Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សព្វថ្ងៃ បញ្ហាទម្ងន់ បានក្លាយជាប្រធានបទក្តៅ និងទទួលបានការចាប់អារម្មណ៍ច្រើន។ គ្រប់គ្នាចង់ដឹងណាស់ថា តើគួរធ្វើដូចម្តេចទើបអាចសម្រកទម្ងន់ បាន? តើគួរធ្វើដូចម្តេច ទើបញ៉ាំហើយ មិនឡើងគីឡូ?  ថ្ងៃនេះ គេហទំព័រយើង មានប្រធានបទពិសេសមួយ ដើម្បីណែនាំឲ្យបងប្អូនបានដឹងថា របបអាហារពេលព្រឹកពិតជាល្អបំផុតសម្រាប់អ្នកដែលចង់ សម្រកទម្ងន់។ ជាការពិតណាស់ អាហារពេលព្រឹក គឺជាអាហារចាំបាច់បំផុត ដែលមនុស្សគ្រប់គ្នាមិនគួរមើលរំលង ឬខកខានក្នុងការទទួលទាននោះទេ ជាពិសេស អ្នកដែលចង់សម្រកទម្ងន់។ ការសិក្សាបានបង្ហាញថា អ្នកដែលមិនញ៉ាំអាហារពេលព្រឹក នឹងឡើងគីឡូច្រើនជាងអ្នកញ៉ាំអាហារពេលព្រឹកដែលត្រឹមត្រូវ ទៅទៀត។   តើអាហារពេលព្រឹកបែបណាទើបល្អ?  កាហ្វេ? ឬបាយ? ជាការពិត អ្នកគួរតែញ៉ាំអាហារពេលព្រឹក មិនថានំប៉័ង បបរ បាយ ឬគុយទាវនោះទេ។ ការញ៉ាំបែបនេះ នឹងធ្វើឲ្យអ្នកឆ្អែតបានយូរ ហើយមិនញ៉ាំអាហារផ្សេងៗទៀត ដែលនាំឲ្យអ្នកឡើងគីឡូនោះឡើយ។ ការសិក្សាក៏បានបង្ហាញផងដែរថា ការញ៉ាំអាហារពេលព្រឹកគឺជាផ្នែកមួយ នៃការសម្រកទម្ងន់ ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។  អ្នកខ្លះ មិនព្រមញ៉ាំអាហារពេលព្រឹក ពីព្រោះ ពួកគេគិតថា វាអាចកាត់បន្ថយកាឡូរី និងបរិមាណអាហារដែលគេទទួលទាននោះ គេប្រាកដជាស្គម។ ប៉ុន្តែ ផ្ទុយទៅវិញ គេបែរជាញ៉ាំច្រើននៅអាហារថ្ងៃត្រង់ អាហាររសៀល បូករួមនឹងអាហារសម្រន់ផ្សេងៗទៀត ហើយជាលទ្ធផលគឺធាត់លើសដើម។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

Share

មនុស្សគ្រប់រូបតែងតែទៅគេង ដើម្បីបន្ថែមមកវិញនូវកម្រិតថាមពលរបស់ពួកគេរៀងរាល់ ១២ម៉ោង ប៉ុន្តែការទទួលទានដំណេកមិនមែនគ្រាន់តែជាការ សម្រាកយកកម្លាំងនោះទេ វាមានរឿងជាច្រើនទៀតដែលយើងគួរដឹង។ ខួរក្បាលបានផ្លាស់ប្ដូរសភាពនៅពេលដែលយើងគេង ហើយការផ្លាស់ប្ដូរនេះ ថែមទាំងជួយកម្ចាត់ចោលនូវសារធាតុពុលនៃសកម្មភាពរបស់កោសិកាប្រសាទដែលបានបន្សល់ទុកពេញមួយថ្ងៃផងដែរ។   ការគេងបង្គ្រប់វិញមិនអាចប៉ះប៉ូវការបំផ្លាញដែលបណ្ដាលមកពីការគេងមិនគ្រប់ឡើយ នៅពេលដែលខួរក្បាលមិនបានទទួលការគេងគ្រប់គ្រាន់ បើមានដំណើរការមួយបានចាប់ផ្ដើមនៅក្នុងខួរក្បាលនោះ បានន័យថាវាបានធ្វើការហួសពី សមត្ថភាពរបស់វា។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា “ការគេងមិនបានគ្រប់គ្រាន់មានន័យថា ខួរក្បាលបោសសម្អាតនូវស៊ីណាប់ និងតំណភ្ជាប់នៃណឺរ៉ូន មួយចំនួនធំ ហើយការគេងបង្គ្រប់វិញមិនអាចប៉ះប៉ូវការខូចខាតនេះបានឡើយ”។ ក្រុមអ្នកឯកទេសផ្នែកប្រព័ន្ធប្រសាទមួយក្រុមមកពី Marche Polytechnic Univeristy បានធ្វើការសិក្សាទៅលើខួរក្បាលរបស់ពពួកសត្វថនិកសត្វ ហើយការឆ្លើយតបរបស់ពួកគេទៅនឹងទម្លាប់នៃការដេក គឺមិនបានល្អទេ ហើយពួកគេបានរកឃើញលទ្ធផលស្រដៀងគ្នារវាងសត្វកណ្ដុរដែលមិនបានដេក និងសត្វកណ្ដុរដែលបានដេកគ្រប់គ្រាន់។ បណ្ដាញប្រសាទ (Glial Cells) ត្រូវបានស្គាល់ថាជាកាវភ្ជាប់នៃប្រព័ន្ធប្រសាទ ដូចកោសិកាផ្សេងៗក្នុងរាងកាយយើងដែរ ណឹរ៉ូននៅក្នុងខួរក្បាលត្រូវបានសម្រួលដោយកោសិកា Glial ដែលមាន ២ប្រភេទផ្សេងគ្នា ដើម្បីជួយទ្រទ្រង់ កោសិកាដែលត្រូវបានប្រើជារឿយៗ និងកោសិកាដែលត្រូវបានហៅថា “ កាវនៃប្រព័ន្ធប្រសាទ” ។ កោសិកា Microglial គឺជាអ្នកទទួលខុសត្រូវសម្រាប់ ការសម្អាតចេញនូវកោសិកាដែលចាស់ៗ និងខូចរេចរឹល តាមរយៈដំណើរការមួយដែលមានឈ្មោះថា Phagocytosisដែលនៅក្នុងភាសាក្រិកបានន័យថា ការត្របាក់ស៊ី។ ការងាររបស់ Astrocytes (ពពួកកោសិកា Glial ដែលមានរាងដូចផ្កាយ)​ គឺទៅកាត់ស៊ីណាប់ទាំងឡាយណាដែលមិនចាំបាច់នៅក្នុង ខួរក្បាល ហើយការធ្វើបែបនេះអាចកែទម្រង់ និងធ្វើឲ្យការតភ្ជាប់បានល្អឡើងវិញ។ ដំណើរការនេះកើតឡើងនៅពេលដែលយើងគេង ដូច្នេះ វាជម្រះ ចោលនូវកោសិកាប្រសាទដែលខូច និងសឹករេចរឹលប៉ុន្តែវាហាក់ដូចជាកើតឡើងដូចគ្នាទៅលើអ្នកដែលគេងមិនបានគ្រប់គ្រាន់។ ទោះបីជាយ៉ាងណា ជំនួសឲ្យអ្វីដែលល្អ ខួរក្បាលត្រូវបានធ្វើការជម្រះចោលហួសកម្រិត ហើយបន្ទាប់មកវាក៏ចាប់ផ្ដើមបង្កគ្រោះថ្នាក់ដល់ខ្លួនឯងវិញ។ លទ្ធផលនៃការធ្វើតេស្តលើសត្វកណ្ដុរ ក្រុមអ្នកស្រាវជ្រាវបានប្រៀបធៀបសកម្មភាពរបស់ Astrocytes ទៅនឹងសត្វកណ្ដុរទាំងបួនក្រុម ហើយពួកគេបាននិយាយថា កណ្ដុរដែលបានដេក គ្រប់គ្រាន់ត្រូវបាន Astrocytes ជម្រះចោល ៥.៧%នៃស៊ីណាប់ ហើយកណ្ដុរដែលត្រូវបានទុកឲ្យភ្ញាក់ ៨ម៉ោង Astrocytes ជម្រះចោល ៧.៣%នៃស៊ីណាប់។ នៅក្នុងកណ្ដុរដែលមិនបានដេកគ្រប់គ្រាន់ជាប្រចាំ Astrocytes ជម្រះចោល ១៣.៥%នៃស៊ីណាប់។ ក្នុងចំណោមកណ្ដុរដែលដេកមិនបានគ្រប់គ្រាន់ និងកណ្ដុរដែលដេកមិនបានគ្រប់គ្រាន់ជាប្រចាំ សកម្មភាពនៃ Astrocytes បានកើនឡើង ដូច្នេះហើយពួកគេបានចាប់ផ្ដើមស៊ីផ្នែកខ្លះនៃស៊ីណាប់ ដូចកោសិកា Microglial ដែលពួកវាស៊ីកាកសំណល់ ហើយដំណើរការនេះត្រូវបានស្គាល់ថាជា Astrocytes phagocytosis។ លោក Bellesi បាននិយាយថាភាគច្រើននៃស៊ីណាប់ត្រូវបានស៊ីគឺស្ថិតនៅក្នុងក្រុមកណ្ដុរដែលដេកមិនបានគ្រប់គ្រាន់គឺមានច្រើនជាងគេ លោកបានប្រៀបប្រដូចវា ទៅនឹងគ្រឿងសង្ហារឹមដែលចាស់ ធ្ងន់បំផុត និងមានវ័យចំណាស់បំផុត ដែលលោកបាននិយាយថាជារឿងមួយដ៏ល្អ។ នៅពេលដែលក្រុមអ្នកស្រាវជ្រាវ ពិនិត្យកោសិកា Microglial ទៅនឹងសត្វកណ្ដុរទាំងបួនក្រុម ពួកគេបានរកឃើញថាវាបានកើនឡើងនៅក្នុងកណ្ដុរ ដែលដេកមិនបានគ្រប់គ្រាន់ ជាប្រចាំ។  ភាពមិនអាចគ្រប់គ្រងបាននៃសកម្មភាពរបស់ Microglial ផ្សារភ្ជាប់ទៅនឹងជំងឺបាត់ការចងចាំ (Alzheimer’s) លោក Bellesi បាននិយាយថា នេះគឺជាក្ដីបារម្ភមួយ ដែលសកម្មភាពរបស់ Microglial មិនត្រូវបានគ្រប់គ្រងនោះអាចផ្សារភ្ជាប់ទៅនឹងជំងឺបាត់បង់ ការចងចាំ ដោយរួមមកជាមួយនឹងការបាត់បង់ណឺរ៉ូនប្រភេទផ្សេងទៀត។ ផ្ទុយមកវិញ ការបាត់បង់ដំណេកជាប្រចាំ ត្រូវបានគេនិយាយថា ជាការភ្ញោច ឲ្យកោសិកា Microglial​ មានសកម្មភាពឡើង ហើយបន្ទាប់មកជំរុញសកម្មភាពរបស់ Phagocytes​ ហើយការពុំបានទទួលដំណេករយៈពេលយូរ ត្រូវបានបង្ហាញផងដែរថាអាចជាមូលហេតុនៃការភ្ញោច Microglial និងបណ្ដាលឲ្យខួរក្បាលទទួលរងនូវការប៉ះពាល់ផ្សេងទៀត។ គួរបញ្ជាក់ថា ការស្លាប់ដែលបណ្ដាលមកពីជំងឺ Alzheimer’s បានកើនឡើង ៥០% ចាប់តាំងពីឆ្នាំ ១៩៩៩​។  នៅមានសំណួរជាច្រើនដែលត្រូវបានចោទឡើងដូចជា​ តើដំណើរការនេះអាចកើតឡើងនៅក្នុងខួរក្បាលរបស់មនុស្ស ឬទេ? ហើយការគេងបង្គ្រប់វិញអាច ជួសជុលការខូចខាតខ្លះបានទេ? ហើយក្រុមអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ដ្រគួរតែរិះរកការពិតថាយើងគួរតែព្យាយាមទទួលទានដំណេកដ៏ល្អមួយឬ យ៉ាងណា? ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ទម្លាប់អាក្រក់ ពិតជាពិបាកកែប្រែខ្លាំងណាស់ ទោះបីជាអ្នកដឹងថា វាមិនល្អសម្រាប់សុខភាព និងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកក៏ដោយ។ យ៉ាងណាមិញ អ្នកគួរតែព្យាយាមកាត់បន្ថយឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ពីព្រោះបញ្ហាសុខភាពដែលកើតឡើងអាចធ្ងន់ធ្ងរជាងអ្វីដែលអ្នកស្មានដល់។   ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ និងកំហុសឆ្គងទាំង ៨ ដែលអ្នកតែងតែធ្វើដោយមិនដឹងខ្លួន ហើយវាពិតជាគ្រោះថ្នាក់ចំពោះសុខភាពរបស់អ្នក ខ្លាំងណាស់។   ១ ទប់មិនឲ្យកណ្តាស់ ការធ្វើបែបនេះ នឹងបង្កើតសម្ពាធនៅក្នុងក្បាលរបស់អ្នក ដែលជាហេតុនាំឲ្យអ្នកគ្រោះថ្នាក់ដោយមិនដឹងខ្លួនដូចជា ឈឺក្បាល ការខូចខាតសរសៃប្រសាទ និងមានបញ្ហាក្នុងការស្តាប់ជាដើម។ ២ ប្រើទឹកអប់ សារធាតុដែលមាននៅក្នុងទឹកអប់មួយចំនួន ពិតជាមិនល្អ និងអាចបង្កគ្រោះថ្នាក់ ចំពោះអ្នកទៀតផង ជាពិសេស អ្នកដែលឆាប់អាល្លែកហ្ស៊ី មនុស្សចាស់ ឬអ្នកមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ។ ៣ ប្រើទូរស័ព្ទមុនចូលគេង នៅពេលយប់ ពន្លឺដែលចេញពីទូរស័ព្ទ ឬកុំព្យូទ័រ ពិតជាអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះសុខភាពទូទៅរបស់អ្នក ជាពិសេស គឺភ្នែកតែម្តង។ វាក៏អាចធ្វើឲ្យអ្នកគេងមិនលក់ បាក់ទឹកចិត្ត មានជំងឺបេះដូង ធាត់លើសទម្ងន់ ហើយប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ៤ ដាក់អាហារក្នុងប្រអប់ប្លាស្ទិក ប្រអប់ ឬថង់ប្លាស្ទិក មានផ្ទុកសារធាតុគីមីពុលជាច្រើនប្រភេទ ជាពិសេស នៅពេលដែលវាត្រូវនឹងកម្តៅ។ ៥ ដុសធ្មេញ ក្រោយញ៉ាំអាហារភ្លាមៗ ទន្តពេទ្យជំនាញបានណែនាំថា អ្នកគួរតែរង់ចាំឲ្យបាន ៣០ ឬ ៦០ នាទី ក្រោយញ៉ាំអាហាររួច ទើបដុសសម្អាតធ្មេញ ដើម្បីការពារការសឹករិចរិល ការខូចខាត និងការស្រៀវធ្មេញ។ ៦ ប្រើប្រាស់សាប៊ូកម្ចាត់បាក់តេរីញឹកញាប់ពេក ការប្រើសាប៊ូប្រភេទនេះញឹកញាប់ អាចទៅកម្ចាត់ស្រទាប់ការពារស្បែកខាងក្រៅ ព្រមទាំងបង្កើតឱកាសឲ្យមេរោគនានាជ្រៀតចូលរាងកាយរបស់អ្នក។ ៧ ស្លៀកខោអាវតឹងពេក ការស្លៀកបែបនេះ នឹងធ្វើឲ្យរាងកាយរបស់អ្នករងនូវសម្ពាធ ដែលជាហេតុនាំឲ្យវាសង្កត់ និងបង្កបញ្ហាច្រើនដល់សរសៃ និងចរន្តឈាមរត់នៅតំបន់នោះ។ ៨ ញ៉ាំទឹកផ្លែឈើត្រជាក់ៗញឹកញាប់ពេក ត្រូវចងចាំថា ទឹកផ្លែឈើ មិនល្អដូចជាផ្លែឈើនោះទេ ហើយក្នុងករណីខ្លះ វាមិនត្រូវបានគេណែនាំឲ្យញ៉ាំសម្រាប់អ្នកជំងឺមួយចំនួននោះទេ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជំងឺមហារីកពិតជាគួរខ្លាច ក៏ប៉ុន្តែជាសំណាងល្អ ការការពារខ្លួន ក៏ដូចជាការកាត់បន្ថយការប្រឈមពិតជាមានច្រើន ដែលក្នុងនោះក៏មានផងដែរនូវសកម្មភាព ឬទម្លាប់ងាយៗដែលអាចជួយយើងបានពីជំងឺដ៏កាចសាហាវនោះ។  ១. ញ៉ាំថ្នាំអាស្ពេរីន (តាមវេជ្ជបញ្ជា) អ្នកប្រហែលជាធ្វើបែបនេះ ដើម្បីការពារបេះដូងរបស់អ្នក ពីព្រោះ គ្រូពេទ្យបានណែនាំថា ការទទួលទានថ្នាំអាស្ពេរីនក្នុងកម្រិតមួយទាបអាចមាន ផលល្អច្រើន ចំពោះសុខភាពទូទៅសម្រាប់មនុស្សមួយចំនួន។ ក្រៅពីនេះ ការសិក្សាក៏បានរកឃើញផងដែរថា ថ្នាំនេះអាចជួយកាត់បន្ថយឱកាស កើតជំងឺមហារីកសុដន់បាន ១៦ %។ ២. កាត់បន្ថយ ឬផ្តាច់ការញ៉ាំស្រា ការញ៉ាំក្នុងកម្រិតតិចតួច អាចជួយអ្នកបានមែន ប៉ុន្តែ បើអ្នកញ៉ាំច្រើន អ្នកនឹងទទួលបានផលអវិជ្ជមានត្រឡប់មកវិញ។ ដូច្នេះ ចូរកាត់បន្ថយការញ៉ាំស្រា ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ៣. កុំប្រើអ័រម៉ូន អ្នកប្រហែលជាគិតថា ថ្នាំអ័រម៉ូន និងការព្យាបាលដោយអ័រម៉ូន គឺជារឿងល្អ ហើយគ្រូពេទ្យមួយចំនួន ក៏ចេញវេជ្ជបញ្ជា សម្រាប់ស្រ្តីអស់រដូវផងដែរ ប៉ុន្តែ អ្នកត្រូវគិតថា រាងកាយស្រ្តីត្រូវការសុខភាពផ្ទាល់ខ្លួនដែលជាធម្មជាតិរបស់វា មានន័យថាគឺត្រូវមានរដូវ និងអស់រដូវ ដូច្នេះ ​បើអ្នកនៅតែបន្តចាក់អ័រម៉ូន ដើម្បីបន្តឲ្យមានរដូវ វាជារឿងមិនល្អនោះទេ ហើយវាក៏អាចធ្វើឲ្យអ្នកប្រឈមនឹងជំងឺមហារីកផងដែរ។ ៤. រស់នៅជាមួយពណ៌បៃតង ការរស់នៅស្អាត គ្មានជាតិពុល បរិយាកាសស្រស់ស្រាយ និងការគ្មានធូលីដី អាចការពារអ្នកពីជំងឺមហារីកសុដន់បានមួយកម្រិតផងដែរ។ ៥. កុំអង្គុយច្រើនពេក ការអង្គុយយូរពេក ក៏អាចធ្វើឲ្យអ្នក ប្រឈមទៅនឹងជំងឺមហារីកសុដន់ផងដែរ។ ការសិក្សាបានបង្ហាញថា ទម្លាប់នៃការអង្គុយយូរពេកនៅកន្លែងធ្វើការ នៅក្នុងឡាន និងនៅក្នុងផ្ទះ អាចធ្វើឲ្យអ្នកប្រឈមទៅនឹងជំងឺសរសៃឈាមបេះដូង និងជំងឺមហារីក។ សមាគមន៍ជំងឺមហារីកអាមេរិចបានរកឃើញថា អ្នកដែលអង្គុយច្រើនជាង ៦ ម៉ោងក្នុងមួយថ្ងៃ អាចមានអត្រា ១០ ភាគរយ ប្រហែលជាកើតជំងឺខួរឆ្អឹង ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកដោះ។ ដូច្នេះ ចូរដើរ និងបញ្ចេញសកម្មភាពប្រចាំថ្ងៃរបស់អ្នក ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ៦. ត្រូវបំបៅដោះកូន វាជាជម្រើសរបស់អ្នក ប៉ុន្តែវេជ្ជបណ្ឌិតជំនាញៗបានណែនាំថា ការបំបៅដោះកូន អាចកាត់បន្ថយជំងឺមហារីកដោះ គួរឲ្យកត់សម្គាល់។ ក្រៅពីនេះ វាក៏ជួយបង្កើនភាពស្និទ្ធស្នាល និងសន្សំសំចៃថវិការបានមួយកម្រិតផងដែរ។ ដូចនេះ ការចាប់ផ្តើមការពារខ្លួនអ្នកគួរតែត្រូវបានចាប់ផ្តើមឲ្យបានកាន់តែឆាប់កាន់តែប្រសើរ ចៀសវាងអ្វីៗត្រូវហួសពេល ដែលពេលនោះមិនមានការផ្លាស់ប្តូរដែលងាយៗដូចខាងលើអាចជួយអ្នកបានឡើយ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

អ្នកជំនាញ​ខាង​សើ​ស្បែកបាន​មានប្រសាសន៍ថា ប្រភេទសក់ស្កូវ​មាន​ពីរ​ប្រភេទ​គឺ ស្កូវ​តាម​ធម្មជាតិ​ ពោលគឺ​តាម​វ័យ និង​សក់ស្កូវ​មុន​អាយុ។ ចំពោះសក់ស្កូវទៅតាម​វ័យ ជាទូទៅ​សម្រាប់​ជនជាតិ​អាស៊ី​គឺ​កើតមានចាប់ពី​អាយុ 30 ឆ្នាំ​ឡើងទៅ ដោយឡែក​ចំពោះ​សក់ស្កូវ​មុន​អាយុ​គឺកើតមាន​ចំពោះ យុវវ័យ និង​កុមារ​។​ អ្នកជំនាញ​​ដដែលក៏បាន​ព​ន្យ​ល់ពី​មូលហេតុ​ដែលនាំ​ឲ្យ​កើត​សក់ស្កូវ​មុន​អាយុ​ថា  «សក់ស្កូវ​មុន​អាយុ គឺជា​សញ្ញាណ​ប្រាប់ថា យើងអាច មានជំងឺមួយចំនួន​ដូចជា ជំងឺពកក  កង្វះ​វីតាមីន​ B 12 និងការងាប់​កោសិកា​ចិញ្ចឹម​គល់​សក់ដែលបណ្តាលមកពី ការជក់បារី បញ្ហា​ស្មុគស្មាញ និងដោយសារតំណពូជ​»​។  អ្នក​ដែលមាន​សក់ស្កូវ​មុន​អាយុ​អាច​​នឹង​ព្យាបាល​ជាក៏ប៉ុន្តែ​ការព្យាបាល​ត្រូវ​យោងតាម​បញ្ហា​ជំងឺ​ដែល​ពាក់ព័ន្ធ​។​ ទង្វើដែលអ្នកគួរអនុវត្ត ដើម្បីបង្ការបញ្ហាស្កូវមុនអាយុរួមមានដូចជា ៖ 1.  កាត់បន្ថយ​សម្ពាធ​ការងារ​របស់​អ្នក​មានន័យថា​អ្នក​ត្រូវតែ​ចេះ​សម្រាក ឬ​បន្ធូរ​អារម្មណ៍ ​​ធ្វើ​ឲ្យ​ខ្លួនឯង​សប្បាយចិត្ត​ទើប​មិនងាយ​ដុះសក់ស្កូវ 2. បញ្ឈប់​ការជក់បារី 3.រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ជានិច្ច ដោយ​ត្រូវ​ផឹកទឹក​ឲ្យ​បាន​ច្រើន​ហើយ​មិនត្រូវ​បរិភោគ​ចំណី​ដែលមានជាតិ​ហឹរ ឬប្រភេទអាហារបំពង​ច្រើនពេកនោះ​ទេ 4. បរិភោគ​ចំណី​អាហារដែលមាន​ផ្ទុកនូវវីតា​មីន B12 ឲ្យ​បាន​ច្រើន​រួមមានដូចជា ​ពងមាន់​ សាច់គោ​ ចេក ឬ​ត្រី​ជាដើម 5. ​គេង​ឲ្យ​គ្រប់គ្រាន់​ (មួយថ្ងៃ 8 ម៉ោង​ទើប​ជាការប្រសើរ) យ៉ាងណាមិញ ដោយសារតែបញ្ហា​សក់ស្កូវ​មុន​អាយុ​អាច​បណ្តាល​មកពី​មូលហេតុ​ផ្សេងៗ​ពីគ្នា ហេតុនេះហើយការព្យាបាល គឺចាំបាច់ទាមទារនូវការវិភាគ និងការព្យាបាល​យូរ ព្រមទាំងចំណាយ​អស់​ថវិកា​ច្រើន​។ នេះជាហេតុនាំឲ្យយុវវ័យ​ខ្លះ​មិនបាន​ដឹង​ពី​មូលហេតុ​នោះទេ ហើយ​ពួកគេបែរជានាំគ្នា​ជ្រើសរើស យក​ការ​លាប​ពណ៌​សក់ម​កបិទបាំងទៅវិញ​។​ ចំពោះការធ្វើបែបនេះ ក្រុមគ្រូពេទ្យសើស្បែកបានបកស្រាយថាការប្រើប្រាស់ ឬលាបមិនបានត្រឹមត្រូវតាម បទដ្ឋាន ហើយបើក្នុងករណីថ្នាំពណ៌នោះគ្មានគុណភាពទៀតនោះ វាអាចនឹងប៉ះពាល់ដល់សុខភាពស្បែកក្បាល និងសក់ហើយក៏អាចបណ្តាលឲ្យកើតមាន បញ្ហារលាក ឬរោគផ្សិតស្បែកក្បាល និងមានអង្គែថែមទៀតផង។ ផ្ទុយទៅវិញ ប្រសិនបើពួកគេជ្រើសរើសយកការព្យាបាលដោយឆ្លងកាត់ការវិភាគ ពីគ្រូពេទ្យជំនាញឯកទេសបានត្រឹមត្រូវនោះអ្នកជំនាញ​​ នឹងពិចារណា ផ្តល់ការព្យាបាលដោយលាបពណ៌សក់ដែលអាចលុបបំបាត់សក់ស្កូវបានជាប់រហូតដល់រយៈពេល 6 ខែ។​ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ស្រ្តីជាម្តាយមួយចំនួន សម្រេចចិត្តឲ្យកូនបៅទឹកដោះគោពីព្រោះ ពួកគេយល់ថា ការបំបៅដោះកូន អាចបំផ្លាញសុដន់របស់គេបាន។ ប៉ុន្តែ តើលោកចង់បានសម្រស់ ឬចង់ឲ្យកូនមានសុខភាពល្អ និងឆ្លាតវៃនៅពេលធំឡើង? តើលោកអ្នកច្បាស់ទេថា សុដន់របស់អ្នកនឹងស្រស់ស្អាត បើអ្នកមិនឲ្យកូនបៅ? ជាការពិតមិនអាចប្រកែកបាន ការបំបៅដោះកូន ពិតជាមានសារប្រយោជន៍ខ្លាំងលើសលុប សម្រាប់សុខភាពម្តាយ និងកូន។ លើលោកនេះ គ្មានអាហារ ឬថ្នាំពេទ្យណា ដែលល្អជាងទឹកដោះម្តាយនោះឡើយ ហើយវាក៏ផ្តល់ឲ្យអ្នកទាំងពីរ នូវភាពស្និទ្ធស្នាលផងដែរ។ ទឹកដោះគោ ជាអាហារ និងសារធាតុចិញ្ចឹមធម្មជាតិ ហើយអាចការពារកុមារ ពីសារធាតុគីមីនានាបាន។ហេតុអ្វីបានជាវា ត្រូវបានគេបន្ទោសថា អាចធ្វើឲ្យសុដន់ម្តាយយារធ្លាក់ទៅវិញ? ការពិតដែលអ្នកត្រូវដឹង៖ #១  ម្តាយភាគច្រើនយល់ថា ការបំបៅដោះកូន ធ្វើឲ្យសុដន់យារធ្លាក់ ប៉ុន្តែ វេជ្ជបណ្ឌិតជំនាញបានឲ្យដឹងថា ការបំបៅដោះកូន មិនមែនជាមូលហេតុតែមួយ ដែលធ្វើឲ្យសុដន់យារនោះឡើយ ហើយក្នុងករណីភាគច្រើន ទោះបីជាអ្នកមិនបំបៅកូន ក៏រឿងនេះអាចកើតឡើងផងដែរ។ #២ ការសិក្សាបានអះអាងថា វាគ្មានភាពខុសគ្នាទាល់តែសោះ រវាងសុដន់របស់ម្តាយដែលបំបៅកូន និងសុដន់របស់ម្តាយដែលឲ្យកូនបៅទឹកដោះគោ គឺថាការតឹងណែន ឬយារធ្លាក់មិនទាក់ទងទៅនឹងការបំបៅដោះកូនឡើយ។ #៣ ការសិក្សាបានបង្ហាញថា ការបំបៅដោះកូន​ អាចជួយឲ្យស្បែកសុដន់មានសុខភាពល្អ។ #៤ ជាការពិត ការមានផ្ទៃពោះនោះទេ ដែលជាអ្នកធ្វើឲ្យសុដន់របស់អ្នកយារធ្លាក់ ជាងការបំបៅដោះកូនទៅទៀត។ អំឡុងពេលមានផ្ទៃពោះ ពេលការផលិតទឹកដោះចាប់ផ្តើមសុដន់របស់អ្នកនឹងផ្លាស់ប្តូរទំហំ និងរូបរាងរបស់វា។ #៥ ពេលអ្នកឡើងទម្ងន់ សរសៃចងដែលនៅក្បែរសុដន់នឹងយារ ដែលជាហេតុធ្វើឲ្យសុដន់របស់អ្នក មានការប្រែប្រួលផងដែរ។ #៦ សូម្បីតែកត្តាហ្សែន ក៏អាចធ្វើឲ្យសុដន់របស់អ្នកតឹងណែន ឬយារធ្លាក់ផងដែរ ដូច្នេះ កុំបន្ទោសតែទៅលើការបំបៅដោះកូន។ #៧ ជាមួយគ្នានេះផងដែរ កត្តាអាយុ ចំនួនកូន ទម្លាប់នៃការជក់បារី និងផឹកស្រា ជាតិខ្លាញ់ និងសកម្មភាពប្រចាំថ្ងៃ ក៏ដើរតួនាទីសំខាន់ ដែលធ្វើឲ្យមានការផ្លាស់ប្តូរសុដន់របស់អ្នកផងដែរ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ខ្ទឹមបារាំង និងខ្ទឹមស សុទ្ធតែមានសារប្រយោជន៍ និងជួយព្យាបាលជំងឺបានយ៉ាងច្រើនយ៉ាង