Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មិនថាយ៉ាងណា បញ្ហាមុខខ្លាញ់រងើមនៅតែធ្វើឲ្យមនុស្សជាច្រើនពិបាកចិត្តមិនតិចទេសំខាន់ពេលកាន់តែពិបាកចិត្តមុខក៏កាន់តែខ្លាញ់ថែមទៀត ហេតុអ្វី? ហើយគួរធ្វើដូចម្តេចទៅ?ស្បែកមុខប្រេងជាបញ្ហាមួយដែលអាចកើតមានលើមនុស្សគ្រប់វ័យ ជាពិសេសវ័យជំទង់។ វាអាចបង្កបញ្ហាលើផ្ទៃមុខដូចជា មុន ជាំ និងបញ្ហាផ្សេងៗទៀតជាច្រើន   បើទោះបីជាប្រេងនៅលើស្បែកមាននាទីជួយការពារស្បែក ផ្តល់សំណើម  និងប្រឆាំងជាមួយភាពចាស់តាមវ័យក៏ដោយ។  បើដូច្នេះតាមដានជាមួយហេលស៍ថាម អំពីដំណោះស្រាយប្រកបដោយភាពវៃឆ្លាតទៅលើស្បែកមុខប្រេងរបស់អ្នក។ ផ្លាស់ប្តូររាល់ទម្លាប់មិនល្អប្រចាំថ្ងៃដែលជាកត្តាជំរុញឲ្យស្បែកមុខឡើងប្រេង៖ • គេងឲ្យបានគ្រប់គ្រាន់ ព្រោះថាប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់នោះនឹងធ្វើឲ្យអ្នកឆាប់អស់កម្លាំង  និងក្លាយជាមូលហេតុនៃការបញ្ចេញប្រេងលើស្បែកកើនឡើង។ • កាត់បន្ថយស្រេ្តស ព្រោះកាលណាស្ត្រេស រាងកាយអ្នកនឹងបង្កើនអ័រម៉ូនអង់ដ្រូសែនដែលជាមូលហេតុចម្បងបង្កឲ្យស្បែកបញ្ចេញប្រេងច្រើនជាងធម្មតា។ • ជ្រើសរើសផលិតផលថែរក្សាស្បែកឲ្យបានត្រឹមត្រូវ និងស័ក្តិសមជាមួយស្បែកមុខរបស់អ្នក ។ • លាងសម្អាតមុខ ២ទៅ៣ដងក្នុងមួយថ្ងៃ ចៀសវាងលាងញឹកញាប់ពេកធ្វើឲ្យស្បែកស្ងួតខ្លាំង និងជាហេតុផលធ្វើឲ្យស្បែករឹតតែបញ្ចេញប្រេងច្រើនជាងធម្មតា។ • បន្ថយការបរិភោគប្រៃ អាហារដែលសម្បូរដោយខ្លាញ់ ស្ករ តែចាស់ កាហ្វេបារី ភេសជ្ជៈដែលមានអាល់កុលច្រើនពេក និងប្រភេទអាហារកំប៉ុងហើយប្តូរមកបរិភោគប្រភេទបន្លែពណ៌បៃតង ទឹកផ្លែឈើស្រស់ៗ និងរក្សាការញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់៨កែវក្នុងមួយថ្ងៃ។ • កាត់បន្ថយពីការប៉ះពាល់ផ្ទាល់នៃស្បែកពីពន្លឺព្រះអាទិត្យ ដោយសារតែពន្លឺព្រះអាទិត្យអាចធ្វើឲ្យស្បែកអ្នកស្ងួតដែលជំរុញឲ្យក្រពេញខ្លាញ់បង្កើនការផលិតកាន់តែច្រើន។ • ប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស ពីការបញ្ឈប់ ឬប្តូរការប្រើថ្នាំពន្យារកំណើត និងប្រភេទថ្នាំបង្កើនការបញ្ចេញអ័រម៉ូនមួយចំនួន ព្រោះថាថ្នាំទាំងនោះធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក និងបង្កើនការផលិតខ្លាញ់ទ្វេដង។ ក្រៅពីការផ្លាស់ប្តូរទម្លាប់ទាំងនេះ លោកអ្នកគួរធ្វើការថែរក្សាស្បែកមុខដោយវិធីធម្មជាតិ ដើម្បីឲ្យអ្នកទទួលបានលទ្ធផលកាន់តែប្រសើរ៖ • ប្រទាលកន្ទុយក្រពើ៖ កាត់ប្រទាលកន្ទុយក្រពើជាពីររួចចៀរយកផ្នែកសម្បកចេញ បន្ទាប់មកយកសាច់ប្រទាលបិតលើផ្ទៃមុខ ទុកឲ្យស្ងួតប្រហែល១០ទៅ១៥នាទីសឹមលាងសម្អាតចេញជាមួយទឹកស្អាត។   លោកអ្នកអាចអនុវត្តវិធីនេះ១ទៅ២ដងក្នុងមួយថ្ងៃ អាចជួយរក្សាជាតិទឹក និងផ្តល់សំណើម លើផ្ទៃមុខនិងបន្ថយការផលិតប្រេងលើស្បែក។ • យ៉ាអួ៖ មិនត្រឹមតែសម្រាប់ញ៉ាំ លោកអ្នកអាចប្រើយ៉ាអួលាបឲ្យសព្វលើផ្ទៃមុខ  ទុកចោលប្រហែល១៥នាទី  បន្ទាប់មកលាងជាមួយនឹងទឹកស្អាត ដែលលោកអ្នកអាចអនុវត្តបានម្តងក្នុងមួយថ្ងៃដើម្បីសម្រួលការផលិតប្រេងលើស្បែក។ • ត្រសក់៖ ចិតត្រសក់ជាចំណិតស្តើងៗ ហើយបិតលើផ្ទៃមុខរបស់អ្នក ទុកចោលមួយយប់ រួចលាងសម្អាតដោយទឹកក្តៅឧណ្ហៗនៅពេលព្រឹកបន្ទាប់ ជារៀងរាល់ថ្ងៃ អាចបន្ថយការផលិតខ្លាញ់ដោយប្រសិទ្ធភាព។ ដល់ពេលហើយដែលអ្នកត្រូវផ្លាស់ប្តូរទម្លាប់អាក្រក់ៗទាំងនោះចោល ហើយបង្កើនការថែរក្សាបន្ថែម អញ្ចឹងទោះមុខខ្លាញ់រងើមប៉ុណ្ណាក៏គ្មានបញ្ហាទៀតដែរ…

ចែករំលែក

ជាធម្មតា កុមារតែងនឹងទទួលបានការចាក់ថ្នាំបង្ការដែលធ្វើឡើងស្របទៅនឹងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការដល់កុមារ ដោយក្នុងនោះ រួមមានវ៉ាក់សាំង៧មុខតំណាងដោយអក្សរកាត់ដូចជា BCG, HBV, OPV, DTP-Hib, PCV, MRនិង JE។ ប៉ុន្តែ តើលោកអ្នកដឹងទេថាវ៉ាក់សាំងទាំងនេះផលិតពីអ្វី? ហើយត្រូវប្រើប្រាស់យ៉ាងដូចម្ដេច? និងមានអត្ថប្រយោជន៍អ្វីខ្លះ?ដូចនេះ ដើម្បីយល់ដឹងកាន់តែស៊ីជម្រៅទៅលើប្រភេទវ៉ាក់សាំងនីមួយៗ សូមលោកអ្នកធ្វើការតាមដាននៅក្នុងអត្ថបទខាងក្រោមនេះ… 1.  វ៉ាក់សាំងបង្ការជំងឺរបេង (BCG Vaccine) វ៉ាក់សាំងបង្ការជំងឺរបេងដែលមានពាក្យកាត់ថា“BCG” ត្រូវបានឲ្យទៅទារកនៅថ្ងៃដំបូងបន្ទាប់ពីកើត ក្នុងគោលបំណងបង្ការការចម្លងនៃមេរោគMycobacterium tuberculosis (TB) ទៅលើទារកដែលទើបនឹងកើត។ វ៉ាក់សាំងនេះ មានផ្ទុកនូវបាក់តេរីដែលមានជីវិត តែមានភាពទន់ខ្សោយ (attenuated)ដែលចូលទៅភ្ញោចប្រព័ន្ធការពារឲ្យផលិតអង់ទីក័រ និងមិនបង្កទៅជាជំងឺទៅលើកុមារដែលមានសុខភាពល្អនោះទេ។ ប្រភេទបាក់តេរីដែលប្រើប្រាស់ក្នុងការផលិតវ៉ាក់សាំងនេះមានឈ្មោះថា Mycobacterium bovis  ដែលជាប្រភេទបាក់តេរីបង្កជាជំងឺរបេងទៅលើតែសត្វប៉ុណ្ណោះ។ ចំពោះផលរំខាន គឺច្រើនឃើញមានជាការឡើងរឹង និងអាចមានពងទឹកនៅជុំវិញបរិ-វេណដែលចាក់ថ្នាំបង្ការ។ 2.   វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទB (HBV) វ៉ាក់សាំងនេះត្រូវបានដាក់ឲ្យប្រើប្រាស់ ដើម្បីការពារប្រឆាំងទៅនឹងវីរុសរលាកថ្លើមប្រភេទB ដែលជាមូលហេតុចម្បងនៃជំងឺរលាកថ្លើម និងអាចវិវឌ្ឍទៅជាជំងឺមហារីកឬជំងឺក្រិនថ្លើមជាដើម។ វ៉ាក់សាំងនេះមានផ្ទុកនូវប្រូតេអុីនមួយប្រភេទ ដែលស្ថិតនៅផ្ទៃខាងលើនៃវីរុសរលាកថ្លើមប្រភេទB ឬហៅថា“HBsAg” ដែលផលិតឡើងតាមវិធីសាស្រ្ដ Recombinant DNA Technology ដោយធ្វើការចាក់បញ្ចូលនូវDNAរបស់វីរុសចូលទៅក្នុងកោសិកាមេរោគដទៃទៀត ដែលការធ្វើបែបនេះនាំឲ្យវីរុសបាត់បង់នូវឥទ្ធិពលដែលអាចបង្កទៅជាជំងឺ។ យើងក៏អាចឃើញមានផលរំខានតិចតួច បន្ទាប់ពីកុមារចាក់វ៉ាក់សាំងនេះរួចដោយឃើញមានការឡើងក្រហម និងឈឺនូវត្រង់កន្លែងដែលចាក់ផងដែរ។ 3.  វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង (OPV) OPV គឺជាវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដែលមានទម្រង់ជាថ្នាំបន្តក់តាមមាត់ ហើយវាជាប្រភេទវ៉ាក់សាំងដែលមានផ្ទុកនូវមេរោគមានជីវិត (alive vaccine) តែពុំមានលទ្ធភាពបង្កជាជំងឺឡើយ។ វ៉ាក់សាំងនេះក៏ត្រូវបានហាមប្រាមមិនឲ្យប្រើប្រាស់ទៅលើអ្នកជំងឺដែលមានប្រព័ន្ធការពារចុះខ្សោយ ដោយត្រូវប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដែលមានទម្រង់ជាថ្នាំចាក់(IPV)ជំនួសវិញ ព្រោះថាវ៉ាក់សាំងដែលមានទម្រង់ ជាថ្នាំចាក់ត្រូវបានផលិតឡើងដោយមេរោគដែលត្រូវបានបង្អាក់សកម្មភាព (inactivated vaccine) រួចទៅហើយ។ 4.  វ៉ាក់សាំងDTP-Hib DTP-Hib ជាប្រភេទវ៉ាក់សាំងដែលរួមបញ្ចូលគ្នា ដែលអក្សរកាត់ទាំងនោះសំដៅទៅលើ៖ •  Diphtheria (ជំងឺខាន់ស្លាក់) •  Tetanus (ជំងឺតេតាណុស) •  Pertussis (ជំងឺក្អកមាន់) •  Hemophilus influenza B វ៉ាក់សាំងទាំងបួនប្រភេទនេះត្រូវបានផលិតឡើងក្រោមវិធីសាស្រ្តតែមួយដោយធ្វើការដកយកនូវប្រូតេអុីន ឬសារជាតិពុល(Toxin)របស់បាក់តេរី រួចបង្អាក់សកម្មភាពរបស់វាដោយសារធាតុគីមី ដែលត្រូវបានគេហៅថា “Toxoid”។Toxoid អាចធ្វើឲ្យរាងកាយមនុស្សផលិតប្រព័ន្ធការពារប្រឆាំងនឹងមេរោគតែមិនអាចបង្កជាជំងឺនោះទេ ហើយជាទូទៅបន្ទាប់ពីចាក់វ៉ាក់សាំងនេះរួចក្មេងអាចមានអាការៈក្ដៅខ្លួនកម្រិតស្រាល ដែលវាមិនបង្កទៅជាគ្រោះថ្នាក់ទេ។ 5.  វ៉ាក់សាំងបង្ការជំងឺរលាកសួត (PCV) PCV គឺជាវ៉ាក់សាំងដែលផលិតឡើងដោយការសំយោគនៃស្ករ (Polysaccharides) ដែលបានមកពីផ្ទៃខាងលើនៃបាក់តេរី PneumoccocalPneumonia រួមជាមួយនឹងប្រូតេអុីន (nontoxic protein) ដែលបានមកពីបាក់តេរីដទៃទៀត ដើម្បីជម្រុញនូវការផលិតប្រព័ន្ធការពារប្រឆាំងទៅនឹងមេរោគ Pneumoccocus ដែលបង្កទៅជាជំងឺរលាកសួត។ យើងអាចឃើញមានផលរំខានដូចជា ការឡើងក្រហម ឈឺ ហើម ឬរមាស់តិចតួច រួចវានឹងបាត់ទៅវិញនៅ២ទៅ៣ថ្ងៃបន្ទាប់។ 6.  វ៉ាក់សាំងបង្ការជំងឺកញ្រ្ជឹល និងស្អូច (MR Vaccine) MR ជាវ៉ាក់សាំងពីរដែលរួមបញ្ចូលគ្នាដោយប្រើប្រាស់ក្នុងការបង្ការជំងឺកញ្រ្ជឹល (Measles) និងជំងឺស្អូច (Rubella) ។ វាមានផ្ទុកនូវវីរុសស្អូច និងកញ្រ្ជឹលដែលមានភាពទន់ខ្សោយមិនអាចបង្កជាជំងឺបាន តែវាអាចចូលទៅភ្ញោចប្រព័ន្ធការពារមនុស្សឲ្យផលិតអង់ទីក័រ។ ដោយសារតែវ៉ាក់សាំងនេះជាប្រភេទវ៉ាក់សាំង ដែលមានផ្ទុកនូវវីរុសមានជីវិតដូច្នេះវាត្រូវបានហាមឃាត់ មិនឲ្យប្រើប្រាស់ទៅលើអ្នកជំងឺដែលមានប្រព័ន្ធការពារចុះខ្សោយនោះទេ។ 7.  វ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរ (JE Vaccine) វ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរ JE ត្រូវបានណែនាំឲ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៣០មកម្ល៉េះ ដើម្បីប្រឆាំងការចម្លងនៃវីរុស Japanese encephalitis ដែលបង្កទៅជាជំងឺរលាកស្រោមខួរយ៉ាងធ្ងន់ធ្ងរ។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយមានផ្ទុកនូវវីរុសដែលមានជីវិត (alive vaccine) និងអនុញ្ញាតឲ្យប្រើប្រាស់ទៅលើក្មេងដែលមានអាយុយ៉ាងតិចពីរខែ។ វ៉ាក់សាំងនេះក៏ពុំមានភាពខុសគ្នាជាមួយនឹងវ៉ាក់សាំងផ្សេងទៀតដែរ ដោយវាអាចនឹងបង្កជាផលរំខានតិចតួចដូចជាក្ដៅខ្លួន ឈឺសាច់ដុំ ឬឈឺក្បាលជាដើម។ចំពោះការប្រើប្រាស់វ៉ាក់សាំងទាំង៧មុខនេះ គឺត្រូវគោរពតាមប្រតិទិនកម្មវិធីជាតិសម្រាប់ផ្ដល់ថ្នាំបង្ការដល់កុមារដែលមាននៅក្នុងតារាងខាងក្រោមនេះ… © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ                              

ចែករំលែក

ជាមួយនឹងវត្តមានក្នុងការបម្រើនូវសេវាសុខាភិបាលជូនដល់អតិថិជនជាតិ និងអន្តរជាតិអស់រយៈពេលជាង៥ឆ្នាំកន្លងមក គ្លីនិក ព្រីនសេសបាននាំមកជូនអតិថិជនរបស់ខ្លួននូវសេវាសុខាភិបាលក្នុងកម្រិតមិនចាញ់ពីសេវាដែលអ្នកជំងឺភាគច្រើនយល់ខុសថាមានតែនៅក្រៅប្រទេស។​ ជាមួយនឹងគោលជំហរដ៏រឹងមាំក្នុងការបម្រើដល់អតិថិជនគ្រប់ជាន់ថ្នាក់ វណ្ណៈបុណ្យសក្តិឲ្យស្មើៗគ្នា ជាមួយនឹងពាក្យស្លោកខ្លីតែមានអត្ថន័យខ្លឹមសារ«គុណភាព សុវត្ថិភាព ក្រមសីលធម៌វិជ្ជាជីវៈ»វេជ្ជបណ្ឌិតដែលបម្រើការក្នុងគ្លីនិក ព្រីនសេសសុទ្ធតែមានវិជ្ជាជីវៈខ្ពស់ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យវេជ្ជសាស្រ្តទាំងក្នុងប្រទេស និងក្រៅប្រទេស។ គួរបញ្ជាក់ផងដែរថា លោកនាយកប្រកបដោយភាពប៉ិនប្រសប់ និងវិជ្ជាជីវៈច្បាស់លាស់នៃគ្លីនិក ព្រីនសេសផ្ទាល់ ក៏ជាវេជ្ជបណ្ឌិតមួយរូបដែលបានបម្រើការងារ និងជាសាស្ត្រាចារ្យជាន់ខ្ពស់ ក្នុងវិស័យសុខាភិបាលនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្តែង ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្នុងឆ្នាំ១៩៩១ភ្លាម លោកក៏បានបម្រើការងារដំបូងជាមួយនឹងអ៊ុនតាក់ រួចក៏បានចូលបង្រៀនក្នុងសាលាដែលលោកវេជ្ជបណ្ឌិតបានបញ្ចប់ការសិក្សា និងបន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសថៃ រួចទើបបម្រើការងារជាមួយនឹងអង្គការអន្តរជាតិក្នុងការរៀបចំកម្មវិធីសិក្សា និងការចុះបង្រៀនដល់ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យមួយចំនួនផងដែរ។ សព្វថ្ងៃផ្ទាល់ លោកវេជ្ជបណ្ឌិត អ វឌ្ឍនៈ ជានាយកនៃគ្លីនិក ព្រីនសេស។ គ្លីនិក ព្រីនសេសមានបម្រើនូវសេវាសុខាភិបាលទូទៅដែលលោកអ្នកពិតជាអាចជឿទុកចិត្តបានពីកម្រិតនៃគុណភាពបាន ជាច្រើនដែលរួមមានដូចជា ផ្នែករោគស្រ្តី ផ្នែកបេះដូង ក្រពះ-ពោះវៀន ផ្នែកវះកាត់ ផ្នែកត្រចៀក-ច្រមុះ បំពង់ក ភ្នែក និងផ្នែកផ្លូវចិត្តជាដើម។ ក្រៅពីការតុបតែង និងរចនាទាំងខាងក្នុង​​ និងក្រៅប្រកបដោយភាពទាក់ទាញ និងអនាម័យខ្ពស់ហើយ គ្លីនិក ព្រីនសេស មានវេជ្ជបណ្ឌិតឯកទេសជាច្រើនរូបដែលបានសុទ្ធតែបានបញ្ចប់ការសិក្សាពីក្រៅប្រទេស ដែលរួមមានប្រទេសបារាំង ប្រទេសអាមេរិច ប្រទេសចិនជាដើម ។ អ្វីដែលរឹតតែពិសេសនោះ គឺថាក្រុមគ្រូពេទ្យទាំងអស់ដែលបម្រើការនៅក្នុងគ្លីនិកនេះ គឺមានទំនោរធ្វើការងារជាក្រុម ដោយហេតុថាពួកគាត់មានការយល់ឃើញថា ម្នាក់ៗមានឯកទេសផ្ទាល់ខ្លួនក៏ពិតមែន​តែក៏មិនប្រាកដថាខ្លួនឯងល្អឥតខ្ចោះនោះដែរ ហេតុនេះហើយចាំបាច់ត្រូវមានការរៀនសូត្រពីបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីបំពេញកិច្ចការងារ ក៏ដូចជាបម្រើសេវាជូនដល់អតិថិជនឲ្យបានឌិតដល់ និងប្រកបដោយប្រសិទ្ធភាព។ ម្យ៉ាងទៀត ពួកគាត់ក៏មិនភ្លេចពីស្វ័យសិក្សាជាមួយនឹងឯកសារដែលមានប្រភពគួរទុកចិត្ត​ និងមានការទទួលស្គាល់ជាលក្ខណៈសកល តាមរយៈការអានសៀវភៅ ឬធ្វើការស្រាវជ្រាវតាមរយៈប្រព័ន្ធអ៊ីនធឺណែតផងដែរ។ លោកនាយកបានបន្តទៀតថា «ចំណុចដែលយើងតែងតែផ្តោតការយកចិត្តទុកដាក់ខ្លាំងជាងគេនោះ គឺការធ្វើរោគវិនិច្ឆ័យទៅលើអ្នកជំងឺ ព្រោះថាមុនចាប់ផ្តើមធ្វើការព្យាបាល យើងចាំបាច់ត្រូវដឹងជាមុនសិនថាតើអ្នកជំងឺកើតមានជំងឺអ្វី​​ នោះទើបយើងជាវេជ្ជបណ្ឌិតជំនាញអាចធ្វើផ្តល់ជូននូវការព្យាបាលបានត្រឹមត្រូវទៅតាមរោគសញ្ញា ក៏ដូចជាសភាពរបស់អ្នកជំងឺ»។ សម្រាប់ការព្យាបាល គ្លីនិក ព្រីនសេស មានវេជ្ជបណ្ឌិតតាមឯកទេស តាមផ្នែកដែលបានរៀបរាប់ខាងលើ ដែលលោកអ្នកមិនចាំបាច់ព្រួយបារម្ភថាពិបាកនឹងត្រូវស្វែងរកនៅកន្លែងណាផ្សេងនោះទេ ហើយការព្យាបាលទៀតសោត គឺធ្វើឡើងទៅតាមក្បួនវិធីតាមបែបវេជ្ជសាស្រ្តដែលធានាជូននូវសុវតិ្ថភាពជូនដល់លោកអ្នក។ រីឯការផ្តល់ឱសថវិញ វេជ្ជបណ្ឌិតទាំងអស់នៃគ្លីនិក ព្រីនសេស ចាំបាច់ត្រូវគោរពក្បូនច្បាប់ត្រឹមត្រូវដោយមានកម្រិត ​និងបរិមាណដែលបានកំណត់រួចជាស្រេច ហើយដាច់ខាតមិនធ្វើការបំពានច្បាប់នោះឡើយ។  ផ្ទុយពីគំនិតក្នុងការចង់ឲ្យអ្នកជំងឺចាយប្រាក់ច្រើនទៅលើថ្លៃថ្នាំ ក្នុងនាមជាវេជ្ជបណ្ឌិតដែលបានប្រលូកក្នុងវិស័យវេជ្ជសាស្រ្តជាច្រើនឆ្នាំ លោកវេជ្ជបណ្ឌិតវឌ្ឍនៈ​ ក៏បានបញ្ជាក់ដែរថា «ការសរសេរពីវិធីនៃការប្រើប្រាស់ថ្នាំនីមួយៗមិនថាថ្នាក់ជាតិ ឬអន្តរជាតិនោះទេ គឺសុទ្ធតែត្រូវបានឆ្លងកាត់ការប្រជុំពិភាក្សាពីសំណាក់អ្នកជំនាញការមកពីច្រើនទីកន្លែង និងមានឯកទេសច្បាស់លាស់យ៉ាងម៉ត់ចត់រួចហើយ ហេតុនេះហើយ យើងមិនអាចតាមតែចិត្តចង់បានចំនេញច្រើនហើយផ្តល់ជូននូវវេជ្ជបញ្ជាដែលប្រាសចាកពីនោះទេ។» និយាយដល់ត្រង់បញ្ហាប្រាក់ចំនេញ លោកក៏បានបន្ថែមផងដែរថា​ «យើងត្រូវការប្រាក់ចំនូលសម្រាប់ធ្វើការផ្គត់ផ្គង់គ្លីនិក និងជីវិតក៏ពិតមែនតែយើងមិនអាចយកប្រាក់មកលុបពីលើបច្ចេកទេសនោះទេ វាជាកំហុសឆ្គងដ៏ធំក្នុងវិស័យវេជ្ជសាស្រ្ត»។ ដូចដែលបានបញ្ជាក់ស្រាប់នៅក្នុងពាក្យស្លោកប្រចាំគ្លីនិក គឺគ្រូពេទ្យ និងបុគ្គលិករបស់គ្លីនិក ព្រីនសេស គ្រប់រូបចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ប្រចាំខ្លួន ដើម្បីមានទំនាក់ទំនងក៏ដូចជាការប្រាស្រ័យទាក់ទងល្អជាមួយនឹងអតិថិជន។  មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់មិនប្រថុយក្នុងការទទួលអ្នកជំងឺដែលមិនត្រូវនឹងឯកទេសរបស់ខ្លួនឡើយ ប្រសិនបើមានសភាពដែលគាត់មិនអាចធ្វើការព្យាបាលបាន គឺធ្វើការផ្ទេរទៅកាន់អ្នកដែលមានជំនាញត្រឹមត្រូវឲ្យទាន់ពេលវេលា ដោយមិនទុកឲ្យធ្លាក់ដំណាក់កាលធ្ងន់ធ្ងរ ឬចុងក្រោយនោះឡើយ។ លក្ខណៈដ៏ល្អឯករបស់គ្លីនិក ព្រីនសេស មួយទៀតនោះ គឺមានឯកសារពីសភាពសុខភាពរបស់អ្នកជំងឺម្នាក់ៗយ៉ាងច្បាស់ ហើយក៏មានតម្កល់ទុកសម្រាប់ជាព័ត៌មានយ៉ាងត្រឹមត្រូវ។​ ងាកត្រលប់មកឧបសគ្គក្នុងការបើកដំណើរការវិញ លោកនាយកក៏បានបង្ហើបប្រាប់ហេលស៍ថាមយើងផងដែរថា កាលពីដំបូង អ្វីដែលលំបាកនោះ គឺការប្រើប្រាស់សេវាមិនបានគ្រប់គ្រាន់​ដោយសារតែមិនទាន់សូវមានអតិថិជនស្គាល់ច្រើន។ ឧបសគ្គមួយទៀតនោះ កើតមានដោយសារវេជ្ជបណ្ឌិតធំៗភាគច្រើនបានទទួលប្រព័ន្ធនៃការសិក្សាពីប្រទេសខុសគ្នា ហើយភាសាបច្ចេកទេសដែលប្រើប្រាស់ទៀតសោតក៏មិនដូចគ្នាទៀត ដែលបាបង្កជាបញ្ហាលំបាកបន្តិចបន្តួចដែរ ដែលដំណោះស្រាយសមា្រប់បញ្ហានេះ គឺមានតែពេលវេលា។ ក្រោយពីធ្វើការជាមួយគ្នាក៏ឃើញមានលក្ខណៈប្រសើរច្រើនហើយ។ ចំណុចមួយសំខាន់មួយទៀតនោះ គឺមកពីផ្នត់គំនិតរបស់អ្នកជំងឺផ្ទាល់ ដែលមិនសូវមានទំនុកចិត្តលើសេវាសុខាភិបាលក្នុងប្រទេសរបស់ខ្លួន ដោយមានការយល់ឃើញថា ពេទ្យណាក៏ដូចពេទ្យណាដែរ។ ចំពោះបញ្ហាដែលអ្នកជំងឺបាត់បង់ទំនុកចិត្តចំពោះពេទ្យក្នុងស្រុកនេះ លោកក៏មានយោបល់ថា មូលហេតុអាចមកពីគ្រួពេទ្យមួយចំនួនដែលធ្វើការអួតសរសើរពីខ្លួនឯង ហើយក៏បង្អាប់ពីគុណភាព និងវិជ្ជាជីវៈពេទ្យជាដៃគូរបស់ខ្លួន ហើយពេទ្យ ឬគ្លីនិកធំៗមួយចំនួនក៏មានការនិយាយមិនល្អពីគ្លីនិកតូចៗផងដែរ។ នេះជាហេតុនាំឲ្យអ្នកជំងឺលែងមានទំនុកចិត្ត ហើយជាចុងបញ្ចប់ក៏សម្រេចចិត្តស្វែងរកសេវាក្នុងប្រទេសដទៃវិញ។ ជាចុងក្រោយ  លោកក៏បន្ថែមនូវប្រសាសន៍ប្រកបដោយអត្ថន័យថា លោកតែងឲ្យអ្នកជំងឺធ្វើការសម្រេចចិត្តដោយខ្លួនឯងថាតើ សភាពជំងឺរបស់ខ្លួនកម្រិតណាគួរស្វែងរកសេវាសុខាភិបាលក្នុងកម្រិតណា ដោយមិនបាននិយាយបង្ខំ ឬបង្ហាញចំៗឲ្យពួកគេមករកគ្លីនិករបស់ខ្លួនឡើយ។  ម្យ៉ាងវិញទៀត លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាថា ប្រសិនបើមានបញ្ហាសុខភាព ហើយគ្រូពេទ្យជំនាញក្នុងប្រទេសអាចជួយបាន គួរតែកុំចេញទៅប្រទេសក្រៅអី ព្រោះថាទង្វើបែបនេះនឹងអាចឲ្យលោកអ្នកកាត់បន្ថយចំណាយ​ ក៏ដូចជាពេលវេលា លើកតម្កើងវិស័យសុខាភិបាលក្នុងប្រទេស និងជួយអ្នកជំងឺឲ្យទាន់ពេលវេលា។ បើអ្នកចេញទៅប្រទេសដទៃ ហើយអ្នកជំងឺខ្លះក៏មិនចេះភាសាបរទេស រីឯអ្នកបកប្រែក៏មិនមែនជាអ្នកជំនាញផ្នែកពេទ្យ ហេតុនេះហើយការបកប្រែហាក់ដូចមិនសូវបានត្រឹមត្រូវតាមកម្រិត តែបើអ្នកបានជួបជាមួយអ្នកជំនាញនឹងមានការពន្យល់ច្បាស់លាស់។ ស្វែងរកសេវាសុខភាពដែលមានវេជ្ជបណ្ឌិតជំនាញដែលបានបញ្ចប់ការសិក្សាពីប្រទេសក្រៅ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈពិតប្រាកដ សូមអញ្ជើញមកកាន់គ្លីនិក ព្រីនសេស ដែលមានអាស័យដ្ឋានផ្ទះលេខ ១៣២ ផ្លូវ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក

ភេទ ៖ ប្រុស អាយុ ៖ ២៥ ឆ្នាំ រោគសញ្ញា ៖ រាល់ពេលដែលទទួលទានភេសជ្ជៈអ្វីក៏ស្រាប់តែបត់ជើងតូចទៅធុំក្លិនហ្នឹងតែម្តង សំណួរ ៖ តើអាការៈនេះប្រក្រតីឬទេ? តើវាអាចជារោគសញ្ញានៃជំងឺអ្វីដែរឬទេ? តើអ្នកជំងឺគួរធ្វើបែបណា?

ចែករំលែក

«ជាពេទ្យមួយរូបដែរ ហើយក៏ធ្លាប់តែមើលថែ និងព្យាបាលអ្នកជំងឺជាប្រចាំ ដល់ពេលខ្លួនឯងឈឺវិញ ក៏ចង់មានអ្នកមើលថែទាំដូចគ្នា.... កុំភ្លេចណាថា ពេទ្យក៏អាចឈឺដូចគ្នា ហើយពេលដែលកម្លាំងកាយចុះខ្សោយ ក៏តែងតែត្រូវការកម្លាំងចិត្តមកជួយទប់....តាមការពិតទៅ ថាមពលផ្លូវចិត្តក៏អាចនឹងត្រូវបានបញ្ចូលតាមរូបភាពផ្សេងៗគ្នា...ក្នុងនោះ ក៏អាចជាពាក្យសម្តីនិយាយផ្ទាល់ ពាក្យពេចន៍រ៉ាយរ៉ាប់ជាតួអក្សរ ជាដើម... ធ្លាប់មានម្តង...ពិតជាសប្បាយចិត្ត....បើទោះជាមិនមានគេនៅក្បែរយូរ បានត្រឹមតែពេលខ្លីក៏អស់ចិត្តហើយ...ដល់ពេលេគេបារម្ភពេក សួរនាំឡើងភ្លេចថាខ្ញុំនេះជាពេទ្យម្នាក់ដែរទៅហើយ...គ្រាន់តែជាសារខ្លី និងទង្វើតូចតាចដែលអាចឲ្យបេះដូងលោតញាប់ខុសពីចង្វាក់ធម្មតា...chatgoal ទេ៎?» ឃើញមិត្តភក្តិរបស់បងប្រុសម្នាក់ផុសនៅលើហ្វេសប៊ុក ហើយក៏មានអារម្មណ៍ថារាងចាក់ដោតដែរ...នឹកគិតថា មាននិស្សិតពេទ្យ លោកគ្រូ និងអ្នកគ្រូពេទ្យមិនតិចនោះទេ​ដែលបាន និងកំពុងមើលថែអ្នកជំងឺនៅតាមស្ថាប័នផ្សេងៗយ៉ាងយកចិត្តទុកដាក់ តែពេលដែលពួកគាត់ឈឺម្តងៗ តើបាននរណាមើលថែគាត់? មើលថែខ្លួនឯង? ឬក៏ត្រូវតែទៅរកពេទ្យដែរ?  ដោយសារតែយើងមិនមែនជាពេទ្យ យើងប្រហែលជាមិនអាចជួយព្យាបាលបញ្ហាសុខភាពផ្លូវកាយដែលពួកគាត់មានទេ តែយើងក៏អាចនឹងជួយផ្តល់ជាកម្លាំងចិត្ត និងបញ្ជូននូវថាមពលផ្លូវចិត្តដល់ពួកគាត់បាន...ដូចដែលដឹងស្រាប់ហើយ ពេលដែលទន់ខ្សោយ ពាក្យសម្តី និងសកម្មភាពជាការយកចិត្តទុកដាក់បន្តិចបន្តួច​ គឺពិតជាមានអត្ថន័យខ្លាំងណាស់។ សូមធ្វើអ្វីដែលអាចធ្វើបាន ដើម្បីមនុស្សជាទីស្រលាញ់!!! 

ចែករំលែក

«ខ្ញុំស្រលាញ់អ្នក» ជាពាក្យបីម៉ាត់ដ៏ខ្លី ប៉ុន្តែមានអត្ថន័យខ្លឹមសារយ៉ាងជ្រាលជ្រៅ ហើយក៏អាចផ្លាស់ប្តូរអារម្មណ៍របស់មនុស្សម្នាក់ឲ្យក្លាយជាបុគ្គលដែលមានក្តីសុខជាងគេ នៅលើភពផែនដីនេះ ជួនកាលទៀតក៏ធ្វើឲ្យគេស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនដោយសារតែទឹកចិត្តត្រេកអរ និងរំភើបពេលដែលបានស្តាប់លឺទៀតផង។ ពាក្យបីម៉ាត់នេះគួរតែប្រើឲ្យបានញឹកញាប់ ចំពោះតែមនុស្សម្នាក់ដែលអ្នកគិតថាសំខាន់សម្រាប់របស់អ្នកបានហើយ។ សម្រាប់អត្ថន័យនេះ យើងសូមលើកយកនូវវិធី១៨យ៉ាងដ៏រ៉ូមែនទិកដែលលោកអ្នកអាចនឹងអ​នុវត្ត ដើម្បីបន្ថែមនូវភាពផ្អែមល្អែមដល់ចំណងស្នេហារបស់អ្នកទាំងពីរទៀត ចង់ដឹងថាមានអ្វីខ្លះ?​តោះ! តាមដានជាមួយគ្នា...   ·  និយាយប្រាប់ថាស្រលាញ់ជាមួយនឹងភាសាផ្សេងៗពីគ្នា ៖  សាកនិយាយ ឬផ្ញើរពាក្យទាំងនោះទៅគេ ហើយឲ្យគេស្វែងរកអត្ថន័យដោយខ្លួនឯង នោះស្នាមញញឹមនឹងលេចចេញលើទឹកមុខគេជាមិនខាន។ ·  ប្រើប្រាស់ពាក្យស្លោក ឬសុភាសិតផ្អែមល្អែម ៖ ប្រសិនបើអ្នកមិនអាចរកនឹកពាក្យសម្តីល្អៗ ឬផ្អែមល្អែមណា ដោយខ្លួនឯងទេ អ្នកអាចរកបានរាប់លានឃ្លានៅលើអ៊ិនធឺណែតក្នុងពេលមិនដល់មួយនាទីផង។ ឮ ·  ភ្ជាប់ជាមួយនឹងកាដូ ៖ ការជូនកាដូទៅនរណាម្នាក់ជាវិធីងាយបំផុតក្នុងការបញ្ជាក់នូវការព្រួយបារម្ភទៅកាន់គេ ជាជាងការឲ្យតែវត្ថុទទេ អ្នកអាចភ្ជាប់ជាមួយនឹងកាតមួយដែលមានពាក្យថា «ខ្ញុំស្រលាញ់អ្នក»ផងដែរ។ ·  សាក់ឈ្មោះមនុស្សជាទីស្រលាញ់ ឬពាក្យថា«ស្រលាញ់» ៖ វាជាសញ្ញាមួយដែលនឹងមានអាយុកាលយូរ។ ·  សរសេរឈ្មោះមនុស្សជាទីស្រលាញ់​ ៖ បើអ្នកមិនហ៊ានប្រថុយនឹងការសាក់ទេអ្នកក៏អាចត្រឹមតែធ្វើការឆ្លាក់ឈ្មោះរបស់គេនៅលើក្រដាស ឬដៃហើយបង្ហាញដល់គេទៅក៏បានដែរ។ ·  បង្កើតកម្រងរូបភាព ៖ បើអ្នកមានភាពសិល្បៈក្នុងការគូររូបនោះ អ្នកអាចចំណាយពេលខ្លះបង្កើតជាសាច់រឿងស្នេហារបស់អ្នកទាំងពីរ ហើយបន្ថែមនូវកិច្ចសន្ទនាដែលបើកបង្ហាញពីទឹកចិត្តស្នោះស្នេហ៍របស់អ្នកចំពោះគេ។ វាពិតជាគួរឲ្យស្រលាញ់ និងពោរពេញដោយការច្នៃប្រឌិតពិតមែន។ ម្យ៉ាងលោកអ្នកក៏អាចធ្វើការស្វែងរកកម្មវិធីកុំព្យូទ័រណា ដែលជួយអ្នកក្នុងការបំពេញកិច្ចការនេះផងដែរ។ ·  ប្រើប្រាស់បណ្តាញសង្គម ៖ បង្ហាញពីទឹកចិត្ត និងក្តីស្រលាញ់របស់អ្នកចំពោះគេ តាមរយៈបណ្តាញសង្គមល្បីៗផ្សេងៗ ជាមួយនឹងឃ្លាខ្លីៗ ឬរូបភាពនៃអ្នក និងគេ។ ·  បង្កើតភាសាសម្ងាត់ ៖ នៅពេលធ្វើការទាក់ទង ឬឆ្លើយឆ្លងគ្នាជាមួយនឹងភាសាសម្ងាត់ដែលមានតែអ្នកទាំងពីរដែលដឹង និងយល់នោះ​ វាក៏រូបភាពមួយដែលគេគ្រប់គ្នាច្រណែនផងដែរ។ ពេលនោះ អ្នកក៏មិនបាច់បារម្ភអំពីការបែកធ្លាយផ្សេងៗទៅកាន់អ្នកដទៃដែរ។ ·  ប្រើនិមិត្តសញ្ញា ឬភាសាក្រៀម ៖ ” I Love You” គ្រប់ពេលពេក គ្រាន់តែគិតក៏គួរឲ្យធុញ និងជ្រេញដែរ ជួនកាលគេក៏គិតថាអ្នកនិយាយឲ្យតែហើយៗដែរ។ សាកប្រើសញ្ញាផ្សេងៗជំនួសវិញ​ ដូចជាxoxo

ចែករំលែក

សម្រាប់អ្នក…តើសុភមង្គលជាអ្វី? តើអ្នកមានអារម្មណ៍ថាមានសុភមង្គលនៅពេលណាដែរ? ចម្លើយរបស់អ្នក អាចនឹងខុសគ្នារវាង មុន និងក្រោយពេលមានគ្រួសារ… ដូចដែលគេតែងនិយាយតៗគ្នាអញ្ចឹង….«អ្នកនឹងមិនយល់អារម្មណ៍ជាឳពុកម្តាយគេ រហូតទាល់តែអ្នកមានបុត្រផ្ទាល់» ដឹងទេ? ដើម្បីអ្នក…ដើម្បីឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលដូចសព្វថ្ងៃនេះ…ពួកគាត់ត្រូវចំណាយអ្វីខ្លះ? កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន ជាច្រើន... ប៉ុន្តែ…មិនថានឿយហត់យ៉ាងណា…ពាក្យបីម៉ាត់«ក្តីស្រលាញ់» ដែលពួកគាត់មាន គឺមិនសាបសូន្យ ឬអន់ថយឡើយ…តែ…មានតែកើនឡើង… អារម្មណ៍ក្នុងនាមជាអ្នកមានគុណទាំងពីរក៏ត្រូវបានបង្ហាញនៅក្នុងវីដេអូខាងក្រោមនេះផ្ទាល់…កុំរំលងឲ្យសោះណា៎… ប្រភព ៖ World Vision Cambodia © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មិនចាំបាច់ទាល់តែមានការប៉ះទង្គិចភ្នែក ទើបបណ្តាលឲ្យមានបញ្ហារមាស់ ឬរលាកភ្នែកនោះទេ សូម្បីតែសកម្មភាពប្រចាំថ្ងៃក៏អាចឲ្យអ្នកមានអារម្មណ៍រមាស់ ឬឈឺភ្នែកដែរ។ ជាក់ស្តែង បញ្ហាទាំងនេះអាចបង្កមកពីធូលី ដី និងភាគល្អិតដែលមាននៅក្នុងបរិយាកាស ឬមកពីការអង្គុយសម្លឹងមើលសៀវភៅ ឬកំព្យូទ័រក្នុងរយៈពេលយូរ។ ដោយសារភ្នែកជាសរីរាង្គដ៏សំខាន់មួយ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សា។បើនិយាយពីវិធីសាស្រ្តថែរក្សាវិញ ការលាងភ្នែកជាអ្វីដែលបុគ្គលគ្រប់រូបគិតដល់មុនគេ ដើម្បីបំបាត់នូវអាការៈរមាស់ភ្នែកទាំងនោះ។ យ៉ាងណាមិញតើអ្នកច្បាស់ទេថា ការលាងភ្នែករបស់អ្នកត្រឹមត្រូវ និងមានសុវត្ថិភាព? បើមិនទាន់ច្បាស់ទេ លោកអ្នកអាចស្វែងយល់ពីគន្លឹះខាងក្រោមពីវិធីសាស្រ្តក្នុងការលាងភ្នែកឲ្យបានត្រឹមត្រូវ… មានទឹកលាងភ្នែក៖ គួរតែមានផលិតផលទឹកលាងភ្នែកនៅក្នុងផ្ទះ ជាពិសេសចំពោះគ្រួសារដែលមានកុមារតូចៗ ដែលអ្នកអាចរកទិញបាននៅតាមឱសថស្ថាននានា ដោយត្រូវប្រាកដថាទឹកលាងភ្នែកនោះមាន pH កម្រិតណឺត (pH ៧.០)។ ប្រើទឹកស្អាត៖ ប្រសិនបើមិនមានទឹកលាងភ្នែក អាចប្រើទឹកស្អាតជំនួសបាន ប៉ុន្តែទឹកដែលចេញពីក្បាលរ៉ូប៊ីណេអាចមានវត្តមានមេរោគដែលអាចប៉ះពាល់ដល់ភ្នែក។ ដូចនេះអ្នកគួរប្រើទឹកដែលបានធ្វើការច្រោះយកមេរោគចេញ ឬប្រើទឹកសុទ្ធក៏បាន។ រយៈពេលលាងភ្នែក៖ វាមានការប្រែប្រួលទៅតាមកម្រិតនៃការឆ្លងមេរោគក្នុងភ្នែករបស់អ្នកតួយ៉ាង៖ • ត្រូវការតែ ៥ នាទីសម្រាប់លាង ប្រសិនបើភ្នែកអ្នកត្រូវបានប៉ះពាល់ដោយសារធាតុដូចជាសាប៊ូ។ • ការប៉ះពាល់លក្ខណៈមធ្យម ដូចជាម្ទេស ឬសារធាតុអាស៊ីត អាចធ្វើការលាងពី ២០ នាទី ឬលើសពីនេះ។ សីតុណ្ហភាពទឹក ៖ ពេលប្រើទឹកសុទ្ធក្នុងការលាងភ្នែកអ្នកមិនត្រូវយកវាចេញភ្លាមៗពីទូទឹកកកសម្រាប់ប្រើនោះទេ។ ទឹកដែលស័ក្តិសមសម្រាប់លាងភ្នែកគួរតែមានសីតុណ្ហភាពពី១៥.៦ ទៅ៣៧.៨ អង្សាសេ។      ធ្វើការលាងភ្លាមៗ ៖ លាងសម្អាតភ្នែករបស់អ្នកបានកាន់តែឆាប់កាន់តែល្អ រាល់ពេលដែលមានអាការៈផ្សេងៗ ព្រោះក្នុងករណីការលាងមិនបានទាន់ពេលវេលា អាចបង្កឲ្យមានការខូចខាតច្រើនទៅកាន់សរីរាង្គភ្នែករបស់អ្នក។យ៉ាងណាមិញ ប្រសិនមិនបានធូរស្រាល ឬមានរោគសញ្ញាសង្ស័យកើតឡើង គួរធ្វើការស្វែងរកការព្យាបាលពីអ្នកឯកទេស។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក

គ្រុនឈាមជាជំងឺឆ្លង បង្កឡើងដោយវីរុសដាំង (Dengue Virus)ជាប្រភេទផ្លាវីវីរុស (Flavivirus) ស្ថិតក្នុងក្រុមគ្រួសារជាមួយគ្នានឹង វីរុសរលាកខួរក្បាល(Japanese encephalitis) និងគ្រុនលឿង (Yellow fever)ជាដើម។ ជំងឺគ្រុនឈាម ត្រូវបានរកឃើញជាលើកដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៦៣។ជារៀងរាល់ឆ្នាំ កម្ពុជាត្រូវបានរាយការណ៍ថាមានជំងឺគ្រុនឈាមជាមធ្យម ១០៣ករណី ក្នុងចំនួនប្រជាជន១០០.០០០នាក់ និងអត្រាស្លាប់ប្រមាណ ១% ដែលសុទ្ធតែជាកុមារអាយុក្រោម១៥ឆ្នាំ (៧៩%ជាកុមារដែលមានអាយុក្រោម៩ឆ្នាំ)។ អត្រាឈឺដែលខ្ពស់បំផុតគឺ កើតមានលើកុមារដែលមានអាយុពី៥ដល់៩ឆ្នាំ បន្ទាប់មក គឺកុមារដែលមានអាយុពី ០ដល់៤ឆ្នាំ (នេះបើយោងតាមមគ្គទេសក៍ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺគ្រុនឈាម ឆ្នាំ២០១១)។ មេរោគនៃគ្រុនឈាម (Dengue Virus) បែងចែកជា៤ប្រភេទ ៖ ដាំង១ ដាំង២ ដាំង៣ ដាំង៤ (DEN-1, DEN-2, DEN-3, DEN-4) គឺសុទ្ធតែជាប្រភេទវីរុសដែលអាចបង្កឲ្យមានជំងឺគ្រុនឈាមមកលើមនុស្ស។ ដោយឡែក នៅកម្ពុជាត្រូវបានឃើញថាភាគច្រើនបង្កដោយវីរុសដាំង-២ និងដាំង-៣ដែលចាប់ផ្តើមកើតមានការរាតត្បាតចាប់ពីខែមេសា-ឩសភា និង កាន់តែខ្ពស់នៅ ខែកក្កដា-សីហា ហើយថយចុះមកវិញចាប់ពីខែតុលា-វិច្ឆិកា។   រោគសញ្ញា ជំងឺគ្រុនឈាមភាគច្រើនប្រមាណ៧៥% គឺគ្មានរោគសញ្ញាទេ រីឯប្រមាណ២៥% ផ្សេងទៀតអាចមានរោគសញ្ញាតិចតួច (Denguefever)និងមានចំនួនតិចបំផុតដែលមានសភាពធ្ងន់ធ្ងរ(Dengue hemorrhagic fever)។ ការវិវឌ្ឍរបស់ជំងឺគ្រុនឈាមមាន ៣ដំណាក់កាល៖ 1.    ដំណាក់កាលក្ដៅ (Febrile phase) មានរយៈពេល២-៧ថ្ងៃ 2.    ដំណាក់កាលត្រជាក់ខ្លួន (Afebrile phase or Critical phase)មានរយៈពេល២៤-៤៨ម៉ោង 3.    ដំណាក់កាលជាសះស្បើយ (Convalescent phase) មានរយៈពេល២-៣ថ្ងៃ។ រោគសញ្ញានៃ Dengue fever នៅក្នុងដំណាក់កាលក្តៅ (Febrile phase)៖ • រោគសញ្ញាដំបូងគួរឲ្យកត់សម្គាល់គឺគ្រុនក្តៅខ្លាំង ៣៩-៤០អង្សាសេ និងអាចមានរោគសញ្ញាផ្សេងៗទៀត៖ • មុខឡើងក្រហម • ឈឺក្បាល • ឈឺក្នុងប្រឡង់ភ្នែក • ឈឺសាច់ដុំ និងសន្លាក់ដៃជើង • កន្ទួលក្រហមលើស្បែក • សញ្ញាហូរឈាមលើស្បែក (Petechiae,Tourniquet test) • គោលិកាសធ្លាក់ចុះតិចតួចបន្ទាប់មកDengue fever វិវឌ្ឍទៅរកដំណាក់កាលជាសះស្បើយ (Convalescent phase) តែម្ដងដោយមិនឆ្លងកាត់ដំណាក់កាលត្រជាក់ខ្លួន (Critical phase)។ រោគសញ្ញានៃ Dengue haemorrhagic feverនៅក្នុងដំណាក់កាល Febrile phase សញ្ញាដូចហ្នឹង Dengue fever ដែរ ប៉ុន្តែ • សញ្ញាហូរឈាមមានលក្ខណៈធ្ងន់ធ្ងរនិងច្បាស់លាស់ជាងដូចជា (សញ្ញាហូរឈាមលើស្បែក ជាំស្បែក ហូរឈាមអញ្ចាញធ្មេញឈាមច្រមុះ ឈាមក្រពះ ឬជុះឈាម) • ក្រៅពីនេះក៏មានសញ្ញា ថ្លើមរីកធំ ហើយឈឺ • ងងុយដេកច្រើន មិនលេង មិនញ៉ាំអាហារ • គោលិកាស និងប្លាកែតធ្លាក់ចុះខ្លាំង • វត្តមាននៃការជ្រាបចេញប្លាស្មាមកក្រៅសរសៃឈាម (Plasma leakage)។ ក្នុងដំណាក់កាល Critical phase កុមារចាប់ផ្ដើមត្រជាក់ខ្លួន។ ការជ្រាបចេញប្លាស្មាមកក្រៅសរសៃឈាម (Plasma leakage) កាន់តែខ្លាំងក្លា ធ្វើឲ្យកំហាប់ឈាមខាប់ និងអាចនាំឲ្យមានស្សុក hypovolemic (Dengue shock syndrome)។ នៅក្នុងករណី Dengue shock syndrome កុមារមានសញ្ញាដូចខាងក្រោម៖ • ឡេះឡះ ស្បែកត្រជាក់ហើយស្អិត • ជីពចរញាប់ហើយខ្សោយ • សម្ពាធឈាមទាបធៀបនឹងអាយុរបស់កុមារ • សម្ពាធឈាមត្បៀតតិចជាង 20 mmHg • អត់ទឹកនោម។ ដំណាក់កាលជាសះស្បើយ (Convalescent phase)កុមារមានសភាពត្រឡប់មកធម្មតាវិញ៖ • សីតុណ្ហភាពធម្មតា • ជីពចរនិងសម្ពាធឈាមនឹងនរ • មិនមានសញ្ញាហូរឈាមបន្ត • បរិភោគអាហារបាន និងលេងឡើងវិញ • កំហាប់ឈាមមកសភាពល្អ • មាននោមដូចប្រក្រតី • មានកន្ទួលក្រហមនៅផ្ដុំគ្នា ហើយរមាស់ នៅពេញខ្លួនជាពិសេសចុងដៃជើង។ មូលហេតុ និងការចម្លង មូសខ្លាញីដែលជាភ្នាក់ងារចម្លងនៃជំងឺគ្រុនឈាមមានប្រភេទ Aedes aegypti និង Aedes albopictus ហើយវាចូលចិត្តរស់នៅតាម ទីកន្លែងងងឹតក្នុងផ្ទះ និងនៅតាមបរិវេណជុំវិញផ្ទះដែលត្រជាក់ហើយសើម។ ជំងឺគ្រុនឈាមតែងមានវត្តមាននៅតំបន់ដែលមានអាកាសធាតុក្តៅមធ្យម រួមមានទ្វីបអាស៊ីអាគ្នេយ៍ អាស៊ីកណ្តាលនិង អាមេរិកខាងត្បូង ហើយកម្ពុជា គឺជាប្រទេសដែលស្ថិតក្នុងចំណោមប្រទេសដែលមានការចម្លងខ្ពស់ មិនថានៅក្នុងទីក្រុង ឬទីជនបទ។លក្ខណៈចម្លងនៃជំងឺគ្រុនឈាមធ្វើឡើងតាមរយៈវដ្តពីមនុស្សទៅមូស និង ពីមូសទៅមនុស្សវិញមានន័យថាក្រោយពីមូសខ្លាញីបានខាំជញ្ជក់ឈាម ពីអ្នកជំងឺគ្រុនឈាមវីរុសដាំងបានលូតលាស់ហើយសម្ងំនៅក្នុងក្រពេញទឹកមាត់របស់សត្វមូស។ បន្ទាប់មកសត្វមូសនោះបានទៅខាំជញ្ជក់ឈាម ហើយវាបានបញ្ចូលវីរុសដាំងពីក្រពេញទឹកមាត់របស់វាទៅក្នុងខ្លួនមនុស្សមានសុខភាពល្អផ្សេងទៀតដែលធ្វើឲ្យពួកគាត់ក្លាយជាអ្នកជំងឺគ្រុនឈាម វដ្តនេះនឹងប្រព្រឹត្តទៅជាដដែលៗ ។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យអាចនឹងពិបាកព្រោះរោគសញ្ញារបស់វាងាយនឹងច្រឡំជាមួយរោគសញ្ញានៃជំងឺផ្សេងទៀត។ ដូច្នេះ ក្នុងករណីមានរោគសញ្ញាទាំងឡាយខាងលើ ត្រូវស្នើសុំវិភាគឈាមដូចជា៖ • វីរូឡូហ្ស៊ី (Virology) ៖ រកឌីអិនអេ (DNA) ឬ អង់ទីហ្សែន (Ag) NS-1 របស់វីរុសដាំង (អាចធ្វើបាននៅក្នុង៥ថ្ងៃដំបូងបន្ទាប់ពីមានការចម្លង ប៉ុន្តែត្រូវចំណាយខ្ពស់) • សេរ៉ូឡូហ្ស៊ី (Serology) ៖ រកអង្គបដិបក្ខ IgM និង IgG (ធ្វើបានចាប់ពីថ្ងៃទី៥ បន្ទាប់ពីមានការចម្លង) • បច្ចុប្បន្នមានភាពងាយស្រួលជាងមុនដោយ អ្នកវិទ្យាសាស្រ្តអាចផលិតបាននូវតេស្តលឿន (Rapid test: SD DengueDuo NS1/IgM/IgG) ៖ កម្រិតជឿជាក់ខ្ពស់ប្រមាណ៩៥%  មានភាពងាយស្រួល រហ័សនិងចំណាយតិច។ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ក្នុងការវាយតម្លៃការវិវឌ្ឍ ឬប្រភេទនៃជំងឺគ្រុនឈាមបានទេ។ ដើម្បីបែងចែកថាវាជាប្រភេទ Dengue feverឬ Dengue hemorrhagic fever គឺត្រូវមានការជ្រាបចេញប្លាស្មាមកក្រៅសរសៃឈាម (Plasma leakage)៖ • ឈាមខាប់ • អេម៉ាតូគ្រិតលើសពី ២០%នៃអេម៉ាតូគ្រិតធម្មតា • មានទឹកដក់ក្នុងស្រោមសួត ឬស្រោមពោះ • កម្រិតប្រូតេអុីនក្នុងឈាមថយចុះ។ ការព្យាបាល ការព្យាបាលជំងឺគ្រុនឈាមទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់៖ • ការផ្តល់ថ្នាំបញ្ចុះកំដៅត្រឹមត្រូវ មិនឲ្យលើសកម្រិត ចៀសវាងពុលនិងខូចថ្លើម • ហាមដាច់ខាតប្រើថ្នាំបញ្ចុះកំដៅប្រភេទ Aspirin ដែលប្រឈមនឹងការហូរឈាមកាន់តែខ្លាំង • ចៀសវាងប្រើថ្នាំប្រភេទ Steroids, Ibuprofen • ជូតខ្លួនកុមារដោយក្រណាត់ជ្រលក់ទឹកត្រជាក់ដើម្បីកាត់បន្ថយកំដៅ និងតម្រូវការថ្នាំបញ្ចុះកំដៅ • ផ្តល់អាហារ និងទឹកតាមមាត់ដល់កុមារឲ្យបានគ្រប់គ្រាន់ • ការផ្តល់សេរ៉ូមតាមសរសៃមានភាពចាំបាច់ និងដោយប្រុងប្រយ័ត្នខ្ពស់ នៅក្នុងដំណាក់កាលCritical phase ដើម្បីកុំឲ្យមានស្សុក(Hypovolemic shock) ឬលើសជាតិទឹកក្នុងខ្លួន (Fluid overload) • ការចាក់បញ្ចូលឈាម ឬប្លាស្មាបើមានការចាំបាច់ • គ្មានថ្នាំផ្សះ ឬថ្នាំប្រឆាំងវីរុសណាអាចព្យាបាលជំងឺគ្រុនឈាមឲ្យជាសះស្បើយបានទេ • តាមដាននូវសញ្ញាជីវិត បរិមាណទឹកនោម និងកម្រិតអេម៉ាតូគ្រិតឲ្យបានញឹកញាប់ជាពិសេសក្នុងដំណាក់កាល Critical phase ។ ក្នុងករណីទទួលការព្យាបាលយឺតយ៉ាវកុមារនឹងមានហានិភ័យដល់ជីវិតខ្ពស់ណាស់។ ផលវិបាកក្រោយពីព្យាបាល • អតុល្យភាពនៃអេឡិចត្រូលីត្រ • លើសជាតិទឹកក្នុងខ្លួន និងហើមសួត • ស្សុកយូរពេល • ហូរឈាមច្រើន • ខ្សោយថ្លើម និងតម្រងនោម • រលាកខួរក្បាល (Hepatic encephalopathy) • ឆ្លងរោគ។ ការបង្ការ • ការពារកុមារកុំឲ្យមូសខ្លាខាំ ដោយស្លៀកពាក់ឲ្យបានជិត និងគេងនៅក្នុងម៉ុងជានិច្ច • ប្រើថ្នាំសម្លាប់សត្វមូស និងដង្កូវទឹក • សម្អាតទាំងក្នុង និងក្រៅផ្ទះដែលជាទីកន្លែងនៃជម្រកមូសខ្លា និងកន្លែងដែលមូសអាចពងបាន ដូចជាពាងទឹក ចានទ្រតុទូ ឬសម្រាមដែលអាចដក់ទឹកបាន • ចាក់ថ្នាំបង្ការជំងឺគ្រុនឈាម ជាការការពារ(នឹងមាននៅកម្ពុជាឆាប់ៗ)។ គ្មានអ្វីដែលល្អជាងការកាពារកុំឲ្យមានជំងឺទេវិធីសាស្រ្តល្អបំផុតគឺ ការពារកុំឲ្យមានមូសខ្លានិងដង្កូវទឹកទាំងនៅក្នុង និងក្រៅផ្ទះ។ ត្រូវប្រញាប់ស្វែងរកកន្លែងផ្ដល់សេវាសុខាភិបាលក្នុងករណីសង្ស័យថា កុមារមានជំងឺគ្រុនឈាមដើម្បីធ្វើរោគវិនិច្ឆ័យរួមទាំងព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ បកស្រាយដោយ​៖ លោកវេជ្ជបណ្ឌិត ឡាំ ពេជ្រកិត្យា ឯកទេសកុមារនៅមន្ទីរពេទ្យកុមារជាតិ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                               

ចែករំលែក

មានមនុស្សមិនតិចទេ ដែលបានប្រើប្រាស់ថ្នាំរវើរវាយ(psychedelic drugs) នឹងប្រាប់អ្នកពីឥទ្ធិពលដែលសារធាតុនោះ អាចជួយបង្កើននូវស្មារតីយល់ដឹង (consciousness) របស់ពួកគេ។ អ្នកប្រហែលស្តាប់ទៅដូចជាចម្លែក ប៉ុន្តែវាជាការពិតមួយដែលអ្នកមិនធ្លាប់បានដឹង នេះបើយោងទៅតាមការពិសោធន៍របស់អ្នកវិទ្យាសាស្រ្ត។ អ្វីជាស្មារតីយល់ដឹង (consciousness) របស់អ្នក? ស្មារតី (consciousness) ប្រៀបបានជារឿងសម្ងាត់.....ដែលអ្នកវិទ្យាសាស្រ្តខាងសរសៃប្រសាទ នៅមិនទាន់យល់ច្បាស់ និងឲ្យនិយមន័យដែលសាកសមទៅនឹងពាក្យ ស្មារតីនោះនៅឡើយ ចំណែកភាពស្រពេចស្រពិលនៅតែមានក្នុងការបែកចែកឲ្យច្បាស់នូវថាអ្វីជា ការមានស្មារតី និងការគ្មាន។ ស្មារតីយល់ដឹង ពុំមានតួនាទីច្បាស់លាស់នៅក្នុងខួរក្បាលរបស់អ្នក តែវាត្រូវបានគេសម្គាល់យ៉ាងជាក់លាក់ថាកំពុងមានវត្តមាននៅទីនោះ ទោះបីជាមិនអាចធ្វើការវាស់វែងបាន។ នៅក្នុងការចុះផ្សាយមួយ អ្នកវិទ្យាសាស្រ្តខាងផ្នែកសរសៃប្រសាទបានសន្និដ្ឋានថា “ស្មារតីយល់ដឹងបានបាត់បង់រៀងរាល់ពេលយប់ នៅពេលដែលអ្នកគេងយ៉ាងស្កប់ស្កល់ ដែលមិនមានសូម្បីតែសុបិន្ត”។ មនុស្សភាគច្រើន យល់ថាពួកគេពោរពេញដោយស្មារតីយល់ដឹង នៅពេលដែលពួកគេស្ថិតក្នុងសភាពដឹងខ្លួន ហើយវានឹងបាត់បង់បន្តិចម្តងៗនៅដំណាក់កាលនៃដំណេក និងនៅពេលស្ថិតក្រោមឥទ្ធិពលនៃថ្នាំសន្លប់ដែលវានឹងទៅបន្ថយនូវមុខងាររបស់ខួរក្បាល។ តាមការស្រាវជ្រាវបានរកឃើញនូវ រូបរាងដែលអាចវាស់វែងបាន ពីសកម្មភាពរបស់ខួរក្បាល ដោយហេតុថា កំឡុងពេលមានស្មារតីយល់ដឹង ខួរក្បាលនឹងបញ្ចេញនូវរូបរាងដែលស៊ាំញ៉ាំ និងពិបាកប៉ាន់ស្មានបាន ដែលវាជាសកម្មភាពបែបអគ្គិសនី (electrical activity) ហើយវាត្រូវបានវាស់វែងតាមរយៈវិធីសាស្រ្តម៉្យាងហៅថា megnetoencephalography (MEG)។ ថ្នាំរវើរវាយ បង្កើនស្មារតីដូចម្តេច? អ្នកសិក្សាស្រាវជ្រាវបាន ប្រើប្រាស់ថ្នាំពពួក LSD Ketamine និង Psilocybin ទៅលើអ្នកចូលរួមក្នុងការពិសោធន៍ រួចធ្វើការវាស់នូវសកម្មភាពរបស់ខួរក្បាលដោយប្រើប្រាស់ម៉ាស៊ីន megnetoencephalography (MEG)។ សកម្មភាពរបស់ពពួកថ្នាំរវើរវាយ (psychedelic drugs) ផ្អែកតាមការពីសោធន៍កន្លងមក វាមានឥទ្ធិពលធ្វើឲ្យអ្នកប្រើប្រាស់អាចកំណត់បានរូបភាពបានកាន់តែច្បាស់ មានអារម្មណ៍រួមបញ្ចូលនឹងបរិយាកាសជុំវិញខ្លួន និងអារម្មណ៍ជាច្រើនផ្សេងទៀត។ កំឡុងពេលដែលអ្នកចូលរួមទាំងអស់កំពុងតែមានអារម្មណ៍ដូចខាងលើ ម៉ាស៊ីន MEG អាចចាប់បាននូវសកម្មភាពរបស់ខួរក្បាលដែលមានភាពស្មុគស្មាញ ជាពិសេសនៅត្រង់ តំបន់នៃការយល់ឃើញ របស់ខួរក្បាល។ ថ្នាំរវើរវាយទាំងបី ត្រូវបានសម្គាល់ថាវាបានបង្កើននូវសញ្ញាយ៉ាងសម្បូរបែបនៅក្នុងខួរក្បាល។ ការរុករកឃើញនេះ ជាស្ពានមួយក្នុងការកំណត់ឲ្យបានច្បាស់ពី ធម្មជាតិនៃស្មារតីយល់ដឹង ក៏ដូចជាអាចជួយឲ្យអ្នកស្រាវជ្រាវទាំងអស់អាចបន្តសិក្សាពីប្រសិទ្ធភាពរបស់ពពួកថ្នាំ រវើរវាយ (psychedelics) សម្រាប់សុខភាពទៅថ្ងៃអនាគត។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

