
Exceed Prothetics & Orthotics ក្តីសង្ឃឹមថ្មីសម្រាប់ជនពិការនិងអ្នកជំងឺ!


Exceed P&O ជាក្រុមហ៊ុន ផ្តល់សេវាផលិត បំពាក់ ផ្គត់ផ្គង់អវយវៈសិប្បនិម្មិតរណប និងឧបករណ៍ជំនួយរាងកាយ ដែលត្រូវបានបង្កើតឡើងពីក្រុមហ៊ុន Exceed Worldwide នៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០១៥។ យ៉ាងណាមិញ ក្រុមហ៊ុន Exceed Worldwide មានបទពិសោធន៍យ៉ាងច្រើនពីបច្ចេកទេសខាងផ្នែក អវយវៈសិប្បនិម្មិតរណប និងជំនួយរាងកាយ ចាប់តាំងពីឆ្នាំ ១៩៩៣ មកម៉្លេះ។
សព្វថ្ងៃ ក្រុមហ៊ុន Exceed P&O ដែលមានវត្តមាននៅប្រទេសកម្ពុជាបានផ្តល់ជាសេវាកម្មផ្នែកអវយវៈសិប្បនិម្មិតរណប និងជំនួសរាងកាយរួមជាមួយនឹងការចរាចរនូវគ្រឿងផ្សំ និងវត្ថុធាតុដើមសម្រាប់បង្កើតនូវអវយវៈសិប្បនិម្មិត និងរណបដែលសម្មិទ្ធិផលនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់នូវក្តីសង្ឈឹមថ្មីទៅកាន់ជនពិការ និងអ្នកជំងឺខ្សោយអវយវៈទាំងអស់ នេះបើតាមប្រសាសន៍របស់លោក ទៀប ឧត្តម ជាប្រធានប្រចាំក្រុមហ៊ុន Exceed P&O។ គួររំលឹកផងដែរ លោកមានជំនាញបច្ចេកទេសខាងឧបករណ៍សិប្បនិម្មិត និងរណប ដោយបានបញ្ចប់ការសិក្សាពីប្រទេសអូស្រ្តាលី រួមជាមួយបទពិសោធន៍ជាច្រើនក្នុងការធ្វើការងារអស់រយៈពេលជាង២០ឆ្នាំមកហើយនៅតាមបណ្តាប្រទេសនានាដូចជាប្រទេសន័រវេជប៉ុននិង សិរីលង្កា។
អ្វីខ្លះជាសេវាកម្មរបស់ក្រុមហ៊ុន Exceed P&O?
•ឧបករណ៍ស្តាលទ្ធភាពពលកម្មជារួមមានពីរផ្នែក៖ មួយផ្នែកជាឧបករណ៍ សម្រាបជំនួសរាងកាយ (Prosthetic) ដែលបាត់បង់ក្នុងករណីណាមួយ ផ្តោតសំខាន់ទៅលើការជំនួសទៅលើអវយវៈដៃ និងជើង ចំណែកឧបករណ៍រណប (Orthotic) មានតួនាទី អបនូវអវយវៈដែល ខ្សោយ ដូចជា ក ដៃ ជើង និងផ្នែកមួយចំនួន ទៀតនៃខ្លួនប្រាណ សម្រាប់ឲ្យអ្នកជំងឺអាចធ្វើ ចលនាបានល្អឡើងវិញ។
•ក្រៅពីការផ្តល់ឧបករណ៍សិប្បនិម្មិតខាងលើក្រុមហ៊ុនក៏មានផងដែរនូវភ្នាក់ងារចែកចាយឧបករណ៍សិប្បនិម្មិតនិងរណបឬគ្រឿងស្តារលទ្ធភាពពលកម្ម និងគ្រឿងផ្សំនៃឧបករណ៍ទាំងអស់ ទៅកាន់មណ្ឌលស្តារពលកម្មដទៃ ឬ មន្ទីរពេទ្យដែលមានតម្រូវការចង់បានឧបករណ៍សិប្បនិម្មិត និងរណបនោះ។
•ម៉្យាងទៀតក្រុមហ៊ុនក៏មានផ្តល់សេវាកម្មប្រឹក្សានិងសេវាពិគ្រោះពីបញ្ហាឧបករណ៍សិប្ប-និម្មិតរណប ឬឧបករណ៏ជំនួយរាងកាយ ដោយមិនគិតកម្រៃនៅតាមមន្ទីរពេទ្យផងដែរ។
តើ Exceed P&O មានលក្ខណៈខុស ប្លែកបែបណាខ្លះ?
នៅក្នុងប្រទេសយើង មានរួចមកហើយនូវមណ្ឌលស្តារលទ្ធភាពពលកម្មរបស់មូលនិធិជនពិការ និងអង្គការផ្សេងៗ ចំនួន ១១មណ្ឌល ដែលបានផ្តល់សេវាកម្មដោយមិនគិតកម្រៃ ប៉ុន្តែសេវាកម្មដែលផ្តល់ជូនទាំងនោះគ្រាន់តែបំពេញតម្រូវការមូលដ្ឋានរបស់អ្នកពិការ ឬអ្នកជំងឺតែប៉ុណ្ណោះ។ ដោយឡែកក្រុមហ៊ុន Exceed P&O បានផ្តល់ជូនបន្ថែមនូវសេវាកម្ម ជាអន្តរជាតិ ទីកន្លែងប្រកបដោយអនាម័យ បុគ្គលិកបានបណ្តុះបណ្តាល និងមានបទពិសោធន៍យ៉ាងច្រើនជាពិសេសក្រុមហ៊ុនបានផ្តល់ជូននូវ ឧបករណ៍ច្រើនប្រភេទទំនើបៗពីក្រុមហ៊ុននាំមុខល្បីៗទៅតាមតម្រូវការរបស់អតិថិជន។ ដោយសារភាពខុសប្លែក និងគុណភាពនៃក្រុហ៊ុន ដូច្នេះហើយយើងអាចជួយកាត់បន្ថយការចំណាយថវិកា ឬពេលវេលាស្វែងរកសេវាកម្មនៅក្រៅបទេសមួយចំនួនរបស់អតិថិជន។
ហេតុអ្វីបានជា Exceed P&O ជាជម្រើសដ៏ល្អ?
Exceed P&O ជាក្រុមហ៊ុនធានាបាននូវសេវាកម្មល្អ តម្លៃសមរម្យ ផ្តល់ជូនអតិថិជនទាំងអស់ពីសំណាក់បុគ្គលិកដែលបានបញ្ចប់ការសិក្សា
ពីប្រទេសអូស្ត្រាលី និងមានបទពិសោធន៍ការងារច្រើនក្នុងផ្នែកសេវាកម្មនេះពីប្រទេស ន័រវេ និងជប៉ុនជាដើម។ វត្តមាន Exceed P&O ក្នុង-
ទីផ្សារកម្ពុជាបានជួយកាត់បន្ថយលំហូរចេញរបស់អតិជនមួយចំនួនដែលស្វែងរកសេវាកម្មឧបករណ៍ស្តារលទ្ធភាពពលកម្មនេះនៅបរទេសដោយហេតុ
ថាការធ្វើដំណើរចេញទៅក្រៅប្រទេសទាមទារឲ្យមានការចំណាយច្រើនទាំងថវិកា និងពេលវេលា។ ម៉្យាងទៀតជនពិការ និងអ្នកជំងឺទាំងអស់
គួរតែទទួលបាន នូវសេវាកម្មឧបករណ៍ស្តារលទ្ធភាពពលកម្មទាំងនោះនៅក្នុងស្រុក ដោយហេតុថា អ្នកពិការត្រូវបានពន្យល់ដោយអ្នកជំនាញ
នូវបញ្ហាជាច្រើន ដែលទាក់ទង និងពិការភាពបន្សល់នូវបញ្ហាជាច្រើនក្នុងនោះបញ្ហាផ្លូវចិត្តក៏ត្រូវបានរួមបញ្ចូលផងដែរ តួយ៉ាងដូចជា ភាពស្រេ្តស
ការបាត់បង់ការងារ កង្វះការឲ្យតម្លៃលើខ្លួនឯងក្នុងសង្គម ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរការពិការនូវអវយវៈផ្នែកណាមួយនៃរាងកាយអាចរាលដាល
ដល់អវយវៈល្អដទៃ ក្នុងករណីពន្យារពេលក្នុងការស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស។
ការរួមចំណែកក្នុងវិស័យសង្គមកិច្ច និងសុខាភិបាលក្រុមហ៊ុនបានចូលរួមជាចំណែកយ៉ាងច្រើនក្នុងវិស័យទាំងពីរនេះដូចជា៖
•ចូលរួមក្នុងការរក្សានិរន្តរភាពផ្តល់សេវានៅក្នុងប្រទេស ពីព្រោះកន្លងមក គ្រប់សេវាកម្មនៅតាមបណ្តានៃអង្គការស្តារលទ្ធភាពនានាក្នុងប្រទេសអាចដំណើរការបាន ពឹងផ្អែកតែជំនួយពីម្ចាស់ជំនួយ ដែលសព្វថ្ងៃម្ចាស់ជំនួយ កំពុងតែមានបញ្ហាខ្វះថវិកាក្នុងការបន្តការផ្តល់សេវានោះឲ្យមានស្ថេរភាព
•ចូលរួមក្នុងការផ្តល់ឱកាសការងារឲ្យបុគ្គលិក
•បានផ្តល់នូវជម្រើសជាច្រើនដល់អតិថិជនឬអ្នកជំងឺ ក្នុងការទទួលបានឧបករណ៍សិប្បនិម្មិតដែលមានគុណភាពល្អ និងជាអ្វីដែលពួកគាត់
ចង់បាន
•ដោយសារក្រុមហ៊ុនក៏ជាចំណែកមួយនៃអង្គការ ដូច្នេះនាថ្ងៃអនាគត ប្រាក់ចំណូលដែលទទួលបាន នឹងត្រូវបានបរិច្ចាគទៅកាន់ អង្គការវិញ ដែលនេះជាទង្វើមួយឆ្លុះបញ្ចាំងពីទំនួលខុសត្រូវនៅក្នុងសង្គម។
ជារួមក្រុមហ៊ុន Exceed P&O កំពុងមានបេសកម្មមួយក្នុងការកែប្រែស្ថានភាពជីវិតរបស់ជនពិការ និងអ្នកជំងឺ ឲ្យត្រឡប់ទៅរក ភាពប្រសើរឡើងវិញ ដែលជាកត្តាជួយឲ្យពួកគាត់មានលទ្ធភាពធ្វើការងារក្នុងសង្គមបានច្រើនជាងមុន និងបណ្តុះទឹកចិត្តដល់ពួកគាត់ ឡើងវិញ។ ចំពោះជនពិការ អ្នកជំងឺ ឬស្ថាប័ននានា ដែលមានបំណងត្រូវការសេវាកម្មដូចដែលបានរៀបរាប់ខាងលើ អាចទទួលបាន ព័ត៌មាន និងទំនាក់ទំនងបានបណ្តាញសង្គម (Exceed Prosthetics & Orthotics Cambodia) ដែលមានរួចជាស្រេចនូវលេខទូរស័ព្ទក្នុង ការទំនាក់ទំនង និងអាសយដ្ឋាន រឺតាមទូរស័ព្ទលេខ 077 67 18 78 |086 30 75 75 មួយវិញទៀត អតិថិជនក៏អាចសួរព័ត៌មានតាមរយៈមណ្ឌលស្តារលទ្ធភាពកម្មកាយនិតិសម្បទានីមួយៗផងដែរ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