
- Jul 13, 2019 |
- 6 years ago |
- 3.4K views
អ្នកគិតពីសុខភាពត្រូវម៉ាច់ហ្មង!
តើអ្នកណាមិនចង់បានសុខភាពល្អ? ចម្លើយគឺគ្មានទេ។ មានតែអ្នកចង់បានសុខភាពល្អព្រោះវាជាកត្តាចម្បងមួយដែលនាំគ្រប់គ្នាទៅកាន់សុខសុភមង្គលក្នុងគ្រួសារទាំងមូល។ ប៉ុន្តែ តើមានមនុស្សប៉ុន្មានអ្នកដឹងថាតើដើម្បីទទួលបានសុខភាពល្អ ត្រូវធ្វើអ្វីខ្លះ? ឬដឹងត្រឹមថាផឹកស្អាត ហូបស្អាត និងរស់នៅស្អាតគឺគ្រប់គ្រាន់ហើយ? តែតើផឹកយ៉ាងម៉េចទើបគេហៅថាផឹកស្អាត? ហូបបែបណាទើបគេហៅថាហូបស្អាត? ហើយរស់នៅដូចម្តេចទើបគេហៅថារស់នៅស្អាតនោះ? ចង់ដឹងចម្លើយទាំងនេះណាស់មែនទេ? តោះៗ! ទៅ CKCC នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៩នេះ ហេលស៍ថាមនឹងស្រាយចម្ងល់ទាំងនេះជូនអ្នកទាំងអស់គ្នាពេញមួយថ្ងៃតែម្តងចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៥រសៀល ក្នុងទិវាលើកកម្ពស់សុខភាព Healthtime Festival។ តែឥលូវមកយល់ត្រួសៗថាទិវានេះគេធ្វើអីខ្លះសិនណា... ទិវាលើកកម្ពស់សុខភាព Healthtime Festival របស់ក្រុមហ៊ុន Healthtime Corporation ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណងបណ្តុះនូវធាតុផ្សំចម្បងនៃជីវិតប្រកបដោយភាពរីករាយ និងសុខភាពល្អ តាមរយៈការរស់នៅប្រកបដោយសុខភាពល្អ ការវិនិច្ឆ័យរោគបានក្នុងដំណាក់កាលដំបូងៗនិងការទទួលបាននូវចំណេះដឹងត្រឹមត្រូវស្តីពីសុខភាពជូនដល់សាធារណជនជាពិសេសអ្នកដែលមានអាយុចន្លោះពី ២០ ទៅ៣៥ឆ្នាំដែលសុទ្ធសឹងតែជាយុវជនពេញកម្លាំងក្នុងការអភិវឌ្ឍសង្គម។ ចូលរួមក្នុងទិវាលើកកម្ពស់សុខភាព Healthtime Festival លោកអ្នកនឹងរីករាយជាមួយនឹងសកម្មភាពសប្បាយជាច្រើនដែលរៀបចំឡើងដោយក្រុមការងាររបស់យើងរួមជាមួយនឹងការទទួលបាននូវអត្ថប្រយោជន៍ជាច្រើនថែមទៀតទៅលើសុខភាពរបស់លោកអ្នក ដូចជា៖ • ការហាត់យោគៈជាមួយគ្រូជំនាញល្បីឈ្មោះពី Angkor Yoga • ការពិគ្រោះ និងពិនិត្យសុខភាពជាមួយគ្លីនិកកំពូលៗនៅកម្ពុជា ដូចជាគ្លីនិកឯកទេសអេគីប គ្លីនិកស្បែកប៊ីស៊ីជាដើម • តេស្តឧបនិស្ស័យ និងអត្តចរិតរបស់អ្នកជាមួយ Brain Scan Test • កម្មវិធីពង្រឹងសុខភាពផ្លូវចិត្ត ដោយលោក នឹម ឈុន្នី សហស្ថាបនិក ក្រុមហ៊ុនបណ្តុះបណ្តាល VIPASSA • ការចែករំលែកពីការថែទាំសុខភាព និងអាហារូបត្ថម្ភ ដោយវាគ្មិនល្បីឈ្មោះ • សិក្ខាសាលាពីជំងឺកាចសាហាវនៅកម្ពុជា និងការពិភាក្សាជាក្រុមជាមួយវេជ្ជបណ្ឌិតល្បីៗក្នុងប្រទេស។ ចាប់អារម្មណ៍ជាមួយសកម្មភាពដែលបានរៀបរាប់មកទេ? ម៉ោះ! ទូរស័ព្ទមកកាន់លេខ ០៧៧ ៨៨៨ ០៧៥ ដើម្បីធ្វើការកក់សំបុត្ររបស់លោកអ្នកជាមុនដើម្បីទទួលបានតម្លៃពិសេស ឬបើមិនទាន់ប្រាកដចិត្ត អាចសួរព័ត៌មានសិនក៏បាន។ អូ! ភ្លេច! ឆាតមកផេក Healthogo by Healthtime ក៏បានដែរណា! ជួបគ្នាថ្ងៃទី២១ កក្កដា ឆ្នាំ២០១៩ នៅCKCC ណា អ្នកស្រលាញ់សុខភាពទាំងអស់គ្នា! ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share