Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

 ឯកទេសប្រព័ន្ធតម្រងនោម ជំងឺក្រួសក្នុងតម្រងនោម - ការព្យាបាល ប្រសិនបើអ្នកឃើញមានឈាមនៅក្នុងទឹកនោម - ត្រូវទៅជួបអ្នកឯកទេសប្រព័ន្ធតំរង់នោមជាបន្ទាន់ ព្រោះរោគសញ្ញានេះអាចជាសញ្ញានៃជំងឺដ៏ធ្ងន់ធ្ងរមួយ។ តើប្រភេទជំងឺអ្វីខ្លះដែលចាំបាច់ដើម្បីទៅជួបអ្នកឯកទេសប្រព័ន្ធតម្រងនោម ? ជំងឺប្រព័ន្ធតម្រងនោមដែលបង្កដោយមេរោគមានដូចជា: -រលាកក្រពេញប្រូស្តាត -រលាកតំរងនោម -រលាកប្លោកនោម  -រលាកពងស្វាសនិងក្រពេញអេពីឌីឌីម -រលាកបំពង់បង្ហូរនោម -រលាកលិង្គ និងស្បែកគ្របក្បាលលិង្គ ជំងឺប្រព័ន្ធម៉ូត្រសាស្ត្រដែលមិនបង្ករដោយមេរោគ: -ក្រួសក្នុងតម្រងនោម ក្រួសក្នុងបង្ហួរនោម ក្រួសក្នុងប្លោកនោម -ការស្រុតចុះតម្រងនោម  -ការត្បៀតនៃបំពង់បង្ហួរនោម -ដុំសាច់ក្រពេញប្រូស្តាត -ដុំសាច់នៃតម្រងនោម ប្លោកនោម ប្រដាប់បន្តពូជផ្នែកខាងក្រៅ -ជំងឺហើមសរសៃឈាមពងស្វាស -ជំងឺទឹកក្នុងស្រោមពងស្វាស -គីសដុះក្នុងបំពង់អេពីឌីឌីម -ជំងឺកាមរោគ ដូចជា Chlamydia,  Mycoplasmosis, Ureaplasmosis, ជំងឺធ្លាក់ស ជំងឺប្រមេះ -ឬសដុះក្នុងប្រដាប់ភេទ(ជំងឺសិរមាន់) (ឬសដុះនៅលើប្រដាប់ភេទនិងទីតាំងផ្សេងទៀត) -ជំងឺ Peyronie (លិង្គកោង) -កង្វះអ័រម៉ូន តេស្តូតេរ៉ូន - អ័រម៉ូនភេទរបស់បុរស -ស្បែកគ្របក្បាលលិង្គចង្អៀត -ជំងឺរាគនោមចំពោះស្ត្រី -ជំងឺរាគនោមភ្លាមៗមួយរំពេច(ប្លោកនោមមានសកម្មភាពខ្លាំងហួសហេតុ) -បុរសដែលមានបញ្ហាចំពោះសុខភាពបន្តពូជ។ រោគសញ្ញាដែលអ្នកត្រូវទៅជួបអ្នកឯកទេសប្រព័ន្ធតម្រង់នោម: -វិបត្តិនៃការបត់ជើងតូច  ៖ នោមញឹក មានអារម្មណ៏មិនស្រួលក្នុងអំឡុងពេលនោម នោមមានការលំបាក នោមយប់ញឹកញាប់ (លើសពី 1 ដងក្នុងមួយយប់) លេចទឹកនោមនៅពេលប្រឹង នោមច្រើនខ្លាំងមួយរំពេច។ -ការឈឺចាប់ ៖ ឈឺនៅផ្នែកខាងក្រោមនៃពោះ ចង្វែក(ចន្លោះគូទនិងយោនីរឺលិង្គ) ចង្កេះ នៅតំបន់ផ្នែកខាងក្រៅនៃប្រដាប់ភេទ ការឈឺចាប់  ឈឺក្ដៅៗ ឬគ្រាន់តែមានអារម្មណ៍មិនស្រួលក្នុងអំឡុងពេលនោម, ការបញ្ចេញទឹកកាម។ -ជំងឺផ្លូវភេទ ៖ ការឆាប់ចេញទឹកកាម លិង្គមិនកម្រើក ចំណង់ផ្លូវភេទថយចុះ។ -ការបែងចែកលក្ខណៈខុសគ្នានៃការរលាកបំពង់បង្ហូរនោមគឺអាស្រ័យទៅនឹងពណ៍នៃទឹកនោម (ពណ៏សក្បុស,ពណ៏លឿងៗ,ដែលមានខ្ទុះ ល) ។ -ការផ្លាស់ប្តូរពណ៌ និងស្ថិរភាពនៃទឹកកាម (ឧទាហរណ៍,ពណ៏ឈាម,ពណ៏លឿង,ពណ៏ត្នោត,រួមទាំងភាពមិនប្រក្រតីនៃមេជីវិតឈ្មោល) ។ -រមាស់ ក្ដៅៗក្នុងតំបន់ប្រដាប់បន្តពូជផ្នែកខាងក្រៅ។ -សីតុណ្ហភាពរាងកាយកើនឡើងដោយគ្មានមូលហេតុ។ -ការដុះដុំសាច់នៅក្នុងតំបន់នៃប្រដាប់បន្តពូជផ្នែកខាងក្រៅ។ ដំបូន្មានអ្នកជំនាញឯកទេសប្រព័ន្ធតម្រង់នោម  - វិធីសាស្រ្តល្អបំផុតសម្រាប់ការការពារជំងឺរលាកនៃក្រពេញប្រូស្តាត។ ជារៀងរាល់ឆ្នាំបុរសទាំងអស់ដែលអាយុច្រើនជាង 40 ឆ្នាំចាំបាច់ត្រូវតែពិនិត្យមើលកម្រិតនៃ PSA នៅក្នុងឈាមនិងការប្រព្រឹត្ដទៅនៃក្រពេញប្រូស្តាតTRUS។ PSA - អង់ទីសែនក្រពេញប្រូស្តាតជាក់លាក់។ សញ្ញាសម្គាល់ជំងឺមហារីក (Oncomarker), ពោលគឺជាសន្ទស្សន៍ដែលបង្ហាញពីភាពសង្ស័យថា ដុំសាច់មហារីកនៅលើក្រពេញប្រូស្តាតគឺជាដុំសាច់មហារីកនៅដំណាក់កាលដំបូង។ នៅក្នុងករណីនៃការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកក្រពេញប្រូស្តាតនៅដំណាក់កាលដំបូងត្រូវធ្វើការព្យាបាលយ៉ាងឆាប់រហ័ស ហើយជាញឹកញាប់វាគ្មានផ្ដល់ផលវិបាកស្មុគ្រស្មាញនិងធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ។ TRUS - transrectal, ពោលគឺ តាមរយៈរន្ធគូថដោយប្រើអ៊ុលត្រាសោន។ នៅក្នុងករណីនេះឧបករណ៍សំរាប់តាមដានបំរែបំរួលនេះត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងក្រពេញប្រូស្តាត។ ដូច្នេះវាបង្កើននូវសមត្ថភាពក្នុងការពិនិត្យយ៉ាងខ្លាំងហើយយើងអាចធ្វើការតាមដានរហូតដល់ទំហំ 0.1 មីលីម៉ែត្រ! ប្រសិនបើអ្នកចង់រៀបចំផែនការដើម្បីមានផ្ទៃពោះ, នោះបុរសក៏ត្រូវតែទៅជួបអ្នកឯកទេស ប្រព័ន្ធតំរងនោម, បើទោះបីជាអ្នកគ្នានការត្អូញត្អែរពីជំងឺរឺរោគសញ្ញាអ្វីនោះក៍ដោយ។ ការទទួលការណាត់ជួបពិគ្រោះនេះយើងនឹងពិភាក្សាអំពីអ្វីដែលត្រូវធ្វើការស្រាវជ្រាវដើម្បីអោយច្បាស់ថាក្នុងអំឡុងពេលមានផ្ទៃពោះមិនមានការភ្ញាក់ផ្អើលអ្វីដែលមិនល្អកើតឡើងនោះឡើយ។ ការរួមភេទញឹកញាប់គឺជាវិធីសាស្រ្តដ៏ល្អបំផុតសម្រាប់ការការពារជំងឺរលាកនៃក្រពេញប្រូស្តាត។ ឯកទេសប្រព័ន្ធតំរងនោមព្យាបាលអ្នកជំងឺដែលមានបញ្ហាតំរងនោម រួមទាំងព្យាបាលនូវភាពអាររបស់បុរស, បញ្ហាអសមត្ថភាពផ្លូវភេទ ប្រព័ន្ធតំរងនោម គឺជាជំនាញវេជ្ជសាស្ត្រនិងដែលផ្តោតលើផ្លូវទឹកម៉ូត្ររបស់បុរសនិងស្ត្រី និងលើប្រព័ន្ធប្រដាប់បន្តពូជរបស់បុរស។ អ្នកដែលមានវិជ្ជាជីវះវេជ្ជសាស្ត្រលើឯកទេសផ្នែកប្រព័ន្ធតំរងនោមត្រូវបានគេហៅថា អ្នកឯកទេសប្រព័ន្ធប្រព័ន្ធតំរងនោម និងត្រូវបានបណ្តុះបណ្តាលដើម្បីធ្វើរោគវិនិច្ឆ័យ,ព្យាបាលនិងថែរក្សាអ្នកជំងឺដែលមានបញ្ហាប្រព័ន្ធប្រព័ន្ធតំរងនោម ។ សរីរាង្គដែលស្ថិតនៅក្នុងប្រព័ន្ធតំរងនោមរួមមានតម្រងនោម,ក្រពេញតំរងនោម,បំពង់បង្ហួរនោម,ប្លោកនោម,បង្ហួរនោមនិងសរីរាង្គបន្តពូជរបស់បុរស (ពងស្វាស,បំពង់អេពីឌីឌីម,ថង់ទឹកកាម,ក្រពេញប្រូស្តាតនិងលិង្គ) ។

ចែករំលែក

ការគេងស្រមុក និងការស្ទះដង្ហើមពេលគេង ការគេងស្រមុករបស់អ្នកអាចបំបាត់បាន ១០០% តើការគេងស្រមុក និងស្ទះដង្ហើមពេលគេងបណ្តាលមកពីអ្វី?  ការគេងស្រមុក (snoring) គឺជាសម្លេងរំខានដែលកើតឡើងពេលគេងលក់។សម្លេងនេះកើតឡើងពីអណ្តាត ក្រអូមទន់ ក្រឡើត សម្រាកហើយធ្លាក់នៅត្បៀតបំពង់ខ្យល់រួមផ្សំនឹងទឹកក្នុងបំពង់ក និងខ្យល់ដង្ហើមចេញចូលតាមផ្លូវដ៏តូចចង្អៀតនេះបានបង្កើតជាសម្លេងស្រមុកឡើង។ ការស្ទះដង្ហើមពេលគេង (sleep apnea) គឺជាដំណាក់កាលកើតបន្តពីស្រមុក ប៉ុន្តែមានសភាពធ្ងន់ធ្ងរជាងស្រមុក ដោយបំពង់ខ្យល់ត្រូវបានបិទជិត គ្មានខ្យល់ដង្ហើមចេញចូល និងគ្មានសំលេង។ ការស្ទះដង្ហើមនេះកើតឡើងជាច្រើនដងក្នុងមួយយប់ៗ និងបណ្តាលអោយអ្នកជំងឺគេងមិនបានស្កប់ស្កល់ ខ្វះអុកស៊ីសែនចិញ្ចឹមរាងកាយ បណ្តាលអោយមានបញ្ហាសុខភាពជាច្រើនកើតឡើង លើសពីនេះទៅទៀតអាចបណ្តាលអោយស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលគេង។  ផលវិបាកនៃបញ្ហាទាំងនេះ ការគេងស្រមុក ៖ ផ្លូវដង្ហើមរួមតូច ដែលបណ្តាលអោយការដកដង្ហើមមិនអាចស្រូបយកអុកស៊ីសែនគ្រប់គ្រាន់សម្រាប់រាងកាយ បណ្តាលអោយបេះដូងដើរញាប់ដែលធ្វើអោយសំពាធឈាមឡើង សម្លេងរំខានដល់អ្នកគេងក្បែរ ការស្ទះដង្ហើមពេលគេង ៖ ខ្វះអុកស៊ីសែនចិញ្ចឹមរាងកាយដែលបណ្តាលអោយមានបញ្ហាសុខភាពជាច្រើនកើតឡើងដូចជា ឡើងសំពាធឈាម កើតជំងឺបេះដូង ងងុយគេងខ្លាំងពេលថ្ងៃ ឬពេលកំពុងធ្វើការ អស់កំលាំងដូចមិនបានគេង ទោះបីបានគេងច្រើនម៉ោងក៏ដោយ មិនអាចផ្តោតអារម្មណ៍លើការងារដែលកំពុងធ្វើ ងងុយគេងពេលបើកបរដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយដាច់សរសៃឈាមនៅផ្នែកណាមួយនៃរាងកាយធ្ងន់ធ្ងរ (stroke) ជាងនេះទៅទៀតអាចអោយស្លាប់ក្នុងអំឡុងពេលគេង។ រោគវិនិច្ឆ័យ និងការព្យាបាល រោគវិនិច្ឆ័យ ៖  យើងមានឧបករណ៍ពិនិត្យសាមញ្ញ ដោយមិនចាំបាច់អោយអ្នកជំងឺទៅសម្រាកពិនិត្យនៅមន្ទីរពេទ្យទេ។ ឧបករណ៍ពិនិត្យនេះអ្នកជំងឺអាចយកទៅពាក់ និងគេងនៅផ្ទះបាន។ បន្ទាប់មកយើងនឹងបញ្ចូលទិន្នន័យទាំងអស់ពីឧបករណ៍នោះចូលមកក្នុងកុំព្យូទ័រ ដើម្បីមើលកម្រិតនៃការស្រមុក និងកម្រិតនៃការស្ទះដង្ហើមរបស់អ្នកជំងឺ។ ការព្យាបាល ៖  យើងអាចធ្វើឧបករណ៍ពាក់ក្នុងមាត់ (Oral Appliance) ដើម្បីបើកបំពង់ខ្យល់អោយធំក្នុងពេលគេង ដើម្បីបំបាត់ការគេងស្រមុក និងការស្ទះដង្ហើម។  ឧបករណ៍នេះជាបច្ចេកទេសចុងក្រោយពីប្រទេសអាល្លឺម៉ង់ វាមានលក្ខណៈ តូច ស្រាល អាចធ្វើចលនាពេលពាក់ក្នុងមាត់ មានភាពងាយស្រួលជាងឧបករណ៍មុនៗ មានប្រសិទ្ធភាព 100%។  លើសពីនេះទៀតយើងក៏មានឧបករណ៍ CPAP សម្រាប់អ្នកជំងឺស្ទះដង្ហើមកម្រិតធ្ងន់ប្រើប្រាស់ផងដែរ។  សូមលោកអ្នកដែលមានបញ្ហាដូចបានរៀបរាប់ខាងលើអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ យើងខ្ញុំសូមស្វាគមន៍លោកអ្នកគ្រប់ពេលវេលា។

ចែករំលែក

ឡាបូបង្កកំណើតកូនក្នុងកែវដំបូងគេបង្អស់នៅកម្ពុជា ទទួលពានរង្វាន់គុណភាពល្អបំផុត កំរិតអន្តរជាតិ នៅប្រទេសស្វីស! (ភ្នំពេញ)៖ មន្ទីរសំរាកព្យាបាលកម្ពុជា ដែលបាននាំចូលនូវបច្ចេកវិទ្យាបង្កកំណើតកូន ក្នុងកែវដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានគណៈកម្មការវាយតំលៃអន្តរជាតិ និងសមាគមវេជ្ជសាស្ត្រសហគមន៏អឺរ៉ុប (The Socrates International Committee and European Medical Association) សំរេចជាឯកឆ័ន្ទជ្រើសរើស និងប្រគល់ពានរង្វាន់ ជាមន្ទីពេទ្យដែលមានគុណភាពល្អបំផុត (Best Medical Practice) នៅទីក្រុង Luzern ប្រទេសស្វីស។ ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។   លោក ហោ សំណាង អគ្គនាយក និងជាស្ថាបនិក មន្ទីរសំរាកព្យាបាលកម្ពុជា ដែលបានអញ្ជើញទៅ ទទួលជ័យលាភីនេះដោយផ្ទាល់បានឲ្យដឹងថា មន្ទីរសំរាកព្យាបាលកម្ពុជា មានកិត្តិយសទទួល បាននូវពានរង្វាន់នេះ ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យបួនចំណុច ដែលកំណត់ដោយគណៈកម្មការ វាយតំលៃរូមមាន៖ ១៖ កេរ្តិ៍ឈ្មោះល្អរបស់មន្ទីរសំរាកព្យាបាល កម្ពុជា និងការជឿទុកចិត្តពីសំណាក់អ្នកជម្ងឺជាតិ និង អន្តរជាតិ ។ ២៖ វិធីសាស្ត្រព្យាបាលមានប្រសិទ្ធិភាព និងសុវត្ថភាពខ្ពស់ ។ ៣៖ គ្រូពេទ្យឯកទេស និងបុគ្គលិកជំនាញគ្រប់ផ្នែក បំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ។ ៤៖ បំពាក់ដោយបរិក្ខាពេទ្យទំនើបចុងក្រោយ ។ សូមគូសបញ្ជាក់ថា ការផ្តល់ពានរង្វាន់មកដល់ មន្ទីរសំរាកព្យាបាលកម្ពុជានេះ គណៈកម្មការមិនត្រឹមតែ ផ្តោតលើលក្ខខណ្ឌវិនិច្ឆ័យ ដែលបានរៀបរាប់ខាងលើនោះទេ ប៉ុន្តែដោយសាតែ មន្ទីរសំរាកព្យាបាលកម្ពុជា បានចូលរួមចំណែកដោះស្រាយបញ្ហាសង្គម ដែលកើតចេញពីការលំបាក មានកូននិងរោគស្ត្រី។ ជ័យលាភីនេះ មិនត្រឹមតែជាកិត្តិយស និងជាការទទួលស្គាល់មន្ទីរសំរាក ព្យាបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីភាពរីកចំរើន នៃវិស័យសុខាភិបាលនៅកម្ពុជា ពីស្ថាប័នអន្តរជាតិ ។ យោងតាមគណៈកម្មការរៀបចំកម្មវិធី មានស្ថាប័នពហុវិស័យចំនួន១៦០មកពី៥៨ប្រទេស ត្រូវបានជ្រើសរើស។ គួរបញ្ជាក់ផងដែរថា នៅកម្ពុជាធ្លាប់មានស្ថាប័ន ធនាគារ អចលនទ្រព្យ និងរដ្ឋាករស្វ័យ យ័តកម្ពុជា ។ល។ ដែលធ្លាប់ទទួលបាននូវពានខាងលើ ដោយឡែកនេះជាលើកទី១ក្នុងវិស័យសុខា ភិបាលនៅកម្ពុជា។ ស្របពេលគ្នានេះ លោកស្រី វេជ្ជបណ្ឌិត ស៊ាន សុខទៀង នាយិកាបច្ចេកទេស នៃមន្ទីរសំរាកព្យាបាលកម្ពុជា ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងអង្គសន្និសិទ្ធអន្តរជាតិលើកទី៣៣ របស់សមាគមន៍អឺរ៉ុប ស្តីអំពី សុខភាពបន្តពូជ និងអំប្រីយ៉ុង European Society for Human Reproduction and Embryology (ESHRE) នៅទីក្រុង ហ្សឺណែវ (Geneva) ប្រទេសស្វីសផងដែរ៕

ចែករំលែក

Aspirin ជាប្រភេទថ្នាំ ដែលអាចបំបាត់ការឈឺចាប់ និងកាត់បន្ថយការប្រឈមទៅនឹងជំងឺនានា ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង ជាដើម។ អ្នកអាចរកទិញថ្នាំ Aspirin នេះនៅតាមបណ្តាឱសថស្ថាននានា នៅទូទាំងប្រទេសកម្ពុជា។   យ៉ាងណាមិញ អ្នកគួរមានការប្រុងប្រយ័ត្នក្នុងការទទួលទាន ហើយបើយកល្អ អ្នកគួរតែសាកសួរឱសថការី ឬគ្រូពេទ្យរបស់អ្នក មុននឹងញ៉ាំ ពីព្រោះ ការប្រើប្រាស់លើសកម្រិត ឬខុសគោលដៅ វាអាចបង្កផលវិបាកច្រើនយ៉ាង ចំពោះសុខភាពទូទៅរបស់អ្នក។   ការប្រើថ្នាំនេះក្នុងកម្រិតមួយខ្ពស់​ អាចបំបាត់ការឈឺចាប់នានា កាត់បន្ថយការហើម និងព្យាបាលជំងឺគ្រុនក្តៅ។ ប៉ុន្តែផ្ទុយទៅវិញ វាអាចនឹងប៉ះពាល់ដល់សរីរាង្គ និងសុខភាពទាំងមូលរបស់អ្នក។   សម្រាប់អ្នកជំងឺសរសៃឈាម គ្រូពេទ្យប្រហែលជាណែនាំឲ្យអ្នក ទទួលទានថ្នាំ Aspirin ក្នុងកម្រិតមួយទាប ដើម្បីកាត់បន្ថយការប្រឈមទៅនឹងជំងឺ ទាំងនេះ។   ផលវិបាកនៃការប្រើប្រាស់ថ្នាំ Aspirinមានដូចជា ៖ · ប្រឈមទៅនឹងជំងឺក្រពះ-ពោះវៀនធ្ងន់ធ្ងរ ដូចជា ជំងឺរលាកក្រពះ ដំបៅក្រពះ ចុកឆ្អល់ក្នុងពោះ និងក្អួតចង្អោរញឹកញាប់ · មានបញ្ហាតម្រងនោម ដូចជាខ្សោយតម្រងនោមជាដើម · វិបត្តិក្នុងការរំលាយអាហារ · ប្រឈមទៅនឹងជំងឺសរសៃឈាម ដូចជាស្លេកស្លាំង និងបាត់បង់គ្រាប់ឈាមក្រហមជាដើម · មានជំងឺសរសៃឈាមបេះដូង · បញ្ហាប្រព័ន្ធសរសៃប្រសាទ ដែលអាចធ្វើឲ្យអ្នកវិលមុខ ធីងធោង ឈឺក្បាល ពិបាកដកដង្ហើម និងសន្លប់ជាដើម · បញ្ហាប្រព័ន្ធដកដង្ហើម ដូចជា ដកដង្ហើមញាប់ ឬយឺតខុសធម្មតា · ងាយនឹងអាល្លែកហ្ស៊ី ដូចជា មានជំងឺភ្នែកក្រហម ជំងឺរលាកច្រមុះ រមាស់ស្បែក និងប្រទាលត្រអាកជាដើម · ផលវិបាកតិចតួច ដែលកើតឡើងញឹកញាប់ ដូចជា ការវិលមុខ ក្បាល ឈឺក្រពះ ស្ងួតមាត់ គេងមិនលក់ ខ្សោយកម្លាំង និងអន្ទះអន្ទែងក្នុងអារម្មណ៍ជាដើម · បញ្ហាស្បែក · ប្រឈមទៅនឹងជំងឺមហារីក · ការហូរឈាមនៅក្នុងរាងកាយ គឺជាផលវិបាកដែលគេជួបប្រទះញឹកញាប់៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

អ្នកប្រហែលជាមិនបានគិតអំពីសារសំខាន់នៃវីតាមីន B12ទេ ដោយសារតែអ្នកផ្ដោតសំខាន់លើវីតាមីនផ្សេងទៀត ឬអ្នកមិនអាចគិតអំពីវាសោះតែម្ដង។ រួមជាមួយវីតាមីន Bដទៃទៀត វីតាមីន B12 ជួយឲ្យរាងកាយបំប្លែងជាតិកាបូអ៊ីដ្រាតទៅជាគ្លុយកូស និងផលិតថាមពល។ វីតាមីន B12 ជំរុញការផលិត RNA និងDNA ក៏ដូចជាធ្វើការជាមួយ Folate ដើម្បីផលិត S-adenosylmenthionine និងកោសិកាឈាមក្រហម។  វីតាមីន B12 នេះផងដែរ ដើរតួយ៉ាងសំខាន់នៅក្នុងប្រព័ន្ធប្រសាទ ព្រោះវាជំរុញឲ្យមានចលនាប្រសាទក៏ ដូចជា បង្កើតស្រទាប់ Myelin ដែលការពារសរសៃប្រសាទ។  ទោះបីជាយ៉ាងណាក៏ដោយ កង្វះនូវវីតាមីនប្រភេទនេះ អាចមានការលំបាកក្នុងការកត់សម្គាល់។ លើសពីនេះទៅទៀត វាអាចបង្កជាបញ្ហាសុខភាពផ្សេងៗ ដែលរួមមានដូចជា ការខូចខាតនៃសរសៃប្រសាទជាដើម។ អ្នកគួរតែមានការប្រុងប្រយ័ត្ន ក្នុងករណីដែលអ្នកប្រើថ្នាំទឹកនោមផ្អែម Metformin នេះ ព្រោះថាវាអាចធ្វើឲ្យមានបញ្ហាកង្វះវីតាមីន B12។ Metformin និងកង្វះវីតាមីន B12 ផលប៉ះពាល់នៃថ្នាំ Metformin ទៅលើវីតាមីន B12 ត្រួវបានវិភាគដោយអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein ក្នុងទីក្រុងញូវយ៉ក។ ពួកគេបានប្រើប្រាស់ទិន្នន័យបានមកពីការសិក្សាលទ្ធផលនៃកម្មវីធីទប់ស្កាត់ជំងឺទឹកនោមផ្អែម និងបានបញ្ចូលទិន្នន័យពីអ្នកប្រើថ្នាំ មិនមែនជាថ្នាំទឹកនោមផ្អែម (Placebo) និង Metformin ពីរដងក្នុងមួយថ្ងៃ។ ៥ឆ្នាំ និង១៣ឆ្នាំក្រោយមក កម្រិតវីតាមីន B12របស់អ្នកជំងឺ ត្រូវបានវាស់សារជាថ្មីម្ដងទៀត។  ការវិភាគនេះបង្ហាញពីភាពខុសគ្នានៅក្នុងកម្រិតវីតាមីន B12។ អ្នកដែលធ្លាប់ប្រើថ្នាំ Metformin មានកម្រិតវីតាមីន B12 ទាបជាង អ្នកដែលប្រើថ្នាំមិនមែនជាថ្នាំទឹកនោមផ្អែម (Placebo)។ អ្នកជំងឺជាច្រើនដែលទទួលទាន Metformin មានសភាពស្លេកស្លាំង ហើយអាការៈនេះ ជាលក្ខណៈមួយផ្សេងទៀតនៃកង្វះវីតាមីន B12។ ប៉ុន្តែ សមាគមជំងឺទឹកនោមផ្អែមអាមេរិក និងFDA មិនបានផ្ដល់ដំបូន្មានដល់អ្នកជំងឺដែលប្រើថ្នាំ Metformin ឲ្យធ្វើការត្រួតពិនិត្យទៅលើកម្រិតវីតាមីន B12 របស់ពួកគេទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវបានណែនាំឲ្យអ្នកជំងឺថា គួរតែ ធ្វើការស្នើសុំឲ្យគ្រូពេទ្យរបស់ពួកគេ ធ្វើការតាមដានកម្រិតវីតាមីន B12 ជូនពួកគេ។ កង្វះវីតាមីន B12? បើយោងតាមការសិក្សាពីមន្ទីរពិសោធន៍ Framingham នៃសហរដ្ឋអាមេរិក បានបង្ហាញថា ប្រហែលជា៤០%នៃជនជាតិអាមេរិកមានកម្រិតវីតាមីន B12 ទាប ហើយនេះជាហេតុដែលបង្កឲ្យមានបញ្ហាប្រព័ន្ធប្រសាទ។ ចំណែកឯ​ ៩%ទៀត ធ្លាប់មានបញ្ហាកង្វះវីតាមីន B12 ពីមុនមក និង១៦%ទៀត គឺស្ថិតនៅក្នុងកម្រិតមួយដែលជិតខ្វះ។  ការសិក្សាបានបង្ហាញថា កង្វះវីតាមីន B12 ច្រើនកើតលើមនុស្សចាស់។ នេះ គឺបណ្ដាលមកពីនៅពេលដែលមនុស្សកាន់តែចាស់ អាស៊ីតក្រពះរបស់ពួកគេ មានការថយចុះ។ នៅពេលដែលអាស៊ីតក្រពះថយចុះ រាងកាយមិនអាចស្រូបយកវីតាមីន B12 បានទេ។ មន្ទីរពិសោធន៍ Framingham ក៏បានរកឃើញថា កង្វះវីតាមីន B12ជាទូទៅអាចកើតមានលើទាំងមនុស្សចាស់ និងក្មេងៗ។ រោគសញ្ញាដែលលេចឡើងមួយចំនួនអាចលទ្ធផលនៃកង្វះវីតាមីន B12។ រោគសញ្ញាទាំងនោះមានដូចជា សមត្ថភាពនៃការយល់ដឹងធ្លាក់ចុះ ការបាត់បង់ ការចងចាំ ភាពចុះខ្សោយនៃសាច់ដុំ និងបញ្ហាជាច្រើនទៀត។ សញ្ញានៃកង្វះវីតាមីន B12៖ •​ ស្លេកស្លាំងដោយគ្មានមូលហេតុ • ជំងឺសរសៃប្រសាទ • ជំងឺក្រពះ-ពោះវៀន • អស់កម្លាំង • សាច់ដុំចុះខ្សោយ • មានបញ្ហាការចងចាំ • Mental fogginess (ជាទូទៅ រួមមានការរវើរវាយ ភ្លេចច្រើន ការផ្ចង់ស្មារតីថយចុះ)។ តួនាទីរបស់វីតាមីន B12៖ • ជួយឲ្យមានការរំលាយអាហារបានត្រឹមត្រូវ • ការស្រូបយកអាហារ • ការប្រើប្រាស់ជាតិដែក • ជួយក្នុងការបង្កើតគ្រាប់ឈាមក្រហម • ការផលិតអ័រម៉ូន Adrenal • ជួយសម្រួលឲ្យមានអារម្មណ៍នឹងនរ •​ ធ្វើឲ្យមុខងាររបស់ប្រព័ន្ធប្រសាទមានសុខភាពល្អ • ការបង្កើតកោសិកា និងរស់បានយូរ • ធ្វើឲ្យមុខងាររបស់ប្រព័ន្ធភាពស៊ាំមានសុខភាពល្អ • ជួយឲ្យសុខភាពផ្លូវចិត្តល្អ • ផ្ដោតអារម្មណ៍បានល្អ • ធ្វើឲ្យការលូតលាស់ និងការអភិវឌ្ឍនៃសរសៃប្រសាទមានភាពប្រក្រតី • ជួយសម្រួលចរន្តឈាម • ជួយដល់ស្រ្តីដែលមានផ្ទៃពោះ និងសុខភាពផ្លូវភេទរបស់ស្ត្រី • ជួយបង្កើនថាមពលផ្លូវកាយ ផ្លួវចិត្ត និងអារម្មណ៍។ តួនាទីផ្សេងទៀតរបស់វីតាមីន B12  សុខភាពឆ្អឹង៖ បើយោងតាមក្រុមអ្នកស្រាវជ្រាវខ្លះ កង្វះវីតាមីន B12 អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសុខភាពឆ្អឹងរបស់យើង។ គួរបញ្ជាក់ផងដែរថា កម្រិតទាបនៃវីតាមីន B12 អាចបង្កើនហានិភ័យនៃការបាក់ឆ្អឹងចំពោះបុរសវ័យចំណាស់ ខណៈពេលដែលស្រ្តីវ័យចំណាស់ ច្រើនជួបប្រទះនូវការពុកឆ្អឹងលឿននៅត្រង់ត្រគាក។ សុខភាពផ្លូវចិត្ត និងខួរក្បាល៖ កង្វះវីតាមីន B12 អាចនាំឲ្យមានការរំខានដល់សុខភាពប្រព័ន្ធប្រសាទដែលជំរុញឲ្យមានបញ្ហាវិកលចរិក ជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តផ្សេងៗទៀត។ ទស្សនាវដ្ដី Neurology បានបោះពុម្ពផ្សាយនូវការសិក្សាតូចមួយ ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវជនជាតិហ្វាង់ឡង់ ដែលពួកគេបានរកឃើញថា អាហារដែលសម្បូរវីតាមីន B12 អាចកាត់បន្ថយការកើតជំងឺភ្លេចភ្លាំង (Alzheimer’s disease)។ អាហារដែលសម្បូរទៅដោយវីតាមីន B12 អ្នកដែលមិនទទួលទានសាច់ អាចមានហានិភ័យខ្ពស់ប្រឈមនឹងបញ្ហាកង្វះវីតាមីន B12 ព្រោះថាប្រភពនៃវីតាមីនប្រភេទនេះ គឺមាននៅក្នុងសាច់។ វាមានសារសំខាន់ណាស់ចំពោះកុមារក្នុងការទទួលបានវីតាមីន B12 គ្រប់គ្រាន់ ដើម្បីកុំឲ្យមានការថយចុះនៃសមត្ថភាពក្នុងការយល់ដឹងពេលពួកគេធំឡើង។ កត្តាដែលអាចប៉ះពាល់ដល់ការស្រូបយកវីតាមីន B12  នៅពេលដែលមនុស្សកាន់តែចាស់ ក្រពះបញ្ចេញជាតិអាស៊ីត​ ហើយវាធ្វើឲ្យការបញ្ចេញវីតាមីន B12 ក៏តិចដែរ។ ប៉ុន្តែ ការស្រូបយកនៃវីតាមីន B12 អាចទទួលរងឥទ្ធិពលពីកត្តាផ្សេងៗ ដូចជា៖ • ជំងឺស្លេកស្លាំង (Pernicious anemia) • មេរោគក្នុងពោះវៀន • ការប៉ះពាល់នឹង Nitrous oxide • រលាកពោះវៀន • ការប្រើប្រាស់ថ្នាំបំបាត់អាស៊ីត និងថ្នាំ Metformin • គ្រឿងស្រវឹង។ Metformin និងវីតាមីន B12 យោងតាមការស្រាវជ្រាវរយៈពេល៣ឆ្នាំ​ ដែលធ្វើឡើងដោយកម្មវីធីទប់ស្កាត់ជំងឺទឹកនោមផ្អែម បានបង្ហាញថា ការផ្លាស់ប្ដូររបៀបរស់នៅ មានប្រសិទ្ធភាព ជាងការប្រើប្រាស់ថ្នាំ Metformin ទៅទៀត ក្នុងការទប់ស្កាត់ការវិវត្តនៃជំងឺទឹកនោមផ្អែម។ ១៥ឆ្នាំក្រោយមក ការសិក្សាបន្ដ បានបង្ហាញថា ការផ្លាស់ប្ដូររបៀបរស់នៅ គឺនៅតែមានប្រសិទ្ធភាពជាងការប្រើប្រាស់ថ្នាំ Metformin។ ដូច្នេះ អ្នកដែលចូលរួមក្នុងការស្រាវជ្រាវទាំងអស់ បានធ្វើការផ្លាស់ប្ដូរ របៀបរស់នៅរបស់ពួកគេ មានហានិភ័យនៃការវិវត្តជំងឺទឹកនោមផ្អែម ប្រហែលជា៥៨% ទាបជាងអ្នកដែលមិនបានប្រើប្រាស់ថ្នាំមិនមែនជាថ្នាំទឹកនោមផ្អែម (Placebo)។ ការផ្លាស់ប្ដូររបៀបរស់នៅ អាចជួយព្យាបាល និងបញ្ចៀសជំងឺទឹកនោមផ្អែម។ ដូចនេះ ព័ត៌មានទាំងនេះ គឺល្អបំផុតសម្រាប់អ្នកដែលប្រើថ្នាំ Metformin ហើយមានបញ្ហាកង្វះវីតាមីន B12។ សរុបមក បើអ្នកប្រើប្រាស់ថ្នាំ Metformin កាន់តែយូរ ហានិភ័យដែលអ្នកអាចប្រឈមនឹងបញ្ហាកង្វះវីតាមីន B12 កាន់តែខ្ពស់។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

ផ្នែកប្រព័ន្ធរំលាយអាហារ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកិនបំបែកចំណីអាហារ និងស្រូបយកសារធាតុចិញ្ចឹម ដើម្បីឲ្យរាងកាយប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ តែបើកាលណាប្រព័ន្ធរំលាយអាហារយើងមិនល្អ នោះវាអាចធ្វើឲ្យមានការរំខាន ដល់ការរស់នៅរបស់យើង ដែលធ្វើឲ្យគុណភាពនៃការរស់នៅ របស់យើងថយចុះផងដែរ។ លោកវេជ្ជបណ្ឌិត ស៊ីដេតជាប្រធានប្រតិបត្តិ នៃគ្លីនិកអេគីប បានបញ្ជាក់ពីការតំហែទាំ ផ្នែកប្រព័ន្ធរំលាយអាហារដែរថា វាជាការថែទាំមានការលំបាកបន្តិច ព្រោះវាជាការថែទាំ ផ្នែកខាងក្នុង ដែលយើងពិបាកក្នុងការលាងសម្អាត ដូច្នេះហើយលោកវេជ្ជបណ្ឌិតបាន ណែនាំឲ្យមានការពិនិត្យសុខភាពផ្នែកក្រពះ ពោះវៀន ថ្លើម ហើយជាពិសេសចំពោះមនុស្ស វ័យចាប់ពី ៤៥ឆ្នាំឡើងទៅសម្រាប់មនុស្សប្រុស និង៥០ឆ្នាំសម្រាប់មនុស្សស្រី។ ក្នុងនោះ លោកវេជ្ជបណ្ឌិត ក៏បានបង្ហាញពីប្រាប់ពីការថែទាំផ្សេងៗ ដូចជាការ៖ •    ធ្វើតេស្តដង្ហើមរកមេរោគក្រពះ •    ការពិនិត្យតាមរយៈអេកូសាស្រ្តមើលពោះ •    ការត្រួតពិនិត្យមើលទឹកប្រមាត់ឬថង់ទឹកប្រមាត់ •    ការត្រួតពិនិត្យមើលថ្លើមឬលំពែង។ ចំនែកឯរឿងក្រពះ ពោះវៀនជាទូទៅដើម្បី ធ្វើការថែទាំនិង ពិនិត្យមើលឲ្យបានច្បាស់លាស់ ចាំបាច់ទាមទារឲ្យមានការឆ្លុះស៊ុងក្រពះ ពោះវៀន  ដូចគ្នាចំពោះប្រទេសជឿនលឿនដទៃដែរ។ ដូចនេះហើយការពិនិត្យសុខភាព ចំពោះប្រព័ន្ធរលាយអាហារ ពិតជាមានសារៈសំខាន់ ដែលក្នុងនោះការថែទាំគឺត្រូវបូករួម បញ្ចូលទាំង ទង្វើនៃការហូបចុក រស់នៅប្រចាំថ្ងៃរបស់យើងផងដែរ ទើបធានាបាននូវប្រព័ន្ធ រំលាយអាហារដែលមានសុខភាពល្អ និងមិនមានបញ្ហា។ ដូចដែលយើងដឹងហើយថា ការយល់ដឹងរបស់ប្រជាជនកម្ពុជា គឺនៅមានកំរិតនៅឡើយ ចំពោះបញ្ហាសុខភាពទូទៅ ក៏ដូចជាផ្នែកសំខាន់មួយចំនួន ដូចជាផ្នែកក្រពះ ពោះវៀន ថ្លើម។ លោកស៊ីដេត បានប្រាប់បន្ថែមឲ្យដឹងថា ជាទូទៅប្រជាជនយើងមាន ការធ្វេស ប្រហែស ចំពោះតំហែទាំសុខភាពរបស់ពួកគាត់ ដោយភាគច្រើនពួកគាត់ រងចាំទាល់តែមាន រោគសញ្ញាធ្ងន់ធ្ងរ ឬមានការរំខានខ្លាំង ទើបគាត់មកជួបពេទ្យ ហើយភាគច្រើនពួកគាត់ សុខចិត្តទ្រាំ ឬគ្រាន់តែធ្វើការព្យាបាលបន្ទាប់បន្សំដោយខ្លួនឯង។ បើនិយាយពីការពិនិត្យ សុខភាព ការពិតវាមិនបានចំនាយពេលវេលា ឬប្រាក់កាសច្រើនឡើយ បើធៀបនឹង ការព្យាបាល។ ដូចសុភាសិតពោលថា “ការពារប្រសើជាងព្យាបាល”។   គួរបញ្ជាក់ផងដែរថា៖ •    មនុស្សធម្មតាមានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ ដែលមិនមានប្រវត្តិគ្រួសារមានបញ្ហាក្រពះ ពោះវៀនធ្ងន់ធ្ងរ ឬមហារីក ពួកគាត់អាចពិនិត្យរាល់ ៣ ទៅ៥ឆ្នាំម្តង។ •    តែផ្ទុយទៅវិញបើ គ្រួសាររបស់គាត់មាន ប្រវត្តិសុខភាពមិនល្អ ដូចជាបញ្ហាក្រពះ ពោះវៀន វាអាចទាក់ទងនឹង តំណរពូជ ឬហ្សែននេទិច ឧទាហរណ៍ ដូចជាដុំមហារីកជាដើម នោះគ្រូពេទ្យនឹងធ្វើ ការអង្កេតជំនាញឯកទេស និងវិភាគរោគបន្តបន្ទាប់ និងគួរទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។ •    ចំពោះលក្ខខណ្ឌមនុស្សវ័យក្រោម ៤៥ឆ្នាំ បើគាត់មាន ជំងឺបាក់ទឹកចិត្ត ឬតានតឹង ហើយមិនមានរោគសញ្ញាគំរាមកំហែងធ្ងន់ធ្ងរ ពេលខ្លះពួកគាត់អាចប្រឹក្សា និង ធ្វើការ ពិនិត្យលើរបៀបរបបនៃការរស់នៅប្រចាំថ្ងៃរបស់គាត់ឡើងវិញ ឬអាចញាំុថ្នាំតិចតួច។ បន្ទាប់មកបើអាការៈជំងឺនៅតែមិនប្រសើរឡើង គ្រូពេទ្យឯកទេសនឹងធ្វើការអង្កេតបន្តបន្ទាប់ ទៀតដើម្បីមើលពីបញ្ហាផ្សេងៗទៀត។ ទាក់ទងនឹងការថែទាំសុខភាពទូទៅ ក៏ដូចជាផ្នែកក្រពះ ពោះវៀន លោកវេជ្ជបណ្ឌិត ស៊ីដេត បានផ្តាំផ្ញើផងដែរថា យើងត្រូវចាំបាច់យកចិត្តទុកដាក់លើ ការថែទាំសុខភាព ទាំងការពិនិត្យ ទាំងការរស់នៅប្រចាំថ្ងៃ ដោយចៀសវាងការពិសារគ្រឿងស្រវឹង ចៀសវាងការពិសារអាហារ ដែលមិនមានអនាម័យ ឬមិនសមស្របតាមបច្ចេកទេសចំអិនល្អ និងត្រូវហាត់ប្រាណឲ្យបាន ច្រើន។ មួយវិញទៀត ការពិនិត្យសុខភាពត្រូវ ពិនិត្យឲ្យបានទៀងទាត់ បើទោះមិនមានរោគសញ្ញាក៏ដោយ ដើម្បីចៀសវាងនូវការវិឌ្ឍន៍នៃជំងឺ ដែលអាចធ្វើឲ្យមានសភាពធ្ងន់ធ្ងរ ហួសពេលក្នុងការព្យាបាល។ តួយ៉ាងសូម្បីតែមហារីក ក៏យើងអាចព្យាបាលបានដែរ ប្រសិន បើយើងពិនិត្យ និងរកឃើញក្នុងដំណាក់កាលទីមួយដំបូងបំផុតនោះ យើងអាចធ្វើការ ព្យាបាល ដែលអាចជួយដល់អ្នកជំងឺឲ្យមានសុខភាពល្អបានច្រើន និងអាចរស់នៅបាន យូរអង្វែងផងដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                             

