Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

On March 18, 2018, H.E. Hun Many's Volunteer Medical Teamwork consisting of 351 doctors led by H.E.Hun Many, went to cure 4969 people at Angta Preah pagoda, Tnot village, Moha Russey commune, Korng Pisey district, Kompong Speu province and also offered to them some bread and pure drinking water as well. The process of consultation and treatment was led by H.E. Hun Many accompanied by H.E Chum Vong, a member of Cambodia senate and chief of central committe for strenghening Korng Pisey district, H.E. Vy Samnang, Kompong Speu governor, H.E. Chuon Vorn, secretary of state of ministry of industry, H.E.Ho Tang Eng, secretary of state of the ministry of planning, H.E. Yoem Yan, under secretary of state of the ministry of health, H.E. Sam Rithy, UYFC secretariat representative, H.E. Leng Phaly, a chief of H.E. Hun Many's volunteer medical teamwork, Mr. Or Vanthen, chief of kompong Speu Health office, Mr. Chem Phoeun Vuth, Korn Pisey governor, Mr. Mar Savat, chief of CPP Korng Pisey district, Mr. Neang Bo, a chief of Phnom Penh Youth Activists, Mr.Peang Pharoth, a chief of Osela pure drinking water and UYFC of Korng Pisey district, Kompong Speu province. In our consultations and treatments, there have been general medical illness, pulmonary and other respiratory tract diseases, gastrointestinal diseases, dermotological diseases, gynecological diseases, parasitic infection, anemia, osteopathy, rheumatic diseases, hepathic diseases, sexual transmitted diseases STD, malaria, dengue, ophthalmological diseases, stomatological diseases, psychiatric disorders, diabetes mellitus, pediatric diseases, cardiovascular diseases, hypertensiin, eyes nose throat diseases, hemorrhoid, urinary tract and kidneys diseases, hemodialysis, and ultrasound study. This activity expresses the spirit of humanitarianism and the real love among khmer blood. The purpose of this activity is to participate in the poverty reduction of Cambodian people in order to build united khmer with single future.  Under the wisedom leadership of Samdech Techo Hun Sen , a great prime minister of Cambodia, The country has mantain complete peace, safty, security, and sustainable development. Furthermore, people has lived with hope, harmony, and happiness throughout the country. Therefore, all Cambodian people have to preserve peace and stability through win-win policy of our hero, Samdech Techo Hun Sen. Reasure that for 63 months (2012_2018) H.E. Hun Many's Volunteer Medical Teamwork consisting of 2,385 doctors has consulted and treated 281377 people in the 16municipality/ provinces of the kingdom of Cambodia.

