Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សួស្តីអ្នកម្តាយជាស្ត្រីមានផ្ទៃពោះទាំងអស់គ្នា!!!ហេលស៍ថាម នឹងលើកយកដំណាក់កាលបន្ទាប់យកនៃការវិវឌ្ឍន៍របស់គភ៌ក្នុងផ្ទៃអ្នកម្តាយរហូតដល់ពេលប្រសូតចាកឧទ្ទរមកជូនជាចំណងដៃដល់ស្ត្រីគ្រប់រូបដើម្បីបានត្រៀមខ្លួនជាស្រេចមុនពេលសម្រាល។ យើងខ្ញុំក៏សូមជូនពរអ្នកម្តាយ ដែលត្រៀមប្រសូតគ្រប់គ្នា ឲ្យមានសុខភាពល្អ និងសម្រាលបុត្រធីតាបានដោយសុវត្ថិភាព។ សប្តាហ៍ទី៣៧៖ គភ៌ក្នុងផ្ទៃចាប់ផ្តើមហ្វឹកហ្វាត់ដកដង្ហើម ការជញ្ជក់ និងលេប។ ទម្ងន់របស់អ្នកម្តាយដែលកើនឡើងក្នុងអំឡុងពេលមានផ្ទៃពោះ ចាប់ផ្តើមស្រកចុះ ប៉ុន្តែអ្នកម្តាយខ្លះជួបប្រទះនឹងបញ្ហាដូចជា ហើមជើង ស្ពឹកស្រពន់ ហើមដៃ ស្មងជើង និងជើងជាដើម។ មធ្យោបាយដ៏ល្អក្នុងការដោះស្រាយបញ្ហានេះ គឺជាការសម្រាក។ ការអង្គុយ ឬក៏ទម្រេតខ្លួនដោយដាក់ជើងឲ្យខ្ពស់ជាងក្បាល ជាវិធីសាស្ត្រល្អសម្រាប់ការហើមស្មងជើង។ អ្នកគួរតែដោះចិញ្ចៀនចេញពីដៃ និងចៀសវាងការពាក់ស្បែកជើងដែលតឹង ឬមានកែងខ្ពស់ (ស្បែកជើងរាបស្មើ)។ ជំងឹហើមអាចផ្តល់សម្ពាធដល់ដំណើរប្រសាទរវាងឆ្អឹង និងកដៃ ដែកបណ្តាលឲ្យមានការឈឺចាប់ជាខ្លាំង ដែលហៅថា Carpal Tunnel Syndrome។ អ្នកដែលមានបញ្ហានេះ ពិបាកនឹងប្រើដៃ និងអាចធ្វើឲ្យឆ្គងពេលប្រើ ជាពិសេសនៅពេលដែលអ្នកកាន់ទឹកក្តៅ។ អ្នកម្តាយអាចព្យាបាលដោយប្រើម្ចុលវិទ្យាសាស្ត្រ ឬតាមការណែនាំរបស់គ្រូពេទ្យ។ ប្រសិនបើអ្នកម្តាយហើមដៃជើងព្រមគ្នានឹងមានអាការៈឈឺក្បាល វិលមុខ គេងមិនលក់ និងឈឺក្រោមឆ្អឹងជំនីនោះ ត្រូវតែរួសរាន់ទៅជួបគ្រូពេទ្យជាបន្ទាន់។ វាអាចជាសញ្ញានៃដំណើរឡើងសម្ពាធឈាមដែលអាចបង្កឲ្យមានបញ្ហាដល់អាយុជីវិត។ អ្នកម្តាយគួរគប្បីព្យាយាមទទួលទានអាហារមានវីតាមីនBឲ្យបានច្រើន និងអាហារធញ្ញជាតិព្រោះវាល្អសម្រាប់ប្រសាទ។ ខ្ទឹមបារាំង និងខ្ទឹមស ជាអាហារល្អកម្ចាត់ជាតិពុល។ ដូចនេះ អ្នកម្តាយគួរបន្ថែមពីរមុខនេះក្នុងចំណីអាហារប្រចាំថ្ងៃ។ គប្បីជ្រើសរើសយកអាហារដែលមានបញ្ចុះទឹកនោមតាមបែបធម្មជាតិដូចជា ការ៉ុត ត្រសក់ ទំពាំហបាយជូរ សណ្តែកបារាំង ម្នាស់ ស្ពៃ និងផ្លែឪឡឹកជាដើម។ ដទៃពីនេះ អ្នកម្តាយគួរគប្បីចៀសវាងនូវអាហារដែលមានជាតិប្រៃខ្លាំង និងបន្ថែមមកវិញនូវអាហារសម្បូរវីតាមីនC។ សប្តាហ៍ទី៣៨៖ គភ៌នៅក្នុងផ្ទៃអស់រយៈកាលដ៏យូរ បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រសូត។ ដូចនេះ អ្នកម្តាយគួរគប្បីទទួលទានអាហារដែលមានប្រយោជន៍ដូចជា ធញ្ញជាតិ និងបន្លែឲ្យបានច្រើនសម្រាប់ទារកក្នុងផ្ទៃមានសុខភាពល្អ។ នៅពេលដែលអ្នកប្រសូត អ្នកនឹងគិតដល់ការទទួលទានអាហារ។ ប៉ុន្តែអ្នកត្រូវប្រាកដក្នុងចិត្តថា កោសិការាងកាយអ្នកមានផ្ទុកគ្លុយកូសដែលជាប្រភពនៃថាមពលបានគ្រប់គ្រាន់ ជាពិសេសទាំងនេះអាចជួយអ្នកម្តាយក្នុងពេលសម្រាល។    [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ     © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

អ្នកម្តាយគ្រប់រូប ប្រហែលជាកំពុងតែទន្ទឹងរងចាំមើលការវិវឌ្ឍជាបន្តបន្ទាប់របស់ទារកក្នុងផ្ទៃហើយមើលទៅ? យើងនឹងមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ។ យើងនឹងបន្តពណ៌នាពីការរីកចម្រើនលូតលាស់របស់ទារកក្នុងគភ៌មាតានៅចុងត្រីមាសទី៣ ចាប់ពីសប្តាហ៍ទី៣៣ ដល់សប្តាហ៍ទី៣៦ ជូនដល់អ្នកអានជាទីស្រឡាញ់របស់ខ្លួន។ ដើម្បីកុំឲ្យលោកអ្នកទន្ទឹងរងចាំយូរ សូមបន្តខ្សែចក្ខុតាមដានការបរិយាយជាបន្តបន្ទាប់របស់យើងដូចខាងក្រោម៖ សប្តាហ៍ទី៣៤ ៖ ខួរក្បាលរបស់ទារក និងប្រពន្ធ័ប្រសាទរបស់គេមានការលូតលាស់ពេញលេញហើយ។ ក្នុងសប្តាហ៍នេះ ទារកមានប្រវែងបណ្តោយប្រហែល ៤៥សង់ទីម៉ែត្រ និងទម្ងន់ ១.៨គីឡូក្រាម។ អ្នកអាចកត់សម្គាល់បានថា ពោះរបស់អ្នកមានការផ្លាស់ប្តូរទ្រង់ទ្រាយខុសពីមុនខ្លះ។ ដែលវាជាសញ្ញាបញ្ជាក់ប្រាប់រាងកាយរបស់អ្នកចាប់ផ្តើមរៀបចំក្នុងការឆ្លងទន្លេនៅសប្តាហ៍ខាងមុខ។ ស្របពេលនេះដែល អ្នកម្តាយអាចធ្វើការម៉ាស្សាស្រាលៗត្រង់កន្លែងត្រង់នេះជាប្រចាំដើម្បីឲ្យវាមានភាពងាយស្រួលក្នុងការសម្រាល និងទប់ស្កាត់ការដាច់រហែកខ្លាំង។ សប្តាហ៍ទី៣៥ ៖ នៅពេលនេះ ក្បាលរបស់ទារកបានបង្វិលចុះមកផ្លូវឆ្អឹងត្រគាកម្តាយ។ ទារកដែលកើតបញ្ជ្រាសអាចមានអត្រានៃការកើនឡើងត្រឹម ៣ទៅ៤ភាគរយប៉ុណ្ណោះក្នុងចំណោមស្ត្រីមានផ្ទៃពោះទាំងអស់។ ៥៧ភាគរយនៃស្រ្តីមានផ្ទៃពោះទារកបានបង្វែរក្បាលដោយខ្លួនឯងមកកាន់ឆ្អឹងត្រគាកបន្ទាប់ពីសប្តាហ៍ទី៣២ និងមាន២៥ភាគរយនឹងបែរក្បាលបន្ទាប់ពីសប្តាហ៍ទី៣៦។  សប្តាហ៍ទី៣៦ ៖ ក្នុងសប្តាហ៍នេះ សុករបស់អ្នកម្តាយស្ថិតនៅកម្រិតកំពូលដែលមានគុណប្រយោជន៍ខ្ពស់ក្នុងការដឹកជញ្ជូលអុកស៊ីសែន និងសារធាតុចិញ្ចឹមកម្រិតខ្ពស់បំផុតទៅដល់ទារក។ បរិមាណប្រហែល ៧០ភាគរយនៃការដឹកជញ្ចូននោះគឺសំដៅទៅរកខួរក្បាលរបស់ទារកតែម្តង។ ពេលនោះសុករបស់អ្នកម្តាយពេញរូបរាង និងឈប់មានការលូតលាស់ទៀតហើយ។ ជាតិធាត់កើនឡើងលើស្បែករបស់ទារកសើម្បីជួយសម្រួលដល់សីតុណ្ហភាពរបស់ទារក។ ពោះវៀនផលិតសារធាតុបៃតងចាស់ហៅថា meconium make up នៃកោសិកាងាប់។ អ្នកគួរតែជួបនឹងគ្រូពេទ្យឆ្មបរៀងរាល់សប្តាហ៍រហូតដល់ពេលសម្រាល។ ចលនារបស់ទារកចាប់ផ្តើមធ្វើការបន្ថយសកម្មភាពតែបន្តិចបន្តួចប៉ុណ្ណោះ៕   [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ហេលស៍ថាម សង្ឃឹមថា ប្រិយមិត្តទាំងអស់គ្នា ជាពិសេសមាតាដែលកំពុងតែពពោះគ្រប់រូបមានសុខភាពល្អ និងតាមដានរាល់ការវិវឌ្ឍរបស់ទារកក្នុងផ្ទៃពីសប្តាហ៍មួយទៅសប្តាហ៍មួយជាក់ជាមិនខាន។ យើងនឹងសុំបន្តលើកអត្ថបទវិវឌ្ឍរបស់ទារកក្នុងផ្ទៃបន្តពីអត្ថបទមុនមកចុះផ្សាយជូនដល់មិត្តអ្នកអានគ្រប់ៗគ្នាឲ្យបានជ្រាបកាន់តែច្បាស់ ......  សប្តាហ៍ទី៣០៖ ទារកជាច្រើនក្នុងសប្តាហ៍នេះ បានដាំក្បាលចុះក្រោម ដែលធ្វើឲ្យក្បាលរបស់គេស្ថិតនៅទីតាំងត្រៀមក្នុងការប្រសូត។ អ្នកអាចមានការឈឺចាប់ដោយសារតែ Haemorrhoids (Piles) ព្រោះសម្ពាធនៃការរីកខ្លួនរបស់ស្បូនក្នុងសរសៃឈាម។ អ្នកម្តាយត្រូវឧស្សាហ៍ទទួលទានអាហារមានសារធាតុសរសៃឲ្យបានច្រើន។ អ្នកអាចទទួលទានថ្នាំ និងលាបឡេការពារកន្លែងឈឺ។ ស្បូនរបស់អ្នកម្តាយស្ថិតនៅខ្ពស់ពីលើផ្នែកក្រោមនៃពោះ។ អ្នកអាចមានអាការៈរមួលក្រពើដែលកើតមាននៅពេលយប់។ បញ្ហានេះ បណ្តាលមកពីកង្វះជាតិកាល់ស្យូម និងម៉ាញ៉េស្យូម ព្រោះទារកបានស្រូបយកដើម្បីការលូតលាស់របស់គេ។ ប្រព័ន្ធដំណើរឈាមរបស់អ្នកម្តាយធ្វើការធ្ងន់ពីរដង ដូចមុនពេលមានផ្ទៃពោះដែរ។ ខួរក្បាលរបស់ទារកមានផ្ទុកកោសិកាច្រើនជាងមុន។ ចំនួនកោសិកាហួស កម្រិតមានការចងធូររលុង និងត្រូវការផ្ទុកដើម្បីឲ្យដំណើរមុខងាររបស់វាដំណើរការទៅជាធម្មតា។ នៅក្នុងសប្តាហ៍ទី៣១ ចំនួនកោសិកាដែលលើសិនទាន់មានការកម្រើកនឹងចាប់ផ្តើមស្លាប់។ សប្តាហ៍៣២៖ អ្នកម្តាយមានអាម្មណ៍ថាធ្ងន់ពោះជាងមុននិងឡើងទម្ងន់ច្រើនជាងមុន។ដំណើរឈាមដែលឆ្លងកាត់សុកម្តាយធ្វើឲ្យទារកលូតលាស់កាន់តែឆាប់រហ័ស។ការធ្វើការងារលើសកម្លាំងឬមិនបានសម្រាកនឹងបង្អាក់ការលូតលាស់របស់ទារក។ ដូចនេះ អ្នកម្តាយត្រូវសម្រាកកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ចំពោះស្ត្រីដែលធ្វើការរហូតដល់សប្តាហ៍ទី៣៦នឹងធ្វើឲ្យពួកគេល្ហិតល្ហៃគ្មានកម្លាំង។វាមិនត្រឹមតែអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃប៉ុណ្ណោះទេ គឺវាអាចធ្វើឲ្យអ្នកប្រឈមនឹបញ្ហាក្នុងពេលសម្រាល៕ សប្តាហ៍ទី៣៣ ៖ នេះជាពេលដែលអ្នកម្តាយឡើងទម្ងន់លឿនជាងគេ។ អ្នកម្តាយអាចនឹងត្រូវធ្វើតេស្តឈាមដើម្បីត្រួតពិនិត្យកម្រិតជាតិដែកក្នុងរាងកាយ តើវាស្ថិតក្នុងសភាពធម្មតាដែរឬអត់? បើអ្នកម្តាយមានកង្វះឈាមចាប់ពីសប្តាហ៍នេះទៅ វាអាចធ្វើឲ្យកម្រិតថាមពលក្នុងរាងកាយអ្នកចុះខ្សោយកម្លាំង។ ប្រសិនបើយ៉ាងនេះមែន អ្នកម្តាយគប្បីបង្កើនការទទួលទានបន្លែពណ៌បៃតង និងសាច់សុទ្ធគ្មានជាប់ជាតិខ្លាញ់ ព្រមទាំងជាតិវីតាមីនដើម្បីជួយឲ្យរាងកាយស្រូបយកសារធាតុដែកបានសមរម្យ។ ទន្ទឹមនឹងនេះ អាការៈគេងមិនលក់អាចកើតមានឡើងជារឿងធម្មតា ព្រោះទារកក្នុងផ្ទៃកាន់តែធំធ្វើឲ្យអ្នកមានការលំបាកក្នុងការដេក។ អ្នកគួរចៀសវាងប្រភេទភេសជ្ជៈប៉ូវកម្លាំងមុនពេលចូលគេង និងព្យាយាមអនុវត្តតាមការណែនាំមួយចំនួនដូចខាងក្រោម ដើម្បីជួយឲ្យអ្នកអាចគេងលក់បានស្រួល៖ -ទទួលទានអាហារពេលល្ងាច ដែលស្រួលរំលាយ និងត្រូវញ៉ាំឲ្យបានឆាប់ -ម៉ាស្សាបន្តិចបន្តួចមុនចូលគេង -ស្តាប់បទចម្រៀងអន្លង់អន្លោចដើម្បីឲ្យចិត្តស្ងប់ -ត្រាំក្នុងទឹកក្តៅឧណ្ឌៗដោយដាក់ក្លិនអាវែនឌើរពីរបីដំណក់។   [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

  អត្តបទការវិវឍ្ឍរបស់ទារកត្រឡប់មកវិញទៀតហើយ កាលពីសប្ដាហ៍មុនយើងខ្ញុំបានលើកយកពីការវិវឍ្ឍខ្លះមកធ្វើការបកស្រាយ ។ តើនៅក្នងសប្ដាហ៍ទី២៨នេះ មានអ្វីចំឡែក និងគួរឲ្យចង់ដឹងនោះ......  មកទល់សប្ដាហ៍នេះមាតាគ្រប់រូបប្រហែលជាគ្នានពេលណាដែលគេងបានគ្រប់គ្រាន់ទេមើលទៅ? ដោយសារតែទារករបស់អស់លោកអ្នកបើកភ្នែកម្ដងម្កាល និងមានការលូតលាស់ខ្លាំង ដូច្នោះហើយ ធ្វើឲ្យអ្នកកម្ដាយគ្រប់រួបមិនសូវបានគេង តែកុំបារម្ភនេះជារឿងល្អទេ ។ លើសពីនេះទៅទៀតអ្នកម្ដាយកុំភ្លេចទៅជួប​ ពិគ្រោះជាមួយគ្រូពេទ្យរាល់២សប្ដាហ៍ម្ដង ដើម្បីតាមដានពីការវិវឍ្ឍរបស់ទារកជាទីស្រលាញ់របស់អស់លោកអ្នកតទៅទៀត ។  សប្ដាហ៍ទី២៨៖  ក្នុងសប្ដាហ៍នេះភ្នែករបស់ទារកជួនកាលបើកម្ដងៗ ហើយរៀនក្នុងការសម្លឹង។ បើសិនជាអ្នកម្ដាយមានការរលាកផ្លោកនោម ឬបញ្ហាទឹកនោម គួរតែប្រញប់ព្យាបាលឲ្យបានឆាប់រហ័ស។ការឆ្លងមេរោគតាមទឹកនោមធ្វើឲ្យអ្នកសម្រាលកូនមុនខែ។កង្វះឈាមនៅក្នុងខ្លួនក៏អាចធ្វើឲ្យអ្នកប្រសូត្រមុខខែដែរបើសិនជាមិនព្យាបាលភ្លាមៗ។ បើអ្នកម្ដាយមានការឈឺខ្នងជាញឹកញាប់ការចុះមុជក្នុងទឹក(ទន្លេ ស្ទឹង…..)