គួរឲ្យកត់សម្គាល់។ ខ្ទឹមបារាំង​ និងខ្ទឹមស សុទ្ធតែមានរសជាតិ និងក្លិនឈួលខ្លាំងដូចគ្នា ហើយបើមិនដាក់ខ្ទឹមស ឬខ្ទឹមបារាំងនោះទេ អាហារមានរសជាតិហឺរបស់អ្នក នឹងមិនឆ្ងាញ់នោះឡើយ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ខ្ទឹមស និងខ្ទឹមបារាំង សុទ្ធតែអាចប្រឆាំង នឹងជំងឺមហារីកបានដូចគ្នា។ ខ្ទឹមទាំងពីរមានសារធាតុគីមីជាច្រើន ដែលអាចការពារអ្នកពីជំងឺមហារីក។ #១ ខ្ទឹមស និងខ្ទឹមបារាំង មានអង់ទីអុកស៊ីដង់ ដែលអាចបញ្ឈប់រ៉ាឌីកាល់សេរី ពីការធ្វើឲ្យខូចខាតដល់ DNA។ វាមានសារធាតុពិសេស ដែលអាចការពារជំងឺមហារីក។ #២ ខ្ទឹមស និងខ្ទឹមបារាំង មានសារធាតុដែលជួយពង្រឹងដល់អង់ស៊ីម ដើម្បីទប់ស្កាត់ និងបន្ថយការលូតលាស់កោសិកាមហារីក។ #៣ ការសិក្សាបានបង្ហាញថា ខ្ទឹមបារាំង អាចជួយកាត់បន្ថយជំងឺមហារីកពោះវៀនធំ ៥៦ ភាគរយ និងជំងឺមហារីកដោះបាន ២៥ ភាគរយ។ ខ្ទឹមស អាចការពារជំងឺមហារីកប្រូស្តាត និងជំងឺមហារីកដោះបានគួរឲ្យកត់សម្គាល់។ #៤ ខ្ទឹមស និងខ្ទឹមបារាំង អាចការពារជំងឺមហារីកនានាដូចជា ជំងឺមហារីកពោះវៀនធំ ជំងឺមហារីដោះ ជំងឺមហារីកក្រពះ ជំងឺមហារីកតម្រងនោម ជំងឺមហារីកប្រូស្តាត ជំងឺមហារីកបំពង់ក ជំងឺមហារីកមាត់ធ្មេញ ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកថ្លើម។ #៥ តើគួរញ៉ាំខ្ទឹមតាមវិធីណា? គឺញ៉ាំឆៅ … កិន ឬទំពារ គឺជាជម្រើសដ៏ល្អបំផុត ពីព្រោះ សារធាតុប្រឆាំងមហារីករបស់វាអាចត្រូវបានកាត់បន្ថយ ពេលប៉ះពាល់នឹងខ្យល់អាកាស ១៥ នាទី។ #៦ ការសិក្សារបស់ជនជាតិអាមេរិចបានរកឃើញថា ការញ៉ាំខ្ទឹមសមួយដុំជារៀងរាល់អាទិត្យ អាចកាត់បន្ថយជំងឺមហារីកពោះវៀនធំបាន ៣០ ភាគរយ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ភ្នំពេញ ថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុន GE Healthcare​ សហការជាមួយក្រុមហ៊ុន​ Mediagroup Asia និងSCI រៀបចំព្រឹត្តិការណ៍ ដើម្បីបង្ហាញនូវដំណោះស្រាយបច្ទេកវិទ្យាថ្មី ក្នុងការជួយផ្តល់ការថែទាំសុខភាពដែលមានគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិតស៊ុង វិនតៈប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តជាតិ នៃក្រសួងសុខាភិបាលកម្ពុជា និងឯកឧត្តម Wiliam A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាផងដែរ ដើម្បីពិភាក្សាអំពីតម្រូវការនៃប្រព័ន្ធសុខាភិបាល និងតួនាទីរបស់ក្រុមហ៊ុនឯកជនចំពោះវិស័យសុខាភិបាលនៅកម្ពុជា។ ក្នុងសិក្ខាសាលានេះ​អ្នកជំនាញរបស់ក្រុមហ៊ុន GE បានចែករំលែកពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា ការឆ្លុះអេកូស្វែងរកជំងឺមហារីកសុដន់ និងការចិញ្ចឹមបីបាច់ទារកទើបនឹងកើត ក៏ដូចជាម៉ាស៊ីន MR  ម៉ាស៊ីនស្កានែរ ម៉ាស៊ីនអេកូ ឧបករណ៍សម្រាប់សង្រ្គោះជីវិត និងប្រភេទថ្នាំចាក់ធ្វើឲ្យឃើញភាពខុសគ្នា (Contrast Media)។ លោក​ Dararith Lim នាយកក្រុមហ៊ុន GE ប្រចាំប្រទេសកម្ពុជាបានបង្ហាញពីការប្តេជ្ញាក្នុងការចូលរួមពង្រឹងប្រព័ន្ធសុខាភិបាល ធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាល និងដៃគូក្នុងស្រុក​ ដើម្បីអភិវឌ្ឍដល់សេដ្ឋកិច្ចប្រទេស។ លោកក៏បានបន្តថា​ លោកវេជ្ជបណ្ឌិត​ ស៊ុង វិនតៈ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសុខាភិបាលកម្ពុជា បានលើកឡើង © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

អត្ថបទមួយនេះ ប្រហែលជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកដែលមានបញ្ហាភ្នែក ហើយត្រូវការពាក់វ៉ែនតា។ចំណែកឯអ្នកចូលចិត្តពាក់យកស្តាយ ក៏អាចធ្វើតាមវិធីសាស្រ្តខាងក្រោមនេះបានផងដែរ ដើម្បីកាត់បន្ថយស្នាមជាំលើច្រមុះ ដោយសារតែវ៉ែនតា។ ដូចលោកអ្នកបានដឹងហើយថា ការប្រើប្រាស់វ៉ែនតា ក្នុងរយៈពេលយូរពេក វានឹងធ្វើឲ្យមានស្នាមជាំ ឬស្នាមទ្រុតនៅលើច្រមុះរបស់អ្នក។ ក្នុងករណីខ្លះ វានឹងបាត់ទៅវិញ ប៉ុន្តែ ករណីខ្លះ វានឹងចេះតែធ្ងន់ធ្ងរទៅៗ រហូតដល់បង្កការឈឺចាប់ទៀតផង ជាពិសេស អ្នកដែលប្រើវ៉ែនតាធ្ងន់ៗ។ ដូច្នេះ អ្នកគួរតែប្រើប្រាស់វ៉ែនតាដែលស្តើង និងមានគុណភាពល្អ ដើម្បីកាត់បន្ថយទម្ងន់ ដែលនឹងសង្កត់លើច្រមុះរបស់អ្នក។ ដំណោះស្រាយតាមវិធីធម្មជាតិ៖ ១) ប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើ អាចជួយធ្វើឲ្យស្បែកម៉ដ្ឋ ទន់ និងមានសំណើម។ វាក៏អាចប្រឆាំងការរលាក ដែលបង្កឡើងដោយសារវ៉ែនតារបស់អ្នកផងដែរ។ អ្នកគ្រាន់តែយកសាច់ប្រទាលកន្ទុយក្រពើ មកលាបលើកន្លែងដែលមានបញ្ហា មុនពេលចូលគេង នោះវានឹងជួយព្យាបាលកោសិកា ព្រមទាំងធ្វើឲ្យស្បែកនៅទីនោះសស្អាតទៀតផង។ អ្នកក៏អាចលាបវាបន្ថែមនៅពេលថ្ងៃផងដែរ។ ២) ក្រូចឆ្មារ ក្រូចឆ្មារ មានផ្ទុកសារធាតុអាស៊ីតស៊ីទ្រិក ដែលអាចជួយឲ្យស្បែកស និងជួយកម្ចាត់កោសិកាងាប់ៗបានផងដែរ។ អ្នកអាចច្របាច់ក្រូចឆ្មារមួយផ្លែដាក់ក្នុងចាន រួចយកក្រណាត់ស្អាតមកជ្រលក់ រួចយកមកជូតកន្លែងដែលមានបញ្ហា។ អ្នកអាចធ្វើបែបនេះឲ្យបានញឹកញាប់ ដើម្បីកម្ចាត់ស្នាមខ្មៅ និងកោសិកាងាប់ៗនៅលើច្រមុះរបស់អ្នក។ ៣) ត្រសក់ ត្រសក់ ជារបស់ធម្មជាតិ ដែលអាចការពារច្រមុះរបស់អ្នក ពីបញ្ហាខាងលើនេះបាន។ ងាយៗ គឺអ្នកគ្រាន់តែចិតត្រសក់ជាបន្ទះៗ រួចមកបិទនៅច្រមុះ ឬពេញផ្ទៃមុខរបស់អ្នកក៏បាន។ ត្រសក់ នឹងជួយផ្តល់សំណើម កម្ចាត់ស្នាមជាំ និងសម្លាកបានទៀតផង។ ត្រសក់ ក៏ជួយឲ្យស្បែករបស់អ្នកមានសំណើម ទន់ និងម៉ដ្ឋរលោង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ពណ៌ខោអាវ អាចជួយឲ្យអ្នកស្រស់ស្រាយ មានអារម្មណ៍ល្អបង្កើនថាមពល និងនាំសំណាងដល់អ្នកទៀតផង ប្រសិនបើអ្នកជ្រើសរើសបានត្រឹមត្រូវ ហើយស័ក្តសមនឹងចរិត តួនាទីនិងកាលៈទេសៈ។ ពណ៌សម្លៀកបំពាក់ ក៏អាចធ្វើឲ្យគេមើលដឹងពីអត្តចរិត និងបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់នោះផងដែរ។ ខាងក្រោមនេះ គឺជាការបកស្រាយថាតើ ពណ៌ដែលអ្នកចូលចិត្តស្លៀកពាក់ បញ្ជាក់អំពីអ្វីខ្លះ? ·ពណ៌ខ្មៅ៖ តំណាងឲ្យគ្រប់យ៉ាង ឬគ្មានតែម្តង ·ពណ៌ប្រផេះ៖ តំណាងឲ្យភាពមិនរួសរាយ ឬស្ងប់ស្ងាត់ ហើយអ្នកពាក់ពណ៌នេះភាគច្រើន មិនសូវសប្បាយចិត្ត នៅមួយកន្លែង ហើយមិនសូវរវល់នឹងអ្វីទាំងអស់ ·ពណ៌មាស៖ តំណាងឲ្យការគ្រប់គ្រង ទំនុកចិត្ត ការច្នៃប្រឌិត និងភាពល្អឥតខ្ចោះ ហើយអ្នកដែលពាក់ពណ៌នេះ ភាគច្រើន ជាមនុស្សរួសរាយ ចូលចិត្តទូន្មានអ្នកដទៃ ហើយគិតវិជ្ជមានជានិច្ច ·ពណ៌ទង់ដែង៖ តំណាងឲ្យសេចក្តីស្នេហា និងតម្រូវការក្នុងសេចក្តីស្នេហា ·ពណ៌ក្រហម៖ តំណាងឲ្យថាមពល ភាពកក់ក្តៅ និងការលើកទឹកចិត្ត ·ពណ៌ទឹកក្រូច៖ តំណាងឲ្យគំនិតច្នៃប្រឌិត ការដែលអាចកើតឡើងបាន និងការរំភើបរីករាយ ·ពណ៌លឿង៖ តំណាងឲ្យការលើកកម្ពស់សុខភាពផ្លូវចិត្ត និងភាពស្វាហាប់ ·ពណ៌បៃតង៖ តំណាងឲ្យភាពរីករាយ និងសុភមង្គល ·ពណ៌ខៀវ៖ តំណាងឲ្យការលួងលោម និងលើកទឹកចិត្ត ·ពណ៌ស្វាយ៖ តំណាងឲ្យការប្រែប្រួល