- Jun 30, 2017 |
- 8 ឆ្នាំមុន |
- 3.2K មើល
អត្ថបទដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែមិថុនា
ក្នុងចំណោមអត្ថបទជាច្រើនដែលបានដាក់បញ្ចូលទៅក្នុងគេហទំព័រសុខភាព ហេលស៍ថាម ក្នុងខែមិថុនានេះ យើងក៏សង្កេតឃើញថាប្រធានបទទាក់ទិននឹងស្រ្តីមានផ្ទៃពោះ និងព័ត៌មានទាក់ទិននឹងការប្រើប្រាស់ឱសថ ក៏ដូចជាការបង្កើត និងរកឃើញអ្វីថ្មីៗ ហាក់ដូចជាទទួលបានការចាប់អារម្មណ៍ច្រើនជាងគេ ដែលក្នុងនោះ ដូចដែលបានបង្ហាញជូនខាងក្រោមស្រាប់ គឺមានអត្ថបទ២ដែលនិយាយអំពីស្រ្តីមានផ្ទៃពោះត្រូវបានគេចូលអានច្រើន។ តាមរយៈការគាំទ្ររបស់អ្នកទាំងអស់គ្នា យើងខ្ញុំនឹងព្យាយាមផ្សព្វផ្សាយបន្ថែមទៀតនូវអត្ថបទសុខភាពដែលអាចទុកចិត្តបានជូនដល់មិត្តអ្នកអានជាបន្តទៀត… សម្រាប់ខែទី៦នៃឆ្នាំ២០១៧នេះ ចង់ដឹងថាមានអត្ថបទណាដែលមានការពេញនិយមអានជាងគេ បន្តអានទាំងអស់គ្នា… ១ បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹង… អត្ថបទនេះក៏ធ្លាប់បានជាប់ចំណាត់ថ្នាក់លេខ១ប្រចាំសប្តាហ៍ផងដែរ ហើយគិតរយៈពេល១ខែនេះ ក៏នៅតែជាអត្ថបទដែលមានអ្នកអានច្រើនជាងគេ ដែលភាគច្រើន គឺយើងអាចដឹងបានថាជាអ្នកនៅក្នុងវិស័យសុខាភិបាលដែលកំពុងតែត្រៀមខ្លួនសម្រាប់ការប្រលងឆ្នាំនេះ។ នេះជាអត្ថបទដែលបានបង្ហាញពីការចែករំលែកបទពិសោធន៍របស់បេក្ខភាពមួយរូបដែលបានប្រឡងជាប់ជាស្ថាពរ និងការណែនាំដល់បេក្ខភាពឆ្នាំនេះថា… ២ ជំងឺលើសសម្ពាធឈាមដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង ជាមួយនឹងកិច្ចសម្ភាសន៍ដែលធ្វើឡើងដោយផ្ទាល់រវាងក្រុមការងារទស្សនាវដ្តីហេលស៍ថាមប្រូ (Healthtime Pro) ជាមួយលោកវេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូងនិងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត ចំណុចខ្លឹមៗដែលគួរយល់ដឹងជាច្រើនត្រូវបានបង្ហាញជូននៅក្នុងអត្ថបទនេះ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា «ក្នុងចំណោមស្រ្ដីមានផ្ទៃពោះចំនួន១០នាក់មានម្នាក់មានជំងឺលើសឈាមអំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ខ្ពស់ដល់ជីវិត…» ៣ ជំងឺក្រឡាភ្លើងដែលស្ត្រីមានផ្ទៃពោះត្រូវប្រយ័ត្ន! ជំងឺក្រឡាភ្លើងជាជំងឺដែលកើតលើស្ត្រីមានផ្ទៃពោះចាប់ពីសប្តាហ៍ទី ២០ឡើងទៅ។ វាស្តែងចេញនូវសញ្ញា ហើម លើសសម្ពាធឈាម និងលើសជាតិប្រូតេអ៊ីនក្នុងទឹកនោម ហើយបើមិនមានការព្យាបាលបានត្រឹមត្រូវទេនោះ វាអាចបណ្តាលឲ្យផលវិបាកធ្ងន់ធ្ងរជាច្រើន ហើយក៏អាចឈានដល់ការបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ។ លោកស្រីវេជ្ជបណ្ឌិត អ៊ុយ សុផា បានជម្រាបជូនថា «ជំងឺនេះត្រូវបានរកឃើញថា កើតមានច្រើនគួរឲ្យកត់សម្គាល់ នៅប្រទេសកម្ពុជាយើង…» គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលមានចម្ងល់ ឬវិបត្តិផ្សេងៗទាក់ទិននឹងសុខភាព លោកអ្នកក៏អាចសាកសួរនូវករណីដែលអ្នកចង់ដឹងដោយគ្រាន់តែចុចត្រង់នេះ វិបត្តិសុខភាព (សូមជ្រើសរើស«វិបត្តិសុខភាព» ត្រង់Category) ។ ទន្ទឹមនឹងនេះ ចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានបំណងចែករំលែកនូវចំណេះដឹងដែលអាចអត្ថបទនិពន្ធផ្ទាល់ អត្ថបទស្រាវជ្រាវ មេរៀន បទពិសោធន៍ ឬអត្ថបទបកប្រែដែលអ្នកគិតថាចង់ចេញផ្សាយនៅក្នុងគេហំទំព័ររបស់យើង លោកអ្នកអាចបង្កើតអត្ថបទបានតាមរយៈ បង្កើតអត្ថបទផ្ទាល់ខ្លួន។ សម្រាប់Frequently Asked Questions សូមចុចត្រង់នេះ FAQ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
