Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

insigHT2021 ដែលជាសន្និសីទអន្តរជាតិមានយៈពេលចំនួនបីថ្ងៃ គឺជាគម្រូយុទ្ធសាស្រ្តក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺរាតត្បាត ដើម្បីបង្កើនភាពរឹងមាំសម្រាប់តំហែទាំសុខភាពពិភពលោកក្នុងស្សាហកម្មទេសចរណ៍             គួឡាឡាំពួ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ – insigHT2021 ដែលជាសន្និសីទវេជ្ជសាស្ត្រឈាន​មុខគេនៃទីផ្សារទេសចរណ៍ក្នុងតំបន់ បានប្រកាសជាផ្លូវការថា ប្រទេសម៉ាឡេស៊ីជាមជ្ឈមណ្ឌលព្យាបាលជំងឺរលាកថ្លើមប្រភេទ C ប្រចាំអាស៊ី ក្រោមអធិបតីភាពរបស់លោក Yang Berhormat Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី។ ក្នុង​នាម​ជាប្រទេសដំបូងគេនៅលើពិភពលោកដែលទទួលបាននូវការអនុញ្ញាតក្នុងការភ្ជាប់ជាមួយលក្ខខណ្ឌក្នុងការប្រើប្រាស់ឱសថ Ravidasvir  ជាមួយឱសថ Sofosbuvir ដើម្បីព្យាបាលជំងឺរលាកថ្លើមប្រភេទC បានធ្វើឱ្យប្រទេសម៉ាឡេស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវដំណោះស្រាយព្យាបាលដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពសម្រាប់អ្នកដែលផ្ទុកមេរោគនេះ។                  “ដើម្បីឆ្លើយតបទៅនឹងទិវាជំងឺរលាកថ្លើមពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទស្តីពី” “Hepatitis Can’t Wait” ប្រទេសម៉ាឡេស៊ីបានត្រៀមខ្លួនជាស្រេច ហើយបាននឹងកំពុងព្យាយាមឆ្ពោះទៅមុខជាមួយនឹងដំណោះស្រាយព្យាបាលអ្នកដែលឆ្លងជំងឺនេះ។ សកម្មភាពនេះមានលក្ខណៈស្របទៅតាមបេសកកម្មរបស់អង្គការសុខភាពពិភពលោក ក្នុងការកាត់បន្ថយការឆ្លងជំងឺរលាកថ្លើមប្រភេទថ្មីរហូតដល់៩០% និងកាត់បន្ថយមរណភាពដោយសារវីរុសនៃ​ជំងឺរលាកថ្លើមរហូតដល់៦៥% នៅត្រឹមឆ្នាំ២០៣០។ ប្រទេសម៉ាឡេស៊ីបាននឹងកំពុងផ្តល់ជូនអ្នកជំងឺរលាកថ្លើមប្រភេទC នូវការព្យាបាលដែលមានអត្រាជាសះស្បើយរហូតដល់៩៧% និងកាត់បន្ថយថ្លៃចំណាយរហូតទៅដល់៩៥% នេះបើតាមប្រសាសន៍របស់លោក YB Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ីដែលបានថ្លែងក្នុងពិធីបើកសន្និសីទ insigHT2021 ។             ថ្លែងមតិលើការផ្តល់ជូននូវការព្យាបាលតាមលំនាំថ្មីនេះ នាយកគ្រប់គ្រងក្រុមហ៊ុន Pharmaniaga Berhad Group លោក Datuk Zulkarnain Md Eusope បានមានប្រសាសន៍បន្ថែមថា "តាមរយៈជំនាញឯកទេសរបស់យើងក្នុងការផ្គត់ផ្គង់    ការដឹកជញ្ជូន និងការចែកចាយឱសថព្យាបាលជំងឺរលាកថ្លើមប្រភេទC ជូនដល់បណ្តាមន្ទីរពេទ្យជាសមាជិករបស់ MHTC យើងមានមោទនភាពក្នុងការរួមចំណែកដល់ការសម្រេចបាននូវគោលដៅរួមសម្រាប់ប្រទេសម៉ាឡេស៊ី និងអង្គការសុខភាពពិភពលោកក្នុងការលុបបំបាត់ជំងឺរលាកថ្លើមប្រភេទC នៅត្រឹមឆ្នាំ២០៣០។ ដើម្បីបង្កើតនូវលទ្ធភាពទទួលបានការព្យាបាលសម្រាប់អ្នកជំងឺក្នុងស្រុក និងអន្តរជាតិដែលត្រូវការជំនួយ ពួកយើងធ្វើការក្នុងភាពជាដៃគូស្របតាមចក្ខុវិស័យនៃការបង្កើនភាពរឹងមាំ សំដៅជំរុញឱ្យវេជ្ជសាស្រ្តនៃឧស្សាហកម្មទេសចរណ៍បោះជំហានទៅមុខមួយកម្រិតបន្ថែមទៀត។             insigHT2021 ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា និងក្រោមការសម្របសម្រួលពីសំណាក់ក្រុមហ៊ុន MHTC ដែលជាទីភ្នាក់ងារមួយចំណុះក្រោមក្រសួងសុខាភិបាល ដែលមានតួនាទីជួយសម្រួល និងលើកស្តួយដល់តំហែទាំសុខភាពក្នុងស្សាហកម្មទេសចរណ៍នៅប្រទេសម៉ាឡេស៊ី។ សន្និសីទដែលបានធ្វើឡើងក្រោម​ប្រធានបទ ‘Forging Resilience’ បានបង្ហាញពីចក្ខុវិស័យស៊ីជម្រៅអំពីយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺរាតត្បាត ក៏ដូចជាឱកាសដើម្បីបង្កើនភាពរឹងមាំរបស់ឧស្សាហកម្មនេះក្រោមប្រធានបទនានាដូចជា៖ ការរៀបចំប្រព័ន្ធសុខាភិបាលឡើងវិញ អនាគតនៃតំហែទាំសុខភាព និងសុខុមាលភាព ក៏ដូចជាការកសាងវិស័យបដិសណ្ឋារកិច្ចឡើងវិញពីសំណាក់អ្នកជំនាញល្បីៗខាងឧស្សាហកម្មក្នុងស្រុក និងអន្តរជាតិ។             “insigHT បានដើរតួនាទីជាវេទិកាដ៏សំខាន់ក្នុងការបង្កើតលទ្ធផលរូបី និងមានតម្លៃដែលផ្តល់នូវអត្ថប្រយោជន៍ដល់               បណ្តាតួអង្គក្នុងវិស័យឧស្សាហកម្មនេះ ក៏ដូចជាអ្នកទេសចរស្វែងរកការថែទាំសុខភាព។ ដោយបានស៊ូទ្រាំនឹងស្ថានភាពនៃជម្ងឺរាតត្បាត ឥឡូវនេះ​វាពិតជាមានសារៈសំខាន់កាន់តែខ្លាំងឡើងក្នុងការបង្កើនប្រសិទ្ធភាពនៃវេទិកាទាំងនេះដើម្បីធ្វើឱ្យវិស័យឧស្សាហកម្មរបស់យើងមានភាពរស់រវើកឡើងវិញ” នេះបើតាមប្រសាសន៍របស់លោក Mohd Daud Mohd Arif នាយកប្រតិបត្តិរបស់ MHTC​ ។             នៅក្នុងខួបលើកទីប្រាំមួយរបស់ខ្លួន insigHT2021 ក៏ដើរតួជាកាតាលីករមួយសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងប្រទេស ដោយបានទាក់ទាញបណ្តាតួអង្គក្នុងវិស័យឧស្សាហកម្មនៅទូទាំងផ្នែកផ្សេងៗនៃខ្សែសង្វាក់តម្លៃ សំដៅដល់ការជួយពង្រឹងដល់តំហែទាំសុខភាពក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសម៉ាឡេស៊ីឱ្យបានកាន់តែរឹងមាំថែមទៀត។ TMOne ដែលជាដៃគូឌីជីថលសម្រាប់ insigHT2021 បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញឱ្យការធ្វើឌីជីថលនីយកម្មនូវចំណុចតភ្ជាប់សំខាន់ៗនៅក្នុងដំណើរទេសចរណ៍សម្រាប់តំហែទាំសុខភាព។             “Telekom Malaysia Berhad (TM) តាមរយៈ TM ONE មានក្តីរំភើបរីករាយក្នុងការក្លាយជាដៃគូឌីជីថលសម្រាប់ insigHT របស់ MHTC ក្នុងឆ្នាំទី៣ ជាប់ៗគ្នា។ ភាពជាដៃគូនេះមានលក្ខណៈស្របតាមការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់កម្លាំងថាមពលដល់បណ្តាតួអង្គនៃហែទាំសុខភាពក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសម៉ាឡេស៊ី រួមជាមួយនឹងដំណោះស្រាយឌីជីថលពេញលេញ ដែល​អាចឱ្យពួកគេបោះជំហានទៅមុខ ស្របពេលដែលកំពុងមានបញ្ហាប្រឈមជាសកល។ សេវាឌីជីថលនានាដូចជា៖ ការបង្កើនល្បឿននៃការទទួលយកនូវសេវាវេជ្ជសាស្ត្រ  ហេដ្ឋារចនាសម្ព័ន្ធសុខភាពឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទ្រទ្រង់ និងធ្វើឱ្យវេជ្ជសាស្រ្តក្នុងឧស្សាហកម្មទេសចរណ៍មានភាពរីកចម្រើន ” នេះបើតាមប្រសាសន៍របស់លោក Imri Mokhtar នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន TM។             លោកបានបន្ថែមទៀតថា “យើងបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្រួលដល់បញ្ហានេះ ដោយសារវាមានលក្ខណៈស្របតាមការផ្លាស់ប្តូររបស់យើងដើម្បីក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្តោតលើសុខភាពមនុស្សជាតិជាចម្បង ដោយធ្វើឱ្យជីវិតរស់នៅរបស់មនុស្សកាន់តែល្អប្រសើរឡើងតាមរយៈដំណោះស្រាយឌីជីថលប្រកបដោយភាពច្នៃប្រឌិត ហើយស័ក្តិសមនឹងតួនាទីតែមួយគត់របស់យើងក្នុងនាមជាអ្នកបង្កើតឌីជីថលម៉ាឡេស៊ី ” ។             insigHT2021 ទាក់ទាញអ្នកចូលរួមនៅទូទាំងពិភពលោកមកដោយរាប់ចាប់ពីតំបន់ អាស៊ី និងអឺរ៉ុប ហើយមានក្រុមវាគ្មិនដែលក្នុងនោះរួមមានអ្នកដឹកនាំទស្សនៈសកល និងអ្នកជំនាញឯកទេសក្នុងវិស័យទេសចរណ៍។ ក្នុងនោះ​រួម​មាន​៖ លោក YBhg. Tan Sri Dato' Seri លោកបណ្ឌិត Noor Hisham Abdullah (អគ្គនាយកក្រសួងសុខាភិបាលម៉ាឡេស៊ី) លោកស្រី Ir. Rizki Handayani, MBTM (អនុរដ្ឋមន្ត្រីទទួលបន្ទុកផលិតផលទេសចរណ៍ និងការរៀបចំពិធីការនានា ក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី) លោក Datuk Musa Hj. Yusof (អគ្គនាយករង (ផ្នែកជំរុញការផ្សព្វផ្សាយ), ទេសចរណ៍ម៉ាឡេស៊ី) លោកស្រី Aireen Omar (ប្រធានក្រុមហ៊ុន AirAsia Digital, AirAsia Group) លោកស្រី Nongyao Jirundorn (អាជ្ញាធរទេសចរណ៍ថៃ) លោក Michel Julian (UNWTO អេស៉្បាញ) លោក Arnaud Bauer (LEK Consulting) និងវាគ្មិនដ៏ល្បីល្បាញជាច្រើនរូបទៀត។             សន្និសីទ insigHT2021 ទទួលបានការគាំទ្រពី TM One (ដៃគូឌីជីថល) Tourism Malaysia, Tourism Selangor, IMM Carehub និង Magicopper ។             សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួមក្នុងសន្និសីទ insigHT2021 សូមចូលទៅកាន់គេហទំព័រ www.mhtc.org.my/​insigHT2021 ។   អំពីក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (Malaysia Healthcare Travel Council: MHTC) គឺជាទីភ្នាក់ងាររដ្ឋាភិបាលមួយដែលទទួលខុសត្រូវក្នុងការរៀបចំកន្លែងធ្វើដំណើរថែទាំសុខភាពរបស់ប្រទេស។ បង្កើតឡើងក្នុងឆ្នាំ២០០៩ MHTC ធ្វើការជាមួយដៃគូសម្របសម្រួលឧស្សាហកម្ម និង អ្នកផ្តល់សេវាកម្ម ក្នុងការសម្របសម្រួលនិងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ីរីកចម្រើន ក្រោមម៉ាកយីហោ «ការថែទាំសុខភាពម៉ាឡេស៊ី» (Malaysia Healthcare) ដែលមានគោលបំណងធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាទិសដៅថែទាំសុខភាពសកលលោកឈានមុខគេ។ ចាប់ផ្តើមរៀបចំផែនការនៅដំណើរការទេសចរណ៍ថែទាំសុខភាពរបស់អ្នកជាមួយ Malaysia Healthcare             ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.malaysiahealthcare.org ឬទាក់ទងមកមជ្ឈមណ្ឌលបម្រើ   សេវាអតិថិជនរបស់ MHTC តាមរយៈទូរស័ព្ទលេខ ១-៨០០-១៨៨-៦៨៨ (ក្នុងប្រទេសម៉ាឡេស៊ី) ឬលេខ + ៦០៣ ២៧២ ៦៨ ៦៨៨ (នៅក្រៅប្រទេសម៉ាឡេស៊ី) ដែលដំណើរការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច (ម៉ោងសកល + ៨)។             ទទួលបានបទពិសោធន៍ពេញលេញក្នុងដំណើរទេសចរណ៍យ៉ាងរលូនរបស់អ្នកជំងឺ ដោយចាប់ផ្តើមនូវផ្នែកបម្រើសេវាអតិថិជន និងសាលរង់ចាំរបស់ Malaysia Healthcare ដែលមានទីតាំងស្ថិតនៅ៖ • អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ (KLIA)៖ សាលអ្នកដំណើរមកដល់ ច្រកទ្វារទី ៨ (+ ៦០៣ ៨៧៧៦ ៦១៦៨) • អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួទី ២ (klia2) ៖ កន្លែងចេញដំណើរ ជាន់ទី ៣ (+៦០៣ ៨៧៧៨ ៥៥៦៦) • អាកាសយានដ្ឋានអន្តរជាតិ Penang (PIA)៖ ជាន់ទី ១ កន្លែងអ្នកដំណើរមកដល់ (+ ៦០៤ ៦៤៣ ១៦២៦) បណ្តាញផ្សព្វផ្សាយសង្គម Malaysia Healthcare • ហ្វេសប៊ុក – facebook.com/malaysiahealthcare.org • Instagram – instagram.com/malaysiahealthcare   ពានរង្វាន់ និងទំនួលស្គាល់ថ្មីៗរបស់ Malaysia Healthcare ៖ ពានរង្វាន់ Medical Travel Awards (2015-2020) ក្នុងកំណត់ត្រា International Medical Travel Journal • ទេសចរណ៍សុខភាព និងវេជ្ជសាស្ត្រ៖ គោលដៅប្រចាំឆ្នាំ – ម៉ាឡេស៊ី (២០១៥ – ២០១៧, ២០២០) • ប័ណ្ណសរសើរដ៏ខ្ពង់ខ្ពស់ - ទេសចរណ៍សុខភាព និងវេជ្ជសាស្ត្រ៖ គោលដៅប្រចាំឆ្នាំ – ម៉ាឡេស៊ី (២០១៨ និង ២០១៩) • ទេសចរណ៍សុខភាព និងវេជ្ជសាស្រ្ដ៖ កម្រងប្រចាំឆ្នាំ - ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (២០១៦-២០២០) ជីវិតរស់នៅលំដាប់អន្តរជាតិ (សន្ទស្សន៍ចូលនិវត្តន៍សកល ២០១៥ - ២០១៩) • ម៉ាឡេស៊ី - “ប្រទេសល្អបំផុតលើពិភពលោកសម្រាប់ការថែទាំសុខភាព” ពានរង្វាន់ Asia Pacific Healthcare & Medical Tourism Awards (2017 – 2021) សន្ទស្សន៍ដំណើរទេសចរណ៍មូស្លីមសកលនៃសន្ទស្សន៍ចំណាត់ថ្នាក់ MasterCard-Crescent Rating Index Global Muslim Travel Index (២០១១ - ២០២១) • ប្រទេសកំពូលសម្រាប់ដំណើរទេសចរណ៍មូស្លីម មន្ទីរពេទ្យល្អបំផុតលំដាប់ពិភពលោកសម្រាប់គុណភាពវេជ្ជសាស្ត្រក្នុងដំណើរកំសាន្តរបស់អ្នកទេសចរ (២០១៣, ២០១៤, ២០១៧-២០១៩) សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានលម្អិតស្តីពីការចុះបញ្ជីពានរង្វាន់ សូមចូលទៅកាន់៖ ww.malaysiahealthcare.org

ចែករំលែក

ក្រោមការដឹកនាំរបស់ក្រុមហ៊ុន Malaysia Healthcare Travel Council គម្រោងផែនការនេះ មានគោលបំណងប្រែក្លាយប្រទេសម៉ាឡេស៊ីទៅជាគោលដៅទេសចរណ៍ថែទាំសុខភាពដ៏ល្អបំផុតនៅឆ្នាំ ២០២៥        ទីក្រុងគូឡាឡាំពួ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ – នៅថ្ងៃនេះ លោក Yang Berhormat Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសដាក់ឱ្យដំណើរការនូវគម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១-២០២៥។ ដឹកនាំដោយក្រុមប្រឹក្សាទេសចរណ៍ Malaysia Healthcare  (MHTC) គម្រោងផែនការនេះគឺជាកម្លាំងចលករជំរុញវិស័យឧស្សាហកម្មសម្រាប់ដឹកនាំភាគីពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មនៅក្នុងការផ្តល់នូវបទពិសោធន៍ទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី ដ៏ល្អបំផុតនៅឆ្នាំ ២០២៥។ ពិធីបើកសម្ពោធនេះក៏មានការចូលរួមផងដែរពី YBhg Dato' Mohd Shafiq bin Abdullah អគ្គលេខាធិការក្រសួងសុខាភិបាលម៉ាឡេស៊ី និងបណ្ឌិត YBhg Tan Sri Dato' Seri Noor Hisham Abdullah អគ្គនាយកក្រសួងសុខាភិបាលម៉ាឡេស៊ី។          គម្រោងផែនការនេះ មានគោលបំណងពង្រឹងប្រព័ន្ធអេកូទេសចរណ៍ថែទាំសុខភាពដែលមាននាពេលបច្ចុប្បន្ន ក៏ដូចជាពង្រឹងម៉ាកយីហោ Malaysia Healthcare  និងពង្រីកសេវាផ្តល់ការថែទាំសុខភាពរបស់ម៉ាឡេស៊ីសម្រាប់​ណែនាំទៅកាន់ទីផ្សារគោលដៅផ្សេងៗបន្ថែមទៀត។ យុទ្ធសាស្ត្រគន្លឹះនៃគម្រោងផែនការនេះរួមមាន៖ ការកែលម្អគុណភាពនៃការថែទាំវេជ្ជសាស្រ្ត ការធ្វើដំណើររបស់អ្នកជម្ងីជាលក្ខណៈឌីជីថល​ ការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីក្លាយជាគោលដៅឈានមុខគេលើពិភពលោកដែលផ្តល់សេវាវេជ្ជសាស្ត្រ ក្នុងតម្លៃសមរម្យជូនដល់អ្នកទេសចរដើម្បីថែទាំសុខភាព និង លើកកម្ពស់ការផ្តល់សេវាបដិសណ្ឋារកិច្ចរបស់ម៉ាឡេស៊ី​ រួមជាមួយនឹងជំហររបស់ខ្លួនជាគោលដៅដែលមានសុវត្ថិភាព និងគួរជាទីទុកចិត្តទាំងការផ្តល់សេវាវេជ្ជសាស្រ្ត និងការកម្សាន្ត។          ថ្លែងក្នុងឱកាសនៃការបើកសម្ពោធ YB Khairy Jamaluddin បានសង្កត់ធ្ងន់ថា “ចំពោះផែនការ និង បំណងប្រាថ្នាទាំងអស់ដែលបានបញ្ជាក់នៅថ្ងៃនេះ យើងត្រូវចាំថា គោលដៅជាអវសាន្តគឺដើម្បីកសាងអនាគត​ប្រកបដោយនិរន្តរភាពសម្រាប់ប្រព័ន្ធថែទាំសុខភាព។ ដូចគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលបច្ចុប្បន្នដើម្បីដឹកនាំប្រទេសម៉ាឡេស៊ីឆ្ពោះទៅកាន់ដំណាក់កាលនៃការឆ្លងរាលដាលក្នុងតំបន់ដែរ ក៏មានភាពចាំបាច់ដូចគ្នាផងដែរនូវកិច្ចខិតខំប្រឹងប្រែងពីគ្រប់ឧស្សាហកម្មទាំងអស់ ក្នុងការប្រតិបត្តិគម្រោងផែនការនេះប្រកបដោយឧត្តមភាព។ ខ្ញុំសូមជំរុញឱ្យមានការពង្រឹងកិច្ចសហការឆ្លងដែនផ្នែកថែទាំសុខភាព​កាន់តែប្រសើរឡើង និងលើកទឹកចិត្តឱ្យមានកិច្ចសហការរវាងប្រទេសនានាកាន់តែប្រកបដោយប្រសិទ្ធភាព នៅក្នុងការផ្តល់សេវាថែទាំសុខភាពកាន់តែមាន​និរន្តរភាពជាងនៅទូទាំងពិភពលោក” ។          ក្នុងនាមជាទីភ្នាក់ងារដែលទទួលអាណត្តិក្នុងការអភិវឌ្ឍជាបន្តបន្ទាប់នូវវិស័យឧស្សាហកម្មទេសចរណ៍ថែទាំសុខភាព MHTC សម្លឹងឆ្ពោះទៅជំរុញនូវភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនកាន់តែរឹងមាំថែមទៀតដែលជាកត្តាជោគជ័យមិនអាចប្រកែកបាន នៅពីក្រោយភាពរីកចម្រើនរបស់ Malaysia Healthcare។ នៅពេលដែលរដ្ឋាភិបាលបន្តវិនិយោគលើឧស្សាហកម្មនេះ ក្រុមប្រឹក្សាបានចាប់ដៃគូជាមួយតួអង្គសំខាន់ៗពី     វិស័យឯកជន​ ដូចជាការថែទាំសុខភាព សុខុមាលភាព បដិសណ្ឋារកិច្ច ទេសចរណ៍ ការដឹកជញ្ជូន និងលើសពីនេះ ដែលនៅតែរក្សាជំហរឥតងាករ៉េក្នុងការបន្តធ្វើឱ្យឧស្សាហកម្មនេះមានការរីកចម្រើន។          គម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១-២០២៥ គឺជាគោលការណ៍ណែនាំពិសេសមួយដើម្បីស្តារវិស័យឧស្សាហកម្មនេះឆ្ពោះទៅរកដំណាក់កាលនៃការឆ្លងរីករាលដាលក្នុងតំបន់ដោយផ្អែកលើភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដែលស្តែងឱ្យឃើញតាមរយៈការគាំទ្រនូវកំណើនរបស់ Malaysia Healthcare រហូតមកទល់ពេលនេះ។ ភាពជោគជ័យជាបន្តបន្ទាប់របស់ Malaysia Healthcare ​ស្តែងឱ្យ​ឃើញ​​ច្បាស់​តាមរយៈការអនុញ្ញាតឱ្យតួអង្គក្នុងវិស័យឧស្សាហកម្មដឹកនាំ      តួនាទីរៀងៗខ្លួនប្រកបដោយភាពល្អឥតខ្ចោះស្របតាមគម្រោងផែនការនេះ​។          គម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១-២០២៥ នឹងត្រូវអនុវត្តជាពីរដំណាក់កាលសំខាន់ៗ ដោយផ្តោតជាចម្បងលើបទពិសោធន៍នៃដំណើរទេសចរថែទាំសុខភាព​៖    ដំណាក់កាលស្តារឡើងវិញ (២០២១-២០២២)៖ - ពង្រឹងការយល់ដឹងអំពីការផ្តល់សេវាគុណភាពលំដាប់ពិភពលោករបស់ Malaysia Healthcare និងលើកកម្ពស់បទពិសោធន៍អ្នកជម្ងឺតាមរយៈការខិតខំប្រឹងប្រែងផ្នែកឌីជីថល។    ដំណាក់កាលស្ថាបនាឡើងវិញ (២០២៣-២០២៥)៖ -  តួអង្គក្នុងវិស័យឧស្សាហកម្មក្នុងការធ្វើការរួមគ្នាដើម្បីបង្កើនការយល់ដឹងអំពីការផ្តល់សេវាចំណែកទីផ្សាររបស់ Malaysia Healthcare ដូចជា មណ្ឌលបង្កកំណើតអាស៊ី (Fertility Hub of Asia) មណ្ឌលជំងឺបេះដូងអាស៊ី (Cardiology Hub of Asia) និងមជ្ឈមណ្ឌលថែទាំមហារីក (Cancer Care Centre) ដ៏ល្អឥតខ្ចោះ។           MHTC ក៏កំពុងបង្កើតកម្មវិធីមន្ទីរពេទ្យទេចរណ៍វេជ្ជសាស្ត្រឈានមុខគេ (Flagship Medical Tourism Hospital) ផងដែរដើម្បីបន្តពង្រឹងជំហររបស់ប្រទេសម៉ាឡេស៊ីជាគោលដៅថែទាំសុខភាពឈានមុខគេ ក៏ដូចជា​ ​ធ្វើការអភិវឌ្ឍប្រទេសម៉ាឡេស៊ីក្លាយទៅជាគោលដៅនៃការរស់នៅពេលចូលនិវត្តន៍។           សម្រាប់ព័ត៌មានលម្អិតអំពីគម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១​​​-​២០២៥ សូមទាញយកច្បាប់ចម្លងតាមរយៈគេហទំព័ររបស់ MHTC៖ https://www.mhtc.org.my/​malaysia​-​healthcare-t​ravel-industry-blueprint/ ។

ចែករំលែក

ជម្ងឺរាតត្បាតដែលកំពុងបន្តរីករាលដាលបានធ្វើឱ្យពិភពលោកធ្លាក់ក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺន ដោយផ្តល់នូវទុក្ខលំបាកជាបន្តបន្ទាប់ដល់ប្រជាជនកម្ពុជាដែលកំពុងប្រឈមនឹងបញ្ហា ជាពិសេសអ្នករស់នៅតាមតំបន់ជនបទ។ ទោះបីជាយ៉ាងណាក៏ដោយក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ នៅមុនពេលដែលមានជម្ងឺរាតត្បាត ព្រះរាជាណាចក្រកម្ពុជាបានឃើញនិងឆ្លងកាត់នូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងមានស្ថិរភាព ដោយមានអត្រាកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំជាមធ្យម ៧.៧% រវាងឆ្នាំសារពើពន្ធ ១៩៩៨ និង ២០១៩ នេះបើយោងតាមរបាយការណ៍ពីធនាគារពិភពលោក។ ដូចបណ្តាប្រទេសដទៃទៀតនៅទូទាំងពិភពលោកដែរ សមិទ្ធផលសេដ្ឋកិច្ចទាំងនេះគឺត្រូវបានរលាយខ្ទិចខ្ទី ហើយបណ្តាលឱ្យមានកំណើនអវិជ្ជមាន -៣.១% ដែលជាកំណត់ត្រាកម្រិតទាបបំផុតសម្រាប់ប្រទេសកម្ពុជាកាលពីឆ្នាំ២០២០ ។ ក្នុងចំណោមប្រជាជនដែលទទួលរងនូវផលប៉ះពាល់ អ្នកដែលរស់នៅតាមតំបន់ជនបទទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារពួកគេភាគច្រើនរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ដែលភាគច្រើនពឹងផ្អែកលើការរកប្រាក់ឈ្នួលតាមរយៈវិស័យទេសចរណ៍ កាត់ដេរ សំណង់ និងវិស័យកសិកម្ម ដែលវិស័យទាំងអស់នេះមានភាពរាំងស្ទះដោយសារឥទ្ធិពលអវិជ្ជមាននៃជម្ងឺរាតត្បាត។ បន្ថែមលើស្ថានភាពដ៏លំបាកនេះ ការសិក្សាបានបង្ហាញថាកុមារមួយចំនួនធំទទួលរងនូវបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ។ បទដ្ឋានរបស់ប្រទេសកម្ពុជាក៏ដើរតួយ៉ាងសំខាន់ផងដែរ ដែលស្ត្រីវ័យក្មេងត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃកម្លាំងពលកម្មដើម្បីជួយរកប្រាក់ទៅចិញ្ចឹមគ្រួសារ និងអាចបំពេញកិច្ចការក្នុងពេលដំណាលគ្នា។ ម៉្យាងទៀត ស្របពេលជាមួយគ្នានេះដែរ ក្មេងប្រុសត្រូវបានផ្តល់អាទិភាពឱ្យបញ្ជូនទៅសាលារៀន។ ជាងនេះទៅទៀត ភាគច្រើននៃគ្រួសារទាំងនេះមិនមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់គ្រប់គ្រាន់នៅឡើយទេ ដែលជាហេតុនាំឱ្យមានបញ្ហាសុខភាពដល់សមាជិកគ្រួសារ។ ទាំងការទទួលបាននូវការអប់រំប្រកបដោយគុណភាព និងសមធម៌ ហើយនិងមធ្យោបាយថែទាំសុខភាពនៅតាមតំបន់ជនបទ គឺសុទ្ធតែជាបញ្ហាប្រឈមដែលស្ត្រីវ័យក្មេងទាំងនេះកំពុងជួបប្រទះ។ ជាឧទាហរណ៍៖ ក្នុងឆ្នាំ២០១៩  ទិន្នន័យអប់រំនៅកម្រិតមិនទាន់បញ្ចប់មធ្យមសិក្សាទុតិយភូមិមានអត្រា៤៥% ដែលទាបជាងមធ្យមភាគនៃប្រទេសដែលមានចំណូលមធ្យមក្នុងកម្រិតទាប។ ភាគច្រើននៃអ្នកបោះបង់ការសិក្សាទាំងនេះគឺជសិស្សស្រី។ នេះជាការបង្ហាញយ៉ាងច្បាស់អំពីអ្វីដែលកំពុងកើតឡើងដូចដែលបានរៀបរាប់ខាងលើទាក់ទងនឹងរបៀបដែលស្ត្រីវ័យក្មេងត្រូវបានគេមើលឃើញ ហើយនិងតួនាទីជាច្រើនសម្រាប់គ្រួសារដែលរំពឹងទុកថាពួកគេនឹងត្រូវរែកពុន។ វាជារឿងដ៏សំខាន់មួយនៃការគាំទ្រយ៉ាងខ្លាំងគឺទទួលបានពីវិស័យឯកជន ហើយកិច្ចសហការរបស់ពួកគេជាមួយអាជ្ញាធររដ្ឋាភិបាលដែលពាក់ព័ន្ធគឺជាការរួមបញ្ចូលគ្នាដ៏ល្អបំផុតក្នុងការដោះស្រាយរាល់បញ្ហាលំបាកដែលស្ត្រីវ័យក្មេងទាំងនេះបាននឹងកំពុងជួបប្រទះ។ យុទ្ធនាការព័ត៌មានស្តីពីសារៈសំខាន់នៃការអប់រំសម្រាប់ទាំងអស់គ្នាដើម្បីផ្លាស់ប្តូរផ្នត់គំនិតរបស់ឳពុកម្តាយជាក្នុងការផ្តល់អាទិភាពឱ្យកូនៗរបស់ពួកគាត់ទទួលបាននូវការអប់រំ គឺជាកត្តាចាំបាច់ដើម្បីសម្រេចបាននូវគោលដៅបែបនេះ។ ជាការពិតណាស់ ការទទួលបានសេវាថែទាំសុខភាពត្រូវបានអនុវត្តដោយប្រើវិធីនេះ ដោយសារតែការដែលមានប្រជាជនប្រកបដោយសុខភាពល្អ គឺជាការបង្កើនឱកាសនៅក្នុងការផលិតនូវធនធានមនុស្សប្រកបដោយផលិតភាពនិងភាពជោគជ័យ។ ការផ្តល់ឱកាសដល់ស្ត្រីវ័យក្មេងទាំងនេះដើម្បីទទួលបានការអប់រំ ខណៈពេលដែលមានការថែទាំបានយ៉ាងត្រឹមត្រូវចំពោះសុខភាពរបស់ពួកគេ ហើយអាចបន្តដំណើរយ៉ាងវែងឆ្ងាយក្នុងការជួយកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។ សមាជិកដែលស្ថិតក្នុងវិស័យឯកជនដូចជា ក្រុមហ៊ុន លីប្រេស្ស (LIBRESSE®)  បានចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមទាំងនេះតាមរយៈការបរិច្ចាគនូវបង្គន់អនាម័យជូនដល់វិទ្យាល័យ នរោត្តមរណឬទ្ធិគន្ធបុប្ផា ដែលមានទីតាំងនៅខេត្តកំពង់ចាម។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន លីប្រេស្ស (LIBRESSE®)  ចំពោះបរិស្ថានដែលប្រកបដោយនិរន្តរភាព សង្គម និងអភិបាលកិច្ច ដើម្បីលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ស្ត្រីនៅកម្ពុជា។ ក្រុមហ៊ុន លីប្រេស្ស (LIBRESSE®)   ចង់ចូលរួមចំណែកឱ្យបានសកម្មក្នុងការបំពេញនូវរាល់តម្រូវការសង្គម ជីវិតរស់នៅដែលមានសុខភាពល្អ និងកន្លែងដែលអាចលើកកម្ពស់អនាម័យ និងសុខុមាលភាពសម្រាប់មនុស្សគ្រប់វ័យ។ ជំហានដ៏តូចរបស់ ក្រុមហ៊ុន លីប្រេស្ស (LIBRESSE®)  មួយនេះ បានជួយផ្សព្វផ្សាយពីការអនាម័យ និងកំរិតអនាម័យដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្ស ជាពិសេសនៅតាមតំបន់ជនបទនៃប្រទេស។ ផលប៉ះពាល់ និងសភាពធ្ងន់ធ្ងរនៃការលំបាកទាំងនេះ បាននឹងកំពុងប៉ះពាល់ដល់ស្ត្រីវ័យក្មេងដែលមិនអាចប៉ាន់ប្រមាណដឹងបានឡើយ ហេតុដូច្នេះការផ្តល់សិទ្ធអំណាចដល់ពួកគេឱ្យទទួលបាននូវការអប់រំ និងការថែទាំសុខភាព គឺជាយន្តការដ៏មានឥទ្ធិពលដែលត្រូវតែបង្កើតឱ្យមានឡើង។ តាមកាលកំណត់ នៅពេលដែលទទួលបានការអប់រំ និងមានជីវិតរស់នៅដែលមានសុខភាពល្អ ស្ត្រីវ័យក្មេងទាំងនេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសតាមរយៈផលិតភាពដែលទទួលបានដោយអាកប្បកិរិយាអត់ធ្មត់ និងទស្សនវិស័យវិជ្ជមានឆ្ពោះទៅរកជីវិតជាទូទៅ។ (លោកស្រី Su Ting Nee ប្រធានក្រុមហ៊ុនវីនដាគ្រុបប្រចាំតំបន់អាស៊ីអាគ្នេយ៍) អំពីក្រុមហ៊ុន Libresse® Libresse® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារីដែលយល់ច្បាស់ពីធាតុពិតក្នុងនាមជាស្ត្រីភេទ។ ម៉ាកយីហោនេះធ្វើការគាំទ្រដល់ស្ត្រីដើរតាមគន្លងជីវិតរបស់ខ្លួន និងសាទរចំពោះលក្ខណៈដែលធ្វើឱ្យស្ត្រីមានរូបរាង និងដងខ្លួនខុសៗគ្នា។ ក្រៅពីការផលិតនូវផលិតផលដែលប្រកបដោយគុណភាព និងគួរជាទីទុកចិត្តសម្រាប់សុភាពនារី Libresse® ក៏ប្តេជ្ញាចិត្តផងដែរចំពោះគំនិតផ្តួចផ្តើមសម្រាប់ជីវិតរស់នៅជាប្រក្រតីពេលមករដូវជារៀងរាល់ខែ ដូចជាយុទ្ធនាការ Let's Get Real and Period is Period ជាដើម។ ក្រុមហ៊ុន លីប្រេស្ស (LIBRESSE®)  ទទួលបានពានរង្វាន់ជ័យលាភីក្នុងកម្មវិធី “ 'Gender Responsive Marketplace'” ដែលបានរៀបចំឡើងដោយអង្គការ WEPs UN Women ប្រចាំតំបន់ស៊ីប៉ាស៊ីហ្វិកកាលពីឆ្នាំ២០២០ ។ #libressemy #unwomen ស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងពានរង្វាន់ជ័យលាភីក្នុងកម្មវិធី “'Gender Responsive Marketplace'” ដែលបានរៀបចំឡើងដោយអង្គការ WEPs UN Women ប្រចាំតំបន់ស៊ីប៉ាស៊ីហ្វិកកាលពីឆ្នាំ២០២០៖​ https://asiapacific.unwomen.org/en/news-and-events/stories/2020/12/winners-revealed-of-new-un-award-for-womens-empowerment-in-business​​ ស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងការផ្តល់សិទ្ធអំណាចដល់ស្ត្រី៖  UN Women & UN Women Asia and the Pacific ស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងអង្គការ UN Women៖ https://www.facebook.com/unwomen/​ ស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងអង្គការ UN Women ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វីក៖  https://www.facebook.com/unwomenasia/ អំពីសម្ព័ន្ធក្រុមហ៊ុន វីនដា ចាប់តាំងពីពេលចាប់ផ្តើមដំបូងរបស់ខ្លួនក្នុងឆ្នាំ ១៩៨៥ រហូតដល់បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុន វីនដា បានក្លាយជាក្រុមហ៊ុនធំជាងគេមួយសម្រាប់ផលិតផលអនាម័យនៅក្នុងតំបន់អាស៊ី និងមានបុគ្គលិកជិត ១០,០០០នាក់។ ការលក់ត្រូវបានធ្វើឡើងក្រោមស្លាកយីហោផលិតផលថែទាំខ្លួនសំខាន់ៗ ដូចជា Vinda, Drypers, TENA, Dr P, Libresse, VIA, Tempo, Tork, Libero និង Sealer ។ ក្រុមហ៊ុន វីនដា មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងហុងកុង ហើយត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុនហុងកុង (លេខកូដហ៊ុន: 3331.HK) ។  

ចែករំលែក

នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនស្របច្បាប់ទាំងអស់ អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩។ ឧបករណ៍តេស្តរកមេរោគកូវីដ១៩ «Rapid Antigen Test COVID-19» មានភាពងាយស្រួលក្នុងការតេស្តរកមេរោគ ហើយប្រើពេលត្រឹម១៥នាទីប៉ុណ្ណោះ។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការប្រើប្រាស់ឧករណ៍តេស្តរហ័សសម្រាប់រកមេរោគកូវីដ១៩នេះ នៅសេវាសុខាភិបាលឯកជនស្របច្បាប់នេះ ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជារួចហើយ។ ក្រសួងបានបន្ថែមថា មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព នៅទូទាំងប្រទេស អាចប្រើប្រាស់ Rapid Antigen test​​ Covid-19 ក្នុងការរកមេរោគកូវីដ១៩ពីអ្នកជំងឺ។

ចែករំលែក

ខណ​:​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​មានការ​រីក​រា​ល​ដាល​ជំងឺ​កូ​វីដ​-១៩ មាន​សន្ទុះ​កើនឡើង​ជា​លំដាប់​នោះ​ ​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែងថា ក្រសួងសុខាភិបាល នឹង​អនុវត្ដ​ការធ្វើ​តេស្ដ​រហ័សរ​កកូ​វីដ​-១៩ ជាមួយ​ឧបករណ៍​តេស្ត​រហ័ស​ត្រឹមតែ​១៥​នាទី នឹង​ដឹង​លទ្ធផល​ភ្លាម ។​ ​លោកជំទាវ​យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​បន្ថែមថា ក្រសួង​នឹង​ចាប់ផ្ដើម​អនុវត្ដ​នូវ​ឧបករណ៍​ធ្វើតេស្ដ​រហ័ស​រក​មេរោគ​កូ​វីដ​-១៩ ដែលមាន​ឈ្មោះថា « COVID-19 Ag RAPID TEST DEVICE » នៅ​គ្រប់​ទីតាំង​ដែល​សង្ស័យ​ទាំងអស់ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត ក្រុង ដែលមាន​ហានិភ័យ​ខ្ពស់​។​ ​ក្រសួងសុខាភិបាល បានសម្រេច​ជ្រើស​យក​ឧបករណ៍​តេស្ដ​រហ័ស​នេះ ដើម្បី​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​-១៩ នៅ​គ្រប់​ទីកន្លែង​ដែល​សង្ស័យ ដោយ​ក្រសួង​ពិនិត្យឃើញថា​ឧបករណ៍​នេះ​អាចជួយ ឲ្យ​ការពិនិត្យ​ធ្វើតេស្ត​លើ​សំណាក់​ដែលមាន​ការសង្ស័យ​លើ​មេរោគ​កូ​វីដ​-១៩ លឿន​រហ័ស មានគុណ​ភាព និង​ប្រសិទ្ធភាព​ទៀតផង​។ ក្នុងនោះ​នៅតាម​ខណ្ឌ​នីមួយៗ នឹងមាន​ទីតាំង​មណ្ឌល​សុខភាព​មួយចំនួន ដើម្បី​យក​សំណាក​ធ្វើតេស្ដ និង​ដឹង​លទ្ធផល​ភ្លាមៗ​តែម្ដង ដោយ​ចំណាយពេល​ត្រឹមតែ​១៥​នាទី ប៉ុណ្ណោះ​។​ ​លោកជំទាវ យក់ សម្បត្ដិ បានបញ្ជាក់​ទៀតថា បន្ទាប់ពី​ឃើញ​នូវ​ប្រសិទ្ធិភាព នៃ​ឧបករណ៍​តេស្ដ​រហ័ស​នេះ កាលពី​ម្សិលមិញ ខណ​:​ដែល​យើង​បាន​យកទៅ​ធ្វើតេស្ដ​ដល់​អ្នក​ស​ង្ស័​យ​កូ​វីដ​-១៩ នៅ​ផ្សារ​ដើម​គរ ក្នុងចំណោម​អ្នក​សង្ស័យ​ជាង ៩៤០​នាក់ យើង​រកឃើញ​អ្នក​វិជ្ជមាន​រហូតដល់​ទៅ​៩១​នាក់ ហើយ​យើង​បាន​យកមក​ផ្ទៀងផ្ទាត់​ជាមួយ​ម៉ាស៊ីន​ធំ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ គឺ​ឃើញ​លទ្ធផល​ដូចគ្នា ដូច្នេះ​ក្រសួងសុខាភិបាល នឹង​ចាប់ផ្ដើម​អនុវត្ដ​តែម្ដង​នៅថ្ងៃនេះ​។​ ​សូម​ជម្រាបជូន​ថា ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​នេះ កន្លងមក ក្រៅតែពី​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ មាននៅ​ពីរ​ខេត្ត​ផ្សេងទៀត គឺ​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

ចែករំលែក

    Taika Waititi, Ricky Gervais, Zac Efron, Olivia Munn និងតួអង្គជាច្រើនទៀតចូលរួមសម្តែងក្នុងខ្សែភាពយន្តគំនូរជីវចលខ្នាតខ្លីរបស់អង្គការ Humane Society International ក្នុងការជួយដល់យុទ្ធនាការជាសកលដើម្បីហាមឃាត់ការធ្វើតេស្តគ្រឿងសម្អាងលើសត្វ   Maggie Q, Rodrigo Santoro, Pom Klementieff និងតារាល្បីៗផ្សេងទៀតគាំទ្រចំពោះយុទ្ធនាការរបស់អង្គការ Humane Society International             ភ្នំពេញ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ - ផលិតករភាពយន្តហូលីវូត រួមទាំងតារាភាពយន្តជាច្រើនបានចូលរួមសហការជាមួយអង្គការ Humane Society International ដើម្បីផលិតខ្សែភាពយន្តជីវចលខ្នាតខ្លីមួយក្រោមចំណងជើងថា “ជួយសង្គ្រោះសត្វទន្សាយ Ralph - Save Ralph”  ដើម្បីបញ្ឈប់ការធ្វើតេស្តគ្រឿងសម្អាងលើសត្វនៅជុំវិញពិភពលោក។ ទោះបីជាមានការហាមឃាត់នៅក្នុងបណ្តាប្រទេសចំនួន ៤០ ក៏ដោយ ជាក់ស្តែងសកម្មភាពបែបនេះនៅតែកំពុងអនុវត្តន៍យ៉ាងស្របច្បាប់នៅឡើយ នៅតាមតំបន់ជាច្រើននៅលើពិភពលោក ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ ហើយថែមទាំងមានប្រតិកម្មតបតផងដែរនៅតាមតំបន់មួយចំនួន ដែលជាហេតុធ្វើឱ្យសត្វជាច្រើនរាប់ពាន់ក្បាលនៅតែទទួលរងនូវការឈឺចាប់ និងស្លាប់យ៉ាងសោកសង្រែងឥតឈប់ឈរ ។               Taika Waititi, Ricky Gervais, Zac Efron, Olivia Munn, Pom Klementieff, Tricia Helfer  និងអ្នកដទៃទៀត បានប្រមូលផ្តុំគ្នាដើម្បីជួយដល់អង្គការ HSI សំដៅឱ្យមានការផ្លាស់ប្តូរទម្លាប់បែបនោះ ដោយផ្តល់ជាសម្លេងតាមរយៈខ្សែភាពយន្តក្រោមចំណងជើងថា ជួយសង្គ្រោះសត្វទន្សាយ Ralph - Save Ralph ក្នុងគោលបំណងផ្តល់នូវពន្លឺឆ្លុះបញ្ចាំងអំពីទុក្ខវេទនារបស់សត្វដែលបានទទួលរងគ្រោះ ក៏ដូចជាបំផុសឱ្យមានការចូលរួមពីអ្នកប្រើប្រាស់ និងអ្នកធ្វើគោលនយោបាយស្របតាមបេសកកម្មរបស់ HSI ដើម្បីហាមឃាត់សកម្មភាពបែបនេះ ។ Spencer Susser ដែលជាអ្នកនិពន្ធ និងជាអ្នកដឹកនាំ (ភាពយន្ត Hesher, The Greatest Showman - តារាងសម្តែងដ៏អស្ចារ្យ)  និងលោក Jeff Vespa ដែលជាផលិតករភាពយន្ត (Voices of Parkland - សម្លេងនៃដែនឧទ្យាន) បានសហការគ្នាជាមួយស្ទូឌីយោ Arch Model របស់ផលិតករល្ខោនស្រមោលដ៏ឆ្នើម គឺលោក Andy Gent នៅក្នុងការផលិតភាពយន្ត រឿងសត្វទន្សាយ Ralph នេះឱ្យមានភាពរស់រវើកឡើង ។ ខ្សែភាពយន្តនេះក៏ត្រូវបានចាក់ផ្សាយជាភាសាព័រទុយហ្កាល់ អេស៉្បាញ បារាំង និងវៀតណាមផងដែរ ដោយមាន Rodrigo Santoro, Denis Villeneuve  និងអ្នកដទៃទៀតជាអ្នកបញ្ចូលសម្លេងតួអង្គជាភាសាទាំងនោះ និងទទួលបានសារគាំទ្រជាវីដេអូពី Maggie Q ។               សូមស្វែងរកខ្សែភាពយន្តខ្នាតខ្លី និងបទសម្ភាសន៍អប់រំស្តីពីស្ថានភាពបច្ចុប្បន្ន​នៃការធ្វើតេស្តពិសោធន៍លើសត្វ និងអំពីវិធីសាស្ត្រដែលអ្នកអាចជួយបាននៅលើគេហទំព័រ hsi.org/Ralph ។               លោក Jeffrey Flocken ដែលជាប្រធានអង្គការ Humane Society International បានមានប្រសាសន៍ថា    “ខ្សែភាពយន្តរឿងជួយសង្គ្រោះសត្វទន្សាយ Ralph - Save Ralph គឺជាការអំពាវនាវដាស់ស្មារតីមួយថា សត្វជាច្រើននៅតែបន្តរងគ្រោះដោយសារគ្រឿងសម្អាង ហើយឥឡូវនេះដល់ពេលដែលយើងត្រូវរួមគ្នាដើម្បីហាមឃាត់វាហើយ ។ សព្វថ្ងៃ យើងមានវិធីសាស្រ្តត្រឹមត្រូវជាច្រើនដែលមិនពាក់ព័ន្ធនឹងសត្វដើម្បីធានាបាននូវសុវត្ថិភាពផលិតផល ដូច្នេះហើយមិនមានការលើកលែងនោះទេចំពោះការបង្កការឈឺចាប់ដល់សត្វ ដូចជាទន្សាយ​ Ralph ដោយការធ្វើតេស្តគ្រឿងសម្អាង ឬគ្រឿងផ្សំផលិតផលគ្រឿងសម្អាង” ។               ខ្សែភាពយន្តនេះបង្ហាញពីលក្ខណៈពិសេសរបស់សត្វទន្សាយ Ralph ដែលជាអ្នកនាំពាក្យយុទ្ធនាការរបស់ HSI ដែលបញ្ចូលសម្លេងដោយ Taika Waititi តាមរយៈការផ្តល់បទសម្ភាសន៍នៅពេលដែលគាត់កំពុងធ្វើកិច្ចការប្រចាំថ្ងៃរបស់គាត់ជា “អ្នកជំនាញធ្វើតេស្ត” នៅមន្ទីរពិសោធន៍ជាតិពុល ។ យុទ្ធនាការជួយសង្គ្រោះសត្វទន្សាយរបស់ HSI គឺដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់នៃការធ្វើតេស្តពិសោធន៍សត្វតាមលំនាំដើមដែលគេមិននឹកស្មានដល់ តាមរយៈដំណើររឿងរបស់សត្វទន្សាយមួយដើម្បីជាពន្លឺឆ្លុះបញ្ជាំងអំពីស្ថានភាពរបស់ទន្សាយជាច្រើនរាប់មិនអស់ និងសត្វដទៃទៀតដែលកំពុង​តែរងគ្រោះនាពេលនេះនៅតាមមន្ទីរពិសោធន៍នៅជុំវិញពិភពលោក។ វាជួយឱ្យអ្នកទស្សនាជួយហាមឃាត់ជាដាច់ខាតចំពោះការធ្វើតេស្តគ្រឿងសម្អាងលើសត្វ ។               អ្នកដឹកនាំ Spencer Susser បានមានប្រសាសន៍ថា “សត្វនៅក្នុងមន្ទីរពិសោធន៍គ្រឿងសម្អាងមិនមានជម្រើសនោះទេ ហើយយើងមានទំនួលខុសត្រូវក្នុងការធ្វើអ្វីមួយចំពោះរឿងនោះ ។ នៅពេលដែលមានឱកាសបង្កើតយុទ្ធនាការថ្មីសម្រាប់អង្គការ Humane Society International ខ្ញុំមានអារម្មណ៍ថាខ្សែភាពយន្តគំនូរជីវចលដើម្បីបញ្ឈប់ទង្វើនេះ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបញ្ជូនសារ។ នៅពេលដែលអ្នកមើលឃើញពីការពិតដ៏គួរឱ្យរន្ធត់នៃការប្រព្រឹត្តិចំពោះសត្វ នោះអ្នកមិនអាចជួយអ្វីបានទេ គ្រាន់តែអាចបែរមុខចេញប៉ុណ្ណោះ។ អ្វីដែលជាក្តីសង្ឃឹមរបស់ខ្ញុំចំពោះខ្សែភាពយន្តនេះគឺការបង្កើតអ្វីមួយដើម្បីចែកចាយសារដោយមិនចាំបាច់ប្រើអំពើហឹង្សានោះទេ។ ខ្ញុំសង្ឃឹមថាទស្សនិកជនស្រឡាញ់ចូលចិត្ត    តួអង្គទន្សាយ Ralph ហើយចង់ចូលរួមសង្គ្រោះគាត់ និងសត្វដទៃទៀតដែលជួបប្រទះបញ្ហាដូចគាត់ដែរ ដូច្នេះពួកយើងអាចហាមឃាត់ជាដាច់ខាតលើការធ្វើតេស្តលើសត្វ ។             លោក Aduane Joseph Alcantara ដែលជាអ្នកគ្រប់គ្រងយុទ្ធនាការអាស៊ានរបស់អង្គការ Humane Society International បានថ្លែងថា៖ “នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងនូវតម្រូវការផលិតផលដែលមិនពាក់ព័ន្ធនឹងការធ្វើតេស្តលើសត្វ និងការគាំទ្រជាសាធារណៈឱ្យមានការផ្លាស់ប្តូរ។ ផ្អែកតាមការស្ទង់មតិបានបង្ហាញថា មានប្រជាជនកម្ពុជា ៨០ ភាគរយគាំទ្រការហាមឃាត់ចំពោះការធ្វើតេស្តពិសោធន៍លើសត្វដើម្បីផលិតគ្រឿងសម្អាង និងមានការគាំទ្រស្រដៀងគ្នាយ៉ាងច្រើនគួរឱ្យកត់សម្គាល់ចំពោះការហាមឃាត់បែបនេះនៅតំបន់អាស៊ាន។ ជាលទ្ធផលនៃការជំរុញលើកទឹកចិត្តទាំងនេះ ប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូលចាំបាច់ត្រូវបោះជំហានឆ្ពោះទៅរកអនាគតនៃការផលិតគ្រឿងសម្អាងដែលមិនពាក់ព័ន្ធនឹងការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វ។ ខ្សែភាពយន្តរឿង “ជួយសង្គ្រោះសត្វទន្សាយ Ralph” (#SaveRalph) គឺជាយុទ្ធនាការតស៊ូមតិ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈមួយរបស់អង្គការ HSI ដែលមានគោលបំណងបង្ហាញពីការរងទុក្ខវេទនាដ៏គួរឱ្យខ្លោចផ្សារបស់សត្វដែលបានទទួលរងក្នុងពេលធ្វើតេស្តពិសោធន៍។ វាក៏ជាការក្រើនរំលឹកមួយដល់ក្រុមអ្នកច្បាប់ផងដែរថា យើងចាំបាច់ត្រូវហាមឃាត់ដាច់ខាតចំពោះការធ្វើតេស្តពិសោធន៍លើសត្វ ព្រោះគ្មានសត្វណាមួយត្រូវរងទុក្ខ និងស្លាប់ដោយសារតែសម្រស់នោះទេ ” ។   តារាសម្តែង Maggie Q មានប្រសាសន៍ថា“ ខ្ញុំជឿជាក់លើមនុស្ស។ ខ្ញុំមានអារម្មណ៍ថាប្រសិនបើពួកគេដឹងអំពីទុក្ខវេទនាដ៏ធំធេងដែលបណ្តាលឱ្យសត្វត្រូវរងទុក្ខដោយសារតែសម្រស់បែបនេះ - ពួកគេនឹងមានការទាមទារខុសពីនេះ។ ការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វនៅតែមានលក្ខណៈស្របច្បាប់នៅតាមកន្លែងជាច្រើនជុំវិញពិភពលោករួមទាំងអាស៊ីអាគ្នេយ៍។ ខ្ញុំលើកទឹកចិត្តអតិថិជននៅក្នុងតំបន់នេះឱ្យគិតទ្វេរដងអំពីកន្លែងដែលពួកគេត្រូវចំណាយប្រាក់ដុល្លាររបស់ពួកគេ។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំដឹងថាខ្ញុំមិនត្រូវការផលិតផលគ្រឿងសម្អាងដែលពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍លើសត្វបែបនេះ ដើម្បីឱ្យស្រស់ស្រស់ស្អាតនោះទេ។ ហើយអ្នកវិញក៏មិនត្រូវការដែរ! សូមចូលរួមធ្វើសេចក្តីថ្លែងការណ៍ជាមួយគ្នា !! "               លោក Troy Seidle ដែលជាអនុប្រធានផ្នែកស្រាវជ្រាវ និងជាតិពុលវិទ្យាបានមានប្រសាសន៍ថា “ វាងាយស្រួលក្នុងការសន្មតថាក្រុមហ៊ុនគឺជាបញ្ហា ប៉ុន្តែតាមការពិត ពួកគេគឺជាផ្នែកដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហា។ ការកែប្រែច្បាប់គឺជារឿងចាំបាច់មួយ ហើយក្រុមហ៊ុនឧស្សាហកម្មនាំមុខជាច្រើន ដូចជា Lush, Unilever, P&G, L'alé និង Avon បាននឹងកំពុងធ្វើការជាមួយយើងដើម្បីធានាឱ្យមានការហាមឃាត់ប្រកបដោយអត្ថន័យលើការធ្វើតេស្តពិសោធន៍លើសត្វនៅក្នុងទីផ្សារថែរក្សាសម្ផស្សជាច្រើនដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។ យើងបានជ្រើសរើសសុភាទន្សាយ Ralph ជាតួអង្គអ្នកនាំពាក្យរបស់យើងដើម្បីជួយជំរុញឱ្យច្បាប់ទាំងនេះឈានទៅដល់គោលដៅចុងក្រោយ “ ។   យុទ្ធនាការនេះផ្តោតលើប្រទេសអាទិភាពចំនួន ១៦ ដែលក្នុងនោះរួមមានប្រទេសប្រេស៊ីល កាណាដា ឈីលី      ម៉ិកស៊ីកូ អាហ្វ្រិកខាងត្បូង និងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ ដូចជាប្រទេសប្រ៊ុយណេ កម្ពុជា និង ឥណ្ឌូនេស៊ី និង      បណ្តា​អង្គការ​ដៃគូរបស់យើងគឺអង្គការ Humane Society សហរដ្ឋអាមេរិក  និងអង្គការច្បាប់ Humane Society Legislative Society ។ យើងផ្តោតទៅលើច្បាប់នៅសហរដ្ឋអាមេរិក។ យើងក៏កំពុងតែប្រកាន់ជំហរឱ្យមានការហាមឃាត់នៅនឹងកន្លែងផងដែរ ដូចជា នៅអឺរ៉ុបជាដើម ដែលអាជ្ញាធរកំពុងព្យាយាមទាញយកប្រយោជន៍ពីចន្លោះប្រហោងផ្នែកច្បាប់ ដោយទាមទារឱ្យមានការធ្វើតេស្តលើសត្វថ្មីដើម្បីផលិតផលគ្រឿងផ្សំរបស់ផលិតផលគ្រឿងសម្អាងស្របតាមច្បាប់ស្តីពីគីមីវិទ្យា ។ យុទ្ធនាការ​ #SaveRalph នឹងក្លាយជាពន្លឺមួយដែលឆ្លុះបញ្ចាំងអំពីប្រទេសទាំងអស់នេះ ដោយជំរុញឱ្យពួកគេឆ្ពោះទៅរកអនាគតមួយដែលមិនពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វតាមការរំពឹងទុករបស់សាធារណជន និងអ្នកប្រើប្រាស់ ។   ព័ត៌មានសង្ខេប៖ ផ្អែកតាមការស្ទង់មតិថ្មីៗនេះបានបង្ហាញថា មានប្រជាជនកម្ពុជា ៨០% គាំទ្រចំពោះការហាមឃាត់លើការធ្វើ   តេស្តគ្រឿងសម្អាងលើសត្វ។ នៅតំបន់ខ្លះនៅលើពិភពលោក ទន្សាយដូចជា Ralph ត្រូវបានចាក់សោរជាប់ក ហើយមានផលិតផលគ្រឿងសម្អាង និងគ្រឿងផ្សំហូរស្រក់ចូលភ្នែករបស់ពួកវា និងនៅលើស្បែកខ្នងរបស់ពួកវាដែលត្រូវបានគេកោររោមចេញអស់។ សត្វជ្រូក និងកណ្តុរហ្គីណេមានសារធាតុគីមីពាសពេញលើស្បែក ដែលត្រូវបានគេកោររោមចេញអស់ ឬនៅលើត្រចៀករបស់ពួកវា ។ ក្នុងចំណោមសត្វទាំងនោះ គ្មានសត្វណាមួយទទួលបានថ្នាំបំបាត់ការឈឺចាប់នោះទេ ហើយជាចុងក្រោយពួកវានឹងត្រូវគេសម្លាប់ចោលទាំងអស់។ ការធ្វើតេស្តសត្វដើម្បីផលិតគ្រឿងសម្អាងត្រូវបានហាមឃាត់ជាផ្លូវការនៅក្នុងប្រទេសចំនួន៤០ ។  អង្គការ HSI  និងបណ្តាដៃគូនានាបានដើរតួនាទីយ៉ាងសំខាន់ក្នុង​​ការ​ធានាបាននូវការហាមឃាត់នៅក្នុងប្រទេសនានា ដូចជាប្រទេសឥណ្ឌា តៃវ៉ាន់ នូវែលហ្សេឡង់ កូរ៉េខាងត្បូង ហ្គាតេម៉ាឡា អូស្ត្រាលី និងរដ្ឋចំនួន ១០ នៅក្នុងប្រទេសប្រេស៊ីល។ ការធ្វើតេស្ដបែបនេះក៏ត្រូវបានហាមឃាត់ផងដែរនៅក្នុងប្រទេសតួគី អ៊ីស្រាអែល ន័រវែស អ៊ីស្លង់ ស្វីស និងនៅសហរដ្ឋអាមេរិក ដូចជារដ្ឋកាលីហ្វ័រញ៉ា រដ្ឋអ៊ីលីណយ នីវ៉ាដា និងរដ្ឋវើជីនៀ ។ យីហោផលិតថែរក្សាសម្ផស្ស “មិនពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វ” ជាង ២,០០០ អាចរកទិញបាននៅទូទាំងពិភពលោកដូចជា Lush, Garnier, Dove, Herbal Essences  និង H&M ។ ក្រុមហ៊ុនទាំងនេះផលិតនូវផលិតផលដែលមានសុវត្ថិភាព ដោយប្រើប្រាស់គ្រឿងផ្សំមានប្រវត្តិប្រើប្រាស់ប្រកបដោយសុវត្ថិភាព រួមជាមួយឧបករណ៍​ទំនើបដើម្បីវាយតម្លៃសុវត្ថិភាពដែលមិនពាក់ព័ន្ធនឹងសត្វ។ មិនទាន់មានការណែនាំណាមួយអំពីការទិញទំនិញ     ជាសកលនៅឡើយទេ ប៉ុន្តែ HSI ទទួលស្គាល់ថា LeapingBunny.org គឺជាធនធានមួយដ៏មានប្រយោជន៍។ អង្គការ HSI ធ្វើការព្រមានថា សូម្បីតែគ្រឿងសម្អាងដែលមិនពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វក៏មានគ្រោះថ្នាក់ដែរ ប្រសិនបើច្បាប់ស្តីពីសុវត្ថិភាពគីមីនៅតែបន្តទាមទារឱ្យមានការធ្វើតេស្តលើសត្វថ្មីដើម្បីផលិតសារធាតុគីមីផ្សំសម្រាប់​ប្រើប្រាស់ទាំងស្រុងនៅក្នុងគ្រឿងសម្អាង។ នោះហើយជាមូលហេតុដែលយុទ្ធនាការ #SaveRalph ផ្តល់អាទិភាពក្នុងការជំរុញឱ្យមានការហាមឃាត់លើការធ្វើតេស្តនៅនឹងកន្លែង និងប្រកាន់ជំហរការពារជាដាច់ខាត។ បន្ថែមពីលើការស្វែងរកឱ្យមានការហាមឃាត់តាមច្បាប់ អង្គការ HSI  និងដៃគូរបស់យើងកំពុងសហការគ្នា    ដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាលមួយក្នុងការវាយតម្លៃសុវត្ថិភាពដែលមិនពាក់ព័ន្ធនឹងសត្វ ដើម្បីជួយគាំទ្រដល់   ក្រុមហ៊ុនតូចៗ និងអាជ្ញាធររដ្ឋាភិបាលឱ្យមានការផ្លាស់ប្តូរពីការធ្វើតេស្តលើសត្វទៅជាវិធីសាស្រ្តទំនើបមិន      ពាក់ព័ន្ធនឹងសត្វដែលមានភាពងាយស្រួល និងល្អប្រសើរក្នុងការធានាបាននូវសុវត្ថិភាពរបស់មនុស្ស ជំនួសឱ្យការធ្វើតេស្តពិសោធន៍លើសត្វរបស់ពួកគេ ។ --- អំពីអង្គការ Humane Society International   អង្គការ Humane Society International មានវត្តមាននៅក្នុងប្រទេសជាង ៥០ ដោយធ្វើការនៅទូទាំងពិភពលោកដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងមនុស្ស និងសត្វ ក៏ដូចជាជួយសង្គ្រោះ និងការពារសត្វឆ្កែ និងឆ្មា ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសត្វចិញ្ចឹមក្នុងកសិដ្ឋាន ការពារសត្វព្រៃ លើកកម្ពស់ការធ្វើតេស្ត និងស្រាវជ្រាវដែលមិនពាក់ព័ន្ធនឹងសត្វ ឆ្លើយតបចំពោះគ្រោះធម្មជាតិ និងប្រឈមមុខនឹងអំពើឃោរឃៅចំពោះសត្វតាមគ្រប់រូបភាពទាំងអស់។ សម្រាប់ព័ត៌មានសូមចូលមើល hsi.org/Ralph ។   សូមចុច Follow HSI នៅលើបណ្តាញ Twitter, Facebook និង Instagram ។

