
- Aug 20, 2025 |
- 3 នាទីមុន |
- 1 មើល
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក វិធីសាស្រ្តវាយតម្លៃគុណភាពសារធាតុចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើ (Aloe Vera)
ភ្នំពេញ៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក និងលោក Gary Swanson អនុប្រធានជាន់ខ្ពស់ផ្នែកធានាគុណភាព និងការត្រួតពិនិត្យជាសកលរបស់ក្រុមហ៊ុន Herbalife បានរួមគ្នាចែករំលែកពី វិធីសាស្រ្តវាយតម្លៃគុណភាពសារធាតុចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើ (Aloe Vera)។ ប្រទាលកន្ទុយក្រពើ ជាមួយនឹងគុណប្រយោជន៍ដ៏សម្បូរបែបរបស់វា គឺជាសារធាតុរុក្ខជាតិដ៏ពេញនិយមបំផុតមួយនៅទូទាំងពិភពលោក។ រាប់ចាប់តាំងពីអាហារបំប៉ន ភេសជ្ជៈ រហូតដល់ផលិតផលថែរក្សាស្បែក ប្រទាលកន្ទុយក្រពើគឺបានក្លាយជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងឧស្សាហកម្មសុខភាព និងសុខុមាលភាព។ ព្រោះបែបនេះហើយ ទើបគុណភាព និងសុវត្ថិភាពនៃផលិតផលដែលមានសារធាតុផ្សំពីប្រទាលកន្ទុយក្រពើ គឺជារឿងសំខាន់។ បម្រែបម្រួលក្នុងការដាំដុះ ការប្រមូលផល និងការកែច្នៃ ដែលវាអាចប៉ះពាល់ដល់សមាសធាតុគីមីនៃវត្ថុធាតុដើមនៃប្រទាលកន្ទុយក្រពើ ដូច្នេះហើយវាទាមទារឱ្យមានការធ្វើតេស្តឱ្យបានម៉ត់ចត់ទៅតាមបែបវិទ្យាសាស្រ្ត ដើម្បីធានាបាននូវស្ថេរភាពគុណភាពផលិតផល។ តួនាទីនៃការធ្វើតេស្តវិភាគលើប្រទាលកន្ទុយក្រពើ ចំណុចសំខាន់មួយនៃការធានាគុណភាពប្រទាលកន្ទុយក្រពើ គឺសមត្ថភាពក្នុងការវាស់វែងសារធាតុ anthraquinones ដែលកើតឡើងដោយធម្មជាតិ ដូចជា aloin A, aloin B, និង aloe-emodin ដែលមាននៅក្នុងជ័រប្រទាលកន្ទុយក្រពើ។ ព្រោះវាជាសារធាតុដែលស្ថិតក្រោមការកំណត់របស់បទប្បញ្ញត្តិ និងដោយសារតែផលប៉ះពាល់ជីវសាស្រ្ត ទើបសារធាតុទាំងនេះតម្រូវឱ្យមានការត្រួតពិនិត្យឱ្យបានដិតដល់។ ការវាស់វែងដែលត្រឹមត្រូវ គឺជាគន្លឹះដើម្បីធានាថាផលិតផលសម្រេចបានគឺស្របទៅតាមស្តង់ដារសុវត្ថិភាព និងតម្រូវការលើស្លាកសញ្ញា។ Herbalife បានប្រើប្រាស់វិធីសាស្ត្រវិភាគ High-Performance Liquid Chromatography (HPLC) ដើម្បីវាស់វែងបរិមាណសារធាតុ anthraquinones ទាំងនេះនៅក្នុងវត្ថុធាតុដើមប្រទាលកន្ទុយក្រពើ និងផលិតផលសម្រេច។ គួរបញ្ជាក់ផងដែរថា HPLC គឺជាការវិភាគបែបវិទ្យាសាស្ត្រដែលបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ Herbalife ផ្ទាល់តែម្តង។ វិធីសាស្រ្តនេះដំបូងឡើយត្រូវបានធ្វើតេស្តវាយតម្លៃនៅក្នុងមន្ទីរពិសោធន៍តែមួយប៉ុណ្ណោះ ក្រោយមកទើបត្រូវបានធ្វើការសិក្សានៅទូទាំងពិភពលោក និងធ្វើតេស្តពិសោធដោយមន្ទីរពហុពិសោធ៍ឯករាជ្យចំនួនប្រាំបីផងដែរ។ ការសិក្សានេះបានបញ្ជាក់ពីលទ្ធភាពនៃការបង្កើតឡើងវិញ ភាពត្រឹមត្រូវ និងភាពរឹងមាំនៃវិធីសាស្រ្តនៅទូទាំងខ្សែសង្វាក់ផលិតកម្ម និងផលិតផលផ្សេងៗគ្នា។ បន្ទាប់ពីការវាយតម្លៃនេះ វិធីសាស្រ្តនេះត្រូវបានត្រួតពិនិត្យជាផ្លូវការដោយអ្នកវិទ្យាសាស្រ្តមកពី AOAC INTERNATIONAL ហើយក៏ត្រូវបានទទួលស្គាល់ថាជាវិធីសាស្រ្តផ្លូវការលេខ 2016.09 ។ ការទទួលស្គាល់នេះបង្ហាញថា វិធីសាស្រ្តនេះស្របទៅតាមស្តង់ដារអន្តរជាតិ និងបន្ថែមទំនុកចិត្តមួយកម្រិតទៀតសម្រាប់ការប្រើប្រាស់របស់វានៅក្នុងកម្មវិធីធ្វើតេស្តគុណភាពទូទាំងឧស្សាហកម្ម។ បន្ថែមពីលើការវិភាគដោយប្រើ HPLC, Herbalife ក៏បានប្រើប្រាស់នូវវិធីសាស្ត្រវិភាគ proton nuclear magnetic resonance (NMR) spectrometry ដើម្បីកំណត់នូវម៉ូលេគុល និងភាពបរិសុទ្ធនៃសារធាតុផ្សំពីប្រទាលកន្ទុយក្រពើផងដែរ ធ្វើបែបនេះអនុញ្ញាតឱ្យយើងអាចផ្ទៀងផ្ទាត់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ការយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៅគ្រប់ដំណាក់កាល គុណភាពនៃប្រទាលកន្ទុយក្រពើមិនចាប់ផ្តើមនៅក្នុងមន្ទីរពិសោធន៍នោះទេ គឺវាមានប្រភពមកពីចម្ការដែលគេដាំដុះ។ ខ្សែសង្វាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាន អាស្រ័យលើលក្ខខណ្ឌដែលត្រូវបានដាំដុះ និងប្រមូលផល។ នៅក្រុមហ៊ុន Herbalife ស្តង់ដារគុណភាពរបស់យើងលាតសន្ធឹងចាប់ពីកសិដ្ឋានរហូតដល់ផលិតផលសម្រេច ដែលឆ្លុះបញ្ចាំងពីទស្សនវិជ្ជាផ្ទាល់ខ្លួនមួយដែលយើងហៅថា “ពីគ្រាប់ពូជដល់ការប្រើប្រាស់”។ វិធីសាស្រ្តនះតម្រូវឱ្យមានការធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករដែលដាំដុះប្រទាលកន្ទុយក្រពើផ្ទាល់ ដើម្បីជួយលើកកម្ពស់ការអនុវត្តកសិកម្មដែលប្រកបដោយនិរន្តរភាព និងវិធីសាស្រ្តកែច្នៃដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងរក្សាសារធាតុសំខាន់ៗក្នុងប្រទាលកន្ទុយក្រពើ។ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងទាំងនេះ ពួកយើងក៏បានធ្វើតេស្តដ៏តឹងរ៉ឹងនៅក្នុងមន្ទីរពិសោធន៍ដែលទទួលស្គាល់ ISO 17025 ដែលអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់អត្តសញ្ញាណ គុណភាព