Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តើស្ថានភាពសេវាកម្មសុខាភិបាលនៅកម្ពុជាដើរដល់កម្រិតណាហើយ?

សេវាកម្មសុខាភិបាលនៅកម្ពុជា ត្រូវបានប្រជាជនកម្ពុជាជាច្រើនមើលរំលង ពោលគឺអ្នកមធ្យមទៅស្វែងរកការព្យាបាលនៅប្រទេសវៀតណាម ឬប្រទេសថៃ រីឯអ្នកមានជីវភាពធូរធារព្យាបាលនៅសិង្ហបុរី និងប្រទេសជាច្រើនផ្សេងៗទៀត ដោយភាគច្រើនគិតថាសេវាកម្មសុខាភិបាលនៅប្រទេសកម្ពុជានៅមានកម្រិត ទាំងសមត្ថភាពវេជ្ជបណ្ឌិត ទាំងបច្ចេកវិទ្យា ទាំងសេវាកម្ម។ យើងតែងតែលឺការរអ៊ូរទាំនេះនោះទាក់ទងនឹងសេវាកម្មមួយនេះ សំណួរសួរថា «តើស្ថានភាពសេវាកម្មសុខាភិបាលនៅកម្ពុជាដើរដល់កម្រិតណាហើយ? ការអះអាងខាងលើ មានភាពពិតជាក់ស្តែងប៉ុណ្ណាដែរ?»

ព័ត៌មានល្អមិនសូវមានអ្នកចាប់អារម្មណ៍ ពេលមានបញ្ហាគ្រប់គ្នានាំគ្នាចែករំលែក បន្ថែមមតិយោបល់មិនចេះចប់ ទាំងនេះបានកើតឡើងស្ទើរតែជាទម្លាប់ទៅហើយ មិនមែនតែចំពោះតែក្នុងវិស័យសុខាភិបាលប៉ុណ្ណោះទេ។ ព្យបាលបានល្អមិនសូវមានអ្នកសរសើរ ពេលមានបញ្ហាម្នាក់ៗនាំគ្នាបន្ទោស ទាំងពេលខ្លះរឿងហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយ។ តើមានប្រជាជនកម្ពុជាប៉ុន្មាននាក់ ដែលដឹងថាសេវាព្យាបាលរបស់គ្រូពេទ្យណា គ្លីនិកណា មន្ទីរពេទ្យណាដែលល្អ សម្រាប់ឯកទេសនីមួយៗ? តើប្រជាជនកម្ពុជាប៉ុន្មាននាក់បានឆ្លងកាត់ការព្យាបាលល្អពីគ្រូពេទ្យទាំងនោះ? តើមានប៉ុន្មាននាក់ដែលធ្លាប់ចែករំលែក លើកទឹកចិត្ត សរសើរសេវាកម្មទាំងនោះ?

ជាការពិតណាស់ មនុស្សមានល្អ មានអាក្រក់ ក្នុងវិស័យណាក៏ដោយមិនថាក្នុងប្រទេសឬក្រៅប្រទេស តែងមានល្អ មធ្យម និងខ្សោយ ដូចគ្នានឹងសេវាកម្មសុខាភិបាលនៅកម្ពុជាផងដែរ។ កន្លងមក តើអ្នកប្រើមធ្យោបាយអ្វីខ្លះដើម្បីសម្រេចថាគួរទៅព្យាបាលនៅកន្លែងណាមួយ? តើសេវាកម្មសុខាភិបាលនៅកម្ពុជាពិតជាអន់មែន ឬអ្នកមិនដែលដឹង មិនដែលស្គាល់ មិនដែលព្យាយាមស្វែងយល់ពីព័ត៌មានសុខភាពនានា?

ជាទូទៅ ការសួរមិត្តភក្តិ បងប្អូន តែងតែជាជម្រើសទី១ ពេលអ្នកមានអាការៈផ្សេងៗ ហើយក៏ជាជម្រើសទី១ ក្នុងការសម្រេចចិត្តថាគួរទៅណាដើម្បីពិគ្រោះ និងព្យាបាលផងដែរ។ ជារឿយៗ យើងសង្កេតឃើញថា ដោយប្រជាជនខ្មែរមិនសូវស្គាល់ពីសេវាព្យាបាលនៅស្រុកខ្មែរ អមជាមួយនឹងព័ត៌មានទាក់ទងនឹងបញ្ហាពេទ្យនៅស្រុកខ្មែរជាច្រើនដែលបានចែកចាយពាសពេញបណ្តាញសង្គម ធ្វើឲ្យភាគច្រើនណែនាំទៅព្យាបាលនៅបរទេស ហើយបរិបទកាន់តែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យប្រជាជនកម្ពុជាប្រាក់ជាច្រើនសម្រាប់ការព្យាបាលនៅបរទេស បើទោះបីជាជំងឺមួយចំនួនធំអាចទទួលការព្យាបាលនៅកម្ពុជាក៏ដោយ។ តើស្ថានការណ៍នឹងវិវឌ្ឍដល់កម្រិតណាទៀត?

គ្រូពេទ្យល្អៗ គ្លីនិកល្អៗ មន្ទីរពេទ្យល្អៗ គួរតែទទួលបានការទទួលស្គាល់ ការកោតសរសើរពីប្រជាជនខ្លួន ហើយប្រជាជនខ្មែរគួរតែចូលរួមក្នុងបេសកកម្មមួយនេះ តាមរយៈការចូលរួមដាក់ពិន្ទុ និងចែករំលែកបទពិសោធល្អ អាក្រក់ផ្សេងៗ ដែលទទួលបានពីសេវាព្យាបាលនៅកម្ពុជា ដើម្បីអាចឲ្យប្រជាជនខ្មែរផ្សេងៗទៀតងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសសេវាព្យាបាលដែលល្អនៅប្រទេសរបស់ខ្លួន។ ម្យ៉ាងទៀត ប្រជាជនខ្មែរក៏គួរតែមានទំនួលខុសត្រូវលើសុខភាពរបស់ខ្លួនអ្នក តាមរយៈការអានចំណេះដឹង ព័ត៌មានសុខភាពជាប្រចាំ ទទួលទានអាហារឲ្យបានត្រឹមត្រូវ រក្សាអនាម័យ និងហាត់ប្រាណឲ្យបានទៀងទាត់។

ស្របជាមួយការវិវឌ្ឍលើបច្ចេកវិទ្យាពាសពេញសាកលលោក បញ្ហាទាំងអស់ខាងលើត្រូវបានរួមបញ្ចូលក្នុងកម្មវិធីទូរស័ព្ទមួយដែលមានឈ្មោះថា Healthogo ដែលប្រជាជនកម្ពុជាគ្រប់រូបអាចស្វែងរកសេវាព្យាបាលនានានៅកម្ពុជា តាមឈ្មោះ តាមឯកទេស ដោយមើលលើពិន្ទុនិងមតិយោបល់ផ្សេងៗ ដែលគ្លីនិកនីមួយៗទទួលបានពីអ្នកជំងឺកន្លងមក ហើយលោកអ្នកក៏អាចចូលរួមដាក់ពិន្ទុល្អ ឬអាក្រក់លើគ្លីនិកដែលលោកអ្នកបានទទួលសេវាកម្មផងដែរ។

