Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ព្រឹត្តិការណ៍ TEDx បែបសាកលវិទ្យាល័យដំបូងបំផុតនៅកម្ពុជា

ភ្នំពេញ — TEDxRUPP ជាព្រឹត្តិការណ៍ TEDx បែបសាកលវិទ្យាល័យដំបូងបំផុតនៅព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី៩ ខែមិថុនា វេលាម៉ោង ១ ដល់ម៉ោង ៥ រសៀល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានវាគ្មិនចំនួន ១០រូប បានធ្វើបទបង្ហាញជុំវិញប្រធានបទរួមមួយគឺ “ជ្រែកដែនកំណត់”

TEDxRUPP ត្រូវបានរៀបចំឡើងដោយឯករាជ្យ ដែលផ្អែកទៅលើទម្រង់ និងវិន័យរបស់ TED ដោយចូលរួមដោយវាគ្មិនកិត្តិយសជាច្រើនដែលនិយាយទៅលើប្រធានបទផ្សេងៗគ្នា។ ចំពោះព្រឹត្តិការណ៍ដំបូងនេះ មានគោលបំណងចង់បង្កើតសហគមន៍មួយសម្រាប់សិស្ស និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទស្សនិកជនមកពីសាកលវិទ្យាល័យផ្សេងៗ។ TEDxRUPP ផ្តោតទៅលើប្រធានបទផ្សេងៗជាច្រើនដូចជាលើវិស័យអប់រំ វិស័យសិល្បៈ វិស័យបច្ចេកវិទ្យាជាដើម។ ទោះបីជាមានគោលការណ៍ចម្រុះ និងការផ្តោតសំខាន់ផ្សេងៗគ្នាក៏ដោយ ពាក្យតំណាងរបស់ TEDxRUPP នៅតែជាជ្រែកដែនកំណត់។

យោងតាម កញ្ញា កែវ ម៉ាលីស ដែលជាអ្នករៀបចំមួយរូបបានឲ្យដឹងថា “មនុស្សគ្រប់គ្នា មិនថាជាតិសាសន៍ ឬប្រទេសអ្វីឡើយ សុទ្ធតែមានឧត្តមគតិរបស់ខ្លួន គ្រាន់តែត្រូវការការជំរុញពីក្រោយប៉ុណ្ណោះ។ នេះក៏ជាមូលហេតុដែលប្រធានបទ "ជ្រែកដែនកំណត់" ត្រូវបានបង្កើតដើម្បីលើកកម្ពស់ការយល់ដឹង ការរួមចំណែកធ្វើការងារសង្គម ដែលអាចរួមចំណែកក្នុងការធ្វើឲ្យសង្គមខ្មែររីកចម្រើន។” បើតាមប្រសាសន៍លោក ជា សុខហ៊ី ជានាយកនៃ TEDxRUPP បានឲ្យដឹងថាមូលហេតុដែល RUPP ត្រូវបានជ្រើសរើសដើម្បីចាប់ផ្តើមសហគមន៍មួយនេះ គឺដោយសារអ្នករៀបចំជឿជាក់ថាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ និងមានកិត្យានុភាពបំផុតមួយក្នុងប្រទេសកម្ពុជា ហើយមានធនធាន និងសក្តានុពលជាច្រើនដែលមិនទាន់បានប្រើប្រាស់ដើម្បីជួយកសាង និងតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះបានរៀបចំឡើងដោយឯករាជ្យ និងស័្មគ្រចិត្តដោយយុវជនមួយក្រុម ដែលដំណើរការក្រោមអាជ្ញាប័ណ្ណពី TED ហើយមានគោលបំណងបង្កើតការសន្ទនាផ្សេងៗ ក៏ដូចជាផ្តល់នូវវេទិកាមួយដើម្បីចែករំលែកគំនិត និងបទពិសោធន៍សម្រាប់ជនគ្រប់គ្នា ជាពិសេសគឺយុវជនខ្មែរ។ ព្រឹត្តិការណ៍នេះបានចូលរួមគាំទ្រ និងឧបត្ថម្ភធំ ពី ធនាគារ PPCBank, វិទ្យាស្ថាន CamEd, ក្រុមហ៊ុនធានារ៉ាប់រង Prudential, ក្រុមហ៊ុន PARAS, និងក្រុមហ៊ុន Customy

វាគ្មិនកិត្តិយស និងប្រធានបទទាំងដប់រួមមាន៖ 
បិន ដាវីស — អ្នកអភិរក្សធម្មជាតិ និងស្ថាបនិក នៃ អង្គការផ្សងព្រេង ប៊ីទ្រីត
Catherine V. HARRY — អ្នកនិពន្ធ និងអ្នកថតវ្លុក នៃ A Dose of Cath
ឆេង សុភ័ក្រ្ត — អ្នកថតរូប និងអ្នកបង្កើតវីដេអូ នៃ រៀនថត
ឌី ម៉ាលីណែត — អ្នកគ្រប់គ្រងកម្មវិធី នៃ Oppo Cambodia
កែវ ឡង់ឌី — សហស្ថាបនិក នៃ ក្រុមហ៊ុនបេប៊ីអោតឡេត និង ស្រមោច 
គូ សុភាព — សាស្រ្តាចារ្យ នៅ សាកលវិទ្យាល័យបញ្ញាសាស្រ្ត
អ៊ុង សុឆិកា — ប្រធានផ្នែកលក់ នៃ សុវណ្ណាភូមិ ឡាយហ្វ៍
សិទ្ធី រត្នដារាវុធ — គ្រូបង្រៀន នៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ថៃ វ៉ាន់ថា — អ្នកថតរូប និងអ្នកបណ្តុះបណ្តាលផ្នែកទ្រឹស្តី នៃ Inspired.Cambodia
ហ៊ីងភិត វង្សរដ្ឋាយុទ្ធ — អ្នកអប់រំ

អំពី TEDx, x (ព្រឹត្តិការណ៍រៀបចំដោយឯករាជ្យ)
ក្នុងស្មារតីនៃគំនិតដែលគួរតែចែករំលែក TEDx គឺជាកម្មវិធីនៃព្រឹត្តិការណ៍រៀបចំដោយខ្លួនឯង ដែលនាំឲ្យមនុស្សរួបរួមគ្នាដើម្បីចែករំលែកបទពិសោធន៏ដូចគ្នានឹងTEDដែរ ។ នៅក្នុងព្រឹត្តិការណ៍ TEDx វីដេអូ TED Talks និងវាគ្មិនដែលនិយាយផ្ទាល់បានរួមគ្នាដើម្បីបង្កើតឲ្យមានការពិភាក្សា និងការទាក់ទងគ្នាយ៉ាងស៊ីជម្រៅ។ ព្រឹត្តិការណ៍ក្នុងតំបន់ដែលរៀបចំដោយខ្លួនឯងនេះត្រូវបានដាក់ឈ្មោះថា TEDx ដែល x = ការរៀបចំព្រឹត្តិការណ៍ TED ដោយឯករាជ្យ។ សន្និសីទ TED ផ្តល់ការណែនាំទូទៅសម្រាប់កម្មវិធី TEDx ប៉ុន្តែព្រឹត្តិការណ៍ TEDx នីមួយៗត្រូវបានរៀបចំដោយខ្លួនឯង។ (ដោយយោងទៅតាមច្បាប់និងបទបញ្ញត្តិមួយចំនួន។ )

