Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

Singapore, 27 April 2017 – Vitafoods Asia, the only event dedicated to the nutraceutical, functional food and beverages, and dietary supplement industries in Asia, announces that its next edition now in Asia’s leading food and nutrition hub – Singapore – is expected to be twice as large as before. From 5 – 6 September, the 2017 event will take place in Singapore for the first time in the Sands Expo and Convention Centre at Marina Bay Sands, and will present more of the best innovations that the industry has to offer.   New City, New Opportunities The Singapore government’s efforts to grow its integrative research capabilities for food sciences, biomedical sciences, chemistry, and engineering industries in recent years have attracted investments from numerous multi-national corporations and international companies from the food industry to the island nation. The industry’s call to product innovation is keenly felt in Singapore, with top food companies – BASF, CP Kelco, DSM, Fuji, Ingredion, and Nestlé – having chosen to set up their R&D centres and regional offices in the Southeast Asian city.   Vitafoods Asia’s strategic move to Singapore further strengthens the event’s appeal, both worldwide and within the Asia Pacific region. As a well-connected global city, Singapore is accessible to 4 billion people within a 7-hour flight radius[1]. The organisers of the event expect to draw in new visitors from more parts of the world with this change in venue, catering to attendees that were unable to participate in previous editions.   The industry has responded positively to the move, and the event has attracted the participation of a strong portfolio of major manufacturers and service providers to date, including analyze & realize, AstaReal, Catalent, Gelita, Graminex, Ingredia, KSM, Lesaffre, Sabinsa, Troikaa, and Vidya Herbs.   Chris Lee, Managing Director at Informa Exhibitions’ Global Health & Nutrition Network, Europe, said, “In the last few years, Singapore has become a prominent destination of innovation for the food industry, and moving Vitafoods Asia there puts us at the heart of these activities. We’re excited that the event is garnering more interest from the nutraceutical industry this year, and attendees can expect to see a greater variety of quality ingredients, raw materials, finished products, and services from some of the best companies in the industry. The team is encouraged by the response so far, and we’re committed to delivering a better event than ever before.” Now into its seventh edition, Vitafoods Asia has developed a firm following within the nutraceutical industry. This year’s event will again cover four key sectors of the nutraceutical industry – Ingredients & Raw Materials, Contract Manufacturing & Private Label, Services & Equipment, and Branded Finished Products – offering the industry more focused and targeted content across all segments. Designed to facilitate business interactions, these sectors reflect the diverse nature of the nutraceutical industry and the classification helps visitors to identify exhibitors of interest with greater ease.   Attendees can look forward to viewing product and service offerings presented by a record number of more than 200 exhibitors from all over the world, as well as the most ever number of International Pavilions this year. Visitors looking to source from specific countries can narrow their search by zooming in on the 10 pavilions – Australia, Canada, France, Germany, Hong Kong, Japan, Malaysia, Singapore, Taiwan, and USA.   Apart from gaining access to the latest innovations as well as networking opportunities, visitors can expect to learn about the latest industry trends and acquire new knowledge from experts at Vitafoods Asia through various attractions, such as the Vitafoods Asia Conference, Global Market Theatre, Inspiration Showcase, and Tasting Bar.   Lee concluded, “The relocation may be a significant change, but what will remain is the event’s reputation as a quality platform with ample sourcing, networking, and education opportunities, all which the industry has come to expect and appreciate. We look forward to meeting the industry’s best in Singapore this September.”   For more information on Vitafoods Asia, visit www.vitafoodsasia.com. Connect with Vitafoods Asia on: Facebook : https://www.facebook.com/vitafoodsasia LinkedIn : https://www.linkedin.com/grp/home?gid=7431442 Twitter  : https://twitter.com/vitafoodsasia About Vitafoods Asia Vitafoods Asia is part of Informa Exhibitions’ Global Health & Nutrition Network (GHNN), which brings together a portfolio of events, digital media and publishing for marketers, manufacturers and formulators of nutrition and dietary supplements, healthy foods/beverages and personal care products. GHNN’s events include Vitafoods Europe, Vitafoods Asia, SupplySide West and SupplySide East.   Natural Products INSIDER is the global media brand covering healthy ingredients and finished applications. Vitafoods Insights offers online content and a series of topic-specific digital magazines that bring highlights of the Vitafoods events to a global audience. SupplySide West & Vitafoods Global Storefronts offers a new online environment where ingredient buyers and product developers can find and connect with the suppliers and solutions they need, all year long.   For more information, visit www.informaglobalhealth.com.   Informa’s Global Exhibitions Division organises transaction-oriented exhibitions and trade shows, which provide buyers and sellers across different industries and communities with a powerful platform to meet face-to-face, build relationships and conduct business. Informa has a portfolio of more than 150 exhibitions, serving a number of core verticals, including Health & Nutrition, Beauty, Property & Construction and Pop Culture. [1] Singapore Exhibition & Convention Bureau, Overview of Singapore, Extracted 23 Mar 2017.  

Share

កម្មវិធី Vitafoods Asia ក្នុងឆ្នាំ 2017 បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការជោគជ័យជាលើកដំបូងរបស់ខ្លួនក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីដំណើរការរយៈពេលជាង៦ឆ្នាំក្នុងទីក្រុងហុងកុង ដែលជាព្រឹត្តិការណ៍លើកទី៧...   ប្រទេសសិង្ហបុរី  ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧-កម្មវិធីVitafoods Asia ជាកម្មវិធីតែមួយគត់ដែលផ្តោតទៅលើឧស្សាហកម្ម ផលិតអាហារូបត្ថម្ភ អាហារ និងភេសជ្ជៈដែលមានតួនាទីជួយដល់អ្នកជំងឺ និងអាហារបំប៉ននានា ក្នុងទ្វីបអាស៊ី បានប្រកាសថាកម្មវិធីលើកក្រោយរបស់ខ្លួននឹងត្រូវប្រារព្ធធ្វើនៅប្រទេសសិង្ហបុរី  ដែលរំពឹងថានឹងធំជាងមុន២ដង។ កម្មវិធីនេះនឹងប្រារព្ធធ្វើនៅថ្ងៃទី៥ និងទី៦ខែកញ្ញាខាងមុននេះជាលើកដំបូងនៅលើទឹកដីសិង្ហបុរី  ក្នុងSands Expo and Convention Centre at Marina Bay Sands។    ទីក្រុងថ្មី ឱកាសថ្មី  រាជរដ្ឋាភិបាលប្រទេសសិង្ហបុរីខិតខំប្រឹងប្រែង ដើម្បីឲ្យមានការលូតលាស់សមត្ថភាពស្រាវជ្រាវទៅលើឧស្សាហកម្ម វិទ្យាសាស្រ្តចំណីអាហារ វិទ្យាសាស្រ្តជីវឱសថ គីមីវិទ្យា និងវិស្វកម្ម ក្នុងពេលថ្មីៗនេះ ដើម្បីទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ។ ឧស្សាហកម្មដែលមានការប្រមូលផ្តុំនូវផលិតផល ច្នៃប្រឌិត ក្នុងប្រទេសសិង្ហបុរី ដែលសុទ្ធតែជាក្រុមហ៊ុនអាហារដែលធំជាងគេរួមមាន BASF, CP Kelco, DSM, Fuji, Ingredion, and Nestlé ដែលត្រូវបានជ្រើសរើស ដើម្បីរៀបចំមជ្ឈមណ្ឌល R&D និងមានការិយាល័យក្នុងទីក្រុងនៃតំបន់អាស៊ីអាគ្នេយ៍។   លោកChris Lee ដែលជានាយកគ្រប់គ្រង នៃInforma Exhibitions’ Global Health & Nutrition Network នៃសហភាពអឺរ៉ុប បានមានប្រសាសន៍ថា កាលពី២-៣ឆ្នាំមុន សិង្ហបុរីបានក្លាយជាទិសដៅធំបំផុតសម្រាប់ការបង្កើតថ្មីនៃឧស្សាហកម្មអាហារ និងបានជម្រុញឲ្យVitafoods Asia ក្លាយជាកម្មវិធីមួយដែលមិនអាចបំភ្លេច។ កម្មវិធីក្នុងឆ្នាំនេះរឹតតែការចាប់អារម្មណ៍ខ្លាំងពីសំណាក់ឧស្សាហកម្មផលិតអាហារូបត្ថម្ភនានា ហើយអ្នកចូលរួមទាំងឡាយនឹងអាចឃើញពីភាពអស្ចារ្យគ្រឿងផ្សំ វត្ថុធាតុដើម ផលិតផលសម្រេច និងសេវាកម្ម ដែលមានគុណភាពល្អពីសំណាក់ក្រុមហ៊ុនល្បីៗជាច្រើន។ ក្រុមការងារត្រូវបានលើកទឹកចិត្តឲ្យមានការចូលរួមឲ្យមានច្រើន  ហើយពួកយើងនឹងនាំមកជូនលោកអ្នកនូវកម្មវិធីដែលកាន់តែប្រសើរជាងមុន។  ពេលនេះឈានមកដល់កម្មវិធីលើកទី៧ហើយ ដែល Vitafoods Asia នឹងនាំមកជូននូវវិស័យធំៗចំនួន៤គឺ គ្រឿងផ្សំ និងវត្ថុធាតុដើម (Ingredients & Raw Materials) កិច្ចសន្យា ការផលិត និងស្លាកសញ្ញាឯកជន(Contract & Private Label) សេវាកម្ម និងសម្ភារៈ(Services & Equipment) និងម៉ាកផលិតផលសម្រេច(Branded Finished Products) អ្នកចូលរួមអាចមើលការតាំងពិពណ៌ណ៍ពីផលិតផល និងសេវាកម្មដែលមានក្រុមហ៊ុនចូលរួមជាង២០០ជុំវិញពិភពលោក។ អ្នកទស្សនាភាគច្រើនសម្លឹងរកប្រទេសធំៗ១០ ដូចជា៖ អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ ហុងកុង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់និងសហរដ្ឋអាមេរិកជាដើម។  ក្រៅពីពង្រីកចំណេះដោយផ្សារភ្ជាប់ទៅនឹងការរកឃើញថ្មីៗ ជាពិសេសឱកាសនៃការភ្ជាប់ទំនាក់ទំនង អ្នកចូលរួមក៏អាចរៀនពីTrends និងចំណេះដឹងថ្មីៗពីអ្នកជំនាញតាមរយៈកម្មវិធីVitafoods Asia និងសន្និបាទផ្សេងៗទៀតដូចជា Global Market Theatre, Inspiration Showcase និងTasting Bar។ អំពី Vitafoods Asia Vitafoods Asia គឺជាផ្នែកមួយនៃInforma Exhibitions’ Global Health & Nutrition Network (GHNN) ដែលនាំមកជូននូវបណ្តុំព្រឹត្តការណ៍ ប្រព័ន្ធផ្សព្វផ្សាយតាមបែបឌីជីថល និងការបោះពុម្ពផ្សាយសម្រាប់ទីផ្សារ ក្រុមហ៊ុនផលិត និងការបង្កើតរូបមន្តនៃការអាហារូបត្ថម្ភ និងអាហារបំប៉ន អាហារ ឬភេសជ្ជៈសុខភាព និងផលិតផលថែរក្សាសុខភាពផ្សេងៗទៀត។  សម្រាប់ព័ត៌មានបន្ថែមអំពី Vitafoods Asia, សូមចូលទៅកាន់ www.vitafoodsasia.com. ភ្ជាប់ទំនាក់ទំនងជាមួយ with Vitafoods Asia តាមរយៈ Facebook: https://www.facebook.com/vitafoodsasia LinkedIn: https://www.linkedin.com/grp/home?gid=7431442 Twitter: https://twitter.com/vitafoodsasia © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

ជាធម្មតា កុមារតែងនឹងទទួលបានការចាក់ថ្នាំបង្ការដែលធ្វើឡើងស្របទៅនឹងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការដល់កុមារ ដោយក្នុងនោះ រួមមានវ៉ាក់សាំង៧មុខតំណាងដោយអក្សរកាត់ដូចជា BCG, HBV, OPV, DTP-Hib, PCV, MRនិង JE។ ប៉ុន្តែ តើលោកអ្នកដឹងទេថាវ៉ាក់សាំងទាំងនេះផលិតពីអ្វី? ហើយត្រូវប្រើប្រាស់យ៉ាងដូចម្ដេច? និងមានអត្ថប្រយោជន៍អ្វីខ្លះ?ដូចនេះ ដើម្បីយល់ដឹងកាន់តែស៊ីជម្រៅទៅលើប្រភេទវ៉ាក់សាំងនីមួយៗ សូមលោកអ្នកធ្វើការតាមដាននៅក្នុងអត្ថបទខាងក្រោមនេះ… 1.  វ៉ាក់សាំងបង្ការជំងឺរបេង (BCG Vaccine) វ៉ាក់សាំងបង្ការជំងឺរបេងដែលមានពាក្យកាត់ថា“BCG” ត្រូវបានឲ្យទៅទារកនៅថ្ងៃដំបូងបន្ទាប់ពីកើត ក្នុងគោលបំណងបង្ការការចម្លងនៃមេរោគMycobacterium tuberculosis (TB) ទៅលើទារកដែលទើបនឹងកើត។ វ៉ាក់សាំងនេះ មានផ្ទុកនូវបាក់តេរីដែលមានជីវិត តែមានភាពទន់ខ្សោយ (attenuated)ដែលចូលទៅភ្ញោចប្រព័ន្ធការពារឲ្យផលិតអង់ទីក័រ និងមិនបង្កទៅជាជំងឺទៅលើកុមារដែលមានសុខភាពល្អនោះទេ។ ប្រភេទបាក់តេរីដែលប្រើប្រាស់ក្នុងការផលិតវ៉ាក់សាំងនេះមានឈ្មោះថា Mycobacterium bovis  ដែលជាប្រភេទបាក់តេរីបង្កជាជំងឺរបេងទៅលើតែសត្វប៉ុណ្ណោះ។ ចំពោះផលរំខាន គឺច្រើនឃើញមានជាការឡើងរឹង និងអាចមានពងទឹកនៅជុំវិញបរិ-វេណដែលចាក់ថ្នាំបង្ការ។ 2.   វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទB (HBV) វ៉ាក់សាំងនេះត្រូវបានដាក់ឲ្យប្រើប្រាស់ ដើម្បីការពារប្រឆាំងទៅនឹងវីរុសរលាកថ្លើមប្រភេទB ដែលជាមូលហេតុចម្បងនៃជំងឺរលាកថ្លើម និងអាចវិវឌ្ឍទៅជាជំងឺមហារីកឬជំងឺក្រិនថ្លើមជាដើម។ វ៉ាក់សាំងនេះមានផ្ទុកនូវប្រូតេអុីនមួយប្រភេទ ដែលស្ថិតនៅផ្ទៃខាងលើនៃវីរុសរលាកថ្លើមប្រភេទB ឬហៅថា“HBsAg” ដែលផលិតឡើងតាមវិធីសាស្រ្ដ Recombinant DNA Technology ដោយធ្វើការចាក់បញ្ចូលនូវDNAរបស់វីរុសចូលទៅក្នុងកោសិកាមេរោគដទៃទៀត ដែលការធ្វើបែបនេះនាំឲ្យវីរុសបាត់បង់នូវឥទ្ធិពលដែលអាចបង្កទៅជាជំងឺ។ យើងក៏អាចឃើញមានផលរំខានតិចតួច បន្ទាប់ពីកុមារចាក់វ៉ាក់សាំងនេះរួចដោយឃើញមានការឡើងក្រហម និងឈឺនូវត្រង់កន្លែងដែលចាក់ផងដែរ។ 3.  វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង (OPV) OPV គឺជាវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដែលមានទម្រង់ជាថ្នាំបន្តក់តាមមាត់ ហើយវាជាប្រភេទវ៉ាក់សាំងដែលមានផ្ទុកនូវមេរោគមានជីវិត (alive vaccine) តែពុំមានលទ្ធភាពបង្កជាជំងឺឡើយ។ វ៉ាក់សាំងនេះក៏ត្រូវបានហាមប្រាមមិនឲ្យប្រើប្រាស់ទៅលើអ្នកជំងឺដែលមានប្រព័ន្ធការពារចុះខ្សោយ ដោយត្រូវប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដែលមានទម្រង់ជាថ្នាំចាក់(IPV)ជំនួសវិញ ព្រោះថាវ៉ាក់សាំងដែលមានទម្រង់ ជាថ្នាំចាក់ត្រូវបានផលិតឡើងដោយមេរោគដែលត្រូវបានបង្អាក់សកម្មភាព (inactivated vaccine) រួចទៅហើយ។ 4.  វ៉ាក់សាំងDTP-Hib DTP-Hib ជាប្រភេទវ៉ាក់សាំងដែលរួមបញ្ចូលគ្នា ដែលអក្សរកាត់ទាំងនោះសំដៅទៅលើ៖ •  Diphtheria (ជំងឺខាន់ស្លាក់) •  Tetanus (ជំងឺតេតាណុស) •  Pertussis (ជំងឺក្អកមាន់) •  Hemophilus influenza B វ៉ាក់សាំងទាំងបួនប្រភេទនេះត្រូវបានផលិតឡើងក្រោមវិធីសាស្រ្តតែមួយដោយធ្វើការដកយកនូវប្រូតេអុីន ឬសារជាតិពុល(Toxin)របស់បាក់តេរី រួចបង្អាក់សកម្មភាពរបស់វាដោយសារធាតុគីមី ដែលត្រូវបានគេហៅថា “Toxoid”។Toxoid អាចធ្វើឲ្យរាងកាយមនុស្សផលិតប្រព័ន្ធការពារប្រឆាំងនឹងមេរោគតែមិនអាចបង្កជាជំងឺនោះទេ ហើយជាទូទៅបន្ទាប់ពីចាក់វ៉ាក់សាំងនេះរួចក្មេងអាចមានអាការៈក្ដៅខ្លួនកម្រិតស្រាល ដែលវាមិនបង្កទៅជាគ្រោះថ្នាក់ទេ។ 5.  វ៉ាក់សាំងបង្ការជំងឺរលាកសួត (PCV) PCV គឺជាវ៉ាក់សាំងដែលផលិតឡើងដោយការសំយោគនៃស្ករ (Polysaccharides) ដែលបានមកពីផ្ទៃខាងលើនៃបាក់តេរី PneumoccocalPneumonia រួមជាមួយនឹងប្រូតេអុីន (nontoxic protein) ដែលបានមកពីបាក់តេរីដទៃទៀត ដើម្បីជម្រុញនូវការផលិតប្រព័ន្ធការពារប្រឆាំងទៅនឹងមេរោគ Pneumoccocus ដែលបង្កទៅជាជំងឺរលាកសួត។ យើងអាចឃើញមានផលរំខានដូចជា ការឡើងក្រហម ឈឺ ហើម ឬរមាស់តិចតួច រួចវានឹងបាត់ទៅវិញនៅ២ទៅ៣ថ្ងៃបន្ទាប់។ 6.  វ៉ាក់សាំងបង្ការជំងឺកញ្រ្ជឹល និងស្អូច (MR Vaccine) MR ជាវ៉ាក់សាំងពីរដែលរួមបញ្ចូលគ្នាដោយប្រើប្រាស់ក្នុងការបង្ការជំងឺកញ្រ្ជឹល (Measles) និងជំងឺស្អូច (Rubella) ។ វាមានផ្ទុកនូវវីរុសស្អូច និងកញ្រ្ជឹលដែលមានភាពទន់ខ្សោយមិនអាចបង្កជាជំងឺបាន តែវាអាចចូលទៅភ្ញោចប្រព័ន្ធការពារមនុស្សឲ្យផលិតអង់ទីក័រ។ ដោយសារតែវ៉ាក់សាំងនេះជាប្រភេទវ៉ាក់សាំង ដែលមានផ្ទុកនូវវីរុសមានជីវិតដូច្នេះវាត្រូវបានហាមឃាត់ មិនឲ្យប្រើប្រាស់ទៅលើអ្នកជំងឺដែលមានប្រព័ន្ធការពារចុះខ្សោយនោះទេ។ 7.  វ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរ (JE Vaccine) វ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរ JE ត្រូវបានណែនាំឲ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៣០មកម្ល៉េះ ដើម្បីប្រឆាំងការចម្លងនៃវីរុស Japanese encephalitis ដែលបង្កទៅជាជំងឺរលាកស្រោមខួរយ៉ាងធ្ងន់ធ្ងរ។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយមានផ្ទុកនូវវីរុសដែលមានជីវិត (alive vaccine) និងអនុញ្ញាតឲ្យប្រើប្រាស់ទៅលើក្មេងដែលមានអាយុយ៉ាងតិចពីរខែ។ វ៉ាក់សាំងនេះក៏ពុំមានភាពខុសគ្នាជាមួយនឹងវ៉ាក់សាំងផ្សេងទៀតដែរ ដោយវាអាចនឹងបង្កជាផលរំខានតិចតួចដូចជាក្ដៅខ្លួន ឈឺសាច់ដុំ ឬឈឺក្បាលជាដើម។ចំពោះការប្រើប្រាស់វ៉ាក់សាំងទាំង៧មុខនេះ គឺត្រូវគោរពតាមប្រតិទិនកម្មវិធីជាតិសម្រាប់ផ្ដល់ថ្នាំបង្ការដល់កុមារដែលមាននៅក្នុងតារាងខាងក្រោមនេះ… © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ                              

Share

មានមនុស្សមិនតិចទេ ដែលបានប្រើប្រាស់ថ្នាំរវើរវាយ(psychedelic drugs) នឹងប្រាប់អ្នកពីឥទ្ធិពលដែលសារធាតុនោះ អាចជួយបង្កើននូវស្មារតីយល់ដឹង (consciousness) របស់ពួកគេ។ អ្នកប្រហែលស្តាប់ទៅដូចជាចម្លែក ប៉ុន្តែវាជាការពិតមួយដែលអ្នកមិនធ្លាប់បានដឹង នេះបើយោងទៅតាមការពិសោធន៍របស់អ្នកវិទ្យាសាស្រ្ត។ អ្វីជាស្មារតីយល់ដឹង (consciousness) របស់អ្នក? ស្មារតី (consciousness) ប្រៀបបានជារឿងសម្ងាត់.....ដែលអ្នកវិទ្យាសាស្រ្តខាងសរសៃប្រសាទ នៅមិនទាន់យល់ច្បាស់ និងឲ្យនិយមន័យដែលសាកសមទៅនឹងពាក្យ ស្មារតីនោះនៅឡើយ ចំណែកភាពស្រពេចស្រពិលនៅតែមានក្នុងការបែកចែកឲ្យច្បាស់នូវថាអ្វីជា ការមានស្មារតី និងការគ្មាន។ ស្មារតីយល់ដឹង ពុំមានតួនាទីច្បាស់លាស់នៅក្នុងខួរក្បាលរបស់អ្នក តែវាត្រូវបានគេសម្គាល់យ៉ាងជាក់លាក់ថាកំពុងមានវត្តមាននៅទីនោះ ទោះបីជាមិនអាចធ្វើការវាស់វែងបាន។ នៅក្នុងការចុះផ្សាយមួយ អ្នកវិទ្យាសាស្រ្តខាងផ្នែកសរសៃប្រសាទបានសន្និដ្ឋានថា “ស្មារតីយល់ដឹងបានបាត់បង់រៀងរាល់ពេលយប់ នៅពេលដែលអ្នកគេងយ៉ាងស្កប់ស្កល់ ដែលមិនមានសូម្បីតែសុបិន្ត”។ មនុស្សភាគច្រើន យល់ថាពួកគេពោរពេញដោយស្មារតីយល់ដឹង នៅពេលដែលពួកគេស្ថិតក្នុងសភាពដឹងខ្លួន ហើយវានឹងបាត់បង់បន្តិចម្តងៗនៅដំណាក់កាលនៃដំណេក និងនៅពេលស្ថិតក្រោមឥទ្ធិពលនៃថ្នាំសន្លប់ដែលវានឹងទៅបន្ថយនូវមុខងាររបស់ខួរក្បាល។ តាមការស្រាវជ្រាវបានរកឃើញនូវ រូបរាងដែលអាចវាស់វែងបាន