សម្រាប់ការទាញយកកម្មវិធីទូរស័ព្ទ ៖
-iOS: https://goo.gl/eWcxcu

-Android: https://goo.gl/3Aoqmi

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Related Articles

View All

នាពេលបច្ចុប្បន្នជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត អាចចោទជាបញ្ហាមួយចំនួនហើយបញ្ហាទាំងនោះមានច្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅតំបន់ត្រូពិច (Southern Asia) អាមេរិក និងប្រទេសអាហ្វ្រិកផងដែរ។ ជំងឺ Cutaneous Larva migrans ភាគច្រើនកើតឡើងលើកុមារជាងមនុស្សពេញវ័យពីព្រោះកុមារចូលចិត្តលេងដីខ្សាច់ និងដេកលើដីខ្សាច់ជាដើម។ និយមន័យ ជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត ឬពាក្យបច្ចេកទេសហៅថា Cutaneous Larva migrans គឺជាជំងឺមួយដែលបង្កឡើងដោយពពួកប៉ារ៉ាស៊ីតម្យ៉ាងដែលជាពពួកព្រូន Hookworm មានលក្ខណៈជាព្រូនដែលរស់នៅក្រោមស្បែក។ មូលហេតុចម្បង និងកត្តាប្រឈម មានមូលហេតុចម្បងជាច្រើនដែលបង្កឲ្យមានជំងឺសើស្បែកពីពពួកប៉ារ៉ាស៊ីត តែកត្តាសំខាន់ដែលបណ្តាលឲ្យមានជំងឺនេះគឺពពួកប៉ារ៉ាស៊ីតដែលរស់នៅក្នុងពោះវៀនសត្វឆ្កែ ឆ្មា សត្វព្រៃ ហើយពងរបស់វានឹងវិវឌ្ឍទៅជាដង្កូវដែលរស់នៅក្នុងដីក្តៅ ឬដីខ្សាច់សើម។ ដោយឡែកការចម្លងនេះកើតឡើងនៅពេលដែលស្បែកប៉ះផ្ទាល់ទៅនឹងដីខ្សាច់ និងដង្កូវចូលទៅក្នុងស្បែកដែលមិនបានការពារជាធម្មតាមានដូចជាជើងប្រអប់ជើង គូទ ឬខ្នងជាដើម។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញ ឬប្រឈមមួយចំនួនទៀតដែលធ្វើឲ្យមានបញ្ហានេះកើតឡើងរួមមាន៖ • ចំណង់ចំណូលចិត្ត និងមុខរបរដែលពាក់ព័ន្ធនឹងការទំនាក់ទំនងជាមួយដីខ្សាច់ក្តៅ ឬដីខ្សាច់សើម • កុមារដែលចូលចិត្តលេងដីខ្សាច់ ឬអ្នកដើរលេងតាមឆ្នេរខ្សាច់ • ការធ្វើដំណើរទៅតំបន់ត្រូពិចជាដើម។ល។ រោគសញ្ញា និងរោគវិនិច្ឆ័យ ជាទូទៅ ជំងឺ Cutaneous Larva migrans នេះអាចលេចចេញជារោគសញ្ញាសម្គាល់ខុសពីធម្មតាដូចជា៖ រមាស់ និងកន្ទួលក្រហមដោយមានរាងដូចពស់។ ដោយឡែកចំពោះជំងឺសើស្បែកបង្កដោយពពួកប៉ារ៉ាស៊ីតនេះអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យទៅលើរោគសញ្ញាគ្លីនិក។ ម៉្យាងវិញទៀតយើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យឈាម និងលាមក [Stool examination and Complete blood count (CBC)] ដើម្បីដឹងបន្ថែម និងឲ្យកាន់តែច្បាស់ថាពិតជាបង្កឡើងពីពពួកប៉ារ៉ាស៊ីត។ ការព្យាបាល និងផលវិបាក ជាទូទៅ ប្រសិនបើលោក លោកស្រី ឬអាណាព្យាបាលកុមារដែលមានបញ្ហាដូចបានរៀបរាប់ខាងលើត្រូវប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែក ឬគ្រូពេទ្យជំនាញដើម្បីមកព្យាបាលឲ្យបានចំចំណុច និងត្រឹមត្រូវ។ លើសពីនេះ យើងក៏អាចព្យាបាលបញ្ហានេះបានដោយការប្រើប្រាស់ថ្នាំ Albendazole បានផងដែរ។ ប្រសិនបើមិនបានទទួលការព្យាបាលទាន់ពេលវេលា និងមិនត្រឹមត្រូវនោះទេវានឹងផ្តល់ផលវិបាកអាចឲ្យមានការបង្ករោគនៅលើស្បែក និងរលាកសួតដោយកម្រ (Loeffler’s syndrome)។ វិធីសាស្រ្តការពារ ដោយហេតុថានាពេលបច្ចុប្បន្ន បញ្ហានេះកើតឡើងនៅប្រទេសកម្ពុជាច្រើន អ្នកគួរតែការពារខ្លួន ក៏ដូចជាកុមារដូចពាក្យស្លោកមួយបានពោលថា "ការពារគឺប្រសើរជាងព្យាបាល"។ វិធីល្អបំផុតដើម្បីការពារមិនឲ្យមានបញ្ហាស្បែកដែលបង្កដោយប៉ារ៉ាស៊ីត (ព្រូនក្រោមស្បែក) រួមមាន៖ • ចៀសវាងនៅជិតគ្នាដោយផ្ទាល់រវាងស្បែកទទេនឹងដី នៅកន្លែងដែលមានហានិភ័យនៃការឆ្លង • គេង ឬអង្គុយនៅលើឆ្នេរខ្សាច់ ត្រូវប្រើកន្សែង ឬកម្រាលមកក្រាលជាមុនសិន • ត្រូវពាក់ស្បែកជើងពេលអ្នកដើរលើឆ្នេរខ្សាច់ ឬនៅកន្លែងដែលអ្នកសង្ស័យថាមានលាមកសត្វ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ សេង ឯកទេសសើស្បែក និងកាមរោគនៃ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការរលាកទងសួត គឺជាប្រភេទជំងឺឆ្លងកើតមានឡើងញឹកញាប់ចំពោះក្មេងតូច និងទារក ដោយសារមានការរលាក និងស្ទះក្នុងទងសួត (Bronchiole) ដែលភាគច្រើនបង្កឡើងពីវីរុស។ ជាធម្មតារយៈពេលនៃជំងឺរលាកទងសួត គឺនៅអំឡុងខែត្រជាក់។ ជំងឺរលាកទងសួត ចាប់ផ្តើមជាមួយនឹងរោគសញ្ញាប្រហាក់ប្រហែលទៅនឹងជំងឺផ្តាសាយ ប៉ុន្តែវាអាចវិវឌ្ឍទៅជាក្អក ឮសំឡេងពេលដកដង្ហើម និងពេលខ្លះពិបាកដកដង្ហើម។  សញ្ញានៃការរលាកទងសួតអាចស្ថិតនៅពីច្រើនថ្ងៃទៅច្រើនសប្តាហ៍ ឬរហូតដល់មួយខែ។ កុមារភាគច្រើនបានធូរស្រាលដោយការសម្រាកព្យាបាលនៅផ្ទះ និងមានភាគរយតិចបំផុតដែលទាមទារឲ្យមានការព្យាបាលនៅមន្ទីរពេទ្យ។ លក្ខណៈនៃជំងឺ ការរលាកដែលប៉ះពាល់ផ្នែកនៃសួតត្រង់ bronchioles ត្រូវបានហៅថាជាជំងឺរលាកទងសួត។ Bronchioles មានលក្ខណៈតូច បំពង់មែកធាងដែលដឹកនាំខ្យល់ចេញចូលពីសួត។ នៅពេលបំពង់នេះ ត្រូវបានឆ្លងមេរោគ វាឡើងហើម និងពេញដោយស្លេស្ម ដែលធ្វើឲ្យពិបាកក្នុងការដកដង្ហើម។ ជំងឺរលាកទងសួតជាធម្មតាប៉ះពាល់ដល់ក្មេងអាយុក្រោម ២ឆ្នាំ ដែលអាចជាដោយខ្លួនឯងចំពោះក្មេងភាគច្រើន ប៉ុន្តែកុមារខ្លះដែលមានជំងឺនេះត្រូវការជួបប្រឹក្សាជាមួយគ្រូពេទ្យជាចាំបាច់។   ការចម្លងរោគ មូលហេតុចម្បងនៃការរលាកទងសួតគឺបណ្ដាលមកពីវីរុសមានឈ្មោះថា respiratory syncytial virus ឬ RSV។ វីរុសប្រភេទនេះរស់នៅក្នុងដំណក់ទឹកល្អិតៗ ដែលមាននៅក្នុងខ្យល់ពេលអ្នកជំងឺក្អក ឬកណ្តាស់ដែលអាចសាយភាយបានយ៉ាងងាយស្រួលពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត។ រោគសញ្ញា ជាទូទៅ ការរលាកទងសួត ចាប់ផ្តើមដូចជាជំងឺផ្តាសាយដែរ ដែលកុមារតែងលេចឡើងនូវអាការៈដូចខាងក្រោម៖ • តឹងច្រមុះ ឬហៀរសម្បោរ • ក្អកដែលមានលក្ខណៈស្រាល • ក្តៅខ្លួនលើសពី៣៨ អង្សាសេ • ថយចុះចំណង់អាហារ។ នៅពេលការរលាកទងសួតកាន់តែវិវឌ្ឍធ្ងន់ធ្ងរ កុមារអាចលេចឡើងនូវសញ្ញាបន្ថែមរួមមាន៖ • ដកដង្ហើមញាប់ ឬមានបញ្ហាដង្ហើម៖ ចំពោះទារក សញ្ញាដំបូងអាចជាការផ្អាកដង្ហើមក្នុងរយៈពេលពី ១៥វិនាទី ឬ២០វិនាទី • ឮសំឡេងពេលដកដង្ហើម (ជាធម្មតាមានរយៈពេល៧ថ្ងៃ) • ក្អកធ្ងន់ធ្ងរ (រហូតដល់១៤ថ្ងៃ ឬយូរជាងនេះ) • មានបញ្ហាក្នុងការញ៉ាំ និងផឹក (ដោយសារសញ្ញាផ្សេងៗ)។ ការព្យាបាល ការព្យាបាលសំខាន់បំផុតនៃជំងឺរលាកទងសួត គឺត្រូវប្រាកដថាទារក ឬកូនរបស់អ្នកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដោយគ្រូពេទ្យ ឬគិលានុបដ្ឋាកត្រូវបឺតស្លេស្មចេញពីច្រមុះកូនអ្នក ឬផ្តល់ខ្យល់មានសំណើម ឬអុកស៊ីសែនសម្រាប់ការដកដង្ហើម។ គួរបញ្ជាក់ថាគ្រូពេទ្យនឹងមិនផ្តល់ថ្នាំអង់ទីប៊ីយ៉ូទិកទេ ព្រោះការរលាកទងសួតបង្កឡើងពីវីរុស ហើយអង់ទីប៊ីយ៉ូទិកមិនមានប្រសិទ្ធភាពសម្លាប់វីរុសបានឡើយ។ ការថែទាំទារក ជាការពិតណាស់ គន្លឹះមួយចំនួនដែលឪពុកម្តាយគួរអនុវត្តដើម្បីជួយដល់កូនៗពីជំងឺរលាកទងសួតនេះរួមមាន៖ • ត្រូវប្រាកដថាកូនអ្នកទទួលបានជាតិទឹកគ្រប់គ្រាន់ • ប្រើប្រាស់ឧបករណ៍ផ្តល់សំណើមក្នុងបន្ទប់គេងរបស់កូនអ្នក • បើកូនអ្នកមិនស្រួលដោយសារក្តៅខ្លួន អ្នកអាចព្យាបាលដោយប្រើប៉ារ៉ាសេតាម៉ុល ឬ Ibuprofen • ចៀសវាងការប្រើ Aspirin ចំពោះក្មេងអាយុតិចជាង ១៨ឆ្នាំ • សម្អាតច្រមុះកូនអ្នកជាមួយសូលុយស្យុងសេរ៉ូមប្រៃ • បើកូនអ្នកមានអាយុលើសពី១ឆ្នាំ អាចផ្តល់អាហារក្តៅឧណ្ហៗ សារធាតុរាវថ្លាដើម្បីសម្រួលបំពង់ក និងជួយកាត់បន្ថយស្លេស្ម • ឲ្យកូនអ្នកគេងកើយខ្នើយបើពួកគេអាយុលើសពីមួយឆ្នាំ (មិនត្រូវប្រើខ្នើយទេបើកូនអ្នកអាយុក្រោម ១ឆ្នាំ) • គួរគេងក្នុងបន្ទប់ជាមួយកូនអ្នក ដូច្នេះ អ្នកនឹងអាចដឹងភ្លាមៗប្រសិនពួកគេពិបាកដកដង្ហើម • មិនអនុញ្ញាតឲ្យមាននរណាម្នាក់ជក់បារីនៅក្បែរកូនអ្នកឡើយ។ ការការពារ អ្នកអាចកាត់បន្ថយឱកាសដែលកូនអ្នកនឹងកើតជំងឺរលាកទងសួតដោយ៖ • លាងសម្អាតដៃអ្នក និងដៃកូនរបស់អ្នកឲ្យបានញឹកញាប់ជាមួយសាប៊ូដុំ និងទឹក ឬប្រើអាល់កុលជូតដៃ • នៅឲ្យឆ្ងាយពីមនុស្សពេញវ័យ ឬក្មេងដែលឈឺ • ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជាប្រចាំចំពោះអ្នក និងកូនតូចរបស់អ្នក។ ជំងឺរលាកទងសួតអាចលាប់ឡើងវិញ ហើយការបង្ករោគអាចកើតឡើងលើសពីម្តងអំឡុងពេលជាមួយគ្នាក្នុងរដូវកាលនៃជំងឺផ្លូវដង្ហើម ហើយអ្នកជំងឺខ្លះអាចមានការបង្ករោគពីវីរុសពីរផ្សេងគ្នាក្នុងពេលតែមួយ។ បន្ថែមពីនោះ គ្រប់អ្នកជំងឺរលាកទងសួតត្រូវរក្សាគម្លាតឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀតដែលមាន និងគ្មានជំងឺរលាកទងសួត។ ប្រសិនបើចាំបាច់ អ្នកជំងឺដែលបង្កពីវីរុសដូចគ្នាអាចនៅបន្ទប់ជាមួយគ្នា ទោះជាយ៉ាងណាក៏ដោយបម្រុងប្រយ័ត្នគួរតែត្រូវបានអនុវត្តជានិច្ច។ ការវិវឌ្ឍ គួរបញ្ជាក់ដែរថា កុមារដែលធ្លាប់មានជំងឺរលាកទងសួតអាចនឹងពិបាកដកដង្ហើម ឬដកដង្ហើមឮម្តងទៀតក្នុងកម្រិតតែ៥០% ប៉ុណ្ណោះ។ ម៉្យាងទៀតគេនៅមិនទាន់ច្បាស់ថា តើវីរុសអាចបង្កឲ្យមានជំងឺហឺតបន្ថែមទៀត ឬកុមារដែលមានជំងឺហឺតអាចប្រឈមខ្ពស់ទៅនឹងជំងឺរលាកទងសួតឬយ៉ាងណា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសរោគកុមារ សញ្ញាបត្រពីប្រទេសបារំាងនិងអូស្ត្រាលី បម្រើការនៅមន្ទីរពេទ្យកុមារជាតិ និងជាប្រធានមន្ទីរសំរាកព្យាបាលរោគកុមារ ម៉ាក់ស៊ីឃែរ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺខ្សោយក្រលៀន (តម្រងនោម) គឺជាបញ្ហាចោទមួយធ្ងន់ធ្ងរផងដែរ។ ជាក់ស្តែង ប្រទេសកម្ពុជា ជំងឺខ្សោយក្រលៀនជាប្រធានបទក្តៅគគុកមួយដែលប្រជាជនកំពុងតែចាប់អារម្មណ៍ ហើយក៏មានការភ័យខ្លាចថែមទៀតផង។ តើអ្វីជាបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? បញ្ហាខ្សោយតម្រងនោមស្រួចស្រាវគឺជាការថយចុះភ្លាមៗនូវមុខងារនៃការច្រោះទឹកនោម ( La baisse brutale du debit de filtration glomerulaire) បណ្តាលឲ្យមានការចាល់នូវសារធាតុពុលក្នុងរាងកាយ (Hyperuricémie, Hypercréatininémie…)។ អ្វីជាមូលហេតុចម្បង និងកត្តាជំរុញនៃបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? • ការខ្សោយក្រលៀនស្រួចស្រាវដោយការស្ទះផ្លូវបង្ហួរនោម (IRA Obstructive) ក្រួសក្នុងប្រព័ន្ធបង្ហូរទឹកនោម។ ក្នុងនោះក៏មានករណីពិសេសមួយចំនួនផងដែរ ដូចជាក្រួសស្ទះបង្ហូរទឹកនោមនៃបុគ្គលដែលមានតម្រងនោមតែម្ខាងពីកំណើត(Rein Unique)។ មួយវិញទៀតគឺក្រួសស្ទះក្នុងផ្លូវបង្ហូរទឹកនោមទាំងសងខាងតែម្តង (Lithiases Urinaires Obstructives Bilaterales) • ការខ្សោយក្រលៀនស្រួចស្រាវនៃមុខងារ (IRA Fonctionnelle) ការបាត់បង់ជាតិទឹកខាងក្រៅកោសិកាក្នុងករណីនេះមានដូចជា៖ បាត់បង់ជាតិទឹកតាមរយៈការក្អួត រាកខ្លាំង ការរលាកខ្លាំង ការនោមច្រើននៃអ្នកជំងឺទឹកនោមផ្អែម ឬការនោមច្រើនក្រោយពេលវះកាត់ក្រួសក្នុងប្រព័ន្ធផ្លូវបង្ហូរទឹកនោម (Syndrome de leve d’ostacle) ការថយចុះនៃបរិមាណឈាម ទឹកនោមប្រៃធ្ងន់ធ្ងរ ក្រិនថ្លើមធ្ងន់ធ្ងរ ការចុះសម្ពាធឈាម និងការព្យាបាលដោយថ្នាំបញ្ចុះទឹកនោមហួសកម្រិត ឬមិនបានទៅពិនិត្យតាមដានជាមួយវេជ្ជបណ្ឌិត • ការខូចខាតទៅលើសាច់តម្រងនោមតែម្តង (IRA Organique)។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញផ្សេងទៀតផងដែររួមមាន៖ ជំងឺដុំសាច់ប្រូស្តាត ដុំសាច់ប្លោកនោម មហារីកមាត់ស្បូន ឬដៃស្បូនដែលមានការរីករាលដាលស៊ីដល់ផ្លូវបង្ហូរទឹកនោម ឬអាចសង្កត់ទៅលើផ្លូវបង្ហូរទឹកនោម ព្រមទាំងមានការរលាកសាច់តម្រងនោមរុំារ៉ៃនិងការចុះខ្សោយក្រពេញលើតម្រងនោម (Insuffisance Surrénale)។ ក្នុងនេះផងដែរ គេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • ធ្លាប់មានប្រវត្តិកើតក្រួសក្នុងប្រព័ន្ធតម្រងនោម • លើសជាតិអាស៊ីតអ៊ុយរិច (+/- Calcul acideuique) • អ្នកជំងឺក្រិនថ្លើមធ្ងន់ធ្ងរ • តំណពូជជាដើម។ល។ តើបញ្ហាខ្សោយតម្រងនោមស្រួចស្រាវនេះមានសញ្ញាសម្គាល់អ្វីខ្លះ? យើងអាចកត់សម្គាល់នូវរោគសញ្ញាខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថាជាការខ្សោយតម្រងនោមស្រួចស្រាវ ដែលសញ្ញាទាំងនោះមានដូចជា៖ • ប្រវត្តិធ្លាប់មានក្រួសប្រព័ន្ធតម្រងនោម៖ ឈឺចុកចង្កេះដែលមានការរាលចាក់ទៅអវៈយវៈភេទខាងក្រៅដែលគេហៅថាចុកតម្រងនោម(Colique Néphrétique) • អ្នកជំងឺអាចមានអាការៈលើសសម្ពាធឈាមឈឺក្បាល មិនឃ្លានបាយ ហត់ ក្អួតចង្អោរ ស្រវាំងភ្នែក ប្រកាច់ សន្លប់ ថយចុះនូវបរិមាណទឹកនោម (Oligurie

បើយោងតាមការសិក្សាស្រាវជ្រាវដែលបានចុះផ្សាយក្នុងវេបសាយវិទ្យាស្ថានសុខភាពជាតិអាមេរិក (PubMed) បានបង្ហាញថា ជំងឺឆ្លងនៅប្រព័ន្ធតម្រងនោម (UTIs) នៅតែជាបញ្ហាសុខភាពសារធាណៈដ៏គួរឲ្យព្រួយបារម្ភដោយអត្រានៃការឆ្លងជំងឺនេះប្រចាំឆ្នាំមានប្រមាណជា ១៥០លាននាក់ដែលភាគច្រើននៃការបង្ករោគបណ្តាលមកពីបាក់តេរីកាចសាហាវមួយចំនួនដូចជា Escherichia coli (80%), Klebsiella pneumoniae, Proteus mirabilis, Enterococcus faecalis និងStaphylococcus saprophyticus។ ដូចដែរមិត្តអ្នកអានបានជ្រាបខ្លះៗហើយថា ប្រព័ន្ធតម្រងនោមជាបណ្តុំសរីរាង្គផ្នែកខាងក្រោមនៃរាងកាយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញជាតិពុល ត្រួតពិនិត្យសម្ពាធឈាមធ្វើឲ្យមានតុល្យភាពអេឡិចត្រូលីត្រ និងជាកត្តារួមចំណែកដ៏សំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហមផងដែរ។ ប្រព័ន្ធតម្រងនោមរួមបញ្ចូលនូវសរីរាង្គតម្រងនោម ឬក្រលៀនចំនួន២ បង្ហួរនោមខាងលើ២ ប្លោកនោម១ និងបង្ហួរនោមខាងក្រោម១ សម្រាប់មនុស្សស្រី ដោយឡែកសម្រាប់មនុស្សប្រុស ប្រូស្តាតជាសរីរាង្គសម្គាល់១ បន្ថែមទៀតដែលស្ថិតនៅក្រោមប្លោកនោម។ និយមន័យ ការបង្ករោគលើប្រព័ន្ធតម្រងនោមគឺសំដៅលើការឈ្លានពានរបស់បាក់តេរីចំពោះសរីរាង្គណាមួយនៃប្រព័ន្ធតម្រងនោម ដែលជាទូទៅវាអាចបណ្តាលឲ្យមានការរលាក និងការបង្ករោគចំពោះសរីរាង្គទាំងនោះ។ ការបង្ករោគលើប្រព័ន្ធតម្រងនោមត្រូវបានបែងចែកជា ២ប្រភេទគឺ៖ • Infection Urinaire Haute ឬ Pyélonephrite/Pyelonephritis៖ ជាការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើដែលមានដូចជាតម្រងនោម ឬក្រលៀន និងបង្ហួរនោមផ្នែកខាងលើ។ ក្នុងនោះដែរ វាត្រូវបានបែងចែកជា ២ប្រភេទបន្ថែមទៀតគឺ Pyélonephrite obstructive ដែលបង្កឲ្យមានការស្ទះទឹកនោម (ជួនកាលអាចបណ្តាលមកពីក្រួស ឬដុំមហារីក) និង Pyélonephrite non obstructive ដែលមូលហេតុចម្បងគឺបណ្តាលមកពីការបង្ករោគតាមឈាម (Hématogène) ជាពិសេសក្នុងករណីអ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយដូចជាអ្នកជំងឺទឹកនោមផ្អែម អ្នកប្រើថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ (Corticoide, Immunodépresseur) ស្រ្ដីមានផ្ទៃពោះ អ្នកជំងឺខ្សោយតម្រងនោម... ជាកត្តាធ្វើឲ្យមេរោគមានឱកាសឈ្លានពានបាន។ Infection Urinaire Haute តែងបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។ • Infection Urinaire Basse៖ ជាការបង្ករោគនៅតម្រងនោមផ្នែកខាងក្រោម ដែលរាប់ចាប់ពីប្លោកនោម ប្រូស្តាត (សម្រាប់បុរស) និងបង្ហួរនោមខាងក្រោម។ ជាទូទៅ វាមិនបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតភ្លាមៗដូច InfectionUrinaire Haute ឡើយ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ អត្រានៃការបង្ករោគលើប្រព័ន្ធតម្រងនោមនៅតែមានចំនួនច្រើនគួរឲ្យកត់សម្គាល់ដដែល ហើយអ្វីដែលជាកង្វល់បន្ថែមទៀតនោះគឺភាពស៊ាំនៃមេរោគបង្កទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំផ្សះកាន់តែមានចំនួនច្រើនឡើងៗ។ មូលហេតុ និងបុគ្គលប្រឈម បាក់តេរីជាមូលហេតុចម្បងដែលតែងបង្កឲ្យមានការរលាកតម្រងនោម និងបង្ករោគនៅសរីរាង្គទាំងឡាយនៃប្រព័ន្ធតម្រងនោម។ ក្នុងនោះដែរគេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • បុគ្គលដែលមានការរួមភេទញឹកញាប់ • វ័យចាស់ដែលអាចចាប់ពីអាយុ ៦០ឆ្នាំឡើង • អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោមដែលអាចជាអ្នកជំងឺHIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ • អ្នកជំងឺខ្សោយតម្រងនោម • ស្រ្ដីមានផ្ទៃពោះ • បុគ្គលដែលមានបញ្ហាស្ទះទឹកនោម ដែលអាចបណ្តាលមកពីក្រួសក្នុងតម្រងនោម ដុំមហារីក ឬការរីកនៃក្រពេញប្រូស្តាតជាដើម។  គួរកត់សម្គាល់ដែរថា ស្ត្រីមានឱកាសប្រឈមនឹងការកើតជំងឺឆ្លងនៅប្រព័ន្ធតម្រងនោមជាងបុរស ដោយហេតុថា ជាលក្ខណៈធម្មជាតិស្ត្រីមានប្រវែងបង្ហួរនោមផ្នែកខាងក្រោមខ្លីជាងបុរស ដែលលក្ខខណ្ឌបែបនេះពិតជាអាចបង្កភាពងាយស្រួលដល់ការជ្រៀតចូលរបស់មេរោគ។ រោគសញ្ញា អ្នកអាចកត់សម្គាល់នូវសញ្ញាងាយៗខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថា ជាការបង្ករោគនៅប្រព័ន្ធតម្រងនោម ដែលសញ្ញាទាំងនោះមានដូចជា៖ • ចំនួនដងនៃការបត់ជើងតូចខុសប្រក្រតី (អាចញឹកញាប់ជាងមុន ឬមិនបត់ជើងសោះ) • ក្រហាយ ពិបាកបត់ជើងតូច ឬអាចឈឺបត់ជើងភ្លាម ទឹកនោមបញ្ចេញមកភ្លាមៗ  • ទឹកនោមមានក្លិនអាក្រក់ សភាពល្អក់ ខ្ទុះ ឬមានឈាមមកលាយឡំជាមួយ។ ករណីមានឈាមបែបនេះគឺជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភដែលអាចទាក់ទងនឹងការរលាកធ្ងន់ធ្ងរ ក្រួសតម្រងនោម ឬមហារីកជាដើម • បន្ថែមពីនេះ អ្នកជំងឺអាចស្តែងចេញជាអាការៈក្តៅខ្លួន ស្រៀវស្រាញ ដែលជាសញ្ញាសម្គាល់នៃការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើ (Infection Urinaire Haute)។ យន្តការនៃការបង្ករោគ ករណីដែលតែងកើតមានឡើងជាញឹកញាប់ចំពោះការបង្ករោគនៅតម្រងនោមនោះគឺការជ្រៀតចូលរបស់បាក់តេរីទៅក្នុងរាងកាយតាមរយៈបង្ហួរនោមផ្នែកខាងក្រោម។ បន្ទាប់មកបាក់តេរីចាប់ផ្តើមធ្វើការបែងចែកខ្លួនដើម្បីបង្កើនចំនួន ព្រមទាំងធ្វើដំណើរទៅកាន់តម្រងនោម ក្រលៀនដែលជាទីកន្លែងរស់នៅ និងបង្ករោគដ៏ល្អបំផុត។ រាល់ពេលមានបាក់តេរីចូលក្នុងរាងកាយខ្លួនរបស់យើងតែងធ្វើសកម្មភាពប្រឆាំងតបតដែលមានស្តែងជាអាការៈ និងសញ្ញាផ្សេងៗ។ ម៉្យាងក្រៅពីការចម្លងរោគតាមផ្លូវខាងក្រោមបាក់តេរីដែលស្ថិតនៅទីតាំងផ្សេងទៀតនៃរាងកាយក៏អាចបន្លាស់ទីតាមចរន្តឈាម ហើយមានសមត្ថភាពឈ្លានពាន និងបង្ករោគនៅតម្រងនោមបានដែរ។ ប៉ុន្តែករណីបែបនេះជាករណីដែលកម្រនឹងអាចកើតមានឡើងណាស់។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីបញ្ជាក់ច្បាស់អំពីមូលហេតុពិតប្រាកដដែលបណ្តាលឲ្យមានការបង្ករោគនៅតម្រងនោម ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការ៖ • ប្រមូលទឹកនោម និងវិភាគទឹកនោមរបស់អ្នកជំងឺតាមរយៈតេស្តម៉្យាងដែលមានឈ្មោះថា ECBU (Examine Cytobacteriologique des Urines)៖ ជាប្រភេទតេស្តដែលអាចពិនិត្យបានទាំងលក្ខណៈខាងក្រៅនៃទឹកនោមដោយផ្ទាល់ព្រមទាំងការបណ្តុះមេរោគជាមួយការធ្វើតេស្តថ្នាំផ្សះដែលអាចសម្លាប់មេរោគបានទៀតផង។ វិធីសាស្រ្តវិភាគទឹកនោមគឺជាវិធីសាស្ត្រដ៏ចាំបាច់ និងមិនអាចខានបាន ក្នុងការកំណត់រកអត្តសញ្ញាណពិតប្រាកដនៃមេរោគបង្កព្រមទាំងជាជំនួយក្នុងការព្យាបាលផងដែរ។ ក្រៅពីនេះ ក្រុមគ្រូពេទ្យក៏អាចពិនិត្យបន្ថែមតាមរយៈការធ្វើអេកូសាស្ត្រ ថតវិទ្យុសាស្ត្រ (ASP) ឬ Scanner ក្នុងករណីការធ្វើអេកូសាស្ត្រ និងថតវិទ្យុសាស្ត្រ(ASP) រករោគវិនិច្ឆ័យមិនឃើញ។ វិធីសាស្រ្តព្យាបាល ជាទូទៅ ការព្យាបាលត្រូវបានចែកចេញជា ២៖ ១ ការរលាកតម្រងនោមផ្នែកខាងក្រោម៖ • ពិនិត្យទឹកនោម(ECBU)  មុនឲ្យប្រើថ្នាំផ្សះ។ • ការជ្រើសរើសថ្នាំផ្សះ ដែលមានសមត្ថភាពប្រឆាំងនឹងបាក់តេរីបានច្រើនប្រភេទ (Antibiotique Larges Spectres) បន្ទាប់ពីយកទឹកនោមរួច។លទ្ធផល ECBU អាចបាននៅថ្ងៃទី ៣ ទៅ៥។ ក្រោយចេញលទ្ធផលបណ្តុះមេរោគ និងតេស្តភាពស៊ាំនៃថ្នាំផ្សះ អ្នកជំងឺប្រហែលជាអាចតម្រូវឲ្យមានការផ្លាស់ប្តូរប្រភេទថ្នាំផ្សះ ឬរក្សានូវការប្រើប្រភេទថ្នាំដដែល ទៅតាមលទ្ធផលបណ្តុះមេរោគ (Antibiogramme) បូករួមជាមួយការណែនាំអំពីការប្រើប្រាស់ថ្នាំផ្សះឲ្យបានត្រឹមត្រូវ និងគ្រប់ចំនួន។ • រុករក និងព្យាបាលមូលហេតុ៖ ប្រូស្តាតរីកប៉ោងក្រួសស្ទះបង្ហួរខាងក្រោមត្បៀតបង្ហួរខាងក្រោមមានដុំសាច់បង្ហួរខាងក្រោម….។ ២ ការរលាកតម្រងនោមផ្នែកខាងលើ (អ្នកជំងឺត្រូវសម្រាកពេទ្យ) • Pyélonephrite aigue obstructive៖ បង្ហូរទឹកនោមដែលស្ទះជាបន្ទាន់ Drainage en urgence (Sonde JJ ឬ Néphrostomie) បញ្ចៀសការប្រមូលផ្តុំនៃមេរោគ (Choc septique) ពិនិត្យទឹកនោម(ECBU) មុនឲ្យប្រើថ្នាំផ្សះ (Antibiotique larges Spectres) បន្ទាប់មកទៀតរុករកនិងព្យាបាលមូលហេតុ ក្រួសស្ទះបង្ហួរខាងលើ មហារីកសរីរាង្គនៅក្បែរដូចជាមហារីកមាត់ស្បូន ពោះវៀនធំ… ដែលសង្កត់លើបង្ហួរនោម • Pyélonephrite aigue non obstructive៖ ពិនិត្យទឹកនោម(ECBU) បណ្តុះមេរោគក្នុងឈាម (Culture du sang)  មុនឲ្យប្រើថ្នាំផ្សះ(Antibiotique Larges Spectres) រុករក និងព្យាបាល មូលហេតុអ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោម ដែលអាចជាអ្នកជំងឺ HIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ។ ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ចំពោះសុខភាពដ៏គួរឲ្យព្រួយបារម្ភ៖ • ជាក់ស្តែង អ្នកជំងឺអាចនឹងបាត់បង់អាយុជីវិតដោយសារការឆ្លងមេរោគចូលក្នុងចរន្តឈាម (Septicémie) ដែលបង្កឲ្យមាន Choc Septique (ធ្លាក់សម្ពាធឈាមធ្ងន់ធ្ងរ) ក្នុងករណី Pyélonéphrite។ • ក្រៅពីនេះ មេរោគអាចនឹងមានភាពស៊ាំថ្នាំ (Résistances des antibiotiques) ចំពោះការមិនបានយកចិត្តទុកដាក់ទៅលើការព្យាបាលឲ្យបានត្រឹមត្រូវ។ ម៉្យាង កត្តានេះ ក៏អាចបណ្តាលឲ្យការព្យាបាលបន្ទាប់ជួបឧបសគ្គ ដោយហេតុថាការវិភាគ និងបណ្តុះមេរោគមិនអាចប្រព្រឹត្តទៅបាន (មេរោគបណ្តុះមិនដុះ)។ • ទាក់ទងនឹងការបង្ករោគនៅផ្នែកតម្រងនោមខាងក្រោម អ្នកជំងឺនឹងទទួលរងនូវការឈឺចាប់ ផលរំខានចំពោះសកម្មភាពប្រចាំថ្ងៃ ព្រមទាំងអាចវិវឌ្ឍជាការហូរឈាម (Cystite hémorragique) ជាពិសេសបន្តការឆ្លងរាលដាលទៅផ្នែកខាងលើដែលហៅថា Pyélonephrite។ វិធីសាស្រ្តការពារ តាមពិត ទម្លាប់ងាយៗប្រចាំថ្ងៃបានចូលរួមចំណែកកាត់បន្ថយអត្រានៃការឆ្លងរោគនៅប្រព័ន្ធតម្រងនោមយ៉ាងច្រើន។ សកម្មភាពទាំងនោះមានដូចជា៖ • ទម្លាប់ពិសាទឹកឲ្យបានច្រើន(៣លីត្រ ក្នុង២៤ម៉ោង) • ហាមទប់នោម ក្នុងរយៈពេលយូរ • រាល់ពេលបន្ទោបង់រួច ត្រូវលាងសម្អាតពីមុខទៅក្រោយ ដោយហេតុថា ទ្វារធំសម្បូរទៅដោយបាក់តេរីគ្រោះថ្នាក់ចំពោះតម្រងនោម • ត្រូវទៅបត់ជើងតូច រាល់ក្រោយពេលរួមភេទ (ទាំងប្រុស ទាំងស្រី) • រក្សាអនាម័យប្រដាប់ភេទឲ្យបានត្រឹមត្រូវ • ថែរក្សាសុខភាពឲ្យបានល្អ និងរឹងមាំ ចំពោះអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ (HIV, Immunosuppresseur) អ្នកជំងឺទឹកនោមផ្អែម...