ដែលធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសរីរាង្គផ្សេងៗ ដើម្បីជួយដល់ការបំប្លែងសារធាតុចិញ្ចឹម និងការទាញយកថាមពលពីអាហារ។ ប្រសិនបើពោះវៀនមានសុខភាពល្អ និងមានតុល្យភាព នោះមានន័យថាមេតាប៉ូលីសក៏ដំណើរការបានល្អផងដែរ។ សុខភាពពោះវៀន គឺជាដំណើរការដែលត្រូវធ្វើការបន្តិចម្តងៗ តាមរយៈការញ៉ាំអាហារដែលមានប្រូបាយអូទិក (Probiotics) អាហារដែលមានជាតិសរសៃ (Prebiotics) របបអាហារដែលមានតុល្យភាព និងការរស់នៅប្រកបដោយទម្លាប់ល្អ។ ការអនុវត្តទម្លាប់ទាំងនេះជាប់លាប់ នឹងជួយចិញ្ចឹមមីក្រូសារពាង្គកាយល្អៗក្នុងពោះវៀនឱ្យកាន់តែរឹងមាំ ដែលជួយដល់ប្រព័ន្ធភាពស៊ាំ កាត់បន្ថយការរលាកក្នុងរាងកាយ និងជម្រុញឱ្យប្រព័ន្ធមេតាប៉ូលីសដំណើរការបានកាន់តែប្រសើរ។ គន្លឹះទី ៤៖ ការសម្រាក និងការស្តារឡើងវិញ (Rest and reset) ការគេងបានស្កប់ស្កល់ និងការគ្រប់គ្រងស្ត្រេសបានល្អ ជួយឱ្យអ័រម៉ូនក្នុងរាងកាយមានលំនឹង ដែលជួយឱ្យប្រព័ន្ធមេតាប៉ូលីសដំណើរការបានល្អ ជួយគ្រប់គ្រងចំណង់អាហារ និងរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។ អ្វីដែលស្បែករបស់អ្នកអាចប្រាប់អំពីសុខភាពមេតាប៉ូលីស ទោះបីជាសុខភាពមេតាប៉ូលីសដំណើរការនៅខាងក្នុងក៏ដោយ ប៉ុន្តែផលប៉ះពាល់របស់វាក៏អាចបង្ហាញឱ្យឃើញនៅលើស្បែកផងដែរ។ ទោះបីជាសុខភាពស្បែកមិនមែនជាអ្នកកំណត់មុខងារមេតាប៉ូលីសក៏ដោយ ប៉ុន្តែវាអាចឆ្លុះបញ្ចាំងពីអតុល្យភាពដែលពាក់ព័ន្ធនឹងសុខភាពពោះវៀន ការគ្រប់គ្រងជាតិស្ករ សមាសធាតុផ្សំនៃរាងកាយ ការគេង ព្រមទាំងស្ត្រេសផងដែរ។ ស្បែកដែលថ្លា និងភ្លឺរលោង (Glass skin) ដែលមនុស្សជាច្រើនប្រាថ្នាចង់បាន គឺចាប់ផ្តើមចេញពីការផ្តល់អាហារូបត្ថម្ភដល់រាងកាយពីខាងក្នុង ៖ ប្រូតេអ៊ីន៖ ការទទួលទានប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់ជួយដល់ការជួសជុល និងបង្កើតកោសិកាស្បែកថ្មី បន្លែផ្លែឈើចម្រុះពណ៌៖ ផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាវីតាមីន A, C, E និងសារធាតុរុក្ខជាតិ (Phytonutrients) ដែលជួយការពារប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្ម និងជួយដល់ការបង្កើត Collagen ការរក្សាជាតិទឹក៖ ការញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ និងអាហារដែលមានជីវជាតិចម្រុះមុខ ជួយរក្សារស្បែកឱ្យមានភាពយឺត និងស្រស់ថ្លា សុខភាពមេតាប៉ូលីសល្អ គឺជាការរៀបចំប្រព័ន្ធរាងកាយឱ្យមានភាពស៊ីសង្វាក់គ្នា។ ការជ្រើសរើសទម្លាប់ល្អៗជារៀងរាល់ថ្ងៃ ទោះបីជាជារឿងតូចតាច ក៏អាចបង្កើតជាគ្រឹះដ៏រឹងមាំសម្រាប់សុខភាពមេតាប៉ូលីស និងជួយឱ្យមានសុខភាពល្អក្នុងរយៈពេលវែង។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។





