- Aug 03, 2017 |
- 8 ឆ្នាំមុន |
- 5.3K មើល
គួរធ្វើយ៉ាងណាពេលគេងមិនលក់?
ការមិនគេងនៅពេលយប់មិនមែនជារឿងថ្មីអ្វីនោះទេ ប៉ុន្តែការគេងមិនលក់នោះនៅតែជាបញ្ហាបើទោះជាមានការស្រាវជ្រាវជាច្រើនធ្វើឡើងពាក់ព័ន្ធនឹងបញ្ហានេះក្ដី។ ប្រសិនជាអ្នកគេងមិនលក់ អ្នកអាចទម្រេតខ្លួននៅលើគ្រែ ធ្វើការងារផ្ទះ បើកមើលអ៊ីម៉ែល ឬអង្គុយមើលទូរទស្សន៏ក៏បានទម្រាំនឹងងងុយ។ ខាងក្រោមនេះជាការណែនាំសម្រាប់ ជួយបង្កើនទម្លាប់គេងរបស់អ្នកឲ្យងាយស្រួលឡើង ។ នៅពេលថ្ងៃ៖ អ្នកគួរតែធ្វើលំហាត់ប្រាណតាមដែលអាចធ្វើទៅបាន។ ChrisKline អ្នកសិក្សាពីផលវិជ្ជមាននៃលំហាត់ប្រាណទៅលើការគេងរបស់វិទ្យាល័យ Pittsburgh School of Medicine បានឲ្យដឹងថាការធ្វើលំហាត់ប្រាណ 150នាទីជារៀងរាល់សប្ដាហ៏ បានបង្ហាញឲ្យឃើញពីសញ្ញាណវិជ្ជមានក្នុងការកាត់បន្ថយបញ្ហាគេងមិនលក់របស់ស្ត្រី ជាពិសេសគឺជួយសម្រួលកម្ដៅក្នុងសារពាង្គកាយ ជួយកាត់បន្ថយភាពហត់នឿយរួមនឹងអារម្មណ៏មិនល្អផងដែរ។ វាគួរឲ្យភ្ញាក់ផ្អើលមែនទែនដែលការស្រាវជ្រាវបានបង្ហាញថាការធ្វើលំហាត់ប្រាណពេលល្ងាចអាចធ្វើឲ្យអ្នកគេងស្រួលជាងមុន Klineបន្ថែម ។ 2 ម៉ោងមុនគេង៖ បន្ថយភ្លើងក្នុងបន្ទប់ ឬក៍បិទភ្លើង និងចង្កៀងទាំងអស់ប្រាប់ឲ្យរាងកាយ ដឹងថាដល់ពេលត្រូវគេងហើយ។ តាមសម្ដីរបស់ Micheal Terman អ្នកជំនាញផ្នែកពន្លឺ និងសាស្ត្រនៃសាកលវិទ្យាល័យ Culumbia បាននិយាយថាប្រភេទនៃអំពូលដែលអ្នកប្រើវាប្រចាំក៏អាចប៉ះពាល់ដល់ដំណេករបស់អ្នកដែរ។ អំពូលត្រជាក់ពណ៏សត្រូវបានគេរកឃើញថាមានផ្ទុកទៅដោយសារជាតិដែលអាចរំខានដល់ការគេង។ ពន្លឺពណ៌ខៀវមានអានុភាពជាងពន្លឺពណ៌ផ្សេងៗទៀតដែលអាចសង្កត់រាងកាយឲ្យងងុយហើយក៏ចង់គេង។ Terman បានបន្តទៀតថា អ្នកគួរតែធ្វើការត្រួតពិនិត្យលើកញ្ចប់នៃអំពូលថាតើមានពាក្យស្រទន់ ឬក្ដៅល្មមឬទេ? សូមពិនិត្យមើលកម្ដៅដោយយកត្រឹម 3000ឃែលវិល ឬក៏ក្រោមជាងនេះ ព្រោះវាអាចជូយកាត់បន្ថយអាការៈមិនចង់គេងរបស់អ្នកបាន។ 1 ម៉ោងមុនគេង៖ ទូរទស្សន៏គឺជាឧបករណ៏មួយសម្រាប់ជួយបន្ថយភាពតានតឹងរបស់មនុស្ស។ ធាតុពិតទៅកញ្ចក់ទូរទស្សន៏មានសារជាតិ ដែលធ្វើឲ្យមនុស្សងងុយគេងច្រើនជាងអំពូល ប៉ុន្តែបូករួមជាមួយការកម្សាន្ត និងអ្វីជាច្រើនទៀតដែលអ្នកចង់មើលវាអាចធ្វើខួរក្បាល របស់អ្នកនៅតែដំណើរការហើយមិនចង់គេងទៅវិញ។ បើសិនជាអ្នកមិនអាចបោះបង់ចោលការមើលទូរទស្សន៏ទាំងស្រុងអ្នកគ្រាន់តែ បន្ថយភាពភ្លឺរបស់កញ្ជក់ទូរទស្សន៏ ឬកុំព្យូទ័ររបស់អ្នកក៏បានដែរ។ កន្លះម៉ោងមុនគេង៖ កាត់បន្ថយថាមពលដោយបិទភ្លើងនៅពេលដែលអ្នកសម្រេចចិត្តថានេះជាពេលគេងហើយ។ មុននឹងបិទភ្លើងអ្នកអាចជ្រើសរើសយកសៀវភៅណាដែលអ្នកមិនសូវចាប់អារម្មណ៏មកអានកន្លះម៉ោងមុនគេងព្រោះសៀវភៅបែបនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៏ថាធុញ និងងងុយគេងរហូតដល់គេងលក់តែម្ដង៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