អំពី TED
TED គឺជាអង្គការមិនរកប្រាក់ចំណេញមួយដែលផ្តោតទៅលើការចែកចាយគំនិតក្នុងទម្រង់កិច្ចសន្ទនាខ្លី (18 នាទីឬតិចជាងនេះ) ដែលផ្តល់ដោយអ្នកគិតនិងអ្នកដឹកនាំឈានមុខនាពេលបច្ចុប្បន្ននេះ។ កិច្ចពិភាក្សាទាំងនេះត្រូវបានរៀបចំឡើងនៅសន្និសីទប្រចាំឆ្នាំរបស់ TED នៅ Vancouver, British Columbia ហើយអាចរកបានដោយឥតគិតថ្លៃនៅលើ TED.com ។ វាគ្មិន TED រួមមានលោក Bill Gates, Jane Goodall, Elizabeth Gilbert, Sir Richard Branson, Nandan Nilekani, Philippe Starck, Ngozi Okonjo-Iweala, Sal Khan និង Daniel Kahneman

អត្ថបទទាក់ទង

មើលទាំងអស់

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព បានចេញផ្សាយលទ្ធផលពីការស្ទង់មតិស្តីពីការផ្តល់អំណាចផ្នែកសុខភាព និងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) ឆ្នាំ២០២៥ (Asia Pacific Health and Economic Empowerment Survey 2025)។ លទ្ធផលបានបង្ហាញពីសុទិដ្ឋិនិយមផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងក្នុងចំណោមសហគ្រិន ដោយក្នុងនោះសហគ្រិន ៣ នាក់ក្នុងចំណោម ៤ នាក់ (៧៤%) រំពឹងថាសុខុមាលភាពសេដ្ឋកិច្ចរបស់ពួកគេនឹងប្រសើរឡើងក្នុងរយៈពេល ១២ ខែខាងមុខនេះ បើប្រៀបធៀបទៅនឹងអ្នកដែលមិនមែនជាសហគ្រិនដែលមានត្រឹមតែពាក់កណ្តាល (៤៨%) ប៉ុណ្ណោះ ដែលមានទស្សនៈដូចគ្នានេះ។ ការស្ទង់មតិនេះក៏បានបង្ហាញឱ្យឃើញពីកម្រិតនៃ 'ភាពម្ចាស់ការលើខ្លួនឯង' ទាំងផ្នែកសេដ្ឋកិច្ច និងសុខភាព ក្នុងចំណោមសហគ្រិន ដែលមានអត្រាខ្ពស់ជាងគួរឱ្យកត់សម្គាល់ បើធៀបនឹងអ្នកដែលមិនមែនជាសហគ្រិននៅក្នុងតំបន់។ 'ភាពម្ចាស់ការ' ត្រូវបានកំណត់ថាជាសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មានច្បាស់លាស់ ដើម្បីពង្រឹងសុខុមាលភាពរាងកាយ ផ្លូវចិត្ត និងអារម្មណ៍ (ដែលសំដៅទៅលើ ភាពម្ចាស់ការផ្នែកសុខភាព) និងការកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗ (ដែលសំដៅទៅលើ ភាពម្ចាស់ការផ្នែកសេដ្ឋកិច្ច) ដែលកម្រិតទាំងនេះមានខ្ពស់ជាង ១៧ ភាគរយ ក្នុងចំណោមសហគ្រិនដែលបានចូលរួមក្នុងការស្ទង់មតិ។ នេះបញ្ជាក់ឱ្យឃើញថាសហគ្រិនទាំងនោះមានការគ្រប់គ្រងសុខភាព និងសុខុមាលភាពសេដ្ឋកិច្ចរបស់ពួកគេបានល្អ។ លោក Thomas Harms នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Herbalife បានមានប្រសាសន៍ថា “ផ្ទុយទៅនឹងជំនឿដ៏ពេញនិយមដែលថាសហគ្រិនភាពគឺពោរពេញទៅដោយស្ត្រេស បើយោងទៅតាមការស្ទង់មតិនេះបង្ហាញថាសហគ្រិន មានភាពសុទិដ្ឋិនិយមផ្នែកសេដ្ឋកិច្ច មានទំនុកចិត្ត និងមានម្ចាស់ការទៅលើហិរញ្ញវត្ថុច្បាស់លាស់។ នៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន មនុស្សជាច្រើនកំពុងស្វែងរកមធ្យោបាយបង្កើតប្រភពចំណូលបន្ថែម។ ក្រុមហ៊ុន Herbalife ប្តេជ្ញាគាំទ្រពួកគេដោយជួយពង្រឹងសុខភាព និងសុខុមាលភាពរបស់ពួកគេ ព្រមទាំងផ្តល់ឱកាសសម្រាប់អ្នកដែលចង់បង្កើតអាជីវកម្មសម្រាប់ខ្លួនឯង ក្នុងនាមជាអ្នកចែកចាយឯករាជ្យ”។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងក្នុងខែតុលា ដោយមានអ្នកចូលរួម ៨,៥០៥ នាក់ (ក្នុងនោះមានសហគ្រិន ២,២៤៥ នាក់) មកពី ១១ ប្រទេសក្នុងតំបន់រួមមាន៖ អូស្ត្រាលី ហុងកុង ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម។ សហគ្រិនបង្ហាញទំនុកចិត្តខ្ពស់លើសុខុមាលភាពសេដ្ឋកិច្ចរបស់ខ្លួន នៅទូទាំងតំបន់ សហគ្រិនមានទំនោរមើលឃើញស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេក្នុងផ្លូវវិជ្ជមាន។ ក្នុងនោះមានសហគ្រិន ៤៣% បានវាយតម្លៃស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់ពួកគេថាស្ថិតក្នុងកម្រិត "ល្អ" ខណៈដែលអ្នកមិនមែនជាសហគ្រិនមានត្រឹមតែ ២៥% ប៉ុណ្ណោះដែលយល់ឃើញបែបនេះ។ ចំពោះការរំពឹងទុកទៅថ្ងៃមុខវិញ សហគ្រិនរហូតដល់ ៧៤% រំពឹងថាស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេនឹងប្រសើរឡើងក្នុងរយៈពេល ១២ ខែខាងមុខ ក្នុងពេលដែលអ្នកមិនមែនជាសហគ្រិនមានចំនួនមិនដល់ពាក់កណ្តាល (៤៨%) ផង ដែលមានទំនុកចិត្តក្នុងកម្រិតដូចគ្នានេះ។ បុគ្គលដែលជាសហគ្រិនក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរ ក្នុងការសម្រេចឱ្យបាននូវគោលដៅរបស់ពួកគេ៖ គោលដៅរយៈពេលខ្លី (១២ ខែ)៖ ពាក់កណ្តាលនៃសហគ្រិន (៥០%) មានទំនុកចិត្តថានឹងសម្រេចបានគោលដៅសេដ្ឋកិច្ចរបស់ខ្លួន ដែលចំនួននេះខ្ពស់ជាងអ្នកមិនមែនជាសហគ្រិនរហូតដល់ ២៣ ភាគរយ។ គោលដៅរយៈពេលវែង (៥ ឆ្នាំ)៖ ៥១% នៃសហគ្រិនមានទំនុកចិត្តថានឹងសម្រេចបានគោលដៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលខ្ពស់ជាងអ្នកដែលមិនមែនជាសហគ្រិនចំនួន ២១ ភាគរយ។ ភាពម្ចាស់ការលើខ្លួនឯង ទាំងផ្នែកសេដ្ឋកិច្ច និងសុខភាពក្នុងចំណោមសហគ្រិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រៅពីភាពជឿជាក់ និងសុទិដ្ឋិនិយមចំពោះស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងទៅថ្ងៃអនាគត លទ្ធផលក៏បានបង្ហាញផងដែរថា សហគ្រិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមាន "ភាពម្ចាស់ការលើខ្លួនឯង" ទាំងផ្នែកសេដ្ឋកិច្ច និងសុខភាព។ ៦ នាក់ ក្នុងចំណោម ១០ នាក់ ឬស្មើរនឹង ៥៩% នៃសហគ្រិនដែលចូលរួមការអង្កេតនេះបាននិយាយថា ពួកគេយល់ថាខ្លួនមានសមត្ថភាពជាម្ចាស់ការក្នុងការសម្រេចចិត្ត ដើម្បីកែលម្អស្ថិរភាពហិរញ្ញវត្ថុ និងសុខុមាលភាពសេដ្ឋកិច្ចរបស់ខ្លួន ដែលចំនួននេះគឺខ្ពស់ជាង ១៨ ភាគរយ បើធៀបទៅនឹងអ្នកមិនមែនជាសហគ្រិនដែលមានត្រឹម ៣៩%។ ភាពម្ចាស់ការលើផ្នែកសុខភាពក៏មានកម្រិតខ្ពស់ដូចគ្នាដែរក្នុងចំណោមសហគ្រិន ដោយមានរហូតដល់ ៦៥% ដែលយល់ថាខ្លួនមានសមត្ថភាពម្ចាស់ការលើខ្លួនឯង បើធៀបនឹងអ្នកមិនមែនជាសហគ្រិនដែលមានត្រឹមតែ ៤៨%។ ភាពម្ចាស់ការលើខ្លួនឯងនេះហើយ ដែលអាចពន្យល់បានថា ហេតុអ្វីបានជាសហគ្រិនបង្ហាញទំនុកចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវគោលដៅសុខភាពរបស់ពួកគេក្នុងរយៈពេល ១២ ខែខាងមុខ។ ច្រើនជាងពាក់កណ្តាល (៥៦%) នៃសហគ្រិន ជឿជាក់ថាពួកគេអាចសម្រេចបាននូវគោលដៅសុខភាពក្នុងរយៈពេល ១២ ខែខាងមុខ ខណៈដែលអ្នកមិនមែនជាសហគ្រិនមានត្រឹមតែ ៣៣% ប៉ុណ្ណោះដែលជឿជាក់បែបនេះ។ ទំនាក់ទំនងរវាងសុខភាព និងសេដ្ឋកិច្ច ការរកឃើញនេះបង្ហាញឱ្យឃើញកាន់តែច្បាស់ពីចំណងទាក់ទងគ្នាយ៉ាងជិតស្និទ្ធនៃភាពជាម្ចាស់ការទៅលើ សុខភាព និង សេដ្ឋកិច្ច។ អ្នកដែលមានសមត្ថភាពពេញលេញក្នុងការពង្រឹងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ក៏ច្រើនតែមានទំនុកចិត្តខ្ពស់ក្នុងការថែទាំសុខភាពរបស់ពួកគេដូចគ្នា។ នេះមានន័យថាភាពជឿជាក់លើការគ្រប់គ្រងលុយកាក់ និងភាពជឿជាក់លើការគ្រប់គ្រងសុខភាព គឺតែងតែដើរទន្ទឹមគ្នា។ ដោយសារមានការម្ចាស់ការទៅលើការសម្រេចចិត្ត ការកំណត់គោលដៅ ការបែងចែកពេលវេលា និងធនធាន ព្រមទាំងជម្រើសនៃការរស់នៅ សហគ្រិនជឿជាក់ថាខ្លួនមានសក្ដានុពលដើម្បីធ្វើឱ្យបំណងប្រាថ្នាក្លាយជាការពិត។ ភាពម្ចាស់ការលើខ្លួនឯងនេះហើយដែលជួយបង្កើនទំនុកចិត្ត និងនាំមកនូវលទ្ធផលល្អទាំងផ្នែកសុខភាព និងសេដ្ឋកិច្ច។ វាជាភស្តុតាងបញ្ជាក់ថា នៅពេលដែលយើងចេះគ្រប់គ្រងការសម្រេចចិត្តលើសុខភាព និងសេដ្ឋកិច្ចដោយខ្លួនឯង យើងនឹងអាចផ្លាស់ប្តូរទាំងអនាគត និងជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន Herbalife ដែលជាក្រុមហ៊ុនសហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព បានរៀបចំ កម្មវិធីអាហារូបត្ថម្ភលើកទី៣នៅលើទឹកដីកោះនរា រាជធានីភ្នំពេញ។ គំនិតផ្តួចផ្តើមនៃកម្មវិធីនេះ មានគោលបំណងបំពាក់បំប៉ន និងពង្រឹងនូវចំណេះដឹងចាំបាច់អំពីអាហារូបត្ថម្ភ និងតួនាទីដ៏សំខាន់របស់វាក្នុងសុខភាពទូទៅ និងសុខុមាលភាពប្រចាំថ្ងៃក៏ដូចជាចូលរួមលើកទឹកចិត្តឱ្យមានការទទួលយកនូវទម្លាប់រស់នៅដែលមានសុខភាពល្អ និងសកម្មផងដែរ។   កម្មវិធីអាហារូបត្ថម្ភលើកទី៣ នៅរាជធានីភ្នំពេញ បានទាក់ទាញអ្នកចូលរួមរាប់រយនាក់ ដែលក្នុងចំណោមពួកគេជាច្រើននាក់មានឱកាសទទួលបានការណែនាំអំពីអាហារូបត្ថម្ភ និងកាយសម្បទាផ្ទាល់ខ្លួនពីអ្នកជំនាញសុខភាព និងអាហារូបត្ថម្ភកំពូលៗ ក៏ដូចជាទទួលបានការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញដោយឥតគិតថ្លៃផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានរួមបញ្ចូលនូវសកម្មភាពកំសាន្តសប្បាយៗជាច្រើនទៀតផងដែរ ដែលរួមមាន ការរត់លេងកម្សាន្ត 5K (5K Fun Run), ការទទួលទានអាហារក្រឡុកដោយឥតគិតថ្លៃ, ការរាំ Zumba, Experience Pass(បាល់ទាត់ខ្នាតតូច, បាល់ទាត់លើតុ, វាយសី, កីឡាបាល់បោះ), មាតិកាចែករំលែកអំពីសុខភាព (Doctor Talk) ដោយ លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី, ការពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃពីវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យសកល និង ការ៉េម F1 ដែលធ្វើពីផលិតផល Formula 1 របស់យើងផ្ទាល់តែម្តង។ លើសពីនេះទៅទៀត ស្តង់បង្ហាញរបស់ក្រុមហ៊ុន Herbalife កម្ពុជា នៅក្នុងព្រឹត្តិការណ៍នេះបានជម្រុញការពិភាក្សា និងសកម្មភាពដែលផ្តោតលើសុខភាព និងអាហារូបត្ថម្ភ ដោយបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។   លោក Vu Van Thang ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife ប្រចាំប្រទេសវៀតណាម និងកម្ពុជា បានថ្លែងថា៖ «យើងពិតជារីករាយខ្លាំងណាស់ដែលកម្មវិធីអាហារូបត្ថម្ភនៅរាជធានីភ្នំពេញបន្តទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន។ គំនិតផ្តួចផ្តើមនេះគឺជាសក្ខីភាពមួយទៀតចំពោះការប្តេជ្ញាចិត្តមិនរាថយរបស់យើងក្នុងការលើកកម្ពស់ស្មារតី សុខភាព និងសុខុមាលភាព និងសហគមន៍នៅក្នុងប្រទេសកម្ពុជា តាមរយៈការលើកទឹកចិត្តសាធារណជនឱ្យទទួលយកនូវរបៀបរស់នៅដែលមានសុខភាពល្អ និងសកម្ម។ ពួកយើងក៏មានមោទកភាពយ៉ាងរីករាយផងដែរ ដែលអ្នកចែកចាយឯករាជ្យ និងបុគ្គលិកទាំងអស់របស់យើងបានចូលរួមខ្នះខ្នែងយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍នេះ»។ កម្មវិធីអាហារូបត្ថម្ភរបស់ក្រុមហ៊ុន Herbalife ត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០២៣ ហើយក៏បានក្លាយជាព្រឹត្តិការណ៍សុខភាពសាធារណៈប្រចាំឆ្នាំមួយនៅក្នុងរាជធានីភ្នំពេញ ដែលទាក់ទាញការចូលរួមពីមនុស្សរាប់រយនាក់ទូទាំងប្រទេស។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

ភ្នំពេញ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2025 – Herbalife Family Foundation (HFF) ជាអង្គការមិនស្វែងរកប្រាក់ចំណេញអន្តរជាតិមួយ ដែលត្រូវបានគាំទ្រដោយអ្នកចែកចាយឯករាជ្យ និងបុគ្គលិក Herbalife បានប្រកាសថា បានផ្តល់ជំនួយចំនួនសរុប 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅទូទាំងប្រទេសកម្ពុជា។ អង្គការទាំងនេះស្ថិតក្នុងកម្មវិធី Casa Herbalife ដែលជាគម្រោងសំខាន់របស់ HFF ដើម្បីសហការជាមួយអង្គការមូលដ្ឋានក្នុងការផ្តល់អាហារូបត្ថម្ភ​ ការអប់រំ និងបរិយាកាសសុវត្ថិភាពសម្រាប់កុមារ និងគ្រួសារដែលត្រូវការជំនួយ។ “យើងមានមោទនភាពក្នុងការសហការជាមួយអង្គការដ៏អស្ចារ្យដែលកំពុងបង្កើតការផ្លាស់ប្តូរដែលមានអត្ថន័យក្នុងសហគមន៍​របស់ពួកគេ” លោក Thang Vu នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Herbalife កម្ពុជា បានមានប្រសាសន៍ដូច្នេះ និងបានបន្ថែមទៀតថា៖ “ជាមួយអ្នកចែកចាយ និងបុគ្គលិក Herbalife យើងកំពុងធ្វើឱ្យមានការផ្លាស់ប្តូរតាមរយៈការជួយកុមារទទួលបានអាហារូបត្ថម្ភ ការអប់រំ និងការគាំទ្រដែលពួកគេត្រូវការ ដើម្បីអភិវឌ្ឍន៍ជីវិត។” អង្គការទទួលបានជំនួយនៅក្នុងប្រទេសកម្ពុជារួមមាន៖ អង្គការ Pour un Sourire d’Enfant (PSE)៖ ជួយកុមារចេញពីភាពក្រីក្រ និងណែនាំពួកគេទៅរកការងារដែលមានកិត្តិយស និងជំនាញ។ គាំទ្រកុមារច្រើនជាង 6,500 នាក់រៀងរាល់ឆ្នាំ បញ្ចប់ការបណ្តុះបណ្តាលវិជ្ជាជីវៈច្រើនជាង 6,000 នាក់ដែលមានការងារដែលមានគុណភាព។ មន្ទីរពេទ្យកុមារអង្គរ (AHC)៖ ផ្តល់សេវាថែទាំសុខភាពកុមារដោយមានមេត្តាករុណា និងគុណភាពខ្ពស់ ការអប់រំ និងសេវាការពារ។ បានផ្តល់សេវាថែទាំដល់កុមារច្រើនលាននាក់ បម្រើអ្នកជំងឺប្រចាំថ្ងៃចំនួន 350​ – 400 នាក់។ អង្គការ Children’s Future International (CFI)៖ ការពារសិទ្ធិកុមារដែលងាយរងគ្រោះ ដើម្បីធានាសុវត្ថិភាព ការអប់រំ និងការផ្តល់អំណាច។ គាំទ្រសិស្សប្រហែល 1,000 នាក់តាមរយៈសេវាសង្គម និងការអប់រំ; បម្រើកុមារនិងគ្រួសារដែលមានហានិភ័យច្រើនជាង 300។ ឆ្នាំនេះ HFF បានផ្តល់ជំនួយសរុបចំនួន 5 លានដុល្លារ ក្នុងកម្មវិធី Casa Herbalife ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 165 កន្លែង នៅក្នុង 60 ប្រទេស និងតំបន់។ ជំនួយទាំងនេះ អាចប្រព្រឹត្តទៅបានដោយសារការបរិច្ចាគរបស់អ្នកចែកចាយ Herbalife និងបុគ្គលិក Herbalife ដែលមានការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្មវិធីដែលដឹកនាំដោយសហគមន៍ ដើម្បីពង្រឹងសហគមន៍ និងធ្វើឱ្យជីវិតប្រសើរឡើង។ ថវិកានេះរំពឹងថា នឹងអាចជួយកុមារច្រើនជាង 200,000 នាក់នៅទូទាំងពិភពលោក។ តាំងពីបានបង្កើតឡើងនៅឆ្នាំ 1994 HFF បានចំណាយលើសពី 60 លានដុល្លារ ដើម្បីគាំទ្រអង្គការមិនស្វែងរកប្រាក់ចំណេញនៅទូទាំងពិភពលោក ដើម្បីធានាថា កុមារ និងគ្រួសារទទួលបានអាហារូបត្ថម្ភ ការអប់រំ និងធនធានដែលចាំបាច់សម្រាប់ការរីកចម្រើន។ អំពី Herbalife Family Foundation Herbalife Family Foundation (HFF) គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញអន្តរជាតិ 501(c)(3) ដែលបានគាំទ្រដោយអ្នកចែកចាយឯករាជ្យ និងបុគ្គលិក Herbalife។ បែបបទនៃការបង្កើតដោយ Mark Hughes ស្ថាបនិកក្រុមហ៊ុន Herbalife គឺ ដើម្បីជួយសហគមន៍ដែលខ្វះខាត។ HFF គាំទ្រកម្មវិធីផ្លាស់ប្តូរជីវិតដែល ផ្តោតលើសុខុមាលភាពកុមារតាម​រយៈអាហារូបត្ថម្ភ និងការអប់រំ។ តាំងពីឆ្នាំ 1994 មក HFF បានចំណាយលើសពី 60 លានដុល្លារដើម្បីគាំទ្រអង្គការមិនស្វែងរកប្រាក់ចំណេញនៅទូទាំងពិភពលោក និងចូលរួមក្នុងការជួយសង្គ្រោះពេលមានគ្រោះធម្មជាតិ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ herbalifefamilyfoundation.org និងតាមដានយើងនៅ Instagram និង Facebook @Herbalifefamilyfoundation។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ម៉ាក​យីហោ​ដែលផ្តល់គុណតម្លៃល្អ​បំផុតរបស់​ទស្សនាវដ្ដី Forbes។ លោក Frank Lamberti ដែល​ជា​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន Herbalife បាន​និយាយ​ថា៖ "នៅ Herbalife យើងមាន​មោទនភាព​ក្នុង​ការ​ផ្តល់​ជូន​នូវ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ ដោយ​ផ្អែក​លើ​វិទ្យាសាស្រ្ត និងផ្តល់ភាពងាយ​ស្រួលសម្រាប់​អ្នក​ចែកចាយ​របស់​យើង និង​អតិថិជន​របស់​ពួក​គេ​នៅ​ជុំវិញ​ពិភពលោក។ ការ​ទទួល​ស្គាល់​នេះ ជួយពង្រឹង​នូវ​អ្វី​ដែល​មនុស្សគ្រប់គ្នាតែងតែនិយាយ​ប្រាប់​យើង​ជា​រៀងរាល់​ថ្ងៃ។Herbalife និង​អ្នក​ចែកចាយឯករាជ្យ​របស់​ខ្លួន តែងតែ​ផ្តល់​នូវ​គុណតម្លៃ​ពិសេស​ដោយរួម​បញ្ចូល​ផលិតផល​ដែល​មាន​គុណភាព ភាពគួរជាទីទុកចិត្ត រូមជាមួយ​ ​នឹង​ការ​ Coaching ផ្ទាល់ខ្លួនដល់អតិថិជន" ។ វិធីសាស្ត្រ​ចងក្រង​បញ្ជី​របស់ Forbes  • បញ្ជី​របស់ Forbes ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន HundredX ។ • បញ្ជី​នេះ​ផ្អែក​លើ​ការ​វាយតម្លៃ​ពី​អ្នក​ប្រើប្រាស់​ជាង 3,8 លាន លើ​ម៉ាកយីហោ 3,500។ • អ្នកចូមរួមវាយតម្លៃ​ជ្រើសរើស​ម៉ាកយីហោ និង​ផលិតផល​​ដោយគ្មានការបង្ខិតបង្ខំឬកំណត់ទុកជាមុននោះទេ បែបនេះវាធានា​នូវ​មតិ​យោបល់ដែលមិន​លំអៀង។ • មានតែម៉ាកយីហោ​កំពូលៗ 300 ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសដាក់ក្នុងបញ្ជីនេះ។ • ដូច​ទៅ​នឹង​ចំណាត់ថ្នាក់​ដទៃៗទៀតរបស់ Forbes ដែរ ក្រុមហ៊ុន​ទាំងអស់ដែលត្រូវបានជ្រើសរើស មិនកំណត់ឱ្យមានការបង់​ថ្លៃសម្រាប់​ការ​ផ្តល់តម្លៃ ឬ​ការ​ជ្រើសរើសនោះ​ឡើយ ។ ការ​ដាក់​បញ្ចូល​ក្រុមហ៊ុន Herbalife ក្នុង​បញ្ជី​ម៉ាក​យីហោ​ដែលផ្តល់គុណតម្លៃល្អ​បំផុតរបស់​ទស្សនាវដ្ដី Forbes បញ្ជាក់​ពី ការ​ប្តេជ្ញា​ចិត្ត​យូរអង្វែងរបស់​ក្រុមហ៊ុន​ចំពោះ នវានុវត្តន៍​ផលិតផល ទំនុក​ចិត្ត​របស់​អតិថិជន និង ការរក្សាតម្លៃសមរម្យ។ កាល​ពី​ដើម​ឆ្នាំ​ 2025 ក្រុមហ៊ុន​ក៏​ត្រូវបានដាក់ចូលក្នុង​បញ្ជី ក្រុមហ៊ុន​ល្អ​បំផុត​ក្នុង​ការបម្រើការងារប្រចាំឆ្នាំ 2025-2026 (Best Companies to Work For list) របស់​កាសែត U.S. News & World Report ផងដែរ។ អស់រយៈពេល 45 ឆ្នាំមកហើយ ដែល