Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

លោក លី គីមឈន់ មូលហេតុដែលលោកជ្រើសរើសយកអាជីពជាគ្រូពេទ្យ ព្រោះថាអាជីពជាគ្រូពេទ្យគឺ អាចជួយក្រុមគ្រួសារ  អ្នកដទៃ និងសង្គមផង។ ចំពោះជំនាញ ថ្លើម ក្រពះ ពោះវៀនវិញ ព្រោះ ជាជំនាញវេជ្ជសាស្រ្តផង និងបច្ចេកទេសផង ដែលមានលក្ខណៈសម្បូរបែបទាំងប្រភេទជំងឺ និងវិធីសាស្ត្រព្យាបាលទៅលើប្រដាប់រំលាយអាហារដែលមាន សរីរាង្គច្រើន។ លោកបានបន្តថា លក្ខណៈសំខាន់សម្រាប់និស្សិតឯកទេសនេះ គឺភាពឧស្សាហ៍ព្យាយាម ការអត់ធ្មត់ និងប្រាក់កាក់ ព្រោះថា ការសិក្សាមានការលំបាកនិងមានរយៈពេលយូរ(៤ឆ្នាំ) បន្ថែមលើការសិក្សាបរិញ្ញាប័ត្រវេជ្ជសាស្ត្រទៀត ។ ហើយភាសាគឺជាចាំបាច់បំផុត ព្រោះឯកសារទាំងអស់គឺត្រូវបានសសេរជាភាសាបារាំងនិងអង់គ្លេស ដូច្នេះ និសិ្សតគួររៀនភាសាទាំង២ ឲ្យបានច្រើន ដើម្បីងាយស្រួលក្នុងការធ្វើការសិក្សាស្រាវជ្រាវបន្ថែម។ និយាយពីការលំបាកវិញ គឺត្រូវចំណាយពេលវេលាច្រើន ថវិកាច្រើន និង ភាពអត់ធ្មត់ ក្នុងការសិក្សា។  ក្រៅពីការរៀននៅសាលា លោកត្រូវឧស្សាហ៍អានអត្ថបទស្រាវជ្រាវថ្មីៗ ឬក៏ចូលរួមស្តាប់បទបង្ហាញរបស់វេជ្ជបណ្ឌិតជំនាញៗដើម្បីស្វែងយល់ពីរបៀបព្យាបាលថ្មីៗ ហើយយកទ្រឹស្តីមកផ្សារភ្ជាប់នឹងការអនុវត្ត ដោយត្រូវចុះកម្មសិក្សាតាមមន្ទីរពេទ្យក្រោមការជួយណែនាំពីសិស្សច្បងនិងវេជ្ជបណ្ឌិតជំនាញៗ ដើម្បីទទួលបានបទធិសោធន៏ល្អៗ។ គីមឈន់ បានប្រាប់ថា ពេលបញ្ចប់ការសិក្សា ខ្លួនមានបំណងបម្រើការនៅទីក្រុងភ្នំពេញ ព្រោះឯកទេសនេះនៅមានកម្រិតនៅឡើយនៅទីក្រុងភ្នំពេញ។ លោកក៏បានបន្តទៀតថា បញ្ហា ថ្លើម ក្រពះ ពោះវៀន មានច្រើនណាស់ជាពិសេស គឺជំងឺរលាកក្រពះ និងជំងឺរលាកថ្លើម។ ជាចុងក្រោយ លោកចង់ផ្តាំផ្ញើដល់អ្នកមានបញ្ហាថ្លើម ក្រពះ ពោះវៀន គួរឆាប់មកជួបគ្រូពេទ្យជំនាញ ដើម្បីទទួលការការពារ ឬ ព្យាបាលឲ្យបានទាន់ពេលវេលា។

ចែករំលែក

រង្វង់ភ្នែកខ្មៅជាបញ្ហាដែលកើតមានស្ទើរតែទៅលើមនុស្សគ្រប់គ្នាដោយសារតែសកម្មភាពប្រចាំថ្ងៃដូចជា ការគេងមិនគ្រប់គ្រាន់ ពន្លឺថ្ងៃ និងដោយសារអាល្លែកហ្ស៊ីជាដើម។ ជាការពិតណាស់ បញ្ហារង្វង់ភ្នែកខ្មៅជះឥទ្ធិពលទៅលើសម្រស់ និងភាពស្រស់ស្អាតរបស់អ្នកមួយភាគធំជាពិសេសគឺនារីៗ ដូចនេះ ហេលស៍ថាមសូមណែនាំលោកអ្នកនូវ៦វិធីងាយៗដើម្បកម្ចាត់បញ្ហារវង្វង់ភ្នែកខ្មៅ... 1.    ត្រសក់ ពិតណាស់ត្រសក់សម្បូរដោយវីតាមីន និងរ៉ែ ដែលធ្វើឲ្យស្បែកមានសំណើមជាពិ-សេសជួយឲ្យស្បែកស។ របៀបធ្វើ៖ យកត្រសក់មួយផ្លែចិតជាចំណិតស្តើងៗ ដាក់ក្នុងទូទឹកកកឲ្យត្រជាក់ ៣០នាទី បន្ទាប់មកយកវាមកបិតលើរង្វង់ភ្នែកខ្មៅរបស់អ្នក ទុករយៈពេល១០នាទីរួចលាងសម្អាតដោយទឹកស្អាតជាការស្រេច។ អ្នកអាចអនុវត្តបានជារៀងរាល់ថ្ងៃដើម្បីបានប្រសិទ្ធភាពកាន់តែប្រសើរ។ 2.    ប៉េងប៉ោះ សម្បូរទៅដោយវីតាមីនអា បេនិងសារធាតុរ៉ែមួយចំនួន ដែលជួយកាត់បន្ថយបញ្ហារង្វង់ភ្នែកខ្មៅ។ របៀបធ្វើ៖ យកប៉េងប៉ោះស្រស់មកក្រឡុក ហើយយកទឹករបស់វា១ស្លាបព្រាកាហ្វេលាយជាមួយទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឲ្យសព្វ រួចលាបទៅលើ រង្វង់ភ្នែកខ្មៅនោះ ទុករយៈពេល១០នាទី បន្ទាប់មកលាងជាមួយនឹងទឹកត្រជាក់។ អ្នកអាចអនុវត្តវិធីនេះ២ដងក្នុងមួយថ្ងៃនោះរង្វង់ភ្នែកខ្មៅរបស់អ្នកនឹងបាត់យ៉ាងឆាប់រហ័ស។ 3.    ក្រូចឆ្មារ ក្រូចឆ្មារសម្បូរទៅដោយវីតាមីនC ដែលជួយកម្ចាត់ស្នាមខ្មៅពិសេសត្រង់រង្វង់ភ្នែក។ របៀបធ្វើ៖ ចិតក្រូចឆ្មារច្របាច់យកទឹកឲ្យបានសមល្មម បន្ទាប់មកយកក្រណាត់ស្អាត កាត់ជារង្វង់មូល តូចល្មមនឹងរង្វង់ភ្នែករបស់អ្នក រួចយកវាទៅជ្រលក់ក្នុងទឹកក្រូចឆ្មារ ហើយដាក់វាទៅលើរង្វង់ភ្នែករបស់អ្នកទុករយៈពេល១០នាទីទើបលាងសម្អាតដោយ ទឹកស្អាត។ 4.    ដំឡូងបារាំង ដំឡូងបារាំងផ្ទុកដោយអង់ស៊ីម ម៉្យាងមានឈ្មោះថាCatecholase ដែលមានប្រសិទ្ធភាពធ្វើឲ្យស្បែកមានសភាពភ្លឺរលោង។ របៀបធ្វើ៖ យកដំឡូងបារាំងកិនឲ្យម៉ត់ ឬគ្រាន់តែចិតដំឡូងបារាំងជាបន្ទះហើយបិតលើរង្វង់ភ្នែកខ្មៅរបស់អ្នក។  ទុករយៈពេល១០នាទីរួចលាងសម្អាតដោយទឹកធម្មតាជាការស្រេច។ ដើម្បីឲ្យមានប្រសិទ្ធភាពគួរអនុវត្ត២ដងក្នុងមួយសប្តាហ៍។ 5.        ទឹកផ្កាកុលាប ទឹកផ្កាកុលាបមានសារធាតុម៉្យាងប្រឆាំងនឹងការរលាកហើយផ្ទុកដោយវីតាមីនអា និងសេ មានប្រយោជន៍ដល់ស្បែកដូចជាជួយផ្តល់សំណើមដល់ស្បែក និងធ្វើឲ្យស្បែកខ្មៅត្រង់រង្វង់ភ្នែកភ្លឺថ្លា។ របៀបធ្វើ៖ ដាំទឹកឲ្យពុះរួចដាក់ស្រទាប់ផ្កាកុលាបចូល ហើយបន្ថយភ្លើងបន្តិចរង់ចាំដល់ស្រទាប់ផ្កាកុលាបអស់ពណ៌ រួចទុកឲ្យត្រជាក់បន្ទាប់មក យកកន្សែងស្អាត ទៅដាក់ក្នុងទឹកផ្កាកុលាបនោះ រួចយកទៅដាក់លើរង្វង់ភ្នែកអ្នក ទុករយៈពេល៥-១០នាទី។ អនុវត្តមួយថ្ងៃពីរដងក្នុងរយៈពេល៣សប្តាហ៍អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ 6.    កញ្ចប់តែត្រជាក់ ផ្ទុកដោយកាហ្វេអ៊ីន និងតាណាំងដែលអាចកម្ចាត់ស្នាមខ្មៅរង្វង់ភ្នែកបានយ៉ាងស័ក្តិសិទ្ធិ។ របៀបធ្វើ៖ ដាំទឹកឲ្យពុះហើយចាក់លើកញ្ចប់តែសមល្មមរួចទុកឲ្យត្រជាក់ បន្ទាប់មកយកកញ្ចប់តែនោះទៅដាក់លើរង្វង់ខ្មៅរបស់អ្នក៥-១០នាទីរួចលាងសម្អាតជាមួយទឹកត្រជាក់។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដូចជាធុំក្លិនស្វាយទុំបណ្តើរៗហើយត៎ា!ដោយសារមានពេលតែប៉ុន្មានខែ សម្រាប់ញ៉ាំស្វាយទុំ តែបើចិតវាញ៉ាំធម្មតាអាចមានភាពដដែលបន្តិច។ ហេតុនេះងាកមកមើលវិញថា តើស្វាយទុំអាចយកទៅធ្វើអ្វីបានខ្លះ និងមានអ្វីដែលពិសេស? រសជាតិជូរអែម និងក្លិនរបស់ស្វាយទុំ នៅតែរក្សាទុកបានបើទោះជាត្រូវបានចម្អិន ឬច្នៃទៅជា Menu ផ្សេងៗក៏ដោយ។ ដូចនេះយើងអាចយកស្វាយទុំទៅធ្វើជា៖ •    នំខេក ៖ ស្វាយទុំមានរសជាតិផ្អែមល្មម ដូចនេះអ្នកកាត់បន្ថយការប្រើស្ករក្នុងនំបាន។ បានឆ្ងាញ់ហើយមិនឡើងគីឡូទៀត។ •    ទឹកក្រឡុក ៖ កាកសរសៃរបស់ស្វាយទុំ បានធ្វើឲ្យទឹកក្រឡុករបស់អ្នកមានភាពខាប់ល្មម និងមានពណ៌ស្រស់ស្អាត។ •    ការ៉េម ៖ ចំណិតស្វាយទុំ ពេលកកក្លាយជាការ៉េម នៅតែមានភាពទន់ ជាមួយគ្រឿងផ្សំផ្សេងៗទៀតធ្វើឲ្យការ៉េមដែលអ្នកធ្វើដោយខ្លួនឯងមានរសជាតិមិនអាចបំភ្លេចបាន។ •    ដំណាប់ ៖ ភាពស្វិតរបស់ដំណាប់ស្វាយ បានធ្វើឲ្យរសជាតិរបស់វាកាន់តែពិសេស និងទុកញ៉ាំបានយូរ។ •    បាយដំណើប និងស្វាយទុំ ៖ ជា Menu ពេញនិយមស្រាប់ទៅហើយ ដោយសាររសជាតិនៃស្វាយទុំជូរអែម  ស៊ីគ្នាយ៉ាងល្អជាមួយបាយដំណើបដាក់ល្ងដែលមានជាតិប្រៃ និងផ្អែមឡែមៗ។ •    បង្អែមស្វាយ ៖ ដើម្បីលាងមាត់ បង្អែមដែលមានស្វាយទុំ មិនគ្រាន់តែឆ្ងាញ់ទេ ថែមទាំងជួយដល់ការរំលាយអាហារថែមទៀតផង។ Special Menu: ហេលស៍ថាម សូមណែនាំ Menuមួយដែលអ្នកអាចយកជាគំរូ គឺ«បង្អែមស្វាយ»។ គ្រឿងផ្សំ៖ •    ស្វាយទុំ ២ផ្លែ •    ទឹកដោះគោខាប់ ២ស្លាបព្រាបាយ •    គ្រាប់សាគូពណ៌ស ៤ស្លាបព្រាបាយ •    ទឹកកក  របៀបធ្វើ៖ •    ចិតសម្បកស្វាយទុំចេញ រួចចិតសាច់ស្វាយទុំរាងជាការ៉េតូចៗ    •    យកចំណិតស្វាយទុំ ពាក់កណ្តាល ទៅក្រឡុកជាមួយទឹកដោះគោខាប់ និងទឹកកក •    ស្ងោរគ្រាប់សាគូពណ៌សឲ្យឆ្អិន រួចយកតែកាកសាគូ ដាក់ក្នុងចានស្វាយដែលសល់ពីក្រឡុក។ •    បន្ទាប់មកយកល្បាយដែលបានក្រឡុកមកចាក់ចូលក្នុងចានស្វាយខាងលើ រួចកូរឲ្យសព្វជាការស្រេច។ លក្ខណៈពិសេសរបស់បង្អែម៖ ជាមួយនឹងរសជាតិផ្អែមធម្មជាតិរបស់ស្វាយទុំ បង្អែមនេះមិនចាំបាច់ត្រូវប្រើប្រាស់ស្ករទេ ហើយថែមទាំងជារសជាតិផ្អែមល្មមមិនទ្រលាន់  ជាមួយនឹងក្លិនឈ្ងុយរបស់ផ្លែស្វាយទុំស្រស់ដោយមិនបាច់បន្ថែមក្លិនផងដែរ។ ម្យ៉ាងទៀត  ស្វាយទុំមានអត្ថប្រយោជន៍យ៉ាងសន្ធឹកចំពោះសុភាព ជាពិសេសគឺសម្រស់  ហើយវាស័ក្តិសមបំផុតនឹងក្លាយជាបង្អែមនារដូវក្តៅរបស់អ្នក  ដោយគ្រាន់តែបន្ថែមទឹកកកឲ្យត្រជាក់ប៉ុណ្ណោះ។ កុំឲ្យឱកាសនេះកន្លងហួសណា បើខកខានអ្នកនឹងត្រូវរង់ចាំរយៈពេលមួយឆ្នាំទៀតទើបដល់រដូវស្វាយទុំម្តងទៀត។ សាកល្បងធ្វើដោយខ្លួនឯង ជាមួយវិធីងាយៗខាងលើ ហើយក៏អាចច្នៃទៀតបានតាមចំណង់ចំណូលចិត្តរបស់អ្នក។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

និយាយថាចង់ញ៉ាំអីនៅឯណាល្ងាចនេះ? ប្រាប់ឲ្យចំៗណា កុំបែបថា «ញ៉ាំអីក៏បាន» អាណិតគ្នាអ្នកសួរ។  កន្លែងញ៉ាំមានច្រើនសន្ធឹក តែវិលមុខរាល់លើកឲ្យតែសួរគ្នាថាចង់ញ៉ាំអី មិនថាពេលនៅជុំគ្នាស្រីៗ ឬនៅពេលបុរសៗ date ក៏ដោយ។ តែបន្ទោសគ្នាមិនបានទេ មិនមែនកន្លែងទាំងអស់សុទ្ធតែស័ក្តិសមនឹងនារីឯណា ពិសេសនៅឱកាសផ្សេងៗគ្នា ត្រូវតែកន្លែងមានលក្ខណៈខុសគ្នាដែរ។ ក្នុងខែមីនានេះ ជាខែរបស់នារីល្មម ហេតុនេះហេលស៍ថាមនឹងឆ្លៀតណែនាំកន្លែង៥ប្រភេទដែលជឿថានារីៗភាគច្រើនចូលចិត្ត។ កន្លែងល្អៗបែបខាងក្រោមនេះនារីៗយើងម៉េចនឹងអាច say no នោះ? អញ្ចឹងហើយ ចាំកាលទៀត sis? 1.    កន្លែងដែលអាចរក្សាភាពឯកជនបានដូចជានៅ Jaru •    ហេតុអ្វី? ជាកន្លែងដែលអ្នកអាចញ៉ាំរបៀបជាខ្លួនអ្នកបានមិនបាច់រៀបឫកពារច្រើន ហើយថែមទាំងអាចជួបជុំនិយាយគ្នាយ៉ាងស្រួល  និងរក្សាភាពឯកជនរបស់អ្នកបានយ៉ាងល្អ។ •    ប្រភេទអាហារ? អាហារកូរ៉េស្ទាយ អូប៉ា (oppa) ដូចជាសាច់អាំងកូរ៉េច្រើនប្រភេទ ស៊ុបគីមឈី និងជាច្រើនទៀត ហើយអ្នកក៏ប្រហែលជានឹកដល់soju ស្រាសរកូរ៉េដែរមែនទេ? •    បរិយាកាស? កន្លែងដែលមានភាពស្ងប់ស្ងាត់ល្មម ជាមួយភ្លេងកំដរតិចៗ អំពូលភ្លើងពណ៌ទឹកក្រូច ជាមួយនឹងតុប្រភេទមានជញ្ជាំងខ្លីៗបាំងពីតុមួយទៅមួយ។ ទីតាំង៖ ផ្ទះលេខ៣៥ ផ្លូវ២២៥ និងផ្ទះលេខ១៥ ផ្លូវ២៨២ ភ្នំពេញ។ 2.    ផ្អែម ត្រជាក់ គួរឲ្យស្រឡាញ់ដូចជា Bingsu នៅ Be.k Dessert & Coffee •    ហេតុអ្វី? មិនត្រឹមតែកាលីប តែក៏គួរឲ្យស្រឡាញ់ផងដែរសម្រាប់សុភាពនារីដែលញ៉ាំព្រិលទឹកកកឈូស(អាចញ៉ាំម្នាក់ឯង ឬក៏ចែករំលែកគ្នា) ម្យ៉ាង វាក៏ផ្អែមត្រជាក់ចិត្ត និងស្រួលញ៉ាំផងដែរ។ •    អាហារ? អាហារ  នំ និងភេសជ្ជៈជាច្រើនមុខ និងជាពិសេសគឺព្រិលទឹកកកឈូស (bingsu) មួយចានធំ មើលទៅស្រក់ទឹកមាត់ជាមួយការតុបតែងប្លែកៗដូចជាកំពូលភ្នំទឹកកក។ •    បរិយាកាស? ទីកន្លែងធំទូលាយ តុបតែងស្អាត កន្លែងអង្គុយមានផាសុកភាព បុគ្គលិករួសរាយរាក់ទាក់យ៉ាងពិសេសតែម្តង។ ទីតាំង៖ ផ្ទះលេខ១៦ ផ្លូវ306 បឹងកេងកង១ ភ្នំពេញ ។ 3.    រសជាតិធម្មជាតិ ស្រស់ស្រាយ ល្អចំពោះសុខភាពនិងសម្រស់នៅ Juicy Mercy •    ហេតុអ្វី? ព្រោះអ្នកនឹងអាចអួតមិត្តភក្តិថានេះជារបៀបដែលធ្វើឲ្យអ្នកស្រស់ស្អាតបែបនេះនោះអី! មិនចាំបាច់ខ្លាចធាត់ ហើយញ៉ាំឆ្អែត ព្រមទាំងបានស្អាត និងសុខភាពល្អទៀតផង។ •    អាហារ? ទឹកផ្លែឈើនិងបន្លែស្រស់ ធ្វើភ្លាមៗរួមផ្សំជាមួយគ្រឿងផ្សំល្អៗជាច្រើនទៀត ដែលមាន រូបមន្តសារធាតុចិញ្ចឹមខុសៗគ្នា  ព្រមទាំងមានជាប្រភេទអាហារសុខភាពផ្សេងៗផងដែរ។ •    បរិយាកាស?  ផាសុកភាព  និងស្រស់ស្រាយ  ថែមទាំងអាចអង្គុយមើលទេសភាពតាមជញ្ជាំងកញ្ចក់របស់ហាងផងដែរ។ ទីតាំង៖  TK និង Raintree ជាន់ផ្ទាល់ដី ភ្នំពេញ។ 4.  Girls night out (ជុំគ្នាលក្ខណៈស្រីៗ) ដូចជានៅ Chill Pub •    ហេតុអ្វី? សប្បាយ មិនអ៊ូអរពេក មិនរញ៉េរញ៉ៃ ជាពិសេសមាន live តន្រ្តីពិរោះៗ ហើយថែមទាំងមានសុវត្ថិភាពផងដែរ។ •    អាហារ? អាហារច្រើនប្រភេទ មុខម្ហូបមិនសាមញ្ញ រសជាតិក៏មិនសាមញ្ញ ពិសេសគឺCocktail ដាក់ថូប្លែកៗគួរឲ្យចាប់អារម្មណ៍។ •    បរិយាកាស? កន្លែងអំណោយផលសម្រាប់ការជួបជុំគ្នា មានជាតុអង្គុយបត់ជើងលើសាឡុង និងតុធម្មតា ថែមទាំងអាចស្រូបខ្យល់ធម្មជាតិបានផងដែរ។ ទីតាំង៖ បរិវេណផ្សារទំនើបអ៊ីអន។ 5.      រ៉ូមែនទិច និងដ្រាម៉ា ដូចជានៅ Maline (sky bar) •    ហេតុអ្វី? អាចរំសាយអារម្មណ៍តានតឹងជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ល្មម ហើយក៏អាចឲ្យអ្នកចំណាយពេលដ្រាម៉ាជាមួយខ្លួនឯងបានយ៉ាងល្អ ថែមទាំងជាកន្លែងដ៏រ៉ូមែនទិចផងដែរ។ •    អាហារ? អាហារបែបខ្មែរ អឺរ៉ុប និងអាហារសម្រន់ផ្សេងៗ ព្រមទាំងមាន Cocktails និងភេសជ្ជៈជាច្រើនមុខផងដែរ។ •    បរិយាកាស? ម៉ាអ៊ែមជាមួយភាពស្រស់ស្អាតពីអគារខ្ពស់រំលេចដោយភ្លើងពណ៌ ខ្យល់អាកាសលើដំបូលបរិសុទ្ធ អាងទឹកឆ្លុះជាមួយភ្លើងពណ៌ និងមានភ្លេងកំដរផងដែរ។ ទីតាំង៖ ផ្ទះលេខ១៦ AB ផ្លូវ២១៤ ភ្នំពេញ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នៅថ្ងៃទី០៦​ ខែមេសានេះ ក្រុមហ៊ុនជីអេសខេ (​GSK​) បានរៀបចំ កម្មវិធីសិក្ខាសាលាមួយដែលប្រព្រឹត្តិទៅក្នុងសណ្តាគារភ្នំពេញស្តីពី«ជំងឺអាល្លែកហ្ស៊ីច្រមុះ» ក៏ដូចជាចូលរួមអបអរ«ទិវាប្រឆាំងជំងឺអាល្លែកហ្ស៊ី​ពិភពលោក»ផងដែរ។ សិក្ខាសាលាទាំងមូលមានការចូលរួមពីវាគ្មិនកិត្តិយស ដូចជា លោកវេជ្ជបណ្ឌិតឃុន ឃាង ដែលបានបកស្រាយពីព័ត៌មានពីស្ថានភាពទូទៅទាក់ទងនឹងជំងឺអាល្លែកហ្ស៊ីច្រមុះ។ លោកសាស្រ្តាចារ្យ សុក​ សំអាត បានចូលរួមចែករំលែកពីការព្យាបាល និងការការពារ ពីជំងឺអាល្លែកហ្ស៊ី​ និងមានការបកស្រាយពីផលប៉ះពាល់នៃជំងឺនេះចំពោះគ្រួសារ ក៏ដូចជាសង្គមជាតិពីលោកវេជ្ជបណ្ឌិត សុខ គួង ផងដែរ។ នាពេលចុងបញ្ចប់នៃកម្មវិធី ក៏មានការសំណេះសំណាលពីសំណាក់​ លោកវេជ្ជបណ្ឌិត ម៉ក់ ប៊ុនឡុង ទទួលបន្ទុកផ្នែកផ្លូវដង្ហើមរបស់ក្រុមហ៊ុនGSKផងដែរ។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃកម្មវិធី គឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ចំណេះដឺងបន្ថែមទៀតដល់ឱសថការី និងអ្នកផ្តល់សេវាសុខភាពទាំងអស់ ក្នុងការព្យាបាលជំងឺអាល្លែកហ្ស៊ី និងផ្តល់ការណែនាំឲ្យត្រឹមត្រូវដល់អ្ន​កជំងឺ។ លើសពីនេះទៀត គឺដើម្បីចូលរួមចំណែកជាមួយពិភពលោក ដើម្បីប្រឆាំងជំងឺអាល្លែកហ្ស៊ីផងដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តាមរយៈ សេចក្តីបំភ្លឺរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា  បានឲ្យដឹងថា ក្រសួងមិនបានទទួលស្គាល់ថា ឱសថបុរាណ របស់លោកគ្រូក្មេង ថោង សុខុន ដែលជាស្វាមីរបស់អ្នកស្រី ស្វែង សុជាតា ថាមានសារជាតិបន្សាបជួយបន្សាបគ្រឿងញៀនទេ ដែលការផ្សព្វផ្សាយព័ត៌មាន​​របស់បណ្តាញទំនាក់ទំនងសង្គម ដែលមានឈ្មោះថា បាយក្តាំង ដែលបានចុះផ្សាយថ្ងៃទី០៦ ខែមេសា មានចំណងជើងថា និងទំព័រកាសែតភ្នំពេញប៉ុសិ៍្ត  ដែលចុះផ្សាយថ្ងៃទី០៧ ខែមេសា​ មានចំណងជើងថា ជាការបំផ្លើសពីការពិតទាំងស្រុង។​  ក្រសួងសុខាភិបាល បាន​ចេញសេចក្តីជូនព័ត៌មាន រួចមកហើយលើការផ្សព្វផ្សាយមិនត្រឹមត្រូវពីប្រសិទ្ធភាពបន្សាបថ្នាំញៀន​នៃឱសថបុរាណនេះ ហើយក៏មានការចុះស្រាវជ្រាវជាបន្ទាន់ដែរ និងជួបជាមួយលោកថោង សុខុន ដោយលោកបានយល់ព្រមបញ្ឈប់ការផ្សព្វផ្សាយប្រាសចាកការពិត ពីបណ្តាញទំនាក់ទំនងសង្គម និងព្រមគោរពច្បាប់ទម្លាប់ផងដែរ។  ក្រសួងសុខាភិបាល​ តាមរយៈគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ​ និងសេវា​សុខាភិបាលខុសច្បាប់ មិនទទួលស្គាល់ឱសថប្រភេទនេះ​ និងការបើកកន្លែងព្យាបាលឱសថបុរាណរបស់លោកគ្រូក្មេង ថោង សុខុននេះឡើយ ហើយនឹងចាត់់វិធានការតាមផ្លូវច្បាប់។  ក្រសួងសុខាភិបាល សូមបដិសេដមិនទទួលស្គាល់នូវការលើកឡើងដូចអត្ថបទខាងលើ។​ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការឃោសនាបោកប្រាស់ ពីការព្យាបាលដោយ​ឱសថបុរាណ និងការបន្សាបគ្រឿងញៀនរបស់​លោកគ្រូក្មេងនេះ។ សូមប្រជាជន​ ស្វែងរកការព្យាបាលជាមួយគ្រូពេទ្យ ដែលមានជំនាញ និងមានការបណ្តុះបណ្តាលត្រឹមត្រូវនៅតាមមូលដ្ឋានសុខាភិបាល។  ប្រភព ៖ ទំព័រហ្វេសប៊ុកក្រសួងសុខាភិបាល

ចែករំលែក

នឹកដល់ថ្ងៃចូលឆ្នាំក្នុងខែមេសា អ្នកនឹងគិតដល់ប្រទេសណាខ្លះ? ហើយប្រទេសណាមួយដែលអ្នកប្រាថ្នាចំណាយពេលនៅថ្ងៃចូលឆ្នាំនេះ? ស្របពេលដែលឱកាសចូលឆ្នាំខ្មែរជិតឈានមកដល់ ប្រទេសជិតខាងរបស់យើង២ប្រទេសទៀតគឺថៃ និងឡាវ ក៏នឹងប្រារព្ធពិធីចូលឆ្នាំថ្មីក្នុងពេលឆាប់ៗដូចគ្នា។ ទាំង៣ប្រទេសអាចចាត់ទុកថាមាន វប្បធម៌ប្រពៃណីចំណាស់ដូចគ្នា ហើយមានការប្រារព្ធពិធីបុណ្យប្រពៃណីក្នុងខែជាមួយគ្នា ក៏ប៉ុន្តែភាពទាក់ទាញនៃការប្រារព្ធពិធីនៃប្រទេសនីមួយៗពិតជាស្ថិតក្នុងរូបភាពផ្សេងគ្នា។ ពិសេសនោះគឺប្រទេសនីមួយៗក៏មានខេត្តដែលលេចធ្លោជាងគេក្នុងការប្រារព្ធពិធីចូលឆ្នាំរួមជាមួយនឹងសកម្មភាពដ៏ឱឡារឹកពិសេសផ្សេងៗគ្នា ដែលពេលនេះហេលស៍ថាម នឹងបង្ហាញអ្នកនៅទីនេះតែម្តង។ កម្ពុជា (ចូលឆ្នាំខ្មែរ) ប្រសិនបើអ្នកសម្រេចចិត្តចំណាយពេលសម្រាកចូលឆ្នាំថ្មីក្នុងប្រទេស ខេត្តដែលអ្នកគួរទៅទស្សនានោះគឺ ខេត្តសៀមរាប  ដែលមានមហាព្រឹត្តិការណ៍ជាតិដែលធំជាងគេ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្តហើយក្នុងឆ្នាំថ្មីនេះ នឹងមានការប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧។ ក្នុងមហាព្រឹត្តិការណ៍នេះមានកម្មវិធីជាច្រើន ដែលអាចឲ្យអ្នកកម្សាន្ត និងស្វែងយល់ពីអរិយធម៌ វប្បធម៌ ទំនៀមទំលាប់ប្រពៃណីខ្មែរ ជាមួយនឹងការរៀបចំឡើងបង្ហាញពីទិដ្ឋភាពសម័យបុរាណដែលអ្នកមិនធ្លាប់បានឃើញ។ កម្មវិធីពិសេសនៅក្នុងព្រឹត្តិការណ៍នេះរួមមាន មហោស្រពវប្បធម៌បុរាណ  កម្មវិធីភូមិខ្ញុំ ទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត និងកម្មវិធីក្បាច់គុណល្បុក្កតោជាដើម។ ក្រៅពីនេះក៏មានកម្មវិធីផ្សេងៗទៀត ដូចជាការលេងល្បែងប្រពៃណីខ្មែរ ការប្រគុំតន្រ្តី និងការរាំលេងកម្សាន្ត ក៏ជាសកម្មភាពដ៏រស់រវើកនាឱកាសនេះ។ កាន់តែអស្ចារ្យគឺទិដ្ឋភាពនៃការបង្ហោះគោម និងបណ្តែតប្រទីប ដ៏ស្រស់ស្អាតនៅពេលយប់ក្នុងរមណីយដ្ឋានឧទ្យានអង្គរផ្ទាល់ផងដែរ។ ដូចបណ្តាឆ្នាំមុនៗដែរ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅបរិវេណខាងមុខ ប្រាសាទអង្គរវត្ត លានជល់ដំរី បរិវេណពិព័រណ៍អង្គរឃ្យុងយូ ផាប់ស្រ្ទីត និងសួនច្បារមុខព្រះរាជដំណាក់។ ថៃ (សង្ក្រាន្ត) បើអ្នកទៅកាន់ប្រទេសថៃវិញ ពិធីបុណ្យចូលឆ្នាំថ្មីនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ១៣ដល់ទី១៥ខែមេសា។ សម្រាប់សង្ក្រាន្តប្រទេសថៃ ខេត្តឈៀងម៉ៃជាកន្លែងដែលអ្នកគួរទៅជាងគេ ព្រោះវាជាកន្លែងប្រារព្ធពិធីចូលឆ្នាំធំជាងគេក្នុងប្រទេស។ ការប្រារព្ធពិធីនេះ ត្រូវបានគេស្គាល់ និងមិនដែលខានបានប្រសិនបើទៅទីនោះ តាមរយៈ ការលេងជះទឹក និងប៉ាតម្សៅយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តាផ្លូវនៃខេត្តនេះ។ អាចថាដោយសារតែអាកាសធាតុក្តៅផង បានជាការលេងបាញ់ទឹកក្លាយជាភាពទាក់ទាញមួយដែលគេនាំគ្នាលេងយ៉ាងរីករាយ។ ការលេងបាញ់ទឹកតាមដងផ្លូវដោយការគោរព និងរក្សាសិទ្ធិគ្នានេះ ជាសកម្មភាពដ៏ពេញនិយមដោយមានការចូលរួមលេងទាំងពីភ្ញៀវជាតិ និងអន្តរជាតិ។ ដោយឡែក អ្វីដែលអ្នកគួរត្រៀមនោះគឺអ្នកនឹងត្រូវទទឹកខ្លួនរហូតប្រសិនបើអ្នកចេញមកតាមដងផ្លូវ  អំឡុងពេលបុណ្យចូលឆ្នាំថ្មីក្នុងប្រទេសថៃ ដូចនេះអ្នកគួរតែរក្សារបស់របរសំខាន់ៗដូចជា ទូរស័ព្ទ ឬលិខិតឆ្លងដែនឲ្យល្អ ចៀសវាងការចូលទឹក។ ឡាវ (ភីមៃ ឡាវ) ក្រឡេកទៅមើលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសឡាវវិញ គឺធ្វើឡើងនៅថ្ងៃទី១៣ ដល់១៥ខែមេសាដូចប្រទេសថៃដែរ។ លួងព្រះបាង គឺជាខេត្តបុរាណរបស់ប្រទេសឡាវ ជាកន្លែងដែលអ្នកមិនគួរខកខានទៅទស្សនាក្នុងអំឡុងពិធីចូលឆ្នាំថ្មីរបស់គេ។ ពេលទៅដល់ខេត្តចំណាស់មួយនេះ ក្រៅពីទេសភាពដ៏ទាក់ទាញបែបភូមិតូចៗ អ្នកក៏នឹងឃើញពីការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិឡាវដ៏គួរឲ្យចាប់អារម្មណ៍ ជាមួយការតុបតែងខ្លួនបែបបុរាណ  ទាំងក្មេង ចាស់ ដើរជាក្បួន ជាមួយសត្វដំរីដែលត្រូវបានតុបតែងខ្លួនជាលក្ខណៈប្រពៃណីរបស់ឡាវជាអ្នកដើរនាំមុខ។  រីឯភ្ញៀវទេសចរជាច្រើន ក៏អាចស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេដើរជាមួយក្បួនដ៏ឱឡារឹកនេះបានផងដែរ។  ការបាចទឹកដែល ផ្កាចម្រុះពណ៌តាមដងផ្លូវ ក៏ជាសកម្មភាពដែលប្រជាជនឡាវ ព្រមទាំងអ្នកទេសចរទាំងអស់មិនអាចខកខានដូចគ្នាព្រោះវាត្រូវបានធ្វើឡើងដើម្បីភាពសុខសប្បាយ និងត្រជាក់ត្រជុំក្នុងឱកាសបុណ្យប្រពៃណីរបស់ប្រទេសឡាវ។ ថ្ងៃចូលឆ្នាំនៅប្រទេសយើងគឺអស្ចារ្យស្រាប់ទៅហើយ ម្យ៉ាងទៀតពីមួយឆ្នាំទៅមួយឆ្នាំក៏កាន់តែសប្បាយទៅៗ ប៉ុន្តែបើទៅស្គាល់ពីប្រទេសជិតខាងខ្លះជាពិសេសអំពីថ្ងៃចូលឆ្នាំរបស់គេក៏ជាបទពិសោធន៍ថ្មីមួយផងដែរ។ ដូចនេះ រៀបគម្រោង៣ឆ្នាំជាប់គ្នាសម្រាប់ enjoy ម្តងមួយប្រទេសតែម្តងទៅ ដើម្បីទៅមើលផ្ទាល់ភ្នែកថាប្រទេសនីមួយៗធ្វើឲ្យអ្នកជាប់ចិត្តរបៀបណា។ @ 2017, Health Time Corporation

ចែករំលែក

សំណួរ ៖ ខ្ញុំបាទឈ្មោះ ភ.ត រស់នៅ ខេត្តបន្ទាយមានជ័យ។ខ្ញុំតែងតែមានសាច់ដុះតូចៗច្រើននៅបរិវេណ ដងខ្លួនជាប្រចាំ។ តែសាច់ដុះនេះក៏ដាច់ទៅវិញឯងៗនៅពេលខ្ញុំដុសសម្អាតខ្លួន ហើយក៏ដុះមកទៀតនៅកន្លែងដដែលឬកន្លែងផ្សេង។ តើនេះជាអាការៈនៃជំងឺធ្ងន់ធ្ងរណាមួយឬទេ? មានវិធីអ្វីអាចកំចាត់បញ្ហានេះឬទេ? ចម្លើយ ៖ ការដុះសាច់តូចៗនេះមាន២យ៉ាង៖ ទី១គឺស្បែកដែលដុះមែនទែន(skin tags) និងទី២ស្បែកដែលកើតឡើងដោយសារវីរុសនៅពេលយើងមានវ័យចាស់បន្តិច(Siberia Keratosis)ដែលមានស្នាមខ្មៅគ្រាប់នៅលើស្បែក។ ជាការពិតណាស់សាច់ដែលដុះមកនេះនៅពេលដំបូងវាតែងតែដាច់ទៅវិញនៅពេលដែលយើងងូតទឹកដុសជម្រះ ប៉ុន្តែវានឹងដុះមកវិញដោយសារតែកោសិកាដែលជ្រុះមក មិនបានអស់នោះទេ ហើយប្រសិនបើយើងចង់ឲ្យជ្រុះអស់នោះយើងមិនគួរដុសជម្រះតាមទម្លាប់តែមួយមុខនោះទេ ព្រោះវាអាចបណ្តាលឲ្យខូចដល់កោសិកាស្បែកដែលល្អ និងបង្កឲ្យយើងមានជំងឺស្បែកមួយហៅថាក្រាស់-ក្រិន ឬ អាល្លែកហ្ស៊ី ឬ តាអក។ ហើយបើបញ្ហានេះបង្កជាការលំបាកដល់សោភណ្ឌភាព ប្អូនគួរតែស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ ចៀសវាងការប្រើទម្លាប់ដុសជម្រះដែលអាចឲ្យខូចស្បែកធម្មតា។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិ សើស្បែក និងកាមរោគ

ចែករំលែក

មនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តផ្សេងៗពីគ្នា តែចំណង់ចំណូលចិត្តរបស់មនុស្សប្រុសមួយចំនួន បង្ហាញតាមរយៈសកម្មភាពដែលមើលទៅឡូយហើយក៏គួរឲ្យចូលចិត្តជាពិសេសបានទាក់ទាញក្តីស្រឡាញ់ពីមនុស្សស្រីភាគច្រើនទៀតផង។ អញ្ចឹងបានថា បុរសៗខ្លះបានក្លាយទៅជា អាយដលរបស់មនុស្សជុំវិញដោយមិនដឹងខ្លួន។ ត៎ោះ នារីៗមើលថា ត្រូវចិត្តចំណុចណាមួយ? ហើយបុរសៗវិញក៏មើលដែរថា មានសកម្មភាពឃូលណាត្រូវនឹងខ្លួនឯងអត់? ការអានសៀវភៅ ដើម្បីបង្កើនចំណេះដឹងបន្ថែម និងប្រើប្រាស់ពេលវេលាទំនេរពីការសិក្សានិងការងារឲ្យមានប្រយោជន៍ ប្រុសៗបានយកការអានដើម្បីកែអផ្សុក។ សៀវភៅដែលពួកគេអាន អាចជាសៀវភៅរឿង ឬសៀវភៅអប់រំផ្សេងៗ។  ពួកគេចូលចិត្តអាននៅបណ្ណាល័យ  ឬហាងកាហ្វេជាដើម ដែលជាទីចាប់អារម្មណ៍នៃមនុស្សស្រីទាំងឡាយ។ ការសរសេរ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម បានអនុញ្ញាតឲ្យមនុស្សទូទៅអាចបង្ហាញពីអារម្មណ៍ ទស្សនវិស័យ ឬភាពជោគជ័យនានា។ ក្នុងនោះដែរ ការដែលបុរសបានសរសេរពីរឿងរ៉ាវផ្សេងៗ ហើយចែករំលែកលើប្រព័ន្ធទំនាក់ទំនងសង្គម បានធ្វើឲ្យស្រីៗភាគច្រើន ស្គាល់ យល់ពីអារម្មណ៍ និងស្រឡាញ់ពីទឹកដៃសរសេររបស់ពួកគេ។ ការលេងកីឡា ការលេងកីឡា បានបង្ហាញពីភាពរឹងមាំ និងភាពជាបុរសពេញលក្ខណៈ របស់មនុស្សប្រុស។ ការជិះកង់ ហែលទឹក វាយកូនបាល់ កីឡាបាល់ទាត់និងកីឡាផ្សេងៗទៀត សុទ្ធសឹងតែជាកីឡាដែលឆ្លុះបញ្ចាំងពី ភាពព្យាយាម អត់ធ្មត់ និងការស្រឡាញ់សុខភាព និងរាងកាយរបស់ពួកគេ។ ការលេងឧបករណ៍ភ្លេង និងចេះច្រៀង ការលេងហ្គីតា ព្យាណូ ឬឧបករណ៍ភ្លេងផ្សេងទៀតមិនត្រឹមកំសាន្តអារម្មណ៍ និងបន្ថយភាពតានតឹង ប៉ុន្តែភ្ជាប់ជាមួយគ្នាដែរ ពួកគេក៏មើលទៅ គួរឲ្យទាក់ទាញយ៉ាងខ្លាំង ហើយក៏អាចផ្តល់នូវអារម្មណ៍ល្អៗដល់អ្នកជុំវិញតាមរយៈបទភ្លេង និងសំនៀងរបស់ពួកគេផងដែរ។ ការចេះបង្កើតថ្មី មនុស្សមានភាពប៉ិនប្រសព្វផ្សេងៗគ្នា ពួកគេបានប្រើប្រាស់ខួរក្បាលរបស់គេយ៉ាងល្អ។ ការដែលបុរសមានសមត្ថភាព អាចបង្កើតរបស់ថ្មីបាន និងច្នៃរបស់ចាស់ៗដើម្បីប្រើឡើងវិញបាន ដែលជាអត្ថប្រយោជន៍រួមបង្ហាញពីភាពឈ្លាសវៃ ដែលជាភាពទាក់ទាញមួយកម្រនឹងឃើញ។ ការចូលរួមការងារសង្គម បុរសមើលទៅកាន់តែឃូល នៅពេលដែលពួកគេបានចំណាយពេលវេលារបស់គេ ជាមួយនឹងទឹកចិត្តសប្បុរសធម៌ ជួយអ្នកដទៃក៏ដូចជាចូលរួមរំលែកការងារក្នុងសង្គម។ ការងារស្ម័គ្រចិត្តធ្វើឲ្យពួកគេស្គាល់មនុស្សជាច្រើន និងបានចែក រំលែកក្តីស្រឡាញ់ទៅកាន់មនុស្សដទៃ។  មិនត្រឹមជួយសង្គម បង្ហាញភាពមានទឹកចិត្ត និងការងាយចុះសម្រុង តែក៏ធ្វើឲ្យគេទទួលបានប្រជាប្រិយភាពជាងមុនទៀតផង។ ការចូលចិត្តធ្វើម្ហូប ភាពសង្ហារបស់មនុស្សប្រុស អាស្រ័យលើភាពប៉ិនប្រសព្វ កិច្ចការងារផ្ទះ និងមិនមើលបំណាំមនុស្សស្រី។ ការអាចយល់    និងដឹងពីរសជាតិនៃម្ហូបអាហារបានបង្ហាញពីភាពយកចិត្តទុកដាក់ លើការងាររបស់ពួកគេ។ លេងសើចមិនបានទេ មេចុងភៅល្បីជាច្រើន ក៏ជាបុរសដែរណា៎... ការចូលចិត្តថតរូប ប្រណីតភាពនៃជីវិត បានបង្ហាញតាមរយៈរូបថត ដែលបានផ្តិតយកជាមួយនឹងទឹកដៃដែលល្អឥតខ្ចោះ។ មនុស្សចូលចិត្តថតរូប ជាប្រភេទមនុស្សដែលចូលចិត្តរក្សាការចងចាំល្អៗ និងផ្តល់ភាពរីករាយដល់អ្នកដទៃ។ ពួកគេក៏ជាមនុស្សដែលអាចមើលឃើញពីជ្រុងមួយដែលស្រស់ស្អាតពីគ្រប់វត្ថុទាំងអស់ដែលអ្នកធម្មតាមិនអាចមើលឃើញ។ នេះហើយជាលក្ខណៈពិសេសរបស់ពួកគេ។ ចូលចិត្តមើលក្មេង ក្មេងៗពិតជាគួរឲ្យស្រឡាញ់ តែក៏ពេលខ្លះពិបាកនឹងចូលទៅជិត សូម្បីតែនារីខ្លះក៏មិនអាចស៊ូមើលថែក្មេងបានដែរ មនុស្សប្រុសភាគច្រើនមិនចេះមើលក្មេងទេ ដូចនេះទើបធ្វើឲ្យបុរសដែលអាចមើលថែក្មេងបានមើលទៅពិសេស បំផុត។ ជាទូទៅ បុរសបែបនេះតែងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ មានចិត្តអំណត់ វៃឆ្លាត និងមានសេចក្តីស្រឡាញ់យ៉ាងកក់ក្តៅ។ សកម្មភាព ជាចំណែកមួយនៃភាពទាក់ទាញរបស់បុរស ប៉ុន្តែអត្តចរិត សមត្ថភាព និងកត្តាជាច្រើនទៀតជាអ្វីដែលអ្នកគ្រប់គ្នាសម្លឹងមកដូចគ្នាដូចនេះសកម្មភាពដែលអ្នកគិតថាអ្នកអាចធ្វើបាន គួរតែសាកល្បងដែរ តែបើអ្នកមិនចូលចិត្តមិនចាំបាច់ព្យាយាម ដើម្បីការចូលចិត្តរបស់អ្នកដទៃឡើយ គ្រាន់តែធ្វើជាខ្លួនឯងឲ្យល្អទៅ គឺគ្រប់គ្រាន់ហើយ។  

ចែករំលែក

គ្រប់វិនាទី សុទ្ធសឹងតម្រូវឲ្យយើងធ្វើការសម្រេចចិត្ត! គ្រាន់តែការសម្រេចចិត្តនេាះធំឬក៏តូច...   ការសម្រេចចិត្តមានតាំងពីរឿងសាមញ្ញដូចជា ព្រឹកឡើងនាឡិការោទិ៍ភ្លាម យើងត្រូវធ្វើការសម្រេចចិត្តថាគួរងើបភ្លាម ឬចុចបិទនាឡិកាហើយគេងបន្ត។ ងើបមកឃើញមេឃខ្មៅងងឺត យើងត្រូវសម្រេចចិត្តថាគួរទៅហាត់ប្រាណឬក៏អត់ ... ហើយមានការសម្រេចចិត្តបន្តបន្ទាប់ដូចជាគួររៀនបន្ត ឬបេាះបង់ការសិក្សាហើយរកការងារធ្វើ គួរវិនិយោគឬមិនគួរ រហូតដល់ការសម្រេចចិត្តដែលប៉ះពាល់ដល់អាយុជីវិតដូចជាពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរអ្វីមួយគួរទៅមន្ទីរពេទ្យណា គួរវះឬមិនគួរ ជាដើម។ ហេតុដូច្នេះហើយ ក្នុងឆាកជីវិតនេះមិនអាចចៀសផុតពីការសម្រេចចិត្តឡើយ ដែលការសម្រេចចិត្តនីមួយៗបានផ្តល់ជាលទ្ធផលមួយវិជ្ជមាន ឬអវិជ្ជមាន ហើយជានិច្ចជាកាលនៅពេលដែលយើងធ្វើការសម្រេចចិត្តខុស យើងនឹងមានវិប្បដិសារី។ ជួនកាល យើងរវល់នឹងការងារ ឬសប្បាយនឹងមិត្តភក្តិ ហើយភ្លេចឪពុកម្តាយនៅផ្ទះ រហូតដល់គាត់ធ្លាក់ខ្លួនឈឺ ហើយលាចាកលោក ទើបយើងមានវិប្បដិសារី ទាំងនេះសុទ្ធតែកើតចេញពីការសម្រេចរបស់យើងម្នាក់ៗ។   តែទេាះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចសម្រេចចិត្តត្រូវជានិច្ចនេាះទេ ជានិច្ចជាកាលយើងតែមានស្នាមខ្មៅដិតជាប់អារម្មណ៍របស់យើងដោយសារយើងគិតថា យើងបានសម្រេចចិត្តខុស ដូចជាប្រសិនបើខ្ញំុនៅផ្ទះ​ គាត់ប្រហែលជាមិនមានបញ្ហាទេ។ ប៉ុន្តែពេលខ្លះវាក៏អាចជាព្រហ្មលិខិតដែរ សង្ខារមនុស្សមិនទៀង រឿងខ្លះវាបានកើតឡើងរួចទៅហើយ ទេាះអង្គុយសោកស្តាយក៏បានត្រឹមតែបំបាក់ទឹកចិត្តខ្លួនឯងតែប៉ុណ្ណេាះ! តែអ្វីដែលសំខាន់គឺបច្ចុប្បន្ន និងអនាគត តើយើងកំពុងធ្វើអ្វី? តើអ្វីដែលយើងធ្វើ នឹងធ្វើឲ្យយើងមានវិប្បដិសារីដែរឬទេ? គេថាកំហុសចាស់ចាត់ទុកជាមេរៀន ហើយភាពឈឺចាប់ឲ្យវារសាត់តាមខ្យល់ទៅចុះ តែសំខាន់យើងត្រូវព្យាយាមឲ្យអស់ពីសមត្ថភាពចំពេាះអ្វីដែលយើងកំពុងធ្វើ។   ដូច្នេះហើយ ក្រឡេកមើលមនុស្សជំុវិញខ្លួនយើង អ្វីទាំងអស់ជំុវិញខ្លួនយើង គោលដៅដែលយើងចង់សម្រេចបាន ហើយដើរឆ្ពេាះទៅមុខដោយភាពរីករាយជាមួយមនុស្សដែលយើងស្រឡាញ់ និងមនុស្សដែលស្រឡាញ់យើង។ ឆាកជីវិតមិនដឹងថ្ងៃណាយើងត្រូវស្លាប់បាត់នេាះទេ ដូច្នេះហើយអ្វីដែលគួរធ្វើគឺមិនត្រូវរង់ចាំទេ!​ ធ្លាប់លឺគេថា ពេលខ្ញំុរមានលុយ ខ្ញំុនឹងនាំប៉ាម៉ាក់ខ្ញំុដើរលេង ខ្ញំុនឹងធ្វើនេះធ្វើនេាះ តែអ្នកត្រូវចាំថា ពេលដែលអ្នកដើរដល់គោលដៅណាមួយ មិនប្រាកដថាអ្នកដែលអ្នកចង់ឲ្យឃើញ នឹងឃើញនេាះទេ ប្រហែលជាពួកគាត់លែងមានឱកាសឃើញទៀតទេ។ ជីវិតជាដំណើរ មិនមែនជាគោលដៅនេាះទេ ហើយដំណើរត្រូវតែមានអ្វីពួកគាត់ មានតិចធ្វើតិច មានច្រើនធ្វើច្រើន គាត់នឹងសប្បាយចិត្ត ហើយយើងក៏សប្បាយចិត្ត។ នេះគ្រាន់តែជា ឧទាហរណ៍មួយតែប៉ុណ្ណេាះ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនអង្គុយពិបាកចិត្តចំពេាះអ្វីដែលកន្លងផុតហើយ និងដើរសម្លឹងទៅមុខដោយភាពរីករាយ មឺុងម៉ាត់ និងធ្វើការសម្រេចចិត្តដែលមិនធ្វើឲ្យអ្នកមានវិប្បដិសារីនាពេលអនាគត!   ពេលអ្នកមានវិប្បដិសារី ចំពេាះអ្វីដែលធ្លាប់សម្រេចចិត្តខុស តើអ្នកធ្វើដូចម្តេចដើម្បីលើកទឹកចិត្តខ្លួនឯង?

ចែករំលែក

បើនិយាយពីរឿងពិបាកចិត្ត បាក់ទឹកចិត្ត អស់សង្ឃឹម គិតមកដល់ពេលនេះគឺច្រើនរាប់មិនអស់ទេ ពេលខ្លះខំរៀនណាស់ តែនៅតែប្រឡងធ្លាក់ គ្មានធ្វើអ្វីកើតក្រៅពីអង្គុយយំម្នាក់ឯង គិតថាហេតុអីខ្លួនឯងគ្មានចេះអីសេាះ ដល់ពេលចេញធ្វើការ ការងារខ្លះធ្វើមិនបានល្អត្រូវថ្នាក់លើស្តីបន្ទោស ហើយមកដល់ផ្ទះឈ្លេាះជាមួយម៉ាក់ប៉ា បងប្អូនទៀត គិតថាថ្ងៃណាមួយចេញរកសីុបញ្ចេញស្នាដៃ មិនចាំបាច់ត្រូវធ្វើតាមការណែនាំរបស់គេ តែដល់ពេលចាប់ផ្តើមចេញរកសីុ បែរជារកសីុមិនទៅមុខទៅវិញ មានរឿងច្រើនណាស់ដែលមិនចេះ សំខាន់ត្រូវធ្វើគ្រប់រឿងទាំងអស់ ដល់អញ្ចឹងបានដឹងអារម្មណ៍របស់ថ្នាក់លើដែលខ្ញំុធ្លាប់ធ្វើការឲ្យ។ ពេលចេញរកសីុ ពេលខ្លះស្ទើរតែដាច់បាយក៏មាន ហត់ជាងពីធ្វើការទៅទៀត ពេលខ្លះគិតរហូតដល់ដេកលែងលក់ មិនដឹងថាអនាគតទៅជាយ៉ាងណា មិនដឹងថាគួរសួរយោបល់នរណា មិនដឹងថាពេលណាទើបរស់នៅស្រួលដូចគេ។ រឿងជាច្រើនក្លាយជាវិប្បដិសារីដែលមិនអាចកែកុនបាន បានត្រឹមតែអង្គុយយំម្នាក់ឯង ក្នុងឆាកជីវិតនេះ បើនិយាយពីចង់សម្លាប់ខ្លួនមិនតិចជាង ៣០ដងទេ អស់កម្លាំងខ្លាំងណាស់ ចង់សម្រាករយៈពេលវែង វែងរហូតមិនបាច់ងើបមកវិញ ព្រេាះរឿងដែលជួបកាន់តែធំទៅៗ កាន់តែពិបាកដេាះស្រាយ ហើយអ្វីដែលសំខាន់ គឺត្រូវព្យាយាមដេាះស្រាយដោយខ្លួនឯង មិនដឹងថាគួរពឹងពាក់នរណា និយាយប្រាប់នរណា?   តើមានប៉ុន្មាននាក់ធ្លាប់គិតចង់សម្លាប់ខ្លួនដូចខ្ញំុ? តែជារឿងល្អមួយដែលអ្នកមិនបានសម្រេចចិត្តសម្លាប់ខ្លួន ព្រេាះអ្នកនៅអាចអានអត្ថបទនេះបាន!   ខ្ញំុជឿថា អ្នកណាក៏មានរឿងពិបាកចិត្តកប់ក្នុងអារម្មណ៍យើងរៀងៗខ្លួនដែរ បើមិនរឿងរៀន រឿងការងារ រឿងលុយកាក់ ឬក៏រឿងគ្រួសារ ឬរឿងផ្សេងៗជាច្រើនទៀត ដែលអ្នកមិនអាចនិយាយប្រាប់គេបាន ពេលខ្លះគិតថាជារឿងអាម៉ាស់ ពេលខ្លះគិតថានិយាយនាំតែគេសើចចំអក និយាយរួមមិនដឹងគួរទុកចិត្តអ្នកណាបានទេ។ ចំណែក ឪពុកម្តាយ ក៏ពិបាកប្រាប់ ព្រេាះរឿងខ្លះនិយាយទៅ នាំតែឲ្យគាត់ខឹង ឬបន្ទោសបន្ថែម! អញ្ចឹងមានតែសម្រេចចិត្តទុកវាក្នុងចិត្តជាប់ជានិច្ច ប៉ុន្តែពេលដែលទុកវាយូរទៅ អារម្មណ៍រឹតតែស្មុគស្មាញទៅ គិតអ្វីក៏លែងចេញ លែងទុកចិត្តខ្លួនឯង ហើយមនុស្សមួយចំនួនក៏សម្រេចចិត្តសម្លាប់ខ្លួន ដូចខ្ញំុធ្លាប់សាកដែរ គ្រាន់តែមិនបានសម្រេច។   គិតៗទៅ បើយើងដឹងហើយថា អ្នកណាក៏ចៀសមិនផុតពីបញ្ហាទៅហើយ ហេតុអីយើងមិនរៀនយកបញ្ហាធ្វើជាលំហាត់សាកល្បងសម្រាប់ជីវិតយើងវិញទៅ? ដូចកីឡាករអញ្ចឹង អ្នកណាមិនដឹងថារត់ទៅអស់កម្លាំង លើកដំុដែកទៅឈឺសាច់ដំុ តែនៅពេលដែលយើងជម្នះនឹងវា យើងនឹងកាន់តែរត់បានឆ្ងាយ កាន់តែលើកបានធ្ងន់ កាត់តែរឹងមាំ តើមានកីឡាករខ្លាំងៗណា ដែលមិនដែលហាត់ មិនដែលឈឺ មិនដែលដួល ហើយស្រាប់តែក្លាយជាជើងឯកនេាះ? អញ្ចឹងហើយ ពេលជួបបញ្ហាទាំងឡាយ យើងគ្រាន់តែគិតថាយើងកំពុងហាត់សមដើម្បីឲ្យក្លាយជាជើងខ្លាំងមួយរូប គិតថាយើងពិតជាមានសំណាងណាស់ដែលមានឱកាសជួបកាលទេសៈលំបាកបែបហ្នឹង អញ្ចឹងផុតដំណាក់កាលហ្នឹង ប៉ុន្មានឆ្នាំទៀតខ្ញំុនឹងខ្លាំងជាងនេះ។ វាមិនមែនជារឿងងាយទេ ដែលចង់កែប្រែការគិតពីបញ្ហាឲ្យទៅជាសំណាងវិញនេាះ ក៏ប៉ុន្តែអ្នកត្រូវហាត់សមការគិតនេះជាប្រចាំពេលដែលអ្នកជួបបញ្ហា បន្តិចម្តងៗ អ្នកនឹងលែងសូវមានអារម្មណ៍តានតឹងខ្លាំង។ តែក៏មិនមែនថាអ្នកក្លាយជាមនុស្សលែងបារម្ភ លែងពិបាកចិត្តដែរ អ្នកនៅតែអាចយំ យំហើយ យំទៀត យំឲ្យធូរចិត្ត ហើយបន្តដំណើរទៅមុខទៀត។ គ្រាន់តែការហាត់សមចិត្តអ្នកបែបនេះ នឹងធ្វើឲ្យអ្នកពិបាកចិត្តក្នុងរយៈពេលខ្លី ហើយបន្តដំណើរទៅមុខដោយភាពរឹងមាំ និងមានទំនុកចិត្ត។   ពេលអ្នកជួបបញ្ហា អ្នកបាក់ទឹកចិត្ត តើអ្នកធ្វើយ៉ាងណា? ចែករំលែកបទពិសោធរបស់អ្នក ទីនេះ

ចែករំលែក
Top