ចែករំលែក

ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២១ ភ្នំពេញ - កម្ពុជា៖ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រជាជាតិទាំង ១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយរហូតមកដល់បច្ចុប្បន្ន ប្រទេសនេះកំពុងស្ថិតក្នុងដំណើរការប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍មួយ។ ផ្អែកតាមធនាគារទិន្នន័យពិភពលោក (World Data Bank) បានបង្ហាញថា សហគមន៍ជនបទមានប្រហែល ៧៧% នៃចំនួនប្រជាជន។ ប្រជាជនដែលរស់នៅតាមតំបន់ជនបទ ជា​ពិសេសស្ត្រី បាននឹងកំពុងជួបការលំបាកក្នុងជីវិតរស់នៅប្រចាំថ្ងៃទាក់ទងនឹងកង្វះលទ្ធភាពទទួលបានអនាម័យ​ កង្វះទឹកស្អាត និងកង្វះផលិតផលអនាម័យផ្ទាល់ខ្លួន។ ហើយចំនួនប្រជាជននេះជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្មេងស្រីដែលកំពុងចូលរៀនតាមសាលានានា។ បញ្ហានេះត្រូវបានលើកឡើងនៅក្នុងការសិក្សាស្រាវជ្រាវកន្លងមកដែលធ្វើឡើងដោយកញ្ញា និច ជា (Nich Chea) នៅក្នុងនិក្ខេបបទរបស់នាងក្រោមចំណងជើងថា “ឧត្តមសិក្សានៅកម្ពុជា”  ដែលបានគូសបញ្ជាក់ថាប្រមាណជាង ៤៣% នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យនៅកម្ពុជាមិនមានទឹកស្អាត ហើយប្រមាណជាង ៣៤% គ្មានបង្គន់អនាម័យ។ ជាចុងក្រោយ បញ្ហានេះនាំឱ្យមានអត្រាបោះបង់ការសិក្សារបស់ក្មេងស្រីស្ថិតក្នុងកម្រិតមួយខ្ពស់ បន្ទាប់ពីពេញវ័យ ដោយត្រូវមានកន្លែងលាងសម្អាត នៅពេលដែលមករដូវ ។ ដោយបានកំណត់ និង     យល់ច្បាស់ថា បញ្ហាគម្លាតនៃការអប់រំ និងបញ្ហាអនាម័យ ចាំបាច់ត្រូវតែដោះស្រាយនៅក្នុងប្រទេស ដូច្នេះហើយ LIBRESSE® បានប្តេជ្ញាអនុវត្តកម្មវិធីផ្សព្វផ្សាយអប់រំ តាមរយៈការសាងសង់បង្គន់អនាម័យនៅតាមសាលារដ្ឋដែលខ្លួនបានជ្រើសរើស។ រហូតមកទល់ពេលនេះ សាលារដ្ឋមួយដែលទទួលបានការបញ្ជាក់ថានឹងត្រូវសាងសង់បង្គន់អនាម័យ គឺវិទ្យាល័យព្រះនរោត្តមរណឬទ្ធិគន្ធបុប្ផា ដែលមានទីតាំងនៅភូមិឃ្លោយទី ១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ការធ្វើបែបនេះគឺដើម្បីឱ្យសិស្សស្រីមានលទ្ធភាពប្រើប្រាស់បន្ទប់ទឹកស្អាត និងអនុវត្តអនាម័យបានត្រឹមត្រូវ ។ ការថែទាំងសុខភាព និងអនាម័យ គឺមានសារៈសំខាន់សម្រាប់ក្មេងស្រីទាំងនេះ ដើម្បីឱ្យពួកគេផ្តោតការយកចិត្តទុកដាក់ចំពោះសិក្សារហូតដល់ចប់។ តាមរយៈការទទួលបានការអប់រំ និងបំណិនជីវិតចាំបាច់នានា ក្មេងស្រីទាំងនេះអាចប្រើប្រាស់សក្តានុពលរបស់ខ្លួនបានយ៉ាងពេញលេញ និងបំពេញតួនាទីរបស់ពួកគេនៅក្នុងសង្គម ហើយជាចុងក្រោយ អាចរស់នៅក្នុងជីវភាពមួយតាមបំណងប្រាថ្នា​របស់ខ្លួន ទាំងសម្រាប់ពួកគេផ្ទាល់ ក៏ដូចជាសម្រាប់ក្រុមគ្រួសាររបស់ពួកគេ ។ LIBRESSE® ជឿជាក់ថា ស្ត្រីចាំបាច់ត្រូវទទួលបានការបង្ហាត់បង្រៀនតាំងពីតូច ដើម្បីចេះទទួលខុសត្រូវចំពោះផ្នែកសុខភាព V-zone របស់ខ្លួន ដែលនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការតស៊ូមតិរបស់ខ្លួនក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់បង្គន់អនាម័យនៅតាមសាលារដ្ឋដែលបានជ្រើសរើសជាពិសេសសម្រាប់ក្មេងស្រីកម្ពុជា។ មិនមានអ្វីដែលមានផាសុកភាពជាងនេះទេសម្រាប់ស្ត្រី ជាពិសេសក្នុ​ងអំឡុងពេលមករដូវ ដែលត្រូវមានការយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវ ហើយការមានបង្គន់អនាម័យនៅតាមសាលារបស់ពួកគេ គឺប្រៀបបាននឹងការបំពេញនូវសេចក្តីត្រូវការរាងកាយរបស់ពួកគេបានត្រឹមត្រូវ។ LIBRESSE® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារីដែលយល់ពីស្ត្រីបានយ៉ាងច្បាស់ ដោយយីហោនេះជឿជាក់ថាក្មេងស្រីមិនមែនកើតមកដោយមានភាពខ្មាសអៀនចំពោះរាងកាយ និងបរិវេណឯកជនរបស់ពួកគេទេ។ ផ្ទុយទៅវិញ ពួកគេបានផ្លាស់ប្តូរផ្នត់គំនិតសង្គមដែលដាក់កម្រិតលើទំនុកចិត្តរបស់ពួកគេ នៅពេលពួកគេចម្រើនវ័យ ។ ដូច្នេះក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ( និង ៤០ ឆ្នាំនៅទូទាំងពិភពលោក) LIBRESSE® នឹងខិតខំផ្តល់ទំនុកចិត្តដល់ស្ត្រីនៅក្នុងជីវិតសង្គម និងទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ។ ក្នុងនាមជាបងស្រីដ៏ក្លាហាន LIBRESSE® ខិតខំលុបបំបាត់ភាពសង្ស័យចំពោះខ្លួនឯង ការខ្មាសអៀន និងភាពមិនសុខស្រួលដែលធ្វើឱ្យស្ត្រីត្រឡប់មកបង្កើតពិភពនៃទំនុកចិត្ត V-zone ។ នេះត្រូវបានធ្វើឡើងដោយចូលទៅកាន់ចំណុចស្នូលនៃមណ្ឌលសុខភាព V-zone ដោយនឹងមានការអនាម័យយ៉ាងត្រឹមត្រូវ ។   LIBRESSE® គាំទ្រយ៉ាងពេញទំហឹងចំពោះការជំរុញពង្រឹងភាពអង់អាចដល់ស្ត្រី តាមរយៈការចូល      រួមរបស់សង្គម និងការមានវិធីសាស្រ្តជាប្រព័ន្ធបន្ថែមទៀត ពីព្រោះវាឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ក្រុមហ៊ុន ។ យុទ្ធនាការ​នេះមានការផ្តួចផ្តើមឡើងដោយ LIBRESSE® ដែលត្រូវបានទទួលស្គាល់តាមរយៈ “ពានរង្វាន់ទីផ្សារឆ្លើយតបចំពោះយែនឌ័រ” “Gender-responsive Marketplace Award” ដែលត្រូវបានប្រគល់ជូនដល់ក្រុមហ៊ុន Vinda Group Southeast Asia (Malaysia) ដែលជាក្រុមហ៊ុនមេរបស់ LIBRESSE® ។   អំពី LIBRESSE®​ LIBRESSE® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារី ដែលយល់ច្បាស់ពីធាតុពិតក្នុងនាមជានារី ។ ម៉ាកយីហោនេះគាំទ្រដល់ស្ត្រីឱ្យដើរតាមគន្លងជីវិតរបស់ខ្លួន និងអបអរសាទចំពោះស្ត្រីដែលមានរូបរាង និងដងខ្លួនខុសៗគ្នា។ ក្រៅពីផលិតផលប្រកបដោយគុណភាព និងគួរជាទីទុកចិត្តសម្រាប់សុភាពនារី LIBRESSE® ក៏ប្តេជ្ញាចិត្តផងដែរចំពោះគំនិតផ្តួចផ្តើមសម្រាប់ជីវិតរស់នៅជាប្រក្រតីក្នុងពេលមករដូវប្រចាំខែ ដូចជាយុទ្ធនាការអំពីការមករដូវ គឺ ចូរទទួលយកការពិត និងការមករដូវ (Let’s Get Real and Period) ។   អំពីសម្ព័ន្ធក្រុមហ៊ុន Vinda Group ចាប់តាំងពីពេលចាប់ផ្តើមដំបូងរបស់ខ្លួនក្នុងឆ្នាំ ១៩៨៥ រហូតដល់បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុន Vinda Group បានក្លាយជាក្រុមហ៊ុនធំជាងគេមួយសម្រាប់ផលិតផលអនាម័យនៅអាស៊ី និងមានបុគ្គលិកជិត ១ ម៉ឺននាក់។ ការលក់ត្រូវបានធ្វើឡើងក្រោមស្លាកយីហោផលិតផលថែទាំខ្លួនសំខាន់ៗ ដូចជា Vinda, Drypers, TENA, Dr P, Libresse, VIA, Tempo, Tork, Libero និង Sealer ។ Vinda មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងហុងកុង ហើយត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុនហុងកុង (លេខកូដហ៊ុន: 3331.HK) ។