រំចង់ បានបើកដំណើរការជាផ្លូវការតាំងពីឆ្នាំ១៩៩៦ ដោយពេលនោះចំនួនជាងធ្មេញហាក់ដូចជាមានច្រើន ស្របពេលដែលចំនួនពេទ្យធ្មេញនៅមានកម្រិតនៅឡើយ។ ជាមួយនឹងការបម្រើសេវាទន្តសាស្រ្តដ៏ល្អឥតខ្ចោះជូនអតិថិជនទាំងក្នុង និងក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ មន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្ស រំចង់ ត្រូវបានទទួលស្គាល់ជាមន្ទីរពេទ្យដែលមានគុណភាព និងស្តង់ដាអន្តរជាតិដំបូងគេនៅកម្ពុជា​តាមរយៈប្រព័ន្ធISO 9001:2000 នៅក្នុងឆ្នាំ២០០៨។            ហេលស៍ថាមបានធ្វើការសម្ភាសន៍លោក គង់ ភក្តី ដែលជាទន្តសាស្រ្តមួយរូបរបស់រំចង់ ដោយលោកបានប្រាប់ក្រុមការងារយើងថា អតិថិជនដែលបានទទួលសេវកម្មផ្នែកទន្តសាស្រ្តរបស់រំចង់ សុទ្ធតែមានការពេញចិត្ត និងកោតសរសើរអំពីគុណភាព និងភាពល្អឥតខ្ចោះនៃការបម្រើសេវកម្ម។ មិនត្រឹមតែប៉ុណ្ណោះអតិថិជនជាច្រើនបានណែនាំទៅកាន់មិត្តភក្តិក៏ដូចជាធ្វើការលើកតំកើងរំចង់ជាមន្ទីរពេទ្យទន្តសាស្រ្តដ៏គម្រូមួយប្រចាំនៅកម្ពុជាក៏ដូចជានៅទូទាំងពិភពលោក។ លោកក៏បានបន្តទៀតថា មន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្ស រំចង់ មានបម្រើសេវកម្មជាច្រើនដោយរួមបញ្ចូលទាំងការវិនិច្ឆ័យរោគផ្សេងៗ ការព្យាបាលភាពមិនប្រក្រតីនៃសុខភាពមាត់ធ្មេញ ការថែទាំក្រោយការព្យាបាល ការបង្កើននូវសម្រស់ក៏ដូចជាភាពទាក់ទាញតាមរយៈការពត់ធ្មេញជាដើម ព្រមទាំងការផ្តល់នូវវិធីសាស្រ្តផ្សេងៗដើម្បីថែរក្សាសុខភាពមាត់ធ្មេញក៏ដូចជាចៀសវាងនូវបញ្ហាដដែលទៀត។ តាមរយៈការប្រឹក្សាជាមួយនឹងទន្តពេទ្យដ៏ជំនាញរបស់រំចង់ លោកអ្នកនឹងទទួលបានគម្រោងនៃការព្យាបាល និងការវិនិច្ឆ័យរោគសញ្ញានៃជម្ងឺផ្សេងៗដែលកើតមានចំពោះសុខភាពមាត់ធ្មេញរបស់លោកអ្នក។ លើសពីនេះទៀត រំចង់ក៏មានសេវាកម្មធ្វើឲ្យពណ៌ធ្មេញនៅសស្អាត ដើម្បីបង្កើតឲ្យបានស្នាមញញឹមប្រកបដោយភាពទាក់ទាញផងដែរ។ រីឯបញ្ហាមិនប្រក្រតីនៃមាត់ធ្មេញដូចជា ជម្ងឺអញ្ចាញធ្មេញ ក៏នឹងត្រូវបានដោះស្រាយដោយទន្តពេទ្យដ៏ជំនាញរបស់រំចង់ផងដែរ។ ក្រៅពីសេវាកម្មព្យាបាល រំចង់ក៏មានសេវាកម្មពត់ធ្មេញដែលជួយបង្កើននូវភាពស្រស់ស្អាត និងទាក់ទាញថែមមួយកម្រិតទៀតដល់អ្នកដែលមិនមានបញ្ហាមាត់ធ្មេញ។            ក្រៅពីការបម្រើសេវាកម្មដោយរកប្រាក់កម្រៃហើយ រំចង់ក៏មានផ្តល់ជូននូវសេវាកម្មទន្តសាស្រ្តដោយឥតគិតថ្លៃជូនដល់ប្រជាជននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងនៅខេត្តព្រះសីហនុ កំពង់ស្ពឺ និងព្រះវិហារ តាំងពីឆ្នាំ២០០៧ ដោយបានបង្កើតនូវគ្លីនិកធ្មេញចល័តដោយបានទទួលអ្នកជម្ងឺពី១០០ទៅ200នាក់ក្នុងមួយថ្ងៃ។​ រំចង់បានផ្តល់ឱកាសជូននិស្សិតទន្តសាស្រ្តដែលរៀបនឹងបញ្ចប់ការសិក្សាចូលរូមសកម្មភាពសប្បុរសធម៌ ដើម្បីជាការអនុវត្តផ្ទាល់នូវអ្វីដែលខ្លួនបានរៀន ក៏ដូចជាជួយដោះស្រាយបញ្ហាមាត់ធ្មេញរបស់ប្រជាជននៅទីនោះ។ នេះជាទង្វើដ៏គួរស្ញប់ស្ញែងមួយរបស់រំចង់ ក្នុងការតបស្នង និងជួយសង្គ្រោះសង្គមជាតិទាំងមូលឲ្យប្រជាជនកម្ពុជាមានសុខភាពមាត់ធ្មេញរឹងមាំ។            ជាចុងក្រោយ លោកគង់ ភក្តីក៏បានផ្តល់ជាអនុសាសន៏ដល់ប្រជាជនកម្ពុជាដែលកើតមានបញ្ហាមាត់ធ្មេញត្រូវរកពេទ្យធ្មេញដែលមានស្តង់ដា និងត្រូវចេះថែរក្សាវាឲ្យបានល្អ ព្រោះការព្យាបាលធ្មេញដែលខូចទាមទារការចំណាយប្រាក់ និងពេលវេលាច្រើន។ ហើយលោកក៏បានជូនជាដំបូន្មានដល់និស្សិតទន្តសាស្រ្តជំនាន់ក្រោយៗឲ្យខិតខំប្រឹងប្រែងរៀនសូត្រនៅសាលាហើយធ្វើការស្រាវជ្រាវបន្ថែមទៀតតាមរយៈប្រព័ន្ធអ៊ិនធឺណែតឬប្រភពផ្សេងៗទៀត និងឆ្លៀតពេលចុះអនុវត្តតាមគ្លីនិក ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក
Top