Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ក្នុងនាមក្រុមហ៊ុន ផាក កាហ្វេ ហ៊្វូដ អេនបេវើរីច សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី បើកសម្ពោធផាកកាហ្វេទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលជាសាខាទី ១១ របស់ខ្លួន។ គួររំលឹកផងដែរថា៖ផាកកាហ្វេបានចាប់បដិសន្ធិឡើងនៅឆ្នាំ២០០៤ តែមួយសាខាភោជនីយដ្ឋានប៉ុណ្ណោះ ដោយស្ថាបនិកវ័យក្មេងជាយុវជនខ្មែរបួនរូបក្រោយពីលោកបានប្រឡប់មកពីដំណើរទស្សនកិច្ចនៅក្រៅប្រទេស ដោយយល់ឃើញពីឱកាស និង តំរូវការរបស់ប្រជាជនកម្ពុជា ទៅលើភោជនីយដ្នានដែលមានបរិយាកាសផាសុកភាព ម្ហូបឆ្ងាញ់ៗ គ្មានជាតិប៊ីចេង និង សេវាកម្មទំនើប ដូច្នេះហើយទើបលោកសម្រេចបង្កើតភោជនីយដ្ឋានមួយនេះ ហើយបានដាក់ឈ្មោះថា ភោជនីយដ្ឋាន ផាក កាហ្វេ  មានទីតាំងនៅមុខមជ្ឈមណ្ឌលកំសាន្តផាកវ៉េ។ ដោយ សារមានការគាំទ្រពីសំណាក់អតិថិជនលើសេវាកម្ម ផលិតផលរបស់ផាកកាហ្វេកាន់តែច្រើនឡើង ដោយសារការអភិវឌ្ឍន៍ខ្លួន និង ធនធាន មនុស្សប្រកបដោយប្រសិទ្ធភាព បានធ្វើឲ្យផាកកាហ្វេប្រែខ្លួនពីអាជីវកម្មបែបគ្រួសារមកជាអាជីវកម្មស្តង់ដា និង មានសាខារហូតដល់១១សាខា។ សព្វថ្ងៃ មានយុវជន យុវតីខ្មែរ ប្រមាណ៣៣០នាក់ កំពុងបំរើការងារនៅក្នុងក្រុមហ៊ុនផាកកាហ្វេដែលនេះក៏ជាចំណែកមួយជួយកាត់បន្ថយភាព ក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានទទួលអតិថិជនប្រមាណជាង១.៥លាននាក់ក្នុងឆ្នាំ២០១៦។ កាលពី២០១៦កន្លងទៅនេះ ផាកកាហ្វេបានសម្ពោធន៍សាខាថ្មីចំនួន០៣កន្លែង ដែលក្នុងនោះមានសាខាផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម សាខាផាកកាហ្វេបាក់ទូក និង សាខាផាកកាហ្វេបឹងកេងកងប៉ាស្ទ័រ។ ហើយនៅឆ្នាំ២០១៧ នាខែសីហាកន្លងទៅនេះ ផាកកាហ្វេទើប តែបើកសម្ពោធនូវរចនាបថថ្មីនៃសាខាផាកកាហ្វេសន្ធរម៉ុក ដែលមានការពង្រីកទំហំហាងទ្វេដងជាមួយការឌីសាញ់នូវកញ្ចក់កោងដែរជា Signature ថ្មីរបស់ផាកកាហ្វេ។  ហើយនាពេលថ្មីៗនាខែកញ្ញានេះផាកកាហ្វេបានបើកដំណើរការសាខាលក់សិទិ្ធអាជីវកម្មរបស់ខ្លួនលើកដំបូងនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលនេះបានបង្ហាញថា អាជីវកម្មអាហារ និងភេសជ្ជៈក្នុងស្រុកកំពុងពង្រីកខ្លួនមិនចាញ់បរទេសឡើយ។  លោក ហេង សេងលី នាយកគ្រប់ គ្រង ក្រុមហ៊ុនផាកកាហ្វេ បានថ្លែងប្រាប់ពាណិជ្ជកម្មកម្ពុជា កាលពីម្សិលមិញថា ការសម្រេចដាក់លក់សិទ្ធិអាជីវកម្ម (Franchise) ជាលើកដំបូងនៅច្រកចេញ-ចូលរបស់ប្រទេសនេះ គឺជាសញ្ញាវិជ្ជមានមួយល្អសម្រាប់កេរ្តិ៍ឈ្មោះក្រុមហ៊ុនក្នុងស្រុកថែមមួយកម្រិតទៀត ហើយសូម អរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Sajibumi ដែលបានលើកទឹកចិត្ត និង ជួយគាំទ្រម៉ាកសញ្ញា(Brand) របស់ខ្មែរ។  នាថ្ងៃទី១៩ តុលា ២០១៧ នេះផាកកាហ្វេសាខាទី១១ គឺបានសម្ពោធជាផ្លូវការ ដែលមានទីតាំងនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបានរៀបចំពិធីបែបសាសនាដោយមានការនិមន្តព្រះសង្ឃសូត្រមន្តលើក រាសី និងមានការរាប់បាត្រប្រគេន ព្រះសង្ឃចំនួន៦៨ អង្គ ដែល មានការចូលរួមពីភ្ញៀវកិត្តិយស គណៈគ្រប់គ្រង ប្រធានផ្នែក ក្រុមគ្រួសារបុគ្គលិកជាច្រើនកុះករ។ អ្វីដែលគួរអោយចាប់អារម្មណ៌និងស្អាតប្លែកភ្នែកនៅសាខាទី១១ របស់ផាកកាហ្វេនេះ គឺការរចនាថ្មីស្រឡាងទាំងស្រុងដោយផ្តោត លើទំរង់អគារបុរាណ ដែលច្របាច់បញ្ចូលរវាងគំនូសប្លង់បែបត្រូពិក ខល ដែលមានក្លោងទ្វាទំរង់ប្រាសាទបុរាណខ្មែរ អមជាមួយដំបូលក្បឿងដែលបង្ហាញពីរចនាបថផ្ទះខ្មែរ និងជាពិសេសអគារទាំងមូលត្រូវបានរចនាជាលក្ខណចំហរ ប្រៀបដូចជាសារមន្ទីរជាមួយគូទឹកវិលពន្ធ័ជុំវិញហាងអមដោយធម្មជាតិយ៉ាងត្រជាក់ភ្នែកផងដែរ បើតាមការបញ្ជាក់ ពីប្រធាន ប្រចាំ សាខានេះគឺមានបំរើជូននូវអាហារពេលព្រឹក ថៃ្ងត្រង់ ល្ងាច ជាពិសេសគឺមានអាហារបែបខ្មែរ ចិន ថៃ និងមានទទួលរៀបចំអាហារជា ក្រុមសម្រាប់ ក្រុមហ៊ុននានាទេសចរណ៌ផង។       នៅពេលអនាគត ផាកកាហ្វេមានចក្ខុវិស័យពង្រឹកខ្លួនអោយក្លាយជាភោជនីយដ្ឋានលំដាប់ថ្នាក់លេខ1ក្នុងប្រទេសកម្ពុជាតាមរយៈការអភិវឌ្ឍគុណភាពម្ហូបអាហារ គុណភាពសេវាកម្ម គុណភាពអនាម័យ និង ការរចនាភោជនីយដ្ឋានឲ្យកាន់តែទំនើប ព្រមទាំង ការបើកសាខា បន្ថែមឲ្យបាន ៣១សាខា នៅក្នុងរាជធានីភ្នំពេញ និង តាមបណ្ដាខេត្តនានា នៅឆ្នាំ២០២០។ 

ចែករំលែក

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា «នាពេលថ្មីៗនេះ មានរបាយការណ៍ពីការកើនឡើងនៃជំងឺផ្តាសាយធំ និងម្យ៉ាងវិញទៀត រដូវនេះជារដូវភ្លៀងធ្លាក់ ដែលជារដូវមានឆ្លងជំងឺផ្តាសាយធំក្នុងប្រទេសយើង តែនាយកដ្ឋានពុំទាន់រកឃើញការផ្ទុះជំងឺនេះទំហំធំនៅប្រទេសយើងនៅឡើយទេ តែទោះជាយ៉ាងណា សូមបងប្អូនចូលរួមប្រុងប្រយ័ត្នបង្ការការឆ្លងជំងឺផ្តាសាយធំនេះ» ។  តាមការសិក្សាស្រាវជ្រាវរបស់នាយកដ្ឋានបានរកឃើញថា ក្នុងប្រទេសយើង នៅក្នុងរដូវភ្លៀងជារដូវដែលមានឆ្លងជំងឺផ្តាសាយធំច្រើន ដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza: H1N1, H3N2, Influenza B & C) ដូច្នេះ សូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យចម្លងជំងឺផ្តាសាយធំនេះ។  ក្នុងនោះផងដែរ នាយកដ្ឋានក៏បានបង្ហាញជូននូវចំណុចខ្លឹមខ្លះៗដែលគួរយល់ដឹងពីជំងឺផ្តាសាយផងដែរ រួមមាន៖ រោគសញ្ញា  -គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ  -ក្អក ឬឈឺក -ករណីខ្លះអាចវិវឌ្ឍទៅហត់ ។  ការព្យាបាល -ប្រើថ្នាំបញ្ចុះកម្តៅ  -ផឹកទឹកឲ្យបានច្រើន  -គេងលក់ស្កប់ស្កល់  -កាត់បន្ថយការហាត់ប្រាណ  -ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ  -ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សម្លាប់មេរោគនេះទេ ថែមទាំងធ្វើឲ្យសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។  ក្នុងករណីដែលការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវឌ្ឍទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ ដែលមានឱសថសម្រាប់ព្យាបាលសម្លាប់មេរោគផ្តាសាយធំ ។ ទង្វើគួរធ្វើ ដើម្បីបង្ការការឆ្លង -បើកចំហរបង្អួចឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ -ឲ្យសមាជិកគ្រួសារផ្សេងទៀតនៅឲ្យឆ្ងាយពីអ្នកជំងឺ ជាពិសេសកុមារ -សម្រាកនៅផ្ទះហើយផឹកទឹកឲ្យបានច្រើន  -លេបថ្នាំ និងប្រើវិធីផ្សេងៗទៀត ដើម្បីបញ្ចុះកម្ដៅ  -ត្រូវការតែមនុស្សម្នាក់គត់ដើម្បីថែទាំអ្នកជំងឺ ហើយទាំងអ្នកជំងឺនិងអ្នកថែទាំ ត្រូវពាក់ម៉ាស់ការពារដូចគ្នា -លាងសម្អាតដៃរបស់លោកអ្នក និងសម្ភារៈផ្សេងទៀតដែលអ្នកជំងឺប្រើប្រាស់ឲ្យបានញឹកញាប់ ជាមួយសាប៊ូ ការពារខ្លួនអ្នក ការពារក្រុមគ្រួសារអ្នក។  ខាងក្រោមនេះ ជាវីដេអូស្តីអំពី«ការបង្ការចម្លងជំងឺផ្តាសាយ»ដែលលោកអ្នកអាចទស្សនាបានផងដែរ...  សម្រាប់ព័ត៌មានបន្ថែម និងរាយការណ៍ពីករណីសង្ស័យ សូមទាក់ទងតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍លេខ៖  115  ប្រភព ៖ គេហទំព័រ និងទំព័រហ្វេសប៊ុកផ្លូវការនៃ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើកត្តាអ្វីដែលក្រុមហ៊ុនទើបធ្វើអាជីវកម្មថ្មីអាចរីកចំរើនទៅនាសម័យ Digital ? ហើយអ្វីជាដើមទុនចំបងក្នុងការធ្វើអាជីវកម្ម? តើយុទ្ធសាស្រ្តអ្វីដែរអនុញ្ញាត​អោយក្រុមហ៊ុនមួយរីកចំ​រើនខ្លាំង​ទៅមុខបាន? តើយុទ្ធសាស្ត្រនិងតិកនិកដែលអនុញ្ញាតអោយក្រុមហ៊ុនមួយជ្រៀតចូលក្នុងទីផ្សារបានរហ័សក្នុងសម័យ Digital?  ក្នុងន័យផ្តល់ជាការចំលែកបទពិសោធន៍​ក៏ដូចជាផ្តល់កម្លាំងចិត្តដល់ម្ចាស់អាជីវកម្មថ្មីៗ ក៏ដូចជាម្ចាស់អាជីវកម្មដែលកំពុងដំណើរការ និងត្រូវការពង្រីកអាជីវកម្មនោះ​ជាថ្មីម្តងទៀតក្នុងខែតុលានេះ ផាកកាហ្វេ និងវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំមានកិត្តិយសអញ្ជើញវាគ្មិនដ៏ល្បីល្បាញចំនួន០២រូបមកធ្វើការបកស្រាយពីវិធីសាស្រ្តក្នុងការធ្វើអាជីវកម្ម ក៏ដូចជាចែករំលែកបទពិសោធន៍របស់លោកកន្លងមកក្នុងកម្មវិធីកិច្ចសន្ទនារពាណិជ្ជកម្មដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ“គន្លឹះជោគជ័យក្នុងការធ្វើអាជីវកម្មសម័យ Digital?” ។ វាគ្មិនកិត្តិយសកំពូលចំនួនពីររូបដែលនឹងមកចែករំលែកបទពិសោធន៍ដ៏មានតម្លៃរបស់ពួកគាត់រួមមាន ៖  -MR. KHiM Sok HENG Founder & Chairman Learning for Success Institute -Mr. Chy Sila CEO Sabay Digital Corporation. គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ តុលា ចាប់ពីម៉ោង០៥ និង៣០នាទីល្ងាចតទៅ នៅផាកកាហ្វេសាខាផ្លូវបឹងកេងកងត្រសក់ផ្អែម។  Location Map: https://goo.gl/yzJjBX កុំស្ទាក់ស្ទើរ ! បើចង់ចូលរួមសូមចុះឈ្មោះ ទីនេះ ឬទំនាក់ទំនងមកលេខ៖ 012 23 28 23 / 012 23 28 22 សូមកុំភ្លេចចូលរួមទាំងអស់គ្នាជាមួយកម្មវិធីសន្ទនាពាណិជ្ជកម្មប្រចាំខែតុលានេះនៅផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម លោកអ្នកនឹងទទួលបានពត័មានក៍ដូចជាយុទ្ធសាស្រ្តថ្មីៗក្នុងការធ្វើអាជីវកម្មនិងជាពិសេសឱកាសជួបទំនាក់ទំនងផ្លាស់ប្តូរនាមបណ្ណ័ជាមួយម្ចាស់អាជីវកម្មម្ចាស់ក្រុមហ៊ុនក៍ដូចជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុននីមួយៗជាពិសេសលោកអ្នកចូលរួមទាំងអស់នឹងមានឱកាសជួបផ្ទាល់ជាមួយម្ចាស់សហគ្រិនដែរបានចូលរួម និងពិភាក្សាគ្នាចែករំលែកបទពិសោធន៍ក៏ដូចជាឱកាសក្នុងការពង្រីកអាជីវកម្មរបស់លោកអ្នក។  ***បញ្ជាក់តម្លៃសំបុត្រនេះមានការរួមបញ្ចូលជាមួយនឹង Cocktail Networking រួចជាស្រាច់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយ ចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជាដំណឹងល្អសម្រាប់ប្រជាជនខ្មែរដែលមានជំងឺភ្នែកឡើងបាយ និងជំងឺភ្នែកដទៃទៀត ជាពិសេសអ្នកដែលមានប័ណ្ណក្រីក្រ និងអ្នកដែលមានប័ណ្ណសមាគមចក្ខុខ្មែរ…  លោកអ្នកអាចអញ្ចើញមកធ្វើការពិនិត្យ និងព្យាបាលឥតគិតថ្លៃដោយសមាគមចក្ខុខ្មែរទីតាំងនៅមន្ទីរពេទ្យព្រះអង្គឌួងបានចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧… ដើម្បីធ្វើការចុះឈ្មោះ អ្នកជំងឺអាចផ្ញើឈ្មោះ និងលេខទូរស័ព្ទទៅកាន់ទំព័រហ្វេសប៊ុក Khmer Sight Foundation ឬក៏ធ្វើការហៅទូរស័ព្ទមកកាន់ទូរស័ព្ទលេខ ០៩៦ ៩៧៧ ៤៨៣៨, ០៧០ ៩៣៩ ២៧២, ០៩៩ ៨៧៩ ៩៥៧… 

ចែករំលែក

នេះជាសិក្ខាសាលាពិសេសមួយសម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសវេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្រ្ត ដែលត្រូវបានរៀបចំដោយ IMATOKU MEDIC (CAMBODIA) ដោយមានការអញ្ជើញចូលរួមពីសំណាកវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ (Sunrise Japan Hospital)ផងដែរ។ គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះនឹងមានការផ្តោតទៅលើប្រធានបទចំនួន២សំខាន់ក្នុងនោះរួមមាន៖ -ប្រធានបទ ៖ ជំងឺទឹកនោមផ្អែម និងការព្យាបាល វាគ្មិន ៖ វេជ្ជបណ្ឌិត Hayashi Yoshifumi -ប្រធានបទ ៖ ស្តានិតិកាយសម្បទា (Rehabilitation) វាគ្មិន ៖ លោក Keng Chan Veasna សិក្ខាសាលាដ៏មានសារប្រយោជន៍មួយនេះនឹងត្រូវបានរៀបចំឡើងនៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង ២:០០រសៀល រហូតដល់ម៉ោង ៤:៤០ ល្ងាច នៅឯសណ្ឋាគារកាំបូឌីយ៉ាណា (សាលទន្លេសាប)។ លោកអ្នកក៏ចូលរួមស្តាប់ដោយឥតគិតថ្លៃផងដែរ… សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ ហើយមានបំណងចុះឈ្មោះចូលរួមសូមចូលទៅកាន់ សិក្ខាសាលាសម្រាប់វេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្រ្ត សម្រាប់ព័ត៌មានបន្ថែម៖  TEL : 011 972 997 E-mail : aingheak@imatokucambodia.com កុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីស្វែងយល់បន្ថែមទៅលើប្រធានបទខាងលើនេះ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចេញផ្សាយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា មន្ទីរពេទ្យកំពុងត្រូវការបុគ្គលិកជាប់កិច្ចសន្យាក្នុងមុខតំណែងដូចខាងក្រោម៖ -វេជ្ជបណ្ឌិតឯកទេស (ចំនួន ៥រូប)   -តម្រងនោម និងលាងឈាម   -បេះដូង   -លោហិតសាស្រ្ត   -សង្រ្គោះបន្ទាន់ និងប្រពោធនកម្ម   -Internal medicine -គិលានុបដ្ឋាក/ យិកា (ចំនួន ៨រូប) -បុគ្គលិកគណនេយ្យ និងអ្នកផ្តល់ព័ត៌មាន (ចំនួន ៤រូប)។ សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការជ្រើសរើស សូមពិនិត្យមើលលើសេចក្តីជូនដំណឹងដែលមានភ្ជាប់នៅក្នុងរូបភាពខាងលើ។ ទីកន្លែងដាក់ប្រវត្តិរូប ៖ ការិយាលរដ្ឋបាលនៃមន្ទីរពេទ្យ កាលបរិច្ឆេទទទួលពាក្យ ៖ ពីថ្ងៃផ្សាយដំណឹងដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៧ ៖ ក្រុមហ៊ុនសាណូហ្វីកម្ពុជា រៀបចំកម្មវិធីវេជ្ជសាស្រ្តស្តីពី "ដំណោះស្រាយប្រសើរបំផុតសម្រាប់អ្នកជំងឺបេះដូងនិងមេតាបូលិក" ទៅកាន់អ្នកវេជ្ជបណ្ឌិតប្រមាណ ១៥០នាក់នៅសណ្ឋាគារសុខាភ្នំពេញ។ កម្មវិធីនេះមានគោលបំណងចែករំលែកនូវទិន្នន័យវិទ្យាសាស្ដ្រថ្មីៗ លើការគ្រប់គ្រងជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមឲ្យប្រសើរជាងមុន។ លោកវេជ្ជបណ្ឌិត លឹម ហ៊ុយ ប្រធានផ្នែកកិច្ចការវេជ្ជសាស្រ្តនៃក្រុមហ៊ុនសាណូហ្វីមានប្រសាសន៍ថា៖ “កម្មវិធីនេះពិតជាសំខាន់ណាស់ព្រោះជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមប៉ះពាល់ដល់ប្រជាជនជាច្រើនលាននាក់ជុំវិញពិភពលោក ដូចជាអ្នកមានជំងឺលើសសម្ពាធឈាមមានប្រមាណ ១,១ពាន់លាននាក់ និងអ្នកជំងឺទឹកនោមផ្អែមមានប្រមាណ៤១៥លាននាក់នៅឆ្នាំ២០១៥។ ទិសដៅរបស់យើងគឺចូលរួមយ៉ាងសកម្មក្នុងការផ្តល់ចំណេះដឹងបន្ថែមដល់វេជ្ជបណ្ឌិតនៅប្រទេសកម្ពុជាដោយ អញ្ជើញវាគ្មិនល្បីៗទាំងក្នុងស្រុក និងក្នុងតំបន់មកចែករំលែកដើម្បីឲ្យពួកគាត់ផ្តល់នូវដំបូន្មានកាន់តែប្រសើរជាងមុនទៅកាន់អ្នកជំងឺអំពីការការពារនិងព្យាបាលជំងឺលើសសម្ពាធឈាមនិងជំងឺទឹកនោមផ្អែម។” នៅប្រទេសកម្ពុជាមានជំងឺទឹកនោមផ្អែមចំនួន២៣០,៨០០ករណីក្នុងឆ្នាំ២០១៥។ តួលេខនេះត្រូវបានរំពឹងថានឹងកើនឡើង៤០% រហូតដល់ឆ្នាំ២០៤០ខណៈជំងឺទឹកនោមផ្អែមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងក្លាយជាបញ្ហាធំចម្បងមួយហើយបង្កឲ្យមានការកើនឡើងបន្ទុកផ្នែកវេជ្ជសាស្រ្តសង្គម និងសេដ្ឋកិច្ចដោយសារចំនួនមនុស្សដែលរងផលប៉ះពាល់ត្រូវបានគេសន្និដ្ឋានថាកើនឡើងពី១៥៣ លាននាក់ក្នុងឆ្នាំ២០១៥ រហូតដល់២១៥លាននាក់ក្នុងឆ្នាំ២០៤០។ នេះបើយោងតាមសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ។ លោកវេជ្ជបណ្ឌិត ថេង យូដាលីន អ្នកឯកទេសផ្នែកជំងឺបេះដូង បានថ្លែងក្នុងកម្មវិធីថា៖ «សេចក្តីបារម្ភរបស់យើងសព្វថ្ងៃ គឺការស្លាប់ ឬពិការភាពនៃផលលំបាកនៃជំងឺស្ទះសរសៃឈាម ដែលធំជាងគេគឺក្បាល និងបេះដូង។ នៅក្នុងនោះមូលហេតុដែលយើងជួបច្រើនជាងគេគឺលើសសម្ពាធឈាម និងទឹកនោមផ្អែម។» លោកវេជ្ជបណ្ឌិតបន្ថែមថា ៧០% នៃអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ គឺមានជំងឺលើសសម្ពាធឈាម ដែលជាតួលេខច្រើនបំផុត។ លោកសាស្រ្តាចារ្យ មហាបរិញ្ញា កុយ វ៉ាន់នី អ្នកឯកទេសជំងឺក្រពេញអ័រម៉ូនបានសង្កត់ធ្ងន់ទៅលើបញ្ហាជំងឺលើសសម្ពាធឈាមថា៖ «យើងមិនគួរមើលរំលងនូវបញ្ហាលើសសម្ពាធឈាម ពីព្រោះអាត្រាមរណភាពដោយសារជំងឺលើសសម្ពាធឈាមដែលមិនព្យាបាលគឺមានកម្រិតខ្ពស់។ បើយើងរាប់តួលេខនៃការស្លាប់ សឹងតែមូលហេតុទី១ ដែលឲ្យអ្នកជំងឺលើពិភពលោកយើងនេះទទួលមរណភាពស្លាប់រាប់លាននាក់ក្នុង១ឆ្នាំ ដោយសារតែបញ្ហាលើសសម្ពាធឈាមដោយមិនបានព្យាបាល ឬព្យាបាលដោយមិនគ្រប់គ្រងសម្ពាធឈាមបានល្អ។» ដោយសារជំងឺទាំងពីរនេះស្ថិតក្នុងប្រភេទជំងឺមិនឆ្លងក៏ដោយ ក៏ប៉ុន្តែការការពារ និងព្យាបាលជំងឺទាំងពីរត្រូវតែមានការយកចិត្តទុកដាក់ និងត្រឹមត្រូវទៅតាមប្រភេទនៃអ្នកជំងឺ។  តាមរយៈសម្តីរបស់ លោកសាស្រ្តាចារ្យ Nemencio A.Nicodemus អ្នកជំនាញផ្នែកជំងឺទឹកនោមផ្អែម មកពីប្រទេសហ្វីលីពីនបានលើកឡើងពីការសិក្សាធំមួយនៅឆ្នាំ២០០២។ ការសិក្សានេះគឺផ្តោតទៅលើការប្រើអាំងស៊ុយលីនទៅលើអ្នកជំងឺដែលបម្រុងមានជំងឺទឹកនោមផ្អែម។ គេឃើញថាការប្រើអាំងស៊ុយលីននៅក្រុមអ្នកជំងឺបម្រុងជំងឺទឹកនោមផ្អែម គេឃើញថាវាមានប្រយោជន៍នៅក្នុងការការពារទប់ស្កាត់កុំឲ្យអ្នកជំងឺវិវត្តទៅជាជំងឺទឹកនោមផ្អែមបាន។ លោកបន្ថែមថា៖ “បច្ចុប្បន្ននេះ គឺយើងប្រើអាំងស៊ុយលីននៅក្នុងការព្យាបាលជំងឺទឹកមនោមផ្អែម ប៉ុន្តែប្រហែលជាអាចទៅអនាគតអាចមានការប្រើអាំងស៊ុយលីន សម្រាប់ការការពារកុំឲ្យអ្នកជំងឺវិវត្តពីបម្រុងជំងឺទឹកនោមផ្អែមទៅជំងឺទឹកនោមផ្អែមតែម្តង។” សម្រាប់អត្ថប្រយោជន៍នៃការប្រើប្រាស់អាំងស៊ុយលីននេះ លោក Nemencio បានបញ្ជាក់ទៀតថា៖ “យើងទាំងអស់គ្នាបានដឹងហើយថាជំងឺទឹកនោមផ្អែមប្រភេទទី២ គឺគាត់មានកង្វះអាំងស៊ុយលីន ដែលកោសិកាលំពែងរបស់ខ្លួនគាត់ផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់។” យោងតាមការស្ទង់មតិរបស់ STEPS រៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងអង្គការសុខភាពពិភពលោកបានបង្ហាញថាអត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែមនៅកម្ពុជាក្នុងឆ្នាំ២០១០មាន២,៣% នៅតំបន់ជនបទហើយ៥,៦% នៅតំបន់ទីប្រជុំជន។ ក្រុមអាយុដែលងាយរងគ្រោះជាងគេគឺពីអាយុ៦៥ទៅ៦៩ឆ្នាំដែលមានប្រេវ៉ាឡង់រហូតដល់៦% ហើយអាត្រាប្រវ៉ាឡង់នេះបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំពីព្រោះតែប្រទេសកម្ពុជាមានចំនួនប្រជាជនអាយុក្មេងច្រើន។ ជំងឺលើសសម្ពាធឈាមគឺជាជំងឺដែលមិនឆ្លងតែត្រូវបានមើលរំលងនៅប្រទេសកម្ពុជានិងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត។ អាត្រាប្រេវ៉ាឡង់គឺថ្មីៗនេះមានចំនួន១១% នៃចំនួនមនុស្សពេញវ័យនេះបើយោងតាមការសិក្សាថ្មីៗនេះប៉ុន្តែចំនួននេះក៏នឹងកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ ប្រជាជនកម្ពុជាភាគច្រើនណាស់ដែរមិនបានដឹងថាពួកគេកំពុងតែប្រឈមមុខនឹងជំងឺនេះ។ ដោយសារតែជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមមិនស្តែងជារោគសញ្ញាឲ្យឃើញ លោកសាស្រ្តាចារ្យ កុយ វ៉ាន់នី បានណែនាំដល់ប្រជាជនគួរតែទៅពិនិត្យសុខភាព ជាពិសេសក្រុមមនុស្សដែលមានប្រវត្តិគ្រួសារមានជំងឺលើសឈាម ឬទឹកនោមផ្អែម និងក្រុមមនុស្សដែលមានអាយុចាប់ពី ៣៥ឆ្នាំឡើងទៅគួរតែពិនិត្យវាស់សម្ពាធឈាមយ៉ាងហោចណាស់មួយឆ្នាំ ឬពីរឆ្នាំម្តង និងមនុស្សដែលមានវ័យកាន់តែចាស់ គួរតែទៅពិនិត្យ១ឆ្នាំម្តង ឬ ៦ខែម្តង ហើយសម្រាប់អ្នកដែលមានជំងឺស្រាប់គឺត្រូវតែពិនិត្យឲ្យបានញឹកញាប់ទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ រីឯមនុស្សដែលលើសទម្ងន់ខុសពីធម្មតា ដែលទទួលទានអាហារមិនសមស្រប ងាយហត់ សម្រាន្តមិនលក់ មិនធ្លាប់ពិនិត្យសុខភាពពីមុនសោះនោះ គួរតែទៅពិនិត្យសុខភាព ដើម្បីទទួលបានការការពារនិងព្យាបាលទាន់ពេល៕  អំពីក្រុមហ៊ុនសាណូហ្វីកម្ពុជា ចាប់តាំងពីឆ្នាំ២០១២ក្រុមហ៊ុនសាណូហ្វីកម្ពុជាដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនថែទាំសុខភាពលំដាប់ពិភពលោកបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីអតិថិជនបុគ្គលិកនិងជាពិសេសប្រជាជនដែលពឹងផ្អែកជារៀងរាល់ថ្ងៃលើថ្នាំពេទ្យរបស់យើង។ដោយផ្តោតសំខាន់លើតម្រូវការរបស់អ្នកជំងឺសាណូហ្វីកម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុនអាចស្វែងរកបានសម្រាប់ប្រជាជនជាច្រើននៅគ្រប់ទីកន្លែងនិងគ្រប់គ្នាដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើឲ្យសុខភាពកាន់តែល្អប្រសើរឡើងនិងរស់នៅប្រកបដោយភាពរីករាយគ្រប់ដំណាក់កាលនៃជីវិត។ ដោយមានវត្តមាននិងបទពិសោធន៍២៥ឆ្នាំនៅប្រទេសកម្ពុជាសាណូហ្វីកម្ពុជាគឺជាដៃគូដ៏ចម្បងជាមួយអ្នកជំនាញថែទាំសុខភាពកម្ពុជាដូចជា៖វេជ្ជបណ្ឌិតឱសថការីគិលានុបដ្ឋាយិកាឆ្មបនិងរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីផ្សព្វផ្សាយអប់រំនិងបង្កើនចំណេះដឹងទាក់ទងនឹងវិទ្យាសាស្រ្តនិងវេជ្ជសាស្រ្ត។ ក្រុមហ៊ុនមានបេសកកម្មដើម្បីធ្វើឲ្យលទ្ធភាពក្នុងការទទួលបានឱសថ និងតំហែទាំសុខភាពកាន់តែប្រសើរឡើង និងធ្វើឲ្យមានការផ្លាស់ប្តូរដល់ជីវិភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង ១៦លាននាក់។ សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការទាក់ទងមកកាន់៖ Media Relations Mrs. Chrim Kimchhorng MYCUTFILM Tel: +855 (0) 17 871 807 Sanofi Cambodia Mr. Lorn Chheang Orn Business Operations and Communication Manager Sanofi Cambodia Tel: +855 (0) 70 279 707 Mr. Chab Mikthona Communication Executive Sanofi Cambodia Tel: +855 (0) 85 33 40 41 ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមសេចក្តីប្រកាសអំពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នូវសេចក្តីប្រកាសអំពី«ការផ្តល់វិញ្ញាបនបត្របញ្ជាក់ការដាក់លក់ផលិតផលចំណីអាហារ និងបញ្ជាក់អនាម័យផលិតផលចំណីអាហារ»ដែលរួមមានប្រការដែលត្រូវប្រកាន់ខ្ជាប់ និងអនុវត្តចំនួន១២ ដែលអត្ថន័យខឹ្លមសារដើមទាំងស្រុងនៅក្នុងរូបភាពខាងលើ។ ប្រភព៖ គេហទំព័រ របស់ក្រសួងសុខាភិបាល​ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង (https://www.ddfcambodia.com)  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានផ្តល់ដំណឹងជូនដល់មាតាបិតា អាណាព្យាបាលដែលមានកុមារតូចៗទាំងអស់ដែលមានជំងឺភ្នែកឡើងបាយ និងបញ្ហាត្របកភ្នែកមកទទួលការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។ កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ទីតាំង៖ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គ្រប់ម៉ោងធ្វើការ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

យោងតាមទិន្នន័យចុងក្រោយផ្តល់ដោយអង្គការសុខភាពពិភពលោកបានបង្ហាញឲ្យដឹងថា «មានប្រជាជនកម្ពុជាចំនួន ១១,៣២១ នាក់ បានបាត់បង់ជីវិតដោយសារជំងឺមហារីកនៅក្នុងឆ្នាំ ២០១២» ដែលជាក់ស្តែងណាស់ គឺវាជាជំងឺដែលមិនត្រឹមតែបង្កផលវិបាកដល់សុខភាពផ្ទាល់ខ្លួនរបស់ប្រជាជនខ្មែរប៉ុណ្ណោះទេ វាថែមទាំងបង្កភាពរាំងស្ទះដល់សេដ្ឋកិច្ចសង្គមកម្ពុជាទៀតផង។ ហេតុដូចនេះហើយ ក្រោមការផ្តួចផ្តើមគំនិតដោយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងរៀបចំឡើងដោយក្រុមប្រតិភូយុវជនកម្ពុជាឆ្នាំ ២០១៧  Cancer Remembrance Appeal for the NEedy ហៅកាត់ថា #ProjectCRANE ជាកម្មវិធីសង្គមថ្មីមួយ ដែលមានការគាំទ្រចំពោះកិច្ចការស្រាវជ្រាវ និង ការបង្ការជំងឺដ៏កាចសាហាវក្នុងសង្គមបច្ចុប្បន្នគឺ «ជំងឺមហារីក» ក៏បានមានវត្តមានឡើង ។ អ្វីដែលរឹតតែពិសេសទៀតនោះ គឺក្រោមគម្រោង CRANE នេះ វេទិកាសុខភាពដ៍ធំជាងគេនៅក្នុងប្រទេសកម្ពុជាស្តីអំពីវិធានការប្រចាំថ្ងៃក្នុងការបង្ការជំងឺមហារីក ក៏នឹងត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹងពីការបង្ការជំងឺមហារីកផងដែរ។  តើអ្នកចង់ក្លាយជាអ្នកសង្រ្គោះប្រជាជនខ្មែរដែរឬទេ?  លោកអ្នកអាចចូលរួមជាផ្នែកមួយនៃគម្រោងនេះដោយចូលរួម«វេទិកាសុខភាពស្តីពីការបង្ការជំងឺមហារីក» ដែលនឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង២ ដល់ម៉ោង៥រសៀល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) ដោយគ្រាន់តែចំណាយ១ម៉ឺនរៀលសម្រាប់ការទិញសំបុត្រ ដោយថវិកាដែលប្រមូលបានពីកម្មវិធីនេះនឹងត្រូវបានប្រើប្រាស់ក្នុងការបង្កើតDatabaseសម្រាប់ស្រាវជ្រាវពីជំងឺមហារីកនៅកម្ពុជា ដើម្បីគាំទ្រសកម្មភាពស្រាវជ្រាវ និងបង្ការជំងឺមហារីករបស់«មជ្ឈមណ្ឌលជាតិជំងឺមហារីក» ។ គួរបញ្ជាក់ផងដែរថា វេទិកាដ៏ពិសេសមួយនេះ នឹងមានវត្តមានចូលរួមពីសំណាក់ ៖ -លោកសាស្រ្តាចារ្យ អ៊ាវ សុខា ជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលនឹងធ្វើការបកស្រាយលើប្រធាន«បន្ទុកនៃជំងឺមហារីកក្នុងប្រទេសកម្ពុជា» -លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ជាប្រធានផ្នែកវិភាគដុំសាច់មហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលនឹងធ្វើការបកស្រាយលើប្រធាន«វិធានការបង្ការប្រចាំថ្ងៃក្នុងការបង្ការជំងឺមហារីក»។ សម្រាប់ព័ត៌មានបន្ថែម និងការជាវសំបុត្រ ៖  លេខទូរស័ព្ទ ៖  012 509 856/  010 229 997 E-mail ៖ chhoysokunthaneth@gmail.com គ្រប់គ្នាសុទ្ធតែអាចចូលរួម… កុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីសុខមាលភាពប្រជាជនខ្មែរ និង ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើង !!! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បើយោងតាមគណៈកម្មាធិការប្រលងថ្នាក់ជាតិ​សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សូមកែសម្រួលលក្ខខណ្ឌនៃការប្រលងថ្នាក់ជាតិ ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញប័ត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ ដូចខាងក្រោម៖ បេក្ខជនត្រូវមាន៖ -​ សញ្ញាប័ត្រមធ្យមសិក្សា ឬព្រឹត្តប័ត្រពិន្ទុនៃការប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សា ចេញដោយនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំ យុវជន និងកីឡា ឬមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ឬ -​ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ មកពីក្រៅប្រទេស ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងត្រូវមានការបញ្ជាក់ពីកម្រិតចំណេះដឹងភាសាខ្មែរ ដែលទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និងកីឡា។ ប្រភព៖ ទំព័រហ្វេសបុករបស់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top