ការហាមឃាត់ឱសថបុរាណឈ្មោះឱសថខ្មែរសុរិន្ទ (Khmer Sorin)

សេចក្តីជូនដំណឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីចំនួន ៥ គឺ ១-នីតា ២-សន្លាក់ និងសរសៃ ៣-ស្តេចថ្នាំសរសៃ ខ្មែរសុរិន្ទ ៤-Ameerah Online Shop 016 322 551/089 966 695 ៥-ថ្នាំខ្មែរសូរន្ទរ៍ បានកំពុងផ្សព្វផ្សាយលក់ផលិតផលឱសថបុរាណឈ្មោះឱសថខ្មែរសុរិន្ទជាច្រើនប្រភេទផលិតនៅប្រទេសថៃ គ្មានអាសយដ្ឋានផលិតច្បាស់លាស់ គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព គ្មានការអនុញ្ញាត និងផ្សព្វផ្សាយដោយភូតកុហក បោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវដូចជា ព្យាបាលសរសៃ និងសន្លាក់រុំារ៉ៃ ដើរមិនរួចយូរឆ្នាំ ពូកែលេខមួយឈឺចង្កេះ ឈឺជង្គង់ ឈឺខ្នង ឈឺស្មា ឈឺក្រញាំដៃឈឺសាច់ដុំ កប់សរសៃ រមួលក្រពើ ចុក ហើមអាការៈជិតស្លាប់មួយចំហៀងខ្លួន។ល។
ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីទាំងអស់ខាងលើនេះត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ ឬចែកចាយផលិតផលឱសថបុរាណខាងលើ បើមិនដូច្នោះក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបានជួបប្រទះឃើញជនណាកំពុងលក់ចែកចាយ ផលិតផលឱសថបុរាណខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៨៦៦ ៧៦០។
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

