Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អបអរសាទរ ខួបគម្រប់ ១៥ឆ្នាំ (២០០៣-២០១៨) គ្លីនិក តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាត សូមគោរព និង ថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ដល់រាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមានគោលនយោបាយបង្រួបបង្រួមជាតិផ្សះផ្សាជាតិ ឲ្យទទួលបានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនជឿនលឿនលើគ្រប់វិស័យក្នុងនោះ វិស័យសុខាភិបាលត្រូវបានសម្តេចបើកទូលាយឲ្យមានសាកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល មានមន្ទីរពេទ្យ គ្លីនិក ព្យាបាលជំងឺជូនប្រជាពលរដ្ឋ គ្រប់ថ្នាក់រដ្ឋ និងឯកជន បង្កឲ្យមានការងាយស្រួលដល់កូនខ្មែរជំនាន់ក្រោយទទួលបានការបណ្តុះបណ្តាលវិស័យវេជ្ជសាស្រ្តបានល្អទាំងបរិមាណ និងគុណភាព។ សូមគោរព និង ថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ដល់ក្រសួងសុខាភិបាល ឯកឧត្តម ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្រោមការដឹកនាំរបស់ឯកឧត្តមធ្វើឲ្យវិស័យនេះមានការរីកចម្រើនជឿនលឿនទាំងរដ្ឋ និងឯកជនដែលបង្កលក្ខណៈងាយស្រួល និងពង្រឹងវិស័យអប់រំផ្នែកសុខាភិបាលបានល្អ មានសាកលវិទ្យាល័យ មហាវិទ្យាល័យវេជ្ជសាស្ត្រ មានមន្ទីរពេទ្យ គ្លីនិកព្យាបាលជំងឺជូនប្រជាពលរដ្ឋគ្រប់ថ្នាក់ ទាំងរដ្ឋ និងឯកជន។  សូមថ្លែងអំណរគុណចំពោះអតិថិជនរបស់គ្លីនិក តូច យ៉ាន ​​អរគុណអតិថិជនទាំងអស់ដែលជឿជាក់ បានមកទទួលយកសេវាព្យាបាលជាពី ជំងឺឫសដូងបាត​ នៅ គ្លីនិក តូច យ៉ាន លទ្ធផល ១៥ ឆ្នាំកន្លងរបស់គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាតទទួលបានពីសកម្មភាពព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជិត ១០,០០០នាក់បានមកទទួលសេវា និងបានព្យាបាលជា (មួយម៉ឺននាក់) “ធានាជូនមួយជីវិត”ពី គ្លីនិក តូច យ៉ាន ធ្វើឲ្យគ្លីនិកយើងខ្ញុំខិតខំបម្រើ និងពង្រឹងគុណភាព ពង្រីកសាខាបាន ៥កន្លែង ទាំងអស់នេះហើយគឺជាភាពអស្ចារ្យសម្រាប់គ្លីនិក តូច យ៉ានហើយក៍ជាមោទនភាព និងមុខមាត់របស់ប្រទេសកម្ពុជាយើងទាំងមូលដែលធ្វើឲ្យពិភពលោក ដឹងច្បាស់ពីសមត្ថភាពស្នាដៃរបស់កូនខ្មែរក៍មិនធម្មតាដែរ រហូតត្រូវបានអង្គការវាយតម្លៃគុណភាពពិភពលោក(WQC World Quality Commitment)  ផ្នែកជំងឺឫសដូងបាត គេឃើញ ហើយបានជ្រើសរើសឲ្យគ្លីនិក តូច យ៉ានទៅទទួលពានពីរឆ្នាំជាប់គ្នា ៖ ១)  នៅឆ្នាំ ២០១៦ ទទួលបានពានរង្វាន់ មាស (Gold Paris 2016 )នៅទីក្រុងប៉ារីស ប្រទេសបារាំង ពីអង្គការវាយតម្លៃ គុណភាពពិភពលោក WQC ។ ២) នៅឆ្នាំ ២០១៧ ទទួលបាន ពានរង្វាន់មាស (The Each Of Europe Frankfurt 2017) ទ្វារកោងអន្តរជាតិ នៅទីក្រុង Frankfurtប្រទេសអាល្លឺម៉ង់ ពីអង្គការវាយតម្លៃគុណភាពពិភពលោក WQC លើកទី២ លទ្ធផលល្អក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋរយៈពេល១៤ឆ្នាំកន្លងមក (២០០៣-២០១៧)។ ៣) ទទួលបានការប្រោសប្រទានមេដាយកិត្តិយសថ្នាក់ធិបឌិន ពីសម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស ទេព វង្ស សម្តេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកវេជ្ជបណ្ឌិត តូច យ៉ាន ឆ្នាំ ២០១៧ ។ ៤)   ទទួលបានព្រះរាជប្រកាសនីយបត្រ សម្រេចតែងតាំងលោកវេជ្ជបណ្ឌិត តូច យ៉ាន ឲ្យឡើងជា ទីប្រឹក្សាសម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១៧ ។ សូមគោរពជូនពរ សម្តេច ទ្រង់ ឯកឧត្តម លោក លោកស្រីព្រមទាំងអតិថិជន ដែលបានមកទទួលសេវាព្យាបាលនៅ គ្លីនិក តូច យ៉ាន ទាំងអស់សូមទទួលបានពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ!

ចែករំលែក

កម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ រៀបចំឡើងដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញទើបតែបានបញ្ចប់ទៅថ្មីៗនេះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ដែលនេះជាលើកទី៩ហើយ ដែលកម្មវិធីដ៏សប្បាយរីករាយនេះត្រូវបានប្រារព្ធធ្វើឡើងដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្សនិស្សិត និងសាស្ត្រាចារ្យជាច្រើនរូប ហើយឆ្នាំនេះផងដែរ Healthogo ក៏បានចូលរួមផងនូវក្នុងកម្មវិធីសប្បុរសធម៌មួយនេះ ដោយមានការផ្តល់ជូននូវការពិនិត្យ និងវាស់ភ្នែកដោយឥតគិតថ្លៃ ក្រោមកិច្ចសហការជាមួយនឹងមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ដែលជាដៃគូយ៉ាងជិតស្និទ្ធ និងជាសមាជិកមួយរូបនៃសហគមន៍ហេលស៍ថាម។  ការពិនិត្យ និងវាស់ភ្នែក បានទទួលការចាប់អារម្មណ៍យ៉ាងច្រើនក្រៃលែងពីសំណាក់អ្នកចូលរួមជាពិសេសសិស្សនិស្សិតដែលមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះសុខភាពភ្នែករបស់ខ្លួន។ លោកវេជ្ជបណ្ឌិត សេង សិរី វេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៃ មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ដែលបានចូលរួមផ្ទាល់ក្នុងសកម្មភាពសង្គមដ៏មានអត្ថន័យខ្លឹមសារនេះ បានឲ្យដឹងថាលោកពិតជាមានភាពសប្បាយរីករាយខ្លាំង ដែលបានចូលរួមចំណែកក្នុងការថែទាំ និងលើកកម្ពស់សុខភាពភ្នែកដល់សិស្សនិស្សិតដែលបានចូលរួម តាមរយៈការពិនិត្យលើបញ្ហាមិនប្រក្រតី និងជំងឺភ្នែកផ្សេងៗ ព្រមទាំងពន្យល់បន្ថែមអំពីវិធីថែទាំសុខភាពភ្នែកឲ្យបានត្រឹមត្រូវ ចំំណេះដឹង និងសេវាសុខភាពភ្នែកឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាផងដែរ។ លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ជូនផងដែរថា«បើតាមការសង្កេតរបស់ខ្ញុំ បញ្ហាចម្បងជាងគេរបស់សិស្សនិស្សិតដែលបានមកពិនិត្យនៅក្នុងថ្ងៃនេះ គឺបញ្ហាកំហុសកំណុំរូបភាព ហើយពួកគាត់ច្រើនកើតមានជំងឺភ្នែកម្ញ៉ូប ដែលជាជំងឺមួយដែលកើតមានជាទូទៅមិនថាក្នុងប្រទេសអភិវឌ្ឍ ឬប្រទេសកំពុងអភិវឌ្ឍឡើយ»។ ជាក់ស្តែង បើតាមការអង្កេតនៅឆ្នាំ២០០៦នៅខេត្តកណ្តាល បានបញ្ជាក់ថាការមិនព្យាបាលបញ្ហាកំហុសកំណុំរូបភាព(uncorrected refractive error)មានរហូតដល់6.1%នៃអ្នកជំងឺពិការភាពសងខាង (bilateral blindness) ដែលជាប់ចំណាត់ថ្នាក់លេខ២បន្ទាប់ពីបញ្ហាភ្នែកឡើងបាយ (cataract 67.4%) មានសារខ្លីតែខ្លឹម ដែលលោកវេជ្ជបណ្ឌិតមានបំណងចែករំលែកជូនដល់មិត្តអ្នកអានអំពីការថែទាំសុខភាពភ្នែកដែលរួមមានដូចជា ៖ ត្រូវចេះការពារ និងមានអនាម័យក្នុងការថែទាំសុខភាពភ្នែករបស់ខ្លួន ហើយក្នុងករណីដែលមានបញ្ហាភ្នែកអ្វីមួយនេះ សូមធ្វើការពិនិត្យ និងពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតឯកទេសឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ ជាចុងក្រោយ គឺមិនគួរប្រើប្រាស់ថ្នាំបន្តក់ភ្នែកដោយខ្លួនឯងនោះទេ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ ក៏ដូចជាមានបញ្ហាភ្នែកផ្សេងៗ ឬក៏អាចបណ្តាលឲ្យខូចភ្នែកទៀតផង។ បន្ថែមពីលើការផ្តល់ជូននូវសេវាសុខភាពដោយមិនគិតថ្លៃនេះ ក៏មានផងដែរនូវកម្មវិធីងាយៗសម្រាប់អ្នកចូលរួម ដោយគ្រាន់តែធ្វើការទាញយក ឬវាយតម្លៃទៅលើកម្មវិធីទូរស័ព្ទ Healthogo ដែលជាជម្រើសទីមួយសម្រាប់សុខភាពរបស់អ្នក ក៏អាចទទួលបាននូវកាដូជាស៊ីរ៉ូ និងថ្នាំបៀមបំបាត់អាការៈក្អក ឬឈឺបំពង់ក ក្រោមការឧបត្ថម្ភពីផលិតផលCoxil និងកាវអៀកបំបាត់អាការៈឈឺចាប់ ចុករួយសាច់ដុំដែលទទួលបានការឧបត្ថម្ភពីផលិតផលCo-plaster។ អ្វីដែលរឹតតែពិសេសនោះ គឺអ្នកមានសំណាងចំនួន៣រូប ក៏ត្រូវបានជ្រើសរើសដោយចៃដន្យ ដើម្បីទទួលបានស្ព្រៃយ៍បាញ់បំបាត់ការឈឺចាប់Co-Sprayម្នាក់ចំនួន១ដបផងដែរ។ គួរបញ្ជាក់ផងដែរថា Healthogo ក៏ធ្លាប់បានរៀបចំនូវយុទ្ធនាការពិនិត្យភ្នែក និងវាស់វ៉ែនតាដោយឥតគិតថ្លៃ ជូនដល់អ្នកដែលបានចូលរួមក្នុងកម្មវិធីបារខែមអាស៊ានកាលពីខែតុលាកន្លងទៅនេះ ក្រោមកិច្ចសហការជាមួយនឹងវេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៃ គ្លីនិកភ្នែក អមរិន្ទ-ម៉ុងឌីយ៉ាល់ ផ្តល់ជូននូវសេវាដូចជា៖ វាស់គំហើញ និងវ៉ែនតា ពិនិត្យភ្នែក ប្រឹក្សាយោបល់បន្ថែមផងដែរ។ ចំណែកនៅឯសាលាតិចណូ (ITC) Healthogo ក៏បានធ្វើការសហការជាមួយនឹង គ្លីនិកឯកទេស អេគីប ក្នុងការរៀបចំនូវយុទ្ធនាការពិនិត្យជាតិស្ករក្នុងឈាម និងវាស់សម្ពាធឈាម ព្រមទាំងពិគ្រោះសុខភាពក្រពះ-ពោះវៀន-ថ្លើម និង ឫសដូងបាតដោយឥតគិតថ្លៃជូនដល់អ្នកដែលបានចូលរួមកម្មវិធីDigiteKHដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនSabay កាលពីដើមខែធ្នូផងដែរ។ Healthogo ក៏សូមសន្យាថានឹងរៀបចំនូវយុទ្ធនាការដ៏មានគុណប្រយោជន៍ជាច្រើនទៀតតាមរយៈការសហការជាមួយនឹងគ្លីនិកជាដៃគូជាបន្តបន្ទាប់ ដើម្បីជាចំណែកមួយនៃការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជាតិយើង តាមរយៈយុទ្ធនាការនៅតាមសាកលវិទ្យាល័យ និងវិទ្យាល័យនានានៅកម្ពុជា ព្រមទាំងការចូលរួមក្នុងកម្មវិធីពិព័រណ៍ និងសិក្ខាសាលាផ្សេងៗផងដែរ។ សម្រាប់ឱកាសពិសេសផ្សេងៗទៀត សូមធ្វើការតាមដាននៅលើទំព័រហ្វេសប៊ុករបស់ Healthogo…  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការផ្តល់សេវាសុខាភិបាលដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព ព្រមទាំងស្របច្បាប់ ពិតជារួមចំណែកយ៉ាងខ្លាំងក្លាក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន មិនថានៅក្នុងប្រទេសបែបណានោះទេ។ ផ្ទុយទៅវិញ ការផ្តល់នូវសេវាព្យាបាលជំងឺដែលមិនស្របច្បាប់ ឬមិនមានប្រសិទ្ធភាពមិនត្រឹមតែប៉ះពាល់ដល់សុខភាពរបស់ប្រជាជននោះទេ គឺប៉ះពាល់ដល់ទំនុកចិត្តលើវិស័យសុខាភិបាលនៅក្នុងប្រទេសតែម្តង ហើយក៏អាចជាហេតុបង្កឲ្យមានជាបញ្ហាផ្សេងៗជាបន្តបន្ទាប់។ យ៉ាងណាមិញ យើងក៏ឃើញថា ការផ្តល់សេវាព្យាបាលជំងឺនៅក្នុងប្រទេសយើងហាក់ដូចជាមានការរីកចម្រើន និងបង្កើនទំនុកចិត្តបានខ្ពស់ជាងមុនផងដែរ។ ជាក់ស្តែង សេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងសុខាភិបាល គោរពជូនពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលជូនចំពោះលោក លោកស្រីគ្រប់ម្ចាស់សេវាព្យាបាលជំងឺឯកជនទាំងអស់ ស្តីអំពី«ការផាកពិន័យអន្តរការណ៍ជាប្រាក់ ចំពោះសេវាព្យាបាលជំងឺឯកជន» ចុះថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា រយៈកាលកន្លងមក ក្រសួងបានសង្កេតឃើញថា ម្ចាស់សេវាព្យាបាលជំងឺឯកជនមួយចំនួនធំ បានអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលហើយដោយបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែទន្ទឹមនឹងនេះ នៅមានម្ចាស់សេវាព្យាបាលជំងឺឯកជនមួយចំនួនតូចទៀត នៅតែបន្តសកម្មភាពពិនិត្យ និងព្យាបាលជំងឺដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមួយចំនួនទៀតបានសុំច្បាប់ហើយ តែហួសសុពលភាពដោយមិនព្រមមកសុពលភាពជាបន្តទៀត។ អាស្រ័យហេតុនេះ សូមលោក លោកស្រីទាំងអស់បន្តការអនុវត្តច្បាប់ និងគោរពតាមការណែនាំរបស់ក្រសួង ដោយរាល់ការបើក ឬបន្តការពិនិត្យ និងព្យាបាលជំងឺត្រូវមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។  ក្នុងករណីបំពាន ដោយមិនគោរពតាមការណែនាំ ម្ចាស់សេវាព្យាបាលជំងឺនោះនឹងត្រូវផាកពិន័យជាប្រាក់ទៅតាមប្រកាសរួមលេខ១៣៥៦ សហវ.