Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មិនថាអ្នកកំពុងមានជំងឺ​ ឬគ្រាន់តែចង់ជួបប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតរបស់អ្នកនោះទេ អ្នកត្រូវតែត្រៀមខ្លួនឲ្យរួចជាស្រេច មុននឹងទៅនឹង ដើម្បីចំណេញពេលវេលា និងថវិការផងដែរ។   ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរតែត្រៀម មុននឹងទៅជួបវេជ្ជបណ្ឌិតរបស់អ្នក ៖   អ្វីដែលអ្នកគួរធ្វើ៖ · ណាត់គ្រូពេទ្យទុកជាមុន · យកឯកសារសុខភាពដែលមានទាំងអស់ទៅជាមួយ · កត់ត្រារោគសញ្ញា ឬបញ្ហាដែលអ្នកកំពុងជួបប្រទះ · សរសេររបាយការណ៍ផ្ទាល់ខ្លួន ដែលទាក់ទងទៅនឹងបញ្ហារបស់អ្នក ដូចជា ស្រ្តេស ការប្រើប្រាស់ថ្នាំ និងការព្យាបាលនានា · កត់ត្រាតារាងថ្នាំ វីតាមីន ឬអាហារបំប៉ន ដែលអ្នកធ្លាប់ប្រើប្រាស់ ឬកំពុងប្រើប្រាស់ · កត់ចំណាំប្រវត្តិគ្រួសារ ជំងឺតំណពូជ ដែលគ្រួសារអ្នកធ្លាប់កើតមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺលើសសម្ពាធឈាមជាដើម · នាំបងប្អូន ឬមិត្តភក្តិទៅជាមួយ · កត់ត្រាសំណួរដែលអ្នកចង់សួរគ្រូពេទ្យរបស់អ្នក។   សំណួរដែលអ្នកអាចសាកសួរគ្រូពេទ្យរបស់អ្នក ៖ · តើរោគសញ្ញារបស់អ្នកធ្ងន់ធ្ងរដល់កម្រិតណាដែរ? ហើយគួរធ្វើបែបណាទើបល្អ? · តើអ្នកគួរធ្វើតេស្តអ្វីដែរឬទេ? · តើគួរធ្វើបែបណា ដើម្បីបង្ការ ឬទប់ស្កាត់បញ្ហានេះ កុំឲ្យកើតម្តងទៀត? · បើមិនឈឺអ្វីទេ តើអ្នកគួរធ្វើបែបណា ទើបអាចការពារជំងឺនានា តទៅមុខទៀត? · តើអ្នកគួរតម ឬបញ្ឈប់សកម្មភាព ឬអាហារណាជាពិសេសដែរឬទេ? · តើអ្នកអាចជ្រើសរើសវិធីព្យាបាលណា ដែលល្អជាងនេះដែរឬទេ? · តើអ្នកអាចអានឯកសារ ឬព័ត៌មានបន្ថែម អំពីបញ្ហានេះ តាមវិធីណាដែរ? ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ការសិក្សាជាច្រើនបានវិភាគទៅលើទំនាក់ទំនងរវាងយោគៈ និងជំងឺបាក់ទឹកចិត្ត។ ឆ្លងតាមរយៈការសិក្សាជាច្រើនមកពីសាកលវិទ្យាល័យ  Harvard ផ្នែកជំងឺផ្លូវចិត្ត គេបានណែនាំថា ៖ យោគៈ អាចកាត់បន្ថយផលប៉ះពាល់នៃភាពតានតឹង យោគៈ អាចជួយព្យាបាលរោគថប់អារម្មណ៍ និងជំងឺធ្លាក់ទឹកចិត្ត យោគៈ ជាវិធីសាស្រ្តសម្រួលអារម្មណ៍ដូចជា ការសមាធិ ការស្មឹងស្មាត និងការហាត់ប្រាណ យោគៈ ជួយបង្កើនថាមពលដល់រាងកាយ។ គួរបញ្ជាក់ផងដែរថា យោគៈ គឺជាលំហាត់ប្រាណ ដែលទាក់ទងទៅនឹងកាយវិការផ្សេងៗគ្នា តិចនិកក្នុងការដកដង្ហើម និងការសមាធិ។ ការព្យាបាលមួយនេះមានប្រសិទ្ធភាពខ្ពស់ និងល្អបំផុត សម្រាប់អ្នកដែលមានជំងឺបាក់ទឹកចិត្ត និងរោគសញ្ញាផ្សេងៗទៀតដែលទាក់ទង ទៅនឹងការផ្តោតអារម្មណ៍ ឬបាត់បង់ថាមពលក្នុងរាងកាយ ដូចជា ៖ អ្នកមានបញ្ហាផ្លូវចិត្ត និងអារម្មណ៍ ដូចជាស្រ្តេស ការថប់អារម្មណ៍ និងបាក់ទឹកចិត្ត ឈឺខ្នង ឈឺចង្កេះ ឬបញ្ហាសាច់ដុំ ឈឺចាប់រ៉ាំរ៉ៃ បញ្ហាសុខភាពទូទៅ។ អ្នកអាចស្វែងរកថ្នាក់រៀនយោគៈ នៅតាមសណ្ឋាគារ កន្លែងហាត់ប្រាណ មន្ទីរពេទ្យ ឬមួយក៏អ្នកអាចទាញយកវាពី YouTube មកហាត់រៀនដោយខ្លួនឯងក៏បានដែរ៕   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ធ្លាប់គិតថា