ចូលចិត្តតែទៅរៀននៅហាងកាហ្វេហ្នឹងណា៎
មើលសៀវភៅ ផឹកកាហ្វេ ផឹកកាហ្វេ មើលសៀវភៅ ផឹកយូរៗទៅ បិទសៀវភៅ ផឹក(តា៎)កាហ្វេ! (បិទសៀវភៅសិន ចាំផឹកកាហ្វេអស់ចាំមើលតទៀតហ្នឹងណា…) កំណាព្យមួយដ៏មានន័យជូនចំពោះបងៗ និងប្អូនៗដែលចូលចិត្តទៅមើលសៀវភៅ ឬមើលមេរៀននៅខាងក្រៅ ជាពិសេសនៅហាងកាហ្វេតែម្តង។ ហាងកាហ្វេសម័យនេះ ហាក់ក្លាយទៅជាស្នាក់ការកណ្តាលជំនួសឲ្យការឡើងភ្នំផឹកតែសម្រាប់អ្នកក្លាហានមកពីគ្រប់បក្ស ដើម្បីជួបជុំគ្នាផឹកកាហ្វេ និងសាកល្បងវិជ្ជាគុនទាក់ទងនឹងមេរៀន ក៏ដូចជាកិច្ចការស្រាវជ្រាវផ្សេងៗផងដែរ។
សំណួរសួរថា តើកន្លែងសម្រាប់អ្នកគុននិយមបែបអ្នកសិក្សាគួរមានលក្ខណៈបែបណា?
ទីតាំងនៅជិតៗសាលា
ជាកន្លែងដែលសិស្សនិស្សិតអាចឆ្លៀតពេលទំនេរពីម៉ោងសាលាមកបាន ដោយមិនចាំបាច់ចំណាយពេលជិះទៅណាឆ្ងាយ ហើយក៏ជាកន្លែងដែលអាចជួបជុំគ្នាបានទាំងថ្ងៃសៅរ៍ និងអាទិត្យផងដែរ។ ជាក់ស្តែង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងបរិវេណនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ហាងកាហ្វេធម្មជាតិ(Nature Café) ជាកន្លែងដែលសិស្សនិសិ្សតមិនត្រឹមមកពីសាកលវិទ្យាល័យផ្ទាល់ តែក៏មកសឹងតែពីគ្រប់សាលាមិនថាសាលាពេទ្យ សាលាតិចណូ ឬសាលាច្បាប់ជាដើម ចូលចិត្តមកជួបជុំគ្នាញ៉ាំអាហារ រៀនជាក្រុម និងពិភាក្សាគ្នាយ៉ាងហូរហែរមិនថាថ្ងៃធម្មតា ឬចុងសប្តាហ៍ឡើយ។
បរិយាកាសបែបធម្មជាតិ
ខ្យល់អាកាសបរិសុទ្ធ រុក្ខជាតិនៅជុំវិញពណ៌បៃតង ពិតជាអំណោយផលដល់ការមើលសៀវភៅ និងការតាំងអារម្មណ៍រៀនដែលត្រូវចំណាយរយៈ-ពេលយូរៗ ដោយយ៉ាងហោចណាស់អ្នកអាចក្រឡេកមើលទេសភាពឲ្យភ្នែកបានសម្រាកខ្លះ ក៏ដូចជាដកដង្ហើមវែងៗ ដើម្បីកុំឲ្យស្រេ្តសពេក។
ម្យ៉ាងទៀត ការនិយាយពិភាក្សាគ្នា ក៏នឹងមិនចោទជាបញ្ហាសំឡេងរំខានខ្លាំងឡើយជាមួយនឹងបរិវេណធំទូលាយ និងមិនមានជញ្ជាំងបិទជិត ដូចជានៅ Nature Café ។ ជាពិសេស បរិយាកាសដែលសម្បូរដោយអ្នករៀន នឹងជម្រុញឲ្យអ្នកព្យាយាមរៀនដូចគ្នាដែរ។
រចនាបទបែបសាមញ្ញៗ
ជាការពិតដែលយុវវ័យច្រើនចូលចិត្តកន្លែងដែលឡូយៗ និងតុបតែងគួរឲ្យស្រឡាញ់ ក៏ប៉ុន្តែក្នុងកាលៈទេសៈខ្លះ កន្លែងដែលតុបតែងបែបសាមញ្ញគឺល្អបំផុត ជាពិសេសសម្រាប់ការរៀនដែលមិនត្រូវមានការបែកអារម្មណ៍។ ម្យ៉ាងទៀត វាគួរជាកន្លែងមានតុ និងកៅអីដែលផ្តល់ផាសុកភាពសម្រាប់ទាំងអ្នកដែលចង់អង្គុយរៀនតែឯង និងទាំងអ្នកអង្គុយលក្ខណៈជាក្រុមផងដែរ។ ក្រៅពីនោះ ដើម្បីកុំឲ្យប៉ះពាល់ដល់ការសិក្សា កន្លែងកុម្ម៉ង់គួរនៅឆ្ងាយពីកន្លែងអង្គុយបន្តិច។
អាហារប្លែកៗទៅតាមរសនិយមរបស់យុវវ័យ
ក្នុងនោះ ការភ្លក្សរសជាតិដែលបង្ហាញពីវប្បធម៌របស់ប្រទេសដទៃពិតជាគួរឲ្យចាប់អារម្មណ៍ ហើយក៏អាចជាចំណីចំណេះដឹងបន្ថែមផងដែរ។ Nature Café ជាកន្លែងដែលអាចផ្តល់រសជាតិអាហារទាំងបែបខ្មែរ និងបែបជប៉ុនជាមួយនឹងគោលបំណងក្នុងការបង្ហាញពីវប្បធម៌របស់ប្រទេសទាំងពីរទៅដល់និសិត្ស និងសាស្ត្រាចារ្យខ្មែរ ក៏ដូចជានិស្សិត និងសាស្ត្រាចារ្យបរទេសដូចជាជប៉ុនផ្ទាល់ផងដែរ។
សេវាកម្មប្រកបដោយទំនុបចិត្ត
បើនិយាយពីសេវាកម្មបែបជប៉ុន គឺតម្រូវឲ្យអតិថិជនទាំងអស់ត្រូវតម្រង់ជួរដើម្បីកុម្ម៉ង់ និងបង់ប្រាក់ ទើបបុគ្គលិកលើករបស់ដែលភ្ញៀវកុម្ម៉ង់ទៅជូន ដែលវាជួយសម្រួលដល់ការងាររបស់បុគ្គលិកមួយចំណែក ព្រមទាំងផ្តល់អតិភាពដល់អ្នកមកមុនផងដែរ។
ដែលគួរឲ្យចាប់អារម្មណ៍ពី Nature Café គឺមិនប្រើនូវធុងសំរាមតូចៗនៅក្រោមតុនីមួយៗនោះទេ មានន័យថាអតិថិជនត្រូវយកសំរាមរបស់ខ្លួនទៅចោលនៅក្នុងធុងសំរាមធំៗដោយខ្លួនឯង ដែលបង្ហាញពីការស្រឡាញ់បរិស្ថាន និងភាពមានទំនួលខុសត្រូវរបស់ពួកគេ។នុស្សម្នាក់ៗ ហើយអ្នកក៏ដូចគ្នា គួរតែមានលក្ខខណ្ឌផ្ទាល់ខ្លួនដែលអាចជម្រុញឲ្យអ្នករៀនបានល្អដោយមិនចាំបាច់ចេញមកហាងកាហ្វេរាល់ពេលអី ពេលខ្លះបរិវេណសាលា បណ្ណាល័យសាធារណៈនិងក្លិបសិក្សា ឬផ្ទះតែម្តងក៏ជាកន្លែងល្អដែរ។
សរុបមក មានលក្ខខណ្ឌច្រើនទៀតសម្រាប់អ្នកសិក្សាទៅតាមរសនិយមរបស់មនុស្សម្នាក់ៗ ហើយអ្នកក៏ដូចគ្នា គួរតែមានលក្ខខណ្ឌផ្ទាល់ខ្លួនដែលអាចជម្រុញឲ្យអ្នករៀនបានល្អដោយមិនចាំបាច់ចេញមកហាងកាហ្វេរាល់ពេលអី ពេលខ្លះបរិវេណសាលា បណ្ណាល័យសាធារណៈនិងក្លិបសិក្សា ឬផ្ទះតែម្តងក៏ជាកន្លែងល្អដែរ។
សូមអរគុណដល់លោក ស៊ាង និមល អ្នកគ្រប់គ្រងទូទៅរបស់ Nature Café សម្រាប់ព័ត៌មានគំរូពីអាហារដ្ឋានធម្មជាតិ...