ប្រក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយនឹងក្រសួងសុខាផិបាលស្តីពី«ការផ្តល់សេវាសាធារណៈ និងការផាកពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងសុខាភិបាល» ឬប្រឈមមុខទៅនឹងផ្លូវច្បាប់ដែលមានជាធរមាន។ គួរបញ្ជាក់ផងដែរថា សេចក្តីណែនាំនេះនឹងអនុវត្តចាប់ពី៣ខែ ក្រោយថ្ងៃជូនដំណឹងតទៅ… ប្រភព ៖ មន្ទីរសុខាភិបាលខេត្តកំពង់ធំ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

លទ្ធផល ១៥ ឆ្នាំកន្លងរបស់គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាតទទួលបាន ពីសកម្មភាពព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជិត ១០,០០០(មួយម៉ឺននាក់)បានមកទទួលសេវា និងបានព្យាបាលជា ធានាជូនមួយជីវិតពី គ្លីនិក តូច យ៉ាន ធ្វើឲ្យគ្លីនិកយើងខ្ញុំខិតខំបម្រើ និង ពង្រឹងគុណភាព ពង្រីកសាខាបាន៥ កន្លែង ដើម្បីសម្រួលដល់បងប្អូនចង់មកព្យាបាលនៅជិតផ្ទះលោកអ្នក មិនបាច់រង់ចាំយូរ ជៀសបានការកកស្ទះចរាចរណ៍ថែមទៀត។ ទន្ទឹមនឹងនេះ គ្លីនិករបស់យើងខ្ញុំបានទទួលការគាំទ្រពីមហាជន ប្រជាជនខ្មែរ រហូតល្បីរន្ទឺដល់បរទេសមានមកព្យាបាលនៅគ្លីនិកយើងខ្ញុំផងដែរ ។  គួរបញ្ជាក់ផងដែរថា គ្លីនិក តូច យ៉ាន រកបានមោទនភាពជូនជាតិ នៅលើឆាកអន្តរជាតិ៖ ១ - នៅឆ្នាំ ២០១៦ ទទួលបានពានរង្វាន់ មាស (Gold Paris 2016 )នៅទីក្រុងប៉ារីស ប្រទេសបារាំង ពីអង្គការវាយតម្លៃគុណភាពពិភពលោក WQC ។ ២- នៅឆ្នាំ ២០១៧ ទទួលបាន ពានរង្វាន់មាស (The Each Of Europe Frankfurt 2017) ទ្វារកោងអន្តរជាតិ នៅទីក្រុង Frank Furt ប្រទេសអាល្លឺម៉ង់ ពីអង្គការវាយតន្លៃគុណភាពពិភពលោក WQC លើកទី២ លទ្ធផលល្អក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋរយៈពេល១៥ឆ្នាំកន្លងមក (២០០៣ -២០១៧) ។ ៣- ទទួលបានការប្រោសប្រទានមេដាយកិត្តិយសថ្នាក់ធិបឌិន ពីសម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស ទេព វង្ស សម្តេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកវេជ្ជបណ្ឌិត តូច យ៉ាន ឆ្នាំ ២០១៧ ។ ៤- ទទួលបានព្រះរាជប្រកាសនីយបត្រ សម្រេចតែងតាំងលោកវេជ្ជបណ្ឌិត តូច យ៉ាន ឲ្យឡើងជា ទីប្រឹក្សាសម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១៧ ។ បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត

ចែករំលែក

ធ្លាប់គិតចង់ជួយសង្រ្គោះជីវិតអ្នកដទៃ បើទោះជាអ្នកមិនបម្រើការក្នុងវិស័យសុខាភិបាល ឬវិស័យផ្សេងទៀតដែលពាក់ព័ន្ធនឹងការសង្រ្គោះជីវិតដែរឬទេ? ធ្លាប់គិតឬអត់ ថាតើអ្នកអាចធ្វើបានដោយរបៀបណា ប្រសិនបើអ្នកមិនមានជំនាញទាំងនោះ? មានសកម្មភាពមួយដែលមិនពិបាកធ្វើ តែមានតម្លៃលើសលប់ ហើយក៏ជាការរួមចំណែកមួយក្នុងការជួយសង្រ្គោះដល់ជីវិតរបស់មនុស្ស ជាពិសេសកុមារកម្ពុជាដែលកំពុងមានបញ្ហាសុខភាពផ្សេងៗ ដោយកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ…នោះ គឺ ការចូលរួមឧបត្ថម្ភឈាមរបស់លោកអ្នក…ទង្វើនេះប្រាកដណាស់ជាអំពើមនុស្សធម៌ដ៏ល្អប្រពៃ ព្រមទាំងជាសាក្ខីភាពនៃការជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យដែលបាន និងកំពុងបំពេញបេសកកម្មដ៏ធំធេងក្នុងការសង្រ្គោះជីវិតនៃកុមារជាច្រើននាក់ជារៀងរាល់ថ្ងៃ... តាមរយៈឈាមដែលអ្នកបានផ្តល់ គឺនឹងអាចជួយសង្រ្គោះដល់ជីវិតមនុស្សដែលកំពុងត្រូវការវា ហេតុនេះហើយ វាប្រៀបបានជាកាដូដែលមានតម្លៃខ្ពស់ ហើយមិនងាយរកទិញបាននោះឡើយ... នៅទីណា? មជ្ឈមណ្ឌលទស្សនកិច្ចរបស់មន្ទីរពេទ្យកុមារអង្គរ ថ្ងៃណា? ៧ ថ្ងៃក្នុងមួយសប្ដាហ៍ ពេលណា? រាល់ម៉ោងធ្វើការ  Photo Credit : FB Page of Angkor Hopsital for Children ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សេចក្ដីជូនដំណឹងពីមន្ទីរពេទ្យកុមារអង្គរបានឲ្យដឹងថាមន្ទីរពេទ្យកំពុងត្រូវការជ្រើសរើសបុគ្គលិកដែលមានជំនាញសុខាភិបាលក្នុងមុខជំនាញដូចខាងក្រោម ៖ ១.គិលានុប្បដ្ឋាក/គិលានុប្បដ្ឋាកយិកា (Nurses) ១៩នាក់ ២.ជំនួយការសាលជំងឺសំរាកពេទ្យ សាខាមន្ទីរពេទ្យ (Sateilite Clinic Medical Record Clerk) ១នាក់ ៣.ឱសថការីកំរិតឧត្តម (Pharmacist) ១នាក់ ៤.វេជ្ជបណ្ឌិតផ្នែកចក្ចុរោគ (Ophthalmologist) ១នាក់ ៥.បុគ្គលិកឆ្មបកម្មវិធីសង្គ្រោះទារក (Saveing Babies Lives Programme Officer, Midwife) ១នាក់ ប្រសិនបើបេក្ខជន/បេក្ខនារីដែលមានបំណងចង់ដាក់ពាក្យ មកមុខដំណែងខាងលើសូមទំនាក់ទំនងមកការិយាល័យធនធានមនុស្សនៃមន្ទីរពេទ្យកុមារអង្គរ តាមរយៈ លេខទូរស័ព្ទ ៖ ០១៥ ៦៨ ៧៤ ៣៨ /០៧៧ ៥៨ ៤១ ០៧ អាសយដ្ឋាននិងអ៊ីម៉ែល ៖ job@angkorhospital.org ទាញយកទំរងពាក្យស្នើសុំបម្រើការងារ ៖ http://angkorhospital.org/job-application-forms/ កាលបរិច្ឆេទឈប់ទទួលពាក្យ ៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ បញ្ជាក់ ៖ សូមបេក្ខជន/បេក្ខនារីផ្ញើរប្រវត្តិរូបសង្ខេបនិងពាក្យស្នើរសុំបម្រើការងារមន្ទីរពេទ្យកុមារអង្គរ មកការិយាល័យធនធានមនុស្សនៃមន្ទីរពេទ្យកុមារអង្គរ (បេក្ខជន/បេក្ខនារីដែលមិនបានបំពេញបានត្រឹមត្រូវតាមលក្ខខណ្ឌមន្ទីរពេទ្យមិនទទួលយកឡើយ)។ © 2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងលេខ ៩១៤អបស/ឱអបស ស្តីពីការប្រមូលឱសថAMLOCOR-5ក្លែងក្លាយ ដែលមានទម្រង់ស្រដៀងនឹងឱសថAMLOCOR-5 ពិតប្រាកដពីទីផ្សារយោងតាមលិខិតរបស់ក្រុមហ៊ុនរតនៈ រតនា ហ្វាម៉ាស្យូធីខល ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ និងដោយពិនិត្យឃើញថា នៅលើទីផ្សារកម្ពុជាបច្ចុប្បន្នកំពុងចរាចរនូវឱសថក្លែងក្លាយមួយមុខ មានឈ្មោះ AMLOCOR-5 ដែលបានផលិត និងវេចខ្ចប់ដូចគ្នា នឹងឱសថAMLOCOR-5 ផលិតដោយរោងចក្រ TORRENT PHARMACEUTICALS LTD នៅប្រទេស INDIA មានលេខបញ្ជិកាលេខCAMR14228IP-07 ត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុនរតនៈ រតនា ហ្វាម៉ាស្យូធីខល (ដូចមានក្នុងរូប)។ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថក្រសួងសុខាភិបាលមានផែនការដូចខាងក្រោម៖ 1.គ្រឹះស្ថាននាំចូលឱសថក្នុងស្រុកដែលធ្វើប្រតិបត្តិការនាំចូលឬចែកចាយឱសថខាងលើត្រូវចាត់តាំងការប្រមូលឱសថទាំងនោះ ពីឱសថស្ថានឱសថស្ថានរងនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ 2. គ្រឹះស្ថានលក់ឱសថទាំងអស់ ត្រូវបញ្ឈប់ការតាំងលក់ឱសថខាងលើ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។ 3. គ្រប់មន្ទីរសុខាភិបាលរាជធានីខេត្ត ត្រូវមានវិធានការធ្វើការណែនាំដល់គ្រប់សាខាគ្រឹះស្ថាននាំចូលឱសថ ឱសថស្ថាន ឱសថស្ថានរង ដូចមានក្នុងចំណុចទី១ខាងលើ។ 4.ក្រសួងនឹងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះឱសថស្ថានឱសថស្ថានរងទាំងឡាយណាដែលនៅតែបន្តការតាំងលក់ឱសថខាងលើនេះ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នាថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០១៧ មានការប្រារព្ធឡើងនូវកម្មវិធីសន្និសីទជាតិ គិលានុបដ្ឋាក និងឆ្មបរាល់ ២ឆ្នាំ លើកទី ៧ ក្រោមប្រធានបទ “ការលើកកម្ពស់គុណភាពនៃការថែទាំៈ គិលានុបដ្ឋាក និងឆ្មប ជាអ្នកធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព និងលទ្ធផលរបស់អ្នកជំងឺ”។ កម្មវិធីមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមទាំងមន្រ្តី ឯកឧត្តមសាស្ត្រាចារ្យ និងអ្នកប្រកបវិជ្ជាជីវៈថែទាំ ដែលសរុបទាំងអស់មានចំនួន ៤៤០នាក់ (គិលានុបដ្ឋាក-យិកា ចំនួន ១៣០នាក់ និងឆ្មបចំនួន ១៣០នាក់) មកពីបណ្តាមន្ទីរពេទ្យ និងស្ថាប័នសុខាភិបាលនានា។  គោលបំណងចម្បងនៃការរៀបចំសន្និសីទនេះ គឺដើម្បីផ្តល់ចំណេះដឹងស្តីអំពីការលើកកម្ពស់គុណភាពនៃសេវាថែទាំទៅដល់អ្នកចូលរួមដែលជាអ្នកប្រកបវិជ្ជាជីវៈថែទាំនៅគ្រឹះស្ថានថែទាំសុខភាព។ ជាពិសេស សន្និសីទនេះនឹងផ្តល់ឱ្យអ្នកចូលរួមនូវឱកាសដើម្បីបង្ហាញ និងបានរៀនសូត្រពីចំណេះដឹង និងការស្រាវជ្រាវថ្មីៗនៅក្នុងវិស័យបណ្តុះបណ្តាល និង វិស័យអនុវត្តការថែទាំនៅមន្ទីរពេទ្យនានា។ នៅចុងបញ្ចប់នៃសន្និសីទនេះអ្នកចូលរួមនឹងអាច៖ ១. ពិពណ៌នាអំពីគំនិតផ្តួចផ្តើមនៃការអនុវត្តនាពេលបច្ចុប្បន្នរួមមានការអប់រំ និងសេវាកម្មផ្សេង ២. ការស្រាវជ្រាវថ្មីៗទៅលើការងារថែទាំ ៣. ពិភាក្សាពីគំនិតផ្តួចផ្តើមលើការបណ្តុះបណ្តាលដែលអាចដោះស្រាយបញ្ហាបានរួមជាមួយនឹងយុទ្ធសាស្ត្រសំខាន់ៗ    សម្រាប់បង្កើនចំណេះដឹង និងជំនាញដល់គិលានុបដ្ឋាកយិកា ឆ្មប និងនិស្សិតទាក់ទងនឹងគុណភាពថែទាំ ៤. ផ្តល់ឱកាសនូវការអភិវឌ្ឍជំនាញ ការអភិវឌ្ឍបណ្តាញការងារ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹមប៊ិន (TEMBIN) ដែលនឹងធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន ចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរមកកាន់តំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាម ដែលនឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្ពុជា ក្នុងចន្លោះថ្ងៃទី២៦ ដល់ទី២៨ ខែធ្នូនេះ នឹងមានពពកច្រើនដេរដាស និងភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងប្រទេស ពីមធ្យមទៅច្រើន ពិសេសបណ្តាខេត្តដែលស្ថិតនៅជាប់តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។ ចំណែកឯតំបន់មាត់សមុទ្រ និងផ្ទៃសមុទ្រ ក៏នឹងមានពពកច្រើនដេរដាស ព្រមទាំងភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងខ្យល់បោកបក់ខ្លាំង រួមជាមួយរលកសមុទ្រមានកំពស់ខ្ពស់ៗទៀតផង។ ហេតុនេះហើយ សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេអ្នកនៅតំបន់មាត់សមុទ្រ.. សម្រាប់ការថែទាំសុខភាពរបស់អ្នក ក្នុងពេលភ្លៀងធ្លាក់នេះ ក៏អាចអានបានតាមរយៈ ៧វិធី ឲ្យអ្នកHealthy ពេលដែលRainy ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រសួងសុខាភិបាលបានទទួលដំណឹងពីបណ្ដាញ អាជ្ញាធរសុវត្ថិភាពចំណីអាហារអន្តរជាតិ (INFOSAN = International  Food Safety Authority Networks) និងសេចក្ដីប្រកាសរបស់រោងចក្រឈ្មោះ ឡាតាលីសអាំងទែណាស្យូណាស់ (LACTALIS INTERNAT​IO​NAL)ថា៖ ផលិតផលទឹកដោះគោម្សៅខាងក្រោមនេះ មានឆ្លងមេរោគសាលម៉ូណែលឡា​(Salmonella)​​​ក្នុងខ្សែចង្វាក់ផលិតកម្មដែលមេរោគនេះបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ជាពិសេស ចំពោះ ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូន។  គួរបញ្ជាក់ផងដែរថា ផលិតផលទាំងនោះត្រូវបាននាំចូលមកក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន អង្គរដាវ័ណ្ណ (ខេមបូឌា) អ៊ីមផត និងអិចផត (ANGKOR DAVANN (CAMBODIA) Import & Export) និងក្រុមហ៊ុនមេដិកខូអិលធីឌី(MEDEX CO.LTD)ដែលក្រសួងសុខាភិបាលបានតម្រូវឲ្យក្រុមហ៊ុនទាំងពីរសហការជាក្រសួងនិងអាជ្ញាធរពាក់ព័ន្ធដើម្បីធ្វើការប្រមូលត្រឡប់ពីទីផ្សារមកវិញនូវប្រភេទទឹកដោះគោម្សៅដែលមានឆ្លងមេរោគឈ្មោះ សាលម៉ូណែលឡានេះ៖   - សេលីយ៉ា អាដេ (CELIA AD) ទំងន់350ក្រាម  លេខឡូតិ៍ 17C0012746  - សេលីយ៉ា ម៉ាម៉ា (CELIA MAMA ) ទំងន់400ក្រាម  លេខឡូតិ៍ 17C0012679 -ពីកូត អេស អិល ( PICOT SL) ទំងន់៣៥០ក្រាម  លេខឡូតិ៍ 17C0012877 ដូចនេះហើយ ក្នុងករណីបានជូបប្រទះឃើញ ឬកំពុងប្រើប្រាស់ លក់ ចែកចាយនូវផលិតផលខាងលើ ឬប្រទះឃើញឬទារក កុមារតូចៗអ្នកដែលមានជំងឺដោយសារការប្រើប្រាស់ផលិតផលខាងលើសូមបងប្អូនមេត្តាផ្ដល់ព័ត៌មានឬត្រូវការព័ត៌មានបន្ថែម ពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល តាមរយៈលេខទូរស័ព្ទ៖  085 538 066, 077 804 966, 012 204 965, 061 223 326។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កម្មវិធីCSR របស់ផាកកាហ្វេក្នុងឆ្នាំ២០១៧កន្លងមកនេះ គឺពិតជាមានលក្ខណៈប្លែក និងពិសេស ដែលត្រូវបានសហការរៀបចំជាមួយវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំឡើង ក្នុងរូបភាពជាកម្មវិធីសន្ទនាពាណិជ្ជកម្មប្រចាំខែ ក្នុងគោលបំណងចូលរួមបណ្តុះបណ្តាលសហគ្រិនភាពក្នុងប្រទេសយើង ជាពិសេសសម្រាប់អ្នកដែលចាប់ផ្តើមអាជីវកម្មថ្មីថ្មោងឲ្យបានយល់ពីបែបបទនៃការធ្វើអាជីវកម្មពីបុគ្គលល្បីៗ និងរៀបចំយ៉ាងណាឲ្យអាជីវកម្មរបស់ពួកគាត់រីកចម្រើនទៅមុខ។   ក្នុងកម្មវិធីពិសាភោជនហារថ្លែងអំណរគុណ (Thank you galadinner) កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ  លោកនាយកប្រតិបត្តិនៃផាកកាហ្វេផ្ទាល់ ក៏បានឲ្យដឹងថា «ខ្លឹមសារទាំងអស់នៃការបណ្តុះបណ្តាលក្នុងឆ្នាំ២០១៧នេះ យើងបានផ្តោតសំខាន់លើការដំណើរការគោលគំនិតអាជីវកម្មដែលបែងចែកជាប្រធានបទផ្សេងគ្នា។ ព្រឹត្តិការណ៍នេះជួយបង្កើតឲ្យមានទំនាក់ទំនងរវាងអ្នកចូលរួម អ្នកឧបត្ថម្ភកម្មវិធី និងដៃគូអំពីការយល់ដឹងអំពីម៉ាករបស់ពួកគេក្នុងចំណោមសហគ្រិនមនុស្សដែលមានភាពល្បីល្បាញ និងសហគ្រិនវ័យក្មេង។ ក្រៅពីនេះ វាក៏ជាឱកាសអាជីវកម្មសម្រាប់អ្នកឧបត្ថម្ភ និងដៃគូ ដើម្បីផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ពួកគេផងដែរ»។ ក្នុងឱកាសដ៏ពិសេសពិសាលនេះផងដែឌរ លោកក៏បានបង្ហាញអំពីគម្រោងកម្មវិធីបន្ទាប់សម្រាប់ឆ្នាំថ្មី២០១៨ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដែលជាកម្មវិធីប្រកួតប្រជែងគម្រោងការអាជីវកម្មដែលអាចឲ្យអ្នកមានបំណងធ្វើអាជីវកម្មអាចចូលរួមប្រកួតប្រជែង ដើម្បីទទួលបានដើមទុនក្នុងការចាប់ផ្តើមអាជីវកម្មរបស់ពួកគេមិនថាទាំងទុនក្នុងការចាប់ផ្តើម ក៏ដូចជាគំនិតក្នុងការដំណើរការអាជីវកម្មនោះ។ អ្នកឈ្នះតែម្នាក់គត់ក្នុងកម្មវិធីនេះនឹងទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក ហើយកម្មវិធីនេះនឹងធ្វើការប្រកួតប្រជែងជាដំណាក់ការដែលមានរហូតដល់ទៅ០៦ដំណាក់ ដើម្បីស្វែងរកម្ចាស់ជ័យលេខភី។  ជាចុងក្រោយ លោកក៏មិនភ្លេចផងដែរនូវការ ថ្លងអំណរគុណដល់វាគ្មិនកិត្តិយសទាំងអស់ដែលបានលះបង់ពេលវេលាមានតម្លៃចូលរួមចែករំលែកបទពិសោធន៍ ក៏ដូចជាចំណេះដឹងនានា ព្រមទាំងដៃគូសហការទាំងអស់ សារពត័មាន និងស្ថាបន័នានា ដែលបានចូលរួមគាំទ្រក្នុងកម្មវិធីនេះតាំងពីដើមឆ្នាំរហូតដល់ពេលនេះ ហើយយើងសង្ឈឹមថានឹងបន្តសហការគ្នាក្នុងពេលវេលាខាងមុខនេះបន្តទៅទៀត។   ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

មហោស្រពបណ្ណាល័យកម្ពុជាលើកទី១ ក្រោមប្រធានបទ «គិតអំពីបណ្ណាល័យ គិតអំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព» បានប្រព្រឹត្តទៅយ៉ាងជោគជ័យក្រោមការគាំទ្រ និងចូលរួមពីអ្នកចូលទស្សនាមកពីស្ថាប័ននានា រយៈពេល៣ថ្ងៃពេញ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅឯបណ្ណាល័យជាតិ ក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី៦។ ថ្វីត្បិតថាមហោស្រពនេះទើបតែមានវត្តមានជាលើកដំបូងបង្អស់នៅកម្ពុជាក៏ដោយ ក៏យើងសង្កេតឃើញថា កម្មវិធីដ៏មានគុណប្រយោជន៍នេះបានទទួលបានការចាប់អារម្មណ៍យ៉ាងក្រៃលែង ជាពិសេសអ្នកដែលស្រលាញ់ការអាន និងមានបំណងស្វែងយល់បន្ថែមពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)ពិសេសតួនាទីបណ្ណាល័យក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ យោងតាមរបាយការណ៍ផ្តល់ជូនដោយក្រុមការងាររៀបចំនូវមហោស្រពមួយនេះបានឲ្យដឹងថា មានបណ្ណាល័យជាដៃគូចំនួន១០បានធ្វើការចូលរួមដូចការរំពឹងទុក និងមានសៀវភៅប្រមាណ២៥៨ក្បាល ត្រូវបានផ្លាស់ប្តូរក្នុងកម្មវិធីផ្លាស់ប្តូរសៀវភៅ។ ប្រហែលជាធ្លាប់តែលឺអំពីកម្មវិធីផ្លាស់ប្តូរនិស្សិត តែនេះជាកម្មវិធីផ្លាស់ប្តូរសៀវភៅ ដែលប្រាកដណាស់ជាសកម្មភាពមួយដែលអ្នកស្រលាញ់ការអាន ស្រលាញ់សៀវភៅពេញចិត្ត ព្រោះថាវាជាឱកាសមួយដែលអាចឲ្យពួកគេធ្វើការស្វែងយល់ពីអ្វីដែលថ្មី តាមរយៈការអានសៀវភៅដែលខ្លួនបានផ្លាស់ប្តូរនោះ ដោយមិនចាំបាច់ចំណាយប្រាក់លើការទិញនូវសៀវភៅថ្មី។ បន្ថែមពីលើនេះផងដែរនៅក្នុងកម្មវិធីសំណួរ-ចម្លើយអំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងមុខងាររបស់បណ្ណាល័យក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក៏មានការចូលរួមច្រើនផងដែរពីសំណាក់អ្នកទស្សនាគ្រប់វ័យ ជាពិសេសយុវវ័យដែលមានបំណងយល់ដឹងបន្ថែមអំពីប្រធានបទនេះ ដែលក្នុងនោះក្រុមការងារបានផ្តល់ដំណឹងថា គឺមានអ្នកចូលរួមក្នុងកម្មវិធីនេះដល់ទៅជាង១ពាន់ឯណោះ។  រីឯកម្មវិធីប្រកួតរូបថតវិញមហោស្រពបណ្ណាល័យកម្ពុជាលើកទី១ក៏បានរកឃើញអ្នកឈ្នះចំនួន១០រូបដែលទទួលបានរង្វាន់នៅក្នុងថ្ងៃមហោស្រពផ្ទាល់។ ទន្ទឹមនឹងគ្នាផងដែរពាក្យស្លោកចំនួន១៤ក៏ត្រូវបានជ្រើសរើសយ៉ាងសុក្រឹត្យនិងល្អិតល្អន់ពីវគ្គសួរសំណួរផងដែរ។ មហោស្រពលើកនេះជាចំណែកមួយដ៏មានសារសំខាន់ក្នុងការផ្សព្វផ្សាយនូវគុណតម្លៃនៃបណ្ណាល័យនិងគម្រោងនៃការអភិវឌ្ឍប្រកបដោយនិរន្តភាពនៅក្នុងប្រទេសកម្ពុជាយើង ហើយក៏សង្ឃឹមថានឹងមានអ្នកចូលរួមគាំទ្រកាន់តែច្រើន និងបន្តចូលរួមក្នុងកម្មវិធីលើកក្រោយៗទៀត។ គូសបញ្ជាក់ថា មហាស្រពបណ្ណាល័យកម្ពុជាត្រូវបានផ្តួចផ្តើមគំនិតពីបណ្ណាល័យ១០រួមមាន បណ្ណាល័យ PUC បណ្ណាល័យ American Corner បណ្ណាល័យ CamEd បណ្ណាល័យ UC បណ្ណាល័យ RULE មជ្ឈមណ្ឌលសិក្សាច្បាប់មនុស្សធម៌ USA Education បណ្ណាល័យ AII បណ្ណាល័យ AIS និង បណ្ណាល័យបញ្ញវន្ត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top