-
Feb 20, 2018
|
-
6 ឆ្នាំមុន
|
-
15.7K មើល
បារី គឺជាវិធីសាស្រ្តទូទៅបំផុតក្នុងការប្រើប្រាស់ថ្នាំជក់ ជាពិសេសវ័យជំទង់។ ការជ្រើសរើសជក់បារីអាចបណ្តាលមកពីកត្តាដូចជា ការអូសទាញពីមិត្តភក្តិ ការចង់ដឹងចង់សាកល្បង ការឃោសនាពាណិជ្ជកម្មបារី និង ការជក់លេងកម្សាន្ត។ ឥទ្ធិពលនៃការជក់បារី បង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរសឹងតែគ្រប់កោសិកាទាំងអស់នៃសារពាង្គកាយ ព្រោះនៅក្នុងផ្សែងបារីមានសារធាតុគីមី ជាង៤០០០ប្រភេទ ដែលសារធាតុទាំងនោះគឺជាជាតិពុល និងជាតិដែលធ្វើឲ្យរលាកដល់កោសិកា។
ផលប៉ះពាល់នៃការជក់បារី
១.ប៉ះពាល់សុខភាព
ថ្នាំជក់បង្កឱ្យមានជំងឺ ទាំងអ្នកជក់ និងអ្នករងការស្រូបផ្សែងផលិតផលថ្នាំជក់ពីគេ ដែលមានដូចជា ជំងឺមហារីកសួត មហារីកបំពង់រំលាយអាហារផ្នែកខាងលើ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺស្ទះសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាលជាដើម។ មិនតែប៉ុណ្ណោះ បារីអាចធ្វើឲ្យជ្រុះសក់ ភ្នែកទ្បើងបាយ ពុកធ្មេញ ហើមសួតពុកឆ្អឹង ជំងឺបេះដូង និង ខូចទឹកកាម។
២.ប៉ះពាល់បរិស្ថាន
ឧស្សាហកម្មថ្នាំជក់បានប៉ះពាល់បរិស្ថានក្រោមទិដ្ឋភាពជាច្រើន។ កសិដ្ឋានថ្នាំជក់ ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមី ដែលបង្កបញ្ហាដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ សំណល់ដើមថ្នាំជក់ដែលផ្ទុកសារធាតុគីមីពុលចំនួន ៧,០០០ប្រភេទ និងផ្សែងផលិតផលថ្នាំជក់បង្កជាជំងឺមហារីក និងបំពុលបរិស្ថានផងដែរ។
ដើម្បីសម្រេចបាននូវការបញ្ឈប់ការជក់បារីដោយជោគជ័យ ចាំបាច់ត្រូវអនុវត្តនូវវិធានការ៧ជំហានដូចខាងក្រោម៖
១-ត្រៀមខ្លួនឈប់ជក់បារី
២-ដល់ពេលឈប់ជក់បារី
៣-ឈ្នះលើការញៀននីកូទីន
៤-ជ្រើសរើសយកទម្លាប់ថ្មី
៥-រស់នៅដោយគ្មានផ្សែងបារី
៦-ឈប់ជក់បារីជារៀងរហូត
៧-ទទួលជ័យជំនះក្នុងជីវិត។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក