-
Nov 10, 2016
|
-
7 ឆ្នាំមុន
|
-
3.8K មើល
និយាយពីការខូចចិត្តវាមានច្រើនយ៉ាង តែថាការ “ខូចចិត្តអាជីព” បែបថា ខូចចិត្តម្តងហើយម្តងទៀត រៀងធ្ងន់ធ្ងរបន្តិចហើយ។ អញ្ចឹងសាកគិតមើល បើជាអ្នក នឹងដើរចេញពីបញ្ហានេះតាមច្រកណា?
បំភ្លេចចោលការគិតបែបខ្លីៗ បំផ្លាញសុខភាពផ្លូវកាយ និងផ្លូវចិត្តតទៅទៀត ហើយមកមើលម្ចាស់ស្នាដៃរឿង “សិស្សប្អូនសំណព្វចិត្ត” ឬនិយមហៅថា “My junior my Crush!”, កញ្ញា ស៊ា រស្មី និមិត្តរូបវ័យក្មេងក្នុងចិត្តរបស់យុវវ័យជាច្រើនក្នុងនាមជាស្ថាបនិកភាពយន្តខ្មែរដ៏ឆ្នើម ចែករំលែកជុំវិញបញ្ហានេះ តាមរយៈស្នាដៃដ៏ថ្មីស្រឡាងមួយគឺរឿង “ខូចចិត្តអាជីព”។ គ្រាន់តែចំណងជើង ត្រូវនឹងសាច់រឿងខ្លះបាត់ទៅហើយ ប៉ុន្តែវាពិតជាមានអ្វីលើសពីនេះ។ មកមើលថាតើរឿងនេះនឹងផ្តល់អ្វីដល់អ្នក?
ជំហានដំបូងគឺ ត្រូវចិត្ត!
មិនត្រឹមជាប្រភេទរឿងរ៉ូមេនទិក តែក៏ក្លែមជាមួយភាពកំប្លែងពីតារាកំប្លែងជាច្រើនរូប ដឹងតា៎សើចម៉ង។ កាន់តែពិសេសគឺកញ្ញា សុខ សុម៉ាវត្តី តារាសម្តែងដ៏មានទេពកោសល្យជាតួឯកស្រី និង…ស្គាល់ប្រុសស្អាតប្រចាំក្រុមកីឡាករជម្រើសជាតិមែនហេ៎? ហ្នឹងហើយ បង លី វ៉ាហេទ យើងហ្នឹង ក្លាយទៅជាតួឯកក្នុងរឿងនេះផងណា៎!
ម្យ៉ាង តួសម្តែងក្នុងរឿង ពិសេសគឺបងតីក្នុងសម្លៀកបំពាក់កីឡាបាល់ទាត់ (ឧបត្ថម្ភដោយ Co-Plaster) ពិតជាស្រស់ស្អាតនិងស្រស់សង្ហា ព្រមទាំងស្តែងឲ្យឃើញពីប្រជាប្រិយភាព និងការគាំទ្រយ៉ាងពេញទំហឹងពីមនុស្សទូទៅនាពេលបច្ចុប្បន្ន ចំពោះវិស័យកីឡារផងដែរ។
បន្ទាប់មកគឺ ត្រូវរឿង ត្រូវកាលៈទេសៈ!
មិនខុសអីពីចំណងជើងរឿង បងតីជានារីអភ័ព្វរឿងសេ្នហា ខូចចិត្តផ្ទួនគ្នាដល់ទៅ៥ដង រហូតបែកគំនិតស្អប់មនុស្សប្រុស ហើយក៏មិនខុសអីពីតថភាពនៃអ្នកខូចចិត្តតែម្តង។
ដល់ពេលត្រូវបញ្ជូលវិជ្ជាគុនឲ្យអ្នកដែលខូចចិត្តហើយ!
បន្លំខ្លួនជាមនុស្សប្រុសមិនគ្រប់គ្រាន់ តួឯកស្រី នៅជ្រើសរើសយកកីឡាមកបន្លប់ការខូចចិត្តរបស់ខ្លួន ដោយខំហ្វឹកហាត់រហូតពូកែខាងកីឡាបាល់ទាត់ទៀតផង សមជានិមិត្តរូបរបស់យើងពិតមែន។ តើមាននណារខ្លះនឹងជ្រើសរើសផ្លូវនេះដូចជាបងតី?
