Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ឧបករណ៍ធ្វើតេស្ដរហ័សរកកូវីដ-១៩ ( RapidTest ) ប្រើពេល ១៥នាទីដឹងលទ្ធផលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅតាមទីតាំងសង្ស័យសំខាន់ៗ នៃប្រទេសកម្ពុជា!

ខណ​:​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​មានការ​រីក​រា​ល​ដាល​ជំងឺ​កូ​វីដ​-១៩ មាន​សន្ទុះ​កើនឡើង​ជា​លំដាប់​នោះ​

​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែងថា ក្រសួងសុខាភិបាល នឹង​អនុវត្ដ​ការធ្វើ​តេស្ដ​រហ័សរ​កកូ​វីដ​-១៩ ជាមួយ​ឧបករណ៍​តេស្ត​រហ័ស​ត្រឹមតែ​១៥​នាទី នឹង​ដឹង​លទ្ធផល​ភ្លាម ។​

​លោកជំទាវ​យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​បន្ថែមថា ក្រសួង​នឹង​ចាប់ផ្ដើម​អនុវត្ដ​នូវ​ឧបករណ៍​ធ្វើតេស្ដ​រហ័ស​រក​មេរោគ​កូ​វីដ​-១៩ ដែលមាន​ឈ្មោះថា « COVID-19 Ag RAPID TEST DEVICE » នៅ​គ្រប់​ទីតាំង​ដែល​សង្ស័យ​ទាំងអស់ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត ក្រុង ដែលមាន​ហានិភ័យ​ខ្ពស់​។​

​ក្រសួងសុខាភិបាល បានសម្រេច​ជ្រើស​យក​ឧបករណ៍​តេស្ដ​រហ័ស​នេះ ដើម្បី​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​-១៩ នៅ​គ្រប់​ទីកន្លែង​ដែល​សង្ស័យ ដោយ​ក្រសួង​ពិនិត្យឃើញថា​ឧបករណ៍​នេះ​អាចជួយ ឲ្យ​ការពិនិត្យ​ធ្វើតេស្ត​លើ​សំណាក់​ដែលមាន​ការសង្ស័យ​លើ​មេរោគ​កូ​វីដ​-១៩ លឿន​រហ័ស មានគុណ​ភាព និង​ប្រសិទ្ធភាព​ទៀតផង​។ ក្នុងនោះ​នៅតាម​ខណ្ឌ​នីមួយៗ នឹងមាន​ទីតាំង​មណ្ឌល​សុខភាព​មួយចំនួន ដើម្បី​យក​សំណាក​ធ្វើតេស្ដ និង​ដឹង​លទ្ធផល​ភ្លាមៗ​តែម្ដង ដោយ​ចំណាយពេល​ត្រឹមតែ​១៥​នាទី ប៉ុណ្ណោះ​។​

​លោកជំទាវ យក់ សម្បត្ដិ បានបញ្ជាក់​ទៀតថា បន្ទាប់ពី​ឃើញ​នូវ​ប្រសិទ្ធិភាព នៃ​ឧបករណ៍​តេស្ដ​រហ័ស​នេះ កាលពី​ម្សិលមិញ ខណ​:​ដែល​យើង​បាន​យកទៅ​ធ្វើតេស្ដ​ដល់​អ្នក​ស​ង្ស័​យ​កូ​វីដ​-១៩ នៅ​ផ្សារ​ដើម​គរ ក្នុងចំណោម​អ្នក​សង្ស័យ​ជាង ៩៤០​នាក់ យើង​រកឃើញ​អ្នក​វិជ្ជមាន​រហូតដល់​ទៅ​៩១​នាក់ ហើយ​យើង​បាន​យកមក​ផ្ទៀងផ្ទាត់​ជាមួយ​ម៉ាស៊ីន​ធំ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ គឺ​ឃើញ​លទ្ធផល​ដូចគ្នា ដូច្នេះ​ក្រសួងសុខាភិបាល នឹង​ចាប់ផ្ដើម​អនុវត្ដ​តែម្ដង​នៅថ្ងៃនេះ​។​

​សូម​ជម្រាបជូន​ថា ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​នេះ កន្លងមក ក្រៅតែពី​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ មាននៅ​ពីរ​ខេត្ត​ផ្សេងទៀត គឺ​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​៕

ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​


អត្ថបទទាក់ទង

មើលទាំងអស់

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហាយយ៉ាត់រីចេនស៊ី  មន្ទីរសំរាកព្យាបាល កម្ពុជា បានប្រារព្ធពិធីអបអរសាទរខួប៩ឆ្នាំ របស់ខ្លួន។ ក្នុងរយៈពេល៩ឆ្នាំនេះ មន្ទីរសំរាកព្យាបាល កម្ពុជា បាននិងកំពុងឈានមុខគេ ក្នុងការព្យាបាលអ្នកជំងឺលំបាកមានកូនជាង៣០០០គ្រួសារដោយជោគជ័យ តាមរយៈបច្ចេកវិទ្យាវេជ្ជសាស្ត្របង្កកំណើតកូនក្រៅខ្លួន ដូចប្រទេសជឿនលឿន នៅក្នុងតំបន់និងពិភពលោកដែរ។ មន្ទីរសំរាកព្យាបាល កម្ពុជា ទទួលបានការគាំទ្រ និងជឿជាក់លើការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះអ្នកជំងឺ ដោយផ្តោតលើ ប្រសិទ្ធភាព សុវត្ថិភាព និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។ ក្រុមវេជ្ជបណ្ឌិតឯកទេស និងអ្នកជំនាញវេជ្ជសាស្ត្រ ដែលមានបទពិសោធច្រើនឆ្នាំ និងមានស្មារតីទទួលខុសត្រូវខ្ពស់ បូករួមជាមួយបច្ចេកវិទ្យាចុងក្រោយ ធ្វើឲ្យមន្ទីរពេទ្យសម្រេចអត្រាជោគជ័យខ្ពស់។ ជាលទ្ធផល មន្ទីរសំរាកព្យាបាលកម្ពុជា ទទួលបានវិញ្ញាបនបត្រ ISO 9001:2015 (គ្រប់គ្រងរាល់ប្រតិបត្តិការទាំងអស់) ពីវិទ្យាស្ថាន និយ័តករ British Standards Institute នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់  ដើម្បីសម្រេចបាននូវប្រសិទ្ធភាព និងសុវត្ថិភាពជូនអ្នកជំងឺ។ លើសពីឧត្តមភាពក្នុងវេជ្ជសាស្ត្រព្យាបាល មន្ទីរសំរាកព្យាបាល កម្ពុជា បានផ្តល់អទិភាព ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍសមត្ថភាពវេជ្ជបណ្ឌិត និងអ្នកជំនាញ ដើម្បីធានាឲ្យបាននូវអត្រាជោគជ័យកាន់តែខ្ពស់។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២​ មន្ទីរសំរាកព្យាបាល កម្ពុជា បានរៀបចំសិក្ខាសាលាដំបូងស្តីអំពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រជំនួយការបង្កកំណើតក្រៅ ដែលមានការចូលរួមពីវាគ្មិនជាតិនិងអន្តរជាតិមកពីអឺរុប សហរដ្ឋអាមេរិក សិង្ហបូរី និង វៀតណាម ក្នុងគោលបំណងបង្កើតនូវវេទិកាប្រចាំឆ្នាំសម្រាប់បទបង្ហាញផ្សេងៗ ដែលផ្តល់ចំណេះដឹងអំពីរបកគំហើញថ្មីៗ ក្នុងការព្យាបាលជំងឺលំបាកមានកូន សម្រាប់វេជ្ជបណ្ឌិត និងអ្នកឯកទេសពាក់ព័ន្ធសុខភាពបង្កកំណើត។ ជាមួយនឹងអទិភាពនៃការសិក្សាស្រាវជ្រាវនេះ មន្ទីរសំរាកព្យាបាល កម្ពុជា ក៏បានផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេសជាប្រចាំ ដល់អ្នកប្រតិបត្តិវេជ្ជសាស្ត្រនិងអ្នកគ្រប់គ្រង ដើម្បីផ្តល់នូវសេវាព្យាបាលល្អប្រសើរបំផុត ជូនដល់អ្នកជំងឺ។​ លើសពីការទទួលស្គាល់និងទំនុកចិត្តក្នុងប្រទេស ឧត្តមភាពនៃមន្ទីរសំរាកព្យាបាល កម្ពុជា ក៏ត្រូវបានទទួលស្គាល់ក្នុងវេទិកាតំបន់ផងដែរ។​ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ លោកស្រីវេជ្ជបណ្ឌិត ស៊ាន សុខទៀងនាយិកាបច្ចេកទេសនិងជាសហស្ថាបនិក មន្ទីរសំរាកព្យាបាល កម្ពុជា បានទទួលកិតិ្តយសក្លាយជាអ្នកតំណាងប្រចាំប្រទេស របស់កម្ពុជា នៅ Asia Pacific Initiative on Reproduction [(​ASPIRE សន្និសីទអាស៊ីបាស៊ីហ្វិកស្តីពីសុខភាពបង្កកំណើត)]។ វេទិកាដ៏សំខាន់នេះ ជំរុញធ្វើអោយប្រសើរឡើងក្នុងប្រតិបត្តិព្យាបាលលំបាកមានកូនប្រកបដោយគុណភាព បង្កើនការយល់ដឹងពីការឈានទៅមុខនៃនីតិវិធីព្យាបាល និងជំរុញអោយវេជ្ជបណ្ឌិតឯកទេសកាន់តែមានប្រសិទ្ធភាពក្នុងការប្រឹក្សានិងព្យាបាលអ្នកជំងឺលំបាកមានកូន។ លោកស្រីវេជ្ជបណ្ឌិត ស៊ាន សុខទៀង បានលើកឡើងថា៖ «នាងខ្ញុំជឿជាក់ថា ប្រសិទ្ធភាពនិងសុវត្ថិភាព ជាគោលការណ៍ចម្បងក្នុងអាជីពជាវេជ្ជបណ្ឌិត។ ក្នុងការព្យាបាលយើងតែងចង់មានប្រសិទ្ធភាពនិងទទួលបានលទ្ធផលតាមការរំពឹងទុក ប៉ុន្តែសុវត្ថិភាពរបស់អ្នកជំងឺ កាន់តែមានសារៈសំខាន់។ ក្នុងនាមជាវេជ្ជបណ្ឌិត និងនាយិកាបច្ចេកទេស នៃមន្ទីរសំរាកព្យាបាល កម្ពុជា នាងខ្ញុំនិងបុគ្គលិកបច្ចេកទេសទាំងអស់ តែងតែផ្តល់នូវការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត និងម៉ត់ចត់ គ្រប់ការព្យាបាលនិងគ្រប់ពេលវេលា។» គួរបញ្ជាក់ផងដែរថា អត្រាមានកូន ត្រូវបានគេផ្តល់និយមន័យថា ជាចំនួនកូនជាមធ្យមដែលស្រី្តអាចមាន ក្នុងអាយុដែលគាត់អាចបង្កកំណើតបាន។ ក្រោយពីរបបខ្មែរក្រហម ឆ្នាំ១៩៧៩ អត្រាមានកូននៅកម្ពុជា កើនឡើងគំហុកជិតដល់ចំនួន៦ ដែលត្រូវបានគេហៅថា Post Khmer Rouge Baby Boom (កំណើតកូនកើនដោយគំហុកក្រោយរបបខ្មែរក្រហម) ហើយគេប្រដូចទៅនឹង World War II Baby Boom (កំណើតកូនកើនដោយគំហុកក្រោយសង្គ្រាមលោកលើកទី២)។ ប៉ុន្តែ បើតាមសម្តីដកស្រង់ចេញពីបទបង្ហាញរបស់លោកសាស្រ្តាចារ្យ ដូមីនិក ដឺហ្ស៊ីឃ្លែរ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រ នៃមន្ទីរសំរាកព្យាបាល កម្ពុជា និងជាសិក្សាធិករដែលបានស្រាវជ្រាវនិងនិពន្ធជាង២៥០អត្ថបទស្រាវជា្រវ ក្នុងវិស័យសុខភាពបង្កកំណើត បានអោយដឹងថា៖ «បច្ចុប្បន្នភាពបង្ហាញថា ការបន្តយល់ឃើញបែបនេះ ជាការយល់ច្រឡំ និងកំណើតកូនកើនដោយគំហុកក្រោយរបបខ្មែរក្រហម លែងមានទៀតហើយ»។ អត្រាមានកូនបច្ចុប្បន្ននៅប្រទេសកម្ពុជា បានធ្លាក់ចុះច្រើនគួរអោយកត់សម្គាល់ មកត្រឹមតែលើស២បន្តិចប៉ុណ្ណោះ ស្មើនឹងអត្រានៅប្រទេសវៀតណាម។ លោកសាស្រ្តាចារ្យបានបន្ថែមទៀតថា ដើម្បីចំនួនប្រជាជននៃប្រទេសមួយមានស្ថិរភាព អត្រាមានកូនត្រូវស្ថិតនៅត្រឹមចាប់ពី២,១ឡើងទៅ ហើយថាអត្រាទាបជាងនេះ ច្បាស់ណាស់ មិនអាចធានាបាននូវស្ថិរភាពចំនួនប្រជាជនមិនអោយធ្លាក់ចុះបានទេ។ បើមើលពីទិដ្ឋភាពធុរកិច្ចអាជីវកម្ម មន្ទីរសំរាកព្យាបាល កម្ពុជា ប្រកាន់យកគោលការណ៍ប្រតិបត្តិ នៃភាពច្បាស់ ត្រូវ និងស្មោះត្រង់ ដើម្បីធានាបាននូវការព្យាបាលប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងការពេញចិត្តនិងទំនុកចិត្តខ្ពស់។ លោក ហោ សំណាង ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយក បានលើកឡើងនូវភាពច្បាស់លាស់អំពីលទ្ធផល ដែលត្រូវរួមគ្នាសម្រេចឲ្យខាងតែបាន នូវដំណោះស្រាយវេជ្ជសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ប្រជាជននិងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមដំបូងក្នុងវិស័យសុខភាពបង្កកំណើតក្នុងប្រទេសកម្ពុជា និងការសម្រេចចិត្តដ៏មោះមុត បានផ្តល់ឱកាសដល់គ្រឹះស្ថាននេះ ចូលរួមយ៉ាងច្រើនឥតឧបមា ជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសង្គមរួមមាន ការលែងលះ អស់សង្ឃឹម បាក់ទឹកចិត្ត និងអំពើហិង្សាក្នុងគ្រួសារ ដែលផ្តើមចេញមកពីវិបត្តិមិនមានកូន និងសម្រាលបញ្ហាសេដ្ឋកិច្ច ដោយជួយកាត់បន្ថយចំណាយច្រើនសន្ធឹកសន្ធាប់ របស់ប្រជាជនកម្ពុជា ក្នុងការទៅទទួលសេវាព្យាបាលនេះ នៅបរទេស។​             «កាលណោះ ខ្ញុំព្យាយាមណាស់ ហើយនៅតែមិនមានកូន។ ខ្ញុំអស់សង្ឃឹម។ ខ្ញុំក៏បានលឺពីការព្យាបាលលំបាកមានកូន។ ខ្ញុំសម្រេចចិត្តថាព្យាបាល។ ខ្ញុំសម្រេចបំណងបានកូន១ ដែលជាកូនបង្កកំណើតក្រៅខ្លួនទី១របស់កម្ពុជា។ ឥឡូវនេះ កូនខ្ញុំអាយុ៨ឆ្នាំហើយ» នេះជាសម្តីរបស់អ្នកស្រី បេង ចាន់រី ដែលជាប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ។ ឥឡូវនេះ​ អ្នកស្រីមានកូន២ហើយ៕

នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម (IS Premium) ដែល ជាមន្ទីរពិសោធន៍ឈានមុខគេនៅកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ នូវការទទួលសិទ្ធិផ្តាច់មុខ ក្នុងការ នាំចូលបច្ចេកវិទ្យាតេស្តលើហ្សែន ពីក្រុមហ៊ុន Cordlife ទីក្រុងហុងកុង។ លោកស្រី ឱសថបណ្ឌិត ហែម សុភ័ក្រ្ត  ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពិសោធន៍ អាយ អេស ព្រីមៀម បានបញ្ជាក់ផងដែរថាបច្ចេកវិទ្យាតេស្ត លើហ្សែនរបស់ក្រុមហ៊ុន Cordlife នឹងក្លាយជាជំនួយមិនអាចខ្វះបាន សម្រាប់វេជ្ជបណ្ឌិតក្នុងសតវត្សទី២១ ក្នុងការតាមដាន និងកំណត់ឲ្យកាន់តែច្បាស់នូវប្រភេទជំងឺ ដើម្បីផ្ដល់ជូននូវវិធីព្យាបាលដែលមានប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់។ ក្នុងដំណាក់កាលទីមួយនេះ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម នឹងផ្តល់ជូន នូវការតេស្តលើហ្សែនចំនួន ៤ប្រភេទ ដូចជា៖ ១. Bebegen ជាការធ្វើតេស្តពិនិត្យហ្សែនអាចកំណត់បានយ៉ាងត្រឹមត្រូវនូវការកើតមានជំងឺជាង ១២០មុខ ដែលមានការពាក់ព័ន្ធនឹងរោគសញ្ញានានាដូចជាជំងឺអូទីស្មឹម និងជំងឺ ADHD តាមរយៈការវិភាគលើទីតាំងក្រូម៉ូសូមជាង ២៥០.០០០។​ ២. Metascreen ជាការពិនិត្យសម្រាប់ទារកទើបនឹងកើតគ្រប់រូបចំពោះបញ្ហាមេតាបូលីសជាច្រើនដែលបង្កគ្រោះថ្នាក់ ឬអាចបណ្ដាលឱ្យស្លាប់ (ត្រូវបានគេស្គាល់ថាជាវិបត្តិមេតាបូលីសពីកំណើត ឬ IEMs ក្នុងរយៈពេលខ្លី) ដែលមិនលេចឡើងនៅពេលកើត ។ ៣. Carrier Screening ជាតេស្តធ្វើមុន ឬអំឡុងពេលមានផ្ទៃពោះ ដែលជាការធ្វើតេស្តហ្សែន ដើម្បីកំណត់ថា តើអ្នកមានផ្ទុកហ្សែនដែលមានជម្ងឺហ្សែនជាក់លាក់ដែរឬអត់។ ៤. Talent Test ជាតេស្តអាចជួយមាតាបិតាឱ្យយល់កាន់តែច្បាស់អំពីលក្ខណៈហ្សែនផ្សេងៗរបស់កូនពួកគេពីទិដ្ឋភាពវិទ្យាសាស្ត្រ ដើម្បីស្វែងរកទេពកោសល្យប្រកបដោយសក្តានុពលរបស់កូនៗ។ ក្នុងឱកាសនេះដែរ អ្នកជំនាញពីក្រុមហ៊ុន Cordlife ទីក្រុងហុងកុង ក៏បានផ្តល់ជូននូវការបណ្តុះបណ្តលបឋម ដើម្បីឲ្យលោក លោកស្រីវេជ្ជបណ្ឌិតដែលបានចូលរួមយល់ច្បាស់ពីអត្ថប្រយោជន៍ និងភាពចាំបាច់ ក្នុងការធ្វើតេស្តលើហ្សែនផងដែរ។ គួរបញ្ចាក់ផងដែរ នេះមិនមែនជាលើកទីមួយទេ ដែលមន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម បាន ព្យាយាមស្វែងរកបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ដើម្បីជាជំនួយដល់វេជ្ជបណ្ឌិតក្នុងការធ្វើរោគវិនិច្ឆ័យឲ្យ កាន់តែប្រសើរជាងមុន នាពេលកន្លងមក មន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម ក៏បានផ្តល់ជូននូវ សេវាកម្មទំនើបៗផ្សេងទៀត ដូចជា តេស្តជួសកែងជើងទារកទើបកើត ដំបូងបង្អស់នៅកម្ពុជា ដែលជារបកគំហើញផ្នែកវិទ្យាសាស្ត្រថ្មីមួយពីសហរដ្ឋអាមេរិក ដែលអាចជួយសង្គ្រោះកុមារ លើជំងឺតំណរពូជ និងជំងឺមួយ ចំនួនទៀតឲ្យបានទាន់ពេលវេលា និងតេស្ត Non-Invasive Prenatal Test(NIPT)ពីក្រុមហ៊ុន iGENE ពីប្រទេសសិង្ហបុរី ដែលជាតេស្តឈាម បូមពីស្ត្រីមានផ្ទៃពោះ ដែលអាចឲ្យយើងដឹងពីការលូតលាស់របស់គភ៌ ក្នុងផ្ទៃបានរហូតដល់ ៩៩.៩៩% ដែលកាលពីមុនតម្រូវឲ្យយើងពិនិត្យទឹកភ្លោះ ដែលអាចបណ្ដាលឲ្យមាន គ្រោះថ្នាក់ទាំងម្តាយ និងគភ៌ផងដែរ ។ ក្រៅពីការស្វះស្វែងរកបច្ចេកវិទ្យាថ្មីៗ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម ក៏មានការសហការយ៉ាងស្អិតរមួតជាមួយដៃគូអន្តរជាតិផ្សេងទៀត ដូចជាថៃ និងវៀតណាមជា ដើម។

នាព្រឹកថ្ងៃទី ១៤ កក្កដា ឆ្នាំ២០២២នេះ មន្ទីរពិសោធន៍ អាយ អេស ព្រីមៀម បានបើកដំណើរការសាកល្បងនូវសេវាកម្មរបស់ខ្លួន ក្រោមអធិបតេយ្យភាពរបស់ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាលកម្ពុជា រួមជាមួយវត្តមានរបស់លោកសាស្ត្រាចារ្យ កេត វាន់សិទ្ធ ប្រធានសមាគមអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រកម្ពុជា សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឱសថការី និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍ជាច្រើនរូប។ សូមបញ្ជាក់ផងដែរថា មន្ទីរពិសោធន៍ អាយ អេស ព្រីមៀម ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់អ្នកបច្ចេកទេសមន្ទីរពិសោធន៍មួយក្រុមដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យនេះ និងមានជំនាញផ្សេងៗគ្នាដូចជាផ្នែក Virology, Bacterio-parasitology, Biochemistry និង Immunology ជាដើម។ លោកស្រីឱសថបណ្ឌិត ហែម សុភ័ក្ត្រ ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពិសោធន៍អាយ អេស ព្រីមៀម បានលើកឡើងថា “ចក្ខុវិស័យនៃ អាយ អេស ព្រីមៀម គឺធ្វើយ៉ាងណាឲ្យប្រជាជនកម្ពុជាទទួលបាននូវសេវាកម្មមន្ទីរពិសោធន៍សម្បូរបែបដែលមានគុណភាព និងតម្លៃសមរម្យ ដើម្បីចូលរួមក្នុងការកាត់បន្ថយលំហូរនៃការស្វែងរកសេវាកម្មមន្ទីរពិសោធន៍ក្រៅប្រទេស”។ អាយ អេស ព្រីមៀម មានលទ្ធភាពផ្តល់សេវាកម្មរហូតដល់ជាង ៦០០តេស្តផ្សេងៗគ្នា ដែលក្នុងនោះរួមមាន Clinical Biochemistry, Hematology-Hemostasis, Serology & Immunology, Molecular Biology, Newborn Screening Tests, General health check-up pakages, NIPT, Bacteriology-Mycology-Parasitology, Allergy test, Autoimmune diseases, Torch Panel និងតេស្តផ្សេងៗទៀតជាច្រើន។ គួរកត់សម្គាល់ផងដែរថា អាយ អេស ព្រីមៀម ជាមន្ទីរពិសោធន៍ក្នុងស្រុកដំបូងគេដែលបាននាំមកជូនប្រជាជនកម្ពុជានូវសេវាកម្មជួសកែងជើងទារក ដោយមិនចាំបាច់បញ្ជូនសំណាកទៅក្រៅប្រទេស និងចំណាយពេលរង់ចាំយូរនោះទេ។ ដើម្បីធានាបាននូវគុណភាពរួមនឹងការតាមឲ្យទាន់នូវការអភិវឌ្ឍក្នុងវិស័យមន្ទីរពិសោធន៍វេជ្ជសាស្ត្រនិងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃផ្នែកសុខាភិបាលកម្ពុជា អាយ អេស ព្រីមៀម បានបន្តវិវឌ្ឍខ្លួនជាបន្តបន្ទាប់ ដោយសហការជាមួយដៃគូក្រៅប្រទេសដូចជា ប្រទេសសិង្ហបុរី ជាដើម។ ជាចុងក្រោយ អាយ អេស ព្រីមៀម ផ្តាជ្ញាចិត្តផ្តល់ជូនអតិថិជនរបស់ខ្លួននូវសេវាកម្មល្អឥតខ្ចោះ និងលទ្ធផលតេស្តដែលត្រឹមត្រូវ ជាក់លាក់ក្នុងការធ្វើរោគវិនិច្ឆ័យ។

ជាមួយនឹងបទពិសោធក្នុងភាពជាអ្នកដឹកនាំ ២០​ឆ្នាំ លោក Mohd Daud Mohd Arif​  ​ដែលជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី Malaysia Healthcare Travel Council (“MHTC”)បាននាំមកនូវទស្សនវិស័យថ្មីចំពោះការរីកចម្រើន នៃ​វិស័យសុខាភិបាលនៃប្រទេសម៉ាឡេស៊ីនិងពង្រីកបន្ថែមនូវចក្ខុវិស័យរបស់ប្រទេសដើម្បីក្លាយជាគោលដៅថែទាំសុខភាពឈានមុខគេលើពិភពលោក។ នៅក្នុងកិច្ចសម្ភាសន៍ជាពិសេស​រវាងលោក Mohd Daud និងលោកស្រី ឃាង ស៊ីវ ហ៊ុង ជានាយកជាន់ខ្ពស់ និងជាឱសថការី នៃហេលស៍ថាម​ ដែលកិច្ចសម្ភាសន៍នេះមានខ្លឹមសារ ជារួម ផ្តោតលើ ការប្តេជ្ញាចិត្តរបស់ប្រទេសម៉ាឡេស៊ី ដើម្បីឲ្យក្លាយជាគោលដៅដ៏ប្រសើរក្នុងការផ្តល់នូវសេវាថែទាំសុខភាព ជូនប្រជាជនកម្ពុជាដែលមានតម្រូវការស្វែងរកការព្យាបាលផ្នែកសុខភាព។ សំណួរក្នុងកិច្ចសម្ភាសន៍ និង ចម្លើយដែលទទួលបានការឆ្លើយតប 1. តើលោកអាចពន្យល់បន្ថែមពីប្រវត្តិ និងការបង្កើតនៃ Malaysia Healthcare បានដែរឬទេ? ‘Malaysia Healthcare’ គឺជាសាខាមួយរបស់ឧស្សាហកម្មទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី ដែល​ត្រូវ​បានសម្របសម្រួល និងបង្កើតឡើងដោយក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) ដែលជាទីភ្នាក់ងាររបស់រដ្ឋាភិបាល ស្ថិតនៅក្រោមឱវាទក្រសួងសុខាភិបាលម៉ាឡេស៊ី (MOH)។ គ្រឹះរបស់ Malaysia Healthcare ត្រូវបានកសាងឡើងយ៉ាងរឹងមាំនៅលើភាពជាដៃគូរវាងផ្នែក សាធារណៈជាមួយនិងផ្នែកឯកជន ដែលមានបណ្ដាក្រសួងរបស់រដ្ឋាភិបាល និងទីភ្នាក់ងារនានា ក៏ដូចជាក្រុម​ហ៊ុនឯកជនល្បីៗខាងថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនអាកាសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ សណ្ឋាគារ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។ ដោយធ្វើការរួមគ្នា យើងខ្ញុំសូមផ្ដល់ជូនដល់ភ្ញៀវទាំងអស់នូវបទពិសោធន៍នៃការធ្វើដំណើរពិនិត្យសុខភាពដ៏រលូនតាំងពីពេលចាប់ផ្ដើម រហូត​ដល់ពេលបញ្ចប់ទៅវិញ។ ប្រទេសម៉ាឡេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោកដែលមានទេសចរណ៍តំហែទាំសុខភាពជាឧស្សាហកម្មដែលគាំទ្រដោយរដ្ឋាភិបាលខណៈពេលដែលឧស្សាហកម្មនេះ​គ្រប់គ្រង​ដោយ​វិស័យឯកជន។ ដោយត្រូវបានគេស្គាល់តាំងពីយូរលង់មកហើយថាជា គុជលាក់ខ្លួននៃតំបន់អាស៊ី (Hidden Jewel of Asia) បច្ចុប្បន្ន​នេះប្រទេសម៉ាឡេស៊ីត្រូវបានគេឱ្យឈ្មោះថាជា “The World’s Healthcare Marvel” ដោយបានសាងនូវ កេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺ ដែលជាគោលដៅសម្រាប់សាកលលោក ក្នុងតំហែទាំសុខភាពឈានមុខគេប្រកបដោយសុវត្ថិភាពនិងទំនុកចិត្ត​។ ដោយត្រូវបានទទួល ស្គាល់ថាជាប្រទេស​គោលដៅខាងទេសចរណ៍តំហែទាំសុខភាពប្រចាំឆ្នាំ នៅក្នុងកំណត់ត្រា International Medical Travel Journal ចាប់ពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០១៨ និង ជាថ្មីម្ដងទៀត នាឆ្នាំ២០២០ ថ្មីៗនេះប្រទេសម៉ាឡេស៊ីបានបង្ហាញនូវការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួននៅក្នុងដំណើរ នៃការផ្ដល់ជូននូវការថែទាំសុខភាពប្រកបដោយគុណភាពលំដាប់ពិភពលោក ជាមួយនិងតម្លៃដ៏ សមរម្យ និងប្រកបដោយភាពងាយស្រួលក្នុងការទទួលបានសេវា ដែលការផ្ដល់ជូននេះត្រូវបាន​ធ្វើឡើង​តាម​រយៈ​ការផ្ដល់ឱ្យនូវបទពិសោធន៍ធ្វើដំណើររបស់អ្នកជម្ងឺដ៏រលូនតាំងពីពេលចាប់ផ្ដើមដល់ ពេល​បញ្ចប់។ 2. តើហេតុអ្វីបានជាប្រទេសម៉ាឡេស៊ីគឺជាប្រទេសដែលគេពេញនិយមសម្រាប់ទេសចរណ៍តំហែទាំសុខភាព? ប្រទេសម៉ាឡេស៊ី បានទទួលនូវប្រជាប្រិយភាពថាជា ប្រទេសគោលដៅដែលផ្ដល់នូវការថែទាំសុខភាព និងភាពរឹងមាំនៃរូបរាងកាយប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការរីកចម្រើន និងវឌ្ឍនភាពនៃឧស្សាហកម្មនេះ មួយចំណែកធំគឺកើតចេញពីការគាំទ្រ​របស់ការ​ថែទាំ​សុខភាពម៉ាឡេស៊ីទៅលើ គុណភាពលំដាប់ពិភពលោក ភាពងាយស្រួលក្នុងការទទួលបាន​សេវា និង តម្លៃសមរម្យបើប្រៀបធៀបជាមួយប្រទេសដទៃ។ ចំណុចពិសេសដែលជម្រុញឱ្យប្រទេសម៉ាឡេស៊ីក្លាយជាជម្រើសនៃគោលដៅសម្រាប់អ្នកទេសចរណ៍ ក្នុងតំហែទាំសុខភាពនៅលើសាកលលោកមានដូចជា ៖ គុណភាពលំដាប់ពិភពលោក ស្តង់ដារគុណភាព និងសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យម៉ាឡេស៊ីគឺជាមន្ទីរពេទ្យគំរូ និងជាខ្នាត​គោល​​សម្រាប់ធៀបទៅ​នឹងមន្ទីរពេទ្យល្បីៗនៅលើពិភពលោក ហើយត្រូវបានត្រួត​ពិនិត្យ​យ៉ាង​​ដិត​ដល់ និងមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ពីសំណាក់ក្រសួងសុខាភិបាលម៉ាឡេស៊ី។ ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យប្រកបដោយគុណភាពខ្ពស់របស់យើងខ្ញុំសុទ្ធតែ បានទទួលការបណ្ដុះបណ្ដាលពីគ្រឹះស្ថានល្បីៗដែលទទួលស្គាល់ជាអន្តរជាតិដូចជា ប្រទេសម៉ាឡេស៊ី ប្រទេសអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី និង សហភាពអឺរ៉ុប។ មន្ទីរពេទ្យជាសមាជិកនៃបណ្ដាញ Malaysia Healthcare ត្រូវបានទទួល ស្គាល់ដោយស្ថាប័នអន្តរជាតិនានា ដូចជា ៖ ស្ថាប័ន Malaysia Society for Quality in Health (MSQH), ស្ថាប័ន Joint Commission International (JCI), គណៈកម្មការ Reproductive Technology Accreditation Committee (RTAC) និង ទីភ្នាក់ងារផ្សេងៗទៀត ដែលស្ថិតនៅក្រោមស្ថាប័ន International Society for Quality in Healthcare (ISQua)។ លទ្ធភាពបង់ថ្លៃសេវា ក្រសួងសុខាភិបាលម៉ាឡេស៊ីធ្វើការគ្រប់គ្រងអត្រាខ្ពស់បំផុតសម្រាប់ការព្យាបាល តំហែទាំសុខភាពតាមរយៈគោលការណ៍ Fees Schedule 13 ហេតុដូច្នេះ ហើយ អ្នកជម្ងឺមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ចំណាយ​ទៅលើការព្យាបាល បើធៀបទៅនឹងប្រទេសនានានៅក្នុង​តំបន់។ ធៀបទៅនឹងសហរដ្ឋអាមេរិក អ្នកជម្ងឺអាចសន្សំបានរហូតដល់ ៦០-៨០% ទៅលើ​ចំណាយ​សម្រាប់ការព្យាបាលសំខាន់ៗ ដូចជា ការវះកាត់ប្ដូរឆ្អឹងត្រគាក ឬជង្គង់ ការផ្សាំ​​សរសៃ​ឈាមបេះដូង ការវះកាត់ឆ្អឹងខ្នង និង ការវះកាត់ កែច្នៃសម្ផស្សមុខ​ជា​ដើម​។ល។ ការព្យាបាលសំខាន់ៗ ៖ ចំណាយប្រៀបធៀប (ជាប្រាក់ដុល្លារអាមេរិក) ដែលរៀបចំឡើយដោយស្ថាប័ន Patient Beyond Borders (តារាង​ ស្ថិតិចំណាយប្រភេទជំងឺ​និងតាមប្រទេស)   ចំណាយជា ប្រាក់ដុល្លារ សហរដ្ឋអាមេរិក កូស្តារីកា ឥណ្ឌា ម៉ាឡេស៊ី ម៉ិចស៊ីកូ សិង្ហបុរី កូរ៉េខាង ត្បូង តៃវ៉ាន់ ថៃ ប្រាក់សន្សំមធ្យម   ៤៥-៦៥% ៦៥-៩០% ៦០-៨០% ៤០-៦០% ២៥-៤០% ២៥-៤៥% ៤០-៦៥% ៥០-៧៥% ផ្សាំផ្លូវពង្វាងសរសៃឈាមបេះដូង CABG ៩២,០០០ ៣១,៥០០ ៩,៨០០ ២០,៨០០ ៣៤,០០០ ៥៤,៥០០ ២៩,០០០ ២៧,០០០ ៣៣,០០០ ការវះកាត់ប្ដូរសន្ទះបេះដូងដោយមានសរសៃពង្វាង ៨៧,០០០ ២៨,០០០ ១១,៩០០ ១៥,០០០ ២៦,៥០០ ៤៦,០០០ ៣៨,០០០ ២២,០០០ ១៩,០០០ ការវះកាត់ប្ដូរឆ្អឹងត្រគាក ៣១,០០០ ១៥,៣០០ ៩,៤០០ ១២,៥០០ ១៤,២០០ ២១,៤០០ ២១,៦០០ ១៤,០០០ ១៦,៥០០ ការវះកាត់ប្ដូរជង្គង់ ២៨,០០០ ១៤,២០០ ៧,២០០ ៧,៨០០ ១២,៣០០ ១៩,២០០ ១៦,២៥០ ១៣,៤០០ ១៣,២០០ ការវះកាត់ឆ្អឹងកងខ្នង ៦៥,០០០ N/A ៩,៥០០ ១៤,២៥០ ២២,៥០០ ២៧,៨០០ ២៤,២០០ ១៨,០០០ ១៦,០០០ ដាក់កង IVF មិនរាប់​បញ្ចូល​ថ្លៃឱសថ​ព្យាបាល  ១២,៥០០ N/A ៣,៣០០ ៤,២០០ ៥,៨០០ ៩,៤៥០ ៧,៥០០ ៤,៦០០ ៤,០០០ ផ្លូវពង្វាងអាហារក្នុងក្រពះ ២៣,០០០ ១០,៥០០ ៦,៨០០ ៩,២៥០ ១១,៥០០ ១៤,៨០០ ១៤,៥០០ ១២,៧០០ ១២,៦០០ ដាំបង្គោលឆ្អឹងក្នុងធ្មេញ ២១,៥០០ ៩,៣៥០ ៦,៨៥០ ៧,៧០០ ៩,៣០០ ១១,៨០០ ៩,៩០០ ៨,៧០០ ៩៣,០០០ ដាំបង្គោលឆ្អឹងក្នុងធ្មេញ (ធ្មេញលើ និង ក្រោម) ១១,៥០០ ៤,២៥០ ៣,៣០០ ៣,៧៥០ ៤,១០០ ៧,០០០ ៥,៦៥០ ៤,៣៥០ ៣,៧០០ កែសម្ផស្សទូទាំងមុខ ១១,៥០០ ៤,៩០០ ២,៨០០ ៣,៣០០ ៤,៧៥០ ៧,៨៥០ ៥,៩០០ ៥,២៥០ ៣,៧០០ វះកាត់កែច្រមុះ ៤,៨០០ ២,៦០០ ១,៤០០ ២,៨០០ ៣,១០០ ៣,៥០០ ៣,៨០០ ៣,២០០ ១,៦០០ ការបដិសេធ ៖ អត្រាប្ដូរប្រាក់អាចប្រែប្រួលទៅតាមឆ្នាំ។ តារាងនេះផ្ដល់នូវការប៉ាន់ស្មានទៅលើការសន្សំចំណាយប៉ុណ្ណោះ។                                                                                     ប្រភព ៖ ស្ថាប័ន Patient Beyond Borders, ២០២០ ភាពងាយស្រួលក្នុងការទទួលបានសេវា ប្រទេសម៉ាឡេស៊ីមានមន្ទីរពេទ្យឯកជនចំនួន២១០ ដោយមិនរាប់បញ្ចូល គ្លីនិកធ្មេញ និងមជ្ឈមណ្ឌលសុខភាព។ ស្ទើរតែមិនចាំបាច់រង់ចាំការណាត់ជួប ដើម្បីពិភាក្សា និងដើម្បីព្យាបាលឡើយជាមួយនិងអ្នកឯកទេសបែបនេះធ្វើឱ្យ ការទទួលបានសេវារហ័ស​ទាន់​ពេល។ បន្ថែមពីនេះទៅទៀត ក៏មានការតភ្ជាប់ នូវជើងយន្តហោះដែលមិនឈប់សំចតទៅ​កាន់​មជ្ឈមណ្ឌល​​​ប្ដូរជើងហោះហើរ សំខាន់ៗនៅទូទាំងពិភពលោកផងដែរ។   មជ្ឈមណ្ឌល Global Halal Hub សង្គមម៉ាឡេស៊ីភាគច្រើនជាអ្នកមូស្លីមដែលមានភាពរួសរាយរាក់ទាក់ នៅគ្រប់ មន្ទីរពេទ្យទាំងអស់​របស់យើងខ្ញុំបម្រើតែមុខម្ហូបហាឡាល់ប៉ុណ្ណោះ ហើយក៏ ផ្ដល់ជូននូវបន្ទប់សម្រាប់ថ្វាយបង្គុំព្រះផងដែរ។ មានផលិតផលវេជ្ជសាស្ត្រដែលគ្មានសារធាតុសាច់ជ្រូក ដូចជាចេសដេររបួស និងវ៉ាក់សាំងជាដើម ។ អ្នកដែលមានជំនាញវិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្តជាច្រើន ទាំងបុរស និង ស្ត្រី គឺជាជនជាតិមូស្លីម។ ឋានសួគ៌ទេសចរណ៍ Malaysia Healthcare ក៏ត្រូវទទួលបានភាពទាក់ទាញបន្ថែមទៀតដោយ សារ​ទីតាំង​​របស់​​វា​​ជា​​មណ្ឌល​​សុខ​ភាព​​ដែល​​រីក​ចម្រើនឥតឈប់ឈរ មូស្លីមដែលជាប្រជាជាតិដ៏មានភាព​រួស​​រាយ​រាក់ទាក់ មានតំបន់ទេសចរណ៍ ច្រើន មានប្រព័ន្ធសុខាភិបាលពហុភាសា ​ដែល​អាច​ផ្ដល់​ជូនអ្នកជម្ងឺនៅទូទាំង ទ្វីបអាស៊ី និងពិភព​​លោកនូវភាពងាយស្រួលក្នុងការប្រើប្រាស់ភាសាតាម ចំណង់ចំណូលចិត្តរបស់ពួកគេ ។ ការផ្ដល់ជូនសេវាដ៏រលូនតាំងពីដើមដល់ចប់ Malaysia Healthcare ផ្ដល់ជូនលើសពីតំហែទាំសុខភាព ជាការថែទាំជូន អ្នកទេសចរណ៍ដែលអាចឱ្យពួកគេមានភាពរីករាយនឹងបទពិសោធន៍នៃការធ្វើដំណើរទេសចរណ៍ និងពិនិត្យសុខភាពដ៏រលូនតាំងពីដើមដល់ចប់។ នៅពេលអញ្ជើញមកដល់ អ្នកទេសចរណ៍ដែលធ្វើដំណើរសម្រាប់តំហែទាំ សុខភាពនឹងទទួលបាននូវការស្វាគមន៍ ពីបុគ្គលិកផ្នែក Concierge and Lounge របស់ Malaysia Healthcare ​យើង​ខ្ញុំ ដែល​នឹង​មក​ទទួល​អ្នក​ទេសចរណ៍ដល់ច្រកចេញយន្តហោះតែម្ដង រួចហើយបុគ្គលិកនឹងជូនអ្នក ដំណើរទៅ​យក​ឥវ៉ាន់តាម​ច្រក​​រហ័សសម្រាប់អន្តោប្រវេសន៍ ហើយបន្ទាប់មក ឱ្យពួកគាត់​រង់​ចាំនៅបន្ទប់​រង់ចាំ​​រហូតដល់​ក្រុមអ្នកដឹកជញ្ជូនរបស់សណ្ឋាគារ ឬមន្ទីរពេទ្យមកទទួល។ នៅគ្រប់ជំហានទាំងអស់នៃការធ្វើដំណើរ Malaysia Healthcare នឹងនៅ ជាមួយ​ដើម្បី​ជួយ និងនាំផ្លូវអ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពទាំង ឡាយបានពេញមួយដំណើរពិនិត្យសុខ​ភាពរបស់ពួកគេ រហូតដល់ពេល ត្រឡប់ទៅគេហដ្ឋានវិញ។ 3. តើមានសេវាព្យាបាលវេជ្ជសាស្ត្រអ្វីខ្លះដែលបានផ្ដល់ជូនអ្នកទេសចរណ៍ថែទាំសុខភាពនៅក្នុងប្រទេសម៉ាឡេស៊ី?តើការព្យាបាលឯកទេសលើជម្ងឺអ្វីខ្លះដែលប្រព័ន្ធសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ីបាននឹង កំពុងផ្ដល់ជូន? ក្នុងចំណោមការព្យាបាលតំហែទាំសុខភាពដែលអ្នកដំណើរទទួលបានពីប្រទេសម៉ាឡេស៊ីមានដូចជា ៖ ការបង្កកំណើត មហារីក បេះដូង សល្យកម្មអវៈយវៈ ការព្យាបាល​សម្ផស្ស និងការព្យាបាលជា ច្រើនប្រភេទទៀត។      ការព្យាបាលការបង្កកំណើត ៖ ប្រទេសម៉ាឡេស៊ីបានប្រកាសឱ្យដឹងនូវអត្រាជោគជ័យរបស់អ្នកជម្ងឺ​ម្នាក់​ក្នុងចំណោមអ្នកជម្ងឺចំនួនពីរនាក់ដែលមកទទួលសេវាបង្កកំណើតតាមវិធី in vitro fertilization (IVF) ហើយបានផ្ដល់នូវការព្យាបាលទំនើបរួមមាន ការមិនអាចបង្កកំណើតបានដោយសារជម្ងឺ​មហារីក និង បច្ចេកវិទ្យា AI សម្រាប់ការធ្វើតេស្តិ៍លើលទ្ធភាពបង្កកំណើត ដោយពង្រឹងនូវមូលដ្ឋាន របស់ខ្លួនជាមណ្ឌលបង្កកំណើតអាស៊ី (Fertility Hub of Asia)។ មជ្ឈមណ្ឌលចំនួនប្រាំបីក្នុង ចំណោម៣០ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដោយ RTAC មានទីតាំងស្ថិតនៅក្នុង​ប្រទេសម៉ាឡេស៊ី។ ការព្យាបាលជម្ងឺមហារីក ៖ អ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពជាច្រើនស្វែងរកការព្យាបាល ជម្ងឺមហារីក​នៅ​ក្នុងប្រទេសម៉ាឡេស៊ី ព្រោះមន្ទីរពេទ្យនៅទីនេះបានផ្ដល់នូវសេវាកម្មព្យបាលជម្ងឺ មហារីកនេះបានគ្រប់​ជ្រុង​ជ្រោយ--ដោយចាប់ផ្ដើមពីការថតរហូតដល់ការប្រើប្រាស់បច្ចេកវិទ្យា ស្វែងរកជម្ងឺមហារីក-- ដើម្បីសម្រួល និងផ្ដល់ភាពរលូនដល់ការធ្វើដំណើរព្យាបាលរបស់អ្នកជម្ងឺ។ ប្រទេសម៉ាឡេស៊ីបាន​លេច​មុខជាប្រទេសដែលបានរៀបចំល្អបំផុតទីបីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានត្រៀមខ្លួន​ប្រយុទ្ធ​ប្រឆាំងនឹងជម្ងឺមហារីកនៅក្នុងការសិក្សាមួយដែលធ្វើឡើងដោយ The Economist Intelligence Unit (The EIU)។ ការព្យាបាលបេះដូង ៖ ជាងមួយទសវត្សរ៍កន្លងទៅ ប្រទេសម៉ាឡេស៊ីក៏បានទទួលនូវ ប្រជាប្រិយភាជាចង្វាក់បេះដូងអាស៊ី (Heartbeat of Asia ) ផងដែរ ដោយសារតែសហប្រតិបត្តិការខាងវេជ្ជសាស្រ្តរបស់ អ្នកជំនាញហើយ​និងហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពយើងខ្ញុំ។ ជាការពិតណាស់ វិទ្យាស្ថានជាតិ បេះដូង (National Heart Institute) បានទទួលនូវភាពជោគជ័យដ៏ភ្ញាក់ផ្អើលនៅក្នុងឧស្សាហកម្ម តំហែទាំសុខភាព​សាកល ដោយបានក្លាយជាមន្ទីរពេទ្យទីមួយនៅក្រៅសហរដ្ឋអាមេរិកដែលអាចវះ កាត់ដាក់បេះដូង​សិប្បនិម្មិត (Micra AV pacemaker) ជាឧបករណ៍ដែលដាក់ក្នុងខ្លួនបានសម្រាប់ ព្យាបាលអត្រា​ចង្វាក់​បេះដូងដើរយឺត។ គឺការអភិវឌ្ឍន៍នេះហើយដែលបានទាក់ទាញក្រុមអ្នកជម្ងឺ ពីគ្រប់ច្រកល្ហក​ទាំង​អស់ធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីដើម្បីស្វែងរកការថែទាំសុខភាពប្រកប ដោយគុណភាពដែលអាចទុកចិត្តបាន និងមានលទ្ធភាពបង់ចំណាយបាន។ ការព្យាបាលសល្យកម្មអវៈយវៈ ៖ វេជ្ជបណ្ឌិតផ្នែកសល្យកម្មអវៈយវៈរបស់យើងខ្ញុំត្រៀមខ្លួនរួចជា​ស្រេចដើម្បីជួយលោកអ្នកក្នុងការជំនះនៅក្នុងពេលលំបាកនេះនៅក្នុងជីវិតរបស់លោកអ្នក។ ចាប់​តាំង​​​​ពីការវះកាត់សល្យកម្មអវៈយវៈរហូតដល់ការធ្វើលំហាត់ស្ដារលទ្ធភាពពលកម្ម យើងខ្ញុំផ្ដល់ជូន​ដល់អ្នកជម្ងឺរបស់យើងនូវការជួយលើកទឹកចិត្តដែលមានតែមួយគត់តាមបែបម៉ាឡេស៊ី។ ការព្យាបាលថែរក្សាសម្ផស្ស ៖  ក្រុមគ្រូពេទ្យល្បីៗផ្នែកវេជ្ជសាស្ត្ររបស់យើងខ្ញុំបានប្ដេជ្ញាចិត្តរបស់ ពួកគេ​ក្នុង​ការធ្វើឱ្យសុបិនរបស់អ្នកក្លាយជាការពិត។ យើងខ្ញុំសូមធានា ព្រោះអ្នកដែលមានជំនាញ វិជ្ជាជីវៈថែរក្សា​សម្ផស្សទាំងអស់នៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានអនុញ្ញាត និងទទួលបាននូវការ ឯកភាពឱ្យប្រកប​វិជ្ជាជីវៈនេះពីក្រុមប្រឹក្សា Malaysian Medical Council (MMC) និង មានវិញ្ញាបនប័ត្រ Annual Practising Certificate (ACP), រួមទាំង អាជ្ញាប័ណ្ណ Licensing and Credentialing to Practise (LCP) ផងដែរ។ ការព្យាបាលជម្ងឺរលាកថ្លើមប្រភេទ C ៖ ជាប្រទេសទីមួយនៅលើពិភពលោក ដែលត្រូវបានអនុញ្ញាត​ក្រោមលក្ខខណ្ឌឱ្យប្រើប្រាស់ថ្នាំ Ravidasvir រួមបញ្ចូលគ្នាជាមួយនិង Sofosbuvir ដើម្បីព្យាបាល​ជម្ងឺ​រលាកថ្លើមប្រភេទC ប្រទេសម៉ាឡេស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ជូននូវដំណោះ​ស្រាយ​ព្យាបាល​ជម្ងឺនេះ​ក្នុង​ថ្លៃសមស្របហើយអាចមានលទ្ធភាពចំណាយបាន និងប្រកបដោយប្រសិទ្ធិ ភាព​សម្រាប់អ្នកទាំងឡាយណាដែលផ្ទុកមេរោគ។ លក្ខណ្ឌនេះស្របគ្នាជាមួយនិងបេសកកម្ម របស់​អង្គការសុខភាពពិភពលោក WHO ក្នុងការកាត់បន្ថយការឆ្លងជម្ងឺរលាកថ្លើមថ្មីឱ្យបាន ៩០% និងកាត់បន្ថយមរណភាព​ដោយសារជម្ងឺរលាកថ្លើមប្រភេទC នេះបាន៦៥% នៅដំណាច់ឆ្នាំ ២០៣០។ ប្រទេសម៉ាឡេស៊ី​កំពុងតែផ្ដល់ជូនអ្នកជម្ងឺរលាកថ្លើមប្រភេទC នូវការព្យាបាលមួយ ដែលមានអត្រាជាសះស្បើយរហូត​ដល់៩៧% និងកាត់បន្ថយថ្លៃចំណាយឱ្យបាន៩៥%។ 4. តើមន្ទីរពេទ្យល្បីៗណាខ្លះនៅក្នុងប្រទេសម៉ាឡេស៊ីដែលត្រូវបានទទួលស្គាល់ និង ដែលបានចាប់ជា ដៃគូជា​មួយនឹង MHTC? Malaysia Healthcare មានបណ្ដាញមន្ទីរពេទ្យជាសមាជិករបស់ខ្លួនរហូតដល់៧៣ មន្ទីរពេទ្យ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​លើសកលលោក ដែល​បង្កើតបានជាគ្រឹះដ៏រឹងមាំសម្រាប់ការផ្ដល់​សេវាកម្មថែទាំសុខភាព តាមរយៈការធ្វើដំណើររបស់អ្នកជម្ងឺសម្រាប់តំហែទាំសុខភាពដ៏រលូន តាំងពីពេល​ចាប់​ផ្ដើមរហូតដល់ពេលបញ្ចប់។ ប្រព័ន្ធអេកូទេសចរណ៍សម្រាប់តំហែទាំសុខភាពនេះ ក៏ត្រូវបានគាំទ្រដោយកិច្ច​ខិតខំប្រឹងប្រែងសហប្រតិបត្តិការពីតួអង្គក្នុងវិស័យសាធារណៈ-ក្នុងវិស័យ ឯកជនតាមរយៈច្រវាក់​តម្លៃ។  ក្នុងពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យជាសមាជិករបស់ Malaysia Healthcare មានទាំងមន្ទីរពេទ្យ​សមាជិក​ជាន់​ខ្ពស់ និងមន្ទីរពេទ្យធម្មតា ដែលជាគ្រឹះស្ថានសុខាភិបាលឯកជនជម្រុញនូវសកម្មភាព ដំណើរទេសចរណ៍តំហែទាំសុខភាពជូនដល់អ្នកជម្ងឺបរទេស។ មន្ទីរពេទ្យទាំងនេះយ៉ាងហោចណាស់ក៏មានការទទួលស្គាល់ចំនួនមួយទៅលើសេវាកម្មរបស់ខ្លួនផង​ដែរពីសំណាក់ស្ថាប័នអន្តរជាតិដែលទទួលស្គាល់សេវាថែទាំសុខភាពដូចជា ស្ថាប័ន Joint Commission International (JCI) ស្ថាប័ន Malaysian Society for Quality in Health (MSQH) ពីគណៈកម្មការ Reproductive Technology Accreditation Committee (RTAC) និង ពីភ្នាក់ងារផ្សេងៗទៀតដែលស្ថិតនៅក្រោមស្ថាប័ន International Society for Quality in Healthcare (ISQua) ហើយវាជាតំណាងដ៏ខ្ពង់ខ្ពស់ឱ្យ Malaysia Healthcare ដើម្បីធានាឱ្យបានថាយើងខ្ញុំអាច​ផ្ដល់នូវការថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និង ទំនុកចិត្តដល់អ្នកជម្ងឺរបស់យើងខ្ញុំ។ សម្រាប់បញ្ជីពេញលេញនៃបណ្ដាញមន្ទីរពេទ្យសមាជិករបស់យើងខ្ញុំ សូមចូលទៅកាន់វែបសាយ  https://malaysiahealthcare.org/healthcare-facilities 5. តើការព្យាបាលសម្រាប់តំហែទាំសុខភាពនៅពេលក្រោយមកទៀតមានអ្វីខ្លះនៅក្នុងប្រទេសម៉ាឡេស៊ី? ហើយ តើការព្យាបាលជាក់លាក់ណាខ្លះដែលជនជាតិនានាបានទៅទទួលនៅក្នុងប្រទេសម៉ាឡេស៊ី? (ឧទាហរណ៍ ជនជាតិថៃទៅពិនិត្យបេះដូង ជនជាតិកម្ពុជាទៅពិនិត្យភ្នែក ត្រចៀក ច្រមុះ) អស់រយៈពេលជាច្រើនឆ្នាំមកហើយក្នុងការផ្ដល់សេវាដល់អ្នកទេសចរណ៍ថែទាំសុខភាព ប្រទេស​ម៉ាឡេស៊ីបានកសាងនូវកេរ្តិ៍ឈ្មោះជាប្រទេសគោលដៅសុវត្ថិភាព និងគួរជាទីទុកចិត្តបានសម្រាប់ ទេសចរណ៍តំហែទាំសុខភាពចំពោះការព្យាបាលជាច្រើនប្រភេទ រួមមាន (មិនតាមលំដាប់លំដោយ​ជាក់លាក់) ៖ ការបង្កកំណើត [In-Vitro Fertilisation (IVF)] បេះដូង មហារីក សល្យកម្មអវៈយវៈ សរសៃប្រសាទ ធ្មេញ សម្ផស្ស និងការពិនិត្យសុខភាពទូទៅ។ Malaysia Healthcare ទទួលបានកំណើនអ្នកទេសចរណ៍ពិនិត្យសុខភាពពីចំនួនត្រឹមតែ ៦៤៣,០០០ នាក់ នៅក្នុងឆ្នាំ២០១១ ឡើងមកដល់ប្រហែលជា ១.២២០ លាននាក់នៅក្នុងឆ្នាំ ២០១៩ ដែលនេះបង្ហាញឱ្យឃើញនូវទំនុកចិត្តមកលើសេវាកម្មថែទាំសុខភាពរបស់យើងខ្ញុំ ដែលធ្វើ​ដំណើរមកពីបណ្ដាប្រទេសជាច្រើនដូចជា ៖ (មិនតាមលំដាប់លំដោយជាក់លាក់) ៖ o អូស្ត្រាលី o ជប៉ុន o បង់ក្លាដេស o ភូមា o ប៊្រុយណេ o ហ្វីលីពីន o កម្ពុជា o សិង្ហបុរី o ចិន o ចក្រភពអង់គ្លេស o ឥណ្ឌា o សហរដ្ឋអាមេរិក o ឥណ្ឌូណេស៊ី o វៀតណាម 6. តើនៅពេលណាដែលជនជាតិកម្ពុជាគួរពិចារណាធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីដើម្បីធ្វើការព្យាបាលតាមក្បួនវេជ្ជសាស្ត្រ? តើមាននីតិវិធីប្រតិបត្តិស្តង់ដារបច្ចុប្បន្នណាខ្លះ (SOPs) សម្រាប់ដាក់ឱ្យអនុវត្តន៍ ចំពោះ​អ្នក​ទេសចរណ៍​តំហែទាំសុខភាព ដែលស្វែងរកការព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី (មុនធ្វើដំណើរ/កំឡុងពេល​ធ្វើ​ដំណើរ/ក្រោយធ្វើដំណើរ)? អ្នកជម្ងឺគួរស្វែងរកការព្យាបាលតាមក្បួនវេជ្ជសាស្ត្រឱ្យបានឆាប់បំផុត។ ហានិភ័យនៃការមិនបាន​ទទួល​​ការព្យាបាល​តាមក្បួនវេជ្ជសាស្ត្រតាមការតម្រូវមានសភាពធ្ងន់លើសលុប ព្រោះវាអាចនាំ មកនូវ​ផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរមិនអាចកែខៃវិញបានមកលើសុខភាពទូទៅរបស់អ្នកជម្ងឺ។ ខណៈដែលព្រំដែនអន្តរជាតិក្នុងពេលបច្ចុប្បន្នរបស់ប្រទេសម៉ាឡេស៊ីនៅបន្តបិទ យើងបានត្រឹមតែ​អាចសម្របសម្រួលការធ្វើដំណើរចូលមករបស់អ្នកជម្ងឺបរទេស ទៅតាមករណីជាក់ស្ដែងនីមួយៗ​ប៉ុណ្ណោះ។ Malaysia Healthcare នៅតែប្ដេជ្ញាចិត្តក្នុងការផ្ដល់នូវនិរន្តរភាពនៃការថែទាំដល់អ្នកជម្ងឺ​យើងខ្ញុំដែលស្វែងរកការព្យាបាលថែទាំសុខភាពលើជម្ងឺធ្ងន់ធ្ងរដូចជា អ្នកជម្ងឺបេះដូង និងអ្នកជម្ងឺ​មហារីកជាដើម តាមរយៈការធ្វើដំណើរពិនិត្យសុខភាពដោយអនុវត្តនូវនីតិវិធីប្រតិបត្តិស្តង់ដារយ៉ាង​តឹងរ៉ឹង។ Malaysia Healthcare ធ្វើការជិតស្និទ្ធជាមួយនិងក្រសួងសុខាភិបាលម៉ាឡេស៊ី និងក្រុមប្រឹក្សា Malaysian National Security Council (MKN) ដើម្បីធានាថាអ្នកជម្ងឺធ្ងន់ធ្ងររបស់យើងខ្ញុំទទួល​បាននូវការថែទាំប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។ ខាងក្រោមនេះគឺជានីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដែលត្រូវអនុវត្តសម្រាប់អ្នកទេសចរណ៍ថែទាំ​សុខភាពដែលធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី ៖ កំណត់ពេលវេលាដើម្បីធ្វើការព្យាបាលជាមួយនិងមន្ទីរពេទ្យឯកជនដែលបានចុះបញ្ជីជា សមាជិករបស់ MHTC រួចហើយស្នើសុំលិខិតបញ្ជាក់ពីវេជ្ជបណ្ឌិត របស់អ្នក។ ដាក់ជូននូវឯកសារតម្រូវចាំបាច់ទៅឱ្យមន្ទីរពេទ្យដែលបានជ្រើសរើស រួចហើយដាក់ពាក្យ ស្នើសុំការអនុញ្ញាតដើម្បីចូលក្នុងប្រទេសម៉ាឡេស៊ីដើម្បីព្យាបាលតាមក្បួនវេជ្ជសាស្ត្រទៅឱ្យមន្ទីរពេទ្យ។ ពាក្យស្នើសុំនឹងត្រូវដាក់ជូនដោយ MHTC ទៅកាន់មន្ទីរពេទ្យសមាជិកទៅតាមការជ្រើស​រើស​យករបស់អ្នក។ ក្រោយពេលដែលពាក្យស្នើសុំទទួលបានជោគជ័យ នោះលិខិតអនុញ្ញាឱ្យចូលនឹងត្រូវចេញ​ដោយ MHTC ហើយនឹងត្រូវផ្ញើទៅឱ្យលោកអ្នកតាមរយៈមន្ទីរពេទ្យដែលអ្នកជ្រើសរើស​យក។ ដាក់ពាក្យស្នើសុំទិដ្ឋាការ (បើត្រូវដាក់ពាក្យស្នើសុំទិដ្ឋាការ) សម្រាប់ខ្លួនរបស់លោកអ្នក និង អ្នកអមដំណើររបស់អ្នក រួចហើយ ធ្វើការរៀបចំចាំបាច់នានា ដើម្បីធ្វើដំណើរតាម យន្តហោះបន្ទាប់ពីបានទទួលលិខិតអនុញ្ញាតឱ្យចូលពីមន្ទីរពេទ្យ។ ទាំងអ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាព និងអ្នកអមដំណើរមកជាមួយត្រូវធ្វើតេស្តិ៍ PCR រកជម្ងឺ COVID-19 (ជុំទី ១) នៅមជ្ឈមណ្ឌលធ្វើតេស្តិ៍ដែលទទួលស្គាល់ដោយ MHTC នៅក្នុង រយៈពេល ៣ (បី) ថ្ងៃមុនកាលបរិច្ឆេទធ្វើដំណើរចូលក្នុងប្រទេស ម៉ាឡេស៊ី។ អ្នកជម្ងឺដែលបានចាក់វ៉ាក់សាំងពេញលេញត្រូវធ្វើចត្តាឡីស័ក្ដជាកាតព្វកិច្ចសម្រាប់រយៈ ពេល ៧ថ្ងៃ រួចហើយត្រូវធ្វើតេស្តិ៍ PCR រកជម្ងឺ COVID-19 នៅថ្ងៃទី១ និងថ្ងៃទី៥ នៅក្នុងរយៈពេលធ្វើចត្តាឡីស័ក្ដនេះ។ ចំពោះអ្នកជម្ងឺដែលមិនបានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងខ្លះ នោះរយៈពេលធ្វើចត្តា ឡី​ស័ក្ដជា​កាតព្វ​កិច្ចគឺមានចំនួន ១០ថ្ងៃ ហើយពួកគាត់ត្រូវធ្វើតេស្តិ៍ PCR រកជម្ងឺ COVID-19 នៅថ្ងៃទី១ និង ថ្ងៃទី៨ នៅក្នុងរយៈពេលធ្វើចត្តាឡីស័ក្ដនេះ។ សូមចូលទៅកាន់វែបសាយ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/ សម្រាប់ទទួលបានព័ត៍មានពីការធ្វើបច្ចុប្បន្នភាពចុងក្រោយស្ដីពីនីតិវិធី​ប្រតិបត្តិស្តង់ដារ (SOPs) ចំពោះអ្នកទេសចរណ៍តំហែទាំសុខភាព។ 7. តើអ្នកមានសាក្សីពីអ្នកជម្ងឺមុនៗដែលធ្លាប់បានទទួលនូវការព្យាបាលប្រកបដោយជោគជ័យ​ពីសេវាកម្ម​ថែទាំសុខភាពរបស់ម៉ាឡេស៊ីដែរឬទេ? បាស/ចាស មាន យើងខ្ញុំមានសាក្សីជាច្រើន ដែលជាអ្នកជម្ងឺពីមុនៗរបស់យើងខ្ញុំ ដែលបានទទួល​នូវការព្យាបាលដោយជោគជ័យ។ សូមចូលទៅកាន់តំណ នេះសម្រាប់ព័ត៌មានបន្ថែម។

