Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

 ជំងឺពុកឆ្អឹងជាជំងឹដែលមនុស្សវ័យចំណាស់ងាយនឹងប្រឈមមុខ ជាពិសេសស្ត្រីវ័យអស់រដូវ។ តែទោះបីជាយ៉ាងណា ​ជំងឺពុកឆ្អឹងនេះមិនបានកើតលើមនុស្សគ្រប់គ្នានោះទេ ពោលបុគ្គលដែលបានថែរក្សាសុខភាពបានល្អជាប់ជានិច្ច គឺមានការប្រឈមមុខតិចតួច។ ជំងឺពុកឆ្អឹង គឺជាជំងឺដ៏ស្ងៀមស្ងាត់ដែលមិនមានបញ្ចេញឲ្យអ្នកជំងឺដឹងមុននោះទេ។ ជំងឺនេះបណ្តាលមកពីការថយចុះនៅកំហាប់ឆ្អឹង និងរចនាសម្ព័ន្ធទ្រទ្រង់ឆ្អឹង ជាហេតុធ្វើឲ្យឆ្អឹងលែងរឹងមាំងាយនឹងបាក់ ជាពិសេសឆ្អឹងខ្នង ឆ្អឹងត្រគាក និងកដៃ។ មានមូលហេតុមួយចំនួនដែលធ្វើឲ្យមានជំងឺពុកឆ្អឹងបានដោយងាយ ហើយទាំងនោះសុទ្ធតែជាសកម្មភាពប្រចាំថ្ងៃផងដែរ៖ •ការជក់បារី •ផឹកស្រា •កង្វះអាហាររូបត្ថម្ភ(កាល់ស្យូម,វីតាមីន D និងប្រូតេអ៊ីន) •ស្គមពេក •មិនហាត់កីឡា ឬធ្វើចលនាឲ្យបានច្រើន •ស្រ្តីអស់រដូវ ឬស្រ្តីវះកាត់ស្បូន និងដៃស្បូន •ភាពចាស់ •អ្នកមានជំងឺសន្លាក់រាំរៃ ឬប្រើថ្នាំប្រភេទសសៃយូរ •អ្នកមានជំងឺអ័រម៉ូន(Thyroid Glande)។  ជាចុងក្រោយ លោកវេជ្ជបណ្ឌិត បានផ្តល់ជាប្រសាសន៍ដល់ប្រជាជនគ្រប់រូបគួរគប្បីមានការប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះជំងឺនេះ ហើយក៏មានវិធីសាស្ត្របង្ការដូចជា ការហាត់ប្រាណជាដើម។ ចំណែកមនុស្សចាស់ និងស្ត្រីអស់វ័យរដូវ គួរតែឧស្សាហ៍ជួបពិគ្រោះ និងតាមដានកំហាប់ឆ្អឹងឲ្យបានទៀងទាត់៕ ស្វែងយល់បន្ថែម៖ ពុកឆ្អឹង ជំងឺដែលមិនមានបញ្ចេញឲ្យអ្នកជំងឺដឹងមុន... បកស្រាយដោយ៖ វេជ្ជបណ្ឌិត លឹម​ តាំង ជាអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនឹងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

និយមន័យនៃ Hepatic Encephalopathy Hepatic Encephalopathy គឺជាប្រជុំរោគសញ្ញាដែលទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទនិងផ្លូវចិត្ត (Neuropsychiatric) ដែលបណ្តាលមកពីការខូចថ្លើម ឬថ្លើមខ្សោយ។ ចំណែកជុំវិញបញ្ហាខ្សោយថ្លើមនោះទៀតសោត គេបានធ្វើការចែកចេញជាពីរប្រភេទ៖ • ខ្សោយថ្លើមស្រួចស្រាវ ៖ ស្តែងឡើងពីការខូចខាតថ្លើមខ្លាំង និងមានលក្ខណៈភ្លាមៗ អាចធ្វើឲ្យអ្នកជំងឺសន្លប់ដោយសារជាតិពុល។ • ខ្សោយថ្លើមរ៉ាំរ៉ៃ ៖  ជាការខូចមុខងារនៃសរីរាង្គថ្លើមបន្តិចម្តងៗ តួយ៉ាងដូចជាបញ្ហាក្រិនថ្លើម ដែលមិនអាចធ្វើឲ្យអ្នកជំងឺមានអាការៈសន្លប់ភ្លាមៗដូចទៅនឹងបញ្ហាខ្សោយថ្លើមស្រួចស្រាវនោះទេ។   អាការៈអាចស្តែងឡើងចំពោះអ្នកជំងឺ ប្រសិនអ្នកជំងឺមានបញ្ហា Hepatic Encephalopathy អាចឲ្យមានការប្រែប្រួលអាការៈដែលអាចសម្គាល់បានដូចជា៖ ការផ្លាស់ប្តូរនូវស្មារតី ឥរិយាបទ បុគ្គលិកលក្ខណៈ មានសញ្ញាសរសៃប្រសាទ និងផ្លាស់ប្តូរសញ្ញាប្រព័ន្ធចរន្តភ្លើងនៃខួរក្បាល។ អ្នកជំងឺអាចប្រឈមនឹងការវង្វេង ឬឈានដល់សន្លប់ រួមនឹងការមិនអាចបែងចែកពេលវេលាបានត្រឹមត្រូវ។  យន្តការបណ្តាលឲ្យមាន Hepatic Encephalopathy  យន្តការដែលបង្កឲ្យមានបញ្ហានេះ មានភាពសាំញ៉ាំ និងស្គាល់មិនបានច្បាស់លាស់នៅឡើយ។ ប៉ុន្តែ គេអាចសន្និដ្ឋានបានថា វាធ្វើឲ្យមានការកើនឡើងនៃការជ្រាបតាមរបាំង Hematoencephalic និងមានសារធាតុដែលធ្វើឲ្យពុលដល់ខួរក្បាលដូចជាពពួកអាម៉ូ-ញ៉ាក់។ ក្រៅពីនោះ គេសង្កេតឃើញមានផងដែរនូវការប្រែប្រួលប្រព័ន្ធចម្លងនៃខួរក្បាល និងការឆ្លងមេរោគជាវីរុស ឬបាក់តេរីរួមជាមួយបាតុភូតរលាក នេះបើយោងតាមការស្រាវជ្រាវថ្មីៗ។  រោគសញ្ញានៃ Hepatic Encephalopathyរោគសញ្ញានៃបញ្ហានេះ ត្រូវបានចែកចេញជាពីរធំៗ៖ • មិនស្តែងចេញរោគសញ្ញា(Minimal hepaic encephalopahy)៖ ជំងឺមិនមានរោគសញ្ញា តែអាចកំណត់បានដោយការធ្វើតេស្តពីសំណាក់គ្រូពេទ្យ។ ក្នុងលក្ខខណ្ឌការធ្វើតេស្តបែបនេះ គឺដើម្បីកំណត់មើលសមត្ថភាព និងល្បឿននៃការគិតដោយវាប្រែប្រួលទៅតាមវ័យរបស់អ្នកជំងឺ និងប្រភេទតេស្តនីមួយៗ។  • ស្តែងចេញជារោគសញ្ញា ៖  បានបែងចែកជា ៤ដំណាក់កាលបន្ទាប់បន្សំ៖ - កម្រិតទី ១ ៖ អ្នកជំងឺបាត់បង់ការប្រុងប្រយ័ត្នភ្លេចភ្លាំង គិតយឺត និងមានវិបត្តិក្នុងការទទួលទានដំណេក - កម្រិតទី ២ ៖ អាការៈសន្លឹមៗ (Somndence) អត្តចរិតផ្លាស់ប្តូរ និងមិនអាចបែងចែកពេលវេលាបានត្រឹមត្រូវ ដែលស្តែងចេញម្តងម្កាល ពុំសូវជាញឹកញាប់ - កម្រិតទី ៣ ៖ អាការៈសន្លឹមៗ (Somndence)មានសភាពកាន់តែធ្ងន់ធ្ងរជាងមុន ការគិត និងឆ្លើយមិនត្រឹមត្រូវ  - កម្រិតទី ៤ ៖ អ្នកជំងឺឈានដល់ដំណាក់កាលសន្លប់។ ការធ្វើរោគវិនិច្ឆ័យ Hepatic Encephalopathyការធ្វើរោគវិនិច្ឆ័យជាចម្បងពឹងផ្អែកលើ៖ • ការសួរពីប្រវត្តិ និងការពិនិត្យលើប្រព័ន្ធខួរក្បាល  • រកមូលហេតុដែលប៉ះពាល់ដល់ខួរក្បាលបង្កឡើងពីបញ្ហាផ្សេងដែលមិនជាប់ពាក់ព័ន្ធនឹងជំងឺថ្លើម • ការពិនិត្យឈាមរកសារធាតុអាម៉ូញាក់ • ការថតឆ្លុះខួរក្បាល ដើម្បីរកមើលស្ថានភាពមិនប្រក្រតីនៃខួរក្បាលដែលបណ្តាលមកពីបញ្ហារលាកថ្លើមខ្លាំង ដូចជាការហើមនៃខួរក្បាល • រកមូលហេតុដែលជំរុញឲ្យអ្នកជំងឺមានបញ្ហា Hepatic Encephalopathy បន្ថែមពីជំងឺថ្លើមដែលមានរួចជាស្រេច ដូចជាការប្រើប្រាស់ថ្នាំ ការឆ្លងមេរោគ ការហូរឈាមក្រពះ ឬក្អួតឈាម។  ការព្យាបាលបញ្ហា Hepatic Encephalopathy ការព្យាបាលត្រូវបានចែកចេញជាពីរ៖  • ការព្យាបាលបែប Non-specific ៖ ជាការព្យាបាលលើកត្តាដែលធ្វើឲ្យមាន Hepatic Encephalopathy ដូចជា - កម្ចាត់មេរោគ ដែលអាចចម្លងតាមរយៈការកើតទាចទឹក រលាកសួត ឬរលាកផ្លូវទឹកនោម - ព្យាបាលមូលហេតុដែលធ្វើឲ្យមានការហូរឈាម - បញ្ឈប់ការលេបថ្នាំដែលអាចបណ្តាលឲវង្វេង ដូចជាថ្នាំងងុយដេក - បញ្ឈប់ការប្រើប្រាស់ថ្នាំច្រើន (ថ្នាំបញ្ចុះទឹកនោម)។ • ការព្យាបាលបែប specific ៖ សំដៅដល់ការព្យាបាលតម្រង់រកមូលហេតុដើមដែលធ្វើឲ្យមានជំងឺ៖ - ប្រឆាំងជាតិអាម៉ូញាក់ ដែលអាចប្រើប្រាស់ថ្នាំពពួក Duphalac, Antibiotic, L ornithine L aspartae - កែតម្រូវនៃការខូចខាតប្រព័ន្ធចម្លងសរសៃខួរក្បាល  - លាងជាតិពុលថ្លើមដោយប្រើប្រាស់ម៉ាស៊ីន (MARS= molecular adsorbents recirculating system) - ដូរថ្លើម (Transplantation)។ វិធីសាស្រ្តការពារពី Hepatic Encephalopathy  • ក្នុងលក្ខខណ្ឌអ្នកជំងឺពុំមានបញ្ហាខ្សោយថ្លើមភ្លាមៗ៖ ចៀសវាងប្រើប្រាស់ថ្នាំផ្តេសផ្តាស ដើម្បីការពារកុំឲ្យមានបញ្ហាពុលថ្លើម • សម្រាប់អ្នកជំងឺក្រិនថ្លើម៖  គួរចៀសវាង និងមិនត្រូវប្រើជាដាច់ខាតនូវពពួកថ្នាំងងុយគេង • សម្រាប់អ្នកមានជំងឺក្រិនថ្លើម ថែមទាំងជំងឺទឹកនោមផ្អែម៖ មិនត្រូវធ្វេសប្រហែសឲ្យខ្លួនប្រឈមទៅនឹងការកង្វះជាតិស្ករនោះទេ។ Hepatic Encephalopathy ត្រូវបានចាត់ទុកជាបញ្ហាធ្ងន់ធ្ងរមួយ ដែលគេបានសន្និដ្ឋានថាមានអត្រា ៤០% សម្រាប់អ្នកដែលអាចរស់រានមានជីវិតបាន ១ឆ្នាំ និងក្នុងអត្រាតែ ១៥%-២០% ប៉ុណ្ណោះដែលអាចរស់បាន ៣ឆ្នាំ ដូច្នេះហើយអ្នកជំងឺថ្លើម គួរមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការកំណត់រោគសញ្ញានានាដែលនឹងអាចជាការលេចឡើងនៃជំងឺ Hepatic Encephalopathy។ បកស្រាយដោយ ៖  លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀន ឫសដូងបាត និងជានាយផ្នែក ជំងឺប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

មកទល់សប្ដាហ៍ទី ២០ មានន័យថាអ្នកម្ដាយដើរបានពាក់កណ្ដាលផ្លូវនៃដំណើរមានផ្ទៃពោះរបស់ស្រី្តហើយ។ មកទល់ក្នុងសប្ដាហ៍ទី២២នេះ ត្រចៀករបស់គភ៌ក្នុងផ្ទៃបានលូតលាស់គ្រប់ជ្រុងជ្រោយ ហើយគេនឹងអាចបង្កើនការដឹងពីសំឡេងនៅខាងក្រៅបាន ដូច្នោះម្ដាយគ្រប់រូបគួរតែឧស្សាហ៍និយាយជាមួយទារកក្នុងផ្ទៃឲ្យបានច្រើន ។ សប្តាហ៍ទី២២៖ នៅពេលនេះ ត្រចៀករបស់គភ៌ក្នុងផ្ទៃបានលូតលាស់គ្រប់ជ្រុងជ្រោយ ហើយគេនឹងអាចបង្កើនការដឹងពីសំឡេងនៅខាងក្រៅ។ តាមការស្រាវជ្រាវបានណែនាំថាពួកគេចាប់ផ្តើមរៀន និងឆ្លើយតបទៅសំឡេងខាងក្រៅនៅពេលដែលឈានចូលដល់សប្តាហ៍ទី២២ដំបូង។ ហេតុនេះហើយ ការលេងតន្ត្រីនឹងធ្វើឲ្យកោសិកាខួរក្បាលរបស់ទារកមានការកម្រើក។ អ្នកចាប់ផ្តើមដឹងពីការធ្វើចលនា និងពេលគេងរបស់ទារកក្នុងផ្ទៃ។ អ្នកក៏អាចដឹងបានដែរនៅពេលដែលគភ៌ក្នុងផ្ទៃត្អើក។ សប្តាហ៍ទី២៣៖ គភ៌ក្នុងផ្ទៃប៉ះដល់ផ្ចិតរបស់អ្នក។ ពេលនេះ គភ៌មានទម្ងន់ប្រហែលជា៤៥០ក្រាម និងមើលទៅដូចជាកូនតុត្កតាមួយអ៊ីចឹង។ អ្នកអាចបែងចែកភាពខុសគ្នារវាងផ្នែកនីមួយៗនៃរាងកាយរបស់ទារកក្នុងផ្ទៃតាមរយៈផ្ទៃពោះរបស់អ្នក។ ដៃនិងជើង ធ្វើការលូតលាស់បានល្អដែលធ្វើឲ្យទារកក្នុងផ្ទៃអាចចាប់ច្បាម ឬក្តាប់ដៃបាន។ សប្តាហ៍ទី២៤៖ អ្នកចាប់ផ្តើមឡើងទម្ងន់ជាងសប្តាហ៍មុន។ ទារកក្នុងផ្ទៃចាប់ផ្តើមបើកភ្នែក។ គេអាចឆ្លើយតបនឹងសំឡេង ឬការប៉ះពីក្រៅ និងអាចដឹងពីសំឡេងនោះបាន។ ដូចនេះ អ្នកគួរតែនិយាយទៅកាន់ទារកឲ្យបានញឹកញាប់ ហើយអ្នកអាចនឹងសម្គាល់បានថា គេនឹងមានចលនានៅពេលអ្នកនិយាយជាមួយគេនោះ។ សប្តាហ៍ទី២៥៖ ទារកក្នុងផ្ទៃមានពេលភ្ញាក់ និងពេលសម្រាក ប៉ុន្តែគេភ្ញាក់ និងធ្វើចលនាច្រើននៅពេលដែលអ្នកសម្រាក។ ឥទ្ធិពលពីអ័រម៉ូនប្រូជេស្ទីរ៉ូន និងរីលែកស៊ីន និងបន្ទន់សន្លាក់សរសៃពួកបង្កើនទម្ងន់ និងទំហំរបស់តារក ហើយក៏នឹងធ្វើឲ្យមានការកែប្រែផ្នែកពាក់កណ្តាលរបសអ្នកម្តាយទៀតផង។ អ្នកម្តាយត្រូវមានការប្រុងប្រយ័ត្ននៅពេលពត់ខ្លួន និងឡើង ឬលើករបស់អ្វីមួយដើម្បីកុំឲ្យខ្នងរបស់អ្នកមានការឈឺចាប់។ អ្នកងាចហាត់ប្រាណាដែលងាយស្រួលដូចជា ការដើរ ហែលទឹកជាដើម៕   [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ     © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ បានបង្ហាញឲ្យដឹងថា សម្រាប់ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌចន្លោះថ្ងៃទី៦ ដល់ថ្ងៃទី២០ ខែកញ្ញានេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់សាធារណជនទាំងអស់ឲ្យចូលរួមអនុវត្តវិធានការបង្ការ ដើម្បីចូលរួមបង្កាបញ្ហាសុខភាពដែលបណ្តាលមកពីការពុលចំណីអាហារ និងពុលស្រា ព្រមទាំងជំងឺឆ្លងផ្សេងៗដែលអាចបង្កឡើងដោយចំណីអាហារគ្មានអនាម័យ ឬទឹកកខ្វក់ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត និងសារធាតុគីមី។ គួរបញ្ជាក់ផងដែរថា មានចំណុចខ្លះៗដែលសាធារណជណគួរយល់ដឹងរួមមានដូចជា ៖ -មូលហេតុនៃការពុលចំណីអាហារ ៖ ការរៀបចំអាហារមិនមានអនាម័យល្អ ទាំងក្នុងចំណីអាហារ និងអ្នករៀបចំទុកដាក់ និងការចែកចាយចំណីអាហារ និងការពិសាស្រា ដែលបានផលិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ -រោគសញ្ញានៃការពុលចំណីអាហារ ៖ ក្អួត ចង្អោរ រាក រាកមូល ដែលអាចគ្រោះថ្នាក់ដល់អាយុជីវិតបាន។ -រោគសញ្ញានៃការពុលស្រា ៖ ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តទៅស្លាប់បាន។  -សារធាតុដែលធ្វើឲ្យពុលស្រា ៖ តាមរយៈលទ្ធផលវិភាគសំណាកបានបង្ហាញថា សារជាតិមេតាណុលកម្រិតខ្ពស់ នៅក្នុងស្រាស ឬស្រាថ្នាំជាដើមហេតុនៃការពុល ដូចនេះ គួរបញ្ឈប់ជាបន្ទាន់នូវការបរិភោគស្រាស ឬស្រាថ្នាំដែលមិនមានប្រភព និងមិនបានផលិតត្រឹមត្រូវ។ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ថា «គ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគរហូតដល់អ្នកបម្រើអាហារ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សុវត្ថិភាពអាហារ ចាប់តាំងពីការអនុវត្តអនាម័យ ដើម្បីសុវត្ថិភាពអាហារ រហូតដល់ការរៀនពីរបៀបថែរក្សា ពេលចម្អិនអាហារជាក់លាក់» ។  ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានលើកឡើងពីវិធីមួយចំនួនដែលប្រជាពលរដ្ឋគ្រប់រូបគួរប្រតិបត្តិ នៅពេលកាន់ និងរៀបចំម្ហូបអាហារដែលអាចការពារអ្នក និងក្រុមគ្រួសារពីការឈឺដែលរួមមានដូចខាងក្រោម៖ ១ ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច ២ ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោរបង់ ៣ លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ ៤ សំអាតសម្ភារៈប្រើប្រាស់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ ៥ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ៦ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ៧ កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង ៨ មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ   ក បើយើងរក្សទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ   ខ បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ ៩ កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។ ក្រសួងសុខាភិបាលក៏សូមណែនាំឲ្យមានការពិសាគ្រឿងស្រវឹងក្នុងកម្រិតតិចតួច និងហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីន។ ក្នុងករណីមានរោគសញ្ញានៃការពុលស្រា សូមស្វែងរកមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នក។ ដើម្បការពារអ្នក និងក្រុមគ្រួសារ ក្រសួងសុខាភិបាលសូមលើកទឹកចិត្តឲ្យមានការងនុវត្តតាមដំបូន្មានខាងលើ។  សម្រាប់ព័ត៌មានបន្ថែមពីបញ្ហាសុខភាពផ្សេង ក្រសួងសុខាភិបាល បានបង្ហាញថាប្រជាពលរដ្ឋអាចទទួលបានតាមគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh។ ជាចុងក្រោយ ក្រសួងក៏សូមជូនពរអ្នកទាំងអស់គ្នាឲ្យមានសុខភាពល្អក្នុងអំឡុងពេលបុណ្យនេះ និងគ្រប់ពេលវេលា។ សម្រាប់ព័ត៌មានបន្ថែម ឬចង់រាយការណ៏ សូមទូរស័ព្ទទៅលេខ 115 ដោយមិនគិតថ្លៃពីទូរស័ព្ទគ្រប់ប្រព័ន្ទ។ (អត្ថន័យខ្លឹមសារទាំងស្រុងមាននៅក្នុងរូបភាពខាងលើ) ប្រភព ៖ ទំព័រហ្វេសប៊ុក មន្ទីរសុខាភិបាលរាជធានីភ្នំពេញ

ចែករំលែក

និយមន័យ Hepatorenal Syndromes គឺជាស្ថានភាពនៃការធ្លាក់ចុះបន្តបន្ទាប់នៃលំហូរឈាមចូលក្នុង តម្រងនោម ដែលបង្កឡើងដោយការខូចខាតធ្ងន់ធ្ងរ និងកាន់តែខ្លាំងនៃសរីរាង្គថ្លើម។ មូលហេតុ មូលហេតុដែលធ្វើឲ្យមាន Hepatorenal Syndromes គឺការមាននូវជំងឺមួយចំនួន ពិសេសជំងឺក្រិនថ្លើម ដែលវិវឌ្ឍទៅជាមានការរីកធំនៃវ៉ែនប៉ក (Portal vein) ហើយការរីកនៃសរសៃវ៉ែនប៉កនេះ ធ្វើឲ្យមានការរីកសរសៃឈាមអាក់ទែរ នៅតំបន់ពោះ (Splanchnic Circulation)។ ក្រៅពីនេះ ក៏មានកត្តាជំរុញផ្សេងៗទៀត ដូចជាការបង្ករោគដោយបាក់តេរី និងការហូរឈាមតាមក្រពះពោះវៀន។ រោគសញ្ញា ភាគច្រើនអ្នកជំងឺត្រូវបានរកឃើញថា៖ •មានការកើនឡើងនូវក្រេអាទីនីន (Creatinine) ក្នុងឈាម •កំហាប់សូដ្យូមតិចក្នុងទឹកនោម​(

ចែករំលែក

   ការស្រមុកអាចកើតលើមនុស្សគ្រប់ប្រភេទ ជាពិសេសមនុស្សមានទម្ងន់ច្រើន (ធាត់) ដែលវាជាការរំខានមួយនៃដំណេកដូចជា ការគេងមិនបានគ្រប់គ្រាន់ ការខ្វះអុកស៊ីសែនទៅចិញ្ចឹមរាងកាយពេលសម្រាក​ ស្ទះការដកដង្ហើមជាដើម។ហើយបុគ្គលមួយចំនួនដែលមានបញ្ហាគេងស្រមុកនេះ កំពុងស្វែងរកដំណោះស្រាយ ឬការព្យាបាល។ ជាការល្អប្រសើរដែលការគេងស្រមុកនេះអាចព្យាបាលបាន១០០% ប្រសិនបើលោកអ្នកទៅពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវពីវេជ្ជបណ្ឌិតជំនាញ។ ក្រោយប្រធានបទនេះផងដែរ មន្ទីរពេទ្យធ្មេញ រំចង់ បានបូលរួមបកស្រាយ ក៏ដូចជាដំណោះស្រាយបញ្ហានេះជូនដូចខាងក្រោម៖ ការគេងស្រមុក (snoring) គឺជាសម្លេងរំខានដែលកើតឡើងពេលគេងលក់។ សម្លេងនេះកើតឡើងពីអណ្តាតក្រអូមទន់ ក្រឡើត សម្រាកហើយធ្លាក់នៅត្បៀតបំពង់ខ្យល់រួមផ្សំនឹងទឹកក្នុងបំពង់កនិងខ្យល់ដង្ហើមចេញចូលតាមផ្លូវដ៏តូចចង្អៀតនេះបានបង្កើតជាសម្លេងស្រមុកឡើង។ ទាក់ទងនឹងការព្យាបាល​  ការគេងស្រមុកនេះគឺពឹងផ្អែកលើការឧបករណ៍ពាក់ក្នុងមាត់ (Oral Appliance) ដើម្បីបើកបំពង់ខ្យល់អោយធំក្នុងពេលគេង ដើម្បីបំបាត់ការគេងស្រមុក និងការស្ទះដង្ហើម។ ឧបករណ៍នេះជាបច្ចេកទេសចុងក្រោយពីប្រទេសអាល្លឺម៉ង់ វាមានលក្ខណៈ តូច ស្រាល អាចធ្វើចលនាពេលពាក់ក្នុងមាត់ មានភាពងាយស្រួលជាង ឧបករណ៍មុនៗ មានប្រសិទ្ធភាព 100%។ លើសពីនេះទៀតយើងក៏មានឧបករណ៍ CPAP សម្រាប់អ្នកជំងឺស្ទះដង្ហើមកម្រិតធ្ងន់ប្រើប្រាស់ផងដែរ។សូមលោកអ្នកដែលមានបញ្ហាដូចបានរៀបរាប់ខាងលើ អញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ យើងខ្ញុំសូមស្វាគមន៍លោកអ្នកគ្រប់ពេលវេលា៕ ស្វែងយល់បន្ថែម៖  ការគេងស្រមុក និងការស្ទះដង្ហើមពេលគេង បកស្រាយដោយ៖ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់  © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ការថែរក្សាស្បែកជាប្រចាំមិនប្រាកដថាគ្រប់គ្រាន់នោះទេ ប្រសិនបើមិនដឹងភាពសំខាន់នៃដល់ទិកនិកក្នុងការផ្តល់សំណើមបានត្រឹមត្រូវ។ ដូចនេះ ហេលស៍ថាម នឹងបង្ហាញលោកអ្នកជុំវិញការផ្តល់សំណើមដល់ស្បែក ដែលអ្នកមិនគួរមើលរំលង។ អត្ថប្រយោជន៍ទាំង៤នៃការផ្តល់សំណើម • ការផ្តលសំណើមដ៏ត្រឹមត្រូវអាចជួយការពារ និងព្យាបាលបញ្ហាស្បែកស្ងួត • វាអាចការពារចំពោះស្បែកដែលងាយនឹងមានប្រតិកម្ម • វាដើរតួជារបាំងរក្សាសីតុណ្ហភាពចំពោះស្បែករបស់អ្នក • ជួយការពារស្រទាប់ខាងក្រៅរបស់ស្បែកពីផលប៉ះពាល់នៃព្រះអា-ទិត្យ និងកត្តាបរិស្ថានផ្សេងៗទៀតផងដែរ។ តើគួរផ្តល់សំណើមនៅពេលណាខ្លះ? • ផ្តល់សំណើមភ្លាមៗ ក្រោយពីជូតខ្លួនឲ្យស្ងួតបន្ទាប់ពីងូតទឹកនោះក្រែមផ្តល់សំណើមនឹងជ្រាបចូលទៅស្រទាប់លើស្បែកបានល្អ • លាបលើប្រអប់ដៃរាល់ពេលលាងសម្អាតដៃរួច • ក្រោយពីលាងសម្អាតផ្ទៃមុខរួច ត្រូវលាប​ក្រែមផ្តល់សំណើមភ្លាមៗ • អ្នកក៏អាចលាបវាជាទ្រនាប់នៅពេលអ្នកផាត់មុខបានផងដែរ ព្រោះវាអាចរក្សាស្ថេរភាពនៃសំណើមលើផ្ទៃមុខ ឲ្យការផាត់មុខរបស់អ្នកជាប់បានយូរ។ តើលោកអ្នកគួរជ្រើសរើសក្រែមផ្តល់សំណើមប្រភេទណា? ដើម្បីធ្វើការជ្រើសរើសក្រែមផ្តល់សំណើមឲ្យបានត្រឹមត្រូវសម្រាប់អ្នក ត្រូវពិចារណាលើចំណុច ខាងក្រោម៖ ស្បែកធម្មតា៖ ជាប្រភេទដែលស្បែកមិនស្ងួតខ្លាំង ហើយក៏មិនមានខ្លាញ់ខ្លាំងដែរ ដូចនេះ ដើម្បីរក្សាតុល្យភាពនៃការផ្តល់សំណើម ល្អដល់ស្បែក អ្នកត្រូវបានណែនាំឲ្យប្រើប្រាស់ប្រភេទផ្តល់សំណើមដែលមានមូលដ្ឋានជាទឹក (water-based moisturizer)  ដែលជួយឲ្យភ្លឺ និងមិនសូវខ្លាញ់។ ស្បែកស្ងួត៖ សម្រាប់ស្បែកស្ងួត ត្រូវជ្រើសរើសផលិតផលផ្តល់សំណើម ដែលជួយស្តា សំណើមដល់ស្បែក។ ជម្រើសល្អបំផុតគឺ ប្រភេទដែលមានប្រេងជាចម្បង (oil-based moisturizer) ដែលមានផ្ទុកនូវសារធាតុផ្សំផ្តល់ សំណើមឬ petrolatum-based products។ផលិតផលទាំងនេះនឹងជួយរក្សាជាតិទឹកលើស្បែករបស់អ្នក។ ស្បែកខ្លាញ់៖ មុនជាបញ្ហាដែលកើតមានញឹកញាប់ សម្រាប់អ្នកដែលមានស្បែកខ្លាញ់។ទោះបីជាខ្លាញ់ធម្មជាតិយ៉ាងណាក៏ដោយអ្នកក៏ត្រូវប្រើផលិតផលផ្តល់សំណើមដែលសមស្របចំពោះស្បែកខ្លាញ់របស់អ្នកផងដែរ។ ដូចនេះសូមអ្នក កុំភ្លេចលាបក្រែមផ្តល់សំណើម បន្ទាប់ពីប្រើផលិតផលកម្ចាត់ជាតិខ្លាញ់លើស្បែក និងធ្វើឲ្យស្បែកស្ងួត។ ស្បែកងាយប្រតិកម្ម៖ សម្រាប់ប្រភេទ​ស្បែកដែលងាយនឹងប្រតិកម្មជាមួយនឹងស្ទើរគ្រប់សារធាតុត្រូវប្រើផលិតផលផ្តល់សំណើមដែលមានផ្ទុកសារធាតុជួយឲ្យរលោង ដូចជា Chamomile ឬ ប្រទាលកន្ទុយក្រពើ ហើយត្រូវប្រាកដថា ផលិតផលនោះគ្មានផ្ទុកនូវសារធាតុផ្តល់ក្លិន ឬ​អាស៊ីត។ ស្បែកចាស់៖ ដោយសារអ្នកមានវ័យ កាន់តែចាស់ ដូចនេះ ស្បែករបស់អ្នកមានទំនោរ ទៅជាស្ងួត ដោយសារក្រពេញផលិតជាតិខ្លាញ់ថយចុះ។ ដើម្បីរក្សាឲ្យស្បែករបស់អ្នកទន់ និងមានជាតិទឹកគ្រប់គ្រាន់ល្អបំផុតគឺ Oil-based moisturizer ដែលមានផ្ទុក petrolatum ជាគោល ជាមួយនឹងពពួកប្រឆាំងអុកស៊ីតកម្ម ដើម្បីបំបាត់បញ្ហាស្បែកជ្រួញ និងស្នាមខ្មៅ ជាដើម។ ក្រៅពីនេះលោកអ្នកក៏ត្រូវអនុវត្តនូវចំណុចមួយចំនួនបន្ថែម ទាក់ទងនឹងការផ្តល់សំណើម៖ •ពិនិត្យមើលសារធាតុផ្សំនៅក្នុងក្រែម ឬឡូ​សិនផ្តល់សំណើមទាំងនោះព្រោះផលិតផលខ្លះអាចមាននូវសារធាតុមិនល្អដែល តម្រូវឲ្យលោកអ្នកចៀសវាង។ •ក្នុងពេលប្រើក្រែម ឬឡេរក្សាសំណើម ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាស្បែកឡើងប្រេងឬខ្លាញ់ខ្លាំងលើសពីការរំពឹងទុកលោកអ្នកត្រូវបញ្ឈប់ភ្លាមៗព្រោះវាអាចនឹងមានគ្រោះថ្នាក់ដល់សុខភាពស្បែករបស់អ្នក។ •ជាមួយនឹងការលាបផលិតផលផ្តល់សំណើម ដល់ស្បែក អ្នកក៏ត្រូវញ៉ាំទឹកបន្ថែម ដើម្បីជួយរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់។ •ចំណុចសំខាន់ដែលត្រូវចងចាំ គឺត្រូវជ្រើសរើសផលិតផលផ្តល់សំណើម ដែលមានទាំងលទ្ធភាពការពារកម្តៅថ្ងៃ យ៉ាងហោចណាស់ SPF ១៥ ឬលើសពីនេះ ដើម្បីការពារស្បែកបន្ថែមពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ។ •ព្យាយាមសាកល្បងផលិតផលជាច្រើន ដើម្បីរកមើលថាជាតិសំណើមនៃផលិតផលមួយ​ណាដែលសមស្របនឹងប្រភេទស្បែករបស់អ្នកនិងធ្វើឱ្យស្បែករបស់អ្នកមើលទៅទន់។ •ប្រសិនបើផលិតផលផ្តល់សំណើមទាំងនោះ​មិនជួយកែលំអស្បែក ឬធ្វើឲ្យស្បែកអ្នកមាន​បញ្ហាលោកអ្នកគួទៅជួបជាមួយគ្រូពេទ្យជំនាញជាការប្រសើរ។ ជារួម ប្រភេទស្បែកមិនមែនទាល់តែជាប្រភេទស្បែកស្ងួតនោះទេដែលចាំបាច់ត្រូវផ្តល់សំណើម ប៉ុន្តែស្បែកខ្លាញ់ក៏ដូចគ្នា គឺក្នុងបំណងឲ្យស្បែកមើលទៅស្អាតហើយមានសុខភាពល្អ… © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ធ្លាប់មានអារម្មណ៍ថាបែបហ្នឹងដែរឬទេ? ជាញឹកញាប់ គឺមានអារម្មណ៍ថាវិលមុខ ជាពិសេសពេលដែលអោន ឬឈ្ងោកចុះក្រោម ប៉ុន្តែបែរជាលែងអីទៅវិញ នៅពេលដែលខ្ញុំសម្ងំគេង។ មានអ្នកខ្លះជាពិសេសចាស់ៗ បានចាត់ទុកអាការៈបែបនេះ ថាជារោគសញ្ញានៃជំងឺឫសដូងវិល ទាំងដែលមិនបានដឹងច្បាស់ផងថាតើនេះជាជំងឺអ្វី?  កុំឲ្យមន្ទិលសង្ស័យទាំងនោះ នៅតែជាចម្ងល់ក្នុងចិត្ត និងមានការយល់ឃើញខុសទៀតនោះ តោះ! តាមដានអានចម្លើយពីលោកវេជ្ជបណ្ឌិត កៅ សែ ជានាយផ្នែកផ្ទាល់ខាង ត្រចៀក-ច្រមុះ-បំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខាងក្រោម… លោកវេជ្ជបណ្ឌិត កៅ សែ ៖ អាការៈនេះ គឺអាចបណ្តាលមកពីវិបត្តិនៃចរន្តឈាមដែលបញ្ជូនមកផ្នែកត្រចៀកខាងក្នុង ពិសេសគឺសរសៃវិញ្ញាណទី៨ ដែលជាហេតុធ្វើឲ្យមានអតុល្យភាពនៃចរន្តឈាមនៅក្នុងត្រចៀក ហើយអតុល្យភាពនេះផ្ទាល់អាចបណ្តាលឲ្យមានអាការៈវិលមុខកើតឡើង ឬអាចព្រមជាមួយនឹងអាការៈផ្សេងៗមួយចំនួនដូចជា ការថយចុះសមត្ថភាពក្នុការស្តាប់ កាណែន ឬហឹងត្រចៀក ជាដើម។ ហេតុនេះ ដំណោះស្រាយល្អគឺប្អូនគប្បីធ្វើការផ្លាស់ប្តូរចលនាយឺតៗ និងថ្នមៗ មិនថាជាការក្រោកឈរ ការងាកខ្លួន ឬឱនចុះឡើយ ដើម្បីឲ្យចរន្តឈាមរត់នៅពេលផ្លាស់ប្តូរពីស្ថានភាពមួយទៅស្ថានភាពមួយមានតុល្យភាពនឹងគ្នាល្អសិន។ ក្រៅពីនោះ ការហាត់ប្រាណជាប្រចាំក៏អាចជួយឲ្យមានចរន្តឈាមរត់ស្មើល្អឡើងវិញផងដែរ។  ចំពោះពាក្យនិយាយថា មាន«ជំងឺឫសដូងវិល» ជាពាក្យនិយាយតគ្នាប៉ុណ្ណោះ។ ប៉ុន្តែ ការសិក្សាបានបង្ហាញថា មានជំងឺឫសដូងច្រមុះ(nasal polyps) ដែលធ្វើឲ្យអ្នកជំងឺមានរោគសញ្ញា តឹងច្រមុះម្ខាង ឬសងខាង អត់ធុំក្លិន ឈឺក្បាល ថប់ដង្ហើម ឬអាចឲ្យវិលមុខខ្លះដែរ។  ដូចនេះ ដើម្បីឲ្យដឹងពីរោគសញ្ញា ឬជំងឺពិតប្រាកដនោះ គួរតែមកជួបគ្រូពេទ្យឯកទេស ដើម្បីពិនិត្យឲ្យបានច្បាស់ ចៀសវាងទៅទិញថ្នាំលេបដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។ ខ្ញុំគិតថាវាទាក់ទងនឹងវិបត្តិនៃចរន្តឈាមច្រើនជាង ក្នុងករណីដែលអាការៈបានធូស្រាល នៅពេលសម្រាកនោះ។ ទោះយ៉ាងណាក៏ដោយ ការពិនិត្យដោយវេជ្ជបណ្ឌិតជំនាញ មុននឹងសន្និដ្ឋានថាជាជំងឺណាមួយ គួរតែជាអ្វីដែលអ្នកមានអាការៈបែបនេះគួរធ្វើ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការព្យាបាលរន្ធឫសធ្មេញ តើអ្វីទៅជាការ​ព្យាបាលរន្ធឫសធ្មេញ? ​​​​      ការព្យាបាលរន្ធឫសធ្មេញ គឺជាការយកចេញនៃសរសៃ (pulp) ធ្មេញ ទំហំតូច ជាជាលិកាខ្សែសរសៃ នៅកណ្តាលប្រអប់ធ្មេញ។ នៅពេលដែលវាបានរងការខូចខាតដោយជំងឺធ្មេញ ឬការស្លាប់សរសៃ(pulp) ត្រូវបានយកចេញហើយចន្លោះដែលនៅសេសសល់ត្រូវបានសម្អាតចេញ និងបិទបំពេញវិញ។ មូលហេតុទូទៅបំផុតនៃការខូចខាត pulp ឬការស្លាប់គឺ: ​​​     ការប្រេះធ្មេញ ​​     ធ្មេញពុកជ្រៅ      ការរងរបួសមួយនៃធ្មេញមួយដូចជា ការគោះ ឬទង្គិចធ្ងន់ធ្ងរដល់ធ្មេញទាំងពេលថ្មីៗ ឬក្នុងពេលកន្លងមក។ នៅពេល pulp នេះត្រូវបានឆ្លងមេរោគ ឬការស្លាប់ ប្រសិនបើមិនបានព្យាបាលខ្ទុះអាចកសាងឡើងនៅចុងឫសក្នុងការឆ្អឹងបង្កើតអាប់សែ។ អាប់សែអាចបំផ្លាញឆ្អឹងជុំវិញធ្មេញ និងបង្កឲ្យមានការឈឺចាប់។ ការព្យាបាលរន្ធឫសធ្មេញពីពេលចាប់ផ្ដើមរហូតដល់បញ្ចប់មាន៧ដំណាក់កាល: ១. ការឆ្លងមេរោគជ្រៅ ​​​    ការព្យាបាល គឺត្រូវចាំបាច់នៅពេលដែលមានការ រងរបួសឬពេលមានប្រហោងធំដែលប៉ះទង្គិច ឫសធ្មេញ។ ឫសធ្មេញបានឆ្លងមេរោគ ឬរលាក។ ២. ផ្លូវទៅរករន្ធឫសធ្មេញ      ពេទ្យធ្មេញប្រើថ្នាំស្ពឹកអាចត្រូវការ ឬមិនត្រូវការ ការបើកឆាបធ្មេញត្រូវបានធ្វើឡើងតាមរយៈក្បាលធ្មេញចុះទៅបន្ទប់សរសៃធ្មេញ( pulp)។   ៣. ការយកចេញនូវជាលិកាដែលឆ្លងរោគ ឬរលាក ​​គេប្រើសម្ភារៈ (Files ពិសេសសម្រាប់សំអាតសរសៃធ្មេញដែលឆ្លងរោគ និងសរសៃដែលមានសុខភាពមិនល្អចេញពីរន្ធឫសធ្មេញ។ បន្ទាប់មក គេពង្រីករន្ធឫសសម្រាប់សម្ភារ:ប៉ះបិទ ហើយ​ការលាងសំអាត គឺត្រូវបានប្រើ ដើម្បីលាងសំអាតរន្ធឫស និងកំទេចចេញ។   ៤. ការបិទបំពេញរន្ធឫសធ្មេញ ​​​        រន្ធឫសធ្មេញ គឺត្រូវបានបំពេញដោយសម្ភារៈអចិន្ត្រៃយ៍ជាធម្មតាត្រូវបានធ្វើជាមួយនឹងសម្ភារៈគេស្គាល់ថាជា gutta-perchaនេះអាចជួយ ដើម្បីរក្សារន្ធឫសធ្មេញដោយមិនមានការឆ្លងមេរោគ ឬការចម្លងរោគ។   ៥. ការកសាងធ្មេញឡើងវិញ     សម្ភារៈបំពេញបណ្តោះអាសន្នត្រូវបានដាក់នៅលើកំពូលនៃ gutta-percha ដើម្បីបិទចន្លោះ។ ការប៉ះបំពេញធ្មេញដែលនៅសល់ទទួលបានការបំពេញអចិន្រ្តៃយ៍ ឬស្រោបក្បាលធ្មេញ។ ការស្រោបក្បាលធ្មេញ ពេលខ្លះគេហៅថាមួកមួយដែលមើលទៅដូចជាធ្មេញធម្មជាតិ។  វាត្រូវបានគេដាក់នៅលើកំពូលនៃក្បាលធ្មេញ។ ៦. ការគាំទ្របន្ថែម     ក្នុងករណីមួយចំនួន ការដាក់បង្គោលមួយដែលត្រូវបានដាក់ចូលទៅក្នុងឫសជាប់ gutta-percha គឺដើម្បីផ្តល់នូវការគាំទ្រដល់ការស្រោបធ្មេញ(Crown) បន្ថែមទៀត។ ៧. ការស្រោបធ្មេញឲ្យជាប់ ​    ការស្រោបធ្មេញ(Crown)ត្រូវបានពង្រឹងចូលទៅក្នុងកន្លែង។ បកស្រាយដោយលោកទន្តបណ្ឌិត លឹម ឈុនស្រេង នៃ  Malis Dental Clinic  

ចែករំលែក

អានតែចំណងជើងក៏បានដឹងខ្លះៗហើយថា អត្ថបទនេះនឹងនិយាយអំពីអ្វី? ប្រាកដណាស់! គឺនិយាយអំពីការសិក្សាផ្នែកឱសថសាស្រ្ត។ ប៉ុន្តែ មិនមែនជាការបង្ហាញលម្អិតពីការសិក្សាផ្នែកនេះទាំងស្រុងនោះឡើយ តែជាការចែករំលែកបទពិសោធន៍សិក្សារបស់អតីតនិស្សិតមួយរូប ដែលបានបព្ចាប់ការសិក្សាផ្នែកឱសថសាស្រ្ត(ខែមេសា ឆ្នាំ២០១៦) នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ហើយបច្ចុប្បន្ន ជាឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital) គឺកញ្ញា វ៉ាន់ គឹមរួន ។ ហេតុអ្វីបានជ្រើសរើសសិក្សាមុខវិជ្ជាមួយនេះ? នាងខ្ញុំជ្រើសរើសមុខវិជ្ជានេះ ដោយសារតែហេតុផល៣ចម្បង ក្នុងនោះរួមមាន ៖  -វាជាបំណងប្រាថ្នារបស់ខ្ញុំតាំងពីក្មេងវ័យ -ចង់ឲ្យមានការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវប្រកបដោយសុពលភាព និង ប្រសិទ្ធភាពខ្ពស់ ពីព្រោះថ្នាំជាអាវុធមុខពីរ យើងនឹងប្រឈមមុខនឹងគ្រោះថ្នាក់ ប្រសិនបើប្រើប្រាស់មិនបានសមស្របទៅតាមប្រភេទជំងឺនីមួយៗ។ នាងខ្ញុំក៏បានសម្រេចចិត្តជ្រើសរើសចូលសិក្សាផ្នែកឱសថសាស្រ្តនេះ ទោះបីជានាងខ្ញុំដឹងថាការរៀនមុខវិជ្ជានេះមានការពិបាកច្រើនក៏ដោយ ព្រោះថាគ្មានការទទួលបានជោគជ័យណា ដែលមិនកើតចេញការខិតខំប្រឹងប្រែងនោះទេ ហើយនាងខ្ញុំតែងតែគិតថាឪពុកម្តាយដែលខំរកលុយឲ្យយើងរៀនមានការលំបាកជាងយើងរាប់រយដងទៅទៀត។ ប៉ុន្តែ សម្រាប់នាងខ្ញុំផ្ទាល់ មិនបានចំណាយលុយច្រើនក្នុងការរៀនមុខវិជ្ជានេះទេ ព្រោះបានទទួលអាហារូបករណ៍។  តើមានចំណាប់អារម្មណ៍យ៉ាងណាដែរ សម្រាប់ការសិក្សានេះ? ក្រោយពេលបានចូលរៀន ខ្ញុំមានមោទនភាពដែលបានក្លាយជានិស្សិតនៅសាលាពេទ្យ និង រំពឹងគិតថាក្លាយជាឱសថការីដ៏ល្អម្នាក់នាថ្ងៃអនាគត។ ជាការពិត ខ្ញុំមិនដែលគិតថាខ្លួនឯងជ្រើសរើសខុសទេ តែពេលខ្លះមានអារម្មណ៍ថាហត់ ពីព្រោះមេរៀននីមួយៗមានការលំបាកច្រើន ប៉ុន្តែខ្ញុំមិនដែលមានគំនិតចង់បោះបង់នោះទេ។  ប្រសិនបើពេលវេលាអាចត្រទ្បប់ក្រោយបាន តើនឹងផ្លាស់ប្តូរមុខវិជ្ជាសិក្សាដែរឬទេ? ខ្ញុំនៅតែជ្រើសរើសរៀនជំនាញនេះដដែល ពីព្រោះខ្ញុំពិតជារីករាយក្នុងការបំពេញការងារនេះ ព្រោះនេះជាចំណុចសំខាន់ដោយយើងមិនត្រូវគិតតែទៅលើប្រាក់កម្រៃតែមួយមុខនោះទេ តែយើងក៏ត្រូវគិតទៅដល់សុខភាពអ្នកជំងឺជាចម្បង ហើយត្រូវយកចិត្តទុកដាក់ចំពោះអ្នកជំងឺឲ្យដូចបងប្អូនយើងដូចគ្នា។ តើការសិក្សាផ្នែកនេះ ត្រូវជួបប្រទះនឹងការលំបាកអ្វីខ្លះ? ក្នុងអំទ្បុងពេលសិក្សា ខ្ញុំអាចនិយាយបានថា ពិតជាមានការលំបាកច្រើនពិតមែន ដូចជាមុខវិជ្ជាខ្លះត្រូវចំណាយពេលច្រើនក្នុងការយល់ និង ចងចាំបានល្អ។ មុខវិជ្ជាខ្លះទៀត គ្មានក្បូនខ្នាតត្រូវរៀនទេ តែទាមទារឲ្យចាំតែម្តង។ ចំពោះរាល់ចំណុចដែលខ្ញុំមិនយល់ ខ្ញុំតែងតែចំណាយពេលច្រើនលើវាដោយប្រើយុទ្ធសាស្រ្ត «បើមើល១ដងមិនយល់ មើលថែម២ដងទៀត ឬ៥ដងទៀត» ហើយក៏ត្រូវសុំជំនួយពីលោកគ្រូអ្នកគ្រូ ដើម្បីឲ្យគាត់ពន្យល់បន្ថែមទៀត។ តើយល់យ៉ាងណាដែរ ចំពោះពាក្យដែលគេនិយាយថា«រៀនពេទ្យមិនស្រួល»? ខ្ញុំក៏យល់ស្របនឹងគំនិតនេះដែរ ប៉ុន្តែមិនមែនពិបាករហូតដល់ថ្នាក់យើងមិនអាចធ្វើបាននោះទេ ព្រោះមុខវិជ្ជានេះទាមទារឲ្យយល់ច្បាស់នូវចំណុចសំខាន់ ព្រោះត្រូវប្រើប្រាស់ឱសថក្នុងការព្យាបាលជំងឺ សុវត្ថិភាព ប្រសិទ្ធភាព និង អាយុជីវិតអ្នកជំងឺពិតជាសំខាន់មិនអាចកាត់ថ្លៃបាន ហើយក៏ទាមទារនូវការអត់ធ្មត់ និង ការខិតខំប្រឹងប្រែងខ្ពស់។ ចំពោះការសិក្សាកន្លងមក តើមានគន្លឹះអ្វីខ្លះចែករំលែកដែរឬទេ? ចំពោះយុទ្ធសាស្រ្តក្នុងការសិក្សា ខ្ញុំមិនមានអ្វីពិសេសនោះទេ តែខ្ញុំជ្រើសរើសការរៀនជាក្រុម។ ជាក់ស្តែង ពួកយើងតែងតែសង្ខេបគ្រប់មេរៀន និងបង្កើតសំណួរជាមួយគ្នា ដោយសារតែវាមានសារសំខាន់ណាស់ ព្រោះ គំនិតផ្សេងៗគ្នាពីម្នាក់ៗ ជំរុញឲ្យការឆ្លើយសំណួរបានល្អ និង បានយល់ច្បាស់ពីមេរៀន។  មិនត្រឹមតែប៉ុណ្ណោះ ពេលជិតប្រទ្បង យើងទៅមើលមេរៀនជាមួយគ្នា និងសួរសំណួរគ្នាទៅវិញទៅមក ដើម្បីឲ្យបានចាំកាន់តែច្បាស់ ហើយយើងក៏ត្រូវរៀបចំពេលវេលាឲ្យបានគ្រប់គ្រាន់ក្នុងការរំលឹកមេរៀនទ្បើងវិញផងដែរ។ តើមានសារអ្វីជូនដល់និស្សិតជំនាន់ក្រោយដែរ ជាពិសេសអ្នកចង់សិក្សាផ្នែកឱសថសាស្រ្តដែរឬទេ? មិនត្រូវរៀនដោយចិត្តមិនចង់រៀន ឬ ប៉ាម៉ាក់បង្ខំ ហើយត្រូវមានការប្តេជ្ញាខ្ពស់ក្នុងការរៀនឲ្យបានចប់ចុងចប់ដើមប្រកបដោយភាពជោគជ័យ។  ត្រូវជឿ និងចាំថា «ការរៀនឱសថមិនបានធ្វើឲ្យយើងក្លាយជាអ្នកមាននោះទេ តែផ្ទុយទៅវិញវាបង្រៀនយើងឲ្យចេះផ្តល់ឱសថត្រឹមត្រូវទៅអ្នកជំងឺត្រឹមត្រូវនៅពេលដ៏សមស្រប (Give the right medicine to the right patient at the right time)»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សួស្តីប្រិយមិត្តហេលស៍ថាមជាទីមេត្រី! ខ្ញុំសូមបន្តលើកយកនូវអត្ថបទទាក់ទងនឹងដំណើរវិវឌ្ឍរបស់គភ៌ក្នុងផ្ទៃចាប់ពីសប្តាហ៍ទី១៧ ដល់សប្តាហ៍ទី ២១ មកចេញផ្សាយជាបន្តទៀត។ ​ចង់ដឹងថាមកទល់សប្ដាហ៍នេះទារករបស់លោកអ្នក បានវិវឍ្ឍខ្លួនដល់កម្រិតណាតោះចូលរួមទាំងះស់គ្នា ហេលស៍ថាមសង្ឃឹមថាមិត្តអ្នកអានទាំងអស់នឹងរីករាយតាមដានទំព័រនេះជាក់ជាមិនខានឡើយ។ សប្តាហ៍ទី១៧៖គភ៌នៅក្នុងផ្ទៃចាប់ផ្តើមឡើងទម្ងន់ជាងសុកម្តាយនិងលាតសន្ធឹងខ្លួនត្រឹមពាក់កណ្តាលរវាងឆ្អឹងយោនី និងសុករបស់ម្តាយ។ ទារកក្នុងផ្ទៃអាចចងចិញ្ចើម និងបើកភ្នែកព្រិមៗបានហើយ ទន្ទឹមនឹងរោមភ្នែក និងចិញ្ចើមចាប់ផ្តើមដុះព្រមគ្នា។ នៅក្នុងសប្តាហ៍ទី១៧នេះ គភ៌ក្នុងផ្ទៃមានប្រវែងប្រហែលជា១៨សង់ទីម៉ែត្រ និងមានទម្ងន់ប្រហែល ១៧០ក្រាម។  សប្តាហ៍ទី១៨៖ នៅសប្តាហ៍ទី១៨នេះ គភ៌ក្នុងផ្ទៃមានប្រវែង២០សង់ទីម៉ែត្រ ហើយទារកចាប់ផ្តើមអនុវត្តការដកដង្ហើម៖ ស្រូបយកសារធាតុអែមនីអូទីកចូលចូលក្នុងទៅសួត និងដកដង្ហើមចេញទៅក្រៅម្តងទៀត។ គភ៌ក្នុងផ្ទៃចាប់ផ្តើមជញ្ចក់មេដៃរបស់គេហើយ។ ចំពោះអ្នកម្តាយ ការផ្គត់ផ្គង់ឈាមមានការកើនឡើងដែលធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ថា ដូចជាមានអ្វីនៅក្នុងច្រមុះ និងធ្វើឲ្យអ្នកឈាមច្រមុះទៀតផង។ បន្ថែមលើនេះ អ្នកម្តាយនឹងមានញើសចេញមកច្រើនជាងមុន ដោយសារតែរាងកាយបង្កើនការរំលាយអាហារ។ សប្តាហ៍ទី១៩៖ កោសិកាខួរក្បាលរបស់គភ៌នៅក្នុងផ្ទៃម្តាយកំពុងតែផលិតនូវអត្រានៃការភ្ញាក់ផ្អើលពី ៥០.០០០ ទៅ ១០០.០០០ រំញោចក្នុងមួយវិនាទី។ សាច់ដុំឆ្អឹងខ្នងរបស់តារកក៏ចាប់ផ្តើមបង្កើនការលូតលាស់កាន់តែក្រាស់ទៅក្រាស់។ ដើម្បីធានាថា កូនក្នុងផ្ទៃម្តាយមានសុខភាពល្អជាប្រក្រតីនោះ អ្នកអាចធ្វើការពិនិត្យអេកូសាស្ត្រមើលពីសុវត្ថិភាពរបស់គភ៌ក្នុងផ្ទៃបាន។ សប្តាហ៍ទី២០៖ នៅពេលគភ៌ក្នុងផ្ទៃអ្នកឈាននចូលមកដល់សប្តាហ៍ទី២០ បានន័យថាអ្នកបានដើរបានពាក់កណ្តាលនូវដំណើរមានផ្ទៃពោះរបស់អ្នកហើយ។ ចំណែកឯគភ៌ក្នុងផ្ទៃវិញ ស្ថិតនៅក្រោមផ្ចិតរបស់អ្នកប្រហែលជាមួយចង្អុលដៃ។ អ្នកម្តាយមានអារម្មណ៍ដឹងពីការបម្រាស់របស់គភ៌ក្នុងផ្ទៃ។ សក់របស់ទារកចាប់ផ្តើមដុះពន្លក ហើយគេមានការឡើងទម្ងន់ជាប្រចាំ។ រហូតមកទល់ពេលនេះ ការវិវឌ្ឍមានភាពឆាប់រហ័ស ប៉ុន្តែក្នុងសប្តាហ៍នេះវាបែរជាមានការលូតលាស់យឺត ដើម្បីឲ្យប្រព័ន្ធការពាររាងកាយលូតលាស់ពេញលក្ខណៈ។ ចាប់ពីសប្តាហ៍នេះតទៅសុករបស់អ្នកម្តាយនឹងផ្គត់ផ្គង់គ្រប់អ្វីដែលគភ៌ចង់បាន។ សប្តាហ៍ទី២១៖ នៅសប្តាហ៍ខាងមុខទៀត រាងកាយរបស់អ្នកម្តាយនឹងមានប្រសិទ្ធិភាពក្នុងការស្រូបយកជាតិកាល់ស្យូម។ គភ៌នៅក្នុងផ្ទៃមិនទាន់អាចបើកភ្នែកពេញលេញនៅឡើយទេ ប៉ុន្តែការដឹងនូវរសជាតិរបស់ទារកចាប់ផ្តើមមានការអភិវឌ្ឍឡើង ហើយគេក៏ចាប់ផ្តើមផឹកនូវសារធាតុអែមនីអូទីកផងដែរ។   [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមការផ្សព្វផ្សាយនាថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៧ នៅលើគេហទំព័រ The U.S Food and   Drug Administration (FDA) បានសម្រេចលទ្ធផលពីការប្រើប្រាស់ថ្នាំ Mavyret សម្រាប់ធ្វើការព្យាបាលទៅលើជំងឺរលាកថ្លើមប្រភេទ C (ប្រភេទហ្សែន ១ - ៦) ក្នុងលក្ខខណ្ឌជំងឺពុំទាន់ឈានដល់ដំណាក់កាលក្រិនថ្លើម។  Mavyret ជាឱសថរួមបញ្ចូលពី glecaprevir និង  pibrentasvir ត្រូវបានប្រើប្រាស់រយៈពេល ៨សប្តាហ៍ដំបូងក្នុងការព្យាបាលជំងឺរលាកថ្លើម C ក៏ដូចជាចំពោះអ្នកជំងឺមានបញ្ហាតម្រងនោមកម្រិតមធ្យម ឬធ្ងន់ធ្ងរ និងអ្នកកំពុងទទួលការព្យាបាលដោយការលាងឈាម។ ប្រសិទ្ធភាព និងសុវត្ថិភាពរបស់ឱសថ Mavyret បានមកពីការសិក្សាស្រាវជ្រាវដោយមានការចូលរួមពីមនុស្សពេញវ័យប្រមាណ ២,៣០០ នាក់ដែលបានឆ្លងនូវជំងឺរលាកថ្លើម C (HCV) ប្រភេទហ្សែន (genotype) ១, ២, ៣, ៤, ៥ និង៦។ លទ្ធផលនៃការសិក្សាបង្ហាញថា អ្នកជំងឺក្នុងអត្រា៩២% ទៅ ១០០% ដែលបានទទួលបានការព្យាបាលដោយ Mavyret ក្នុងរយៈពេល ៨, ១២ និង ១៦សប្តាហ៍ ត្រូវបានជាសះស្បើយ ដោយមិនឃើញមានវត្តមានវីរុសបង្កជំងឺនៅក្នុងឈាមបន្ទាប់ពីការព្យាបាលបានបញ្ចប់។ យ៉ាងណាមិញ ឥទ្ធិពលឱសថ Mavyret ក៏បានបង្កឲ្យមានផលវិបាកមួយចំនួនដូចជា អាការៈឈឺក្បាល អស់កម្លាំង និងចង្អោរជាដើម។ គួរបញ្ជាក់ផងដែរ ជំងឺរលាកថ្លើមប្រភេទ C ជាជំងឺធ្វើឲ្យមានការរលាកលើសរីរាង្គថ្លើម ដែលអាចបណ្តាលឲ្យមានការថយចុះមុខងារថ្លើម និងខ្សោយថ្លើម។ ផ្អែកលើមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (Centers for Disease Control and Prevention) គេបានប៉ាន់ប្រមាណថាមានមនុស្សចំនួន ២.៧ ទៅ ៣.៩ លាននាក់ក្នុងសហរដ្ឋអាមេរិកបានទទួលរងពីជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃ និងបានបង្កជាផលលំបាកយ៉ាងច្រើន។  ឯកសារយោង៖ FDA approves Mavyret for Hepatitis C ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top