និងភាពបរិសុទ្ធបានជាប់លាប់ពេញលក្ខណៈនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់យើងផងដែរ។ តាមរយៈការវិភាគនិងធ្វើតេស្តនេះ ធ្វើឱ្យក្រុមហ៊ុនអាចពង្រឹងគុណភាពផលិតផល និងជួយកសាងទំនុកចិត្តអ្នកប្រើប្រាស់បានយូរអង្វែង។ ការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ស្តង់ដារគុណភាព ប្រទាលកន្ទុយក្រពើ គឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផលិតផលរបស់យើង ហេតុដូច្នេះហើយទើបក្រុមហ៊ុនផ្តោតភាពសំខាន់ក្នុងការស្វែងយល់ពីគីមីសាស្ត្រ វិធីវាស់វែង និងវិធីបញ្ជាក់ពីគុណភាពរបស់វាឱ្យបានល្អបំផុត។ ជាការពិតណាស់ ការខិតខំប្រឹងប្រែងទាំងនេះមិនមែនផ្តល់ប្រយោជន៍ដល់តែអាជីវកម្មរបស់យើងម្នាក់ឯងនោះទេ វាក៏ផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល បូករួមទាំងអ្នកដែលមិនមានមន្ទីរពិសោធន៍ផ្ទាល់ខ្លួន និងអ្នកដែលគ្មានវិធីសាស្រ្តពិសោធន៍ខ្លួនឯង។ តាមរយៈការចេញផ្សាយវិធីសាស្រ្តដែលទទួលស្គាល់ដោយ AOAC របស់យើងនេះ និងការចូលរួមចំណែកក្នុងកិច្ចការវាយតម្លៃគុណភាពឆ្លងឧស្សាហកម្ម ក្រុមហ៊ុន Herbalife មានគោលបំណងធ្វើការរួមចំណែកឱ្យកាន់តែទូលំទូលាយដល់វិទ្យាសាស្រ្តនៃការធ្វើតេស្តផលិតផលធម្មជាតិ។ ការចែករំលែកវិធីសាស្រ្តវិភាគជាមួយសហការីក្នុងឧស្សាហកម្ម និងការសហការលើការអភិវឌ្ឍន៍ស្តង់ដារ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការធ្វើឱ្យផលិតផលរុក្ខជាតិដែលមានគុណភាពខ្ពស់មានលក្ខណៈស្ថិតស្ថេរ តម្លាភាព និងបង្កើនទំនុកចិត្តឱ្យកាន់តែខ្ពស់ជាងមុន។ ការលើកកម្ពស់គុណភាពប្រទាលកន្ទុយក្រពើតាមរយៈកិច្ចសហការវិទ្យាសាស្ត្រ ប្រទាលកន្ទុយក្រពើនៅតែបន្តដើរតួនាទីសំខាន់នៅក្នុងផលិតផលសុខភាព និងសុខុមាលភាព ដូច្នេះវាសំខាន់ណាស់ក្នុងការរពង្រឹងនូវប្រព័ន្ធគុណភាពដែលអាចទុកចិត្តបានដោយផ្អែកលើវិទ្យាសាស្រ្ត។ ចូលរួមអភិវឌ្ឍន៍ និងវាយតម្លៃនូវវិធីសាស្ត្រដែលអាចអនុវត្តយ៉ាងទូលំទូលាយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល ចាប់ពីអ្នកដាំ និងអ្នកផលិត រហូតដល់អ្នកចែកចាយ និងអ្នកប្រើប្រាស់។ តាមបទពិសោធន៍បានបង្ហាញឱ្យឃើញថា ការយកចិត្តទុកដាក់លើការអនុវត្តគុណភាពដោយតឹងរ៉ឹង និងដោយបើកជំហរ អាចបង្កើតឱ្យមានលទ្ធផលគួរជាទីគាប់ចិត្ត មិនត្រឹមតែប៉ុណ្ណឹងទេ វានឹងចូលរួមលើកកម្ពស់នូវអត្ថន័យនៃគុណភាពក្នុងឧហ្សាហកម្មទាំងមូលផងដែរ៕ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។