Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តើអ្នកធ្លាប់ដឹងឬទេថា មានវិធីងាយៗខ្លះដែលអ្នកអាចធ្វើបានជារៀងរាល់ថ្ងៃដោយមិនចំណាយប្រាក់ និងពេលវេលាច្រើននោះទេ តែក៏អាចបណ្តេញ ក៏ដូចជាបន្សាបនូវជាតិពុលពីក្នុងខ្លួនរបស់អ្នកបាន? ហើយវារឹតតែពិសេសទៀតនោះ គឺវាជាសកម្មភាពដែលយើងធ្វើជាប្រចាំ និងរៀងរាល់ថ្ងៃស្រាប់។ ប្រហែលជាអ្នកធ្លាប់ដឹងហើយថាទឹកបរិសុទ្ធតែម្យ៉ាងក៏មានគុណប្រយោជន៍ច្រើនចំពោះរាងកាយរបស់អ្នកដែរ ជាពិសេស គឺរក្សាជាតិទឹកនៅក្នុងខ្លួន និងចិញ្ចឹមសរីរាង្គសំខាន់ផ្សេងៗ។ ក្នុងពេលនេះ យើងខ្ញុំក៏សូមណែនាំនូវប្រភេទភេសជ្ជៈមួយចំនួនដែលមិនពិបាកក្នុងការរៀបចំនោះឡើយ តែក៏មាននូវប្រសិទ្ធភាពយ៉ាងពិសេសក្នុងការបន្សាបជាតិពុល និងខ្លះទៀតក៏អាចជួយអ្នកក្នុងការសម្រកទម្ងន់ផងដែរ… តោះ! តាមដាននូវរូបមន្តងាយៗដូចខាងក្រោមជាមួយគ្នា… ត្រសក់ និងក្រូចថ្លុង គ្រឿងផ្សំ ៖ ទឹក ត្រសក់ ក្រូចថ្លុង (ផ្លែតូចល្មម) ក្រូចឆ្មារ១ចំណិត និងស្លឹកជីអង្កាម វិធីធ្វើ ៖ ចិតត្រសក់ និងក្រូចថ្លុងជាចំណិតៗ ហើយលាយវាជាមួយនឹងគ្រឿងផ្សំផ្សេងទៀតចូលជាមួយគ្នា រួចដាក់ក្លាសេក្នុងទូទឹកកកឲ្យត្រជាក់។ វានឹងជាការប្រសើរ ប្រសិនបើអ្នកទទួលទានវា ៥ដងក្នុងមួយថ្ងៃ នោះអ្នកនឹងអាចបន្សាបជាតិពុលពីក្នុងខ្លួន និងសម្រកទម្ងន់បានទៀតផង។ ត្រសក់ និងក្រូចឆ្មារ គ្រឿងផ្សំ ៖ ទឹក ចំណិតត្រសក់ ចំណិតក្រូចឆ្មារ និងស្លឹកជីអង្កាម វិធីធ្វើ ៖ លាយគ្រឿងផ្សំទាំងអស់ចូលគ្នានៅក្នុងថូ ឬក្រឡមួយ ហើយដាក់ក្លាសេក្នុងទូទឹកកកឲ្យត្រជាក់មួយយប់។ វាមានប្រសិទ្ធភាពក្នុងការបង្កើននូវភាពខ្លាំងនៃប្រព័ន្ធភាពស៊ាំ ព្រមទាំងសម្អាតជាតិពុលចេញក្នុងខ្លួនរបស់អ្នក ដោយហេតុថាត្រសក់ គឺមានសារធាតុប្រឆាំងនឹងការរលាក និងរក្សាជាតិទឹកក្នុងខ្លួនប្រាណអ្នកផងដែរ។ ខ្ញី និងក្រូចឆ្មារ គ្រឿងផ្សំ ៖ ទឹក ខ្ញី(ឈូស) ក្រូចឆ្មារ(១ចំណិត និងទឹកក្រូចឆ្មារច្របាច់) វិធីធ្វើ ៖ លាយគ្រឿងផ្សំចូលគ្នា ហើយទទួលទានជាប្រចាំនៅពេលព្រឹក វាត្រូវបានណែនាំឲ្យទទួលទានពេលដែលពោះទទេ។ វាមិនត្រឹមតែមានប្រសិទ្ធភាពជាថ្នាំបំបាត់ការឈឺចាប់ប៉ុណ្ណោះទេ តែក៏ជួយបន្សាបជាតិពុលបានយ៉ាងល្អទៀតផង។ ស្ត្រូប៊ររី និងឃីវី គ្រឿងផ្សំ ៖ ទឹក ផ្លែស្ត្រូប៊ររី និងឃីវី ជីអង្កាម (ដើម្បីបន្ថែមរសជាតិ) វិធីធ្វើ ៖ ដាក់ចំណិតនៃផ្លែស្ត្រូប៊ររី និងឃីវី ចូលទៅក្នុងទឹក(កែវ ឬថូ) ហើយដាក់ចូលទៅក្នុងទូទឹកកកឲ្យត្រជាក់។ គួរបញ្ជាក់ផងដែរថា ឃីវីសម្បូរទៅដោយវីតាមីនA និងE ហើយផ្លែស្ត្រូប៊ររីក៏មានគុណប្រយោជន៍សម្រាប់សុខភាពស្បែក និងផ្ទុកនូវសារធាតុដែលប្រឆាំងនឹងភាពចាស់ទៀតផង។ ប្រទាលកន្ទុយក្រពើ និងក្រូចឆ្មារ គ្រឿងផ្សំ ៖ ទឹក១កែវ ជែលប្រទាល២ស្លាបព្រា ទឹកក្រូចឆ្មារ១ស្លាបព្រា វិធីធ្វើ ៖ ចិតសម្បកប្រទាលកន្ទុយក្រពើ ហើយចិតយកនូវជែលរបស់វាចេញ រួចយកមកលាយជាមួយនឹងទឹក និងទឹកក្រូចឆ្មារ ហើយដាក់វាទៅក្នុងម៉ាស៊ីនក្រឡុកប្រមាណជា១នាទី រួចដាក់ក្នុងទូទឹកកក ប្រសិនបើអ្នកចង់ញ៉ាំបែបត្រជាក់ៗ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ទីរ៉ូអ៊ីត (Thyroid gland) គឺជាឈ្មោះក្រពេញបញ្ចេញមួយដែលមានរូបរាងដូចមេអំបៅ ស្ថិតនៅផ្នែកខាងមុខនៃគល់ករបស់មនុស្សយើង។ ក្រពេញទីរ៉ូអ៊ីតមានតួនាទីបញ្ចេញនូវអ័រម៉ូនដែលមានតួនាទីសំខាន់នៅដំណើរការមេតាបូលីសនៅក្នុងសរីរាង្គយើង។ អ័រម៉ូននេះមានឈ្មោះថាអ័រម៉ូនទីរ៉ូអ៊ីត(Thyroid hormone)ទៅតាមឈ្មោះរបស់ក្រពេញ។ អ័រម៉ូននេះ មានតួនាទីសំខាន់ៗចូលរួមក្នុងដំណើរការដូចជា ៖ -  ការរក្សាកំដៅក្នុងខ្លួន -  ចង្វាក់បេះដូង -  ប្រព័ន្ធប្រសាទខួរក្បាល និងប្រព័ន្ធសរសៃប្រសាទតាមផ្នែកផ្សេងៗ -  ការកន្ត្រាក់នៃសាច់ដុំ -  កម្រិតជាតិខ្លាញ់ -  ទម្ងន់ខ្លួនមនុស្ស -  វដ្តរដូវ ។ល។ ប្រសិនបើការបញ្ចេញបរិមាណអ័រម៉ូនទីរ៉ូអ៊ីតខុសពីប្រក្រតី វាអាចបណ្តាលឲ្យកម្រិតនៃអ័រម៉ូននេះក្នុងឈាមខុសប្រក្រតីដែរ ពោលគឺអាចឡើងខ្ពស់ឬចុះទាប ។ អាការៈរោគដែលបណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតឡើងខ្ពស់ (Hyperthyroidism) មានដូចជា ៖ -  ភាពថប់បារម្ភ -  ឆាប់ខឹង ឆេវឆាវ មួម៉ៅ -  ស្រកទម្ងន់ -  ញ័រដើមទ្រូង មានអារម្មណ៍ថាបេះដូងលោតញាប់ជីពចរដើរញាប់ -  ញ័រចុងដៃ ចុងជើង -  ងាយបែកញើស និងឆាប់ចាញ់កម្តៅ -  ជ្រុះសក់ -  រាករូសញឹកញាប់ -  វដ្តរដូវមិនទៀង យឺតយ៉ាវ -  លៀនគ្រាប់ភ្នែក   អាការៈរោគដែលបណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតចុះទាប (Hypothyroidism) មានដូចជា ៖ - ហេវហត់អស់កម្លាំង - ហើមមុខ ត្របកភ្នែក - ស្បែកស្ងួត សក់ និងក្រចកផុយស្រួយ ជ្រុះសក់ - ឡើងទម្ងន់ - បេះដូងដើរយឺតខុសប្រក្រតី - ទល់លាមក - ពិបាកក្នុងការទទួលទានដំណេក - ឆាប់ចាញ់ត្រជាក់ - ឈឺចាប់តាមសាច់ដុំ និងសន្លាក់ - មានអាការៈហើមខ្លួន - រដូវមកញឹកញាប់ និងច្រើន អាការៈរោគនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតមានដូចជា ៖ - មានដុំពកនៅផ្នែកដើមក ផ្នែកខាងមុខ - សំឡេងស្អក - ឡើងកូនកណ្តុរនៅបរិវេណក - ពិបាកក្នុងការលេបអាហារ - ពិបាកក្នុងការដកដង្ហើម - ឈឺចាប់នៅខាងក្នុងបំពង់ក និងក -ក្អកជាប់ជាប្រចាំ ដែលមិនមែនកើតឡើងដោយសារផ្តាសាយ ឬបញ្ហាសួតដទៃ   សរុបសេចក្តីមក ក្រពេញទីរ៉ូអ៊ីត និងអ័រម៉ូនទីរ៉ូអ៊ីត ពិតជាមានសារសំខាន់បំផុតនៅក្នុងដំណើរការផ្សេងៗរបស់សរីរាង្គមនុស្សយើង។ រាល់បញ្ហាដែលនាំឲ្យមានការប្រែប្រួលកម្រិតអ័រម៉ូននេះក្នុងឈាមឬមានដុំនៅតំបន់ក្រពេញទីរ៉ូអ៊ីតនេះ គឺពិតជាចាំបាច់នៅក្នុងការពិនិត្យ តាមដាន និងព្យាបាល។ប្រសិនបើមានបញ្ហាទាក់ទងទៅនឹងក្រពេញ ក៏ដូចជាអ័រម៉ូនទីរ៉ូអ៊ីត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញស្វែងរកការពិនិត្យនិងប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការថែទាំដ៏សមស្រប។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសជំងឺទឹកនោមផ្អែមនៃមន្ទីរពេទ្យព្រះកុសុមៈ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

យោងតាមប្រភព TVFB បានចេញផ្សាយអំពីប្រសាសន៍របស់លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានថ្លែងឡើងក្នុងទិវាពិភពលោកគ្មានថ្នាំជាក់ ក្រោមប្រធានបទ«ថ្នាំជក់ និងជំងឺបេះដូង» កាលពីថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ថា «ក្រសួងសុខាភិបាលនឹងចាប់ផ្តើមផាកពិន័យចំពោះអ្នកជក់បារី នៅតាមសាធារណៈ និងតំបន់ហាមឃាត់ រួមទាំងតាមភោជនីយដ្ឋាន និងសណ្ឋាគារផងដែរ»។  គួរបញ្ជាក់ផងដែរថា ក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ នឹងមានក្រុមធិការកិច្ចជាង៥០០នាក់ បំពេញកាតព្វកិច្ចទៅលើច្បាប់អនុក្រឹត្យ ដោយនឹងធ្វើការផាកពិន័យតាមលក្ខខណ្ឌដូចខាងក្រោម ៖ -ផាកពិន័យ ២ ម៉ឺនរៀល សម្រាប់ករណីមានជនល្មើសជក់បារីក្នុងតំបន់ហាមឃាត់ -ផាកពិន័យគុណនឹង២ (តម្លៃ៤ ម៉ឺនរៀល) លើម្ចាស់ភោជនីយដ្ឋាន ឬសណ្ឋាគារ ករណីមានអ្នកជក់បារីនៅទីនោះ។ លោកវេជ្ជបណ្ឌិត ក៏បានបន្ថែមផងដែរថា «ការបង្កើតនូវអនុក្រឹត្យក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាល ស្តីពីការរៀបចំ និងប្រព្រឹត្តិទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជាក់ ដែលមានតំណាងពាក់ព័ន្ធចំនួន២០ក្រសួង ភាគីពាក់ព័ន្ធទូទាំង ក្នុងការពង្រឹង និងអនុវត្តឲ្យមានតម្លាភាពនេះ ត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយអ្នកស្លាប់ និងឈឺដោយសារជក់ និងស្រូវផ្សែងបារី នៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់ ដោយហេតុថាប្រជាជនយើងកំពុងប្រើប្រាស់ផលិតផលថ្នាំជក់ និងចំណាយថវិកាទិញបារី ប្រមាណ២០១.៥ លានដុល្លា និងលើការព្យាបាលជំងឺ និងការបាត់បងកម្លាំងពលកម្មបណ្តាលពីជំងឺដែលបង្កដោយថ្នាំជាក់ប្រមាណ១៦២.៧ លានដុល្លាជារៀងរាល់ឆ្នាំ»។ ចំពោះកាលបរិច្ឆេទ ក្នុងចេញអនុក្រឹត្យ និងចុះផាកពិន័យផ្ទាល់ នៅមិនទាន់បានកំណត់ពេលវេលានោះទេ… ប្រភព ៖ https://www.tvfb.news/article/9830 ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មានមុខវិជ្ជារាប់មិនអស់ ចំណេញពេល រៀនពេលណាក៏បានទៀតផង! TED-Ed (ធេត អេត) គម្រោងTED–Ed  (ធេត អេត) ជាកិច្ចផ្តួចផ្តើមផ្នែកអប់រំរបស់ TED (ធេត) គេមានវីដេអូមេរៀនខ្លីៗ សម្រាប់ទាំងគ្រូ និងសិស្ស។ អ្នកអាចរៀនពីប្រធានបទច្រើនមុខមែនទែន មានដូចជាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា បង្រៀន អប់រំ ច្នៃម៉ូដ វិស្វកម្ម ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ជាដើម! វ៉ិបសាយ ៖ https://ed.ted.com យូធូប ៖ TED-Ed  Khan Academy (សាលាខាន់) មានវីដេអូខ្លីៗ ស្រួលយល់បង្រៀនពីគណិតវិទ្យា វិទ្យាសាស្ត្រ វិស្វកម្ម កុំព្យូទ័រ សិល្បៈ សង្គមវិទ្យា ផ្នែកសេដ្ឋកិច្ច និងផ្នែកហិរញ្ញវត្ថុជាដើម។ ល្អបំផុតសម្រាប់អ្នកចង់រំលឹកមេរៀន និងរៀនមេរៀនថ្មីៗ! https://www.khanacademy.org School of Life (សាលាជីវិត) មានវីដេអូខ្លីៗផ្តល់ដំបូន្មានពីជីវិតទាក់ទងនឹងអារម្មណ៍ គ្រួសារ ស្នេហា ជម្ងឺផ្លូវចិត្តជាដើម។ សុទ្ធតែជាបញ្ហាដែលយើងជួបប្រទះដូចគ្នា តែមិនដែលរៀនក្នុងសាលាទេ។ វ៉ិបសាយ ៖ School of Life យូធូប ៖ School of Life Youtube Duo Lingo (ឌូអាលីងហ្គូ) ជាវេទិការៀនភាសាផ្សេងៗដែលសប្បាយៗ និងងាយស្រួលយល់! ចង់រៀនកូរ៉េ ចិន បារាំងដោយខ្លួនឯង? សាកប្រើកម្មវិធីនេះទៅ! https://www.duolingo.com/ Coursera, EdX (ខូរ៉េសា, អេដអេច) មានវគ្គបង្រៀនអនឡាញថតពីសាលាល្បីៗ ផ្តោតលើសិល្បៈ និងមនុស្សសាស្ត្រ វិទ្យាសាស្ត្រជីវិត ផ្នែកអភិវឌ្ឍន៍ខ្លួន ពាណិជ្ជកម្ម ជាដើម! https://www.coursera.org/ https://www.edx.org Code Academy (សាលាខូត) អ្នកអាចរៀនខូតបានដោយស្រួល និងងាយយល់។ មិនបាច់ស្តាប់គ្រូពន្យល់ច្រើននោះទេ គឺអ្នករៀនសរសេរខូតដោយខ្លួនឯងតែម្តង។ អ្នកអាចរៀនបង្កើតវ៉ិបសាយ ឬកម្មវិធីមួយដោយខ្លួនឯងក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ! https://www.codecademy.com/ Reddit (រ៉េឌីត) Reddit (រ៉េឌីត) ជាសហគមន៍អនឡាញមួយដែលអ្នកអាចពិភាក្សាពីរឿងអ្វីក៏បានស្រេចចិត្ត មានទាំងការងារ ស្នេហា ការសិក្សាក្នុងមហាវិទ្យាល័យ ឬ ជំនួយសម្រាប់ការងារសាលាជាដើម។ https://www.reddit.com Lean in (លីនអុីន) ជាបណ្តុំនៃសន្ទរកថារបស់អ្នកអាជីព ការណែនាំសម្រាប់ការពិភាក្សា និងប្រភពធនធាន សម្រាប់ជួយស្ត្រីឲ្យអភិវឌ្ឍន៍ការងារខ្លួន និងឲ្យមនុស្សគ្រប់រូបដឹង និងដោះស្រាយរឿងយ៉េនឌឺ! https://leanin.org/education អត្ថបទជាភាសាអង់គ្លេស ៖ Online Learning -------------------------- វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com Facebook : វប្បធម៌ - Wapatoa

Share

ការឈាមច្រមុះ គឺសំដៅដល់ការហូរឈាមចេញតាមរន្ធច្រមុះពីក្នុងមកក្រៅ ដោយឯងៗ ដោយមានការប៉ះទង្គិច ឬដោយសារជំងឺមួយចំនួន។ មូលហេតុអ្វីខ្លះបង្កឲ្យឈាមច្រមុះ? មានកត្តាជាច្រើនបង្កឲ្យឈាមច្រមុះដែលត្រូវបានបែងចែកចេញជា២ធំៗ រួមមាន៖ កត្តារន្ធច្រមុះផ្ទាល់ • ការប៉ះទង្គិចដោយដៃ ម្រាមដៃ ការវះកាត់ ឬដោយសារគ្រោះថ្នាក់ផ្សេងៗ • ការដុះដុំសាច់ក្នុងច្រមុះ អាចមានទាំងដុំសាច់ស្លូត (Fibrome NasopharyngienឬPapilome Inversé) និងដុំសាច់កាច (Adenocarcinome ឬCarcinome Epidermoide Indifferencié ឬMelanome) • ការរលាកច្រមុះ ដោយសារតែផ្តាសាយញឹកញាប់ ឬមានជំងឺអាល្លែកហ្ស៊ីច្រមុះ • មានរបស់ពីខាងក្រៅចូលក្នុងច្រមុះ • ការប្រើប្រាស់ថ្នាំបាញ់ច្រមុះរយៈពេលយូរពេក ដោយហេតុថា ជាទូទៅ ការប្រើប្រាស់ថ្នាំបាញ់ច្រមុះត្រឹមតែ៥ ទៅ១០ថ្ងៃប៉ុណ្ណោះយ៉ាងយូរ។ ប៉ុន្តែ បើប្រើហួសកាលកំណត់ វាអាចបង្កឲ្យប៉ះពាល់លើស្រទាប់កោសិកាច្រមុះ ធ្វើឲ្យខូចដល់សរសៃឈាម។ មួយវិញទៀត ការប្រើប្រាស់សារធាតុគីមីមួយចំនួនក្នុងការព្យាបាលបញ្ហាច្រមុះ ដូចជាអាស៊ីតជាដើម។ កត្តាទូទៅ • ជំងឺវិបត្តិកំណកឈាម ៖ ជួនកាល គាត់មានជំងឺមហារីកគ្រាប់ឈាម ធ្វើឲ្យគាត់ស្លេកស្លាំង គ្រាប់ឈាមកាន់តែទាបទៅៗ បង្កឲ្យឈាមក្រកក (ឈាមរាវ) នៅពេលផ្តាសាយតិចតួចនាំឲ្យឈាមច្រមុះ • ជំងឺតពូជ ៖ គេតែងជួបប្រទះលើអ្នកជំងឺម៉្យាងហៅថា Maladie deRendu-Osler ដែលស្តែងចេញជាគ្រាប់តូចៗ នៅលើសាច់ច្រមុះ ពេលមានរលាកតិចតួចនឹងបង្កឲ្យមានឈាមភ្លាមៗ • ជំងឺលើសសម្ពាធឈាម • ជំងឺគ្រុនពោះវៀន ដែលបង្កឲ្យឡើងកម្តៅក្នុងខ្លួន • អាល្លែកហ្ស៊ី។ អ្វីខ្លះដែលអ្នកជំងឺឈាមច្រមុះគួរតាមដាន? អ្នកជំងឺវ័យចំណាស់គួរតាមដានសម្ពាធឈាម ពិនិត្យគ្រាប់ឈាម និងកំណកឈាម។ ក្រៅពីនោះ អ្នកជំងឺអាចតម្រូវឲ្យពិនិត្យក្នុងរន្ធច្រមុះ ដោយប្រើអង់ដូស្កុប ដើម្បីរកមើលថាមានដុះដុំសាច់ឬអត់ និងមួយទៀត គឺការថតស្កែនចំលើផ្ទៃមុខរបស់អ្នកជំងឺ ដើម្បីមើលដុំដែលមាននៅត្រង់ថ្ពាល់។ ឈាមច្រមុះត្រូវព្យាបាលបែបណាខ្លះ? មានវិធីសាស្ត្រជាច្រើន ដើម្បីធ្វើការព្យាបាលឈាមច្រមុះ ឬធ្វើការឃាត់ឈាមច្រមុះ៖ • ករណីឈាមច្រមុះតិចតួច អ្នកជំងឺត្រូវយកមេដៃ និងចង្អុលដៃ ច្របាច់រន្ធច្រមុះឲ្យជាប់រយៈពេល១០នាទី រួចសឹមប្រលែងមកវិញ នោះវានឹងបាត់បើជាការឈាមច្រមុះធម្មតា។ • ប្រសិនបើឈាមហូរមិនបាត់ អ្នកជំងឺត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ឯកទេស គ្រូពេទ្យអាចដាក់មេស ឬជែលចូលក្នុងច្រមុះពីខាងមុខ ឬពីខាងក្រោយមកវិញតាមស្ថានភាពអ្នកជំងឺ។ • បើអ្នកជំងឺត្រូវបានរកឃើញថាមានហូរឈាមតិចៗរឹមៗ គ្រូពេទ្យអាចធ្វើការព្យាបាលដោយដុតនៅត្រង់ចំណុចនោះ។ • ករណីធ្ងន់ធ្ងរ ដូចជាមានដុះដុំសាច់ នោះអ្នកជំងឺនឹងត្រូវធ្វើការវះកាត់យកដុំសាច់ចេញហើយបើរឹតតែធ្ងន់ធ្ងរថែមទៀត គឺអាចឈានដល់ការចងសរសៃឈាមដែលមកចិញ្ចឹមច្រមុះ ដើម្បីទប់ទល់កុំឲ្យមានការហូរឈាមកាន់តែខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ការព្យាបាលខាងលើអាចនឹងមានផលរំខានដល់អ្នកជំងឺខ្លះៗ ដូចជាការដាក់មែសឃាត់ឈាម អាចធ្វើឲ្យអ្នកជំងឺពិបាក ក្នុងការដកដង្ហើម ព្រោះគាត់ដកដង្ហើមតាមច្រមុះមិនបាន តម្រូវឲ្យគាត់ដកដង្ហើមតាមមាត់ ដែលធ្វើឲ្យការស្រូបយកអុកស៊ីសែនចូលមិនបានគ្រប់គ្រាន់ ធ្វើឲ្យមានអាការៈឈឺក្បាល វិលមុខ ជាដើម។ ធ្វើដូចម្តេច ដើម្បីការពារការឈាមច្រមុះ? • ត្រូវចៀសវាងកុំឲ្យមានការប៉ះទង្គិចទៅលើច្រមុះ   ឬការប្រើដៃរុកចូលច្រមុះ  ដែលការរុកចូលនេះប្រៀបដូចជាឲ្យគាត់ទៅកោសកកិតក្នុងសាច់ច្រមុះ នាំឲ្យដាច់សរសៃឈាមតូចៗនៅច្រមុះនោះ។ • កាត់បន្ថយកុំឲ្យមានការរលាកច្រមុះរ៉ាំរ៉ៃ ព្រោះវាអាចបង្កឲ្យស្រទាប់របស់ច្រមុះកាន់តែស្តើងទៅៗ ប៉ះពាល់ដល់សរសៃឈាម ពិសេសគឺអាល្លែកហ្ស៊ី។ • សម្អាតបរិស្ថានជុំវិញខ្លួនឲ្យស្អាត បរិភោគអាហារឲ្យសមស្រប និងប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា។ បើអ្នកជំងឺមិនបានទទួលការព្យាបាល ឬព្យាបាលមិនទាន់ពេលវេលាគាត់អាចមានហានិភ័យដល់អាយុជីវិត   ដោយសារការបាត់បង់គ្រាប់ឈាមចំពោះការហូរឈាមរយៈពេលយូរ។ ប្រសិនបើជួបប្រទះជាមួយនឹងការហូរឈាមច្រមុះ ទោះតិច ឬច្រើន ឬញឹកញាប់ អ្នកជំងឺគួរធ្វើការណាត់ជួប ប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកមូលហេតុច្បាស់លាស់ និងទទួលបានការព្យាបាលទាន់ពេលវេលា។ បកស្រោយដោយ ៖ វេជ្ជបណ្ឌិត កែវ សុវណ្ណ​ ឯកទេសត្រចៀក ច្រមុះ បំពង់ក និងជាប្រធានផ្នែកពិគ្រោះជំងឺក្រៅ ត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បំពង់ក ជាសរីរាង្គដែលអាហារត្រូវបានឆ្លងកាត់គ្រប់ពេល នៅពេលមួយអ្នកឈឺបំពង់ក ប្រាកដជាត្រូវផ្លាស់ប្តូរការញ៉ាំមួយចំនួន។ ដោយសារ ការញ៉ាំពិតជាសំខាន់ទោះអ្នកស្ថិតនៅស្ថានភាពណាក៏ដោយ   តែអ្នកត្រូវប្រាកដថាអាហារដែលអ្នកញ៉ាំចូលទៅនោះ ស័កិ្តសមនឹងស្ថានភាពអ្នក។ តាមរយៈអត្ថបទខាងក្រោម ហេលស៍ថាម សូមណែនាំនូវប្រភេទអាហារ៤យ៉ាង ដែលអ្នកគួរទទួលទានបើអ្នកកំពុងឈឺក៖ 1 អាហារប្រភេទស៊ុប ភាគច្រើន ស៊ុបអាចផ្តល់គុណប្រយោជន៍ចំពោះអាការៈឈឺក តែមិនមែនស៊ុបទាំងអស់សុទ្ធតែមានប្រសិទ្ធភាពដូចគ្នានោះទេ។ ជាក់ស្តែង ស៊ុបដែលផ្សំពីសាច់មាន់ សាច់គោ ឬបន្លែ (ពិសេសការ៉ុត) អាចងាយស្រួលចំពោះបំពង់កនៅពេលឈឺ។ ម៉្យាង ស៊ុបដែលមានខ្ទឹមច្រើនតែងជួយសម្រួលដល់ដំណើរការនៃការជាសះស្បើយដោយហេតុថាខ្ទឹមមានផ្ទុកនូវសារធាតុសម្លាប់បាក់តេរីធម្មជាតិ ដែលមានលក្ខណៈប្រឆាំងការរលាក។ ផ្ទុយមកវិញ ស៊ុបប៉េងប៉ោះ អាចចាត់ចូលជាប្រភេទមួយនៃស៊ុបដែលមានជាតិអាស៊ីត និងអាចបង្កឲ្យរលាកដល់បំពង់កធ្ងន់ធ្ងរ រីឯស៊ុបហឹរខ្លាំងរឹតតែអាចធ្វើឲ្យរលាកបំពង់ករបស់អ្នកលើសដើម។ 2 មើមខ្ញី ខ្ញី ជាគ្រឿងផ្សំដែលមានឥទ្ធិពលនៅក្នុងចង្ក្រានបាយ ជាពិសេស អាចបន្ថយការរលាក ជួយបើករន្ធច្រមុះ និងជួយបញ្ចេញស្លេស្មពីច្រមុះ និងបំពង់ក។ វាត្រូវបានចាត់ទុកជាសារធាតុបំបាត់ការឈឺចាប់ ដែលអាចសម្រួលដល់អាការៈឈឺកប្រកបដោយប្រសិទ្ធភាព។ សារធាតុនៅក្នុងមើមខ្ញីមានលក្ខណៈប្រឆាំងបាក់តេរី ផ្សិត និងអាចជួយកាត់បន្ថយការបង្ករោគដោយសារការឈឺបំពង់កផងដែរ។ ជាងនេះទៅទៀតនោះ ខ្ញីជួយសម្រួលការធ្វើការលើគ្រប់ជាលិកាទាំងអស់នៃរាងកាយ ហើយផ្តល់នូវតុល្យភាពរវាងសុខភាពនិងរាងកាយរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ខ្ញីមិនត្រូវបានណែនាំឲ្យប្រើជាថ្នាំសម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ។ 3 ស្ពៃក្តោប ស្ពៃក្តោប ត្រូវបានប្រើប្រាស់តាំងពីយូរយារណាស់មកហើយ ដោយសារវាផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពជាច្រើនដូចជា ប្រឆាំងអុកស៊ីតកម្មពិសេសសម្បូរដោយវីតាមីនC វីតាមីនKស៊ុលផួរ និងជីវជាតិច្រើនផ្សេងទៀត ដែលអាចជួយក្នុងការកាត់បន្ថយការរលាកនៃជំងឺឈឺក។ គួរបញ្ជាក់ថា កាលបុរាណសម័យ  ប្រជាជនចូលចិត្តយកស្ពៃក្តោបដែលហាន់ ម៉ដ្ឋមករុំនៅក ពេលឈឺកតែសម័យបច្ចុប្បន្ន គេបរិភោគស្ពៃក្តោបតែម្តង ដើម្បីទទួលបានគុណសម្បត្តិទាំងនោះ។ 4 ផ្លែចេក ចេក ជាផ្លែឈើដែលងាយស្រួលលេប ទន់ ហើយងាយរំលាយអាហារ ព្រមទាំងមានប្រសិទ្ធភាពអាចបំបាត់អាការៈឈឺកបានយ៉ាងប្រសើរព្រោះសម្បូរនូវវីតាមីនC។ ម៉្យាងទៀតនោះ វាជាប្រភេទផ្លែឈើគ្មានជាតិអាស៊ីត មានផ្ទុកនូវវីតាមីនច្រើនប្រភេទរួមមាន វីតាមីនB6 ប៉ូតាស្យូម និងជាតិសរសៃ។ លោកអ្នកអាចញ៉ាំផ្លែចេកទាំងមូលតែឯងឬលាយជាមួយស្ត្រូប័ររីឬប្លូប័ររីជាទឹកផ្លែឈើញ៉ាំជាប្រចាំថ្ងៃក៏អាចទទួលបានគុណប្រយោជន៍ដូចគ្នាផងដែរ។ តែមិនមែនថាអ្នកត្រូវទ្រាំតទៅទៀត ឬគ្រាន់តែប្រើថ្នាំនោះទេ ប៉ុន្តែអ្នកត្រូវរួមផ្សំជាមួយការញ៉ាំដែលត្រឹមត្រូវ នោះក្តីប្រាថ្នានៃការឆាប់ជាសះស្បើយនឹងខិតទៅរកអ្នក…. ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក- កុំចូលគេងយប់ជ្រៅ ខ- ខំញ៉ាំអាហារឲ្យបានទៀងពេល គ- គេងឲ្យបានគ្រប់គ្រាន់ ឃ- ឃ្លាតឆ្ងាយពីគ្រឿងញៀន ង- ងូតទឹកសម្អាតកាយាឲ្យបានត្រឹមត្រូវ ច- ចេញទៅក្រៅ ត្រូវការពារស្បែកពីពន្លឺមិនល្អ ឆ- ឆ្លៀតពេលអានបន្ថែមអំពីចំណេះដឹងសុខភាព ជ- ជជែកពីបញ្ហាសុខភាពជាមួយអ្នកជំនាញ ឈ- ឈប់បំផ្លាញសុខភាពខ្លួនឯង ញ- ញញឹមឲ្យបានច្រើន ដ- ដាក់កាលវិភាគសម្រាកឲ្យបានគ្រប់គ្រាន់ ឋ- ឋានៈជាអ្វី ក៏ត្រូវឲ្យតម្លៃលើសុខភាព ឌ- ឌឺអ្វីក៏បាន តែហាមរឿងទម្ងន់ និងកម្ពស់ (ប៉ះទង្គិចផ្លូវចិត្តគេណាស់ណា) ឍ- ឍ (អត់មានទេ :) :) :) )  ណ- ណាត់ជួបពេទ្យហើយ ហាមខកណាត់ ត- តុបតែងបន្ទប់គេងឲ្យមានផាសុកភាព ថ- ថែទាំទាំងសុខភាពផ្លូវកាយ និងចិត្ត ទ- ទម្លាក់សម្ពាធពីខ្លួនខ្លះ ធ- ធ្វើសមាធិ ដើម្បីសុខភាពផ្លូវចិត្ត  ន- និយាយពីបញ្ហាក្នុងចិត្តជាមួយមនុស្សដែលទុកចិត្ត ប- បើកចិត្តឲ្យទូលាយ ផ- ផឹកទឹកឲ្យបានយ៉ាងតិច២លីត្រក្នុងមួយថ្ងៃ ព- ពិនិត្យសុខភាពតាមកាលកំណត់ ភ- ភ្លេចអ្វី ភ្លេចបាន តែហាមភ្លេចញ៉ាំបាយ ម- មិនថារវល់ម្តេចក្តី ទោះយប់ ឬថ្ងៃ ត្រូវមានពេលសម្រាក យ- យកចិត្តទុកដាក់ចំពោះបែបបទនៃការរស់នៅប្រចាំថ្ងៃ រ- រីករាយនឹងអ្វីដែលខ្លួនមាន ល- លែងប៉ះ ឬប្រើប្រាស់ផលិតផលអ្វីដែលប៉ះពាល់ដល់សុខភាព វ- វែកញែកពេលវេលាធ្វើការ និងសម្រាកឲ្យបានច្បាស់លាស់ ស- ស្រលាញ់ខ្លួនឯងឲ្យច្រើនជាងអ្នកដទៃ ហ- ហាត់ប្រាណឲ្យបានទៀងទាត់ ឡ- ឡើងចុះជណ្តើរជើង ជំនួសជណ្តើរយន្ត អ- អប់រំចិត្តឲ្យចាត់ទុក«សុខភាព» ជាអាទិភាពចម្បង យ៉ាងណាមិញ ទាំងនេះ គ្រាន់តែជាការចងក្រងដោយប្រមូលផ្តុំគំនិតផ្ទាល់ខ្លួនប៉ុណ្ណោះ បើមានអ្វីខុសឆ្គង សូមជួយណែនាំផង...

