
- Aug 08, 2025 |
- 3 days ago |
- 399 views
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក វិធីងាយៗសម្រាប់ធ្វើឱ្យសុខុមាលភាពល្អបានយូរអង្វែង ដោយធ្វើឱ្យមេតាប៉ូលីស និងជីវិតរបស់អ្នកមានតុល្យភាព គ្នា
(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក និងលោកបណ្ឌិត Luigi Gratton អនុប្រធាន ការិយាល័យសុខភាព និងសុខុមាលភាព និងជាប្រធានក្រុមប្រឹក្សាភិបាលអាហារូបត្ថម្ភ Herbalife បានរួមគ្នាចែករំលែកពី វិធីងាយៗសម្រាប់ធ្វើឱ្យសុខុមាលភាពល្អបានយូរអង្វែង ដោយធ្វើឱ្យមេតាប៉ូលីស និងជីវិតរបស់អ្នកមានតុល្យភាពគ្នា។ នៅពេលដែលមនុស្សភាគច្រើនឮពាក្យ "មេតាប៊ូលីស" ពួកគេគិតដល់ការដុតបំផ្លាញកាឡូរី ឬការសម្រកទម្ងន់។ ខណៈពេលដែលការសម្រកទម្ងន់អាចជាលទ្ធផលដ៏ល្អនៃមេតាប៉ូលីស ឬការរំលាយអាហារដែលមានសុខភាពល្អ ការត្រួតពិនិត្យប្រព័ន្ធមេតាប៉ូលីសរបស់អ្នកឱ្យបានល្អវាអាចនាំទៅកាន់រឿងល្អៗជាច្រើនទៀត។ ជាមូលដ្ឋានគ្រឹះនៃរបៀបដែលរាងកាយរបស់យើងដំណើរការ ទទួលដឹងអារម្មណ៍ និងរបៀបដែលវ័យវិវត្តទៅមុខ។ ក្នុងនាមជាគ្រូពេទ្យដែលអប់រំមនុស្សទូទាំងពិភពលោកជារៀងរាល់ថ្ងៃអំពីរបៀបបង្កើតរបៀបរស់នៅដែលមានសុខភាពល្អ ខ្ញុំលើកទឹកចិត្តមនុស្សឱ្យផ្តោតលើការផ្លាស់ប្តូរតូចៗដែលគាំទ្រសុខុមាលភាពរយៈពេលវែង។ ទម្លាប់ប្រចាំថ្ងៃសម័យទំនើប ពោរពេញទៅដោយភាពតានតឹង អាហារកែច្នៃ និងការធ្វើចលនាតិចតួច ដែលទាំងនេះអាចរុញច្រានការរំលាយអាហារ ឬមេតាប៉ូលីសរបស់អ្នកឱ្យបាត់បង់តុល្យភាពបន្តិចម្តងៗបាន។ ភាពតានតឹងរ៉ាំរ៉ៃបង្កើនអរម៉ូន cortisol និងជំរុញជាតិខ្លាញ់ឱ្យកើនឡើង។ អាហារកែច្នៃជារឿយៗមានជាតិស្ករខ្ពស់ ជាតិសរសៃទាប និងខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ដែលធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងចំណង់អាហារ សុខភាពពោះវៀន និងភាពប្រែប្រួលអាំងស៊ុយលីន។ ហើយការអង្គុយយូរម៉ោងនៅក្នុងការិយាល័យ ឬក្នុងការកកស្ទះចរាចរណ៍ទាំងអស់នេះបានរួមចំណែកកាត់បន្ថយសកម្មភាពសាច់ដុំ ដែលបន្ថយអត្រាមេតាប៉ូលីសនិងនាំឱ្យមានអតុល្យភាពថាមពលនៅក្នុងរាងកាយរបស់អ្នក។ ជាសំណាងល្អ ការផ្លាស់ប្តូរទម្លាប់តូចៗប្រចាំថ្ងៃ ចាប់ផ្តើមពីអាហារូបត្ថម្ភ ការធ្វើចលនា និងការសម្រាក គឺមានឥទ្ធិពលយ៉ាងល្អដល់រាងកាយ។ តាមរយៈការផ្តល់ថាមពលដល់រាងកាយរបស់អ្នកជាប្រចាំជាមួយនឹងអាហារដែលសម្បូរជីវជាតិ ការធ្វើចលនាបានជាប់លាប់់ និងការផ្តល់អាទិភាពដល់ការសម្រាក អ្នកអាចស្តារភាពរស់ររើកនៃមេតាប៉ូលីសធម្មជាតិរបស់រាងកាយអ្នក និងគាំទ្រសុខុមាលភាពរយៈពេលវែងបាន។ នេះគឺជាវិធីងាយៗចំនួនបីដែលអាចជួយឱ្យមុខងារមេតាប៉ូលីសរបស់អ្នកប្រសើរឡើង ។ ១. រក្សាតុល្យភាពនូវអាហារដែលអ្នកបរិភោគ អ្វីដែលអ្នកទទួលទានបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់សុខភាពមេតាប៉ូលីសរបស់អ្នក។ អាហារូបត្ថម្ភមានឥទ្ធិពលលើដំណើរការមេតាប៉ូលីសសំខាន់ៗ ដូចជាការគ្រប់គ្រងជាតិស្ករក្នុងឈាម ការរំលាយជាតិខ្លាញ់ មុខងារពោះវៀន ការគ្រប់គ្រងអរម៉ូន និងការរលាក។ ផ្តល់អាទិភាពដល់ការបរិភោគប្រូតេអ៊ីនគ្មានខ្លាញ់ដើម្បីបង្កើត និងរក្សាម៉ាសសាច់ដុំ ដែលវានឹងជួយគាំទ្រអត្រាមេតាប៉ូលីសខ្ពស់នៅពេលសម្រាក។ ជាតិសរសៃ និងអាហារដែលសម្បូរជីវជាតិអាចគាំទ្រសុខភាពពោះវៀន ភាពឆ្អែត និងតុល្យភាពជាតិស្ករក្នុងឈាមបាន។ បន្លែរុក្ខជាតិមួយចំនួនក៏មានមុខងារជួយគាំទ្រមេតាប៉ូលីសផងដែរ រួមមាន polyphenols ដែលមាននៅក្នុងផ្លែក្រូចដូចជា ក្រូច ក្រូចឆ្មា និងក្រូចថ្លុង និង capsicum ដែលមាននៅក្នុងម្ទេស និងម្ទេសប្លោក។ ការបរិភោគអាហារដែលមានតុល្យភាពមិនមែនជាការរឹតបន្តឹង ខ្លួននោះទេ។ ការទទួលទានអាហារឱ្យមានតុល្យភាព មិនមែនជាការស្វែងរកភាពល្អឥតខ្ចោះ ឬការរឹតបន្តឹងនោះទេ។ វាគឺសំដៅទៅលើការជ្រើសរើសអាហារដែលសម្បូរដោយសារធាតុចិញ្ចឹមជាប់លាប់ ដើម្បីចិញ្ចឹមប្រព័ន្ធដែលជំរុញប្រព័ន្ធមេតាប៉ូលីសរបស់អ្នក។ ២. ត្រូវប្រាកដថាអ្នកបានធ្វើចលនា ការធ្វើចលនា គឺជាកាតាលីករដ៏មានឥទ្ធិពលសម្រាប់សុខភាពមេតាប៉ូលីស។ សកម្មភាពរាងកាយជួយគ្រប់គ្រងជាតិស្ករក្នុងឈាម និងការប្រើប្រាស់ថាមពល បង្កើនភាពប្រែប្រួលអាំងស៊ុយលីន និងជួយរក្សាម៉ាសសាច់ដុំដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មុខងារមេតាប៉ូលីស។ ការបង្កើតទម្លាប់ធ្វើចលនាជាប្រចាំ មិនថាជាលំហាត់ប្រាណ ឬត្រឹមលំហាត់ប្រាណការដើរលឿនៗនោះទេ វាផ្តល់អត្ថប្រយោជន៍យូរអង្វែង។ ការធ្វើចលនាបានកាន់តែច្រើន គឺកាន់តែល្អ។ គ្រប់ជំហាននឹងជួយដល់មេតាប៉ូលីសរបស់អ្នក។ ៣. ផ្តល់អាទិភាពដល់ការសម្រាក និងការស្តារកម្លាំងឡើងវិញ ការគេង និងការសម្រាកស្តារកម្លាំងឡើងវិញនេះច្រើនតែត្រូវបានគេមើលរំលង ប៉ុន្តែពួកវាចាំបាច់ក្នុងការ គ្រប់គ្រងដំណើរការមេតាប៉ូលីសរបស់រាងកាយអ្នក។ ក្នុងអំឡុងពេលគេង រាងកាយរបស់អ្នកធ្វើការស្តារមេតាបូលីសសំខាន់ៗ ដែលជះឥទ្ធិពលដល់ទម្ងន់ ថាមពល និងចំណង់អាហាររបស់អ្នក។ ការគេងប្រកបដោយគុណភាពជួយការប្រែប្រួលអាំងស៊ុយលីន ជួយគ្រប់គ្រងអរម៉ូនឃ្លានដូចជា leptin (ដែលផ្តល់សញ្ញាឆ្អែតដល់ខួរក្បាល) និង ghrelin (ដែលជំរុញភាពឃ្លាន) និងកាត់បន្ថយ cortisol ដែលជាអរម៉ូនស្ត្រេសដែលអាចរំខានដល់ការរំលាយអាហារ។ ទម្លាប់សាមញ្ញៗ ដូចជាការកំណត់ពេលមើលអេក្រង់ទូរសព្ទ កុំព្យូទ័រ ការចូលគេងឱ្យបានទៀងទាត់ និងគេងបានចន្លោះ 7-9 ម៉ោង ជួយរក្សាពេលយប់របស់អ្នកឱ្យស្ងប់ស្ងាត់ ទាំងអស់នេះសុទ្ធតែជួយ និងគាំទ្រភាពធន់នៃមេតាប៉ូលីសទាំងមូលបាន។ គាំទ្រសុខភាពរបស់អ្នកឱ្យកាន់តែប្រសើរ សរុបមក សុខភាពមេតាប៉ូលីសគឺជាមូលដ្ឋានគ្រឹះនៃការធ្វើឱ្យខ្លួនអ្នកមានអារម្មណ៍ល្អ – ទាំងពេលបច្ចុប្បន្ន និងតទៅមុខ។ វាអាចទៅរួចតាមរយៈការផ្លាស់ប្តូរទម្លាប់តូចៗ ហើយធ្វើឱ្យបានជាប់លាប់។ អាហារូបត្ថម្ភមានតុល្យភាពល្អ ការធ្វើចលនាជាប្រចាំ និងការសម្រាកដើម្បីស្តារកម្លាំងឡើងវិញ ទាំងអស់នេះរួមគ្នានឹងជួយដល់ថាមពលរាងកាយ ការរំលាយអាហារ ការគ្រប់គ្រងទម្ងន់ គ្រប់គ្រងអារម្មណ៍ និងភាពរស់រវើករយៈពេលវែង។ តាមការសិក្សាបែបវិទ្យាសាស្ត្របង្ហាញថា តាមរយៈការខិតខំប្រឹងប្រែងប្រចាំថ្ងៃតិចតួចក៏ដោយ ក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពមេតាប៉ូលីសផងដែរ – វាជួយឱ្យអ្នកមានអារម្មណ៍ល្អប្រសើរទាំងនៅនៅថ្ងៃនេះ និងពេលខាងមុខតទៅទៀត។ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីសុខភាពមេតាប៉ូលីសនិងរបៀបគាំទ្រវាបានតាមរយៈការផ្លាស់ប្តូររបៀបរស់នៅដែលមានសុខភាពល្អ សូមទស្សនាវីដេអូ “The Breakdown Mini-Series” របស់ Herbalife នៅលើ YouTube ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។