Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

កម្រិតសមស្រប នៃការទទួលទានគ្រឿងស្រវឹង

កម្រិតការទទួលទានភាគច្រើនតែងត្រូវបានកំណត់តាមលក្ខខណ្ឌផ្សេងៗនៃដំណើរការសរីរាង្គកាយ ដើម្បីទទួលបានគុណសម្បត្តិ និងកាត់បន្ថយគុណវិបត្តិមួយចំនួន។ ដោយឡែក ការទទួលទានគ្រឿងស្រវឹងក៏មិនខុសគ្នាដែរ ដូច្នេះ អ្នកចាំបាច់ត្រូវដឹងច្បាស់ពីស្តង់ដាក្នុងការទទួលទាន ក៏ដូចជាវិធីសាស្ត្រដែលអាចជួយអ្នកឲ្យទទួលទានបានតិច។

ស្តង់ដានៃការទទួលទានគ្រឿងស្រវឹង
•    មួយស្តង់ដាគ្រឿងស្រវឹងដែលទទួលទាន គឺ១០-១៤ក្រាម នៃជាតិអាល់កុលសុទ្ធ  
•    គ្រឿងស្រវឹងផ្សេងគ្នា ផ្ទុកនូវបរិមាណនៃជាតិអាល់កុលសុទ្ធខុសៗគ្នា។

ខាងក្រោមនេះ ជាគំរូនៃស្តង់ដាគ្រឿងស្រវឹង ចំពោះផលិតផលគ្រឿងស្រវឹងខ្លះ ដែលអ្នកងាយចងចាំ៖
•    ១កំប៉ុង នៃស្រាបៀរដែលមានរសជាតិស្រាល (កម្រិតជាតិអាល់កុល២.៧%)= ០.៨ ស្តង់ដា 
•    ១កំប៉ុង នៃស្រាបៀរដែលមានរសជាតិមធ្យម (កម្រិតជាតិអាល់កុល៣.៥%) = ១ស្តង់ដា 
•    ១កំប៉ុង នៃស្រាបៀrដែលមានរសជាតិខ្លាំង (កម្រិតជាតិអាល់កុល ៤.៩%) = ១.៥ស្តង់ដា

ផលិតផលគ្រឿងស្រវឹងជាច្រើនបានបង្ហាញពីបរិមាណជាតិអាល់កុលជាក្រាមដែលមានក្នុងដប ឬកំប៉ុង។ អ្នកអាចចែកបរិមាណនេះនឹង១០ នោះ អ្នកនឹងរកឃើញចំនួនស្តង់ដា ក្នុង១ដប ឬ១កំប៉ុង  ឧទាហរណ៍  ស្រា១ប្រភេទ បង្ហាញប្រាប់២៥០ក្រាម បរិមាណជាតិអាល់កុលក្នុង១ដប  ចំណុះ៧៥០មីលីលីត្រ ដូច្នេះ១ដបស្រានេះ ស្មើនឹង២៥ស្តង់ដា។

គោលការណ៍ណែនាំសម្រាប់ការទទួលទាន ដើម្បីឲ្យមានគ្រោះថ្នាក់តិច ដើម្បីឲ្យមានផលប៉ះពាល់សុខភាពយូរអង្វែងកម្រិតទាប ការទទួលទានគ្រឿងស្រវឹងគួរប្រព្រឹត្តទៅតាម គោលការណ៍ណែនាំខាងក្រោម៖
សម្រាប់បុរស
•   ជាមធ្យមមិនត្រូវលើសពី ៤ស្តង់ដានៃគ្រឿងស្រវឹង ក្នុង១ថ្ងៃ
•   មិនត្រូវលើសពី២៨ស្តង់ដានៃគ្រឿងស្រវឹងក្នុង១សប្តាហ៍
•   ២ ឬ៣ ថ្ងៃ ក្នុង១សប្តាហ៍ ដែលមិនទទួលទានគ្រឿងស្រវឹងសោះ។

សម្រាប់នារី
•   ជាមធ្យមមិនត្រូវលើសពី ២ស្តង់ដានៃគ្រឿងស្រវឹង ក្នុង១ថ្ងៃ
•   មិនត្រូវលើសពី១៤ស្តង់ដានៃគ្រឿងស្រវឹងក្នុង១សប្តាហ៍
•   ២ ឬ៣ ថ្ងៃ ក្នុង១សប្តាហ៍ ដែលមិនទទួលទានគ្រឿងស្រវឹងសោះ។

ដើម្បីឲ្យមានផលប៉ះពាល់ភ្លាមៗកម្រិតទាប  ការទទួលទានគ្រឿងស្រវឹង គួរប្រព្រឹត្តទៅតាមគោលការណ៍ណែនាំខាងក្រោម៖
សម្រាប់បុរស៖
•   ជាមធ្យមមិនត្រូវលើសពី  ៦ស្តង់ដានៃគ្រឿងស្រវឹងទេ ក្នុង១ថ្ងៃ និងមិនលើសពី៣ថ្ងៃក្នុង១សប្តាហ៍
•   ត្រូវទទួលទានគ្រឿងស្រវឹងដោយសន្សឹមៗមិនត្រូវលើសពី២ស្តង់ដានៃគ្រឿងស្រវឹងក្នុងម៉ោងដំបូង  និងមិនលើសពី១ស្តង់ដាក្នុងម៉ោងបន្ទាប់។

ការទទួលទានគ្រឿងស្រវឹងហួសប្រមាណ
•    ជាការទទួលទានគ្រឿងស្រវឹងច្រើនក្នុងរយៈពេលខ្លីមួយ ឬការបន្តទទួលទានច្រើនថ្ងៃ ឬច្រើនសប្តាហ៍ជាប់ៗគ្នា
•    មានគ្រោះថ្នាក់ណាស់ ព្រោះវាបណ្តាលឲ្យមានការពុលភ្លាមៗ ធ្ងន់ធ្ងរ និងនាំទៅរកស្ថានភាពគ្រោះថ្នាក់
•    ផលប៉ះពាល់ ជារឿយៗនៃការទទួលទានគ្រឿងស្រវឹងហួសប្រមាណគឺ សភាពធីងធោង  ឈឺក្បាល ចង្អោរ ញ័រខ្លួនប្រាណ  និងក្អួត។

អ្នកដែលមិនអាចទទួលទានគ្រឿងស្រវឹងបាន
•    អ្នកដែលកំពុងព្យាបាលដោយថ្នាំពេទ្យ
•    ស្ត្រីមានផ្ទៃពោះ
•    អ្នកដែលត្រូវបើកបរ
•    អ្នកបញ្ជាម៉ាស៊ីន
•    ក្មេងអាយុក្រោម១៨ឆ្នាំ។

វិធីសាស្ត្ រដើម្បីទទួលទានគ្រឿងស្រវឹងបានតិច
•    ចាប់ផ្តើមទទួលទានភេសជ្ជៈដែលមិនមែនជាគ្រឿងស្រវឹងមុន
•    ទទួលទានអាហារមុន ឬអំឡុងពេលអ្នកទទួលទានគ្រឿងស្រវឹង
•    សាកល្បងការទទួលទានគ្រឿងស្រវឹងកម្រិតស្រាលជំនួស
•    កត់ត្រាទុកនូវបរិមាណគ្រឿងស្រវឹងដែលអ្នកបានទទួលទាន 
•    ប្រើប្រាស់ស្តង់ដានៃការទទួលទានគ្រឿងស្រវឹង
•    ចៀសវាងការទទួលទានដោយលើកអកបណ្តាក់គ្នា
•    ចៀសវាងទទួលទានគ្រឿងក្លែមប្រៃ
•    កំណត់ល្បឿនទទួលទានដោយខ្លួនឯង
•    មិនទទួលទានគ្រឿងស្រវឹងសោះនៅថ្ងៃខ្លះ      
•    ត្រូវមានគោលការណ៍ខ្លួនឯង
•    ធ្វើខ្លួនឲ្យរវល់។
 
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីចម្លើយទៅនឹងសំណួរដែលសួរថា តើអាហារក្រឡុកជំនួសរបបអាហារទូទៅ មានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់ឬទេ? ការសម្រកទម្ងន់មិនមែនជារឿងងាយស្រួលទេ។ ដោយសារល្បឿនដ៏លឿននៃជីវិតសម័យទំនើប មនុស្សភាគច្រើនបានងាកទៅរករបបអាហារ Diet ឬកម្មវីធីសម្រកទម្ងន់ខ្លះដែលគួរឱ្យទុកចិត្ត។ អាហារក្រឡុក រួមជាមួយរបបអាហារ Diet និងលំហាត់ប្រាណ គឺជាជម្រើសល្អជាង និងជាដំណោះស្រាយមានប្រសិទ្ធភាពសម្រាប់ការសម្រក និងការគ្រប់គ្រងទម្ងន់។ វិទ្យាសាស្ត្រនៅពីក្រោយផលិតផលអាហារក្រឡុក ធាតុពិតទៅ អាហារក្រឡុកនេះ វាមិនមែនជារបស់ដ៏គួរឱ្យធុញគ្មានរសជាតិសោះនោះទេ។ សព្វថ្ងៃនេះមានវិធីជាច្រើនមុខដើម្បី​រៀបចំអាហារក្រឡុកឱ្យមានរសជាតិកាន់តែឆ្ងាញ់ និងអាចធ្វើឱ្យអ្នកឆ្អែតបានយូរ។ មានហេតុផលវិទ្យាសាស្ត្របីយ៉ាងដែលអាហារក្រឡុកល្អសម្រាប់ការគ្រប់គ្រងទម្ងន់៖ ប្រូតេអ៊ីន និងសន្ទស្សន៍គ្លុយកូស ប្រូតេអ៊ីន គឺជាសារធាតុអាហារូបត្ថម្ភដែលជួយបំពេញអ្នកបានយូរបំផុត មានន័យថាវាគ្រប់គ្រងភាពឃ្លានបានយូរជាងកាបូអ៊ីដ្រាត ឬខ្លាញ់។ ការទទួលទានបរិមាណប្រូតេអ៊ីនត្រឹមត្រូវជារៀងរាល់ថ្ងៃគឺជាគន្លឹះដើម្បីសម្រេចជោគជ័យ និងរក្សាទម្ងន់រាងកាយដោយមិនប៉ះពាល់សុខភាព។ អាហារក្រឡុក មានសន្ទស្សន៍គ្លុយកូសទាប។ សន្ទស្សន៍គ្លុយកូស (GI) គឺជាវិធីវាស់វែងថាតើអាហារមួយពេលអាចបង្កឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងលឿនប៉ុណ្ណា និងច្រើនប៉ុណ្ណា។ នៅពេលអ្នកបរិភោគអាហារដែលមាន GI ខ្ពស់ ជាតិស្ករក្នុងឈាមនឹងកើនឡើងខ្លាំង ហើយបន្ទាប់មកក៏ធ្លាក់ចុះយ៉ាងខ្លាំង វិញដែរ ហើយនឹងធ្វើឱ្យអ្នកឆាប់មានអារម្មហេវហត់អស់កម្លាំង។ ផ្ទុយគ្នាទៅវិញនេះ អាហារក្រឡុក ក៏ដូចជាអាហារផ្សេងទៀតដែលមានសន្ទស្សន៍គ្លុយកូសទាប វាបញ្ចេញជាតិស្ករទៅក្នុងឈាមយឺតៗ ដែលជាហេតុជួយគ្រប់គ្រងការឃ្លានបាននឹងនរ និងបានយូរ។ នៅពេលណាដែលអ្នកបរិភោគអាហារដែលមានសន្ទស្សន៍គ្លុយកូសទាប ដូចជាផ្លែឈើ បន្លែ ធញ្ញជាតិ និងអាហារក្រឡុកជំនួសអាហារ រាងកាយរបស់អ្នកធ្វើការរំលាយវាយឺត​ៗជាងកាបូអ៊ីដ្រាតធម្មតា និងស្ករដែលមាននៅក្នុងអាហារសម្រន់ទូទៅ។ សូមកត់សម្គាល់ផងដែឬថា សន្ទស្សន៍ GI ទាបមិនមែនសុទ្ធតែមានន័យថាអាហារមួយនោះក៏នឹងមានសារធាតុចិញ្ចឹមខ្ពស់នោះទេ។ ហើយចំណុចនេះគឺជារឿងសំខាន់ដែលយើងនឹងជជែកបន្តទៅទៀតនេះ។ ដង់ស៊ីតេសារធាតុចិញ្ចឹម ដង់ស៊ីតេសារធាតុចិញ្ចឹមសំដៅលើសមាមាត្រនៃសារធាតុចិញ្ចឹម (ប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ និងវីតាមីន និងសារធាតុរ៉ែ) ធៀបទៅនឹងកាឡូរី។ អាហារដែលមានដង់ស៊ីតេសារធាតុចិញ្ចឹមទាប ផ្តល់កាឡូរីច្រើន ខ្លាញ់ និងស្ករ ហើយមានសារធាតុចិញ្ចឹមសំខាន់ៗតិចតួចប៉ុណ្ណោះ។ នំខូគី នំខេក មី និងភេសជ្ជៈផ្អែមស្ករគឺច្រើនតែស្ថិតនៅក្នុងប្រភេទនេះ។ អាហារក្រឡុក លើកកម្ពស់របបអាហារ Diet ដែលមានគុណភាពខ្ពស់ ហើយមានដង់ស៊ីតេសារធាតុចិញ្ចឹមខ្ពស់ និងមាន GI ទាប។ បូកបញ្ចូលនឹងការហាត់ប្រាណផងនោះ អាហារក្រឡុកនឹងជួយបង្កើនសាច់ដុំគ្មានខ្លាញ់ និងជួយដល់ការសម្រកទម្ងន់ឱ្យមានប្រសិទ្ធភាព។ ការផ្លាស់ប្តូរឥរិយាបថ នាយកដ្ឋានវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Ulm ប្រទេសអាល្លឺម៉ង់ បានធ្វើការសិក្សារយៈពេលបួនឆ្នាំលើអ្នកជំងឺធាត់ (ដែលមិនបានប្រើប្រាស់ផលិតផល Herbalife)។ អ្នកស្រាវជ្រាវបានកំណត់ហេតុផលប្រាំមួយយ៉ាងដែលអាហារក្រឡុកមានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់។ ហេតុផលទាំងនេះរួមមាន៖ ភាពងាយស្រួល កង្វះពេលវេលាដើម្បីរៀបចំអាហារដែលមានសុខភាពល្អ គឺជាឧបសគ្គដ៏ធំបំផុតមួយក្នុងការសម្រកទម្ងន់។ អាហារក្រឡុកជួយសម្រួលបញ្ហានេះបាន។ ការបង្កើនការអនុវត្ត អាហារក្រឡុកជួយឱ្យអ្នកប្រកាន់ខ្ជាប់នឹងរបបអាហាររបស់អ្នក នឹងទប់ស្កាត់ចំណង់ទៅលើអាហារមិនល្អ។ ទម្លាប់ទទួលទានអាហារទៀងទាត់ ភាពជាប់លាប់ រហូតក្លាយជាទម្លាប់គឺជាគន្លឹះនៅក្នុងដំណើរការនៃការសម្រកទម្ងន់ និងរក្សាទម្ងន់។ ការបរិភោគដោយមានពេលវេលាជាក់លាក់ ទៀតទាត់ និងរក្សាគម្លាតនៃអាហារនីមួយៗឱ្យមានរយៈពេលល្មមមិនវែងពេក នឹងមានភាពវិជ្ជមានទៅលើកម្រិតថាមពល និងអារម្មណ៍ឃ្លានរបស់អ្នក។ បរិមាណត្រឹមត្រូវនៃកាឡូរី អ្នកឯកទេសអាហារូបត្ថម្ភតែងតែណែនាំឱ្យទទួលទានចំនួនកាឡូរីជាក់លាក់ក្នុងមួយថ្ងៃៗ ដោយអាស្រ័យលើគោលដៅសុខភាពរបស់អ្នកចង់បាន។ អាហារក្រឡុកនៅពេលរៀបចំតាមការណែនាំត្រឹមត្រូវ គឺជាវិធីងាយស្រួល ក្នុងការតាមដានចំនួនកាឡូរីដែលអ្នកកំពុងទទួលទាន។ គុណភាពនៃអាហារ ការកាត់បន្ថយកាឡូរីអាចធ្វើឱ្យវាពិបាកក្នុងការទទួលបានសារធាតុចិញ្ចឹមដែលត្រូវការ។ អាហារក្រឡុកតែងតែត្រូវបានពង្រឹងជាមួយវីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីន និងជាតិសរសៃ ដែលជួយអ្នកជៀសវាងកង្វះសារធាតុចិញ្ចឹម។ ភាពវិជ្ជមានទៅលើការតាមដានខ្លួនឯង ការកត់ត្រាការទទួលទានរបស់អ្នក ជួយឱ្យដឹងពីឥរិយាបថនៃការទទួលទានអាហាររបស់អ្នក។ អាហារក្រឡុកនឹងជួយឱ្យការតាមដាននេះរឹតតែមានភាពងាយស្រួល អាចធ្វើឱ្យអ្នកដឹងអំពីឥរិយាបថរបស់អ្នកកាន់តែប្រសើរ និងអាចដឹងពីលទ្ធផលកាន់​តែងាយស្រួលផងដែរ។ ការពិនិត្យអាហារក្រឡុករបស់ Herbalife មិនមែនអាហារក្រឡុកទាំងអស់ដូចគ្នានោះទេ។ គុណភាពគឺជាកត្តាសំខាន់ ជាពិសេសនៅពេលនិយាយអំពីផលិតផលដែលមានលក់នៅលើទីផ្សារ។ នៅឆ្នាំ ២០២០  អ្នកស្រាវជ្រាវឯករាជ្យបានធ្វើការអង្កេតប្រសិទ្ធភាព និងសុវត្ថិភាពនៃផលិតផល Herbalife® ដែលប្រើជាអាហារក្រឡុកប្រូតេអ៊ីនខ្ពស់សម្រាប់ការគ្រប់គ្រងទម្ងន់។ ការសិក្សានេះត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុន ប៉ុន្តែការគ្រប់គ្រងលើការប្រតិបត្តិការសិក្សា ឬការរៀបចំកំណត់ត្រា រួមទាំងការវិភាគទិន្នន័យ ការបកស្រាយទិន្នន័យ គឺស្ថិតនៅលើក្រុមអ្នកវិទ្យាសាស្ត្រទាំងស្រុង។ នៅក្នុងការវិភាគ គេបានពិនិត្យឡើងវិញនូវផលិតផលប្រូតេអ៊ីនខ្ពស់ (HP) របស់ក្រុមហ៊ុនដែលប្រើជារបបអាហារជំនួស (MR) ដោយប្រើវិធីសាស្ត្រ randomized controlled trials ដែលបានបោះពុម្ពរហូតដល់ខែកក្កដា ឆ្នាំ ២០១៩។ អ្នកស្រាវជ្រាវបានបញ្ចូលទិន្នន័យពីការសិក្សាចំនួនប្រាំបួន ដែលរួមមានអ្នកចូលរួម ៩៣៤ នាក់៖ ៤៦៣ នាក់នៅក្នុងរបបអាហារជំនួស និង ៤៧១ នាក់នៅក្នុងរបបរអាហារធម្មតា។ កាសិក្សាបានរកឃើញថាអ្នកចូលរួមដែលបានទទួលទានផលិតផល ប្រូតេអ៊ីនខ្ពស់ HP របស់ Herbalife® សង្កេតឃើញថាមានការថយចុះនូវទម្ងន់គួរឱ្យកត់សម្គាល់ បើធៀបនឹងអ្នកដែលទទួលទានរបបអាហារធម្មតា។ សេចក្តីសន្និដ្ឋាន៖ អាហារក្រឡុកដែលមានប្រូតេអ៊ីនខ្ពស់មានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់ ដើម្បីសម្រេចគោលដៅ និងរក្សាទម្ងន់ឱ្យមានសុខភាពល្អរយៈពេលវែង គឺត្រូវបូកបញ្ជូលគ្នាទាំងអស់ ទាំងរបបអាហារដែលមានតុល្យភាពនៃអាហរ និងរបៀបរស់នៅដែលមានសុខភាពល្អ និងសកម្ម។ ហើយការគាំទ្រផ្លូវចិត្តនិងស្មារតី ក៏ដើរតួយ៉ាងសំខាន់ផងដែរក្នុងការសម្រកទម្ងន់។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក បានចែករំលែកអំពី តិចនិក ៥ យ៉ាងជួយបង្កើនការផ្ចង់អារម្មណ៍ និងបង្កើនសមត្ថភាពខួរក្បាល។ តើអ្នកធ្លាប់មានអារម្មណ៍ថា ខួរក្បាលរបស់យើងគឺតែងតែពោរពេញដោយព័ត៌មានដែរឬទេ? ខួរក្បាលគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតក្នុងរាងកាយមនុស្ស វាជាមជ្ឈមណ្ឌលដ៏សកម្មដែលតែងតែ ស្រូបយកព័ត៌មាន និងសម្របខ្លួនជានិច្ច ។ ពីការរៀនសូត្រ ការចងចាំ រហូតដល់ការសម្រេចចិត្ត និងការដោះស្រាយបញ្ហានាៗ ខួរក្បាលត្រូវដំណើរការជាមួយព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ ។ ទោះបីជាខួរក្បាលមានទម្ងន់ត្រឹមប្រមាណ ២% នៃទម្ងន់ខ្លួនរបស់យើងក៏ដោយ តែខួរក្បាលបានប្រើប្រាស់ថាមពលស្ទើរតែ ២០% នៃថាមពលសរុបរបស់រាងកាយ។ នៅក្នុងជីវិតប្រចាំថ្ងៃដ៏មមាញឹករបស់យើងដែលមានតួនាទីត្រូវបំពេញ និងកិច្ចការជាច្រើននោះ វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលការស្រាវជ្រាវបានប្រៀបធៀបខួរក្បាលរបស់យើងទៅនឹងកុំព្យូទ័រមួយ ដែលមានសមត្ថភាពដ៏អស្ចារ្យក្នុងការប្រាស្រ័យ និងសម្របក្នុងបរិយាកាសបានយ៉ាងលឿន និងត្រឹមត្រូវ។ ប៉ុន្តែតើអ្នកធ្លាប់និយាយសុខៗក៏ឈប់ថ្កឹងរកនឹកពាក្យនិយាយមិនឃើញ ឬ សុខៗក៏រកនឹកមិនឃើញថាតើសោផ្ទះរបស់អ្នកទុកនៅឯណា? ការភ្លេចភ្លាំងម្តងម្កាលទាំងនេះ គឺជាធម្មជាតិរបស់ខួរក្បាល។ ប៉ុន្តែ នៅពេលដែលវ័យកាន់តែជ្រេ អាការៈភ្លេចម្តងម្កាលនេះអាចនឹងកើតមានញឹកញាប់ជាងមុន នេះក៏ដោយសារការវិវឌ្ឍន៍របស់ប្រព័ន្ធប្រសាទរបស់យើង។ ការសិក្សាមួយដែលមានឈ្មោះថា (Global Burden of Disease Study) ពីឆ្នាំ ១៩៩០-២០២១ បានបង្ហាញពីការកើនឡើងនៃជំងឺទាក់ទងនឹងខួរក្បាលដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ឈឺក្បាលប្រឡាំងកាំង ជំងឺវង្វេងវង្វាន់ Alzheimer's និងទម្រង់ជំងឺវង្វេងផ្សេងទៀតនៅទូទាំងទ្វីបអាស៊ី។ ការកើនឡើងនៃករណីទាំងនេះ បង្កឱ្យមានពិការភាព និងមនុស្សស្លាប់កាន់តែច្រើនឡើងៗ ដែលរឿងនេះបានក្លាយជាបញ្ហាប្រឈមសុខភាពដ៏សំខាន់លំដាប់ទី ២ នៅអាស៊ី បន្ទាប់ពីជំងឺសរសៃឈាមបេះដូង។ ដំណឹងល្អនោះគឺ ការស្រាវជ្រាវបានបង្ហាញថា ខួរក្បាលរបស់យើងមានសមត្ថភាពរៀនសូត្រ និងសម្របខ្លួនបាន បើទោះបីជាក្នុងដំណាក់កាលដែលវ័យរបស់យើងបន្តវិវត្តឡើងក៏ដោយ ដែលធ្វើឱ្យយើងអាចមានសមត្ថភាពដោះស្រាយកិច្ចការ និងបញ្ហាប្រឈមថ្មីៗបានដោយជោគជ័យ។ អ្នកអាចសាកល្បងអនុវត្តជំហានទាំង ៥ ខាងក្រោមនេះ ដើម្បីជួយឱ្យការចុះខ្សោយនៃខួរក្បាលយឺតជាងមុន និងផ្ទុយទៅវិញជួយឱ្យសមត្ថភាពខួរក្បាលអាចបត់បែន និងធានាថាខួរក្បាលរបស់អ្នកដំណើរការបានល្អបំផុត។   1. ភាពរស់រវើករបស់ខួរក្បាលចាប់ផ្តើមពីការញ៉ាំរបស់អ្នក ក្នុងនាមជាអ្នកជំនាញអាហារូបត្ថម្ភ ខ្ញុំបានយល់ច្បាស់នូវឃ្លាដ៏ល្បីមួយ “អ្នកជាអ្វីដែលអ្នកបរិភោគ” ន័យចំនោះគឺ “អារម្មណ៍ និងការគិត គឺអាស្រ័យលើអ្វីដែលអ្នកបរិភោគ”។ សារធាតុចិញ្ចឹមសំខាន់ៗពីរបបអាហារដែលមានសុខភាពល្អ ជួយបង្កើនសមត្ថភាពផ្លូវចិត្ត និងសុខុមាលភាពអារម្មណ៍ និងការពារប្រព័ន្ធប្រសាទដែលភ្ជាប់ខួរក្បាលទៅនឹងផ្នែកផ្សេងទៀតនៃរាងកាយផងដែរ។ របបអាហារប្រឆាំងនឹងការរលាកជួយដល់សុខភាពខួរក្បាល ដូច្នេះហើយ៖ បរិភោគអាហារដែលសម្បូរទៅដោយសារធាតុ lutein ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានពណ៌លឿង និងបានមកពីបន្លែស្លឹកបៃតងដូចជា ស្ពៃខ្មៅ (spinach) ស្ពៃក្តោប (kale) ស៊ុត និងផ្លែបឺរ (avocados)។ បរិភោគសារធាតុប្រឆាំងអុកស៊ីតកម្មពីផ្លែឈើស្រស់ដូចជា ផ្លែប៊ឺរី ទំពាំងបាយជូរក្រហម ផ្លែប៉ោម ផ្លែ ឆឺរី និងសារធាតុ carotenoid ពីបន្លែដូចជា ការ៉ុត ស្ពៃខ្មៅ និងប៉េងប៉ោះជាដើម ដើម្បីជួយការពារកោសិកាខួរក្បាលពីផលប៉ះពាល់ដោយសារភាពតានតឹងអុកស៊ីតកម្ម (oxidative stress) នៅពេលវ័យរបស់យើងកាន់តែជ្រេឡើងៗ។ ស៊ុត ជាប្រភពនៃប្រូតេអ៊ីនដ៏ល្អ និងវីតាមីន B, D និង E ដែលជួយបង្កើនការចងចាំ ចំណែកឯសារធាតុ choline នៅក្នុងស៊ុតក៏ជួយគ្រប់គ្រងអារម្មណ៍ និងការចងចាំផងដែរ។ Omega-3 fatty acids ដែលមាននៅក្នុងខ្លាញ់ត្រី និងគ្រាប់ធញ្ញជាតិមួយចំនួន ដើម្បីជួយបង្កើនសមត្ថភាពសមត្ថភាពក្នុងការរៀនជំនាញថ្មី។ ប្រើប្រាស់ខ្លាញ់ដែលមានសុខភាពល្អសម្រាប់ចម្អិនអាហារដូចជា ប្រេងអូលីវ អាចជួយបង្កើនសមត្ថភាពក្នុងការរៀនសូត្រ និងការចងចាំ ព្រោះវាជាមូលដ្ឋានគ្រឹះនៃរបបអាហារដែលមានសុខភាពល្អសម្រាប់ខួរក្បាល។ សូមយកចិត្តទុកដាក់លើកាឡូរីដែលអ្នកបរិភោគចូលក្នុងខ្លួន ព្រោះខ្លាញ់នៅជុំវិញពោះមិនមែនគ្រាន់តែជាទម្ងន់នោះទេ វាក៏អាចបង្កឱ្យទៅជាការរលាកបានផងដែរ។ ហើយការរលាកនេះ អាចបង្កឱ្យមានជំងឺខួរក្បាលនៅពេលយើងចាស់ទៅ ដូច្នេះការប្រុងប្រយ័ត្នចំពោះរឿងទាំងនេះគឺពិតជាសំខាន់ណាស់។ សុំចៀសវាងស្ករចម្រាញ់ ជាតិប្រៃខ្លាំង និងអាហារកែច្នៃខ្ពស់។ ផ្តល់ជាតិទឹកដល់រាងកាយជាមួយតែខ្មៅ និងតែបៃតងដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដល់រាងកាយ និងដើម្បីការពារកោសិកាពីការខូចខាត (free radical) ។ 2. ការធ្វើចលនាជួយពង្រឹងសមត្ថភាពទូទៅរបស់ខួរក្បាល មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បានណែនាំថា មនុស្សពេញវ័យគួរធ្វើលំហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ១៥០ នាទី ឬលំហាត់ប្រាណកម្រិតខ្លាំង ៧៥ នាទីក្នុងមួយសប្តាហ៍ ដើម្បីសម្រួលសុខភាពខួរក្បាល និងសុខុមាលភាពជារួម។ ការធ្វើចលនាទៀងទាត់ជួយដល់សមត្ថភាពខួរក្បាល បង្កើនអារម្មណ៍ល្អ កាត់បន្ថយភាពតានតឹង និងបន្ថយហានិភ័យនៃការថយចុះនៃសមត្ថភាពខួរក្បាលនៅពេលដែល​វ័យរបស់យើងជ្រេរទៅៗ ។ 3. វឹកហាត់ខួរក្បាលរបស់អ្នក ការប្រកួតនានា ឬហ្គេមដែលតម្រូវឱ្យប្រើប្រាស់ខួរក្បាល ជួយធ្វើឱ្យបណ្តាញសរសៃប្រសាទមានភាពសកម្ម ជាពិសេសវារឹតតែសំខាន់សម្រាប់មនុស្សពេញវ័យដែលមានបញ្ហាខ្សោយសមត្ថភាពខួរក្បាល។ សូមរីករាយជាមួយសកម្មភាពដូចជា ការហែលទឹក ការចម្អិនអាហារ គូរគំនូរ តៃជី (tai-chi) ជាដើម ព្រោះសកម្មភាពទាំងនេះជួយលើកទឹកចិត្តឱ្យមានការគិត ការវិភាគ និងការរៀនសូត្រជានិច្ច។ ហើយមិនថាជាការអនុវត្តខាងជំនឿសាសនា ឬការសម្រាកលម្ហែរជាមួយធម្មជាតិទេ ការរស់នៅជាមួយភាពវិជ្ជមានគឺជាគន្លឹះនៃសុខុមាលភាពជារួម។ លំហាត់ប្រាណដែលជួយដល់សតិសម្បជញ្ញៈ (mindfulness) យូហ្គា (yoga) ឬការធ្វើសមាធិ អាចជាវិធីងាយបំផុតក្នុងការចាប់ផ្តើមដំណើរការនេះ។ 4. ទម្លាប់ស្អាត អារម្មណ៍ស្រស់ថ្លា ព្យាយាមកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់នឹងសារធាតុកខ្វក់ក្នុងបរិស្ថានដូចជា ផ្សែង ផ្សិត និងអ័ព្ទ។ កាត់បន្ថយការប្រើប្រាស់អេក្រង់ច្រើនពេក និងបរិយាកាសរញ៉េរញ៉ៃ។ ចៀសឱ្យឆ្ងាយពីការញៀនបារី ការផឹកស្រាច្រើនហួសហេតុ ឬការញៀននឹងសារធាតុផ្សេងៗទៀត ព្រោះវាមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពខួរក្បាលរបស់យើង។ 5. បង្កើតការទំនាក់ទំនងដែលប្រកបដោយអត្ថន័យ ការស្រាវជ្រាវបានបង្ហាញថា ទំនាក់ទំនងល្អក្នុងសង្គមអាចលើកកម្ពស់ផ្លូវអារម្មណ៍ ការពារការចងចាំ និងជួយដល់សុខភាពខួរក្បាលរយៈពេលវែង។ ទំនាក់ទំនងល្អ នឹងជួយគាំទ្រសុខុមាលភាពផ្លូវចិត្ត និងភាពអត់ធន់។ ការចំណាយពេលវេលាដែលមានគុណភាពជាមួយមិត្តភក្តិ និងក្រុមគ្រួសារជាប្រចាំ អាចជួយបង្កើនការចងចាំ និងធ្វើឱ្យកម្សោយសមត្ថភាពខួរក្បាលមានសភាពយឺតជាងមុន។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេនិងជាសហគមន៍ ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យនិងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

ភ្នំពេញ៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាព​លំដាប់​ថ្នាក់​ពិភពលោក​ និងលោក Gary Swanson អនុប្រធានជាន់ខ្ពស់ផ្នែកធានាគុណភាព និងការត្រួតពិនិត្យជាសកលរបស់ក្រុមហ៊ុន Herbalife បានរួមគ្នាចែករំលែកពី វិធីសាស្រ្តវាយតម្លៃ​គុណភាព​សារធាតុ​ចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើ (Aloe Vera)។ ប្រទាលកន្ទុយក្រពើ ជាមួយនឹង​គុណ​ប្រយោជន៍​ដ៏សម្បូរបែបរបស់វា គឺជាសារធាតុ​រុក្ខជាតិ​ដ៏​ពេញ​និយម​បំផុតមួយនៅទូទាំងពិភពលោក។ រាប់ចាប់តាំង​ពី​អាហារបំប៉ន ភេសជ្ជៈ រហូតដល់ផលិតផលថែរក្សាស្បែក ប្រទាលកន្ទុយក្រពើគឺបានក្លាយជាគ្រឿង​ផ្សំ​ដ៏​សំខាន់នៅក្នុងឧស្សាហកម្មសុខភាព និងសុខុមាលភាព។ ព្រោះ​បែប​​នេះហើយ ទើបគុណភាព និង​សុវត្ថិភាព​នៃផលិតផលដែលមានសារធាតុផ្សំពីប្រទាលកន្ទុយក្រពើ គឺជា​រឿង​សំខាន់។ បម្រែបម្រួលក្នុង​ការដាំដុះ ការប្រមូលផល និងការកែច្នៃ ដែលវាអាចប៉ះ​ពាល់ដល់​សមាស​ធាតុ​គីមី​នៃ​វត្ថុ​ធាតុ​ដើមនៃ​ប្រទាល​កន្ទុយក្រពើ ដូច្នេះហើយវាទាមទារឱ្យមានការ​ធ្វើតេស្តឱ្យបានម៉ត់ចត់ទៅ​តាមបែប​វិទ្យា​សាស្រ្ត​​ ដើម្បីធានាបាននូវស្ថេរភាពគុណភាពផលិតផល។ តួនាទីនៃការធ្វើតេស្តវិភាគលើប្រទាលកន្ទុយក្រពើ ចំណុចសំខាន់មួយនៃការធានាគុណភាពប្រទាលកន្ទុយក្រពើ គឺសមត្ថភាពក្នុងការវាស់វែងសារធាតុ anthraquinones​ ដែលកើតឡើងដោយធម្មជាតិ ដូចជា aloin A, aloin B, និង aloe-emodin ដែល​មាន​នៅក្នុងជ័រប្រទាលកន្ទុយក្រពើ។ ព្រោះវាជាសារធាតុដែលស្ថិតក្រោមការកំណត់របស់បទប្បញ្ញត្តិ និង​ដោយសារតែផលប៉ះពាល់ជីវសាស្រ្ត ទើបសារធាតុទាំងនេះតម្រូវឱ្យមានការត្រួតពិនិត្យឱ្យបានដិតដល់។ ការវាស់វែងដែលត្រឹមត្រូវ គឺជាគន្លឹះដើម្បីធានា​ថាផលិតផលសម្រេច​បាន​គឺស្របទៅតាមស្តង់ដារ​សុវត្ថិភាព និងតម្រូវការលើស្លាកសញ្ញា។ Herbalife បានប្រើប្រាស់វិធីសាស្ត្រវិភាគ High-Performance​ Liquid Chromatography (HPLC) ដើម្បីវាស់វែងបរិមាណសារធាតុ anthraquinones ទាំងនេះនៅក្នុងវត្ថុធាតុដើមប្រទាលកន្ទុយក្រពើ និងផលិតផលសម្រេច។ គួរបញ្ជាក់ផងដែរថា HPLC គឺជាការវិភាគបែបវិទ្យាសាស្ត្រដែលបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ Herbalife ផ្ទាល់តែម្តង។ វិធី​សាស្រ្តនេះដំបូងឡើយត្រូវបានធ្វើតេស្តវាយតម្លៃនៅក្នុងមន្ទីរពិសោធន៍តែមួយប៉ុណ្ណោះ ក្រោយ​មក​ទើប​​ត្រូវបានធ្វើការសិក្សានៅទូទាំងពិភពលោក និងធ្វើតេស្តពិសោធ​ដោយមន្ទីរពហុពិសោធ៍​ឯករាជ្យ​ចំនួន​ប្រាំបីផងដែរ។ ការសិក្សានេះបានបញ្ជាក់ពីលទ្ធភាពនៃការបង្កើតឡើងវិញ ភាពត្រឹមត្រូវ និងភាពរឹងមាំ​នៃ​វិធីសាស្រ្ត​នៅ​ទូ​ទាំង​ខ្សែសង្វាក់ផលិតកម្ម និងផលិតផលផ្សេងៗគ្នា។ បន្ទាប់ពីការវាយតម្លៃនេះ វិធីសាស្រ្ត​នេះ​ត្រូវ​បាន​ត្រួត​ពិនិត្យជាផ្លូវការដោយអ្នកវិទ្យាសាស្រ្តមកពី AOAC INTERNATIONAL ហើយក៏​ត្រូវបាន​ទទួល​ស្គាល់​ថាជាវិធីសាស្រ្តផ្លូវការលេខ 2016.09 ។ ការទទួលស្គាល់នេះបង្ហាញថា វិធីសាស្រ្ត​នេះ​ស្រប​ទៅ​តាម​ស្តង់ដារអន្តរជាតិ និងបន្ថែមទំនុកចិត្តមួយកម្រិតទៀតសម្រាប់ការប្រើប្រាស់​របស់វានៅក្នុងកម្មវិធី​ធ្វើ​តេស្ត​គុណភាពទូទាំងឧស្សាហកម្ម។ បន្ថែមពីលើការវិភាគដោយប្រើ HPLC, Herbalife ក៏បាន​ប្រើ​ប្រាស់​នូវវិធីសាស្ត្រវិភាគ proton nuclear magnetic resonance (NMR) spectrometry ដើម្បីកំណត់នូវម៉ូលេគុល និងភាពបរិសុទ្ធនៃសារធាតុផ្សំពីប្រទាលកន្ទុយក្រពើផងដែរ ធ្វើបែបនេះ​អនុញ្ញាត​ឱ្យយើងអាចផ្ទៀងផ្ទាត់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ការយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៅគ្រប់ដំណាក់កាល គុណភាពនៃប្រទាលកន្ទុយក្រពើមិនចាប់ផ្តើមនៅក្នុងមន្ទីរពិសោធន៍នោះទេ គឺវាមានប្រភព​មកពីចម្ការ​ដែល​គេដាំដុះ។ ខ្សែសង្វាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាន អាស្រ័យលើលក្ខខណ្ឌដែលត្រូវបានដាំដុះ និង​ប្រមូល​ផល។ នៅក្រុមហ៊ុន Herbalife ស្តង់ដារគុណភាពរបស់យើងលាត​សន្ធឹង​ចាប់​ពី​កសិដ្ឋាន​រហូត​ដល់​ផលិតផលសម្រេច ដែលឆ្លុះបញ្ចាំងពីទស្សនវិជ្ជាផ្ទាល់ខ្លួនមួយដែលយើងហៅថា “ពីគ្រាប់ពូជ​ដល់​ការ​​ប្រើប្រាស់”។ វិធីសាស្រ្តនះតម្រូវឱ្យមានការ​ធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយកសិករ​ដែលដាំដុះប្រទាល​កន្ទុយ​​ក្រពើផ្ទាល់ ដើម្បីជួយលើកកម្ពស់ការអនុវត្តកសិកម្មដែលប្រកបដោយនិរន្តរភាព និងវិធីសាស្រ្ត​កែច្នៃដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងរក្សាសារធាតុសំខាន់ៗក្នុងប្រទាលកន្ទុយក្រពើ។ បន្ថែម​ពីលើកិច្ចខិតខំប្រឹងប្រែងទាំងនេះ ពួកយើងក៏បានធ្វើតេស្តដ៏តឹងរ៉ឹងនៅក្នុងមន្ទីរពិសោធន៍​ដែលទទួល​ស្គាល់​ ISO 17025 ដែលអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់អត្តសញ្ញាណ គុណភាព និងភាពបរិសុទ្ធ​បាន​ជាប់​លាប់ពេញលក្ខណៈនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់យើងផងដែរ។ តាមរយៈការវិភាគ​និងធ្វើតេស្ត​នេះ​ ធ្វើឱ្យក្រុមហ៊ុនអាចពង្រឹងគុណភាពផលិតផល និងជួយកសាងទំនុកចិត្តអ្នក​ប្រើ​ប្រាស់​បាន​យូរ​អង្វែង។​ ការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ស្តង់ដារគុណភាព ប្រទាលកន្ទុយក្រពើ គឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផលិតផលរបស់យើង ហេតុដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុនផ្តោតភាពសំខាន់ក្នុងការស្វែងយល់ពីគីមីសាស្ត្រ វិធីវាស់វែង និងវិធីបញ្ជាក់ពី​គុណភាព​របស់​វាឱ្យបានល្អបំផុត។ ជាការពិតណាស់ ការខិតខំប្រឹងប្រែងទាំងនេះមិនមែនផ្តល់ប្រយោជន៍ដល់​តែ​អាជីវកម្ម​របស់យើងម្នាក់ឯងនោះទេ  វាក៏ផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល បូករួមទាំងអ្នក​ដែល​មិនមានមន្ទីរពិសោធន៍ផ្ទាល់ខ្លួន និងអ្នកដែលគ្មានវិធីសាស្រ្តពិសោធន៍ខ្លួនឯង។ តាមរយៈការចេញ​ផ្សាយ​វិធីសាស្រ្តដែលទទួលស្គាល់ដោយ AOAC របស់យើងនេះ និងការចូលរួម​ចំណែក​ក្នុងកិច្ចការ​វាយ​តម្លៃ​គុណភាពឆ្លងឧស្សាហកម្ម ក្រុមហ៊ុន Herbalife មានគោលបំណង​ធ្វើការរួម​ចំណែក​ឱ្យកាន់​តែ​ទូលំ​ទូលាយ​ដល់វិទ្យាសាស្រ្តនៃការធ្វើតេស្តផលិតផលធម្មជាតិ។ ការចែករំលែកវិធីសាស្រ្តវិភាគជា​មួយ​សហការី​ក្នុងឧស្សាហកម្ម និងការសហការលើការអភិវឌ្ឍន៍ស្តង់ដារ គឺជាជំហានដ៏សំខាន់ឆ្ពោះ​ទៅរកការ​ធ្វើ​ឱ្យផលិតផលរុក្ខជាតិដែលមានគុណភាពខ្ពស់មានលក្ខណៈស្ថិតស្ថេរ តម្លាភាព និងបង្កើន​ទំនុកចិត្ត​ឱ្យ​កាន់​តែខ្ពស់ជាងមុន។ ការលើកកម្ពស់គុណភាពប្រទាលកន្ទុយក្រពើតាមរយៈកិច្ចសហការវិទ្យាសាស្ត្រ ប្រទាលកន្ទុយក្រពើនៅតែបន្តដើរតួនាទីសំខាន់នៅក្នុងផលិតផលសុខភាព និងសុខុមាលភាព ដូច្នេះ​វា​សំខាន់ណាស់ក្នុងការរពង្រឹងនូវប្រព័ន្ធគុណភាពដែលអាចទុកចិត្តបានដោយផ្អែកលើវិទ្យាសាស្រ្ត។​​​ ​ចូល​រួមអភិវឌ្ឍន៍ និងវាយតម្លៃនូវវិធីសាស្ត្រដែលអាចអនុវត្តយ៉ាងទូលំទូលាយក្នុងខ្សែសង្វាក់​ផ្គត់​ផ្គង់​​ទាំង​មូល ចាប់ពីអ្នកដាំ និងអ្នកផលិត រហូតដល់អ្នកចែកចាយ និងអ្នកប្រើប្រាស់។ តាមបទ​ពិសោធន៍​បាន​បង្ហាញឱ្យឃើញថា ការយកចិត្តទុកដាក់លើការអនុវត្តគុណភាពដោយតឹងរ៉ឹង និងដោយបើកជំហរ អាច​បង្កើតឱ្យមានលទ្ធផលគួរជាទីគាប់ចិត្ត មិនត្រឹមតែប៉ុណ្ណឹងទេ ​​វានឹងចូលរួមលើកកម្ពស់​នូវអត្ថន័យ​នៃ​គុណភាព​ក្នុងឧហ្សាហកម្មទាំងមូលផងដែរ៕   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជា​សហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជា​ឱកាស​អាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូន​នូវ​ផលិត​​ផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិក​ឯករាជ្យ​ដែល​ផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយ​បំផុសគំនិត​ឱ្យ​អតិថិជន​ប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាព​លំដាប់​ថ្នាក់​ពិភព​លោក​ និងលោកបណ្ឌិត Luigi Gratton អនុប្រធាន ការិយាល័យសុខភាព និងសុខុមាលភាព និងជាប្រធានក្រុមប្រឹក្សាភិបាលអាហារូបត្ថម្ភ Herbalife បានរួមគ្នាចែករំលែកពី វិធីងាយៗសម្រាប់ធ្វើឱ្យសុខុមាលភាពល្អបានយូរអង្វែង ដោយធ្វើឱ្យមេតាប៉ូលីស និងជីវិតរបស់អ្នកមានតុល្យភាពគ្នា។   នៅពេលដែលមនុស្សភាគច្រើនឮពាក្យ "មេតាប៊ូលីស" ពួកគេគិតដល់ការដុតបំផ្លាញកាឡូរី ឬការ​សម្រក​​ទម្ងន់។ ខណៈពេលដែលការសម្រកទម្ងន់អាចជាលទ្ធផលដ៏ល្អនៃមេតាប៉ូលីស ឬការរំលាយ​អាហារ​​ដែលមានសុខភាពល្អ ការត្រួតពិនិត្យប្រព័ន្ធមេតាប៉ូលីសរបស់អ្នកឱ្យបានល្អវាអាច​នាំទៅកាន់​រឿង​ល្អ​ៗ​ជាច្រើនទៀត។ ជាមូលដ្ឋានគ្រឹះនៃរបៀបដែលរាងកាយរបស់យើងដំណើរការ ទទួលដឹង​អារម្មណ៍ ​និងរបៀបដែលវ័យវិវត្តទៅមុខ។ ​​ក្នុងនាមជាគ្រូពេទ្យដែលអប់រំ​មនុស្សទូទាំងពិភពលោក​ជា​រៀង​​រាល់​ថ្ងៃអំពី​របៀបបង្កើតរបៀបរស់នៅដែលមានសុខភាពល្អ ខ្ញុំលើកទឹកចិត្តមនុស្សឱ្យផ្តោត​លើការ​ផ្លាស់​ប្តូរ​តូចៗដែលគាំទ្រសុខុមាលភាពរយៈពេលវែង។   ទម្លាប់ប្រចាំថ្ងៃសម័យទំនើប ពោរពេញទៅដោយភាពតានតឹង អាហារកែច្នៃ និងការធ្វើចលនាតិចតួច ដែលទាំងនេះអាចរុញច្រានការរំលាយអាហារ ឬមេតាប៉ូលីសរបស់អ្នក​ឱ្យបាត់បង់តុល្យភាព​បន្តិចម្តងៗ​បាន។ ភាពតានតឹងរ៉ាំរ៉ៃបង្កើនអរម៉ូន cortisol និងជំរុញជាតិខ្លាញ់ឱ្យកើនឡើង។ អាហារ​កែច្នៃ​ជារឿយៗ​មានជាតិស្ករខ្ពស់ ​ជាតិសរសៃទាប និងខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ដែលធ្វើឱ្យប៉ះពាល់ដល់​ការគ្រប់គ្រង​ចំណង់អាហារ សុខភាពពោះវៀន និងភាពប្រែប្រួលអាំងស៊ុយលីន។ ហើយការអង្គុយយូរម៉ោង​នៅក្នុង​ការិយាល័យ ឬក្នុងការកកស្ទះចរាចរណ៍ទាំងអស់នេះបានរួមចំណែកកាត់បន្ថយសកម្មភាពសាច់ដុំ ដែល​​បន្ថយអត្រាមេតាប៉ូលីសនិងនាំឱ្យមានអតុល្យភាពថាមពលនៅក្នុងរាងកាយរបស់អ្នក។   ជាសំណាងល្អ ការផ្លាស់ប្តូរទម្លាប់តូចៗប្រចាំថ្ងៃ ចាប់ផ្តើមពីអាហារូបត្ថម្ភ ការធ្វើចលនា និងការសម្រាក គឺមានឥទ្ធិពលយ៉ាងល្អដល់រាងកាយ។ តាមរយៈការផ្តល់ថាមពលដល់រាងកាយរបស់អ្នកជាប្រចាំជាមួយ​នឹងអាហារដែលសម្បូរជីវជាតិ ការធ្វើចលនាបានជាប់លាប់់ និងការផ្តល់អាទិភាពដល់ការសម្រាក អ្នក​អាច​ស្តារភាពរស់ររើកនៃមេតាប៉ូលីសធម្មជាតិរបស់រាងកាយអ្នក និងគាំទ្រសុខុមាលភាព​រយៈពេល​វែង​បាន។   នេះគឺជាវិធីងាយៗចំនួនបីដែលអាចជួយឱ្យមុខងារមេតាប៉ូលីសរបស់អ្នកប្រសើរឡើង ។ ១.​ រក្សាតុល្យភាពនូវអាហារដែលអ្នកបរិភោគ អ្វីដែលអ្នកទទួលទានបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់សុខភាពមេតាប៉ូលីសរបស់អ្នក។ អាហារូបត្ថម្ភ​មាន​ឥទ្ធិពលលើដំណើរការមេតាប៉ូលីសសំខាន់ៗ ដូចជាការគ្រប់គ្រងជាតិស្ករក្នុងឈាម ការរំលាយជាតិ​ខ្លាញ់​​​ មុខងារពោះវៀន ការគ្រប់គ្រងអរម៉ូន និងការរលាក។ ផ្តល់អាទិភាពដល់ការ​បរិភោគ​ប្រូតេអ៊ីន​គ្មានខ្លាញ់​ដើម្បីបង្កើត និងរក្សាម៉ាសសាច់ដុំ ដែលវានឹងជួយគាំទ្រអត្រាមេតាប៉ូលីសខ្ពស់នៅ​ពេល​សម្រាក។​​ ជាតិ​សរសៃ​ និងអាហារដែលសម្បូរជីវជាតិអាចគាំទ្រសុខភាពពោះវៀន ភាពឆ្អែត និង​តុល្យភាព​​ជាតិស្ករ​ក្នុង​ឈាមបាន។ បន្លែរុក្ខជាតិមួយចំនួនក៏មានមុខងារជួយគាំទ្រមេតាប៉ូលីសផងដែរ រួមមាន polyphenols ដែលមាននៅក្នុងផ្លែក្រូចដូចជា ក្រូច ក្រូចឆ្មា និងក្រូចថ្លុង និង capsicum ដែលមាននៅក្នុងម្ទេស និងម្ទេសប្លោក។ ការបរិភោគអាហារដែលមានតុល្យភាពមិនមែនជាការរឹតបន្តឹង ខ្លួននោះទេ។ ការទទួល​ទានអាហារឱ្យមានតុល្យភាព មិនមែនជាការស្វែងរកភាពល្អឥតខ្ចោះ ឬការរឹត​បន្តឹង​នោះទេ។ វាគឺ​សំដៅ​ទៅ​លើការជ្រើសរើសអាហារដែលសម្បូរដោយសារធាតុចិញ្ចឹមជាប់លាប់ ដើម្បី​​ចិញ្ចឹមប្រព័ន្ធ​ដែល​ជំរុញ​ប្រព័ន្ធ​មេតាប៉ូលីសរបស់អ្នក។   ២. ត្រូវប្រាកដថាអ្នកបានធ្វើចលនា ការធ្វើចលនា គឺជាកាតាលីករដ៏មានឥទ្ធិពលសម្រាប់សុខភាពមេតាប៉ូលីស។ សកម្មភាពរាងកាយជួយ​គ្រប់​គ្រងជាតិស្ករក្នុងឈាម និងការប្រើប្រាស់ថាមពល បង្កើនភាពប្រែប្រួលអាំងស៊ុយលីន និងជួយរក្សា​ម៉ាសសាច់ដុំដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មុខងារមេតាប៉ូលីស។ ការបង្កើត​ទម្លាប់ធ្វើ​ចលនា​​ជាប្រចាំ មិនថាជាលំហាត់ប្រាណ ឬត្រឹមលំហាត់ប្រាណការដើរលឿនៗនោះទេ វាផ្តល់​អត្ថ​ប្រយោជន៍​យូរអង្វែង។ ការធ្វើចលនាបានកាន់តែច្រើន គឺកាន់តែល្អ។ គ្រប់ជំហាននឹងជួយដល់មេតាប៉ូលីសរបស់អ្នក។   ៣. ផ្តល់អាទិភាពដល់ការសម្រាក និងការស្តារកម្លាំងឡើងវិញ ការគេង និងការសម្រាកស្តារកម្លាំងឡើងវិញនេះច្រើនតែត្រូវបានគេមើលរំលង ប៉ុន្តែពួកវាចាំបាច់ក្នុងការ គ្រប់គ្រងដំណើរការមេតាប៉ូលីសរបស់រាងកាយអ្នក។ ក្នុងអំឡុងពេលគេង រាងកាយរបស់​អ្នកធ្វើការ​ស្តារ​មេតាបូលីសសំខាន់ៗ ដែលជះឥទ្ធិពលដល់ទម្ងន់ ថាមពល និងចំណង់អាហាររបស់អ្នក។ ការគេង​ប្រកប​ដោយគុណភាពជួយការប្រែប្រួលអាំងស៊ុយលីន ជួយគ្រប់គ្រងអរម៉ូនឃ្លានដូចជា leptin (ដែលផ្តល់សញ្ញាឆ្អែតដល់ខួរក្បាល) និង ghrelin (ដែលជំរុញភាពឃ្លាន) និងកាត់បន្ថយ cortisol ដែលជាអរម៉ូនស្ត្រេសដែលអាចរំខានដល់ការរំលាយអាហារ។ ទម្លាប់សាមញ្ញៗ ដូចជាការកំណត់​ពេល​មើលអេក្រង់ទូរសព្ទ កុំព្យូទ័រ ការចូលគេងឱ្យបានទៀងទាត់ និងគេងបានចន្លោះ 7-9 ម៉ោង ជួយរក្សា​ពេល​យប់របស់អ្នកឱ្យស្ងប់ស្ងាត់ ទាំងអស់នេះសុទ្ធតែជួយ និងគាំទ្រភាពធន់នៃមេតាប៉ូលីសទាំងមូល​បាន​។   គាំទ្រសុខភាពរបស់អ្នកឱ្យកាន់តែប្រសើរ សរុបមក សុខភាពមេតាប៉ូលីសគឺជាមូលដ្ឋានគ្រឹះនៃការធ្វើឱ្យខ្លួនអ្នកមានអារម្មណ៍ល្អ – ទាំងពេល​បច្ចុប្បន្ន​ និងតទៅមុខ។ វាអាចទៅរួចតាមរយៈការផ្លាស់ប្តូរទម្លាប់តូចៗ ហើយធ្វើឱ្យបានជាប់លាប់។ អាហារូបត្ថម្ភមានតុល្យភាពល្អ ការធ្វើចលនាជាប្រចាំ និងការសម្រាកដើម្បីស្តារកម្លាំងឡើងវិញ ទាំងអស់​នេះ​រួមគ្នានឹងជួយដល់ថាមពលរាងកាយ ការរំលាយអាហារ ការគ្រប់គ្រងទម្ងន់ គ្រប់គ្រងអារម្មណ៍ និង​ភាព​រស់រវើករយៈពេលវែង។ តាមការសិក្សាបែបវិទ្យាសាស្ត្របង្ហាញថា តាមរយៈការខិតខំ​ប្រឹង​ប្រែង​ប្រចាំ​ថ្ងៃតិចតួចក៏ដោយ ក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពមេតាប៉ូលីសផងដែរ – វាជួយឱ្យ​អ្នក​មាន​អារម្មណ៍ល្អប្រសើរទាំងនៅនៅថ្ងៃនេះ និងពេលខាងមុខតទៅទៀត។   ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីសុខភាពមេតាប៉ូលីសនិងរបៀបគាំទ្រវា​បានតាមរយៈការ​ផ្លាស់​ប្តូរ​​របៀបរស់នៅដែលមានសុខភាពល្អ សូមទស្សនាវីដេអូ “The Breakdown Mini-Series” របស់ Herbalife នៅលើ YouTube ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជា​សហគមន៍​ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្ម​សម្រាប់​សមាជិក​ឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រ​ដោយវិទ្យាសាស្រ្ត​ដល់​អ្នក​ប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយ​ទល់​មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែល​មានភាព​សកម្ម។​

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens។   ប្រហែលជាអ្នកធ្លាប់បានឮរឿងមួយចំនួនអំពីសណ្តែកសៀង ទឹកដោះគោសណ្តែកសៀង និងផលិតផលសណ្តែកសៀង ដែលធ្វើឲ្យអ្នកគិតថា តើវាមានសុវត្ថិភាពទេ? មនុស្សជាច្រើនមានការព្រួយបារម្ភដោយមិនចាំបាច់អំពី phytoestrogens ធម្មជាតិនៅក្នុងសណ្តែក។ តើអ្វីទៅជា phytoestrogens ហើយតើវាមានផលប៉ះពាល់អ្វីខ្លះដល់រាងកាយ? ក្នុងនាមជាអ្នកចំណីអាហារ ជារឿយៗខ្ញុំណែនាំប្រូតេអ៊ីនដែលមានសុខភាពល្អដូចជាសណ្តែកសៀង និងតៅហ៊ូនៅក្នុងរូបមន្ត និងផែនការអាហាររបស់ខ្ញុំជាច្រើន។ ប៉ុន្តែ​ពេល​ខ្លះ​មនុស្ស​តវ៉ា​ព្រោះ​បាន​ឮ​រឿង​មិន​ល្អ​អំពី​សណ្តែក។ ទោះបីជាគុណសម្បត្តិ និងគុណវិបត្តិនៃសណ្តែកសៀងត្រូវបានសិក្សាយ៉ាងម៉ត់ចត់ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះក៏ដោយ ក៏ជំនឿមិនត្រឹមត្រូវ និងការយល់ខុសជាច្រើននៅតែមាន។ អត្ថប្រយោជន៍នៃសណ្តែកសៀង៖ តើវាពិតជាល្អសម្រាប់អ្នកមែនទេ? អាហារសណ្តែកសៀងត្រូវបានទទួលស្គាល់ជាយូរមកហើយថាជាប្រភពប្រូតេអ៊ីនដ៏ល្អ ហើយនៅក្នុងផ្នែកខ្លះនៃពិភពលោក សណ្តែកសៀងគឺជាផ្នែកមួយនៃរបបអាហាររបស់យើងរាប់ពាន់ឆ្នាំមកហើយ។ តាមពិតទៅ មានការស្រាវជ្រាវកាន់តែច្រើនឡើង ដើម្បីគាំទ្រអត្ថប្រយោជន៍សុខភាពជាច្រើននៃសណ្តែកសៀង ហើយនៅតែមានការយល់ច្រលំខ្លះ។ សណ្តែកសៀង​មិន​សូវ​ចាត់ទុកជា​អាហារ​សំខាន់​ក្នុង​ពិភព​លោក​ខាង​លិច​ទេ។ ប៉ុន្តែអាហារសណ្តែកសៀងបែបប្រពៃណី ដូចជាទឹកដោះគោសណ្តែក តៅហ៊ូ មីសូ និង តេមប៉េ បានបង្កើតមូលដ្ឋាននៃរបបអាហារនៅអាស៊ីបូព៌ាអស់ជាច្រើនសតវត្សមកហើយ ដែលពួកវាមានតម្លៃមិនត្រឹមតែសម្រាប់ភាពប៉ិនប្រសព្វរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អាហារូបត្ថម្ភដែលមានសុខភាពល្អផងដែរ។ សណ្តែកសៀងមានទម្រង់អាហារូបត្ថម្ភគួរឱ្យចាប់អារម្មណ៍ ខណៈពេលដែលសណ្តែកទាំងអស់ផ្តល់ប្រូតេអ៊ីន សណ្តែកសៀងស្ថិតនៅលំដាប់កំពូលនៅពេលនិយាយអំពីគុណភាពប្រូតេអ៊ីន។ ក្នុងនាមជាប្រូតេអ៊ីនរុក្ខជាតិពេញលេញ សណ្តែកសៀងមានផ្ទុកនូវសារធាតុអាមីណូសំខាន់ៗ ដែលត្រូវបានប្រើសម្រាប់ផលិតសម្ព័ន្ធប្រូតេអ៊ីនឯកទេសគ្រប់ប្រភេទដែលរាងកាយយើងត្រូវការ។ សណ្តែកសៀងក៏មានជាតិខ្លាញ់ឆ្អែតទាប និងមិនមានកូលេស្តេរ៉ុលធម្មជាតិដែរ ព្រោះមានតែសត្វ និងផលិតផលសត្វប៉ុណ្ណោះដែលមានកូលេស្តេរ៉ុល។ នោះគួបផ្សំនឹងការពិតដែលថាខ្លាញ់ភាគច្រើននៅក្នុងសណ្តែកសៀងមានសារធាតុ polyunsaturated ធ្វើឱ្យសណ្តែកសៀងជាអាហារសុខភាពបេះដូង។ ការបន្ថែមអាហារសណ្តែកសៀងទៅក្នុងរបបអាហាររបស់អ្នកអាចបង្កើនការទទួលទានវីតាមីនដូចជា folate និងវីតាមីន K ក៏ដូចជាសារធាតុរ៉ែដូចជាកាល់ស្យូម ម៉ាញេស្យូម និងជាតិដែក។ ដូចគ្នានេះផងដែរ អ្នកនឹងបង្កើនការទទួលទានជាតិសរសៃ ប្រសិនបើអ្នកញ៉ាំសណ្តែកសៀងទាំងមូល ហើយអ្នកមិនអាចទទួលបានជាតិសរសៃពីប្រូតេអ៊ីនសត្វនោះទេ។ ប្រូតេអ៊ីនសណ្តែកសៀងជួយដល់ការកសាងសាច់ដុំ នៅពេលដែលមនុស្សគិតអំពីប្រូតេអ៊ីនដែលបង្កើតសាច់ដុំ ពួកគេតែងតែគិតពីប្រូតេអ៊ីន whey ។ ប្រូតេអ៊ីនសណ្តែកសៀងពិតជាមានប្រសិទ្ធភាពសម្រាប់ការលើកកម្ពស់ការលូតលាស់សាច់ដុំផងដែរ ប៉ុន្តែការមាក់ងាយប្រឆាំងនឹងការទទួលទានសណ្តែកសៀង និងអ៊ីសូហ្វ្លាវ៉ូនដែលកើតឡើងដោយធម្មជាតិរបស់វា - phytoestrogens (ឬ "អេស្ត្រូជេនរុក្ខជាតិ") - បាននាំឱ្យអ្នកប្រើប្រាស់មួយចំនួនជៀសវាងវា។ ពួកគេជឿថាសមាសធាតុរុក្ខជាតិទាំងនេះអាចបន្ថយកម្រិតអ័រម៉ូន testosterone និងរំខានដល់ការលូតលាស់សាច់ដុំ។ ទេវកថានេះគឺមិនពិត។ យោងតាមការវិភាគមេតានៃការសិក្សាដែលទាក់ទងនឹងប្រូតេអ៊ីនសណ្តែកសៀងនិង isoflavones វាត្រូវបានគេសន្និដ្ឋានថាទាំងអាហារសណ្តែកសៀងឬថ្នាំគ្រាប់ isoflavone មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើការប្រមូលផ្តុំអ័រម៉ូន testosterone ចំពោះបុរស។ សណ្តែកសៀង​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​អស្ចារ្យ ហើយ​ក៏​សម្បូរ​ទៅដោយ arginine ដែល​ជា​អាស៊ីត​អាមីណូ​ដែល​រាងកាយ​ប្រើ​ដើម្បី​ផលិត​នីទ្រីកអុកស៊ីដ។ នីត្រាតអុកស៊ីតបង្កើនលំហូរឈាមទៅកាន់សាច់ដុំ ដែលជួយផ្តល់សារធាតុចិញ្ចឹម និងអុកស៊ីហ្សែនក្នុងអំឡុងពេលហាត់ប្រាណរបស់អ្នក។ សណ្តែកសៀងគឺជាជម្រើសប្រកបដោយនិរន្តរភាពចំពោះប្រូតេអ៊ីនសត្វ។ អ្នកអាចជួយភពផែនដីបានដោយការទទួលទានប្រូតេអ៊ីនដែលមានមូលដ្ឋានលើរុក្ខជាតិកាន់តែច្រើនដូចជាសណ្តែក។ បើប្រៀបធៀបទៅនឹងផលប៉ះពាល់បរិស្ថាននៃការចិញ្ចឹមសត្វកសិដ្ឋាន ការផលិតសណ្តែកសៀងប្រើប្រាស់ទឹក និងដីតិច ហើយផលិតឧស្ម័នផ្ទះកញ្ចក់តិចជាងផងដែរ។ ថ្វីបើមានអត្ថប្រយោជន៍ទាំងនេះក៏ដោយ ក៏មនុស្សមួយចំនួននៅតែស្ទាក់ស្ទើរក្នុងការជឿជាក់លើអាហារសណ្តែកសៀង ដែលជារឿយៗលើកឡើងពីពាក្យចចាមអារ៉ាម ឬការសិក្សាហួសសម័យ។ ចូរយើងអនុវត្តវិធីសាស្រ្តផ្អែកលើវិទ្យាសាស្ត្រចំពោះសំណួរ និងការអះអាងទូទៅទាំងនេះ។ ទេវកថា និងកង្វល់ជុំវិញសណ្តែក៖ តើ Phytoestrogens មិនល្អទេ? អ័រម៉ូនអេស្ត្រូជេនរបស់រុក្ខជាតិមិនដូចគ្នាទៅនឹងអរម៉ូនអ៊ឹស្ត្រូសែនធម្មជាតិដែលផលិតដោយរាងកាយនោះទេ។ ការយល់ដឹងពីភាពខុសគ្នាគឺជាគន្លឹះ។ ការយល់ច្រឡំនេះហាក់ដូចជាកើតចេញពីការពិតដែលថាសណ្តែកសៀង (និងអាហារជាច្រើនផ្សេងទៀត) មានសមាសធាតុរុក្ខជាតិធម្មជាតិហៅថា isoflavones ដែលត្រូវបានចាត់ថ្នាក់ជា "phytoestrogens" ("phyto" មានន័យថា "រុក្ខជាតិ") ។ ដូច្នេះនៅពេលដែលមនុស្សឮថាអាហារសណ្តែកសៀងមានផ្ទុក "សារធាតុ phytoestrogens" ពួកគេអាចនឹងជៀសវាងអាហារសណ្តែកសៀងដោយភ័យខ្លាចថាពួកគេនឹងធ្វើឱ្យរាងកាយទៅ "អរម៉ូនអ៊ឹស្ត្រូសែនច្រើនពេក"។ នេះគឺ មិនពិតទេ។     ខ្ញុំសូមពន្យល់ពីភាពខុសគ្នាឱ្យបានច្បាស់លាស់តាមដែលខ្ញុំអាចធ្វើបាន៖ • Isoflavones ត្រូវបានគេហៅថា phytoestrogens ឬ "estrogens របបអាហារ" ដោយសារតែវាមានសម្ព័ន្ធគីមីដែលស្រដៀងនឹង estrogen ធម្មជាតិ ដែលជាអរម៉ូនដែលផលិតដោយប្រព័ន្ធ endocrine នៃរាងកាយរបស់អ្នក។ • Phytoestrogens គឺជាផ្នែកមួយនៃប្រព័ន្ធការពារធម្មជាតិរបស់រុក្ខជាតិ ដែលធ្វើការជាចម្បងដើម្បីការពាររុក្ខជាតិពីការបំផ្លាញផ្សិត ដែលជាមូលហេតុដែលអ្នកនឹងរកឃើញពួកវានៅក្នុងអាហារជាច្រើន។ • ទោះបីជាសណ្តែកសៀងប្រហែលជាប្រភពច្រើនបំផុត របស់ពួកគេក៏ដោយ ក៏សារធាតុ phytoestrogens អាចត្រូវបានរកឃើញនៅក្នុងសណ្តែកគ្រប់ប្រភេទ គ្រាប់ធញ្ញជាតិ និងគ្រាប់ដូចជា flax និងល្ង។ មានសូម្បីតែបរិមាណតិចតួចនៅក្នុងផ្លែឈើ និងបន្លែមួយចំនួន រួមទាំងផ្លែប៉ោម ការ៉ុត និងយ៉ាអួ។ • ចំនុចសំខាន់គឺនេះ៖ phytoestrogens នៅក្នុងសណ្តែកសៀងមិនដូចគ្នាទៅនឹងអ័រម៉ូន estrogen ដែលបង្កើតដោយរាងកាយ និងមិនបញ្ចេញឥទ្ធិពលដូចគ្នាលើរាងកាយទេ។ តើ phytoestrogens ដំណើរការយ៉ាងដូចម្តេចនៅក្នុងខ្លួន? ការពន្យល់ពីរបៀបដែលដំណើរការនេះអាចជួយអ្នកឱ្យយល់អំពីមូលហេតុដែលសមាសធាតុធម្មជាតិនៅក្នុងសណ្តែកត្រូវបានយល់ច្រឡំ ដូច្នេះ៖ • ជាលិកាមួយចំនួននៃរាងកាយដូចជាទ្រូង ឆ្អឹង និងក្រពេញប្រូស្តាត មានសម្ព័ន្ធនៅក្នុងកោសិការបស់ពួកគេហៅថា អេស្ត្រូសែនទទួល (E.R.)។ អ្នកទទួលទាំងនេះអង្គុយអសកម្មនៅខាងក្នុងកោសិកាជាលិការហូតដល់អ័រម៉ូនអេស្ត្រូសែនចូលក្នុងកោសិកា។ នៅពេលដែល estrogen ចូលទៅខាងក្នុង និងភ្ជាប់ទៅនឹងអ្នកទទួល នោះ អ័រម៉ូន estrogen អាចបញ្ចេញឥទ្ធិពលរបស់វានៅខាងក្នុងកោសិកា។ • នេះជាកន្លែងដែលអ្វីៗកាន់តែស្មុគស្មាញ - ប៉ុន្តែនៅជាមួយខ្ញុំ។ តាមពិតមានអ្នកទទួលអរម៉ូនអ៊ឹស្ត្រូសែនពីរប្រភេទផ្សេងគ្នា ហើយអរម៉ូនអ៊ឹស្ត្រូសែនធម្មជាតិរបស់រាងកាយមិនជ្រើសរើសពិសេសថាតើមួយណាដែលវានឹងចងភ្ជាប់ - វានឹងចងយ៉ាងរីករាយចំពោះអ្នកទទួលទាំងពីរប្រភេទ។ • ម៉្យាងវិញទៀត phytoestrogens - ដូចជា isoflavones នៅក្នុងសណ្តែកសៀង - ចូលចិត្តភ្ជាប់ជាមួយប្រភេទ receptor តែមួយគត់។ ហើយនេះគឺជាអ្វីដែលធ្វើឱ្យ phytoestrogens ខុសគ្នាដាច់ស្រឡះពីអរម៉ូនអ៊ឹស្ត្រូសែនផ្ទាល់របស់រាងកាយ។ • ចាប់តាំងពី phytoestrogens ចូលចិត្តចងជាមួយប្រភេទ receptor មួយនៅលើមួយផ្សេងទៀត វាមានន័យពីរយ៉ាង។ ទីមួយ វាមានន័យថា នៅឯអ្នកទទួលទាំងនោះដែល phytoestrogens មិនប្រកាន់ភ្ជាប់ អ័រម៉ូនអេស្ត្រូជេនធម្មជាតិអាចភ្ជាប់ខ្លួនវា និងបញ្ចេញឥទ្ធិពលរបស់វានៅក្នុងកោសិកា។ ប៉ុន្តែនៅពេលដែល phytoestrogens ភ្ជាប់ទៅនឹងប្រភេទអ្នកទទួលដែលពួកគេចូលចិត្ត ពួកវាតម្រៀប "ចូលទៅក្នុងផ្លូវ" ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់ estrogen ធម្មជាតិរបស់រាងកាយក្នុងការចង។   ហើយនៅទីនេះមានផលប៉ះពាល់តែមួយគត់នៃ phytoestrogens: ពួកគេអាចធ្វើសកម្មភាពដូចជា estrogen នៅក្នុងជាលិកាមួយចំនួន ខណៈពេលដែលនៅក្នុងផ្សេងទៀត ពួកគេអាចរំខានដល់សកម្មភាពនៃ estrogen ធម្មជាតិរបស់រាងកាយ។ ដូច្នេះសមាសធាតុរុក្ខជាតិទាំងនេះអាចធ្វើត្រាប់តាមឥទ្ធិពលនៃអរម៉ូនអ៊ឹស្ត្រូសែននៅក្នុងជាលិកាដែលវាអាចមានប្រយោជន៍ ហើយក្នុងពេលជាមួយគ្នានេះ ពួកវាអាចរំខានដល់សកម្មភាពរបស់អេស្ត្រូជេននៅក្នុងជាលិកាផ្សេងទៀត ដែលការកាត់បន្ថយការប៉ះពាល់នឹងអរម៉ូនអ៊ឹស្ត្រូសែនអាចត្រូវបានចាត់ទុកថាជាការការពារ។ ចំណុចសំខាន់គឺនេះ៖ ផលប៉ះពាល់នៃ isoflavones នៅក្នុងខ្លួនមនុស្សត្រូវបានសិក្សាយ៉ាងទូលំទូលាយ ហើយជាអត្ថបទពិនិត្យឡើងវិញថ្មីៗនេះបានកត់សម្គាល់ថា "មិនមានការបង្ហាញពីហានិភ័យដល់សុខភាពមនុស្សទេ ដោយសារការទទួលទានសណ្តែកសៀង ឬ isoflavones ជាផ្នែកទៀងទាត់នៃ របបអាហារ… ផ្ទុយទៅវិញ ការសិក្សាជាច្រើនទសវត្សរ៍ចុងក្រោយនេះ បានបង្ហាញអំពីឥទ្ធិពលការពារនៃសមាសធាតុទាំងនេះ»។ ##### អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក បានចែករំលែកពីការបំលែងពីខូឡាជេន ទៅជាវិតាមីន និងវិធីពង្រឹងសុខភាពស្បែកតាមរយៈអាហារូបត្ថម្ភ។   អាហារូបត្ថម្ភគឺសំដៅលើការចិញ្ចឹមរាងកាយជាមួយនឹងអាហារ និងសារធាតុចិញ្ចឹមត្រឹមត្រូវ។ យ៉ាង​ណា​មិញ មនុស្ស​មួយ​ចំនួន​មាន​ទំនោរ​ភ្លេច​ថា ស្បែក និង​សក់​របស់​យើង​ក៏​ត្រូវ​ការ​អាហារ​បំប៉ន​ដែរ ហើយ​ថា​វា​មាន​តួនាទី​សំខាន់​សម្រាប់​សុខភាព និង​សុខុមាលភាព​ទូទៅ​របស់​យើង។ ស្បែកគឺជាសរីរាង្គធំបំផុតរបស់រាងកាយ; វាបម្រើជារបាំងចម្បងប្រឆាំងនឹងមេរោគនៅក្នុងបរិស្ថាន។ ស្បែករបស់យើងក៏បម្រើជាការការពារពីការបាត់បង់ជាតិទឹកពីខាងក្នុងរាងកាយ ដែលជាមូលហេតុដែលយើងគួរថែរក្សាស្បែករបស់យើងឱ្យមានសុខភាពល្អ និងការពារពីពន្លឺអ៊ុលត្រាវីយូឡេ។ ដូចគ្នានេះដែរ សក់របស់យើងផ្តល់នូវអ៊ីសូឡង់កំដៅ និងភាពត្រជាក់ ហើយការពារយើងពីកាំរស្មីអ៊ុលត្រាវីយូឡេ។ មូលហេតុដែលអាហាររូបត្ថម្ភមានសារៈសំខាន់សម្រាប់សុខភាពស្បែក និងការយល់ដឹងអំពីសារៈសំខាន់របស់វា ដូចគ្នានឹងបេះដូង ខួរក្បាល និងសាច់ដុំរបស់អ្នក ដែលត្រូវការអាហាររូបត្ថម្ភត្រឹមត្រូវសម្រាប់សុខភាពរយៈពេលវែង ស្បែក និងសក់របស់អ្នកក៏ពឹងផ្អែកលើអាហារបំប៉នត្រឹមត្រូវ ដើម្បីបំពេញមុខងារសំខាន់ៗរបស់វា ដែលរួមមានការការពារ កម្តៅ ការគ្រប់គ្រងការមើលឃើញ ការបញ្ចេញទឹករំអិល និងការបញ្ចេញចោលផងដែរ។ វាប្រហែលជាមិនគួរឱ្យភ្ញាក់ផ្អើលទេក្នុងការដឹងថាអាហាររូបត្ថម្ភខាងក្នុងរបស់អ្នក និងទម្លាប់ថែរក្សាស្បែករបស់អ្នកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នា។ អ្វីដែលអ្នកញ៉ាំប៉ះពាល់ដល់សុខភាពស្បែក និងសក់របស់អ្នក ស្ថានភាពនៃស្បែក និងសក់របស់អ្នកត្រូវបានជះឥទ្ធិពលដោយកត្តារួមបញ្ចូលគ្នា រួមទាំងរបបអាហារ អាយុ និងលក្ខខណ្ឌបរិស្ថានរបស់អ្នក។ ខណៈពេលដែលអ្នកមិនអាចគ្រប់គ្រងទិដ្ឋភាពមួយចំនួនដូចជាដំណើរការនៃភាពចាស់តាមធម្មជាតិ ឬអាកាសធាតុដែលអ្នករស់នៅ អ្នកមានអំណាចក្នុងការគ្រប់គ្រងរបបអាហាររបស់អ្នកដើម្បីទ្រទ្រង់សុខភាពស្បែក និងសក់របស់អ្នក។ សារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា ប្រូតេអ៊ីន សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងខូឡាជេន ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនភាពរឹងមាំនៃស្បែក និងសក់របស់អ្នក។ គួរកត់សំគាល់ថា អ្នកដែលមានស្បែក និងសក់មានសុខភាពល្អ ភ្លឺរលោង តែងតែមានទម្លាប់ប្រចាំថ្ងៃ ដែលផ្តល់អាទិភាពដល់អាហារូបត្ថម្ភ។ ឥឡូវនេះ ចូរយើងស្វែងយល់អំពីអាហារដែលត្រូវបានណែនាំ និងសារធាតុចិញ្ចឹមមួយចំនួនដែលអាចរួមចំណែកដល់ការសម្រេចបាន និងថែរក្សាសុខភាពស្បែក និងសក់ឱ្យភ្លឺរលោង។   ញ៉ាំអាហារសម្បូរប្រូតេអ៊ីន ដើម្បីជួសជុលកោសិការបស់អ្នក ប្រូតេអ៊ីន​គឺជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​ការ​រស់រាន​មានជីវិត​នៃ​គ្រប់​កោសិកា​ក្នុង​ខ្លួន​របស់​អ្នក។ វាបម្រើជាសារធាតុចំបងសម្រាប់ជំនួសកោសិកាដែលខូច ឬងាប់។ សាច់ដុំ សក់ ក្រចក ស្បែក និងភ្នែករបស់អ្នកត្រូវបានបង្កើតឡើងដោយប្រូតេអ៊ីន។ របបអាហារយូរដែលខ្វះប្រូតេអ៊ីនគ្រប់គ្រាន់អាចនាំឱ្យបាត់បង់ពណ៌ស្បែក សក់ស្តើង និងស្នាមជ្រួញមុនអាយុ ដែលអាចលើសពីអ្វីដែលធម្មតាសម្រាប់អាយុតាមកាលកំណត់របស់អ្នក។ ដើម្បីដោះស្រាយកង្វល់ទាំងនេះ សូមបញ្ចូលអាហារដែលសម្បូរប្រូតេអ៊ីន ដូចជាសាច់មាន់ សាច់ ត្រី សណ្តែកសៀង ឬតៅហ៊ូទៅក្នុងរបបអាហាររបស់អ្នក។ លើសពីនេះ ការក្រឡុកប្រូតេអ៊ីនជំនួសអាហារគឺជាជម្រើសដ៏ងាយស្រួលដើម្បីធានាបាននូវការទទួលទានប្រូតេអ៊ីនគ្រប់គ្រាន់។ ទទួលបានវីតាមីន A និង C របស់អ្នក ប្រូតេអ៊ីនគឺចាំបាច់សម្រាប់ការសម្រេចបាននូវស្បែក និងសក់ដែលមានសុខភាពល្អ ប៉ុន្តែវីតាមីនដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីន A និង C មានសារៈសំខាន់ដូចគ្នា។ វីតាមីន A៖ • វីតាមីន A មានពីរប្រភេទ៖ រីទីណូអ៊ីត (វីតាមីន A មុនទម្រង់) និងការ៉ូតេអ៊ីអ៊ីត (ប្រូវីតាមីន A)។ • ថ្លើមបំប្លែងប្រភេទទាំងពីរនេះទៅជា Retinol ដែលជំរុញការផលិតកោសិកាស្បែកថ្មី និងជួយការពារការជ្រុះសក់។ • ប្រភពនៃវីតាមីន A រួមមានផ្លែឈើ និងបន្លែដែលសម្បូរទៅដោយសារធាតុពណ៌ពីពណ៌លឿងទៅក្រហម និងបន្លែស្លឹកបៃតង។ វីតាមីន C៖ • វីតាមីន C គឺចាំបាច់សម្រាប់ការសំយោគធម្មជាតិនៃខូឡាជេន ដែលជាប្រូតេអ៊ីនជាសម្ព័ន្ធដ៏សំខាន់សម្រាប់សុខភាពស្បែក និងសក់។ • កង្វះវីតាមីន C អាចនាំឱ្យការផលិតខូឡាជេនមិនស្ថិតស្ថេរ ដែលនាំឱ្យខូចទ្រង់ទ្រាយសម្ព័ន្ធសម្រាប់ជួសជុលជាលិកា។ • វីតាមីន C ក៏ចូលរួមក្នុងការបង្កើត lipid ដែលជួយជួសជុល epidermis ដែលជាស្រទាប់ស្បែកខាងក្រៅបំផុតផងដែរ។ • ប្រភពនៃវីតាមីន C រួមមាន ផ្លែក្រូច (ក្រូច និងក្រូចឆ្មា) ម្ទេសប្លោក ស្ត្របឺរី ប្រូខូលី និងខាត់ណា។ កង្វះមីក្រូសារជាតិទាំងនេះអាចប៉ះពាល់ជាអវិជ្ជមានដល់សុខភាពស្បែក ដោយសារស្បែកងាយរងការខូចខាតអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារស្បែកពីការខូចខាតបែបនេះ។ សាកល្បងអាហារ និងអាហារបំប៉នដែលសម្បូរខូឡាជេន នៅពេលដែលយើងកាន់តែចាស់ ដែលជាធម្មតាចាប់ផ្តើមនៅពាក់កណ្តាលអាយុ 20 ឆ្នាំ ស្បែករបស់យើងបាត់បង់ជាតិសំណើមបន្តិចម្តងៗ ដែលនាំឱ្យកាន់តែស្ងួត។ ជាលទ្ធផល dermis កាន់តែស្តើង ហើយជាលិកាភ្ជាប់បាត់បង់ភាពរឹងមាំ និងការបត់បែនរបស់វា។ លទ្ធផលគឺការវិវត្តនៃស្នាមជ្រួញ និងយារធ្លាក់។ ឧទាហរណ៍មួយចំនួននៃអាហារដែលសម្បូរទៅដោយជាតិខូឡាជេនរួមមាន ទឹកស៊ុបឆ្អឹង ត្រីដូចជាត្រីសាម៉ុង ស៊ុតស និងសាច់ជ្រូកកិន។ គួរកត់សំគាល់ថា ខណៈពេលដែលអាហារទាំងនេះមានផ្ទុកនូវសារធាតុខូឡាជេននោះ មាតិកាខូឡាជេនអាចប្រែប្រួល ហើយការទទួលទានវាតែមួយមុខអាចនឹងមិនផ្តល់ខូឡាជេន ទាំងអស់ដែលរាងកាយអ្នកត្រូវការនោះទេ។ ការផលិតខូឡាជេននៅក្នុងរាងកាយក៏អាចត្រូវបានគាំទ្រដោយរបបអាហារមានតុល្យភាពដែលសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងអាស៊ីតអាមីណូ។ ទម្រង់មួយចំនួននៃខូឡាជេន hydrolyzed អាចផ្តល់អត្ថប្រយោជន៍ដល់ស្បែក ព្រោះវាងាយស្រូបចូលទៅក្នុងចរន្តឈាមនៅពេលទទួលទានជាអាហារបំប៉ន។ ខូឡាជេនប្រភេទនេះអាចជួយពង្រឹងភាពយឺតនៃស្បែក បង្កើនដង់ស៊ីតេស្បែក កាត់បន្ថយភាពជ្រីវជ្រួញ និងលើកកម្ពស់ស្បែករលោង។ ជាចុងក្រោយ កុំភ្លេចរក្សាជាតិទឹក! តើអ្នកដឹងទេថាផ្នែកសំខាន់នៃជាលិកាស្បែករបស់យើងមានទឹកប្រហែល 25 ទៅ 30 ភាគរយ? នោះហើយជាមូលហេតុដែលការរក្សាជាតិទឹកឱ្យបានល្អគឺជារឿងសំខាន់ដើម្បីការពារស្បែកស្ងួត និងខ្វះជាតិទឹក។ ដូចដែលអ្នកអាចឃើញហើយ អាហាររូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់នៅក្នុងការថែរក្សាស្បែក និងសក់ឱ្យមានសុខភាពល្អ។ វាជាគន្លឹះសម្រាប់ទាំងរូបរាង និងអារម្មណ៍ដ៏អស្ចារ្យ។ នៅពេលដែលអ្នកចិញ្ចឹមរាងកាយរបស់អ្នកពីខាងក្នុងជាមួយនឹងអាហារ និងសារធាតុចិញ្ចឹមត្រឹមត្រូវ អ្នកនឹងទទួលបានរង្វាន់ជាមួយនឹងស្បែក និងសក់ដែលក្មេងជាងវ័យ និងភ្លឺថ្លា។ នេះ​មិន​ត្រឹម​តែ​លើក​កម្ពស់​សុខុមាលភាព​ទូទៅ​ឱ្យ​កាន់​តែ​ប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើន​ទំនុក​ចិត្ត​ផង​ដែរ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90 ។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

ស្រាគឺជាសារជាតិពុលម៉្យាងដែលត្រូវបានផលិតចេញពីម្សៅមេ ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ព្រោះវាជាសារជាតិដែលមានឥទ្ធិពលដល់ចិត្តសាស្ត្រ និងធ្វើឲ្យមានការផ្លាស់ប្តូរផ្នែកអារម្មណ៍ដល់អ្នកប្រើប្រាស់ទៀតផង។ ជាញឹកញាប់ គេតែងមានការភ័ន្តច្រទ្បំថា សុរាជាសារជាតិដែលនាំឲ្យមានការភ្ញោច តែតាមពិតទៅសកម្មភាពទាំងនេះអាចកើតមាននៅពេលពួកគេពិសាវាក្នុងបរិមាណតិចប៉ុណ្ណោះ ដែលឥទ្ធិពលទាំងនោះមានដូចជា កាត់បន្ថយភាពតានតឹង ធ្វើឲ្យអារម្មណ៍ស្រាកស្រាន្ត និងសប្បាយរីករាយ។ ហេតុផលទាំងនេះហើយដែលនាំឲ្យមនុស្សភាគច្រើនពិសាសុរាជាលក្ខណៈទូទៅក្នុងឱកាសណាមួយម្តងម្កាល។ ផ្ទុយមកវិញ សុរាគឺជាសារជាតិមួយនាំឲ្យមានការចុះខ្សោយដល់មជ្ឈមណ្ឌលប្រព័ន្ធប្រសាទកណ្តាល ដែលឥទ្ធិពលទាំងនោះស្ទើរតែទាំងអស់ប៉ះពាល់ទៅលើកោសិកា និងប្រព័ន្ធប្រសាទទាំងមូល នៅពេលដែលគេបង្កើនកំហាប់សុរាទៅក្នុងសរីរាង្គ។ ជាលទ្ធផល វានឹងនាំឲ្យមានការបញ្ឈប់មុខងារខួរក្បាលមួយចំនួនដូចជា  ការថយចុះនៃចលនាញាណថយចុះនៃការវិនិច្ឆ័យរហ័ស ធ្លាក់ចុះនៃភាពមានលំនឹង លំបាកជាងពេលមុន និងរំញោចយឺតៗ។ ជាទូទៅ សុរាមានឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ និងប្រទេសនីមួយៗ ដែលក្នុងនោះមានដូចជាទឹកត្នោតជូរ ស្រាបៀរ ស្រាក្រហម ស្រាវីស្គី ម៉ាទីនី ជាដើម។ ការស្រូប ការបញ្ចេញ និងការបំប្លែងសុរានៅក្នុងសរីរាង្គ • សុរាត្រូវបានស្រូបចូលយ៉ាងលឿនទៅក្នុងចរន្តឈាម តាមរយៈក្រពះ ២០% និងពោះវៀន ៨០% • បន្ទាប់មកវានឹងអាចជ្រៀតចូលទៅដល់ខួរក្បាលក្នុងរយៈពេល ៥នាទីក្រោយ • វានឹងត្រូវបានរងមេតាបូលីសនៅត្រង់ថ្លើមពី៩០ទៅ ៩៥% រួចត្រូវបានបញ្ចេញចោលវិញតាមរយៈទឹកនោម ញើស និងដង្ហើម។ មាត្រដ្ឋានសម្រាប់ការផឹក ការប្រើមាត្រដ្ឋានសម្រាប់ផឹកត្រូវបានគេតាក់តែងទ្បើងដើម្បីជួយដល់អ្នកពិសាសុរាឲ្យចេះតាមដាននូវបរិមាណសុរាដែលគាត់នឹងត្រូវពិសា ហើយក៏ជាមាត្រដ្ឋានសម្រាប់ធ្វើលំហាត់ក្នុងការកាត់បន្ថយនូវបរិមាណសុរាដែលពួកគេពិសាលើសលប់កន្លងមក។ ប្រភេទសុរាមានច្រើនផ្សេងៗគ្នា ដូច្នេះ កម្រិតនៃកំហាប់សុរាសុទ្ធមានផ្សេងៗគ្នាដែរ៖ • កម្រិតមាត្រដ្ឋានដែលត្រូវផឹកមានប្រហែល ១៤ក្រាមនៃជាតិសុរាសុទ្ធខាងក្រោមនេះគឺជាបរិមាណសុរាដែលមានសមភាពទៅនឹងកម្រិតស្តង់ដា -    មួយដប  ឬមួយកំប៉ុងបៀរ = ៣៥០ ម.ល (៥%) -    ស្រាក្រហម = ១៥០ ម.ល (១២%) -    ស្រាខ្លាំង = ៤០ម.ល (៤៥%) -    ទឹកត្នោតជូរ =  ៣០០ ម.ល  (៣%)។ ផលប៉ះពាល់សុរាមកលើសុខភាពរយៈពេលខ្លី • ពិសាក្នុងកម្រិតតិចនាំឲ្យមានការសម្រាក សប្បាយ និយាយច្រើន កើនឡើងនូវសកម្មភាព និងថយចុះនូវការទប់ចិត្ត។ • ពិសាក្នុងកម្រិតខ្ពស់នាំឲ្យមានការថយចុះនូវការសម្របសម្រួលក្នុងការគ្រប់គ្រងចលនារាងកាយ និងសាច់ដុំ បាត់បង់លំនឹង រំញោច  កាត់បន្ថយសមត្ថភាពដោះស្រាយ កាត់បន្ថយប្រតិកម្មឆ្លើយតប និយាយត្រដិត ថយចុះការផ្ចង់អារម្មណ៍ បាត់បង់ភាពម្ចាស់ការ បាត់បង់សតិ បាត់បង់នូវភាពមានសីលធម៌ បាត់បង់ការចងចាំរយៈពេលខ្លី ងងុយដេក ស្រវាំងភ្នែក ធ្លាក់ទឹកចិត្ត បង្កើនអាកប្បកិរិយា គ្រោះថ្នាក់ កាចឃោរឃៅ ធីងធោង ចង្អោរ ក្អួត ឈឺពោះវៀន សន្លប់ ឬរហូតដល់ស្លាប់។ ផលប៉ះពាល់សុរាមកលើសុខភាពក្នុងរយៈពេលវែង • ចុះខ្សោយសមត្ថភាពផ្លូវភេទ មានបញ្ហាផ្ចង់អារម្មណ៍ និងការចងចាំ • ធ្លាក់ទឹកចិត្ត ថប់បារម្ភ • មានបញ្ហាគ្រួសារ និងការទំនាក់ទំនង • ថយចុះការយកចិត្តទុកដាក់បំពេញកិច្ចការ • មានបញ្ហាផ្នែកច្បាប់ និងសេដ្ឋកិច្ច • ខូចខាតដល់សរីរៈមួយចំនួនជាបណ្តោះអាសន្ន និងអាចជារៀងរហូត • ខូចខួរក្បាលនាំឲ្យមានការផ្លាស់ប្តូរអាកប្បកិរិយា និងអារម្មណ៍ • តម្រូវការកម្រិតថ្នាំកាន់តែច្រើនដើម្បីទទួលបាននូវប្រសិទ្ធភាពដែលខ្លួនចង់បាន • ញៀន “សម្អាងដោយមានចំណង់ប្រើខ្លាំង” មានបញ្ហាសុខភាព និងសង្គម ខកខានការបំពេញតួនាទីជាទម្លាប់ ពិបាកកាត់បន្ថយការទទួលទានសុរា។ ជំងឺទាំងឡាយដែលកើតចេញពីការពិសាសុរាច្រើនក្នុងរយៈពេលយូរ • ការពិសាសុរាច្រើន និងរយៈពេលវែងអាចឲ្យមានជំងឺថ្លើមបីប្រភេទគឺ ខ្លាញ់រុំថ្លើម (Fatty liver) រលាកថ្លើម (១០ ទៅ ៣៥%) និងក្រិនថ្លើម (១០ ទៅ២០%) • ជំងឺទាក់ទងនឹងបេះដូង និងសរសៃឈាមមួយចំនួន • ជំងឺទាក់ទងនឹងប្រដាប់រំលាយអាហារ ដែលមានជំងឺរលាកក្រពះ ដំបៅក្រពះ រលាកពោះវៀនធំ រលាកបំពង់អាហារ រលាកលំពែងជាដើម • ជំងឺខួរក្បាលដែលមានទំនាក់ទំនងនឹងបញ្ហាថ្លើមអាចជាមូលហេតុនាំឲ្យមានបម្រែបម្រួលការគេង បម្រែបម្រួលអារម្មណ៍ បម្រែបម្រួលអាកប្បកិរិយា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ប៉ះពាល់លើញាណធ្ងន់ធ្ងរ ការប្រុងប្រយ័ត្នមានរយៈពេលខ្លី បញ្ហាលើលំនឹង ករណីធ្ងន់ធ្ងរនាំឲ្យសន្លប់ ខ្លះអាចឲ្យស្លាប់ • បាត់បង់សារជាតិ Thiamine (វីតាមីន B1) ជាសារជាតិចម្បងសម្រាប់ទ្រទ្រង់គ្រប់ពពួកជាលិការាប់បញ្ចូលទាំងជាលិកាខួរក្បាល • ការថយចុះនូវសម្រូបសារជាតិបំប៉ន វីតាមីន​​​​ និងសារជាតិរ៉ែមួយចំនួនទៀត។ រហូតដល់ទៅ ៨០% នៃអ្នកពិសាសុរាក្នុងរយៈពេលខ្លីមួយនៃជីវិតរបស់គាត់ និងក្នុងស្ថានភាពធ្ងន់ធ្ងរ គាត់នឹងអាចកើតមានជំងឺមួយឈ្មោះថា  Wernicke’s encephalopathy តែបើក្នុងរយៈពេលវែង និងក្នុងស្ថានភាពទ្រុឌទ្រោមខ្លាំង អ្នកជំងឺនឹងអាចកើតជាជំងឺមួយឈ្មោះផ្សេងទៀតគឺ Korsakoff’s psychosis។ គួរបញ្ជាក់ផងដែរថា ប្រមាណជា ៨០ ទៅ ៩០% នៃអ្នកមានជំងឺ Wernicke’s encephalopathy នឹងអាចវិវឌ្ឍទៅជាមានជំងឺ Korsakoff’s psychosis។ គួរបន្ថែមថា ស្រ្តី ស្រ្តីមានផ្ទៃពោះ កុមារ និងទារក អាចរងគ្រោះថ្នាក់ដែលបណ្តាលមកពីសុរាច្រើនជាង និងធ្ងន់ធ្ងរជាងបុរស។ ហេតុនេះហើយទើប អ្នកវេជ្ជសាស្រ្តក្នុងលោកជាច្រើននាពេលថ្មីៗនេះបានអះអាងថា ការពិសាសុរាក្នុងពេលមានគភ៌ត្រូវតែចៀសវាងជាដាច់ខាត ព្រោះវានឹងអាចបង្កឲ្យគ្រោះថ្នាក់ដល់ទារក ថ្វីបើពិសាក្នុងកម្រិតតិចតួចក៏ដោយ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

តើអ្នកចូលចិត្តការជួបជុំដែលពោរពេញដោយសុរាមែនទេ?ហើយតើអ្នកធ្លាប់បានគិតពីផលមិនល្អដែលអាចប្រហែលនឹងកើតមានឡើង នៅពេលអ្នកត្រូវបើកបរត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការជួបជុំនេះដែរឬទេ? គ្រឿងស្រវឹង និងការបើកបរ ការទទួលទានគ្រឿងស្រវឹងអាចផ្តល់ផលប៉ះពាល់ដល់ការបើកបររបស់អ្នកគួរឲ្យបារម្ភដែលរួមមាន៖ • កាត់បន្ថយលទ្ធភាពធ្វើសកម្មភាពលើសពីមួយក្នុងខណៈពេលមួយ • ធ្វើឲ្យអ្នកពិបាកក្នុងការប្រមូលអារម្មណ៍ទៅលើការបើកបរ • ពន្យឺតប្រតិកម្មឆ្លើយតប ទៅនឹងហេតុការណ៍ដែលមិនបានរំពឹងទុកកើតឡើង • ធ្វើឲ្យអ្នកមានអារម្មណ៍ជឿជាក់លើខ្លួនឯងជ្រុល  ដែលនឹងនាំឲ្យហ៊ានប្រថុយនឹងគ្រោះថ្នាក់ • រំខានចក្ខុវិញ្ញាណរបស់អ្នក  ជាពិសេសនៅពេលយប់ និងសោតវិញ្ញាណ • ធ្វើឲ្យអ្នកធូរស្បើយក្នុងអារម្មណ៍ និងងាយលង់លក់ពេលយានយន្តកំពុងទៅមុខ។ អ្នកដឹងទេ ៖ • អ្នកបើកបរដែលមានកំហាប់ជាតិអាល់កុល ០.០៥ក្នុងឈាមប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរ២ដង ធៀបទៅនឹងអ្នកបើកបរដែលគ្មាជាតិអាល់កុលក្នុងឈាម។ • អ្នកបើកបរដែលមានកំហាប់ជាតិអាល់កុល០.១០ក្នុងឈាមប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរលើសពី ៧ដង បើធៀបទៅនឹងអ្នកបើកបរដែលមានជាតិអាល់កុលសូន្យក្នុងឈាម។ • អ្នកបើកបរដែលមានកំហាប់ជាតិអាល់កុល០.១៥ក្នុងឈាម ប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរ២៥ដង បើធៀបទៅនឹងអ្នកបើកបរដែលគ្មានជាតិអាល់កុលក្នុងឈាម។ អ្វីជាកំហាប់ជាតិអាល់កុលក្នុងឈាម? កំហាប់ជាតិអាល់កុលក្នុងឈាម គឺជាបរិមាណនៃជាតិអាល់កុលក្នុងចរន្តឈាម ឧទាហរណ៍ កំហាប់ជាតិអាល់កុលក្នុងឈាម ០.០៥ មានន័យថា អ្នកនោះមានជាតិអាល់កុល ០.០៥ ក្រាម ក្នុង១០០ មីលីលីត្រ ឈាម។ ជាក់ស្តែង កំហាប់ជាតិអាល់កុលក្នុងឈាមនឹងកើនឡើងភ្លាម បន្ទាប់ពីអ្នកទទួលទានគ្រឿងស្រវឹង ហើយឡើងដល់ចំណុចខ្ពស់បំផុតនៅពេលអ្នកឈប់ទទួលទាន ពី៣០-៦០នាទី  ក្នុងករណីខ្លះ វាត្រូវប្រើពេលរហូតដល់២ម៉ោងដើម្បីឡើងដល់ចំណុចកំពូល ជាពិសេសពេលមានអាហារក្នុងក្រពះ។ ទោះបីជាអ្នកឈប់ទទួលទានគ្រឿងស្រវឹង ១-២ម៉ោងក៏ដោយ កំហាប់ជាតិអាល់កុលក្នុងឈាមអ្នកនៅតែកើនឡើងដែរ។ គួរបញ្ជាក់ថា ថ្លើមរំលាយគ្រឿងស្រវឹងក្នុងកម្រិតប្រហែល៧.៥ក្រាមអាល់កុល ក្នុង១ម៉ោង។ ទោះជាយ៉ាងណា កំហាប់ជាតិអាល់កុលក្នុងឈាមថយចុះតាមពេលវេលា លើកលែងតែមានការទទួលទានគ្រឿងស្រវឹងបន្ថែម ហើយវាត្រូវបានគេវាស់តាមរយៈខ្យល់ដង្ហើមដោយឧបករណ៍ម៉្យាង ឬដោយការវិភាគឈាម។ វិធីគណនារកកំហាប់ជាតិអាល់កុលក្នុងឈាម លោកអ្នកត្រូវអនុវត្តតាមជំហានដូចខាងក្រោម៖ ១-រកបរិមាណគ្រឿងស្រវឹងដែលអ្នកបានទទួលទានជាក្រាម ២-គុណចំនួនម៉ោងដែលអ្នកបានទទួលទានគ្រឿងស្រវឹងនឹង៧.៥ ក្រាម (អត្រាជាមធ្យមនៃការបញ្ចេញជាតិអាល់កុលពីរាងកាយ) ៣-ធ្វើវិធីដកលទ្ធផលនៃជំហាន២ ទៅនឹងលទ្ធផលនៃជំហាន១ ៤-គុណទម្ងន់អ្នកជាគីឡូក្រាមនឹង៦.៨ បើអ្នកជាបុរស និងជាមួយ៥.៥ បើអ្នកជាស្ត្រី ៥-ចែកលទ្ធផលនៃជំហាន៣នឹងលទ្ធផលនៃជំហាន៤អ្នកនឹងបានកំហាប់ជាតិអាល់កុលក្នុងឈាមរបស់អ្នក។ ឧទាហរណ៍៖ ១-បើបុរសម្នាក់ទម្ងន់ ៨០គីឡូក្រាម ទទួលទានអស់ ១០០ក្រាមនៃគ្រឿងស្រវឹង ចន្លោះពីម៉ោង ៨យប់ ទៅពាក់កណ្តាលអធ្រាត្រ។ គាត់នៅមានជាតិអាល់កុលក្នុងឈាមនៅម៉ោង៨ព្រឹកនៃថ្ងៃបន្ទាប់  នេះដោយសារគាត់ត្រូវការពេលវេលាប្រហែល៨ម៉ោងកន្លះ ដើម្បីឲ្យជាតិអាល់កុលក្នុងឈាមគាត់ត្រឡប់ទៅសូន្យវិញក្រោយពេលគាត់ឈប់ផឹក។ ២-បើស្ត្រីម្នាក់ទម្ងន់៥៥គីឡូក្រាម ទទួលទានអស់៦០ក្រាមនៃគ្រឿងស្រវឹងចន្លោះម៉ោង៨យប់ទៅពាក់កណ្តាលអធ្រាត្រ​ នោះគាត់មានកំហាប់ជាតិអាល់កុលក្នុងឈាមប្រហែល ០.១០ភាគរយនៅពាក់កណ្តាលអធ្រាត្រ។ យ៉ាងហោចណាស់ក៏៦ម៉ោងកន្លះទៀតដែរ ទើបកំហាប់ជាតិអាល់កុលក្នុងឈាមរបស់គាត់ត្រលប់ទៅសូន្យវិញ ក្រោយពីគាត់ឈប់ផឹក។  កត្តាដែលជះឥទ្ធិពលដល់កំហាប់ជាតិអាល់កុលក្នុងឈាម ទទួលទានគ្រឿងស្រវឹងកាន់តែច្រើន កំហាប់ជាតិអាល់កុលក្នុងឈាមកាន់តែខ្ពស់ ប៉ុន្តែបើមនុស្សពីរនាក់ផ្សេងគ្នា ទទួលទានគ្រឿងស្រវឹងបរិមាណដូចគ្នា អាចមានកំហាប់ជាតិអាល់កុលក្នុងឈាមខុសគ្នា អាស្រ័យដោយកត្តាច្រើនយ៉ាងរួមមាន៖ • មាឌ (ទំហំខ្លួន)៖ អ្នកដែលមានមាឌតូច នឹងមានកំហាប់ជាតិអាល់កុលក្នុងឈាមខ្ពស់ជាងអ្នកដែលមានមាឌធំ បើសិនទទួលទានគ្រឿងស្រវឹងបរិមាណដូចគ្នា។ • ក្រពះទទេ៖ ចំពោះអ្នកដែលមិនទាន់ទទួលទានអាហារ កំហាប់ជាតិអាល់កុលក្នុងឈាមនឹងឡើងខ្ពស់លឿនជាងអ្នកដែលទទួលទានអាហាររួច។ អាហារនៅក្នុងក្រពះ ពន្យឺតល្បឿននៃជាតិអាល់កុលឆ្លងចូលទៅក្នុងចរន្តឈាម។ •​ ជាតិខ្លាញ់ក្នុងរាងកាយ៖ អ្នកមានជាតិខ្លាញ់ច្រើនក្នុងរាងកាយ (ធាត់) មានកំហាប់ជាតិអាល់កុលក្នុងឈាមខ្ពស់ ព្រោះជាតិអាល់កុលមិនជ្រាបចូលទៅក្នុងជាលិកាខ្លាញ់ទេ។ •​ ភេទ៖ បើទទួលទានគ្រឿងស្រវឹងបរិមាណដូចគ្នាស្ត្រីតែងមានកំហាប់ជាតិអាល់កុលក្នុងឈាមខ្ពស់ជាងបុរស។ ដោយសារកត្តាទាំងអស់ខាងលើនេះហើយទើបការរកបរិមាណនៃគ្រឿងស្រវឹងដែលបានទទួលទានមិនអាចកំណត់កំហាប់ជាតិអាល់កុលក្នុងឈាមបានត្រឹមត្រូវទេ។ វិធីទទួលទានគ្រឿងស្រវឹងដើម្បីរក្សាកំហាប់ជាតិអាល់កុលក្នុងឈាមក្រោម០.០៥ • ចំពោះបុរស  (ទម្ងន់មធ្យម)៖ មិនត្រូវទទួលទានលើសពី២០ក្រាមនៃគ្រឿងស្រវឹងក្នុងម៉ោងដំបូង និងមិនលើសពី១០ក្រាមនៃគ្រឿងស្រវឹងនៅម៉ោងបន្តបន្ទាប់។ • ចំពោះស្ត្រី  (ទម្ងន់មធ្យម)៖ មិនត្រូវទទួលទានលើសពី១០ក្រាមនៃគ្រឿងស្រវឹងក្នុងម៉ោងដំបូង និងមិនលើសពី១០ក្រាមនៃគ្រឿងស្រវឹង នៅម៉ោងបន្តបន្ទាប់។ គួរបញ្ជាក់ថា ទោះបីជាកំហាប់ជាតិអាល់កុលក្នុងឈាមត្រឡប់មកសូន្យវិញក្រោយពេលឈប់ផឹកក៏ដោយ សមត្ថភាពក្នុងការវិនិច្ឆ័យ  និងការសម្តែងនៅតែស្ថិតក្នុងភាពទន់ខ្សោយដោយសារការស្រវឹងនៅឡើយ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង​ នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ទោះបីគ្រឿងស្រវឹងមានកម្រិតត្រឹមត្រូវក្នុងការទទួលទានយ៉ាងណាក៏ដោយ គ្រោះថ្នាក់នៅតែអាចមានតាមរូបភាពផ្សេងៗ ពិសេសកើតមានចំពោះស្ត្រី… ជាទូទៅ ស្ត្រីនឹងមានកំហាប់ជាតិអាល់កុលក្នុងឈាមខ្ពស់ជាងបុរស ដោយហេតុថា រាងកាយស្ត្រីផ្ទុកជាតិខ្លាញ់ច្រើនជាង និងជាតិទឹកតិចជាងរាងកាយបុរស ហើយស្ត្រីតែងមានទម្ងន់ខ្លួន (មាឌ)តូចជាងបុរស។   ស្ត្រីអាចប្រឈមនឹងផលរំខានច្រើនរួមមាន៖ • ងាយខូចខាតថ្លើម និងទទួលរងផលប៉ះពាល់សុខភាពដទៃទៀតជាងបុរស • ការកើតមហារីកសុដន់ និងរោគស្ត្រី • ការស្រាវជ្រាវខ្លះបានបង្ហាញថា ប្រតិកម្មរបស់ស្ត្រីទៅនឹងគ្រឿងស្រវឹង ប្រែប្រួលទៅតាមវដ្តរដូវរបស់ស្ត្រី ដោយសារកម្រិតអ័រម៉ូនខុសគ្នា • ស្ត្រីដែលប្រើប្រាស់ថ្នាំពន្យារកំណើតអាចត្រូវការពេលវេលា ដើម្បីបញ្ចេញជាតិអាល់កុលពីរាងកាយ វែងជាងស្ត្រីដែលមិនប្រើប្រាស់ថ្នាំពន្យារកំណើត។ ករណីស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន • ជាតិអាល់កុលដែលស្ត្រីមានផ្ទៃពោះទទួលទានឆ្លងកាត់សុកទៅដល់ទារក ដូចនេះការទទួលទានគ្រឿងស្រវឹងពេលមានផ្ទៃពោះ អាចបណ្តាលឲ្យមានបញ្ហាដូចជា ធ្លាក់ឈាម រលូតកូន ឬកូនកើតមិនគ្រប់ខែ • មានភស្តុតាងបង្ហាញថា បើស្ត្រីមានផ្ទៃពោះទទួលទានគ្រឿងស្រវឹង ២ ឬ៣ ស្តង់ដា ក្នុង១ថ្ងៃ  អាចប៉ះពាល់ដល់ទារក និងធ្វើឲ្យទារកលូតលាស់យឺត  ពិការផ្នែករាងកាយ និងបញ្ញា • ទារកដែលកើតពីម្តាយដែលញៀនគ្រឿងស្រវឹង អាចមានអាការៈញៀនក្រោយពេលកើត និងមានចង្កោមរោគសញ្ញាស្លាប់ដោយគ្រឿងស្រវឹង        • ទារកដែលមានចង្កោមរោគសញ្ញានេះ អាចមានមុខមាត់មិនប្រក្រតី • អង្គការសុខភាពពិភពលោកបានផ្តល់ដំបូន្មានថា គ្មានការទទួលទានគ្រឿងស្រវឹងដែលមានសុវត្ថិភាពក្នុងអំឡុងពេលមានផ្ទៃពោះទេ។     ដើម្បីមានសុវត្ថិភាព ស្ត្រីមានផ្ទៃពោះមិនត្រូវទទួលទានគ្រឿងស្រវឹងទាល់តែសោះ និងត្រូវពិគ្រោះជាមួយមន្ត្រីសុខាភិបាលជាមុន បើអ្នកចង់ប្រើប្រាស់នូវសារធាតុណាមួយនៅពេលអ្នកមានផ្ទៃពោះ ឬអំឡុងពេលបំបៅដោះកូន ដូចជាគ្រឿងស្រវឹង និងថ្នាំពេទ្យមួយចំនួន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

វាជាការល្អប្រសិនបើអ្នកមានបងប្អូន ក្រុមគ្រួសារ ឬមិត្តភក្តិដែលព្យាយាមផ្តាច់បារីតែពួកគាត់ពិបាកក្នុងការផ្តាច់ ហើយត្រូវការជំនួយពីអ្នក។ ពិតណាស់ដែលថាការផ្តាច់បារី វាពុំមែនជាការងាយស្រួលក្នុងការអនុវត្ត សំខាន់អ្នកបានយល់ដឹងច្បាស់អំពីវិធីសាស្ត្រត្រឹមត្រូវ ទទួលបានព័ត៌មានគ្រប់គ្រាន់ និងការគាំទ្រពីក្រុមគ្រួសារ។ ខាងក្រោមនេះ ជាយុទ្ធសាស្ត្រជួយឲ្យអ្នកដទៃឈប់ជក់បារី៖ •    ធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ​ ក្រុមគ្រួសារ និងមិត្តភក្តិ •    ចេះចែករំលែកបទពិសោធន៍ជាមួយអ្នកដទៃ •    មិនបង្ខំអ្នកដទៃឲ្យធ្វើតាមខ្លួន •    មានគំនិតសុទិដ្ឋិនិយមជានិច្ច •    ចូលរួមលើកកម្ពស់បរិយាកាសគ្មានផ្សែង •    អនុវត្តយ៉ាងសកម្មក្នុងសកម្មភាព ដើម្បីអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់។ មិនតែប៉ុណ្ណោះសមាជិកគ្រួសារ និងមិត្តភក្តិគឺជាប្រភពដ៏សំខាន់ក្នុងការលើកទឹកចិត្ត ផ្តល់នូវកម្លាំងចិត្តក្នុងការផ្តាច់បារី។ អ្នកអាចប្រើប្រាស់វិធីសាស្ត្របន្ថែមទៀតដើម្បីជួយពួកគាត់ រួមមាន៖ •    ចូលរួមសរសើរលើកទឹកចិត្តឲ្យគាត់ឈប់ជក់បារី •    មានចិត្តអំណត់ពេលគាត់មានអាការៈញៀន •    ផ្តល់រង្វាន់ដល់គាត់ដើម្បីឲ្យឈប់ជក់បារី •    ចូលរួមជាមួយគាត់ក្នុងសកម្មភាពដែលមិនមែនជាការជក់បារី ដូចជាការដើរកម្សាន្ត និងការហាត់ប្រាណជាដើម។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

គ្រប់ការទទួលទានតែងផ្តល់ឲ្យអ្នកនូវផលវិជ្ជមាន និងផលអវិជ្ជមាន អាស្រ័យលើបរិមាណ និងគុណភាពខុសៗពីគ្នា។  តួយ៉ាងដូចជា ការទទួលទានគ្រឿងស្រវឹង ពិសេសក្នុងបរិមាណច្រើនដែលវាអាចផ្តល់ឲ្យអ្នកនូវផលប៉ះពាល់ភ្លាមៗ និងផលប៉ះពាល់យូរអង្វែងដែលអ្នកអាចកំពុងមើលរំលង… ផលប៉ះពាល់ភ្លាមៗ •  បន្ទាប់ពីញ៉ាំបានពីរបីកែវរួចមក អ្នកទទួលទានអាចមានអារម្មណ៍ធូរស្បើយកាត់បន្ថយការប្រមូលអារម្មណ៍ និងពន្យឺតប្រតិកម្មឆ្លើយតប •  ក្រោយមក អ្នកផឹកអាចមានការទប់ទល់ថយចុះ មានជំនឿចិត្ត មានអាកប្បកិរិយាឆ្គាំឆ្គង និយាយឡុលៗ និងមានការរំជួលចិត្ត (ដូចជា កើតទុក្ខ សប្បាយ ឬក្រេវក្រោធ) •  បើបន្តទទួលទានទៀត នឹងនាំទៅរកការចង្អោរក្អួត និងរហូតដល់គេងមិនលក់ •  ករណីទទួលទានច្រើនជាងនេះទៀត អាចបណ្តាលឲ្យសន្លប់ ឬស្លាប់ក៏មាន •  ប្រសិនអ្នកនោះនៅតែផឹកបន្ត គេនឹងមានការច្របូកច្របល់ ស្រវាំងភ្នែក  និងសមត្ថភាពបញ្ជាសាច់ដុំចុះខ្សោយ។ ផលប៉ះពាល់យូរអង្វែង ការទទួលទានគ្រឿងស្រវឹងច្រើន និងរយៈពេលយូរ អាចបំផ្លាញសរីរាង្គជាច្រើនដូចជាការខូចខាតដល់ប្រព័ន្ធសរសៃប្រសាទខួរក្បាល បេះដូង និងថ្លើម។ លើសពីនេះ ប្រសិនបើអ្នកផឹកមិនមានអាហារគ្រប់គ្រាន់ក្នុងក្រពះទេនោះ ការទទួលទានគ្រឿងស្រវឹង អាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពកាន់តែខ្លាំង រួមមាន៖ •  មហារីកមាត់ បបូរមាត់ បំពង់ក បំពង់អាហារ ថ្លើម  •  ខូចខាតប្រព័ន្ធប្រសាទខួរក្បាល ដូចជា បាត់បង់ការចងចាំ វង្វេងវង្វាន់  •  សម្ពាធឈាមកើនឡើង ជីពចរមិនទៀងទាត់បេះដូងរីក   •  ចុះខ្សោយ ជាលិកាសាច់ដុំ  •  បែកញើសត្រជាក់ ស្នាមក្រហម និងជាំនៅលើស្បែក  •  រលាកក្រពះ ឈាមក្នុងក្រពះ និងដំបៅក្រពះ •  ការរីកធំនៃថ្លើម ជំងឺរលាកថ្លើម និងក្រិនថ្លើម  •   រលាកលំពែង  •   ស្កៀប និងបាត់បង់ញាណនៅប្រអប់ដៃ និងប្រអប់ជើង  •   សម្រាប់បុរស ធ្វើឲ្យអសមត្ថភាពផ្លូវភេទការរួញតូចនៃពងស្វាស កាត់បន្ថយ និងខូចខាតដល់មេជីវិត  •   សម្រាប់ស្ត្រី ប្រឈមមុខនឹងរោគស្ត្រី។ ការស៊ាំ និងការញៀនគ្រឿងស្រវឹង  មនុស្សដែលទទួលទានគ្រឿងស្រវឹងច្រើន តែងតែមានភាពស៊ាំនឹងគ្រឿងស្រវឹង ដែលជាលទ្ធផល អ្នកខ្លះអាចទទួលទានគ្រឿងស្រវឹងក្នុងបរិមាណច្រើនដោយមិនស្រវឹង ប៉ុន្តែការប៉ះពាល់សុខភាពនៅតែមាន។ អ្នកទទួលទានគ្រឿងស្រវឹងច្រើនជាទៀងទាត់អាចញៀនផ្លូវកាយ ឬផ្លូវចិត្ត ឬទាំងពីរ។ ជាក់ស្តែងអ្នកដែលញៀនគ្រឿងស្រវឹងផ្លូវចិត្ត  យល់ថាការទទួលទានគ្រឿងស្រវឹង  មានសារសំខាន់ជាងអ្វីទាំងអស់នៅក្នុងជីវិតរបស់ពួកគេ។ ចំណែកអ្នកដែលញៀនគ្រឿងស្រវឹងផ្លូវកាយ យល់ថារាងកាយរបស់គេដំណើរការបានលុះត្រាតែមានជាតិគ្រឿងស្រវឹង។ អាការៈញៀនគ្រឿងស្រវឹង     បើសិនមនុស្សម្នាក់ មានការញៀនគ្រឿងស្រវឹងផ្លូវកាយ ហើយស្រាប់តែឈប់ផឹកគ្រឿងស្រវឹងភ្លាមៗ អ្នកនោះ នឹងលេចចេញនូវអាការៈញៀនដែលរួមមាន បាត់បង់ការឃ្លាន ចង្អោរ ថប់បារម្ភគេងមិនលក់ ឆាប់ច្រឡោតខឹង វង្វេងវង្វាន់ ញ័រនិងបែកញើសត្រជាក់។ ក្នុងករណីធ្ងន់ធ្ងរ អាការៈញៀនគ្រឿងស្រវឹង អាចបណ្តាលឲ្យកន្ត្រាក់ ប្រកាច់ រមួលសាច់ដុំ ក្អួត ភ័ន្តវិញ្ញាណ វិបល្លាស និងអាចរហូតដល់ស្លាប់។   បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

តើអ្នកទើបតែផ្តាច់បារីមែនទេ? ហើយក៏កំពុងតែមានអារម្មណ៍ថា ចង់ជក់ម្តងៗដែរ មែនទេ? ការពិតទៅ វាជារឿងធម្មតា ដែលអ្នកទើបតែផ្តាច់បារី ចេះតែមានអារម្មណ៍ចង់ជក់ម្តងៗ ព្រោះអ្នកមិនអាចចៀសផុតពីការលាប់ទ្បើងវិញ ដោយសារការញៀនជាតិនីកូទីនក្នុងបារីបានឡើយ។ ករណីនេះ អ្នកចាំបាច់ត្រូវរៀបចំផែនការ និងប្រុងស្មារតី ក្នុងការយកឈ្នះការជក់បារីទ្បើងវិញ  និងជួយឲ្យអាចផ្តាច់បានអស់មួយជីវិតតាមការអនុវត្ត៣ចំណុចខាងក្រោម៖ ពង្រឹងកម្លាំងចិត្ត សកម្មភាពមួយចំនួន ដែលជួយធ្វើឲ្យចិត្តរបស់អ្នកមានភាពរឹងមាំ រួមមាន៖ • ដំណើរការមួយជំហានម្ដងៗ • ផ្តាច់ការញៀនជាតិនីកូទីន • អនុវត្តការគិតដូចអ្នកមិនជក់បារី • មានអារម្មណ៍ល្អអំពីការរស់នៅថ្មី • តាំងចិត្តដោះស្រាយរាល់ឧបសគ្គ។   សកម្មភាពត្រូវធ្វើ ពេលលាប់ទ្បើងវិញ ប្រសិនបើអ្នកដឹងខ្លួនឯងថា អ្នកកំពុងលាប់ឡើងវិញនោះ អ្នកចាំបាច់ត្រូវ៖ • រក្សាការជំរុញ និងលើកទឹកចិត្តដល់ខ្លួនឯង • មានអាកប្បកិរិយាវិជ្ជមានជានិច្ច • រំឭកអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំជក់ • រៀបចំផែនការសកម្មភាពទ្បើងវិញដដែលៗ៖ ចៀសវាង - ផ្លាស់ប្តូរ  - ពន្យារពេល។   ពេលក្លាយខ្លួនជាអ្នកផ្តាច់បារីបាន១០០% ទោះអ្នកបានផ្តាច់រួចហើយក៏ដោយ​ អ្នកចាំបាច់ត្រូវមានទម្លាប់៖ • ថែរក្សាការប្តេជ្ញាចិត្ត និងលើកទឹកចិត្ត • ប្រើប្រាស់ជំនាញដែលបានរៀន ដើម្បីស្ថិតនៅជាអ្នកមិនជក់បារី • ស្វែងរកឲ្យឃើញនូវលទ្ធភាពវិជ្ជមានដ៏ពេញលេញរបស់អ្នក ដើម្បីឲ្យអនាគតស្ថិតក្នុងដៃរបស់អ្នក • ត្រូវគិតថា អ្នកបានក្លាយខ្លួនជាអ្នកមិនជក់បារី គឺអ្នកបានសម្រេចនូវកិច្ចការ និងការផ្លាស់ប្តូរដ៏មហាអស្ចារ្យ នៅក្នុងជីវិតរបស់អ្នក។   បកស្រាយដោយ៖  វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Top