តួនាទីដែលចាំបាច់បំផុតសម្រាប់ឱសថការីម្នាក់ គឺការផ្តល់ជូននូវឱសថដែលត្រឹមត្រូវ និងមានប្រសិទ្ធភាពជូនដល់អតិថិជន ហើយក៏តែងតែរីករាយ នៅពេលដែលឃើញគាត់បានជាសះស្បើយពីបញ្ហាសុខភាពដែលបាន និងកំពុងជួបប្រទះ។  ក្រោយពីមើលវីដេអូនេះហើយពិតជា INSPIRED…​ ក្នុងនាមជាឱសថការីមួយរូប អ្វីដែលយើងត្រូវចាប់អារម្មណ៍នោះ គឺតម្រូវការពិតប្រាកដរបស់ពួកគាត់។ ក្រៅពីការផ្តល់ជូននូវថ្នាំ ដែលអាចជួយពួកគាត់បានហើយ វាជាការចាំបាច់ក្នុងការផ្តល់នូវដំបូន្មានល្អៗ ការយកចិត្តទុកដាក់ រួមនឹងមានទំនាក់ទំនងល្អ ជាមួយនឹងពួកគាត់… ក្តីបារម្ភ និងការយកចិត្តទុកដាក់ ប្រៀបបានជាកម្លាំងចិត្ត និងថ្នាំពិសេស ដែលមិនងាយរកបានបន្ថែមលើប្រសិទ្ធភាពនៃឱសថដែលអ្នកបានផ្តល់ជូនផងដែរ… ឱសថការីគ្រប់រូប កុំភ្លេចមើលវីដេអូនេះណា៎…

ចែករំលែក

ពេលឡើងសម្ពាធឈាមខ្ពស់ វាមិនតែងតែលេចចេញជារោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែវាបែរជាធ្វើឲ្យអ្នកប្រឈមទៅនឹងបញ្ហាផ្សេងៗទៅវិញ ដូចជា ជំងឺលើសសម្ពាធឈាម ជំងឺដាច់សរសៃឈាមខួរក្បាល ការត្បៀតសរសៃឈាម បាត់បង់ការដឹង និងខ្សោយតម្រងនោមជាដើម។  ថ្នាំពេទ្យ ត្រូវបានគេទទួលស្គាល់ថា អាចជួយបញ្ចុះសម្ពាធឈាម ប៉ុន្តែពេលខ្លះ វាក៏អាចផ្តល់ផលវិបាកមួយចំនួន ចំពោះអ្នកជំងឺផងដែរ។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តធម្មជាតិ ដែលអាចជួយការពារ និងគ្រប់គ្រងសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាព ហើយការធ្វើបែបនេះជាប្រចាំ ក៏អាចការពារ អ្នកពីការកើតជំងឺនេះផងដែរ។ ១. ដើរហាត់ប្រាណ ឬដើរកំសាន្តលេងពេលចប់ពីការងារក៏បានឲ្យបានយ៉ាងហោចណាស់ ១០,០០០ ជំហានក្នុងមួយថ្ងៃ ២. ហាត់ដកដង្ហើមឲ្យបានជ្រៅៗឲ្យបាន៥នាទីនៅពេលព្រឹក និងពេលល្ងាច ដើម្បីកាត់បន្ថយសម្ពាធឈាមរបស់អ្នក ៣. ញ៉ាំចេក និងដំឡូងបារាំង ពីព្រោះវាសំបូរជាតិប៉ូតាស្យូមដែលអាចបញ្ចុះសម្ពាធឈាម គួរឲ្យកត់សម្គាល់ ៤. គ្រប់គ្រងការទទួលទានជាតិអំបិលឲ្យបានល្អមានន័យថា កុំញ៉ាំប្រៃ (ញ៉ាំមិនឲ្យលើសពី ១,៥០០ មីល្លីក្រាមក្នុងមួយថ្ងៃ ៥. ការញ៉ាំសូកូឡាខ្មៅ ដែលមានផ្ទុកសារធាតុ flavonols អាចជួយថែរក្សាសុខភាពសរសៃឈាមឲ្យយឺតបានល្អ និងកាត់បន្ថយសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាព ៦. ញ៉ាំស្រាក្នុងកម្រិតមួយ ដែលគ្រូពេទ្យបានណែនាំ ពីព្រោះស្រាអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង និងជំងឺលើសសម្ពាធឈាមបានគួរឲ្យកត់សម្គាល់ ៧. កាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន ពីព្រោះវាជាសារធាតុដែលអាចធ្វើឲ្យកម្រិតសម្ពាធឈាមរបស់អ្នកកើនឡើង ៨. ធ្វើការតិចជាងមុន ដើម្បីបន្ថយសម្ពាធ និងភាពតានតឹងនៅក្នុងអារម្មណ៍ ៩. ស្តាប់តន្រ្តី ពីព្រោះអ្នកជំនាញបានណែនាំថាវាអាចជួយបញ្ចុះសម្ពាធឈាមក្នុងពេលដែលអ្នកកំពុងមានបញ្ហាបាន៕   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជំងឺរលាកថ្លើមប្រភេទC