
- Jun 14, 2017 |
- 8 years ago |
- 5.1K views
គ្រាន់តែធ្វើចលនាម្រាមដៃទាំងនេះ....លទ្ធផលមិនគួរឲ្យជឿ
ធ្លាប់ដឹងដែរឬទេថា ដៃរបស់អ្នកមានទំនាក់ទំនងបែបណាខ្លះទៅនឹងថាមពលផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក? ការធ្វើចលនាតែបន្តិចបន្តួចនៅលើដៃរបស់អ្នក គឺពិតជាមានឥទ្ធិពលលើការសម្រាលដល់បញ្ហាខ្លះដែលអ្នកអាចនឹងមិនធ្លាប់នឹកគិតដល់ នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញផ្នែករេផ្លិច (Reflexologist)… មេដៃ មេដៃ ពាក់ព័ន្ធនឹងអាការៈថប់អារម្មណ៍ និងឈឺក្បាល។ប្រសិនបើអ្នកកំពុងមានការឈឺក្បាល ចូរអ្នកសាកល្បងក្ដាប់មេដៃរបស់អ្នកថ្នមៗរយៈពេល៥នាទី។ អ្នកជំនាញផ្នែករេផ្លិចបាននិយាយថា វានឹងជួយបំបាត់នូវការឈឺចាប់។ ចង្អុលដៃ ម្រាមនេះគ្រប់គ្រងការឈឺចាប់សាច់ដុំ ក៏ដូចជាអារម្មណ៍អស់សង្ឃឹម ភ័យខ្លាច និងភាពអាម៉ាស់។ តាមរយៈការសិក្សានៅឯ University of Minnesota បានបង្ហាញថា អ្នកជំងឺដែលមានបញ្ហាឈឺខ្នង និងឈឺសាច់ដុំបានធូរស្បើយក្រោយពេលទទួលបានការព្យាបាលតាមរយៈរេផ្លិច។ ក្ដាប់ម្រាមចង្អុលរបស់អ្នកដោយដៃម្ខាងទៀតរបស់អ្នករយៈពេល៥នាទី។ ម្រាមកណ្ដាល ការប្រើដៃម្ខាងទៅក្ដាប់ម្រាមកណ្ដាលនៃដៃម្ខាងទៀតអាចជួយឲ្យអ្នកបានធូរស្រាលជាងមុន ប្រសិនបើអ្នកមានអារម្មណ៍រំខានធុញថប់ ខឹង ឬក៏នឿយហត់ជាងធម្មតា។ ការសិក្សាបានបង្ហាញថា ការធ្វើបែបនេះអាចបន្ថយសម្ពាធឈាម និងធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ជាងមុន។ ម្រាមដៃនាង អារម្មណ៍បែបអវិជ្ជមាន និងការកើតទុក្ខនឹងរលាយបាត់ទៅវិញ ប្រសិនបើអ្នកក្ដាប់ម្រាមដៃនាងរបស់អ្នកថ្នមៗរយៈពេល៥នាទី។ កុំភ្លេចធ្វើចិត្តឲ្យស្ងប់ និងផ្ដោតអារម្មណ៍ទៅនឹងការដកដង្ហើមរបស់អ្នក។ ម្រាមកូនដៃ កូនដៃ មានទំនាក់ទំនងទៅនឹងការគោរព និងផ្ដល់ភាពជឿជាក់ដល់ខ្លួនឯង អារម្មណ៍តានតឹង និងភាពភ័យខ្លាច។ ប្រសិនបើអ្នកងាយនឹងបន្ថយតម្លៃខ្លួនឯង អ្នកគួរតែគិតអំពីការម៉ាស្សាដោយក្ដាប់កាន់កូនដៃរបស់អ្នករយៈពេល៥នាទី ហើយអ្នកគួរព្យាយាមគិតពីអ្វីដែលល្អៗ ពេលដែលធ្វើសកម្មភាពបែបនេះ។ បាតដៃ ប្រើម្រាមដៃរបស់អ្នកសង្កត់ឲ្យចំចំណុចកណ្ដាលនៃបាតដៃម្ខាងទៀត ហើយម៉ាស្សាវាក្នុងចលនាជារាងរង្វង់ និងដកដង្ហើមចេញចូលឲ្យបានវែងៗចំនួន៣ដង។ អ្នកជំនាញផ្នែករេផ្លិចបានប្រាប់ថា ការម៉ាស្សាបែបនេះឲ្យបានទៀងទាត់អាចជួយបង្ការការចង្អោរ ភាពតានតឹងផ្លូវចិត្ត រាគ និងការទល់លាមកជាដើម។ ការផ្គុំដៃទាំងពីរចូលគ្នា ការដាក់ដៃបែបនេះច្រើនត្រូវបានប្រើជាញឹកញាប់ក្នុងការតាំងសមាធិ។ វាជួយឲ្យអ្នកផ្ដោតអារម្មណ៍បានល្អ និងធ្វើឲ្យគំនិតរបស់អ្នកគ្មានភាពច្របូកច្របល់។ ការផ្គុំដៃទាំងសងខាងរបស់អ្នកចូលគ្នាអាចបង្កើនចលនាឈាមឲ្យបានល្អ។ លាតបាតដៃ ហើយយកម្រាមដៃនាងផ្គួបនឹងមេដៃ (Surya Mudra) ការធ្វើដៃបែបនេះនឹងជួយការរំលាយអាហារ និងប្រតិកម្មមេតាបូលីសក្នុងរាងកាយអ្នកកាន់តែប្រសើរឡើង។ តិចនិកនេះ គឺត្រូវបានប្រើសម្រាប់អ្នកដែលមានសីតុណ្ហភាពទាបក្នុងឈាម និងអ្នកដែលបាត់បង់ចំណង់អាហារ។ រឿងបែបៗនេះ បើមិនសាក គឺមិនដឹងពីប្រសិទ្ធភាពនោះឡើយ…ដើម្បីដឹងថាអ្វីដែលបានលើកឡើងខាងលើនេះ ពិតជាមានភាពអស្ចារ្យប៉ុណ្ណានោះ សូមសាកល្បងទាំងអស់គ្នា… ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share