Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការត្រឡប់មកវិញនៃវដ្តរដូវបន្ទាប់ពីការសម្រាលកូន លោកប៉ា និងអ្នកម៉ាក់ថ្មីថ្មោងអាចមានការបារម្ភច្រើនជាងធម្មតាបន្តិចនៅពេលដែលនិយាយ ពីប្រធានបទអំពី”អ្នកម្តាយ និងគភ៌”។ មុនពេលសម្រាលលោកប៉ា អ្នកម៉ាក់រមែងតែងតែព្រួយបារម្ភថា តើកូនរបស់ពួកគាត់នឹងកើត មកគ្រប់ លក្ខណៈ ឬអត់ ហើយថាតើម្តាយ និងកូនមានសុវត្ថិភាព ឬយ៉ាងណា? រីឯក្រោយពេលដែលសម្រាលរួចរាល់វិញ ជាពិសេសអ្នកម្តាយតែម្តងតែងតែសួរសំនួរដូចជា៖ «ហេតុអីបានទឹកដោះខ្ញុំមិនសូវចេញ?» ឬ «ហេតុអី  ទឹកដោះខ្ញុំមានរសជាតិប្លែក?» (សំនួរនេះពិតជាធ្លាប់មានគេសួរមែនទេ?) ហើយសំនួរមួយទៀតដែលពេញ និយមដែរនោះគឺ៖ ហេតុអ្វីបានជាសម្រាលកូនហើយនៅតែមិនមានរដូវទៀត? ដូចនេះគ្លីនិក ម៉ារីស្តូបនឹងដោះស្រាយចម្ងល់មួយនេះជូនម៉ាក់ប៉ាទាំងអស់មិនថាថ្មី ឬចាស់នោះទេ។ អ្វីដែលអ្នកទាំងអស់គ្នាអាចមិននឹកស្មានដល់នោះ គឺបញ្ហាទាំងអស់នេះភាគច្រើនពាក់ព័ន្ធទៅនឹងបម្រែបម្រួលនៃ រាងកាយរបស់អ្នកម្តាយជាធម្មតានៅក្រោយពេលសម្រាលកូន ។ តើហេតុអ្វីបានជាខ្ញុំមិនមករដូវទៀតនៅក្រោយពេលសម្រាលកូនហើយ? ការមករដូវគឺជាព្រឹត្តិការណ៍មួយដែលបញ្ជាក់ថាអ្នកមានសមត្ថភាពក្នុងការមានកូនតាមរយៈបាតុភូតបញ្ចេញអូវ៉ុល​(ovulation) ឬ ស៊ុតរបស់ស្រ្តីនេះឯង។ នៅកំឡុងពេលដែលអ្នកម៉ាក់ពរពោះកូនរបស់អ្នកម៉ាក់ តាំងខ្លួននៅក្នុងថង់ដែលដុះចេញពីស្រទាប់ endometrium នៃស្បូន។ សុកដែលជាប់ទៅនឹងថង់ទារករមែង តែងតែបញ្ចេញ អរម៉ូនម្យ៉ាងហៅថា Progesterone ហើយអរម៉ូននេះឯងដែលទប់ស្កាត់បាតុភូតខ្ជាក់ចេញ នូវស៊ុត​ ឬអូវ៉ុល។ អ៊ីចឹងចុះពេលណាទៅទើបរដូវខ្ញុំត្រឡប់មកវិញ? ក្រោយពីសម្រាលកូនរួច អ្នកម៉ាក់ដែលសម្រេចចិត្តថាមិនបំបៅដោះកូននឹងមានរដូវវិញក្នុងកំឡុងពេល ៦ ទៅ​ ៨ សប្តាហ៍ក្រោយសម្រាល។ ប្រសិនបើជាអ្នកម៉ាក់បំបៅដោះកូន ពេលវេលានៃការមករដូវមានការយឺតយ៉ាវ គឺអាចរវាង ៣ ទៅ ៦ ឬ ៩ ខែ អាស្រ័យលើថាតើអ្នកម៉ាក់បំបៅដោះកូនបានទៀងទាត់ឬអត់។ អ្នកម្តាយមួយចំនួន ដែលបំបៅដោះកូនជាប់រហូត អាចនឹងមិនមានរដូវក្នុងកំឡុងពេលដែលបំបៅនោះតែម្តងហើយវានឹងមកវិញ ទៅពេលឈប់បំបៅ។ ជាធម្មតា ស្រ្តីដែលបំបៅដោះកូននឹងមករដូវយឺតជាងធម្មតា ដោយសារតែទឹកដោះភ្ញោចឲ្យខ្លួនប្រាណ បញ្ចេញ អរម៉ូនម្យ៉ាងហៅថា Prolactin។ Prolactin គឺជាអរម៉ូនម្យ៉ាងដែលមានភាពចាំបាច់ក្នុង ការផលិតទឹក ដោះម្តាយ ហើយវាក៏អាចទប់ស្កាត់អរម៉ូនដែលបង្កឲ្យមានការទម្លាក់ស៊ុតដែរ។ ដោយសារតែមិនមានអរម៉ូន ជម្រុញឲ្យមាន វដ្តរដូវ អ្នកម្តាយទាំងនោះត្រូវចាំពេលយូរបន្តិច។ តើនៅពេលដែលមានរដូវវិញមានការប៉ះពាល់ដល់ទឹកដោះដែរឬទេ? នៅពេលដែលរដូវរបស់អ្នកត្រឡប់មកវិញ អ្នកអាចចាប់អារម្មណ៍ថាមានបម្រែបម្រួលតិចតួចទាក់ទងនឹង ទឹកដោះ។ ឧទាហរណ៍៖ អ្នកអាចឃើញថាទឹកដោះរបស់អ្នកមកតិចជាងមុន ឬ ក៏ទារកមើលទៅហាក់បីដូចជា មិនសូវ មានចំណង់ក្នុងការបៅទឹកដោះ។ បម្រែបម្រួលនៃអរម៉ូនអាចធ្វើឲ្យទឹកដោះផ្លាស់ប្តូររសជាតិតិចតួច ឬ​ សណ្ឋាននៃទឹកដោះម្តាយ ប៉ុន្តែការប្រែប្រួលនេះតិចខ្លាំងណាស់ ហើយវាមិនបង្កជាផលអវិជ្ជមាន នោះទេ។ ហេតុអ្វីបានជាការមានកូនជាប់ៗគ្នាក្នុងរយៈពេលខ្លីមិនល្អចំពោះអ្នកម្តាយ និង ទារក? ទារកដែលត្រូវបានបង្កកំណើតក្នុងកំឡុងពេលតិចជាង ១២ខែបន្ទាប់ពីការសម្រាលចុងក្រោយរបស់ម្តាយរងនូវ ការកើនឡើងនៃហានិភ័យក្នុងការកើតមិនគ្រប់ខែ មានទម្ងន់តិចជាងទារកធម្មតា បាត់បង់ជីវិតនៅក្នុងផ្ទៃ និង ការស្លាប់ក្រោយពេលសម្រាល។ ហេតុដូច្នេះហើយ លោកឪពុកអ្នកម្តាយគួរតែរងចាំយ៉ាងហោចណាស់ក៏​ ១២ ខែដែរ សឹមយកកូនមួយទៀត។ តែនេះមិនមែនមានន័យថាហាមឃាត់មិនឲ្យរួមភេទនោះទេ។ អ្វីដែលអ្នកគួរធ្វើគឺការប្រើប្រាស់វិធីសាស្រ្តពន្យាកំណើត ឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស។ នេះសំដៅទៅលើស្រ្តីដែលទើបតែធ្វើការរំលូតកូន ឬ រលូតកូនផងដែរ។ សូមចំណាំថា៖ទោះបីអ្នកមិន​បានពរពោះ​ដល់សម្រាលក្តី ក៏អ្នកទៅតែអាចមានសមត្ថភាពក្នុងការពរពោះម្តងទៀតក្នុងអំឡុងពេលខ្លីបំផុតដែរ។ ដូចនេះ ការប្រើ​វិធីសាស្រ្ត​ពន្យារកំណើតភ្លាមៗបន្ទាប់ពីសម្រាល ឬការរំលូ តកូន នឹងអាចជួយ កាត់បន្ថយហានិភ័យជាច្រើន។ ម៉ារីស្តូបអើយ! តើអ្នកអាចជួយណែនាំវិធីសាស្រ្តពន្យារកំណើតដ៏សក្តិសមបំផុតបានទេ? ប្រាកដណាស់។ មនុស្សមួយចំនួនធមានគំនិតអវិជ្ជមានចំពោះការប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតនៅពេលដែល សម្រាល កូនរួចភ្លាមៗ។ ចំពោះការលេបថ្នាំគ្រាប់ពន្យារកំណើតវិញ គឺមិនសូវបានណែនាំចំពោះស្រ្តីដែលទើបតែសម្រាលកូននោះទេ ជាពិសេសក្នុងកំឡុងពេល ២១​ថ្ងៃដំបូង។ នៅក្នុងកំឡុងពេល ២១ ថ្ងៃនោះ ស្រ្តីមានហានិភ័យច្រើនជាងធម្មតាក្នុងការមានជំងឺកំណកឈាម។ វិធីសាស្រ្តពន្យារកំណើតដែលល្អ ហើយមានសុវត្ថិភាពជាងគេនោះ គឺវិធីសាស្រ្តពន្យារកំណើតរយៈពេលវែង  ដូចជា ការដាក់កងក្នុងស្បូន (IUD) និង ការដាក់កងក្រោមស្បែក (implant)។ អ្នកអាចប្រើប្រាស់វិធីសាស្រ្តទាំងពីរនេះក្រោយពេលសម្រាលកូនភ្លាមៗ ឬ ក្នុងកំឡុងពេលក្រោយសម្រាលកូន ២១​ថ្ងៃក៏បាន។ តែកុំឲ្យយឺតយ៉ាវជាងនេះឲ្យសោះណា៎។ ដូចនេះកុំបារម្ភអី រដូវរបស់អ្នកនឹងមកវិញដូចធម្មតា។ ហើយប្រសិនជាអ្នកចង់មានការពរពោះដោយមានសុវត្ថិភាព និង ទារកដែលមានសុខភាពល្អ វាមានអត្ថប្រយោជន៍ក្នុងការរងចាំដោយប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតឲ្យបាន ត្រឹមត្រូវ។ ការអត់ធ្មត់គឺជាគុណធម៌គួរប្រកាន់ជាប់ខ្លួន (Patience is virtue)។   ឯកសារយោង៖ Jackson, E., & Glasier, A. (2011). Return of Ovulation and Menses in Postpartum Nonlactating Women. Obstetrics & Gynecology, 117(3), 657–662. doi: 10.1097/aog.0b013e31820ce18c Women's Health Care Physicians. (2018, February). Retrieved from https://www.acog.org/Patients/FAQs/Postpartum-Birth-Control?IsMobileSet=false FSRH Guidline: Contraception After Pregnancy (January 2017)   សម្រាប់ព័ត៌មានបន្ថែមវិធីសាស្រ្តពន្យារកំណើតផ្សេងៗ​​​ ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖ ✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ ✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ✓ 012 999 002 ឬ 098 999 102 ✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus

ចែករំលែក

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០៖ ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (Singapore Medical Center) គ្រប់គ្រងចាត់ចែងដោយ DrMap បានចូលរួមគាំទ្រក្នុងឱកាសនៃទិវាលើកកម្ពស់ការយល់ដឹងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ និងទ្វារបាត ដោយបានរៀបចំសិក្ខាសិលាសុខភាពជូនសាធារៈជន។ ជាផ្នែកមួយនៃការអប់រំសុខភាពរបស់ស៊ីងហ្គាពួរ មេឌីខល សេនធ័រ អ្នកចូលរួមបានទទួលនូវចំណេះដឹងអំពីជំងឺមហារីកពោះវៀនធំ និងទ្វារបាត ដែលធ្វើបទបង្ហាញដោយវេជ្ជបណិ្ឌតឯកទេសជនជាតិសិង្ហបុរី Dr. Jonathan Foo។ ផ្នែកលើទិន្នន័យដែលបង្ហាញដោយអង្គការសុខភាពពិភពលោក(WHO) នៃភ្នាក់ងារអន្តរជាតិស្រាវជ្រាវលើជំងឺមហារីក (International Agency for Research on Cancer) ក្នុងឆ្នាំ ២០១៨ ជំងឺមហារីកពោះវៀនធំ ត្រូវបានចាត់ថ្នាក់ជាជំងឺមហារីកលំដាប់ថ្នាក់ទី៥ ដែលបណ្តាលឲ្យមានការស្លាប់ច្រើនបំផុតក្នុងប្រទេសកម្ពុជា។ ជំងឺមហារីកពោះវៀនធំ និងទ្វារបាត គឺជាជំងឺដែលអាចព្យាបាលបានក្នុងអត្រាខ្ពស់ ប្រសិនបើអាចធ្វើរោគវិនិឆ្ឆ័យទាន់ពេលវេលា។ អត្រាភាគច្រើននៃការកើតជំងឺមហារីកពោះវៀនធំ និងការបាត់បង់ជីវិតដោយសារជំងឺនេះអាចការពារបានតាមរយៈការពិនិត្យសុខភាពដោយការថតឆ្លុះដោយម៉ាស៊ីនអង់ដូរស្តុប រកដុំសាច់ដែលមានក្នុងពោះវៀនធំ (Colon polyps)។ ដើម្បីលើកកម្ពស់ចំណេះដឹងសុខភាព និងធ្វើឲ្យអ្នកចូលរួមបានស្វែងយល់កាន់ស៊ីជម្រៅអំពីទិវាប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ និងទ្វារបាត លោកវេជ្ជបណ្ឌិតឯកទេស Dr. Jonathan Foo (វេជ្ជបណិ្ឌតឯកទេសវះកាត់ជំងឺទូទៅ និងប្រព័ន្ធទា្វរបាត) បានធ្វើការពន្យល់ថា “សុខភាពពោះវៀនធំសម្រាប់មនុស្សគ្រប់រូប ជាពិសេសបុរសអាយុ ៤៥ឆ្នាំ ទ្បើងទៅ ក្នុងចំណោមប្រជាជនបានក្លាយជាប្រធានបទកាន់តែមានការយកចិត្តទុកដាក់ច្រើននាពេលបច្ចុប្បន្ន ពីព្រោះមានភស្តុតាងកាន់តែច្រើនបានបញ្ជាក់ថាសុខភាពរាងកាយរបស់យើងពឹងអាស្រ័យលើសុខភាពប្រព័ន្ធរំលាយអាហារ ដែលប្រព័ន្ធនេះផ្អែកទាំងស្រុងលើរបបអាហាររបស់យើង។ លោកវេជ្ជបណ្ឌិតក៏បានពន្យល់អំពីអត្ថប្រយោជន៍នៃការត្រួតពិនិត្យដោយសុងពោះវៀនធំឲ្យបានទៀងទាត់ដោយថា “វាអាចជួយឲ្យយើងដឹងអំពីវត្តមានជំងឺមហារីកពោះវៀនធំក៏ដូចជាមធ្យោបាយមួយយ៉ាងមានប្រសិទ្ធិភាពនៃការបង្ការជំងឺ ធ្វើរោគវិនិច្ឆ័យក៏ដូចជាផ្តល់ការព្យាបាលដល់អ្នកជំងឺឲ្យបានទាន់ពេលវេលា។” ស៊ីងហ្គាពួរ មេឌីខល សេនធ័រ មានគោលបំណងផ្តល់ជូនសេវាវេជ្ជសាស្ត្រ និងការព្យាបាលដល់ប្រជាជនកម្ពុជានិងជនបរទេសដែលកំពុងរស់នៅធ្វើការក្នុងប្រទេសនេះ ក៏ដូចជាប្រជាជនមកពីប្រទេសជិតខាងកម្ពុជាដែលស្វែងរកមូលដ្ឋាន និងសេវាកម្មសុខាភិបាលទំនើប។ មជ្ឈមណ្ឌលនេះ ដំណើរការ និងគ្រប់គ្រងដោយគណៈគ្រប់គ្រង DrMap ដោយប្រើប្រាស់ស្តង់ដារ និងអ្នកឯកទេសសឹង្ហបុរី។ រាល់ការព្យាបាល និងសេវាកម្មទាំងអស់សុទ្ធតែបានអនុលោមតាមដំណើរការ និងពិធីសារសុខាភិបាលដែលទទួលបានវិញ្ញាបនបត្រត្រឹមត្រូវ។ ស៊ីងហ្គាពួរ មេឌីខល សេនធ័រ នឹងក្លាយទៅជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយដែលផ្តល់សេវាកម្មពេញលេញ និងឈានមុខគេដោយរួមបញ្ចូលគ្នាទាំងវេជ្ជសាស្រ្តទូទៅ និងវេជ្ជសាស្រ្តថែទាំសុខភាព ដែលចំណុចនេះធ្វើឲ្យមជ្ឈមណ្ឌលយើងក្លាយជាមជ្ឈមណ្ឌលទីមួយនៅរាជធានីភ្នំពេញ ដែលបានដាក់បញ្ចូលសុខុមាលភាពគ្រប់ជ្រុងជ្រោយទៅជាទិដ្ឋភាពស្នូលនៅសេវាកម្មវេជ្ជសាស្រ្តសម្រាប់សហគមន៍។ មជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយនេះនឹងផ្តល់សេវាកម្មជាច្រើនរួមមានការអនុវត្តន៍វេជ្ជសាស្រ្តទូទៅ ការថែទាំជំងឺរ៉ាំរ៉ៃ ការថតឆ្លុះធ្វើរោគវិនិច្ឆ័យ និងការត្រួតពិនិត្យសុខភាពសុខុមាលភាពគ្រប់ជ្រុងជ្រោយ ការព្យាបាលដោយប្រើទឹកសេរ៉ូម ការព្យាបាលសម្ផស្ប និងរោគសើស្បែក និងការវះកាត់ផ្សេងៗ។ សេវាកម្មធ្វើរោគវិនិច្ឆ័យដោយប្រើម៉ាស៊ីនថ្មីបំផុតរួមមានម៉ាស៊ីនថតកាំរស្មី x ម៉ាស៊ីនស្គេនម៉ាម៉ូក្រាម ម៉ាស៊ីនស្គេនស៊ីធី ឧបករណ៍វាស់ដង់ស៊ីតេឆ្អឹង និងម៉ាស៊ីនអេកូសាស្រ្ត។ ចំណែកឯការព្យាបាលសុខុមាលភាពគ្រប់ជ្រង់ជ្រោយ និងបញ្ចូលលក្ខណៈពិសេសដូចជា ការព្យាបាលដោយត្រាំខ្សាច់ភ្នំភ្លើង ការព្យាបាលអ៊ីយ៉ង់អវិជ្ជមាន និងអ៊ីនហ្រ្វារ៉េដ ថ្នាំចិនបុរា និងរបៀបបន្សាបជាតិពុលជាច្រើនប្រភេទ កម្មវិធីបញ្ចុះទម្ងន់ និងការគ្រប់គ្រងការឈឺចាប់។ សម្រាប់សំណួរពីប្រព័ន្ធផ្សព្វផ្សាយ សូមទាក់ទង៖ Pae Yi Lin មជ្ឈមណ្ឌលវេជ្ជសាស្រ្តសឹង្ហបុរី (SGMC) Tel:  +855 89 999 685 Email: yilin.pae@sgmc.com.kh  2020 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

រាជធានីភ្នំពេញថ្ងៃទី ២១ ខែកុម្ភះ ឆ្នាំ២០២០៖ ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (Singapore Medical Center) គ្រប់គ្រងចាត់ចែងដោយ DrMap មកពីប្រទេសសិង្ហបុរី មានមោនភាពក្នុងជូនដំណឹងដល់សាធារជនអំពីការមកដល់នៃក្រុមវេជ្ជបណ្ឌិតឯកទេសជនជាតិសិង្ហបុរី ចាប់ពីខែមីនា នេះតទៅ។ ក្នុងនាមជាអ្នកផ្តល់សេវាកម្មវេជ្ជសាស្រ្តឈានមុខមួយក្នុងប្រទេសកម្ពុជាយើងមានក្រុមវេជ្ជបណ្ឌិតឯកទេសជាច្រើនជំនាញមកពីប្រទេសសិង្ហបុរីដើម្បីផ្តល់នូវសេវាកម្មពិនិត្យ និង ព្យាបាលវេជ្ជសាស្រ្តតាមស្តង់ដារប្រទេសសិង្ហបុរីជូនប្រជាជនកម្ពុជានៅរាជធានីភ្នំពេញផ្ទាល់តែម្តង។ នៅចំបេះដូងនៃរាជធានីភ្នំពេញ ដែលមានទីតាំងនៅជាន់ទី 3A នៃអគារដឹប្រ៊ីដ (The Bridge Mall) ស៊ីងហ្គាពួរ មេឌីខល សេនធ័រ មានក្រុមវេជ្ជបណ្ឌិតឯកទេសជនជាតិសិង្ហបុរី នឹងធ្វើការពិនិត្យ និងព្យាបាលជូនអ្នកជំងឺតាមជំនាញនីមួយៗចាប់ពីពេលនេះតទៅ ក្រោមការដឹកនាំដោយ Dr. Su-Lin Tan (Senior Physician) និងក្រុមវេជ្ជបណ្ឌិតដែលមានជំនាញវេជ្ជសាស្រ្តជាច្រើនរូប។ សម្រាប់អ្នកជំងឺដែលស្វែងរកសេវាវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់ និងប្រកបដោយទំនុកចិត្ត លោកអ្នកអាចធ្វើការណាត់ជួបជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសជនជាតិសិង្ហបុរីមកពី FEM Surgeryដែលនឹងធ្វើការរួមគ្នាជាមួយស៊ីងហ្គាពួរ មេឌីខល សេនធ័រ ផ្តល់នូវសេវាកម្មពិនិត្យ និង ព្យាបាលវេជ្ជសាស្រ្តតាមស្តង់ដារអន្តរជាតិជូនប្រជាជនកម្ពុជា។ FEM Surgery មានវេជ្ជបណ្ឌិតឯកទេសជនជាតិសិង្ហបុរីដែលទទួលស្គាល់ដោយអន្តរជាតិ ហើយមានជំនាញក្នុងការពិនិត្យ និងព្យាបាលវះកាត់ជំងឺជាច្រើនឯកទេសដូចជា៖ ឯកទេសរោគស្រ្តី និង ជំងឺសុដន់ ឯកទេសរោគបុរស រួមមាន បញ្ហាក្រពេញប៉្រូស្តាត បញ្ហាអសមត្ថភាពផ្លូវភេទ និងជំងឺផ្សេងៗទៀតទាក់ទងនឹងបុរស ការថតឆ្លុះដោយម៉ាស៊ីនអង់ដូរស្តុបរួមមាន៖ ក្រពះ ពោះវៀន និងប្រព័ន្ធទ្វារបាត ឯកទេសត្រចៀកច្រមុះ បំពង់ក ឯកទេសវះកាត់ផ្នែកប្រព័ន្ធប្រសាទ និងឆ្អឹងខ្នង។ សម្រាប់ព៌ត៍មានបន្ថែមចំពោះអ្នកកំពុងជួបបញ្ហាដូចបានរៀបរាប់ខាងលើអាចធ្វើការណាត់ជួបជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសរបស់យើង ដោយធ្វើការទំនាក់ទំនងមកកាន់ស៊ីងហ្គាពួរ មេឌីខល សេនធ័រ តាមរយៈលេខទូរស័ព្ទ ០២៣ ២៣៦ ៩០០ ឬ ០៨៩ ៩៩៩ ៦២២។ Dr. Su-Lin Tan ដែលជាវេជ្ជបណ្ឌិតជាន់ខ្ពស់មួយរូបប្រចាំស៊ីងហ្គាពួរ មេឌីខល សេនធ័រ បានបញ្ជាក់ថា៖ លោកស្រីវេជ្ជបណ្ឌិតមានការជឿជាក់ថាការផ្តល់ជូនការពិនិត្យ និងព្យាបាលដោយមានភស្តុតាងត្រឹមត្រូវតាមមគ្គុទេ្ទសក៍វេជ្ជសាស្រ្ត ពិតជាមានសារៈសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗ ហើយការសហការរួមគ្នារវាងអ្នកផ្តល់សេវាវេជ្ជសាស្រ្តដែលមានគុណភាពកម្រិតអន្តរជាតិ ភាពរហ័ស ជាមួយនឹងតម្លៃសមរម្យ គឺជាតម្រូវការចាំបាច់សម្រាប់បុគ្គល គ្រួសារនិងសហគមន៍ក្នុងប្រទេសកម្ពុជា។ លើសពីនេះ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការស្វែងរកសេវាការពារវេជ្ជសាស្រ្ត គឺប្រសើរជាងការព្យាបាល។ SGMC មានគោលបំណងផ្តល់ជូនសេវាវេជ្ជសាស្ត្រ និងការព្យាបាលដល់ប្រជាជនកម្ពុជា និងជនបរទេសដែលកំពុងរស់នៅធ្វើការក្នុងប្រទេសនេះក៏ដូចជាប្រជាជនមកពីប្រទេសជិតខាងកម្ពុជាដែលស្វែងរកមូលដ្ឋាន និងសេវាកម្មសុខាភិបាលទំនើប។ មជ្ឈមណ្ឌលនេះ ដំណើរការ និងគ្រប់គ្រងដោយគណៈគ្រប់គ្រង DrMap ដោយប្រើប្រាស់ស្តង់ដារ និងអ្នកឯកទេសសឹង្ហបុរី។ រាល់ការព្យាបាល និងសេវាកម្មទាំងអស់សុទ្ធតែបានអនុលោមតាមដំណើរការនិងពិធីសារសុខាភិបាលដែលទទួលបានវិញ្ញាបនបត្រត្រឹមត្រូវ។      SGMC នឹងក្លាយទៅជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយដែលផ្តល់សេវាកម្មពេញលេញ និងឈានមុខគេដោយរួមបញ្ចូលគ្នាទាំងវេជ្ជសាស្រ្តទូទៅនិងវេជ្ជសាស្រ្តថែទាំសុខភាព ដែលចំណុចនេះធ្វើឲ្យមជ្ឈមណ្ឌលយើងក្លាយជាមជ្ឈមណ្ឌលទីមួយនៅរាជធានីភ្នំពេញដែលបានដាក់បញ្ចូលសុខុមាលភាពគ្រប់ជ្រុងជ្រោយទៅជាទិដ្ឋភាពស្នូលនៅសេវាកម្មវេជ្ជសាស្រ្តសម្រាប់សហគមន៍។ មជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយនេះនឹងផ្តល់សេវាកម្មជាច្រើនរួមមានការអនុវត្តន៍វេជ្ជសាស្រ្តទូទៅ ការថែទាំជំងឺរ៉ាំរ៉ៃ ការថតឆ្លុះធ្វើរោគវិនិច្ឆ័យ និងការត្រួតពិនិត្យសុខភាព សុខុមាលភាពគ្រប់ជ្រុងជ្រោយ ការព្យាបាលដោយប្រើទឹកសេរ៉ូម ការព្យាបាលសម្ផស្ប និងរោគសើស្បែក និងការវះកាត់ផ្សេងៗ។ សេវាកម្មធ្វើរោគវិនិច្ឆ័យដោយប្រើម៉ាស៊ីនថ្មីបំផុតរួមមានម៉ាស៊ីនថតកាំរស្មីx, ម៉ាស៊ីនស្គេនម៉ាម៉ូក្រាម ម៉ាស៊ីនស្គេនស៊ីធី ឧបករណ៍វាស់ដង់ស៊ីតេឆ្អឹងនិងម៉ាស៊ីនអេកូសាស្រ្ត។ ចំណែកឯការព្យាបាលសុខុមាលភាពគ្រប់ជ្រុងជ្រោយនឹងបញ្ចូលលក្ខណៈពិសេសដូចជា ការព្យាបាលដោយត្រាំខ្សាច់ភ្នំភ្លើង ការព្យាបាលអ៊ីយ៉ង់អវិជ្ជមាន និងអ៊ីនហ្រ្វារ៉េដ ថ្នាំចិនបុរាណ និងរបៀបបន្សាបជាតិពុលជាច្រើនប្រភេទ កម្មវិធីបញ្ចុះទម្ងន់ និងការគ្រប់គ្រងការឈឺចាប់។ អំពី៖ ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (Singapore Medical Center)  សម្រាប់សំណួរពីប្រព័ន្ធផ្សព្វផ្សាយសូមទាក់ទង៖ Pae Yi Lin មជ្ឈមណ្ឌលវេជ្ជសាស្រ្តសឹង្ហបុរី (SGMC) Tel:  +855 89 999 685 Email: yilin.pae@sgmc.com.kh  2020 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

វគ្គសិក្សាស្តីអំពីភាពជាអ្នកដឹកនាំ និងបដិសណ្ឋារកិច្ចក្នុងបរិបទសុខាភិបាល ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុនហ៊ែលថាម ខបភើរេសិន និងមន្ទីរសម្រាកព្យាបាលវិសារ ដែលត្រូវបានធ្វើឡើងជាផ្លូវការនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២០នេះក្រោយពីមានជំនួបពិភាក្សាជាច្រើនលើកកន្លងមក និងការបង្ហាញនូវទស្សនៈវិស័យរួមគ្នា ដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជាការសំណូមពរពីដៃគូសហការព្រមទាំងអតីតសិក្ខាកាមជាច្រើន ជាពិសេសក្នុងវិស័យគ្លីនិកមន្ទីរពេទ្យតែម្តង។ តាមរយៈប្រសាសន៍របស់លោកស្រី ប៊ូ មល្លិកា ស្ថាបនិកនៃ Vissar Medical and Nursing Center បានឲ្យដឹងថាវគ្គសិក្សានេះត្រូវបានបង្កើតឡើងដោយមើលឃើញថាក្នុងវិស័យសុខាភិបាលរបស់យើងនៅមានចំណុចដែលត្រូវធ្វើការរួមគ្នា និងជាពិសេសគឺការពង្រឹងលើផ្នែកផ្តល់សេវាកម្មនៅក្នុងបរិបទសុខាភិបាល ដែលមិនសំដៅតែក្នុងគ្លីនិកមន្ទីរពេទ្យ តែក៏រួមបញ្ជូលទាំងឱសថស្ថាន និងកន្លែងផ្តល់សេវាសុខភាពផ្សេងៗទៀតផងដែរ។ លោក សាំង​ តារារស្មី ស្ថាបនិកនៃក្រុមហ៊ុន ហ៊ែលថាម ខបភើរេសិន ក៏បានបន្ថែមផងដែរថាបដិសណ្ឋារកិច្ចជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យសុខាភិបាលដែលអាចចូលរួមផ្តល់ប្រជាជនយើងនូវសេវាកម្មសុខាភិបាលមួយដែលល្អជាងបច្ចុប្បន្ន ហើយយើងរំពឹងទុកថាជំនាញនេះក៏នឹងចូលរួមមួយចំណែកនឹងរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។ លើសពីនេះ លោកក៏បានបង្ហើបផងដែរអំពីការពង្រីកដៃគូសហការទាំងជាតិ និងអន្តរជាតិបន្ថែមទៀតដើម្បីឲ្យការផ្តល់សេ​វាកម្ម ក៏ដូចជាការបណ្តុះបណ្តាលផ្សេងៗទៀតក្នុងវិស័យសុខាភិបាលយើងកាន់តែប្រសើរ។ ទាក់ទងនឹងវគ្គសិក្សានេះ ក៏ត្រូវបានឲ្យដឹងផងដែរថានឹងផ្តោតលើការបណ្តុះបណ្តាល ២សំខាន់ៗសម្រាប់បុគ្គលិក និងអ្នកជំនាញសុខាភិបាលក្នុងការងារផ្តល់សេវាកម្មសុខភាព ដោយក្នុងនោះរួមមាន វគ្គបណ្តុះបណ្តាលលើបច្ចេកទេសបដិសណ្ឋារកិច្ចដ៏ល្អ និងវគ្គអភិវឌ្ឍបុគ្គលិកលក្ខណៈជាអ្នកដឹកនាំល្អក្នុងបរិបទសុខាភិបាល ដែលទាំងនេះធ្វើឡើងមិនមែនសម្រាប់តែបុគ្គលិកដែលស្ថិតក្នុងថ្នាក់ជាអ្នកគ្រប់គ្រង នាយផ្នែក ឬនាយកឡើយតែគឺសម្រាប់បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់តែម្តង សម្រាប់ធ្វើការអភិវឌ្ឍខ្លួន និងដឹកនាំក្រុមការងារប្រកបដោយប្រសិទ្ធភាព និងភាពរីកចម្រើនទៅមុខ។ គួររំលឹកឡើងវិញថា វិសារ ធ្លាប់មានបទពិសោធន៍ជោគជ័យរួចមកហើយក្នុងការផ្តល់សេវាកម្មដោយផ្ទាល់ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលទៅដល់បុគ្គលិក និងថ្នាក់ដឹកនាំនៃបណ្តាដៃគូសហការនានាទៅលើបច្ចេកទេសនៃការធ្វើបដិសណ្ឋារកិច្ច និងភាពជាអ្នកដឹកនាំក្នុងបរិបទសុខាភិបាល។ ដោយឡែក ក្រុមហ៊ុនហ៊ែលថាម ខបភើរេសិន ក៏មានបទពិសោធន៍បង្កើតឡើងនូវវគ្គបណ្តុះបណ្តាលមួយចំនួនរួចមកហើយដែរនាប៉ុន្នានឆ្នាំកន្លងមកនេះ ដោយអមជាមួយនូវបទពិសោធន៍ជាង ៧ ឆ្នាំក្នុងការធ្វើការ និងទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយនឹងក្រុមគ្រូពេទ្យ អ្នកជំនាញសុខាភិបាល ព្រមទាំងស្ថាប័នរដ្ឋក៏ដូចជាឯកជនជាច្រើនក្នុងការបង្កើតជាសហគមន៍មួយនៃអ្នកវិជ្ជាជីវសុខាភិបាល ដែលអាចធ្វើការជាមួយគ្នា និងសហការគ្នាបានយ៉ាងប្រសើរផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គសិក្សាស្តីពី “ភាពជាអ្នកដឹកនាំ និងបដិសណ្ឋារកិច្ចក្នុងបរិបទសុខាភិបាល” សូមធ្វើការតាមដានលើទំព័រហ្វេសបុកជាផ្លូវការរបស់ ហ៊ែលថាម គឺ Healthtime Pro ឬទំនាក់ទំនងមកលេខ 069 888 959 / 077 888 075។  2020 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ភ្នំពេញថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០៖ កិច្ចពិភាក្សាស្តីពីសុខភាពសាធារណៈក្រោមប្រធានបទ«ទារក និងដំណើរឆ្ពោះទៅរកភាពជាម្តាយ»ដែលត្រូវបានរៀបចំឡើងយ៉ាងធំនៅក្នុងរាជធានីភ្នំពេញ កាលពីកន្លងទៅនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់មហាជនជាច្រើន ជាពិសេសអ្នកម្តាយ និងអ្នកដែលមានគម្រោងចង់បានបុត្រ។ នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ អ្នកចូលរួមទាំងអស់បានទទួលនូវចំណេះដឹងយ៉ាងច្រើនទាក់ទងនឹងសុខភាពមាតា និងទារកតាមរយៈការចែករំលែកចំណេះដឹងនិងបទពិសោះធន៍ពីសាស្រ្តាចារ្យវេជ្ជបណ្ឌិតដែលមានវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ដោយឡែក មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ដែលជាមន្ទីរពេទ្យលំដាប់ពិភពលោក បានសហការជាមួយមជ្ឈមណ្ឌលសុខភាព VitalLife Scientific Wellness Center បានរៀបចំកិច្ចពិភាក្សាស្តីពីសុខភាពសាធារណៈនេះនៅសណ្ឋាគារ សុខា ភ្នំពេញក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីដំណាក់កាលសំខាន់នីមួយៗនៃភាណជាឪពុកម្តាយ។ សិក្ខាសាលានេះ បានបង្ហាញពីសេវាកម្មជាច្រើនដែលអាចរកបានតាមរយៈការត្រួតពិនិត្យសុខភាព ដើម្បីត្រៀមខ្លួនមុនពេលមានគភ៌ ឬសម្រាល។ គ្លីនិក IVF សម្រាប់អ្នកដែលប្រឈមមុខនឹងការពិបាកក្នុងការមានផ្ទៃពោះណែនាំនូវបច្ចេកវិទ្យាថ្មីទំនើប ដែលអាចរកឃើញពីភាពមិនប្រក្រតីក្នុងអំឡុងពេលមានផ្ទៃពោះ អាចហៅបានថា(NIPT) រួមនឹងកញ្ចប់សម្រាលបុត្រថ្មី និងកញ្ចប់ព្យាបាលសុខភាពជាច្រើនផ្សេងទៀតនៅ មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ និងមជ្ឈមណ្ឌលសុខភាព VitalLife Scientific Wellness Center។ សេវាកម្មសុខភាពរបស់បុត្រក្រោយពេលសម្រាល ក៏ត្រូវបានលើកយកមកពិភាក្សានៅក្នុងកម្មវិធីនេះផងដែរ។ អ្នកចូលរួមទាំងអស់រីករាយក្នុងការទទួលបាននូវការផ្តល់ជូនសេវាកម្ម និងកញ្ចប់សុខភាពផ្តាច់មុខយ៉ាងពិសេស ដែលមានតែនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះប៉ុណ្ណោះ។ ដោយបើកទូលាយដល់សាធារណជនទាំងឡាយ អ្នកចូលរួមទាំងអស់បានទទួលនូវការយកចិត្តទុកដាក់ និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យ បំរុងរ៉ាត់។ កម្មវិធីនេះបានផ្តល់ជូននូវការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាជាច្រើន ដែលធ្វើឡើងដោយសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឯកទេសផ្នែក សម្ភព និងរោគស្រ្តី ដែលសុទ្ធសឹងតែមានបទពិសោធន៍រាប់សិបឆ្នាំមកហើយ។ ក្នុងនោះ លោកស្រីសាស្រ្តាចារ្យវេជ្ជបណ្ឌិត Somri Pitukkijronnakorn ឯកទេសផ្នែកសម្ភព ដែលមានបទពិសោធន៍ច្រើនឆ្នាំ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងចំណោមអ្នកម្តាយនៅក្នុងប្រទេសកម្ពុជា បានធ្វើបទបង្ហាញ និងពិភាក្សាអំពីដំណើរឆ្ពោះទៅរកភាពជាម្តាយប្រកបដោយសុខភាពល្អ ដែលយើងទាំងអស់គ្នាតែងតែប្រាថ្នាចង់បាន។ នាឱកាសនេះផងដែរ លោកស្រីសាស្រ្តាចារ្យវេជ្ជបណ្ឌិត Somri បានលើកឡើងថា «សុខភាពរបស់ទារក និងម្តាយចាំបាច់ត្រូវតែស្ថិតក្នុងកម្រិតមួយដ៏ប្រសើរបំផុតទាំងមុនពេលមានផ្ទៃពោះ  និងក្រោយពេលសម្រាល។ ដោយយល់ឃើញពីភាពសំខាន់បែបនេះហើយ បានជាមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាត់បានសហការជាមួយ VitalLife រៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង។ ជាមួយនឹងបទពិសោធន៍អស់រយៈជាង ៣០ឆ្នាំ សាស្រ្តាចារ្យជំនួយលោកវេជ្ជបណ្ឌិត Pansak Sugkraroek ឯកទេសជំនាញផ្នែកសម្ភព និងរោគស្ត្រី ការអស់រដូវ និងសុខភាពបន្តពូជនៃមជ្ឈមណ្ឌលសុខភាព VitalLife បានចែករំលែកចំណេះដឹង និងបទពិសោធន៍របស់លោកនៅក្នុងសិក្ខាសាលាដ៏ពិសេសមួយនេះ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងវិញនូវសុខភាពម្តាយ និងការវិវត្តន៍របស់កូនក្រោយពេលសម្រាលរួច។ ជាក់ស្តែង លោកវេជ្ជបណ្ឌិត Pansak បានឲ្យដឹងថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏ពិសេសនេះម្តងទៀត ដូច្នេះខ្ញុំអាចមានឱកាសគ្រប់គ្រាន់ដើម្បីធ្វើការចែករំលែកចំណេះដឹងរបស់ខ្ញុំអំពីអ្វីដែលត្រូវបានហៅថា ការមានផ្ទៃពោះប្រកបដោយសុខភាពល្អ។ នេះគឺជាព័ត៌មានដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ស្ត្រីទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលានៅថ្ងៃនេះ។ ខ្ញុំសង្ឃឹមថា អ្នកចូលរួមទាំងអស់នឹងអាចទាញយកនូវអ្វីដែលពួកគាត់បានរៀនសូត្រ និងទទួលបាននៅពេលនេះ ហើយយកទៅអនុវត្តឲ្យបានល្អប្រសើរដើម្បីសុខភាពរបស់ទារកផង និងខ្លួនគាត់ផង»។ អ្វីដែលកាន់តែពិសេសនៅក្នុងកម្មវិធីនេះ គឺការបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនាង ឱក សុគន្ធកញ្ញា ដែលអ្នកនាងទើបតែសម្រាលបានបុត្រដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ ឆាលី នៅក្នុងមន្ទីរពេទ្យ បំរុងរ៉ាត់។ អ្នកនាងបានចែករំលែកពីបទពិសោធន៍ និងចំណាប់អារម្មណ៍របស់ខ្លួនអំពីដំណើរសម្រាលនៅ មន្ទីរពេទ្យ បំរុងរ៉ាត់ ដោយបានចែករំលែកយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ដែលបានរៀបចំឡើងដោយ មន្ទីរពេទ្យ បំរុងរ៉ាត់ និងមជ្ឈមណ្ឌលសុពភាព VitalLife ដែលទីនោះជាកន្លែងដែលខ្ញុំបានផ្តល់កំណើតដល់កូនប្រុស ឆាលី របស់ខ្ញុំ។ ពីដំបូងខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់អំពីកូនខ្ញុំ និងសុខភាពរបស់ខ្ញុំ ប៉ុន្តែតាមរយៈបទពិសោធន៍របស់ខ្ញុំជាមួយ មន្ទីរពេទ្យ បំរុងរ៉ាត់ ខ្ញុំអាចនិយាយបានដោយប្រាកដក្នុងចិត្តថា គឺជាមន្ទីរពេទ្យដ៏ល្អបំផុតមិនធ្លាប់មានសម្រាប់រូបខ្ញុំ។  សូមជម្រាបថា សិក្ខាសាលានេះក៏មានកម្មវិធីសប្បាយៗជាច្រើនផងដែរ។ ក្នុងនោះក្មេងៗបានចូលលេងក្នុងកម្មវិធីកម្សាន្តជាច្រើនដែលមាននៅកន្លែងក្មេងលេង (Kids Zone) ដូចជា៖ ការគូររូបលើមុខ ផ្លុំប៉េងប៉ោង និងតម្រៀបរូប LEGO ជាដើម។ ចំណែកឯអ្នកចូលរួមវិញក៏បានទស្សនាកម្សាន្តនូវការដើរម៉ូដ ដែលសម្តែងដោយកុមារតូចៗនៃមន្ទីរពេទ្យ បំរុងរ៉ាត់ នៅក្នុងកម្មវិធី fashion show ផងដែរ។    គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃក្នុងឆ្នាំ១៩៨០។ បំរុងរ៉ាត់បានក្លាយទៅជាមន្ទីរពេទ្យឈានមុខគេមួយក្នុងពិភពលោកក្នុងការផ្តល់ជូននូវការគាំពារផ្នែកសុខភាព ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកជំងឺអន្តរជាតិអស់រយៈពេលជិត៤ទសវត្សរ៍មកហើយ។ ក្នុងនាមជាមន្ទីរពេទ្យឯកជនធំជាងគេមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ មន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ តែងតែព្យាបាល និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាង ១.២លាននាក់ មកពីជាង ១៩០ប្រទេសជារៀងរាល់ឆ្នាំ។ 2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

?‍⚕️?‍⚕️ជួបគ្នានៅផ្សារទំនើបអ៊ីអនភ្នំពេញ ក្នុងពិព័រណ៍ "សុខភាព&សុខមាលភាព" នៅថ្ងៃទី១៨ ១៩ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់​ ។ ?? អត្ថប្រយោជន៍៖ ??ទទួលបានការពិគ្រោះពិភាក្សាពីសុខភាពបន្តពូជ មធ្យោបាយពន្យារកំណើត ដោយឥតគិតថ្លៃ ?? ទទួលបានកាតបញ្ចុះតម្លៃ២០%សម្រាប់ការមកទទួលសេវានៅគ្លីនិកម៉ារីស្តូបច្បារអំពៅ ?? ទទួលបានចំនេះដឹងពីការថែទាំសុខភាពបន្តពូជពីអ្នកគ្រូពេទ្យជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ?? ទទួលបានវត្ថុអនុស្សាវរីយ៍ពីការលេងហ្គេមកំសាន្ត​ កុំភ្លេចណាជួបគ្នានៅថ្ងៃទី១៨&១៩ ខែនៅថ្ងៃទី១៨ ១៩ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖ ​✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ Marie Stopes Cambodia ✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ✓ 012 999 002 ឬ​ 098 999 102 ✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus

ចែករំលែក

ក្រុមនិស្សិត ១៥នាក់ ផ្នែកវេជ្ជសាស្រ្តមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានធ្វើការចុះកម្មសិក្សាក្នុងមន្ទីរពេទ្យនៅប្រទេសបារាំង រយៈពេល ២ខែ នាវិស្សមកាលក្រោមកម្មវិធីឈ្មោះថា«Sousdei France»។ កម្មវិធីនេះធ្វើឡើងក្រោមការគាំទ្រដោយ សមាគម FORICA និងការឧបត្ថម្ភពីស្ថាប័នឯកជន ផ្សេងៗរួមមាន មន្ទីរសម្រាកព្យាបាលកម្ពុជា។  ដោយឡែក Sousdei France គឺជាគម្រោងមួយដែលត្រូវបានបង្កើតឡើងដោយនិស្សិតពេទ្យកម្ពុជាមួយក្រុមហើយគោលបំណងគឺចង់បញ្ជូនយុវជនកម្ពុជាដែលនិយាយភាសាបារាំងឲ្យទៅធ្វើកម្មសិក្សាសង្កេតនៅក្នុងមន្ទីរពេទ្យបារាំង។ ហើយគម្រោងនេះនឹងជួយពួកគេចាប់យកបទពិសោធន៍ថ្មីៗដែលភ្ជាប់ទៅនឹងបរិយាកាសការងារថ្មីរបស់ពួកគេក៏ដូចជាពង្រឹងចំណេះដឹងដែលមានស្រាប់។ បទពិសោធន៍នេះផងដែរក៏នឹងជួយពួកគេជ្រើសរើសជំនាញវេជ្ជសាស្រ្តរបស់ពួកគេក្នុងថ្ងៃអនាគតផងដែរ។ លើសពីនេះ គម្រោងមួយនេះដែរផ្តើមឡើងដោយនិសិ្សតវេជ្ជសាស្រ្តឆ្នាំទី៤ ទី៥ និងទី៦ ដែលមានការជួយណែនាំពីលោក Steve Vilhemដែលជាអតីតបុគ្គលិកស្មគ្រ័ចិត្តតំណាងរបស់ស្ថានទូតបារំាងនៅ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ។  នាឱកាសនេះដែរ កញ្ញា សុខ វិរ៉ាបុត្រ  ជានិស្សិតឆ្នាំទី៧ ផ្នែកវេជ្ជសាស្រ្ត ជំនាន់ទី៤២នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលជានិស្សិតម្នាក់ក្នុងចំណោមនិស្សិត ១៥នាក់ដែលបានចុះកម្មសិក្សានៅមន្ទីរពេទ្យនៃប្រទេសបារាំងក៏បានលើកឡើងថា កម្មវិធី Sousdei Franceគឺជាកម្មវិធីដំបូងគេដែលផ្ដល់ឲ្យនិស្សិតពេទ្យឆ្នាំទី៤ ៥ និង ៦ អាចមានសិទ្ធិចុះកម្មសិក្សាជំនាញដែលគាត់ចង់រៀននៅថ្ងៃអនាគតនៅមន្ទីរពេទ្យបារាំង ។ កញ្ញាក៏បានបន្តទៀតថា«ទន្ទឹមនឹងកិច្ចការងារចុះកម្មសិក្សានេះ កញ្ញាបានសង្កេតមើលពីរបៀបរបបក្នុងការរស់នៅ និងអត្តចរិកការងាររបស់ប្រជាជនក្នុងប្រទេសបារាំងទៀតផង។ អំឡុងពេលចុះកម្មសិក្សានៅប្រទេសបារាំង កញ្ញាបានឲ្យដឹងថា ដំបូងកញ្ញាមានការលំបាកបន្តិចទាក់ទងនឹងភាសា និងការហូបចុក»។       កញ្ញាបានបញ្ជាក់ទៀតថា កម្មវិធីនេះមានគោលបំណងដើម្បីឲ្យនិស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានឱកាសបានក្រេបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតពីបណ្តាប្រទេសដែលស្តង់ដារវិស័យសុខាភិបាលមានកម្រិតខ្ពស់ មានការទទួលស្គាល់ជាលក្ខណៈតំបន់ និងអន្តរជាតិដើម្បពង្រឹងអាជីពក្នុងវិស័យសុខាភិបាល របស់និស្សិតប្រកបដោយគុណភាព និងជំនាញពិតប្រាកដហើយអាចកសាងទំនុកចិត្តបន្ថែមចំពោះប្រជាពលរដ្ឋកម្ពុជាលើគុណភាពវិស័យសុខាភិបាលរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងនិងរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជាឲ្យមានការរីកចម្រើនមួយកម្រិតទៀត និងអាចប្រកួតប្រជែងកាន់តែខ្លាំងឡើងខាងគុណភាពជាមួយបណ្តាប្រទេសនៅក្នុងតំបន់នាថ្ងៃអនាគត ។ ជាចុងក្រោយ កញ្ញាផ្តាំផ្ញើរដល់និស្សិតគ្រប់រូបឲ្យខិតខំសិក្សាស្រាវជ្រាវបន្ថែម ដើម្បីត្រៀមខ្លួនសម្រាប់ឱកាសលើកក្រោយ ដែលអាចឲ្យយើងបង្កើននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ សម្រាប់ខ្លួន និងប្រទេសជាតិទាំងមូល។ 2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

