Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

គ្រប់គ្នាគង់តែចៀសមិនផុតពីការមានបញ្ហាលើស្បែកតាមរូបភាពណាមួយ មិនថាស្រាល ឬក៏ធ្ងន់។  ចំពោះបញ្ហាតូចល្មមខ្លះ មិនគួរជាកង្វល់រាល់ពេលដែលអ្នកជួបម្តងហើយម្តងទៀតនោះទេ ព្រោះការពិត វាជាអ្វីដែលអ្នកក៏អាចជួយខ្លួនឯង និងអ្នកជុំវិញដោយមិនបាច់អ្នកជំនាញបាន។ តែផ្ទុយទៅវិញ អ្នកត្រូវប្រាកដថាវិធីដែលអ្នកប្រើប្រាស់គឺត្រឹមត្រូវ និងមានប្រសិទ្ធភាព មិនដូច្នេះទេ អ្នកមុខជាត្រូវការអ្នកជំនាញវិញជាមិនខាន។ ការរលាកដោយកម្តៅថ្ងៃ នៅក្រោមកម្តៅថ្ងៃយូរអាចបង្កឲ្យស្បែកឡើងក្រហម   និងមានភាពក្តៅក្រហាយ ដែលនេះជាអាការៈនៃការរលាកស្បែក។ វាជាការរលាកផ្នែកសើ-ស្បែកដែលវិធីងាយៗខាងក្រោមអាចជួយបាន៖ •ការប្រើដុំទឹកកក ឬបន្ទះកន្សែងត្រជាក់ស្អំលើកន្លែងរលាកភា្លមៗ ឬងូតទឹកត្រជាក់ ដើម្បីបន្ថយភាពក្តៅនៅកន្លែងដែលមានការរលាក។ បើសិនអាច អ្នកគួរតែផ្អាកប្រើផលិតផលសម្រាប់សម្អាតខ្លួនមួយរយៈសិន ចៀសវាងការធ្វើឲ្យស្បែកកាន់តែរលាកខ្លាំង •បន្ទាប់មកប្រើប្រាស់ឡេដែលមានសារជាតិប្រទាលកន្ទុយក្រពើ  ដោយសារវាមានជាតិ លីដូកាអ៊ីនដែលអាចជួយបំបាត់ការឈឺចាប់  ឬប្រើវីតាមីនE ក្រោមទម្រង់ជាប្រេងក៏បាន ដោយសារវាមានសារជាតិប្រឆាំងអុកស៊ីតកម្មដ៏ពូកែសម្រាប់ជួយបន្ថយអាការៈហើម និងឈឺចាប់។ •ប្រសិនបើមិនមានរូបមន្តខាងលើ អ្នកអាចប្រើចំនិតស្តើងៗនៃត្រសក់ ឬដំឡូងបារាំងបិតលើកន្លែងដែលរលាកក៏បាន។ ការរលាកផ្សេងៗ អាចជាការរលាកដោយទឹកក្តៅ  ឬភ្លើងជាដើម ដែលវាមានអាការៈធ្ងន់ធ្ងរជាងការរលាកដោយកម្តៅថ្ងៃ។ បើមានរលាកបែបនេះគួរតែដោះសម្លៀកបំពាក់ និងគ្រឿងអលង្ការនានាចេញដើម្បីងាយព្យាបាល។ ការកាត់បន្ថយអាការៈនេះអាចធ្វើឡើងដោយ៖ •ប្រើទឹករ៉ូប៊ីណេបាញ់លើកន្លែងរលាកឲ្យបានយូរ តែបើមិនមានទេ អ្នកអាចប្រើទឹកដោះគោ ឬទឹកតែក៏បាន •បន្ទាប់មកលាងសម្អាតកន្លែងដែលរលាកជាមួយទឹកស្អាត និងលាបពពួកជែលដែលអាចផ្តល់ភាពត្រជាក់ និងបំបាត់ការឈឺចាប់នៅត្រង់កន្លែងនោះ ករណីមិនមានរបួសចេញឈាម •បើកន្លែងរលាកឡើងពង  គួរយកម្ជុលសម្លាប់មេរោគស្អាតដើម្បីចាក់យកទឹកចេញ •ករណីមានការរលាត់ស្បែក ត្រូវប្រើផលិតផលសម្លាប់មេរោគ និងប្រើបង់រុំការពារមេរោគ។ របួសតូចៗ ជាការមុតដោយកាំបិត ឬមុតលើស្បែកមានលក្ខណៈស្រាល។ ដូចនេះអ្វីដែលអ្នកគួរធ្វើគឺ៖ •ដំបូង អ្នកត្រូវលាងដៃឲ្យបានស្អាត រួចលាងមុខរបួសដោយទឹកស្អាត និងសាប៊ូ (អ្នកមិនចាំបាច់ប្រើទឹកសម្លាប់មេរោគទេប្រសិនវាមិនមែនជាមុខរបួសធំ) •ត្រូវឃាត់ឈាមដោយប្រើកំណាត់ស្អាត   ឬកំប្រេស(គួរប្រើប្រភេទសំណាញ់ដែលមិនស្អិតជាប់របួស)សង្កត់លើមុខរបួស (អាចប្រើកំណាត់២ ឬ៣ស្រទាប់ប្រសិនបើហូរឈាមច្រើន) •រួចប្រើបង់ការពារការឆ្លងមេរោគ   ជាពិសេសត្រង់កន្លែងដែលងាយកកិតដោយសម្លៀកបំពាក់ ឬត្រូវទឹក •ប្តូរបង់បិទជារៀងរាល់ថ្ងៃ ឬ២ដងក្នុងមួយថ្ងៃ។ •អ្នកអាចប្រើក្រែមសម្លាប់មេរោគ (ថ្នាំផ្សះ) លាបត្រង់មុខរបួស មុនពេលប្រើរុំកំប្រេស ឬបិតបង់រុំ ដើម្បីការពារការឆ្លងរោគ និងរក្សាសំណើមនៅត្រង់នោះផងដែរ។ សត្វល្អិតខាំ ឬកន្ទួលរមាស់ផ្សេងៗ ពេលមានកន្ទួលរមាស់ផ្សេងៗ ត្រូវចៀសវាងការអេះដែលធ្វើឲ្យរបកស្បែក ឬបង្កជាដំបៅផ្សេងៗ។ អ្វីដែលអ្នកគួរធ្វើគឺបំបាត់ការរមាស់តាមរយៈ៖ •ប្រើស្លឹកជីអង្កាមបុកបិតលើកន្លែងដែលរមាស់ •ប្រើឡេ ក្រែម ឬស្រៃ្ពយន៍បាញ់ដែលមានជាតិម៉ង់តុល(Menthol) ឬក្រូតាមីតុន (Crotamiton) ដើម្បីឲ្យស្បែកត្រជាក់ និងបំបាត់រមាស់ •អាចប្រើឱសថប្រភេទAntihistamine ដើម្បីបំបាត់រមាស់ដែលបណ្តាលមកពីការអាល្លែកហ្ស៊ីផ្សេងៗ។ ដូចដែលបានបញ្ជាក់ពីខាងលើ   ថ្វីត្បិតបញ្ហាទាំងនេះជាការប៉ះពាល់លើស្បែកកម្រិតស្រាល ប៉ុន្តែអ្នកគប្បីចេះពីរបៀបដោះស្រាយដ៏ងាយៗនេះ ព្រោះអ្នកគង់នឹងប្រើប្រាស់វានៅពេលណាមួយ ដើម្បីជាជំនួយសម្រាប់ខ្លួនឯង ក៏ដូចជាសម្រាប់មនុស្សគ្រប់គ្នាផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តើប្រិយមិត្តអ្នកអានជាមិត្តនារីក៏ដូចជាសុភាពបុរសទាំងឡាយប្រាថ្នាចង់បានសក់ដែលរឹងមាំ ភ្លឺរលើបរលោង និងស្រស់ស្អាតដែរឬទេ? ប្រសិនបើចម្លើយរបស់អ្នក គឺយល់ព្រមនោះ អ្នកគួរតែមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសរសៃសក់របស់អ្នក។ អ្នកមិនត្រូវធ្វេសប្រហែសសូម្បីតែទង្វើប្រចាំថ្ងៃមួយចំនួន រួមមានទាំងការកក់សក់ ឬការធ្វើម៉ូតសក់ផ្សេងៗផងដែរ។ មានសកម្មភាពខ្លះបង្កភាពផលប៉ះពាល់ដល់សុខភាពសក់របស់អ្នក ដែលអ្នកអាចនឹងមិនដឹង ឬមិនចាប់អារម្មណ៍។ តាមដានជាមួយហេលស៍ថាមទាំងអស់គ្នា ដើម្បីចង់ដឹងថាតើមានចំណុចខុសឆ្គងអ្វី ដែលលោកអ្នកបានធ្វើដែរឬទេ? ១ មិនសិតសក់ មុនពេលកក់សក់   សក់របស់យើងខ្សោយជាងគេ ពេលដែលវាសើម ដោយសារតែពេលសក់សើម គឺងាយនឹងជំពាក់។ ហេតុនេះហើយ ដើម្បីចៀសវាងការប្រទាក់ឆ្វាក់សក់នោះ អ្នកគួរតែសិតសក់ជាមុនសិន។ ប្រសិនបើអ្នកចង់សិតសក់នៅពេលងូតទឹកនោះ អ្នកត្រូវប្រើប្រាស់សាប៊ូបន្ទន់សក់(conditioner) ហើយធ្វើការច្បូតសរសៃសក់ដោយប្រើម្រាមដៃសិន បន្ទាប់មកប្រើក្រាស់សិតសក់ដែលមានធ្មេញធំ មុននឹងធ្វើការលាងសំអាត។ ២ សិតតែផ្នែកចុងសក់ អ្នកប្រហែលជាលឺគេនិយាយថាការសិតសក់ច្រើនពេអាចនឹងបំផ្លាញសុខភាពសក់ ប៉ុន្តែជាតិប្រេងពីធម្មជាតិដែលនៅនឹងស្បែកក្បាលរបស់អ្នក ជាសាប៊ូបន្ទន់ដែលល្អជាងគេបំផុត។ ដូច្នេះហើយ អ្នកគួរប្រើប្រាស់ក្រាស់សិតសក់ដែលធ្មេញឈើ ធ្វើការសិតពីគល់សក់ដល់ផ្នែកខាងចុងសក់ ដើម្បីម៉ាស្សាស្បែកក្បាល ក៏ដូចជាសម្រួលដល់ដំណើររត់របស់ឈាម និងការលូតលាស់របស់សក់។ ៣ មិនសូវសម្អាតសក់ សក់ភាគច្រើននឹងភាពល្អប្រសើរអ្វីទេពីការសំអាតសក់ជារៀងរាល់ថ្ងៃ។ ការសម្អាតសក់ញឹកញាប់ និងខ្លាំងពេក នឹងជម្រះជាតិប្រេងដែលមានគុណប្រយោជន៍របស់ស្បែកក្បាលរបស់អ្នក ហើយធ្វើឲ្យសក់ស្រអាប់ និងមើលទៅមិនរស់រវើកដូចសក់ធម្មជាតិ។ ធ្វើការកក់ ឬលាងសម្អាតសក់ឲ្យបានញឹកញាប់ ប៉ុន្តែប្រសិនបើអ្នកមិនបានប្រើប្រាស់ផលិតផលថែរក្សាសក់ច្រើនពេកនោះទេ អ្នកអាចគ្រាន់តែលាងសក់ជាមួយនឹងទឹកធម្មតា ឬ ប្រើសាប៊ូអប់ធម្មតាក៏បាន។ ៤ កំហុសក្នុងការបន្ទន់សក់ អ្នកក៏ប្រហែលជាធ្លាប់លឺគេនិយាយថា ការបន្ទន់ផ្នែកខាងចុងសក់នឹងជួយការពារបង្ការភាពច្បត់ ប៉ុន្តែសម្រាប់មិត្តនារីដែលមានសក់ស្តើង គេគួរតែបន្ទន់សក់តាំងពីគល់ផងដែរ ព្រោះសក់របស់ពួកគេងាយប្រឈមនឹងការជ្រុះ ឬខូចទម្រង់ជាងគេ។ តែការបន្ទន់ជ្រុលពេក ក៏មិនជាទង្វើមួយល្អដែរ ដូច្នេះហើយ អ្នកគួរប្រើប្រាស់វាក្នុងបរិមាណមួយគ្រប់គ្រាន់បានហើយ។ អ្វីដែលអ្នកត្រូវចងចាំមួយទៀតនោះ គឺត្រូវតែលាងសម្អាតវារហូតដល់ជ្រះអស់ និង សាប៊ូអប់ឲ្យបានញឹកញាប់ផងដែរ។ ៥ ត្រដុស ឬជូតសក់ជាមួយនឹងកន្សែងខ្លាំងៗពេក ការត្រដុសសក់ខ្លាំងពេកជាមួយនឹងកន្សែង អាចនឹងធ្វើឲ្យស្បែកក្បាលឡើងគគ្រាត ហើយសក់ទៀតសោតក៏ស្រអាប់ រួញ ឬកណ្តាញ់ ហើយងាយនឹងជ្រុះក៏ដូចជាខូចខាត។ ហេតុនេះហើយ អ្នកគួរតែធ្វើការផ្តិតសក់តិចៗជាមួយនឹងកន្សែងហើយយកម្រាមដៃគ្រវីសរសៃសក់ថ្នមៗ។ បើទោះជាវាត្រូវការពេលយូរបានស្ងួត តែវានឹងពង្រឹងសុខភាពសក់របស់អ្នក។ ៦ មិនបានប្រើប្រាស់ផលិតផលការពារកម្តៅ យើងគ្រប់គ្នាសុទ្ធតែបានដឹងហើយថា កម្តៅជាកត្តាទីមួយដែលបង្កជាផលប៉ះពាល់ដល់សក់។ ប៉ុន្តែប្រសិនបើអ្នកមិនចង់រស់នៅដោយគ្មានការផ្លំសក់ ការរមូរសក់ ឬការកៀបបសក់ទេនោះ អ្នកចាំបាច់ត្រូវប្រើប្រាស់ផលិតផលការពារកម្តៅ ដើម្បីជារនាំងការពារសរសៃសក់ និងធ្វើឲ្យស្បែកក្បាលទន់ល្មើយ។ មុននឹងចាប់ទាញម៉ាស៊ីនមកផ្លំសក់ អ្នកគួរទុកពេលឲ្យសក់ប្រែជានៅសើមតិចៗសិន (ប្រើម្រាមដៃគ្រវីសក់តិចៗ ដើម្បីឲ្យឆាប់ស្ងួត) ហើយប្រើប្រាស់កម្រិតក្តៅល្មម(warm) ជាជាងការប្រើប្រាស់នៅកម្រិតក្តៅខ្លាំង(hot)។ ៧ ប្រើប្រាស់ម៉ាស៊ីនកៀប ទាំងសក់មិនទាន់ស្ងួតសព្វ សក់សើម និងម៉ាស៊ីនកៀបមិនត្រូវធាតុគ្នានោះទេ។ ម៉ាស៊ីនកៀបរួញ ឬកៀបត្រង់ នឹងបង្កើតកម្តៅដល់គល់នៃសរសៃសក់ ហើយធ្វើឲ្យវាចុះខ្សោយ ហើយងាយរងការខូចខាត។ សក់ត្រូវតែស្ងួតទាំងស្រុង មុននឹងប្រើប្រាស់ម៉ាស៊ីនកៀបផ្សេងៗ បើទោះជាអ្នករវល់យ៉ាងណាក៏ដោយ។ ៨ ប្រើប្រាស់ស្ព្រាយ៍បាញ់សក់ មុននឹងចាប់ម៉ូត តើលោកអ្នកធ្លាប់លឺសម្លេង«ឈីកឈីក» (ដូចពេលខ្លាញ់ស្រក់ចុះក្នុងភ្លើង ពេលអាំងសាច់) ដែរឬទេ? ជាតិអាល់កុលនៅក្នុងស្រ្ពាយ៍បាញ់សក់នឹងមានប្រតិកម្មដូចគ្នាជាមួយនឹងកម្តៅ។ ដូចនេះហើយ អ្នកត្រូវតែប្រើប្រាស់វា បន្ទាប់ពីកៀបសក់រួច។ ៩ ម៉ូតសក់ដែលត្រូវធ្វើការសាប់សក់ ដើម្បីកម្មវិធីជប់លៀងខ្លះ អ្នកប្រហែលជាធ្វើម៉ូតសក់ស្អាតៗប្លែកៗ ដែលតម្រូវឲ្យមានការសាប់សក់ ដើម្បីឲ្យមើលទៅប៉ោងស្អាត ឬក្រាស់។ ប៉ុន្តែការធ្វើបែបនេះញឹកញាប់ពេក  នឹងបំផ្លាញដល់ស្បែកក្បាលស្រទាប់ខាងលើ ហើយសក់ទៀតសោតក៏ប្រឈមនឹងការជ្រុះ និងខូចផងដែរ។ ១០ គិតថាអាចស្រោចស្រង់សក់ដែលបែកចុងបាន មិត្តនារីខ្លះប្រហែលជាគិតថាមានវិធីដែលអាចជួយស្រោចស្រង់សក់របស់ខ្លួនដែលបានបែកចុងរួចទៅហើយ តែវាមិនមែនជាការពិតទេ។ វិធីតែមួយគត់ដែលអាចដោះស្រាយបញ្ហានេះបាន គឺការបង្ការកុំឲ្យសក់របស់អ្នកបែកចុង តាមរយៈការចៀសវាងការកក់សក់ញឹកញាប់ពេក ការជូត ឬញីសក់ខ្លាំងៗពេក ប្រើប្រាស់ម៉ាស៊ីនកៀបមិនត្រឹមត្រូវ ជាដើម។ ម្យ៉ាងទៀតអ្នកក៏អាចធ្វើការកាត់សក់នោះចេញក៏បាន។ ដើម្បីបិទបាំងរូបភាពបែបចុងជាបណ្តោះអាសាន្ន អ្នកអាចប្រើប្រាស់ផលិតផលដែលមានផ្ទុកនូវក្រមួនឃ្មុំ ឬជាតិសេរ៉ូមដែលមានប្រេងargan ដើម្បីបន្ទន់សក់បែបចុងនោះ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កាហ្វេ គឺជាភេសជ្ជៈម៉្យាងដែលមានគុណប្រយោជន៍ជាច្រើន និងមានរសជាតិឈ្ងុយឆ្ងាញ់។ សព្វថ្ងៃនេះ មានមនុស្សជាច្រើនចូលចិត្តទទួលទានកាហ្វេបន្ទាប់ពីអាហារពេលព្រឹករួច ប៉ុន្តែពុំមានមនុស្សច្រើនទេដែលចេះទទួលទានកាហ្វេ ដើម្បីទទួលបានសុខភាពល្អ។ តើយើងត្រូវទទួលទានកាហ្វេរបៀបណាដើម្បីទទួលបានសុខភាពល្អ? ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ហេលស៍ថាមសូមធ្វើការណែនាំដូចខាងក្រោម៖ មិនត្រូវទទួលទានកាហ្វេបន្ទាប់ពីម៉ោង ២រសៀល កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន ដែលវាជាអ្នកភ្ញោចទៅលើខួរក្បាល។ នេះគឺជាមូលហេតុចម្បងមួយដែលធ្វើឲ្យយើងចូលចិត្តទទួលទានកាហ្វេ។ ជាតិកាហ្វេអ៊ីនអាចឲ្យយើងមានថាមពលខ្លាំង និងជួយឲ្យយើងមានស្មារតី នៅពេលដែលយើងមានអារម្មណ៍ថាអស់កម្លាំង។ ប៉ុន្តែ បើសិនជាយើងក្រទទួលទានកាហ្វេពេកនៅពេលថ្ងៃ វាអាចរំខានទៅដល់ដំណេករបស់យើង ហើយការដែលគេងបានតិចអាចបង្កបញ្ហាជាច្រើនដល់សុខភាពរបស់យើងផងដែរ។ មិនត្រូវដាក់ស្ករក្នុងកាហ្វេរបស់អ្នក វាជាការងាយស្រួលណាស់ក្នុងការប្រែក្លាយរសជាតិកាហ្វេទៅជាអ្វីដែលអ្នកចូលចិត្ត ដោយគ្រាន់តែបន្ថែមស្ករចូលទៅក្នុងនោះ។ ប៉ុន្តែ ស្ករគឺជាគ្រឿងផ្សំដ៏អាក្រក់ក្នុងរបបអាហារសម័យថ្មី។ ដូច្នេះ បើសិនជាអ្នកមិនអាចខ្វះជាតិផ្អែមក្នុងកាហ្វេរបស់អ្នកបានទេ សូមប្រើប្រាស់ស្ករធម្មជាតិ។ ជ្រើសរើសម៉ាកដែលមានគុណភាព ដូចជាអាហារដទៃទៀតដែរ គុណភាពនៃផលិតផល គឺអាស្រ័យទៅលើសង្វាក់ផលិតកម្ម និងការដាំដុះរបស់វា។ គ្រាប់កាហ្វេត្រូវបានបាញ់ដោយថ្នាំសម្លាប់សត្វល្អិតជាច្រើនដែលមិនគួរជ្រើសរើសយកមកប្រើឡើយ។ដោយសារតែមូលហេតុនេះហើយ យើងគួរតែជ្រើសរើសយកកាហ្វេសរីរាង្គនៅពេលដែលស័កិ្ដសម។ មិនត្រូវប្រើប្រាស់ជាតិផ្អែមសិប្បនិមិ្មត ការដាក់ជាតិផ្អែមសិប្បនិម្មិតចូលក្នុងកាហ្វេអ្នកជំនួសស្ករ វាមើលទៅដូចជាគំនិតល្អដោយសារតែវាគ្មានកាឡូរី។ ប៉ុន្តែមានអំណះអំណាងមួយចំនួនមិនគាំទ្រគំនិតនេះទេ។ ក្នុងការស្រាវជ្រាវជាច្រើនដែលទាក់ទងនឹងជាតិផ្អែមសិប្បនិមិ្មតអាចធ្វើឲ្យមានបញ្ហាសុខភាពជាច្រើន។ ចៀសវាងផលិតផលមានខ្លាញ់ទាប និងក្រែមសិប្បនិមិ្មត ផលិតផលដែលមានជាតិខ្លាញ់ទាប និងក្រែមសិប្បនិមិ្មតដែលអ្នកប្រើប្រាស់មិនមែនបានមកពីធម្មជាតិ ដូច្នេះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ការសិក្សាបង្ហាញថាផលិតផលដែលមានជាតិខ្លាញ់អាចកាត់បន្ថយ គ្រោះថ្នាក់ក្នុងការកើតជំងឺធាត់។ បន្ថែមកាកាវចូលទៅក្នុងកាហ្វេរបស់អ្នក កាកាវមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលមានសារប្រយោជន៍សម្រាប់សុខភាព វាអាចកាត់បន្ថយគ្រោះថ្នាក់នៃ ការកើតជំងឺបេះដូង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ធ្មេញជាផ្នែកធំមួយនៃសម្រស់ធម្មជាតិរបស់់មនុស្សគ្រប់រូប ហើយពេលខ្លះវាពិតជាមានភាពទាក់ទាញចំពោះមនុស្សជុំវិញខ្លួន។ ដោយសារតែមានបញ្ហាតិចតួចនៃសុខភាពមាត់ធ្មេញ ទើបឲ្យមនុស្សមួយចំនួនពុំបានយកចិត្តទុកដាក់ទៅវិញ។ជំងឺអញ្ចាញធ្មេញ ឬ Periodontitis ជាការឆ្លងមេរោគធ្ងន់ធ្ងរនៅនឹងអញ្ចេញធ្មេញ ហើយបំផ្លាញជាលិកាអញ្ចាញធ្មេញ និងមានការបំផ្លាញដល់ឫសធ្មេញផងដែរ។ មូលហេតុបណ្តាលមកពី ការបាក់ធ្មេញ ឬធ្មេញមានប្រហោងតូចៗ។  កត្តាខ្លះបណ្តាលឲ្យអ្នកកំពុងប្រឈមុខនឹងបញ្ហាអញ្ចាញធ្មេញ៖ -ការផ្លាស់ប្តូរអ័រម៉ូនចំពោះស្ត្រី -ការថែទាំមាត់មិនបានល្អ -ការថយចុះប្រព័ន្ធភាពស៊ាំ,ជំងឺទឹកនោមផ្អែម,ជំងឺមហារីក -អ្នកជក់បារី -ការប្រើប្រាស់ថ្នាំមួយចំនួន -កត្តាតំណពូ -អ្នកមានអាយុច្រើន។   ស្របពេលនោះផងដែរ បញ្ហាជំងឺធ្មេញនេះមានរោគសញ្ញាជាក់លាក់មួយ ជាហេតុដែលតម្រូវឲ្យអ្នកទៅជួបពិគ្រោះជាមួយទន្តបណ្ឌិតជំនាញ៖ -មានការហូរឈាមនៅពេលដុសធ្មេញ -អញ្ចាញធ្មេញលើក្រហមឬពណ៍ស្វាយ -ហើមអញាចេញធ្មេញ -អញ្ចាញធ្មេញមានសភាពទន់ពេលប៉ះ -ធ្មេញមានប្រវែងវែងជាងធម្មតា -មានគំលាតធំជាងមុននៅចន្លោះអញ្ចាញធ្មេញ -មានការស្រៀវធ្មេញខ្លាំង -ធ្មេញមិនត្រួតស៊ីគ្នាល្អពេលទំពារអាហារ -ខ្ទុះនៅអញ្ចាញធ្មេញ -ក្លិនមាត់មិនល្អនិងមានរសជាតិមិនល្អក្នុងមាត់ -បាក់ធ្មេញ៕ ស្វែងយល់បន្ថែម៖​   បញ្ហាអញ្ចាញធ្មេញ  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ចំពោះស្រ្តីដែលមិនទាន់ឆ្លងកាត់ការរួមភេទ ប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការមហារីកមាត់ស្បូន គឺមានអត្រាខ្ពស់ជាងស្រ្តីដទៃទៀត។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពប្រចាំថ្ងៃមួយចំនួនរបស់ស្រ្តីបានជះឥទ្ធិផលអាក្រក់ដល់សុខភាពដោយមិនបានចាប់អារម្មណ៍ជាមុន ពោលគឺការប្រឈមមុខនឹងជំងឺមហារីកមាត់ស្បូន។ ជំងឺមហារីកមាត់ស្បូនជាប់ចំណាត់ថ្នាក់ទី3 បន្ទាប់ពីមហារីកដោះ និងពោះវៀនសម្រាប់ស្រ្តីទូទាំងពិភពលោក។ ជំងឺមហារីកមាត់ស្បូនគឺ ជំងឺម៉្យាងដែលបង្កឡើង ដោយសារ មេរោគ HPV ដែលឆ្លងតាមរយៈការរួមភេទ និងកត្តាអំណោយផលមួយចំនួនទៀត ហើយជាទូទៅមានទំនាក់ទំនងគ្នាទៅវិញទៅមកដូចជា៖  - ទំនាក់ទំនងការរួមភេទ៖ ឆាប់រួមភេទមុនអាយុ១៧ឆ្នាំ មានដៃគូរួមភេទច្រើន មានកូនមុនអាយុ២០ឆ្នាំ និងមានកូនច្រើនលើសដើម - ការចុះថយនូវភាពស៊ាំ៖ ស្ត្រីដែលមានផ្ទុកមេរោគអេដស៍ ស្ត្រីដែលប្រើថ្នាំគីមីសម្រាប់ព្យាបាលជំងឺមហារីក ឬពពួកអង់ទីគូអ៊ីដសម្រាប់ព្យាបាលជំងឺផ្សេងៗ ឬស្ត្រីដែលមានបន្សាំសរីរៈផ្សេងៗ និងស្រ្តីមានផ្ទៃពោះ  -ការប្រើប្រាស់ថ្នាំពន្យារកំណើត៖ ពពួកថ្នាំពន្យារកំណើតដែលមានជាតិអ័រម៉ូនពីរមុខបញ្ចូលគ្នាក្នុងរយៈពេលលើសពី៥ឆ្នាំ  -ការជក់បារី​​​​  -កត្តាសង្គមប្រជារាស្ត្រ៖ ភាពក្រីក្រ កម្រិតសង្គម យល់ដឹងទាបរស់នៅក្នុងប្រទេសក្រីក្រ  -កត្តាផ្សេងៗមួយចំនួនទៀតដូចជា៖ រលាកមាត់ស្បូនរ៉ាំរ៉ៃ មានជំងឺកាមរោគ កង្វះអនាម័យ កង្វះរបបអាហារ កង្វះការស្រាវជ្រាវរកជំងឺមហារីក ឬការតាមដានមិនបានត្រឹមត្រូវ។ ដោយសារកត្តារៀបរាប់ខាងលើនេះហើយដែលអាចឲ្យមានការកកើតជាដំបៅមហារីកនៅមាត់ស្បូនបាន។ វាបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព សាធារណៈ ព្រមទាំងប៉ះពាល់ទៅដល់សុខភាពពិភពលោកទាំងមូលផង។  