-
Jun 16, 2017
|
-
8 ឆ្នាំមុន
|
-
17.1K មើល
ថ្នាំងងុយគេង (Amitriptyline) មានក្នុងកម្រិត 10,25, 50, 75, 100, 150mg ដែលត្រូវបានគេប្រើច្រើនក្នុងការព្យាបាល ជំងឺធ្លាក់ទឹកចិត្ត។
កម្រិតដែលអនុញ្ញាតឲ្យប្រើប្រាស់ ច្រើនបំផុតគឺត្រឹម១៥០ mgក្នុងមួយថ្ងៃ សម្រាប់អ្នកមិនតម្រូវឲ្យសម្រាកក្នុងមន្ទីរពេទ្យ និង៣០០mgថ្ងៃ សម្រាប់អ្នកតម្រួវឲ្យគេងពេទ្យ។ ប្រសិនបើការប្រើប្រាស់ លើសកម្រិតចាប់ពី៧៥០mg ឬលើសពីនេះ (ប្រហែលជា៣០គ្រាប់ឬលើសពីនេះនៃកម្រិត២៥mg ក្នុងមួយគ្រាប់) អាចបណ្តាលឲ្យពុលភ្លាមៗ ដូចជាករណីការអត្តឃាតជាដើម ដោយអ្នកជំងឺប្រើប្រាស់ថ្នាំងងុយគេងក្នុងបរិមាណច្រើន ក្នុងគោលបំណងចង់សំលាប់ខ្លួន។
ការពុលដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំងងុយគេងលើសកម្រិតមានសញ្ញាដូចជា៖
ការប៉ះទៅលើ ប្រព័ន្ធបេះដូង
- គាំងបេះដូង
- ការស្រុតចុះសំពាធឈាមធ្ងន់ធ្ងរ
- វិបត្តិចង្ខាក់បេះដូងធ្ងន់ធ្ងរ
ប៉ះពាល់ប្រព័ន្ធប្រសាទ
- សន្លប់បាត់បង់ស្មារតី
- ប្រកាច់
- គាំងចង្វាក់ដង្ហើម
ចំពោះអ្នកជំងឺដែលកំពុងប្រើប្រាស់ប្រភេទថ្នាំនេះងាយនឹងប្រឈមការចង់ធ្វើអត្តឃាតដោយសារតែគាត់មានជំងឺធ្លាក់ទឹកចិត្ត ឬស្រ្តេសជាដើម។ ហេតុនេះ គួរតែមានការយកចិត្ត ចំពោះអ្នកជំងឺ និងគួរតែទទួលការព្រឹក្សាយោបល់ជាមួយគ្រូពេទ្យមុនការប្រើប្រាស់ថ្នាំ។ ប្រសិនបើមានករណីពុល ថ្នាំងងុយគេង (Amitriptiline) នេះគួរតែបញ្ជុនអ្នកជំងឺទៅមន្ទីរពេទ្យឲ្យទាន់ពេលវេលា។
ដកស្រង់ពី៖ drugs.com
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក