Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការរស់នៅក្នុងជីវិតប្រកបដោយសុខភាពល្អ

ដើម្បីរក្សាសុខភាពឲ្យបានល្អ ការពារអ្នកពីជំងឺមិនឆ្លងនានា ដូចជាជំងឺបេះដូង ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរុំារ៉ៃយើងត្រូវចៀសវាងពីកត្តាហានិភ័យចម្បង ៤រួមមាន៖ ការប្រើប្រាស់ថ្នាំជក់ របបអាហារមិនត្រឹមត្រូវ កង្វះការហាត់ប្រាណ និងសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។

តើយើងត្រូវធ្វើដូចម្តេចដើម្បីការពារគ្រួសារអ្នកពីការកើតជំងឺមិនឆ្លង?
១. មិនជក់បារី ឬស្រូបផ្សែងបារីដោយអចេតនា៖ ផ្សែងបារីមានសារធាតុគីមី ៧០០០ប្រភេទ ក្នុងនោះ ៧០ប្រភេទបណ្តាលឲ្យកើតជំងឺមហារីក ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម។
មធ្យោបាយដើម្បីទប់ទល់ចំណង់បារី៖ នេះគឺជាមធ្យោបាយទាំង៥ ដើម្បីដោះស្រាយនៅពេលចង់ជក់បារីខ្លាំង៖
ប្រកាស៖ និយាយខ្លាំងៗម្តងហើយម្តងទៀតថាខ្ញុំឈប់ជក់បារីហើយ
ពន្យារពេល៖ ភាគច្រើនចំណង់ដែលធ្វើឲ្យចង់ជក់បារីខ្លាំងនឹងបាត់ទៅវិញក្នុងរយៈពេល ៣ ទៅ៥នាទី
ដកដង្ហើមវែងៗ៖ ២ ទៅ៣ដងធ្វើឲ្យអ្នកមានភាពធូរស្បើយ
ផឹកទឹក៖ ក្រេបទឹកតិចៗ ១ ទៅ២កែវ អាចជួយបំបែកអារម្មណ៍អ្នកពីចំណង់បារី
ធ្វើអ្វីផ្សេងៗទៀត៖ ដើម្បីបន្លប់ចិត្តអ្នកឲ្យភ្លេចបារីដូចជា ពលកម្ម ការងារផ្ទះ ងូតទឹក លេងកីឡា ទំពារស្ករកៅស៊ូ ស្តាប់វិទ្យុ ទូរស័ព្ទ ឬទៅលេងផ្ទះមិត្តភក្តិ អានកាសែត ទស្សនាវដ្តី និងធ្វើការបន្ធូរបន្ថយអារម្មណ៍។

២. បរិភោគអាហារប្រកបដោយសុខភាព
បរិភោគអាហារឲ្យបានច្រើនប្រភេទផ្សេងៗគ្នា៖
ពពួកបន្លែក្នុងស្រុកតាមរដូវកាល យ៉ាងហោចណាស់ចំនួនបីពណ៌ទៅក្នុងចានម្ហូបអាហារ (ពណ៌ក្រហម លឿងបៃតង ស្វាយ និងស) គ្រាប់ធញ្ញជាតិ ផ្លែឈើនិងសាច់ (សត្វ ត្រី)….
បរិភោគអាហារស្រស់ជារៀងរាល់ថ្ងៃជួយឲ្យកុមារនិងមនុស្សធំទទួលបាននូវអាហារូបត្ថម្ភសំខាន់ៗគ្រប់គ្រាន់
• ចៀសវាងពីការបរិភោគអាហារដែលមានជាតិស្ករ ខ្លាញ់ និងអំបិលខ្ពស់ដែលអាចនាំឲ្យឡើងទម្ងន់និងប៉ះពាល់ដល់សុខភាព (លើសទម្ងន់ និងជំងឺធាត់)
ការបរិភោគអាហារដែលសម្បូរដោយជីវជាតិច្រើនមុខជួយឲ្យកុមារ និងមនុស្សធំមានសុខភាពល្អ។

៣. សូមកាត់បន្ថយការបរិភោគស្ករ
មនុស្សពេញវ័យគួរបរិភោគស្ករតិចជាង ១២ស្លាបព្រាកាហ្វេ (៥០ក្រាម) ក្នុងមួយថ្ងៃ
កុមារអាយុ ៤ ទៅ១២ឆ្នាំ ការបរិភោគគួរកំណត់ត្រឹម ៨ ទៅ១២ ស្លាបព្រាកាហ្វេ (៣០ ទៅ៥០ក្រាម) ក្នុងមួយថ្ងៃ
ត្រូវប្រយ័ត្នចំពោះជាតិស្ករនៅក្នុងអាហារ និងភេសជ្ជៈកែច្នៃដូចជា នំបុ័ង ទឹកជ្រលក់ ទឹកស្រោចពីលើអាហារ ទឹកស៊ុប និងគ្រឿងស្រវឹងផ្សេងៗ
ត្រូវជ្រើសរើសទឹកបរិសុទ្ធជំនួសឲ្យភេសជ្ជៈដែលមានជាតិស្ករ
ជ្រើសរើសអាហារសម្រន់ដូចជា ផ្លែឈើស្រស់ជំនួសឲ្យអាហារដែលមានជាតិស្ករ ទឹកផ្លែឈើ នំខេក និងសូកូឡា។

៤. ត្រូវមានភាពសកម្មផ្នែករាងកាយ៖ ត្រូវធ្វើកាយវប្បកម្ម (សកម្មផ្នែករាងកាយ) តាមរយៈលំហាត់ប្រាណ៖
៤.១ ប្រសិនបើអ្នកមិនមានភាពសកម្មផ្នែករាងកាយទេ វាមិនយឺតពេលទេក្នុងការចាប់ផ្តើមធ្វើការហាត់ប្រាណ និងកាត់បន្ថយភាពដែលអង្គុយច្រើននៅ
នឹងមួយកន្លែង

ចូរស្វែងរកសកម្មភាពកីឡាណាដែលមានភាពសប្បាយរីករាយ
ចូរបង្កើនការចូលរួមរបស់អ្នកក្នុងការហាត់ប្រាណបន្តិចម្តងៗ
ចូរមានសកម្មភាពសមាជិកគ្រួសារនៅក្នុងផ្ទះ និងក្រៅផ្ទះ
ចូរព្យាយាមអង្គុយក្នុងរយៈពេលខ្លីក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នក។
៤.២ ត្រូវមានភាពសកម្មផ្នែករាងកាយឲ្យបានរាល់ថ្ងៃតាមវិធីច្រើនយ៉ាង
ដើរឲ្យបានច្រើនដូចជា ដើរផ្សារ ចុះពីឡានក្រុង
ប្រើប្រាស់ជណ្តើរជើងជំនួសជណ្តើរយន្ត។
៤.៣ ត្រូវធ្វើសកម្មភាពហាត់ប្រាណកម្រិតមធ្យមឲ្យបានយ៉ាងតិច ១៥០ នាទីជារៀងរាល់សប្តាហ៍
ការហាត់ប្រាណជាផ្នែកមួយនៃទម្លាប់ទូទៅរបស់អ្នក
រៀបចំទៅជួបមិត្តភក្តិដើម្បីធ្វើការហាត់ប្រាណជាមួយគ្នា
ធ្វើការហាត់ប្រាណនៅពេលសម្រាកជាមួយមិត្តរួមការងារ
ការសម្អាត ថែសួន ដើរ និងរាំសុទ្ធតែជាឧបករណ៍នៃការហាត់ប្រាណកម្រិតមធ្យម។
៤.៤ ប្រសិនបើអាចត្រូវធ្វើការហាត់ប្រាណកម្រិតខ្លាំងជាទៀងទាត់ ដើម្បីអត្ថប្រយោជន៍បន្ថែមចំពោះសុខភាព និងភាពរឹងមាំផ្នែករាងកាយ
ការហាត់ប្រាណកម្រិតខ្លាំងអាចធ្វើឡើងដោយការហាត់កីឡាដូចជា លេងបាល់ទាត់ វាយសី បាល់ទះ និងការហាត់ប្រាណ រត់ ឬហែលទឹក
ចូលរួមក្រុម ឬក្លឹបដើម្បីលេងកីឡាដែលអ្នកចូលចិត្ត
ដើរ ឬជិះកង់ទៅធ្វើការជំនួសឲ្យការជិះឡាន ឬយានយន្តផ្សេងៗ។
៤.៥ មនុស្សវ័យក្មេងដែលស្ថិតក្នុងការសិក្សា គប្បីចូលរួមក្នុងការហាត់ប្រាណកម្រិតមធ្យម ឬខ្លាំងឲ្យបានយ៉ាងតិច ៦០នាទីក្នុងមួយថ្ងៃ
• ត្រូវលើកទឹកចិត្តមនុស្សវ័យក្មេងឲ្យចូលរួមក្នុងសកម្មភាពកីឡា និងការហាត់ប្រាណសម្រាប់ការកម្សាន្ត
ត្រូវផ្តល់ឲ្យយុវវ័យនូវបរិស្ថានប្រកបដោយសុវត្ថិភាព និងគាំទ្រការហាត់ប្រាណ
ណែនាំយុវវ័យឲ្យដឹងអំពីប្រភេទនៃការហាត់ប្រាណឬកីឡាផ្សេងៗនៅសាលា និងនៅផ្ទះ។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់
Top