Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ដើម្បីចូលរួម អបអរទិវាពិភពលោកនៃជំងឺរលាកថ្លើម នៅថ្ងៃទី២៨ ខែកក្តដា​ឆ្នាំ២០១៧​នេះ​​ គ្លីនិកវឌ្ឍនៈវិជ្ជា​ បានសម្រេចផ្តល់ជូននូវការធ្វើតេស្តឈាមរុករកជំងឺរលាកថ្លើមបេ ប្រពន្ធ័ការពារ និងរលាកថ្លើមសេ ចំពោះប្រជាពលរដ្ឋទូទៅដែលមិនធ្លាប់ធ្វើតេស្តឈាមពីមុនមកសោះដោយឥតគិតថ្លៃ ។ ក្នុងទិសដៅរួបរួមគ្នាប្រយុទ្ធប្រឆាំង ជំងឺរលាកថ្លើមប្រភេទបេក៏ដូចជារួមចំណែកកាត់បន្ថយអត្រាអ្នកជំងឺ និងស្លាប់ដោយសារជំងឺរលាកថ្លើមនៅទូទាំងសាកលលោក។ គ្លីនិកវឌ្ឍនៈវិជ្ជាការធ្វើតេស្តឈាមរុករកមេរោគដោយឥតគិតថ្លៃនេះគឺចាប់ផ្តើមពីថ្ងៃទី 21/07/17 ដល់ 28/07/17 (7ថ្ងៃ ) នៅគ្លីនិកវឌ្ឍនៈវិជ្ជា ។ ចុះឈ្មោះជាមុនតាមរយៈលេខទូរសព្ទ័៖ ០៩៨ ៧៩ ២២ ២៣ ៕ ប្រភពព័ត៌មាន៖ គេហទំព័ររបស់គ្លីនិក គ្លីនិកវឌ្ឍនៈវិជ្ជា។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការជួយសង្គ្រោះជីវិតមនុស្ស ភាពការងារជាប់លាប់ ប្រាក់ខែច្រើន និងទទួលបានការគោរពពីមនុស្សជុំវិញខ្លួនគឺគ្រាន់តែជាហេតុផលល្អៗមួយចំនួន ដែលធ្វើឲ្យអ្នកជ្រើសរើសយកអាជីពជាគ្រូពេទ្យប៉ុណ្ណោះ។ប៉ុន្តែនៅពេល​ដែលអ្នកជ្រើសរើស យកជំនាញឯកទេសណាមួយក្នុងវិស័យវេជ្ជសាស្ដ្រនេះ ភាពរីករាយរបស់អ្នកគួរតែជាកត្តាចម្បងទីមួយដែលអ្នកគួរតែយកមកពិចារណា។ អ្នកនឹងដឹងថាអ្នកបានជ្រើសរើសជំនាញឯកទេសមួយដ៏ត្រឹមត្រូវនៅពេលដែលអ្នករីករាយនឹងទៅធ្វើការងារនោះដូចពេលដែលអ្នកបានបញ្ចប់ ហើយចាកចេញពីកន្លែងធ្វើការនោះដែរ។ យើងហៅវាថា ការសម្រេចបាននូវ «តុល្យភាពការងារ និងជីវិត»។(វាគឺអាចធ្វើទៅបាននៅក្នុងវិស័យវេជ្ជសាស្ត្រមួយនេះ។) នៅពេលដែលចុះធ្វើរបាយការណ៍ប្រចាំឆ្នាំស្ដីពីរបៀបរស់នៅរបស់គេហទំព័រពត៌មានវេជ្ជសាស្ត្រសកល Medscape បានសុំឲ្យគ្រូពេទ្យ នៅសហរដ្ឋអាមេរិក វាយតម្លៃភាពសប្បាយរីករាយរបស់ពួកគេពី១ដល់៧ ដែល១គឺ មិនសប្បាយចិត្តជាខ្លាំង និង ៧គឺ សប្បាយចិត្តយ៉ាងខ្លាំង។ ការសិក្សានេះបានរកឃើញថា ច្រើនជាងពាក់កណ្ដាលនៃគ្រូពេទ្យ ដែលគេបានធ្វើការស្រង់មតិគឺពួកគេមានភាពរីករាយនឹងការងារ របស់ពួកគេ និងប្រហែលជាបីភាគបួនទៀតនៃគ្រួពេទ្យ គឺរីករាយនៅក្រៅពីកន្លែងធ្វើការផងដែរ។​ ប៉ុន្តែសួរថាតើភាពសប្បាយរីករាយអាចកំណត់បានតាមរយៈឯកទេសរបស់គ្រូពេទ្យដែរឬទេ? តោះ! យើងទៅមើលឲ្យកាន់តែស៊ីជម្រៅនៃការស្ទង់មតិ និងរកមើលថាគ្រូពេទ្យឯកទេសណាខ្លះ រីករាយនឹងការងារ ហើយគ្រូពេទ្យឯកទេសណាខ្លះដែលតែងតែរអ៊ូមិនឈប់អំពីការងាររបស់ពួកគេ។   ភាគរយច្រើនជាងគេនៃគ្រូពេទ្យដែលអះអាងថាពួកគេរីករាយនឹងការងារបំផុត គឺគ្រូពេទ្យឯកទេសខាងស្បែក (Dermatologists) (៤៣%) និងបន្ទាប់មកទៀតនោះ គឺគ្រូពេទ្យឯកទេសខាងភ្នែក (Ophthalmologists)(៤២%)។ គ្រូពេទ្យនៅក្នុងជំនាញទាំងពីរខាងលើនេះ ក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូល ក្នុងរបាយការណ៍របស់ Medscape ឆ្នាំ២០១៦ និង​២០១៤ផងដែរ។ នៅក្រៅពីកន្លែងការងារ គ្រូពេទ្យឯកទេសផ្នែកប្រព័ន្ធផ្លូវទឹកនោម (Urologists) (៧៦%) ឈរនៅលំដាប់ទីមួយ ហើយគ្រូពេទ្យឯកទេសខាងភ្នែក ខាងស្បែក និង ខាងប្រតិកម្មអាឡែហ្សី និងប្រព័ន្ធភាពស៊ាំវិញ ឯកទេសទាំងបីនេះឈរ នៅលំដាប់ថ្នាក់លេខ២ដូចគ្នា គឺមាន (៧៤%)។ ធ្វើការនៅក្នុងឯកទេសណាមួយក៏ដោយក្នុងវិស័យវេជ្ជសាស្ត្រនេះអ្នកត្រូវយកអ្នកជំងឺជាកត្តាចម្បង ដូច្នេះមុនពេលដែលអ្នកសម្រេចចិត្តជ្រើសរើសយកជំនាញឯកទេសណាមួយ វាគឺនេះជាពេលដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីផ្ដល់នូវអាទិភាពទីមួយដល់ខ្លួនអ្នក និងភាពរីករាយរបស់អ្នកនាពេលអនាគត។ តាមរយៈការសិក្សា ខាងក្រោមនេះគឺជាបណ្ដាឯកទេសដែលបានរៀបតាមលំដាប់នៃភាពរីករាយនៅកន្លែងធ្វើការ (ពីស្នាមញញឹមទៅជាការជ្រួញចិញ្ចើម)។ 1.    ឯកទេសលើជំងឺសើស្បែក (Dermatology) (៤៣%) 2.    ឯកទេសចក្ខុរោគ (Ophthalmology) (៤២%) 3.    ឯកទេសលើប្រតិកម្មអាឡែហ្សី និងប្រព័ន្ធភាពស៊ាំ (Allergy and immunology) (៤១%) 4.    ឯកទេសវះកាត់ឆ្អឹង (Orthopedics) (៣៧%) 5.    ឯកទេសវិកលវិទ្យា និងសុខភាពផ្លូវចិត្ត (Psychiatry and mental health) (៣៧%) 6.    ឯកទេសលើជំងឺសួត (Pulmonary medicine) (៣៧%) 7.    ឯកទេសលើជំងឺកុមារ (Pediatrics) (៣៦%) 8.    ឯកទេសរោគសាស្ដ្រ (Pathology) (៣៦%) 9.    ឯកទេសលើជំងឺមហារីក (Oncology) (៣៦%) 10. ឯកទេសលើជំងឺក្រពះ ពោះវៀន (Gastroenterology) (៣៥%) 11. ឯកទេសវះកាត់ទូទៅ (Surgery) (៣៥%) 12. ឯកទេសលើជំងឺត្រចៀក ច្រមុះ បំពង់ក (Otolaryngology) (៣៤%) 13. ឯកទេសលើប្រព័ន្ធប្រសាទ (Neurology) (៣៤%) 14. ឯកទេសលើផ្នែកដាក់ថ្នាំសណ្ដំ (Anesthesiology) (៣៣%) 15. ឯកទេសវិទ្យុសាស្ត្រ (Radiology) (៣៣%) 16. ឯកទេសសម្ភព និងរោគស្ដ្រី (Obstetrics and gynecology) (៣២%) 17. ឯកទេសវះកាត់កែលំអរ (Plastic surgery) (៣២%) 18. ឯកទេសលើប្រព័ន្ធផ្លូវទឹកនោម ឬម៉ូត្រសាស្ដ្រ (Urology) (៣១%) 19. ឯកទេសលើជំងឺទឹកនោមផ្អែម និងក្រពេញបញ្ចេញក្នុង (Diabetes and endocrinology) (៣១%) 20. ឯកទេសលើជំងឺឆ្លង (Infectious disease) (៣១%) 21. ឯកទេសលើជំងឺបេះដូង (Cardiology) (៣១%) 22. ការថែទាំ (Critical care) (៣០%) 23. គ្រូពេទ្យប្រចាំគ្រួសារ (Family medicine) (២៩%) 24. គ្រូពេទ្យសង្គ្រោះបន្ទាន់ (Emergency medicine) (២៨%) 25. ឯកទេសលើជំងឺសរីរាង្គ ឬជំងឺក្នុង (Internal medicine) (២៨%) 26. ឯកទេសលើជំងឺតម្រងនោម (Nephrology) (២៤%) 27. ឯកទេសលើជំងឺសន្លាក់ (Rheumatology) (២៤%) © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នឹងប្រារពពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ខួបលើកទី៤ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២:00 រសៀល ដល់ម៉ោង៦:00ល្ងាចនៅឧបដ្ឋានសាលា វត្តរាជបូណ៍ ក្រុងសៀមរាប ក្រោមការផ្តួចផ្តើមរបស់ ព្រះមហាវិមលធម្ម ពិន សែម សិរិសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ព្រមទាំងព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជនក្នុង និងក្រៅ ខេត្តជាច្រើននាក់។ អាស្រ័យហេតុនេះ សូមគោរពអញ្ជើញសម្តេចទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ ចូលរួមបរិច្ចាគថវិកាដើម្បី រួមចំណែកជួយទ្រទ្រង់ក៏ដូចជា ជួយសម្រាលទុក្ខលំបាកដែលមន្ទីរពេទ្យ កំពុងជួបប្រទះ ព្រមទាំងជួយផ្សព្វផ្សាយបន្តអំពីកង្វះខាតរបស់មន្ទីរពេទ្យ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ ទូរស័ព្ទ 012  725 745/ 017 912 618/ 017 778 678។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណជា 8,200,000 នាក់ទូទាំងពិភពលោកត្រូវបានស្លាប់ដោយសារជំងឺមហារីកសុដន់នេះ។ កាលពី៥ឆ្នាំមុនម្ដាយរបស់លោក Rios Cantu ត្រូវបានប្រាប់ថាដុំសាច់របស់គាត់មិនមែនជាដុំសាច់កាចទេ តែ៦ខែក្រោយមកគេបានរកឃើញថាដុំទាំងនោះជាដុំមហារីក។ លោកស្រី ត្រូវបានព្យាបាលដោយកាត់សុដន់ទាំងសងខាង ដោយកត្តានេះហើយដែលបានជំរុញឲ្យលោក Rios Cantu ព្យាយាមស្វែងរកឧបករណ៍មួយដែលអាចរកឃើញរោគសញ្ញានៃជំងឺមហារីកនៅដំណាក់កាលដំបូង។ នៅលើគេហទំព័រ dailymail.co.uk បានឲ្យដឹងថា លោក Julian Rios Cantu ដែលមានអាយុ១៨ឆ្នាំ រួមជាមួយនឹងមិត្តភក្ដិទាំងបីនាក់របស់គាត់បានបង្កើតអាវទ្រនាប់អ៊ីវ៉ា (Eva bra) ដោយបានបំពាក់នូវ biosensors ចំនួន២០០ ដែលអាចត្រួតពិនិត្យនូវសីតុណ្ហភាព រូបរាង និងទម្ងន់សុដន់របស់ស្ដ្រីបាន។  ក្រុមហ៊ុនរបស់ពួកគេឈ្មោះ Higia Technologies បានឈ្នះពានរង្វាន់ The Global Student Entrepreneur Awards (GSEA) ដែលប្រារព្ធធ្វើនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៧ ដល់ ២៩ ខែមេសា ជាមួយនឹងទឹកប្រាក់ $20,000 បើទោះជាអាវនេះ ស្ថិតនៅក្នុងដំណាក់កាលគំរូដំបូងនៅឡើយក៏ដោយ។     តើវាដំណើរការយ៉ាងដូចម្ដេច? អាវទ្រនាប់នេះមានbiosensorsចំនួន២០០ ដែលអាចត្រួតពិនិត្យសីតុណ្ហភាព រូបរាង និងទម្ងន់សុដន់របស់ស្ដ្រី។ ស្ដ្រីតម្រូវឲ្យពាក់អាវទ្រនាប់អ៊ីវ៉ា (Eva bra) គឺត្រឹមតែ៦០ទៅ៩០នាទី ហើយវានឹងវាស់សីតុណ្ហភាពនិងប្រាប់ទៅអ្នកពាក់ឲ្យបានដឹងអំពីការផ្លាស់ប្ដូរណាមួយដែលគួរឲ្យបារម្ភ។ ព័ត៌មានទាំងអស់ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីមួយដែលនឹងអាចឲ្យស្រ្ដីដឹងថាមានការផ្លាស់ប្ដូរណាមួយដែលគួរឲ្យព្រួយបារម្ភ។ រោគសញ្ញាទាំង១២នៃជំងឺមហារីកសុដន់៖ ១. ដុំសាច់ក្រាស់នៅក្នុងសុដន់ (Thick mass)៖ ការឡើងក្រាស់ភ្លាមៗនៃជាលិកាដោះអាចជាសញ្ញានៃស្ថានភាពជំងឺធ្ងន់ធ្ងរដូចជា lobular breast cancer (ជំងឺមហារីកសុដន់កើតនៅលើlobules ដែលជាកន្លែងផលិតទឹកដោះ) និង inflammatory breast cancer (ជំងឺមហារីកសុដន់ដែលធ្វើឲ្យដោះមានលក្ខណៈហើមហើយឡើងក្រហម ឬរលាក)។ ២. ការផតចូលនៃផ្ទៃសុដន់ (Indentation)៖ ស្ដ្រីមួយចំនួនបានកត់សម្គាល់ឃើញថាមានការធ្លាក់ចុះ ឬផុងចូលក្នុងនៅលើដោះ។ នេះគឺបណ្ដាលមកពីកោសិកាមហារីកបានភ្ជាប់ទៅនឹងជាលិកាដោះដូច្នេះហើយបានជាវាទាញផ្នែកណាមួយនៃផ្ទៃដោះឲ្យផតចូលក្នុង។ ៣. សំណឹកស្បែក (Skin erosion)៖ ក្នុងករណីកម្រមួយចំនួនជំងឺមហារីកដែលកំពុងលូតលាស់នៅក្រោមស្បែកអាចទំលាយស្បែកចេញមកក្រៅហើយបង្កជាមុខរបួសមួយ។ ៤. កំដៅឬក្រហម (Heat and redness)៖ ប្រសិនបើស្ទាបសុដន់ទៅ មានអារម្មណ៍ថាក្ដៅ ឬវាមានការឡើងក្រហមមួយភាគបីនៃសុដន់នោះ វាអាចជាសញ្ញានៃ Inflammatory breast cancer។ ៥. សារធាតុរាវ (New fluid)៖ ការហូរចេញមកដោយឯកឯងនូវសារធាតុរាវពីសុដន់មួយចំហៀង ដែលអាចជាពណ៌ដូចឈាម ពណ៌ត្នោតឬថ្លា មានន័យថាវាអាចមានអ្វីមួយនៅក្នុងសុដន់ដែលបណ្ដាលឲ្យមានការរលាកនេះ។ ៦. ខួចលើស្បែក (Dimpling)៖ ការមានស្នាមខួចនៅលើស្បែកគឺជាសញ្ញាទូទៅនៃinflammatory breast cancer។ ៧. ដុំពក (Bump)៖ បើមានការហើម ប៉ោងឬពកនៅលើសុដន់ ចូលអ្នកទៅពិនិត្យដើម្បីធ្វើការតាមដាន។ ៨. ការលេចចេញនូវសរសៃវ៉ែន (Growing vein)៖ ការប្រែប្រូលមួយចំនួនដូចជា ការរីកនៃសរសៃវ៉ែនក៏អាចជាសញ្ញាមួយដែលបណ្ដាលមកពីជំងឺមហារីកបានទៅបិទខ្ទប់សរសៃឈាម។ ៩. ក្បាលដោះរួមចូលខុសប្រក្រតី (Retracted nipple)៖ ការវិវឌ្ឍនៃក្បាលដោះរូមចូលឬផតចូលក្នុងហើយមិនអាចទាញចេញមកវិញ ដូច្នេះវាមិនមែនកើតពីកំណើតទេ គឺមានដុំមួយនៅពីក្រោយក្បាលដោះដែលជាអ្នកទាញឲ្យវារួមចូលក្នុងបែបនេះ។ ១០. រូបរាងឬទំហំថ្មី (New shape or size)៖ ការប្រែប្រូលណាមួយទៅលើរូបរាងនិងទំហំដែលមិនមានជាប់ពាក់ព័ន្ធទៅនឹងវដ្ដរដូវ គួរតែធ្វើការពិនិត្យតាមដាន។ ១១. ស្បែកដូចសំបកក្រូច (Orange peel skin)៖ ស្បែកដែលមានចង្អូរឬប្រហោងតូចៗដូចជាសំបកផ្លែក្រូច អាចជាមូលហេតុមួយដែលបណ្ដាលមកពីមានការប្រមូលផ្ដុំនៃសារធាតុរាវក្នុងសុដន់។ ១២. ដុំមើលមិនឃើញ (Invisible lump)៖ ទោះបីជាវាមានរោគសញ្ញាជាច្រើនទៀតក៏ដោយ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យដើម្បីស្វែងរកដុំសាច់។ ដុំមហារីកជាទូទៅមានសភាពរឹងនិងមិនអាចផ្លាស់ទីបាន ដូចជាគ្រាប់ក្រូចអញ្ចឹង។ “បច្ចុប្បន្ននេះ មិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថាអាវទ្រនាប់ប្រភេទនេះគឺជាវិធីដែលអាចជឿទុកចិត្តបានក្នុងការស្វែងរកដុំសាច់មហារីក ហើយវាមិនមែនជាគំនិតល្អទេសម្រាប់ស្រ្ដីក្នុងការប្រើប្រាស់បច្ចេកវិទ្យាដែលមិនទាន់ត្រូវបានធ្វើការពិសោធន៍ត្រឹមត្រូវជាលក្ខណៈវិទ្យាសាស្រ្ដនៅឡើយ។” នេះបើតាមការប្រាប់ទៅកាន់BBC របស់ Anna Perman ពីមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកនៃចក្រភពអង់គ្លេស។ Anna បានបន្ថែមដូច្នេះថា “វាពិតជាអស្ចារ្យណាស់ដែលបានឃើញយុវជនដូចជា Julian ដែលចាប់អារម្មណ៍ខាងវិទ្យាសាស្រ្ដ និងមានគំនិតដែលអាចជួយក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីក។” © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណជា 8,200,000 នាក់ទូទាំងពិភពលោកត្រូវបានស្លាប់ដោយសារជំងឺមហារីកសុដន់នេះ។ កាលពី៥ឆ្នាំមុនម្ដាយរបស់លោក Rios Cantu ត្រូវបានប្រាប់ថាដុំសាច់របស់គាត់មិនមែនជាដុំសាច់កាចទេ តែ៦ខែក្រោយមកគេបានរកឃើញថាដុំទាំងនោះជាដុំមហារីក។ លោកស្រី ត្រូវបានព្យាបាលដោយកាត់សុដន់ទាំងសងខាង ដោយកត្តានេះហើយដែលបានជំរុញឲ្យលោក Rios Cantu ព្យាយាមស្វែងរកឧបករណ៍មួយដែលអាចរកឃើញរោគសញ្ញានៃជំងឺមហារីកនៅដំណាក់កាលដំបូង។ នៅលើគេហទំព័រ dailymail.co.uk បានឲ្យដឹងថា លោក Julian Rios Cantu ដែលមានអាយុ១៨ឆ្នាំ រួមជាមួយនឹងមិត្តភក្ដិទាំងបីនាក់របស់គាត់បានបង្កើតអាវទ្រនាប់អ៊ីវ៉ា (Eva bra) ដោយបានបំពាក់នូវ biosensors ចំនួន២០០ ដែលអាចត្រួតពិនិត្យនូវសីតុណ្ហភាព រូបរាង និងទម្ងន់សុដន់របស់ស្ដ្រីបាន។  ក្រុមហ៊ុនរបស់ពួកគេឈ្មោះ Higia