- May 01, 2017 |
- 7 ឆ្នាំមុន |
- 2.6K មើល
Vitafoods Asia នឹងប្រារព្ធព្រឹត្តិការណ៍លើកទី៧របស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី
កម្មវិធី Vitafoods Asia ក្នុងឆ្នាំ 2017 បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការជោគជ័យជាលើកដំបូងរបស់ខ្លួនក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីដំណើរការរយៈពេលជាង៦ឆ្នាំក្នុងទីក្រុងហុងកុង ដែលជាព្រឹត្តិការណ៍លើកទី៧... ប្រទេសសិង្ហបុរី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧-កម្មវិធីVitafoods Asia ជាកម្មវិធីតែមួយគត់ដែលផ្តោតទៅលើឧស្សាហកម្ម ផលិតអាហារូបត្ថម្ភ អាហារ និងភេសជ្ជៈដែលមានតួនាទីជួយដល់អ្នកជំងឺ និងអាហារបំប៉ននានា ក្នុងទ្វីបអាស៊ី បានប្រកាសថាកម្មវិធីលើកក្រោយរបស់ខ្លួននឹងត្រូវប្រារព្ធធ្វើនៅប្រទេសសិង្ហបុរី ដែលរំពឹងថានឹងធំជាងមុន២ដង។ កម្មវិធីនេះនឹងប្រារព្ធធ្វើនៅថ្ងៃទី៥ និងទី៦ខែកញ្ញាខាងមុននេះជាលើកដំបូងនៅលើទឹកដីសិង្ហបុរី ក្នុងSands Expo and Convention Centre at Marina Bay Sands។ ទីក្រុងថ្មី ឱកាសថ្មី រាជរដ្ឋាភិបាលប្រទេសសិង្ហបុរីខិតខំប្រឹងប្រែង ដើម្បីឲ្យមានការលូតលាស់សមត្ថភាពស្រាវជ្រាវទៅលើឧស្សាហកម្ម វិទ្យាសាស្រ្តចំណីអាហារ វិទ្យាសាស្រ្តជីវឱសថ គីមីវិទ្យា និងវិស្វកម្ម ក្នុងពេលថ្មីៗនេះ ដើម្បីទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ។ ឧស្សាហកម្មដែលមានការប្រមូលផ្តុំនូវផលិតផល ច្នៃប្រឌិត ក្នុងប្រទេសសិង្ហបុរី ដែលសុទ្ធតែជាក្រុមហ៊ុនអាហារដែលធំជាងគេរួមមាន BASF, CP Kelco, DSM, Fuji, Ingredion, and Nestlé ដែលត្រូវបានជ្រើសរើស ដើម្បីរៀបចំមជ្ឈមណ្ឌល R&D និងមានការិយាល័យក្នុងទីក្រុងនៃតំបន់អាស៊ីអាគ្នេយ៍។ លោកChris Lee ដែលជានាយកគ្រប់គ្រង នៃInforma Exhibitions’ Global Health & Nutrition Network នៃសហភាពអឺរ៉ុប បានមានប្រសាសន៍ថា កាលពី២-៣ឆ្នាំមុន សិង្ហបុរីបានក្លាយជាទិសដៅធំបំផុតសម្រាប់ការបង្កើតថ្មីនៃឧស្សាហកម្មអាហារ និងបានជម្រុញឲ្យVitafoods Asia ក្លាយជាកម្មវិធីមួយដែលមិនអាចបំភ្លេច។ កម្មវិធីក្នុងឆ្នាំនេះរឹតតែការចាប់អារម្មណ៍ខ្លាំងពីសំណាក់ឧស្សាហកម្មផលិតអាហារូបត្ថម្ភនានា ហើយអ្នកចូលរួមទាំងឡាយនឹងអាចឃើញពីភាពអស្ចារ្យគ្រឿងផ្សំ វត្ថុធាតុដើម ផលិតផលសម្រេច និងសេវាកម្ម ដែលមានគុណភាពល្អពីសំណាក់ក្រុមហ៊ុនល្បីៗជាច្រើន។ ក្រុមការងារត្រូវបានលើកទឹកចិត្តឲ្យមានការចូលរួមឲ្យមានច្រើន ហើយពួកយើងនឹងនាំមកជូនលោកអ្នកនូវកម្មវិធីដែលកាន់តែប្រសើរជាងមុន។ ពេលនេះឈានមកដល់កម្មវិធីលើកទី៧ហើយ ដែល Vitafoods Asia នឹងនាំមកជូននូវវិស័យធំៗចំនួន៤គឺ គ្រឿងផ្សំ និងវត្ថុធាតុដើម (Ingredients & Raw Materials) កិច្ចសន្យា ការផលិត និងស្លាកសញ្ញាឯកជន(Contract & Private Label) សេវាកម្ម និងសម្ភារៈ(Services & Equipment) និងម៉ាកផលិតផលសម្រេច(Branded Finished Products) អ្នកចូលរួមអាចមើលការតាំងពិពណ៌ណ៍ពីផលិតផល និងសេវាកម្មដែលមានក្រុមហ៊ុនចូលរួមជាង២០០ជុំវិញពិភពលោក។ អ្នកទស្សនាភាគច្រើនសម្លឹងរកប្រទេសធំៗ១០ ដូចជា៖ អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ ហុងកុង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់និងសហរដ្ឋអាមេរិកជាដើម។ ក្រៅពីពង្រីកចំណេះដោយផ្សារភ្ជាប់ទៅនឹងការរកឃើញថ្មីៗ ជាពិសេសឱកាសនៃការភ្ជាប់ទំនាក់ទំនង អ្នកចូលរួមក៏អាចរៀនពីTrends និងចំណេះដឹងថ្មីៗពីអ្នកជំនាញតាមរយៈកម្មវិធីVitafoods Asia និងសន្និបាទផ្សេងៗទៀតដូចជា Global Market Theatre, Inspiration Showcase និងTasting Bar។ អំពី Vitafoods Asia Vitafoods Asia គឺជាផ្នែកមួយនៃInforma Exhibitions’ Global Health & Nutrition Network (GHNN) ដែលនាំមកជូននូវបណ្តុំព្រឹត្តការណ៍ ប្រព័ន្ធផ្សព្វផ្សាយតាមបែបឌីជីថល និងការបោះពុម្ពផ្សាយសម្រាប់ទីផ្សារ ក្រុមហ៊ុនផលិត និងការបង្កើតរូបមន្តនៃការអាហារូបត្ថម្ភ និងអាហារបំប៉ន អាហារ ឬភេសជ្ជៈសុខភាព និងផលិតផលថែរក្សាសុខភាពផ្សេងៗទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពី Vitafoods Asia, សូមចូលទៅកាន់ www.vitafoodsasia.com. ភ្ជាប់ទំនាក់ទំនងជាមួយ with Vitafoods Asia តាមរយៈ Facebook: https://www.facebook.com/vitafoodsasia LinkedIn: https://www.linkedin.com/grp/home?gid=7431442 Twitter: https://twitter.com/vitafoodsasia © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក