- Aug 10, 2018 |
- 7 ឆ្នាំមុន |
- 3.7K មើល
អត្ថបទចំនួន៣ដែលមានអ្នកអានច្រើនជាងគេប្រចាំខែសីហា…
ពីមួយខែទៅមួយខែ កំណើននៃការចូលអានអត្ថបទពីសំណាក់ប្រជាជនកម្ពុជា កាន់តែកើនឡើងជាលំដាប់ ដែលនេះសបញ្ជាក់ឲ្យឃើញថា ប្រជាជនខ្មែរយើងមានការរីកចម្រើន និងយកចិត្តទុកដាក់កាន់តែខ្ពស់ជាមួយនឹងសុខភាពរបស់ខ្លួនក៏ដូចជាមនុស្សជាទីស្រឡាញ់កាន់តែខ្លាំងឡើងៗ។ សម្រាប់ខែសីហានេះផងដែរ ក៏មិនខុសអ្វីពីខែមុនៗដូចគ្នាដោយសារតែចំនួននៃការចូលអានច្រើន ដូចនេះហើយ ក្រុមការងារហេលស៍ថាម នៅតែបន្តចុះផ្សាយជារៀងរាល់ខែជូនមិត្តអ្នកអានទាំងអស់គ្នា..... ចង់ដឹងថាអត្ថបទដ៏មានប្រជាប្រិយភាពទាំងនោះមានអ្វីខ្លះសូមតាមដានខាងក្រោម..... ១ ៥ចំណុចអ្នកចាំបាច់ត្រូវដឹងពីសុខភាពផ្លូវចិត្ត… បើយោងតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកជំនាញឯកទេសវិកលវិទ្យា និងការបំពានគ្រឿងញៀន និងជាប្រធានផ្នែកពិគ្រោះសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងជានាយកនៃមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រ៉ាយ បានឲ្យដឹងថា បញ្ហាផ្លូវចិត្តដែលកើតមានញឹកញាប់ជាងគេ គឺជំងឺថប់បារម្ភ ធ្លាក់ទឹកចិត្ត វិកលចរិត និងបញ្ហាផ្លូវចិត្តដោយការប្រើប្រាស់គ្រឿងញៀន ហើយវាអាចកើតមានចំពោះមនុស្សគ្រប់វ័យតែភាគច្រើនក្នុងយុវភាព (បុរសអាយុ ២០-៣៥ ឆ្នាំ និងស្ត្រី ២៥-៣៥ឆ្នាំ)។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://healthtime.tips/library/article/1665 ២ បន្ថយការប្រឈមនឹងជំងឺកាចសាហាវនៅវ័យអស់រដូវ ដោយសារធាតុចិញ្ចឹមពីរុក្ខជាតិ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមាននៅក្នុងវ័យអស់រដូវឲ្យស្ថិតនៅកម្រិតទាបបំផុត ស្ត្រីអស់រដូវភាគច្រើនត្រូវបានណែនាំឲ្យទទួលយកការព្យាបាលដោយអ័រម៉ូនជំនួស ការផ្លាស់ប្តូររបៀបរស់នៅ និងអមជាមួយការប្រើប្រាស់សារធាតុចិញ្ចឹមពីអាហារផងដែរ។ ទាក់ទងនឹងសារធាតុចិញ្ចឹម Isoflavones ដែលសម្បូរបំផុតនៅក្នុងសណ្តែកសៀង មានអត្ថប្រយោជន៍ជាច្រើនដូចជា បន្ថយជំងឺទឹកនោមផ្អែមប្រភេទ២ ការបន្ថយសន្ទស្សន៍នៃម៉ាស់របស់រាងកាយ (BMI) ព្យាបាលជំងឺមហារីកសួត ជំរុញសមត្ថភាពរបស់សរសៃឈាមអាទែរ កាត់បន្ថយការប្រឈមនឹងមហារីក។ល។ យល់ដឹងបន្ថែមតាមរយៈ http://healthtime.tips/library/article/1667 ៣ ក្មេងអាយុ២ខួបហើយ មិនទាន់ចេះហៅ «ប៉ាម៉ាក់»? យោងតាមប្រសាសន៍របស់ លោកវេជ្ជបណ្ឌិតគឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ីព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ បានធ្វើការបកស្រាយទៅលើចម្ងល់របស់ប្រជាជនដែលទាក់ទងនឹងក្មេងដែលមានអាយុ២ឆ្នាំមិនអាចហៅ ប៉ា-ម៉ាក់ បានទាល់តែសោះ ….. ជាទូទៅ ក្មេងអាយុ២ឆ្នាំ អាចហៅប៉ា-ម៉ាក់ខ្លះហើយ បើទោះជាគាត់មិនទាន់ចេះនិយាយច្រើនក៏ដោយ។ ករណីកូនរបស់លោកស្រី យើងត្រូវមើលថា តើកូននេះមានការលូតលាស់យឺត ឬក៏អត់ ដូចជា ក្រចេះញញឹមក្រចេះវារ ឬដើរ ហើយបើប្រៀបធៀបជាមួយបងប្អូនបង្កើត មានលក្ខណៈយឺតជាងគេ ឬអត់។ អានលម្អិតតាមរយៈ http://healthtime.tips/library/article/1668 ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
