Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

          ការត្រៀមចូលទីផ្សារមូលបត្ររបស់សហគ្រាសខ្នាតតូច និងមធ្យម   អំពី JM Asia ជាមួយនឹងដំណើរការរយៈពេលជាង១០ឆ្នាំមកនេះ JM Asia ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ជាក្រុមហ៊ុនប្រឹក្សាយោបល់ដល់ម្ចាស់អាជីវកម្ម និងជាក្រុមហ៊ុនផ្តល់សេវាកម្មបណ្តុះបណ្តាលជំនាញធ្វើអាជីវកម្ម រៀបចំយុទ្ធសាស្ត្រស្លាកយីហោអាជីវកម្ម និងយុទ្ធសាស្ត្រទីផ្សារ។ ទីផ្សារមូលបត្រកម្ពុជា ដោយមើលឃើញអំពីឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរួមជាមួយនឹងគណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងផ្សារមូលបត្រកម្ពុជា បាន និងកំពុងជម្រុញឲ្យសហគ្រាសខ្នាតតូច និងមធ្យម (SMEs) អាចមានលទ្ធភាពចូលទៅក្នុងផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុន)​ ដែលក្នុងនោះមានការផ្តល់ការលើកទឹកចិត្ត ក៏ដូចជាលក្ខខណ្ឌអនុគ្រោះជាច្រើនដល់សហគ្រាសខ្នាតតូច និងមធ្យម  ថ្មីៗនេះ JM Asia បាន និងកំពុងផ្តល់ការប្រឹក្សាយោបល់ជូនដល់ក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុនៅក្នុងស្រុកមួយ ដើម្បីឈានជើងចូលទៅក្នុងផ្សារហ៊ុនរបស់កម្ពុជា នៅក្នុងពេលឆាប់ខាងមុខនេះពោល គឺក្នុងឆ្នាំ ២០១៧ នេះតែម្តង ហើយវាជាផែនការរយៈពេលវែងដ៏ល្អមួយ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនមួយអាចរៀបចំខ្លួនបានតាមលក្ខនិក និងស្តង់ដារដែលអនុឡោមតាមលក្ខខណ្ឌតម្រូវពីគណៈកម្មការមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា។ ផលដែលទទួលបាន​ពីចូលផ្សារហ៊ុន គឺនឹងជួយឲ្យសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលត្រៀមចូលទីផ្សារមូលបត្រមានឱកាសច្រើនបន្ថែមទៀត ក្នុងការប្រមូលដើមទុនដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឲ្យកាន់តែធំ និងមានការទទួលស្គាល់ខ្ពស់នៅលើទីផ្សារ។​ មានកិច្ចការដ៏សំខាន់មួយដែលម្ចាស់អាជីវកម្មទាំងឡាយត្រូវធ្វើ គឺត្រូវសិក្សាស្វែងយល់ពីឱកាសនេះ និងត្រៀមរៀបចំខ្លួន ដើមី្បចាប់យកឱកាសនេះឲ្យបាន ហើយការទទួលបានការបណ្តុះបណ្តាលមួយដ៏ត្រឹមត្រូវពីអ្នកជំនាញ គឺជាកត្តាដែលមិនអាចខ្វះខាតបាន។ ខ្លះៗអំពីValue Investing Summit – VIS 2017 ជាសិក្ខាសាលាមួយស្តីអំពីវិនិយោគទៅលើទីផ្សារភាគហ៊ុន ដែលនឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅក្នុងសាលពិព័រណ៍សិង្ហបុរី នាប្រទេសសិង្ហបុរី។​ នេះជាឱកាសសិក្សារៀនសូត្រថ្មីមួយបន្ថែមទៀត ដើម្បីឲ្យយើងដឹងថាតើក្រុមហ៊ុនប្រភេទណាដែលទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគ ក៏ដូចជាកត្តាសំខាន់ៗដែលក្រុមហ៊ុនថ្មីៗត្រូវធ្វើ ដើម្បីត្រៀមចូលទីផ្សារមូលបត្រ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន JM Asia នឹងធ្វើការដឹកនាំក្រុមសមាជិករបស់ខ្លួនដែលធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលនាពេលកន្លងមកទៅប្រទេសសិង្ហបុរី ដែលរួមមានស្ថាប័ន និងក្រុមហ៊ុនចំនួន៨ ដូចជាក្រុមហ៊ុន T-Shop, ELIN Leasing Plc, Century 21-Imperial Realty, KPCA Finance Plc, HangNeak Studio & Video Production, You & Food, Angel Trading​ Co., Ltd and JM Asia Cambodia Pte., Ltd ។ ហេតុផលនៃការសម្រេចចិត្តចូលរួមកម្មវិធី ដោយសារតែវាជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយ ដែលប្រមូលផ្តុំទៅដោយអ្នកវិនិយោគនៅក្នុងវិស័យវិនិយោគលើផ្សារហ៊ុននៅទូទាំងទ្វីបអាស៊ីប៉ាស៊ីហ្វិក​ ដោយមានកំនើននៃអ្នកចូលរួមគួរឲ្យកត់សម្គាល់។ ម្យ៉ាងវិញទៀត កម្មវិធីដ៏អស្ចារ្យនេះក៏បានក្លាយជាអត្តសញ្ញាណរបស់មហាគ្រួសារដ៏ធំមួយ ដែលប្រមូលផ្តុំទៅដោយវិនិយោគិនកំពូលនៅទ្វីបអាស៊ីផងដែរ ដែលការអញ្ជើញចូលរួមពីសំណាក់វាគ្មិនដែលពូកែបំផុតជាច្រើនរូបមកពីជុំវិញពិភពលោកមកចូលរួមចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួន ហើយក៏ជាជាឱកាស ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយមា្ចស់ក្រុមហ៊ុន សហគ្រាសធំៗ  និងអ្នកវិនិយោគដែលមានបទពិសោធន៍ច្រើន ដែលមកពីគ្រប់ប្រភេទអាជីវកម្មពីបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី។ សារពី JM Asia ការបង្ហាញនូវស្លាកសញ្ញាពាណិជ្ជកម្មរបស់កម្ពុជាឈានទៅហួសពីទីផ្សារប្រទេសកម្ពុជា ដែលអាចចូលទៅទីផ្សារក្នុងតំបន់ និងសកលលោក ព្រមទាំងការរៀបចំខ្លួនឲ្យបានច្រើនថែមទៀត ដើម្បីឈានទៅចុះបញ្ជីទាំងនៅក្នុងទីផ្សារហ៊ុនក្នុងស្រុក និងអន្តរជាតិ សុទ្ធតែជាក្តីប្រាថ្នារបស់ JM Asia។ បន្ថែមពីលើនេះផងដែរ JM Asia ក៏នឹងរៀបចំនូវកិច្ចប្រជុំពិសេសមួយផ្សេងទៀតរវាងគណៈប្រតិភូរបស់យើងពីប្រទេសកម្ពុជាជាមួយ និងវាគ្មិនសំខាន់ៗមួយចំនួន ដែលពួកគាត់ជាដៃគូយុទ្ធសាស្រ្តរបស់យើង។ អ្នកវិនិយោគជោគជ័យត្រូវរៀនយុទ្ធសាស្រ្តពីអ្នកអនុវត្តជាក់ស្តែងដែលទទួលជោគជ័យស្រាប់ និងត្រូវមានការណែនាំដោយផ្ទាល់ពីអ្នកជំនាញ!!!  

ចែករំលែក

ប្រសិនបើអ្នកកំពុងចង់ចាប់ផ្តើមអាជីវកម្មមួយដោយខ្លួនឯង​ តែអ្នកមិន​មានដើមទុនច្រើន ហើយក៏មិនដឹងថាគួរចាប់ផ្តើមពីអ្វី…​ យើងខ្ញុំសូមណែនាំមិត្តអ្នកអានពីគំនិតអាជីវកម្មខ្លះៗដែលមិនតម្រូវឲ្យមានលុយច្រើនទើបអាចធ្វើបាននោះទេ។        1. ​គេហទំព័រ ៖ ការចាប់ផ្តើមពីគេហទំព័រតូច ប៉ុន្តែអាចជាគំនិតអាជីវកម្មមួយដ៏ល្អ ប៉ុន្តែតម្រូវឲ្យមានការតាំងចិត្តខ្ពស់។        2. អ្នកធ្វើការឯករាជ្យ  ៖ អ្នកអាចចាប់ផ្តើមធ្វើការងារនេះពេលណាក៏បាន ដោយវាមិនចាំបាច់ត្រូវចំណាយថវិកា​ទេ។ អ្នកគ្រាន់តែប្រកាសជំនាញរបស់អ្នកនៅលើវេទិកាបើកចំហ ឬគេហទំព័រ អំពីការងារឯករាជ្យតែប៉ុណ្ណោះ។ 3. អ្នកថតរូប ៖  អ្នកគ្រាន់តែត្រូវ​ការ​ម៉ាស៊ីនថតរូបមួយ ដើម្បីចាប់ផ្តើមអាជីវកម្មនេះ ហើយអ្នកអាចរកប្រាក់ចំណូលបានតាមរយៈការផ្តល់ជាសេវាកម្ម ការថតរូបបែបអាជីព។  4. គ្រូបង្រៀនផ្ទាល់ខ្លួន ឬគ្រូបង្គោល ៖ អាជីវកម្មនេះមិនចាំបាច់ទាល់តែមានថវិកាច្រើន ឬមានដៃគូវិនិយោគអ្វីទេ ហើយអ្នកក៏មិនប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចណាមួយ ព្រោះថាការអប់រំ គឺជាវិស័យកំពុងមានតម្រូវការនាពេលបច្ចុប្បន្ននេះ។ 5. អ្នកផ្សំផ្គុំ ឬអ្នករៀបចំអាពាហ៍ពិពាហ៍ ៖ សេវាកម្មផ្សំផ្គុំដៃគូអាពាហ៍ពិពាហ៍សព្វថ្ងៃកំពុងមានការពេញនិយមគ្រាន់បើដែរ ហើយការចាប់ផ្តើមក៏មិនត្រូវការទុនវិនិយោគច្រើនដែរ។  6. អ្នកសរសេរមាតិកា ៖ ការបង្កើតមាតិកា ជាសិល្បៈមួយនៃការសរសេរ។ ប្រសិនបើអ្នកចូលចិត្តវា អ្នកអាចចាប់ផ្តើមសរសេរមាតិកាផ្ទាល់ខ្លួនរបស់អ្នកលើប្រធានបទណាដែលអុ្នកចូលចិត្ត ឬគិតថានឹងទទួលបានការចាប់អារម្មណ៍ច្រើន។   7. បើកថ្នាក់បង្រៀនរាំ លេងភ្លេង ឬគូររូប  ៖ ប្រសិនបើអ្នកពូកែរាំ លេងភ្លេង ឬគូររូប អ្នកក៏អាចបើកជាថ្នាក់បង្រៀន ហើយបើអ្នកកំពុងស្វែងរកការអនុវត្តខ្លះ អ្នកគួរចាប់ផ្តើមរៀនវគ្គខ្លីៗ ដើម្បីupgradeជំនាញរបស់អ្នក។  8. គ្រូបង្រៀនខាងកាយសម្បទា និងយោគៈ ៖ បើអ្នកធ្លាប់ទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ អ្នកក៏អាចយកចំណេះរបស់អ្នកទៅបង្រៀន ដល់អ្នកដទៃតទៀតដែរ។  9. សេវាកម្មថែទាំក្មេង និងធ្វើម្ហូប ៖ ប្រសិនបើអ្នកជាស្រ្តី ហើយចង់បង្កើតអាជីវកម្មខ្នាតតូច អ្នកអាចចាប់ផ្តើមបានពីការបង្កើតសេវាកម្មថែទាំក្មេង និងធ្វើម្ហូប ដោយសារស្រ្តីក្នុងទីក្រុងមានការមមាញឹកនឹងការងារច្រើន។ 10. អ្នកគ្រប់គ្រងកម្មវិធី ៖ សព្វថ្ងៃនេះ មានការសហប្រតិបត្តិការ​ និង​កម្មវិធីជាច្រើន​ដែលអ្នកអាចក្តាប់យកឱកាសបង្កើតនូវសេវាគ្រប់គ្រងកម្មវិធី ប្រសិនបើអ្នកជាអ្នកសម្របសម្រួលល្អ និងអាចគ្រប់គ្រងភារកិច្ចច្រើនក្នុងពេលតែមួយ ។ សង្ឃឹមថាគំនិតអាជីវកម្មទាំង១០ខាងលើអាចក្រើនរំលឹកដល់អ្នកថា «មិនចាំបាច់ទាល់តែមានទុនច្រើនទើបអាចបើកអាជីវកម្មបាននោះទេ» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្នុងយុគសម័យនេះ បើនិយាយពីការរៀន និងបង្រៀនភាសាអង់គ្លេសប្រហែលជាមិនសូវចាប់អារម្មណ៍ទេ តែប្រសិនបើនិយាយពីវិធីសាស្រ្តក្នុងការបង្កើនប្រសិទ្ធភាព និងគុណភាពនៃវិស័យអប់រំភាសាសកលមួយនេះ ទើបជាអ្វីដែលជាភាពទាក់ទាញ។ ការវិវឌ្ឍនៃការបង្រៀនក៏មានជាបន្តបន្ទាប់ទៅតាមសម័យកាលផងដែរ ហេតុដូចនេះហើយ ទើប ហេលស៍ថាម បានជួបសម្ភាសផ្ទាល់ជាមួយលោកសាស្រ្តាចារ្យ ទេព លីវីណា  ដែលជាអតីតនិស្សិតពូកែមួយរូបដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រខាងផ្នែកបង្រៀនភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស(IFL) ក្នុងឆ្នាំ ២០០៩ និងជាស្ថាបនិកនៃ Edniche English School ដើម្បីបង្ហាញជូនមិត្តអ្នកអាននូវចំណុចខ្លឹមៗគួរយល់ដឹងពីវិជ្ជាជីវៈបង្ហាត់បង្រៀនភាសាអង់គ្លេស។  ហេលស៍ថាម៖  បងផ្តល់អត្ថន័យនៃពាក្យ “ការបង្រៀន” យ៉ាងដូចម្តេច? ចម្លើយ ៖ ការបង្រៀនមិនមែនជាការដឹកនាំបែបផ្តាច់ការនៅក្នុងថ្នាក់នោះទេ តែវាជាអ្វីដែលយើងធ្វើដើម្បីជួយឲ្យមនុស្សម្នាក់ទៀតទទួលបានចំណេះដឹង ហើយខ្ញុំគិតថា ការងារជាគ្រូបង្រៀន គឺបានជួយសហគមន៍យ៉ាងច្រើនជាពិសេសផ្នែកការគិត ហើយនៅពេលដែលមានការគិតល្អ វានឹងស្តែងចេញនូវសកម្មភាពល្អសម្រាប់សង្គមទៅតាមនោះដែរ។ ហេលស៍ថាម៖ តើបងយល់ថា ការបង្រៀន​ ជា«សិល្បៈ» ឬ «ជំនាញ»? ចម្លើយ ៖ ខ្ញុំយល់ថាវាត្រូវការទាំងពីរ  ជាក់ស្តែង គ្រូបង្រៀនដែលល្អមួយរូបតែងតែមានជំនាញក្នុងការបង្រៀន បូករួមនិងសិល្បៈក្នុងការទាក់ទាញចំណាប់អារម្មណ៍ ដែលអាចមានមកពីកំណើត ឬការបណ្តុះបណ្តាល។ អ្វីដែលសំខាន់នោះ គឺភាពវៃឆ្លាតក្នុងការប្រើប្រាស់វិធីសាស្រ្តផ្សេងៗពីគ្នា និងប្លែកៗ ក្នុងការបង្រៀននូវជំនាញទំាំង៤។ ហេលស៍ថាម៖ ​ការបង្រៀនភាសាអង់គ្លេស គួរតែផ្តោតសំខាន់ទៅលើកត្តាអ្វីខ្លះ? ចម្លើយ ៖ ពីមុន គេរៀនភាសាអង់គ្លេសតាមវិធីសាស្រ្តបកប្រែ វេយ្យាករណ៍ ឬពាក្យ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ការបង្រៀនបែបនេះពុំសូវជាផ្តល់ប្រសិទ្ធិភាពគួរឲ្យកត់សម្គាល់នោះទេ ដោយសារតែបុគ្គលម្នាក់ៗមានគោលដៅនៃការរៀនភាសាផ្សេងពីមុន ដោយបែរមកសិក្សាសម្រាប់ការប្រើប្រាស់ក្នុងការទំនាក់ទំនង ដូច្នេះហើយ ថ្នាក់ភាសាអង់គ្លេសគួរតែលើកទឹកចិត្តសិស្សឲ្យរៀនតាមបែបទំនាក់ទំនងឲ្យបានច្រើន។ ហេលស៍ថាម៖ ការសិក្សាអង់គ្លេសឲ្យជោគជ័យ ត្រូវចូលរួមប៉ុន្មានភាគរយពីសិស្ស និងគ្រូបង្រៀន? ចម្លើយ ៖ បើក្រឡេកមើលបរិបទកាលពីមុន គឺពឹងផ្អែកច្រើនទៅលើគ្រូបង្រៀនដោយសារយើងពុំមានឯកសារគ្រប់គ្រាន់សម្រាប់ធ្វើការសិក្សា។ ប៉ុន្តែបច្ចុប្បន្ននេះ មុខងារដ៏ចម្បងរបស់គ្រូបង្រៀនប្រៀបបានដូចជាអ្នកមគ្គុទេសក៍ អ្នកបង្ហាញផ្លូវ និងលើកទឹកចិត្ត ហើយសិស្សក៏អាចរៀនបានដោយខ្លួនឯងតាមរយៈឯកសារដ៏សម្បូរបែបពីសៀវភៅ និងប្រព័ន្ធអ៊ីនធើណែតជាដើម។ ហេលស៍ថាម៖ តើគ្រូ និងសិស្សគួរមានទំនាក់ទំនងបែបណាខ្លះ ដើម្បីឲ្យការសិក្សាបានជោគជ័យ? ចម្លើយ ៖ ក្រៅពីកិច្ចការបង្រៀននៅក្នុងថ្នាក់ គ្រូបង្រៀនទាំងអស់គួរតែបើកចិត្តឲ្យទូលាយ ជួយបណ្តុះបណ្តាល និងលើកទឹកចិត្តឲ្យសិស្សស្គាល់នូវយន្តការ ឬវិធីសាស្រ្តថ្មីៗក្នុងការរៀនភាសាឲ្យមានប្រសិទ្ធិភាព តួយ៉ាង ការអានសៀវភៅ​ ឬការហ្វឹកហាត់ការស្តាប់តាមរយៈទូរទស្សន៍ ឬវិទ្យុ ដែលមានកម្មវិធីនិយាយជាភាសាអង់គ្លេសជាដើម។ ហេលស៍ថាម៖ តើការរៀនភាសាបរទេសជាមួយគ្រូខ្មែរ និងគ្រូបរទេសមានលក្ខណៈខុសគ្នាឬទេ? ចម្លើយ ៖ ក្នុងសង្គមយើងសព្វថ្ងៃ ខ្ញុំយល់ថាមានគ្រូបង្រៀនជាជនជាតិបរទេសតែមួយភាគតូចតែប៉ុណ្ណោះដែលមានចំណេះដឹងផ្នែកបង្រៀនច្បាស់លាស់ ក្រៅពីនោះ ពួកគាត់គ្រាន់តែចេះនិយាយភាសាអង់គ្លេសបានយ៉ាងរលូនតែនៅស្ទើរជំនាញក្នុងការបង្រៀន។ យើងមិនត្រូវគិតលើតែសញ្ជាតិនោះទេ ផ្ទុយទៅវិញ គួរតែមើលលើសមត្ថភាព៖  ជំនាញបង្រៀន ជំនាញគោលទាំងបួន (ការស្តាប់ សរសេរ និយាយ អាន) គួរតែមានប្រសិទ្ធិភាព។ គួរតែមានទឹកចិត្តក្នុងការបង្រៀន និងចេះកែសម្រួលកំហុសដែលសិស្សបានប្រព្រឹត្តិ។ ហេលស៍ថាម៖ តាមការសង្កេតផ្ទាល់ តើការបង្រៀនភាសាអង់គ្លេសរបស់គ្រូជនជាតិខ្មែរមួយចំនួនមានចន្លោះខ្វះខាតអ្វីខ្លះ? ចម្លើយ ៖ ពួកគាត់ចេះអង់គ្លេស តែនៅមានកម្រិតលក្ខណៈតំបន់នៅឡើយ ដែលអាចបានប្រើប្រាស់បានតែនៅក្នុងស្រុក។ ម៉្យាងវិញទៀត ការបង្រៀននៅមិនទាន់មានភាពទំនើបនៅឡើយ ដោយពួកគាត់ប្រើប្រាស់យុទ្ធសាស្រ្តដដែលៗ ដូច្នេះហើយគ្រូបង្រៀនទាំងអស់គួរតែព្យាយាមពង្រឹងចំណេះដឹងខ្លួនឯងបន្តទៅទៀត ដើម្បីជាប្រយោជន៍តទៅថ្ងៃមុខ។ ហេលស៍​ថាម៖ តើបងមានពាក្យពេចន៍អ្វីខ្លះជាសារជូនដល់យុវវ័យជំនាន់ក្រោយ ឬអ្នកចង់ក្លាយជាគ្រូបង្រៀន? ចម្លើយ ៖ ការបង្រៀន គឺពិបាក ហើយវាក៏មិនមែនជាការងារដើម្បីរកប្រាក់ចំណូលបានច្រើននោះដែរ ផ្ទុយទៅវិញ វាផ្តល់ឱកាសច្រើនក្នុងការចែករំលែក  ដូចនេះហើយ បើបុគ្គលម្នាក់តាំងចិត្តធ្វើជាគ្រូបង្រៀន គួរតែគិតទៅលើគុណភាពជាជាងផ្នែកអាជីវកម្ម។

ចែករំលែក

ដូចដែលបានដឹងស្រាប់មកហើយថាបុគ្គលគ្រប់រូបគួរតែឆ្លៀតពេលធ្វើយ៉ាងណាអភិវឌ្ឍខ្លួនឯង ដើម្បីកសាងកេរ្ត៍ឈ្មោះរបស់ខ្លួន ហើយទទួលបានការចូលចិត្តពីមនុស្សទូទៅដែលវាជាទុនមួយសម្រាប់ទៅថ្ងៃអនាគតក្នុងការចាប់ផ្តើមធ្វើអាជីវកម្ម ឬមុននឹងក្លាយខ្លួនជាបុគ្គលិកតាមបណ្តាស្ថាប័ន ឬក្រុមហ៊ុន ពីព្រោះថាការមាន Personal Branding បានផ្តល់អត្ថប្រយោជន៍ច្រើន តួយ៉ាង វាបានដុសខាត់រូបអ្នកឲ្យក្លាយជាមនុស្សសកម្ម និងមួយវិញទៀត អ្នកអាចមានឱកាសស្គាល់មនុស្សកាន់តែច្រើនដែលវាក៏ជាផ្នែកមួយសម្រួលដល់ការធ្វើកិច្ចការផ្សេងៗ។  ភាពក្រមិចក្រមើម និងការចេះប្រើប្រាស់ពាក្យពេចន៍កំប្លែងរបស់កញ្ញា សុន កណ្ណិកា ជាវិធីសាស្រ្តម៉្យាងសម្រាប់កសាង Brand ផ្ទាល់ខ្លួនដែលជាហេតុធ្វើឲ្យអាជីវកម្មហាងប៉ាក់ និងបោះពុម្ព រួមទាំងហាងលក់ផលិតផលធ្វើឲ្យធ្មេញសរបស់កញ្ញាបានទទួលជោគជ័យរហូតមកដល់សព្វថ្ងៃនេះ។ ហេលស៍ថាមនឹងនាំអ្នកអានឲ្យជួបជាមួយ កញ្ញា សុន កណ្ណិកា សម្រាប់ធ្វើការចែករំលែកអត្ថប្រយោជន៍នៃការធ្វើ Personal Branding ឲ្យទទួលបានភាពជោគជ័យក្នុងការប្រកបការងារទៅថ្ងៃខាងមុខ។ គួររំឭកផងដែរ សព្វថ្ងៃកញ្ញាជានិស្សិតឆ្នាំទីពីរនៅ CamEd។ ហេលស៍ថាម ៖ សម្រាប់កណ្ណិកាផ្ទាល់ តើPersonal Brandingសំដៅលើអ្វីដែរ? កណ្ណិកា ៖ តាមគំនិតរបស់ខ្ញុំផ្ទាល់ Personal Branding គឺជាវិធីសាស្រ្តមួយនៃការកសាងកេរ្ត៍ឈ្មោះសម្រាប់ខ្លួន មិនថាតាមវិធីផ្សេងៗមួយណានោះទេ តួយ៉ាង សម្រាប់ខ្ញុំផ្ទាល់ គឺការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងការប្រើប្រាស់ឈ្មោះរបស់ខ្ញុំសម្រាប់ដាក់នៅលើផលិតផលក្នុងហាងរបស់នាងខ្ញុំផ្ទាល់តែម្តងសម្រាប់ការកសាងBrand របស់នាងខ្ញុំ។ បន្ថែមពីការកសាង Personal Branding តាមរយៈសង្គមហ្វេសប៊ុកនេះដែរ មិនប្រាកដថាបានជោគជ័យ ១០០% នោះទេ ពេលខ្លះយើងអាចក្លាយជាមនុស្សដែលគេចូលចិត្ត ឬស្អប់អាស្រ័យទៅលើវិធីសាស្រ្តរៀងៗខ្លួន ដូច្នេះហើយ យើងត្រូវធ្វើយ៉ាងណាគ្រប់គ្រងទៅលើរាល់គ្រប់ទង្វើរបស់យើងទាំងអស់ដែលបានបង្ហាញចេញមកកុំឲ្យមានភាពខុសហួសហេតុពេក ឬនិយាយអ្វីដែលប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះរបស់អ្នកដទៃ។  ហេលស៍ថាម ៖ បើនិយាយពីអត្ថប្រយោជន៍វិញ តើកណ្ណិកាយល់ថាមានអ្វីខ្លះដែរ? កណ្ណិកា ៖ ចំពោះអត្ថប្រយោជន៍នៃ Personal Branding វិញ គឺវាជួយសម្រួលដល់ការប្រកបអាជីវកម្មរបស់ខ្ញុំផ្ទាល់តែម្តង ជាការពិតណាស់ នៅពេលដែលយើងមានឈ្មោះល្បីនោះ ផលិតផលដែលយើងនាំចូលមកនឹងត្រូវបានគេស្គាល់ច្រើន ហើយអតិថិជនតែងតែចង់សាកដោយសារគេជឿទុកចិត្តលើយើង។  និយាយឲ្យស្រួលស្តាប់ ការធ្វើអាជីវកម្មនេះគឺចាប់ផ្តើមពី ៥០% ប្រសិនបើមានគេស្គាល់យើងច្រើន ហើយវាមានភាពល្អប្រសើរជាជាងការចាប់ផ្តើមអាជីវកម្មចាប់ពី ០% ឡើងទៅដោយគ្មានអ្នកណាស្គាល់ទាល់តែសោះ។ ហេលស៍ថាម ៖ សម្រាប់កណ្ណិកាផ្ទាល់ កន្លងមក តើធ្លាប់បានប្រើប្រាស់វិធីសាស្រ្តអ្វីខ្លះ? កណ្ណិកា ៖ កន្លងមក ក្រៅពីការចូលរួមក្នុងបណ្តាញសង្គមហ្វេសប៊ុក ខ្ញុំក៏ជាមនុស្សម្នាក់ដែលចូលចិត្តចូលរួមការងារស្ម័គ្រចិត្តនៅតាមសាលាផងដែរ បើទោះបី វាមិនបានផ្តល់ផលចំណេញអ្វីដល់អាជីកម្មរបស់ខ្ញុំពិតមែន ដោយពេលខ្លះ វាអាចធ្វើឲ្យយើងខាតពេលវេលារកស៊ី តែខ្ញុំនៅតែឆ្លៀតពេលវេលាបន្តិចបន្តួចសម្រាប់ចូលរួមក្នុងការងារទាំងនោះ ពីព្រោះវាផ្តល់ឱកាសឲ្យនាងខ្ញុំស្គាល់មនុស្សកាន់តែច្រើន និងមួយវិញទៀត វាផ្តល់ភាពសប្បាយរីករាយ ព្រោះវាជាអ្វីដែលយើងចូលចិត្តធ្វើ។ ការចូលរួមកម្មវិធីទាំងអស់នោះប្រៀបបានឹងចំណែកមួយក្នុងការជួយទៅដល់មនុស្សដែលខ្វះខាតជាងយើង អាចជាក្មេងៗ ឬមនុស្សក្នុងវ័យចំណាស់បានយ៉ាងច្រើន។   ប៉ុន្តែ អ្វីដែលទាក់ទងនឹងការងារស្ម័គ្រចិត្តទាំងនោះមិនសូវជាបានជួយក្នុងការកសាងកេរ្ត៍ឈ្មោះរបស់ខ្ញុំឲ្យបានល្បីខ្លាំងនោះទេ ផ្ទុយទៅវិញ វាផ្តើមឡើងនៅពេលដែលខ្ញុំចាប់ផ្តើមចែករំលែកក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលពីដំបូងឡើយ ការថតវីដេអូនោះមិនមែនជាការចង់បានកេរ្តិ៍ឈ្មោះល្បីអ្វីនោះទេ តែវាគ្រាន់ជាការចៃដន្យដែលវីដេអូកំប្លែងនោះបានទទួលការចូលចិត្ត និងចែករំលែកច្រើនពីអ្នកលេងហ្វេសប៊ុកទាំងអស់ ។ ពួកគេតែងតែសរសើរថាវីដេអូទាំងនោះអាចជួយសម្រាលនូវទុកកង្វល់បានមួយភាគធំ ហើយដោយហេតុថានៅតែមានអ្នកគាំទ្រ និង លើកទឹកចិត្តកាន់តែច្រើន ទើបនាងខ្ញុំនៅតែបន្តធ្វើការចែករំលែកនេះតទៅទៀតរហូតមកដល់សព្វថ្ងៃ ដោយមិនរំពឹងទទួលយកអ្វីមកវិញគ្រាន់តែចង់ឲ្យពួកគេសប្បាយចិត្តតែប៉ុណ្ណោះ។ ហេលស៍ថាម ៖ តើកណ្ណិកាមានគន្លឹះអ្វីខ្លះជាពិសេស ពេលចាប់ផ្តើមអាជីវកម្ម? កណ្ណិកា ៖ ជារឿងត្រឹមត្រូវដែលថាពេលចាប់ផ្តើមអាជីវកម្មតែងតែចៀសមិនផុតពីបញ្ហាប្រឈមនានា ប៉ុន្តែបើយើងមានកេរ្ត៍ឈ្មោះដែលគេបានស្គាល់រួចជាស្រេច បញ្ហាទាំងនោះនឹងត្រូវបានកាត់បន្ថយទៅតាមនោះដែរ។ ចំពោះនាងខ្ញុំផ្ទាល់ ការចាប់ផ្តើមលក់ផលិតផលតាំងពីដំបូងភាពរលូនច្រើនដោយមានអតិថិជនច្រើនដែលគេចង់ដឹងចង់សាក ប៉ុន្តែអ្វីដែលនាងខ្ញុំត្រូវធ្វើបន្តទៅទៀត គឺត្រូវរកវិធីសាស្រ្តណាក្នុងការរក្សាការលក់ឲ្យមានស្ថេរភាព។ ជាធម្មតា ស្ថិតិក្នុងការលក់តែងតែមានការឡើង និងចុះដូច្នេះហើយនៅពេលដែលវាធ្លាក់ចុះយើងត្រូវតែរកអ្វីដែលថ្មីសម្រាប់ផ្សព្វផ្សាយ និងទាក់ទាញអតិថិជនឲ្យនៅតែបន្តការគាំទ្រតទៅទៀត។ ហេលស៍ថាម ៖ ជាចុងក្រោយនេះផងដែរ កណ្ណិកាមានពាក្យពេចន៍ចែករំលែកដល់មិត្តអ្នកអានដែរឬទេ? កណ្ណិកា ៖ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ សូមកុំបោះបង់ចោលនូវអ្វីដែលខ្លួនបានចាប់ផ្តើម ផ្ទុយទៅវិញ យើងត្រូវតែប្រកាន់ខ្ជាប់នូវគោលដៅរបស់យើង ដើម្បីបន្តទៅមុខទៀត ព្យាយាមបណ្តុះគំនិតថ្មីៗ ពីព្រោះយើងចៀសមិនផុតពីបញ្ហានានាពេលធ្វើអាជីវកម្មនោះទេ ហើយត្រូវចងចាំនូវពាក្យស្លោកមួយថា “គេធ្វើបាន យើងក៏ធ្វើបាន”។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សេចក្តីសេ្នហាដែលគ្រប់គ្នាមិនអាចគេចបាន គឺអាចកើតឡើងលើមនុស្សគ្រប់វ័យ ហើយវាមានឥទ្ធិពលខ្លាំងទៅលើយុវវ័យ។ ឥទ្ធិពលទាំងនោះអាចជះផលវិជ្ជមាន និងអវិជ្ជមានទៅលើពួកគេដែលកំពុងស្ថិតនៅក្នុងវ័យសិក្សា។ កញ្ញា នាង សុវឌ្ឍនា ដែលមហាជនបានហៅថា Dj NaNa និងទទួលស្គាល់ថាជាពិធីការិនីវិទ្យុដ៏មានជំនាញខាងវិភាគវែកញែកវិបត្តិសេ្នហា និងចូលរួមបកស្រាយជាមួយអត្ថបទហេលស៍ថាមពីបញ្ហាពាក់ព័ន្ធទៅនឹង«សេចក្តីសេ្នហាអំឡុងពេលសិក្សារបស់យុវវ័យ»… អ្វីទៅជាអត្ថន័យនៃពាក្យថា«ស្នេហា»? វាអាចជាបង្អែមសម្រាប់បន្ថែមរសជាតិជីវិត ឬ ជាគោលបំណងមួយសំខាន់ក្នុងជីវិតដែលមិនអាចខ្វះបាន។ សម្រាប់ Dj Nanaផ្ទាល់ «សេ្នហាជាសេចក្តីស្រលាញ់កើតចេញពីបេះដូង ជាអារម្មណ៍ធម្មជាតិដែលមិនអាចបង្ខំបាន ប៉ុន្តែវាជាការសម្រេចចិត្តជ្រើសរើសដែលកើតចេញពីខួរក្បាលរបស់មនុស្សម្នាក់ៗ»។ តើការមានស្នេហាក្នុងវ័យសិក្សាល្អដែរឬទេ? អ្នកខ្លះគិតថាវាអាចប៉ះពាល់ដល់ពេលវេលា ថយចុះគុណភាពនៃការសិក្សា ក៏ដូចជាការផ្តោតអារម្មណ៍របស់សិស្សនិស្សិត។ តាមការពិតទៅ គំនិតបែបនេះ និងពាក្យស្លោកដែលគេនិយាយថា«ស្រលាញ់ស្រីខ្លីវិជ្ជា» គ្រាន់តែជាមធ្យោបាយសម្រាប់ឃាត់យុវវ័យកុំឲ្យមានសេ្នហាតែប៉ុណ្ណោះ ហើយវាដូចជាបង្រៀនឲ្យសិស្សចេះកុហក ពីព្រោះសេ្នហាមិនអាចបង្ខំបានឡើយ។ ជំនួសឲ្យការឃាត់ឃាំង  ឪពុកម្តាយ ឬចាស់ទុំ គួរតែពន្យល់ណែនាំពីការស្រលាញ់បែបណាដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនផ្ទាល់ ហើយវាក៏ជាកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗក្នុងការជ្រើសរើសដៃគូសេ្នហាដែលត្រឹមត្រូវសម្រាប់ខ្លួន។ អ្វីដែលសំខាន់បំផុតពេលស្រលាញ់គ្នា? អ្វីដែលសំខាន់ គឺការយោគយល់គ្នាអំពីការផ្តល់អាទិភាព និងគោលដៅរបស់គ្នាទៅវិញទៅមក។ ជាក់ស្តែង អ្នកខ្លះឲ្យអាទិភាពទៅលើការសិក្សា ដូច្នេះ ការឲ្យពេលវេលាលើការសិក្សា គឺមានច្រើនជាងការចំណាយពេលជាមួយសង្សារ មនុស្សខ្លះទៀតចាត់ទុកគូសង្សារជាអាទិភាពចម្បង។   ពេលខ្លះ វាអាចបង្កជាជម្លោះ ឬការសង្ស័យរវាងគ្នា និងគ្នា ដូច្នេះហើយ គឺវាទាមទារឲ្យមានការគោរព និងសម្របតាមគ្នា ដោយចៀសវាងការបង្ខំពីដៃគូសងខាង ដើម្បីឲ្យសេ្នហាបានរលូន។  