ជាជំងឺរលាកថ្លើមមួយប្រភេទដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទC។ ជំងឺនេះត្រូវបានគេដឹងថាមិនមានវ៉ាក់សាំងចាក់ សម្រាប់បង្ការការកើតជំងឺនេះឡើយ។ ម្យ៉ាងវិញទៀត នេះក៏ជាជំងឺដែលពិបាកក្នុងការព្យាបាលឲ្យជាផងដែរ។ យ៉ាងណាមិញ ឱសថថ្មីត្រូវបានរកឃើញ និងអាចព្យាបាលជំងឺនេះ ដោយគ្រាន់តែលេបក្នុងមួយថ្ងៃតែម្តងប៉ុណ្ណោះ។ Sofosbuvir គឺជាថ្នាំប្រើលេបតាមមាត់ដែលជាឱសថអសកម្ម (Prodrug) ប្រភេទនុយក្លេអូទីត មានប្រសិទ្ធភាពប្រឆាំងនឹងអង់ស៊ីមNS5B polmerase នៃវីរុសរលាកថ្លើមប្រភេទC។ ថ្នាំនេះ ត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក សហព័ន្ធអឺរ៉ុប ប្រទេសកាណាដា និងតំបន់ផ្សេងទៀត ថាជាថ្នាំសម្រាប់ព្យាបាលជំងឺរលាកថ្លើមប្រភេទC។ Sofosbuvir ក្រោយពេលស្រូបចូល ត្រូវបានបំលែងយ៉ាងលឿនទៅជា GS-331007 ដែលជាមេតាបូលីតច្រើនជាងគេនៅក្នុងឈាមរបស់ថ្នាំនេះពោល គឺច្រើនជាង៩០%នៃសារធាតុសកម្មរបស់ថ្នាំនៅក្នុងឈាម។ GS-331007 ត្រូវបានចាប់យកដោយកោសិកាថ្លើមដែលអង់ស៊ីមគីណាសរបស់កោសិកា បំលែងវាទៅជាទម្រង់អាណាឡូក 5’-triphosphate form (GS-461203)។ ទម្រង់អាណាឡូក 5’-triphosphate form (GS-461203) បានធ្វើត្រាប់តាមអាស៊ីតអាមីនេ uridine របស់កោសិកាហើយមិនសហការជាមួយនឹងអង់ស៊ីម RNA polymerase របស់មេរោគរលាកថ្លើមប្រភេទC ក្នុងការធ្វើឲ្យខ្សែដំបូងនៃ RNA វែង ដោយធ្វើឲ្យបញ្ឈប់ដំណើរកកើតរបស់ RNA។ ទម្រង់សកម្ម GS-461203 មានឥទ្ធិពលទៅលើកការសំយោគ NS5B និងដើរតួជាខ្សែខាងចុងដែលមិនពេញលេញ។ ទម្រង់សកម្មមិនរារាំងសកម្មភាពអង់ស៊ីម  DNA polymerases, RNA polymerases,or mitochondrial RNA polymerase របស់មនុស្សទេ។   Sofosbuvir អាចប្រើបានទៅលើអ្នកជំងឺរលាកថ្លើមប្រភេទCដោយមិនចាំបាច់ប្រែប្រួលកម្រិតនៃការប្រើទៅតាមស្ថានភាពនៃការខូចខាតថ្លើម របស់អ្នកជំងឺ ឬកម្រិតនៃការខូចខាតតម្រង់នោមពីស្រាលទៅមធ្យម។ ថ្នាំនេះ ត្រូវបានរកឃើញថាមិនមានអន្តរកម្មជាមួយនឹងថ្នាំដែលប្រើប្រាស់ញឹកញាប់ទៅលើអ្នកកើតជំងឺរលាកថ្លើមប្រភេទC ដែលគួរឲ្យកត់សម្គាល់ទេ។   ការឆ្លាស់គ្នាដែលគួរឲ្យកត់សម្គាល់ទៅលើការជួប GS-331007 ឬ sofosbuvir ត្រូវបានកម្រិតពី P-glycoprotein របស់ពោះវៀនដែលអាចកាត់ បន្ថយការប៉ះរបស់ថ្នាំទៅគោលដៅរបស់វា។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ដើមទ្រូង ឬសុដន់មនុស្សស្រី គឺ­­­­ជារបស់ពិសេសម៉្យាង ដែលមនុស្សប្រុសភាគច្រើន មិនងាយមើលរំលងឡើយ។ ការសំឡឹងមើលដើមទ្រូងរបស់មនុស្សស្រី បានក្លាយទៅជារឿងធម្មតា សម្រាប់មនុស្សប្រុសទៅហើយ បើមិនអ៊ីចឹងទេ មនុស្សប្រុសម្នាក់នោះ ច្បាស់ជាមានបញ្ហាហើយ។ ថ្ងៃនេះ យើងខ្ញុំនឹងប្រាប់អ្នកថាតើ ហេតុអ្វីមនុស្សប្រុសចូលចិត្តសំឡឹងមើលដើមទ្រូងរបស់មនុស្សស្រី។ · មនុស្សប្រុសយល់ថា ដើមទ្រូងរបស់មនុស្សស្រី ជារបស់អាថ៌កំបាំង ដែលគេគួរតែស្វែងយល់ និងមើលឲ្យឃើញផ្ទាល់ភ្នែក។ ខណៈពេលដែលបុរសមិនមាន ដើមទ្រូងបែបនេះហើយ ទើបគេចង់ដឹងថាតើវាជាអ្វីឲ្យប្រាកដ។ · ពេលមនុស្សប្រុសគិតអំពីការរួមភេទ និងការយកកូន គេប្រហែលជាចង់បានមនុស្សស្រីដែលមានសុខភាពល្អ រាងកាយមាំមួន ហើយដើមទ្រូងធំៗ។ · ដើមទ្រូងមនុស្សស្រី ជាចំណុចរសើប សិចស៊ី និងគួរឲ្យគយគន់។ · មនុស្សប្រុសចង់បានដើមទ្រូងរបស់នារីដែលទន់ៗ គួរឲ្យចង់ស្ទាបអង្អែល ដែលជាហេតុធ្វើឲ្យពួកគេមានអារម្មណ៍ត្រេកត្រអាល ហើយសំឡឹងមើលវា។ · មនុស្សប្រុសរីករាយ សប្បាយចិត្ត និងកាត់បន្ថយភាពតានតឹង ពេលបានសំឡឹងមើលដើមទ្រូងរបស់មនុស្សស្រី។ ការសិក្សាបានបង្ហាញថា ការសំឡឹងមើលដើមទ្រូងរបស់មនុស្សស្រី អាចបង្កើនអាយុរបស់មនុស្សប្រុស បានពី ៤ ទៅ ៦ ឆ្នាំឯណោះ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ភាពអន្ទះអន្ទែង លាយឡំជាមួយនឹងភាពសប្បាយរីករាយ តែងតែកើតមានឡើងចំពោះអ្នកម្តាយគ្រប់រូប ដែលកំពុងតែរង់ចាំនូវវត្តមានរបស់កូនតូចៗ នឹងមកដល់ឆាប់ៗនេះ។ តើគួរមានការរៀបចំខ្លួនយ៉ាងណា? តើធ្វើដូចម្តេចដើម្បីទ្រាំទ្រនឹងភាពឈឺចាប់នៅពេលសម្រាល? សំណួរទាំងនេះ ស្រ្តីមានផ្ទៃពោះភាគច្រើន ប្រហែលជាត្រូវបានសួរខ្លួនឯងជាញឹកញាប់ ដោយហេតុថា ពេលវេលានៃការសម្រាលនោះ កាន់តែជិតចូលមកដល់។   ពិតណាស់ វាជារឿងដែលអ្នកប្រាកដជាត្រូវឆ្លងកាត់នូវពេលវេលាមួយ ពោរពេញដោយភាពឈឺចាប់ និងគ្មានឡើយនូវផាសុកភាពកំឡុងពេលសម្រាល វាជាហេតុផលមួយដែលទាមទារឲ្យអ្នកគួរមានការហ្វឹកហាត់ខ្លួនឯង ទាំងផ្លូវកាយនិងចិត្ត ទទួលយកនូវពេលវេលាទាំងនោះ។ ប្រសិនអ្នកពុំទាន់ច្បាស់ថា អ្វីដែលអ្នកគួរមានការរៀបចំនោះ អត្ថបទខាងក្រោម នឹងប្រាប់អ្នកពីវិធីសាស្រ្តមួយចំនួន អាចឲ្យអ្នកអាចរៀបចំខ្លួនបានល្អ និងទទួលយកពេលវេលានោះ ដោយសុវត្ថិភាព។   ១.  បន្តរបបអាហារឲ្យបានគ្រប់គ្រាន់៖ នៅពេលសម្រាលអ្នកមិនអាចទទួលបាននូវអាហារនោះទេ ដោយរង់ចាំទាល់តែការសម្រាលបានបញ្ចប់ ដែលប្រហែលជាទាមទារនូវពេលវេលាច្រើនម៉ោង ឬតិច អាស្រ័យលើស្ថានភាពខុសៗគ្នានៃការសម្រាលរបស់បុគ្គលម្នាក់ៗ។ អ្នកគួរតែផ្តល់ជាតិទឹក របបអាហារ និងថ្នាំវីតាមីនដល់ខ្លួនឯងឲ្យបានគ្រប់គ្រាន់ នៅពេលដែលការសម្រាលកាន់តែខិតជិតមកដល់ ដើម្បីផ្តល់កម្លាំងដល់ខ្លួនឯងឲ្យបានបរិបូណ៍ សម្រាប់ពេលវេលាដ៏ អស្ចារ្យនោះ។   ២.  ធ្វើលំហាត់ប្រាណបែបយោគៈ៖ លំហាត់ប្រាណយោគៈ អាចហ្វឹកហាត់អ្នក​ ពីវិធីសាស្រ្តក្នុងការដកដង្ហើមឲ្យបានល្អ។ តាមរយៈកីឡាប្រភេទនេះ អ្នកអាចរៀន និងសម្របខ្លួនបានច្រើនក្នុងការធ្វើចលនាដង្ហើម ដែលជាជំនួយ នៅពេលដល់ពេលសម្រាល។ ការអនុវត្តជារៀងរាល់ថ្ងៃមុនពេលសម្រាល អ្នកក៏នឹងអាច បន្ថយនូវភាពតានតឹងនៅនឹងខ្នង ដើមទ្រូង ស្មា និងត្រគាកជាដើម។   ៣.  ចំណាយពេលខ្លះដើម្បីសម្មាធិ៖ ការសម្មាធិអាចបង្រៀនផ្លូវកាយ និងចិត្តរបស់អ្នក ក្នុងការគ្រងគ្រងអារម្មណ៍របស់ខ្លួន ក្នុងស្ថានភាពលំបាក។ វាអាចនាំឲ្យអ្នកទទួលយក និងប្រឈមមុខ ជាមួយអ្វីដែលប្រាកដជាកើតឡើង ព្រោះវាជាឥរិយាបទល្អមួយ ជាជាងមានអារម្មណ៍ប្រឆាំង មិនទទួលយក និងចង់រត់គេច ដែលជាដើមចមធ្វើឲ្យអ្នកកាន់តែពិបាកក្នុងការឆ្លងកាត់ការសម្រាលនោះ។   ៤.  រៀបចំអាហារទុកឲ្យបានគ្រប់គ្រាន់៖ មុនពេលសម្រាល អ្នក ឬក្រុមគ្រួសាររបស់អ្នក គួរតែបំពេញទូរទឹកកក នូវអាហារដែលមានជីវជាតិឲ្យបានគ្រប់គ្រាន់ សម្រាប់ងាយស្រួលក្នុងការបំពេញបន្ថែមថាមពល បន្ទាប់ពីធ្វើការសម្រាលរួច និងចៀសវាងនូវការខ្វះខាតនានា។   ៥.  រៀនពីការសម្រាលកូន៖ មានរឿងជាច្រើនទាក់ទងនឹងការពពោះ ដែលជាចម្ងល់ ជាពិសេសសម្រាប់អ្នកដែលមានផ្ទៃពោះជាលើកដំបូង។ អ្នកអាចចាប់ផ្តើម ចូលរួមរៀននៅតាមថ្នាក់បណ្តុះបណ្តាលនានា ដែលនឹងបង្រៀនអ្នកពីចំណេះដឹងទូទៅនៃការរៀបចំខ្លួនមុនពេលសម្រាល និងការថែរក្សាកូនដំបូងរបស់អ្នក។ ៦.  ស្វែងរកអ្នកគាំទ្រ៖ យកល្អអ្នកគួរមានអ្នកនៅជុំវិញខ្លួន សម្រាប់ជាជំនួយក្នុងការគាំទ្រ និងផ្តល់កម្លាំងចិត្តមុន និងកំឡុងពេលសម្រាល ដូច្នេះ គួរកុំមានការស្ទាក់ស្ទើរ ក្នុងការស្វែងរកអ្នកដែលនឹងអាចពឹងពាក់បាន ក្នុងការដោះស្រាយចម្ងល់របស់អ្នកផ្សេងៗ។   ៧.  ជ្រើសរើសអ្នកឯកទេស៖ កំណត់ទីតាំង និងអ្នកឯកទេសសម្រាប់ពេលវេលាក្នុងការសម្រាល ជាមួយគ្នាផងដែរ អ្នកក៏នឹងអាចធ្វើការពិភាក្សាជាមុន និងស្តាប់យោបល់ពីជម្រើសផ្សេងៗនៃការសម្រាល ក៏ដូចជាការគ្រប់គ្រងការឈឺចាប់ ពីសំណាក់អ្នកឯកទេសបានផងដែរ។ ចាប់ផ្តើមរៀបចំខ្លួនជាមុន បើទោះជាមិនបានគ្រប់ចំណុចខាងលើទាំងអស់ ក៏ប្រសើរជាងមិនបានធ្វើអ្វីទាល់តែសោះ ព្រោះថាការសម្រាលកូនជាបន្ទុកមួយរួចទៅហើយ កុំបណ្តាយឲ្យ បញ្ហាបន្ទាប់បន្សំ បន្តកើតឡើងបន្ថែមទៀត នោះមិនមែនជារឿងល្អទេ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

និយមន័យ នៃភាពខុសគ្នារវាងការរលូត និងការរំលូតកូន ការរលូតកូន គឺជាការខ្ជាក់ចេញដោយឯកឯង (Spontaneous Expulsion) នូវធាតុបង្កកូន (Product of conception) ហើយកូនដែលធ្លាក់នោះមិនអាចរស់បានទេ ទោះបីមានការសង្គ្រោះល្អយ៉ាងណាក៏ដោយ។ ករណីនេះ ទារកក្នុងផ្ទៃត្រូវមានអាយុជុំវិញ ២៤អាទិត្យ និងមានទម្ងន់តិចជាង ៥០០ក្រាម។ ចំណែកឯ ការរំលូតវិញ គឺជាការធ្វើឲ្យធ្លាក់ធាតុបង្កកូន ដោយកោស ឬកាយ ឬដាក់ថ្នាំ។   សញ្ញាគ្លីនិក និងការធ្វើរោគវិនិច្ឆ័យ ការរលូតកូននឹងបង្ហាញលោកអ្នកតាមរយៈសញ្ញានានាខាងក្រោម៖ • ស្ត្រីមានសញ្ញាណនៃការបាត់រដូវ ឬរដូវមិនទៀងទាត់ • មានធ្លាក់ឈាមតិច ឬច្រើន • ឈឺពោះ ម្តងឈឺម្តងអត់ ហើយចេះតែខ្លាំងទៅៗ • ការកន្ត្រាក់នៃស្បូន • ស្បូនរីកទំហំ ហើយទន់ • មាត់ស្បូនបើក • ករណីធ្វើការពិនិត្យដោយចំពុះទា (Speculum) ឃើញមានឈាមហូរចេញពីក្នុងស្បូន។ ដើម្បីធ្វើការបញ្ជាក់ឲ្យកាន់តែច្បាស់ អ្នកជំងឺតម្រូវឲ្យពិនិត្យអេកូរូបភាពវេជ្ជសាស្ត្រ ដោយបង្ហាញនូវលទ្ធផលដូចខាងក្រោម៖ • ទារកក្នុងផ្ទៃគ្មានចង្វាក់បេះដូង ឬចលនា • ទារកធ្លាក់ទៅក្រោមកន្សោមកូន (Ovular bag) • ជួនកាលមើលឃើញតែពងថ្លាៗ (Clair Egg)។   មូលហេតុនៃការរលូតកូនញឹកញាប់ ស្រ្តីខ្លះធ្លាប់បានប្រឈមជាមួយការរលូតកូន ដោយសារការធ្វេសប្រហែស ប៉ុន្តែចំពោះស្ត្រីដែលចេះតែមានការលូតកូនជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុនោះ ស្ត្រីត្រូវធ្វើការពិភាក្សាជាមួយគ្រូពេទ្យជំនាញព្រោះវាអាចដោយសារតែមាត់ស្បូនចំហរ ឬបញ្ហាក្រូម៉ូសូម ជាដើម ដែលអ្នកជំងឺអាចធ្វើការព្យាបាលបាន។ ហានិភ័យនៃការរំលូតកូនដោយមានការបង្ករោគ (Septic Abortion) ស្ត្រីមួយចំនួនបានទៅធ្វើការរំលូតកូនខាងក្រៅដែលគ្មានសុវត្ថិភាព ដោយសារមានការប្រើប្រាស់នូវសម្ភារ:មិនស្អាត មិនបានសម្លាប់មេរោគត្រឹមត្រូវ (មិនស្តេរីល) ភាគច្រើនជាការរំលូតដោយខុសច្បាប់។ ករណីនេះស្ត្រីនឹងប្រឈមជាមួយនឹងការក្តៅខ្លួនខ្លាំង ញាក់ ធ្លាក់ឈាមមានធុំក្លិនស្អុយ ជួនកាល ពោះឡើងរឹងដោយរលាកស្រោមពោះ បន្ទាប់ពីស្ត្រីទទួលការរំលូតមិនស្អាត ២៤ទៅ ៤៨ម៉ោង ដែលក្នុងនោះជួនកាលមានការសល់កូន ឬកំទេចសុក ឬអាចមានការធ្លាយស្បូនទៀតផង។ ស្ត្រីក៏អាចធ្លាក់ចូលក្នុងសភាព Shockដែលស្តែងឡើងតាមរយៈ ថ្ងាសត្រជាក់ស្រេប មានបែកញើសស្អិត សម្ពាធឈាមចុះ ជីពចរញាប់ អាចលើសពី១០០ក្នុងមួយនាទី អត់មានទឹកនោម និងមានវិបតិ្តនៃការដកដង្ហើម។ ពេលនោះ ស្ត្រីត្រូវតែសម្រាកពេទ្យរយៈពេលយូរជាដាច់ខាត ដែលការព្យាបាលគឺតម្រូវឲ្យប្រើប្រាស់ថ្នាំផ្សះក្នុងកម្រិតខ្ពស់ ហើយប្រសិនបើមិនបានសង្គ្រោះទាន់ពេលវេលាទេនោះ អ្នកជំងឺនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតបានទៀតផងក៏មាន។ បកស្រាយដោយ លោកសាស្រ្តាចារ្យ ប៉ូ ជិនសាមុត © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បញ្ហាមុខជាំ (Melasma) ជាការឡើងនូវពណ៌ក្រម៉ៅនៅលើស្បែកខុសពីប្រក្រតី ដែលជាទូទៅច្រើនកើតចំពោះស្រ្តីច្រើនជាងបុរស ឯតំបន់នៅលើផ្ទៃមុខដែលកើតមានញឹកញាប់ជាងគេ គឺនៅតំបន់ថ្ងាស ថ្ពាល់ផ្នែកខាងលើ និងចំហៀងជិតគុម្ពត្រចៀក ព្រមទាំងចង្កាជាដើម។    ឆ្លើយតបនឹងសំណួរដែលបានលើកឡើងក្នុងចំណងជើង គឺថាកត្តាជំរុញឲ្យកើតមុនមានទំាង២តែម្តង… •កម្តៅថ្ងៃ៖ ជាកត្តាមានឥទ្ធិពលលើស្បែកតាមរយៈការជះនៃកាំពន្លឺ UVA និង UVB  ទៅលើស្បែក ដែលបង្កឲ្យខូចស្បែក និងជាកត្តាជំរុញឲ្យកោសិកាពណ៌នៃស្បែក (Melanin) ធ្វើការបង្កើនចំនួន និងឡើងមកកកកុញនៅលើស្បែក ដែលនាំឲ្យស្បែកឡើងពណ៌ក្រម៉ៅខុសពីធម្មតា។ •កត្តាអ័រម៉ូន៖ អ័រម៉ូនអឺស្ត្រូសែន (Estrogen) របស់ស្ត្រីក៏នាំឲ្យមានការកើនឡើងច្រើនខុសប្រក្រតីនៃកោសិកាពណ៌របស់ស្បែកដូចគ្នា (Melanin) ដោយសារកោសិកាទាំងនោះនឹងធ្វើការប្រមូលផ្តុំច្រើនឡើងជាមួយនឹងការកើនឡើងនៃអ័រម៉ូននេះ ដែលជាទូទៅកើតមានចំពោះស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូនរួចមុន៦ខែ និងស្ត្រីដែលប្រើថ្នាំពន្យារកំណើតប្រភេទ COC (Combined Oral Contraceptive)  ដែលមានបរិមាណ Estrogen ច្រើនជាដើម។   បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ញ៉ែម ណាវី  ឯកទេសសើស្បែកនិងកាមរោគ នៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញនិងម្ចាស់ «រតនា ពិគ្រោះព្យាបាលជំងឺរោគស្ត្រី សើស្បែក និងកាមរោគ»   យល់ដឹងបន្ថែមពី បញ្ហាជាំមុខ    © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ប៊ី ពីកូ «ការជ្រុះសក់ដុំៗដោយកន្លែងដែលមើលទៅដូចអង្គែស៊ី