ចែករំលែក

អបអរសាទរ លោកវេជ្ជបណ្ឌិត តូច យ៉ាន គ្រូពេទ្យឯកទេសព្យាបាលជំងឺឫសដូងបាត ដែលទទួលបាន និទ្ទេសល្អណាស់ ក្នុងពិធីកាពារនិក្ខេបបទថ្នាក់វេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិ(IU)។ ការទទួលបានជោគជ័យដ៏ឧត្ដុង្គឧត្ដមនេះ ស្របពេលដែលប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ទទ្ទឹមនោះ ក្រសួងសុខាភិបាលមាន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានគោលនយោបាយល្អប្រសើរ បើកទូលាយ ឲ្យមានសកលវិទ្យាល័យ មហាវិទ្យាល័យវេជ្ជសាស្រ្តទាំង រដ្ឋនិងឯកជន ដើម្បីបំរើសេចក្តីត្រូវការរបស់កូនខ្មែរ និង អ្នកជំងឺខ្មែរ នៅគ្រប់ថ្នាក់ នៅគ្រប់ខេត្ត/ក្រុង, ស្រុក/ខណ្ឌ និងមណ្ឌល់សុខភាពគ្រប់ឃុំ /សង្កាត់និងតាមភូមិផងដែរ។ ជាងនេះទៅទៀត បង្ករឲ្យមានការងាយស្រួលដល់កូនខ្មែរជំនាន់ក្រោយ ទទួលបានការបណ្តុះបណ្តាល វិស័យវេជ្ជសាស្រ្តបានល្អ ទាំងបរិមាណនិងគុណភាព ទន្ទឹមនោះ មន្ទីពេទ្យថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់មូលដ្ឋានរីកដុះដាលហើយមានទាំងរដ្ឋនិងឯកជនមិនចាញ់ប្រទេសជិតខាងប៉ុន្មានទេ ពិសេសសព្វថ្ងៃនេះ ក្រសួងសុខាភិបាល ក៏ដូចអ្នកវិនិយោគក្នុងវិស័យសុខាភិបាល ខិតខំកែរលំអរសំភារ: បច្ចេកទេស និង សមត្ថភាពគ្រូពេទ្យឲ្យកាន់តែជឿនលឿន និងរីកចម្រើនថែមទៀត ដើម្បីបំពេញបាន តម្រូវការអ្នកជំងឺអោយមានប្រសិទ្ធិភាព។ សូមអគុណ ឯកឧត្តមបណ្ឌិត លោកវេជ្ជបណ្ឌិត លោកសាស្ត្រចារ្យទាំងជាតិ និងអន្តរជាតិនៅសាកលវិទ្យាល័យអន្តរជាតិ (IU) ដែលខិតខំ បង្ហាត់បង្រៀននិសិ្សតវេជ្ជសាស្រ្តបានល្អ ទទួលបានជោគជ័យទាំងអស់ ក្នុងនោះក៏មាន ខ្ញុំបាទ តូច យ៉ាន ក៏បានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតដោយជោគជ័យ និងបានធ្វើការសិក្សាស្រាវជ្រាវ ពីជំងឺឬសដូងបាត ស្តីពីរោគសញ្ញានិងផលប៉ះពាល់ពីជំងឺឬសដូងបាត។ ជាទីបញ្ចប់ សូមគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត លោកគ្រូ អ្នកគ្រូ លោកសាស្រ្តាចារ្យ លោកបណ្ឌិត លោកវេជ្ជបណ្ឌិតទាំងជាតិនិងអន្តរជាតិ ទទួលបានពុទ្ឋពរទាំង៥ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: បដិភាន: ឲ្យមានដល់ ឯកឧត្តម លោក លោកស្រីទាំងអស់ កុំបីឃ្លាងឃ្លាតឡើយ ។

ចែករំលែក

យោងតាមសេចក្ដីជូនដំណឹងពីមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត បានឲ្យដឹងថា មន្ទីរពេទ្យមានកិត្តិយស សូមជម្រាបជូនដល់  ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ផ្នែករោគស្ត្រី និងផ្នែករូបភាពវេជ្ជសាស្ត្រ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត នឹងផ្ដល់ជូនដោយឥតគិតថ្លៃនូវ៖ -ការពិនិត្យ សុដន់ - ការថត សុដន់ កាលបរិច្ឆេទ៖  ចាប់ពីថ្ងៃទី ១៩-៣០ ខែមីនា ឆ្នាំ២០១៨ អាស្រ័យហេតុដូចនេះសូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាជនទាំងអស់ សូមមេត្តាជ្រាបជាព័ត៌មាន។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ Healthogo សហការជាមួយនឹងវេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៃមន្ទីរពេទ្យភ្នែកដុកទ័រ គង់ ពិសិដ្ឋ ផ្តល់ជូននូវសេវាដ៏ពិសេសសម្រាប់ជូនសិស្សនិសិ្សតព្រមទាំងបុគ្គលិកសិក្សានៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (UP) ក្រោមការឧបត្ថម្ភពីផលិតផលSunlife ដោយមានការគាំទ្រ និងចូលរួមយ៉ាងច្រើនកុះករ។ នេះបានសរបញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកដាក់ចំពោះសុខភាពភ្នែកនៃអ្នកចូលរួម ក៏ដូចជាការរួមចំណែកដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាពភ្នែកដល់ប្រជាជាតិយើង ជាពិសេសគឺសិស្សនិស្សិតផ្ទាល់តែម្តង។       ក្នុងចំណោមអ្នកដែលបានចូលរួមទាំងអស់ យើងក៏ធ្វើសាកសួរអំពីចំណាប់អារម្មណ៍របស់អ្នកចូលរួមចំនួន៣រូប។ Sing Sereybot ជានិស្សិតឆ្នាំទី៦ ផ្នែកវេជ្ជសាស្រ្ត បានបញ្ចេញនូវមតិយោបល់ថា «ខ្ញុំពេញចិត្តនឹងការផ្តល់ជូននូវការវាស់ និងពិនិត្យសុខភាពផ្នែកនេះណាស់ ហើយវាពិតជាល្អប្រសើរណាស់សម្រាប់ខ្លួនខ្ញុំផ្ទាល់ រួមទាំងនិស្សិត  ព្រមទាំងបុគ្គលិកសិក្សាដទៃទៀត»។ រីឯ Sea Vanda ដែលជានិស្សិតឆ្នាំទី៣ ផ្នែកវេជ្ជសាស្រ្ត ក៏បានឲ្យដឹងផងដែរថា «ខ្ញុំក៏មានការពេញចិត្ត និងអំណរគុណសម្រាប់ការផ្តល់ជូននូវសេវាដ៏ល្អ និងមានគុណប្រយោជន៍មួយនេះផងដែរ ហើយក៏សំណូមពរឲ្យមានការរៀបចំបែបនេះនៅលើកក្រោយទៀតផងដែរ»។ ជាចុងក្រោយ Voeum Sovath និស្សិតផ្នែកឱសថសាស្រ្ត ឆ្នាំទី១ ក៏មានមតិយោបល់ស្រដៀងគ្នាដែរថា ខ្លួនពិតជាពេញចិត្តនូវរាល់គ្រប់សកម្មភាពទាំងអស់ ហើយជាពិសេសនោះ គឺសេវាផ្តល់ជូនរបស់វេជ្ជបណ្ឌិតឯកទេស ក៏ដូចជាគ្លីនិកផ្ទាល់ គឺពិតជាល្អ និងគួរជាទីគាប់ចិត្តខ្លាំងណាស់។      គួរបញ្ជាក់ផងដែរថា Healthogo ក៏ធ្លាប់បានរៀបចំនូវយុទ្ធនាការពិនិត្យភ្នែក និងវាស់វ៉ែនតាដោយឥតគិតថ្លៃ ជូនដល់អ្នកដែលបានចូលរួមក្នុងកម្មវិធីបារខែមអាស៊ានកាលពីខែតុលាកន្លងទៅនេះ ក្រោមកិច្ចសហការជាមួយនឹងវេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៃ គ្លីនិកភ្នែក អមរិន្ទ-ម៉ុងឌីយ៉ាល់ ផ្តល់ជូននូវសេវាដូចជា៖ វាស់គំហើញ និងវ៉ែនតា ពិនិត្យភ្នែក ប្រឹក្សាយោបល់បន្ថែមផងដែរ។ ចំណែកនៅឯសាលាតិចណូ (ITC) Healthogo ក៏បានធ្វើការសហការជាមួយនឹង គ្លីនិកឯកទេស អេគីប ក្នុងការរៀបចំនូវយុទ្ធនាការពិនិត្យជាតិស្ករក្នុងឈាម និងវាស់សម្ពាធឈាម ព្រមទាំងពិគ្រោះសុខភាពក្រពះ-ពោះវៀន-ថ្លើម និង ឫសដូងបាតដោយឥតគិតថ្លៃជូនដល់អ្នកដែលបានចូលរួមកម្មវិធីDigiteKHដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនSabay កាលពីដើមខែធ្នូផងដែរ។  ក្រៅពីនេះផងដែរ ជារៀងរាល់ខែ Healthogo ក៏មាននូវយុទ្ធនាការពិនិត្យសុខភាពផ្នែកផ្សេងៗដោយឥតគិតថ្លៃជូនដល់សិស្សនិស្សិតនៅតាមបណ្តាសាកលវិទ្យាល័យនៅរាជធានីភ្នំពេញផងដែរ ក្នុងនោះរួមមាន ការវាស់ និងពិនិត្យភ្នែកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ក្នុងកម្មវិធីសប្បុរសធម៌ ក្រោមកិច្ចសហការជាមួយនឹងមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ការពិនិត្យ និងពិគ្រោះសុខភាពផ្លូវចិត្តនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដោយសហការជាមួយនឹងមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ ការពិគ្រោះ និងពិនិត្យស្បែកមុខសហការជាមួយនឹងគ្លីនិកស្បែកប៊ីស៊ីនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនក្នុងមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា។ Healthogo ក៏សូមសន្យាថានឹងរៀបចំនូវយុទ្ធនាការដ៏មានគុណប្រយោជន៍ជាច្រើនទៀតតាមរយៈការសហការជាមួយនឹងគ្លីនិកជាដៃគូជាបន្តបន្ទាប់ ដើម្បីជាចំណែកមួយនៃការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជាតិយើង តាមរយៈយុទ្ធនាការនៅតាមសាកលវិទ្យាល័យ និងវិទ្យាល័យនានានៅកម្ពុជា ព្រមទាំងការចូលរួមក្នុងកម្មវិធីពិព័រណ៍ និងសិក្ខាសាលាផ្សេងៗផងដែរ។ សម្រាប់ឱកាសពិសេសផ្សេងៗទៀត សូមធ្វើការតាមដាននៅលើទំព័រហ្វេសប៊ុករបស់ Healthogo… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កាលពីថ្ងៃទី 03 និង 04 មីនា កន្លងទៅនេះ ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd បានរៀបចំកម្មវិធីសិក្ខាសាលា  “ការជឿជាក់លើសុខភាពភ្នែកភ្លឺថ្លារបស់អ្នក Believe in your sight” នៅផ្សារទំនើប Aeon Mall។ បើតាមប្រសាសន៍លោកចាប ឆៃ ហ៊ាង ប្រធានគ្រប់គ្រងការិយាល័យភ្នំពេញ បានអោយដឹងថា ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលថ្នាំបន្តក់ភ្នែក New V.Rohto តែងតែយកចិត្តទុកដាក់លើការថែរក្សាសុខភាពភ្នែករបស់ប្រជាពលរដ្ឋ ដោយក្រុមហ៊ុនតែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពីការថែរក្សាភ្នែកនៅតាម បណ្តាសាកលវិទ្យាល័យនានាទូទាំងទីក្រុងភ្នំពេញ និងតាមបណា្តខេត្តនានា ដើម្បីផ្តល់ជូននូវចំនេះដឹងស្តីពីការថែរក្សាភ្នែក  អោយមានសុខភាពល្អ និងភ្លឺថ្លា។ សម្រាប់ឆ្នាំ2018នេះក្រុមហ៊ុន បាននៅតែបន្តការរៀបចំកម្មវិធីពិសេសៗ ដោយមានការចូលរួមពីសំណាក់ វាគ្មិន ចក្ខុបណ្ឌិត ដែលជាអ្នកឯកទេសជំងឺភ្នែក ដើម្បីបន្ថែមនូវចំណេះដឹង និងបទពិសោធន៍ ដល់ប្រជាពលរដ្ឋដើម្បីឲ្យដឹងកាន់តែច្បាស់ពីរបៀបថែរក្សាភ្នែក វិធីការពារភ្នែក ដើម្បីទទួលបាននូវសុខភាពភ្នែកល្អ ។ ជាផ្លែផ្កា កម្មវិធី  “ការជឿជាក់លើសុខភាពភ្នែកភ្លឺថ្លារបស់អ្នក Believe in your sight” ទទួលបានការចាប់អារម្មណ៍ចូលរួមទទួលយកចំណេះដឹងពីសុខភាពភ្នែក ការពិនិត្យភ្នែកដោយឥតគិតថ្លៃ យ៉ាងច្រើនពីអតិថិជន និងប្រិយមិត្តដែលគាំទ្រកម្មវិធី និងផលិតផល NewV.Rohto។  ក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំងហើយសន្យាថានឹងនាំមកនូវកម្មវិធីល្អៗដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នានៅកម្មវិធីក្រោយៗទៀត។ ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