យូហ្គា មើលទៅមានភាពសាមញ្ញណាស់ដែលមិនតម្រូវឲ្យមានឧបករណ៍ច្រើននោះទេ ដោយគ្រាន់តែមានកម្រាលមួយនិងរាងកាយអ្នកប៉ុណ្ណោះក៏អាចហាត់បានដែរ។ ជាក់ស្ដែង លំហាត់ប្រាណបែបនេះមានភាពពេញនិយម និងទាក់ទាញដោយសារលក្ខណៈពិសេសជាច្រើនថែមទាំងអាចហាត់បានពេញមួយតួខ្លួនទៀតផង។ ដោយឡែក បើក្រឡេកមើលកម្រាលយូហ្គាវិញក៏ត្រូវបានផលិតឡើងជាច្រើនប្រភេទទៅតាមតម្រូវការដែរ។ តោះ! មកមើលទាំងអស់គ្នាថាតើមានប្រភេទអ្វីខ្លះ? បើទោះមិនបានដឹងគ្រប់សព្វ ក៏បានដឹងខ្លះដែរ៖ កម្រាលយូហ្គាស្អិត (Basic Sticky Yoga Mats) ជាប្រភេទកម្រាលដែលមានច្រើនក្នុងចំណាមកម្រាលទាំងអស់។ លក្ខណៈស្អិតរបស់វាអាចជួយទប់លំនឹងដងខ្លួនកុំឲ្យដួលនៅពេលហាត់យូហ្គាម្ដងៗ។ បើនិយាយពីទំហំវិញ អ្នកក៏អាចជ្រើសរើសកម្រាស់ពី ១/៨ ទៅ១/៤អុីង ទៅតាមសភាពដែលអ្នកចង់បាន និងធ្វើឲ្យការហាត់កាន់តែបានរលូន។ កម្រាលយូហ្គាប្រភេទនេះមានតម្លៃធូរថ្លៃជាងប្រភេទផ្សេងទៀត ដែលអ្នកអាចទិញបានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅក្នុងផ្ទះ។ កម្រាលយូហ្គាកៅស៊ូធម្មជាតិ (Natural Rubber Yoga Mats) ដើម្បីកាន់តែជិតស្និទ្ធជាមួយនឹងធម្មជាតិ អ្នកអាចធ្វើការជ្រើសរើសប្រភេទយូហ្គាដែលធ្វើឡើងពីកៅស៊ូធម្មជាតិ។ វាជាប្រភេទកម្រាលយូហ្គាដែលគ្មានជាតិពុល និងផ្ដល់ផលវិជ្ជមានដល់បរិស្ថានដោយហេតុថាកាកសំណល់នៃកៅស៊ូប្រភេទនេះអាចបំបែក និងយកមកកែច្នៃបាន។  កម្រាលបែបនេះស័ក្តិសមបំផុតសម្រាប់កាយវិការយូហ្គាដែលផ្ដោតសំខាន់ទៅលើសាច់ដុំ និងត្រូវការថាមពលខ្លាំង។ កម្រាលយូហ្គាប្លាស្ទិកយឺត (Plastic Elastomer Yoga Mats) ដោយហេតុថាការផលិតកម្រាលយូហ្គាកាន់តែមានជម្រើសច្រើនដែលមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់បរិស្ថានមួយមុខនោះទេ វាក៏មានឥទ្ធិពលវិជ្ជមានទៅលើសុខភាពផងដែរ។ ជាក់ស្ដែងកម្រាលបង្កើតដោយប្លាស្ទិកម៉្យាងឈ្មោះថា Plastic Elastomer មិនមែនជាប្រភេទប្លាស្ទិកដែលធ្វើឲ្យពុលដល់សុខភាពដូចទៅនឹងពពួក PVC ឬសារធាតុពុលដទៃទៀតឡើយ។ ជាពិសេសប្រភេទកម្រាលយូហ្គានេះ អាចប្រើបានសម្រាប់អ្នកដែលមានស្បែកឆាប់ប្រតិកម្ម មានភាពធន់ និងងាយស្រួលក្នុងការសម្អាតដោយសារភាពមិនស្រូបទឹករបស់វា។ កម្រាលយូហ្គាក្រណាត់ (Cotton Yoga Mats) លក្ខណៈទន់ និងជក់ទឹករបស់យូហ្គាប្រភេទក្រណាត់នេះ អាចធ្វើឲ្យកាយវិការហាត់របស់អ្នកកាន់តែមានភាពស្និទ្ធស្នាល។ អ្នកអាចធ្វើការសម្អាតភាពកង្វក់ភ្លាមៗបន្ទាប់ពីប្រើប្រាស់រួច ប៉ុន្តែដោយសារតែវាធ្វើឡើងពីក្រណាត់ នោះវាអាចប្រឈមខ្ពស់ទៅនឹងការដាច់រហែកបាន។ កម្រាលយូហ្គាសរសៃអំបោះរឹង (Jute Yoga Mats) សរសៃអំបោះដែលចម្រាញ់ចេញពីដើមរុក្ខជាតិមួយចំនួន ក៏ត្រូវបានប្រើប្រាស់សម្រាប់ផលិតជាកម្រាលយូហ្គាផងដែរនាពេលបច្ចុប្បន្ននេះ។ ភាគច្រើនសរសៃអំបោះបែបនេះគេអាចរកបាននៅតំបន់អាស៊ីអាគ្នេយ៍ និងមានលក្ខណៈធម្មជាតិដែលអំណោយផលដល់បរិស្ថាន។ អ្នកអាចជ្រើសរើសកម្រាលប្រភេទនេះសម្រាប់ការហាត់យូហ្គាគ្រប់កាយវិការ ដោយសារសភាពធន់ និងស្អិតរបស់វា។ ត្រូវចាំថា វាជាការល្អដែលអ្នកគួរស្វែងយល់ និងជ្រើសរើសប្រភេទកម្រាលយូហ្គាណាមួយដែលមិនត្រឹមតែឲ្យការហាត់ប្រព្រឹត្តទៅដោយរលូននោះទេ ថែមទាំងជាចំណែកផ្ដល់នូវអនាម័យ និងផាសុកភាពសម្រាប់អ្នកក៏ដូចជាបរិស្ថានផងដែរ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៦ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ភ្នំពេញនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩៖ ដំណើរទេសចរណ៍ទ្រង់ទ្រាយធំប្រកបដោយក្តីសប្បាយរីករាយដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជារបស់ក្រុមហ៊ុន Nestlé ដែលមានគោលដៅលើកកម្ពស់ទម្លាប់នៃការរស់នៅប្រកបដោយសុខភាពល្អដែលនាំទៅដល់សុខភាពកាន់តែប្រសើរ ជីវិតកាន់តែរីករាយបានធ្វើដំណើរមកដល់ផ្សារទំនើប អ៊ីអនម៉ល ១  ហើយកាលពីថ្ងៃទី២០ ខែធ្នូនេះបន្ទាប់ពីបានធ្វើដំណើរទៅកាន់បណ្តាខេត្តចំនួន៥ ក្នុងអំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៩។ យើងទាំងអស់គ្នាតែងតែប្រាថ្នាចង់រស់នៅដែលប្រកបដោយសេចក្តីសុខសាន្តចៀសផុតពីជំងឺតម្កាត់ផ្សេងៗ ប៉ុន្តែសំណួរសួរថា តើយើងអាចរក្សាបាននូវសុខភាពល្អរបស់យើងបានយ៉ាងដូចម្តេច ដើម្បីយើងអាចសម្រេចក្តីសុបិនរបស់យើងមួយនេះ? ហើយថាតើយើងអាចធ្វើអ្វីបានខ្លះជារៀងរាល់ថ្ងៃនេះដើម្បីឲ្យមានរាងស្អាត រឹងមាំ និងគ្មានជំងឺ? មានតែក្រុមហ៊ុន Nestlé មួយគត់ ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈដ៏ធំជាងគេបំផុតមួយនៅលើពិភពលោកមានប្រភពកំណើតមកពីប្រទេសស្វីស ដែលអាចបកស្រាយនូវរាល់ចម្ងល់ទាំងអស់នេះបាន។ យ៉ាងណាមិញ ក្រុមហ៊ុន Nestlé តែងតែយកចិត្តទុកដាក់ និងផ្សារភ្ជាប់របៀបរស់នៅប្រកបដោយសុខភាពល្អ និងទម្លាប់នៃការញ៉ាំអាហារឲ្យបានល្អត្រឹមត្រូវទៅក្នុងរបៀបវារៈនៃប្រតិបត្តិការរបស់ខ្លួននៅទូទាំងពិភពលោក ដូច្នេះហើយបានជាក្រុមហ៊ុន Nestlé សម្រេចចិត្តរៀបចំនូវកម្មវិធី «ដំណើរទេសចរណ៍ Nestlé សុខភាពកាន់តែប្រសើរ ជីវិតកាន់តែរីករាយ»នេះឡើង។ គោលបំណងគឺដើម្បីលើកទឹកចិត្ត និងជំរុញប្រជាជនកម្ពុជាឲ្យក្លាយជាម្ចាស់ជើងឯកខាងសុខភាព ពោលមានសុខភាពល្អប្រសើរ ធ្វើឲ្យជីវិតរស់នៅកាន់តែសកម្មជាងមុននិងជ្រើសរើសអាហារូបត្ថម្ភឲ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់សុខុមាលភាពរាងកាយ និងសុខភាពផ្លូវចិត្ត។ ដោយនាំមកជាមួយនូវការលើកកម្ពស់ការយល់ដឹងអំពីអាហារូបត្ថម្ភជូនដល់ប្រជាជន ដំណើរទេសចរណ៍នេះបានធ្វើដំណើរទៅតាមបណ្តាខេត្តជាច្រើនរួចមកហើយ ក្នុងនោះរួមមាន៖ ខេត្តកណ្តាល កំពង់ចាមបាត់ដំបង សៀមរាប និងខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមរហូតដល់ទៅប្រមាណមួយម៉ឺននាក់ឯណោះ។   ព្រឹត្តិការណ៍ដ៏ធំ និងកក្រើកដែលមិនធ្លាប់មានពីមុនមកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឌីជេណាណា និងអ្នកជំនាញផ្នែកអាហារូបត្ថម្ភដែលបានចែករំលែកអំពីគន្លឹះមានប្រយោជន៍ជាច្រើនដែលអាចអនុវត្តបានប្រចាំថ្ងៃដើម្បីធ្វើឲ្យសុខភាពកាន់តែប្រសើរ ជីវិតកាន់តែរីករាយ និងបានពិភាក្សាអំពីបញ្ហាអាហារូបត្ថម្ភដែលជះឥទ្ធិពលដល់ប្រជាជនកម្ពុជា រួមទាំងបញ្ហាប្រឈមដែលកំពុងកើតមានទាក់ទងនឹងបញ្ហាកង្វះជាតិដែក និងកង្វះអាហារូបត្ថម្ភផងដែរ។ បញ្ហាកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារនៅកម្ពុជានៅតែជាបញ្ហាប្រឈមដដែល ហើយក្រុមហ៊ុន Nestlé នឹងខិតខំបន្តដោះស្រាយបញ្ហានេះដោយការអប់រំប្រជាជនក្នុងស្រុក តាមរយៈកម្មវិធីដំណើរទេសចរណ៍នេះ និងការផ្តល់ផលិតផលដែលមានមីក្រូសារជាតិបំប៉នប្រកបដោយគុណភាពខ្ពស់សម្រាប់កុមារ និងមនុស្សពេញវ័យតាមរយៈផលិតផលមួយចំនួនដូចជា៖ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ (Bear Brand) និងភេសជ្ជៈ ម៉ៃឡូ ជាដើម។ គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍នេះនឹងបិទបញ្ចប់នៅឯខេត្តតាកែវ នាថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះដោយនឹងនាំមកនូវកម្មវិធីកម្សាន្តសប្បាយៗ រួមជាមួយនឹងសកម្មភាពហាត់ប្រាណជាច្រើនដូចជា៖ ការរាំលេង និងការបង្វិលកង ព្រមទាំងការចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។ ក្នុងឱកាសនោះផងដែរ ក៏មានការពិនិត្យសុខភាពដោយឥតគិតថ្លៃអាចរកបានពេញមួយថ្ងៃជាមួយនឹងការពិនិត្យសន្ទស្សន៍ម៉ាសរាងកាយ (BMI) និងការធ្វើតេស្តឆ្អឹង រួមជាមួយដំបូន្មានសំខាន់ៗជាច្រើន ដោយផ្អែកលើលទ្ធផល និងគន្លឹះសុខភាពប្រចាំថ្ងៃ។ លើសពីនេះទៅទៀត នៅក្នុងព្រឹត្តិការណ៍នេះ សាធារណជនក៏អាចភ្លក្សបានដោយឥតគិតថ្លៃ និងសេរីនូវរាល់ផលិតផលដែលមានគុណភាពខ្ពស់ទាំងអស់ ដែលផ្តល់ជូនដោយក្រុមហ៊ុនផងដែរ។ ដល់ពេលដែលត្រូវគិតគូរពីសុខភាពរបស់លោកអ្នកហើយ សូមកុំឲ្យព្រឹត្តិការណ៍អប់រំដ៏មានសារសំខាន់មួយនេះរំលងផុតពីលោកអ្នកឲ្យសោះ។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើជំងឺទឹកនោមផ្អែមជាអ្វី? ជាជំងឺរ៉ាំរ៉ៃដែលមានកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ និងមិនឆ្លង ហើយមិនអាចព្យាបាលឲ្យជាសះស្បើយទេ តែអាចបង្ការបាន។ ចំណែកកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមរួមមាន៖  • ទម្លាប់នៃការទទួលទានអាហារមិនមានសុខភាព  • កង្វះកាយវប្បកម្ម (សកម្មភាពរាងកាយ)  • លើសទម្ងន់ ឬធាត់  • ការជក់បារី  • កម្រិតជាតិស្ករក្នុងឈាមមិនធម្មតា អំឡុងពេលមានផ្ទៃពោះ  • ការវិវឌ្ឍនៃអាយុកាល ចាស់ជរា អាយុច្រើន  • ប្រវត្តិគ្រួសារ។ តើខ្ញុំមានជំងឺទឹកនោមផ្អែមទេ? ដើម្បីដឹងថាអ្នកមានជំងឺទឹកនោមផ្អែម ឬមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ មានរោគសញ្ញាសំខាន់ៗបី ដូចខាងក្រោម៖  • នោមញឹកញាប់  • ផឹកទឹកច្រើន  • ហូបច្រើន។ រោគសញ្ញាទូទៅ ការស្រកទម្ងន់ អស់កម្លាំង មានអារម្មណ៍ងងុយគេង បន្ទាប់ពីបរិភោគអាហារ។ដោយឡែកក៏មានរោគសញ្ញាដទៃទៀតដូចជា៖  • ព្រឹលភ្នែក  • រមាស់នៅតំបន់ប្រដាប់បន្តពូជ  • ការរលាកអណ្តាត  • ស្ពឹកដៃជើង ការព្យាបាលរបួសមិនងាយសះស្បើយ និងការបង្ករោគលើស្បែក។ តើខ្ញុំត្រូវទៅមណ្ឌលសុខភាពនៅពេលណា?  • ពិគ្រោះជាមួយគ្រូពេទ្យ គិលានុបដ្ឋាយិកា ដើម្បីធ្វើតេស្តកម្រិតជាតិស្ករនៅក្នុងឈាម ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានទាន់ពេល។  • ប្រសិនបើអ្នកមានអាយុ៤០ឆ្នាំឡើង ទោះជាមិនមានរោគសញ្ញាដូចខាងលើ  ឬមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ ការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលទាន់ពេលអាចបង្ការ ឬពន្យារផលវិបាកដែលកើតឡើងនៅក្នុងផ្នែកជាច្រើននៃរាងកាយ និងបន្ថយការប្រឈមនៃការស្លាប់មុនអាយុ។ ផលវិបាកនៃជំងឺទឹកនោមផ្អែមរួមមាន៖   • គ្រោះថ្នាក់សរសៃឈាមខួរក្បាល   • ងងឹតភ្នែក   • គាំងបេះដូង   • ជំងឺខ្សោយតម្រងនោម   • កាត់អវយវៈ (ជើង)។ តើអាចទប់ស្កាត់ជំងឺទឹកនោមផ្អែមយ៉ាងដូចម្តេច? ដើម្បីបង្ការ ឬពន្យារពេលនៃការចាប់ផ្តើមជំងឺទឹកនោមផ្អែមប្រភេទទី ២ និងផលវិបាករបស់វាអ្នកគួរតែ៖  • ថែរក្សាទម្ងន់រាងកាយឲ្យមានសុខភាពល្អ (មិនឲ្យធាត់)  • ហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទី  • ទទួលទានអាហារដែលមានសុខភាពល្អ អាហារចម្រុះ ទទួលទានផ្លែឈើ និងបន្លែឲ្យបានច្រើន  • ចៀសវាងអាហារ ភេសជ្ជៈដែលមានជាតិស្ករ និងជាតិខ្លាញ់ឆ្អែត  • ចៀសវាងការជក់បារី និងការពារពីការស្រូបផ្សែងបារី។ តើគេអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយរបៀបណា? ប្រសិនបើអ្នករកឃើញថាកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកមានកម្រិតខ្ពស់សូមទៅជួបគ្រូពេទ្យដើម្បីព្យាបាលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទោះបីជាអ្នកមិនមានរោគសញ្ញាក៏ដោយ ការខូចខាតដល់សរីរាង្គអាចបង្កើនការស្លាប់បាន។  ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម អ្នកអាចចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រងស្ថានភាពរបស់អ្នក។ ដោយអ្នកត្រូវ៖  • លេបថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ  • ទទួលទានអាហារតាមរបបកំណត់ និងលេបថ្នាំឲ្យបានទៀងទាត់តាមពេលវេលាកំណត់  • ត្រូវដឹងពីអ្វីដែលអ្នកគួរធ្វើនៅពេលអ្នកមានកម្រិតជាតិស្ករក្នុងឈាមថយចុះ  • ធ្វើការហាត់ប្រាណឲ្យបានទៀងទាត់  • ចៀសវាងការជក់បារី និងបពា្ឈប់ការប្រើគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់  • តាមដានកម្រិតជាតិស្ករក្នុងឈាមនៅផ្ទះ (ប្រសិនបើអាចធ្វើបាន)។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នាថ្ងៃទី​ ១៩​ ខែ​ ១២​ ឆ្នាំ​ ២០១៩៖​ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកពញាឮ​ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនមានការប្រគំតន្រ្តីពី​ អ្នកនាង​​ មិដុរិ ដោយរួមសហការជាមួយ UN Messenger of Peace ​ ដែលជាអ្នកលេង វីយូឡុង​ ដ៏ល្បីល្បាញម្នាក់នៅលើពិភពលោក។គាត់ព្រមទាំងក្រុមដែលមកពីICEP (International Community Engagement Program)ទាំងអស់មានសមាជិក៤នឹងមកប្រគុំភ្លេងរួមគ្នាជូនដល់អ្នកជំងឺជាង៥០នាក់ដែកំពុងតែសម្រាកព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន។ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន និង MUSIC SHARING នឹងចែករំលែកអារម្មណ៍របស់អ្នកជំងឺ ។ អង្គការបេះដូងជប៉ុនគឺជាមន្ទីរពេទ្យសប្បុរសធម៌ដែផ្តល់ជូនដោយមិនគិតប្រាក់។​ សមាជិកទាំងអស់នៃមន្ទីរពេទ្យ ផ្តោតសំខាន់ទៅលើកាផ្តល់ជូនដោយយកចិត្តទុកដាក់នូវការថែទាំអ្នកជំងឺដោយមានគុណភាពខ្ពស់។  ការប្រគុំតន្ត្រីនេះផងដែរ អ្នកនាងមិដុរិ និង អង្គការបេះដូងជប៉ុនរួមទាំងសមាជិកសហការគ្នាដើម្បីធ្វើឲ្យអារម្មណ៍អ្នកជំងឺក៏ដូចជាគ្រួសារអ្នកជំងឺបានធូរស្បើយ។ នាឱកាសនោះផងដែរ អ្នកលេងវីយូឡុង អ្នកនាង មិដុរិ និងតន្ត្រីករ៣នាក់ទៀតមកពីICEPសំដែងនូវ​តន្ត្រីក្លាស៊ិកជូនទស្សនា។ មិនមែនត្រឹមតែជាការសម្តែងនៅចំពោះមុខអ្នកជំងឺជាច្រើនតែម្តងប៉ុណ្ណោះទេ ថែមទាំងសម្តែងជូនអ្នកជំងឺកុមារមហារីកទៅតាមបន្ទប់តូចៗនីមួយៗផងដែរ។ ដោយសារតែអ្នកជំងឺកុមារមហារីកមានប្រព័ន្ធភាពស៊ាំខ្សោយគឺមិនអាចចេញពីបន្ទប់ក្នុងអំឡុងពេលទទួលការព្យាបាលនោះទេ។ ហេតុដូច្នេះហើយទើបក្រុមតន្ត្រីករចូលប្រគុំតន្ត្រីជូនតាមបន្ទប់នីមួយៗ។  ជាក់ស្តែង ​មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនគឺជាមន្ទីរពេទ្យសប្បុរសធម៌ដែលផ្តល់ជូននូវសេវាកម្មព្យាបាលដល់កុមារនិងមនុស្សចាស់ក្រីក្រដោយមិនគិតប្រាក់។ អ្នកជំងឺប្រមាណជាង១៥០០០នាក់បានទទួលការព្យាបាល និង​ប្រមាណជាង១០០០នាក់បានទទួលការវះកាត់កាលពីឆ្នាំកន្លងទៅនេះ។ អង្គការបេះដូងជប៉ុនបានកំពុងបន្តសកម្មភាពព្យាបាលរយ:ពេល១០ឆ្នាំមកហើយ។ មុនពេលបង្កើតទីតាំងមជ្ឍមណ្ឌលព្យាបាលនៅខេត្តកណ្តាលកាលពីឆ្នាំ២០១៦ ពេលនោះគឺផ្តោតសំខាន់ទៅលើការពិនិត្យជំងឺចល័ត។ ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាបាននាំយកឧបករណ៍វេជ្ជសាស្រ្តទៅដល់ទីជនបទដើម្បីផ្តល់ជូននូវការពិនិត្យបូករួមទាំងការវះកាត់ផងដែរ។ បន្ទាប់ពីបានបង្កើតមជ្ឍមណ្ឌលព្យាបាលកុមាររួចមក ក៏នៅតែបន្តការពិនិត្យជំងឺចល័តផង និងព្យាបាលជូនផងតាំងពីកុមាររហូតដល់មនុស្សចាស់ដោយមិនគិតប្រាក់។ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន​ ចំនុចសំខាន់នៃបេសកកម្មគឺការធ្វើឲ្យវេជ្ជសាស្រ្តទៅដល់កន្លែងដែលពុំមានវេជ្ជសាស្ត្រ។ គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៨ អង្គការបេះដូងជប៉ុនបានចាប់ផ្តើមព្យាបាលជំងឺមហារីកកុមារទៅលើកុមារដែលមានភាពលំបាកក្នុងការទទួលការព្យាបាលនៅកម្ពុជា។ នៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន​មានអ្នកជំងឺមហារីកបានបញ្ចប់ការព្យាបាលដោយសុវត្ថិភាពរួចមកហើយ។ គ្រូពេទ្យជំនាញបានព្យាបាលដោយប្រើថ្នាំគីមីក្រុមគ្រូពេទ្យជំនាញមកពីប្រទេសជប៉ុនបានមកធ្វើការវះកាត់ជូនអ្នកជំងឺមហារីកក៏ដូចជាជំងឺដែលពិបាកព្យាបាលផ្សេងទៀតជាទៀងទាត់។ បើទោះជាជំងឺដែលត្រូវទទួលការព្យាបាលរយ:ពេលយូរក៏ដោយ ក៏ថ្លៃព្យាបាលទាំងអស់មិនគិតប្រាក់ឡើយ។ MUSIC SHARING គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង តូក្យូ ក្នុងឆ្នាំ១៩៩២ក្នុងការសំដែងតន្រ្តី នៅតាមសាលា មន្ទីរពេទ្យកន្លែងជនភាសខ្លួនពីសង្រ្គាមស្នាក់នៅ និង​តាមអង្កការនានា ទាក់ទងការអប់រំក្នុងសង្កមជាដើម សំរាប់ប្រជាជនដែលមានការប្រកួតប្រជែងក្នុងការរស់នៅ​​​​​ ក្នុងប្រទេសជប៉ុន និង​ទ្វីបអាស៊ីទាំងមូល។ ពួកគេបានសំដែងនៅមុខមនុស្សលើសពី២៥០០០០នាក់ ក្នុងរយ: ពេល ២៥ឆ្នាំ​។ លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង៖  ណាកាមឹរ៉ា កាណាន់ (Nakamura Kanan) មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ទូរស័ព្ទ៖ (៨៥៥) ១៧ ៩៥០ ០៨៦  អ៊ីមែល៖ k.nakamura@japanheart.org 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺបូសអាចកើតឡើងលើមនុស្សគ្រប់វ័យ និងនៅគ្រប់ទីកន្លែងទាំងអស់នៃរាងកាយមនុស្ស ដោយដំបូងឡើយវាអាចចាប់ផ្តើមត្រឹមការរលាក ឬស្ទះគល់រន្ធតូចៗរួចបន្តស៊ីទៅខាងក្នុងហើយបង្កជាដុំតូចមួយមានខ្ទុះ។ និយមន័យ ជំងឺបូស ដោយពាក្យបច្ចេកទេសហៅថា Carbuncle គឺជាជំងឺសើស្បែកមួយប្រភេទដែលបង្កឡើងពីការស្ទះរន្ធជាហេតុបណ្តាលឲ្យឡើងក្រហម ឈឺចាប់ ហើមប៉ោង និងមានខ្ទុះ ព្រមទាំងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានផងដែរ។ ជាទូទៅជំងឺនេះតែងតែកើតមានឡើងនៅតាមទីតាំងសើលើនៃស្បែកដូចជា ភ្លៅ កញ្ចឹងក កំប៉េះគូទ និងក្លៀកជាដើម។ ដោយឡែក ជំងឺបូសកើតឡើងដោយសារពពួកបាក់តេរីដែលបង្កទៅជាខ្ទុះនៅស្បែកម៉្យាងដែលគេហៅថា Staphylococcus។ មូលហេតុចម្បង និងកត្តាជំរុញ មានមូលហេតុចម្បង និងកត្តាសំខាន់ដែលជំរុញឲ្យកើតជំងឺនេះឡើងរួមមាន៖  • ការដាច់រលាត់ស្បែក ឬមានរបួសតាមគល់រន្ធរោមដែលធ្វើឲ្យពពួកមេរោគជ្រៀតចូលបាន  • កង្វះអនាម័យខ្លួនប្រាណដោយការប៉ះផ្ទាល់ជាមួយមជ្ឈដ្ឋានដែលមានមេរោគ  • កង្វះអាហារូបត្ថម្ភ។ ចំណែកបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមចំពោះជំងឺនេះរួមមាន៖  • អ្នកជំងឺទឹកនោមផ្អែម  • អ្នកមានប្រព័ន្ធភាពសុំាចុះខ្សោយ  • ការប៉ះពាល់សារធាតុគីមី។ រោគសញ្ញា ជាទូទៅជំងឺនេះស្តែងចេញជារោគសញ្ញាមួយចំនួនដូចជា៖  • មានកន្ទួលក្រហមរឹង  • ហើមប៉ោង  • ឈឺចាប់ និងមានខ្ទុះជាដើម។ ការធ្វើរោគវិនិច្ឆ័យ ចំពោះការធ្វើរោគវិនិច្ឆ័យទៅលើជំងឺនេះគឺគ្រូពេទ្យពិនិត្យទៅលើរោគសញ្ញាគ្លីនិកដូចដែលបានរៀបរាប់ខាងលើ និងការបូមខ្ទុះយកទៅពិនិត្យបន្ថែម។ វិធីសាស្រ្តព្យាបាល គ្រប់លក្ខខណ្ឌនៃជំងឺបូស គួរតែទទួលការព្យាបាលសមស្របទៅតាមសភាពធ្ងន់ធ្ងរ ឬស្រាលរបស់ជំងឺ។ ជាក់ស្តែង ប្រសិនបើបូសមានលក្ខណៈឡើងប៉ោងរឹងក្រាស់នោះ ការព្យាបាលគឺត្រូវយកសំឡីស្អាតមកផ្សើមជាមួយសេរ៉ូមប្រៃ រួចយកមកបិតនៅលើបូសដើម្បីឲ្យបូសស្តើង និងងាយចេញមុខ។ ការធ្វើបែបនេះ គឺដើម្បីងាយស្រួលក្នុងការវះយកខ្ទុះចេញឲ្យអស់។ បន្ទាប់ពីធ្វើការវះកាត់យកខ្ទុះចេញអស់ គ្រូពេទ្យត្រូវឲ្យថ្នាំផ្សះដើម្បីឲ្យរបួសឆាប់ជាសះស្បើយ ផ្ទុយទៅវិញប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ ឬទាន់ពេលវេលានោះទេ វានឹងបណ្តាលឲ្យមានការស៊ីចូលទៅក្នុងស្បែកកាន់តែជ្រៅទៅៗរហូតចូលទៅសាច់ដុំ ឬសរសៃប្រសាទដែលធ្វើឲ្យខូច ឬស្វិតសាច់ដុំ និងសរសៃប្រសាទជាដើម។ គួរបញ្ជាក់ផងដែរថា ជំងឺសើស្បែកនេះមិនបណ្តាលឲ្យមានការកើតជំងឺសើស្បែកផ្សេងៗទៀតបាននោះទេ។ វិធីសាស្រ្តការពារ នាពេលបច្ចុប្បន្ន បញ្ហានេះកើតមានច្រើន ដូច្នេះអ្នកគួរតែការពារខ្លួនពីជំងឺនេះដោយ៖  • ត្រូវរក្សាអនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវ  • ចៀសវាងការសម្អាតខ្លួនប្រាណជាមួយសាប៊ូដែលមានសារធាតុកាត់ច្រើនហួសពេក  • ត្រូវសម្អាតសម្ភារប្រើប្រាស់ ដូចជាខ្នើយ ភួយ កន្សែង និងកម្រាលពូកជាដើម។ មិនថាអ្នកមានជំងឺបូស ឬមានបញ្ហាស្បែកទូទៅនោះទេ ឲ្យតែពាក់ព័ន្ធនឹងស្បែកគួរចាំបាច់តែទៅពិនិត្យ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសសើស្បែកដើម្បីទទួលបានការព្យាបាលដែលត្រឹមត្រូវ និងទាន់ពេលវេលា ពិសេសទៀតនោះ ត្រូវធ្វើការសម្អាត និងមានអនាម័យខ្លួនប្រាណជានិច្ច។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top