- Mar 08, 2026 |
- 12 នាទីមុន |
- 32 មើល
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ #GivetoGain៖ ហេតុអ្វីបានជាការថែទាំសុខភាពខ្លួនឯង គឺជាកាតព្វកិច្ចដែលអ្នកមិនគួរមើលរំលង?
(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី មូលហេតុដែលការថែទាំសុខភាពខ្លួនឯង គឺជាកាតព្វកិច្ចដែលអ្នកមិនគួរមើលរំលង។ ខណៈដែលយើងប្រារព្ធទិវានារីអន្តរជាតិឆ្នាំ ២០២៦ ប្រធានបទ #GiveToGain លើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរវិជ្ជមានយូរអង្វែង មិនត្រឹមតែសម្រាប់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ខ្លួនយើងផ្ទាល់ផងដែរ។ នៅក្នុងគ្រួសារជាច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិក ស្ត្រីតែងតែរ៉ាប់រងតួនាទីជាច្រើនក្នុងពេលតែមួយ ជាអ្នកជំនាញនៅកន្លែងធ្វើការ ជាអ្នកសម្រេចចិត្តចំពោះកិច្ចការនានានៅផ្ទះ ហើយក៏ជាបង្គោលដ៏រឹងមាំផ្នែកស្មារតីសម្រាប់សមាជិកគ្រួសារទាំងមូលផងដែរ។ ការទទួលខុសត្រូវច្រើនទាំងនេះ តែងតែធ្វើឱ្យមានការទទួលទានអាហារមិនដិតដល់ ឬទាំងប្រញាប់ប្រញាល់ គេងមិនបានគ្រប់គ្រាន់ ភាពតានតឹងកើនឡើង ដែលនាំឱ្យសុខភាព និងសុខុមាលភាពធ្លាក់ចុះ ហើយជារឿយៗច្រើនតែត្រូវបានមើលរំលង។ ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាយោបល់ផ្នែករបបអាហាររបស់ Herbalife ដែលធ្វើការជាមួយប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានការពិតមួយដែលខ្ញុំសង្កេតឃើញម្តងហើយម្តងទៀត៖ នៅពេលដែលស្ត្រីចាប់ផ្តើមវិនិយោគលើសុខភាពផ្ទាល់ខ្លួន គ្រួសារ កន្លែងធ្វើការ និងមនុស្សជំនាន់ក្រោយរបស់ពួកគេក៏ទទួលបានផលប្រយោជន៍ផងដែរ។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ត្រីដែលត្រូវរ៉ាប់រងការទទួលខុសត្រូវច្រើន ប្រធានបទ #GiveToGain បានគូសបញ្ជាក់ពីការពិតដ៏សាមញ្ញមួយ៖ ការថែទាំសុខភាពខ្លួនឯង គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីរក្សាថាមពល និងភាពធន់ដែលចាំបាច់សម្រាប់ទ្រទ្រង់ទាំងការងារ និងគ្រួសារ។ ការផ្តល់ឱ្យរាងកាយ៖ តួនាទីនៃអាហារូបត្ថម្ភ និងជាតិទឹក ស្ត្រីនៅទូទាំងតំបន់ ក៏កំពុងប្រឈមមុខនឹងបញ្ហាអាហារូបត្ថម្ភដែលគួរឱ្យកត់សម្គាល់។ របាយការណ៍នានាបង្ហាញថា អត្រាលើសទម្ងន់ចំពោះមនុស្សពេញវ័យមានការកើនឡើងជាលំដាប់ ខណៈដែលបញ្ហាកុមារក្រិន និងជំងឺស្លេកស្លាំងនៅតែបន្តរីករាលដាលក្នុងចំណោមស្ត្រីក្នុងវ័យបន្តពូជ។ បន្ទុកទ្វេដងនេះប៉ះពាល់ដល់គ្រប់ទិដ្ឋភាពទាំងអស់ចាប់តាំងពីសុខភាពមាតា និងទារក រហូតដល់ថាមពលប្រចាំថ្ងៃ និងភាពរឹងមាំផ្នែកស្មារតី ដែលកាន់តែបញ្ជាក់ពីភាពចាំបាច់សម្រាប់ស្ត្រី ក្នុងការយកចិត្តទុកដាក់ពីសុខភាព និងសុខុមាលភាពរបស់ខ្លួនតាមរយៈការជ្រើសរើសដ៏ត្រឹមត្រូវ និងប្រកបដោយការយល់ដឹង។ អាហារូបត្ថម្ភគឺជាគ្រឹះនៃសុខភាព ដែលជួយទ្រទ្រង់ដល់កម្រិតថាមពល ស្ថិរភាពមេតាប៉ូលីស ប្រព័ន្ធភាពស៊ាំរឹងមាំ និងការឈានចូលវ័យជរាប្រកបដោយសុខភាពល្អពេញមួយជីវិតរបស់ស្ត្រី។ ការសិក្សានានាបានបង្ហាញថា កង្វះមីក្រូសារជាតិ ជាពិសេសជាតិដែក ហ្វូឡាត (folate) និងវីតាមីន B12 គឺជារឿងធម្មតាក្នុងចំណោមស្ត្រីក្នុងវ័យបន្តពូជនៅទូទាំងអាស៊ី បើទោះបីជាពួកគេទទួលបានបរិមាណកាឡូរីគ្រប់គ្រាន់ក៏ដោយ។ ការញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ (ប្រហែល ២ លីត្រក្នុងមួយថ្ងៃ) ជួយឱ្យរាងកាយប្រើប្រាស់សារធាតុចិញ្ចឹមបានល្អ និងរក្សាមុខងារប្រចាំថ្ងៃ។ ដើម្បីរក្សាសុខភាពឱ្យបានល្អ ស្ត្រីគួរទម្លាប់យកទឹកតាមខ្លួន ជ្រើសរើសភេសជ្ជៈដែលមានជាតិស្ករទាប និងកម្រិតការញ៉ាំជាតិកាហ្វេអ៊ីនឱ្យបានសមស្រប ដើម្បីកុំឱ្យប៉ះពាល់ដល់តុល្យភាពជាតិទឹកក្នុងរាងកាយ។ ការផ្លាស់ប្តូរអ័រម៉ូន កំណត់តម្រូវការអាហារូបត្ថម្ភ ពេញមួយជីវិតរបស់ស្ត្រី តម្រូវការអាហារូបត្ថម្ភវិវឌ្ឍទៅតាមការផ្លាស់ប្តូរអ័រម៉ូន។ ឧទាហរណ៍៖ ក្នុងអំឡុងពេលមានរដូវ៖ ការបាត់បង់ជាតិដែកជាទៀងទាត់បានបង្កើនតម្រូវការអាហារដែលសម្បូរជាតិដែក ដូចជា សាច់គ្មានខ្លាញ់ សណ្តែកលីងទីល (lentils) សណ្តែកគ្រប់ប្រភេទ បន្លែស្លឹកបៃតង និងគ្រាប់ធញ្ញជាតិដែលបន្ថែមសារធាតុចិញ្ចឹម។ ការទទួលទានអាហារទាំងនេះ រួមជាមួយផ្លែឈើ និងបន្លែដែលសម្បូរវីតាមីន C នឹងជួយបង្កើនប្រសិទ្ធភាពនៃការបឺតស្រូបជាតិដែកចូលទៅក្នុងរាងកាយ។ ដំណាក់កាលអស់រដូវ៖ នាំមកនូវការប្រែប្រួលអ័រម៉ូន និងការផ្លាស់ប្តូរប្រព័ន្ធមេតាប៉ូលីស ដែលបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ដើម្បីទប់ស្កាត់បញ្ហានេះ ស្ត្រីគួរផ្ដោតលើការញ៉ាំបន្លែ ផ្លែឈើ និងអាហារសម្បូរអូមេហ្គា-៣ (ដូចជាត្រី និងគ្រាប់ធញ្ញជាតិ) ដើម្បីរក្សាកម្រិតកូឡេស្តេរ៉ុលឱ្យមានតុល្យភាព បន្ថែមពីនេះការញ៉ាំអាហារដែលមានជាតិសរសៃខ្ពស់ (ដូចជា សណ្តែក ផ្លែប៉ោមជាដើម) នឹងជួយគ្រប់គ្រងជាតិខ្លាញ់ក្នុងឈាម និងជួយឱ្យឆាប់ឆ្អែត ដែលមានប្រយោជន៍ខ្លាំងក្នុងការរក្សារាង និងទម្ងន់។ ចាប់ពីវ័យ ៤០ ឆ្នាំឡើងទៅ៖ ការថយចុះអរម៉ូនអ៊ឹស្ត្រូសែន (estrogen) អាចពន្លឿនការបាត់បង់កម្លាំងសាច់ដុំតាមអាយុ (sarcopenia)។ ការធ្វើសកម្មភាពរាងកាយឱ្យបានគ្រប់គ្រាន់ រួមទាំងការហាត់ប្រាណដែលផ្តោតលើការពង្រឹងកម្លាំង (resistance training) និងការទទួលទានប្រូតេអ៊ីនគ្រប់គ្រាន់ គឺចាំបាច់ណាស់សម្រាប់រក្សាសាច់ដុំ និងកម្លាំង។ ការប្រើប្រាស់អាហារបំប៉នអាចជួយបំពេញចន្លោះខ្វះខាតនៃរបបអាហារ ប៉ុន្តែគួរតែត្រូវបានរៀបចំឡើងឱ្យស្របតាមតម្រូវការបុគ្គល និងណែនាំដោយអ្នកជំនាញ ឬគ្រូបង្វឹកដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ។ ទំនាក់ទំនងរវាងភាពតានតឹង ការគេង និងការគ្រប់គ្រងទម្ងន់ ការគេងលក់ស្កប់ស្កល់ ការហាត់ប្រាណ និងការគ្រប់គ្រងស្ត្រេស គឺជាកត្តាដែលមិនអាចខ្វះបានក្នុងការរក្សាទម្ងន់ និងសម្រស់ស្បែក។ ការអនុវត្តទម្លាប់ទាំងនេះឱ្យបានជាប់លាប់ នឹងជួយឱ្យអ័រម៉ូនមានតុល្យភាព ជម្រុញប្រព័ន្ធដុតរំលាយអាហារ និងជួយឱ្យរាងកាយមានសមត្ថភាពជួសជុលកោសិកាដែលខូចខាតឡើងវិញបានយ៉ាងល្អ។ ការហាត់ប្រាណកម្រិតមធ្យម ១៥០ នាទីក្នុងមួយសប្តាហ៍ រួមជាមួយលំហាត់ប្រាណដែលផ្តោតលើការពង្រឹងកម្លាំង ជួយពង្រឹងសរសៃឈាមបេះដូង សាច់ដុំ ឆ្អឹង និងគុណភាពនៃការគេង ដែលជាកត្តាចាំបាច់បំផុតសម្រាប់ស្ត្រីវ័យអស់រដូវ។ បន្ថែមពីនេះ ការគេងឱ្យទៀងពេល និងការកាត់បន្ថយការប្រើទូរស័ព្ទមុនចូលគេង គឺជាគ្រឹះដ៏សំខាន់ក្នុងការទ្រទ្រង់ប្រព័ន្ធដុតរំលាយអាហារ ជួយដល់ការគ្រប់គ្រងទម្ងន់ និងធានាបាននូវវ័យជរាដែលមានសុខភាពល្អ។ របបអាហារត្រឹមត្រូវ (ដូចជាអូមេហ្គា-៣ ញ៉ាំទឹកឱ្យគ្រប់គ្រាន់ និងទៀងពេល) ជួយកាត់បន្ថយស្ត្រេស ធ្វើឱ្យគេងលក់ស្រួល និងរក្សាតុល្យភាពអារម្មណ៍ឱ្យបានល្អ ទោះបីជាត្រូវប្រឈមនឹងសម្ពាធការងារប្រចាំថ្ងៃក៏ដោយ។ ការស្រាវជ្រាវក៏បានរកឃើញដែរថា ការគាំទ្រពីសង្គមជួយឱ្យស្ត្រីមានផ្លូវចិត្តល្អ និងដោះស្រាយបញ្ហាបានពូកែ។ កាលណាស្ត្រីមានសុខភាពល្អ វានឹងជម្រុញឱ្យគ្រួសារ សហគមន៍ និងសេដ្ឋកិច្ចទាំងមូល រីកចម្រើន និងរឹងមាំទៅតាមនោះដែរ។ សរុបសេចក្តីមកវិញ សុខុមាលភាពក្នុងរយៈពេលយូរអង្វែង កើតចេញពីការជ្រើសរើសថែទាំ និងចិញ្ចឹមបីបាច់រាងកាយឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ជាជាងការចាំទាល់តែមានរោគសញ្ញាឈឺទើបចាប់ផ្តើមការពារ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។