កាលពីព្រឹកថ្ងៃទី ៣ មីនា ២០១៨ នៅឯសណ្ឋាគារហ៊ីម៉ាវ៉ារី សន្និបាតប្រចាំឆ្នាំលើកទី១នៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជា ត្រូវបានរៀបចំឡើងដោយនិស្សិត និងវេជ្ជបណ្ឌិតជាសមាជិកនៃសមាគមផ្ទាល់ ដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់សាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេសជាច្រើនរូប ព្រមទាំងការអញ្ជើញចូលរួមពីសំណាក់អ្នកចូលរួមជានិស្សិត និងវេជ្ជបណ្ឌិតឯកទេសសរុបចំនួន១២០នាក់។  នេះជាសមិទ្ធផលដ៏ធំ និងថ្មីមួយនៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជាក្នុងការរៀបចំកម្មវិធីនេះឡើងដោយមានចំនួនអ្នកចូលរួមលើលពីការរំពឹងទុកដល់ទៅជាងពាក់កណ្តាល ស្របពេលជាមួយគ្នាផងដែរ ក៏មានការចូលរួមតាំងបង្ហាញនូវផលិតផល និងសេវាកម្មពីសំណាក់ក្រុមហ៊ុនជាដៃគូសហការប្រមាណជា១៦ ក្រុមហ៊ុន ដែលភាគច្រើនជាក្រុមហ៊ុនឱសថ និងក្រុមហ៊ុននៃផលិតផលអង់ដូស្កុប។ ក្រុមការងារជាអ្នករៀបចំកម្មវិធីក៏បានសម្តែងនូវការថ្លែងអំណរគុណដល់អ្នកគ្រប់គ្នាដែលបានរួមចំណែកក្នុងការធ្វើឲ្យកម្មវិធីនេះដំណើរការបានរលូន និងទទួលបានលទ្ធផលជាផ្លែផ្កាដោយបានសន្យាថានឹងព្យាយាមកែតម្រូវនូវចំណុចខ្វះខាតដែលកើតមាននៅឆ្នាំនេះដើម្បីចៀសវាងកុំឲ្យកើតមានម្តងទៀតនៅឆ្នាំក្រោយៗទៀត... ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ក្រុមគ្រូពេទ្យឯកទេសបាតភ្នែកផ្នែកចក្ខុរោគនៃមន្ទីរពេទ្យ សហការជាមួយគ្រូពេទ្យឯកទេសបាតភ្នែកមកពីប្រទេសអូស្ត្រាលី នឹងមានរៀបចំ«ការពិនិត្យ និងព្យាបាលជំងឺបាតភ្នែក» ដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជារយៈពេល៥ថ្ងៃ គឺថ្ងៃទី២៦ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨។  សូមបងប្អូនទទូលជ្រាបជាដំំណឹង និងធ្វើការផ្សព្វផ្សាយបន្ត…  អាសយដ្ឋាន ៖ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការម លេខទូរស័ព្ទ ៖ ០២៣ ២១៧ ៣៨៤ សម្រាប់ព័ត៌មានបន្ថែម ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រភព ៖ ទំព័រហ្វេសប៊ុក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មហោស្រពប្រចាំឆ្នាំដ៏ធំក្រោមកិច្ចសហការរៀបចំដោយស្ថានទូតជប៉ុន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) និងមជ្ឈមណ្ឌលមូលនិធិជប៉ុននៅអាស៊ីក្នុងឆ្នាំ២០១៨នេះ ត្រូវបានរៀបចំឡើងជាមួយនឹងកម្មវិធីពិសេសៗ និងប្លែកៗជាច្រើនដើម្បីឲ្យអ្នកចូលរួមទទួលបានអារម្មណ៍ប្លែក និងគុណប្រយោជន៍ ជាពិសេសការយល់ដឹងអំពីវប្បធម៌នៃប្រទេសទាំងពីរ (កម្ពុជា និងជប៉ុន) ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)  ។ ក្នុងនោះផងដែរ ក្រុមការងារ Healthogo