insigHT2021 ដែលជាសន្និសីទអន្តរជាតិមានយៈពេលចំនួនបីថ្ងៃ គឺជាគម្រូយុទ្ធសាស្រ្តក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺរាតត្បាត ដើម្បីបង្កើនភាពរឹងមាំសម្រាប់តំហែទាំសុខភាពពិភពលោកក្នុងស្សាហកម្មទេសចរណ៍             គួឡាឡាំពួ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ – insigHT2021 ដែលជាសន្និសីទវេជ្ជសាស្ត្រឈាន​មុខគេនៃទីផ្សារទេសចរណ៍ក្នុងតំបន់ បានប្រកាសជាផ្លូវការថា ប្រទេសម៉ាឡេស៊ីជាមជ្ឈមណ្ឌលព្យាបាលជំងឺរលាកថ្លើមប្រភេទ C ប្រចាំអាស៊ី ក្រោមអធិបតីភាពរបស់លោក Yang Berhormat Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី។ ក្នុង​នាម​ជាប្រទេសដំបូងគេនៅលើពិភពលោកដែលទទួលបាននូវការអនុញ្ញាតក្នុងការភ្ជាប់ជាមួយលក្ខខណ្ឌក្នុងការប្រើប្រាស់ឱសថ Ravidasvir  ជាមួយឱសថ Sofosbuvir ដើម្បីព្យាបាលជំងឺរលាកថ្លើមប្រភេទC បានធ្វើឱ្យប្រទេសម៉ាឡេស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវដំណោះស្រាយព្យាបាលដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពសម្រាប់អ្នកដែលផ្ទុកមេរោគនេះ។                  “ដើម្បីឆ្លើយតបទៅនឹងទិវាជំងឺរលាកថ្លើមពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទស្តីពី” “Hepatitis Can’t Wait” ប្រទេសម៉ាឡេស៊ីបានត្រៀមខ្លួនជាស្រេច ហើយបាននឹងកំពុងព្យាយាមឆ្ពោះទៅមុខជាមួយនឹងដំណោះស្រាយព្យាបាលអ្នកដែលឆ្លងជំងឺនេះ។ សកម្មភាពនេះមានលក្ខណៈស្របទៅតាមបេសកកម្មរបស់អង្គការសុខភាពពិភពលោក ក្នុងការកាត់បន្ថយការឆ្លងជំងឺរលាកថ្លើមប្រភេទថ្មីរហូតដល់៩០% និងកាត់បន្ថយមរណភាពដោយសារវីរុសនៃ​ជំងឺរលាកថ្លើមរហូតដល់៦៥% នៅត្រឹមឆ្នាំ២០៣០។ ប្រទេសម៉ាឡេស៊ីបាននឹងកំពុងផ្តល់ជូនអ្នកជំងឺរលាកថ្លើមប្រភេទC នូវការព្យាបាលដែលមានអត្រាជាសះស្បើយរហូតដល់៩៧% និងកាត់បន្ថយថ្លៃចំណាយរហូតទៅដល់៩៥% នេះបើតាមប្រសាសន៍របស់លោក YB Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ីដែលបានថ្លែងក្នុងពិធីបើកសន្និសីទ insigHT2021 ។             ថ្លែងមតិលើការផ្តល់ជូននូវការព្យាបាលតាមលំនាំថ្មីនេះ នាយកគ្រប់គ្រងក្រុមហ៊ុន Pharmaniaga Berhad Group លោក Datuk Zulkarnain Md Eusope បានមានប្រសាសន៍បន្ថែមថា "តាមរយៈជំនាញឯកទេសរបស់យើងក្នុងការផ្គត់ផ្គង់    ការដឹកជញ្ជូន និងការចែកចាយឱសថព្យាបាលជំងឺរលាកថ្លើមប្រភេទC ជូនដល់បណ្តាមន្ទីរពេទ្យជាសមាជិករបស់ MHTC យើងមានមោទនភាពក្នុងការរួមចំណែកដល់ការសម្រេចបាននូវគោលដៅរួមសម្រាប់ប្រទេសម៉ាឡេស៊ី និងអង្គការសុខភាពពិភពលោកក្នុងការលុបបំបាត់ជំងឺរលាកថ្លើមប្រភេទC នៅត្រឹមឆ្នាំ២០៣០។ ដើម្បីបង្កើតនូវលទ្ធភាពទទួលបានការព្យាបាលសម្រាប់អ្នកជំងឺក្នុងស្រុក និងអន្តរជាតិដែលត្រូវការជំនួយ ពួកយើងធ្វើការក្នុងភាពជាដៃគូស្របតាមចក្ខុវិស័យនៃការបង្កើនភាពរឹងមាំ សំដៅជំរុញឱ្យវេជ្ជសាស្រ្តនៃឧស្សាហកម្មទេសចរណ៍បោះជំហានទៅមុខមួយកម្រិតបន្ថែមទៀត។             insigHT2021 ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា និងក្រោមការសម្របសម្រួលពីសំណាក់ក្រុមហ៊ុន MHTC ដែលជាទីភ្នាក់ងារមួយចំណុះក្រោមក្រសួងសុខាភិបាល ដែលមានតួនាទីជួយសម្រួល និងលើកស្តួយដល់តំហែទាំសុខភាពក្នុងស្សាហកម្មទេសចរណ៍នៅប្រទេសម៉ាឡេស៊ី។ សន្និសីទដែលបានធ្វើឡើងក្រោម​ប្រធានបទ ‘Forging Resilience’ បានបង្ហាញពីចក្ខុវិស័យស៊ីជម្រៅអំពីយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺរាតត្បាត ក៏ដូចជាឱកាសដើម្បីបង្កើនភាពរឹងមាំរបស់ឧស្សាហកម្មនេះក្រោមប្រធានបទនានាដូចជា៖ ការរៀបចំប្រព័ន្ធសុខាភិបាលឡើងវិញ អនាគតនៃតំហែទាំសុខភាព និងសុខុមាលភាព ក៏ដូចជាការកសាងវិស័យបដិសណ្ឋារកិច្ចឡើងវិញពីសំណាក់អ្នកជំនាញល្បីៗខាងឧស្សាហកម្មក្នុងស្រុក និងអន្តរជាតិ។             “insigHT បានដើរតួនាទីជាវេទិកាដ៏សំខាន់ក្នុងការបង្កើតលទ្ធផលរូបី និងមានតម្លៃដែលផ្តល់នូវអត្ថប្រយោជន៍ដល់               បណ្តាតួអង្គក្នុងវិស័យឧស្សាហកម្មនេះ ក៏ដូចជាអ្នកទេសចរស្វែងរកការថែទាំសុខភាព។ ដោយបានស៊ូទ្រាំនឹងស្ថានភាពនៃជម្ងឺរាតត្បាត ឥឡូវនេះ​វាពិតជាមានសារៈសំខាន់កាន់តែខ្លាំងឡើងក្នុងការបង្កើនប្រសិទ្ធភាពនៃវេទិកាទាំងនេះដើម្បីធ្វើឱ្យវិស័យឧស្សាហកម្មរបស់យើងមានភាពរស់រវើកឡើងវិញ” នេះបើតាមប្រសាសន៍របស់លោក Mohd Daud Mohd Arif នាយកប្រតិបត្តិរបស់ MHTC​ ។             នៅក្នុងខួបលើកទីប្រាំមួយរបស់ខ្លួន insigHT2021 ក៏ដើរតួជាកាតាលីករមួយសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងប្រទេស ដោយបានទាក់ទាញបណ្តាតួអង្គក្នុងវិស័យឧស្សាហកម្មនៅទូទាំងផ្នែកផ្សេងៗនៃខ្សែសង្វាក់តម្លៃ សំដៅដល់ការជួយពង្រឹងដល់តំហែទាំសុខភាពក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសម៉ាឡេស៊ីឱ្យបានកាន់តែរឹងមាំថែមទៀត។ TMOne ដែលជាដៃគូឌីជីថលសម្រាប់ insigHT2021 បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញឱ្យការធ្វើឌីជីថលនីយកម្មនូវចំណុចតភ្ជាប់សំខាន់ៗនៅក្នុងដំណើរទេសចរណ៍សម្រាប់តំហែទាំសុខភាព។             “Telekom Malaysia Berhad (TM) តាមរយៈ TM ONE មានក្តីរំភើបរីករាយក្នុងការក្លាយជាដៃគូឌីជីថលសម្រាប់ insigHT របស់ MHTC ក្នុងឆ្នាំទី៣ ជាប់ៗគ្នា។ ភាពជាដៃគូនេះមានលក្ខណៈស្របតាមការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់កម្លាំងថាមពលដល់បណ្តាតួអង្គនៃហែទាំសុខភាពក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសម៉ាឡេស៊ី រួមជាមួយនឹងដំណោះស្រាយឌីជីថលពេញលេញ ដែល​អាចឱ្យពួកគេបោះជំហានទៅមុខ ស្របពេលដែលកំពុងមានបញ្ហាប្រឈមជាសកល។ សេវាឌីជីថលនានាដូចជា៖ ការបង្កើនល្បឿននៃការទទួលយកនូវសេវាវេជ្ជសាស្ត្រ  ហេដ្ឋារចនាសម្ព័ន្ធសុខភាពឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទ្រទ្រង់ និងធ្វើឱ្យវេជ្ជសាស្រ្តក្នុងឧស្សាហកម្មទេសចរណ៍មានភាពរីកចម្រើន ” នេះបើតាមប្រសាសន៍របស់លោក Imri Mokhtar នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន TM។             លោកបានបន្ថែមទៀតថា “យើងបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្រួលដល់បញ្ហានេះ ដោយសារវាមានលក្ខណៈស្របតាមការផ្លាស់ប្តូររបស់យើងដើម្បីក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្តោតលើសុខភាពមនុស្សជាតិជាចម្បង ដោយធ្វើឱ្យជីវិតរស់នៅរបស់មនុស្សកាន់តែល្អប្រសើរឡើងតាមរយៈដំណោះស្រាយឌីជីថលប្រកបដោយភាពច្នៃប្រឌិត ហើយស័ក្តិសមនឹងតួនាទីតែមួយគត់របស់យើងក្នុងនាមជាអ្នកបង្កើតឌីជីថលម៉ាឡេស៊ី ” ។             insigHT2021 ទាក់ទាញអ្នកចូលរួមនៅទូទាំងពិភពលោកមកដោយរាប់ចាប់ពីតំបន់ អាស៊ី និងអឺរ៉ុប ហើយមានក្រុមវាគ្មិនដែលក្នុងនោះរួមមានអ្នកដឹកនាំទស្សនៈសកល និងអ្នកជំនាញឯកទេសក្នុងវិស័យទេសចរណ៍។ ក្នុងនោះ​រួម​មាន​៖ លោក YBhg. Tan Sri Dato' Seri លោកបណ្ឌិត Noor Hisham Abdullah (អគ្គនាយកក្រសួងសុខាភិបាលម៉ាឡេស៊ី) លោកស្រី Ir. Rizki Handayani, MBTM (អនុរដ្ឋមន្ត្រីទទួលបន្ទុកផលិតផលទេសចរណ៍ និងការរៀបចំពិធីការនានា ក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី) លោក Datuk Musa Hj. Yusof (អគ្គនាយករង (ផ្នែកជំរុញការផ្សព្វផ្សាយ), ទេសចរណ៍ម៉ាឡេស៊ី) លោកស្រី Aireen Omar (ប្រធានក្រុមហ៊ុន AirAsia Digital, AirAsia Group) លោកស្រី Nongyao Jirundorn (អាជ្ញាធរទេសចរណ៍ថៃ) លោក Michel Julian (UNWTO អេស៉្បាញ) លោក Arnaud Bauer (LEK Consulting) និងវាគ្មិនដ៏ល្បីល្បាញជាច្រើនរូបទៀត។             សន្និសីទ insigHT2021 ទទួលបានការគាំទ្រពី TM One (ដៃគូឌីជីថល) Tourism Malaysia, Tourism Selangor, IMM Carehub និង Magicopper ។             សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួមក្នុងសន្និសីទ insigHT2021 សូមចូលទៅកាន់គេហទំព័រ www.mhtc.org.my/​insigHT2021 ។   អំពីក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (Malaysia Healthcare Travel Council: MHTC) គឺជាទីភ្នាក់ងាររដ្ឋាភិបាលមួយដែលទទួលខុសត្រូវក្នុងការរៀបចំកន្លែងធ្វើដំណើរថែទាំសុខភាពរបស់ប្រទេស។ បង្កើតឡើងក្នុងឆ្នាំ២០០៩ MHTC ធ្វើការជាមួយដៃគូសម្របសម្រួលឧស្សាហកម្ម និង អ្នកផ្តល់សេវាកម្ម ក្នុងការសម្របសម្រួលនិងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ីរីកចម្រើន ក្រោមម៉ាកយីហោ «ការថែទាំសុខភាពម៉ាឡេស៊ី» (Malaysia Healthcare) ដែលមានគោលបំណងធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាទិសដៅថែទាំសុខភាពសកលលោកឈានមុខគេ។ ចាប់ផ្តើមរៀបចំផែនការនៅដំណើរការទេសចរណ៍ថែទាំសុខភាពរបស់អ្នកជាមួយ Malaysia Healthcare             ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.malaysiahealthcare.org ឬទាក់ទងមកមជ្ឈមណ្ឌលបម្រើ   សេវាអតិថិជនរបស់ MHTC តាមរយៈទូរស័ព្ទលេខ ១-៨០០-១៨៨-៦៨៨ (ក្នុងប្រទេសម៉ាឡេស៊ី) ឬលេខ + ៦០៣ ២៧២ ៦៨ ៦៨៨ (នៅក្រៅប្រទេសម៉ាឡេស៊ី) ដែលដំណើរការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច (ម៉ោងសកល + ៨)។             ទទួលបានបទពិសោធន៍ពេញលេញក្នុងដំណើរទេសចរណ៍យ៉ាងរលូនរបស់អ្នកជំងឺ ដោយចាប់ផ្តើមនូវផ្នែកបម្រើសេវាអតិថិជន និងសាលរង់ចាំរបស់ Malaysia Healthcare ដែលមានទីតាំងស្ថិតនៅ៖ • អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ (KLIA)៖ សាលអ្នកដំណើរមកដល់ ច្រកទ្វារទី ៨ (+ ៦០៣ ៨៧៧៦ ៦១៦៨) • អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួទី ២ (klia2) ៖ កន្លែងចេញដំណើរ ជាន់ទី ៣ (+៦០៣ ៨៧៧៨ ៥៥៦៦) • អាកាសយានដ្ឋានអន្តរជាតិ Penang (PIA)៖ ជាន់ទី ១ កន្លែងអ្នកដំណើរមកដល់ (+ ៦០៤ ៦៤៣ ១៦២៦) បណ្តាញផ្សព្វផ្សាយសង្គម Malaysia Healthcare • ហ្វេសប៊ុក – facebook.com/malaysiahealthcare.org • Instagram – instagram.com/malaysiahealthcare   ពានរង្វាន់ និងទំនួលស្គាល់ថ្មីៗរបស់ Malaysia Healthcare ៖ ពានរង្វាន់ Medical Travel Awards (2015-2020) ក្នុងកំណត់ត្រា International Medical Travel Journal • ទេសចរណ៍សុខភាព និងវេជ្ជសាស្ត្រ៖ គោលដៅប្រចាំឆ្នាំ – ម៉ាឡេស៊ី (២០១៥ – ២០១៧, ២០២០) • ប័ណ្ណសរសើរដ៏ខ្ពង់ខ្ពស់ - ទេសចរណ៍សុខភាព និងវេជ្ជសាស្ត្រ៖ គោលដៅប្រចាំឆ្នាំ – ម៉ាឡេស៊ី (២០១៨ និង ២០១៩) • ទេសចរណ៍សុខភាព និងវេជ្ជសាស្រ្ដ៖ កម្រងប្រចាំឆ្នាំ - ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (២០១៦-២០២០) ជីវិតរស់នៅលំដាប់អន្តរជាតិ (សន្ទស្សន៍ចូលនិវត្តន៍សកល ២០១៥ - ២០១៩) • ម៉ាឡេស៊ី - “ប្រទេសល្អបំផុតលើពិភពលោកសម្រាប់ការថែទាំសុខភាព” ពានរង្វាន់ Asia Pacific Healthcare & Medical Tourism Awards (2017 – 2021) សន្ទស្សន៍ដំណើរទេសចរណ៍មូស្លីមសកលនៃសន្ទស្សន៍ចំណាត់ថ្នាក់ MasterCard-Crescent Rating Index Global Muslim Travel Index (២០១១ - ២០២១) • ប្រទេសកំពូលសម្រាប់ដំណើរទេសចរណ៍មូស្លីម មន្ទីរពេទ្យល្អបំផុតលំដាប់ពិភពលោកសម្រាប់គុណភាពវេជ្ជសាស្ត្រក្នុងដំណើរកំសាន្តរបស់អ្នកទេសចរ (២០១៣, ២០១៤, ២០១៧-២០១៩) សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានលម្អិតស្តីពីការចុះបញ្ជីពានរង្វាន់ សូមចូលទៅកាន់៖ ww.malaysiahealthcare.org

ក្រោមការដឹកនាំរបស់ក្រុមហ៊ុន Malaysia Healthcare Travel Council គម្រោងផែនការនេះ មានគោលបំណងប្រែក្លាយប្រទេសម៉ាឡេស៊ីទៅជាគោលដៅទេសចរណ៍ថែទាំសុខភាពដ៏ល្អបំផុតនៅឆ្នាំ ២០២៥        ទីក្រុងគូឡាឡាំពួ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ – នៅថ្ងៃនេះ លោក Yang Berhormat Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសដាក់ឱ្យដំណើរការនូវគម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១-២០២៥។ ដឹកនាំដោយក្រុមប្រឹក្សាទេសចរណ៍ Malaysia Healthcare  (MHTC) គម្រោងផែនការនេះគឺជាកម្លាំងចលករជំរុញវិស័យឧស្សាហកម្មសម្រាប់ដឹកនាំភាគីពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មនៅក្នុងការផ្តល់នូវបទពិសោធន៍ទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី ដ៏ល្អបំផុតនៅឆ្នាំ ២០២៥។ ពិធីបើកសម្ពោធនេះក៏មានការចូលរួមផងដែរពី YBhg Dato' Mohd Shafiq bin Abdullah អគ្គលេខាធិការក្រសួងសុខាភិបាលម៉ាឡេស៊ី និងបណ្ឌិត YBhg Tan Sri Dato' Seri Noor Hisham Abdullah អគ្គនាយកក្រសួងសុខាភិបាលម៉ាឡេស៊ី។          គម្រោងផែនការនេះ មានគោលបំណងពង្រឹងប្រព័ន្ធអេកូទេសចរណ៍ថែទាំសុខភាពដែលមាននាពេលបច្ចុប្បន្ន ក៏ដូចជាពង្រឹងម៉ាកយីហោ Malaysia Healthcare  និងពង្រីកសេវាផ្តល់ការថែទាំសុខភាពរបស់ម៉ាឡេស៊ីសម្រាប់​ណែនាំទៅកាន់ទីផ្សារគោលដៅផ្សេងៗបន្ថែមទៀត។ យុទ្ធសាស្ត្រគន្លឹះនៃគម្រោងផែនការនេះរួមមាន៖ ការកែលម្អគុណភាពនៃការថែទាំវេជ្ជសាស្រ្ត ការធ្វើដំណើររបស់អ្នកជម្ងីជាលក្ខណៈឌីជីថល​ ការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីក្លាយជាគោលដៅឈានមុខគេលើពិភពលោកដែលផ្តល់សេវាវេជ្ជសាស្ត្រ ក្នុងតម្លៃសមរម្យជូនដល់អ្នកទេសចរដើម្បីថែទាំសុខភាព និង លើកកម្ពស់ការផ្តល់សេវាបដិសណ្ឋារកិច្ចរបស់ម៉ាឡេស៊ី​ រួមជាមួយនឹងជំហររបស់ខ្លួនជាគោលដៅដែលមានសុវត្ថិភាព និងគួរជាទីទុកចិត្តទាំងការផ្តល់សេវាវេជ្ជសាស្រ្ត និងការកម្សាន្ត។          ថ្លែងក្នុងឱកាសនៃការបើកសម្ពោធ YB Khairy Jamaluddin បានសង្កត់ធ្ងន់ថា “ចំពោះផែនការ និង បំណងប្រាថ្នាទាំងអស់ដែលបានបញ្ជាក់នៅថ្ងៃនេះ យើងត្រូវចាំថា គោលដៅជាអវសាន្តគឺដើម្បីកសាងអនាគត​ប្រកបដោយនិរន្តរភាពសម្រាប់ប្រព័ន្ធថែទាំសុខភាព។ ដូចគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលបច្ចុប្បន្នដើម្បីដឹកនាំប្រទេសម៉ាឡេស៊ីឆ្ពោះទៅកាន់ដំណាក់កាលនៃការឆ្លងរាលដាលក្នុងតំបន់ដែរ ក៏មានភាពចាំបាច់ដូចគ្នាផងដែរនូវកិច្ចខិតខំប្រឹងប្រែងពីគ្រប់ឧស្សាហកម្មទាំងអស់ ក្នុងការប្រតិបត្តិគម្រោងផែនការនេះប្រកបដោយឧត្តមភាព។ ខ្ញុំសូមជំរុញឱ្យមានការពង្រឹងកិច្ចសហការឆ្លងដែនផ្នែកថែទាំសុខភាព​កាន់តែប្រសើរឡើង និងលើកទឹកចិត្តឱ្យមានកិច្ចសហការរវាងប្រទេសនានាកាន់តែប្រកបដោយប្រសិទ្ធភាព នៅក្នុងការផ្តល់សេវាថែទាំសុខភាពកាន់តែមាន​និរន្តរភាពជាងនៅទូទាំងពិភពលោក” ។          ក្នុងនាមជាទីភ្នាក់ងារដែលទទួលអាណត្តិក្នុងការអភិវឌ្ឍជាបន្តបន្ទាប់នូវវិស័យឧស្សាហកម្មទេសចរណ៍ថែទាំសុខភាព MHTC សម្លឹងឆ្ពោះទៅជំរុញនូវភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនកាន់តែរឹងមាំថែមទៀតដែលជាកត្តាជោគជ័យមិនអាចប្រកែកបាន នៅពីក្រោយភាពរីកចម្រើនរបស់ Malaysia Healthcare។ នៅពេលដែលរដ្ឋាភិបាលបន្តវិនិយោគលើឧស្សាហកម្មនេះ ក្រុមប្រឹក្សាបានចាប់ដៃគូជាមួយតួអង្គសំខាន់ៗពី     វិស័យឯកជន​ ដូចជាការថែទាំសុខភាព សុខុមាលភាព បដិសណ្ឋារកិច្ច ទេសចរណ៍ ការដឹកជញ្ជូន និងលើសពីនេះ ដែលនៅតែរក្សាជំហរឥតងាករ៉េក្នុងការបន្តធ្វើឱ្យឧស្សាហកម្មនេះមានការរីកចម្រើន។          គម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១-២០២៥ គឺជាគោលការណ៍ណែនាំពិសេសមួយដើម្បីស្តារវិស័យឧស្សាហកម្មនេះឆ្ពោះទៅរកដំណាក់កាលនៃការឆ្លងរីករាលដាលក្នុងតំបន់ដោយផ្អែកលើភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដែលស្តែងឱ្យឃើញតាមរយៈការគាំទ្រនូវកំណើនរបស់ Malaysia Healthcare រហូតមកទល់ពេលនេះ។ ភាពជោគជ័យជាបន្តបន្ទាប់របស់ Malaysia Healthcare ​ស្តែងឱ្យ​ឃើញ​​ច្បាស់​តាមរយៈការអនុញ្ញាតឱ្យតួអង្គក្នុងវិស័យឧស្សាហកម្មដឹកនាំ      តួនាទីរៀងៗខ្លួនប្រកបដោយភាពល្អឥតខ្ចោះស្របតាមគម្រោងផែនការនេះ​។          គម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១-២០២៥ នឹងត្រូវអនុវត្តជាពីរដំណាក់កាលសំខាន់ៗ ដោយផ្តោតជាចម្បងលើបទពិសោធន៍នៃដំណើរទេសចរថែទាំសុខភាព​៖    ដំណាក់កាលស្តារឡើងវិញ (២០២១-២០២២)៖ - ពង្រឹងការយល់ដឹងអំពីការផ្តល់សេវាគុណភាពលំដាប់ពិភពលោករបស់ Malaysia Healthcare និងលើកកម្ពស់បទពិសោធន៍អ្នកជម្ងឺតាមរយៈការខិតខំប្រឹងប្រែងផ្នែកឌីជីថល។    ដំណាក់កាលស្ថាបនាឡើងវិញ (២០២៣-២០២៥)៖ -  តួអង្គក្នុងវិស័យឧស្សាហកម្មក្នុងការធ្វើការរួមគ្នាដើម្បីបង្កើនការយល់ដឹងអំពីការផ្តល់សេវាចំណែកទីផ្សាររបស់ Malaysia Healthcare ដូចជា មណ្ឌលបង្កកំណើតអាស៊ី (Fertility Hub of Asia) មណ្ឌលជំងឺបេះដូងអាស៊ី (Cardiology Hub of Asia) និងមជ្ឈមណ្ឌលថែទាំមហារីក (Cancer Care Centre) ដ៏ល្អឥតខ្ចោះ។           MHTC ក៏កំពុងបង្កើតកម្មវិធីមន្ទីរពេទ្យទេចរណ៍វេជ្ជសាស្ត្រឈានមុខគេ (Flagship Medical Tourism Hospital) ផងដែរដើម្បីបន្តពង្រឹងជំហររបស់ប្រទេសម៉ាឡេស៊ីជាគោលដៅថែទាំសុខភាពឈានមុខគេ ក៏ដូចជា​ ​ធ្វើការអភិវឌ្ឍប្រទេសម៉ាឡេស៊ីក្លាយទៅជាគោលដៅនៃការរស់នៅពេលចូលនិវត្តន៍។           សម្រាប់ព័ត៌មានលម្អិតអំពីគម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១​​​-​២០២៥ សូមទាញយកច្បាប់ចម្លងតាមរយៈគេហទំព័ររបស់ MHTC៖ https://www.mhtc.org.my/​malaysia​-​healthcare-t​ravel-industry-blueprint/ ។

Top