- Mar 05, 2021 |
- 3 ឆ្នាំមុន |
- 3.9K មើល
LIBRESSE® និងការតស៊ូមតិរបស់ខ្លួនក្នុងការពង្រឹងភាពអង់អាចដល់ក្មេងស្រីនៅកម្ពុជាឆ្ពោះទៅរកជីវិតរស់នៅតាមបំណងប្រាថ្នារបស់ពួកគេ
ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២១ ភ្នំពេញ - កម្ពុជា៖ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រជាជាតិទាំង ១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយរហូតមកដល់បច្ចុប្បន្ន ប្រទេសនេះកំពុងស្ថិតក្នុងដំណើរការប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍មួយ។ ផ្អែកតាមធនាគារទិន្នន័យពិភពលោក (World Data Bank) បានបង្ហាញថា សហគមន៍ជនបទមានប្រហែល ៧៧% នៃចំនួនប្រជាជន។ ប្រជាជនដែលរស់នៅតាមតំបន់ជនបទ ជាពិសេសស្ត្រី បាននឹងកំពុងជួបការលំបាកក្នុងជីវិតរស់នៅប្រចាំថ្ងៃទាក់ទងនឹងកង្វះលទ្ធភាពទទួលបានអនាម័យ កង្វះទឹកស្អាត និងកង្វះផលិតផលអនាម័យផ្ទាល់ខ្លួន។ ហើយចំនួនប្រជាជននេះជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្មេងស្រីដែលកំពុងចូលរៀនតាមសាលានានា។ បញ្ហានេះត្រូវបានលើកឡើងនៅក្នុងការសិក្សាស្រាវជ្រាវកន្លងមកដែលធ្វើឡើងដោយកញ្ញា និច ជា (Nich Chea) នៅក្នុងនិក្ខេបបទរបស់នាងក្រោមចំណងជើងថា “ឧត្តមសិក្សានៅកម្ពុជា” ដែលបានគូសបញ្ជាក់ថាប្រមាណជាង ៤៣% នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យនៅកម្ពុជាមិនមានទឹកស្អាត ហើយប្រមាណជាង ៣៤% គ្មានបង្គន់អនាម័យ។ ជាចុងក្រោយ បញ្ហានេះនាំឱ្យមានអត្រាបោះបង់ការសិក្សារបស់ក្មេងស្រីស្ថិតក្នុងកម្រិតមួយខ្ពស់ បន្ទាប់ពីពេញវ័យ ដោយត្រូវមានកន្លែងលាងសម្អាត នៅពេលដែលមករដូវ ។ ដោយបានកំណត់ និង យល់ច្បាស់ថា បញ្ហាគម្លាតនៃការអប់រំ និងបញ្ហាអនាម័យ ចាំបាច់ត្រូវតែដោះស្រាយនៅក្នុងប្រទេស ដូច្នេះហើយ LIBRESSE® បានប្តេជ្ញាអនុវត្តកម្មវិធីផ្សព្វផ្សាយអប់រំ តាមរយៈការសាងសង់បង្គន់អនាម័យនៅតាមសាលារដ្ឋដែលខ្លួនបានជ្រើសរើស។ រហូតមកទល់ពេលនេះ សាលារដ្ឋមួយដែលទទួលបានការបញ្ជាក់ថានឹងត្រូវសាងសង់បង្គន់អនាម័យ គឺវិទ្យាល័យព្រះនរោត្តមរណឬទ្ធិគន្ធបុប្ផា ដែលមានទីតាំងនៅភូមិឃ្លោយទី ១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ការធ្វើបែបនេះគឺដើម្បីឱ្យសិស្សស្រីមានលទ្ធភាពប្រើប្រាស់បន្ទប់ទឹកស្អាត និងអនុវត្តអនាម័យបានត្រឹមត្រូវ ។ ការថែទាំងសុខភាព និងអនាម័យ គឺមានសារៈសំខាន់សម្រាប់ក្មេងស្រីទាំងនេះ ដើម្បីឱ្យពួកគេផ្តោតការយកចិត្តទុកដាក់ចំពោះសិក្សារហូតដល់ចប់។ តាមរយៈការទទួលបានការអប់រំ និងបំណិនជីវិតចាំបាច់នានា ក្មេងស្រីទាំងនេះអាចប្រើប្រាស់សក្តានុពលរបស់ខ្លួនបានយ៉ាងពេញលេញ និងបំពេញតួនាទីរបស់ពួកគេនៅក្នុងសង្គម ហើយជាចុងក្រោយ អាចរស់នៅក្នុងជីវភាពមួយតាមបំណងប្រាថ្នារបស់ខ្លួន ទាំងសម្រាប់ពួកគេផ្ទាល់ ក៏ដូចជាសម្រាប់ក្រុមគ្រួសាររបស់ពួកគេ ។ LIBRESSE® ជឿជាក់ថា ស្ត្រីចាំបាច់ត្រូវទទួលបានការបង្ហាត់បង្រៀនតាំងពីតូច ដើម្បីចេះទទួលខុសត្រូវចំពោះផ្នែកសុខភាព V-zone របស់ខ្លួន ដែលនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការតស៊ូមតិរបស់ខ្លួនក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់បង្គន់អនាម័យនៅតាមសាលារដ្ឋដែលបានជ្រើសរើសជាពិសេសសម្រាប់ក្មេងស្រីកម្ពុជា។ មិនមានអ្វីដែលមានផាសុកភាពជាងនេះទេសម្រាប់ស្ត្រី ជាពិសេសក្នុងអំឡុងពេលមករដូវ ដែលត្រូវមានការយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវ ហើយការមានបង្គន់អនាម័យនៅតាមសាលារបស់ពួកគេ គឺប្រៀបបាននឹងការបំពេញនូវសេចក្តីត្រូវការរាងកាយរបស់ពួកគេបានត្រឹមត្រូវ។ LIBRESSE® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារីដែលយល់ពីស្ត្រីបានយ៉ាងច្បាស់ ដោយយីហោនេះជឿជាក់ថាក្មេងស្រីមិនមែនកើតមកដោយមានភាពខ្មាសអៀនចំពោះរាងកាយ និងបរិវេណឯកជនរបស់ពួកគេទេ។ ផ្ទុយទៅវិញ ពួកគេបានផ្លាស់ប្តូរផ្នត់គំនិតសង្គមដែលដាក់កម្រិតលើទំនុកចិត្តរបស់ពួកគេ នៅពេលពួកគេចម្រើនវ័យ ។ ដូច្នេះក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ( និង ៤០ ឆ្នាំនៅទូទាំងពិភពលោក) LIBRESSE® នឹងខិតខំផ្តល់ទំនុកចិត្តដល់ស្ត្រីនៅក្នុងជីវិតសង្គម និងទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ។ ក្នុងនាមជាបងស្រីដ៏ក្លាហាន LIBRESSE® ខិតខំលុបបំបាត់ភាពសង្ស័យចំពោះខ្លួនឯង ការខ្មាសអៀន និងភាពមិនសុខស្រួលដែលធ្វើឱ្យស្ត្រីត្រឡប់មកបង្កើតពិភពនៃទំនុកចិត្ត V-zone ។ នេះត្រូវបានធ្វើឡើងដោយចូលទៅកាន់ចំណុចស្នូលនៃមណ្ឌលសុខភាព V-zone ដោយនឹងមានការអនាម័យយ៉ាងត្រឹមត្រូវ ។ LIBRESSE® គាំទ្រយ៉ាងពេញទំហឹងចំពោះការជំរុញពង្រឹងភាពអង់អាចដល់ស្ត្រី តាមរយៈការចូល រួមរបស់សង្គម និងការមានវិធីសាស្រ្តជាប្រព័ន្ធបន្ថែមទៀត ពីព្រោះវាឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ក្រុមហ៊ុន ។ យុទ្ធនាការនេះមានការផ្តួចផ្តើមឡើងដោយ LIBRESSE® ដែលត្រូវបានទទួលស្គាល់តាមរយៈ “ពានរង្វាន់ទីផ្សារឆ្លើយតបចំពោះយែនឌ័រ” “Gender-responsive Marketplace Award” ដែលត្រូវបានប្រគល់ជូនដល់ក្រុមហ៊ុន Vinda Group Southeast Asia (Malaysia) ដែលជាក្រុមហ៊ុនមេរបស់ LIBRESSE® ។ អំពី LIBRESSE® LIBRESSE® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារី ដែលយល់ច្បាស់ពីធាតុពិតក្នុងនាមជានារី ។ ម៉ាកយីហោនេះគាំទ្រដល់ស្ត្រីឱ្យដើរតាមគន្លងជីវិតរបស់ខ្លួន និងអបអរសាទចំពោះស្ត្រីដែលមានរូបរាង និងដងខ្លួនខុសៗគ្នា។ ក្រៅពីផលិតផលប្រកបដោយគុណភាព និងគួរជាទីទុកចិត្តសម្រាប់សុភាពនារី LIBRESSE® ក៏ប្តេជ្ញាចិត្តផងដែរចំពោះគំនិតផ្តួចផ្តើមសម្រាប់ជីវិតរស់នៅជាប្រក្រតីក្នុងពេលមករដូវប្រចាំខែ ដូចជាយុទ្ធនាការអំពីការមករដូវ គឺ ចូរទទួលយកការពិត និងការមករដូវ (Let’s Get Real and Period) ។ អំពីសម្ព័ន្ធក្រុមហ៊ុន Vinda Group ចាប់តាំងពីពេលចាប់ផ្តើមដំបូងរបស់ខ្លួនក្នុងឆ្នាំ ១៩៨៥ រហូតដល់បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុន Vinda Group បានក្លាយជាក្រុមហ៊ុនធំជាងគេមួយសម្រាប់ផលិតផលអនាម័យនៅអាស៊ី និងមានបុគ្គលិកជិត ១ ម៉ឺននាក់។ ការលក់ត្រូវបានធ្វើឡើងក្រោមស្លាកយីហោផលិតផលថែទាំខ្លួនសំខាន់ៗ ដូចជា Vinda, Drypers, TENA, Dr P, Libresse, VIA, Tempo, Tork, Libero និង Sealer ។ Vinda មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងហុងកុង ហើយត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុនហុងកុង (លេខកូដហ៊ុន: 3331.HK) ។
ចែករំលែក