Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មិត្តនារីទាំងឡាយមិនដែរភ្លេចទេ នៅក្រែមលាបបបូរមាត់នៅពេឡពួកគេធ្វើការផាត់មុខ ព្រោះវាអាចផ្លាស់ប្ដូរនារីម្នាក់ឲ្យមានភាពទាក់ទាញនិងស្រស់ស្អាតប៉ុន្តែបើសិនជាប្រើប្រាស់វាខុសវានិងផ្ដល់លទ្ធផលអាក្រក់ទៅវិញ។ ខាងក្រោមនេះជាកំហុសទាំង៨ដែលមិត្តនារីតែងតែធ្វើខុស។ បន្ទាប់ពីអានអត្ថបទនេះ អ្នកនឹងមិនធ្វើនូវកំហុសទាំងនោះទៀតទេ ព្រមទាំងយល់ដឹងក្នុងការជ្រើសរើសក្រែមលាបបបូរមាត់ដែលសាកសមនិងបបូរមាត់របស់ខ្លួនថែមទៀត។ ១ ការជ្រើសរើសនូវពណ៌ក្រែមលាបមាត់ខុស៖ គួរពិនិត្យមើលនៅពណ៌ស្បែករបស់អ្នក មុនពេលជ្រើសរើសក្រែមលាបមាត់ដែលត្រូវនិងសភាពរបស់អ្នក។ សម្រាប់មិត្តនារីដែលមានស្បែកស គួរជ្រើសរើសក្រែមលាបបបូរមាត់ដែលមានពណ៌ផ្កាឈូក និងពណ៌ណាដែលស្រាលៗ។ យ៉ាងណាមិញចំពោះអ្នកដែលមានសម្បុរស្រអែម គួរជ្រើសរើសពណ៌ស្វាយស្រាលៗ ពណ៌ត្នោតនិងពណ៌ផ្កាឈូកស្រាល។ ចំពោះអ្នកចូលចិត្តលាបពណ៌​ក្រហមគួរជ្រើសពណ៌ក្រហមណាមួយដែលត្រូវនិងពណ៌ស្បែករបស់អ្នក។ ២ ការជ្រើសពណ៌ក្រមៅនិងភ្លឺផ្លេក៖ ការប្រើប្រាស់ក្រែមលាបបបូរមាត់ពណ៌ផ្លេកៗមានការពេញនិយមខ្លាំងចំពោះយុវវ័យ ប៉ុន្តែគួរចៀសវាងចំពោះមនុស្សមានវ័យ៣៥ទៅ៤០ឆ្នាំឡើងទៅ។ អ្នកអាចលាបក្រែមចាំងព្រឹមៗនិងស្រាលៗប៉ុន្តែកុំលាបវាច្រើនពេក ជាពិសេសពេលធ្វើការនិងពេលទៅសាលានោះទេ។ ៣ ការជ្រើសរើសក្រែមពណ៌ក្រមៅចំពោះអ្នកមានបបូរមាត់ស្ដើង៖ មនុស្សជាច្រើនស្រលាញ់ពណ៌ក្រមៅព្រោះគេគិតថាវាមើលទៅទាក់ទាញ ប៉ុន្តេចំពោះអ្នកដែលមានបបូរមាត់ស្ដើងមិនគួរលាបពណ៌នេះទេព្រោះវាអាចធ្វើឲ្យបបូរមាត់របស់អ្នកស្ដើងជាងមុន។​អ្នកអាចលាបក្រែមរលាងពីលើក្រែមពណ៌ក្រហមចាស់បាន ដើម្បីមើលទៅឃើញបបូរមាត់ក្រាស់និងស្អាត។ ៤ ការប្រើប្រាស់ក្រែមពណ៌ស្រាលសម្រាប់អ្នកដែលមានបបូរមាត់ធំ៖ ​ក្រែមពណ៌ក្រមៅអាចធ្វើឲ្យបបូរមាត់អ្នកមើលទៅស្ដើង រីឯក្រែមពណ៌ស្រាលអាចធ្វើឲ្យបបូរមាត់មើលទៅកាន់តែធំជាងធម្មតាបើសិនជាអ្នកមានបបូរមាត់ធំស្រាប់។​ ចំពោះអ្នកមានបបូរមាត់ធំស្រាប់ពីធម្មជាតិ គួរជ្រើសពណ៌ស្រាលនិងស្លេកដូចជា ពណ៌ស្វាយ និងផ្កាឈូក ជាពិសេសបើអ្នកលាបពណ៌ក្រហម និងធ្វើឲ្យអ្នកមើលទៅកាន់តែទាក់ទាញនិងស្រស់ស្អាត។​ ៥ ការលាបក្រែមហួសរឹមបបូរមាត់៖ មនុស្សភាគច្រើនគិតថាការលាបបបូរមាត់ខុសរឹមបបូរមាត់និងធ្វើឲ្យបបូរមាត់របស់គាត់ធំជាងមុនបន្តិចហើយកាន់តែស្រស់ស្អាត ប៉ុន្តែនេះជាការគិតខុសទាំងស្រុង ព្រោះវាធ្វើឲ្យបបូរមាត់របស់អ្នកហាក់ដូចជាខុសពីធម្មជាតិ។​ ដូច្នេះអ្នកគួរលាបក្រែមរលាងនេះនៅចំកណ្ដាលបបូរមាត់អ្នកបានហើយ។ ៦ ការគូសរឹមបបូរមាត់ពណ៌ក្រមៅ៖ អ្នកមិនគួរគូសរឹមបបូរមាត់ក្រមៅរួចលាបពណ៌ស្រាលៗពីលើនោះទេ​ ព្រោះវាមើលទៅមិនដូចជាធម្មជាតិ  និងមិនទំនង។ ៧ ក្រែមពណ៌ក្រហម៖ ចំពោះអ្នកមិនទាន់ចេះប្រើប្រាស់ក្រែមក្រហម អ្នកគួរតែប្រើប្រាស់ខ្មៅដៃលាបបបូរមាត់ជាប្រចាំ និងប្រុងប្រយ័ត្នក្នុងការជ្រើសរើសពណ៌ដើម្បីឲ្យសាកសមនិងពណ៌ស្បែករបស់លោកអ្នក។ ៨ ភ្នែកពណ៌ក្រមៅ និងក្រែមពណ៌ក្រមៅ៖ អ្នកគួរចៀសវាងជាដាច់ខាត នៅពេលលាបក្រែមពណ៌ក្រហមចូល កុំលាបភ្នែកខ្មៅដិតឲ្យសោះ វានឹងធ្វើឲ្យការផាត់មុខរបស់អ្នកក្លាយជាមិនស្អាត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បញ្ហាសក់ស្តើងអាចកើតឡើងខ្ពស់អាស្រ័យទៅនឹងអាយុរបស់មនុស្សម្នាក់ៗ។ មូលហេតុដ៏សាមញ្ញដែលធ្វើឲ្យសក់ស្តើងអាចរួមបញ្ចូលទាំងកត្តាមួយចំនួនដូចជា អតុល្យភាពនៃអរម៉ូន កង្វះជាតិប្រូតេអ៊ីន និងកត្តាផ្សេងៗទៀត។ មនុស្សម្នាក់បង្កើនការទទួលទានអាហារសម្បូរជាតិប្រូតេអ៊ីន ដើម្បីទទួលបាននូវសក់មានសុខភាពល្អ និងរឹងមាំ។ បញ្ហាសក់ស្តើងគួរតែត្រូវបានព្យាបាលឲ្យត្រូវពេល ដើម្បីព្យាបាលបញ្ហាសក់ស្តើង។ ប្រេងដូង អ្នកអាចប្រើប្រាស់សមាសធាតុផ្សំនៃប្រេងដូង (៤ស្លាបព្រាបាយ) និងទឹកក្រូចឆ្មារ (២ស្លាបព្រាកាហ្វេ) ដើម្បីព្យាបានបញ្ហាសក់ស្តើង។ អ្នកជំនាញណែនាំឲ្យអ្នកធ្វើការម៉ាស្សាស្បែកក្បាលជាមួយនឹងសមាសធាតុផ្សំនេះឲ្យបាន១០ទៅ១៥នាទី។ លើសពីនេះទៅទៀ សមាសធាតុផ្សំនេះគួរតែត្រូវបានលាងជម្រះក្រោយរយៈពេល៦០ ទៅ៧៥នាទី ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ។ ការប្រើវិធីសាស្រ្តបែបធម្មជាតិនេះអាចជួយអ្នកក្នុងការរក្សាសក់របស់អ្នកឲ្យនៅស្អាត។ ប្រទាលកន្ទុយក្រពើ ការលុញជាតិអន្ធិលនៃប្រទាលកន្ទុយក្រពើស្រស់ និងប្រេងអាល់ម៉ុន២ ឬ៣ដំណក់នៅលើស្បែកក្បាល អាចជួយអ្នកក្នុងការព្យាបាលបញ្ហាសក់ស្តើង។ ការពិសាទឹកប្រទាលកន្ទុយក្រពើអាចលើកកម្ពស់ការលូតលាស់របស់សក់។ វាជារឿងគួរឲ្យចាប់អារម្មណ៍ក្នុងការកត់សម្គាល់ថាជាតិអន្ធិលប្រទាលកន្ទុយក្រពើស្រស់អាចត្រូវបានប្រើប្រាស់ជាថ្នាំអប់សក់ ដើម្បីឲ្យសក់រក្សានូវភាពរលើបរលោង។ ប្រេងអូលីវ ការម៉ាស្សាស្បែកក្បាយជាមួយប្រេងអូលីវអាចព្យាបាលបញ្ហាសក់ស្តើង។ អ្នកជំនាញណែនាំឲ្យអ្នកធ្វើការលាងសម្អាតាប្រេងអូលីវនេះក្រោយរយៈពេល៦ ទៅ៨ម៉ោង ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ។ ការលាបប្រេងអូលីវលើស្បែកក្បាលអាចជួយជម្រះចោលនូវភាពកខ្វក់ពីសក់។ លើសពីនេះទៅទៀត វាអាចជួយលើកកម្ពស់សក់ឲ្យមានភាពស្រស់ស្អាត។ ទឹកកិនចេញពីបន្លែ ការពិសាទឹកការ៉ុត គឺជាវិធីព្យាបាលបែបធម្មជាតិដ៏មានប្រសិទ្ធភាពមួយប្រភេទ ដើម្បីព្យាបាលសក់ស្តើង។ ម្យ៉ាងទៀត អ្នកក៏អាចពិសាទឹកផ្ទីស្រស់ផងដែរ ដើម្បីព្យាបាលសក់ស្តើងនេះ។ ទឹកខ្មេះ ការដុសលាងស្បែកក្បាលដោយទឹកខ្មេះក្រោយការកក់សាប៊ូអាចព្យាបាលបញ្ហាសក់ស្តើងបានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចប្រើការលាយបញ្ចូលគ្នារវាងទឹកខ្មេះចម្រាញ់ពីផ្លែប៉ោម (កន្លះពែង) ទឹកក្តៅឧណ្ហៗ(១ពែង) សម្រាប់សម្អាតសក់ ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ។ ការពិសាទឹខ្មេះចម្រាស់ពីផ្លៃប៉ោម (កន្លះស្រាបពាកាហ្វេ) លាយជាមួយទឹក១កែវចំនួន៣ទៅ៤ដងក្នុងមួយសប្តាហ៍អាចលើកកម្ពស់ការលូតលាស់សក់បានល្អ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺមហារីកសុដន់ គឺជាប្រភេទមហារីកដែលជាប់ចំណាត់ថ្នាក់លេខ២ ចំពោះស្រ្តីនៅសហរដ្ឋអាមេរិក។ ជារៀងរាល់ឆ្នាំ អត្រាកើតមានថ្មីនៃជំងឺនេះ មានប្រមាណ២,៣០០ករណីចំពោះបុរស និង២៣០,០០០ ករណីចំពោះស្រ្តី។ ដំណាក់កាលនៃមហារីកសុដន់មានដូចជាដំណាក់កាលដំបូង ដំណាក់កាលដែលអាចព្យាបាលជា និងដំណាក់កាលរីករាលដាលដែលមានវិធីព្យាបាលផ្សេងៗពីគ្នា។ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័សនៃជំងឺ មហារីកសុដន់នេះការស្ទាបពិនិត្យមើលសុដន់ដោយខ្លួនឯងត្រូវបានអនុវត្តនិងគួរអនុវត្តល្អបំផុតបន្ទាប់ពីថ្ងៃមករដូវដំបូងរបស់អ្នកបាន៣ទៅ៥ ថ្ងៃជារៀងរាល់ខែ។ការពិនិត្យសុដន់ដោយខ្លួនគឺជាការពិនិត្យមើលការប្រែប្រួលឬបញ្ហាផ្សេងៗនៃជាលិកាសុដន់ដែលអាចធ្វើបានដោយខ្លួនឯងពេលនៅផ្ទះ។ការពិនិត្យនេះរួមផ្សំទាំងការពិនិត្យមើលនិងការស្ទាបដែលមាន៥ជំហានដូចខាងក្រោម ៖ -ជំហានទី១ ៖ ចាប់ផ្តើមដោយមើលសុដន់នៅមុខកញ្ចក់ដោយដាក់ដៃច្រត់ចង្កេះ។ លោកអ្នកត្រូវពិនិត្យទៅលើទំហំ រូបរាង និងពណ៌នៃសុដន់ទាំងសងខាង។ -ជំហានទី២ ៖ លើកដៃរបស់អ្នកទាំងសងខាងឡើងលើ ហើយពិនិត្យមើលដូចជំហានទី១។ -ជំហានទី៣ ៖ ខណៈពេលដែលអ្នកនៅមុខកញ្ចក់ អ្នកត្រូវពិនិត្យមើលការហូរចេញនៃទឹកពីចុងសុដន់ទាំងសងខាង ដែលអាចជាទឹកថ្លាពណ៌ទឹកដោះគោ ពណ៌លឿង ឬឈាម។ -ជំហានទី៤ ៖ គេងផ្ងារ ហើយស្ទាបដោយប្រើដៃស្តាំស្ទាបសុដន់ខាងឆ្វេង បន្ទាប់មកដៃឆ្វេងស្ទាបសុដន់ខាងស្តាំ។ សូមស្ទាបដោយដាក់ម្រាម៣កណ្តាលឲ្យត្រង់ សង្កត់ល្មមៗជារាងរង្វង់ហើយចាប់ផ្តើមពីឆ្អឹងដងកាំបិតចុះមករកផ្នែកខាងលើនៃពោះ និងពីក្លៀកមកឆ្អឹងសន្ទះទ្រូង។ អ្នកត្រូវច្បាស់ថាគ្រប់ផ្នែកនៃសុដន់ត្រូវបានស្ទាប។  អ្នកក៏អាចចាប់ផ្តើមពីចុងសុដន់ ហើយស្ទាបជារង្វង់ចេញទៅក្រៅធំទៅៗរហូតដល់គែមខាងក្រៅនៃសុដន់។ មួយវិញទៀត អ្នកអាចស្ទាបដោយរំកិលម្រាមដៃរបស់អ្នកចុះឡើងៗជាជួរៗ។ វិធីរំកិលចុះឡើងៗនេះហាក់ដូចជាមានប្រសិទ្ធភាពចំពោះស្រ្តីភាគច្រើន។ អ្នកអាចស្ទាបស្បែក និងជាលិកាក្រោមស្បែកបានតាមរយៈការស្ទាបសង្កត់ថ្នមៗ និងសង្កត់ល្មម ដើម្បីស្ទាបជាលិកាដែលនៅចំកណ្តាលនៃសុដន់។ ចំណែកឯជាលិកាដែលនៅជ្រៅៗ អ្នកអាចស្ទាបបានដោយការសង្កត់ឲ្យខ្លាំងបន្តិច។ -ជំហានទី៥ ៖ ជាចុងក្រោយ អនុវត្តការស្ទាបសុដន់ទាំងមូលតាមជំហានទី៤ ដោយប្តូរឥរិយាបថពីគេងទៅអង្គុយ ឬឈរវិញ។ ស្វែងយល់ពីការពិនិត្យសុដន់ដោយខ្លួនឯង ពីគ្រូពេទ្យជំនាញ តាមរយៈ អត្ថបទនេះ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

លោកអ្នកសុទ្ធតែបានជ្រាបហើយ​ថា​ ធ្មេញជាផ្នែកមួយយ៉ាងសំខាន់សម្រាប់សម្រស់។​ ដោយសារហេតុដូចនេះ ទើបបច្ចេកទេសនៃការព្យាបាលមាត់ធ្មេញកំពុងមានភាពជឿនលឿន និងប្រកបដោយសុវត្ថិភាព។ សម្រាប់មនុស្សមួយចំនួនធំក្នុងសម័យនេះ បានចាប់អារម្មណ៍ខ្លាំងចំពោះការពត់ធ្មេញ ដោយពួកគាត់គិតថា ការពត់ធ្មេញនេះបានលកសម្រស់របស់ពួកគាត់បានមួយផ្នែកផងដែរ។ ខាងក្រោមនេះនឹងបង្ហាញមិត្តអ្នកអាន បានជ្រាបកាន់តែច្បាស់ពីការរីកចម្រើននៃការពត់ធ្មេញ៖ •ការពត់តម្រង់ធ្មេញដែលអ្នកតែងតែឃើញជាញឹកញាប់ ត្រូវបានគេប្រើប្រាស់ដោយដែកតូចៗ Conventional Braces បិទភ្ជាប់ដោយសរសៃដែក និងបន្ថែមដោយកៅស៊ូ ដែលអាចប្តូរពណ៌តាមចំណង់ចំណូលចិត្តដែលការតាមដានពីសំណាក់ទន្តបណ្ឌិតនៃការពត់ធ្មេញប្រភេទនេះគឺអាចប្រើប្រាស់ពេលយ៉ាងហោចណាស់ ១៥ដង។ •ការវិវឌ្ឍចុងក្រោយនេះ ការពត់ធ្មេញអាចធ្វើឡើងបានដោយគ្រាន់តែប្រើប្រាស់ពពួកប្លាស្ទិកដែលមានពណ៌ថ្លា Clear Bracesអាចផ្តល់ឲ្យអ្នកនូវអត្ថប្រយោជន៍ច្រើនជាងការប្រើប្រាស់ពពួកដែក Conventional Braces តួយ៉ាង៖ -មានសភាពរឹង និងស្វិត -ដោយសារវាមានពណ៌ថ្លា នោះអ្នកដទៃអាចមិនដឹងថាអ្នកបានធ្វើការពត់ធ្មេញ -មានលក្ខណៈជាប់បានល្អ ដោយមិនបារម្ភពីការជ្រុះ ឬរបូតចេញ -កម្រិតលទ្ធផលមានភាពជាក់លាក់ និងល្អជាងការប្រើប្រាស់ដែក -អាចបត់បែនគ្រប់កាលៈទេសៈ ប្រសិនអ្នកត្រូវការដោះចេញដើម្បចូលរួមក្នុងកម្មវិធីនានា -កាត់បន្ថយពេលវេលាក្នុងការណាត់ជួបជាមួយគ្រូពេទ្យ ដោយអាចធ្វើឡើងត្រឹមតែ ៥ ទៅ៦ដងតែប៉ុណ្ណោះ។ មិនថាការវិវឌ្ឍមានសភាពយឺត ឬលឿន ច្រើនឬតិចយ៉ាងណាក្តីសុទ្ធតែជាផលវិជ្ជមានមួយដែលបង្ហាញពីការរីកចម្រើននៃវិស័យសុខាភិបាលគួរឲ្យកត់សម្គាល់ក្នុងយុគសម័យបច្ចុប្បន្ននេះ។ ជាចុងក្រោយលោកទន្តបណ្ឌិតបានមានប្រសាសន៍ថាបើទោះបីជាបច្ចេកទេសនៃការពត់ធ្មេញនេះមានការរីកចម្រើនយ៉ាងណាក្តី លោកអ្នកក៏ត្រូវមានការពិភាក្សាជាមួយទន្តបណ្ឌិតជំនាញក្នុងការទទួលយកការពត់ធ្មេញនេះ បូករួមការមកពិនិត្យសុខភាពមាត់ធ្មេញ៦ខែម្តងផងដែរ៕ ស្វែងយល់បន្ថែម៖ ស្វែងយល់ការរីកចម្រើននៃការដាំបង្គោលធ្មេញ និងពត់ធ្មេញ បកស្រាយដោយ ៖ លោកទន្តបណ្ឌិត នូ រតនា នាយកប្រចាំ ពេទ្យធ្មេញ ឌី ឃែរ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ផ្ទៃមុខជារឿងមួយ ដ៏សំខាន់ដែលមនុស្សគ្រប់រូបមិនថាប្រុសឬស្រីតែងតែប្រាថ្នាចង់បានផ្ទៃមុខស្អាតរលោង និងគ្មានមុន។ តើអ្នកដឹងទេថា ធ្វើយ៉ាងណា ទើបការពារ​ កុំឲ្យកើតមុនបាន ? ១ សម្អាតមុខ៖ វាជារឿងចាំបាច់ដែលអ្នកគួរតែសម្អាតមុខផ្ទៃមុខពេលក្រោកពីគេងនិង ពេលចូលគេង។ ពេលខ្លះអ្នកគួរតែលាងសម្អាតផ្ទៃមុខឲ្យបានច្រើនដងជាងនេះក៏បាន។ ចំពោះវិធីការពារ អ្នកគួរតែលាងសម្អាតមុខយ៉ាងតិច២ទៅ៣ដងក្នុងមួយថ្ងៃ វាជួយឲ្យផ្ទៃមុខមានសំណើម និងលាងពពួកបាត់តេរីចេញ​ដែលជាប់និងផ្ទៃមុខរបស់អ្នក។ ២ កក់សក់របស់អ្នក៖ ចំពោះផលប៉ះពាល់គីមីមួយចំនួន ដែលអ្នកយកមកធ្វើម៉ូតសក់ វាអាចបង្កឲ្យអ្នក កើតមុនបាន។ ផលិតផលទាំងនេះវាធ្វើឲ្យស្បែកទៅជារលាក និងក្រហាយលើផ្ទៃមុខអ្នកបាន។ អ្វីដែលដែលប្រសើរនោះ អ្នកគួរតែកក់សក់របស់អ្នក យ៉ាងតិចឲ្យបាន១ដងក្នុងមួយសប្ដាហ៍។ ប៉ុន្តែគឺអាស្រ័យលើស្ថានភាពសក់របស់អ្នក ជួនកាលអ្នកអាច កក់សក់ជារៀងរាល់ថ្ងៃក៏បាន។ បន្ថែមពីនេះទៅទៀតកុំឲ្យផលិតផលគីមីទាំងនោះទៅប៉ះជាមួយនឹងស្បែកមុខឲ្យសោះឬក៏អ្នកអាចដាក់កន្សែងគ្របមុខពេលអ្នកធ្វើម៉ូតសក់ ដើម្បីជួយការពារផលិតផល គីមីទាំងនោះជាប់ស្បែកមុខរបស់អ្នក។ ៣ ពិសាទឹកឲ្យបានច្រើន៖ ទឹកជាសារធាតុសំខាន់ក្នុងការជួយកម្ចាត់ជាតិពុកចេញពីក្នុងខ្លូនអ្នក និងអាចជួយទប់ស្កាត់បញ្ហាកើតមុនបានដែរ។ដូច្នេះអ្នកគួរតែពិសារទឹកឲ្យច្រើនឲ្យបាន៨កែវក្នុងមួយថ្ងៃអាចជួយឲ្យស្បែករបស់អ្នក មានសំណើមនិងការពារមុនបានទៀត។   ៤ បន្ថយអារម្មណ៏តានតឹង៖ ចំពោះអារម្មណ៏តានតឹងវាជាហេតុផលមួយដែលធ្វើឲ្យស្បែករបស់អ្នកមានបញ្ហាបានជួនកាលវាបង្កទៅជាការកើតមុនជាដើម។ ដូច្នេះអ្នកគួរ កាត់បន្ថយអារម្មណ៏តានតឹងរឺ តប់ប្រមល់ទាំងនោះចេញ ដើម្បីអាចជួយឲ្យស្បែកមុខរបស់អ្នកស្រស់ថ្លា និងអាចទប់ស្កាត់ បញ្ហាមុខបានផងដែរ។ ៥ លាងសម្អាតដៃរបស់អ្នក៖ ក្នុងមួយថ្ងែអ្នកអាចនិងប៉ះមុខរបស់អ្នកយ៉ាងតិចក៏១០ទៅ២០ដងដែរ។ ជាពិសេសនោះអ្នកមិនដឹងថាមេរោគផ្សេងៗក៏អាចឆ្លងពីដៃរបស់អ្នក ទៅស្បេកមុខរបស់អ្នកផងដែរ។ដូច្នេះវិធីដ៏ល្អបំផុត ក្នុងការទប់ស្កាត់កុំឲ្យកើតមុនបាននោះ គឺឧស្សាហ៍ លាងសម្អាតដៃរបស់អ្នកឲ្យបានស្អាតជានិច្ច៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការសិក្សារបស់អ្នកវិទ្យាសាស្ត្រក្នុងពេលថ្មីៗនេះបានបង្ហាញថា កុមារដែលចូលចិត្តញុំប្រភេទអាហារងាយចម្អិន ដូចជាភីហ្សា បឺហ្គ័រ មាន់បំពង ឬនំផ្សេងៗជាច្រើនប្រភេទទៀត និងអាចជះឥទ្ធិពល ធ្វើឲ្យខួរក្បាលមិនសូវវិវត្តដូចក្មេងដែលញុំអាហារធម្មតា។ នេះបើយោងតាមការផ្សាយរបស់កាសែត The Telegraph ។ បើតាមប្រភពដដែលនេះ លោកវេជ្ជបណ្ឌិត Kelly Purtell មកពីសកលវិទ្យាល័យ Ohio State Univercity  បានដឹកនាំការសិក្សាមួយនៅរដ្ឋអាមេរិក ស្ដីពីការប៉ះពាល់នៃការបរិភោគអាហារ Fast food។ លោកបានឲ្យដឹងថាការសិក្សានេះបានផ្ដោតសំខាន់លើអាហារ Fast food អាចធ្វើឲ្យក្មេងធាត់ជ្រុលតាមរបៀបណា? លទ្ធបានបង្ហាញថា ការញុំអាហារ Fast food បណ្ដាលឲ្យមានបញ្ហាមួយទៀតកើតឡើងគឺលទ្ធផលនៃការសិក្សាធ្លាក់ចុះ។ ​ការសិក្សាបានពិនិត្យលើលទ្ធផលការសិក្សាក្មេងៗដែលជាសិក្សាសាលា ចំនួន ៨៥០០ នាក់ នៅក្នុងសហរដ្ឋអាមេរិក លើមុខវិជ្ជាចំនួន៣ គឺ គណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន ហើយជាលទ្ធផលច្រើនជាង ៥០%នៃក្មេងទាំងនោះគឺខ្សោយមុខវិជ្ជាគណិត។ នៅពេលនោះពួកគេក៏ត្រូវឆ្លើយសំណួរផងដែរថា​ តើពួកគេចូលហាងដែលលក់អាហារ Fast food ដូចជា McDonala’s, pizza Hut, Burger King និង KFC ប៉ុន្មានដងក្នុងមួយសប្ដាហ៍? ចម្លើយ គឺពួកគេទៅញុំអាហារ Fast Food ជាប្រចាំគឺរហូតទៅ៣ដងក្នុងមួយសប្ដាហ៍។ ការសិក្សានេះបានឲ្យដឹងទៀតថាអាហារ​ Fast foodគឺខ្វះជាតិដែក ដែរធ្វើឲ្យការវិវត្តន៍របស់ខួរក្បាលក្មេង មិនមានដំណើរការល្អ។ ម្យ៉ាងទៀត អាហារប្រភេទនេះ គឺងាយនឹងធ្វើឲ្យពួកគេធាត់ ព្រោះជាអាហារសម្បួរជាតិស្ករ និងប៉ះពាល់ដល់ស្បែកទៀតផង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្រោមការគាំទ្រពីបណ្ណាល័យកម្ពុជា បណ្ណាល័យជាតិកម្ពុជា ពិព័រណ៍សៀវភៅកម្ពុជា(ព្រឹត្តិការណ៍ប្រចាំឆ្នាំរៀបចំនៅថ្នាក់ជាតិដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បណ្ណាល័យជាតិកម្ពុជា និង សមាគមបណ្ណាល័យកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា ក្រសួងព័ត៌មាន និង អ្នកពាក់ព័ន្ធដទៃទៀត) និង ការខិតខំប្រឹងប្រែងរបស់បណ្ណាល័យ  «មហោស្រពបណ្ណាល័យកម្ពុជា (Cambodia Library Festival ដែលហៅកាត់ថា CLF)»ដែលជាកម្មវិធីដំបូងបង្អស់ក្នុងប្រទេសកម្ពុជាដែលបានប្រមូលផ្ដុំបណ្ណាល័យចំនួន១០នៅប្រទេសកម្ពុជា ដើម្បីដាក់បង្ហាញដល់សាធារណជន នឹងមានវត្តមាននៅក្នុង«ពិព័រណ៍សៀវភៅកម្ពុជា» ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៧ នៅបណ្ណាល័យជាតិ ។ ក្រុមការងារជាអ្នករៀបចំនូវព្រឹត្តិការណ៍ដ៏មានសារប្រយោជន៍ និងពិសេសសម្រាប់អ្នកដែលស្រលាញ់ចូលចិត្តការអាននេះ បានឲ្យដឹងថា ប្រធានបទនៃមហោស្រពបណ្ណាល័យកម្ពុជា (CLF)គឺ «គិតអំពីបណ្ណាល័យ គិតអំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ក្នុងគោលបំណង -លើកកម្ពស់បណ្ណាល័យនៅប្រទេសកម្ពុជា -បង្កើននូវវប្បធម៌នៃការអាន -បង្ហាញថាបណ្ណាល័យពុំមែនត្រឹមតែជាកន្លែងតម្កល់សៀវភៅចោលនោះទេ -ធ្វើឲ្យអ្នកចូលរួមបានយល់ថា អ្វីទៅជាគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)? -បង្ហាញពីតួនាទីរបស់បុគ្គលក្នុងការរួមចំណែកក្នុងការសម្រេចបានដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) -ណែនាំអំពីតួនាទីដ៏សំខាន់របស់បណ្ណាល័យក្នុងការឲ្យប្រទេសកម្ពុជាអាចសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព -បង្ហាញឲ្យដឹងថា បណ្ណាល័យជាមជ្ឈមណ្ឌលឯកសារយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ហើយថែមទាំងត្រូវគិតគូរពីការលើកស្ទួយទៀតផង។ ក្រុមការងារមហោស្រពបណ្ណាល័យកម្ពុជា ក៏បានបង្ហាញជូនផងដែរថា បណ្ណាល័យដែលនឹងចូលរួមក្នុងមហោស្រពនេះរួមមាន ៖ ១ បណ្ណាល័យ PUC  ២ USA Education  ៣ បណ្ណាល័យ American Corner  ៤ បណ្ណាល័យ CamEd  ៥ បណ្ណាល័យ UC  ៦ បណ្ណាល័យ RULE  ៧ មជ្ឈមណ្ឌលសិក្សាច្បាប់មនុស្សធម៌  ៨ បណ្ណាល័យ AII  ៩ បណ្ណាល័យ AIS  ១០ បណ្ណាល័យបញ្ញវន្ត គួរបញ្ជាក់ផងដែរថា មហោស្រពបណ្ណាល័យកម្ពុជាបច្ចុប្បន្ន កំពុងប្រតិបត្តិការក្នុងភាពជាដៃគូជាមួយបណ្ណាល័យ PUC USA Education បណ្ណាល័យអាមេរិកកាំង បណ្ណាល័យ CamEd បណ្ណាល័យ UC បណ្ណាល័យ RULE មជ្ឈមណ្ឌលសិក្សាច្បាប់មនុស្សធម៌ បណ្ណាល័យ AII & AIS និងបណ្ណាល័យអ្នកប្រាជ្ញ។ អ្នកស្រលាញ់ការអានទាំងឡាយ សូមកុំឲ្យឱកាសដ៏ពិសេសនេះរំលងផុតទៅឲ្យសោះ!!! ចូលរួមដោយឥតគិតថ្លៃ រយៈពេលដល់ទៅ៣ថ្ងៃ ជាមួយកម្មវិធីកម្សាន្តសប្បាយៗជាច្រើនរួមមានដូចជា៖ ការឆ្លើយសំណួរយករង្វាន់ ការប្រកួតថតរូបយករង្វាន់ ការដោះដូរសៀវភៅ និងកម្មវិធីពិសេសៗជាច្រើនទៀត… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដើម្បីជាការផ្សព្វផ្សាយបន្ថែម និងផ្តល់នូវព័ត៌មានអំពីលក្ខខណ្ឌនៃការប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មីដែលមានព័ត៌មានគ្រប់គ្រាន់នៅលើកញ្ចប់ថ្នាំ នាចុងឆ្នាំ២០១៧នេះ សមាគមឱសថការីកម្ពុជា នឹងធ្វើការរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយអំពីការអនុវត្តប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មី»ក្រោមប្រធានបទសំខាន់ៗ ពីរ ៖   ១. ផ្សព្វផ្សាយពីការអនុវត្តប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មីដែលមានព័ត៌មានគ្រប់គ្រាន់លើកញ្ចប់ថ្នាំ ២. ការចែករំលែកបទពិសោធន៍នៃការប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មីដែលមានព័ត៌មានគ្រប់គ្រាន់ នៅប្រទេសជប៉ុន និង សហរដ្ឋអាមេរិក  គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះក៏នឹងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ៖  -ឯកឩត្តម យឹម យ៉ាន (HE. Yim Yann) អនុរដ្ឋលេខាធិការនៃក្រសួងសុខាភិបាល -លោកស្រីសាស្ត្រចារ្យ សាន សុជីវី (Prof. San Sunchivy) អតីតព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យសុខាភិបាល -លោកស្រី យ៉ូកូ ណាណូមី (Ph. Yoko Nanomi), Director of Seven Pharmacy, Chief director of NGO Japan Healthcare Promotion Association, Secretary of Pharmacist  Education NGO KOMYO in Japan -លោក ឱសថបណ្ឌិត ជា វីរៈ (Dr. Chen Vireak) អ្នកគ្រប់គ្រង និងស្ថាបនិកនៃCommunity Pharma Co., Ltd -កញ្ញា ឱសថបណ្ឌិត យូ វណ្ណនី(Dr. You Vanny) អគ្គលេខាធិការ សមាគមឱសថការីកម្ពុជា នេះជាឱកាសពិសេសសម្រាប់អ្នកប្រកបវិជ្ជាជីវៈក្នុងផ្នែកឱសថសាស្រ្ត ក៏ដូចជានិស្សិតឱសថសាស្រ្តសម្រាប់ស្វែងយល់អំពីប្រធានបទដ៏មានគុណប្រយោជន៍ទាំងពីរដែលបានលើកឡើងខាងលើនេះ។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ លោកអ្នកក៏អាចធ្វើការចុះឈ្មោះចូលរួមបាន តាមរយៈ https://docs.google.com/forms/d/e/1FAIpQLSfs3qtNckCDsKM7vyGK0jLgPksounSMXR8Xoybgn2N-s0bCyA/viewform សូមប្រញាប់រួសរាន់ឡើង ព្រោះថាកន្លែងមានកំណត់…អ្វីដែលរឹតតែពិសេសទៀតនោះ គឺអ្នកដែលចូលរួមគ្រប់រូប នឹងទទួលបានCertificate បញ្ជាក់ការចូលរួមផងដែរ... កាលបរិច្ឆេទ ៖ ថ្ងៃព្រហស្បតិ៍ ទី ១៤ ខែធ្នូ ឆ្នាំ២០១៧  ទីតាំង ៖  មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ទំនាក់ទំនងព័ត៌មានបន្ថែម ៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ សមាគមឱសថការីកម្ពុជា ឬ ចុច ត្រង់នេះ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កាលពីថ្ងៃទី២ និង៣ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ នៅឯសាលាតិចណូ (ITC) Healthogo បានធ្វើការសហការជាមួយនឹងគ្លីនិកឯកទេស អេគីបក្នុងការរៀបចំនូវយុទ្ធនាការពិនិត្យជាតិស្ករក្នុងឈាម និងវាស់សម្ពាធឈាម ព្រមទាំងពិគ្រោះសុខភាពក្រពះ-ពោះវៀន-ថ្លើម និង ឫសដូងបាតដោយឥតគិតថ្លៃជូនដល់អ្នកដែលបានចូលរួមកម្មវិធីDigiteKHដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនSabay។ ជាការរួមចំណែកមួយផ្នែកក្នុងការលើកកម្ពស់ភាពប្រសើរឡើងនៃសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា យុទ្ធនាការនេះពិតជាពិសេសសម្រាប់អ្នកដែលបានចូលរួមក្នុងកម្មវិធីដ៏ពិសេសមួយនេះ ដោយអាចទទួលបាននូវសេវាពិនិត្យ និងពិគ្រោះពីបញ្ហាសុខភាពពីសំណាក់ក្រុមវេជ្ជបណ្ឌិត និងក្រុមការងារនៃគ្លីនិកជាដៃគូយ៉ាងជិតស្និទ្ធរបស់Healthogo គឺគ្លីនិកឯកទេស អេគីប រួមមានដូចជា ការធ្វើតេស្តឈាមពិនិត្យមើលជាតិស្ករ ការវាស់សម្ពាធឈាម និងការពិគ្រោះអំពីបញ្ហាសុខភាពក្រពះ-ពោះវៀន-ថ្លើម និងឫសដូងបាតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គ្លីនិកក៏មានចែកជូននូវកាដូអនុស្សាវរីយ៍ដល់អ្នកដែលបានចូលរួមទៀតផង។ បន្ថែមពីលើនេះ ក្រុមការងារHealthogoក៏បានរៀបចំនូវកម្មវិធីងាយៗសប្បាយៗសម្រាប់អ្នកចូលរួមផងដែរ ដោយផ្តល់ជូននូវកាដូជាស៊ីរ៉ូបំបាត់អាការៈក្អកក្រោមការឧបត្ថម្ភពីផលិតផលCoxil ដោយគ្រាន់តែធ្វើការទាញយកHealthogo App។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងចំណោមអ្នកដែលបានទាញយកទាំងអស់ ក៏មាន៦នាក់ត្រូវបានជ្រើសរើសដោយចៃដន្យសម្រាប់ទទួលបានរង្វាន់លើកទឹកចិត្តបន្ថែមជាផលិតផលពីផ្ទះស្រលាញ់ផងដែរ។ គួរបញ្ជាក់ផងដែរថា Healthogo ក៏ធ្លាប់បានរៀបចំនូវយុទ្ធនាការពិនិត្យភ្នែក និងវាស់វ៉ែនតាដោយឥតគិតថ្លៃ ជូនដល់អ្នកដែលបានចូលរួមក្នុងកម្មវិធីបារខែមអាស៊ានកាលពីខែតុលាកន្លងទៅនេះ ក្រោមកិច្ចសហការជាមួួយនឹងវេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៃគ្លីនិកភ្នែក អមរិន្ទ-ម៉ុងឌីយ៉ាល់ ផ្តល់ជូននូវសេវាដូចជា៖ វាស់គំហើញ និងវ៉ែនតា ពិនិត្យភ្នែក ប្រឹក្សាយោបល់បន្ថែម។ Healthogo សន្យាថានឹងរៀបចំនូវយុទ្ធនាការដ៏មានគុណប្រយោជន៍ជាច្រើនទៀតតាមរយៈការសហការជាមួយនឹងគ្លីនិកជាដៃគូជាបន្តបន្ទាប់ ដើម្បីជាចំណែកមួយនៃការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជាតិយើង។ សម្រាប់ឱកាសពិសេសផ្សេងៗទៀត សូមធ្វើការតាមដាននៅលើទំព័រហ្វេសប៊ុករបស់ Healthogo…  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺមាត់ធ្មេញ បានចោទជាបញ្ហានានា ជាពិសេសការប្រាស្រ័យទាក់ទងក្នុងជីវិតប្រចាំថ្ងៃ ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ថែទាំ។ ជំងឺមាត់ធ្មេញដែលប្រជាជនជាច្រើនបានជួបប្រទះរួមមាន៖ ជំងឺរន្ធឬសធ្មេញ(មកពីការបង្ករោគនៅពេលមានការបាក់បែកធ្មេញ) ជំងឺរលាកអញ្ចេញធ្មេញ​ជាដើម។ ការព្យាបាលលើជំងឺរន្ធឬសធ្មេញអាចត្រូវចំណាយពេលវេលាយូរបូករួមទាំងការព្យបាលជាមួយទន្តបណ្ឌិតជំនាញផងដែរ។   ការព្យាបាលរន្ធឫសធ្មេញ គឺជាការយកចេញនៃសរសៃ (pulp) ធ្មេញ ទំហំតូច ជាជាលិកាខ្សែសរសៃ នៅកណ្តាលប្រអប់ធ្មេញ។ នៅពេលដែលវាបានរងការខូចខាតដោយជំងឺធ្មេញ ឬការស្លាប់សរសៃ (pulp) ត្រូវបានយកចេញហើយចន្លោះដែលនៅសេសសល់ត្រូវបានសម្អាតចេញ និងបិទបំពេញវិញ។ ការព្យាបាលរន្ធឫសធ្មេញពីពេលចាប់ផ្ដើមរហូតដល់បញ្ចប់មាន៧ដំណាក់កាល: ១. ការឆ្លងមេរោគជ្រៅ៖  ការព្យាបាល គឺត្រូវចាំបាច់នៅពេលដែលមានការ រងរបួសឬពេលមានប្រហោងធំដែលប៉ះទង្គិច ឫសធ្មេញ។ ឫសធ្មេញបានឆ្លងមេរោគ ឬរលាក។ ២. ផ្លូវទៅរករន្ធឫសធ្មេញ៖   ទន្តបណ្ឌិតប្រើថ្នាំស្ពឹកអាចត្រូវការ ឬមិនត្រូវការការបើកឆាប់ធ្មេញត្រូវបានធ្វើឡើងតាមរយៈក្បាលធ្មេញចុះទៅបន្ទប់សរសៃធ្មេញ​ ( pulp)។ ៣. ការយកចេញនូវជាលិកាដែលឆ្លងរោគ ឬរលាក៖ ​​ គេប្រើសម្ភារៈ Files ពិសេសសម្រាប់សំអាតសរសៃធ្មេញដែលឆ្លងរោគ និងសរសៃដែលមានសុខភាពមិនល្អចេញពីរន្ធឫសធ្មេញ។ បន្ទាប់មក គេពង្រីករន្ធឫសសម្រាប់សម្ភារ:ប៉ះបិទ ហើយ​ការលាងសំអាត គឺត្រូវបានប្រើ ដើម្បីលាងសំអាតរន្ធឫស និងកំទេចចេញ។ ៤. ការបិទបំពេញរន្ធឫសធ្មេញ៖  រន្ធឫសធ្មេញ គឺត្រូវបានបំពេញដោយសម្ភារៈអចិន្ត្រៃយ៍ជាធម្មតាត្រូវបានធ្វើជាមួយនឹងសម្ភារៈគេស្គាល់ថាជា gutta-perchaនេះអាចជួយ ដើម្បីរក្សារន្ធឫសធ្មេញដោយមិនមានការឆ្លងមេរោគ ឬការចម្លងរោគ។ ៥. ការកសាងធ្មេញឡើងវិញ៖  សម្ភារៈបំពេញបណ្តោះអាសន្នត្រូវបានដាក់នៅលើកំពូលនៃ gutta-percha ដើម្បីបិទចន្លោះ។ ការប៉ះបំពេញធ្មេញដែលនៅសល់ទទួលបានការបំពេញអចិន្រ្តៃយ៍ ឬស្រោបក្បាលធ្មេញ។ ការស្រោបក្បាលធ្មេញ ពេលខ្លះគេហៅថាមួកមួយដែលមើលទៅដូចជាធ្មេញធម្មជាតិ។  វាត្រូវបានគេដាក់នៅលើកំពូលនៃក្បាលធ្មេញ។ ៦. ការគាំទ្របន្ថែម៖  ក្នុងករណីមួយចំនួន ការដាក់បង្គោលមួយដែលត្រូវបានដាក់ចូលទៅក្នុងឫសជាប់gutta-percha គឺដើម្បីផ្តល់នូវការគាំទ្រដល់ការស្រោបធ្មេញ(Crown)បន្ថែមទៀត។       ៧. ការស្រោបធ្មេញឲ្យជាប់៖   ការស្រោបធ្មេញ(Crown)ត្រូវបានពង្រឹងចូលទៅក្នុងកន្លែង។      ជាចុងក្រោយ ទន្តបណ្ឌិត  បានមានប្រសាសន៍ថា ការព្យាបាលរបៀបនេះ អាចឲ្យធ្វើអ្នកជំងឺមានភាពស្មុគស្មាញ ប៉ុន្តែអ្នកជំងឺអាចទទួលបានជោគជ័យខ្ពស់ក្រោយការព្យាបាល។ ជាការបង្ការមួួយ លោកអ្នកគួរមានការពិនិត្យរាល់៦ខែម្តងជាមួួយទន្តបណ្ឌិតជំនាញ ដើម្បីចៀសវាងជំងឺមាត់ធ្មេញផ្សេងៗទៀត៕ ស្វែងយល់បន្ថែម៖ ៧ដំណាក់កាលនៃការព្យាបាលរន្ធឫសធ្មេញ បកស្រាយដោយ ៖ ទន្តបណ្ឌិត លឹម ឈុនស្រេង នៃ  Malis Dental Clinic ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ពាក្យចាស់តែងតែនិយាយបន្លាចក្មេងថា “​ចេះនិយាយកុហក ប្រយ័ត្នពកក” ។​ ពាក្យនេះជាពាក្យប្រឌិតតាំងពីដើមហើយមូលហេតុពិតប្រាកដនៃមកពីភាពមិនប្រក្រតីនៃសរីរាង្គមនុស្សតែម្តង។ ជំងឺពក ក ត្រូវបានរកឃើញថា កើតលើមនុស្សស្រីច្រើនជាងមនុស្សប្រុស ក្នុងអត្រាមនុស្សស្រី៤ មនុស្សប្រុស១។ ក្នុងនោះដែរ ជំងឺនេះអាចកើតលើមនុស្សមានអាយុចាប់ពី ១២​ឆ្នាំឡើងទៅ ។  ជំងឺពក ក ជាការរីកទំហំធំជាងធម្មតារបស់ក្រពេញទីរ៉ូអ៊ីតដែលនៅនឹងផ្នែកក្រោម និងខាងមុខនៃក។ ជំងឺពក ក បង្កឡើងដោយមូលហេតុជាច្រើន តែ៨០%បង្កឡើងដោយកង្វះជាតិ អ៊ីយ៉ូត និងកត្តាផ្សេងៗទៀតដូចជា៖ •តំណពូជ  •ការប្រើប្រាស់ថ្នាំដូចជាពពួកថ្នាំបេះដូង ឬថ្នាំជំងឺផ្លូវចិត្តជាដើម •ពពួកជំងឺមួយចំនួនដូចជា Hashimoto's diseaseឬGrave's disease ជាដើម •ការរីកធំនៃក្រពេញ thyroid ដែលមានលក្ខណៈ  physiology ចំពោះស្រ្តីមានផ្ទៃពោះ ស្រ្តីទើបពេញវ័យ ឬស្រ្តីអស់រដូវជាដើម •ចំណីអាហារខ្លះដូចជា ស្ពៃក្តោប ផ្កាខាត់ណា ផ្កាស្ពៃ ជាដើម ក៏ជាមូលហេតុបង្កអោយមានការរីកធំនៃក្រពេញទីរ៉ូអ៊ីតដែរ ត្រូវចង់ចាំថាមូលចំបងបំផុត ៨០% គឺកង្វះជាតិអ៊ីយ៉ូត។   លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សំនូមពរឲ្យប្រជាពលរដ្ឋដែលមានជំងឺពក ក ទាំងអស់មកទទួលការពិនិត្យ តាមដាន និងព្យាបាល ឲ្យបានរួសរាន់ កុំទុកឲ្យជំងឺនេះវិវត្តន៍រហូតដល់មានផលវិបាកធ្ងន់ធ្ងរ  ពិបាកក្នុងការព្យាបាល។ មួយវិញទៀតប្រជាជនទាំងអស់ត្រូវទំលាប់ប្រើប្រាស់អំបិលអ៊ីយ៉ូតបានគ្រប់ៗគ្នា។ ជំងឺពក ក នេះមិនអាចព្យាបាលបានដោយការអុច ប៉ុយ និងភ្លើងធូបបានទេ ដូចនេះសូមបងប្អូនអញ្ជើញមកជួបវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ៕ ស្វែងយល់បន្ថែម៖  ស្វែងយល់ពី ជំងឺពក ក ដែលអ្នកមិនគួរមើលរំលង       បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក ជំងឺពកក វះកាត់ក្បាលក។ សព្វថ្ងៃជា អនុប្រធាន សមាគមជាតិ ត្រចៀក ច្រមុះ បំពង់ ក វះកាត់ ក្បាលក កម្ពុជា និងជាអនុប្រធាន មន្ទីរសំរាកព្យាបាល លុច្ស ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

កម្រិតនៃការថែទាំសុខភាពភ្នែកគួរតែមានសម្រាប់មនុស្សគ្រប់វ័យ ប៉ុន្តែសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ឬអ្នកមានកម្រិតជាតិស្ករខ្ពស់ គួរគប្បីយ៉ាងទុកដាក់ឲ្យបានច្រើនជាងមនុស្សធម្មតា។  វាត្រូវបានគេរកឃើញថា ទាំងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១និងប្រភេទទី២ សុទ្ធតែអាចមានបញ្ហាភ្នែកដែលគេហៅថារលាកបាតភ្នែក  ប៉ុន្តែអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១បានស្តែងឡើងនូវផលប៉ះពាល់លើភ្នែកធ្ងន់ធ្ងរជាងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។ បញ្ហាភ្នែករបស់អ្នកជំងឺទឹកនោមផ្អែម គឺបណ្តាលមកពីការមិនអាចគ្រប់គ្រងជាតិស្ករនិងជាតិខ្លាញ់ក្នុងឈាម និងការលើសសម្ពាធឈាមធ្វើឲ្យមានការប៉ះពាល់ដល់សរសៃឈាមតូចៗជាពិសេសសរសៃឈាមតូចៗដែលទៅចិញ្ចឹមភ្នែក។ ការប៉ះពាល់ដល់បាតភ្នែក ចំពោះអ្នកជំងឺទឹកនោមផ្អែមត្រូវបានចែកចេញជា៣ដំណាក់កាលធំៗ និងមានចេញជាសញ្ញាទៅតាមកម្រិតនីមួយៗ៖ •Mild NPDR (Non Proliferative Diabetic Retinopathy)៖ មានលេចចេញនូវសរសៃឈាមតូចៗបែកនៅលើរ៉េទីន។ •Moderate NPDR (Non Proliferative Diabetic Retinopathy)៖ មានលេចចេញសរសៃឈាមតូចៗបែកកាន់តែច្រើន ហើយមាន Macular edema (កន្លែងចាប់រូបភាពចាប់ផ្តើមហើម) ធ្វើឲ្យអ្នកជំងឺចាប់ផ្តើមស្រវាំង។ •Severe NPDR (Non Proliferative Diabetic Retinopathy)៖ មានចំណុចសៗរួមនឹងសរសៃឈាមជាច្រើនខុសធម្មតានៅលើរ៉េទីន។ ដំណាក់កាលចុងក្រោយគឺ Proliferative Diabetic Retinopathy៖ ករណីនេះអ្នកជំងឺមានផលវិបាកកាន់តែច្រើន។បញ្ហានេះអាចបណ្តាលឲ្យអ្នកជំងឺងងឹតភ្នែកទាំងស្រុង ប្រសិនបើមិនមានការព្យាបាលឲ្យបានទាន់ពេលវេលា។ ជាចុងក្រោយលោកសាស្ត្រចារ្យវេជ្ជបណ្ឌិតបានមានប្រសាសន៍ថាប្រសិនបើមានអ្នកជំងឺទឹកនោមផ្អែមរួមមកនៅរោគសញ្ញាផ្សេងៗនៃសុខភាពភ្នែកដូចជា ស្រវាំងភ្នែក ឃើញរូបភាពវៀច អាចមានឈាមនៅនឹងភ្នែក លោកអ្នកគួរមកជួបពិនិត្យជាមួួយវេជ្ជបណ្ឌិតឯកទេសភ្នែកឲ្យបានឆាប់រហ័ស ដើម្បីជាការបង្ការផលវិបាកនៅថ្ងៃមុខ៕ ស្វែងយល់បន្ថែម៖  ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យអ្នកងងឹតភ្នែកបានដែរ? បកស្រាយដោយ៖  ងី ម៉េង ឯកទេសចក្ខុរោគ និងជាប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធាននៃគ្លីនិកភ្នែក ម៉ែង រ័ត្ននីន (វេជ្ជបណ្ឌិត ងឺ ម៉ែង)      ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក
Top