សន្និសីទយុវជនអាស៊ានប្រចាំឆ្នាំ



កន្លងទៅថ្មីៗនេះ អង្គការយុវជនអាស៊ាន រួមសហការណ៍ជាមួយសហគ្រាសសង្គម AYO បានប្រារព្ធពិធីសម្ពោធសន្និសីទយុវជនអាស៊ានក្រោមប្រធានបទ “លាតត្រដាងសក្តានុពលរបស់យុវជន”។ សន្និសីទនេះត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ៧ ដល់ទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ SCAPE ប្រទេសសិង្ហបុរី ក្រោមការគ្រប់គ្រងដោយប្រធានសមាគមប្រចាំប្រទេសសិង្ហបុរីឆ្នាំ ២០១៨។ ព្រឹត្តការណ៍នេះត្រូវបានជំរុញដោយក្រុមប្រឹក្សាយុវជនប្រទេសសិង្ហបុរី និងត្រូវបានគាំទ្រដោយអគ្គលេខាដ្ឋានអាស៊ាន និងដៃគូសហការណ៍ផ្សេងទៀត មានដូចជា SCAPE ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ មាននាទីជួយគាំទ្រគម្រោងយុវជន និង Germonizer ក្រុមហ៊ុនផ្តល់ជូនដំណោះស្រាយដល់រដ្ឋាភិបាល សាលារៀន និងគ្រួសារ ក្នុងការគ្រប់គ្រងលើការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ ព្រមទាំងដៃគូផ្សព្វផ្សាយដទៃទៀត។
សន្និសីទយុវជនអាស៊ាន បាននាំមកនូវគណៈប្រតិភូជាយុវជនចំនួន ៨០នាក់ និងភាគគីពាក់ព័ន្ធជាច្រើនទៀតដែលមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាអំពីបញ្ហាជុំវិញសសរស្តម្ភទាំង៣គឺ សន្តិសុខនយោបាយ សេដ្ឋកិច្ចអាស៊ាន និងវប្បធម៌សង្គម។ ជាមួយចក្ខុវិស័យនេះ យុវជនបានបង្កើតវិធានការជាក់ស្តែងក្នុងការដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ពួកគេ។ ថ្ងៃទី ០៧ ខែវិច្ឆិកា ប្រតិភូទាំងអស់ត្រូវបានផ្តល់ឱកាសឲ្យទទួលបានកម្មសិក្សានៅក្នុងសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) និង LaunchPad @ one-north ដែលជាទីតាំងច្នៃប្រឌិតរបស់សិង្ហបុរី។
សន្និសីទបានចាប់ផ្តើមថ្ងៃទី ០៨ ខែវិច្ឆិកា ជាមួយលោក Baey Yam Keng រដ្ឋលេខាធិការសភាជាន់ខ្ពស់នៃក្រសួងដឹកជញ្ជូន និងក្រសួងវប្បធម៌ សហគមន៍ និងយុវជន បើកសន្និសីទ រួចបន្តដោយលោក Yang Berhormat Prabhakaran – Ahli Parlimen Malaysia, Penaung Projek Pemuda ASEAN Kerajaan Malaysia និង Senjaya Mulia ដែលជាស្ថាបនិកអង្គការយុវជនអាស៊ាន។ ព្រឹត្តការណ៍បន្ទាប់គឺការថ្លែងសន្ទរកថាពីលោក Agung Pamungkas អ្នកតំណាងនៃរដ្ឋលេខាធិកាអាស៊ាន លោក Jayren Teo នាយកសហគ្រាសសង្គម AYO និងលោក Kristabel Quek សហស្ថាបនិកនៃ edgex ។ បន្ទាប់ពីពិសារអាហារថ្ងៃត្រង់រួច ប្រតិភូទាំងអស់បានផ្លាស់ប្តូទៅជាកិច្ចពិភាក្សាស្តីអំពីបញ្ហាសន្តិសុខនយោបាយ សហគមន៍សេដ្ឋកិច្ចអាស៊ាន និងវប្បធម៌សង្គម។ ប្រតិភូមានពេលវេលាគ្រប់គ្រាន់ដើម្បីពិភាក្សា និងផ្តល់ដំណោះស្រាយរបស់ពួកគេសម្រាប់បញ្ហានីមួយៗដែលអ្នករៀបចំកម្មវិធីបានដាក់ជូន។ ដើម្បីធ្វើការបូកសរុបកម្មវិធីថ្ងៃដំបូង ការជប់លាងនាពេលល្ងាចត្រូវបានប្រារព្ធ ដោយតម្រូវឲ្យក្រុមប្រតិភូទាំងអស់ស្លៀកពាក់ប្រពៃណីតាមប្រទេសរៀងខ្លួន ក្នុង YWCA Fort Canning Lodge ដែលជាទីកន្លែងស្នាក់នៅរបស់ប្រតិភូ។ នៅថ្ងៃទី២ វាគ្មិនចំនួន៥នាក់ត្រូវបានអញ្ជើញដើម្បីនិយាយអំពីបញ្ហាផ្សេងៗគ្នានៃសង្គម សេដ្ឋកិច្ច និងបញ្ហានយោបាយ ដូច្នេះប្រតិភូទាំងអស់បានសិក្សាបន្ថែម។
ចុងបញ្ចប់ អ្នកតំណាងសសរស្តម្ភនីមួយៗបានបង្ហាញពីដំណោះស្រាយរបស់ពួកគេលើបញ្ហានៅក្នុងសសរស្តម្ភទាំងនោះ តាមរយៈការប្រកាសការប្តេជ្ញាចិត្តរបស់យុវជនអាស៊ាន។ សេចក្តីប្រកាសនេះនឹងត្រូវប្រគល់ជូនលេខាធិការដ្ឋានអាស៊ាននៅពេលពួកគេនឹងជួបគ្នានៅប្រទេសថៃនៅក្នុងឆ្នាំ២០១៩។
ឆ្នាំក្រោយ ក្រុមការងារសង្ឈឹមថានឹងមានការរៀបចំកម្មវិធី សន្និសីទយុវជនអាស៊ាននេះបន្តទៀតនៅប្រទេសថៃ ក្នុងនាមជាប្រធានអាស៊ាន។ ប្រសិនបើលោកអ្នកមានការចាប់អារម្មណ៍ធ្វើជាអ្នករៀបចំកម្មវិធី អ្នកស្ម័គ្រចិត្ត និងអ្នកចូលរួមអាចទាក់ទងមកកាន់អង្គការយុវជនអាស៊ានផ្ទាល់។
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