តើមានអ្វីខ្លះជាគន្លឹះ ដើម្បីជោគជ័យទាំងការសិក្សា និងស្នេហា? -ដើរតួនាទីជាគ្រូចំពោះគ្នាទៅវិញទៅមក ទៅតាមជំនាញដែលខ្លួនពូកែផ្សេងៗពីគ្នា  -បន្ថែមប្រសិទ្ធភាពនៃការរៀន ដោយហេតុថាមិត្តប្រុសស្រីជាមនុស្សដែលយល់ច្បាស់ពយើងជាងអ្នកដទៃ ហើយគេក៏អាចរកគន្លឹះដែលងាយយល់ និងល្អៗ -ការតាំងសតិឲ្យបានល្អ បើទោះជាជួបប្រទះនឹងស្នេហាបែកបាក់  -គិតគូរដល់អនាគតផ្ទាល់ខ្លួនជាចម្បង។ តើមានទីកន្លែងណាខ្លះដែលអាចណាត់ជួបសម្រាប់សង្សារសិស្សនិស្សិត? -បណ្ណាល័យ ៖ ជាទីកន្លែងដែលស្ងប់ស្ងាត់ ងាយស្រួលក្នុងការផ្តោតអារម្មណ៍សិក្សា -បណ្ណាគារ ៖ ជំនួសឲ្យការដើរទិញសម្លៀកបំពាក់ អ្នកអាចកំដរគ្នារើសសៀវភៅ ឬសម្ភារៈសិក្សាផ្សេងៗឲ្យមនុស្សជាទីស្រលាញ់ -កម្មវិធីសិក្សាផ្សេងៗ ៖ សិក្ខាសាលា កម្មវិធីបោះជំរុំ ពិព័រណ៍ការងារ ឬការសិក្សា ។ល។ ដែលអាចផ្តល់ឱកាសសាងអនុស្សាវរីយ៍ និងរៀនពីអ្វីដែលថ្មី -ហាងកាហ្វេ ៖ ចំណាយពេលខ្លះសិក្សាលើមេរៀនរៀងខ្លួន និងបន្ថែមភាពផ្អែមល្អែមតាមរយៈការសម្លឹងមើលមុខគ្នាពេលកំពុងផ្ចង់អារម្មណ៍រៀន -ពិកនិក ៖  ចំណាយប្រាក់តិច ហើយក៏អាចឆ្លៀតឱកាសរៀនបានដូចគ្នា -កម្មវិធីក្រៅម៉ោងសិក្សា ៖ ព្រឹត្តិការណ៍ ការប្រគុំតន្រ្តី កម្មវិធីស្ម័គ្រចិត្ត សុទ្ធតែជាឱកាសល្អ។ សារសម្រាប់មិត្តអ្នកអាន យុវវ័យដែលចង់មានដៃគូសេ្នហា គឺត្រូវជឿលើខួរក្បាលជាងបេះដូង ហើយត្រូវគិតឲ្យបានវែងឆ្ងាយសម្រាប់អនាគតខ្លួនដោយរើសដៃគូដែលខ្លួនពេញចិត្ត ប៉ុន្តែក៏ត្រូវគិតដែរថា «តើគេអាចស័ក្តិសមធ្វើជាឪពុក ឬម្តាយរបស់កូនយើងដែរឬទេ?» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

Healthogo is a healthcare online booking platform which was founded by Health Time Corporation in late 2015. The business plan was awarded as Outstanding Business Plan of the Year 2015 by Cambodia-Japan Cooperation Center, and later became Champion of Regional Business Plan Contest in Laos by JICA in July 2016.   What is Healthogo? Healthogo is an online platform which allows public to search for Healthcare service providers in the country, region as well as in the world. It helps people decide which healthcare service provider is the most suitable to them in terms of Specialists, Location and Price, so that they can make the online booking to the provider.   Vision: Global Number 1 Healthcare Booking Service. Mission: Build a platform which connects Healthcare Providers to general public with professionalism and trust.   Status of Development: Web Building Expected launch : January 2017 Fund to Look for : 100,000 USD Contact : s.reaksmey@time-media.com Facebook : www.facebook.com/healthogo

ចែករំលែក
Top