-
Jun 15, 2018
|
-
7 years ago
|
-
3.2K views
កម្មវិធីពិសេសមួយ ដែលមានឈ្មោះថា «Hospitalog Asia 2018» ដែលផ្តោតសំខាន់លើការប្រើប្រាស់ការបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យាដើម្បីអភិវឌ្ឍវិស័យសុខាភិបាល នឹងមានវត្តមាននៅដើមខែកក្កដានេះ ដែលត្រូវបានរៀបចំឡើងសម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសអ្នកដែលជាម្ចាស់នៃស្ថាប័នផ្តល់សេវាសុខភាព ដូចជាគ្លីនិក មន្ទីរពេទ្យ និងបន្ទប់ពិគ្រោះជំងឺ…
ក្នុងនោះផងដែរ តំណាងនៃអ្នករៀបចំកម្មវិធីក៏បានលើកឡើងថា នឹងមានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាលើករណីសិក្សាជាច្រើន ដែលលោកអ្នកអាចចូលរួមស្តាប់ ពិភាក្សា និងតទល់មតិ លើប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនរួមមាន ដូចជា ៖
-ឥទ្ធិពល និងការវិវឌ្ឍនៃឧស្សហកម្ម ក្នុងការផ្តល់នូវសុវត្ថិភាពដល់អ្នកជំងឺ ការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងការបង្កើនប្រសិទ្ធភាពក្នុងការអភិវឌ្ឍដំណើរការប្រតិបត្តិក្នុងវិស័យសុខាភិបាល
-សមាហរណកម្ម ការផ្សារភ្ជាប់ទំនាក់ទំនង និងប្រតិបត្តិការជាលក្ខណៈសកល
-តម្រូវការផ្លូវច្បាប់ សម្រាប់ប្រតិបត្តិការក្នុងវិស័យសុខាភិបាលប្រកបដោយប្រសិទ្ធភាព
-បញ្ហាហិរញ្ញវត្ថុ ក្នុងការជំរុញឲ្យការបម្រើសេវាកម្មសុខាភិបាលដែលល្អប្រសើរ និងមានសុវត្ថិភាពជាងមុន ដើម្បីឈានទៅដល់ភាពល្អឥតខ្ចោះនៃ វិស័យសុខាភិបាលជាសកល។
គួរបញ្ជាក់ផងដែរថា កម្មវិធីនឹងប្រព្រឹត្តនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ កក្កដា ឆ្នាំ២០១៨ នៅឯ One Farrer Hotel & Spa លើទឹកដីប្រទេសសិង្ហបុរី ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ជាវាគ្មិនកិត្តិយស របស់វេជ្ជបណ្ឌិត Peng Chung Mien នាយកប្រតិបត្តិនៃ Farrer Park Hospital រួមជាមួយនឹងវត្តមានរបស់តំណាងមន្ទីរពេទ្យ និងស្ថាប័នរដ្ឋ ពីបណ្តាប្រទេសមួយចំនួនរួមមាន Australian Helathcare & Hositals Association, Foshan Chancheng Central Hospital, Bangkok Dusit Medical Services, WhiteCoad Medical, Academic Medicine and Institute for Patient Safety & Quality (IPSQ), SingHealth និង Malaysian Healthcare Travel Concil។
ចូលរួមកម្មវិធីដ៏មានគុណប្រយោជន៍នេះ ដើម្បីមានឱកាសជួបផ្ទាល់ និងបង្កើតទំនាក់ទំនងជាមួយដៃគូគោលដៅរបស់អ្នកមកពីបណ្តាប្រទេសជាច្រើន ក៏ដូចជាស្វែងយល់អំពីការបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យា វិធីសាស្ត្រក្នុងការបង្កើនសុវត្ថិភាពដល់អ្នកជំងឺ ការបង្កើនប្រសិទ្ធភាពក្នុងការបម្រើសេវាសុខាភិបាលក្នុងស្ថាប័ន និងចំណេះដឹងអំពីប្រធានបទដ៏មានគុណតម្លៃជាច្រើនទៀត!!!
អ្វីដែលរឹតតែពិសេសនោះ គឺ អ្នកដែលចូលរួមតាមរយៈហេលស៍ថាម នឹងទទួលបានការបញ្ចុះតម្លៃដល់២០%…សូមចុច ត្រង់នេះ http://www.stratcoms.com/HospitalogAsia2018/ ដើម្បីចុះឈ្មោះចូលរួម!!!
ទំនាក់ទំនង ហេលស៍ថាម ៖ 077 888 076 ឬ clinic.community@time-media.com
សម្រាប់ព័ត៌មានលម្អិត ៖ http://www.stratcoms.com/HospitalogAsia2018/
ទំនាក់ទំនង ៖
Christina Logan
អ៊ីម៉ែល ៖ clogan@stratcoms.com
លេខទូរស័ព្ទ ៖ +64 21 858 455
Shandy Poh
អ៊ីម៉ែល ៖ shandy@stratcoms.com
លេខទូរស័ព្ទ ៖ +65 6777 2618
សម្រាប់ការសាកសួរព័ត៌មានទូទៅ ៖ enquiry@startcoms.com
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share