ហើយមិនធ្វើឲ្យសក់ស្តើងទាំងអស់ តែបាត់សក់ដុំៗ (មានករណីខ្លះឲ្យសក់ជ្រុះទាំងអស់) គឺត្រូវហៅថា Alopecia areata»។  ជំងឺនេះមិនទាន់ត្រូវបានរកឃើញពីមូលហេតុច្បាស់លាស់នោះទេ គឺដឹងត្រឹមថាកើតឡើងដោយសារប្រព័ន្ធភាពស៊ាំរបស់មនុស្ស។ យ៉ាងណាមិញ វាមានភាពងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យ តែពិបាកក្នុងការព្យាបាល ដែលទាមទារឲ្យអ្នកជំងឺគួរតែមកជួបគ្រូពេទ្យឲ្យបានភ្លាមៗ ព្រោះបើទុកឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរនឹងពិបាកក្នុងការដោះស្រាយ។  សម្រាប់ការព្យាបាលជំងឺនេះ ៖ -គ្រូពេទ្យនឹងឲ្យអ្នកជំងឺលាបថ្នាំក័រទីកូស្តេរ៉ូអ៊ីតប្រភេទជាក្រែម ជាប្រេង(ointment) ឬជាប្រភេទចាក់ -គ្រូពេទ្យអាចឲ្យប្រើពួក Minoxidil -ការព្យាបាលតាមកាំរស្មី UV ក៏ផ្តល់នូវលទ្ធផលល្អសម្រាប់ការព្យាបាលជ្រុះសក់ប្រភេទនេះដែរ។ លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ផងដែរថា «មិនមានការការពារសម្រាប់ជំងឺ Alopecia areata ទេ»។ ស្វែងយល់កាន់តែច្បាស់អំពី Alopecia Areata  ជាមួយលោកវេជ្ជបណ្ឌិត ប៊ី ពីកូ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យព្រះកុសុមៈ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

អត្ថប្រយោជន៍នៃស៊ុតមាន់ត្រូវបានចោទជាសំណួរជារឿយៗ ហើយអ្នកខ្លះច្រើនតែនិយាយបង្ខូចអំពីវា ប៉ុន្តែលទ្ធផលដែលបានដកស្រង់ចេញពីការសិក្សាពេលថ្មីៗនេះ បានបង្ហាញថា«ការទទួលទានស៊ុតចំនួន២ទៅ៣គ្រាប់ក្នុងមួយថ្ងៃ គឺជាបរិមាណដ៏ល្អមួយ» ជាមួយនឹងគុណប្រយោជន៍៩យ៉ាងដូចខាងក្រោម៖ ខួរក្បាលរបស់អ្នកស្ថិតនៅក្រោមការការពាររបស់ខូលីន (Choline) រាងកាយអ្នកនឹងទទួលបានវីតាមីន«ផូស្វ័រលីពីត (Phospholipids)»ដែលជាសារធាតុមួយធានាដល់ទំនាក់ទំនងនៃកោសិកាខួរក្បាល ហើយវាមានផ្ទុកនូវខូលីន(Choline) គ្រប់គ្រាន់។ ហេតុនេះ វាអាចបង្កើនការចងចាំ ព្រោះថាកង្វះខូលីនអាចធ្វើឲ្យការចងចាំថយចុះ។ គំហើញនៃភ្នែកត្រូវបានការពារដោយសារLutein ការសិក្សាថ្មីបានបង្ហាញថាស៊ុតមាន់ គឺសំបូរទៅដោយសារធាតុLutein ដែលជាសារធាតុមួយដែលទទួលខុសត្រូវក្នុងការធ្វើឲ្យមើលឃើញច្បាស់ និងមុត។ កង្វះសារធាតុនេះនឹងនាំឲ្យមានការកើនឡើងនៃការប្រែប្រួលយ៉ាងខ្លាំងទៅលើបញ្ហាភ្នែក និងធ្វើឲ្យគំហើញមានការខូចខាត ហើយមិនអាចត្រឡប់មកភាពដើមវិញ។ វីតាមីន D ជួយក្នុងការស្រូបយកកាល់ស្យូម វីតាមីនDជួយស្រូបយកកាល់ស្យូមបានល្អជាងមុន ហើយធ្វើឲ្យឆ្អឹង និងធ្មេញរបស់អ្នកកាន់តែរឹងមាំ។ វីតាមីនបេកុំផ្លិច (Vitamin B Complex) ជួយការពារស្បែក សក់ និងថ្លើម ប៊ីយ៉ូទីន(Biotin) វីតាមីនB12 និងប្រូតេអ៊ីន ដែលមានក្នុងអាហារបានរួមចំណែកក្នុងការធ្វើឲ្យសុខភាពសក់ និងស្បែកកាន់តែល្អប្រសើរ ចំណែកផូស្វ័រលីពីត ក៏អាចជួយបង្កើននូវការកម្ចាត់ជាតិពុលពីក្នុងថ្លើមផងដែរ។  កាត់បន្ថយការប្រឈមនឹងជំងឺសរសៃឈាមបេះដូង ការសិក្សាថ្មីមួយបានបង្ហាញថា កូលេស្តេរ៉ូលដែលបានពីស៊ុត