ពីសកម្មភាពរបស់ខួរក្បាល ដោយហេតុថា កំឡុងពេលមានស្មារតីយល់ដឹង ខួរក្បាលនឹងបញ្ចេញនូវរូបរាងដែលស៊ាំញ៉ាំ និងពិបាកប៉ាន់ស្មានបាន ដែលវាជាសកម្មភាពបែបអគ្គិសនី (electrical activity) ហើយវាត្រូវបានវាស់វែងតាមរយៈវិធីសាស្រ្តម៉្យាងហៅថា megnetoencephalography (MEG)។ ថ្នាំរវើរវាយ បង្កើនស្មារតីដូចម្តេច? អ្នកសិក្សាស្រាវជ្រាវបាន ប្រើប្រាស់ថ្នាំពពួក LSD Ketamine និង Psilocybin ទៅលើអ្នកចូលរួមក្នុងការពិសោធន៍ រួចធ្វើការវាស់នូវសកម្មភាពរបស់ខួរក្បាលដោយប្រើប្រាស់ម៉ាស៊ីន megnetoencephalography (MEG)។ សកម្មភាពរបស់ពពួកថ្នាំរវើរវាយ (psychedelic drugs) ផ្អែកតាមការពីសោធន៍កន្លងមក វាមានឥទ្ធិពលធ្វើឲ្យអ្នកប្រើប្រាស់អាចកំណត់បានរូបភាពបានកាន់តែច្បាស់ មានអារម្មណ៍រួមបញ្ចូលនឹងបរិយាកាសជុំវិញខ្លួន និងអារម្មណ៍ជាច្រើនផ្សេងទៀត។ កំឡុងពេលដែលអ្នកចូលរួមទាំងអស់កំពុងតែមានអារម្មណ៍ដូចខាងលើ ម៉ាស៊ីន MEG អាចចាប់បាននូវសកម្មភាពរបស់ខួរក្បាលដែលមានភាពស្មុគស្មាញ ជាពិសេសនៅត្រង់ តំបន់នៃការយល់ឃើញ របស់ខួរក្បាល។ ថ្នាំរវើរវាយទាំងបី ត្រូវបានសម្គាល់ថាវាបានបង្កើននូវសញ្ញាយ៉ាងសម្បូរបែបនៅក្នុងខួរក្បាល។ ការរុករកឃើញនេះ ជាស្ពានមួយក្នុងការកំណត់ឲ្យបានច្បាស់ពី ធម្មជាតិនៃស្មារតីយល់ដឹង ក៏ដូចជាអាចជួយឲ្យអ្នកស្រាវជ្រាវទាំងអស់អាចបន្តសិក្សាពីប្រសិទ្ធភាពរបស់ពពួកថ្នាំ រវើរវាយ (psychedelics) សម្រាប់សុខភាពទៅថ្ងៃអនាគត។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

លោកស្រីទន្តបណ្ឌិត អេង លីគង់ ដែលជាលោកស្រីនាយិកានៃមន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ លោកស្រីក៏បានដាក់ពាក្យប្រលងចូលរៀនផ្នែកសុខាភិបាល ប៉ុន្តែគួរឲ្យស្តាយ លទ្ធផលដែលទទួលបានមិនគាប់ប្រសើរ។ យ៉ាងណាមិញ ជាមួយនឹងពិន្ទុខ្ពស់ក្នុងចំណោមសិស្សជាច្រើននាក់ លោកស្រីក៏ត្រូវបានសាលាជ្រើសរើសឲ្យចូលរៀនផ្នែកទន្តសាស្រ្តតែម្តង។ តាមការពិតទៅ​ ក្នុងខណៈនោះ លោកស្រីបានចូលរៀនផ្នែកនេះដោយសារតែមិនមានជម្រើសប៉ុន្តែលោកស្រីវេជ្ជបណ្ឌិតក៏មានចក្ខុវិស័យមួយថាមុខរបរផ្នែកសុខភាពមាត់ធ្មេញនេះអាចនឹងមានទីផ្សារទូលាយទៅថ្ងៃអនាគត  លុះក្រោយពេលបញ្ចប់ការសិក្សា  ក៏ពិតដូចនឹងអ្វីដែលបានរំពឹងទុកមែន។  គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ១៩៩៣ លោកស្រីបានបញ្ចប់ពេទ្យមធ្យម ហើយក៏បានបើកនូវគ្លីនិកធ្មេញឯកជនខ្នាតតូចមួយដោយមានជំនួយការតែម្នាក់គត់។  ហើយដោយសារតែការបំពេញការងារដោយយកចិត្តទុកដាក់ និងផ្ចិតផ្ចង់នោះ គ្លីនិករបស់លោកស្រីក៏ទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើនរូបជាហូរហែ។ បន្ទាប់មក ក្នុងអំឡុងឆ្នាំ១៩៩៨ដល់ឆ្នាំ២០០២ លោកស្រីក៏បន្តរៀនថ្នាក់បណ្ឌិត ហើយក្រោយមករហូតដល់ឆ្នាំ២០០៥​ ក៏បានបញ្ចប់ថ្នាក់ក្រោយឧត្តមសិក្សា ជាមួយនឹងជំនាញនៃផ្នែកទន្តសាស្រ្តជាហូរហែរ​ ដោយព្យាយាមធ្វើការបណ្តើរ​និងរៀនបណ្តើរ។  ដោយសារតែចំនួនអតិថិជនកាន់តែច្រើន លោកស្រីក៏មានបំណងពង្រីកនូវគ្លីនិករបស់ខ្លួន ដើម្បីបំពេញតម្រូវការជូនដល់អតិថិជនឲ្យបានទាន់ពេលវេលា និងពេញចិត្ត។ មន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ ចាប់បើកដំណើរការតាំងពីឆ្នាំ២០០៣មកម្ល៉េះ ដោយចាប់ផ្តើមជាមួយនឹងទន្តបណ្ឌិតចំនួន៤រូប តែសព្វថ្ងៃនេះមានចំនួនកើនដល់ទៅ១០រូប រួមជាមួយនឹងបុគ្គលិកបម្រើសេវាកម្មដល់ទៅជាង២០នាក់ទៀត។ អ្វីដែលរឹតតែពិសេសទៀតនោះ ដើម្បីឲ្យការងារដំណើរការបានល្អ ម៉ាស្ទ័រឃែរ ក៏មានមន្ទីរពិសោធន៍ផ្ទាល់ខ្លួនដែលជាកន្លែងសម្រាប់ផលិតគ្រាប់ធ្មេញ  ដែលមានឈ្មោះថា Precision Care Dental Laboratoryដើម្បីបំពេញសេវាកម្មឲ្យបានទាន់ពេលវេលា និងប្រកបដោយគុណភាពខ្ពស់ជូនដល់អ្នកជំងឺ។ ម៉ាស្ទ័រឃែរ ​មិនត្រឹមតែផ្គត់ផ្គង់ដល់គ្លីនិករបស់ខ្លួននោះទេ ក៏មានការទទួលធ្វើគ្រាប់ធ្មេញពីគ្លីនិកដទៃផងដែរ ដែលនេះក៏អាចកាត់បន្ថយទម្លាប់ចាស់ក្នុងការបញ្ជូនពុម្ពធ្មេញទៅក្រៅប្រទេសបានមួយផ្នែកផងដែរ។   ចំពោះភាពលំបាកក៏ដូចជាឧបសគ្គក្នុងការដំណើរការវិញ លោកស្រីនាយិកាក៏បានលើកឡើងនូវចំណុចមួយចំនួនដូចជា អ្វីដែលពិបាកជាងគេនោះ គឺ ការផ្លាស់ប្តូរពីអាជីវកម្មបែបគ្រួសារមកជាសាជីវកម្មដោយមានការចូលហ៊ុនគ្នា ហើយក៏មានភាពពិបាកក្នុងការជ្រើសរើសទន្តបណ្ឌិតផងដែរ ដោយម៉ាស្ទ័រ ឃែរ ធ្វើការជ្រើសរើសយកអ្នកដែលស្ថិតក្នុងកម្រិតថ្នាក់ក្រោយឧត្តមសិក្សា។ ចំណុចដែលជាភាពលំបាកមួយទៀតនោះ គឺការទទួលយកអ្នកជំងឺ ដោយសារភាគច្រើនគាត់មកតាមរយៈការមានទំនុកចិត្តលើស្នាដៃរបស់ខលោកស្រីផ្ទាល់ ហេតុនេះហើយពេលដែលត្រូវបញ្ជូនឲ្យទទួលការព្យាបាលពីទន្តបណ្ឌិតដទៃ គឺគាត់មានការស្ទាក់ស្ទើរក៏ដូចជារារែក។  តាមការពិតទៅ ទន្តបណ្ឌិតខ្លះមានជំនាញជាងរូបលោកស្រីទៅទៀត ដោយសារតែម្នាក់ៗមានឯកទេសក្នុងផ្នែកទន្តសាស្រ្តផ្សេងៗពីគ្នា​ ជាក់ស្តែង លោកស្រីផ្ទាល់មានជំនាញខាងផ្នែកពត់ធ្មេញ ហើយអ្នកខ្លះមានឯកទេសខាងផ្នែកដាំបង្គោលក្នុងឆ្អឹង ហើយខ្លះទៀតជាអ្នកជំនាញខាងផ្នែកព្យាបាល។ តែអតិថិជនភាគច្រើនមិនបានយល់ពីការពិតនេះ ជាហេតុបង្កការលំបាកក្នុងការបញ្ជូនពួកគាត់ទៅកាន់គ្រូពេទ្យផ្សេងទៀត ទោះបីជាស្ថិតនៅក្នុងគ្លីនិកតែមួយក៏ដោយ។ ម្យ៉ាងវិញទៀត ការយល់ដឹងរបស់ប្រជាជនកម្ពុជានៅមានកម្រិតនៅឡើយ ដោយពេលខ្លះគាត់ព្យាយាមសំណូមពរបន្ថយរយៈពេលនៃការព្យាបាល ឬការទទួលសេវាផ្សេងៗ។  បន្ថែមពីលើនេះ ប្រជាជនកម្ពុជាភាគច្រើនមានការជឿទុកចិត្តលើពេទ្យបរទេសជាងគ្រូពេទ្យនៅក្នុងប្រទេស។ មូលហេតុដែលបណ្តាលឲ្យគាត់មានផ្នត់គំនិតមួយនេះ គឺ មកពីពេទ្យមួយចំនួនធ្វើការបំពេញវិជ្ជាជីវៈរបស់ខ្លូនមិនបានត្រឹមត្រូវ ដែលធ្វើឲ្យប្រជាជនកម្ពុជាមិនពេញចិត្តហើយក៏មានការយល់ឃើញថា ការផ្តល់នូវសេវាផ្នែកសុខាភិបាលនៅកម្ពុជា គឺមិនអាចទទួលយកបាន ហើយតែងតែចង់ទៅក្រៅប្រទេស។ តាមការសង្កេតមើលឃើញរបស់លោកស្រី គឺថាអ្នកជំងឺផ្នែកជំងឺទូទៅដែលមានថវិកាគ្រប់គ្រាន់ គឺតែងតែចេញទៅប្រទេសក្រៅ ដោយមានតែអ្នកមិនសូវមានលទ្ធភាព ទើបនៅព្យាបាលក្នុងប្រទេស។ ផ្ទុយទៅវិញ ចំពោះផ្នែកមាត់ធ្មេញ គឺឃើញថាមានការទទួលស្គាល់គុណភាពច្រើន ដោយមិនត្រឹមតែមិនចេញទៅក្រៅទេថែមទាំងមានប្រជាជនខ្មែរមួយចំនួន ដែលរស់នៅក្រៅប្រទេសក៏សុខចិត្តចំណាយប្រាក់មកទទួលសេវានៅស្រុកយើងដែរ ដោយសារតែគុណភាពដូចគ្នា តែតម្លៃសេវារបស់យើងនៅទាបជាងប្រទេសដទៃ។   សម្រាប់គម្រោងក្នុងឆ្នាំថ្មីនេះ  ម៉ាស្ទ័រ ឃែរ ក៏មានបច្ចេកវិទ្យាថ្មីសម្រាប់បម្រើជូនដល់អតិថិជនផងដែរដោយពីមុន​ការពត់តម្រង់ធ្មេញចាំបាច់ត្រូវពាក់brackets ដែលជាគ្រាប់ដែកខ្មៅៗសម្រាប់ទាញតម្រង់ធ្មេញ ប៉ុន្តែពេលនេះ មានធ្មេញលក្ខណៈជាជ័រប្លាស្ទិច ដែលមើលទៅមិនដឹងថាកំពុងពាក់នោះទេ ដោយគ្រាន់តែពាក់មួយរយៈ នោះធ្មេញនឹងប្រែជាត្រង់។ សម្រាប់ផ្នែកដាំបង្គោលក្នុងឆ្អឹង គឺមានបច្ចេកវិទ្យាដែលដូចនឹងនៅប្រទេសក្រៅដូចគ្នា។ នេះសរបញ្ជាក់ឲ្យឃើញថាយើងបាន និងកំពុងដេញទាន់បច្ចេកវិទ្យាថ្មីនៅលើពិភពលោក។ អ្វីដែលរឹតតែពិសេសថែមទៀតនោះ វេជ្ជបណ្ឌិតក៏នៅតែបន្តបន្ថែមនូវចំណេះដឹងដល់ខ្លួនឯងផងដែរ តាមរយៈការសិក្សាតាមប្រព័ន្ធអ៊ិនធឺណែត សូម្បីតែក្នុងពេលបំពេញការងារក្នុងគ្លីនិកក៏ពេលខ្លះត្រូវអង្គុយរៀនជុំគ្នាឬពេលខ្លះទៀត គ្រូពេទ្យក៏នឹងទៅទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេសផងដែរ។ ជាចុងក្រោយនេះផងដែរ លោកស្រីវេជ្ជបណ្ឌិត អេង លីគង់ ជាតំណាងឲ្យមន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រ ឃែរក៏សូមធ្វើការថ្លែងអំណរគុណ ដល់អតិថិជនមួយចំនួនដែលបានគាំទ្រនូវការផ្តល់សេវាកម្មរបស់ខ្លួន ហើយក៏ចែករំលែកដល់ប្រជាពលរដ្ឋទូទៅថា «ធ្មេញគឺមិនដូចជាសក់នោះទេ ធ្មេញជាម្រាមដៃម្រាមជើង។ សម្រាប់ប្រជាជនទូទៅ ពេលមានបញ្ហាធ្មេញ ពួកគាត់តែងគិតថាធ្វើក្នុងកម្រិតល្មមៗសិន ហើយដល់ថ្ងៃណាខូចខ្លាំងចាំគិតទៀត តែអ្នកត្រូវដឹងថាការបាត់បង់ធ្មេញមួយ ប្រៀបបាននឹងការបាត់បង់ម្រាមដៃមួយដូចគ្នាដែរ។ ទោះបីជាធ្មេញនោះមានតម្លៃថ្លៃ ឬល្អយ៉ាងណាក៏ដោយ វានៅតែជាវត្ថុសិប្បនិម្មិត មិនអាចដូចរបស់ពីធម្មជាតិនោះទេ។ ម្យ៉ាងទៀត ធ្មេញក៏ជាផ្នែកមួយនៃសម្រស់ផងដែរ ជាក់ស្តែង នៅលើរង្វង់មុខរបស់មនុស្សម្នាក់ៗ ផ្នែកដែលទាក់ទាញមុនគេ គឺភ្នែក ទីពីរ គឺសក់ ហើយទីបី គឺធ្មេញ។ សម្រាប់និស្សិតផ្នែកទន្តសាស្រ្តជំនាន់ក្រោយ ដោយសារតែសព្វថ្ងៃនេះ ជារបទសង្គមថ្មីដែលមានបច្ចេកវិទ្យាទំនើប បន្ទាប់ពីការចំណាយពេលរៀននៅសាលាហើយ ក៏មានមធ្យោបាយជាច្រើនសម្រាប់ការធ្វើការសិក្សាស្រាវជ្រាវផងដែរ។ កាតព្វកិច្ចចំបងជាងគេនោះ គឺត្រូវប្រឹងប្រែងរៀន ទើបទទួលបានលទ្ធផលល្អ និងមានការងារល្អសម្រាប់ធ្វើនាពេលអនាគត។ បើសិនជាអាច គឺត្រូវត្រៀមខ្លួនឯងឲ្យស្ថិតនៅក្នុងកម្រិតមួយដែលអាចប្រកួតប្រជែងជាមួយអ្នកដែលមានឯកទេសដូចគ្នា មិនត្រឹមតែនៅក្នុងថ្នាក់ គ្លីនិក សង្គម ឬប្រទេសប៉ុណ្ណោះទេ យើងគួរណាស់ត្រៀមសម្រាប់ប្រឈមមុខជាមួយនឹង ជាតិសាសន៍ដទៃដែលនឹងចូលមកដល់ជាមួយនឹងសមាហរណកម្មអាស៊ាននាពេលខាងមុខនេះ។ ម៉ាស្ទ័រឃែរ ផ្ទាល់គឺមិនមានការព្រួយបារម្ភអ្វីនោះឡើយ ដោយយើងសង្ឃឹមជឿជាក់ថាមានស្តង់ដាមិនអន់ជាងប្រទេសក្រៅនោះទេ។» © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រោគសញ្ញាជំងឺដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង រោគសញ្ញារមួលក្រពើជាសញ្ញាបឋមថាអ្នកមានជំងឺទាក់ទងនឹងអាកាសធាតុក្តៅខ្លាំង ដែលអ្នកអាចវិវត្តទៅជាជំងឺអស់កំលាំងល្ហិតល្ហៃ ឬសន្លប់ដោយសារកំដៅខ្លាំង។ ខាងក្រោមនេះជារោគសញ្ញាគួរយល់ដឹង៖ ជំងឺអស់កម្លាំងល្ហិតល្ហៃដោយកម្តៅខ្លាំង  o បែកញើសខ្លាំង o ខ្សោយកម្លាំង o ខ្លួនត្រជាក់ ស្លេក ស្បែកស្អិត  o ជីពចរដើរញាប់ o ចង្អោរ ឬក្អួត o ដួល  ដំណោះស្រាយ៖ o ប្តូរទៅកន្លែងត្រជាក់ o ដាក់ខ្លួនដេក និងដោះសំលៀកបំពាក់ o ជូតកន្សែងត្រជាក់លើខ្លួនប្រាណជុំវិញ o ក្រេបទឹកសន្សឹមៗ o បើមានក្អួត និងបន្តរហូតបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ជំងឺដួលសន្លប់ដោយកម្តៅខ្លាំង o សីតុណ្ហភាពខ្លួនលើសពី៣៩.៥អង្សាសេ o ស្បែកក្តៅ ក្រហម ឬស្ងួត o ជីពចរដើរញាប់ o អាចបាត់បង់ស្មារតី ដំណោះស្រាយ៖ o ប្តូរអ្នកជំងឺទៅកន្លែងត្រជាក់ o បញ្ទុះកំដៅខ្លួនជាមួយកន្សែងត្រជាក់ ឬងូតទឹក o មិនត្រូវផ្តល់ទឹក o បញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ការពារសុខភាពពេលអាកាសធាតុក្តៅខ្លាំង នៅកន្លែងត្រជាក់៖ រក្សាខ្លួនឲ្យត្រជាក់ដើម្បីជៀសវាងជំងឺ  • ជ្រកក្រោមម្លប់ឲ្យបានច្រើន (ម្លប់ដើមឈើ ម្លប់អាគារ ឬក្នុងម៉ាស៊ីនត្រជាក់) • កុំជ្រើសរើសកង្ហាជាអទិភាពទី១ • ជៀសវាងនៅក្រោមថ្ងៃផ្ទាល់ • ស្លៀកពាក់សំលៀកបំពាក់ ស្តើង ស្រាល និងមានពណ៌ភ្លឺ (ស លឿង បៃតង ។ល។) • ងូតទឹកត្រជាក់ ឬទឹកធម្មតាឲ្យបានញឹកញាប់ • តាមដានក្រុមមនុស្សងាយរងគ្រោះ២ដងក្នុង១ថ្ងៃ (ក្មេងអាយុក្រោម៥ឆ្នាំ វ័យលើស៦៥ឆ្នាំ ស្រ្តីមានផ្ទៃពោះ ជនមានជំងឺរ៉ាំរ៉ៃ រក្សាជាតិទឹកជានិច្ទ៖ ពីព្រោះខ្លួនអ្នកបានបាត់បង់ជាតិទឹកច្រើនតាមរយៈញើស ហើយអាចឲ្យអ្នកខ្សោះជាតិទឹកខ្លាំង • ផឹកទឹកឲ្យបានច្រើន ជាងពេលធម្មតា • មិនត្រូវរងចាំដល់អ្នកស្រេកទឹកទេ • ផឹកទឹក២ទៅ៤កែវរៀងរាល់ម៉ោងនៅពេលកំពុងធ្វើការក្រោមពន្លឺថ្ងៃ និងពេលហាត់ប្រាណ • ជៀសវាងពិសារស្រា និងទឹកដែលមានកំហាប់ជាតិស្ករខ្ពស់ • ជួយរំលឹកអ្នកផ្សេងទៀតឲ្យឧស្សាហ៍ផឹកទឹក  • ទឹកត្រូវតែដាំពុះជានិច្ច ដើម្បីជៀសវាងជំងឺរាក រាកមូល ឬអាសន្នរោគ តាមដានព័ត៌មាន៖ តាមដានព័ត៌មានអាកាសធាតុ និងសុខភាព ដែលមានប្រភពច្បាស់លាស់ដើម្បីការពារសុខភាពអ្នកឲ្យបានល្អ ជាពិសេសតាមដានព័ត៌មានអំពីអាកាសធាតុក្តៅខ្លាំងដើម្បីរៀបចំសកម្មភាពបានត្រឹមត្រូវ។ (ប្រភពពីទំព័រហ្វេសបុករបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥)  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

 អ្នកតែងតែឮអំពីការស្រាវជ្រាវផ្សេងៗទាក់ទងនឹងការរក្សាការចងចាំ និងដំណើរការផ្សេងៗនៃខួរក្បាល តែនៅពេលនេះ អ្នកនឹងមានការភ្ញាក់ផ្អើលជាមួយនឹងរបកគំហើញ របស់អ្នកវិទ្យាសាស្ត្រអំពីអាថ៌កំបាំងមួយទៀតគឺ ការប្រើប្រាស់នូវសមត្ថភាពក្នុងការលុបចោលនូវព័ត៌មានដែលមាននៅក្នុងខួរក្បាល។ នៅក្នុងទ្រឹស្តីចាស់មួយ លើកោសិកាប្រសាទបានលើកឡើងថា ការដែលចរន្តនៃកោសិកាខួរក្បាល(neurons) ត្រូវបានដំណើរការកាន់តែច្រើន នោះចរន្តនោះនឹងកាន់តែខ្លាំងក្លា ដែលអាចបកស្រាយបានដោយសាមញ្ញថា ការអនុវត្ត ឬប្រើប្រាស់កាន់តែច្រើន គឺកាន់តែល្អ។ ឧទាហរណ៍ បើអ្នកអនុវត្តការនិយាយភាសាណាមួយកាន់ តែច្រើននោះសមត្ថភាពនោះនឹងកាន់តែរឹងមាំ។ ប៉ុន្តែនាពេលថ្មីៗ មានការរកឃើញមួយទៀតអំពីការរៀនពីអ្វីមួយដែលត្រូវបានអះអាងថាសំខាន់ជាងការអនុវត្តនោះគឺ សមត្ថភាពក្នុងការលុបទៅវិញ ឬតាមន័យវេជ្ជសាស្ត្រ ជាការបំផ្លាញនូវបណ្តាញចាស់ៗដែលវាត្រូវបានគេហៅថា «ការកាត់ផ្តាច់បណ្តាញ synaptic ឬ “synaptic pruning”» ។   តើខួរក្បាលរបស់យើងធ្វើការលុបនេះដោយរបៀបណា? ចាត់ទុកថាខួរក្បាលរបស់អ្នកជាសួនច្បារមួយដែលជំនួសឲ្យការដាំផ្កា ឬដំណាំ បែរជាដាំនូវបណ្តាញនៃកោសិកាប្រសាទ ឬ synaptic connections វិញ។ ឯ “Glial cells”​ ជាកោសិកាម្យ៉ាងដែលត្រូវបានដឹងថាជាអ្នកមើលថែសួនច្បារនៃខួរក្បាលនោះ ដោយវាមានសកម្មភាពជាអ្នកបង្កើនល្បឿន ការផ្តល់សញ្ញារវាងកោសិកាណឺរ៉ូនជាក់លាក់មួយចំនួន​ ខណៈដែល Glial cellsផ្សេងទៀតដើរតួផ្សេងៗគ្នាដែលក្នុងន័យប្រៀបធៀប វាហាក់បីដូចជាអ្នកនាំកាកសំណល់ចេញ អ្នកដកស្មៅ និងសម្លាប់សត្វល្អិតជាដើម។ ផ្ទុយទៅវិញ អ្នកកាត់បំផ្លាញសួននេះត្រូវបានហៅថា “microglial cells” ដែលវាកាត់ផ្តាច់បណ្តាញ synaptic នៃកោសិកាប្រសាទ។ អ្វីដែលអ្នកស្រាវជ្រាវបានរកឃើញនោះដឹង គឺបណ្តាញ synaptic ដែលត្រូវបានប្រើប្រាស់តិច នឹងត្រូវបានធ្វើការសម្គាល់ដោយប្រូតេអ៊ីនឈ្មោះ C1q។ នៅពេលដែលកោសិកាកាត់ផ្តាច់ ឬ microglial បានរកឃើញនូវការសម្គាល់នោះ ពួកវានឹងធ្វើការភ្ជាប់ទៅនឹងប្រូតេអ៊ីននោះ ហើយធ្វើការបំផ្លាញនូវបណ្តាញ synapseតែម្តង។ នេះជារបៀបដែលខួរក្បាលបង្កើតជាទីកន្លែង សម្រាប់ឲ្យអ្នកបង្កើតជាបណ្តាញថ្មីៗ និងរឹងមាំ ដែលមានន័យថាអ្នកត្រូវតែលុបនូវបណ្តាញចាស់ៗ ដើម្បីអាចទទួលបានបណ្តាញថ្មីៗ ឬរៀនអ្វីដែលថ្មី។   តើការគេងមានទំនាក់ទំនងយ៉ាងណាជាមួយនឹងដំណើរការនេះ? តើអ្នកធ្លាប់មានអារម្មណ៍ថាខួរក្បាលរបស់អ្នកហាក់ដូចជាពេញ ដែលជាទូទៅកើតឡើង នៅពេលអ្នករៀនអ្វីដែលថ្មីៗ ឬក៏ចាប់ផ្តើមការងារ ឬទម្លាប់ថ្មីណាមួយដែរឬទេ? ប្រាកដណាស់!!! នៅពេលដែលអ្នករៀនអ្វីថ្មី ខួរក្បាលរបស់អ្នកនឹងធ្វើការបង្កើតជាបណ្តាញថ្មី ប៉ុន្តែពួកវាមិនទាន់មានប្រសិទ្ធភាពនៅឡើយ ពីព្រោះខួរក្បាលត្រូវការកាត់បំផ្លាញនូវបណ្តាញទាំងនោះចេញ និងបង្កើតជាបណ្តាញដែលប្រសើរ និងមានប្រសិទ្ធភាពជាងនេះ។ ដំណើរការទាំងនេះ ត្រូវធ្វើឡើងអំឡុងពេលដែលអ្នកគេងលក់។ គួរបញ្ជាក់ថា កោសិកាខួរក្បាលនឹងថយចុះដល់ទៅជាង​ 60% នៅពេលអ្នកគេង ដើម្បីបង្កើតជាចន្លោះសម្រាប់ឲ្យកោសិកា glial ដែលជាអ្នកមើលថែសួនអាចចូលមកបាន ធ្វើការកាត់ផ្តាច់នូវបណ្តាញដែលមិនត្រូវបានប្រើប្រាស់ និងយកនូវកាកសំណល់ចេញ។    ត្រង់ចំណុចនេះ តើអ្នកធ្លាប់ក្រោកពីការគេងដ៏ស្កប់ស្កល់ ដែលអាចឲ្យអ្នកគិតបានច្បាស់ និងលឿនជាងមុនដែរឬទេ? នេះក៏ជាមូលហេតុផងដែលការគេងសម្រាកនៅពេលថ្ងៃ មានឥទ្ធិពលលើសមត្ថភាពក្នុងការរៀន និងការគិតរបស់អ្នក។ ការគេងរយៈពេល 10 ទៅ​ 20 នាទីនៅពេលថ្ងៃ អាចជួយឲ្យកោសិកា microglial មានឱកាសចូលមក និងអាចជម្រុះចេញនូវបណ្តាញនានាដែលមិនត្រូវបានប្រើប្រាស់ និងទុកចន្លោះឲ្យបណ្តាញថ្មីៗបាន។ ផ្ទុយទៅវិញ ការព្យាយាមគិតជាមួយនឹងខួរក្បាលដែលមិនបានគេងសម្រាក ហាក់ដូចជាការស្វែងរកផ្លូវនៅក្នុងព្រៃដ៏ស្តុក ដែលវានឹងធ្វើឲ្យអ្នកធ្វើបានយឺត គ្មានថាមពល និងមានការនឿយហត់។   តើអ្នកអាចគ្រប់គ្រងអ្វីដែលត្រូវលុបចេញពីខួរក្បាលរបស់អ្នកបានឬទេ? បណ្តាញ synaptic ដែលអ្នកមិនប្រើប្រាស់ នឹងត្រូវបានសម្គាល់ទុកសម្រាប់ការយកទៅបំផ្លាញ ដើម្បីយកមកប្រើប្រាស់ឡើងវិញ រីឯបណ្តាញដែលត្រូវបានប្រើប្រាស់ គឺជាបណ្តាញដែលត្រូវបានមើលថែយ៉ាងល្អ ដើម្បីធ្វើឲ្យវាកាន់តែរឹងមាំ។ ទាំងនេះមានន័យថា ការជ្រើសរើសអ្វីមួយមកគិត ឬផ្តោតអារម្មណ៍ គឺជាការគ្រប់គ្រង លើការលុបបណ្តាញក្នុងខួរក្បាលរបស់អ្នក។ ជាឧទាហរណ៍ ប្រសិនបើអ្នកចំណាយពេលលើការប្រើប្រាស់ខួរក្បាលចំពោះការលេងហ្គេមជាជាងការងារអ្នកអាចទាយដឹងមិនខាន ថាបណ្តាញណាមួយនឹងត្រូវបានកាត់ផ្តាច់។   អ្នកត្រូវតែប្រើប្រាស់ខួរក្បាលរបស់អ្នកប្រកបដោយភាពវៃឆ្លាត ហើយការលុបចេញនូវអ្វីដែលធ្វើឲ្យអ្នកខាតប្រយោជន៍ ជារបៀបដែលធ្វើឲ្យអ្នកកាន់តែឆ្លាតឡើង។ វាពិតជាសាមញ្ញក្នុងការលុបនូវអ្វីម្យ៉ាងចេញពីខួរក្បាល ដោយអ្នកគ្រាន់តែបញ្ឈប់ការគិតអំពីវា ទោះបីជាអ្នកនឹងត្រូវបានរំលឹកឡើងវិញ ហើយប្តូរមកផ្តោត និងយកចិត្តទុកដាក់លើអ្វីផ្សេង នោះអ្នកប្រាកដជាអាចធ្វើឲ្យវាត្រូវបានសម្គាល់សម្រាប់បំផ្លាញចោលមិនខាន។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។      

Share

ឱសថ Aspirin ដែលមានតម្លៃពុំសូវជាថ្លៃ និងត្រូវបានគេប្រើប្រាស់ជាយូរណាស់មកហើយ ដើម្បីបំបាត់ការឈឺចាប់ ដែលចាប់ផ្តើមពីការឈឺក្បាល បំបាត់កម្តៅ បំបាត់រលាក ក៏ដូចជាមានប្រសិទ្ធភាពកាត់បន្ថយកំណកឈាមចំពោះអ្នកដែលមានជំងឺគាំងបេះដូងផងនោះ ត្រូវបានគេប្រកាសថា វាក៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយអត្រាការស្លាប់ដែលបណ្តាលមកពីជំងឺមហារីកមួយចំនួន នេះបើយោងតាមការស្រាវជ្រាវ និងការសិក្សាពីប្រភពផ្សេងៗ។ Yin Cao ដែលជាគ្រូបង្ហាត់ផ្នែក Medicine, Clinical and Translational Epidemiology នៅឯមន្ទីរពេទ្យ Massachusetts និង សាលាវេជ្ជសាស្រ្ត Harvard ផងដែរនោះ បានធ្វើការស្រាវជ្រាវរកទិន្នន័យនៅតាមទីតាំងសាលាសុខាភិបាលនានា ចាប់តាំងពីឆ្នាំ ១៩៨០ រហូតដល់ ២០១២  ដោយរកឃើញអត្រាអ្នកស្លាប់ដោយជំងឺមហារីក ចំពោះស្រ្តីមានចំនួនច្រើនជាង ៨, ២០០នាក់ និង ច្រើនជាង ៤, ៦០០នាក់ចំពោះបុរស។ ទាក់ទងនឹងទិន្នន័យនោះផងដែរ បានបង្ហាញលទ្ធផលជារួមថា «ការស្លាប់ដោយជំងឺមហារីកនោះមានការថយចុះ ៧% ចំពោះស្រ្តី និង ១៥% ចំពោះបុរស ដែលបានប្រើប្រាស់ឱសថ Aspirin ជាប្រចាំ បើប្រៀបធៀបជាមួយអ្នកដែលមិនបានប្រើប្រាស់»។ ក្នុងការសិក្សាខាងលើនោះដែរ បានរកឃើញថា «អត្រាការស្លាប់ដោយជំងឺមហារីកពោះវៀនធំ មានការថយចុះគួរឲ្យកត់សម្គាល់ ដោយកាត់បន្ថយបានអត្រា ៣១%ចំពោះស្រ្តី និង៣០%ចំពោះបុរស ចំណែកការស្លាប់ដោយសារជំងឺមហារីកសុដន់របស់ស្រ្តី ក៏មានការថយចុះបាន ១១% រួមនឹងការថយចុះចំនួន ២៣% នៃជំងឺមហារីកក្រពេញប្រូស្តាតរបស់បុរស។ បន្ថែមពីនោះ ការស្លាប់ដោយជំងឺមហារីកសួតក៏មានការថយចុះផងដែរ»។ Cao បានបន្ថែមទៀតថា «ភស្តុតាងត្រូវបានប្រមូលផ្តុំយ៉ាងឆាប់រហ័ស ដោយបង្ហាញថាសកម្មភាពរបស់ឱសថ Aspirin អាចកាត់បន្ថយអត្រាមរណៈនៃជំងឺមហារីក និងការស្លាប់ទាក់ទងនឹងជំងឺទាក់ទងនឹងសរសៃឈាមបេះដូង ប៉ុន្តែត្រូវចាំថាប្រសិនអ្នកចង់ប្រើប្រាស់ឱសថ Aspirin ក្នុងកម្រិតទាប ជាពិសេសចំពោះអ្នកមានជំងឺមហារីក ត្រូវសុំការណែនាំពីគ្រូពេទ្យជាមុនសិន»។ Rulla Tamimi ជាប្រធានផ្នែកជំងឺរោគរាតត្បាត សម្រាប់សមាគមអាមេរិកទាក់ទងនឹងកិច្ចប្រជុំប្រចាំឆ្នាំពីការស្រាវជ្រាវជំងឺមហារីក បានលើកឡើងថា «ការសិក្សាខាងលើពិតជាមានសារប្រយោជន៍ ដែលវាជាអ្វីដែលអ្នកវិទ្យាសាស្រ្តកំពុងតែសិក្សាស្រាវជ្រាវ ដើម្បីឲ្យមានការយល់កាន់តែច្បាស់ពីមុខងាររបស់ឱសថ។ បន្ថែមពីនោះ វាជាការសិក្សាដែលមានភាពច្បាស់លាស់ផ្អែកតាមភស្តុតាងនៃការស្រាវជ្រាវដ៏រឹងមាំ ដែលធ្វើឲ្យសម្រេចបាននូវលទ្ធផលពីប្រសិទ្ធភាពនៃសកម្មភាពរបស់ឱសថក្នុងការកាត់បន្ថយអត្រាមរណៈនៃជំងឺ មហារីកសុដន់ ពោះវៀនធំ សួត និងក្រពេញប្រូស្តាត»។ ខែ មេសា ឆ្នាំ ២០១៦ កម្លាំងសេវាការពាររបស់អាមេរិក (the US Preventive Service Task Force) បានផ្តល់ជាអនុសាសន៍ជាចុងក្រោយ ថាការប្រើប្រាស់ថ្នាំ Aspirin ក្នុងកម្រិតទាបជាប្រចាំថ្ងៃចំពោះបុគ្គលមានអាយុចន្លោះពី ៥០ ទៅ ៦៩ឆ្នាំ អាចការពារបានពីជំងឺមហារីកពោះវៀនធំ និងជំងឺទាក់ទងនឹងសរសៃឈាមបេះដូង ដោយហេតុថាពួកគេស្ថិតក្នុងវ័យដែលមានការប្រឈមក្នុងអត្រា ១០% ឬខ្ពស់ជាងនេះនៃការកើតមានជំងឺទាំងនោះ។ យ៉ាងណាមិញ មិនមែនគ្រប់គ្នាសុទ្ធតែអាចទទូលបាននូវការប្រើប្រាស់ឱសថ Aspirin នោះទេ ជាពិសេសចំពោះអ្នកដែលមានហានិភ័យខ្ពស់វិវឌ្ឍឲ្យមានជំងឺដំបៅ និងហូរឈាមក្នុងក្រពះ-ពោះវៀន ដែលឱសថ Aspirin នឹងរឹតតែបណ្តាលឲ្យមានការប្រឈមកាន់តែខ្ពស់ ប៉ុន្តែ វាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះបុគ្គលដទៃទៀត។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

គ្រាប់ឈាមក្រហមសិប្បនិមិត្ត នឹងត្រូវបានផលិតគ្មានដែនកំណត់ ប្រសិនការសិក្សាលើកោសិកាស្ទែមសែល ឬកោសិកាពូជដែលមិនចេះបាត់បង់(Immortal stem cell) បានជោគជ័យចំពោះការសិក្សាគ្លីនិកលើមនុស្ស។ តាមការសិក្សារបស់ក្រមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យប្រ៉ីស្តូលក្នុងចក្រភពអង់គ្លេស បានឲ្យដឹងថា «ពួកគេកំពុងតែអភិវឌ្ឍលើកោសិកាស្ទែមសែល ដែលជាអ្នកផលិតគ្រាប់ឈាមក្រហមធ្វើយ៉ាងណា ដើម្បីឲ្យកោសិកានេះអាចផលិតឲ្យគ្រប់តម្រូវការ និងមិនចេះបាត់បង់ ចំពោះប្រភេទក្រុមឈាមដែលកម្រ»។ កាលពីមុន អ្នកសិក្សាស្រាវជ្រាវបានអភិវឌ្ឍកោសិកាស្ទែមសែលពីឈាមដែលបរិច្ចាគទៅជាកោសិកាគ្រាប់ឈាមដែលអាចប្រើប្រាស់បាន តែវិធីសាស្ត្រនេះនៅតែមិនទាន់មានឥទ្ធិពល។  ហេតុនេះក្រុមអ្នកសិក្សារបស់សាកលវិទ្យាល័យប្រ៉ីស្តូល បានធ្វើការសិក្សាថ្មីមួយដោយផ្លាស់ប្តូរ កោសិកាស្ទែមសែលដែលពេញវ័យទៅជាកោសិកាមេដែលអាចផលិតគ្រាប់ឈាមក្រហមថ្មីគ្មានដែនកំណត់(Immortal stem cell)ដែលកោសិកានេះ ត្រូវបានហៅថា Bristol Erythroid Line Adult ឬBEL-A cells ។ អាចនិយាយបានថាដោយសារគ្រាប់ឈាមក្រហមមានជីវិតតែ១២០ថ្ងៃប៉ុណ្ណោះ ហើយគ្រាប់ឈាមក្រហមពូជមួយអាចផលិតបាន៥ម៉ឺនគ្រាប់ឈាមក្រហមថ្មី ហេតុនេះបង្កឲ្យមានតម្រូវការឈាមដែលបរិច្ចាគមិនឈប់ឈរ និងនៅតែមិនគ្រប់តម្រូវការ។ ដូចនេះ គោលបំណងនៃការសិក្សានេះមិនមែនដើម្បីបញ្ឈប់ការបរិច្ចាគឈាមទេ ប៉ុន្តែដើម្បីផ្គត់ផ្គង់ឲ្យទាន់តម្រូវការ និងមានឈាមដែលមានសុវត្ថិភាព។ យ៉ាងណាមិញ ក្រុមអ្នកសិក្សាកំពុងរងចាំលទ្ធផលពីការសិក្សាគ្លីនិកលើមនុស្ស ដើម្បីឲ្យប្រាកដពីសុវត្ថិភាព និងឥទ្ធិពលរបស់វា។ Source: www.sciencealert.com © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

2016 International Girl’s Health Student Writing Competition ជាការប្រកួតសំណេរស្នាដៃនិពន្ធថ្មីជាភាសាអង់គ្លេស (៣៥០០ពាក្យ ១៥ទំព័រ) អំពីបញ្ហាសុខភាពស្រ្តីដែលចោទខ្លាំងជាងគេនាពេលបច្ចុប្បន្ន អមដោយដំណោះស្រាយថ្មីប្រកបដោយភាពច្នៃប្រឌិត និងអាចអនុវត្តបាន ដោយបេក្ខភាពអាចជាសិស្សវិទ្យាល័យ ឬនិស្សិតមកពីប្រទេសទូទាំងពិភពលោក ក្រោមការរៀបចំឡើងដោយ Ewha Womans University ជាមួយនឹងការឧបត្ថម្ភពីស្ថាប័នពាក់ព័ន្ធមួយចំនួន ក្នុងគោលបំណងធ្វើការជម្រុញសិស្ស និងនិស្សិតនៅលើពិភពលោកឲ្យយកចិត្តទុកដាក់ចំពោះសុខភាពស្ត្រី ដោយស្វែងយល់ពីបញ្ហាប្រឈម​ និងស្វែករកនូវដំណោះស្រាយថ្មីដែលមានប្រសិទ្ធភាព ដើម្បីធានានូវសុខុមាលភាព  និងអនាគតរបស់ស្ត្រីទូទៅជុំវិញពិភពលោក។ ប្រទេសកម្ពុជាក៏មានបេក្ខភាពចំនួន៣ក្រុម ដែលបានចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តែមានតែមួយក្រុមប៉ុណ្ណោះដែលទទួលបាននូវរង្វាន់ 2nd Prize ដែលជាមោទនភាពដ៏អស្ចារ្យនៃប្រទេសកម្ពុជាយើង ដែលរួមមានសមាជិកចំនួន៤រូប គឺកញ្ញា ង៉ូវ សុដាណែត,កញ្ញា ម៉ឹង វណ្ណរ៉ាស៊ី, លោក សំរិទ្ធិ សិរីឧត្តមនិងលោក ឌុល មុនីរក្ស ដែលបានលើកឡើងនូវប្រធានបទ «ការមានផ្ទៃពោះនៅវ័យជំទង់» ក្រោមចំណងជើងជាភាសាអង់គ្លេសថា “Adolescent Pregnancy and “Go Girls” Project ដែលជាបញ្ហាមួយកើតមាននៅស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោកជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍ។   ងាកមកការបង្កើតជាក្រុមវិញ គឺដោយសារតែសមាជិកទាំងអស់ជានិស្សិតផ្នែកសុខាភិបាលដូចគ្នា និងជាមិត្តរួមថ្នាក់នៅសាកលវិទ្យាល័យមួយទៀត ព្រមទាំងធ្លាប់ធ្វើការងារក្រុមជាមួយគ្នាផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺចំណាប់អារម្មណ៍ដូចគ្នា និងគោលដៅរួមមួយ ដែលចង់ប្រលូកក្នុងវិស័យ សុខាភិបាលឲ្យបានច្រើន បន្ថែមពីលើទ្រឹស្តីដែលម្នាក់ៗមានស្រាប់ហើយក៏បានឃើញនូវការផ្សាយអំពីកម្មវិធីប្រកួតនេះនៅលើទំព័រហ្វេសប៊ុកជាផ្លូវ ការរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ សម្រាប់ការជម្រុះជុំទី១ គឺមានអត្ថបទចូលរួមចំនួន១៥៥ ហើយក្នុងជុំទី២ គឺមានតែ២៧ក្រុមប៉ុណ្ណោះ មកពីប្រទេសចំនួន១៤ផ្សេងៗគ្នា ដែលត្រូវបាន ជ្រើសរើសឲ្យធ្វើបទបង្ហាញរយៈពេលប្រមាណ៧-៨នាទី និងធ្វើការឆ្លើយសំណួរពីគណៈកម្មការពី២-៣នាទី នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ គួរបញ្ជាក់ផងដែរថា ការប្រកាសរង្វាន់ គឺធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុង 2016 International Conference on Girls’ Health ដោយរង្វាន់សរុប គឺមានចំនួន៨ ដោយមាន Grand Prize ១រង្វាន់, 1st Prize ២រង្វាន់(១សម្រាប់សិស្សវិទ្យាល័យ និង១ទៀតសម្រាប់និស្សិត) ,2nd  Prize ៤រង្វាន់(១សម្រាប់សិស្សវិទ្យាល័យ និង៣សម្រាប់និស្សិត) ព្រមទាំងរង្វាន់លើកទឹកចិត្ត១រង្វាន់ទៀត។ ក្រុមដែលទទួលបានរង្វាន់ Grand Prize នឹងទទួលបានជំនួយឧបត្ថម្ភដល់អង្គការ ឬរដ្ឋាភិបាលប្រចាំប្រទេសដើម្បីធ្វើការអនុវត្តគម្រោងខ្លួន។   ត្រលប់មកដំណើរនៃការរៀបចំខ្លួនវិញ ការប្រមូលផ្តុំនូវឯកសារស្រាវជ្រាវ និងការជ្រើសរើសនូវប្រធានបទ គឺមានតែសមាជិក៤នាក់ប៉ុណ្ណោះ ដែលរួម សហការគ្នា និយាយរួមទៅ គឺមិនមានសាស្រ្តាចារ្យដឹកនាំនោះទេ ប៉ុន្តែដំណើរការនៃការរៀបចំឯកសារផ្សេងៗក៏ត្រូវបានទទួលបានការសម្របសម្រួលពី សំណាក់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលផងដែរ។ បន្ថែមពីលើនេះការត្រួតពិនិត្យនូវសំណេរមុននឹងដាក់ផ្ញើបានធ្វើឡើងដោយសាស្រ្តាចារ្យជនជាតិហ្វីលីពីនមួយរូបដែលមានឈ្មោះថា Marilou S.Dela Sierra ។ ភាពលំបាកចម្បងជាងគេ គឺការសរសេរនូវគម្រោង(Project Writing) ដោយសារតែវាជាលើកដំបូងសម្រាប់គ្រប់គ្នា ហេតុនេះហើយ ការចាប់ផ្តើម ហាក់ដូចជាមិនច្បាស់ថាគួរធ្វើអ្វី ឬងាកទៅខាងណា ប៉ុន្តែបន្ទាប់ពីឈានជំហានដំបូង និងបន្តបន្ទាប់ហើយក៏មានការពិភាក្សាគ្នា និងផ្លាស់ប្តូរគំនិត យោបល់គ្នា។ យ៉ាងណាមិញ ដោយសារតែមានគ្នាដល់ទៅ៤នាក់ ដូចនេះហើយដំបូងគឺមានការទាស់ទែងគ្នារហូតដល់ថ្នាក់ទាស់ពាក្យសម្តីគ្នាទៀតផង តែក្រោយមកក៏ប្រមូលផ្តុំគំនិតរៀងខ្លួនរួចក៏សំយោគជាគំនិតប្រមូលផ្តុំរួមដែលល្អជាងគេ ព្រមទាំងសិក្សាទៅលើចំណុចខ្វះខាត ដើម្បីធ្វើការកែតម្រូវ។ បញ្ហា ទំនាក់ទំនង ក៏ពិបាកផងដែរ ដោយហេតុថាសមាជិកម្នាក់ៗរៀននៅពីរសាលាតាំងពីព្រឹកដល់យប់តែម្តង។ អ្វីដែលនាំឲ្យមានភាពជោគជ័យ គឺអាចនិយាយបានថាមកពីស្មារតីសាមគ្គីភាពនិងចេះអត់អោនឲ្យគ្នា ក្នុងការទទួលយកគំនិតពីគ្នាទៅវិញទៅមកដូចដែលបានលើកឡើងខាងលើស្រាប់ ដើម្បីរកបាននូវលទ្ធផលល្អមួយសម្រាប់ប្រយោជន៍ជាក្រុម ហើយក៏បានកាន់ដៃ និងប្រកៀកស្មាគ្នាធ្វើដំណើររហូតទៅបានទទួលជោគជ័យ។ ទន្ទឹមនឹងគ្នានេះដែរ ម្នាក់ៗតែងតែមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន ដូច្នេះហើយ ការងារជាក្រុមនេះបានជួយបំពេញនូវចន្លោះប្រហោងដែលសមាជិកម្នាក់ៗមាន។ បើប្រៀបទៅនឹងការចម្អិនម្ហូបវិញ សមាជិកប្រៀបបាននឹងគ្រឿងផ្សំដែលមានរសជាតិពិសេសផ្សេងៗពីគ្នា ដែលចាំបាច់ត្រូវប្រមូលផ្តុំរួមគ្នាទើបបានជាសម្លមួយដ៏មានឱជារសឆ្ងាញ់ពិសា។ ម្យ៉ាងវិញទៀត ពេលដែលសមាជិកណាមានកំហុស ក៏តែងតែជួយកែសម្រួលបន្ថែមជាមួយនឹងពាក្យលើកកម្លាំងចិត្ត។ មានមេរៀនជាច្រើនដែលត្រូវបានរៀនសូត្រពីការប្រកួតប្រជែងថ្នាក់អន្តរជាតិ លើកដំបូងមួយនេះ ជាក់ស្តែងគឺការសិក្សាពីគំនិតនៃប្រទេសផ្សេងៗជាពិសេសបញ្ហាសុខភាពស្រ្តីដែលក្រុមជាបេក្ខភាពដទៃបានលើកឡើង ដែលយើងអាចយកទៅប្រើប្រាស់បាននៅថ្ងៃអនាគត ដើម្បីជាប្រយោជន៍ដល់ខ្លួនឯងផ្ទាល់គ្រួសារ និងសង្គម។ មេរៀនជីវិតដ៏សំខាន់មួយទៀតគឺការសិក្សាពីជាតិសាសន៍ដទៃ ហើយអាចឆ្លុះបញ្ចាំងមកលើខ្លួនឯងថាគួរតែកែតម្រូវត្រង់ចំណុចអ្វីខ្លះបន្ថែមទៀត។ ស្របពេលជាមួយគ្នានេះដែរ ក៏មានឱកាសក្នុងការបង្កើតនូវចំណងមិត្តភាពជាមួយជាតិសាសន៍ដទៃ យល់ដឹងពីវប្បធម៌នៃប្រទេសដែលជឿនលឿន របៀបរបបនៃការរៀបចំកម្មវិធីផងដែរ។ ជាចុងក្រោយ ក្រុមជ័យលាភីក៏សូមថ្លែងអំណរគុណដល់ទស្សនាវដ្តីហេលស៍ថាម និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលបានជួយសម្របសម្រួលកិច្ចការងារផ្សេងៗទាក់ទិននឹងការប្រកួតនេះ ព្រមទាំងអ្នកគ្រូ Marilou S. Dela Sierra និងមិនអាចរំលងបាន គឺមិត្តរួមក្រុមដែលចេះយោគយល់គ្នា ហើយកាន់ដៃគ្នាតស៊ូរហូតដល់មានថ្ងៃនេះ។ សម្រាប់ជាសារដល់សិស្សនិស្សិតដែលមានបំណងចូលរួមប្រកួតប្រជែង ក្រុមជ័យលាភីក៏សូមផ្តាំផ្ញើថា«អ្វីដែលសំខាន់ជាងគេនោះ គឺការប្តេជ្ញា និងតាំងចិត្ត មិនរួញរាចំពោះឧបសគ្គ ឬបញ្ហាលំបាកផ្សេងៗ ជាពិសេសបទពិសោធន៍ថ្មី ដែលមិនធ្លាប់ធ្វើពីមុនមក។ ជាការពិតណាស់ ប្រសិនបើរវល់តែគិតថាមិនធ្លាប់ធ្វើទេ អ្នកគឺបានសាងឧបសគ្គមួយសម្រាប់ខ្លួនឯងរួចទៅហើយ ជាហេតុនាំឲ្យដំណើរកាន់តែស្មុគស្មាញថែមទៀត។ ចាំបាច់ណាស់ ត្រូវតែតាំងចិត្តខ្លួនឯងឲ្យមាំ ថាមិនខ្លាចអ្វីទាំងអស់ហើយបើជ្រុលជាធ្វើហើយ គឺធ្វើឲ្យអស់លទ្ធភាព និងសម្លឹងរកភាពជោគជ័យ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

នៅថ្ងៃទី០៦​ ខែមេសានេះ ក្រុមហ៊ុនជីអេសខេ (​GSK​) បានរៀបចំ កម្មវិធីសិក្ខាសាលាមួយដែលប្រព្រឹត្តិទៅក្នុងសណ្តាគារភ្នំពេញស្តីពី«ជំងឺអាល្លែកហ្ស៊ីច្រមុះ» ក៏ដូចជាចូលរួមអបអរ«ទិវាប្រឆាំងជំងឺអាល្លែកហ្ស៊ី​ពិភពលោក»ផងដែរ។ សិក្ខាសាលាទាំងមូលមានការចូលរួមពីវាគ្មិនកិត្តិយស ដូចជា លោកវេជ្ជបណ្ឌិតឃុន ឃាង ដែលបានបកស្រាយពីព័ត៌មានពីស្ថានភាពទូទៅទាក់ទងនឹងជំងឺអាល្លែកហ្ស៊ីច្រមុះ។ លោកសាស្រ្តាចារ្យ សុក​ សំអាត បានចូលរួមចែករំលែកពីការព្យាបាល និងការការពារ ពីជំងឺអាល្លែកហ្ស៊ី​ និងមានការបកស្រាយពីផលប៉ះពាល់នៃជំងឺនេះចំពោះគ្រួសារ ក៏ដូចជាសង្គមជាតិពីលោកវេជ្ជបណ្ឌិត សុខ គួង ផងដែរ។ នាពេលចុងបញ្ចប់នៃកម្មវិធី ក៏មានការសំណេះសំណាលពីសំណាក់​ លោកវេជ្ជបណ្ឌិត ម៉ក់ ប៊ុនឡុង ទទួលបន្ទុកផ្នែកផ្លូវដង្ហើមរបស់ក្រុមហ៊ុនGSKផងដែរ។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃកម្មវិធី គឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ចំណេះដឺងបន្ថែមទៀតដល់ឱសថការី និងអ្នកផ្តល់សេវាសុខភាពទាំងអស់ ក្នុងការព្យាបាលជំងឺអាល្លែកហ្ស៊ី និងផ្តល់ការណែនាំឲ្យត្រឹមត្រូវដល់អ្ន​កជំងឺ។ លើសពីនេះទៀត គឺដើម្បីចូលរួមចំណែកជាមួយពិភពលោក ដើម្បីប្រឆាំងជំងឺអាល្លែកហ្ស៊ីផងដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តាមរយៈ សេចក្តីបំភ្លឺរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា  បានឲ្យដឹងថា ក្រសួងមិនបានទទួលស្គាល់ថា ឱសថបុរាណ របស់លោកគ្រូក្មេង ថោង សុខុន ដែលជាស្វាមីរបស់អ្នកស្រី ស្វែង សុជាតា ថាមានសារជាតិបន្សាបជួយបន្សាបគ្រឿងញៀនទេ ដែលការផ្សព្វផ្សាយព័ត៌មាន​​របស់បណ្តាញទំនាក់ទំនងសង្គម ដែលមានឈ្មោះថា បាយក្តាំង ដែលបានចុះផ្សាយថ្ងៃទី០៦ ខែមេសា មានចំណងជើងថា និងទំព័រកាសែតភ្នំពេញប៉ុសិ៍្ត  ដែលចុះផ្សាយថ្ងៃទី០៧ ខែមេសា​ មានចំណងជើងថា ជាការបំផ្លើសពីការពិតទាំងស្រុង។​  ក្រសួងសុខាភិបាល បាន​ចេញសេចក្តីជូនព័ត៌មាន រួចមកហើយលើការផ្សព្វផ្សាយមិនត្រឹមត្រូវពីប្រសិទ្ធភាពបន្សាបថ្នាំញៀន​នៃឱសថបុរាណនេះ ហើយក៏មានការចុះស្រាវជ្រាវជាបន្ទាន់ដែរ និងជួបជាមួយលោកថោង សុខុន ដោយលោកបានយល់ព្រមបញ្ឈប់ការផ្សព្វផ្សាយប្រាសចាកការពិត ពីបណ្តាញទំនាក់ទំនងសង្គម និងព្រមគោរពច្បាប់ទម្លាប់ផងដែរ។  ក្រសួងសុខាភិបាល​ តាមរយៈគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ​ និងសេវា​សុខាភិបាលខុសច្បាប់ មិនទទួលស្គាល់ឱសថប្រភេទនេះ​ និងការបើកកន្លែងព្យាបាលឱសថបុរាណរបស់លោកគ្រូក្មេង ថោង សុខុននេះឡើយ ហើយនឹងចាត់់វិធានការតាមផ្លូវច្បាប់។  ក្រសួងសុខាភិបាល សូមបដិសេដមិនទទួលស្គាល់នូវការលើកឡើងដូចអត្ថបទខាងលើ។​ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការឃោសនាបោកប្រាស់ ពីការព្យាបាលដោយ​ឱសថបុរាណ និងការបន្សាបគ្រឿងញៀនរបស់​លោកគ្រូក្មេងនេះ។ សូមប្រជាជន​ ស្វែងរកការព្យាបាលជាមួយគ្រូពេទ្យ ដែលមានជំនាញ និងមានការបណ្តុះបណ្តាលត្រឹមត្រូវនៅតាមមូលដ្ឋានសុខាភិបាល។  ប្រភព ៖ ទំព័រហ្វេសប៊ុកក្រសួងសុខាភិបាល

Share
Top