ចែករំលែក

ដោយសារលំហូរចេញរបស់ប្រជាជនកម្ពុជា ដើម្បីរកសេវាព្យាបាលជំងឺនៅក្រៅប្រទេស នៅតែមានការកើនឡើង  ស្របពេលដែល កម្ពុជាកំពុងមានការរីកចំរើនក្នុង វិស័យសុខាភិបាលទាំងផ្នែកសាធារណ និងឯកជន ដែលមានវេជ្ជបណ្ឌិត មានឯកទេសផ្សេងគ្នាៗជាច្រើនរូប ដែលកំពុងបម្រើការ ហើយពួកគាត់សុទ្ធសឹង តែបានបញ្ចប់ការសិក្សា ជំនាញឯកទេសទាំងក្នុងស្រុកក៏ដូចជា មកពីបរទេសផងដែរ។ វិស័យទាំងពីរ បានកំពុងព្យាយាមពង្រឹងសក្តានុពល និងវិសាលភាពរបស់ខ្លួន ដើម្បីកាត់បន្ថយការទៅទទួលសេវាសុខភាពនៅក្រៅប្រទេស ដោយផ្អែកទៅលើគោលជំហរ និងទស្សនៈវិស័យរួម។ ក្នុងនោះ គ្លីនិក អេគីប ក៏បានចូលរួមចែករំលែកអំពីទស្សនៈវិស័យរបស់ខ្លួនក្នុងការកាត់បន្ថយលំហូរនៃអ្នកជំងឺ ក៏ដូចជាការផ្តល់ទំនុកចិត្តដល់ប្រជាជនឡើងវិញផងដែរ។ គ្លីនិកអេគីប មានគោលជំហរ ក៏ដូចជាទស្សនៈវិស័យ និងក្តីបំណង ដែលមានចំនុចសំខាន់ចំនួនបីធំៗ៖ 1.    ធ្វើយ៉ាងណាលើកកម្ពស់លើវិស័យសុខាភិបាល ក៏ដូចជាឯកទេសក្រពះ ពោះវៀន ថ្លើម ឲ្យមានមុខមាត់ដូចប្រទេសជិតខាង អាចប្រៀបធៀបនឹងប្រទេសវៀតណាម ឬថៃបាន 2.    បង្កើនប្រសិទ្ធភាពឲ្យបានកាន់តែខ្ពស់ ជួយប្រជាជនខ្មែរឲ្យមានសុខភាពកាន់តែល្អ 3.    ទប់ស្កាត់ លំហូរចេញនូវ អ្នកជំងឺទៅបរទេស ដើម្បីជាការកាត់បន្ថយលុយកាក់ និងពេលវេលា ព្រោះថាបើគ្រាន់តែ ធ្វើការត្រួតពិនិត្យផ្នែក ក្រពះ ពោះវៀន ហេតុអ្វីចាំបាច់ត្រូវធ្វើដំណើរទៅ បរទេស ដែលត្រូវចំណាយទាំងការធ្វើដំណើរ ស្នាក់នៅ ហូបចុក ហើយខាតពេលច្រើនផងដែរ។ គួរបញ្ជាក់ថា គ្លីនិកអេគីប គឺជាគ្លីនិកឯកទេសក្រពះ ពោះវៀន ថ្លើម ដែលមានទីតាំងនៅក្នុងខណ្ឌដូនពេញ និងបានបើកដំណើរការកាលពីដើមឆ្នាំ ២០១៧។      លោក ឈាង ស៊ីដេត ដែលជាប្រធានប្រតិបត្តិ និងជាវេជ្ជបណ្ឌិតផ្នែកឯកទេស នៅគ្លីនិកអេគីប បានឲ្យដឹងថានៅគ្លីនិកអេគីបមានវេជ្ជបណ្ឌិត ដែលមានសមត្ថភាព លើឯកទេសជំនាញចំពោះផ្នែកមួយៗពិតប្រាកដ ដូចជាលើផ្នែកក្រពះ ពោះវៀន ដែល វេជ្ជបណ្ឌិតទាំងអស់នៅទីនោះ សុទ្ធតែបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ វេជ្ជសាស្ត្រសុខាភិបាល និងបានបន្តការសិក្សាឯកទេសពីបរទេស ដូចជា ប្រទេសបារាំង ជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀតផងដែរ។ លោក ស៊ីដេតបានបន្តទៀតថា «បើប្រៀបធៀបពីធនធានមនុស្សនៅទីនេះ យើងមិនចាញ់ប្រទេសផ្សេងៗទេ។ ចំនែកឯបរិក្ខា និងសំភារៈប្រើប្រាស់ យើងព្យាយាមប្រើឧបករណ៍ដែលទំនើបទាន់ សម័យ និងមានភាពច្បាស់លាស់ »។ លោកវេជ្ជបណ្ឌិតបានបន្តថា យ៉ាងណាមិញចំពោះជំងឺទូទៅលើផ្នែក ក្រពះ ពោះវៀន សឹងតែ ៨០% គ្លីនិកអេគីបអាចធ្វើការព្យាបាលបាន ប៉ុន្តែចំពោះករណី ការវះកាត់ធំៗ ដូចជាការបើកពោះ និងការវះកាត់យកដុំសាច់ដែលមានទំហំធំពេក នោះគ្លីនីក មានដៃគូសហការជាមួយមន្ទីរពេទ្យធំៗទាំងក្នុង និងក្រៅស្រុក ព្រមទាំងមាន ក្រុមវេជ្ជបណ្ឌិតដែលមាន ទាំងជំនាញឯកទេស ខាងក្រពះ ពោះវៀន និងជំនាញខាងវះកាត់ ដើម្បីជាជំនួយដល់គ្លីនិកផងដែរ។ ក្នុងគ្លីនិកអេគីប មានវេជ្ជបណ្ឌិតផ្ទាល់ ប្រាំពីរ រូប ដែលក្នុងនោះ ៦រូបមានជំនាញឯកទេសផ្នែកក្រពះ ពោះវៀន និងឬសដូងបាត ដែលបានបញ្ចប់ការសិក្សាមកពីបរទេស និងវេជ្ជបណ្ឌិតមួយរូបទៀត ជាវេជ្ជបណ្ឌិត ជំងឺទូទៅ ដែលជាអ្នកចាត់ចែង មើលការខុសត្រូវលើជំងឺទូទៅមួយចំនួនធំ ហើយក្នុងនោះផងដែរមាន វេជ្ជបណ្ឌិតស្រី៣រូប។ នៅគ្លីនិកអេគីបផងដែរ លោកវេជ្ជបណ្ឌិតស៊ីដេត ក៏បានឲ្យដឹងថាការកំណត់តម្លៃសេវាកម្ម ព្យាបាលផ្សេងៗគឺ នៅគ្លីនិកអេគីប ភាគច្រើនផ្តោតលើ អ្នកដែលមានជីវភាពមធ្យម ដើម្បីឲ្យមានប្រជាជនទាំងអស់អាចទទួលបានសេវាព្យាបាលពីគ្លីនិកអេគីបដូចៗគ្នា។ លោកវេជ្ជបណ្ឌិត បន្តថាតម្លៃសេវាកម្មនៅទីនេះ បើធៀបនឹងតម្លៃនៅក្រៅប្រទេសគឺ នៅទីនេះចំនាយតិចជាង បីដងឯណោះ បើប្រៀបធៀបទៅនឹងបច្ចេកទេសដែលមានគុណភាព និងគ្រូពេទ្យ ដែលមានជំនាញច្បាស់លាស់ផងដែរនោះ។ ជាចុងក្រោយសង្ឃឹមថា ប្រជាពលរដ្ឋនឹងងាកមករកការព្យាបាល និងសេវាសុខភាពក្នុងប្រទេសវិញ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                           

ចែករំលែក

សព្វថ្ងៃ បញ្ហាស្ងួតភ្នែក បានក្លាយជារោគសញ្ញាដែលកើតញឹកញាប់ ចំពោះយុវវ័យ និងអ្នកជំងឺមួយចំនួន ដែលបានប្រើប្រាស់ទូរស័ព្ទ អាយផែត កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកច្រើនលើសកម្រិត នេះបើតាមការសិក្សាថ្មីមួយបង្ហាញ។   វេជ្ជបណ្ឌិត Amber GaumeGiannoniអ្នកជំនាញផ្នែកចក្ខុសាស្រ្ត មកពីសាកលវិទ្យា Houston បានមានប្រសាសន៍ឲ្យដឹងថា «កូនក្មេង និងមនុស្សវ័យជំទង់ ដែលប្រឹងសំឡឹងមើលលើកញ្ចក់ឧបករណ៍អេឡិចត្រូនិក ទំនងជាធ្មេច ឬបិទភ្នែកតិចបំផុត ដែលជាហេតុនាំឲ្យភ្នែករបស់ពួកមានបញ្ហា ជាពិសេស គឺបញ្ហាភ្នែកស្ងួតនេះតែម្តង»។   តើអ្នកដឹងទេថា ការបិទ ឬធ្មេចភ្នែកនេះមានប្រយោជន៍អ្វីខ្លះ? ការបិទ ឬធ្មេចភ្នែក អាចជួយរំញោចដល់ក្រពេញ ដើម្បីផ្តល់សំណើមនៅក្នុងភ្នែក។ ការសិក្សានេះក៏បានបង្ហាញផងដែរថា កូនក្មេង និងមនុស្សវ័យជំទង់ ច្រើនតែសំឡឹងកញ្ចក់ឧបករណ៍អេឡិចត្រូនិកនានា ច្រើនជាង ៦ ម៉ោងក្នុងមួយថ្ងៃ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិន Xinhua។   វេជ្ជបណ្ឌិត Giannoniបានណែនាំថា ឪពុកម្តាយគ្រប់រូប គួរតែកំណត់ពេលវេលាមើលទូរស័ព្ទ អាយផែត ឬទូរទស្សន៍របស់កូនៗ។ ម៉្យាងទៀត ពួកគាត់ក៏ត្រូវតាមដាន និងកត់សម្គាល់ជាពិសេសទៅលើសុខភាពភ្នែករបស់កូនៗ ដូចជាការធ្មេចភ្នែក ការញីភ្នែក និងបញ្ហាភ្នែកក្រហមជាដើម។ គាត់ក៏បានបន្ថែមទៀតថា មនុស្សគ្រប់គ្នាគួរតែអនុវត្តវិធានការ ២០-២០-២០ ដែលមានន័យថា សម្រាកភ្នែក ២០ វិនាទី ក្នុងរយៈពេល ២០ នាទីម្តង បន្ទាប់ពីធ្វើការ ហើយសំលឹងឲ្យបាន ២០ ហ្វីត (ប្រហែលជា ៦ ម៉ែត្រ) ទៅកន្លែងផ្សេង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

មនុស្សយើងសព្វថ្ងៃនេះ គ្មាននរណាចេញទៅក្រៅផ្ទដោយមិនយកទូរស័ព្ទតាមខ្លួននោះទេ ហើយតើអ្នកស្រមៃទៅមើលថា បើគ្មានទូរស័ព្ទមួយថ្ងៃ តើអ្នកនឹងក្លាយ ទៅជា​យ៉ាងណា? ប៉ុន្តែ តើអ្នកបានដឹងទេថា ទូរស័ព្ទមិនមានសុវត្ថិភាពចំពោះអ្នក ដូចដែលអ្នកគិតនោះទេ ជាពិសេស ចំពោះបុរសភេទតែម្តង។   ការសិក្សាថ្មីមួយផ្សេងទៀតបានបញ្ជាក់ អ្នកមិនគួរដាក់ទូរស័ព្ទ នៅក្នុងហោប៉ៅខោ ឬហៅប៉ៅអាវយូរពេកនោះទេ ពីព្រោះ​ វាអាចបង្កជាផលវិបាកយ៉ាងច្រើន​ ចំពោះសុខភាពទូទៅរបស់អ្នករួមមាន៖ ១- ការដាក់ទូរស័ព្ទក្នុងហោប៉ៅខោ អាចធ្វើបុរសពិបាកក្នុងការមានកូន ២-ជាតិវិទ្យុសកម្មរបស់ទូរស័ព្ទ អាចកាត់បន្ថយបរិមាណ គុណភាព និងចលនារបស់មេជីវិតឈ្មោល ៣-វាក៏អាចធ្វើឲ្យបុរសប្រឈមទៅនឹងបញ្ហាផ្លូវភេទនានា ជាពិសេស ការងាប់លិង្គជាដើម ៤- វាក៏អាចធ្វើឲ្យអ្នកប្រឈមទៅនឹងជំងឺមហារីកផងដែរ ៥- ចំណុចមួយទៀត គឺទាក់ទងទៅនឹងសញ្ញាធម្មជាតិ ដែលមានន័យថា ពេលអ្នកកាន់ទូរស័ព្ទជាប់ខ្លួនរហូតបែបនេះ ទូរស័ព្ទនឹងបញ្ចេញជាតិវិទ្យុសកម្ម ហើយអាចស្រូបយកថាមពលរាងកាយរបស់អ្នក ហើយធ្វើឲ្យអ្នកឈឺដោយមិនដឹងមូលហេតុ។ ៦- ជាតិវិទ្យុសកម្ម និងរលកសញ្ញារបស់ទូរស័ព្ទ អាចសម្លាប់កោសិកាក្នុងរាងកាយរបស់អ្នកបាន។   ដូច្នេះ ចាប់ពីពេលនេះទៅ អ្នកគួរតែមានការប្រុងប្រយ័ត្ន ក្នុងការទុកដាក់ទូរស័ព្ទរបស់អ្នក ហើយកុំទុក ឬប្រើប្រាស់វាច្រើនពេក ប្រសិនបើមិនចាំបាច់..... ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

សារសំខាន់នៃប្រព័ន្ធភាពស៊ាំរបស់មនុស្ស តាមការស្រាវជ្រាវនៅក្នុងរាងកាយរបស់មនុស្សយើង ត្រូវបានគេរកឃើញ ថាមានប្រព័ន្ធភាពសុំាក្នុងការប្រយុទ្ធប្រឆំាងនឹងបណ្តាជំងឺ និងមេរោគឆ្លងជាច្រើន។​ វាមានមុខងារយ៉ាងសំខាន់ក្នុងការការពាររាងកាយពីជំងឺឆ្លង​ និងការវិវឌ្ឍរបស់ជំងឺមហារីក។ មេរោគឆ្លងទាំងនេះ អាចបង្កឲ្យមានជំងឺ ឬការស្លាប់ ប្រសិនបើ មិនបានកម្ចាត់ចោល។ មូលហេតុចម្បងដែលធ្វើឲ្យ​មនុស្សធ្លាក់ខ្លួនឈឺ គឺដោយសារប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូច្នេះបើចង់ព្យាបាលជំងឺ គឺត្រូវមាន ប្រព័ន្ធការពាររាងកាយមួយ​ ដែលមានសុខភាពល្អ​ ដើម្បី​ទប់ទល់នឹងជំងឺទំាងអស់នោះបាន។ មូលហេតុដែលបណ្តាលឲ្យមនុស្សធ្លាក់ខ្លួនឈឺ មានកត្តាជាច្រើនដែលធ្វើឲ្យមនុស្សធ្លាក់ខ្លួនឈឺ ដោយសារប្រព័ន្ធភា​ព​ស៊ាំក្នុងរាងកាយរបស់មនុស្សចុះខ្សោយ ដូចជា ការទទួលទានជាតិស្រវឹង ការជក់បារី ការទទួលដំណេកមិនគ្រប់គ្រាន់ ស្ត្រេស ការទទួលទានអាហារឆ្អែតពេក និងកម្រិតជាតិខ្លាញ់ខ្ពស់។ ជាទូទៅ ប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់មនុស្ស​ មានកម្រិតខ្ពស់បំផុត​នៅអាយុ២០ឆ្នាំ ហើយត្រូវបានចុះខ្សោយជាលំដាប់ នៅអាយុលើសពី​២០ឆ្នាំឡើងទៅ និងអាយុ៧០ឆ្នាំនៅសល់តែ១០ភាគរយប៉ុណ្ណោះ។  តើរាងកាយប្រឈមនឹងអ្វីខ្លះ ប្រសិនបើប្រព័ន្ធភាពស៊ាំចុះខ្សោយ? តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា រាងកាយមនុស្សនឹងងាយឆ្លងជំងឺតាម​រយៈបាក់តេរីក្នុងមាត់ និងក្នុងពោះវៀននៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយ។ មូលហេតុនៃការឆ្លងបាក់តេរីទំាងអស់នេះហើយ ដែលរាងកាយរបស់មនុស្សគ្មាន​សមត្ថភាពប្រឆំាងទប់ទល់ និងបណ្តាលឲ្យមានការរលាករ៉ាំរ៉ៃ។ ការរលាករ៉ាំរ៉ៃ ជាហេតុផលចម្បងដែលបណ្តាលឲ្យមានជំងឺជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម អាល្លែកហ្ស៊ី ខ្លាញ់រុំសរសៃឈាម សម្ពាធឈាមខ្ពស់​​ ឬលើសឈាម និងជំងឺមហារីក គ្រប់ប្រភេទ។  ធ្វើយ៉ាងដូចម្តេច​ដើម្បីឲ្យប្រព័ន្ធភាពស៊ាំរឹងមំា? តាមគោលការណ៍ណែនាំសុខភាពទូទៅ ជំហានល្អបំផុតរបស់អ្នក គឺការរក្សាប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ និងមានសុខភាពល្អ។ គ្រប់ផ្នែកនៃរាងកាយរបស់អ្នក រួមបញ្ចូលទាំងប្រព័ន្ធការពាររាងកាយល្អប្រសើរជាងមុន នៅពេលដែលមុខងារការពាររាងកាយមានសុខភាពល្អ បានគាំទ្រដោយការរស់នៅដូចជា៖  ១-  មិនជក់បារី  ២- បរិភោគអាហារមានបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ និងជាតិខ្លាញ់ទាប ៣- ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ៤- រក្សាទម្ងន់ឲ្យមានស្ថេរភាព  ៥- គ្រប់គ្រងសម្ពាធឈាមរបស់អ្នក ៦- ប្រសិនបើអ្នកផឹកស្រា​ ត្រូវផឹកក្នុងកម្រិតទាប ៧-​ ទទួលដំណេកឲ្យបានគ្រប់គ្រាន់ សម្គាល់៖ ការលាងដៃរបស់អ្នកជាញឹកញាប់ និងការចម្អិនសាច់យ៉ាងហ្មត់ចត់។​ ការទទួលបានការធ្វើតេស្តពិនិត្យសុខភាពជាទៀងទាត់សម្រាប់មនុស្ស នៅក្នុងក្រុមអាយុ និងប្រភេទមានហានិភ័យ។ អ្វីទៅជាប្រព័ន្ធភាពស៊ាំ? ប្រព័ន្ធភាពស៊ាំគឺជាប្រព័ន្ធមួយ ដែលមានរចនាសម្ព័ន្ធបែបជីវសាស្ត្រ ហើយ​ដំណើរការនៅក្នុងសរីរាង្គដែលអាចការពារនឹងជំងឺបាន។ ប្រព័ន្ធភាស៊ាំមានពីរប្រភេទ គឺប្រព័ន្ធភាពស៊ាំពីធម្មជាតិ និងប្រព័ន្ធភាពស៊ាំទទួលពីខាងក្រៅ។ ប្រព័ន្ធភាពស៊ាំពីធម្មជាតិ មានកោសិកា​ Natural Killer Cell (NK Cell) និង Macrophage Cellដែលកោសិកាទំាងពីរ មានតួនាទីស្វែងរកទីតំាងមេរោគឆ្លង ហ៊ុមព័ទ្ធ ការត្រួតពិនិត្យ និងបំបែកកោសិកា ហើយចាប់បញ្ជូនទៅកាន់កោសិកា T-Cellនៅក្នុងក្រពេញ ហើយT-Cell ជាអ្នកកម្ចាត់មេរោគ ទំាងនោះជាស្ថាពរ។ ប្រព័ន្ធភាពសុំាទទួលពីខាងក្រៅ គឺជារចនាសម្ព័ន្ធមួយ ដែលត្រូវបានរៀបចំឡើងវិញ នៅពេលជំងឺ​ ត្រូវបានបញ្ឈប់។  តើប្រភេទបេតាគ្លុឃែនមួយណា​ដែលអ្នកគួរជ្រើសរើស? β-1,3/1,6-Glucan មានប្រសិទ្ធភាពខ្ពស់ ជាអ្នកបំលែងភាពស៊ាំបេតាគ្លូឃែន ដែលដំាពីពូជផ្សិតខ្មៅ អាអុរិអូបាស៊ីឌៀម ​មានសមត្ថភាព ក្នុងការជម្រុញ​ និងបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់មនុស្សឲ្យកាន់តែរឹងមំាបំផុត។ ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យហាវ៉ាដសហរដ្ឋអាមេរិក​ បានរកឃើញថា ភ្នាសខាងលើនៃកោសិកា Macrophage Cell ភ្ជាប់អវយវៈទៅនឹងដៃរបស់ បេតាគ្លុឃែន ងាយស្រួលដាក់ជាទំពក់ចូលក្នុងកោសិកា ហើយវាភ្ជាប់គ្នាក្នុងការជំរុញមុខងារកោសិកាការពាររាងកាយរបស់មនុស្សឲ្យកាន់តែរឹងមំា​ និងឆាប់រហ័ស។ វាមានសមត្ថភាពខ្ពស់ ក្នុងការបង្កើនបរិមាណ គ្រាប់ឈាមស​ និងអាចបំផ្លាញវាបានដែលបណ្តាលមកពីជំងឺគ្រាប់ឈាមសច្រើនពេក​ រួមទំាងការប្រើប្រាស់ថ្នាំប្រឆំាងជំងឺមហារីក​ ដែលធ្វើឲ្យប៉ះពាល់​ ដល់ប្រព័ន្ធភាពស៊ាំ។ សាកលវិទ្យាល័យក៏បានចេញរបាយការណ៍ថា អ្នកដែលបានប្រើប្រាស់បេតា គ្លុឃែន 1,3-1,6​ លើសពី៣ឆ្នំាឡើងទៅ មានប្រព័ន្ធការពាររាងកាយខ្លំាងជាងអ្នកមិនបានប្រើប្រាស់៥ទៅ៧ដង ហើយត្រូវបានទទួលស្គាល់​ និងពេញនិយម ប្រើប្រាស់ពីប្រជាជនជប៉ុន និងប្រជាជន ក្នុងប្រទេសជឿនលឿនមួយចំនួន ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងក្នុងបណ្តាប្រទេសអាស៊ី​ បន្ទាប់ពីពួកគេមានប្រព័ន្ធភាពស៊ាំរឹងមំាល្អ និងមានអាយុវែង។ បេតាគ្លុឃែន 1,3-1,6 ពីពូជផ្សិតអាអុរិអូបាស៊ីឌៀម ជាប្រភេទចាហួយរាវទន់ល្មើយងាយស្រូបចូលរាងកាយ ក្នុងការប្រយុទ្ធជាមួយពពួកមេរោគឆ្លង និងការរលាក រ៉ាំរ៉ៃ ហើយសមជាមួយអ្នកជំងឺ ដូចជា ជំងឺអាល្លែកហ្ស៊ី​ ទឹកនោមផ្អែម​ ខ្លាញ់រុំសរសៃឈាម លើសឈាម និងជំងឺមហារីក។  អត្ថបទដោយ៖​​ លោកវេជ្ជបណ្ឌិត KAZUSHIGE IINUMA, PHD ប្រធានសមាគម​ការ​ពារជំងឺប្រព័ន្ធភាពស៊ាំនៅក្នុងប្រទេសជប៉ុន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ចង់ដឹងទេថា សម្រាប់សប្តាហ៍ដំបូងនៃខែកក្កដានេះ តើអត្ថបទណាដែលត្រូវបានមិត្តអ្នកអានគាំទ្រច្រើនជាងគេ? តោះ! តាមដានជាមួយគ្នា…   1- កាលបរិច្ឆេទ និងមណ្ឌលប្រឡងចូលក្របខណ្ឌសុខាភិបាលចេញហើយ... ទីបំផុត បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះអាចដឹងថាខ្លួននឹងត្រូវប្រឡងនៅថ្ងៃណា? ម៉ោងណា? មណ្ឌលណា? ហើយ តែសម្រាប់លេខបន្ទប់ និងតុ នឹងត្រូវចាំដល់ថ្ងៃទី…   2- ១០ អត្ថបទអំពីជំងឺមហារីកប្រភេទផ្សេងៗគ្នា អំពីជំងឺមហារីកផ្សេងៗពីគ្នាត្រូវបានប្រមូលផ្តុំគ្នានៅក្នុងអត្ថបទតែមួយដោយមានលីងច្រើន សម្រាប់សម្រួលដល់មិត្តអ្នកអានក្នុងការស្វែងយល់ទៅតាម ប្រធានបទដែលខ្លួនចាប់អារម្មណ៍…   3- សុខភាពផ្លូវចិត្ត និងពិការភាព ជាការលើកទឹកចិត្តដល់អ្នកដែលមានការពិបាកសម្រេចចិត្តក្នុងការទទួលយកអវៈយវៈសិប្បនិម្មិត អត្ថបទនេះមានបង្ហាញពីគុណសម្ប្តត្តិ និងផលវិជ្ជមានជាច្រើន រួមទាំងមានវីដេអូទៀតផង…

ចែករំលែក

កិច្ចសន្ទនាពាណិជ្ជកម្មដែលត្រូវបានសហការរៀបចំឡើងដោយ ផាកកាហ្វេ និង វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ក៏ទើបតែត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃច័ន្ទ ទី៣ ខែកក្កដា កន្លងទៅថ្មីៗនេះនៅទីតាំងដដែល(ផាកកាហ្វេត្រសក់ផ្អែម) ដោយមានការអញ្ជើញចូលរួមពីសំណាក់បច្ចុប្បន្ន និងអនាគតសហគ្រិនជាច្រើនរូប។  គួរបញ្ជាក់ផងដែរថា សម្រាប់កិច្ចសន្ទនានៅក្នុងខែកក្កដាគឺផ្តោតទៅលើ «គន្លឹះជោគជ័យក្នុងការផ្តើមអាជីវកម្ម និងបញ្ហាប្រឈម» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់លោក Samdy S.Lok  អគ្គនាយកនៃ BNI Cambodia  និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Cam Freight Service  និងលោក Hong Leang Y អគ្គនាយកនៃក្រុមហ៊ុន Lotus Green Team ដោយមានការសម្របសម្រួលកម្មវិធីពីសំណាក់ លោក Bunroath Rith ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនផាកកាហ្វេ។ បញ្ហាប្រឈមចម្បងដែលជួបប្រទះញឹកញាប់ក្នុងពេលចាប់ផ្តើមអាជីវកម្ម និងដំណោះស្រាយក៏ត្រូវបានបកស្រាយ ក៏ដូចជាពិភាក្សារវាងវាគ្មិនកិត្តិយស ព្រមទាំងឆ្លើយតបទៅនឹងចម្ងល់នៃអ្នកចូលរួមស្តាប់គ្រប់រូប ដែលជាក់ស្តែងបង្ហាញឲ្យឃើញថា កម្មវិធីនេះជាផ្នែកមួយនៃការជួយទ្រទ្រង់ដល់ការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជាយើង។ ជាថ្មីម្តងទៀត កម្មវិធីសន្ទនាក៏នឹងមានវត្តមានជាថ្មីម្តងទៀតជារៀងរាល់ខែ។ កុំភ្លេចតាមដានជាមួយគ្នា ថាតើសម្រាប់ខែបន្ទាប់នឹងផ្តោតទៅលើប្រធានបទអ្វី? មានវត្តមានវាគ្មិនកិត្តិយសពីខាងណាខ្លះ? 

ចែករំលែក
Top