-
Dec 12, 2018
|
-
5 ឆ្នាំមុន
|
-
2.1K មើល
មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានរៀបចំសន្និសីទស្រាវជ្រាវឱសថសាស្រ្តលើកទី២ នៅថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោកសាស្រ្តាចារ្យ Ian Findlay សាកលវិទ្យាធិការ និងអនុអធិការបតី នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត តំណាងមហាវិទ្យាល័យឱសថសាស្រ្តនានា តំណាងក្រុមហ៊ុន តំណាងសហគ្រាសផលិតឱសថ ឱសថការី សាស្រ្តាចារ្យបង្រៀន និងនិស្សិតយ៉ាងច្រើនកុះករ។ សន្និសីទស្រាវជ្រាវឱសថសាស្រ្តលើកទី២នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សកម្មភាពការស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការធ្វើបទបង្ហាញ និងការតាំងបង្ហាញនូវ Research Poster ដែលជាគ្រឹះដ៏សំខាន់នៃសន្និសីទនេះ។ សន្និសីទនេះ មានការធ្វើបទបង្ហាញអត្ថបទស្រាវជ្រាវចំនួន១៤ និងការបង្ហាញ Research Posters ចំនួន១០ ដែលផ្តោតសំខាន់ទៅលើប្រធានបទចំនួន៥គឺ៖ ឱសថមានប្រភពពីធម្មជាតិ សុខភាពសាធារណៈ ផលិតផលឱសថ ការអប់រំផ្នែកឱសថសាស្រ្ត និងចំណេះដឹងក្នុងការប្រើប្រាស់ឱសថដើម្បីព្យាបាល។
មហាវិទ្យាល័យឱសថសាស្រ្ត សូមអបអរសាទរដល់និស្សិតឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវ និងបានធ្វើបទបង្ហាញដោយជោគជ័យនូវអត្ថបទស្រាវជ្រាវចំនួន៩ និងResearch Posters ចំនួន១០។ ហើយក៏សូមចូលរួមអបអរសាទរផងដែរដល់ជ័យលាភីទាំង៦ក្រុម ដែលបានទទួល Best Paper Award និង Best Poster Award។
មហាវិទ្យាល័យសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកគ្រប់រូបនៃគណៈកម្មការរៀបចំ និងនិស្សិតស្ម័គ្រចិត្ត ដែលបានខិតខំអស់ពីកំលាំងកាយចិត្តដើម្បីរៀបចំសន្និសីទស្រាវជ្រាវឱសថសាស្រ្តលើកទី២ នេះឡើងប្រកបដោយភាពជោគជ័យ និមោទនភាព។
---------------------
The Second Pharmaceutical Research Conference
Faculty of Pharmacy of University of Puthisastra (UP) held the 2nd Pharmaceutical Research Conference on the 8th and 9th of December 2018 with participation from Prof. Ian Findlay President and Vice-Chancellor of University of Puthisastra, representatives from schools of pharmacy, representatives from pharmaceutical companies and industries, pharmacists, lecturers and students from different schools. This conference was prepared to promote the research activities in University of Puthastra and Cambodia through oral presentations and research poster presentations which are the keystone of this conference. There were 14 research articles and 10 research posters presentations in 5 focused tracks: Pharmacognosy, Public Health, Pharmaceuticals, Pharmacy Education and Ethnopharmacology.
Faculty of Phamacy would like to congratulate UP pharmaceutical students on their contributions in the research activities, their 9 research presentations, and their 10 research poster presentations during the conference and also congratulate the 6 teams who won the best paper awards and best poster awards.
Faculty of Pharmacy would like to wholeheartedly thank organizing committee and volunteers for their efforts and commitment to hold 2nd pharmaceutical research conference with great success and pride.
ចែករំលែក