Share

Myobrace គឺជាឧបករណ៍ពត់ធ្មេញកុមារ (ពត់ធ្មេញតាំងពីពេលមានធ្មេញទឹកដោះ)​ ដែលវាប្រើពេលខ្លី មិនតម្រូវឲ្យពាក់លួស ដើម្បីពត់ និងមិនចាំបាច់ដកធ្មេញពេលពត់នោះទេ។ ចំពោះមនុស្សយើងទូទៅ មិនសូវបានចាប់អារម្មណ៍ និងថែទាំធ្មេញទឹកដោះសម្រាប់កុមារឡើយ ហើយគិតថាវាមិនសូវសំខាន់ទេ​ ចាំពេលដុះធ្មេញស្រុកចាំចាប់ផ្ដើមគិតថែទាំ និងយកចិត្តទុកដាក់។​ ការសិក្សាដោយក្រុមទន្តពេទ្យបានឲ្យដឹងថាការថែទាំធ្មេញទឹកដោះបានល្អ​ វានឹងធ្វើឲ្យធ្មេញស្រុក ឬអចិន្ត្រៃយ៍ដុះចេញមកក៏បានល្អដែរ។ ដូចគ្នានោះដែរ ការដែលយើងពត់ធ្មេញឲ្យហើយ គឺការពត់ធ្មេញចាប់តាំងពីពេលមានធ្មេញទឹកដោះដុះចេញមក ពិតជាល្អ និងប្រើពេលខ្លីជាងការពត់ធ្មេញស្រុក ឬធ្មេញអចិន្ត្រៃយ៍​។ ឧបករណ៍ពត់ធ្មេញ​ Myobrace គឺជាការព្យាបាលពត់ធ្មេញដែលផ្តោតលើការដោះស្រាយមូលហេតុដើមនៃធ្មេញដុះកោង​ ចង្អៀត និងដុះវៀចមិនត្រង់ជួរ​ដែលជាញឹកញាប់ វាកើតដោយគ្មានតម្រូវការសម្រាប់ធ្មេញ ឬការធ្វើឲ្យមានភាពធម្មជាតិ និងការអភិវឌ្ឍល្អនៃធ្មេញ។ ការព្យាបាល គឺសមស្របបំផុតសម្រាប់កុមារដែលមានអាយុពី 3 ទៅ 15ឆ្នាំ និងពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ប្រើប្រាស់ក្នុងមាត់ដែលអាចប្រើបានក្នុងរយៈពេល 1-2 ម៉ោងក្នុងពេលថ្ងៃ បូកជាមួយនឹងការប្រើពេលគេងនៅពេលយប់។ តាមការសិក្សារបស់ក្រុមទន្តពេទ្យបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យធ្មេញដុះមិនត្រង់គឺបង្កឡើងតាំងពីពេលដែលយើងមិនបានថែទាំធ្មេញទឹកដោះឲ្យបានល្អ​ និងដោយសារមានទម្លាប់មិនល្អដូចជា កង្វះអនាម័យមាត់ធ្មេញ​ ចូលចិត្តបៀម ដកដង្ហើមតាមមាត់ និងការលូតលាស់មិនល្អចំពោះឆ្អឹងថ្គាម។ អ្វីជាការព្យាបាលរបស់ Myobrace? -កែតម្រូវទម្លាប់មាត់ធ្មេញមិនល្អ -អភិវឌ្ឍ និងកែតម្រូវឆ្អឹងថ្គាម -តម្រង់ធ្មេញឲ្យត្រង់ -បង្កើនប្រសិទ្ធភាពការអភិវឌ្ឍឆ្អឹងមុខ -ធ្វើឲ្យប្រសើរឡើងនូវសុខភាពទូទៅ -កែប្រែទម្លាប់ទទួលទានអាហារឲ្យបានល្អ។ តើ Myobrace ធ្វើការព្យាបាលយ៉ាងដូចម្តេច ចំពោះកុមារ? -ធ្វើឲ្យកុមារដកដង្ហើមតាមច្រមុះបានល្អ -ទីតាំងអណ្តាតត្រឹមត្រូវ -ការលេបត្រឹមត្រូវ -រក្សាបបូរមាត់ជាមួយគ្នា -កត្តាទាំង៤ខាងលើនេះហើយក៏ជាមូលហេតុបណ្ដាលឲ្យធ្មេញដុះមិនល្អ។ ការព្យាបាលការពត់ធ្មេញដោយ Myobrace មាន៤ដំណាក់កាល ៖ -ការកែខ្លួនទម្លាប់ -ការអភិវឌ្ឍឆ្អឹងក្រអូមមាត់ -ការតម្រឹមតំរង់ធ្មេញ -រក្សាទុកលំនឹង បន្ទាប់ពីការព្យាបាលពត់ធ្មេញហើយ។ បកស្រាយដោយលោកទន្តបណ្ឌិត លឹម ឈុនស្រេង នៃ  Malis Dental Clinic ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជាធម្មតា ពេលដែលយើងកំពុងជិះកង់ ម៉ូតូ ឬ ដើរលេងក្នុងភ្នំពេញ យើងមិនសូវចាប់អារម្មណ៍ឃើញរូបគេគូរលើជញ្ជាំងនោះទេ។ ទាល់តែព្យាយាមរកមើលវាទើបឃើញ ដោយសារវាភាគច្រើនលាក់ខ្លួន សម្ងំនៅក្នុងប្លុកដែលមិនសូវមានមនុស្សរស់នៅ ឬនៅក្នុងផ្លូវតូចៗជាដើម។ មូលហេតុនេះហើយដែលធ្វើឲ្យសិល្បៈប្រភេទនេះខុសគេ ដោយសារយើងតែងជួបវាដោយមិនបានរំពឹងទុក ហាក់ដូចជាប្រទះឃើញរឿងសម្ងាត់មួយអញ្ចឹង។ តែបើអញ្ចឹង យើងធ្វើយ៉ាងណាទើបរកពួកវាឃើញ? អ្នកអាចធ្វើដូចពួកយើង ខ្ចប់នំចំនី និងទឹក ហើយដើររកពួកវាមួយរសៀលនៅថ្ងៃសម្រាកណាមួយ។ គ្រាន់តែបេសកកម្មដើររកពួកវាហ្នឹង ក៏សប្បាយទៅហើយ! តើអ្នកធ្លាប់បានឃើញគំនូរទាំងនេះនៅក្នុងទីក្រុងភ្នំពេញទេ? នេះតម្រុយខ្លះ៖ នៅជិតៗរាជវាំងយើងហ្នឹងឯង។ ខំប្រឹងរកមើលផ្ទះវីឡាចាស់មួយនៅលើផ្លូវសម្តេចសុធារស។ បន្ទាប់មក ដើរទៅផ្លូវ ២៤៤ និងផ្លូវតូចៗដែលនៅជិតៗនោះ។ បើរកឃើញ កុំភ្លេចផ្ញើររូបដែលអ្នកថតបានមកឲ្យយើងផង! អត្ថបទជាភាសាអង់គ្លេស ៖ Art Gallery in Your Streets  អត្ថបទដោយ ៖ Vayo -------------------------- វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com Facebook : វប្បធម៌ - Wapatoa

Share

គ្រប់គ្នាស្គាល់គ្រុនឈាម ជាជំងឺដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរលើមនុស្សស្ទើរគ្រប់វ័យជាពិសេសកុមារ ប៉ុន្តែហាក់ដូចជាប្រជាជនមួយចំនួននៅតែមានការយល់ច្រទ្បំ។ ការយល់ខុសទាំងនោះ អាចរួមមាននូវ៣ចំណុចខាងក្រោម៖ ងាយច្រឡំគ្រុនឈាម និងគ្រុនក្តៅ ដោយសារតែជំងឺគ្រុនឈាម  មានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺគ្រុនក្តៅ ទើបធ្វើឲ្យមនុស្សមួយចំនួននៅតែមានការភាន់ច្រទ្បំរវាងជំងឺទាំង២ ។ ដូចនេះ លោកអ្នកត្រូវបែងចែកឲ្យច្បាស់ថា គ្រុនឈាម ជាជំងឺដែលការចម្លងវីរុសធ្វើឡើងតាមរយៈមូសខ្លាញី រីឯរោគសញ្ញាលេចទ្បើងក្នុងអំទ្បុងពេល ៣ ទៅ ១៤ ថ្ងៃបន្ទាប់ពីឆ្លង រួមមាន ក្តៅខ្លួនខ្លាំង ឈឺក្បាលខ្លាំង ឈឺក្នុងភ្នែកឈឺ ឬរួយសាច់ដុំ ក្អួត ចង្អោរ និង ចេញកន្ទួលលើស្បែក។ ផ្ទុយពីជំងឺគ្រុនក្តៅ ដែលវាបង្កដោយពពួកវីរុស ឬបាក់តេរី ហើយរោគសញ្ញារួមមាន ទ្បើងសីតុណ្ហភាពខ្ពស់ (៣៩ទៅ៤០អង្សាសេ) ក្តៅខ្លួនខ្លាំង រងាញាក់ ឈឺពេញខ្លួន  ក្នុងអំទ្បុងពេល ៣ ទៅ ៥ថ្ងៃ។ សុទ្ធតែមានគ្រោះថ្នាក់ដល់ជីវិត សូមបញ្ជាក់ថា អ្នកជំងឺគ្រុនឈាមនឹងមិនអាចឈានដល់ការបាត់បង់ជីវិតទេ ប្រសិនបើទទួលបានការព្យាបាលទាន់ពេលវេលា។ ករណីសីតុណ្ហភាពទ្បើងដល់ ៤០ អង្សាសេ ត្រូវប្រុងប្រយ័ត្នប្រសិនបើវាឡើង ៣ទៅ៧ថ្ងៃបន្ទាប់ពីមានរោគសញ្ញាប្រកាច់ ជាមួយការថយចុះសីតុណ្ហភាពក្រោម ៣៨ អង្សាសេ រួមនឹងការឈឺពោះខ្លាំង ក្អួតមិនឈប់ ដកដង្ហើមញាប់ ឈាមហូរតាមអញ្ចាញធ្មេញ ក្អួតមានឈាម នោះបន្ទាប់ពី ២៤ ទៅ ៤៨ម៉ោង ដែលអ្នកជំងឺអាចស្លាប់បណ្តាលមកពី ធ្លាយប្លាស្មា ជំងឺផ្លូវដង្ហើម ហូរឈាមធ្ងន់ធ្ងរ និងការចុះខ្សោយនៃសារពាង្គកាយខ្លាំង។ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដូចដែលអ្នកខ្លះនៅតែយល់ខុសថា គ្រុនឈាមអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានបើប៉ះផ្ទាល់ខ្លួនប្រាណ ឬឈាមអ្នកជំងឺ នេះមិនមែនជាការពិតនោះទេ។ ជាក់ស្តែងជំងឺគ្រុនឈាមឆ្លងពីការខាំរបស់មូសខ្លាញីដែលផ្ទុកមេរោគគ្រុនឈាម។ មូសនេះទៀតសោត មានឥទ្ធិពលខ្លាំងនៅរដូវភ្លៀងធ្លាក់ អាចបង្កើតកូននៅកន្លែងដែលអាចដក់ទឹកបានដូចជា ថូផ្កា ពាងទឹកសម្បកកង់ទ្បានជាដើម ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

It's women's week over at Wapatoa! Here, we have inspiring women talking about their careers as artist, writer, documentary maker and a social experiment from one 15 year old wise little girl! Something to spike up your motivation, whether you're female, male or an UFO (ungenderfied flirty object).  I’m An Artist and Proud Rithy Lomorkesor @ Youth Talk (click here for video) It’s not easy being an artist in Cambodia, much less a female, self-made singer, songwriter, and graphic designer at that. Here, the famous Rithy Lomorkesor, or Yoko talks about one of her proudest undertaking, being a free artist... I Cut My Hair and Learned about Gender Run Sythong @Youth Talk (click here for video) If you’re a girl with a short hair cut, people will assume you’re a tomboy in Cambodia. But this fifteen-year-old well-spoken girl, Run Sythong used that as an experiment and a push to research about gender and sexuality perceptions in the country... Telling Stories of Unheard Female Construction Workers Hang Sokunthea @ Youth Talk (click here for video) Many of the women working in the booming construction field in Cambodia has never had their voices heard, much less to fight for equal pay, promotion and treatments compared to their male counterparts. Hang Sokunthea made a documentary for and about the female construction workers in Cambodia... I Don’t Regret Choosing to Be a Writer Dyna @ Youth Talk (click here for video) To decide to write down your thoughts, and to even publish them for the mass to read are horrifying, but a satisfying experience (that’s what the writers keep on saying anyway.) Here, Dyna, a published and award-winning Khmer author humbly talks about her choice of choosing to write, and urges others to do too... -------------------------- វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com Facebook : វប្បធម៌ - Wapatoa

Share
Top