ចែករំលែក

ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ៖  កម្ពុជា ជាប្រទេសដែលមានភាពសម្បូរបែប និងទាក់ទាញ ហើយក៏ជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់ផងដែរ។ ជាមួយនឹងកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសង្គម ប្រជាជនកម្ពុជាទាំងអស់មានសិទ្ធិសេរីភាពស្មើគ្នា តែស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញ។ ជីវភាពរស់នៅរបស់ពួកគាត់ក៏មានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈផ្សារទំនើប និងភោជនីយដ្ឋានជាច្រើនក៏កំពុងតែរីកដុះដាលឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ​។ ប្រជាជនភាគច្រើនរីករាយនឹងជីវិតរស់នៅបែបទាន់សម័យ និងស៊ីវិល័យ ដោយពួកគាត់ប្រើប្រាស់បណ្តាញសង្គមដើម្បីទំនាក់ទំនងគ្នា ចូលចិត្តប្រើ​ប្រាស់ផលិតផលប្រណីតៗ ញ៉ាំអាហារនៅខាងក្រៅ និងចូលចិត្តសាកល្បងចំណីអាហារប្លែកៗជាច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ សព្វថ្ងៃនេះ ប្រជាជនយើងមានជម្រើសច្រើនក្នុងការញ៉ាំចំណីអាហារនានា។ ទោះយ៉ាងណាក៏ដោយ មិនមែនរាល់ចំណីអាហារទាំងអស់នោះសុទ្ធតែល្អចំពោះសុខភាពនោះទេ។ អាហារខ្លះមានផ្ទុកជាតិស្ករខ្ពស់ ខណៈអាហារផ្សេងទៀតជាពិសេសអាហារបែបបំពង ឬចៀន មានផ្ទុកកូឡេស្តេរ៉ុលខ្ពស់។ ការញ៉ាំអាហារនៅខាងក្រៅ ឬក៏ខ្ចប់យកទៅផ្ទះ ភាគច្រើនមិនមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ បានគ្រប់គ្រាន់ ដែលរាងកាយរបស់យើងត្រូវការនោះទេ។ ការធ្វើឱ្យជីវិតរស់នៅប្រកបដោយសុខភាពល្អ និងមានភាពរីករាយ មិនមែនជារឿងងាយស្រួលឡើយ។ ភាពមមាញឹកនៃការងាររបស់ប្រជាជនយើង ជាហេតុនាំឱ្យពួកគាត់មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងចំណុចផ្សេងទៀត អាចបណ្តាលមកពី    ខ្វះការតាំងចិត្តខ្ពស់ ឬក៏មានអារម្មណ៍ថាហត់នឿយពីការងារក៏ថាបាន។ ទម្លាប់ល្អរបស់យើងរាល់ថ្ងៃ ពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព និងគុណភាពនៃជីវិត ។ ដើម្បីផ្លាស់ប្តូរទម្លាប់មិនល្អដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព យើងចាំបាច់ត្រូវបង្កើតទម្លាប់ថ្មីដោយបញ្ចូលនូវការហាត់ប្រាណឱ្យបានទៀងទាត់  ញ៉ាំបន្លែ ផ្លែឈើ  គ្រាប់ធញ្ញជាតិ  និងកំណត់បរិមាណជាតិខ្លាញ់ ស្ករ និងអំបិល។ ទាំងអស់នេះនឹងនាំឱ្យយើងទទួលបាននូវសុខភាពល្អ។ អាហារូបត្ថម្ភល្អគួបផ្សំនឹងសកម្មភាពរាងកាយ ពោលគឺការហាត់ប្រាណ ពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការធ្វើឱ្យជីវិតរស់នៅប្រកបដោយភាពរីករាយ និងមានសុខភាពល្អ។ រាងកាយរបស់យើងអាចទទួលបានសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែដែលយើងត្រូវការជាចាំបាច់ដើម្បីទ្រទ្រង់ប្រព័ន្ធរាងកាយ ហើយរឹតតែមានសារសំខាន់បំផុតសម្រាប់សុខភាព និងការលូតលាស់របស់កុមារ។  ណេសត្លេ បាននឹងកំពុងផ្តល់ជូនអតិថិជននូវផលិតផលដែលមានរសជាតិឆ្ងាញ់ ជាមួយនឹងសារធាតុចិញ្ចឹម និងអាហារូបត្ថម្ភគ្រប់គ្រាន់ជាច្រើនមានដូចជា៖ ទឹកដោះគោឆៅ សញ្ញាខ្លាឃ្មុំ ម៉ៃឡូ ណេសកាហ្វេ និងម៉េកគី ជាដើម។ ផលិតផលទាំងអស់នោះសុទ្ធសឹងតែជាផលិតផលដែលត្រូវបានផលិតឡើងតាមបែបវិទ្យាសាស្ត្រ ​និងជាប្រភពអាហាដ៏សំខាន់ដែលផ្តល់នូវជីវជាតិបំប៉នដល់សមាជិកគ្រួសារម្នាក់ៗគ្រប់ជំនាន់ ពីក្រុមហ៊ុនណេសត្លេអស់រយៈពេលជាង ១៥០ ឆ្នាំមកហើយ។       ថ្មីៗនេះ ក្រុមហ៊ុន ណេសត្លេ ​ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោកបានរៀបចំកម្មវិធី «​ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ» ដែលនឹងប្រព្រឹត្តទៅនៅតាមបណ្តា​រាជធានី-ខេត្តចំនួន ១៦ ចាប់ពីថ្ងៃទី ៤ ខែតុលា រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ​ឆ្នាំ ២០២០នេះ។ កម្មវិធីនេះ នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃនៅតាមផ្សារនានាទូទាំងប្រទេស   ដោយផ្តល់ជូននូវការអប់រំសុខភាពជាច្រើនរួមមាន៖ ការពិនិត្យសន្ទស្សន៍ម៉ាសរាងកាយ (BMI) ការភ្លក្សផលិតផល ការចាប់ឆ្នោតយករង្វាន់ ព្រមទាំងការវាស់សម្ពាធឈាម និងការធ្វើតេស្តឆ្អឹងដោយឥតគិតថ្លៃ  រួមនឹងដំបូន្មានសំខាន់ៗ ដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្ត​​។ ទម្លាប់នៃការហាត់ប្រាណប្រចាំថ្ងៃក៏នឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍នេះផងដែរ​។​ កម្មវិធីនេះ មានគោលបំណងបង្កើនការយល់ដឹង និងការអប់រំ ដោយផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីទទួលបាននូវការរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែសកម្មជាងមុន តាមរយៈការជ្រើសរើសអាហារូបត្ថម្ភដែលត្រឹមត្រូវ ដើម្បីជួយទ្រទ្រង់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់ឱ្យបានល្អបរិបូរណ៍។ សុខភាព និងសុខុមាលភាព គឺជាទ្រព្យសម្បត្តិមហាសាលរបស់យើងម្នាក់ៗ។ ដូច្នេះ សូមចូលរួមក្នុងកម្មវិធីណេសត្លេ សុខភាពល្អ ផ្ទះរីករាយ នៅថ្ងៃនេះទាំងអស់គ្នា ដើម្បីបានភ្លក្សផលិតផលដែលមានសារធាតុចិញ្ចឹម និងអាហារូបត្ថម្ភគ្រប់គ្រាន់ ជាពិសេសទទួលបាននូវគន្លឹះសំខាន់ៗ ដែលធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងកាន់តែប្រសើរ ​និងមានសុខភាពល្អគ្រប់ៗគ្នា៕

ចែករំលែក

ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ​ឆ្នាំ២០២០ ៖ ​កំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងសុខភាពរបស់ប្រជាជនកម្ពុជា។ ប្រជាជនដែលមានប្រាក់ចំណូលកម្រិតមធ្យម កំពុងតែមានការកើនឡើងជាលំដាប់ ដែលជាហេតុនាំឱ្យប្រជាជនភាគច្រើនចាប់អារម្មណ៍ទៅនឹងការបរិភោគអាហារ និងទម្លាប់នៃការហាត់ប្រាណ ដើម្បីធ្វើឱ្យជីវិតរស់នៅរបស់ពួកគាត់កាន់តែប្រសើរ និងប្រកបដោយសុខភាពល្អ។ ទោះជាយ៉ាងនេះក្តី មានការសិក្សាជាច្រើនបានបង្ហាញថា កង្វះខាតអាហារូបត្ថម្ភនៅក្នុងចំណោមកុមារ និងស្ត្រី នៅតែជាក្តីកង្វល់របស់យើងទាំងអស់គ្នានៅឡើយ។ នេះបណ្តាលមកពីអាហារ ឬភេសជ្ជៈដែលពួកគាត់ទទួលទានរាល់ថ្ងៃ មិនមានផ្ទុកនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលរាងកាយរបស់ពួកគាត់ត្រូវការជាចាំបាច់។ ការរស់នៅប្រកបដោយសុខភាពល្អ គឺបានមកពីការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមត្រឹមត្រូវ ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ការគ្រប់គ្រងភាពតានតឹង និងការទទួលទានដំណេកឱ្យបានគ្រប់គ្រាន់។ នៅពេលដែលយើងអនុវត្តបានល្អនូវរាល់ចំណុចទាំងអស់នោះ វានឹងជួយយើងក្នុងការបង្កើនថាមពល និងការផ្តោតអារម្មណ៍បានកាន់តែប្រសើរ ដែលអាចធ្វើឱ្យសុខភាពយើងកាន់តែល្អ និងមានភាពរីករាយក្នុងជីវិតប្រចាំថ្ងៃ។   ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ណេសត្លេ ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈឈានមុខគេនៅលើពិភពលោក បានបន្តបង្កើតនូវផលិតផលយ៉ាងច្រើនសម្បូរបែប ដែលក្នុងនោះរួមមាន៖ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ និងម៉ៃឡូជាដើម ដែលសម្បូរទៅដោយអាហារូបត្ថម្ភសំខាន់ៗ សម្រាប់អតិថិជនទាំងអស់ ជាពិសេស កុមារ យុវជន និងស្ត្រី ដើម្បីទទួលបាននូវសារធាតុចិញ្ចឹមដ៏ចាំបាច់សម្រាប់របបអាហាររបស់ពួកគាត់។   អស់រយៈពេលជាង ១៥០ ឆ្នាំមកហើយ ដែលណេសត្លេ បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនគ្រប់រូប។ ផលិតផលរបស់ណេសត្លេ ទទួលបានការពេញនិយម​ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា និងមានវត្តមាននៅកម្ពុជាជាច្រើនទសវត្សរ៍មកហើយ ព្រមទាំងមានប្រវត្តិយ៉ាងរឹងមាំ ក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពល្អ និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលទទួលស្គាល់ដោយអ្នកជំនាញផ្នែកអាហារូបត្ថម្ភ សុខភាព ​និងសុខុមាលភាព។   ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសុខភាពប្រកបដោយនិរន្តរភាពរបស់ប្រជាជនកម្ពុជា និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការរស់នៅប្រកបដោយសុខភាពល្អ ក្រុមហ៊ុន ណេសត្លេ ​ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោកបានរៀបចំកម្មវិធី “​ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ“ ដែលនឹងប្រព្រឹត្តទៅនៅតាមបណ្តា​រាជធានី-ខេត្តចំនួន ១៦  ចាប់ពីថ្ងៃទី ៤ ខែតុលា រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ​ឆ្នាំ ២០២០ នេះ។   កម្មវិធីនេះ នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃតាមផ្សារនានាជាច្រើននៅទូទាំងប្រទេស   ​ដោយផ្តល់ជូននូវការអប់រំសុខភាពជាច្រើនរួមមាន៖ ការពិនិត្យសន្ទស្សន៍ម៉ាសរាងកាយ (BMI) ការភ្លក្សផលិតផល ការចាប់ឆ្នោតយករង្វាន់ ព្រមទាំងការវាស់សម្ពាធឈាម និងការធ្វើតេស្តឆ្អឹងដោយឥតគិតថ្លៃ  រួមនឹងដំបូន្មានសំខាន់ៗ ដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្ត​​។ ទម្លាប់នៃការហាត់ប្រាណប្រចាំថ្ងៃក៏នឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍នេះផងដែរ​។​   ផលិតផលជាច្រើនរបស់ ណេសត្លេ ក៏នឹងត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីនេះផងដែរ ដែលមានដូចជា៖ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ ម៉ៃឡូ ណេសកាហ្វេ និង ម៉េកគី ជាដើម ដែលសុទ្ធសឹងតែជាផលិតផលត្រូវបានផលិតឡើងតាមបែបវិទ្យាសាស្ត្រ ដើម្បីផ្តល់នូវជីវជាតិបំប៉នដល់សមាជិកគ្រួសារគ្រប់ជំនាន់។            ណេសត្លេ ​សូមអញ្ជើញអ្នកទាំងអស់គ្នាចូលរួមក្នុងកម្មវិធីនេះឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបាននូវគន្លឹះសំខាន់ៗដែលធ្វើឱ្យជីវិតរស់ប្រចាំថ្ងៃ កាន់តែប្រសើរ ​និងមានសុខភាពល្អ៕

ចែករំលែក

ភ្នំពេញ ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២០៖ ជីវិតប្រកបដោយសុភមង្គល និងសុខភាពល្អ ត្រូវចាប់ផ្តើមជាមួយនឹងការបរិភោគអាហារូបត្ថម្ភត្រឹមត្រូវ និងទម្លាប់នៃការរស់នៅល្អ។ គ្រប់ៗគ្នាជឿថា អាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ប្រៀបដូចជាឱសថដ៏មានប្រសិទ្ធភាពបំផុតក្នុងការថែរក្សាសុខភាពរបស់មនុស្សយើង​។ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការរស់នៅប្រកបដោយសុខភាពល្អ ក្រុមហ៊ុន ណេសត្លេ ​ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោកបានរៀបចំកម្មវិធី “ដំណើរទេសចរណ៍ ​ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ “  ដែលនឹងធ្វើដំណើរទៅតាមបណ្តា​រាជធានី-ខេត្តចំនួន១៤ ​រៀងរាល់ថ្ងៃចាប់ពីថ្ងៃទី៤ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ​ឆ្នាំ២០២០នេះ។   កម្មវិធីដំណើរទេសចរណ៍នេះ មានគោលបំណងបង្កើនការយល់ដឹង និងការអប់រំ ដោយផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីទទួលបាននូវការរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែសកម្មជាងមុន តាមរយៈការជ្រើសរើសអាហារូបត្ថម្ភដែលត្រឹមត្រូវ ដើម្បីជួយទ្រទ្រង់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់ឲ្យបានល្អបរិបូរណ៌។   កម្មវិធីដំណើរទេសចរណ៍នេះ នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃតាមផ្សារនានាជាច្រើននៅទូទាំងប្រទេស   ​ ដោយផ្តល់ជូននូវការអប់រំសុខភាពជាច្រើនរួមមាន៖ ពិនិត្យសន្ទស្សន៍ម៉ាស់រាងកាយ (BMI) ការភ្លក្សផលិតផល ការចាប់ឆ្នោតយករង្វាន់ ព្រមទាំងការវាស់សម្ពាធឈាម និងការធ្វើតេស្តឆ្អឹង រួមនឹងដំបូន្មានសំខាន់ៗដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្តដោយឥតគិតថ្លៃហើយទម្លាប់នៃការហាត់ប្រាណប្រចាំថ្ងៃក៏នឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍នេះផងដែរ​។​   ពេញមួយខែតុលា វិច្ឆិកា និងខែធ្នូ ព្រឹត្តិការណ៍នេះនឹងបន្តធ្វើដំណើរទៅកាន់បណ្តាខេត្ត-ក្រុងទាំង១៤ រួមមាន៖ ភ្នំពេញ ខេត្តកណ្តាល ​តាកែវ កំពត កំពង់សោម កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ​ សៀមរាប ​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ណេសត្លេ ​សូមអញ្ជើញអ្នកទាំងអស់គ្នាចូលរួមក្នុងកម្មវិធីនេះឲ្យបានគ្រប់ៗគ្នាកុំបីអាក់ខាននៅតាមទីតាំងដែលនៅជិតលោកអ្នកបំផុត។   កម្មវិធី​ ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ ប្រៀបដូចជាកន្លែងមួយដែលគ្រួសារនីមួយៗអាចចែករំលែកនូវ រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់​​​ ​សម្បូរដោយគុណប្រយោជន៍ចំពោះសុខភាព ដើម្បីទ្រទ្រង់ជីវិតរបស់ពួកគាត់ ដូច្នេះសមាជិកគ្រួសារម្នាក់ៗអាចរស់នៅប្រកបដោយសុខភាពល្អតាមរយៈការបរិភោគអាហារដែលមានជីវជាតិ ហើយជាផ្ទះដែលពោរពេញទៅដោយភាពរីករាយ និងសុភមង្គល។   ណេសត្លេ មានបេសកកម្មលើកកម្ពស់គុណភាពជីវិត និងរួមចំណែកធ្វើឲ្យសុខភាពរបស់ប្រជាជនកាន់​តែប្រសើរ។ ដូច្នេះ ណេសត្លេ សង្ឃឹមថា ប្រជាជនកម្ពុជានឹងបានយល់ដឹងកាន់តែច្បាស់នៅពេលសម្រេចចិត្តជ្រើសរើសផលិតផលណាមកទទួលទានជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពល្អ បន្ទាប់ពីពួកគាត់បានចូលរួមក្នុងកម្មវិធីដ៏មានសារសំខាន់មួយនេះ​៕

ចែករំលែក

នៅពេលដែលយើងនិយាយពីអ្នកដែលអាចមករដូវបាន យើងតែងតែគិតដល់អ្នកដែលមានអត្តសញ្ញាណភេទជាមនុស្សស្រី ហើយមានរូបរាងជាមនុស្សស្រី។ ទោះបីជានេះជាការគិតដោយមិនដឹងខ្លួនក៏ដោយ តែវាបានឆ្លុះបញ្ចាំងពីកង្វះខាតចំណេះដឹងទៅលើបញ្ហាការមករដូវរបស់អ្នកដែលមិនប្រកាន់អត្តសញ្ញាណថាជាស្រ្តី ឬ អ្នកដែលមិនប្រកាន់ភេទច្បាស់លាស់។ កង្វះខាតនៃការយល់ដឹងជុំវិញបញ្ហានេះ និង​ការរើសអើងនៃអ្នកកែភេទ និង​បុគ្គលដែលមិនប្រកាន់ភេទណាមួយដែលគាត់មករដូវដែរនោះ បង្កជាផលវិបាកអវិជ្ជមានទៅលើការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលប៉ះពាល់ទៅលើអនាម័យនៃការមករដូវ សុខភាពផ្លូវចិត្ត និង ផាសុកភាពនៃរាងកាយរបស់គាត់។ ការបើកការជជែកពិភាក្សាដែលយើងកំពុងតែសំដៅទៅលើ គឺការខ្វះខាតនៃផលិតផលអនាម័យសុខភាពប្រដាប់បន្តពូជដែលមិនរើសភេទនៅលើទីផ្សារ (gender-neutral products ) និងការមាក់ងាយពីសង្គមជុំវិញបញ្ហាមករដូវផ្ទាល់ ជាពិសេសនៅក្នុងប្រទេសដែលមិនសូវមានការអប់រំពាក់ព័ន្ធទៅនឹងសហគមន៍ LGBTQ+ ដូចប្រទេសកម្ពុជា។ ដោយសារតែកង្វះខាតព័ត៌មាន និង ឯកសារស្រាវជ្រាវអំពីប្រធានបទនេះនៅក្នុងប្រទេសកម្ពុជា យើងបានសុំជំនួយពីអ្នកដែលនៅក្នុងសហគមន៍ LGBTQ+ ក្នុងស្រុកផ្ទាល់​តែម្តង។ សម្រាប់អត្ថបទប្លុកលើកនេះ យើងបានធ្វើការសម្ភាសន៍ ជាមួយនឹងលោក Bee Mike ដែលជាអ្នកលេងឧបរករណ៍តន្រ្តី ហ្គីតាបាស ប្រចាំក្រុមប្រគុំតន្រ្តីមួយនៅ​ក្នុងប្រទេសកម្ពុជា។ លោកនឹងឆ្លើយទៅនឹងសំនួរ ដោយប្រើប្រាស់បទពិសោធន៍របស់ខ្លួនលោកផ្ទាល់ក្នុងនាមជាអ្នកកែភេទនៅប្រទេសកម្ពុជា។ ផលលំបាកនៃការមករដូវក្នុងនាមជាអ្នកកែភេទ និង មិនប្រកាន់ភេទណាមួយ «និយាយទៅបើសិនជានិយាយថាឲ្យដឹងតាំងពីពេលណា គឺតាំងពីតូចមកចូលចិត្តស្លៀកខោអាវប្រុស» បើតាមសម្តីរបស់ Mike។ នៅពេលដែលគាត់ត្រូវបានសួរពាក់ព័ន្ធពីឧបសគ្គឬការលំបាករបស់គាត់ដែលបានធំធាត់ឡើងមកក្នុងនាមជាអ្នកកែភេទ ដែលមករដូវនោះ Mike បានឆ្លើយថា លោកតែងតែមានភាពខ្មាសអៀនខ្លាំងណាស់នៅពេលដែលនិយាយអំពីការមករដូវម្តងៗ។ «និយាយទៅតាំងពីក្មេងមកគឺឲ្យតែមានអាហ្នឹង គឺតែងតែមានអារម្មណ៍ប្លែកៗហើយអៀន ហើយអត់សូវបញ្ចេញអាការៈនឹងឲ្យគេឃើញទេ សូម្បីតែទៅទិញសំឡីខ្លួនឯងក៏អត់ហ៊ានដែរ»។ Mike ក៏បានបញ្ជាក់ផងដែរថា លោកមិនសូវមានបញ្ហាអ្វីជាមួយនឹងចំណេះដឹងថែទាំខ្លួននៅពេលមករដូវនោះទេ ពីព្រោះលោកទម្លាប់ជាមួយនឹងការមករដូវតាំងពីមុនពេលដែលគាត់ដឹង ១០០ ភាគរយថាខ្លួនជាមនុស្សប្រុស។ យ៉ាងណាមិញ លោកបាននិយាយផងដែរថា នេះគឺគ្រាន់តែជាបទពិសោធន៍របស់លោកផ្ទាល់ទេ ចំពោះអ្នក​ដែលជាអ្នកកែភេទផ្សេងលោកមិនអាចតាំងខ្លួនជាតំណាងឲ្យបទពិសោធន៍ពួកគេទាំងអស់គ្នាបាននោះទេ។ ប៉ុន្តែគាត់ចាំថាគាត់មានអារម្មណ៍ភ័យខ្លាចដែរនៅពេលដែលមករដូវជាលើកដំបូង ព្រោះមិនដឹងថាវាគ្រាន់តែជាដំណើរការធម្មជាតិនោះទេ។ លោកបាននិយាយដោយហួសចិត្តអំពីការសួរសំនួរពីមនុស្សជុំវិញខ្លួនអំពីរូបរាង និងភេទរបស់លោកតាំងពីនៅក្មេងមកម្ល៉េះ។ «ពេលដំបូងៗ នៅពេលដែលលឺសំនួរចឹងៗមានអារម្មណ៍ថាអន់ចិត្តនឹងខ្លួនឯង រហូតចង់ចូលដល់ជម្ងឺ depression មិនមែនចង់ depression ទេ គឺ depression ហ្មង ដោយសារតែ ទី​១ គាត់រើសអើងខ្លាំងពេក និយាយទៅសំនួរបែបនឹងគឺគ្រប់ទីកន្លែង តែម្តង គឺថាគាត់អត់យល់ទេ សូម្បីតែអ៊ុំយើងក៏គាត់សួរយើងចឹងដែរថា ម៉េចបានយើងចូលចិត្តតែងខ្លួនជាប្រុសចឹង និយាយទៅសំនួរពេញក្បាលតែម្តង»។ ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលកែភេទ ប្រឈមមុខនឹងការមានភាពអាម៉ាស់នឹងខ្លួនឯង និងអសមភាពនៅក្នុងសង្គម ក៏ដូចជាភាពខ្វះខាតជាច្រើននៅពេលដែលពួកគេត្រូវគ្រប់គ្រងលើការមករដូវរបស់ខ្លួន។ មូលហេតុមួយគឺអ្នកកែភេទពីស្រីទៅប្រុស ដែលមានអត្តសញ្ញាណជាភេទប្រុស បានប្រកាន់ភ្ជាប់ជាមួយនឹងផ្នត់គំនិតមួយចំនួនដែលបុរសជាច្រើននៅក្នុងសង្គមប្រកាន់ខ្ជាប់ ហើយអាចមើលឃើញការមករដូវជាអ្វីមួយដែលធ្វើឲ្យពួកគេទន់ខ្សោយ ឬអន់ជាងបុរសដទៃ។ ហេតុនេះហើយ បានជាអ្នកកែភេទខ្លះមានភាពអាម៉ាសទៅនឹងការមករដូវ។ ការមិនទទួលស្គាល់ការមករដូវនេះមិនមែនជាកំហុសរបស់ពួកគាត់នោះឡើយ ប៉ុន្តែវាជាចំនុចចង្អុលបង្ហាញពីគំនិតដែលចាត់ទុកការមករដូវគឺជារបស់កខ្វក់ ហើយបន្ទាបតម្លៃរបស់មនុស្សម្នាក់។ នេះគឺជាជំនឿមួយដែលត្រូវបានគេជឿតាំងពីយូរលង់ណាស់មកហើយ ហើយវាត្រូវបានបន្តមានឥទ្ធិពលនៅក្នុងសង្គមដែលប្រកាន់ផ្នត់គំនិតបិតាធិបតេយ្យ។ បើនិយាយអំពីបទពិសោធន៍របស់លោកជាមួយនឹងបុគ្គលិកសុខាភិបាលវិញ Mike បាននិយាយថា លោកមិនដែលបានទៅគ្លីនិកណាមួយដើម្បីពិនិត្យមើលសុខភាពបន្តពូជរបស់លោកនោះទេ ប៉ុន្តែលោកធ្លាប់បានយកម្តាយរបស់លោកទៅ ហើយបានមានអារម្មណ៍ថាលោកមិនអាចទទួលយកការពិនិត្យរាងកាយបែបនោះបាននោះទេ។ ប៉ុន្តែលោកធ្លាប់មានបទពិសោធន៍ខ្លះៗនៅពេលដែលទៅគ្លីនិកពិនិត្យជម្ងឺទូទៅ ហើយមានអារម្មណ៍មិនល្អនៅពេលដែលគេនិយាយពីរូបរាងរបស់លោក និង​ ភេទរបស់លោកផងដែរ។ «បងទៅតែពេទ្យពិនិត្យសុខភាពធម្មតាដូចជាក្អក ផ្តាសាយអីចឹង ហើយភាគច្រើន ពួកគាត់នៅតែសួរតែ ស្មានតែប្រុសតាមពិតស្រីសោះ ពាក្យនេះអាចសាមញ្ញចំពោះគាត់ ប៉ុន្តែវាប៉ះពាល់ដល់អារម្មណ៍យើង»។ អ្នកផ្តល់សេវាសុខភាព និង​ សង្គមទាំងមូលដើរតួរយ៉ាងសំខាន់ក្នុងការលុបបំបាត់ការរើសអើងទៅលើអ្នកដែលកែភេទហើយមករដូវ។ អ្វីដែលគួរឲ្យសោកស្តាយគឺ នេះឯងជាចំនុចបញ្ហា ព្រោះអ្នកផ្តល់សេវាសុខភាពត្រូវបានគេរកឃើញថាមានភាពខ្វះខាត និង មានភាពលំអៀងនៅពេលដែលផ្តល់ការព្រឹក្សាដល់អ្នកដែលកែភេទ។ ការស្រង់មតិមួយនៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៥ ក្នុងចំណោមវេជ្ជបណ្ឌិតផ្នែកសម្ភព និង រោគស្រ្តី បានបង្ហាញថា ៨០​ ភាគរយ ក្នុងចំណោមពួកគេមិនបានទទួលការហ្វឹកហាត់ទាក់ទងទៅនឹងការផ្តល់សេវាសុខភាពដល់អ្នកកែភេទនោះទេ ហើយមានតែ ២៩ ភាគរយតែប៉ុណ្ណោះដែលមានអារម្មណ៍មិនល្អនៅពេលផ្តល់សេវាកម្មថែទាំសុខភាពដល់អ្នកកែភេទ។ ដោយសារតែភាពភ័យខ្លាចទៅលើអ្នកផ្តល់សេវាសុខភាពដែលរើសអើងទៅលើអ្នកកែភេទ ហើយនិង​ការស្អប់ខ្ពើមការមករដូវផងនោះ អ្នកកែភេទមិនងាយនឹងស្វែងរកសេវាថែទាំសុខភាពនោះទេ​នៅពេលដែលពួកគេជួបបញ្ហាពាក់ព័ន្ធទៅនឹងការមករដូវ ដូចជាការអត់រដូវ និង​ការដុះស្រទាប់រដូវនៅកន្លែងមិនប្រក្រតីជាដើម ដែលអាចមានមូលហេតុប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ការធ្វើឲ្យការមករដូវនៃអ្នកកែភេទទៅជារឿងធម្មតា ដូចនេះ តើក្នុងនាមយើងជាបុគ្គលម្នាក់ក្នុងសង្គមអាចជួយអ្វីបានខ្លះ? តាមពិតការចាប់ផ្តើមដំបូងគឺមិនស្មុគស្មាញនោះទេ​ ហើយវិធីនោះគឺការលើកទឹកចិត្តឲ្យអ្នកកែភេទ និង អ្នកដែលមិនប្រកាន់ភេទណាមួយចូលរួមការពិភាក្សាស្តីពីការមករដូវ។ ដើម្បីសង្កត់ថាមិនមែនមានតែស្ត្រីភេទតែប៉ុណ្ណោះដែលអាចមករដូវបាន ហើយក្នុងគោលដៅរកដំណោះស្រាយដែលផ្តល់ផាសុកភាពចំពោះមនុស្សទាំងអស់ដែលមករដូវ។ នេះអាចរួមបញ្ចូលទាំងវគ្គបណ្តុះបណ្តាលអ្នកផ្តល់សេវាថែទាំសុខភាពដែលមិនមានការរើសអើងអ្នកកែភេទ និងការដាក់ផលិតផលអនាម័យនៅក្នុងបន្ទប់ទឹកទាំងប្រុស និងស្រី។ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺការលុបបំបាត់គំនិតដែលខុសឆ្គងពាក់ព័ន្ធទៅនឹងការមករដូវ។ នេះមិនមែនជាការងាយទេ ហើយវាត្រូវការការដាក់កម្មវិធីសិក្សានៅតាមសាលាអំពីសុខភាពបន្តពូជ និង សហគមន៍ LGBTQ+។ លោកបានបន្តថា៖ «បើទោះបីជាពួកបងស្រលាញ់ស្រីមែនប៉ុន្តែរូបរាងខាងក្រៅ ប្រព័ន្ធគ្រឿងក្នុងយើងក៏នៅតែជាមនុស្សស្រីចឹង។​ ចឹងធម្មតាធម្មជាតិបង្កើតមកឲ្យមនុស្សស្រីមានមករដូវ គឺយើងនៅតែមកដែរ ដូចម៉ាស៊ីនចឹង គេ set មកយ៉ាងម៉េចគឺយើងចេញមកចឹង។ ប៉ុន្តែពួកយើងខុសពីម៉ាស៊ីនដោយសារយើងនៅមានអារម្មណ៍ទៀត។ យើងមានអារម្មណ៍ យើងមានបេះដូង យើងមានគំនិត អ៊ីចឹងការគិតរបស់ពួកបងខុសគ្នាពីមនុស្សស្រីធម្មតាគឺខាងក្នុងចិត្ត ការគិត អារម្មណ៍»។ ផលិតផលអនាម័យសម្រាប់ការមករដូវដែលមិនប្រកាន់ភេទកំពុងតែត្រូវបានគេលក់នៅប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ផលិតផលដូចជា Thinx និង Always កំពុងតែរួមបញ្ចូលតម្រូវការរបស់អ្នកកែភេទ​ និង អ្នកមិនប្រកាន់ភេទណាមួយ ដោយបង្កើតផលិតផលដែលអ្នកណាក៏អាចប្រើប្រាស់បានយ៉ាងងាយស្រួល។ យ៉ាងណាមិញ គ្រាន់តែកែប្រែផលិតផលនឹងមិនអាចជួយបានច្រើននោះទេប្រសិនបើយើងមិនព្យាយាមអស់ពីសមត្ថភាពក្នុងការអប់រំប្រជាជនទូទៅអំពីអនាម័យការមករដូវ និង ការគិតខុសពាក់ព័ន្ធទៅនឹងអ្នកដែលអាចមករដូវ តើការមករដូវមានន័យថាដូចម្តេច ហើយហេតុអីបានជាអនាម័យសុខភាពរដូវគឺជាសិទ្ធិមនុស្ស។ សម្រាប់ Mike វិញ ក្តីសង្ឃឹមរបស់លោកគឺសាមញ្ញនោះទេ។ «បើតាមមតិរបស់បងផ្ទាល់គឺអត់មានអីច្រើនក្រៅពីឲ្យពួកគាត់បើកចិត្តព្រមទទួលយកនោះទេ»។ គ្លីនិកម៉ារីស្តូបលើកទឹកចិត្តឲ្យមនុស្សគ្រប់អត្តសញ្ញាណភេទទាំងអស់មកទទួលសេវាថែទាំសុខភាពផ្លូវភេទដោយមិនមានភាពអាម៉ាស់ និង ប្រកបដោយទំនុកចិត្ត។   ឯកសារយោង៖ Chrisler, J. C., Gorman, J. A., Manion, J., Murgo, M., Barney, A., Adams-Clark, A., … Mcgrath, M. (2016). Queer periods: attitudes toward and experiences with menstruation in the masculine of centre and transgender community. Culture, Health & Sexuality, 18(11), 1238–1250. doi: 10.1080/13691058.2016.1182645 ACLU News & Commentary. (2019, December 17). Retrieved March 27, 2020, from https://www.aclu.org/news/lgbt-rights/menstruation-related-discrimination-is-sex-discrimination-we-dont-need-to-erase-trans-or-non-binary-people-to-make-that-point/   សម្រាប់ព័ត៌មានទាក់ទងនឹងការមករដូវ សុខភាពបន្តពូជ និង វិធីសាស្រ្តពន្យាកំណើត ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖ ✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ ✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ✓ 012 999 002 ឬ 098 999 102 ✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus  

ចែករំលែក

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០៖ ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (Singapore Medical Center) គ្រប់គ្រងចាត់ចែងដោយ DrMap បានចូលរួមគាំទ្រក្នុងឱកាសនៃទិវាលើកកម្ពស់ការយល់ដឹងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ និងទ្វារបាត ដោយបានរៀបចំសិក្ខាសិលាសុខភាពជូនសាធារៈជន។ ជាផ្នែកមួយនៃការអប់រំសុខភាពរបស់ស៊ីងហ្គាពួរ មេឌីខល សេនធ័រ អ្នកចូលរួមបានទទួលនូវចំណេះដឹងអំពីជំងឺមហារីកពោះវៀនធំ និងទ្វារបាត ដែលធ្វើបទបង្ហាញដោយវេជ្ជបណិ្ឌតឯកទេសជនជាតិសិង្ហបុរី Dr. Jonathan Foo។ ផ្នែកលើទិន្នន័យដែលបង្ហាញដោយអង្គការសុខភាពពិភពលោក(WHO) នៃភ្នាក់ងារអន្តរជាតិស្រាវជ្រាវលើជំងឺមហារីក (International Agency for Research on Cancer) ក្នុងឆ្នាំ ២០១៨ ជំងឺមហារីកពោះវៀនធំ ត្រូវបានចាត់ថ្នាក់ជាជំងឺមហារីកលំដាប់ថ្នាក់ទី៥ ដែលបណ្តាលឲ្យមានការស្លាប់ច្រើនបំផុតក្នុងប្រទេសកម្ពុជា។ ជំងឺមហារីកពោះវៀនធំ និងទ្វារបាត គឺជាជំងឺដែលអាចព្យាបាលបានក្នុងអត្រាខ្ពស់ ប្រសិនបើអាចធ្វើរោគវិនិឆ្ឆ័យទាន់ពេលវេលា។ អត្រាភាគច្រើននៃការកើតជំងឺមហារីកពោះវៀនធំ និងការបាត់បង់ជីវិតដោយសារជំងឺនេះអាចការពារបានតាមរយៈការពិនិត្យសុខភាពដោយការថតឆ្លុះដោយម៉ាស៊ីនអង់ដូរស្តុប រកដុំសាច់ដែលមានក្នុងពោះវៀនធំ (Colon polyps)។ ដើម្បីលើកកម្ពស់ចំណេះដឹងសុខភាព និងធ្វើឲ្យអ្នកចូលរួមបានស្វែងយល់កាន់ស៊ីជម្រៅអំពីទិវាប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ និងទ្វារបាត លោកវេជ្ជបណ្ឌិតឯកទេស Dr. Jonathan Foo (វេជ្ជបណិ្ឌតឯកទេសវះកាត់ជំងឺទូទៅ និងប្រព័ន្ធទា្វរបាត) បានធ្វើការពន្យល់ថា “សុខភាពពោះវៀនធំសម្រាប់មនុស្សគ្រប់រូប ជាពិសេសបុរសអាយុ ៤៥ឆ្នាំ ទ្បើងទៅ ក្នុងចំណោមប្រជាជនបានក្លាយជាប្រធានបទកាន់តែមានការយកចិត្តទុកដាក់ច្រើននាពេលបច្ចុប្បន្ន ពីព្រោះមានភស្តុតាងកាន់តែច្រើនបានបញ្ជាក់ថាសុខភាពរាងកាយរបស់យើងពឹងអាស្រ័យលើសុខភាពប្រព័ន្ធរំលាយអាហារ ដែលប្រព័ន្ធនេះផ្អែកទាំងស្រុងលើរបបអាហាររបស់យើង។ លោកវេជ្ជបណ្ឌិតក៏បានពន្យល់អំពីអត្ថប្រយោជន៍នៃការត្រួតពិនិត្យដោយសុងពោះវៀនធំឲ្យបានទៀងទាត់ដោយថា “វាអាចជួយឲ្យយើងដឹងអំពីវត្តមានជំងឺមហារីកពោះវៀនធំក៏ដូចជាមធ្យោបាយមួយយ៉ាងមានប្រសិទ្ធិភាពនៃការបង្ការជំងឺ ធ្វើរោគវិនិច្ឆ័យក៏ដូចជាផ្តល់ការព្យាបាលដល់អ្នកជំងឺឲ្យបានទាន់ពេលវេលា។” ស៊ីងហ្គាពួរ មេឌីខល សេនធ័រ មានគោលបំណងផ្តល់ជូនសេវាវេជ្ជសាស្ត្រ និងការព្យាបាលដល់ប្រជាជនកម្ពុជានិងជនបរទេសដែលកំពុងរស់នៅធ្វើការក្នុងប្រទេសនេះ ក៏ដូចជាប្រជាជនមកពីប្រទេសជិតខាងកម្ពុជាដែលស្វែងរកមូលដ្ឋាន និងសេវាកម្មសុខាភិបាលទំនើប។ មជ្ឈមណ្ឌលនេះ ដំណើរការ និងគ្រប់គ្រងដោយគណៈគ្រប់គ្រង DrMap ដោយប្រើប្រាស់ស្តង់ដារ និងអ្នកឯកទេសសឹង្ហបុរី។ រាល់ការព្យាបាល និងសេវាកម្មទាំងអស់សុទ្ធតែបានអនុលោមតាមដំណើរការ និងពិធីសារសុខាភិបាលដែលទទួលបានវិញ្ញាបនបត្រត្រឹមត្រូវ។ ស៊ីងហ្គាពួរ មេឌីខល សេនធ័រ នឹងក្លាយទៅជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយដែលផ្តល់សេវាកម្មពេញលេញ និងឈានមុខគេដោយរួមបញ្ចូលគ្នាទាំងវេជ្ជសាស្រ្តទូទៅ និងវេជ្ជសាស្រ្តថែទាំសុខភាព ដែលចំណុចនេះធ្វើឲ្យមជ្ឈមណ្ឌលយើងក្លាយជាមជ្ឈមណ្ឌលទីមួយនៅរាជធានីភ្នំពេញ ដែលបានដាក់បញ្ចូលសុខុមាលភាពគ្រប់ជ្រុងជ្រោយទៅជាទិដ្ឋភាពស្នូលនៅសេវាកម្មវេជ្ជសាស្រ្តសម្រាប់សហគមន៍។ មជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយនេះនឹងផ្តល់សេវាកម្មជាច្រើនរួមមានការអនុវត្តន៍វេជ្ជសាស្រ្តទូទៅ ការថែទាំជំងឺរ៉ាំរ៉ៃ ការថតឆ្លុះធ្វើរោគវិនិច្ឆ័យ និងការត្រួតពិនិត្យសុខភាពសុខុមាលភាពគ្រប់ជ្រុងជ្រោយ ការព្យាបាលដោយប្រើទឹកសេរ៉ូម ការព្យាបាលសម្ផស្ប និងរោគសើស្បែក និងការវះកាត់ផ្សេងៗ។ សេវាកម្មធ្វើរោគវិនិច្ឆ័យដោយប្រើម៉ាស៊ីនថ្មីបំផុតរួមមានម៉ាស៊ីនថតកាំរស្មី x ម៉ាស៊ីនស្គេនម៉ាម៉ូក្រាម ម៉ាស៊ីនស្គេនស៊ីធី ឧបករណ៍វាស់ដង់ស៊ីតេឆ្អឹង និងម៉ាស៊ីនអេកូសាស្រ្ត។ ចំណែកឯការព្យាបាលសុខុមាលភាពគ្រប់ជ្រង់ជ្រោយ និងបញ្ចូលលក្ខណៈពិសេសដូចជា ការព្យាបាលដោយត្រាំខ្សាច់ភ្នំភ្លើង ការព្យាបាលអ៊ីយ៉ង់អវិជ្ជមាន និងអ៊ីនហ្រ្វារ៉េដ ថ្នាំចិនបុរា និងរបៀបបន្សាបជាតិពុលជាច្រើនប្រភេទ កម្មវិធីបញ្ចុះទម្ងន់ និងការគ្រប់គ្រងការឈឺចាប់។ សម្រាប់សំណួរពីប្រព័ន្ធផ្សព្វផ្សាយ សូមទាក់ទង៖ Pae Yi Lin មជ្ឈមណ្ឌលវេជ្ជសាស្រ្តសឹង្ហបុរី (SGMC) Tel:  +855 89 999 685 Email: yilin.pae@sgmc.com.kh  2020 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top