ដែលនឹងទៅកាត់បន្ថយស្រ្តេស​ និងសុខភាពផ្លូវចិត្ត ·ពណ៌ស៖ តំណាងឲ្យភាពស្រស់ស្អាត សុភមង្គល តុល្យភាព និងភាពល្អប្រពៃ ·ពណ៌ផ្កាឈូក៖ តំណាងឲ្យភាពក្មេងខ្ចី អារម្មណ៍ស្រស់ស្រាយ និងទំនុកចិត្ត៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ការប្រើប្រាស់ ឬប៉ះពាល់ទៅនឹងសារធាតុគីមីមួយចំនួន គឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន។   ដូចដែលអ្នកបានដឹងហើយថា ការមានផ្ទៃពោះ គឺជាដំណាក់កាលមួយ ដែលអ្នកត្រូវយកចិត្តទុកដាក់ និងលះបង់រឿងរ៉ាវជាច្រើន ដើម្បីសុខភាពកូនរបស់អ្នក។ សូម្បីតែចំណីអាហារមួយចំនួន ដែលអ្នកធ្លាប់ញ៉ាំ ក៏មិនប្រាកដថា អាចញ៉ាំបានដែរក្នុងពេលនេះ។ក្រៅពីនេះ គ្រឿងសម្អាង គឺជាក្តីកង្វល់បន្ទាប់ សម្រាប់ស្រ្តីមានផ្ទៃពោះ ពីព្រោះ អ្នកប្រហែលជាត្រូវនៅឆ្ងាយបន្តិចពីរបស់ទាំងនេះ។   សារធាតុទៅបង្អាក់ប្រព័ន្ធអង់ដូគ្រីន ចូរនៅឲ្យឆ្ងាយពីសារធាតុនេះ ពីព្រោះ វាអាចទៅរំខានដល់អ័រម៉ូនរបស់អ្នក ហើយវាពិតជាមានគ្រោះថ្នាក់ណាស់ សម្រាប់ស្រ្តីមានផ្ទៃពោះ។ សារធាតុទាំងនោះមានដូចជា BPA, Atrazine, Phthalates, Dioxin និង Perchlorate។   សារធាតុទាំងនេះ អាចប៉ះពាល់អ្វីខ្លះ ចំពោះទារកក្នុងផ្ទៃ? វានឹងទៅរាំងស្ទះដល់ប្រព័ន្ធអង់ដូគ្រីន ដែលជាហេតុធ្វើឲ្យទារកកើតខុសធម្មតា មានដុំសាច់ ឬមិនលូតលាស់ជាដើម។ និយាយទៅ គឺវានឹងទៅរំខានសកម្មភាពរបស់អ័រម៉ូន។   សារធាតុទាំងនេះ មាននៅក្នុងផលិតផលអ្វីខ្លះ?  វាមានស្ទើរតែគ្រប់ផលិតផលគ្រឿងសម្អាងទៅហើយ ដូចជាទឹកអប់ ឡេលាបខ្លួន និងម្សៅជាដើម។ បើអ្នកចង់ប្រើប្រាស់ផលិតផលណាមួយ ត្រូវមើលលើគ្រឿងផ្សំរបស់វាជាមុនសិន ហើយបើអាច ផលិតផលធម្មជាតិ គឺជាជម្រើសដ៏ល្អ។   ប្រការល្អបំផុត​ គឺអ្នកគួរតែសាកសួរគ្រូពេទ្យជំនាញរបស់អ្នក ថាតើផលិតផលណា ដែលអ្នកអាចប្រើប្រាស់បាន សូម្បីតែក្រែមលាបមាត់ ថ្នាំលាបសក់ ម្សៅផាត់មុខ និងឡេជាដើម៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ពេលបត់ជើងតូច ភាគច្រើន ទឹកនោមគួរតែថ្លាល្អ ដើម្បីបញ្ជាក់ថា​ អ្នកមានសុខភាពល្អ។ ប៉ុន្តែ ប្រសិនបើទឹកនោមរបស់អ្នកមានពណ៌ស្រអាប់ លឿងចាស់ ខាប់ មានក្លិនឈួល ឬមានពពុះ នោះវាអាចនិយាយបានថា ក្នុងរាងកាយរបស់អ្នក មានដំណើរខុសប្រក្រតីហើយ។   យ៉ាងណាមិញ ពពុះទឹកនោម អាចជារឿងធម្មតា ប្រសិនបើអ្នកខំប្រឹងនោមខ្លាំងពេក។ វាក៏អាចកើតឡើង ក្នុងករណីដែលអ្នកលាងប្រដាប់ភេទ ជាមួយនឹងសាប៊ូ ដូច្នេះ អ្នកមិនចាំបាច់ព្រួយបារម្ភឡើយ។ ទោះបីជាយ៉ាងនេះក្តី សូមធ្វើការតាមដាន លក្ខណៈទឹកនោមរបស់អ្នកឲ្យបានដិតដល់។ ពពុះក្នុងទឹកនោម អាចបណ្តាលមកពី ៖ ១ អ្នកញ៉ាំទឹកមិនបានគ្រប់គ្រាន់ (ពេលដែលអ្នកនោម មានអាចមានប្រូតេអ៊ីន និងសារធាតុនានានៅក្នុងនោះ) ២ ការមានផ្ទៃពោះ ក៏អាចធ្វើឲ្យទឹកនោមមានពពុះផងដែរ ៣ ស្រ្តេស និងភាពតានតឹង អាចបង្កើតជាពពុះក្នុងទឹកនោម ៤ ជំងឺទឹកនោមផ្អែម អាចជះឥទ្ធិពលដល់តម្រងនោម ដូច្នេះ វាក៏ធ្វើឲ្យទឹកនោមមានពពុះ ៥ មានជំងឺមានជាតិប្រូតេអ៊ីនច្រើនក្នុងទឹកនោម ៦  មានការរលាកនៅផ្លូវទឹកនោម។   ទឹកនោម គឺជារឿងសំខាន់ ពីព្រោះ វាអាចបញ្ជាក់អំពីសុខភាព នៅក្នុងរាងកាយរបស់អ្នក។ ដូច្នេះ សូមមានការប្រុងប្រយ័ត្ន និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ប្រសិនបើអ្នកសង្ស័យ ឬមានរោគសញ្ញាព្រមាន គួរឲ្យកត់សម្គាល់៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top