ស្វែងយល់បន្ថែម៖ មហារីកមាត់ស្បូន  បកស្រាយដោយ៖ លោកស្រីវេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា ជាវេជ្ជបណ្ឌិតជំនាញសម្ភព និង រោគស្រ្តី និងជាប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យព្រះកុសុមៈ  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តើអ្នកធ្លាប់មានអារម្មណ៍ធ្លាក់ទឹកចិត្តឬទេ? ជាការពិតណាស់ អារម្មណ៏បែបនេះតែងតែកើតមានជារឿយៗ ពេលដែលអ្នកធ្វើអ្វីមួយមិនសមតាមបំណង។ ការធ្លាក់ទឹកចិត្ត គឺជារឿងធម្មតាទៅហើយសម្រាប់មនុស្សគ្រប់រូប ក៏ប៉ុន្តែអ្វីដែលសំខាន់នោះ គឺតើធ្វើយ៉ាងដូចម្តេចទើបអាចបំបាត់អារម្មណ៍ការធ្លាក់ទឹកចិត្តបាននោះ? ឱសថពិតជាអាចជួយក្នុងការទប់ទល់ទៅនឹងជំងឺធ្លាក់ទឹកចិត្ត។  យ៉ាងណាមិញ  វិធីព្យាបាលមួយបែបផ្សេងទៀតដែលគេហៅថា ការប្រើប្រាស់អាកប្បកិរិយាក្នុងការគិត (ការផ្តោតសំខាន់ទៅលើការផ្លាស់ប្តូរអាកប្បកិរិយាក្នុងការគិតអំពីរឿងរ៉ាវផ្សេងៗ) អាចនឹងក្លាយជាការព្យាបាលមួយដ៏មានប្រសិទ្ធិភាព ឬក៏អាចប្រសើរជាងការប្រើប្រាស់ឱសងផងក៏ថាបាន។ ទន្ទឹមនឹងនេះ ក្នុងចំណោមវិធីទាំងអស់មានមួយចំនួនដែលអាចអនុវត្តនៅផ្ទះដោយខ្លួនឯងបាន ដោយពុំចាំបាច់មានការហ្វឹកហាត់។ ១.ចៀសវាងការគិតអន្តរាយ៖ រឿងរ៉ាវតេមួយគត់ដែលអាចនាំមកឲ្យអ្នកបំបាក់ស្មារតីខ្លួនឯងនោះ គឺការគិតអ្វីមួយក្នុងផ្លូវអវិជ្ជាមានខ្លាំងពេក។ មនុស្សដែលគ្មានការងារធ្វើច្រើនតែគិតដូចនេះ។ ការគិតតែភាពអន្តរាយពុំមែនជាការល្អសម្រាប់សុភាពទេ។ ចូរកុំគិតពីផល្ធផលអាក្រក់់បំផុត បើទោះបីជាវាប៉ះពាល់ដល់អារម្មណ៍យ៉ាងណាក៏ដោយ។  ២.បញ្ឈប់ការសញ្ជឹងគិត៖ ជួនកាល ការប៉ះទង្កិចគ្នាជាមួយមិត្តរួមការងារ ឬវ៉ៃតប់ជាមយយមិត្តភក្តិ តែងតែដិនដាមយ៉ាងស្អិតរមួតក្នុងចិត្តរបស់អ្នក ដែលជាដើមហេតុធ្វើឲ្យអ្នកគិតពីបញ្ហានេះជាប់រហូត។ ការរាលដាននៃកំហឹង ភាបតានតឹង និងការរសាប់រសល់ គឺពិតជាមានការប៉ះពាល់ទៅដល់ដំណើរនៃការចងចាំ។ នេះជាការគិតសញ្ជឹងគិត ការគិតរបៀបនេះគឺជាផ្នែកមួយដ៏ខ្លាំងក្លាដែលនាំឲ្យអ្នកបាក់ទឹកចិត្ត ប្រតិកកម្មរហ័ស ឬក៏មានរ៉េផ្លិចគឺជាការល្អ ព្រោះវាអាចបង្កើនសមត្ថភាពរបស់អ្នកក្នុងការដោះស្រាយបញ្ហា ក៏ប៉ុន្តែការសញ្ជឹងគិតដែលយើងបានរៀបរាប់ខាងលើនេះមានលក្ខណះផ្ទុយគ្នាស្រលះពីការមានរ៉េផ្លិច។  ប្រសិនអ្នកទទួលអារម្មណ៍ថាអ្នកកំពុងស្ថិតនៅក្នុងការសញ្ជឹងគិតនូវអ្វីមួយដែលមិនល្អ អ្នកគួរតែបង្វែរការគិតរបស់អ្នកទៅរកការគិតអ្វីមួយដែលសប្បាយ ឬធ្វើការតាំងសមាធិជាដើម។ វិធីព្យាបាលដោយការផ្លាស់ប្តូរអាកប្បកិរិយាក្នុងការគិតជារឿយៗមានគោលដៅយ៉ាងសំខាន់ក្នុងការកម្ចាត់អារម្មណ៏ដែលកើតពីការសញ្ជឹងគិតមិនល្អ ព្រោះវាអាចមានការបង្កឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។ ៣.បញ្ឈប់ការព្យាករពីអនាគតរបស់អ្នក៖ មនុស្សតិចបំផុតដែលភ្ចាប់ជាមួយនូវសមត្ថភាពពិសេសពីកំណើត គឺអាចប៉ាន់ស្មានដឺងពីអនាគតកាល ក៏ប៉ុន្តែមនុស្សដែលធ្លាក់ទឹកចិត្តជានិច្ចកាល យល់ថាពួកគេអាចដឹងរឿងរ៉ាវនានាដែលអាចនឹងកើតឡើងចំពោះខ្លួនគេក្នុងរយៈពេលមួយថ្ងៃមួយខែឬក៏មួយឆ្នាក៏មាន ហើយជាទូទៅវាគឺជារឿងមិនល្អដែលកើតមានឡើង ឬមួយជារឿងមួយអន្តរាយនានា។ ប៉ុន្តែជាចៃដន្យល្អណាស់ ដែលការរំពឹងទុកទាំងអស់នោះកម្រក្លាយជាការពិត។ ចូរព្យាយាមគិតពីបច្ចុប្បន្នកាល ព្រោះវាអាចធ្វើឲ្យអ្នកគ្រប់គ្រងដំណើរជីវិតអ្នកកបានល្អ និងចៀសវាងនូវការធ្វើអ្វីដែលគ្មានប្រយោជន៍។ ៤.ចៀសវាងការគិតពីអតីតកាលច្រើនពេក៖ វាពិតជាអត់ប្រយោជន៍ខ្លាំងណាស់សម្រាប់ការស្តាយក្រោយ។ រីឯការនិយាយទៅកាន់ខ្លួនឯងថា អ្នកគួរតែបានធ្វើបែបនេះ ហើយអ្នកគួរបាបអ្វីបែបនោះរឹតតែជារឿងអត់ប្រយោជន៍ទៅទៀត នេះក៏ដោយសារតែអ្នកមិនអាចកែប្រែអតីតកាលបាន ផ្ទុយទៅវិញអ្នកកំពុងតែរស់នៅក្នុងបច្ចុប្បន្នកាល។ អ្នកគួរគប្បីទទួលស្គាល់ថា អ្នកបានធ្វើអ្វីដែលល្អហើយ  និងការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតចំពោះកាលទេសៈ និងស្ថានការណ៏ដែលអ្នកបានឆ្លងកាត់កន្លងមក។ អតីតកាលនៅតែជាអតីតកាល ហេតុដូច្នេះហើយ អ្នកមិនត្រូវស្អប់ខ្លួនឯង ហើយបណ្តោយឲ្យខ្លួនឯងដើរផ្លូវខុសកាន់តែជ្រៅទៅៗនោះទេ ទន្ទឹមនេះផងដែរ អ្នកគួរតែធ្វើការត្រួតពិនិត្យខ្លួយនឯងចំពោះការសញ្ចឹងគិតអ្វីដែលមិនល្អ ដោយសារតែការគិតអំពីរឿងអតីតកាលអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនស្ងប់។ ចូរអ្នកគិតអំពីគិតអំពីបញ្ហាអនាគតឲ្យបានច្រើនវិញប្រសើរជាង។ ៥.រក្សាទំនាក់ទំនងជាមួយអ្នកដទៃ៖ លក្ខណៈដែលគួរកត់សម្គាល់មួយទៀតនៃការធ្លាក់ទឹកចិត្ត គឺភាពឯកា។ អារម្មណ៍បែបនេះអាចនឹងកើតមានឡើងយ៉ាងងាយបំផុត ប្រសិនបើអ្នកគ្មានការងារធ្វើ ឬក្នុងករណីដែលអ្នកមិនចង់ឃើញ និងជួបអ្នកដទៃនីពេលដែលអ្នកបាក់ទឹកចិត្ត។ ការធ្វើចិត្តឲ្យក្លាហាន ព្រមទាំងការពង្រីកទំនាក់ទំនងជាមួយសង្គមខាងក្រៅអាចផ្តល់ឱកាសដល់អ្នកក្នុងការទទួលការគាំទ្រហើយប្រហែលជាអ្នកអាចនឹងរកឃើញមនុស្សដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពដូចអ្នកថែមទៀតផង។ ការឃុំខ្លួនឯងនៅក្នុងបន្ទប់តែម្នាក់ឯងនឹងធ្វើឲ្យអ្នកកាន់តែគ្មានកម្លាំងចិត្ត។ ហេតុនេះ ការមានទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ បើទោះបីជាតិចតួចក្តី ក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយដែរ។ ៦.ប្រកាន់ខ្ជាប់នូវទម្លាប់ឲ្យបានទៀងទាត់៖ ទោះបីជាពេលខ្លះអ្នកមិនចូលចិត្តទម្លាប់របស់អ្នកក៏ដោយ អ្នកត្រូវតែប្រាកដខ្លួនអ្នកឲ្យបានច្បាស់ថាអ្នកក្រោកពីដំណេកទៀងម៉ោង បរិភោគអាហារទៀងពេលជារៀងរាល់ថ្ងៃ (បើទោះបីមានពេលខ្លះអ្នកមិនឃ្លានក៏ដោយ) ហើយចៀសវាងការធ្វើអ្វីដែលនាំឲ្យអ្នកគេងមិនលក់ ឬមិនស្កប់នៅពេលយប់។ ម៉្យាងវិញទៀតវានឹងរឹតតែប្រសើរទៅទៀត ប្រសិនជាអ្នកអាចយកការចូលរួមសកម្មភាពសង្គមជាទម្លាប់ក៏ល្អមួយរបស់អ្នកបាន៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មកទល់សប្ដាហ៍ទី៦ ទារករបស់អស់លោកអ្នកបានវិវឍ្ឍខ្លួនក្លាយជាអំប្រ៊ីយ៉ុងដែលមានទំហំប៉ុនម្រាមដៃរបស់អ្នក។ វាក៏ជាពេលដែលស្វាមី​អាចជូនភរិយាជាទីស្រលាញ់របស់ខ្លួនទៅជួបនឹង​វេជ្ជបណ្ឌិត ដើម្បីធ្វើការតាមដានគភ៌ និងដឹងពីការវិវឍ្ឍខ្លួនរបស់ទារករបស់អស់លោកអ្នក​មានគ្រប់លក្ខណៈ ឬនៅ។បន្ទាប់មកទៀត យើងនឹងតាមដានទាំងអស់គ្នាថាសប្ដាហ៍បន្ទាប់ គភ៌នឹង មានសកម្មភាពបម្រែបម្រួលនៃការលូតលាស់អ្វីបន្ដែមទៀត ……… សប្ដាហ៍ទី៧​៖ ទារកនៅក្នុងផ្ទៃមានទំហំកើនឡើងបួនដង ហើយប្រព័ន្ធប្រសាទរបស់កេក៏ចាបផ្ដើមលូតលាស់។​ ទារកចាប់ផ្ដើមមានចលនា។ ចលនានេះអាចមើលឃើញដោយការឆ្លុះអេកូប៉ុណ្ណោះ ហើយអ្នកមិនមានអារម្មណ៍ដឹងថាមានទារកក្នុងផ្ទៃអ្នកមានចលនានោះទេ​។ សួត ថ្លើម និងពោះវៀនចាប់ផ្ដើមលូតលាស់។ សប្ដាហ៍ទី៨៖ នៅក្នុងសប្ដាហ៍នេះ ទារកមានប្រវែង2.5សង់ទីម៉ែត្រដែលយើងអាចហៅថា«មនុស្សល្អិត»។   ពួកគេចាប់ផ្ដើមបើកមាត់ និងអណ្ដាតបានហើយក្រអូមមាត់ និងត្រចៀកចាប់ផ្ដើមរីកលូតលាស់។ ទងផ្ចិតសម្រាប់តភ្ជាប់ទៅសុកម្ដាយចាប់ផ្ដើមកកើត។​ ទារកចាប់ផ្ដើមប្រែក្លាយពីអំប្រ៊ីយ៉ុងមកជាគភ៌។ ខួរក្បាលចាប់ផ្ដើមវិវឍ្ឍទៅតាមអត្រារបស់វា។ សារធាតុដែលត្រូវការចាំបា​ច់ក្នុងការលូតលាស់ខួរក្បាលរបស់ទារក គឺអាស៊ីតខ្លាញ់ និងDHAដែលមាននៅក្នុងត្រីសមុទ្យដូចជា ត្រីស្បែកា និងត្រីធូណា។ សប្ដាហ៍ទី៩ ៖ ទារកមានប្រវែង 3.5 សង់ទីម៉ែត្រ ហើយផ្នែកខាងក្បាលរបស់គេកំពុងតែលូតលាស់បន្ថែម។ នៅក្នុងសប្ដាហ៍នេះ ពួកគេអាចកម្រើកដៃ ជើងនិងងាកខ្លួនល្អិតរបស់គេបាន។ ទំហំខួរក្បាលកើនឡើងបួនដងធំជាងកាល១ខែមុន។ ក្រពេញញើសចាប់ផ្ដើមកកើត។ រីឯប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធប្រសាទលូតលាស់យ៉ាងឆាប់រហ័ស។ លក្ខណៈសម្គាល់ថា ស្រី ឬប្រុសវិវឍ្ឍឲ្យឃើញនៅបីសប្ដាហ៏ខាងមុខទៀត។ អ័រម៉ូននៃការមានផ្ទៃពោះមានច្រើន និងប្រព័ន្ធក្នុងរាងកាយរួមទាំងចំណុចនៃឈាមចាប់ផ្ដើមកើនឡើង។ ការកើនឡើងនៃProgesterone ធ្វើឲ្យសរសៃឈាមឈប់សម្រាក។ វាជាឱកាសធ្វើឲ្យអ្នកមានអាការៈវិលមុខ ព្រោះតែអុកស៊ីសែនត្រូវការរយៈពេលយូរក្នុងការធ្វើដំណើរទៅកាន់ខួរក្បាល​។ អ្នកគួរតែគិតពីការធ្វើតេស្តលើគភ៌មុនឆ្លងទន្លេ។ វាជាការវិនិច្ឆ័យរោគសញ្ញាសម្រាប់លើការត្រួតពិនិត្យលើភាពមិនប្រក្រតីលើគភ៌ ​ព្រោះបញ្ហាខ្លះមានគ្រោះថ្នាក់ដល់ទារកនៅក្នុងផ្ទៃ។  អ្នកក៏មានសិទ្ធិបដិសេធមិនធ្វើតេស្តនេះដែរ។ អ្នកមិនត្រូវភ្លេចទទួលទានទឹកធម្មតាយ៉ាងតិច8កែវក្នុងមួយថ្ងៃ ដើម្បីសុខភាពរបស់អ្នក និងកូនក្នុងផ្ទៃ។ [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ     ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មិនតិចឆ្នាំដូចមុខវិជ្ជាផ្សេងឯណា…ប៉ុន្តែ បទពិសោធន៍ដែលរៀនប៉ុន្មានឆ្នាំនេះ ក៏មានរឿងរ៉ាវជាច្រើនដែលបានឆ្លងកាត់ ហើយក៏បានបង្កើតនូវអនុស្សាវរីយ៍មិនតិចនោះទេជាមួយមនុស្សដែលធ្លាប់ស្គាល់មួយក្រុមដែលហៅថា«មិត្តរួមថ្នាក់» ហើយអ្នកខ្លះក៏បានស្គាល់ ទាក់ទង និងរាប់អានដល់«មិត្តរួម/ខុសជំនាន់» ទៀត ហើយក៏មានការងារ និងលក្ខខណ្ឌជាច្រើនដែលត្រូវបំពេញជាមួយបុគ្គលិកសិក្សារួមមានទាំងសាស្រ្តាចារ្យផងដែរ។  គិតរាប់បញ្ចូលទាំងកម្មវិធីសិក្សា សម្ពាធ ពេលវេលា មិត្តភាព កម្រិតលំបាកនៃមេរៀន ភាពមមាញឹក និងកត្តាផ្សេងៗទៀតជាច្រើន សម្រាប់អ្នកផ្ទាល់ តើឆ្នាំមួយណាដែលផ្តល់នូវភាពរីករាយដល់អ្នកជាងគេ? ហើយឆ្នាំណាដែលពិបាកជាងគេ? ហេតុអ្វីដែរ?  ម្នាក់ៗប្រាកដជាមានចម្លើយនៅក្នុងចិត្តរៀងខ្លួនហើយ ខាងក្រោមនេះ ជាការចែករំលែកពីនិស្សិតផ្នែកសុខាភិបាលដែលបានផ្តល់ពេលវេលា និងកិច្ចសហការក្នុងការផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងក្រុមការងារ…ចង់ដឹងថា ពួកគាត់ជានរណាខ្លះ? ហើយមានការយល់ឃើញយ៉ាងណាខ្លះ? តាមដានអានឲ្យដល់ចប់ជាមួយគ្នា… ធៀប សុជាតិ និស្សិតឆ្នាំទី៥(ជំនាន់ទី៣៧) ផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និយាយទៅ ឆ្នាំណាក៏សប្បាយដែរ តែលក្ខណៈថាសប្បាយផង ពិបាកផង ព្រោះគិតថាឆ្នាំណាក៏ដូចជាឆ្នាំណាដែរ សុទ្ធតែមានរឿងសប្បាយ និងរឿងត្រូវកើតទុក្ខដូចគ្នា។ ឆ្នាំដែលពិបាកជាងគេ អាចថាឆ្នាំទី៥ ព្រោះថាត្រូវចុះស្តារផង ហើយត្រូវរៀនផង (បើតាមដែលសង្កេតមើលទៅ ក៏ជាឆ្នាំដែលគេស្រកគីឡូច្រើនជាងគេផងដែរ ព្រោះតែហត់ពេក)។ ខ្ញុំយល់ថា ក៏ជាឆ្នាំដែលរៀនមិនសូវចេះជាងគេដែរ តែអាចជាការពិតសម្រាប់តែខ្ញុំម្នាក់ក៏ថាបាន។ សេង រស្មី និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បើនិយាយទៅ ឆ្នាំដែលសប្បាយជាងគេ គឺជាឆ្នាំទី១ ព្រោះថាយើងមានមោទនភាពចំពោះភាពជោគជ័យរបស់យើងជាបេក្ខជនជ័យលាភីមួយរូបក្នុងចំណោមបេក្ខជនរាប់ពាន់នាក់ដែលបានប្រលងចូលរៀននៅសាលាពេទ្យ និងជាពេលវេលាដំបូងដែលយើងឈានជើង ដើម្បីសម្រេចក្តីស្រមៃរបស់យើង។  ដូចគ្នាដែរ ឆ្នាំទី១នេះក៏ជាឆ្នាំដែលលំបាកជាងគេដែរ ព្រោះជាវេលាដំបូងដែលយើងសិក្សាពីមូលដ្ឋានគ្រឹះសម្រាប់មុខវិជ្ជាពេទ្យ ព្រមទាំងចាប់ផ្តើមរៀនភាសាបារាំងថែមទៀត ដែលយើងមិនធ្លាប់បានរៀនពីមុនសោះ។ លឹម ប៉ោហ្វុង និស្សិតផ្នែកទន្តវទនសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រាប់ខ្ញុំ គ្រប់ឆ្នាំសិក្សាទាំងអស់សុទ្ធតែមានភាពសប្បាយរីករាយ និងការប្រកួតប្រជែងដូចគ្នា។ ប៉ុន្តែ ឆ្នាំដែលពិបាកជាងគេបង្អស់ គួរតែជាឆ្នាំទី៧ដែលជាឆ្នាំចុងក្រោយ។ ក្នុងឆ្នាំនេះ និស្សិតជាច្រើនក៏បានរកឃើញកន្លែងចុះកម្មសិក្សានៅតាមគ្លីនិកធ្មេញរួចហើយ តែក៏ជាឆ្នាំដែលត្រូវបំពេញការងារនូវគ្លីនិកនៃសាកលវិទ្យាល័យ និងមន្ទីរពេទ្យរដ្ឋផងដែរ។ ហេតុដូចនេះហើយ គឺមានការទាមទារឲ្យមានភាពវៃឆ្លាតក្នុងការគ្រប់គ្រងពេលវេលា ដើម្បីធានាឲ្យបាននូវតុល្យភាពរវាងលក្ខខណ្ឌការងារសាលា និងការចុះកម្មសិក្សាផ្ទាល់ខ្លួន។ លីម ចាន់បូរ៉ាម៉ី ឱសថការីឧត្តម ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអន្តរជាតិ IU នៅ ខែ៤ ឆ្នាំ ២០១៧ថ្មីៗនេះ ឆ្នាំដែលសប្បាយជាងគេ គឺឆ្នាំទី១ ដោយសារអ្វីៗទាំងឡាយ គឺថ្មីទាំងអស់ រួមទាំងមិត្តភក្តិ មេរៀនដែលត្រូវរៀន និង ឧបករណ៍បច្ចេកទេសជាច្រើន ដែលមិនដែលជួបប្រទះពីមុនមក ធ្វើឲ្យមានការចង់ចេះចង់ដឹងពីអ្វីដែលនៅជុំវិញខ្លួន។ ឆ្នាំទី៥ជាឆ្នាំពិបាកជាងគេ ដោយសារត្រូវត្រៀមប្រលងចេញ មានសម្ពាធពីការសិក្សា ហើយត្រូវបញ្ចប់កម្មសិក្សា។ បន្ថែមលើនេះទៀត គឺត្រូវរៀបចំផ្លូវអនាគតខ្លួនឯង ដូចជាចូលបម្រើការងារនៅគ្រឹះស្ថាននានា ឬ បន្តការសិក្សាទៅក្រៅប្រទេស។ ដូចនេះ ឆ្នាំទី៥ ពិបាកបំផុតសម្រាប់ខ្ញុំ។ ហេង សុវណ្ណឫទ្ធិ និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ ជំនាន់ទី៤១នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំដែលសប្បាយជាងគេនោះគឺឆ្នាំទី៤ ហេតុផលនោះ គឺវាជាឆ្នាំដំបូងដែលខ្ញុំចាប់ផ្ដើមការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យ និងបានជួបផ្ទាល់ជាមួយអ្នកជំងឺ។  រីឯឆ្នាំដែលខ្ញុំគិតថាពិបាកជាងគេនោះគឺឆ្នាំទី៦ ព្រោះវាគឺជាឆ្នាំដែលខ្ញុំនឹងចូលរៀនក្នុងពេលឆាប់ៗនេះ ហើយឆ្នាំសិក្សានេះ គឺមានមុខវិជ្ជាថ្មីៗជាច្រើន និងមេរៀនជាច្រើនដែលត្រូវរៀន។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺវាក៏ជាឆ្នាំមួយសម្រាប់ការត្រៀមប្រលងចូលរៀនថ្នាក់ឯកទេសផងដែរ។ តាំង រ៉ូស្សាទេវី  អតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧) ហើយសព្វថ្ងៃនេះកំពុងបម្រើការងារនៅមណ្ឌលវេជ្ជសាស្ត្រសហគមន៍ (Comunity medical center) ឆ្នាំដែលសប្បាយជាងគេសម្រាប់ខ្ញុំ គឺឆ្នាំទី១ការសិក្សាមិនសូវជារវល់ មួយថ្ងៃរៀនត្រឹមតែ២ទៅ៣ម៉ោងប៉ុណ្ណោះ។  ឆ្នាំដែលពិបាកគឺឆ្នាំទី៥ ព្រោះជាឆ្នាំបញ្ចាប់មានការប្រលងច្រើន  ប្រលង២ឆមាស បន្ទាប់មកត្រូវប្រលងចេញ និងត្រូវគិតពីគោលដៅបន្តទៀតថាគួរធ្វើអ្វី។ សំ សុវត្ថឌី និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវះកាត់មាត់ ធ្មេញ (Master of Oral and Maxillofacial Surgery) នៅមហាវិទ្យាល័យទន្តសាស្ត្រ នៃសាកលវិទ្យាល័យមហិដុល ទីក្រុងបាងកក ប្រទេសថៃ ចំពោះពេលវេលាដែលបានឆ្លងកាត់មកតាំងពីឆ្នាំទី1ដល់ឆ្នាំទី 7 គឺមានតែឆ្នាំទី 7ទេដែរជាឆ្នាំដែររីករាយផង និងពិបាកជាងគេផង។ សប្បាយ ព្រោះយើងបានជួបអនុវត្តផ្ទាល់លើជាមួយអ្នកជំងឺ ជិតបានសម្រេចនូវក្តីស្រមៃដោយបានទទួលងារពេញសិទ្ធិជា«ទន្តបណ្ឌិត»។ ហើយអ្វីដែលពិបាកនោះ គឺយើងត្រូវប្រឈមមុខនឹងការធ្វើនិក្ខេបបទ ការធ្វើការអនុវត្តផ្ទាល់ពេញម៉ោង និងការត្រៀមប្រលងចេញ និងប្រលងថ្នាក់ជាតិ។ វ៉ាន់ គឹមរួន ឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital) សម្រាប់ខ្ញុំ គ្រប់ឆ្នាំ គឺសប្បាយទាំងអស់ ព្រោះខ្ញុំពិតជារីករាយក្នុងការរៀនពីអ្វីដែលថ្មីពីមួយឆ្នាំ ទៅឆ្នាំមួយទៀត  ប៉ុន្តែឆ្នាំទី៤ និង ទី៥មានការលំបាកច្រើន ព្រោះមុខវិជ្ជាមានសំខាន់ៗច្រើន ហើយឆ្នាំទី៥ជាឆ្នាំចុងក្រោយ ដូច្នេះ ខ្ញុំត្រូវត្រៀមខ្លួនឲ្យបានល្អបំផុតក្នុងការប្រទ្បងប្រកបដោយភាពជោគជ័យ។ ប៊ុន ច័ន្ទវិចិត្រ និស្សិតឆ្នាំទី៤នៃសាកកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឯកទេសផ្នែកទន្តវទនសាស្ត្រ ឆ្នាំដែលសប្បាយជាងគេ គឺឆ្នាំទី១ ព្រោះជាឆ្នាំដំបូង ហើយមេរៀនដែលត្រូវរៀនក៏មិនទាន់ជ្រៅ។ ម្យ៉ាងទៀត ក៏មិនសូវខ្វល់ខ្វាយ និងមានសម្ពាធខ្លាំង ជាពិសេស គឺមិនទាន់ផ្តោតលើការអនុវត្ត។ ចំណែកឆ្នាំដែលពិបាកជាងគេ គឺប្រហែលជាឆ្នាំទី៧  ព្រោះមានកាតព្វកិច្ចជាច្រើនត្រូវបំពេញ ដូចជាត្រូវប្រលងចេញ ចុះបំពេញការងារនៅគ្លីនិកដើម្បីបំពេញនូវលក្ខខណ្ឌគ្រប់គ្រាន់ ទើបអាចប្រលងថ្នាក់ជាតិបាន ធ្វើនិក្ខេបបទ ធ្វើការស្រាវជ្រាវ ហើយអ្នកខ្លះក្រោយពីប្រលងថ្នាក់ជាតិចប់ ក៏ត្រូវប្រលងក្របខណ្ឌទៀត។ Photo Credit : Theap Socheat ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ៖ នាងខ្ញុំ រស់នៅខេត្តបន្ទាយមានជ័យ។ ខ្ញុំតែងតែមានសាច់ដុះតូចៗច្រើននៅលើបរិវេណដងខ្លួនជាប្រចាំ។ តែសាច់ដុះនេះក៏ដាច់ទៅវិញដោយឯកឯងនៅពេលដែលខ្ញុំដុសសម្អាតខ្លួន ហើយក៏ដុះមកទៀតនៅកន្លែងដដែលឬកន្លែងផ្សេង។ តើនេះជាអាការៈនៃជំងឺធ្ងន់ធ្ងរណាមួយមែនឬទេ? មានវិធីអ្វីអាចកម្ចាត់បញ្ហានេះឬទេ? ចម្លើយ៖ ការដុះសាច់តូចៗនេះមាន២យ៉ាង៖ ទី១ គឺស្បែកដែលដុះមែនទែន (skin tags) និងទី២ជាស្បែកដែលកើតឡើងដោយវីរុសនៅពេលដែលយើងមានវ័យចាស់បន្តិច (Siberia Keratosis) ដែលមានស្នាមខ្មៅគ្រាប់នៅលើស្បែក។ ជាការពិតណាស់ សាច់ដែលដុះមកនេះនៅពេលដំបូង វាតែងតែដាច់ទៅវិញនៅពេលដែលយើងដុសជម្រះ ប៉ុន្តែវានឹងដុះមកវិញដោយសារតែកោសិកាដែលជ្រុះមកមិនបានអស់នោះទេ ហើយប្រសិនបើយើងចង់ឲ្យជ្រុះអស់នោះយើងមិនគួរដុសជម្រះតាមទម្លាប់តែមួយមុខនោះទេព្រោះវាអាចបណ្តាលឲ្យខូចដល់កោសិកាស្បែកដែលល្អ និងបង្កឲ្យយើងមានជំងឺស្បែកមួយហៅថាក្រាស់-ក្រិន ឬ អាលែ្លកហ្ស៊ី ឬតាអក។  បើបញ្ហានេះបង្កជាការលំបាកដល់សោភណភាព ប្អូនគួរតែស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ ចៀសវាងការប្រើទម្លាប់ដុសជម្រះដែលអាចឲ្យខូចស្បែកធម្មតា។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជាឱកាសដែលមានតែម្តងក្នុងមួយឆាកជីវិតសម្រាប់និស្សិតគ្រប់រូប ហើយនេះក៏ជាលើកដំបូងគេបង្អស់ផងដែរសម្រាប់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលថ្នាក់វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងគ្រប់ជំនាញ ដែលមានឱកាសចូលរួមក្នុងពិធីប្រគល់សញ្ញាបត្ររបស់ខ្លួន។ គ្រាន់តែបានទទួលដំណឹងនេះ ម្នាក់ៗប្រាកដជាមានអារម្មណ៍រំភើបខ្លាំងជាមិនខាន…រហូតដល់ពេលនេះ មិនប្រាកដថាអស់ចំហាយរំភើបឬនៅផង? ថ្ងៃពិសេសក៏ខិតជិតមកដល់ហើយ តើបានត្រៀមអ្វីខ្លះហើយ? ហើយមានដឹងឬទេថាគួរតែត្រៀមអ្វីខ្លះសម្រាប់ឱកាសពិសេសមួយនេះ? តោះ! ដើម្បីជាគន្លឹះខ្លះៗ សម្រាប់និស្សិតដែលបានចុះឈ្មោះរួចរាល់សម្រាប់ពិធីដ៏កម្រមួយនេះ ខ្ញុំក៏សូមនាំមកជូននូវចំណុចខ្លះដែលអ្នកគួរយល់ដឹង និងត្រៀម ដែលរួមមានដូចខាងក្រោម៖ សម្លៀកបំពាក់(សមរម្យ) -បុរស ៖ ខោជើងវែងពណ៌ខៀវទឹកប៊ិច ឬខ្មៅ អាវសឺមីដៃវែងពណ៌ស ពាក់ក្រវ៉ាតក -នារី ៖ សំពត់ហូល ឬផាមួង អាវប៉ាក់ពណ៌ស -ហាមដាច់ខាតស្លៀកខោខូយប៊យ និងអាវយឺត ឬអាវក្រឡេក្រឡាចូលរួមពិធី ជម្រាបដំណឹងដល់មនុស្សសំខាន់ ជាពិសេស គឺអ្នកមានគុណទាំងពីររូប ហើយបើសិនជាអាច គួរតែមានមិត្តភក្តិ សាច់ញាតិបងប្អូន មិត្តរួមការងារខ្លះមកអបអរសាទរ (តែបើសិនជាមិនអាចទេ ការជួបជុំមិត្តរួមថ្នាក់ ថតរូបលេងជាមួយគ្នា ក៏សប្បាយម្យ៉ាងដែរ…កុំតូចចិត្តអីណា៎…) ព្រោះថាឆ្លងកាត់ពេលវេលាពិសេស ជាមួយមនុស្សពិសេស អារម្មណ៍រឹតតែពិសេស។ បញ្ជាក់ ៖ កុំភ្លេចបែងចែកពេលវេលាឲ្យអ្នកមកអបអរឲ្យបានស្មើគ្នា (គ្រាន់តែដើម្បីបង្ការបញ្ហាមានអ្នកអន់ចិត្ត) មធ្យោបាយធ្វើដំណើរ ព្រឹកព្រលឹមបែបហ្នឹង ប្រហែលជាពិបាកបន្តិច តែយ៉ាងណាក៏តែមួយថ្ងៃហ្នឹងដែរ។ បើជិះមកដោយខ្លួនឯង សូមមានការប្រុងប្រយ័ត្នផងណា ព្រោះមេឃអាចនៅរាងងងឹតនៅឡើយ។ សម្រាប់អ្នកដែលមានគេជូនមក កុំភ្លេចដាស់គេផង ក្រែងលោថារួចរាល់តែម្នាក់ឯង តែអ្នកជូននៅមិនទាន់ហើយ ក៏អាចនឹងមកដល់កន្លែងពិធីយឺតដែរ។ អាវពេទ្យ (អាវប៊្លូ) ដោយសារតែមិនមានឯកសណ្ឋានបញ្ចប់ការសិក្សា(ឈុតខ្មោចឆៅ) ដូចគេ តែយើងក៏អាចមានភាពប្លែកពីគេជាមួយនឹងការពាក់អាវពេទ្យដែរ ហើយក៏មានស៊ុមសម្រាប់ដាក់សញ្ញាបត្រដែលស្រស់ស្អាត និងប្លែកពីគេផងដែរ (លក្ខណៈថា…ចេញមកដឹងតែនិស្សិតពេទ្យបញ្ចប់ការសិក្សាហ្មងហា៎)។ ប្រហែលមានអ្នកខ្លះមិនទាន់បានថតរូបឡូយៗ អ៊ែមៗជាមួយនឹងអាវហ្នឹងទេ បើទោះជាពាក់រាល់ថ្ងៃហើយក៏ដោយ ហេតុនេះហើយ ថ្ងៃហ្នឹង លេងម៉ាអស់ដៃហ្មងទៅ… ញ៉ាំអាហារទ្រាប់ពោះ ដោយសារតែអាចនឹងត្រូវអង្គុយចូលរួមពិធីរាងយូរបន្តិច ដោយត្រូវមកដល់តាំងពីព្រលឹមបែបនេះ អ្នកគួរតែញ៉ាំអាហារខ្លះ (មិនបានច្រើនក៏តិចល្មមទប់កុំឲ្យសន្លប់) ដើម្បីកុំឲ្យមានបញ្ហាសុខភាពផ្សេងៗ លែងបានសប្បាយបណ្តោយ… ភេសជ្ជៈ បើភេសជ្ជៈកែវខ្លះ អាចនឹងត្រូវបានហាមឃាត់មិនឲ្យយកចូល តែយ៉ាងណាក៏ត្រូវប្រាកដថាមានទឹកសុទ្ធ ឬភេសជ្ជៈដបផ្សេងៗដែលអាចទទួលទានបាន ក្នុងអំឡុងពេលចូលរួមកម្មវិធី (បើអត់មានអីញ៉ាំ យ៉ាងហោចណាស់ក៏គួរតែមានទឹកញ៉ាំដែរ)។ លុយកាក់ ពេលចប់កម្មវិធី ប្រាកដជាត្រូវជួបជុំគ្នាញ៉ាំអីជាមួយនឹងមិត្តរួមថ្នាក់ សាស្រ្តាចារ្យ សិស្សច្បង សិស្សប្អូន មិត្តរួម និងខុសជំនាន់ ហើយ ដូចនេះហើយ កុំភ្លេចត្រៀមលុយទៅផង(មានអ្នកខ្លះមិនមែន១តង់ទេ គឺមានតង់ទី១ តង់ទី២ ឬក៏ឈានចូលដល់តង់ទី៣ទៀតផង) ស្ទីលថតរូប មិនងាយណាបានថតរូបជុំគ្នា ជាមួយនឹងសម្លៀកបំពាក់ស្រស់ស្អាតស្រដៀងៗគ្នា ក្នុងឱកាសកម្រចឹងនោះ…មិនថាមើលតាមgoogle, facebook ឬតាមអ្វីនោះទេ ត្រូវតែប្រាកដថាមានរូបថតដែលស្អាត ប្លែក និងពិសេស ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់ថ្ងៃហ្នឹង ត្រៀមអ្នកថតរូប តាមពិត Selfieក៏បាន…តែប្រសិនបើចង់បានរូបថតកាលីបប្លែកៗ គួរតែមាននរណាម្នាក់ត្រៀមថតរូបឲ្យ បើបានអ្នកprofessionalក៏កាន់តែអ៊ែម ដែលយើងឃើញមានក្រុមខ្លះបានធ្វើការទិញជាកញ្ចប់សម្រាប់ថតរូបតែម្តង។ តែបើអត់ទេ មានត្រឹមមិត្តភក្តិ សាច់ញាតិបងប្អូនណាម្នាក់ ឬមនុស្សពិសេស មកជួយថតឲ្យក៏បានដែរ។ កុំភ្លេចទៅដល់កន្លែងប្រារព្ធពិធីនៅវេលាម៉ោង៦:០០ព្រឹកណា៎… សង្ឃឹមថានឹងមានពេលវេលាដ៏មានអត្ថន័យ និងមិនងាយនឹងបំភ្លេចបាននេះដោយរីករាយណា៎!!! ប្រសិនបើមានគំនិតអ្វីបន្ថែម​ សូមជួយណែនាំផង.... ក៏លឺផងដែរថា...