Technologies បានឈ្នះពានរង្វាន់ The Global Student Entrepreneur Awards (GSEA) ដែលប្រារព្ធធ្វើនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៧ ដល់ ២៩ ខែមេសា ជាមួយនឹងទឹកប្រាក់ $20,000 បើទោះជាអាវនេះ ស្ថិតនៅក្នុងដំណាក់កាលគំរូដំបូងនៅឡើយក៏ដោយ។     តើវាដំណើរការយ៉ាងដូចម្ដេច? អាវទ្រនាប់នេះមានbiosensorsចំនួន២០០ ដែលអាចត្រួតពិនិត្យសីតុណ្ហភាព រូបរាង និងទម្ងន់សុដន់របស់ស្ដ្រី។ ស្ដ្រីតម្រូវឲ្យពាក់អាវទ្រនាប់អ៊ីវ៉ា (Eva bra) គឺត្រឹមតែ៦០ទៅ៩០នាទី ហើយវានឹងវាស់សីតុណ្ហភាពនិងប្រាប់ទៅអ្នកពាក់ឲ្យបានដឹងអំពីការផ្លាស់ប្ដូរណាមួយដែលគួរឲ្យបារម្ភ។ ព័ត៌មានទាំងអស់ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីមួយដែលនឹងអាចឲ្យស្រ្ដីដឹងថាមានការផ្លាស់ប្ដូរណាមួយដែលគួរឲ្យព្រួយបារម្ភ។ រោគសញ្ញាទាំង១២នៃជំងឺមហារីកសុដន់៖ ១. ដុំសាច់ក្រាស់នៅក្នុងសុដន់ (Thick mass)៖ ការឡើងក្រាស់ភ្លាមៗនៃជាលិកាដោះអាចជាសញ្ញានៃស្ថានភាពជំងឺធ្ងន់ធ្ងរដូចជា lobular breast cancer (ជំងឺមហារីកសុដន់កើតនៅលើlobules ដែលជាកន្លែងផលិតទឹកដោះ) និង inflammatory breast cancer (ជំងឺមហារីកសុដន់ដែលធ្វើឲ្យដោះមានលក្ខណៈហើមហើយឡើងក្រហម ឬរលាក)។ ២. ការផតចូលនៃផ្ទៃសុដន់ (Indentation)៖ ស្ដ្រីមួយចំនួនបានកត់សម្គាល់ឃើញថាមានការធ្លាក់ចុះ ឬផុងចូលក្នុងនៅលើដោះ។ នេះគឺបណ្ដាលមកពីកោសិកាមហារីកបានភ្ជាប់ទៅនឹងជាលិកាដោះដូច្នេះហើយបានជាវាទាញផ្នែកណាមួយនៃផ្ទៃដោះឲ្យផតចូលក្នុង។ ៣. សំណឹកស្បែក (Skin erosion)៖ ក្នុងករណីកម្រមួយចំនួនជំងឺមហារីកដែលកំពុងលូតលាស់នៅក្រោមស្បែកអាចទំលាយស្បែកចេញមកក្រៅហើយបង្កជាមុខរបួសមួយ។ ៤. កំដៅឬក្រហម (Heat and redness)៖ ប្រសិនបើស្ទាបសុដន់ទៅ មានអារម្មណ៍ថាក្ដៅ ឬវាមានការឡើងក្រហមមួយភាគបីនៃសុដន់នោះ វាអាចជាសញ្ញានៃ Inflammatory breast cancer។ ៥. សារធាតុរាវ (New fluid)៖ ការហូរចេញមកដោយឯកឯងនូវសារធាតុរាវពីសុដន់មួយចំហៀង ដែលអាចជាពណ៌ដូចឈាម ពណ៌ត្នោតឬថ្លា មានន័យថាវាអាចមានអ្វីមួយនៅក្នុងសុដន់ដែលបណ្ដាលឲ្យមានការរលាកនេះ។ ៦. ខួចលើស្បែក (Dimpling)៖ ការមានស្នាមខួចនៅលើស្បែកគឺជាសញ្ញាទូទៅនៃinflammatory breast cancer។ ៧. ដុំពក (Bump)៖ បើមានការហើម ប៉ោងឬពកនៅលើសុដន់ ចូលអ្នកទៅពិនិត្យដើម្បីធ្វើការតាមដាន។ ៨. ការលេចចេញនូវសរសៃវ៉ែន (Growing vein)៖ ការប្រែប្រូលមួយចំនួនដូចជា ការរីកនៃសរសៃវ៉ែនក៏អាចជាសញ្ញាមួយដែលបណ្ដាលមកពីជំងឺមហារីកបានទៅបិទខ្ទប់សរសៃឈាម។ ៩. ក្បាលដោះរួមចូលខុសប្រក្រតី (Retracted nipple)៖ ការវិវឌ្ឍនៃក្បាលដោះរូមចូលឬផតចូលក្នុងហើយមិនអាចទាញចេញមកវិញ ដូច្នេះវាមិនមែនកើតពីកំណើតទេ គឺមានដុំមួយនៅពីក្រោយក្បាលដោះដែលជាអ្នកទាញឲ្យវារួមចូលក្នុងបែបនេះ។ ១០. រូបរាងឬទំហំថ្មី (New shape or size)៖ ការប្រែប្រូលណាមួយទៅលើរូបរាងនិងទំហំដែលមិនមានជាប់ពាក់ព័ន្ធទៅនឹងវដ្ដរដូវ គួរតែធ្វើការពិនិត្យតាមដាន។ ១១. ស្បែកដូចសំបកក្រូច (Orange peel skin)៖ ស្បែកដែលមានចង្អូរឬប្រហោងតូចៗដូចជាសំបកផ្លែក្រូច អាចជាមូលហេតុមួយដែលបណ្ដាលមកពីមានការប្រមូលផ្ដុំនៃសារធាតុរាវក្នុងសុដន់។ ១២. ដុំមើលមិនឃើញ (Invisible lump)៖ ទោះបីជាវាមានរោគសញ្ញាជាច្រើនទៀតក៏ដោយ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យដើម្បីស្វែងរកដុំសាច់។ ដុំមហារីកជាទូទៅមានសភាពរឹងនិងមិនអាចផ្លាស់ទីបាន ដូចជាគ្រាប់ក្រូចអញ្ចឹង។ “បច្ចុប្បន្ននេះ មិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថាអាវទ្រនាប់ប្រភេទនេះគឺជាវិធីដែលអាចជឿទុកចិត្តបានក្នុងការស្វែងរកដុំសាច់មហារីក ហើយវាមិនមែនជាគំនិតល្អទេសម្រាប់ស្រ្ដីក្នុងការប្រើប្រាស់បច្ចេកវិទ្យាដែលមិនទាន់ត្រូវបានធ្វើការពិសោធន៍ត្រឹមត្រូវជាលក្ខណៈវិទ្យាសាស្រ្ដនៅឡើយ។” នេះបើតាមការប្រាប់ទៅកាន់BBC របស់ Anna Perman ពីមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកនៃចក្រភពអង់គ្លេស។ Anna បានបន្ថែមដូច្នេះថា “វាពិតជាអស្ចារ្យណាស់ដែលបានឃើញយុវជនដូចជា Julian ដែលចាប់អារម្មណ៍ខាងវិទ្យាសាស្រ្ដ និងមានគំនិតដែលអាចជួយក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីក។”

Share

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិនេះធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ រវាងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ និងAdministration of Traditional Chinese medicine of Guangxi Zhuang Autonomous Region​ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព​ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល ដែលបានអនុញ្ញាតឱ្យឯកឧត្តម Li Guojian អគ្គនាយក នៃគណៈកម្មាការផែនការគ្រួសារ និងសុខភាព នៃតំបន់ ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនចូលជួបសម្តែងការគួរសម្យនិងពិភាក្សាការងារ។  ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌសហប្រតិបត្តិការ ស្តីពី ការលើកកម្ពស់ការការពារ ការប្រើប្រាស់ និងការកសាងធនធានឱសថកម្ពុជា រវាងសួនរុក្ខជាតិឱសថបូរាណតំបន់ស្វយ័តជនជាតិជួងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា។ គោលបំណងនៃកិច្ចព្រមព្រៀងរួមមាន៖ ១)បង្កើតយន្តការកិច្ចសហប្រតិបត្តិការដើម្បីចែករំលែកព័ត៌មានរុក្ខជាតិឱសថ បច្ចេកទេស​ស្រាវជ្រាវនិង​អភិវឌ្ឍ​​និងសេវាផ្តល់ព័ត៌មាន  ២)ស្វែងរកវិធីបង្កើតយន្តការកិច្ចសហប្រតិបត្តិការគម្រោង រវាងប្រទេសទាំង២ក្នុងវិស័យវេជ្ជសាស្រ្តបុរាណ ដូចជាការស្រាវជ្រាវអំពីធនធានរុក្ខជាតិឱសថ ការស្រាវជ្រាវ និង ចងក្រងចំណេះដឹងស្តីពីវេជ្ជសាស្រ្តបុរាណ ការកែល​ម្អហេដ្ឋារចនាសម្ព័នវេជ្ជសាស្រ្តបុរាណ និងគម្រោង​ពាក់ព័ន្ធ ផ្សេងទៀត  ៣)ស្ថាបនាមូលដ្ឋានការពារធនធានឱសថក្នុងប្រទេសកម្ពុជា ដូចជាការស្ថាបនាឧទ្យានឱសថថ្នាក់ជាតិ ការ អភិរក្សរុក្ខជាតិឱសថ​។ល។​ នៅក្នុងកិច្ចព្រមព្រៀងនោះភាគីចិនសន្យាជួយ៖ ១)បង្កើតកន្លែងទុកដាក់ហ្សែន នៃធនធានឱសថ  ២) បង្កើតគម្រោង ស្រាវជ្រាវនិងអភិវឌ្ឍនៃបច្ចេកវិទ្យាការពារធនធាន​ឱសថ ៣) បង្កើតប្រព័ន្ធបច្ចេកវិទ្យា ការផ្សព្វផ្សាយអំពីបច្ចេកទេស បង្កាត់ពូជ ការដាំរុក្ខជាតិឱសថ ការគ្រប់គ្រង និងការការពារជំងឺបង្កដោយសត្វល្អិត ការប្រមូលផលរុក្ខជាតិឱសថ និងបច្ចេកទេសផ្សេងៗទៀត ៤) សាងសង់មូលដ្ឋានផ្សព្វផ្សាយការបង្កាត់ពូជរុក្ខជាតិឱសថ និងការបង្ហាញការដាំដុះ  ៥)ធ្វើចំណាត់ថ្នាក់ប្រភេទរុក្ខជាតិឱសថ ការកំណត់គុណភាព និងការបណ្តុះបណ្តាលធនធានមនុស្ស។  ៦) ផ្តល់ បច្ចេកវិទ្យាកែច្នៃ បច្ចេកវិទ្យាចម្រាញ់ បច្ចេកវិទ្យាបំបែកឱសថប្រសិនបើចាំបាច់។ ប្រភពព័ត៌មាន៖ គេហទំព័ររបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល (stroke)ដែលជាមូលហេតុនៃការស្លាប់ចម្បងមួយទូទាំងពិភពលោក ត្រូវបានរកឃើញថាអាចកាត់បន្ថយទៅបានតាមរយៈការបរិភោគអាហារគ្មានអាស៊ីតខ្លាញ់ trans ដែលមានក្នុងអាហារប្រចាំថ្ងៃជាច្រើនប្រភេទរបស់យើង។ គេហទំព័រល្បីៗជាច្រើនដូចជា Pharmacorama, Yale, New York Times ព្រមទាំងគេហទំព័ររបស់សមាគមជំងឺបេះដូងរបស់អាមេរិកជាដើម បានលើកឡើងអំពីការសិក្សាមួយដែលទើបនឹងត្រូវបានចុះផ្សាយនៅថ្ងៃទី 12 ខែមេសា ឆ្នាំ 2017 ដោយ JAMA Cardiology អំពីការថយចុះនៃការប្រឈមទៅនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលយ៉ាងគួរឲ្យកត់សម្គាល់ (6,2 %) ត្រឹមរយៈពេលប្រហែល 3ឆ្នាំប៉ុណ្ណោះ ចំពោះប្រជាជននៅក្នុងតំបន់ដែលត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់នូវអាស៊ីតខ្លាញ់ (Trans-fatty acid) នៅក្នុងអាហារបើប្រៀបនឹងតំបន់ដែលមិនមានការហាមឃាត់។ រំលឹកឡើងវិញអំពីឥទ្ធិពលអាក្រក់របស់អាស៊ីតខ្លាញ់ស្រឡាយ trans  អាស៊ីតខ្លាញ់ដែលស្ថិតក្នុងស្រឡាយ trans ត្រូវបានបង្ហាញជាយូរមកហើយថា មានឥទ្ធិពលអាក្រក់មកលើសុខភាព ដែលជាញឹកញាប់វាត្រូវបានអ្នកជំនាញផ្នែកសុខភាពណែនាំឲ្យមានការចៀសវាង ឬយ៉ាងហោចណាស់កាត់បន្ថយកម្រិតប្រើប្រាស់របស់វា។ លទ្ធផលនៃការសិក្សាបានស្តែងឲ្យឃើញពីទំនាក់ទំនងកាន់តែច្បាស់នៃការកើនឡើងនូវហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមប្រភេទ 2  ដោយការបរិភោគអាស៊ីតខ្លាញ់ trans ជាមួយនឹងការពន្យល់អំពីការបង្កឲ្យកើនឡើងនៃសារធាតុខ្លាញ់អាក្រក់ (LDL) និងថយចុះវិញនៃខ្លាញ់ល្អ (HDL)។ ការជួបយ៉ាងញឹកញាប់នៃវត្តមានអាស៊ីតខ្លាញ់ស្រឡាយ trans ក្នុងអាហារ ចំពោះប្រភពពីធម្មជាតិរបស់វា ជាទូទៅឃើញមាននៅក្នុងសាច់គោ ទឹកដោះគោ និងផលិតផលពីទឹកដោះគោ ព្រមទាំងគ្រាប់រុក្ខជាតិមួយចំនួន (ផ្កាឈូករ័ត្ន អូលីវជាដើម)។ ក្រៅពីនេះ សារធាតុអាស៊ីតខ្លាញ់នេះត្រូវបានសំយោគឡើងផងដែរ ហើយច្រើនរកឃើញនៅក្នុង ភីហ្សា សូកូឡា មុខម្ហូបចៀន បំពង ដុត អាហារដែលបានរៀបចំហើយស្រេច ព្រមទាំងប្រេងបន្លែដែលឆ្លងកាត់ការកែច្នៃ និងប័រ (ចម្រាញ់ពីខ្លាញ់សត្វ) ជាដើម។ ដោយឡែកភាពពេញនិយមក្នុងប្រើប្រាស់របស់វានៅក្នុងឧហស្សាហកម្មអាហារ គឺទាក់ទងនឹងសមត្ថភាពក្នុងការជួយបង្កើនរសជាតិ ការប្រើប្រាស់បានច្រើនដង តម្លៃថោក ងាយស្រួលប្រើ ធន់នឹងសីតុណ្ហភាព និងមិនងាយខូច។ ការកាត់បន្ថយកត្តាហានិភ័យដោយសារអាស៊ីតខ្លាញ់ស្រឡាយ transយោងតាមសមាគមបេះដូងអាមេរិក អាហារប្រចាំថ្ងៃរបស់អ្នកគួរតែមានអាស៊ីតខ្លាញ់ trans តិចជាង 1%  ដែលទាមទារឲ្យអ្នកមានការប្រុងប្រយ័ត្នលើរបបអាហាររបស់អ្នកក្នុងរូបភាពមួយចំនួនដូចជា៖ · ពិនិត្យមើលស្លាកអាហារ និងចៀសវាងផលិតផលមានវត្តមានអាស៊ីតខ្លាញ់ trans៖ នៅសហរដ្ឋអាមេរិក ផលិតផលដែលមានកម្រិតសារធាតុនេះតិចជាង 0,5ក្រាមនៃបរិមាណសម្រាប់ការបរិភោគម្តង នឹងត្រូវបានបង្ហាញជាតួលេខ 0 ក្រាមនៅលើស្លាក។ ថ្វីត្បិតវាមានបរិមាណតិច តែករណីអ្នកប្រើផលិតផលច្រើនមុខដែលមានសារធាតុនេះ ក៏អាចឲ្យអ្នកងាយនឹងប្រឈមនឹងផលប៉ះពាល់ផងដែរ។ ម្យ៉ាងទៀត ជំនួសឲ្យការប្រើឈ្មោះ Trans- fatty acid នៅលើស្លាក អ្នកក៏នឹងជួបស្លាកដែលមានដាក់ “partially hydrogenated oils” ផងដែរ។ · ប្រើប្រេងរុក្ខជាតិធម្មជាតិដែលមិនបានចម្រាញ់៖ ទោះជាពុំទាន់មានការបញ្ជាក់ច្បាស់លាស់ថាអាស៊ីតខ្លាញ់ធម្មជាតិ មានឥទ្ធិពលអាក្រក់ដូចគ្នានឹងអាស៊ីតខ្លាញ់ដែលត្រូវបានសំយោគឡើងក៏វាត្រូវបានណែនាំដោយអ្នកជំនាញសុខភាពជាច្រើនជំនួសឲ្យប្រេងបន្លែដែលមានអាស៊ីតខ្លាញ់ក្រោមទម្រង់សំ​យោគដែរ។ · កាត់បន្ថយអាហារដែលអាចមានសារធាតុអាស៊ីតខ្លាញ់នេះ៖ អាហារដែលបានរៀបចំហើយជាស្រេច (សូម្បីតែបន្លែ ផ្លែឈើ) នំដូណាត់ នំស្រួយ នំដុត នំខេក អាហារចៀនបំពងជាដើម។ · ការអនុវត្តបម្រាមក្នុងការប្រើប្រាស់អាស៊ីតខ្លាញ់ស្រឡាយ trans៖ នៅសហរដ្ឋអាមេរិក រដ្ឋមួយចំនួនបានអនុវត្តបម្រាមក្នុងការប្រើប្រាស់សារធាតុនេះរួចមកហើយ។ ការិយាល័យសុវត្ថិភាពចំណីអាហារ និងថ្នាំ (FDA) របស់អាមេរិក ក៏បានលើកឡើងអំពីគម្រោងក្នុងការហាមឃាត់ការប្រើប្រាស់សារធាតុនោះក្នុងអាហារនៅក្នុងឆ្នាំ 2018 ខាងមុខនេះផងដែរ។ ស្របនឹងគម្រោងនេះ មានសំណួរមួយត្រូវបានចោទឡើងថា តើបណ្តារដ្ឋដទៃ ព្រមទាំងប្រទេសនានាគួរអនុវត្តច្បាប់ប្រឆាំងនឹងការប្រើប្រាស់អាស៊ីតខ្លាញ់ trans នៅក្នុងអាហារដែរឬទេ? © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                                

Share

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា បានសម្ពោធបើកជាផ្លូវការ ក្នុងបរិវេណអាគារ Exchange Square ដែលមានការិយាល័យនៅជាន់ទី១២ នៃអាគារ Exchange Square នេះផងដែរ។ ការសម្ពោធនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Edmund Tse អភិបាលនៃក្រុមហ៊ុន AIA Group Limited និងគណៈអធិបតីកិត្តិយសទាំងអស់ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលនានា។  ក្នុងឱកាសសម្ពោធជាផ្លូវការនេះ Ng Keng  Hooi អគ្គនាយកប្រតិបត្តិ និងប្រធានចាត់តាំង នៃក្រុមហ៊ុន អេ អាយ អេ គ្រុប លីមីធីត បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្តល់អាជ្ញាប័ណ្ណដល់ អេ អាយ អេ។ សព្វថ្ងៃ អេ អាយ អេ មានការិយាល័យកណ្តាលនៅទីក្រុងហុងកុង ហើយលោកបន្ថែមទៀតថា យើងនឹងធ្វើការអបអរសារទរខួប១០០ឆ្នាំ ក្នុងឆ្នាំ២០១៩។ លោកបានប្តេជ្ញាចិត្តចំពោះការមកដល់កម្ពុជារបស់ អេ អាយ អេ ដើម្បីជីវិតពិត នឹងផ្តល់ជូននូវសុវត្ថិភាពហិរញ្ញវត្ថុ និងភាពស្ងប់ចិត្ត ជូនប្រជាជនកម្ពុជា ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសផងដែរ។  លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ  អេ ខេមបូឌា ក៏បានថ្លែងអំណរគុណដល់ការជួយជ្រោមជ្រែងពីដៃគូរបស់ខ្លួន គឺធានាគារកម្ពុជាសាធារណៈ និងក្រុមហ៊ុន Smart Axiata សម្រាប់ការជឿទុកចិត្ត និងឆន្ទៈសហការយ៉ាងពិតប្រាកដ។ បន្ថែមពីនេះក៏មានការ ចុះហត្ថលេខារវាងធនាគារកម្ពុជាសាធារណៈ ក្នុងនាមជាភ្នាក់ងារណែនាំអតិថិជន និងក្រុមហ៊ុនធានារ៉ាប់រងជីវិត អេអាយអេ ខេមបូឌានៅជាន់ផ្ទាល់ដី នៃអាគារធនាគារកម្ពុជាសាធារណៈបន្ទាប់ពីធ្វើសន្និសិទកាសែត ក្នុងការិយាល័យ អេអាយអេ ជាន់ទី១២ នៃអាគារExchange Square។  អ្វីដែលពិសេសនោះ គឺក្នុងថ្ងៃទី០៦ឧសភានេះផងដែរ អេអាយអេ រៀបចំការប្រគុំតន្រ្តីមួយដែលហៅថា ដើម្បីអបអរការសម្ពោធជាផ្លូវការរបស់អេអាយអេ។ ក្រោមវត្តមានរបស់តារាល្បីៗជាច្រើនដូចជាលោកព្រាបសុវត្ថិ កញ្ញាពេជ្រ សោភា និងក្រុមក្មេងខ្មែរជាដើម។ ក្រៅពីនោះក៏មានការហាត់យោគៈជាមួយឌីជេ ណាណា និងការលេងហ្គេមផ្សេងៗផងដែរ។ កម្មវិធីនេះនឹងចាប់ផ្តើមចាប់ពីម៉ោង៤រសៀលនេះទៅ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                                     

Share

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ក្រសួងកំពុងត្រូវការជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌក្រសួងសុខាភិបាលចំនួន ៧១០នាក់ ដែលជាជំណឹងដ៏ល្អមួយសម្រាប់បេក្ខជន និងបេក្ខនារីដែលបានទន្ទឹងរង់ចាំឱកាសដ៏វិសេសវិសាលនេះ។ សម្រាប់លក្ខខណ្ឌផ្សេងៗ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមនៅលើសេចក្តីក្រដាសខាងលើ... កាលបរិច្ឆេទសំខាន់ៗ ៖ ផុតកំណត់ដាក់ពាក្យ ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង ៥ល្ងាច ថ្ងៃប្រឡង ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ២:៣០ រសៀល វិញ្ញាសាប្រឡង ៖ វិញ្ញាសាសរសេរតាមមុខជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅ ច្បាប់ បទបញ្ញត្តិនានា គោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខភិបាល (រយៈពេល២ម៉ោង) មណ្ឌលប្រឡង ៖ ក្រសួងនឹងធ្វើការបញ្ជាក់តាមក្រោយ លោកអ្នកអាចទាញយកវិញ្ញាសារបានតាមរយៈ វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន សម្រាប់ការចែករំលែកបទពិសោធន៍ពីអ្នកធ្លាប់បានប្រឡងជាប់ ក៏អាចអានតាមរយៈ ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ? ប្រភព ៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានរដ្ឋបាល-ហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

វេទិកាពិភាក្សាពាណិជ្ជកម្ម Cambodia Startup Journey ដែលបានរៀបចំជារៀងរាល់ខែដោយ ផាកកាហ្វេ  និងវិទ្យាស្ថានអភិវឌ្ឍការអប់រំ ត្រូវបានប្រារព្ធឡើងសារជាថ្មីកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៧  ថ្មីៗកន្លងទៅនេះ នៅភោជនីយដ្ឋានផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម។  ជាមួយវេទិកាពាណិជ្ជកម្មនៅក្នុងខែមេសានេះ កិច្ចពិភាក្សាត្រូវបានធ្វើឡើងក្រោមប្រធានបទឆ្លើយតប ទៅនឹងសំណួរ “តើត្រូវធ្វើដូចម្តេចដើម្បីរក្សាការរីកចម្រើនរបស់ក្រុមហ៊ុន?”ដោយមានការអញ្ជើញចូលរួម ផ្តល់យោបល់ និងពិភាក្សាដោយវាគ្មិនចំនួនពីររូបគឺ លោក យក់ ចំរើនរិទ្ធ អគ្គនាយកនៃក្រុមហ៊ុនធានា រ៉ាប់រង  FORTE និងលោក ជា សារិន អគ្គនាយកនៃក្រុមហ៊ុនចំប៉ី ស្ប៉ា (Champei Spa) ព្រមទាំង មានការសម្របសម្រួលផងដែរដោយលោក ឱ រតនា ប្រធានផ្នែកលក់ និងទីផ្សារនៃភោជនីយដ្ឋាន ផាកកាហ្វេ។ មិនខុសពីវេទិកាមុនៗ វេទិកានេះមានបង្ហាញនូវវត្តមាននៃដៃគូសហការ និងអ្នកចូលរួម ទូទៅសរុបជាង ៥០នាក់។ គួរបញ្ជាក់ថា វេទិកានេះត្រូវបានចែករំលែកយ៉ាងពិសេសដោយយោងទៅតាមបទពិសោធន៍ក្នុងអាជីវកម្ម ផ្ទាល់របស់វាគ្មិនទាំងពីររូប និងផ្តោតសំខាន់តែម្តងទៅលើ “បញ្ហា និងផលលំបាកនៃការរក្សាភាព រីកចម្រើនរបស់ក្រុមហ៊ុន ដំណោះស្រាយយោងទៅតាមបញ្ហាជាក់ស្តែង ក៏ដូចជាការបកស្រាយយ៉ាងច្បាស់ អំពីកត្តា ព្រមទាំងសំណួរជាច្រើនដែលទាក់ទងនឹងបញ្ហា និងយុទ្ធសាស្ត្រក្នុងការដោះស្រាយនីមួយៗ ផងដែរ”។   កម្មវិធីនេះអាចដំណើរការទៅបានក្រោមការឧបត្ថម្ភធំដោយធនាគារ RHB ក្រុមហ៊ុន Coca Cola និង ក្រុមហ៊ុនសន្តិសុខលីប្រា ព្រមទាំងសហការឧបត្ថម្ភដោយ Kofi ក្រុមហ៊ុនធានារ៉ាប់រង FORTE និង ក្រុមហ៊ុន ចំប៉ី ស្ប៉ា ក៏ដូចជាគាំទ្រពី CIC, YEAC និង JCI Cambodia ដោយមានដៃគូផ្សព្វផ្សាយ ដូចជា ហេលស៍ថាមខប Impact, F&B Pub, Stuff កាសែតឡារ៉ែន សប្បាយ និងKhmerTimes។  ដោយ Park Café នឹងរៀបចំវេទិកាពិភាក្សាពាណិជ្ជកម្មដូចនេះជារៀងរាល់ខែ ដូច្នេះសម្រាប់លោកអ្នក ដែលមានបំណងអញ្ជើញចូលរួមក្នុងសិក្ខាសាលាបន្ទាប់ទៀត សូមធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 012 232 823 ឬក៏ 077 676 423 ក្នុងការកក់សំបុត្រចូលរួម។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែក ណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលង គ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជារៀងរាល់ឆ្នាំ នាខែឧសភា ទិវាប្រឆាំងជំងឺហឺត តែងតែប្រារព្ធធ្វើនៅតាមបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ។ ការប្រារព្ធទិវានេះក៏ជាការរួមចំណែកដ៏សំខាន់ក្នុងការផ្តល់ចំណេះដឹងអំពីជំងឺហឺត កាត់បន្ថយអត្រាស្លាប់ដោយជំងឺហឺត និងរួមចំណែកឲ្យអ្នកជំងឺហឺតអាចរស់នៅបានធម្មតាដូចអ្នកដែលគ្មានជំងឺហឺតដែរ។  ដោយឡែក នាព្រឹកថ្ងៃទី ៣ខែឧសភា ឆ្នាំ ២០១៧ នៅឯមន្ទីរពេទ្យព្រះកុសុមៈ ទិវាប្រឆាំងជំងឺហឺត ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាង ក្រុមហ៊ុន ជី អេស ខេ (GSK) និងសមាគមគ្រូពេទ្យសួតកម្ពុជាក្រោមប្រធានបទ «អ្នកអាចគ្រប់គ្រងជំងឺហឺតរបស់អ្នកបាន»។  លោកវេជ្ជបណ្ឌិត ម៉ក់ ប៊ុនឡុង អ្នកគ្រប់គ្រងកិច្ចការវេជ្ជសាស្រ្ត ផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ក្រុមហ៊ុន ជីអេសខេ (GSK) កម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន បានអញ្ជើញវាគ្មិនដែលមានបទពិសោធន៍ខ្ពស់ មកធ្វើបទបង្ហាញស្តីអំពីជំងឺហឺតដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជនកម្ពុជាឲ្យកាន់តែច្បាស់អំពីជំងឺហឺត ការគ្រប់គ្រង និងផលវិបាករបស់ជំងឺហឺត។  លោកសាស្រ្តចារ្យ វ៉ាន់ មិច ដែលជាវាគ្មិននៅក្នុងកម្មវិធីមានប្រសាសន៍ថា យោងតាមរបាយការណ៍ចុងក្រោយចេញពេលថ្មីៗក្នុងឆ្នាំ ២០១៧ របស់ស្ថាប័នជំងឺហឺតពិភពលោក GINA បានបង្ហាញថា មានប្រមាណជា ១៨% នៃប្រជាជាតិនៅទូទាំងពិភពលោកបាន និងកំពុងរងជំងឺហឺត។ ស្ថាប័នជំងឺហឺតពិភពលោក បានកំណត់និយមន័យជំងឺហឺតថា «ជំងឺហឺតជាជំងឺផ្លូវដង្ហើមដែលមានពីកំណើតមានលក្ខណៈរ៉ាំរៃ ដែលស្តែងឲ្យឃើញតាមរយៈអាការៈដង្ហក់ ដកដង្ហើមបានខ្លីៗ ណែនទ្រូង និងក្អក ពិបាកដកដង្ហើម»។ លោកសាស្រ្តាចារ្យ នី ចន្ទី ដែលជាវាគ្មិននៅក្នុងកម្មវិធីមានប្រសាសន៍ថា ហឺតមិនមែនជាជំងឺឆ្លងនោះទេ ដូច្នេះសូមកុំមានការរើសអើងចំពោះអ្នកកើតជំងឺហឺត។ ចំពោះកត្តាដែលបណ្តាលឲ្យជំងឺហឺតមានរោគសញ្ញាធ្ងន់ធ្ងររួមមាន ការស្ថិតនៅក្នុងបរិស្ថានដែលមានរោមសត្វ ផ្សែងបារី សត្វល្អិត លម្អងផ្កា ការហាត់ប្រាណ និងបរិស្ថានដែលមានបាក់តេរីបង្កដោយវីរុសច្រើន។ ចំពោះរោគសញ្ញាធ្ងន់ធ្ងរបន្ទាប់ពីប្រើថ្នាំហឺតសង្គ្រោះបន្ទាន់មិនអាចជួយបានទៀត ក្អកពិបាកដកដង្ហើមឮងឺតៗ ឬណែនទ្រូង និយាយដាច់ៗ ពិបាកញ៉ាំឬពិបាកគេង ដោយសារដកដង្ហើមបានខ្លីៗ ចង្វាក់ដង្ហើមញាប់ ហើយមានអារម្មណ៍ថាមិនអាចដកដង្ហើមបានស្រួល។ រោគសញ្ញាទាំងនេះបើកាលណាកើតឡើងច្រើនថ្ងៃ ហើយធ្ងន់ធ្ងរបន្តិចម្តងៗ សូមកុំបង្អង់យូរ គឺត្រូវជួបគ្រូពេទ្យទទួលការព្យាបាលជាបន្ទាន់។  តើអ្នកជំងឺហឺតត្រូវធ្វើដូចម្តេចដើម្បីអាចរស់បានក្នុងជីវិតដូចធម្មតា?  លោកវេជ្ជបណ្ឌិត លាន គឹមស្រេង ដែលជាវាគ្មិននៅក្នុងកម្មវិធីនេះក៏មានប្រសាសន៍ផងដែរថា ជំងឺហឺតអាចព្យាបាលបាន ហើយអ្នកជំងឺហឺតអាចរស់នៅបានដូចធម្មតាដោយត្រូវចៀសវាងឲ្យបានពីកត្តាបង្កណាមួយខាងលើ និងត្រូវប្រើថ្នាំហឺតតាមការណែនាំរបស់គ្រូពេទ្យបានត្រឹមត្រូវ។  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

តាមប្រភពព័ត៌មានរបស់ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានប្រកាសឲ្យនិស្សិត​គ្រប់ជំនាញដែលប្រលងជាប់ដោយជោគជ័យមកដកសញ្ញាប័ត្រ និងចុះឈ្មោះត្រៀមចូលរួមកម្មវិធីទទួលសញ្ញាប័ត្រក្នុងពេលឆាប់ៗនេះ។    ព័ត៌មានលំអិតពីកាលបរិច្ឆេទក្នុងកាលមកទទួលយកសញ្ញាប័ត្រដែលបានធ្វើហើយ និងបញ្ពីរាយនាមដែលត្រូវមកទទួលតាម គេហទំព័ររបស់សាលាផ្ទាល់ៈ UHS © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                               

Share
Top