Herbalife បានតាំងចិត្តប្តេជ្ញាផ្លាស់ប្ដូរ​ជីវិត​មនុស្ស​តាមរយៈ​ ផលិតផល​អាហារូបត្ថម្ភ និងឱកាស​អាជីវកម្ម​។ ជាមួយ​នឹង​បុគ្គលិក​ប្រមាណ 8,600 នាក់ ទូទាំង​ពិភពលោក និង​បណ្តាញ​អ្នក​ចែកចាយ​ឯករាជ្យ​ទូទាំង​ពិភពលោក​ចំនួន 2,1 លាន​នាក់ ក្រុមហ៊ុន​បាន​កសាង​សហគមន៍​មួយ​ដែលជម្រុញ​មនុស្ស​ឱ្យ​រស់នៅ​ជីវិត​ដ៏​ល្អ​បំផុត​ដែលពួក​គេចង់បាន។ Herbalife គឺ​ជាម៉ាកយីហោ​អាហារូបត្ថម្ភ ​និង​របៀប​រស់នៅ​​សកម្មលេខ 1 ក្នុង​ពិភពលោក អស់​រយៈពេលប្រាំ​ឆ្នាំ​ជាប់​គ្នា ហើយ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជាក្រុមហ៊ុនដែលផ្តល់នូវ ប្រូតេអ៊ីន​ក្រឡុក​លេខ 1 ក្នុង​ពិភពលោកផងដែរ។​ ឥទ្ធិពល​របស់​ក្រុមហ៊ុន​លាត​សន្ធឹង​បន្ថែម​ទៀត​តាមរយៈ​ការ ឧបត្ថម្ភ​អត្តពលិក និង​ក្រុម​កីឡាជាង 150 នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​កីឡាករ​បាល់ទាត់​ដ៏ល្បីបំផុតរបស់ពិភពលោកគឺ Cristiano Ronaldo។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីរបាយការណ៍ថ្មីស្តីអំពី ក្រុមហ៊ុន Herbalife ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ​ប្រចាំ​ឆ្នាំ ២០២៥-២០២៦ របស់ U.S. News & World Report។ ក្នុងនាមជាក្រុមហ៊ុនដែលទទួល​បាន​ការ​ទទួល​ស្គាល់​សម្រាប់​ឧត្តមភាព​នៅ​កន្លែង​ធ្វើការ បទពិសោធន៍​បុគ្គលិក និង​ការ​រីកចម្រើនក្នុង​អាជីពការងាររបស់បុគ្គលិក ក្រុមហ៊ុន Herbalife ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​សុខភាព និង​សុខុមាលភាព សហគមន៍ និង​វេទិកាភ្ជាប់ទំនាក់ទំនង ​ត្រូវ​បាន​ទទួលស្គាល់​ថាជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម ក្រុមហ៊ុន​ល្អ​បំផុតក្នុងការបម្រើ​ការងារ​ប្រចាំ​ឆ្នាំ ២០២៥-២០២៦ របស់​ទស្សនាវដ្ដី U.S. News & World Report។ ទស្សនាវដ្ដីនេះត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​សកល​សម្រាប់​ចំណាត់ថ្នាក់​ដែល​មាន​ការ​ទុកចិត្ត និង​ការ​ណែនាំ​គួរ​ឱ្យ​ជឿជាក់​ដល់​អតិថិជន ដែល​ជួយ​បុគ្គល​ក្នុង​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ការ​យល់​ដឹង​លើ​អាជីព ការអប់រំ និង​ច្រើន​ទៀត។ ការ​ទទួល​ស្គាល់​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​​របស់ Herbalife ក្នុង​ការ​កសាង​សហគមន៍​ដែលមានត្រីវិស័យច្បាស់លាស់ និង​វប្បធម៌​ដែល​ផ្តោតលើ​សុខុមាលភាព ​ការ​រីកចម្រើន និងការផ្ដល់​តម្លៃ​ដល់​បុគ្គលិក។ លោកស្រី Michelle Kwait នាយកផ្នែក​ធនធានមនុស្ស​នៅ Herbalife បាន​មាន​ប្រសាសន៍​ថា៖ “នៅ Herbalife យើង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​អាជីព​ការងារ​ដែល​មាន​អត្ថន័យ និង​កសាង​សហគមន៍​ដែលផ្តល់តម្លៃដល់ ​សុខុមាលភាព នវានុវត្តន៍ និងមាន​ត្រីវិស័យច្បាស់លាស់។ ការទទួលស្គាល់នេះ​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់របស់​យើង​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាពកន្លែង​ធ្វើការ​ បុគ្គលិកត្រូវបានគេផ្តល់តម្លៃ មានទឹកចិត្តក្នុងការឆ្ពោះទៅមុខ និង​រីកចម្រើនទាំងក្នុងបុគ្គលភាពផ្ទាល់ខ្លួន ក៏ដូចជាអាជីពការងារ”។ ការវាយតម្លៃនេះ ទស្សនាវដ្ដី U.S. News & World Report បាន​វាយតម្លៃ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​សាធារណៈ​ជាង ៥,០០០ ក្រុមហ៊ុន។ ចំណាត់ថ្នាក់​ គឺ​ផ្អែក​លើ​ការ​វិភាគ​ឯករាជ្យទៅលើឥរិយាបថជារួមនៃ​បុគ្គលិក និងរួម​ជាមួយ​ទិន្នន័យ​ដែល​មាន​ជា​សាធារណៈ។ ក្រុមហ៊ុន Herbalife ទទួល​បាន​ការ​ទទួល​ស្គាល់​នៅ​ក្នុង​ប្រភេទ​ធំៗ​ចំនួន​បី៖ ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ (ជារួម) ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ – ឧស្សាហកម្ម​ផលិតផល​ប្រើប្រាស់ ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ– តំបន់នៃភាគ​ខាងលិចនៃសហរដ្ឋអាមេរិក ​កត្តា​សំខាន់ៗ​ចំនួន​ប្រាំមួយដែលត្រូវយកមកធ្វើការវាយតម្លៃរួមមាន៖ ប្រាក់ខែ និង​អត្ថប្រយោជន៍, សមតុល្យ​ជីវិត​ការងារ និង​ភាព​បត់បែន, ស្ថិរភាព​ការងារ, ផាសុកភាព​ផ្លូវកាយ និង​ផ្លូវចិត្ត, អារម្មណ៍​ជាម្ចាស់ការ និង​ការ​គោរពផ្តល់តម្លៃ, និង ឱកាស​រីកចម្រើនក្នុងការងារ និង​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ។ អស់​រយៈពេល ៤៥ ឆ្នាំ​មក​ហើយ ក្រុមហ៊ុន Herbalife បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្លាស់ប្ដូរ​ជីវិត​របស់​មនុស្ស​តាមរយៈ​ផលិតផល​អាហារូបត្ថម្ភ​ដែល​គាំទ្រ​ដោយ​វិទ្យាសាស្ត្រ និង​ឱកាស​អាជីវកម្មសម្រាប់សមាជិក។ ជាមួយនឹង​បុគ្គលិកនៅទូទាំងពិភពលោក ​ប្រហែល ៨,៦០០ នាក់ និង​អ្នក​ចែកចាយ​ឯករាជ្យ ២.១ លាន​នាក់ ក្រុមហ៊ុន​បាន​កសាង​សហគមន៍​មួយ​ដែល​ជម្រុញ​មនុស្ស​ឱ្យ​រស់នៅ​ក្នុង​ជីវិត​ដ៏​ល្អ​បំផុត។ ការ​ខិតខំ និង​ការសហការ​បាន​ជម្រុញ​ឱ្យ Herbalife ក្លាយជា ម៉ាក​យីហោ​អាហារូបត្ថម្ភ​ និង​របៀប​រស់នៅសកម្ម ​លេខ ១ នៅ​លើ​ពិភពលោក អស់​រយៈពេល​ប្រាំ​ឆ្នាំ​ជាប់ៗ​គ្នា និង​ទទួលបានទំនុកចិត្តថាជាក្រុមហ៊ុនដែលផ្តល់ជូន​នូវ ប្រូតេអ៊ីន​ក្រឡុក​លេខ ១ នៅ​លើ​ពិភពលោក (protein shake)។ ឥទ្ធិពល​របស់​ក្រុមហ៊ុន​លាតសន្ធឹងទាំងទៅលើ ​ការ​ឧបត្ថម្ភ​ក្រុមកីឡា និង​អត្តពលិក​ជាង ១៥០ ក្រុម​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​កីឡាករ​បាល់ទាត់​អន្តរជាតិ​ដ៏​ល្បីល្បាញគឺលោក Cristiano Ronaldo ផងដែរ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុនសហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព ថ្ងៃនេះបានប្រកាសថា សមាគមសហប្រតិបត្តិការវិភាគផ្លូវការ (AOAC INTERNATIONAL) ដែលជាអាជ្ញាធរសកលផ្នែកវិទ្យាសាស្ត្រវិភាគ បានបញ្ជាក់ជាផ្លូវការនូវវិធីសាស្រ្តកំណត់អត្តសញ្ញាណ និងការវាស់វែងសារ​ធាតុ​ anthraquinones ដែលត្រូវបានគេស្គាល់ថាជា aloins នៅក្នុងប្រទាលកន្ទុយក្រពើរបស់ក្រុមហ៊ុន Herbalife។ ក្រុមផ្នែកច្បាប់នៃប្រទាលកន្ទុយក្រពើតម្រូវឱ្យក្រុមហ៊ុនទាំងអស់ដែលផលិតផលិតផលប្រទាលកន្ទុយក្រពើ ត្រូវតែត្រួត​ពិនិត្យ​សមាសធាតុដែលកើតឡើងដោយធម្មជាតិដូចជា aloin A, aloin B, និង aloe-emodin  ថាពិតជាត្រូវ​ទៅតាម​គោល​ការណ៍ណែនាំសុវត្ថិភាពពិតប្រាកដមែន។ វិញ្ញាបនបត្រនេះទទួលស្គាល់ជាផ្លូវការនូវវិធីសាស្រ្តរបស់ក្រុមហ៊ុន Herbalife ក្នុងការរក aloins ហើយជាវិធីសាស្រ្តដំបូងបង្អស់របស់ពិភពលោកដែលត្រូវបានអនុម័តដោយ AOAC។ វិធីសាស្ត្រដែលត្រូវបានបញ្ជាក់ដោយ AOAC នេះត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ Herbalife និងត្រូវបាន​ផ្ទៀង​​ផ្ទាត់ដោយមន្ទីរពិសោធន៍ឯករាជ្យនៅជុំវិញពិភពលោក ហើយក៏ត្រូវបានប្រើប្រាស់ដើម្បីតេស្តគ្រប់ផលិតផល​ប្រទាល​កន្ទុយក្រពើទាំងអស់របស់ Herbalife ដែលនឹងធានានូវសុវត្ថិភាពស្របពេលដែលនៅតែរក្សាអត្ថប្រយោជន៍​ធម្មជាតិ​របស់​ប្រទាលកន្ទុយក្រពើបាន។ ប្រទាលកន្ទុយក្រពើ គឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងផលិតផលកំពូលៗជាច្រើនរបស់ Herbalife ដែលត្រូវបានលក់នៅក្នុងទីផ្សារជាង ៩០ ប្រទេស។ លោក Gary Swanson អនុប្រធានជាន់ខ្ពស់ផ្នែកគុណភាពនៅ Herbalife បានថ្លែងថា៖ "ការផ្ទៀងផ្ទាត់ AOAC នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ Herbalife និងឧស្សាហកម្មទាំងមូល"។ លោកបានបន្តថា៖ "យើងមាន​មោទន​ភាព​ដែលបានដឹកនាំការច្នៃប្រឌិតបែបវិទ្យាសាស្ត្រដែលបង្កើនសុវត្ថិភាពគ្រឿងផ្សំរុក្ខជាតិ ផ្តល់អត្ថប្រយោជន៍មិនត្រឹមតែដល់ផលិតផល Herbalife និងអតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយជំរុញស្តង់ដារល្អៗនៅទូទាំង​ឧស្សាហកម្ម​ផងដែរ" ។ វិធីសាស្ត្ររបស់ Herbalife ត្រូវបានផ្ទៀងផ្ទាត់តាមរយៈការសិក្សាដោយពហុមន្ទីរពិសោធន៍ជាសកល និងមានការចូលរួម​ដោយ​មន្ទីរពិសោធន៍ឯករាជ្យចំនួនប្រាំបីផ្សេងទៀតផងដែរ។ មន្ទីរពិសោធន៍នីមួយៗ ធ្វើការតេស្តសំណាក​ផលិតផល​ប្រទាល​កន្ទុយក្រពើចំនួនប្រាំមួយដូចគ្នា រួមទាំងវត្ថុធាតុដើម និងផលិតផលសម្រេច ដោយប្រើ HPLC (High-Performance Liquid Chromatography) ដើម្បីវាស់វែង aloin A, aloin B, និង aloe-emodin ។ ការសិក្សា​តាម​រយៈ​មន្ទីរពិសោធន៍ទាំងអស់នេះ គឺដើម្បីធានានូវភាពត្រឹមត្រូវ និងទំនុកចិត្ត ជាមួយនឹងលទ្ធផលបញ្ជាក់ថា​វាពិតជា​ត្រឹមត្រូវ​ទៅ​តាម​លក្ខខណ្ឌកំណត់ រួមទាំងភាពជាក់លាក់ និងភាពសមស្របនៃប្រព័ន្ធពិសោធន៍។​ លោកបណ្ឌិត​ Katerina Mastovska​ ​នាយករងប្រតិបត្តិ និងប្រធានផ្នែកវិទ្យាសាស្ត្រ AOAC INTERNATIONAL បានថ្លែងថា៖ "ការសិក្សាផ្ទៀងផ្ទាត់​ពហុមន្ទីរពិសោធន៍នេះ គឺជាការគាំទ្រដ៏សំខាន់ទៅលើវិធីសាស្ត្រវិភាគដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ Herbalife ដើម្បីអាចក្លាយជាវិធីសាស្ត្រផ្លូវការ AOAC 2016.09 Official Final Action បាន" ។ លោកបានបន្តទៀតថា៖ "វិធីសាស្ត្រផ្លូវការរបស់ AOAC ឆ្លងកាត់ការវាយតម្លៃវិទ្យាសាស្ត្រយ៉ាងម៉ត់ចត់ ហើយផ្តល់ទំនុកចិត្តខ្ពស់ និងត្រូវ​បាន​ទទួល​ស្គាល់​ទូទាំងពិភពលោក។ ដូច្នេះវិធីសាស្ត្រនេះនឹងជួយពង្រឹងគុណភាពឱសថរុក្ខជាតិ និងស្តង់ដារ​សុវត្ថិភាព​នៅទូ​ទាំង​ពិភពលោក" ។ ជាយូរមកហើយដែល Herbalife ប្តេជ្ញាចិត្តក្នុងការស្រាវជ្រាវប្រទាលកន្ទុយក្រពើ និងការធានាទៅលើគុណភាព​ជា​ចម្បង​។​ ជាលទ្ធផលនៃការខិតខំនេះ ពូកយើងបានចុះបញ្ជីប៉ាតង់ចំនួនប្រាំំ និងបានបោះពុម្ពផ្សាយ​ជាសាធារណៈ​នូវការសិក្សា​ចំនួន​បីផ្សេងគ្នា ដែលផ្តោតលើការអភិវឌ្ឍ៍វិធីសាស្ត្រសុវត្ថិភាពក្នុងការចម្រាញ់យកសារធាតុពីរុក្ខជាតិ ដែលនៅតែរក្សាបាននូវ​អត្ថប្រយោជន៍ធម្មជាតិរបស់រុក្ខជាតិនោះ។ ខណៈពេលដែលក្រុមហ៊ុនជាច្រើនពឹងផ្អែកតែទៅលើវិញ្ញាបនបត្រអ្នកផ្គត់ផ្គង់ទីបី ក្រុមហ៊ុន Herbalife បានបោះជំហានទៅមួយកម្រិតទៀត។ Herbalife គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន​មួយចំនួនតូច​ប៉ុណ្ណោះក្នុងពិភពលោកដែលប្រើប្រាស់វិធីសាស្ត្រ advance spectroscopy proton nuclear magnetic resonance (NMR) ដែលជាបច្ចេកទេសវិភាគដោយប្រើដែនម៉ាញេទិក និងរលកហ្វ្រេកង់វិទ្យុ​ដើម្បី​កំណត់​ម៉ូលេគុលដែលមាននៅក្នុងវត្ថុធាតុដើមនៃប្រទាលកន្ទុយក្រពើ។ វិធីសាស្ត្រនេះធ្វើឱ្យ Herbalife អាចមានលទ្ធភាព​គ្រប់​គ្រាន់ដើម្បីផ្ទៀងផ្ទាត់នូវអត្តសញ្ញាណ ភាពបរិសុទ្ធនៃប្រទាលកន្ទុយក្រពើនៅក្នុងកម្រិតដ៏ល្អិតល្អន់បំផុត និងអាចធានា​បាន​នូវស្តង់ដារខ្ពស់បំផុតនៃគុណភាព និងភាពជាប់លាប់ នៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ អស់រយៈពេល ៤៥ ឆ្នាំមកហើយ Herbalife បានរក្សាការប្តេជ្ញាចិត្តចំពោះគោលការណ៍តាំងពីគ្រាប់ពូជ រហូតដល់ផលិតផល (Seed to Feed) ។ ស្តង់ដានេះធានាថារាល់គ្រឿងផ្សំទាំងអស់ ដែលរាប់ចាប់ពី​ដំណាំ​ដែល​បាន​មក​ពី់​កសិករដាំដុះ ត្រូវតែប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ រហូតដល់ផលិតផលសម្រេច ហើយស្របទៅតាម​ស្តង់ដារ​គុណភាពដែលបានកំណត់។ លើសពីនេះទៅទៀត Herbalife ក៏បានធ្វើការពិនិត្យ និងតេស្តសាកល្បង​ផ្ទៃក្នុង​ខ្លួនឯង​នៅក្នុង​មន្ទីរពិសោធន៍ដែលទទួលស្គាល់ដោយ ISO 17025 ដើម្បីផ្ទៀងផ្ទាត់ថាគ្រឿងផ្សំទាំងនោះត្រូវបានអនុលោមទៅតាម​ស្តង់ដារ​ក្រុមហ៊ុន និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល។ ដំណើរការដែលមានការគាំទ្រ​ដោយវិទ្យាសាស្ត្រនេះមានមូលដ្ឋានលើការ​អនុវត្ត​ផលិតកម្មល្អ (GMPs) និងស្តង់ដារអន្តរជាតិ NSF ដែលធ្វើឱ្យយើងអាចធានានូវភាពជាប់លាប់នៃគុណភាពនៅ​ក្នុង​ទី​ផ្សារ​ជាង ៩០ ប្រទេសបាន។ ដំណើរការនេះដែលត្រូវបានគាំទ្រដោយក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញគុណភាពសកល  បានពង្រឹងទំនុកចិត្តអ្នកប្រើប្រាស់ និងនៅតែបន្តលើកកម្ពស់ស្តង់ដារឧស្សាហកម្មនៅទូទាំងពិភពលោកឱ្យទៅមុខបន្តទៀត។ វិធីសាស្ត្រសាកល្បងប្រទាលកន្ទុយក្រពើរបស់ Herbalife ត្រូវបានបោះពុម្ពផ្សាយនៅក្នុង Journal of AOAC INTERNATIONAL (Volume 108, Issue 3, Pages 449-471) ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍​ដែលកំពុង​ផ្លាស់ប្តូរ​​ជីវិត​របស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិក​ឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិក​ឯករាជ្យ​ដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជន​ប្រកាន់ខ្ជាប់​​នូវ​របៀប​រស់នៅដែលមានភាពសកម្ម។

Top