នឹងមានCampaignពិសេស នៅលើហ្វេសប៊ុកផេក Healthtime Pro កុំភ្លេចតាមដានជាមួយគ្នា.... Photo Credit : ទំព័រហ្វេសប៊ុក UHS

Share

១/ និយមន័យ ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃវាកើតឡើងពីការលើសជាតិស្ករក្នុងឈាម ដែលបណ្តាលមកពីអរម៉ូន អាំងស៊ុយលីន (Insulin-ជាអរម៉ូនផលិតពីកោសិកាលំពែង) ដែលដឹកនាំជាតិស្ករទៅឲ្យកោសិកាប្រើប្រាស់ផលិតមិនគ្រប់គ្រាន់ ឬមិនផលិត ឬកោសិការបស់រាងកាយស៊ាំនឹងអរម៉ូននោះ។ ២/ កត្តាប្រឈមមុខ កត្តាមិនអាចផ្លាស់ប្ដូរបាន -ក្រុមគ្រួសារមានប្រវត្តទឹកនោមផ្អែម -កត្តាជនជាតិ -អាយុ > 45ឆ្នាំ -ទឹកនោមផ្អែមកើតពេលមានផ្ទៃពោះ កត្តាអាចធ្វើឲ្យប្រសើរឡើង -កត្តាធាត់ -លើសសម្ពាធឈាម -លើសជាតិខ្លាញ់ក្នុងឈាម -អ្នកត្រៀមនឹងកើតជំងឺទឹកនោមផ្អែម -ទម្លាប់រស់នៅមិនល្អ ៖ មិនហាត់ប្រាណ ជក់បារី ផឹកស្រា  ដេកច្រើនពេក>៨ម៉ោង ៣/ ប្រភេទ និងមូលហេតុនៃជំងឺទឹកនោមផ្អែម                   ប្រភេទ  ​                                          មូលហេតុ ជំងឺទឹកនោមផ្អែមប្រភេទ១ (Type1 Diabetes Mellitus)   -បេតា កោសិកា របស់លំពែងត្រូវបានបំផ្លាញ   -ធ្វើឲ្យខ្វះអាំងស៊ុយលីនដាច់ខាត ជំងឺទឹកនោមផ្អែមប្រភេទ២ (Type2 Diabetes Mellitus)   -ភាពផ្សាំ (ធ្វើការមិនល្អ) របស់អាំងស៊ុយលីន ​  -ដំណើរវិវឌ្ឍបញ្ចេញមិនគ្រប់គ្រាន់របស់អាំងស៊ុយលីន ជំងឺទឹកនោមផ្អែមកើតពេលមានផ្ទៃពោះ(GDM)   -ភាពផ្សាំរបស់អាំងស៊ុយលីនក្នុងកោសិកា ជំងឺទឹកនោមផ្អែមប្រភេទផ្សេងៗទៀត   -កង្វះសែន ក្នុងមុខងារបេតា កោសិកា   -ជំងឺលំពែង   -ថ្នាំ ឬ ជាតិគីមីផ្សេងៗ   ៤/ ការធ្វើរោគវិនិច្ឆ័យ ក. ផ្អែកលើរោគសញ្ញាដូចជា៖ នោមច្រើន (លើសពី៣លីត្រក្នុង២៤ម៉ោង) ផឹកទឹកច្រើន មានជាតិស្ករច្រើនក្នុងទឹកនោម ញ៉ាំច្រើន  អស់កម្លាំង  វិលមុខ ស្រវាំងភ្នែក  ឈឺក្បាល  ស្រកទម្ងន់ ...។ ខ. ប្រវត្តិអ្នកជំងឺ ៖  គ្រួសារ ឬបងប្អូនបង្កើតមានប្រវត្តិកើតជំងឺទឹកនោមផ្អែម គ. ការបូមឈាមទៅវិភាគ ៖  កំរិតជាតិស្ករនៅក្នុងឈាម។ តារាងកម្រិតជាតិស្ករ           អត់មានជំងឺ         ទឹកនោមផ្អែម          កំពុងប្រឈម     នឹងជំងឺទឹកនោមផ្អែម  មានជំងឺទឹកនោផ្អែម   មុនបរិភោគអាហារឬ​អត់អាហារយ៉ាងតិច ៨ម៉ោង  

Share

នេះជាការបោះពុម្ពលើកទី៦ ក្រោមការរៀបរៀងដោយអ្នកនិពន្ធ៣រូបរួមមាន Alison Blenkinsopp, Paul Paxton និង John Blenkinsopp។ លក្ខណៈពិសេសដែលខុសប្លែកពីការបោះពុម្ពលើកមុន ក្រោមការកែសម្រួលតាមរយៈមតិយោបល់ដែលផ្តល់ជូនពីអ្នកប្រើប្រាស់ និងអ្នកអានជាពិសេសឱសថការី គឺមានការផ្លាស់ប្តូរពីឱសថប្រភេទ Prescription-only medicine (POM) ឬ ឱសថត្រូវការវេជ្ជបញ្ជាពីគ្រូពេទ្យ មកជាប្រភេទ Pharmacy (P) ឬឱសថនៅឱសថស្ថាន (ឱសថដែលអាចទិញបាននៅឱសថស្ថានដោយមិនត្រូវការវេជ្ជបញ្ជា) ព្រមទាំងចំណុចថ្មីៗជាច្រើនដែលសុទ្ធតែមានគុណប្រយោជន៍ត្រូវបានដាក់បញ្ចូល។ គួរបញ្ជាក់ផងដែរថា ទិន្នន័យ និងចំណេះដឹងដែលមានបង្ហាញជូននៅក្នុងសៀវភៅនេះ គឺសុទ្ធតែផ្អែកលើភស្តុតាងជាក់ស្តែង រួមមានពីឯកសារស្រាវជ្រាវដែលត្រូវបានត្រួតពិនិត្យ និងចុះផ្សាយត្រឹមត្រូវ ដែលមិត្តអ្នកអានជាពិសេសឱសថការីអាចទុកចិត្តបាន។ ឯកសារជាភាសាអង់គ្លេសមួយនេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ និងពិសេសសម្រាប់ជូនដល់ការអនុវត្តផ្ទាល់របស់ឱសថការីក្នុងការផ្តល់ជូននូវឱសថដល់អ្នកជំងឺ ក៏ដូចជាមគ្គទេសក៍ក្នុងការឆ្លើយតបទៅនឹងសំណួរ និងចម្ងល់ផ្សេងៗរបស់ពួកគាត់ ដើម្បីបន្ថែមទៅលើអ្វីដែលអ្នកបានសិក្សានៅក្នុងសៀវភៅសិក្សានៅក្នុងសាកលវិទ្យាល័យ។ អ្វីដែលរឹតតែពិសេសនោះ គឺការបង្ហាញយ៉ាងច្បាស់លាស់នូវចំណុចសំខាន់ដែលគួរយល់ដឹងទៅតាមប្រភេទជំងឺ និងបញ្ហាសុខភាពដែលងាយកើតមានផ្សេងៗ រួមមាន ចំណុចដែលត្រូវដឹងពីអ្នកជំងឺ ប្រភេទឱសថដែលគួរផ្តល់ជូនទៅតាមប្រភេទ និងសភាពអ្នកជំងឺ សំណួរដែលអ្នកជំងឺអាចនឹងសាកសួរ ករណីសិក្សាដែលអាចនឹងកើតមានចំពោះបញ្ហាសុខភាពខ្លះៗ ។ល។ សង្ឃឹមថា ឯកសារជាភាសាអង់គ្លេសដែលអាចទាយយកបានដោយមិនគិតថ្លៃនេះ នឹងអាចជាប្រយោជន៍ដល់ការបំពេញការងាររបស់ឱសថការីគ្រប់រូប បន្ថែមពីលើចំណេះដឹងជាទ្រឹស្តី និងការអនុវត្តនៅក្នុងកម្មវិធីសិក្សាកន្លងមក… សូមធ្វើការទាញយកតាមរយៈ Symptoms in the Pharmacy  ប្រភព ៖ Sinet Sem  មិត្តៗឱសថការីក៏គួរតែទាញយកឯកសារនេះផងដែរ មគ្គុទ្ទេសក៍ប្រើប្រាស់ឱសថ

Share
Top