- May 17, 2026 |
- 2 ម៉ោងមុន |
- 59 មើល
ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”
(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព បានប្រកាសដាក់ដំណើរការយុទ្ធនាការ "Fuel Like Ronaldo" ដែលជាគំនិតផ្តួចផ្តើមជាសកលមួយក្នុងការបំប្លែងរបបអាហារូបត្ថម្ភរបស់កីឡាករឆ្នើម និងយុទ្ធសាស្ត្របង្កើនសមត្ថភាពរាងកាយ ឱ្យទៅជាការណែនាំជាក់ស្តែងសម្រាប់អ្នកស្វែងរកសុខុមាលភាពទូទៅក្នុងជីវភាពប្រចាំថ្ងៃ។ ដោយផ្អែកលើបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការផ្គត់ផ្គង់អាហារូបត្ថម្ភដល់កីឡាករឆ្នើមៗ ក្រុមហ៊ុន Herbalife បាននាំយកជំនាញអាហារូបត្ថម្ភដែលបានបញ្ជាក់ច្បាស់លាស់របស់ខ្លួន មកជូនដល់អ្នកដែលស្វែងរកសុខុមាលភាពនៅទូទាំងពិភពលោក។ លោកអ្នកអាចមើលសេចក្តីប្រកាសពេញលេញនៅទីនេះ៖ https://www.businesswire.com/news/home/20260508653160/en/ តាមរយៈបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការធ្វើការជាមួយកីឡាករអាជីព រួមទាំងភាពជាដៃគូដ៏យូរអង្វែងជាមួយកំពូលកីឡាករលោក Cristiano Ronaldo ក្រុមហ៊ុន Herbalife កំពុងធ្វើឱ្យជំនាញផ្នែកអាហារូបត្ថម្ភកីឡារបស់ខ្លួនកាន់តែមានភាពទូលំទូលាយ ដើម្បីជួយអ្នកប្រើប្រាស់ក្នុងការបង្កើនថាមពល គាំទ្រដល់ការស្តារឡើងវិញនៃសុខភាព និងកសាងទម្លាប់ប្រចាំថ្ងៃឱ្យកាន់តែមានសុខភាពល្អ។ ការដាក់ចេញនូវយុទ្ធនាការនេះធ្វើឡើងស្របពេលដែលកំពុងមានការចាប់អារម្មណ៍ ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនៅរដូវក្តៅខាងមុខនេះ ដែលបង្ហាញពីរបៀបដែលវិន័យ និងការរៀបចំខ្លួនរបស់កីឡាករឆ្នើមៗ អាចជម្រុញឱ្យមានទម្លាប់រស់នៅប្រកបដោយសុខភាពល្អបាន។ លោក Stephan Gratziani នាយកប្រតិបត្តិក្រុមហ៊ុន Herbalife បានមានប្រសាសន៍ថា៖ "អស់រយៈពេលជាងពីរទសវត្សរ៍មកហើយដែល Herbalife បានជួយកីឡាករឆ្នើមៗក្នុងការពង្រឹងសមត្ថភាពតាមរយៈកម្មវិធីអាហារូបត្ថម្ភដែលគាំទ្រដោយវិទ្យាសាស្ត្រ។ យុទ្ធនាការ 'Fuel Like Ronaldo' ធ្វើឱ្យជំនាញអាហារូបត្ថម្ភរបស់ Herbalife អាចឈានទៅដល់មនុស្សគ្រប់ៗគ្នា។ យើងកំពុងបញ្ជូលជំនាញផ្នែកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពកីឡា ជាមួយនឹងឧបករណ៍ឌីជីថលថ្មីៗ ដើម្បីបង្កើតប្រព័ន្ធដ៏សាមញ្ញ និងមានប្រសិទ្ធភាព ដែលអាចជួយឱ្យមនុស្សគ្រប់គ្នា អាចរស់នៅដោយមានសុខភាពល្អ និងសកម្មជាងមុន"។ ពីវិទ្យាសាស្ត្រកីឡា មកកាន់ទម្លាប់ប្រចាំថ្ងៃ យុទ្ធនាការនេះធ្វើឱ្យវិទ្យាសាស្ត្រកីឡាដ៏ស្មុគស្មាញ ក្លាយជាដំណាក់កាលសាមញ្ញចំនួន ៤ ៖ ការរៀបចំ (Prepare): រៀនពីរបៀបរៀបចំរាងកាយរបស់អ្នកឱ្យបានត្រឹមត្រូវ ជាមួយនឹងអាហារូបត្ថម្ភដែលមានតុល្យភាព និងការផ្តល់ជាតិទឹកឱ្យបានគ្រប់គ្រាន់ ការអនុវត្ត (Perform): ស្វែងរកយុទ្ធសាស្ត្រដើម្បីរក្សាថាមពល និងការផ្តោតអារម្មណ៍ក្នុងអំឡុងពេលការងារប្រចាំថ្ងៃ និងសកម្មភាពរាងកាយ ការស្តារឡើងវិញ (Recover): ស្វែងយល់ពីរបៀបស្តារកម្លាំង និងការជួសជុលសាច់ដុំប្រកបដោយប្រសិទ្ធភាព ការធ្វើឱ្យបានជាប់ៗគ្នា (Repeat): ធ្វើឱ្យការអនុវត្តទៅជាទម្លាប់ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់សុខុមាលភាពរយៈពេលវែង ភាពជាដៃគូដែលបង្កើតឡើងផ្អែកលើសមត្ថភាព Herbalife គឺជាអាហារក្រឡុកប្រូតេអ៊ីនលេខ ១ និងជាម៉ាកយីហោអាហារូបត្ថម្ភជួយទ្រទ្រង់ការស់នៅសកម្មលេខ ១ ក្នុងពិភពលោក ដែលត្រូវបានជឿទុកចិត្តដោយកីឡាករ និងក្រុមអាជីពជាង ១២០ ក្នុងប្រភេទកីឡាជាង ៣៥។ ក្នុងវិស័យបាល់ទាត់ Herbalife បាននឹងកំពុងឧបត្ថម្ភជាង ២០ ក្រុមនៅទូទាំងពិភពលោក រួមទាំងកីឡាករ កីឡាការិនី ក្រុមបាល់ទាត់ ក៏ដូចជាកម្មវិធីអភិវឌ្ឍន៍យុវជនផងដែរ ដែលមានមូលដ្ឋានគ្រឹះតាមរយៈភាពជាដៃគូជាង ២០ ឆ្នាំជាមួយក្រុម LA Galaxy ដែលជាការឧបត្ថម្ភដ៏យូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្របខណ្ឌ Major League Soccer។ ទំនាក់ទំនងរបស់ Herbalife ជាមួយលោក Cristiano Ronaldo ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ចំពោះអាហារូបត្ថម្ភដែលជំរុញដល់ការបញ្ចេញសកម្មភាពអនុវត្ត។ ចាប់តាំងពីឆ្នាំ ២០១៣ មក Herbalife បានគាំទ្រដល់ការហ្វឹកហាត់ និងការស្តារឡើងវិញរបស់លោក Ronaldo ជាមួយនឹងផលិតផលនានាដូចជា អាហារក្រុឡុកប្រូតេអ៊ីន, Formula 1, និង Herbalife24® CR7 Drive ដែលជាអាហារូបត្ថម្ភផ្តល់ជាតិទឹកដែលត្រូវបានបង្កើតឡើងដោយផ្ទាល់ជាមួយលោក Ronaldo ដើម្បីជួយបំពេញតម្រូវការនៃការប្រកួតក្នុងកម្រិតខ្ពស់។ ភាពជាដៃគូនេះបានឈានទៅដល់ការពង្រឹកខ្លួនក្នុងផ្នែកអាហារូបត្ថម្ភផ្ទាល់ខ្លួន រួមទាំងការវិនិយោគរបស់លោក Ronaldo ដោយផ្ទាល់ក្នុងវេទិកាឌីជីថល Pro2col™ Herbalife និងការទិញយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Bioniq ដែលជាក្រុមហ៊ុនអាហារបំប៉នផ្ទាល់ខ្លួនគាំទ្រដោយលោក Ronaldo ផងដែរ។ ការខិតខំទាំងអស់នេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមក្នុងការធ្វើឱ្យអាហារូបត្ថម្ភកម្រិតខ្ពស់សម្រាប់កីឡាករ អាចឱ្យមនុស្សទូទៅប្រើប្រាស់បានកាន់តែងាយស្រួល។ យុទ្ធនាការនេះត្រូវបានបំផុសគំនិតដោយការងាររបស់ Herbalife ក្នុងវិស័យកីឡា និងឈរលើមូលដ្ឋានសាមញ្ញមួយ៖ កីឡាករឆ្នើមៗ មានភាពល្អិតល្អន់ក្នុងការរក្សាទម្លាប់របស់ពួកគេ គោលការណ៍គ្រឹះដូចគ្នានេះ ក៏អាចអនុវត្តចំពោះជីវិតប្រចាំថ្ងៃបានដែរ។ ឧទាហរណ៍ ការផ្តល់ជាតិទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ថាមពល ការផ្តោតអារម្មណ៍ និងការស្តារឡើងវិញ ប៉ុន្តែមនុស្សជាច្រើននៅមិនទាន់បានយកចិត្តទុកដាក់លើរឿងនេះនោះឡើយ។ "Fuel Like Ronaldo" នាំមកនូវការយល់ដឹងទាំងនេះមកអនុវត្តជាក់ស្តែង ដោយបង្ហាញពីរបៀបដែលទម្លាប់សាមញ្ញ ជាប់លាប់ និងអាចបង្កើតឱ្យមានភាពខុសគ្នាដ៏មានន័យបាន។ លោក Cristiano Ronaldo បាននិយាយថា៖ "វិន័យក្នុងអាហារូបត្ថម្ភតែងតែជាផ្នែកសំខាន់នៃភាពជោគជ័យរបស់ខ្ញុំ ទាំងនៅលើទីលាន និងក្រៅទីលាន។ ខ្ញុំបានធ្វើការជាមួយ Herbalife ជាច្រើនឆ្នាំមកហើយ ហើយខ្ញុំជឿជាក់លើថាមពលនៃការផ្គត់ផ្គង់ថាមពលដែលមានរចនាសម្ព័ន្ធ និងមានភាពជាប់លាប់។ យុទ្ធនាការ 'Fuel Like Ronaldo' គឺនិយាយអំពីការចែករំលែកគោលការណ៍ទាំងនោះដើម្បីឱ្យគ្រប់ៗគ្នា អាចមានសមត្ថភាពក្នុងការបញ្ចេញសកម្មភាព ស្តារឡើងវិញ និងមានអារម្មណ៍ស្រស់ថ្លាបំផុតជារៀងរាល់ថ្ងៃ។" បទពិសោធន៍យុទ្ធនាការជាសកល យុទ្ធនាការ “Fuel Like Ronaldo” ត្រូវបានដាក់ឱ្យអនុវត្តជាសកលតាមរូបភាពផ្សេងៗគ្នាជាច្រើន។ កម្មវិធីនេះរួមមាន ការបង្កើតសកម្មភាពដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រក្នុងព្រឹត្តិការណ៍កីឡាធំៗ ការចែករំលែកចំណេះដឹងផ្នែកសុខភាពពីសំណាក់អ្នកជំនាញ និងកីឡាករល្បីៗលើបណ្តាញសង្គម ព្រមទាំងការផ្តល់បទពិសោធន៍តាមប្រព័ន្ធឌីជីថល ដែលអនុញ្ញាតឱ្យសាធារណជនអាចចូលទៅស្វែងយល់ពីវិធីសាស្ត្រថែរក្សាសុខភាព និងការផ្តល់ថាមពលដល់រាងកាយឱ្យបានល្អដូចកីឡាករអាជីព។ អ្នកចែកចាយឯករាជ្យរបស់ក្រុមហ៊ុន Herbalife ជាង ២ លាននាក់ គឺជាផ្នែកដ៏សំខាន់នៃគំនិតផ្តួចផ្តើមនេះ។ ពួកគាត់នឹងនាំយកយុទ្ធនាការនេះទៅកាន់សហគមន៍នានានៅជុំវិញពិភពលោក ដោយជួយណែនាំអតិថិជនឱ្យចេះអនុវត្តតាមជំហានទាំង ៤ នៃយុទ្ធនាការនេះ ទៅក្នុងទម្លាប់រស់នៅប្រចាំថ្ងៃ។ លើសពីនេះ យុទ្ធនាការនេះក៏នឹងបង្ហាញនូវអាហារូបត្ថម្ភដែលបំផុសគំនិតដោយលោក Ronaldo ផលិតឡើងពីផលិតផល Herbalife ដែលលោក Cristiano Ronaldo ប្រើប្រាស់ដោយផ្ទាល់។ នេះគឺជាវិធីដែលជួយឱ្យអ្នកប្រើប្រាស់ អាចទទួលបានបទពិសោធន៍ផ្ទាល់ពីរបៀបថែរក្សាសុខភាព និងការផ្តល់ថាមពលតាមបែបកីឡាករ Ronaldo។ ដើម្បីស្វែងយល់បន្ថែមអំពី Herbalife និងស្វែងយល់ពីលំហឌីជីថល "Fuel Like Ronaldo" សូមចូលទៅកាន់៖ www.fuellikeronaldo.com (1) Source: Euromonitor; CH2025ed, protein shake as sports protein powder, sports protein RTDs, meal replacement, supplement nutrition drinks & protein supplements; combined % RSP share GBO for 2024. (2) Source: Euromonitor; CH2025ed, active & lifestyle nutrition as weight management & wellbeing, sports nutrition and vitamins & dietary supplements definitions; combined % RSP share GBO for 2024. RTD = Ready to Drink; RSP = Retail Selling Price; GBO = Global Brand Owner. Herbalife is not affiliated with, endorsed by, or an official sponsor or partner of FIFA or the 2026 FIFA World Cup™. All trademarks are the property of their respective owners. អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។





