ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2021-04-22 · 7,883 ដងមើល

ក្រសួងសុខាភិបាល អនុញ្ញាតឱ្យសេវាសុខាភិបាលឯកជន ប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩ ទូទាំងប្រទេស

អត្ថបទនេះជាព័ត៌មានសុខភាពទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យ ឬដំបូន្មានពេទ្យផ្ទាល់ខ្លួនទេ។ ប្រសិនបើអ្នកមិនស្រួលខ្លួន ឬព្រួយបារម្ភ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី។

1 / 1

នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនស្របច្បាប់ទាំងអស់ អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩។ ឧបករណ៍តេស្តរកមេរោគកូវីដ១៩ «Rapid Antigen Test COVID-19» មានភាពងាយស្រួលក្នុងការតេស្តរកមេរោគ ហើយប្រើពេលត្រឹម១៥នាទីប៉ុណ្ណោះ។

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការប្រើប្រាស់ឧករណ៍តេស្តរហ័សសម្រាប់រកមេរោគកូវីដ១៩នេះ នៅសេវាសុខាភិបាលឯកជនស្របច្បាប់នេះ ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជារួចហើយ។

ក្រសួងបានបន្ថែមថា មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព នៅទូទាំងប្រទេស អាចប្រើប្រាស់ Rapid Antigen test​​ Covid-19 ក្នុងការរកមេរោគកូវីដ១៩ពីអ្នកជំងឺ។

ឱសថស្ថាន HealthTime ឬស្សីកែវ 598 និងបឹងស្នោរ ភ្នំពេញ។ បើករហូតដល់ម៉ោង ៩ យប់. ការលុបចោល និងការសងប្រាក់. ឯកជនភាព.