ក៏បានចូលរួមផងដែរដោយបានរៀបចំនូវកម្មវិធីះHealthogo Healthy Gateway ដែលមានសកម្មភាពពិសេសៗមួយចំនួនសម្រាប់ជូនដល់អ្នកស្រលាញ់សុខភាពក្រោមការសហការរៀបចំដោយ មន្ទីរសំរាកព្យាបាល លីវ ឈិញ មន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ គ្លីនិកស្បែក ប៊ីស៊ី និងសហការឧបត្ថម្ភដោយក្រុមហ៊ុនអរុណរស្មីហ្វាម៉ា និងផលិតផលGiloba នៃក្រុមហ៊ុន Mega Life Sciences PTY., Ltd ដោយមានចែកជូននូវកាតផ្សងសំណាងដល់អ្នកដែលចូលរួមគ្រប់គ្នា និងអាចដាក់ចូលក្នុងធុងឆ្នោតបានសម្រាប់តែអ្នកដែលបានចូលរួមសកម្មភាព៣ក្នុងចំណោមសកម្មភាពទាំងអស់តែប៉ុណ្ណោះ ដែលសកម្មភាពនីមួយៗសុទ្ធតែមានគុណប្រយោជន៍ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់សាធារណជនគ្រប់រូប។  សកម្មភាពទាំងនោះរួមមាន ៖ ១ សិក្ខាសាលាសុខភាពអំពី«ផលរំខាននៃបញ្ហាសុខភាពបេះដូងមកលើការរស់នៅប្រចាំថ្ងៃ» ថ្ងៃសុក្រ ទី២៣ កុម្ភៈ (ម៉ោង៩-១០ព្រឹក) ២ សិក្ខាសាលាសុខភាពអំពី«ការរស់នៅជាមួយPassion ដើម្បីយកឈ្នះDepression» ថ្ងៃអាទិត្យ ទី២៥ កុម្ភៈ (ម៉ោង៩-១០ព្រឹក) ៣ ការពិគ្រោះ និងពិនិត្យស្បែកមុខជាមួយវេជ្ជបណ្ឌិតឯកទេសនៃគ្លីនិកស្បែក ប៊ីស៊ី ថ្ងៃទី២៣-២៤ កុម្ភៈ (៨ព្រឹក-៥ល្ងាច) ៤ ការធ្វើតេស្តការចងចាំដោយក្រុមការងារផលិតផលGiloba ៥ ការដាក់លក់ទស្សនាវដ្តីហេលស៍ថាមប្រូ ៦ ការបង្ហាញណែនាំអំពីកម្មវិធីទូរស័ព្ទជាជម្រើសទី១សម្រាប់សុខភាព ៧ ការសរសេរនូវពាក្យក្នុងចិត្តរួចបិទនៅជញ្ជាំង "Say Goodbye to Deperssion" ៨ ការថតរូបកម្សាន្ត។ ក្រុមការងារនឹងធ្វើការស្វែងរកអ្នកឈ្នះចំនួន៣រូបជារៀងរាល់ថ្ងៃ ដើម្បីទទួលបានកញ្ចប់កាដូនៃផលិតផលសុខភាពដ៏ស្រស់ស្អាត ដោយលទ្ធផលនឹងត្រូវបានប្រកាសរៀងរាល់ថ្ងៃម៉ោង៥ ល្ងាច។ អ្វីដែលរឹតតែពិសេេសនោះ គឺរាល់ពេលដែលអ្នកចូលរួមសកម្មភាពនីមួយៗ លោកអ្នកក៏បានទទួលកាដូផងដែរ ហេតុនេះហើយ...បើទោះជាមិនបានជាអ្នកឈ្នះប្រចាំថ្ងៃ ក៏មិនអីដែរណា៎... កាលបរិច្ឆេទ ៖ ថ្ងៃទី២៣-២៥ កុម្ភៈ ២០១៨ ម៉ោង ៖ ៨ព្រឹក-៥ល្ងាច ទីតាំង ៖ ស្តង់នៅក្បែរស្រះ IFL នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)  ចូលរួមដោយមិនគិតថ្លៃ!!! ទទួលបានភាពសប្បាយរីករាយ និងសុខភាពល្អប្រសើរ ហើយថែមទាំងមានឱកាសទទួលបានរង្វាន់លើកទឹកចិត្តផ្សេងទៀត... មកម្នាក់ឯងក៏បាន មកមានគ្នាក៏បាន... ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដំណឹងល្អសម្រាប់អ្នកដែលជំងឺដុះសាច់មុខ ថ្គាម មាត់!!! យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់មន្ទីរពេទ្យព្រះអង្គឌួងកាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រោមកិច្ចសហការជាមួយសមាគមមិត្តភាព និងសប្បុរធម៌កម្ពុជាដោយមានការចូលរួមពីក្រុមគ្រូពេទ្យមកពីប្រទេសអារ៉ាប៊ីសាអូឌីត មន្ទីរពេទ្យព្រះអង្គឌួង នឹងមានរៀបចំការវះកាត់ជំងឺដុះសាច់មុខ ថ្គាម មាត់(Maxillofacial Surgery) ដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជារយៈពេល២ថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ សូមបងប្អូនដែលមានបញ្ហាខាងលើ មកទទួលនូវការវះកាត់ដោយគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យផ្ទាល់តាមរយៈកាលបរិច្ឆេទដែលមានបង្ហាញជូនខាងលើស្រាប់។ អាសយដ្ឋាន ៖ កាច់ជ្រុងវិថីក្រមួនស និងមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ លេខទូរស័ព្ទ៖ ០២៣ ២១៨ ៨៧៥ ប្រភព ៖ ទំព័រហ្វេសប៊ុក មន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សមាគមទន្តពេទ្យកម្ពុជាបានផ្តួចផ្តើមរៀបចំកម្មវិធីសន្និសីទ និងពិព័រណ៍ទន្តសាស្រ្ត ជាឱកាសសម្រាប់អ្នកប្រកបវិជ្ជាជីវៈផ្នែកទន្តសាស្រ្ត ក៏ដូចជានិស្សិតបានធ្វើការស្វែងយល់ពីចំណេះដឹង រួមទាំងបញ្ហានានាតែងកើតមានឡើងក្នុងផ្នែកទន្តសាស្រ្តនេះ ដែលកម្មវិធីបានប្រព្រឹត្តទៅនាថ្ងៃទី ១៧ ដល់ ១៨ ខែមករា នៅសណ្ឋាគារ សុខាភ្នំពេញ។ កម្មវិធីមានការចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងសាស្រ្តាចារ្យ ទន្តពេទ្យ និងសិស្សានុសិស្សជាច្រើន។ ក្នុងរយៈពេលពីរថ្ងៃពេញ អ្នកចូលរួមទាំងអស់បានធ្វើការស្វែងយល់ពីជំនាញឯកទេស របកគំហើញថ្មីៗទាក់ទងនឹងទន្តសាស្រ្ត ក៏ដូចជាបញ្ហានានារួមមានរោគពុកធ្មេញដែលកំពុងតែកើតមានឡើងក្នុងសង្គមបច្ចុប្បន្នជាដើម។  គួរបញ្ជាក់ថា ការបង្ហាញត្រូវបានរៀបចំ និងបង្ហាត់ពីសំណាក់ទន្តពេទ្យ រួមទាំងអ្នកជំនាញពីបណ្តាស្ថាប័ននានា។ បន្ថែមពីលើសន្និសីទ កម្មវិធីក៏មានការរៀបចំជាការតាំងពិព័រណ៍ ដែលទទួលបានការចូលរួមពីក្រុមហ៊ុនសេវាកម្ម និងផ្គត់ផ្គង់ផលិតផលទន្តសាស្រ្តជាច្រើន សម្រាប់ការតាំងបង្ហាញពីផលិតផលថ្មី រួមទាំងមានការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសស្របពេលជាមួយគ្នាផងដែរ។ សុខភាពមាត់-ធ្មេញ ជាបញ្ហាចម្បង គួរតែមានការយកចិត្តទុកដាក់ និងការថែទាំជាប្រចាំ ដែលការរៀបចំកម្មវិធីសន្និសីទ និងពិព័រណ៍ទន្តសាស្រ្តនៃសមាគមទន្តសាស្រ្ត បានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើន និងអភិវឌ្ឍសុខភាព ជាផលប្រយោជន៍សម្រាប់ប្រជាជនទូទៅ និងប្រទេសជាតិទាំងមូល។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយកាលពីថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីអំពីឱសថបំប៉នផ្លូវភេទបុរសឈ្មោះGOODMAN ដែលមិនបានធ្វើការចុះបញ្ជិកា និងត្រួតពិនិត្យដោយក្រសួងសុខាភិបាលឡើយ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គឺសងេ្កតឃើញមានក្រុមហ៊ុនមួយគ្មានច្បាប់អនុញ្ញាតពីក្រសួងបាន និងកំពុងផ្សព្វផ្សាយអំពីឱសថបំប៉នផ្លូវភេទគ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យ គ្មានការអនុញ្ញាតឲ្យនាំចូល និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយឡើយ។ ផលិផលតនោះមានឈ្មោះថា GOODMAN (Lot 101017) មួយកំប៉ុងមាន៦០ កាប់ស៊ុល ផលិតនៅប្រទេសអាមេរិក ដែលត្រូវបានផ្សព្វផ្សាយ អួតអាង និងបំផ្លើសហួសពីការពិតក្នុងការព្យាបាលក្រលៀន តម្រងនោម ក្រពេញប្រូស្តាត អ័រម៉ូន