ម្យ៉ាង ការដើរផ្លូវនេះ ហាក់ក្លាយជាឱកាសសម្រាប់ខ្លួនឯងក្នុងការស្គាល់មនុស្សល្អៗជាច្រើនទៀតជាពិសេសនៅក្នុងវិស័យកីឡាបែបនេះ មិនខ្វះទេ។ ដូចដែលបង្ហាញក្នុងសាច់រឿងស្រាប់គឺ បងតីបានស្គាល់ បងវ៉ាហេទ ដ៏សង្ហា ពូកែគ្រប់រឿង ចិត្តល្អ ហើយក៏ជាមេក្រុមបាល់ទាត់ទៀត។
ក្រៅពីជួយកាត់បន្ថយអត្រាសំលាប់ខ្លួនព្រោះខូចចិត្តរឿងស្នេហា បងស្រីរូបស្រស់ ស៊ា រស្មី ក៏មានវិជ្ជាគុនជាច្រើនទៀតត្រូវផ្តល់ដល់អ្នកទាំងអស់គ្នាពិសេស គឺយុវវ័យតែម្តង៖
សាច់រឿងព្យាយាមបង្ហាញថា សេចក្តីតស៊ូព្យាយាម និងការខិតខំដោយមិនរាថយ ក៏នឹងបានទទួលជោគជ័យនៅថ្ងៃណាមួយ ជាពិសេស សេចក្តីសុខ សុភមង្គល ភាពសប្បាយ គឺមិនបានកើតចេញតែពីខ្លួនឯង ប៉ុន្តែគឺគ្រប់គ្នាដែលនៅជុំវិញ ដូចនេះកុំព្យាយាមចង់បានអ្វីដែលមិនមែនជារបស់យើង ហើយពារតែងរំងាប់ទៅវិញដោយការមិនចងពារ។ ឯសារចុងក្រោយនៃសាច់រឿងគឺ “មនុស្សគ្រប់រូបកើតមកតែងតែមានគូ” មួយម៉ាត់ហ្នឹងត្រូវចិត្តអ្នកកំពុងអត់គូតែម្តង។
ត្រលប់មកមើលគោលបំណងនៃការបញ្ជ្រៀតសាច់រឿងជាមួយនឹងកីឡាបាល់ទាត់…
វា គឺជាវិធីសាស្រ្តមួយដែលអាច ថតទុកនូវតម្លៃនៃកីឡាមួយនេះ ព្រមទាំងបណ្តុះគំនិតស្នេហា វិសយ័បាល់ទាត់កាន់តែខ្លាំងឡើង និងអ្វីដែលពិសេសនោះគឺ កីឡានៅក្នុងរឿងនឹងផ្តល់ នូវរសជាតិថ្មី ប្លែករួមផ្សំនឹងអាជីព។ “ការលេងកីឡាគឺដើម្បីសុខភាព មិនមែនដើម្បីតែការឈ្នះចាញ់ និង ភ្នាល់ដាក់អ្វីនោះទេ" ជាការឆ្លុះបញ្ចាំងមួយអំពីទឹកចិត្តជាអ្នកកីឡា ហើយ “សម្រាប់ខ្ញុំ ជាអ្នកនិពន្ធម្នាក់ អ្វីដែលខ្ញុំអាចធ្វើបានគឺការបង្ហាញគ្រប់រូបភាព និងអត្តន័យទាក់ទងនឹងកីឡា និងសុខភាពតាមរយៈខ្សែភាពយន្ត” ទាំងនេះបើតាមបងស្រី ស៊ា រស្មី អត្ថិប្បាយ។
ជាចុងក្រោយ អ្នកនិពន្ធឆ្នើមវ័យក្មេងរបស់យើង ក៏បង្ហាញអំពីការរំពឹងទុកផងដែរថា រឿងថ្មីមួយនេះនឹងទទួលបានការគាំទ្រទ្វេដង និងសង្ឃឹមថាប្រជាជនខ្មែរចាប់ផ្តើមផ្តល់តម្លៃដល់ខ្សែភាពយន្តខ្មែរ ហើយក៏សង្ឃឹមថា ទស្សនិកជននឹងគាំទ្រស្នាដៃទី៣នេះឲ្យបានច្រើន ហើយបងស្រីរីករាយចំពោះការរិះគន់កែក្នុងន័យស្ថាបនាដោយក្តីសោមនស្ស ព្រោះថា ការគំាទ្រពីទស្សនិកជន គឺជាកំលាំងចិត្តសម្រាប់គាត់សរសេរស្នាដៃបន្ទាប់ទៀត។ យ៉ាងណាមិញ ស្នាដៃទី៤ “សិស្សប្អូនសំណព្វ វគ្គ២”នឹងត្រូវថតតាមការស្នើរសុំរបស់ទស្សនិកជន។
សំខាន់ឥឡូវចង់ដឹងដល់ហើយថា អ្នកណាខ្លះខូចចិត្តអាជីព នឹងចាំបបួលទៅមើលទាំងអស់គ្នា!
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក