Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការសិក្សាដ៏តូច ប៉ុន្តែមានសារៈសំខាន់មួយបានធ្វើឲ្យអ្នកជំនាញមានការភ្ញាក់ផ្អើលបន្ទាប់ពីមានការរកឃើញ«អំពីថ្នាំប្រឆាំងនឹងជំងឺមហារីកមួយអាចជួយកម្ចាត់ដុំសាច់ចំពោះអ្នកជំងឺមហារីកដែលមានសភាពធន់ទៅនឹងការព្យាបាលស្ទើរគ្រប់ទម្រង់»ហើយនោះ។  ការសិក្សាដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដី Science បានតាមដានទៅលើអ្នកជំងឺ៨៦នាក់ដែលមានជំងឺមហារីកកម្រិតធ្ងន់ធ្ងរទៅលើលំពែង ក្រពេញប្រូស្តេត ស្បូនឬឆ្អឹង។ អ្នកជំងឺត្រូវបានព្យាបាលដោយថ្នាំដែលមានម៉ាកឈ្មោះ Keytruda វាគឺស្ថិតនៅក្នុងពពួកថ្នាំ Pembrolizumab ហើយវាទទួលបានលទ្ធផលយ៉ាងជោគជ័យ។ អ្នកជំងឺ៦៦នាក់ដែលមានដុំសាច់ បានមានសភាពថយបាត់ទៅវិញនិងមានសភាពថេរ ហើយក្នុងចំណោមនោះមានអ្នកជំងឺ១៨នាក់ដែលដុំសាច់របស់ពួកគេបានជាទៅវិញ និងមិនមានការកើតឡើងវិញទេ។   អ្នកជំងឺទាំងអស់សុទ្ធតែមានការផ្លាស់ប្ដូរហ្សែនខុសប្រក្រតី (Genetic mutations)ដែលហាមឃាត់កោសិការបស់ពូកគេពីការជួសជុលDNA ដែលខូចខាត។ Pembrolizumab គឺត្រូវបានស្គាល់ថាជា PD-1 blocker ដែលវាគឺជាប្រភេទថ្នាំសម្រាប់ព្យាបាលប្រព័ន្ធភាពស៊ាំ ដែលវាមាននាទីជួយប្រព័ន្ធភាពស៊ាំស្វែងរកកោសិកាមហារីក និងវាយប្រហារទៅលើដុំសាច់។   ទំហំនៃការសិក្សាមានលក្ខណៈតូច និងមិនមានក្រុមមនុស្សដែលមិនទទួលបាន Pembrolizumab (Control group) ដើម្បីឲ្យអ្នកវិទ្យាសាស្ត្រអាចធ្វើការប្រៀបធៀបលទ្ធផលទេ ប៉ុន្តែលទ្ធផលត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយFood and Drug Administration (FDA) បានសម្រេចអនុញ្ញាតឲ្យប្រើ Pembrolizumab សម្រាប់អ្នកជំងឺដែលមានមហារីកមកពីការផ្លាស់ប្ដូរហ្សែនខុសប្រក្រតី។   សារពត៌មាន New York Times បានសរសេរថា «នេះគឺជាលើកទីមួយដែលថ្នាំប្រភេទត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដើម្បីប្រឆាំងនឹងដុំសាច់ដែលមានទម្រង់ហ្សែនជាក់លាក់មួយ ដោយមិនគិតពីកន្លែងដែលពួកវាកើតនៅក្នុងខ្លួនយើង»។   លោកវេជ្ជបណ្ឌិត Jack Jacoub ដែលលោកជាគ្រូពេទ្យឯកទេសផ្នែកជំងឺមហារីក បាននិយាយថា មានមតិទូទៅមួយលើកឡើងថាប្រព័ន្ធភាពស៊ាំគឺជាចំណុចសំខាន់ក្នុងការអភិវឌ្ឍនិងការរីករាលដាលនៃជំងឺមហារីក ហើយការរកឃើញថ្មីទាំងនេះបង្ហាញថា ការកំណត់គោលដៅយកប្រព័ន្ធភាពស៊ាំក្នុងការព្យាបាលមហារីកគឺអាចមានប្រសិទ្ធភាពខ្ពស់។ ការកំណត់គោលដៅលើប្រព័ន្ធភាពស៊ាំបានធ្វើឲ្យស្ថានភាពជំងឺមានភាពប្រសើរឡើង ហើយវាពុំចាំបាច់ត្រូវមានទំនាក់ទំនងនឹងជំងឺមហារីកណាមួយជាក់លាក់ទេ។    លោកគិតថាថ្នាំប្រភេទនេះនឹងត្រូវបានប្រើនាពេលអនាគតដើម្បីផ្សារភ្ជាប់ជាមួយនឹងការបង្កើតការព្យាបាលជំងឺមហារីកសម្រាប់ប្រភេទជំងឺជាក់លាក់មួយ។ លោកបានបន្ដទៀតថា នេះអាចធ្វើឲ្យលទ្ធផលកាន់តែប្រសើរឡើង ហើយទម្រង់នៃការព្យាបាលនេះ ឬតាមរយៈទម្រង់ផ្សេងៗ អាចឲ្យយើងធ្វើការព្យាបាលនិងលុបបំបាត់ចោលនូវជំងឺមហារីកបាន។ ទាំងនេះគឺជាជំហានដែលធ្វើឲ្យយើងឈានទៅកាន់តែជិតនឹងគោលដៅរបស់យើង។   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្តីសុបិន្តនៃការបង្កើតមជ្ឈមណ្ឌលថែទាំជំងឺមហារីកដំបូងគេបង្អស់នៅកម្ពុជារបស់លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម (Onco-Hematology) នៃមន្ទីរពេទ្យកាល់ម៉ែត ជិតលេចចេញជារូបរាងពិតហើយ ដោយហេតុថា មជ្ឈមណ្ឌលជាតិផ្នែកជំងឺមហារីក (National Cancer Center) នេះ ត្រូវបានគ្រោងនឹងរៀបចំសម្ពោធនៅចុងឆ្នាំនេះ។  គួរបញ្ជាក់ផងដែរថា គ្រឿងបរិក្ខារផ្សេងៗត្រូវបាន និងកំពុងរៀបចំតំឡើង ស្របពេលដែលម៉ាស៊ីនព្យាបាលដោយកាំរស្មី ឬតាមបែបវិទ្យុសាស្រ្ត (Radiotherapy Machine) ដែលនឹងជាម៉ាស៊ីនទីពីរដែលមានវត្តមាននៅប្រទេសយើង កំពុងត្រូវបាននាំយកមកពីសហរដ្ឋអាមេរិច។ យ៉ាងណាមិញ បុគ្គលិកពាក់ព័ន្ធដែលនឹងត្រូវមានមុខងារយ៉ាងសំខាន់ក្នុងមជ្ឈមណ្ឌលថ្មីនេះ ក៏កំពុងតែមមាញឹកផងដែរក្នុងការត្រៀមខ្លួនបំពេញតួនាទីរបស់ខ្លួន។ សម្រាប់ប្រទេសកម្ពុជាយើង ដែលជាប្រទេសមួយកំពុងអភិវឌ្ឍ មហារីក ជាជំងឺមួយដែលជាមូលហេតុចម្បងមួយនៃមរណភាពនៅក្នុងប្រទេស ដោយឃើញមានប្រមាណ១៥,០០០ករណីនៃជំងឺមហារីកក្នុងមួយឆ្នាំ ក្នុងចំណោមប្រជាជាន១៥លាននាក់។ ៩០% នៃអ្នកជំងឺត្រូវការការព្យាបាលដោយកាំរស្មី ប៉ុន្តែម៉ាស៊ីនតែមួយដែលមាននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានលទ្ធភាពព្យាបាលអ្នកជំងឺបានតែ៥០០នាក់ប៉ុណ្ណោះ។ ក្នុងនោះ ក៏មានអ្នកជំងឺប្រមាណតែ១,៥០០នាក់ ដែលមានលទ្ធភាពទទួលសេវាព្យាបាលនៅប្រទេសជិតខាង។ យោងតាមគម្រោងរបស់លោកវេជ្ជបណ្ឌិត អ៊ាវ សុខា គឺមជ្ឈមណ្ឌលនឹងចាប់ផ្តើមដំណើរការជាមួយនឹងម៉ាស៊ីនព្យាបាលដោយកាំរស្មីមួយសិន ដោយគ្រោងនឹងបន្ថែម២ទៀតនៅឆ្នាំបន្ទាប់។ ដល់ឆ្នាំ២០២៥ មជ្ឈមណ្ឌលថ្នាក់តំបន់ផ្នែកជំងឺមហារីកចំនួនពីរ (១នៅភាគខាងជើង និង១ទៀតនៅភាគខាងលិចនៃប្រទេស) នឹងបើកដំណើការដោយមានម៉ាស៊ីនព្យាបាលរៀងខ្លួន និង ដោយគ្រឿងបរិក្ខារវេជ្ជសាស្រ្តដែលប្រើសារធាតុវិទ្យុសកម្មដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ (nuclear medicine facilities) ដែលអាចនឹងជួយដល់៧០%នៃប្រជាជនសរុប។ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមថា «ទោះបីជាមិនទាន់អាចគ្របដណ្តប់បានទាំងស្រុង តែយ៉ាងហោចណាស់ក៏មានលក្ខណៈល្អប្រសើរច្រើនជាងអ្វីដែលយើងមានរាល់ថ្ងៃនេះ»។ ការធ្វើរោគវិនិច្ឆ័យជំងឺមហារីក គម្រោងក៏មានផងដែរនូវការតំឡើងម៉ាស៊ីនPET-CT និង cyclotron ជាម៉ាស៊ីនដែលប្រើអាតូមនៃវិទ្យុសកម្មដើម្បីផ្ដិតយករូបភាពវេជ្ជសាស្ត្រ ឬស្រាវជ្រាវសភាពជំងឺ សម្រាប់ការផលិតកម្មនៃradiopharmaceutical។ ធនធានមនុស្សជាធនធានដ៏សំខាន់ផងដែរសម្រាប់គម្រោងការដ៏ធំមួយនេះ ដោយពាក់កណ្តាលនៃបុគ្គលិកគោលទាំងអស់បានឆ្លងកាត់វគ្គហាត់ការ និងហ្វឹកហាត់នៅក្នុងមន្ទីរពេទ្យផ្សេងៗក្នុងតំបន់ និងនៅអឺរ៉ុប ជាមួយនឹងInternational Atomic Energy Agency (IAEA) ដោយបានទទួលទាំងការហ្វឹកហាត់បច្ចេកទេស និងយុទ្ធសាស្រ្តក្នុងការធ្វើការងារជាមួយនឹងអ្នកជំងឺ។ គួរបញ្ជាក់ផងដែរថា នៅពីក្រោយគម្រោងនេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយទឹកប្រាក់ជាង៣៦លានដុល្លា ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ រីឯជំនួយក្នុងការសហការសរុបពីIAEAវិញ គឺប្រមាណ១.២លានអ៊ឺរ៉ូ។ ការបង្ការជំងឺមហារីក អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តម ឈាង រ៉ា មានប្រសាសន៍ថា «ប្រសិនបើមានរឿងមួយដែលខ្ញុំអាចធ្វើបាន ដើម្បីផ្លាស់ប្តូរទាក់ទិននឹងជំងឺមហារីកនោះ គឺការធ្វើរោគវិនិច្ឆ័យ» ព្រោះថាជាង៧០%នៃអ្នកជំងឺមហារីកដេលមកដល់មន្ទីរពេទ្យ គឺស្ថិតនៅដំណាក់កាលចុងក្រោយ ដែលមានសង្ឃឹមតិចក្នុងការព្យាបាលទៅហើយ ហើយវត្តមាននៃមជ្ឈមណ្ឌលប្រាកដជាអាចសម្រួលដល់បញ្ហានេះបាន។ ជាមួយនឹងកិច្ចសហការអន្តរជាតិ ក្នុងនោះមានជាមួយនឹងIAEA លោកវេជ្ជបណ្ឌិត អ៊ាវ សុខា សង្ឃឹមថាលោកនឹងអាចតបស្នងទៅលើអ្វីដែលបានទទួលកន្លងមក តាមរយៈការគាំទ្រនូវការហ្វឹកហាត់ផ្សេងៗសម្រាប់ប្រទេសដទៃ។ នេះជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់វិស័យសុខាភិបាល ផ្នែកជំងឺមហារីកនៅក្នុងប្រទេសកម្ពុជាយើង…ហើយប្រាកដណាស់ ជាដំណឹងល្អសម្រាប់ប្រជាជាតិយើង!!!  ប្រភព ៖ IAEA  © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​  

ចែករំលែក

ការជូនដំណឹងពីសាកលវិទ្យាល័យ អន្តរជាតិ ចំពោះនិស្សិតមហាវិទ្យាល័យ ឱសថសាស្រ្តនៃសាកលវិទ្យាល័យ អន្តរជាតិដែលបានបញ្ចប់ការសិក្សាដោយស្ថាពរទាំងអស់ឲ្យដឹងថា៖ ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាមួយសាកលវិទ្យាល័័យ Zheng Zhou ប្រទេសចិន សាកលវិទ្យាល័យ អន្តរជាតិត្រូវការ​ជ្រើសរើសនិស្សិតចំនួន១៥នាក់ សម្រាប់កម្មវិធីអាហារូបករណ៍ "SILK ROAD Scholarship" ដើម្បីបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញឱសថសាស្រ្ត។ កាលបរិច្ឆេទ៖ ទទួលពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧​   ទីកន្លែងទទួលពាក្យ៖ នៅការិយាល័យកិច្ចការទំនាក់ទំនង បន្ទប់១១៦​​ ​អាគារ VTN នៃសាកលវិទ្យាល័យ អន្តរជាតិ។ ព័ត៌មានបន្ថែម៖ 087 981 111/ 086 26 46 56

ចែករំលែក

“អ្នកផឹកកាហ្វេអាចរស់បានយូរ” វាត្រូវបានក្លាយជាការសន្និដ្ឋានរបស់ការសិក្សាជាច្រើនក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅពេលនេះ អ្នកស្រាវជ្រាវជឿជាក់ថា ពួកគេបានរកឃើញយន្តការមួយ ដែលនៅពីក្រោយទំនាក់ទំនងនេះហើយ។   ក្នុងការសិក្សាថ្មីមួយ អ្នកស្រាវជ្រាវបានបង្ហាញអំពី គំហើញនៃដំណើរការនៃការរលាកអាចជំរុញឲ្យមានការវិវឌ្ឍទៅជាជំងឺសរសៃឈាមបេះដូង នៅពេលចាស់ទៅ។ ពួកគេក៏បានរកឃើញថា «ការទទួលទានជាតិកាហ្វេអ៊ីន អាចប្រឆាំងនឹងដំណើរការនៃការរលាកនេះ»។ កាហ្វេ តែ សូដា ភេសជ្ជៈប៉ូវកម្លាំង និងសូកូឡា គឺសុទ្ធតែជាអាហារ និងភេសជ្ជៈដែលមានផ្ទុកនូវជាតិកាហ្វេអ៊ីន ដែលវាត្រូវបានស្គាល់ថា គឺជាសារធាតុមួយដែលទៅភ្ញោចសមត្ថភាពខួរក្បាល។   ទោះបីជាយ៉ាងណាក៏ដោយ កាហ្វេអ៊ីនមិនមែនត្រឹមតែជួយបង្កើនថាមពលពេលព្រឹកនោះទេ មានការសិក្សាជាច្រើន បានបង្ហាញថា ការទទួលទានកាហ្វេជាប្រចាំ អាចធ្វើឲ្យអាយុវែង។ ការសិក្សាមួយដែលបានចេញផ្សាយកាលពីឆ្នាំ២០១៥ បានរកឃើញថា «អ្នកដែលទទួលទានកាហ្វេចាប់ពីមួយ ទៅប្រាំកែវក្នុងមួយថ្ងៃ មានហានិភ័យទាប ក្នុងការស្លាប់ជាងអ្នកដែលមិនទទួលទានកាហ្វេ»។   លោក Furman និងសហការីរបស់លោកបាននិយាយថា «ការទទួលទានជាតិកាហ្វេអ៊ីនអាចជួយបង្កើនអាយុ ហើយវាអាចប្រឆាំងនឹងការរលាក»។ សម្រាប់ការសិក្សារបស់ពួកគេ ក្រុមអ្នកស្រាវជ្រាវ បានព្យាយាមកំណត់ឲ្យបាន នៃដំណើរការនៃការរលាកថា វាអាចរួមចំណែកក្នុងការធ្វើឲ្យសុខភាពបេះដូងថយចុះ នៅក្នុងវ័យចំណាស់។ ពួកគេបានវិភាគទិន្នន័យដែលបានពីយុវវ័យដែលមានសុខភាពល្អ មានអាយុចាប់ពី២០ទៅ៣០ឆ្នាំ និងមួយក្រុមទៀត គឺមនុស្សចាស់ ដែលមានសុខភាពល្អ ហើយមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។   បើយោងទៅតាមការពិនិត្យឈាមនៃអ្នកចូលរួមទាំងពីរក្រុមនេះ  អ្នកស្រាវជ្រាវបានកំណត់បានថាមាន  Gene clusters ពីរក្រុមសកម្មភាពខ្លាំង ចំពោះក្រុមមនុស្សចាស់។ ពួកគេបានរកឃើញថា ក្រុមហ៊្សែនទាំងនេះ មានការផ្សារភ្ជាប់ទៅនឹងការផលិតនៃ IL-1beta ដែលជាប្រូតេអ៊ីនមួយប្រភេទ បង្កឲ្យមានការរលាក។   កាហ្វេអ៊ីនអាចជួយបង្ការការរលាក បណ្ដាលមកពីសារធាតុដែលបានមកពីការធ្វើមេតាបូលីសនៃអាស៊ីតនុយក្លេអ៊ិច  (Nucleic acid metabolites)។​ ការវិភាគមានបង្ហាញថា ជាតិកាហ្វេអ៊ីនអាចប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃ Nucleic acid metabolites។ ក្នុងការវាយតម្លៃទៅលើអ្នកដែលទទួលទានជាតិកាហ្វេអ៊ីន អ្នកស្រាវជ្រាវបានរកឃើញថា ឈាមនៃយុវវ័យដែលមាន Gene cluster activity ទាប គឺមានផ្ទុកនូវជាតិ Caffeine metabolites ដូចជាពួក Theophylline និងTheobromine។   នៅពេលដែលអ្នកស្រាវជ្រាវបណ្ដុះកោសិកាភាពស៊ាំជាមួយនឹង Caffeine metabolites និង Nucleic acid metabolites ពួកគេបានរកឃើញថា Caffeine metabolites ជួយបង្ការមិនឲ្យមានផលប៉ះពាល់នៃការរលាកនៃ Nucleic acid metabolites។   លោក Mark Davis ជាបណ្ឌិតនៃ Institute for Immunity, Transplantation and Infection នៅសាកលវិទ្យាល័យ Stanford បាននិយាយថា «ការរកឃើញនេះបានបង្ហាញអំពី ដំណើរការនៃការរលាក ​ដែលមានការជាប់ទាក់ទងទៅនឹងអាយុនេះ​ គឺមិនត្រឹមតែ មួយនាំឲ្យមានជំងឺសរសៃឈាមបេះដូងទេ ប៉ុន្តែវាត្រូវបានដឹកនាំដោយក្រុមម៉ូលេគុលមួយប្រភេទ យើងអាចធ្វើការកំណត់គោលដៅ និងប្រឆាំងនឹងវាបាន»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

យោងតាមសេចក្តីជូនដំណឹងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាដូចដែលមានបងា្ហញជូនខាងលើនេះស្រាប់។ កាលបរិច្ឆេទសំខាន់ ៖ ឈប់ទទួលពាក្យថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ កន្លែងទទួលពាក្យ ៖ ការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យ សម្រាប់ព័ត៌មានបន្ថែម ៖ ផ្លូវ​លេខ​ ២៧១ សង្កាត់ទំនប់ទឹក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ កម្ពុជា Email: web@khmersoviethospital.org.kh Fax: (+៨៨៥)​ ២៣ ២៧១ ៣៨៤ Mobile: (+៨៨៥)​ ២៣ ២៧១ ៣៨៤ Website : http://www.khmersoviethospital.org.kh Healthtime :Khmer-sovietfriendshiphospital

ចែករំលែក

អ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិចបានអភិវឌ្ឍថ្នាំដ៏សំខាន់មួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងពពួកបាក់តេរីដែលធន់នឹងថ្នាំផ្សះ (Superbugs) ដោយផលិតឡើងវិញនូវថ្នាំផ្សះដែលមានអាយុកាលរាប់ទសវត្សរ៍ហើយ។ ប្រភេទថ្នាំផ្សះ Vancomycin ដែលត្រូវបានគេធ្វើកំណែទម្រង់ គឺត្រូវបានគេជឿជាក់ថានឹងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធនឹងបាក់តេរី Enterococci ដែលត្រូវបានរកឃើញមាននៅក្នុងមន្ទីរពេទ្យ ហើយវាអាចបង្កជារបួសយ៉ាងគ្រោះថ្នាក់ និងការឆ្លងមេរោគក្នុងឈាម។ ប្រភេទថ្នាំផ្សះដែលត្រូវបានគេប្រើជាង៦០ឆ្នាំហើយនេះ ត្រូវបានគេពិពណ៌នាថា ជាជម្រើសចុងក្រោយនៃថ្នាំអង់ទីប៊ីយ៉ួទិក ហើយវាត្រូវបានប្រើតែក្នុងករណីដែលការព្យាបាលដោយថ្នាំផ្សះផ្សេងទៀតបានបរាជ័យប៉ុណ្ណោះ។ ប៉ុន្តែមេរោគមួយចំនួនបានធន់ទៅនឹងទម្រង់បច្ចុប្បន្ននៃថ្នាំ Vancomycin រួចទៅហើយ។            The UK Press Association បានរាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវមកពី The Scripps Research Institute នៃទីក្រុង San Diego រដ្ឋ California បានរៀបរាប់អំពីថ្នាំថ្មីនេះថាវាមានឥទ្ធិពល “ខ្លាំងអស្ចារ្យ”។​​ Dr. Andrew Edwards ដែលលោក គឺជាសាស្ត្រាចារ្យផ្នែក Molecular microbiology នៅសាកលវិទ្យាល័យ Imperial ទីក្រុងឡុងដ៍ បានប្រាប់ CNN ថា ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងប្រើប្រាស់រយៈពេលជាច្រើនឆ្នាំក្នុងការសិក្សាស្រាវជ្រាវ មុននឹងយកវាទៅផលិតជាថ្នាំសម្រាប់ប្រើប្រាស់។   ការគំរាមកំហែងដល់ទៅ៣ដងសម្រាប់ការឆ្លងមេរោគធ្ងន់ធ្ងរ។ ការសិក្សាដែលបានបោះពុម្ភផ្សាយនៅក្នុងសារពត៌មាននៃ The National Academy of Sciences បាននិយាយថា ការកែទម្រង់នេះបានបង្កើនសកម្មភាពរបស់ Vancomycin ដល់ទៅ១០០០ដង ដូច្នេះគ្រូពេទ្យអាចប្រើវាក្នុងបរិមាណតិចដើម្បីប្រឆាំងនឹងមេរោគ។​ ថ្នាំនេះមានវិធីសាស្រ្ត៣យ៉ាងក្នុងការធ្វើឲ្យពួកបាក់តេរីកាន់តែពិបាកក្នុងការវិវត្តន៍ភាពស៊ាំរបស់វា។ លោក Dale Boger ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ និងជាសហប្រធាន នៃនាយកដ្ឋានគីមីនៃ The Scripps Research Institute បាននិយាយថា “វាបង្កើនភាពធន់នៃថ្នាំអង់ទីប៊ីយ៉ូទិកនេះ។”           លោកបានបន្តថា “ពពួកមេរោគមិនអាចធ្វើការក្នុងពេលដំណាលគ្នាដើម្បីស្វែងរកវិធីគេចផុតពីការកម្ចាត់ចោលរបស់យន្ដការទាំង៣នៃសកម្មភាពរបស់ថ្នាំនេះទេ។ ទោះបីជាពួកវាអាចរកឃើញដំណោះស្រាយចំពោះយន្ដការមួយក្នុងចំណោមយន្ដការទាំង៣នេះក៏ដោយ ក៏ពួកវានឹងត្រូវបានសម្លាប់ដោយយន្ដការ២ទៀត។”             អង្គការសុខភាពពិភពលោកបានរំលឹកថា ភាពធន់នឹងថ្នាំផ្សះគឺកំពុងតែកើនឡើងដល់កម្រិតគ្រោះថ្នាក់មួយយ៉ាងខ្ពស់ជុំវិញពិភពលោក ហើយវាបានគំរាមកំហែងដល់សមត្ថភាពក្នុងការព្យាបាលចំពោះការឆ្លងមេរោគទូទៅដូចជា ជំងឺរលាកសួត របេង មេរោគក្នុងឈាម និងជំងឺប្រមេះ។ លោក Edwards បានប្រាប់ CNN ថា “នេះគឺជាការកែប្រែសាមញ្ញមួយដែលបានធ្វើឲ្យថ្នាំនេះកាន់តែមានភាពល្អប្រសើរឡើង។”            លោកបានរៀបរាប់ថា វាគឺជាការអភិវឌ្ឍដ៏មាន “សារៈសំខាន់ណាស់” ហើយលោកបានពន្យល់ថា “លោករំពឹងទុកថាវានឺងមានជម្រើសផ្សេងទៀតសម្រាប់ការព្យាបាលមេរោគរាតត្បាតធ្ងន់ធ្ងរនេះ។ វាហាក់បីដូចជាមានថ្នាំផ្សះប្រភេទថ្មីមួយទៀតអញ្ចឹង។”​ លោក Edwards បានបន្ដទៀតថា “ថ្នាំនេះមិនអាចសម្រេចបានក្នុងពេលដ៏ខ្លីនេះទេ ព្រោះថាទាមទារពេលជាច្រើនឆ្នាំទៀតក្នុងការនៃការធ្វើតេស្តបន្ថែមទៀត។” មនុស្សរាប់ពាន់នាក់បានស្លាប់ជារៀងរាល់ឆ្នាំ          លោក Colin Garner ដែលជានាយកប្រតិបត្តិនៃមន្ទីរស្រាវជ្រាវថ្នាំអង់ទីប៊ីយ៉ូទិកនៃចក្រភពអង់គ្លេស បានប្រាប់ CNN ថា ការកំណែទម្រង់ថ្នាំនេះគឺមិនមានប្រសិទ្ធភាពចំពោះបាក់តេរីដែលធន់នឹងថ្នាំផ្សះគ្រប់ប្រភេទនោះទេ។ លោកបាននិយាយថា “វាគឺជាវិទ្យាសាស្រ្តដែលគួរឲ្យចាប់អារម្មណ៍ និងល្អមួយ ប៉ុន្ដែវាមិនអាចព្យាបាលភាពធន់នឹងថ្នាំអង់ទីប៊ីយ៉ូទិកទេ។”​ លោក ក៏បានបន្ថែមថា “នេះគឺជាការបោះជំហានតូចមួយនៅក្នុងផ្លូវដ៏វែងចំពោះការព្យាយាមដោះស្រាយបញ្ហាធន់នឹងថ្នាំផ្សះនេះ។ នៅចក្រភពអង់គ្លេស យ៉ាងតិចណាស់មានមនុស្ស ១២០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារមេរោគដែលធន់នឹងថ្នាំផ្សះ។ ចំនួននេះវាប្រហែលនឹងជំងឺមហារីកសុដន់ដែរ។” © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ប្រធានបទ: អត្ថប្រយោជន៍នៃការពិនិត្យសុខភាពទូទៅ   បកស្រាយដោយ: វេជ្ជបណ្ឌិត ពុទ្ធ ឧត្តម ប្រធានគ្រប់គ្រងនៃគ្លីនិកអេគីប   ជាទូទៅបងប្អូនប្រជាជនខ្មែរយើង ភាគច្រើនមិនសូវចាប់អារម្មណ៏ និង យកចិត្តទុកដាក់ទៅលើការថែទាំ  ឬការពិនិត្យសុខភាពជាប្រចាំនោះទេ ដោយភាគច្រើនពួកគាត់គិតថា ឥតប្រយោជន៍(អត់ឈឺអីផងទៅពេទ្យធ្វើអី្វ?)  ខាតពេលវេលា ខាតថវិការ ចាំពេលឈឺ ឬមិនស្រួលខ្លួនចាំទៅពិគ្រោះព្យាបាលជាមួយគ្រូពេទ្យតែម្តង ៕   ពួកគាត់ពិតជាមិនបានគិតថា ភាគច្រើននៃជម្ងឺដ៏កាចសាហាវមួយចំនួននោះ អាចឆ្លងមកយេីងដោយមិនដឹងខ្លួន  ឬពេលដែលកំពុងផ្ទុកគឺគ្មានរោគសញ្ញាអ្វីទាំងអស់។ ជាការពិតណាស់ពេលជម្ងឺនៅក្នុងដំណាក់កាលដំបូងភាគច្រេីនយើង អាចធ្វើការព្យាបាល ឫ ការពារបានយ៉ាងងាយស្រួលសោះ ដូចជាជំងឺរលាកថ្លើម ជំងឺរលាក ឬដំបៅក្រពះពោះវៀន  និងជំងឺដុំសាច់ក្រពះពោះវៀនជាដើម....។ តែបើយើងជួបពិគ្រោះនិងតាមដានសុខភាពជាទៀងទាត់ជាមួយគ្រូពេទ្យ  នោះយើងអាចដឹងពីស្ថានភាពជំងឺ និងធ្វើការព្យាបាល ឬការពារបានទាន់ពេលវេលាដែលមានប្រសិទ្ធិភាពខ្ពស់ ៕   ក្នុងគោលបំណងលេីកកំពស់សុខភាពប្រជាជនខ្មែរយេីង គ្លីនិក អេគីប ឯកទេសជម្ងឺ ថ្លើម ក្រពះ ពោះវៀន និង ឫសដូងបាត យើងខ្ញុំក៏មានសេវាពិនិត្យសុខភាពទូទៅជាកញ្ចប់ផងដែរ រួមជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស ដែលអាចផ្តល់ជូនអោយបងប្អូនប្រុសស្រី ពុកម៉ែ អ៊ុំពូមីង យាយតា នូវការពិនិត្យសុខភាព ការពិគ្រោះ និង ការព្យាបាល ក្នុងតំលៃយ៉ាងសមរម្យ សុវិត្តិភាពខ្ពស់ និង  ក្រុមសីលធម៍វិជ្ជាជីវៈខ្ពស់បំផុត ដែលកញ្ចប់សុខភាពទាំងនោះមានដូចជា ៖  - កញ្ចប់ពិនិត្យសុខភាពទូទៅ  - កញ្ចប់ពិនិត្យសុខភាពថ្លើមទូទៅ  - កញ្ចប់ពិនិត្យសុខភាពមុនទទួលការព្យាបាលជំងឺរលាកថ្លើមប្រភេទ B និង C  - កញ្ចប់ពិនិត្យសុខភាពក្រពះ  - កញ្ចប់ពិនិត្យសុខភាពពោះវៀន  - កញ្ចប់សុខភាពក្នុងការរុករកដុំមហារីក ក្រពះ ពោះវៀន ដំណាក់កាលដំបូងផងដែរ។   គួរកត់សំគាល់ផងដែរថាការពិនិត្យសុខភាពទូទៅ គួរធ្វេីរៀងរាល់6ខែម្តងយ៉ាងទៀងទាត់នឹងអាចផ្តល់អោយយើងទាំងអស់គ្នាទទួលបាននូវការការពារសុខភាព និង ជៀសវាងជម្ងឺកាចសាហាវ មួយចំនួនបានជាង 60 ទៅ 70% នៃការវិវត្តន៍ហួសពេលនៃជម្ងឺ, ការពិនិត្យក៏អាចផ្តល់នូវការចំណេញទាំងពេលវេលា ថវិការ និង ការរស់នៅ បានយូរដោយមានសុខភាពល្អផងដែរ ។  ការការពារ គឺប្រសើរជាងការព្យាបាល !    សូមទទួលការគោរពនិងស្រលាញ់ពីគ្លីនិក អេគីប    រក្សាសិទ្ធិដោយ គ្លីនិក អេគីប    សូមទំនាក់ទំនងសំរាប់ពត៌មានបន្ថែម មកកាន់ គ្លីនិកឯកទេស អេគីប ៖ 070553317 - 066553317 - 017553317

ចែករំលែក

ភ្នំពេញ ថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុន GE Healthcare​ សហការជាមួយក្រុមហ៊ុន​ Mediagroup Asia និងSCI រៀបចំព្រឹត្តិការណ៍ ដើម្បីបង្ហាញនូវដំណោះស្រាយបច្ទេកវិទ្យាថ្មី ក្នុងការជួយផ្តល់ការថែទាំសុខភាពដែលមានគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិតស៊ុង វិនតៈប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តជាតិ នៃក្រសួងសុខាភិបាលកម្ពុជា និងឯកឧត្តម Wiliam A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាផងដែរ ដើម្បីពិភាក្សាអំពីតម្រូវការនៃប្រព័ន្ធសុខាភិបាល និងតួនាទីរបស់ក្រុមហ៊ុនឯកជនចំពោះវិស័យសុខាភិបាលនៅកម្ពុជា។ ក្នុងសិក្ខាសាលានេះ​អ្នកជំនាញរបស់ក្រុមហ៊ុន GE បានចែករំលែកពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា ការឆ្លុះអេកូស្វែងរកជំងឺមហារីកសុដន់ និងការចិញ្ចឹមបីបាច់ទារកទើបនឹងកើត ក៏ដូចជាម៉ាស៊ីន MR  ម៉ាស៊ីនស្កានែរ ម៉ាស៊ីនអេកូ ឧបករណ៍សម្រាប់សង្រ្គោះជីវិត និងប្រភេទថ្នាំចាក់ធ្វើឲ្យឃើញភាពខុសគ្នា (Contrast Media)។ លោក​ Dararith Lim នាយកក្រុមហ៊ុន GE ប្រចាំប្រទេសកម្ពុជាបានបង្ហាញពីការប្តេជ្ញាក្នុងការចូលរួមពង្រឹងប្រព័ន្ធសុខាភិបាល ធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាល និងដៃគូក្នុងស្រុក​ ដើម្បីអភិវឌ្ឍដល់សេដ្ឋកិច្ចប្រទេស។ លោកក៏បានបន្តថា​ លោកវេជ្ជបណ្ឌិត​ ស៊ុង វិនតៈ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសុខាភិបាលកម្ពុជា បានលើកឡើង © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ប្រធានបទ: អត្ថប្រយោជន៍នៃការពិនិត្យសុខភាពទូទៅ   បកស្រាយដោយ: វេជ្ជបណ្ឌិត ពុទ្ធ ឧត្តម ប្រធានគ្រប់គ្រងនៃគ្លីនិកអេគីប   ជាទូទៅបងប្អូនប្រជាជនខ្មែរយើង ភាគច្រើនមិនសូវចាប់អារម្មណ៏ និង យកចិត្តទុកដាក់ទៅលើការថែទាំ  ឬការពិនិត្យសុខភាពជាប្រចាំនោះទេ ដោយភាគច្រើនពួកគាត់គិតថា ឥតប្រយោជន៍(អត់ឈឺអីផងទៅពេទ្យធ្វើអី្វ?)  ខាតពេលវេលា ខាតថវិការ ចាំពេលឈឺ ឬមិនស្រួលខ្លួនចាំទៅពិគ្រោះព្យាបាលជាមួយគ្រូពេទ្យតែម្តង ៕   ពួកគាត់ពិតជាមិនបានគិតថា ភាគច្រើននៃជម្ងឺដ៏កាចសាហាវមួយចំនួននោះ អាចឆ្លងមកយេីងដោយមិនដឹងខ្លួន  ឬពេលដែលកំពុងផ្ទុកគឺគ្មានរោគសញ្ញាអ្វីទាំងអស់។ ជាការពិតណាស់ពេលជម្ងឺនៅក្នុងដំណាក់កាលដំបូងភាគច្រេីនយើង អាចធ្វើការព្យាបាល ឫ ការពារបានយ៉ាងងាយស្រួលសោះ ដូចជាជំងឺរលាកថ្លើម ជំងឺរលាក ឬដំបៅក្រពះពោះវៀន  និងជំងឺដុំសាច់ក្រពះពោះវៀនជាដើម....។ តែបើយើងជួបពិគ្រោះនិងតាមដានសុខភាពជាទៀងទាត់ជាមួយគ្រូពេទ្យ  នោះយើងអាចដឹងពីស្ថានភាពជំងឺ និងធ្វើការព្យាបាល ឬការពារបានទាន់ពេលវេលាដែលមានប្រសិទ្ធិភាពខ្ពស់ ៕   ក្នុងគោលបំណងលេីកកំពស់សុខភាពប្រជាជនខ្មែរយេីង គ្លីនិក អេគីប ឯកទេសជម្ងឺ ថ្លើម ក្រពះ ពោះវៀន និង ឫសដូងបាត យើងខ្ញុំក៏មានសេវាពិនិត្យសុខភាពទូទៅជាកញ្ចប់ផងដែរ រួមជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស ដែលអាចផ្តល់ជូនអោយបងប្អូនប្រុសស្រី ពុកម៉ែ អ៊ុំពូមីង យាយតា នូវការពិនិត្យសុខភាព ការពិគ្រោះ និង ការព្យាបាល ក្នុងតំលៃយ៉ាងសមរម្យ សុវិត្តិភាពខ្ពស់ និង  ក្រុមសីលធម៍វិជ្ជាជីវៈខ្ពស់បំផុត ដែលកញ្ចប់សុខភាពទាំងនោះមានដូចជា ៖  - កញ្ចប់ពិនិត្យសុខភាពទូទៅ  - កញ្ចប់ពិនិត្យសុខភាពថ្លើមទូទៅ  - កញ្ចប់ពិនិត្យសុខភាពមុនទទួលការព្យាបាលជំងឺរលាកថ្លើមប្រភេទ B និង C  - កញ្ចប់ពិនិត្យសុខភាពក្រពះ  - កញ្ចប់ពិនិត្យសុខភាពពោះវៀន  - កញ្ចប់សុខភាពក្នុងការរុករកដុំមហារីក ក្រពះ ពោះវៀន ដំណាក់កាលដំបូងផងដែរ។   គួរកត់សំគាល់ផងដែរថាការពិនិត្យសុខភាពទូទៅ គួរធ្វេីរៀងរាល់6ខែម្តងយ៉ាងទៀងទាត់នឹងអាចផ្តល់អោយយើងទាំងអស់គ្នាទទួលបាននូវការការពារសុខភាព និង ជៀសវាងជម្ងឺកាចសាហាវ មួយចំនួនបានជាង 60 ទៅ 70% នៃការវិវត្តន៍ហួសពេលនៃជម្ងឺ, ការពិនិត្យក៏អាចផ្តល់នូវការចំណេញទាំងពេលវេលា ថវិការ និង ការរស់នៅ បានយូរដោយមានសុខភាពល្អផងដែរ ។  ការការពារ គឺប្រសើរជាងការព្យាបាល !    សូមទទួលការគោរពនិងស្រលាញ់ពីគ្លីនិក អេគីប    រក្សាសិទ្ធិដោយ គ្លីនិក អេគីប    សូមទំនាក់ទំនងសំរាប់ពត៌មានបន្ថែម មកកាន់ គ្លីនិកឯកទេស អេគីប ៖ 070553317 - 066553317 - 017553317

ចែករំលែក

ភាពយឺតយ៉ាវ និងកំហុសតិចតួចដែលអាចនឹងនាំមកនូវវិប្បដិសារីដែលយើងគ្រប់គ្នាមិនប្រាថ្នានោះ គឺអាចកើតមាន ប្រសិនបើអ្នកមិនប្រាកដក្នុងចិត្តថា គួរទៅទទួលយកនូវសេវាកម្មសុខភាពនៅទីណា? ជាមួយវេជ្ជបណ្ឌិតណានោះ... ហើយបើសិនជាចង់ដឹងថា «ពេលឈឺ ទៅណា?» នោះ កុំរំលងវិដេអូខាងក្រោមនេះឲ្យសោះ....

ចែករំលែក

ដើម្បីចូលរួម អបអរទិវាពិភពលោកនៃជំងឺរលាកថ្លើម នៅថ្ងៃទី២៨ ខែកក្តដា​ឆ្នាំ២០១៧​នេះ​​ គ្លីនិកវឌ្ឍនៈវិជ្ជា​ បានសម្រេចផ្តល់ជូននូវការធ្វើតេស្តឈាមរុករកជំងឺរលាកថ្លើមបេ ប្រពន្ធ័ការពារ និងរលាកថ្លើមសេ ចំពោះប្រជាពលរដ្ឋទូទៅដែលមិនធ្លាប់ធ្វើតេស្តឈាមពីមុនមកសោះដោយឥតគិតថ្លៃ ។ ក្នុងទិសដៅរួបរួមគ្នាប្រយុទ្ធប្រឆាំង ជំងឺរលាកថ្លើមប្រភេទបេក៏ដូចជារួមចំណែកកាត់បន្ថយអត្រាអ្នកជំងឺ និងស្លាប់ដោយសារជំងឺរលាកថ្លើមនៅទូទាំងសាកលលោក។ គ្លីនិកវឌ្ឍនៈវិជ្ជាការធ្វើតេស្តឈាមរុករកមេរោគដោយឥតគិតថ្លៃនេះគឺចាប់ផ្តើមពីថ្ងៃទី 21/07/17 ដល់ 28/07/17 (7ថ្ងៃ ) នៅគ្លីនិកវឌ្ឍនៈវិជ្ជា ។ ចុះឈ្មោះជាមុនតាមរយៈលេខទូរសព្ទ័៖ ០៩៨ ៧៩ ២២ ២៣ ៕ ប្រភពព័ត៌មាន៖ គេហទំព័ររបស់គ្លីនិក គ្លីនិកវឌ្ឍនៈវិជ្ជា។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការជួយសង្គ្រោះជីវិតមនុស្ស ភាពការងារជាប់លាប់ ប្រាក់ខែច្រើន និងទទួលបានការគោរពពីមនុស្សជុំវិញខ្លួនគឺគ្រាន់តែជាហេតុផលល្អៗមួយចំនួន ដែលធ្វើឲ្យអ្នកជ្រើសរើសយកអាជីពជាគ្រូពេទ្យប៉ុណ្ណោះ។ប៉ុន្តែនៅពេល​ដែលអ្នកជ្រើសរើស យកជំនាញឯកទេសណាមួយក្នុងវិស័យវេជ្ជសាស្ដ្រនេះ ភាពរីករាយរបស់អ្នកគួរតែជាកត្តាចម្បងទីមួយដែលអ្នកគួរតែយកមកពិចារណា។ អ្នកនឹងដឹងថាអ្នកបានជ្រើសរើសជំនាញឯកទេសមួយដ៏ត្រឹមត្រូវនៅពេលដែលអ្នករីករាយនឹងទៅធ្វើការងារនោះដូចពេលដែលអ្នកបានបញ្ចប់ ហើយចាកចេញពីកន្លែងធ្វើការនោះដែរ។ យើងហៅវាថា ការសម្រេចបាននូវ «តុល្យភាពការងារ និងជីវិត»។(វាគឺអាចធ្វើទៅបាននៅក្នុងវិស័យវេជ្ជសាស្ត្រមួយនេះ។) នៅពេលដែលចុះធ្វើរបាយការណ៍ប្រចាំឆ្នាំស្ដីពីរបៀបរស់នៅរបស់គេហទំព័រពត៌មានវេជ្ជសាស្ត្រសកល Medscape បានសុំឲ្យគ្រូពេទ្យ នៅសហរដ្ឋអាមេរិក វាយតម្លៃភាពសប្បាយរីករាយរបស់ពួកគេពី១ដល់៧ ដែល១គឺ មិនសប្បាយចិត្តជាខ្លាំង និង ៧គឺ សប្បាយចិត្តយ៉ាងខ្លាំង។ ការសិក្សានេះបានរកឃើញថា ច្រើនជាងពាក់កណ្ដាលនៃគ្រូពេទ្យ ដែលគេបានធ្វើការស្រង់មតិគឺពួកគេមានភាពរីករាយនឹងការងារ របស់ពួកគេ និងប្រហែលជាបីភាគបួនទៀតនៃគ្រួពេទ្យ គឺរីករាយនៅក្រៅពីកន្លែងធ្វើការផងដែរ។​ ប៉ុន្តែសួរថាតើភាពសប្បាយរីករាយអាចកំណត់បានតាមរយៈឯកទេសរបស់គ្រូពេទ្យដែរឬទេ? តោះ! យើងទៅមើលឲ្យកាន់តែស៊ីជម្រៅនៃការស្ទង់មតិ និងរកមើលថាគ្រូពេទ្យឯកទេសណាខ្លះ រីករាយនឹងការងារ ហើយគ្រូពេទ្យឯកទេសណាខ្លះដែលតែងតែរអ៊ូមិនឈប់អំពីការងាររបស់ពួកគេ។   ភាគរយច្រើនជាងគេនៃគ្រូពេទ្យដែលអះអាងថាពួកគេរីករាយនឹងការងារបំផុត គឺគ្រូពេទ្យឯកទេសខាងស្បែក (Dermatologists) (៤៣%) និងបន្ទាប់មកទៀតនោះ គឺគ្រូពេទ្យឯកទេសខាងភ្នែក (Ophthalmologists)(៤២%)។ គ្រូពេទ្យនៅក្នុងជំនាញទាំងពីរខាងលើនេះ ក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូល ក្នុងរបាយការណ៍របស់ Medscape ឆ្នាំ២០១៦ និង​២០១៤ផងដែរ។ នៅក្រៅពីកន្លែងការងារ គ្រូពេទ្យឯកទេសផ្នែកប្រព័ន្ធផ្លូវទឹកនោម (Urologists) (៧៦%) ឈរនៅលំដាប់ទីមួយ ហើយគ្រូពេទ្យឯកទេសខាងភ្នែក ខាងស្បែក និង ខាងប្រតិកម្មអាឡែហ្សី និងប្រព័ន្ធភាពស៊ាំវិញ ឯកទេសទាំងបីនេះឈរ នៅលំដាប់ថ្នាក់លេខ២ដូចគ្នា គឺមាន (៧៤%)។ ធ្វើការនៅក្នុងឯកទេសណាមួយក៏ដោយក្នុងវិស័យវេជ្ជសាស្ត្រនេះអ្នកត្រូវយកអ្នកជំងឺជាកត្តាចម្បង ដូច្នេះមុនពេលដែលអ្នកសម្រេចចិត្តជ្រើសរើសយកជំនាញឯកទេសណាមួយ វាគឺនេះជាពេលដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីផ្ដល់នូវអាទិភាពទីមួយដល់ខ្លួនអ្នក និងភាពរីករាយរបស់អ្នកនាពេលអនាគត។ តាមរយៈការសិក្សា ខាងក្រោមនេះគឺជាបណ្ដាឯកទេសដែលបានរៀបតាមលំដាប់នៃភាពរីករាយនៅកន្លែងធ្វើការ (ពីស្នាមញញឹមទៅជាការជ្រួញចិញ្ចើម)។ 1.    ឯកទេសលើជំងឺសើស្បែក (Dermatology) (៤៣%) 2.    ឯកទេសចក្ខុរោគ (Ophthalmology) (៤២%) 3.    ឯកទេសលើប្រតិកម្មអាឡែហ្សី និងប្រព័ន្ធភាពស៊ាំ (Allergy and immunology) (៤១%) 4.    ឯកទេសវះកាត់ឆ្អឹង (Orthopedics) (៣៧%) 5.    ឯកទេសវិកលវិទ្យា និងសុខភាពផ្លូវចិត្ត (Psychiatry and mental health) (៣៧%) 6.    ឯកទេសលើជំងឺសួត (Pulmonary medicine) (៣៧%) 7.    ឯកទេសលើជំងឺកុមារ (Pediatrics) (៣៦%) 8.    ឯកទេសរោគសាស្ដ្រ (Pathology) (៣៦%) 9.    ឯកទេសលើជំងឺមហារីក (Oncology) (៣៦%) 10. ឯកទេសលើជំងឺក្រពះ ពោះវៀន (Gastroenterology) (៣៥%) 11. ឯកទេសវះកាត់ទូទៅ (Surgery) (៣៥%) 12. ឯកទេសលើជំងឺត្រចៀក ច្រមុះ បំពង់ក (Otolaryngology) (៣៤%) 13. ឯកទេសលើប្រព័ន្ធប្រសាទ (Neurology) (៣៤%) 14. ឯកទេសលើផ្នែកដាក់ថ្នាំសណ្ដំ (Anesthesiology) (៣៣%) 15. ឯកទេសវិទ្យុសាស្ត្រ (Radiology) (៣៣%) 16. ឯកទេសសម្ភព និងរោគស្ដ្រី (Obstetrics and gynecology) (៣២%) 17. ឯកទេសវះកាត់កែលំអរ (Plastic surgery) (៣២%) 18. ឯកទេសលើប្រព័ន្ធផ្លូវទឹកនោម ឬម៉ូត្រសាស្ដ្រ (Urology) (៣១%) 19. ឯកទេសលើជំងឺទឹកនោមផ្អែម និងក្រពេញបញ្ចេញក្នុង (Diabetes and endocrinology) (៣១%) 20. ឯកទេសលើជំងឺឆ្លង (Infectious disease) (៣១%) 21. ឯកទេសលើជំងឺបេះដូង (Cardiology) (៣១%) 22. ការថែទាំ (Critical care) (៣០%) 23. គ្រូពេទ្យប្រចាំគ្រួសារ (Family medicine) (២៩%) 24. គ្រូពេទ្យសង្គ្រោះបន្ទាន់ (Emergency medicine) (២៨%) 25. ឯកទេសលើជំងឺសរីរាង្គ ឬជំងឺក្នុង (Internal medicine) (២៨%) 26. ឯកទេសលើជំងឺតម្រងនោម (Nephrology) (២៤%) 27. ឯកទេសលើជំងឺសន្លាក់ (Rheumatology) (២៤%) © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក
Top