។ រាល់ពេលមានសញ្ញាណណាមួយទាក់ទងភាពមិនប្រក្រតីនៃសុខភាពតម្រងនោមដូចដែលបានរៀបរាប់ខាងលើសូមប្រញាប់អញ្ជើញទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញដោយចៀសវាងការប្រើប្រាស់ថ្នាំផ្សះដោយខ្លួនឯងមិនត្រឹមត្រូវ និងមិនគ្រប់កម្រិតដែលផ្តល់ជាផលលំបាកធ្ងន់ធ្ងរទៅនឹងការស៊ាំថ្នាំផ្សះ នាំឲ្យមានការចំណាយថវិកា ពេលវេលាកាន់តែច្រើន ហើយអាចបណ្តាលឲ្យបាត់បង់ជីវិតទៀតផង។ បន្ថែមពីនេះ អនាម័យប្រដាប់ភេទ និងការថែរក្សាសុខភាពប្រចាំថ្ងៃនៅតែជាកត្តាសំខាន់ដែលមិនគួរមើលរំលង។  បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឈុន សុខា ឯកទេសតម្រងនោម និងជាអនុប្រធានផ្នែកតម្រងនោមនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការរលាកនៃក្រពេញភេទបុរស ឬក្រពេញប្រូស្តាត (Prostatitis) គឺជាជំងឺស្រួចស្រាវទាមទារនូវការព្យាបាលឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្នជំងឺនេះហាក់មានការកើនឡើងច្រើននៅប្រទេសកម្ពុជា និងត្រូវបានរកឃើញជាញឹកញាប់ក្នុងចំណោមយុវវ័យពិសេសអ្នកមានដៃគូរួមភេទតែវាមិនត្រូវបានចាត់ចូលជាជំងឺតពូជឡើយ។ អ្វីជាមូលហេតុនៃការរលាកក្រពេញប្រូស្តាត? ជាទូទៅ ជំងឺរលាកក្រពេញប្រូស្តាតបង្កដោយមេរោគប្រភេទបាក់តេរី ដែលភាគច្រើនគឺ E.coli និងចំនួនតិចតួចផ្សេងទៀតរួមមាន Chlamydia ជាដើម។ បាក់តេរីបង្កទាំងនេះអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតតាមរយៈការរួមភេទដោយមិនបានការពារសម្រាប់អ្នកមានដៃគូរួមភេទច្រើន។ ចំណែកកត្តារួមផ្សំផ្សេងទៀតធ្វើឲ្យងាយកើតជំងឺនេះគឺដោយសារអ្នកជំងឺមានការរលាកពងស្វាស។ តើការរលាកនេះមានសញ្ញាសម្គាល់អ្វីខ្លះ? ក្នុងរយៈពេលពី ១សប្តាហ៍ ទៅ១០ថ្ងៃក្រោយបន្ទាប់ពីការឆ្លងមេរោគ ឬបន្ទាប់ពីរួមភេទដោយមិនបានការពារជាមួយអ្នកមានដៃគូរួមភេទច្រើន នោះអ្នកជំងឺអាចមានសញ្ញាក្តៅខ្លួន រងាញាក់ នោមញឹក-ក្តៅ-ក្រហាយ ទឹកនោមមានក្លិនស្អុយ ពណ៌ល្អក់ ពេលខ្លះ មានហូរខ្ទុះនៅចុងប្រដាប់ភេទ និងខ្លះទៀតមានឈាមនៅក្នុងទឹកកាម (ទឹកមេជីវិត) ដែលអ្នកជំងឺអាចសម្គាល់ឃើញនៅពេលរួមភេទ។ តើត្រូវធ្វើរោគវិនិច្ឆ័យរបៀបណា? បន្ទាប់ពីលេចចេញនូវរោគសញ្ញាមិនប្រក្រតីអ្នកជំងឺត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ករណីនេះដែរអ្នកជំងឺនឹងតម្រូវឲ្យធ្វើការត្រួតពិនិត្យតាម ២របៀបរួមមាន៖ • ការពិនិត្យគ្លីនិក៖ គ្រូពេទ្យនឹងធ្វើការសិក្សាលើរោគសញ្ញារបស់អ្នកជំងឺដូចបានរៀបរាប់ខាងលើ និងពិនិត្យបន្ថែមដោយលូកស្ទាបក្រពេញប្រូស្តាតតាមទ្វារលាមកដើម្បីរកសញ្ញាណនៃការក្តៅ រីក និងឈឺចាប់។ • ការពិនិត្យអមគ្លីនិក៖ គ្រូពេទ្យនឹងយកទឹកនោមរបស់អ្នកជំងឺទៅពិនិត្យ ដើម្បីរកឲ្យឃើញថាមានមេរោគអ្វីខ្លះ បន្ទាប់មកយកទឹកនោមទៅបណ្តុះរកប្រភេទមេរោគបង្កជាក់លាក់ដើម្បីអាចប្រើប្រាស់ថ្នាំផ្សះឲ្យត្រូវនឹងប្រភេទមេរោគនោះ។ ម៉្យាងវិញទៀតអ្នកជំងឺអាចនឹងតម្រូវឲ្យថតអេកូសាស្ត្រករណីអ្នកជំងឺមានការបង្ករោគរហូតអាប់សែ ឬការកកខ្ទុះរួចទៅហើយ។ រលាកក្រពេញប្រូស្តាតត្រូវព្យាបាលដូចម្តេច? នៅពេលអ្នកជំងឺបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានការរលាកក្រពេញប្រូស្តាត ឬក្រពេញភេទនេះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយផ្អែកលើស្ថានភាពដោយឡែកៗនៃអ្នកជំងឺនៅពេលជួបពេទ្យ៖ • ករណីគ្មានអាប់សែ៖ អ្នកជំងឺនឹងត្រូវព្យាបាលដោយប្រើថ្នាំចាក់ ៤៨ទៅ៧២ម៉ោង រួចបន្តប្រើថ្នាំផ្សះដោយលេបពី ២ទៅ៣សប្តាហ៍ ដោយមិនតម្រូវឲ្យសម្រាកពេទ្យនោះទេ។ • ករណីមានអាប់សែ៖ អ្នកជំងឺអាចនឹងត្រូវវះកាត់បង្ហូរខ្ទុះចេញ និងលាងសម្អាតឲ្យស្អាត រួមជាមួយការប្រើថ្នាំផ្សះក្នុងរយៈពេល ២ទៅ៣សប្តាហ៍ដោយឲ្យអ្នកជំងឺសម្រាកពេទ្យ។ គួរបញ្ជាក់ថា ការព្យាបាលនេះអាចនឹងតម្រូវឲ្យព្យាបាលទាំងអ្នកជំងឺ និងដៃគូរួមភេទរបស់អ្នកជំងឺផងដែរ ដើម្បីធានានូវការព្យាបាលឲ្យបានជាសះស្បើយ។ ករណីមិនបានព្យាបាលឲ្យទាន់ពេលវេលា អ្នកជំងឺនឹងបង្កជាការមានមេរោគក្នុងឈាមដែលបង្កើនការប្រឈមនឹងការរលាកខ្លាំងពេញខ្លួន និងប៉ះពាល់ដល់អាយុជីវិត។ តើអាចការពារពីការរលាកក្រពេញប្រូស្តាតបានដែរទេ? ជាការពិតណាស់ ដោយសារការរលាកក្រពេញប្រូស្តាតឆ្លងដោយសារការរួមភេទ ដូច្នេះអ្នកក៏អាចការពារខ្លួនបាន ដោយត្រូវការពារពីមូលហេតុនៃការឆ្លង៖ • ការពារបើមានដៃគូរួមភេទច្រើន ឬគួរមានដៃគូរួមភេទតែមួយ • ចៀសវាងការរួមភេទប្រសិនស្ត្រីធ្លាក់ស ឬមានបញ្ហារោគស្ត្រីផ្សេងទៀត។ ប្រសិនអ្នកមាននូវអាការៈមិនស្រួលលើបញ្ហាប្រព័ន្ធទឹកនោម ដូចជានោមញឹក ឈឺ ក្រហាយ មានខ្ទុះ ឬសញ្ញាសង្ស័យណាមួយ អ្នកត្រូវប្រឹក្សា និងពិនិត្យជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងជាសះស្បើយ។ ចំពោះគ្រូពេទ្យ ឬអ្នកប្រកបវិជ្ជាជីវសុខាភិបាលគួរធ្វើការព្យាបាលស្របតាមបច្ចេកទេស និងការប្រើថ្នាំឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ ប៊ុនថា ឯកទេសផ្នែកវះកាត់ប្រព័ន្ធទឹកមូត្រ នៃមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមន្ទីរសម្រាកព្យាបាលអុិនដ្រា អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Urinary Incontinence គឺជារោគសញ្ញានៃការចេញទឹកនោមដោយមិនដឹងខ្លួន ឬមិនអាចគ្រប់គ្រងការបត់ជើងតូចបាន។ យោងតាមទិន្នន័យនៅប្រទេសអភិវឌ្ឍមួយចំនួនបានបង្ហាញថា បញ្ហានេះតែងកើតលើស្ត្ រី២ដងច្រើនជាងបុរស។ ក្នុងស្ថិតិនោះ ២៥%-៣០%ជាស្ត្រីអាយុចន្លោះពី ៥០ឆ្នាំ-៦៥ឆ្នាំ ១០%ជាស្ត្រីមិនធ្លាប់បានសម្រាលកូន ឬមិនធ្លាប់មានផ្ទៃពោះ ១៥-២០%ជាស្ត្រីសម្រាលដោយការវះកាត់ និង២០-៣០%ជាស្ត្រីធ្លាប់ឆ្លងទន្លេ ឬមានកូនច្រើន។ មូលហេតុ និងកត្តាជំរុញ អាស្រ័យដោយទម្រង់រូបរាងនៃប្រព័ន្ធតម្រងនោមរបស់បុរស និងស្ត្រីមានលក្ខណៈខុសគ្នា ដូច្នេះវាអាចមានមូលហេតុផ្សេងគ្នា៖ • ស្ត្រី៖ ភាគច្រើនបណ្តាលមកពីការថយចុះនៃមុខងារ ឬដំណើរការសាច់ដុំបាតផ្នែកខាងក្រោមដែលភ្ជាប់ពីឆ្អឹងខាងលើមកឆ្អឹងកញ្ចូញគូទមានតួនាទីទប់ទឹកនោម-លាមក មិនឲ្យហូរចេញផ្តេសផ្តាស និងបញ្ហាប្លោកនោមលៀនចេញមកក្រៅ • បុរស៖ កើតមានជាពិសេសចំពោះអ្នកដែលទើបតែវះកាត់ ឬកោសក្រពេញប្រូស្តាត។  ក្រៅពីនេះ លក្ខខណ្ឌខ្លះអាចជាកត្តាជំរុញផងដែរដូចជាអ្នកជំងឺទឹកនោមផ្អែម ស្លាប់មួយចំហៀងខ្លួន ឬពិការជើងទាំងពីរកម្រើកមិនរួច អ្នកជំងឺរលាកខួរឆ្អឹងខ្នង អ្នកជំងឺធ្លាក់ទឹកចិត្ត ស្ត្រីអស់រដូវ ស្ត្រីមានកូនច្រើន អ្នកមានកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនថយចុះ អ្នកលើសទម្ងន់ ក្អករ៉ាំរ៉ៃ ករណីជនពិការដែលពិបាកក្នុងការដើរអ្នកឧស្សាហ៍ទល់លាមក អ្នកញៀនស្រា ឬញៀនបារី អ្នកប្រើថ្នាំមួយចំនួន (ថ្នាំបំបាត់ការធ្លាក់ទឹកចិត្ត ថ្នាំបន្ថយការកន្ត្រាក់សាច់ដុំ ថ្នាំសរសៃប្រសាទ)។ សញ្ញាសម្គាល់ អ្នកជំងឺអាចដឹងដោយខ្លួនឯងថាមិនអាចគ្រប់គ្រងការបត់ជើងតូចបាន ឬទឹកនោមចេញមកដោយឯងៗអាស្រ័យនឹងប្រភេទនៃ Urinary Incontinence ខាងក្រោម៖ • Stress Incontinence៖ ការចេញទឹកនោមដោយឯងៗនៅពេលមានចលនាដូចជាសើច ក្អក កណ្តាស់ ហាត់កីឡា ឬធ្វើការងារធ្ងន់ៗដោយសារមានការកើនឡើងនូវសម្ពាធក្នុងពោះ សង្កត់ និងរុញទឹកនោមឲ្យចេញមកដោយខ្លួនឯង • Urge Incontinence៖ ការចេញទឹកនោមបន្ទាន់ដោយមិនដឹងខ្លួន ដែលតែងកើតមានឡើងនៅពេលយប់ • Mixed Incontinence៖ ការចេញទឹកនោមទាំង ២ប្រភេទខាងលើកើតរួមគ្នាដោយអ្នកជំងឺស្រាប់តែឈឺបត់ជើងតូចភ្លាមៗ ហើយគាត់ក្អក ឬកណ្តាស់ក្នុងពេលនោះ ធ្វើឲ្យទឹកនោមចេញមកភ្លាមៗ។ ការវិនិច្ឆ័យបញ្ជាក់ ដំបូងគ្រូពេទ្យនឹងធ្វើការសាកសួរយ៉ាងលម្អិត និងក្បោះក្បាយអំពីប្រវត្តិរបស់អ្នកជំងឺ លើការមានផ្ទៃពោះការអស់រដូវ។ បើជាបុរសគ្រូពេទ្យនឹងសួរអំពីប្រវត្តិនៃការវះកាត់ក្រពេញប្រូស្តាត ឬការធ្លាប់មានរងរបួសផ្សេងៗ។ ក្រៅពីនេះ អ្នកជំងឺអាចនឹងត្រូវពិនិត្យគ្លីនិកបន្ថែមទៀតតាមរយៈ៖ • ការពិនិត្យដោយឈរ៖ អ្នកជំងឺតម្រូវឲ្យញ៉ាំទឹកដើម្បីមានទឹកនោមច្រើនបន្ទាប់មកឲ្យគាត់ប្រឹងក្អក ពេលនោះអ្នកជំងឺនឹងលេចចេញទឹកនោមមកជាមួយដែរ។ • ការពិនិត្យដោយគេង៖ ដំបូងគ្រូពេទ្យនឹងបាញ់ទឹកចូលក្នុងប្លោកនោមពី២៥០ ទៅ៣០០សេសេ រួចដកចេញមកវិញដោយឲ្យអ្នកជំងឺប្រឹងទប់ ឬប្រឹងខ្ជឹប។ តេស្តពិសេសចំពោះស្ត្រីមួយគឺ ប្រើម្រាមដៃ ២លើកបង្ហួរនោម (បន្ទាប់ពីបាញ់ទឹកចូល ៣០០សេសេ)។ ករណីខ្លះអ្នកជំងឺអាចនឹងតម្រូវឲ្យធ្វើតេស្តបន្ថែមទៀតដោយយកសំឡីត្បារត្រចៀករុកចូលក្នុងបង្ហួរនោម និងតេស្តបញ្ជាក់ពីភាពខ្សោយ ដោយដាក់ម្រាមដៃ ២ចូលក្នុងទ្វារមាសហើយឲ្យអ្នកជំងឺខ្ជឹប។ លើសពីនេះអ្នកជំងឺនឹងតម្រូវឲ្យធ្វើតេស្តរកមើលការបង្ករោគនៅក្នុងទឹកនោម ការពិនិត្យអេកូសាស្ត្រដើម្បីរកសញ្ញាណមិនប្រក្រតីផ្សេងទៀតនិងការធ្វើរោគវិនិច្ឆ័យពិសេសមួយទៀតហៅថា Balance urodynamics។ ម៉្យាងទៀត អ្នកជំងឺនឹងត្រូវបានណែនាំឲ្យកត់ត្រាបន្ថែមនូវពេលវេលា បរិមាណ ចំនួនដងក្នុងមួយថ្ងៃ និងលក្ខខណ្ឌណាមួយនៃការចេញទឹកនោមឯងៗរបស់គាត់ ដើម្បីអាចវាយតម្លៃការព្យាបាលនៅពេលអនាគត។ ការព្យាបាលសមស្រប ភាគច្រើននៃអ្នកជំងឺអាចទទួលបានការព្យាបាលជាសះស្បើយរហូតដល់ ៧០-៨០% ដែលការព្យាបាលត្រូវបានបែងចែកតាមកម្រិតរួមមាន៖ • ការព្យាបាលដោយមិនប្រើថ្នាំ ឬមិនវះ៖ អ្នកជំងឺនឹងត្រូវបានណែនាំឲ្យទទួលទានទឹកឲ្យបានច្រើន ២-៣លីត្រក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលថ្ងៃ ចៀសវាងការទទួលទានស្រា ឬគ្រឿងស្រវឹង និងហាមជក់បារី។ ករណីអ្នកជំងឺមាននូវកត្តាហានិភ័យរួមផ្សំណាមួយដូចខាងលើ គាត់ត្រូវធ្វើការព្យាបាល ឬកាត់បន្ថយកត្តាទាំងនោះដាច់ខាត។ • ការព្យាបាលដោយធ្វើឲ្យសាច់ដុំកម្រើកឡើងវិញ៖ អ្នកជំងឺត្រូវធ្វើលំហាត់ប្រាណ ឬយោគៈ និងអនុវត្តតិកនិក Rééducation vésicale រាល់ថ្ងៃ ដោយត្រូវគេងសន្ធឹងលើគ្រែ ដកដង្ហើមធម្មតាហើយប្រឹងខ្ជឹបសាច់ដុំដូចទប់បត់ជើងតូច និងបត់ជើងធំក្នុងរយៈពេល១០វិនាទី រួចរលាវិញ ១០វិនាទីទើបចាប់ផ្តើមខ្ជឹបម្តងទៀត រហូតបាន ១៥ដងក្នុង ១វគ្គ (១ថ្ងៃ៣វគ្គ ព្រឹក ថ្ងៃ និងល្ងាច)។ • ការព្យាបាលដោយប្រើថ្នាំ៖ ធ្វើឡើងក្នុងករណីវិធីសាស្ត្រខាងលើបរាជ័យដើម្បីកុំឲ្យប្លោកនោមកន្ត្រាក់ខ្លាំង ដោយប្រើថ្នាំប្រភេទ Anticholinergics តាមការណែនាំរបស់គ្រូពេទ្យអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺ។ តិកនិកទំនើបមួយទៀតក្នុងប្រទេសជឿនលឿន គឺការចាក់ឆ្អឹងខ្នងដើម្បីឲ្យសាច់ដុំកន្ត្រាក់ឡើងវិញ។ • ដំណាក់កាលចុងក្រោយអ្នកជំងឺនឹងត្រូវធ្វើការវះកាត់ ប្រសិនបើការព្យាបាលខាងលើមិនទទួលបានជោគជ័យ ឬបរាជ័យ ដោយប្រើតិកនិក TVT (Tension-free Vaginal Tape), TOT (Transobturator Tape) និងSphincter artificial។ ផលវិបាក និងការការពារ ករណីអ្នកជំងឺមិនធ្វើការព្យាបាលទេនោះ ផលវិបាកដែលអាចកើតមានដូចជា រំខានរហូតទៅជាស្ត្រេស មិនហ៊ានចេញក្រៅ ឬចូលរួមក្នុងសង្គម ប៉ះពាល់ដល់ការងារ និងសកម្មភាពផ្លូវភេទរបស់គាត់។ បន្ថែមពីនេះ អ្នកជំងឺអាចមានការរលាក ឡើងក្រហម ដំបៅ រហូតមានការបង្ករោគពីបាក់តេរី និងអាចវិវឌ្ឍរហូតមានមេរោគក្នុងឈាមដែលប៉ះពាល់ដល់អាយុជីវិតទៀតផង។ ទោះជាយ៉ាងណាក៏ដោយ Urinary Incontinence អាចចៀសវាងដោយលុបបំបាត់កត្តាហានិភ័យទាំងឡាយដូចជា លើសទម្ងន់ ទល់លាមក ធ្វើការងារ ឬហាត់កីឡាធ្ងន់ៗ ពិសាបារី ទទួលទានកាហ្វេ ស្ត្រេស និងហាត់តិកនិក Rééducation vesical ករណីសង្ស័យ។ រោគសញ្ញានៃការមិនអាចគ្រប់គ្រងការបត់ជើងតូចផ្តល់នូវរំខានខ្លាំង ដូច្នេះអ្នកជំងឺគួរជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកតម្រងនោមដើម្បីការពារនូវផលវិបាកនាពេលអនាគតដែលអាចនឹងកើតមាន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទូច រ៉ាណូ ឯកទេសផ្នែកមូត្រសាស្រ្តនៅមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរសម្រាកព្យាបាលតម្រងនោមភ្នំពេញ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

(ភ្នំពេញ)៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន Herbalife ដែលជាក្រុមហ៊ុនសហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព បានរៀបចំ កម្មវិធីអាហារូបត្ថម្ភលើកទី៣នៅលើទឹកដីកោះនរា រាជធានីភ្នំពេញ។ គំនិតផ្តួចផ្តើមនៃកម្មវិធីនេះ មានគោលបំណងបំពាក់បំប៉ន និងពង្រឹងនូវចំណេះដឹងចាំបាច់អំពីអាហារូបត្ថម្ភ និងតួនាទីដ៏សំខាន់របស់វាក្នុងសុខភាពទូទៅ និងសុខុមាលភាពប្រចាំថ្ងៃក៏ដូចជាចូលរួមលើកទឹកចិត្តឱ្យមានការទទួលយកនូវទម្លាប់រស់នៅដែលមានសុខភាពល្អ និងសកម្មផងដែរ។   កម្មវិធីអាហារូបត្ថម្ភលើកទី៣ នៅរាជធានីភ្នំពេញ បានទាក់ទាញអ្នកចូលរួមរាប់រយនាក់ ដែលក្នុងចំណោមពួកគេជាច្រើននាក់មានឱកាសទទួលបានការណែនាំអំពីអាហារូបត្ថម្ភ និងកាយសម្បទាផ្ទាល់ខ្លួនពីអ្នកជំនាញសុខភាព និងអាហារូបត្ថម្ភកំពូលៗ ក៏ដូចជាទទួលបានការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញដោយឥតគិតថ្លៃផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានរួមបញ្ចូលនូវសកម្មភាពកំសាន្តសប្បាយៗជាច្រើនទៀតផងដែរ ដែលរួមមាន ការរត់លេងកម្សាន្ត 5K (5K Fun Run), ការទទួលទានអាហារក្រឡុកដោយឥតគិតថ្លៃ, ការរាំ Zumba, Experience Pass(បាល់ទាត់ខ្នាតតូច, បាល់ទាត់លើតុ, វាយសី, កីឡាបាល់បោះ), មាតិកាចែករំលែកអំពីសុខភាព (Doctor Talk) ដោយ លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី, ការពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃពីវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យសកល និង ការ៉េម F1 ដែលធ្វើពីផលិតផល Formula 1 របស់យើងផ្ទាល់តែម្តង។ លើសពីនេះទៅទៀត ស្តង់បង្ហាញរបស់ក្រុមហ៊ុន Herbalife កម្ពុជា នៅក្នុងព្រឹត្តិការណ៍នេះបានជម្រុញការពិភាក្សា និងសកម្មភាពដែលផ្តោតលើសុខភាព និងអាហារូបត្ថម្ភ ដោយបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។   លោក Vu Van Thang ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife ប្រចាំប្រទេសវៀតណាម និងកម្ពុជា បានថ្លែងថា៖ «យើងពិតជារីករាយខ្លាំងណាស់ដែលកម្មវិធីអាហារូបត្ថម្ភនៅរាជធានីភ្នំពេញបន្តទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន។ គំនិតផ្តួចផ្តើមនេះគឺជាសក្ខីភាពមួយទៀតចំពោះការប្តេជ្ញាចិត្តមិនរាថយរបស់យើងក្នុងការលើកកម្ពស់ស្មារតី សុខភាព និងសុខុមាលភាព និងសហគមន៍នៅក្នុងប្រទេសកម្ពុជា តាមរយៈការលើកទឹកចិត្តសាធារណជនឱ្យទទួលយកនូវរបៀបរស់នៅដែលមានសុខភាពល្អ និងសកម្ម។ ពួកយើងក៏មានមោទកភាពយ៉ាងរីករាយផងដែរ ដែលអ្នកចែកចាយឯករាជ្យ និងបុគ្គលិកទាំងអស់របស់យើងបានចូលរួមខ្នះខ្នែងយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍នេះ»។ កម្មវិធីអាហារូបត្ថម្ភរបស់ក្រុមហ៊ុន Herbalife ត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០២៣ ហើយក៏បានក្លាយជាព្រឹត្តិការណ៍សុខភាពសាធារណៈប្រចាំឆ្នាំមួយនៅក្នុងរាជធានីភ្នំពេញ ដែលទាក់ទាញការចូលរួមពីមនុស្សរាប់រយនាក់ទូទាំងប្រទេស។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

ភ្នំពេញ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2025 – Herbalife Family Foundation (HFF) ជាអង្គការមិនស្វែងរកប្រាក់ចំណេញអន្តរជាតិមួយ ដែលត្រូវបានគាំទ្រដោយអ្នកចែកចាយឯករាជ្យ និងបុគ្គលិក Herbalife បានប្រកាសថា បានផ្តល់ជំនួយចំនួនសរុប 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅទូទាំងប្រទេសកម្ពុជា។ អង្គការទាំងនេះស្ថិតក្នុងកម្មវិធី Casa Herbalife ដែលជាគម្រោងសំខាន់របស់ HFF ដើម្បីសហការជាមួយអង្គការមូលដ្ឋានក្នុងការផ្តល់អាហារូបត្ថម្ភ​ ការអប់រំ និងបរិយាកាសសុវត្ថិភាពសម្រាប់កុមារ និងគ្រួសារដែលត្រូវការជំនួយ។ “យើងមានមោទនភាពក្នុងការសហការជាមួយអង្គការដ៏អស្ចារ្យដែលកំពុងបង្កើតការផ្លាស់ប្តូរដែលមានអត្ថន័យក្នុងសហគមន៍​របស់ពួកគេ” លោក Thang Vu នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Herbalife កម្ពុជា បានមានប្រសាសន៍ដូច្នេះ និងបានបន្ថែមទៀតថា៖ “ជាមួយអ្នកចែកចាយ និងបុគ្គលិក Herbalife យើងកំពុងធ្វើឱ្យមានការផ្លាស់ប្តូរតាមរយៈការជួយកុមារទទួលបានអាហារូបត្ថម្ភ ការអប់រំ និងការគាំទ្រដែលពួកគេត្រូវការ ដើម្បីអភិវឌ្ឍន៍ជីវិត។” អង្គការទទួលបានជំនួយនៅក្នុងប្រទេសកម្ពុជារួមមាន៖ អង្គការ Pour un Sourire d’Enfant (PSE)៖ ជួយកុមារចេញពីភាពក្រីក្រ និងណែនាំពួកគេទៅរកការងារដែលមានកិត្តិយស និងជំនាញ។ គាំទ្រកុមារច្រើនជាង 6,500 នាក់រៀងរាល់ឆ្នាំ បញ្ចប់ការបណ្តុះបណ្តាលវិជ្ជាជីវៈច្រើនជាង 6,000 នាក់ដែលមានការងារដែលមានគុណភាព។ មន្ទីរពេទ្យកុមារអង្គរ (AHC)៖ ផ្តល់សេវាថែទាំសុខភាពកុមារដោយមានមេត្តាករុណា និងគុណភាពខ្ពស់ ការអប់រំ និងសេវាការពារ។ បានផ្តល់សេវាថែទាំដល់កុមារច្រើនលាននាក់ បម្រើអ្នកជំងឺប្រចាំថ្ងៃចំនួន 350​ – 400 នាក់។ អង្គការ Children’s Future International (CFI)៖ ការពារសិទ្ធិកុមារដែលងាយរងគ្រោះ ដើម្បីធានាសុវត្ថិភាព ការអប់រំ និងការផ្តល់អំណាច។ គាំទ្រសិស្សប្រហែល 1,000 នាក់តាមរយៈសេវាសង្គម និងការអប់រំ; បម្រើកុមារនិងគ្រួសារដែលមានហានិភ័យច្រើនជាង 300។ ឆ្នាំនេះ HFF បានផ្តល់ជំនួយសរុបចំនួន 5 លានដុល្លារ ក្នុងកម្មវិធី Casa Herbalife ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 165 កន្លែង នៅក្នុង 60 ប្រទេស និងតំបន់។ ជំនួយទាំងនេះ អាចប្រព្រឹត្តទៅបានដោយសារការបរិច្ចាគរបស់អ្នកចែកចាយ Herbalife និងបុគ្គលិក Herbalife ដែលមានការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្មវិធីដែលដឹកនាំដោយសហគមន៍ ដើម្បីពង្រឹងសហគមន៍ និងធ្វើឱ្យជីវិតប្រសើរឡើង។ ថវិកានេះរំពឹងថា នឹងអាចជួយកុមារច្រើនជាង 200,000 នាក់នៅទូទាំងពិភពលោក។ តាំងពីបានបង្កើតឡើងនៅឆ្នាំ 1994 HFF បានចំណាយលើសពី 60 លានដុល្លារ ដើម្បីគាំទ្រអង្គការមិនស្វែងរកប្រាក់ចំណេញនៅទូទាំងពិភពលោក ដើម្បីធានាថា កុមារ និងគ្រួសារទទួលបានអាហារូបត្ថម្ភ ការអប់រំ និងធនធានដែលចាំបាច់សម្រាប់ការរីកចម្រើន។ អំពី Herbalife Family Foundation Herbalife Family Foundation (HFF) គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញអន្តរជាតិ 501(c)(3) ដែលបានគាំទ្រដោយអ្នកចែកចាយឯករាជ្យ និងបុគ្គលិក Herbalife។ បែបបទនៃការបង្កើតដោយ Mark Hughes ស្ថាបនិកក្រុមហ៊ុន Herbalife គឺ ដើម្បីជួយសហគមន៍ដែលខ្វះខាត។ HFF គាំទ្រកម្មវិធីផ្លាស់ប្តូរជីវិតដែល ផ្តោតលើសុខុមាលភាពកុមារតាម​រយៈអាហារូបត្ថម្ភ និងការអប់រំ។ តាំងពីឆ្នាំ 1994 មក HFF បានចំណាយលើសពី 60 លានដុល្លារដើម្បីគាំទ្រអង្គការមិនស្វែងរកប្រាក់ចំណេញនៅទូទាំងពិភពលោក និងចូលរួមក្នុងការជួយសង្គ្រោះពេលមានគ្រោះធម្មជាតិ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ herbalifefamilyfoundation.org និងតាមដានយើងនៅ Instagram និង Facebook @Herbalifefamilyfoundation។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

  (ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ម៉ាក​យីហោ​ដែលផ្តល់គុណតម្លៃល្អ​បំផុតរបស់​ទស្សនាវដ្ដី Forbes។ លោក Frank Lamberti ដែល​ជា​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន Herbalife បាន​និយាយ​ថា៖ "នៅ Herbalife យើងមាន​មោទនភាព​ក្នុង​ការ​ផ្តល់​ជូន​នូវ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ ដោយ​ផ្អែក​លើ​វិទ្យាសាស្រ្ត និងផ្តល់ភាពងាយ​ស្រួលសម្រាប់​អ្នក​ចែកចាយ​របស់​យើង និង​អតិថិជន​របស់​ពួក​គេ​នៅ​ជុំវិញ​ពិភពលោក។ ការ​ទទួល​ស្គាល់​នេះ ជួយពង្រឹង​នូវ​អ្វី​ដែល​មនុស្សគ្រប់គ្នាតែងតែនិយាយ​ប្រាប់​យើង​ជា​រៀងរាល់​ថ្ងៃ។Herbalife និង​អ្នក​ចែកចាយឯករាជ្យ​របស់​ខ្លួន តែងតែ​ផ្តល់​នូវ​គុណតម្លៃ​ពិសេស​ដោយរួម​បញ្ចូល​ផលិតផល​ដែល​មាន​គុណភាព ភាពគួរជាទីទុកចិត្ត រូមជាមួយ​ ​នឹង​ការ​ Coaching ផ្ទាល់ខ្លួនដល់អតិថិជន" ។ វិធីសាស្ត្រ​ចងក្រង​បញ្ជី​របស់ Forbes  • បញ្ជី​របស់ Forbes ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន HundredX ។ • បញ្ជី​នេះ​ផ្អែក​លើ​ការ​វាយតម្លៃ​ពី​អ្នក​ប្រើប្រាស់​ជាង 3,8 លាន លើ​ម៉ាកយីហោ 3,500។ • អ្នកចូមរួមវាយតម្លៃ​ជ្រើសរើស​ម៉ាកយីហោ និង​ផលិតផល​​ដោយគ្មានការបង្ខិតបង្ខំឬកំណត់ទុកជាមុននោះទេ បែបនេះវាធានា​នូវ​មតិ​យោបល់ដែលមិន​លំអៀង។ • មានតែម៉ាកយីហោ​កំពូលៗ 300 ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសដាក់ក្នុងបញ្ជីនេះ។ • ដូច​ទៅ​នឹង​ចំណាត់ថ្នាក់​ដទៃៗទៀតរបស់ Forbes ដែរ ក្រុមហ៊ុន​ទាំងអស់ដែលត្រូវបានជ្រើសរើស មិនកំណត់ឱ្យមានការបង់​ថ្លៃសម្រាប់​ការ​ផ្តល់តម្លៃ ឬ​ការ​ជ្រើសរើសនោះ​ឡើយ ។ ការ​ដាក់​បញ្ចូល​ក្រុមហ៊ុន Herbalife ក្នុង​បញ្ជី​ម៉ាក​យីហោ​ដែលផ្តល់គុណតម្លៃល្អ​បំផុតរបស់​ទស្សនាវដ្ដី Forbes បញ្ជាក់​ពី ការ​ប្តេជ្ញា​ចិត្ត​យូរអង្វែងរបស់​ក្រុមហ៊ុន​ចំពោះ នវានុវត្តន៍​ផលិតផល ទំនុក​ចិត្ត​របស់​អតិថិជន និង ការរក្សាតម្លៃសមរម្យ។ កាល​ពី​ដើម​ឆ្នាំ​ 2025 ក្រុមហ៊ុន​ក៏​ត្រូវបានដាក់ចូលក្នុង​បញ្ជី ក្រុមហ៊ុន​ល្អ​បំផុត​ក្នុង​ការបម្រើការងារប្រចាំឆ្នាំ 2025-2026 (Best Companies to Work For list) របស់​កាសែត U.S. News & World Report ផងដែរ។ អស់រយៈពេល 45 ឆ្នាំមកហើយ ដែល Herbalife បានតាំងចិត្តប្តេជ្ញាផ្លាស់ប្ដូរ​ជីវិត​មនុស្ស​តាមរយៈ​ ផលិតផល​អាហារូបត្ថម្ភ និងឱកាស​អាជីវកម្ម​។ ជាមួយ​នឹង​បុគ្គលិក​ប្រមាណ 8,600 នាក់ ទូទាំង​ពិភពលោក និង​បណ្តាញ​អ្នក​ចែកចាយ​ឯករាជ្យ​ទូទាំង​ពិភពលោក​ចំនួន 2,1 លាន​នាក់ ក្រុមហ៊ុន​បាន​កសាង​សហគមន៍​មួយ​ដែលជម្រុញ​មនុស្ស​ឱ្យ​រស់នៅ​ជីវិត​ដ៏​ល្អ​បំផុត​ដែលពួក​គេចង់បាន។ Herbalife គឺ​ជាម៉ាកយីហោ​អាហារូបត្ថម្ភ ​និង​របៀប​រស់នៅ​​សកម្មលេខ 1 ក្នុង​ពិភពលោក អស់​រយៈពេលប្រាំ​ឆ្នាំ​ជាប់​គ្នា ហើយ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជាក្រុមហ៊ុនដែលផ្តល់នូវ ប្រូតេអ៊ីន​ក្រឡុក​លេខ 1 ក្នុង​ពិភពលោកផងដែរ។​ ឥទ្ធិពល​របស់​ក្រុមហ៊ុន​លាត​សន្ធឹង​បន្ថែម​ទៀត​តាមរយៈ​ការ ឧបត្ថម្ភ​អត្តពលិក និង​ក្រុម​កីឡាជាង 150 នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​កីឡាករ​បាល់ទាត់​ដ៏ល្បីបំផុតរបស់ពិភពលោកគឺ Cristiano Ronaldo។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីរបាយការណ៍ថ្មីស្តីអំពី ក្រុមហ៊ុន Herbalife ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ​ប្រចាំ​ឆ្នាំ ២០២៥-២០២៦ របស់ U.S. News & World Report។ ក្នុងនាមជាក្រុមហ៊ុនដែលទទួល​បាន​ការ​ទទួល​ស្គាល់​សម្រាប់​ឧត្តមភាព​នៅ​កន្លែង​ធ្វើការ បទពិសោធន៍​បុគ្គលិក និង​ការ​រីកចម្រើនក្នុង​អាជីពការងាររបស់បុគ្គលិក ក្រុមហ៊ុន Herbalife ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​សុខភាព និង​សុខុមាលភាព សហគមន៍ និង​វេទិកាភ្ជាប់ទំនាក់ទំនង ​ត្រូវ​បាន​ទទួលស្គាល់​ថាជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម ក្រុមហ៊ុន​ល្អ​បំផុតក្នុងការបម្រើ​ការងារ​ប្រចាំ​ឆ្នាំ ២០២៥-២០២៦ របស់​ទស្សនាវដ្ដី U.S. News & World Report។ ទស្សនាវដ្ដីនេះត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​សកល​សម្រាប់​ចំណាត់ថ្នាក់​ដែល​មាន​ការ​ទុកចិត្ត និង​ការ​ណែនាំ​គួរ​ឱ្យ​ជឿជាក់​ដល់​អតិថិជន ដែល​ជួយ​បុគ្គល​ក្នុង​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ការ​យល់​ដឹង​លើ​អាជីព ការអប់រំ និង​ច្រើន​ទៀត។ ការ​ទទួល​ស្គាល់​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​​របស់ Herbalife ក្នុង​ការ​កសាង​សហគមន៍​ដែលមានត្រីវិស័យច្បាស់លាស់ និង​វប្បធម៌​ដែល​ផ្តោតលើ​សុខុមាលភាព ​ការ​រីកចម្រើន និងការផ្ដល់​តម្លៃ​ដល់​បុគ្គលិក។ លោកស្រី Michelle Kwait នាយកផ្នែក​ធនធានមនុស្ស​នៅ Herbalife បាន​មាន​ប្រសាសន៍​ថា៖ “នៅ Herbalife យើង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​អាជីព​ការងារ​ដែល​មាន​អត្ថន័យ និង​កសាង​សហគមន៍​ដែលផ្តល់តម្លៃដល់ ​សុខុមាលភាព នវានុវត្តន៍ និងមាន​ត្រីវិស័យច្បាស់លាស់។ ការទទួលស្គាល់នេះ​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់របស់​យើង​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាពកន្លែង​ធ្វើការ​ បុគ្គលិកត្រូវបានគេផ្តល់តម្លៃ មានទឹកចិត្តក្នុងការឆ្ពោះទៅមុខ និង​រីកចម្រើនទាំងក្នុងបុគ្គលភាពផ្ទាល់ខ្លួន ក៏ដូចជាអាជីពការងារ”។ ការវាយតម្លៃនេះ ទស្សនាវដ្ដី U.S. News & World Report បាន​វាយតម្លៃ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​សាធារណៈ​ជាង ៥,០០០ ក្រុមហ៊ុន។ ចំណាត់ថ្នាក់​ គឺ​ផ្អែក​លើ​ការ​វិភាគ​ឯករាជ្យទៅលើឥរិយាបថជារួមនៃ​បុគ្គលិក និងរួម​ជាមួយ​ទិន្នន័យ​ដែល​មាន​ជា​សាធារណៈ។ ក្រុមហ៊ុន Herbalife ទទួល​បាន​ការ​ទទួល​ស្គាល់​នៅ​ក្នុង​ប្រភេទ​ធំៗ​ចំនួន​បី៖ ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ (ជារួម) ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ – ឧស្សាហកម្ម​ផលិតផល​ប្រើប្រាស់ ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ– តំបន់នៃភាគ​ខាងលិចនៃសហរដ្ឋអាមេរិក ​កត្តា​សំខាន់ៗ​ចំនួន​ប្រាំមួយដែលត្រូវយកមកធ្វើការវាយតម្លៃរួមមាន៖ ប្រាក់ខែ និង​អត្ថប្រយោជន៍, សមតុល្យ​ជីវិត​ការងារ និង​ភាព​បត់បែន, ស្ថិរភាព​ការងារ, ផាសុកភាព​ផ្លូវកាយ និង​ផ្លូវចិត្ត, អារម្មណ៍​ជាម្ចាស់ការ និង​ការ​គោរពផ្តល់តម្លៃ, និង ឱកាស​រីកចម្រើនក្នុងការងារ និង​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ។ អស់​រយៈពេល ៤៥ ឆ្នាំ​មក​ហើយ ក្រុមហ៊ុន Herbalife បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្លាស់ប្ដូរ​ជីវិត​របស់​មនុស្ស​តាមរយៈ​ផលិតផល​អាហារូបត្ថម្ភ​ដែល​គាំទ្រ​ដោយ​វិទ្យាសាស្ត្រ និង​ឱកាស​អាជីវកម្មសម្រាប់សមាជិក។ ជាមួយនឹង​បុគ្គលិកនៅទូទាំងពិភពលោក ​ប្រហែល ៨,៦០០ នាក់ និង​អ្នក​ចែកចាយ​ឯករាជ្យ ២.១ លាន​នាក់ ក្រុមហ៊ុន​បាន​កសាង​សហគមន៍​មួយ​ដែល​ជម្រុញ​មនុស្ស​ឱ្យ​រស់នៅ​ក្នុង​ជីវិត​ដ៏​ល្អ​បំផុត។ ការ​ខិតខំ និង​ការសហការ​បាន​ជម្រុញ​ឱ្យ Herbalife ក្លាយជា ម៉ាក​យីហោ​អាហារូបត្ថម្ភ​ និង​របៀប​រស់នៅសកម្ម ​លេខ ១ នៅ​លើ​ពិភពលោក អស់​រយៈពេល​ប្រាំ​ឆ្នាំ​ជាប់ៗ​គ្នា និង​ទទួលបានទំនុកចិត្តថាជាក្រុមហ៊ុនដែលផ្តល់ជូន​នូវ ប្រូតេអ៊ីន​ក្រឡុក​លេខ ១ នៅ​លើ​ពិភពលោក (protein shake)។ ឥទ្ធិពល​របស់​ក្រុមហ៊ុន​លាតសន្ធឹងទាំងទៅលើ ​ការ​ឧបត្ថម្ភ​ក្រុមកីឡា និង​អត្តពលិក​ជាង ១៥០ ក្រុម​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​កីឡាករ​បាល់ទាត់​អន្តរជាតិ​ដ៏​ល្បីល្បាញគឺលោក Cristiano Ronaldo ផងដែរ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុនសហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព ថ្ងៃនេះបានប្រកាសថា សមាគមសហប្រតិបត្តិការវិភាគផ្លូវការ (AOAC INTERNATIONAL) ដែលជាអាជ្ញាធរសកលផ្នែកវិទ្យាសាស្ត្រវិភាគ បានបញ្ជាក់ជាផ្លូវការនូវវិធីសាស្រ្តកំណត់អត្តសញ្ញាណ និងការវាស់វែងសារ​ធាតុ​ anthraquinones ដែលត្រូវបានគេស្គាល់ថាជា aloins នៅក្នុងប្រទាលកន្ទុយក្រពើរបស់ក្រុមហ៊ុន Herbalife។ ក្រុមផ្នែកច្បាប់នៃប្រទាលកន្ទុយក្រពើតម្រូវឱ្យក្រុមហ៊ុនទាំងអស់ដែលផលិតផលិតផលប្រទាលកន្ទុយក្រពើ ត្រូវតែត្រួត​ពិនិត្យ​សមាសធាតុដែលកើតឡើងដោយធម្មជាតិដូចជា aloin A, aloin B, និង aloe-emodin  ថាពិតជាត្រូវ​ទៅតាម​គោល​ការណ៍ណែនាំសុវត្ថិភាពពិតប្រាកដមែន។ វិញ្ញាបនបត្រនេះទទួលស្គាល់ជាផ្លូវការនូវវិធីសាស្រ្តរបស់ក្រុមហ៊ុន Herbalife ក្នុងការរក aloins ហើយជាវិធីសាស្រ្តដំបូងបង្អស់របស់ពិភពលោកដែលត្រូវបានអនុម័តដោយ AOAC។ វិធីសាស្ត្រដែលត្រូវបានបញ្ជាក់ដោយ AOAC នេះត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ Herbalife និងត្រូវបាន​ផ្ទៀង​​ផ្ទាត់ដោយមន្ទីរពិសោធន៍ឯករាជ្យនៅជុំវិញពិភពលោក ហើយក៏ត្រូវបានប្រើប្រាស់ដើម្បីតេស្តគ្រប់ផលិតផល​ប្រទាល​កន្ទុយក្រពើទាំងអស់របស់ Herbalife ដែលនឹងធានានូវសុវត្ថិភាពស្របពេលដែលនៅតែរក្សាអត្ថប្រយោជន៍​ធម្មជាតិ​របស់​ប្រទាលកន្ទុយក្រពើបាន។ ប្រទាលកន្ទុយក្រពើ គឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងផលិតផលកំពូលៗជាច្រើនរបស់ Herbalife ដែលត្រូវបានលក់នៅក្នុងទីផ្សារជាង ៩០ ប្រទេស។ លោក Gary Swanson អនុប្រធានជាន់ខ្ពស់ផ្នែកគុណភាពនៅ Herbalife បានថ្លែងថា៖ "ការផ្ទៀងផ្ទាត់ AOAC នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ Herbalife និងឧស្សាហកម្មទាំងមូល"។ លោកបានបន្តថា៖ "យើងមាន​មោទន​ភាព​ដែលបានដឹកនាំការច្នៃប្រឌិតបែបវិទ្យាសាស្ត្រដែលបង្កើនសុវត្ថិភាពគ្រឿងផ្សំរុក្ខជាតិ ផ្តល់អត្ថប្រយោជន៍មិនត្រឹមតែដល់ផលិតផល Herbalife និងអតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយជំរុញស្តង់ដារល្អៗនៅទូទាំង​ឧស្សាហកម្ម​ផងដែរ" ។ វិធីសាស្ត្ររបស់ Herbalife ត្រូវបានផ្ទៀងផ្ទាត់តាមរយៈការសិក្សាដោយពហុមន្ទីរពិសោធន៍ជាសកល និងមានការចូលរួម​ដោយ​មន្ទីរពិសោធន៍ឯករាជ្យចំនួនប្រាំបីផ្សេងទៀតផងដែរ។ មន្ទីរពិសោធន៍នីមួយៗ ធ្វើការតេស្តសំណាក​ផលិតផល​ប្រទាល​កន្ទុយក្រពើចំនួនប្រាំមួយដូចគ្នា រួមទាំងវត្ថុធាតុដើម និងផលិតផលសម្រេច ដោយប្រើ HPLC (High-Performance Liquid Chromatography) ដើម្បីវាស់វែង aloin A, aloin B, និង aloe-emodin ។ ការសិក្សា​តាម​រយៈ​មន្ទីរពិសោធន៍ទាំងអស់នេះ គឺដើម្បីធានានូវភាពត្រឹមត្រូវ និងទំនុកចិត្ត ជាមួយនឹងលទ្ធផលបញ្ជាក់ថា​វាពិតជា​ត្រឹមត្រូវ​ទៅ​តាម​លក្ខខណ្ឌកំណត់ រួមទាំងភាពជាក់លាក់ និងភាពសមស្របនៃប្រព័ន្ធពិសោធន៍។​ លោកបណ្ឌិត​ Katerina Mastovska​ ​នាយករងប្រតិបត្តិ និងប្រធានផ្នែកវិទ្យាសាស្ត្រ AOAC INTERNATIONAL បានថ្លែងថា៖ "ការសិក្សាផ្ទៀងផ្ទាត់​ពហុមន្ទីរពិសោធន៍នេះ គឺជាការគាំទ្រដ៏សំខាន់ទៅលើវិធីសាស្ត្រវិភាគដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ Herbalife ដើម្បីអាចក្លាយជាវិធីសាស្ត្រផ្លូវការ AOAC 2016.09 Official Final Action បាន" ។ លោកបានបន្តទៀតថា៖ "វិធីសាស្ត្រផ្លូវការរបស់ AOAC ឆ្លងកាត់ការវាយតម្លៃវិទ្យាសាស្ត្រយ៉ាងម៉ត់ចត់ ហើយផ្តល់ទំនុកចិត្តខ្ពស់ និងត្រូវ​បាន​ទទួល​ស្គាល់​ទូទាំងពិភពលោក។ ដូច្នេះវិធីសាស្ត្រនេះនឹងជួយពង្រឹងគុណភាពឱសថរុក្ខជាតិ និងស្តង់ដារ​សុវត្ថិភាព​នៅទូ​ទាំង​ពិភពលោក" ។ ជាយូរមកហើយដែល Herbalife ប្តេជ្ញាចិត្តក្នុងការស្រាវជ្រាវប្រទាលកន្ទុយក្រពើ និងការធានាទៅលើគុណភាព​ជា​ចម្បង​។​ ជាលទ្ធផលនៃការខិតខំនេះ ពូកយើងបានចុះបញ្ជីប៉ាតង់ចំនួនប្រាំំ និងបានបោះពុម្ពផ្សាយ​ជាសាធារណៈ​នូវការសិក្សា​ចំនួន​បីផ្សេងគ្នា ដែលផ្តោតលើការអភិវឌ្ឍ៍វិធីសាស្ត្រសុវត្ថិភាពក្នុងការចម្រាញ់យកសារធាតុពីរុក្ខជាតិ ដែលនៅតែរក្សាបាននូវ​អត្ថប្រយោជន៍ធម្មជាតិរបស់រុក្ខជាតិនោះ។ ខណៈពេលដែលក្រុមហ៊ុនជាច្រើនពឹងផ្អែកតែទៅលើវិញ្ញាបនបត្រអ្នកផ្គត់ផ្គង់ទីបី ក្រុមហ៊ុន Herbalife បានបោះជំហានទៅមួយកម្រិតទៀត។ Herbalife គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន​មួយចំនួនតូច​ប៉ុណ្ណោះក្នុងពិភពលោកដែលប្រើប្រាស់វិធីសាស្ត្រ advance spectroscopy proton nuclear magnetic resonance (NMR) ដែលជាបច្ចេកទេសវិភាគដោយប្រើដែនម៉ាញេទិក និងរលកហ្វ្រេកង់វិទ្យុ​ដើម្បី​កំណត់​ម៉ូលេគុលដែលមាននៅក្នុងវត្ថុធាតុដើមនៃប្រទាលកន្ទុយក្រពើ។ វិធីសាស្ត្រនេះធ្វើឱ្យ Herbalife អាចមានលទ្ធភាព​គ្រប់​គ្រាន់ដើម្បីផ្ទៀងផ្ទាត់នូវអត្តសញ្ញាណ ភាពបរិសុទ្ធនៃប្រទាលកន្ទុយក្រពើនៅក្នុងកម្រិតដ៏ល្អិតល្អន់បំផុត និងអាចធានា​បាន​នូវស្តង់ដារខ្ពស់បំផុតនៃគុណភាព និងភាពជាប់លាប់ នៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ អស់រយៈពេល ៤៥ ឆ្នាំមកហើយ Herbalife បានរក្សាការប្តេជ្ញាចិត្តចំពោះគោលការណ៍តាំងពីគ្រាប់ពូជ រហូតដល់ផលិតផល (Seed to Feed) ។ ស្តង់ដានេះធានាថារាល់គ្រឿងផ្សំទាំងអស់ ដែលរាប់ចាប់ពី​ដំណាំ​ដែល​បាន​មក​ពី់​កសិករដាំដុះ ត្រូវតែប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ រហូតដល់ផលិតផលសម្រេច ហើយស្របទៅតាម​ស្តង់ដារ​គុណភាពដែលបានកំណត់។ លើសពីនេះទៅទៀត Herbalife ក៏បានធ្វើការពិនិត្យ និងតេស្តសាកល្បង​ផ្ទៃក្នុង​ខ្លួនឯង​នៅក្នុង​មន្ទីរពិសោធន៍ដែលទទួលស្គាល់ដោយ ISO 17025 ដើម្បីផ្ទៀងផ្ទាត់ថាគ្រឿងផ្សំទាំងនោះត្រូវបានអនុលោមទៅតាម​ស្តង់ដារ​ក្រុមហ៊ុន និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល។ ដំណើរការដែលមានការគាំទ្រ​ដោយវិទ្យាសាស្ត្រនេះមានមូលដ្ឋានលើការ​អនុវត្ត​ផលិតកម្មល្អ (GMPs) និងស្តង់ដារអន្តរជាតិ NSF ដែលធ្វើឱ្យយើងអាចធានានូវភាពជាប់លាប់នៃគុណភាពនៅ​ក្នុង​ទី​ផ្សារ​ជាង ៩០ ប្រទេសបាន។ ដំណើរការនេះដែលត្រូវបានគាំទ្រដោយក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញគុណភាពសកល  បានពង្រឹងទំនុកចិត្តអ្នកប្រើប្រាស់ និងនៅតែបន្តលើកកម្ពស់ស្តង់ដារឧស្សាហកម្មនៅទូទាំងពិភពលោកឱ្យទៅមុខបន្តទៀត។ វិធីសាស្ត្រសាកល្បងប្រទាលកន្ទុយក្រពើរបស់ Herbalife ត្រូវបានបោះពុម្ពផ្សាយនៅក្នុង Journal of AOAC INTERNATIONAL (Volume 108, Issue 3, Pages 449-471) ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍​ដែលកំពុង​ផ្លាស់ប្តូរ​​ជីវិត​របស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិក​ឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិក​ឯករាជ្យ​ដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជន​ប្រកាន់ខ្ជាប់​​នូវ​របៀប​រស់នៅដែលមានភាពសកម្ម។

ភ្នំពេញ, ថ្ងៃទី 27 ខែសីហា ឆ្នាំ 2024 - មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយអង្គការ Pour un Sourire d'Enfant (PSE) ដែលជាអង្គការមិនរកប្រាក់ចំណេញដែលផ្តល់អាហារ ការថែទាំ និងការអប់រំដល់កុមារទុរគត ដូច្នេះកុមារទាំងនោះអាចក្លាយជាមនុស្សដែលរឹងមាំឯករាជ្យ មានជំនាញសង្គម និងវិជ្ជាជីវៈច្បាស់លាស់ នៅពេលពួកគេធំពេញវ័យ។ ជំនួយឥតសំណងរបស់ HFF ចំនួន 50,000 ដុល្លារសហរដ្ឋអាមេរិក ក្រោមកម្មវិធី Casa Herbalife នឹងគាំទ្រកម្មវិធីអាហារ និងអាហារូបត្ថម្ភរបស់ PSE សម្រាប់កុមារដែលត្រូវការជំនួយនៅមជ្ឈមណ្ឌលសេវាកម្មសហគមន៍របស់ PSE ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះមានកុមារសរុបចំនួន 474 នាក់ ដែលមានអាយុពី 3 ទៅ 6 ឆ្នាំ នៅក្នុងសាលាមត្តេយ្យនៅទូទាំងមជ្ឈមណ្ឌលសេវាកម្មសហគមន៍ចំនួនប្រាំមួយ (CSCs) រួមមាន ភូមិឬស្សី ភូមិញញឹម សែនសុខ ព្រែកហូរ អូរបែកក្អម និងវាលស្បូវ។ លោក ថាំង វូ នាយកចាត់ការទូទៅក្រុមហ៊ុន Herbalife កម្ពុជា និងវៀតណាម បានមានប្រសាសន៍ថា៖ “ការកែលម្អសុខភាព និងសុខុមាលភាពរបស់សហគមន៍ និងប្រជាជនរបស់យើង បានបំផុសគំនិតគ្រប់យ៉ាងដែលយើងធ្វើនៅ Herbalife។ តាមរយៈភាពជាដៃគូជាមួយអង្គការ PSE ក្រោមកម្មវិធី Casa យើងសង្ឃឹមថានឹងរួមចំណែកជាក់ស្តែងក្នុងការជួយកុមារទុរគតនៅកម្ពុជា ឱ្យទទួលបានអាហារូបត្ថម្ភចាំបាច់ដែលពួកគេត្រូវការ ដើម្បីរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែមានសុភមង្គល”។ លោកស្រី Leakhena des Pallières អគ្គនាយកអង្គការ PSE បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាដៃគូបន្តរបស់ Herbalife ដែលជាប្រភពនៃការគាំទ្រដ៏មានតម្លៃអស់រយៈពេលជាងមួយទសវត្សរ៍។ លោកស្រីបានមានប្រសាសន៍ដែរថា៖ "PSE ពិតជាមានកិត្តិយសណាស់ដែលមានក្រុមហ៊ុន Herbalife ជាដៃគូយូរអង្វែង" ។ សកម្មភាពរបស់ HFF ត្រូវបានគាំទ្រជាទៀងទាត់ដោយអ្នកស្ម័គ្រចិត្តដូចជា អ្នកចែកចាយឯករាជ្យ Herbalife មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ និងបុគ្គលិករបស់ក្រុមហ៊ុន។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅមជ្ឈមណ្ឌលសេវាកម្មសហគមន៍ ព្រែក ហូរ ក្រោមវត្តមាន អ្នកចែកចាយឯករាជ្យ និងបុគ្គលិករបស់ Herbalife។ នេះគឺជាឆ្នាំទី 11 នៃភាពជាដៃគូរវាង HFF និង PSE ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ 2014 ជាមួយនឹងកុមារចំនួន 120 នាក់នៅមជ្ឈមណ្ឌលសេវាកម្មសហគមន៍ ព្រែក ទាល់។ -------------------------------------------------------------- អំពី PSE បេសកកម្មរបស់ Pour un Sourire d'Enfant's (PSE) គឺដើម្បីជួយកុមារឱ្យរួចផុតពីភាពអត់ឃ្លាន និងនាំពួកគេទៅរកការងារសមរម្យ ដែលមានជំនាញ និងទទួលបានប្រាក់ខែល្អ។ បង្កើតឡើងក្នុងឆ្នាំ 1995 ដោយ Christian និង Marie-France des Pallieres អង្គការក្រៅរដ្ឋាភិបាលមួយនេះបានដកកុមារចេញពីភាពក្រីក្របានជាង 12000 នាក់។ នៅអាស៊ីអាគ្នេយ៍ Pour un Sourire d'Enfant ឥឡូវនេះត្រូវបានទទួលស្គាល់ថាជាអង្គការមិនស្វែងរកប្រាក់ចំណេញដ៏សំខាន់ដែលផ្តល់អត្ថប្រយោជន៍ដល់កុមារ។ សព្វថ្ងៃនេះ អតីតសិស្សនិស្សិតជាង 6,000 នាក់ មិនមានការងារធ្វើសមរម្យ ហើយភាគច្រើន ពួកគេបានបង្កើតគ្រួសារ និងប្រភេទផ្ទះដែលមានភាពខ្វះខាតធ្ងន់ធ្ងរ។ ជារៀងរាល់ថ្ងៃ PSE ផ្តល់អាហារប្រចាំថ្ងៃជិត 7,000 កញ្ចប់ ដល់កុមារក្រោមការមើលថែទាំរបស់ខ្លួន រួមទាំងអ្នកដែលចូលរៀននៅសាលារដ្ឋផងដែរ។   អំពី Herbalife ក្រុមហ៊ុន Herbalife (NYSE:HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ ជាសហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនងដែលបានផ្លាស់ប្តូរជីវិត មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងឱកាសអាជីវកម្មសម្រាប់អ្នកចែកចាយឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងជាង 90 ប្រទេស តាមរយៈអ្នកចែកចាយដែលមានសហគ្រិនភាព ដែលផ្តល់ការបង្វឹកមួយទល់មួយ និងសហគមន៍គាំទ្រដែលបំផុសគំនិតអតិថិជនរបស់ពួកគេ ឱ្យទទួលយករបៀបរស់នៅដែលមានសុខភាពល្អ និងសកម្មជាងមុន ដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។ អំពី មូលនិធិគ្រួសារ Herbalife (HFF) មូលនិធិគ្រួសារ Herbalife ("HFF") ត្រូវបានបង្កើតឡើងដើម្បីការកែលម្អជីវិត និងសហគមន៍ជុំវិញពិភពលោក។ ដោយផ្តោតលើការធ្វើឱ្យអាហារូបត្ថម្ភកាន់តែងាយស្រួលទទួលបាន លុបបំបាត់ភាពអត់ឃ្លាន និងការលើកកម្ពស់ឱកាសផ្នែកសេដ្ឋកិច្ច។ HFF ធ្វើការជាមួយអង្គការក្នុងស្រុក និងអង្គការអន្តរជាតិឈានមុខគេដើម្បីធានាថា យើងកំពុងផ្តល់អាហារូបត្ថម្ភដល់មនុស្ស និងភពផែនដី ពីព្រោះទាំងពីរនេះរួមគ្នានាំទៅរកពិភពលោកដែលមានសុខភាពកាន់តែល្អប្រសើរ។ សម្រាប់ព័ត៌មានបន្ថែមអំពី HFF និងរបៀបដែលអ្នកអាចគាំទ្រការងារសំខាន់របស់មូលនិធិ សូមចូលទៅកាន់ herbalifefamilyfoundation.org។

Top