អាចធ្វើឲ្យអ្នកមាន អារម្មណ៍ធូរស្បើយបាន។ កម្រិតឈាមក្នុងរាងកាយរបស់អ្នកកើនឡើងប្រហែល៤០ភាគរយ ដែលជាតម្រូវការរបស់ទារកក្នុងផ្ទៃ។ ចំណែកឈាមដែលហូរកាត់ស្បូនរបស់អ្នកមានការកើនឡើងដប់ស្មើ។ អ្នកអាចនឹងមានការដកដង្ហើមតិចជាងមុនព្រោះថាសម្ពាធពីស្បូនទប់ស្កាត់សួតរបស់អ្នកមិនឲ្យរីកបានពេញលេញ។ ជាលិកាសុដល់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំបៅកូន និងចាប់ផ្ដើមផលិតទឹកដោះដំបូង។ សន្លាក់ត្រគាកនិងសរសៃភ្ជាប់ឆ្អឹងត្រគាកកំពុងតែរីករួចរាល់សម្រាប់ការប្រសូត្រ។ ទម្ងន់របស់ទារកនិងការបម្រាស់របស់គេអាចធ្វើឲ្យអ្នកអស់កម្លាំង។ អ្នកអាចនិងមានអាការៈគេងមិនលក់ឬមានការរំខាននៅពេលគេង ព្រោះតែអ្នកមានអារម្មណ៍មានពិបាកក្នុងការរកកន្លែងគេងឲ្យបានស្រួល។ បើសិនជាអ្នកមានអាការៈឆ្អល់ចុងដង្ហើមនៅពេលដែលគេងទម្រេតខ្លួនទៅលើគ្រែ អ្នកគួរតែដោយដាក់ខ្នើយទល់។ សម្ពាធនៃស្បូននៅក្នុងប្លោកនោមរបស់អ្នកអាចធ្វើឲ្យអ្នកក្រោកជាច្រើនដងក្នុងមួយយប់។ កំឡុងពេលនេះជាពេលដែលទារកមានការលូតលាស់លឿនជាងគេបំផុត ហើយអ្នកម្ដាយត្រូវការកាល់ឡូរីបន្ថែម ២០០ ក្នុងមួយថ្ងៃ។ ចំពោះប្រូតេអ៊ីន គឺអ្នកម្ដាយត្រូវការគ្រប់ពេល ព្រោះថា ប្រូតេអ៊ីនជួយសាងរនាំងសម្រាប់ជួសជុលជាលិកាក្នុងរាងកាយ និងផ្ដល់នៅការប្រឆាំងនិងការឆ្លងមេរោគ។ កំណត់របបអាហារ របស់អ្នកឲ្យបានត្រឹមត្រូវដែលមានសារធាតុចិញ្ចឹមដូចជា៖ វីតាមីនA ,B, C ,E និងជាតិស័ង្កសីដែលជាតម្រូវការសម្រាប់បង្កើនទឹកដោះ។ វីតាមីន C ការពារអ្នកពីវីរុស និងជួយឲ្យរាងកាយស្រូបយកនូវជាតិដែក។  វាថែមទាំងជួយផ្សះជាលិកាបន្ទាប់ពីដឹកជញ្ជូន និងបង្កើនប្រព័ន្ធការពាររាងកាយ។ ជាតិស័ង្កសី មានឥទិ្ធពលសម្រាប់អ័រម៉ូន និងការលូតលាស់លើសកម្រិតផ្សេងៗគ្នា។ វាមានសារៈសំខាន់សម្រាប់សំយោគប្រូតេអ៊ីន ការលូតលាស់របស់សាច់ដុំ និងភ្នាស់នៃកោសិកា។ ឥទ្ធិពលនៃអាស៊ីតខ្លាញ់មានភាពចាំចាច់ក្នុងការលូតលាស់នៃខួរក្បាលរបស់ទារក។ វីតាមីន K មានសារៈសំខាន់ណាស់ ក្នុងអំឡុងពេល ពីឬបី អាទិត្យចុងក្រោយនៃការពរពោះ។ វាមានការទាក់ទងនឹងការផលិត prothrombin, មានប្រសិទ្ធភាពធ្វើឲ្យឈាមមក។ មនុស្សពេញវ័យ វាបង្កើតមកពីបាត់តេរីក្នុងពោះវៀន។  ប៉ុន្ដែចំពោះពោះវៀនរបស់ទារកគ្មានមេរោគនោះទេហើយវាអាស្រ័យទៅលើការផ្គត់ផ្គង់របស់អ្នកម្ដាយ។ បើសិនជាអ្នកមិនទទួលទានសាច់ អ្នកអាចទទួលទានអ្វីបន្ថែមដើម្បីបង្គប់ជាតិប្រូតេអ៊ីនដែលត្រូវការ។ បើសិនជាអ្នកមានអាការៈមិនស្រួល ឬអ្នកមានការបារម្មណ៍ខ្លាចថាមានបញ្ហាចំពោះទារកក្នុងផ្ទៃ អ្នកគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យសម្ភពនិងរោគស្ត្រី ដើម្បីឲ្យប្រាកដច្បាស់ក្នុងចិត្តពីបញ្ហាដែលអ្នកកំពុងជួបប្រទះ។  សប្តាហ៍ទី២៩៖ អ្នកម្តាយគួរតែជួបគ្រូពេទ្យរៀងរាល់ពីរសប្តាហ៍ម្តង។ មកទល់សប្តាហ៍នេះ ទារកក្នុងផ្ទៃមានប្រវែងប្តហែល ៣៦សង់ទីម៉ែត្រ បណ្តោយ និងគ្រប់ដណ្តប់ទៅដោយទឹកភ្នាសពណ៌ស ជាសារធាតុការពារស្បែកទារក។ សួតរបស់ទារកមានការលូតលាស់ផ្នែកផ្លូវខ្យល់។ សួតផលិត Surfactant ដើម្បីជំនួសក្នុងការដកដង្ហើម។ បើសិនជាអ្នកប្រសូតមុនអ្នកអាចនឹងត្រូវចាក់ Steroid Injection ដើម្បីធ្វើឲ្យសួតរបស់ទារកផលិត Surfactant ដែលធ្វើឲ្យគេងាយស្រួលក្នុងការដកដង្ហើមពេលគេកើតមិនគ្រប់ខែ។ អ្នកត្រូវធ្វើការសង្កេតលើការធ្វើចលនារបស់ទារក។ ប្រសិនបើគេមានសកម្មភាពច្រើនជារឿងធម្មតា ប៉ុន្តែបើសកម្មភាពមានការថយចុះ អ្នកត្រូវទាក់ទងគ្រូពេទ្យភ្លាម។ អ្នកគួរតែសម្រាកគ្រប់ពេលដែលអ្នកអាចជាពិសេសនៅពេលរសៀល និងពេលព្រលប់។ កាត់បន្ថយម៉ោងធ្វើការ ដើម្បីទុកពេលសម្រាក។ ការធ្វើការច្រើនពេកនៅក្នុងឆមាសទី៣ អាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ។ បេះដូងរបស់អ្នកម្តាយធ្វើការខ្លាំងជាងកម្រិតរបស់ឈាម២៥ភាគរយ។ ការកើនឡើងនៃទំហំពោះអាចធ្វើឲ្យចំណុចកណ្តាលខ្លួនមានការផ្លាស់ប្តូរ។ ដូចនេះអ្នកត្រូវមានការប្រុងប្រយ័ត្នការយារធ្លាក់។   [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ដោយហេតុថា«អាល្លែកហ្ស៊ីច្រមុះ»​ជាបញ្ហាមួយដែលច្រើនកើតមាននៅក្នុងប្រទេសកម្ពុជាយើង ទើបលោកវេជ្ជបណ្ឌិត​ ថុង ម៉េងឡុង ជាប្រធាននៃសមាគមជំងឺត្រចៀក ច្រមុះ បំពង់ក កម្ពុជា និងជាអនុប្រធាននៃមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងជាប្រធាននៃបន្ទប់ពិគ្រោះជំងឺ ថុង ម៉េងឡុង បានផ្តល់កិត្តិយសធ្វើការបកស្រាយអំពីជំងឺមួយនេះ ដោយធ្វើការឆ្លើយតបនូវសំណួររួមមានដូចខាងក្រោម ៖  -នរណាខ្លះអាចកើតមានជំងឺនេះ? -តើវាអាចបង្កជាផលវិបាកអ្វីខ្លះ? -ហេតុអ្វីបានជាជំងឺនេះកើតមានញឹកញាប់? -តើការធ្វើរោគវិនិច្ឆ័យធ្វើបានដោយរបៀបណាខ្លះ? -តើប្រជាជនគួរមានការយល់ដឹងអ្វីខ្លះអំពីជំងឺនេះ? -តើជំងឺនេះអាចព្យាបាលដោយវិធីណាខ្លះ? នៅទីណា? ដើម្បីស្រាយចម្ងល់ខាងលើនេះ សូមទស្សនាវីដេអូខាងក្រោម... ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មិនថាស្ថានភាពជំងឺស្រាល ឬធ្ងន់យ៉ាងណា ការការពារតែងតែត្រូវបានណែនាំ និងគួរតែត្រូវបានអនុវត្តពីគ្រប់បុគ្គលទាំងអស់ ដោយហេតុថាវាបានផ្តល់ផលចំណេញ និងអត្ថប្រយោជន៍ជាចម្បងចំពោះស្ថានភាពសុខភាពទូទៅទាំងមូល ជាជាងចំណាយពេល និងថវិកាច្រើនសម្រាប់ការព្យាបាលដូចទៅនឹងពាក្យមួយឃ្លាថា “ការពារប្រសើរជាងព្យាបាល”។ ដោយឡែក ជំងឺមហារីកថ្លើមប្រាកដជាចម្ងល់មួយ និងត្រូវបានចោទសួរឡើងផងដែរទាក់ទិននឹងការការពារថាតើវាអាចការពារបានឬយ៉ាងណា? តើមានវ៉ាក់សាំងសម្រាប់ការពារជំងឺនេះដែរឬទេ?  វិធីសាស្រ្តការពារពីជំងឺមហារីកថ្លើម ការការពារខ្លួនពីជំងឺមហារីកអាចធ្វើឡើងតាមរយៈវិធីសាស្រ្តដែលមានប្រសិទ្ធភាពដូចជា៖ 1.ការចាក់វ៉ាក់សាំងការពារខ្លួនប្រឆាំងនឹងមេរោគដែលបង្កឲ្យមានជំងឺរលាកថ្លើមប្រភេទ B ទៅលើទារកទើបនឹងកើត និងក្រុមមនុស្សដែលនឹងអាចប្រឈមខ្ពស់ឆ្លងមេរោគរួមបញ្ចូលដូចជា៖ • អ្នកធ្វើការក្នុងវិស័យសុខាភិបាល • អ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានការឆ្លងជំងឺរលាកថ្លើមប្រភេទ B ខ្ពស់ • អ្នកប្រើប្រាស់ថ្នាំញៀនតាមការចាក់ • អ្នកមានដៃគូច្រើន ជាពិសេសជាមួយអ្នកដែលបានឆ្លងជំងឺរលាកថ្លើម B • បុគ្គលមានជំងឺដែលអាចឆ្លងតាមការរួមភេទ • បុគ្គលរស់នៅជាមួយអ្នកដែលមានបញ្ហារលាកថ្លើម B រ៉ាំរ៉ៃ • បុគ្គលដែលធ្វើការព្យាបាលតាមការលាងឈាមរយៈពេលយូរ • ទារកកើតពីម្តាយដែលឆ្លងជំងឺរលាកថ្លើមប្រភេទ B។ 2.ការពារខ្លួនពីការចម្លងនៃជំងឺរលាកថ្លើមប្រភេទB និងC។ 3.អនុវត្តជីវភាពរស់នៅល្អ ការពារខ្លួនពីបញ្ហាលើសទម្ងន់ ដោយចៀសវាងអាហារប្រភេទសាច់ និងខ្លាញ់។ 4.ចៀសវាងប៉ះពាល់ផ្ទាល់ជាមួយកត្តាជំរុញដែលធ្វើឲ្យមានជំងឺមហារីក ជាពិសេសការផឹកជាតិអាល់កុល និងការជក់បារីជាដើម។ 5.គ្រប់គ្រងស្ថានភាពជំងឺទាក់ទងផ្នែកមេតាបូលីស ជាពិសេសអ្នកជំងឺទឹកនោមផ្អែម។ 6.ត្រូវទទួលបានការព្យាបាលចំពោះអ្នកជំងឺរលាកថ្លើមរ៉ាំរ៉ៃ ដែលវាអាចជួយការពារពីការក្រិនថ្លើម និងអាចវិវឌ្ឍទៅជាមហារីក។ 7.កាត់បន្ថយការលូតលាស់នៃ Aflatoxin ក្នុងអាហារដែលបានរក្សាទុក។ 8.ត្រូវស្វែងរកការពិនិត្យជាប្រចាំប្រសិនអ្នកស្ថិតក្នុងចំណោមនៃក្រុមដែលប្រឈមទៅនឹងមហារីកថ្លើម៖ • អ្នកដែលបានឆ្លងមេរោគរលាកថ្លើម B និងC • អ្នកដែលមានជំងឺក្រិនថ្លើម • អ្នកពិសាជាតិអាល់កុល • អ្នកដែលមានបញ្ហាផ្នែកមេតាបូលីស ជាពិសេសអ្នកជំងឺទឹកនោមផ្អែម • អ្នកមានបញ្ហាលើសទម្ងន់ • អ្នកជក់បារី។ ការចាប់ផ្តើមការពារ ការអនុវត្តវិធីសាស្រ្តការពារគួរចាប់ផ្តើមនៅពេលដែលបុគ្គលម្នាក់ៗកំពុងស្ថិតក្នុងចំណោមអ្នកដែលមានហានិភ័យខ្ពស់ទៅនឹងជំងឺមហារីកថ្លើម ហើយអ្នកអាចស្វែងរកអ្នកជំនាញដែលមានទំនួលខុសត្រូវលើការការពារទៅលើមហារីកថ្លើមពីផ្នែកនានាដូចជា៖  • អ្នកឯកទេសផ្នែកជំងឺឆ្លង • អ្នកជំនាញផ្នែកក្រពះ ពោះវៀន • គ្រូពេទ្យប្រចាំគ្រួសារ • អ្នកជំនាញផ្នែកកុមារ • អ្នកជំនាញផ្នែកលោហិតសាស្រ្ត • អ្នកធ្វើការក្នុងមន្ទីរពិសោធន៍។ ដើម្បីទទួលបានការការពារដ៏មានប្រសិទ្ធភាព អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញមុននឹងសម្រេចចិត្តទទួលយកការចាក់វ៉ាក់សាំងប្រឆាំងនឹងបញ្ហារលាកថ្លើមប្រភេទ B ដើម្បីជាអត្ថប្រយោជន៍នៃសុខភាពទាំងមូល និងសរីរាង្គថ្លើមផ្ទាល់តែម្តង។  បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅដែលសព្វថ្ងៃជា ប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ម្តងហើយម្តងទៀតដែលគ្រូពេទ្យបានកត់សម្គាល់ផលល្អនៃលំហាត់ប្រាណសម្រាប់អ្នកជំងឺថ្លើម និងចំណុចដែលត្រូវបង្កើនគុណភាពជីវិត និងព្យាករណ៍ បានកាន់តែប្រសើរ ដូចទៅនឹងហេតុផលដើម្បីជាការណែនាំនូវការហាត់ប្រាណជាទៀងទាត់ ស្ថិតក្នុងផ្នែកមួយ នៃកម្មវិធីព្យាបាលរបស់ពួកគេ។   ខាងក្រោមជាអត្ថប្រយោជន៍ចំពោះសរីរាង្គថ្លើមដែលត្រូវបានបង្ហាញនៅក្នុងការស្រាវជ្រាវមួយទាក់ទងនឹងការធ្វើលំហាត់ប្រាណជាទៀងទាត់៖ •បន្ថយហានិភ័យនៃស្លាកស្នាមនិងក្រិនថ្លើម៖  ជាការពិតណាស់ លំហាត់ប្រាណជាទៀងទាត់ បន្ថយការលើសទម្ងន់ដោយចៃដន្យចំពោះអ្នកជំងឺរលាកថ្លើមប្រភេទ C។  តាមការស្រាវជ្រាវបង្ហាញថា ការការពារការលើសទម្ងន់ ជួយការពារលក្ខខណ្ឌមួយចំនួន ដូចជា ខ្លាញ់រុំថ្លើម ការកើនកម្រិតជាតិស្ករក្នុងឈាម ជំងឺទឹកនោមផ្អែម ការកើនឡើងអាំងស៊ុលលីនក្នុងឈាម ដែលអាចនាំទៅដល់បញ្ហាក្រិនថ្លើម។ •បង្កើនអារម្មណ៍ល្អ៖  ភាពស្ត្រេសគឺជាបញ្ហាសាមញ្ញក្នុងចំណោមប្រជាជនដែលមានផលប៉ះពាល់ពីជំងឺក្រិនថ្លើមរ៉ាំរ៉ៃនិងអាចសូម្បីក្នុងករណីមានផលរំខានពីការព្យាបាលដោយ Pegylated Interferon ដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យសម្រាប់អ្នកជំងឺរលាកថ្លើមប្រភេទC។ លំហាត់ប្រាណជាទៀងទាត់ ជួយកាត់បន្ថយឥទ្ធិពលនៃភាពស្ត្រេស តាមរយៈការភ្ញោចឲ្យមានការបញ្ចេញ Endorphins និងកែប្រែកម្រិត Neurotransmitter ដើម្បីលើកកម្ពស់សុខភាពផ្នែកអារម្មណ៍ និងពង្រឹងថាមពលផ្លូវចិត្ត។ •បង្កើនកម្រិតអុកស៊ីសែនក្នុងឈាម៖  អត្ថប្រយោជន៍ចំពោះបេះដូងសរសៃឈាមនៃការធ្វើលំហាត់ប្រាណជាទៀងទាត់ បង្កើនសមត្ថភាពនៃការចាប់យកអុកស៊ីសែនក្នុងឈាម។ កម្រិតអុកស៊ីសែនច្រើនក្នុងឈាម មានន័យថា មានអុកស៊ីសែនច្រើនដែលត្រូវបានដឹកនាំទៅកាន់ថ្លើមដូច្នេះដែរ ជាលទ្ធផលវាជួយបង្កើននូវមុខងារថ្លើម ឲ្យដំណើរការបានកាន់តែប្រសើរជាងមុន។ •បន្ថយការឈឺចាប់៖  ការហ្វឹកហាត់បង្កើនកម្លាំងទ្រទ្រង់ការលូតលាស់របស់សាច់ដុំ និងថែទាំរាងកាយ  ដែលអាចការពារ  ឬពន្យារពេលនៃការខ្សោយសាច់ដុំធ្ងន់ធ្ងរ  ដែលតែងកើតមានចំពោះអ្នកជំងឺថ្លើម។ •បង្កើនថាមពល៖  គ្រប់ពេលការហាត់ប្រាណជាទៀងទាត់ធ្វើឲ្យប្រព័ន្ធបេះដូងសរសៃឈាមមានដំណើរការល្អ ប្រកបដោយប្រសិទ្ធភាព។ ដំណើរការនេះជួយដឹកនាំអុកស៊ីសែន និងអាហារ ទៅកាន់គ្រប់កោសិកា ជាលិកា សរីរាង្គ និងប្រព័ន្ធផ្សេងៗនៃរាងកាយ ដែលផ្តល់មកវិញនូវកម្រិតថាមពលកាន់តែខ្ពស់ជាងមុន។ យ៉ាងណាក៏ដោយ លោកអ្នកក៏ត្រូវគោរពតាមដំណាក់កាល និងកម្រិតដូចខាងក្រោម៖ •ដំណាក់កាលទី១៖  លោកអ្នកត្រូវចាប់ផ្តើមដោយយឺតៗប្រសិនបើអ្នកកំពុងមានជំងឺថ្លើមនិង/ឬមិនធ្លាប់បានធ្វើលំហាត់ប្រាណក្នុងរយៈពេលយូរ។អ្នកត្រូវបានស្ថិតក្នុងលក្ខខណ្ឌដែលហាត់ក្នុងកម្រិតមួយដែលនឹងជាតម្រូវការពីរាងកាយរបស់អ្នក ប៉ុន្តែនឹងមិនត្រូវហួសកម្រិត។ អ្នកអាចហាត់ដោយដើរជំហានខ្លីៗ ក្នុងរយៈពេល៥នាទី ១០នាទី ឬ១៥នាទីដែលជាការចាប់ផ្តើមដ៏ល្អបំផុត។  •ដំណាក់កាលទី២៖  អ្នកគួរមានជំនួយពីគ្រូបង្វឹកដែលអាចដឹងពីស្ថានភាពរបស់អ្នកនិងមានបទពិសោធន៍ក្នុងការបង្កើតនូវតម្រូវការពិសេសនៃកម្មវិធីកាយសម្បទា។ គ្រូបង្វឹកនឹងជួយអ្នក ច្នៃកម្មវិធីមួយយ៉ាងមានសុវត្ថិភាព ក្នុងការចាប់ផ្តើមស្តាឡើងវិញនូវកម្លាំង និងកាយសម្បទារបស់អ្នក។ លើសពីនេះ វានឹងអនុញ្ញាតឲ្យអ្នកមានការកើនឡើងនូវតម្រូវការ ក៏ដូចជាកម្រិតថាមពល និងនាំត្រឡប់មកវិញនូវភាពរស់រវើកដល់អ្នក។ •ដំណាក់កាលទី៣៖  ការរក្សាឲ្យមានស្ថេរភាព អាចត្រូវបានធ្វើឡើងយឺតៗ និងមានការឈឺចាប់តិចតួច នៅពេលចាប់ផ្តើមដំបូង។ ប៉ុន្តែ ទោះបីជាមេតាបូលីសរបស់អ្នកត្រូវបានប្រកួតប្រជែង ដោយជំងឺក្រិនថ្លើមយ៉ាងណាក៏ដោយ អ្នកនៅតែអាចឆ្លើយតបជាមួយនឹងការខិតខំប្រឹងប្រែង។ អ្នកត្រូវកំណត់រយៈពេល១ខែ ហើយសម្គាល់មើលថា តើអ្នកមានអារម្មណ៍យ៉ាងណា។ បន្ទាប់មក រក្សាការអនុវត្តលំហាត់ប្រាណបន្តក្នុងរយៈពេល២ខែ និងចុងក្រោយក្នុងរយៈពេល៣ខែ ហើយអ្នកនឹងមានអារម្មណ៍ប្លែក មានកម្លាំងជាងមុន មានសុខភាពល្អ និងបង្កើនការគិតបែបវិជ្ជមានចំពោះជីវិតជាទូទៅរបស់អ្នក។ លោកអ្នកនៅតែទទួលបានគុណប្រយោជន៍ ទាំងរាងកាយ និងផ្លូវចិត្ត នៅពេលលោកអ្នកអនុវត្តតាមការណែនាំ ទោះបីជាអ្នកស្ថិតនៅដំណាក់កាលណាក៏ដោយ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺខ្លាញ់រុំថ្លើមគឺជាការកកើតនៃខ្លាញ់នៅក្នុងកោសិកាថ្លើមដែលច្រើនកើតមានទៅលើអ្នកដែលមានជំងឺលើសទម្ងន់ ហើយជាទូទៅបន្ទាប់ពីបានទៅពិនិត្យ អ្នកជំងឺដែលត្រូវបានកំណត់រោគវិនិច្ឆ័យថាមានជំងឺនេះគ្រូពេទ្យព្យាបាលតែងណែនាំឲ្យបង្កើតទម្លាប់នៃការហាត់ប្រាណ និងកែប្រែនូវរបបបអាហារប្រចាំថ្ងៃជាដើម ដែលទាំងនេះអាចជួយកាត់បន្ថយ នូវសារជាតិខ្លាញ់ដែលលើស និងអាចគ្រប់គ្រងទម្ងន់បានល្អថែមទៀតផង។ ដូចនេះរបៀបនៃការហាត់ប្រាណទាំង២ខាង-ក្រោមអាចជាជម្រើសដល់ល្អដែលអ្នកគួរសាកល្បង ដើម្បីជួយពង្រឹងសុខភាពថ្លើមរបស់អ្នក ដោយការភ្ញោចទៅលើថ្លើម ក៏ដូចជាសរីរាង្គប្រព័ន្ធរំលាយអាហារផ្សេងទៀត។ អែរូប៊ិក ការដើរ និងការរត់យឺតៗត្រូវបានគេចាត់បញ្ចូលជាលំហាត់ប្រាណបែបអែរូប៊ិក ដែលការហាត់ប្រាណប្រភេទនេះត្រូវប្រើប្រាស់នូវក្រុមសាច់ដុំធំនៃ​រាងកាយដែលវាអាចជួយឲ្យមានលំនឹងអេឡិចត្រូលីតក្នុងសរីរាង្គក៏ដូចជាជំរុញមុខងារនៃថ្លើមផងដែរ។ របៀបនៃការហាត់៖  •ដំបូងយើងត្រូវដើរយឺតៗពី២០ទៅ៣០នាទីក្នុង១សប្ដាហ៍ •ត្រូវបន្ថែម១០នាទីរាល់១សប្ដាហ៍ម្ដងរហូតដល់៣០ទៅ៤៥នាទីរាល់ពេលដើរម្ដងៗ •ហើយចាប់ផ្ដើមដើរ២ដងក្នុង១សប្ដាហ៍បន្ទាប់មកតម្លើងម្ដងបន្តិចរហូតដល់៥ដងក្នុង១សប្ដាហ៍ •ត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់កំឡុងពេលដើរ ឬរត់។ យោគៈ ប្រភេទលំហាត់ប្រាណទីពីរដែលត្រូវបានណែនាំនោះគឺយោគៈដែលវាជួយពង្រឹងសាច់ដុំបានល្អព្រោះថាវាតម្រូវឲ្យសាច់ដុំធ្វើការច្រើនជាងធម្មតា។ នៅខណៈដែលសាច់ដុំធ្វើការហួសប្រមាណនោះ វានឹងជំរុញឲ្យមានការកើនឡើងនូវសកម្មភាពមេតាបូលីសក្នុងខ្លួនដែលជួយសម្រួលនូវមុខងារថ្លើម។ ខាងក្រោមនេះ ជាការបង្ហាញនូវលំហាត់ប្រាណយោគៈទាំង៤ដែលមានប្រសិទ្ធភាពទៅលើសុខភាពថ្លើម៖  •Kapalbhati Pranayama (ការហាត់ដកដង្ហើមតាមបែបយោគៈ)៖ យើងត្រូវអង្គុយពែនភ្នេននៅលើកម្រាលយោគៈ បន្ទាប់មកដកដង្ហើមចូលឲ្យជ្រៅ ហើយបង្ខំឲ្យដង្ហើមចេញវិញតាមច្រមុះដែលប្រតិបត្តិការនេះត្រូវធ្វើឲ្យរួចពី៥ទៅ១០វិនាទី និងគួរធ្វើឲ្យបានយ៉ាងតិច១៥នាទីជារៀងរាល់ថ្ងៃ។ •Ardha Matsyendrasana (កាយវិការ អង្គុយបង្វិលខ្នង)៖ ដើម្បីធ្វើកាយវិការនេះយើងត្រូវអង្គុយពែនភ្នែន ដោយដាក់ជើងឆ្វេងខាងលើរួចបញ្ឈរជង្គង់ឆ្វេងឡើង បន្ទាប់មកដាក់កំភួនដៃស្ដាំទៅលើជង្គង់ឆ្វេង ហើយបង្វិលខ្លួនយឺតៗ ដោយយកដៃឆ្វេងដាក់ទៅនឹងចុងជើងស្ដាំ។ •Gomukh Asana ៖ កាយវិការយោគៈមួយ​នេះអាចជំនួយថ្លើមបានដោយការសម្រួលនូវលំហូរឈាម និងអុកស៊ីសែន។ យើងត្រូវអង្គុយខ្វែងជើងដោយដាក់ជើងម្ខាងនៅពីលើជើងម្ខាងទៀតបន្ទាប់មកធ្វើខ្នងឲ្យត្រង់រួចបោះដៃម្ខាងទៅក្រោយកញ្ចឹងកនិងបោះដៃម្ខាងទៀតទៅក្រោយឆ្អឹងជំនីរួចព្យាយាមចាប់ប្រអប់ដៃទាំង២។  •Naukasana ៖ ជាកាយវិការយោគៈធម្មតាដែលអាចជួយបញ្ចេញជាតិពុលពីសារពាង្គកាយ ហើយកាយវិការនេះគឺយើងត្រូវគេងផ្កាប់ ឬផ្ងារ រួចលើកផ្នែកខាងលើនិងខាងក្រោមនៃដងខ្លួនឡើង ហើយបោះដៃឲ្យត្រង់ទៅមុខ ដោយរក្សាស្ថានភាពបែបនេះឲ្យយូរតាមដែលអាចធ្វើបានបន្ទាប់មកសម្រាករួចធ្វើវាម្ដងទៀត។ ក៏ព្រោះតែជំងឺខ្លាញ់រុំថ្លើមភាគច្រើនបណ្ដាលមកពីមកពីការធាត់ជ្រុលពេក ដូចនេះហើយអ្នកជំងឺគួរគប្បីជ្រើសរើសយកវិធីសាស្រ្ដដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្លាស់ប្ដូរទម្លាប់ការរស់នៅប្រចាំថ្ងៃដោយបែរមកធ្វើលំហាត់ប្រាណ និងចៀសវាងចំណីអាហារមួយចំនួន ដែលការផ្លាស់ប្ដូរនេះអាចជួយឲ្យកោសិកាថ្លើម និងមុខងារថ្លើមបានប្រសើរឡើងវិញ៕  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

១/ បរិភោគអាហារដែលអ្នកចូលចិត្ត លោកអ្នកមិនចាំបាច់បោះបង់ចោលអាហារដែលអ្នកចូលចិត្តដោយសារតែ ជំងឺទឹកនោមផ្អែមនោះទេ ប៉ុន្តែលោកអ្នកត្រូវដឹងពីជម្រើសអាហារដែលអាចប៉ះពាល់ដល់ជាតិស្ករនៅក្នុងឈាម។ អ្នកអប់រំជំងឺទឹកនោមផ្អែម ឬអ្នកជំនាញខាងចំណីអាហារអាចបង្រៀនលោកអ្នកពីរបៀបមើលកំប៉ុង អានផ្លាកម្ហូប និងទំហំនៃការបែងចែកអាហារ។ ជំនាញទាំងនោះនឹងអនុញ្ញាតឲ្យអ្នកគ្រប់គ្រងជាតិស្ករបានល្អ និងរក្សារសជាតិជីវិតឲ្យសប្បាយរីករាយក្នុងពេលតែមួយ។ ២/ គ្រប់គ្រងចានបាយ វិធីងាយស្រួល ដើម្បីទទួលបានអាហារដែលមានតុល្យភាពគឺ បែងចែកចានរបស់លោកអ្នកជា ៣ចំណែក(សូមមើលរូបខាងលើ)ដំបូង ចែកវាជាពីរដោយបំពេញមួយចំហៀងជាមួយបន្លែដូចជា ស្ពៃខៀវ ផ្កាខាត់ណាការ៉ុត ឬសណ្តែកបៃតង។ បន្ទាប់មក បំបែកផ្នែកនៅសល់ជាពីរ។ ប្រើមួយសម្រាប់អាហារម្សៅដូចជា បាយស បាយសំរូប មី ដំឡូងឬនំបុ័ង។ល។ នៅក្នុងផ្នែកចុងក្រោយ បន្ថែមសាច់ ឬប្រូតេអ៊ីនផ្សេងៗទៀត។ លើសពីនេះទៅទៀត លោកអ្នកក៏អាចទទួលបានទឹកដោះគោដែលមានជាតិខ្លាញ់តិច១កែវ និងផ្លែឈើកន្លះកែវផងដែរ។ ៣/ រក្សាកំណត់ត្រា ជារៀងរាល់ថ្ងៃ ចូរសរសេរព័ត៌មានសំខាន់ៗដូចជា កម្រិតជាតិស្ករក្នុងឈាម អ្វីដែលលោកអ្នកញ៉ាំ ហាត់ប្រាណ និងថ្នាំប្រើប្រាស់ប្រចាំ។ វានឹងជួយលោកអ្នកនិងគ្រូពេទ្យ ឲ្យដឹងថាតើការព្យាបាលជំងឺទឹកនោមផ្អែមរបស់លោកអ្នកកំពុងដំណើរការល្អដែរឬទេ។ សរសេរផងដែរអំពីគោលដៅ(Goals)និងអារម្មណ៍ ដែលរំលឹកអំពីប្រធានបទដែលលោកអ្នកចង់សួរគ្រូពេទ្យ។ ៤/ ធ្វើផែនការសម្រាប់ថ្ងៃឈឺ ជំងឺទូទៅដូចជា ជំងឺគ្រុនផ្តាសាយ និងរាគ អាចធ្វើឲ្យស្ករក្នុងឈាមឡើង។ ក្នុងពេលដំណាលគ្នា ជំងឺទឹកនោមផ្អែមរបស់លោកអ្នកកាន់តែពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង។ ដូច្នេះ ត្រូវរៀបចំទុកមុន ដូចជាអាហារសម្រន់ដែលមានភាពងាយស្រួលទៅលើក្រពះដែលអាចផ្តល់នូវជាតិទឹក និងជាតិស្ករគ្រប់គ្រាន់។ សូមពិនិត្យមើលជាតិស្ករនៅក្នុងឈាមឲ្យបានញឹកញាប់នៅពេលលោកអ្នកឈឺនិង គួរដឹងផងថាពេលណាត្រូវទៅជួបគ្រូពេទ្យ។ ហើយកុំភ្លេចទទួលថ្នាំវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយរៀងរាល់ឆ្នាំផង។ ៥/ គ្រប់គ្រងថង់ថ្នាំ បើលោកអ្នកលេបថ្នាំឬ ប្រើថ្នាំចាក់ សូមរៀបចំថ្នាំជាថង់ៗ និងប្រដាប់ប្រដាត្រៀមទុកសម្រាប់៣ថ្ងៃ ក្នុងករណីមានអាសន្ន។ ដោយសារតែថ្នាំទឹកនោមផ្អែមខ្លះអាចប៉ះពាល់ដល់ថ្នាំដទៃទៀត  ដូចនេះ សូមប្រាប់គ្រូពេទ្យមុននឹងប្រើថ្នាំអ្វីថ្មី(ថ្នាំដែលលោកអ្នកទិញដោយគ្មានវេជ្ជបញ្ជា)។ ៦/ ប្រឆាំងនឹងភាពតានតឹង(Stress)រាល់ថ្ងៃ កាត់បន្ថយភាពតានតឹងនៅក្នុងជីវិតរបស់លោកអ្នកឲ្យបានច្រើន ព្រោះវាអាចបង្កើនជាតិស្ករនៅក្នុងឈាម ។ លំហាត់ប្រាណ គឺជាវិធីដ៏ល្អមួយ ដើម្បីបន្ធូរភាពតានតឹងព្រោះ វាបង្កើនកម្រិតសារធាតុគីមីនៅក្នុងខួរក្បាលដែលធ្វើឲ្យលោកអ្នកមានអារម្មណ៍ល្អ។ មានមធ្យោបាយជាច្រើន ដើម្បីទទួលបានភាពសកម្មដូចជា ធ្វើការហាត់ប្រាណ ចូលរួមក្នុងក្រុមកីឡាផ្សេងៗ ឬរៀនរាំ។ ៧/ ហាត់ប្រាណក្នុងវគ្គខ្លីៗ មិនចាំបាច់ហាត់ប្រាណឲ្យសកម្មខ្លាំងក្នុងពេលតែមួយពេកទេ អាចបង្កើនវាពីមួយថ្ងៃទៅមួយថ្ងៃដូចជា ការដើររយៈពេល ១០នាទីអោយបាន៣ដង  គឺល្អដូច ៣០នាទីក្នុងពេលតែមួយ។ ការធ្វើលំហាត់ប្រាណជាទៀងទាត់ និងមធ្យមនឹងធ្វើឲ្យលោកអ្នកមានសុខភាពល្អ ដោយវាជួយកាត់បន្ថយជាតិស្ករ សម្ពាធឈាម ជាតិខ្លាញ់កូឡេស្តេរ៉ូល និងបន្ថយភាពតានតឹង។ ៨/ សាកល្បងកម្លាំងហាត់ប្រាណ អាចទប់ស្កាត់ការបាត់បង់សាច់ដុំ ប្រសិនបើលោកអ្នកធ្វើការហ្វឹកហាត់កម្លាំងដូចជា ការលើកទម្ងន់ ឬប្រើឧបករណ៍ធ្ងន់ៗ។ ការសិក្សាបានបង្ហាញថាវាក៏ធ្វើឲ្យប្រសើរឡើងដោយរាងកាយរបស់អ្នកប្រើអាំងស៊ុយលីន និងស្ករ ហើយជាការពិតណាស់ វាជាវិធីដ៏ល្អមួយ ដើម្បីសម្រកទម្ងន់ផងដែរ។ ៩/ ពិនិត្យជើង រៀងរាល់យប់ ប្រើកញ្ចក់ឆ្លុះ​ឬសួរអ្នកណាម្នាក់ឲ្យជួយរកមើលមានហើម ឬផ្លាស់ប្តូរពណ៌ស្បែកឬ មានមុតវត្ថុអ្វីមួយ និងមើលតាមចង្វែកជើងផងដែរ។ ប្រសិនបើអ្នកឃើញអ្វីមួយសូមទូរស័ព្ទទៅគ្រូពេទ្យភ្លាម ដើម្បីរាយការណ៍អំពីអាការៈរោគ។ ព្យាយាមថែរក្សាទម្លាប់ប្រចាំថ្ងៃជានិច្ច ដោយលាងសម្អាតជើងនិងធ្វើឲ្យស្បែកមានសំណើម ជារៀងរាល់ថ្ងៃដោយស្ថិតក្រោមកែវភ្នែករបស់លោកអ្នក។ ១០/ ផ្ដាច់បារី ដើម្បីផ្តាច់បារីលោកអ្នកត្រូវត្រៀមខ្លួនជាស្រេច និងសូមជ្រើសរើសកាលបរិច្ឆេទឲ្យជាក់លាក់ណាមួយ។ លោកអ្នកប្រហែលជាត្រូវការជំនួយ ដើម្បីយកឈ្នះផ្នែកផ្លូវចិត្ត និងរាងកាយនៃការញៀនជាតិនីកូទីន(បារី) ដូចជាកម្មវិធីបញ្ឈប់ការជក់បារី ក្រុមជំនួយនិងហាត់ប្រាណជាក្រុម(យ៉ូហ្គា តៃឈី)។ ឱកាសទទួលបានជោគជ័យ គឺវាអាស្រ័យលើខ្លួនលោកអ្នកទាំងស្រុង។ ១១/ ពិសាគ្រឿងស្រវឹងជាមួយ តែអាហារ គ្រឿងស្រវឹងអាចផឹកម្តងម្កាលបាន តែត្រូវមានអាហារញ៉ាំរួមជាមួយនឹងវា ព្រោះស្រាអាចបណ្តាលឲ្យជាតិស្ករនៅក្នុងឈាមចុះទាប។ ភេសជ្ជៈលាយអាចបង្កើនជាតិស្ករក្នុងឈាម ដូចជាទឹកផ្លែឈើ ទឹកក្រូច ឬទឹកសូដា ​ហើយត្រូវមានទឹកគ្រប់គ្រាន់សម្រាប់ផឹក នៅពេលលោកអ្នកស្រេកទឹក។ ស្ត្រីមិនគួរផឹកគ្រឿងស្រវឹងលើសពីមួយកែវក្នុងមួយថ្ងៃ ហើយបុរសមិនលើសពីពីរកែវទេ។ សារសំខាន់ៗរបស់លោកវជ្ជបណ្ឌិត ៖​ សូមលោកអ្នកត្រូវយល់ដឹងថា ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ និងអាចបង្កឲ្យមានផលវិបាកផ្សេងៗដូចជាខូចតម្រងនោម  គាំងបេះដូងស្លាប់​ ខូចមួយចំហៀងខ្លួន  ដំបៅមើលមិនជា កាត់អវៈយវៈ។ល។ ដើម្បីទទួលបានលទ្ធផលល្អក្នុងការព្យាបាល​ មិនមែនពឹងផ្អែកទៅលើតែវេជ្ជបណ្ឌិត ឬឱសថតែមួយមុខនោះទេគឺ ពាក់កណ្តាល(៥០%)ទៀត វាអាស្រ័យលើខ្លួនអ្នកជំងឺផ្ទាល់ តាមរយៈការលេបថ្នាំនិងមកតាមណាត់ឲ្យទៀងទាត់ ហើយធ្វើតាមអ្វីដែលខ្ញុំបាទបានបកស្រាយខាងលើ។ បកស្រាយដោយ ៖  លោក  វេជ្ជបណ្ឌិត នៅ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ.​ នៅ គីមសាន(Diabetes Care Clinic, Phnom Penh) លោកអ្នកក៏អាចស្វែងយល់បន្ថែមពីជំងឺទឹកនោមផ្អែម តាមរយៈ  តើថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមមានអ្វីខ្លះ? ស្វែងយល់លម្អិតពីជំងឺទឹកនោមផ្អែម​

ចែករំលែក

បើពេលវេលាអាចត្រលប់ក្រោយ…តើនឹងនៅតែជ្រើសរើសរៀនពេទ្យឬទេ?  គ្រាន់តែជាសំណួរប្រភេទ«បើសិនជា…»មួយ តែក៏ដឹងច្បាស់ហើយ ថាមិនអាចកើតឡើងនោះទេ ព្រោះពេលវេលាមិនដែលត្រលប់ក្រោយ(ដូចក្នុងរឿងភាគ) នោះឡើយ… សូមឆ្លើយដោយស្មោះត្រង់នឹងខ្លួនឯង ថាតើ អ្នកនឹងឆ្លើយតបបែបណាចំពោះសំណួរមួយនេះ? តាមរយៈពេលវេលាកន្លងមកនេះ ជាមួយនឹងការឆ្លងកាត់ប៉ុន្មានឆ្នាំនេះ តើអ្នកពេញចិត្តនឹងមុខវិជ្ជាដែលកំពុង ឬបានសិក្សាកម្រិតណាដែរ? តើធ្លាប់គិតចង់ផ្លាស់ប្តូរឬទេ? ហេតុអ្វី?  ខាងក្រោមនេះ ជាចម្លើយដែលក្រុមការងារបានធ្វើការដកស្រង់ចេញពីកិច្ចសម្ភាសន៍ជាមួយនឹងនិស្សិតសុខាភិបាលមួយចំនួនដែលធ្លាប់បានផ្តល់កិត្តិយស និងកិច្ចសហសការក្នុងការផ្តល់កិច្ចសម្ភាន៍កន្លងមក…ភាគច្រើន គឺជាចម្លើយវិជ្ជមាន ដែលនឹងបន្តរើសមុខវិជ្ចាដែលពួកគាត់កំពុងសិក្សា ព្រោះថាវាជាអ្វីដែលគាត់ស្រលាញ់ និងពេញចិត្តក្នុងការជ្រើសរើសដោយខ្លួនឯង… ប៊ុន ច័ន្ទវិចិត្រ និស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឯកទេសផ្នែកទន្តវទនសាស្ត្រ ខ្ញុំនៅតែជ្រើសរើសយកវា ព្រោះវាជាចំណង់ចំណូលចិត្តរបស់ខ្លួនខ្ញុំផ្ទាល់តាំងពីក្មេងមក ហើយវាក៏បានក្លាយជាគោលដៅរបស់ខ្ញុំរហូតមកដែរ…អាចថាមកពីខ្ញុំស្រលាញ់ភាពឯករាជ្យក្នុងការបើកដំណើរការអាជីវកម្ម និងចាប់អារម្មណ៍វិស័យវិទ្យាសាស្រ្តសុខាភិបាលស្របពេលជាមួយគ្នាក៏ថាបាន។ សេង រស្មី និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទោះជាយ៉ាងណាការលំបាកច្រើនក្តី ក៏ខ្ញុំមិនដែលមានចិត្តស្តាយក្រោយ រឺមានគំនិតបោះបង់ការសិក្សានោះទេ គឺកាន់តែខិតខំរៀនបន្ថែមទៀតនូវអ្វីដែលខ្ញុំខ្វះខាត ព្រោះវាជាមូលដ្ឋានគ្រឹះ ដើម្បីក្លាយជាវេជ្ជបណ្ឌិតដែលមានសម្ថតភាពម្នាក់។  លីម ចាន់បូរ៉ាម៉ី ឱសថការីឧត្តម ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអន្តរជាតិ IU នៅ ខែ៤ ឆ្នាំ ២០១៧ថ្មីៗនេះ ទោះជាការសិក្សាមានការលំបាកដែលជាហេតុធ្វើឲ្យមាននិស្សិតជាច្រើនចង់បោះបង់ចោលម្តងម្កាល ប៉ុន្តែ ខ្ញុំមិនដែលគិតថារើសមុខវិជ្ជាខុសទេ ព្រោះខ្ញុំចូលចិត្តវាតាំងពីវ័យក្មេង ហើយក៏មានឆន្ទៈមុតមាំចង់ក្លាយជាឱសថការីដ៏ពូកែផងដែរ។ ហេង សុវណ្ណឫទ្ធិ និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ ជំនាន់ទី៤១នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ខ្ញុំមិនដែលមានគំនិតគិតថាស្ដាយក្រោយហើយចង់ផ្លាស់ប្តូរមុខវិជ្ជាសិក្សាទេ ព្រោះមុខវិជ្ជាពេទ្យនេះ គឺជាក្ដីស្រមៃតែមួយគត់របស់ខ្ញុំដែលមានតាំងពីខ្ញុំនៅក្មេង។ វ៉ាន់ គឹមរួន ឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital) ខ្ញុំនៅតែជ្រើសរើសរៀនជំនាញនេះដដែល ពីព្រោះខ្ញុំពិតជារីករាយក្នុងការបំពេញការងារនេះ ព្រោះនេះជាចំណុចសំខាន់ដោយយើងមិនត្រូវគិតតែទៅលើប្រាក់កម្រៃតែមួយមុខនោះទេ តែយើងក៏ត្រូវគិតទៅដល់សុខភាពអ្នកជំងឺជាចម្បង ហើយត្រូវយកចិត្តទុកដាក់ចំពោះអ្នកជំងឺឲ្យដូចបងប្អូនយើងដូចគ្នា។ សំ សុវត្ថឌី និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវះកាត់មាត់ ធ្មេញ (Master of Oral and Maxillofacial Surgery) នៅមហាវិទ្យាល័យទន្តសាស្ត្រ នៃសាកលវិទ្យាល័យមហិដុល ទីក្រុងបាងកក ប្រទេសថៃ បើទោះជាអាចបង្វិលពេលវេលាឲ្យត្រលប់ក្រោយម្តងទៀត ខ្ញុំនៅតែជ្រើសរើសនៅជំនាញមួយនេះ ពីព្រោះខ្ញុំនៅតែចង់ចូលរួមអភិវឌ្ឍជំនាញនេះឲ្យកាន់តែជឿនលឿន និងផ្តល់សុវត្ថិភាព និងគុណភាពជូនប្រជាជន ទាំងបច្នុប្បន្នវិស័យទន្តសាស្ត្រនេះនៅមានកម្រិតនៅឡើយ។ តាំង រ៉ូស្សាទេវី  អតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧) ហើយសព្វថ្ងៃនេះកំពុងបម្រើការងារនៅមណ្ឌលវេជ្ជសាស្ត្រសហគមន៍ (Comunity medical center) ខ្ញុំមិនដែលមានអារម្មណ៍ថា ចង់បោះបង់ ឬផ្លាស់ប្តូរការសិក្សាមុខវិជ្ជានេះចោលទេ ដោយសារតែឆ្នាំទី២ និងទី៣ គឺជាឆ្នាំដែលមានការចុះធ្វើការអនុវត្តផ្ទាល់ឲ្យស្របនឹងទ្រឹស្ដីដែលបានសិក្សាកន្លងមក  ហើយក៏ជាវេលាដែលធ្វើឲ្យខ្ញុំយល់ និងចាប់ផ្ដើមបណ្ដុះចិត្តស្រលាញ់ទៅលើមុខវិជ្ជានេះផងដែរ។ លឹម ប៉ោហ្វុង និស្សិតផ្នែកទន្តវទនសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បើមានឱកាសរើសម្តងទៀត ខ្ញុំបា្រកដជារើសមុខវិជ្ជាមួយនេះដដែល ព្រោះថាខ្ញុំរីករាយនឹងទទួលយកការប្រកួតប្រជែង និងជំនះនូវរាល់ឧបសគ្គផ្សេងៗក្នុងពេលសិក្សាផ្នែកមួយនេះ ហើយវាការពិតដែលថា ឆ្លងកាត់ការលំបាកកាន់តែខ្លាំង ភាពរីករាយនៅពីក្រោយនោះរឹតតែអស្ចារ្យ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដល់នាទីត្រូវស្គាល់អត្ថបទ៣ដែលមានចំនួនអ្នកចូលអានច្រើនជាងគេទៀតហើយ…មានអត្ថបទអ្វីខ្លះទៅហ្ន៎? (ភាគ១) ហេតុផលនៃការជ្រើសរើសឯកទេសផ្សេងៗពីនិស្សិតសុខាភិបាល... នរណាក៏ដោយ មិនថានៅទីណា ពេលវេលាណា ធ្វើអ្វីមួយ សុទ្ធតែមានគោលដៅ និងហេតុផលរៀងៗខ្លួន គ្រាន់តែអ្នកខ្លះច្បាស់ ហើយអ្នកខ្លះហាក់ដូចជារាងស្ទាក់ស្ទើរ និងមិនសូវច្បាស់លាស់។ ក្នុងចំណោមការសម្រេចចិត្តជាច្រើនដែលត្រូវធ្វើក្នុងដំណើរជីវិត ការសម្រេចជ្រើសរើសមុខវិជ្ជាសិក្សាក៏ជាជម្រើសដែលត្រូវគិតគូរ និងពិចារណាឲ្យបានច្បាស់លាស់ដែរ ព្រោះវានឹងជាអ្វីដែលយើងត្រូវបន្តដើរជាមួយ។ បើនិយាយពីរឿងរៀនពេទ្យវិញ នរណាក៏ដឹងថាពិបាកដែរ តែក៏នៅតែមានអ្នករៀន ដឹងឬទេថាមកពីអ្វី? ក្នុងអត្ថបទនេះ ជាភាគ១នៃការដកស្រង់ចម្លើយពីនិស្សិត និងអតីតនិស្សិតផ្នែកសុខាភិបាលមួយចំនួនដែលបានផ្តល់បទសម្ភាសន៍ដល់ក្រុមការងារកន្លងមក…. និស្សិតMasterនៅMahidol ផ្តាំថា«និស្សិតពេទ្យមិនអាចខ្វះ…»  បន្ទាប់ពីបានចូលសិក្សានៅសាលាពេទ្យ និស្សិតខ្លះក៏តែងតែមានបំណងបន្តការសិក្សា ឬចូលរួមវគ្គសិក្សាខ្លីខ្លះនៅក្រៅប្រទេស ដើម្បីពង្រឹង និងពង្រីកនូវការយល់ដឹងរបស់ខ្លួន ក្នុងនោះក៏មាននិស្សិតផ្នែកទន្តសាស្រ្តមួយរូបដែលសព្វថ្ងៃកំពុងសិក្សានៅសាកលវិទ្យាល័យមាហិដុល (ប្រទេសថៃ) ហើយលោកក៏បានជាសារជូនដល់និស្សិតជំនាន់ក្រោយខ្លះៗផងដែរ… រៀនឱសថសាស្រ្តមិនអាចក្លាយជាអ្នកមាន តែអាចផ្តល់…  អានតែចំណងជើងក៏បានដឹងខ្លះៗហើយថា អត្ថបទនេះនឹងនិយាយអំពីអ្វី? ប្រាកដណាស់! គឺនិយាយអំពីការសិក្សាផ្នែកឱសថសាស្រ្ត។ ប៉ុន្តែ មិនមែនជាការបង្ហាញលម្អិតពីការសិក្សាផ្នែកនេះទាំងស្រុងនោះឡើយ តែជាការចែករំលែកបទពិសោធន៍សិក្សារបស់អតីតនិស្សិតមួយរូប ដែលបានបព្ចាប់ការសិក្សាផ្នែកឱសថសាស្រ្ត(ខែមេសា ឆ្នាំ២០១៦) នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ហើយបច្ចុប្បន្ន ជាឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital) គឺកញ្ញា វ៉ាន់ គឹមរួន… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

 ហេលស៍ថាម បានព្យយាមដកស្រង់នូរអត្ថបទការវិវឌ្ឍរបស់គភ៌ក្នុងផ្ទៃអ្នកម្ដាយមកធ្វើការចុះផ្សាយជូនមិត្តអ្នកអានទាំងអស់គ្នា អស់ចំនួន២៥សប្ដាហ៍កន្លងទៅហើយ។ រយៈពេលនេះឃើញថារូបរាងទារកក្នុងផ្ទៃក៏បានវិវឌ្ឍស្ទើរគ្រប់សរីរាង្គ និងអវៈយវៈអស់ទៅហើយដែរ។ ទោះជាយ៉ាងណាក្ដី យើងខ្ញុំនៅតែបន្តលើកយកនូវដំណើរការវិវឌ្ឍនៅសប្ដាហ៍បន្តបន្ទាប់ មកបកស្រាយជូនមិត្តអ្នកអាន ដើម្បីជាចំណេះបន្ថែមទៀតរហូតដលសប្ដាហ៍នៃការប្រសូតទារកតែម្ដង។  សប្ដាហ៍ទី២៦៖ ទារកត្រូវបានគ្រប់ដណ្ដប់ដោយទឹកពណ៍សនៅក្នុងផ្ទៃដែលជួយចិញ្ចឹងស្បែកនឹងផ្ដល់ជាស្រទាប់ការពារសម្រាបគេ។ នៅពេលនេះពោះរបស់អ្នកម្ដាយឃើញថាមានការរីកធំណាស់ហើយ។ ខ្សែកាត់តាមបណ្ដោយពោះរបស់អ្នកកាន់តែច្បាស់ឡើង។ អ្នកអាចការពារមិនឲ្យឃើញស្នាមនេះបានដោយការទិញក្រែមលាបឲ្យស្បែកទន់មកលាបពីលើស្នាមនោះ។ ស្នាមនេះនឹងបាត់ទៅវិញនៅពេលដែលអ្នកម្ដាយសម្រាលកូនហើយ។ ការទទួលជាតិស័ង្កសី និងវីតាមីនC នឹងជួយថែរក្សាស្បែករបស់អ្នកឲ្យមានសុខភាពល្អ។  សប្ដាហ៍ទី២៧៖ ការរមួលក្រពើច្រើនកើតមានក្នុងកំឡុងពេលត្រីមាសទី២នេះ ព្រោះដោយសារកង្វះខាតជាតិកាល់ស្យូម និងជាតិម៉ង់កាណែស ដែលជាតិទាំងនោះត្រូវបានទារកក្នុងផ្ទៃស្រូបយកពីអ្នកម្ដាយ ។ អ្នកគួរតែបង្កើនការទទួលទានបន្លែបៃតង និងឈីសឲ្យបានច្រើន ព្រោះអាហារប្រភេទនេះមានផ្ទុកជាតិកាល់ស្យូម និងម៉ង់កាណែសខ្ពស់។ ទារកក្នុងផ្ទៃមានទម្ងន់ធ្ងន់ជាងមុនរីឯអ្នកម្ដាយក៏កើនទម្ងន់ខ្លាំងណាស់ដែរ។ ខួរក្បាលរបស់ទារកកំពុងតែធ្វើការលូតលាស់ និងទាមទារឲ្យមានសារធាតុសំខាន់ៗដូចជា អាស៊ីតខ្លាញ់សម្រាប់ជំនួយក្នុងការលូតលាស់នេះ។ អ្នកអាចរកសារធាតុ DHA និងអាស៊ីតខ្លាញ់ Omega-3 បាននៅក្នុងវប្រេតត្រី។ បើសិនជាអ្នកមានការរមាស់ឥតឈប់ឈរអ្នកគួរតែប្រាប់ទៅគ្រូពេទ្យឆ្មប និងធ្វើតេស្តឈាមព្រោះវាជារោគសញ្ញមួយនៃអាការៈ Obstetric Cholestasis ដែលជួនកាលវាកើតឡើងក្នុងត្រីមាសទី៣ ជាលទ្ធផលនៃការហៀរទឹកមាត់ឆ្លងកាត់សុកម្ដាយ។ វាគឺជាអាការៈដែលមិនអាចធ្វេសប្រហែសបាននោះទេ។ វាកើតឡើងទន្ទឹមគ្នានឹងទឹកនោមដែលមានពណ៍លឿងខ្លាំង និងជំងឺខាន់លឿងជាដើម។    [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក
Top