គឺត្រូវបានធ្វើឲ្យមានលំនឹងជាមួយនឹងផូស្វាតទីត(Phosphatides) ដែលពុំមានផលប៉ះពាល់ដល់សុខភាពទេ ហើយវាក៏បានចូលរួមក្នុងការហាមឃាត់មិនឲ្យរាងកាយយើងផលិតកូលេស្តេរ៉ូលដោយខ្លួនឯងផងដែរ។ លើសពីនេះទៅទៀត ស៊ុតមានផ្ទុកអាស៊ីតអូមេហ្គា៣ ដែលជួយកាត់បន្ថយកម្រិត Triglyceride ដូចនេះ វាជួយកាត់បន្ថយហានិភ័យដែលបង្កឲ្យមានជំងឺសរសៃឈាមបេះដូង។ សម្រកទម្ងន់ អ្នកវិទ្យាសាស្ត្រនៃសហរដ្ឋអាមេរិកបានធ្វើការសន្និដ្ឋានថា ប្រសិនបើអ្នកទទួលទានអាហារដែលមានកាឡូរីទាបជាមួយនឹងស៊ុតមាន់សម្រាប់អាហារពេលព្រឹកនោះ អ្នកនឹងអាចសម្រកទម្ងន់បានលឿនជាងមុនពីរដង។  កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ខូលីន(Choline) ដែលមានសារៈសំខាន់ចំពោះខួរក្បាល ក៏ជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកដែរ។ បើយោងទៅតាមការសិក្សា ប្រសិនបើរបបអាហារប្រចាំថ្ងៃរបស់ស្ត្រីពេញវ័យមានរួមបញ្ចូលស៊ុតនោះ វាអាចជួយកាត់បន្ថយហានិភ័យដែលវិវឌ្ឍទៅជាជំងឺមហារីកសុដន់បានដល់ទៅ១៨%។ មានប្រយោជន៍សម្រាប់អ្នករៀបគម្រោងយកកូន វីតាមីនB ក៏ជាផ្នែកមួយនៃអរម៉ូនភេទដែរ ហើយវីតាមីនB9 ឬ អាស៊ីតហ្វូលីក (Folic Acid) មាននាទីជួយបង្កើតកោសិកាឈាមក្រហម និងបំពង់សរសៃប្រសាទរបស់ទារក និងជួយកាត់បន្ថយហានិភ័យដែលធ្វើឲ្យទារកមានបញ្ហាផ្នែកខួរក្បាលលូតលាស់យឺត។ ហេតុនេះហើយបានជា វីតាមីនB9 គឺចាំបាច់ណាស់សម្រាប់ស្រ្តីដែលមានផ្ទៃពោះ ដែលស៊ុតមាន់មួយគ្រាប់មានផ្ទុក 7.0 mcg នៃវីតាមីន។ ថយចុះភាពចាស់ ការស្រាវជ្រាវមួយដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រហូឡង់ បានបង្ហាញថា ក្នុងចំណោមស្ត្រី ៨៧% ដែលមានអាយុចាប់ពី៣៥ដល់៤០ឆ្នាំ វានឹងធ្វើឲ្យស្បែកឡើងតឹងណែនស្អាត និងបំបាត់ភាពជ្រីវជ្រួញ ចំណែកឯបុរសវិញ វាជួយធ្វើឲ្យស្នាមជ្រួញនៅជុំវិញភ្នែកក្លាយជារលោងស្អាត។  © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ប្រូខូលី ជាបន្លែដែលសំបូរវីតាមីន និងជាតិសរសៃ។ ការទទួលទានប្រូខូលីជាប្រចាំ អាចជួយគ្រប់គ្រងកម្រិតជាតិស្ករបានល្អ សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរ។   ជំងឺទឹកនោមផ្អែមប្រភេទទីពីរ បានកើតលើមនុស្សប្រហែលជា ៤៥០ លាននាក់ នៅទូទាំងពិភពលោក ហើយក្នុងនោះ អ្នកជំងឺចំនួន ១៥ភាគរយ មិនអាចទទួលការព្យាបាលដំបូងបានឡើយ ដោយសារតែវាហួសពេល គឺតម្រងនោមរបស់ពួកគេ ត្រូវបានខូចខាតអស់ទៅហើយ។   ការសិក្សាបានបង្ហាញថា ការទទួលទានប្រូខូលី ដែលសំម្បូរទៅដោយ sulforaphane អាចជួយអ្នកជំងឺទឹកនោមផ្អែមបាន។ ការសិក្សាដែលត្រូវបានចេញផ្សាយ នៅក្នុងព្រឹត្តបត្រសុខភាព Science Translational Medicine បានបង្ហាញថា អ្នកដែលបានទទួលទានប្រូខូលីក្នុងរយៈពេល ១២សប្តាហ៍ ឃើញថាអាចថែរក្សាកម្រិតជាតិស្ករ បានល្អគួរឲ្យកត់សម្គាល់។   យ៉ាងណាមិញ គេត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត ដើម្បីអាចចេញផ្សាយ ជាសេចក្តីណែនាំផ្លូវការណាមួយ សម្រាប់ករណីខាងលើនេះ៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក
Top