ជាពិសេសបង្កើនតណ្ហាផ្លូវភេទបុរសឲ្យបានខ្លាំង ឬបានយូរ។ ស្របពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលសូមឲ្យប្រជាជនឈប់ជឿតាមការឃោសនាអកុសល បោកប្រាស់ ភូតកុហក បំផ្លើសពីការគិតរបស់ជនខិលខូចមួយចំនួន ហើយក្រុមហ៊ុនដែលនាំចូល និងចែកចាយផលិតផលនេះត្រូវបញ្ឈប់ការលក់ ឬចែកចាយ និងប្រមូលឱសថនេះជាបន្ទាន់ពីទីផ្សារ។ ប្រសិនបើមានឃើញមានផលិតផលនេះត្រូវបានលក់ ឬចែកចាយនោះ សូមប្រញាប់ផ្តល់ព័ត៌មានជូនដល់នាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងតាមរយៈទូរស័ព្ទលេខ ០៩៥ ៣៥៩ ៥៩៩/០១២ ៩៨៣ ៣៣៤ ឬ០១២ ៨៩២ ០២២/០១៧ ៨៦៦ ៧៦០។      សូមទទួលជ្រាបជាដំណឹង និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់!!! ប្រភព ៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តោះ! ទៅលេងមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ឆ្នាំ២០១៨ ទាំងអស់គ្នា ហើយកុំភ្លេចនាំមិត្តភក្កិ និងក្រុមគ្រួសារមកលេងជាមួយផង!  មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា បានវិលមកសារជាថ្មីទៀតហើយជាមួយនឹងទស្សនីយ៍ភាពថ្មី ប្លែកៗ និងកាន់តែសប្បាយអស្ចារ្យជាងឆ្នាំមុនៗ ដែលសហការរៀបចំដោយស្ថានទូតជប៉ុន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងមជ្ឈមណ្ឌលមូលនិធិជប៉ុននៅអាស៊ី។ សម្រាប់ឆ្នាំនេះដែរ ប្រធានបទដែលនឹងធ្វើឲ្យកម្មវិធីនេះកាន់តែប្លែកនោះគឺ “Beat of Japan” ដែលមានន័យថាជា សម្លេងតន្រ្តីដែលវាយឮទូងៗខ្លាំងឡើងៗ ប្រៀបបានទៅនឹងចំណងមិត្តភាពរវាងប្រទេសជប៉ុន-កម្ពុជា រីកចម្រើនខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃដូច្នោះហើយ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺខួបអនុស្សាវរីយ៍ ៦៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។ សិស្ស និស្សិត សាធារណជនដែលចូលរួមក្នុងមហោស្រពនេះ នឹងទទួលបាននូវបទពិសោធន៍ល្អៗជាច្រើន ពីវប្បធម៌ដ៏ផូរផង់នៃប្រជាជាតិទាំងពីរ បូករួមបន្ថែមពីការសម្តែងភ្លេងបុរាណជប៉ុន JSR Gagaku ក្រុមស្គរធំ បាទី-ហូលីក (BATI-HOLIC) ក្រុមតន្ត្រី #IAmOriginal កម្ពុជា ក្រុមចម្រៀងជប៉ុនPOPUP កីឡាយុទ្ធសិល្ប៍ជប៉ុន និងកម្ពុជា ការប្រកួតប្រជែងសម្លៀកបំពាក់ប្រពៃណីជប៉ុន (យូកាតា) ការស្លៀកពាក់តុក្កតាជប៉ុន (ខូសផ្លេ) និង មានកម្មវិធីជាច្រើនទៀតដូចជាសិក្ខាសាលាស្តីពីភ្លេងបុរាណ និងទំនើបរបស់ជប៉ុន សិល្បៈបត់ក្រដាស (អូរីហ្គាមី) តុបតែងផ្កា (អ៊ីកេបាណា) អក្សរផ្ចង់ (ស្យូដូ) ការសាកល្បងធ្វើត្រាជ័រលុប ការធ្វើបឋកថានានា និងការតាំងពិព័រណ៍ផ្សេងៗនៅក្នុងមហោស្រពនេះ។ សូមចូលរួមសប្បាយទាំងអស់គ្នានៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២២ ដល់ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ។ ដើម្បីទទួលព័ត៌មានលម្អិតបន្ថែមក្នុងកម្មវិធីនេះ អ្នកអាចចូលទៅកាន់គេហទំព័រ៖ CJCC អត្ថបទ​ដោយ ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top